ដោយ៖សុខុម ភ្នំពេញ៖នៅថ្ងៃទី២២ខែមីនាឆ្នាំ ២០២៤នេះ សមត្ថកិច្ចបានបង្ហាញមុខសញ្ញាជនជាតិវៀតណាមពីរនាក់ពាក់ព័ន្ធដឹកជញ្ជូនគ្រឿងញៀនឆ្លងដែលមានទម្ងន់រហូតដល់ទៅជិត៧០០គីឡូក្រាមក្នុងរាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា៖ ដោយអនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅគោលដៅទី១៖ ចំណុចខុនដូហ្សង់អេលីហ្សេ បន្ទប់លេខ ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងគោលដៅទី២៖ ចំណុចខនដូផ្លាទីនីនបេ បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនល្មើស២នាក់៖ ឈ្មោះ NGUYEN HOAN DINH ភេទប្រុស ជនជាតិវៀតណាម អាយុ៤៥ឆ្នាំ និងឈ្មោះ […]
ដោយ៖ សុខុម ភ្នំពេញ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយនគរបាលខេត្តព្រៃវែងនិងព្រះសីហនុ នៅថ្ងៃទី២១មីនា២០២៤ តាមចាប់បានជនសង្ស័យម្នាក់ពាក់ព័ន្ធករណីកាប់ជនរងគ្រោះពីរនាក់បណ្ដាលឲ្យរងរបួសធ្ងន់នៅខេត្តព្រៃវែងហើយរត់គេចខ្លួនទៅដល់ខេត្តព្រះសីហនុ។ សមត្ថកិច្ចបាននិយាយឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីមនុស្សឃាតដោយចេតនា បានកើតឡើងនៅ ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ជនសង្ស័យឈ្មោះ ឡឹង ស៊ីនិត ភេទប្រុស អាយុ៣៩ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ឡឹក សុធា ភេទស្រី និងឈ្មោះ ខឹម សុផល ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់។ បន្ទាប់ធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ ឡឹក ស៊ីនិត បានរត់គេចខ្លួនបាត់។ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយ នឹងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវតាមនីតិវិធី ជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី […]
ដោយ ៖ ព្រះអង្គខ្មៅ បាត់ដំបង៖ លោកអភិបាលស្រុកបវេល និងភរិយាជួបគ្រោះថ្នាក់ចរាចរបើករថយន្តក្រឡាប់ជាច្រើនត្រឡប់រងរបួសស្រាលទាំង ២នាក់ ចំណែករថយន្តខូចខាតយ៉ាងដំណំ។ ប្រភពបានឃើញហេតុការណ៍បានបញ្ជាក់ព័ត៌មានបឋមឲ្យដឹងថា÷ ករណីគ្រោះថ្នាក់ចរាចរបានកើតឡើងនៅអំឡុងវេលាម៉ោងជាង ២រសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ តាមបណ្តោយផ្លូវជាតិលេខ ៥ ឋិតក្នុងភូមិប៉ោយសំរោង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ជនរងគ្រោះមានឈ្មោះឡូត សាលី ជាអភិបាលស្រុកបវេល រួមដំណើរជាមួយនឹងភរិយារងរបួសដាច់រលាត់ដៃជើងតិចតួចទាំង ២នាក់។ មុនពេលជួបហេតុ ជនរងគ្រោះបានធ្វើដំណើរពីលិចមកកើត ក្នុងទិសដៅពីទីប្រជុំជនស្រុកបវេល ចូលក្រុងបាត់ដំបង ដើម្បីចូលរួមប្រជុំ ដល់ពាក់កណ្តាលផ្លូវទំនងងុយងក់មួយភាំងក៏បណ្តាលឲ្យរថយន្តរេចង្កូតក្រឡាប់ជាច្រើនត្រឡប់ និងធ្លាក់ចូលស្នាមភ្លោះតែម្តង។ រថយន្តជាមធ្យោបាយក្នុងហេតុការណ៍គ្រោះថ្នាក់ម៉ាកលុច ស៊ីស ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង ២C-៦៩១៨ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ដោយសារមូលហេតុពលរដ្ឋបានយកឃ្មុំ ហើយបោះភ្លើងគុបចោលបង្កអោយរាលឆេះស្មៅនិងស្លឹកឈើងាប់ស្ងួតលើភ្នំស្វាយ នាខាងក្រោយសាលាខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្ត្រភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ទើបគណ:បញ្ជាការកងឯកភាពខេត្តត្រូវប្រើមធ្យោបាយសរុបអន្តរាគមន៍ជាបន្ទាន់ដើម្បីពន្លត់។ ទីតាំងនោះក៏ស្ថិតខាងក្រោយកងរាជអាវុធហត្ថខេត្ត សាខាគយនិងរដ្ឋាករខេត្ត តុលាការខេត្តនិងសំណង់ ផ្ទះពលរដ្ឋរាប់រយ នាកណ្តាលទីរួមខេត្តបន្ទាយមានជ័យ ។ខេត្តបានឲ្យមន្ត្រីអាជ្ញាធរនិងកម្លាំងចម្រុះរាប់រយនាក់ រថយន្តពន្លត់អគ្គិភ័យជាង១២គ្រឿងបាញ់ទឹកពន្លត់និងចំណាយពេលជាង៤ម៉ោងទើបភ្លើងរលត់។ប្រតិបត្តិការនោះបានធ្វើនៅល្ងាចដល់យប់ថ្ងៃទី២១ខែមីនាឆ្នាំ២០២៤ ។ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំមន្ត្រីអាជ្ញាធរខេត្ត ក្រុងនិងកម្លាំងចម្រុះទាំង៣ប្រភេទរួមមាន: កម្លាំងនគរបាលនៃស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ក្រុង កម្លាំងយោធភូមិភាគទី៥ ទិសទី១ ខេត្តបន្ទាយមានជ័យ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត រាប់រយនាក់និងរថយន្តពន្លត់អគ្គិភ័យ១១គ្រឿង បានចេញប្រតិបត្តិការពន្លត់ភ្លើងឆេះលើភ្នំស្វាយអស់រយៈពេល៤ម៉ោង ទើបភ្លើងរលត់ជាស្ថាពរ ។ ពោលគឺដំណាក់កាលទី១ ពេលល្ងាច បានពន្លត់ភ្លើងឆេះព្រៃនោះរលត់ហើយ ប៉ុន្តែនៅព្រលប់ មានគ្រាប់យុទ្ធភណ្ឌសល់ពីសម័យសង្គ្រាម២គ្រាប់ ដែលទំនងជាងំនឹងកម្តៅភ្លើងបានផ្ទុះ ហើយវាបានបង្កកួចផ្សែងឆេះភ្លើងឡើងវិញនៅពេលយប់។ ប៉ុន្តែការផ្ទុះនោះពុំបង្កអោយមានការស្លាប់និងរបួសមនុស្សឡើយ ។ដំណាក់កាលទី២ ពេលយប់ កម្លាំងចម្រុះបានប្រើមធ្យោបាយនិងកម្លាំងសរុបពន្លត់១លើកទៀត ។ ភ្លើងឆេះលើភ្នំស្វាយគឺផ្តើមឆេះពីផ្នែកខាងកើតក្រោយសាលាខេត្តរាល ដាលឆេះទៅខាងត្បូង ឆេះផ្នែកខាងលើខ្លាំង.។ សូមរំលឹកថា ក្រោយឧបទ្ទហេតុព្រះសង្ឃ១អង្គបានរងរបួសពេលនិមន្តក្នុងបរិវេណវត្តបរមបូរព្រឹក្សភ្នំស្វាយ លើកំពូលភ្នំស្វាយ នាភូមិ/សង្កាត់អូរអំបិលក្រុងសិរីសោភ័ណកាលពីថ្ងៃទី២០ខែកុម្ភ: ឆ្នាំ២០២៤ […]
ដោយ៖ព្រះអង្គខ្មៅ បាត់ដំបង÷៖ឆក់ស្លាប់កម្មករសំណង់ម្នាក់ ខណ:ប្រើដែកសរសៃយោងកំបោរបាយអខ្វះការប្រុងប្រយ័ត្នកន្ទុយដែកស្រូបចរន្តខ្សែភ្លើងបង្គោលមេ។ ប្រភពពលរដ្ឋនៅទីតាំងកើតហេតុបានបញ្ជាក់ឲ្យដឹងថា៖ ករណីកម្មករឆក់ស្លាប់នេះបានកើតឡើងនៅវេលាម៉ោងជាង ៣ រសៀល ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ នៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនរងគ្រោះមានឈ្មោះហូយ គុណ អាយុ ៣៣ឆ្នាំ មានទីលំនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ប្រភពខាងលើបន្តថា៖ មុនពេលកើតហេតុ បុរសជនរងគ្រោះបានឡើងលើដំបូលផ្ទះដើម្បីរៀបឥដ្ឋជញ្ជាំង បន្ទាប់មកបានប្រើប្រាស់ដែកសរសៃដើម្បីយោងយកកំបោរបាយអពីកម្មករមួយក្រុមទៀតនៅខាងក្រោម។ ជាអកុសលពេលយោងឡាំងកំបោរឡើងទៅមិនបានប្រយ័ត្ន កន្ទុយដែកដែលលើកកាន់តែខ្ពស់ទៅៗបានខិតទៅកៀកនឹងខ្សែភ្លើងបង្គោលមេរបស់រដ្ឋក៏ស្រាប់តែចរន្តស្រូបឆក់បណ្តាលឲ្យសន្លប់ធំ ត្រូវក្រុមជាង ក៏ដូចជាសមត្ថកិច្ចដឹកបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលបានស្លាប់នៅពាក់កណ្តាលផ្លូវ៕
ដោយ៖ គង់ហេង កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់បងប្អូនប្រកបមុខរបរល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទ សូមផ្អាកជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាព ឱ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក) របស់អន្តរក្រសួងដាក់ចេញគោលការណ៍ថ្មី។ លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ តាមគោលការណ៍ថ្មីរបស់ប្រមុខរាជរដ្ឋាភិបាល គឺសំដៅលើល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ ទោះមានច្បាប់អនុញ្ញាត ឬមិនមានច្បាប់អនុញ្ញាតក្តី សុំឱ្យផ្អាតជាបណ្តោះអាសន្នសិន រង់ចាំទទួលលិខិតណែនាំជាថ្មី។ លោកបានមានប្រសាសន៍បន្តថា៖ ជាពិសេសបើមានលិខិតអនុញ្ញាតមុនបទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាល ដែលបានចេញកាលពីខែមុន ត្រូវបិទទាំងអស់ លើកលែងតែលិខិតអនុញ្ញាតចេញក្រោយបទបញ្ជាមួយនេះ ទើបអនុញ្ញាត។ ការស្នើឱ្យបងប្អូនប្រកបមុខរបរល្បែងពាណិជ្ជកម្ម និងល្បែងផ្សងសំណាងគ្រប់ប្រភេទរបស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមនេះ បានលើកឡើងនៅក្នុងមតិស្វាគមន៍ នៃកិច្ចប្រជុំ ពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយពិធីនេះបានរៀបចំនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៩ មីនា ម្សិលមិញនេះ៕
ដោយ: ព្រះអង្គខ្មៅ បាត់ដំបង៖ កំពុងកាយបកដីស្រែ សង្ស័យអេស្កាវ៉ាទ័រឆ្លងប្រព័ន្ធភ្លើងបានឆាបឆេះអស់ស្ទើរតែទាំងស្រុងក្នុងក្រុងបាត់ដំបង។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា÷ អគ្គិភ័យនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ២:០០នាទីរសៀល ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ នៅត្រង់ចំណុចដីស្រែក្បែរអាងពោធិ៍ ឋិតក្នុងភូមិបឹងរាំង សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ម្ចាស់គ្រឿងចក្រនិងជាម្ចាស់ដីស្រែមានឈ្មោះរ៉េត សារ៉ូន ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅ ភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ ជនរងគ្រោះពេលកំពុងបើកបរកាយបកដីស្រែរបស់ខ្លួនក៏ស្រាប់តែគ្រឿងចក្រឆ្លងចរន្តហើយបានផ្ទុះនិងឆាបឆេះជាអណ្តាតភ្លើងយ៉ាងពេញទំហឹងតែម្តង ភ្លាមៗជនរងគ្រោះបានប្រមូលអារម្មណ៍ហើយលោតចេញអេស្កាវ៉ាទ័រដើម្បីរកទីមានសុវត្ថិភាព។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យឆ្លងប្រព័ន្ធភ្លើងខាងលើនេះដែរមិនបង្កការគ្រោះថ្នាក់ដល់មនុស្សឡើយ ចំណែកគ្រឿងចក្រអេស្កាវ៉ាទ័រខូចខាតអស់ប្រមាណជាង ៧០%៕
ដោយ៖កំចាយ កំពត÷ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងពាក់ព័ន្ធករណីលួចកាត់យកខ្សែភ្លើងដ៏សកម្មនៅតាមបណ្តារាជធានី-ខេត្ត។ មន្ត្រីសមត្ថកិច្ចផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឲ្យដឹងថា ជនសង្ស័យក្នុងករណីខាងលើឈ្មោះ ម៉ៅ ព្រឹក ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពដដែលបានបានរៀបរាប់ថា ដោយសារមួយរយ:កន្លងមក សកម្មភាពចោរលួចកាត់ខ្សែភ្លើងបានកើតឡើងក្នុងទឹកដីក្រុងកំពត ក្រុងបូកគោ ស្រុកទឹកឈូ និងស្រុកឈូកជាបន្យបន្ទាប់ទើបលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ដាក់បទបញ្ជាដល់កម្លាំងអធិការដ្ឋានក្រុងស្រុកទាំង៤ឲ្យបង្កើនការល្បាតជាប្រចាំនៅចំណុចដែលមានត្រង់ហ្វូភ្លើងរបស់អង្គភាពអគ្គិសនី។ ស្រាប់តែនៅយប់ថ្ងៃទី១៦ ខែមីនា កម្លាំងអធិការដ្ឋានក្រុងកំពតបានប្រទះឃើញជនសង្ស័យម្នាក់បម្រុងកាត់យកខ្សែភ្លើងនៅចំណុចត្រង់ហ្វូខាងក្រោយអនុវិទ្យាល័យឌីប៉ុកមហាសាមគ្គី ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយទើបឃាត់ខ្លួនបានតែម្តង។ សមត្ថកិច្ចបានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យរូបនេះ នគរបាលក្រុងកំពតរឹបអូសបាននូវម៉ូតូម៉ាកនិកពណ៌ស១គ្រឿង ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1CU-3689 កន្រ្តៃកាត់ដែកធុនធំ១ដើម កាំបិតឡាមកាត់ខ្សែភ្លើង១ដើម និងផ្លែកាំបិតឡាមតូចធំចំនួន៩។ ជនសង្ស័យបានសារភាពថា រូបគេធ្លាប់ជិះម៉ូតូធ្វើសកម្មភាពក្នុងរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពត និងខេត្តព្រះសីហនុដោយសំដៅយកតែខ្សែភ្លើងប្រភេទសរសៃធំៗប៉ុណ្ណោះ៕
ដោយ៖សុខុម ស្ទឹងត្រែង៖ ហេតុការណ៍ផ្ទុះផាវមួយបានកើតឡើងបណ្តាលអោយបុរសម្នាក់និងកុមារម្នាក់រងរបួសធ្ងន់កាលពីថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៤ នៅផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ មន្ត្រីនគរបាលប៉ុស្តិ៍ឃុំកាំងចាមបាននិយាយថា ជនរងគ្រោះឈ្មោះ សួង លី អាយុ ៣៣ ឆ្នាំ ។មុនពេលកើតហេតុបានយកផាវគ្រាប់បែកទៅកែច្នៃធ្វើជាគ្រាប់បំផ្ទុះ គេសង្ស័យថាដើម្បីយកទៅបោកត្រី ។នៅពេលកំពុងកែច្នៃផាវគ្រាប់បែកក៏ស្រាប់តែផ្ទុះលាន់សំឡេយ៉ាងខ្លាំងឡើង បណ្តាលឲ្យបុរសរូបនោះរងរបួសដាច់ប្រអប់ដៃខាងឆ្វេងនិងជើងរបស់ គាត់បានរលាត់បែកសាច់ពេញទីតាំងកើតហេតុឃើញដល់ឆ្អឹងខាងក្នុង។ ចំណែកកុមារាម្នាក់ទៀត ឈ្មោះ ម៉ៅ ភារិទ្ធ អាយុ ៨ឆ្នាំ កំពុងអង្គុយមើលការច្នៃនៅក្បែរនោះក៏បានរងរបួសធ្ងន់ដូចគ្នាផងដែរ។ ក្រោយកើតហេតុភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យស្ថានការណ៍ ។ ឃើញជនរងគ្រោះទាំង ២នាក់ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងដើម្បីសង្រ្គោះជីវិត៕
ដោយ :បន្ទាយ បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២២យប់ បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ផែនការងារសេនាធិការ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និង អគ្គិភ័យ ដឹកនាំកម្លាំងការិយាល័យជំនាញធ្វើរដ្ឋបាលចំហចុះត្រួតពិនិត្យអាវុធនៅក្នុងភូមិសាស្រ្តខេត្តនិងទប់ស្កាត់អ្នកបើកបរអ្នកបើកបរមានជាតិស្រវឹង (ជាតិអាល់កុលលើសកម្រិត) ដើម្បីទប់ស្កាត់ ករណីគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវពេលរាត្រី។ មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានអោយដឹងថា: ចំពោះកម្លាំងរបស់អធិកាដ្ឋានចំនួន០៩ក្រុង/ស្រុក(សិរីសោភ័ណ មង្គលបូរី ព្រះនេត្រព្រះ ម៉ាឡៃ ថ្មពួក អូរជ្រៅ ស្វាយចេក )ធ្វើការត្រួតពិនិត្យស្ថិតនៅក្នុងភូមិសាស្រ្តក្រុង/ស្រុករៀងៗខ្លួន។ ជាលទ្ធផលកិច្ចប្រតិបត្តិការ សមត្ថកិច្ចយើងបាន៖ -អប់រំម្ចាស់មធ្យោបាយ និង អ្នករួមដំណើរចំនួន៩០២នាក់/ ស្រីចំនួន៣៧៣នាក់។ -ត្រួតពិនិត្យលើមធ្យោបាយរថយន្តតូចធំចំនួ៣០៦គ្រឿង , ម៉ូតូចំនួន២៦៤គ្រឿង , គោយន្តកន្ត្រៃចំនួន០៤គ្រឿង។ មន្ត្រីបានបន្តថា : ប្រតិបត្តិការត្រួតពិនិត្យនេះកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានរកឃើញអ្នកមានជាតិអាគុលសរុបចំនួន១០នាក់ និងនាក់ប្រើរប្រាស់សារធាតុញៀនចំនួន០៨នាក់/ […]
ដោយ ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ ទីបំផុតមុខសញ្ញាលួចគោដែលសកម្មចំនួន ៣នាក់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននិងបញ្ជូនទៅតុលាការអនុវត្តទោស។ នគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថា÷ ជនសង្ស័យទាំង ៣នាក់ខាងលើគ្រោងនឹងបញ្ជូនទៅអនុវត្តច្បាប់នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤នេះ ក្រោយបានធ្វើសកម្មភាពលួចសត្វគោរបស់អ្នកស្រុកច្រើនលើកច្រើនសានៅតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង។ សកម្មភាពលួចគោ ពិសេសនៅពេលយប់របស់ជនសង្ស័យនេះធ្វើឡើងដោយលួចគោ ហើយដល់កន្លែងស្ងាត់កៀងឡើងឡានតែម្តង។ ដំបូងឡើយកម្លាំងនគរបាលឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់មានឈ្មោះវណ្ណី ឌីណា ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅក្នុងភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ឈ្មោះភាព វិចិត្រ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ក្រោយការសួរ កម្លាំងជំនាញបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះបឿន ប៉ុន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤កន្លងមកនេះ។ ប្រភពច្បាស់ការណ៍ពីសមត្ថកិច្ចបានបន្តថា÷ ករណីនេះដែរកម្លាំងបង្ក្រាបដកហូតវត្ថុតាងមួយចំនួនរួមមាន: រថយន្តមួយគ្រឿងជាមធ្យោបាយដឹកជញ្ជូនពេលលួច មានម៉ាកហ៊ីយ៉ាន់ដាយ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនឹងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ នៅវេលាម៉ោង ០២នឹង០០ នាទីយប់ ឈានចូលថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ បានចេញធ្វើការល្បាតឆ្លាស់វេនគ្នា ។ លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១បានឱ្យដឹងថា :កម្លាំងអន្តរាគនមន៍នៃអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ចំនួន ១០ នាក់ប្រដាប់ដោយអាវុធ មធ្យោបាយ ដោយរថយន្ត ១ គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ទោ ជា លាងហៃ មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ចុះធ្វើការ ចេញល្បាតចល័តរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ តាមទីប្រជុំជន ក្នុងភូមិសាស្ត្រ ក្រុងប៉ោប៉ែត ។ បើយោងលោកមេបញ្ជាការ កម្លាំងអន្តរាគមន៍ចេញល្បាតចល័តត្រួតពិនិត្យ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ បង្កាទប់ស្កាត់រាល់មានបទល្មើសកើតឡើងជាយថាហេតុ ។ ជាពិសេសបង្ក្រាបក្មេងទំនើងអុកឡុកធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច កម្លាំងអន្តរាគមន៍ រងចាំបទបញ្ជា២៤ម៉ោង លើ២៤ ម៉ោង […]
ដោយ : បន្ទាយ បន្ទាយមានជ័យជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២០២ច.ខ/ឆ ចុះថ្ងៃទី២៥ ខែមីថុនា ឆ្នាំ២០១៨ របស់លោក ញឹម ពិសាល ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចកងរាជអាវុធហត្ថបានចាប់ខ្លួនឈ្មោះ ឆើត ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០១៧ ព្រមទាំងដកហូតសម្ភារវត្ថុតាងរួមមាន -ម៉ូតូ ចំនួន […]
ដោយ : បន្ទាយ ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ររាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីកាលពីថ្ងៃទី១៥ខែមីនា ។ ករណីនេះកើតឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចដីឡូតិ៍ ស្ថិតភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយបន្ទាប់មកកងកម្លាំងបានកំណត់មុខសញ្ញានិងចេញបង្ក្រាប។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន០២កញ្ចប់ ឧបករណ៍សម្រាប់សេពគ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀត។ ជនសង្ស័យទាំង០៦នាក់ ភេទប្រុស មានឈ្មោះ ៖១-ឈ្មោះ ជៀម សុខចំរើន ភេទប្រុស អាយុ២៤ឆ្នាំ, ២-ឈ្មោះ ព្រំ ថារ៉ូ អាយុ២៦ឆ្នាំ, ៣-ឈ្មោះ អូន ណារ៉ាក់ អាយុ ១៩ ឆ្នាំ, ៤-ឈ្មោះ ហម អាត អាយុ ៣៥ ឆ្នាំ, ៥-ឈ្មោះ ឡាត់ សាលួន អាយុ […]
ដោយ៖ កំចាយ កំពត÷ យុវជនម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូជ្រុលបុកពីក្រោយរថយន្តដែលបានខូច និងចតនៅលើដងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។ មន្ត្រីនគរបាលចរាចរណ៍ស្រុកទឹកឈូបានប្រាប់ឲ្យដឹងថា យុវជនដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើឈ្មោះ ប៉ាវ ម៉េងស៊ឺ អាយុ ១៩ឆ្នាំ មានទីលំនៅភូមិព្រៃខ្ជាយ ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត។ សមត្ថកិច្ចបានរៀបរាប់ថា កាលពីវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី១៥ ខែមីនា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូលេខ១៣៧-១៣៨ រវាងម៉ូតូ និងរថយន្តក្នុងទិសដៅស្របគ្នា។ មុនហេតុការណ៍កើតឡើង គេឃើញយុវជនរងគ្រោះជិះម៉ូតូពីលិចទៅកើត។ លុះមកដល់ចំណុចគ្រោះថ្នាក់ ម៉ូតូប្រាំងមិនទាន់ក៏ជុ្រលទៅបុកពីក្រោយរថយន្តធុនធំដែលបានខូច និងចតនៅលើដងផ្លូវបណ្តាលឲ្យដួលបោកខ្លួនពេញទំហឹង។ មន្ត្រីនគរបាលដដែលបានបន្តថា ក្នុងស្ថានភាពបែបនោះ អ្នកបើកបររថយន្តបានរត់គេចបាត់តែម្តង។ លុះអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញជនរងគ្រោះបានស្លាប់ភ្លាមៗ ទើបទំនាក់ទំនងហៅសមត្ថកិច្ច និងរថយន្តសង្គ្រោះទៅកាន់កន្លែងកើតហេតុដើម្បីអន្តរាគមន៍។ ក្រោយវាស់វែងរួចរាល់ សមត្ថកិច្ចក៏បាននាំយករថយន្ត និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំថ្មីជាបណ្តោះអាសន្ន។ ចំណែកសពត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើកបររថយន្តបុកម៉ូតូពេញទំហឹងនៅលើស្ពានប៉ើង ៥០ម៉ែត្រស្លាប់ស្ត្រីម្នាក់ធ្លាក់ចុះក្រោមស្ពានស្ទឹងសង្កែ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើងនៅអំឡុងវេលាម៉ោង ៨យប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ ឋិតនៅលើកំណាត់ស្ពានវត្តគរ ក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រភពខាងលើបន្តថា៖ នារីជនរងគ្រោះឈ្មោះ ប៊ន ច័ន្ទផាសា អាយុ ១៨ឆ្នាំ មានទីលំនៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ។មុនពេលកើតហេតុ នាងជាជនរងគ្រោះបានធ្វើដំណើរឆ្លងស្ពានដោយម៉ូតូមួយគ្រឿងម៉ាកស្កូបពី ពណ៌ស ពាក់ផ្លាកលេខ ១AR-៨០៨៩ ក្នុងទិសដៅពីលិចទៅកើត។ លុះដល់ចំណុចគ្រោះថ្នាក់ស្រាប់តែរថយន្តមួយគ្រឿងម៉ាកហាយលេនឌ័រពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ ២AL-១៦៤៨ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះឋិតក្នុងសភាពស្រវឹងជោកជាំបានបុករះបង្កាន់ដៃស្ពានបាក់ចំនួនពីរប្រឡោះរួចបន្តល្បឿនទៅបុកស្ត្រីក្រមុំជនរងគ្រោះពេញទំហឹងទៀតបណ្តាលឲ្យប៉ើងប្រមាណ ៥០ម៉ែត្រធ្លាក់ចុះក្រោមច្រាំងស្ទឹងស្លាប់នៅនឹងកន្លែងតែម្តង។ ភ្លាមៗសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងគ្រោះថ្នាក់ ហើយបាននាំខ្លួនជនបង្កមកកាន់ការិយាល័យចរាចរណ៍ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖នៅថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំពង្រឹងផែនការងារប្រឆាំងគ្រឿងញៀននិងផ្សព្វផ្សាយ ផែនការរបស់ក្រសួងមហាផ្ទៃ និងផែនការផ្សេងៗ ដល់មន្ត្រីក្រោមឱវាទ។ ការប្រជុំនេះធ្វើឡើងនៅសាលប្រជុំ”ខ”របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានការចូលរួមពី លោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក នាយការិយាល័យ និងមន្ត្រីទាំងអស់ចំណុះឱ្យផែនការងារប្រឆាំងគ្រឿងញៀន ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ មានប្រសាសន៍ណែនាំនិងដាក់បទបញ្ជានូវចំណុចមួយចំនួន៖ – បន្តយកចិត្តទុកដាក់លើការ ស៊ើបអង្កេត -កសាងនីតិវិធី ត្រូវតាមបែបបទ -បន្តរួមគ្នាប្រឹងប្រែងពង្រឹងការអនុវត្ត វិធានការ ប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់ បានម៉ឺងម៉ាត់និងដូចភ្លៀងរលឹមដើម្បីទប់ស្កាត់ការរីករាលដាល និងរួមចំណែកកាត់បន្ថយបទល្មើសផ្សេងៗដែលជះឥទ្ធិពលពីគ្រឿងញៀន -គ្រប់គ្រងឱ្យបាននូវមុខសញ្ញាជួញដូរ ក៏ដូចជាធ្វើការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឱ្យបានទូលំទូលាយគ្រប់រូបភាពគ្រប់ទីកន្លែងចំគោលដៅនិងចំមុខសញ្ញាងាយរងគ្រោះ ។ ជាពិសេសសិស្សានុសិស្ស សំដៅឱ្យពួកគាត់ចៀសឱ្យឆ្ងាយពីគ្រឿងញៀន -គោរពវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ រួមក្រុមសីលធម៌គោរពមេកើយ និងត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងតែមួយ ហើយមន្ត្រីរូបណាពាក់ព័ន្ឋនឹងគ្រឿងញៀនត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ៕
ដោយ : បន្ទាយ បន្ទាយមានជ៏យ :កម្លាំងអន្តរាគមន៍នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចេញចល័តល្បាត ត្រួតពិនិត្យលើដងផ្លូវតាមទីប្រជុំជន និងគោលដៅផ្សេងទៀតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីបង្ការទប់ស្កាត់រនូវបទល្មើសដែលអាចកើតឡើងជាយថាហេតុ ។ ដោយអនុវត្តន៍តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅវេលាម៉ោង ០០:១០ នាទីយប់ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ។ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានឱ្យដឹងថា : កម្លាំងអន្តរាគនមន៍នៃអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ មួយចំនួនប្រដាប់ដោយអាវុធ មធ្យោបាយរថយន្ត១គ្រឿងដឹកនាំដោយ លោក វរសេនីយ៍ទោ ពេជ្រ វុត្ថា មេបញ្ជាការរង ប្រធានវេនប្រចាំបញ្ជាក្រុមទី៤ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានដឹកនាំកម្លាំងចេញល្បាតចល័តត្រួតពិនិត្យលើដងផ្លូវតាមទីប្រជុំជនរដ្ឋបាលក្រុងប៉ោយប៉ែតរួមមាន៖ សង្កាត់ផ្សារកណ្តាល និង សង្កាតអូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោក មេបញ្ជាការបានបញ្ជាក់បន្តថា កម្លាំងអន្តរាគមន៍ចេញល្បាតចល័តត្រួតពិនិត្យ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ បង្ការទប់ស្កាត់រាល់មានបទល្មើសកើតឡើងជាយថាហេតុ […]
ដោយ៖សុខុម ក្រចេះ៖នគរបាលខេត្តក្រចេះនៅព្រឹកថ្ងៃទី១៤មីនា២០២៤នេះ បានឃាត់ខ្លួនបុរសជនជាតិព្នងម្នាក់ដែលបានយកសាំងស្រោចលើប្រពន្ធរួចដុតទាំងរស់។ ហេតុការណ៍នេះបានកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣មីនា ស្ថិតនៅភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ក្នុងតំបន់ដាច់ស្រយាលមួយពីទីរួមខេត្តក្រចេះ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆេះ ផល អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។ សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា នៅយប់ថ្ងៃទី១២មីនា ២០២៤ ប្រពន្ធ ឈ្មោះ ខ្វែ ញ៉ាម បាននិយាយទៅកាន់ប្ដីថាខ្ញុំចង់នាំឯងទៅរកគ្រូបុរាណខ្មែរ ដើម្បីស្រោចទឹក និងចងខ្សែចង្កេះឲ្យជានាដូចគេ កុំឲ្យមានជំងឺដូចសព្វថ្ងៃនេះ។ ភ្លាមនោះឈ្មោះ ឆេះ ផល បានប្រកែកដាច់ខាតមិនព្រមទៅណាឡើយ ហើយនិយាយថាអញមិនទៅណាទេ? ឯងចង់ទៅៗម្នាក់ឯងចុះ ប្រកែកគ្នាមួយប្រាវរួចមកអ្នកទាំងពីរក៏នាំគ្នាឡើងទៅសម្រាកនៅលើផ្ទះតាមធម្មតាវិញ ។លុះដល់វេលារំលងអធ្រាត្រឆ្លងចូលថ្ងៃទី១៣ មីនា នៅពេលប្រពន្ធកំពុងដេកលក់ ជនសង្ស័យក៏បានយកប្រេងសាំងកន្លះលីត្រ ទៅចាក់ស្រោចលើខ្លួនប្រពន្ធ ហើយកេះដែកកេះដុតបណ្ដាលឲ្យឆេះរលាកពេញខ្លួន។ភ្លាមនោះសាច់ញាតិបញ្ជូនស្រ្តីរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។ រីឯប្តី ក្រោយដុតប្រពន្ធរួចក៏បានរត់គេចខ្លួន។ ក៏ប៉ុន្តែក្រោយពីទទួលបានព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ចុះស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី១៤ ខែមីនា២០២៤។ ក្រោយចាប់ឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកប្រេងសាំងចាក់ស្រោចលើខ្លួនប្រពន្ធឈ្មោះ ខ្វែ ញ៉ាម ហើយកេះដែកកេះដុតប្រាកដមែនដោយសារខឹងនាំទៅរកគ្រូខ្មែរស្រោចទឹក ។ នៅថ្ងៃទី១៤មីនា ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី។ពេលនេះ […]
ដោយ ៖បន្ទាយ បន្ទាយមានជ័យ:កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០២៤ បញ្ជូនទៅសាលាដំបូងខេត្តនូវក្រុមក្មេងទំនើងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន២៦នាក់។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងធ្វើប្រតិបត្តិការបង្ក្រាបករណីក្រុមក្មេងទំនើងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ឃាត់ខ្លួនបានចំនួន២៦នាក់ នៅចំណុចឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម៉្សៅក្រាមសថ្លា (CIE) ចំនួន០៥កូនថង់កិប ស្មើនឹងទម្ងន់ ០,៩៨ក្រាម, ទូរសព្ទដៃចំនួន០២គ្រឿង, និងសម្ភារមួយចំនួន ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងបន្តថា : មុនពេលបង្ក្រាបករណីខាងលើនេះ នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានក្មេងទំនើងប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀននៅចំណុចឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ។ ហេតុនេះ លោករាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចំនួន២៥នាក់ រថយន្តស៊ឺរ៉ែនចំនួន៥គ្រឿង ម៉ូតូចំនួន៣គ្រឿង ប្រកបដោយឯកសណ្ឋានត្រឹមត្រូវ […]