ដោយ ៖ កំចាយ កំពត÷ ក្មេងប្រុសស្រី២នាក់ជាបងប្អូនបង្កើតនឹងគ្នាបានចុះលេងទឹកអណ្តូង រួចលង់ទឹកស្លាប់ពេលឪពុកម្តាយមិននៅផ្ទះ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច កាលពីព្រឹកថ្ងៃត្រង់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា កុមាររងគ្រោះទាំង២នាក់ រួមមាន ១. ឈ្មោះ ហ៊ាង កញ្ញា ភេទស្រី អាយុ ១១ឆ្នាំ។ ២. ឈ្មោះ ហ៊ាង សារុន ភេទប្រុស អាយុ ៩ឆ្នាំ។ គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ឪពុកកុមាររងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីម៉ោង១១ព្រឹកថ្ងៃទី២៨ ខែមីនា ពេលគាត់ និងប្រពន្ធត្រឡប់មកពីធ្វើការខាងក្រៅស្រាប់តែបាត់មិនឃើញកូនៗទាំង២នាក់នៅផ្ទះ។ ភ្លាមៗ ពួកគាត់បានដើរសួរអ្នកភូមិ តែមិនមានអ្នកណាបានឃើញទេ។ ឪពុកកុមាររងគ្រោះបានបន្តថា ក្រោយមក គាត់ និងអ្នកជិតខាងបាននាំគ្នាចុះរាវរកក្នុងអណ្តូងខាងកើតផ្ទះ ទើបនៅម៉ោងប្រហែល១២ថ្ងៃត្រង់ក៏ប្រទះឃើញសពកូនទាំង២នាក់កប់ភក់ជាប់ក្រោមទឹកក៏ប្រញាប់ស្រង់ឡើង និងរាយការណ៍ជូនសមត្ថកិច្ច។ មន្ត្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ក្រោយទទួលសេចក្តីរាយការណ៍ពីករណីមានកុមារស្លាប់ក្នុងអណ្តូង សមត្ថកិច្ចជំនាញបានចុះធ្វើកោសលវិច័យភ្លាមៗ។ ជាលទ្ធផល គឺកុមារទាំង២នាក់ពិតជាបានស្លាប់ដោយលង់ទឹកប្រាកដមែន។ ដូច្នេះ សមត្ថកិច្ចក៏បានប្រគល់សពដល់ក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ក្រោយមានគ្រោះថ្នាក់ចរាចរមួយនៅស្រុកម៉ាឡៃ ដែលរហូតដល់ឆេះខូចខាតម៉ូតូ២គ្រឿងនៃភាគីទាំងពីរ កាលពីយប់មិញ នាំឲ្យសាធារណជននិងអ្នកប្រើបណ្តាញសង្គមទាំងឡាយចោទសួរថា តើកម្រិតបុកគ្នានោះធ្ងន់ធ្ងរ ខ្លាំង ឬសាហាវយ៉ាងណាទៅ ? ករណីនេះ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំម៉ាឡៃនិងនគរបាលជំនាញចរាចរណ៍ផ្លូវគោកស្រុកម៉ាឡៃ បានបកស្រាយថា : ការបុកគ្នានោះមិនធ្ងន់ធ្ងរណាស់ណាទេ ។តែឧបទ្ទហេតុចៃដន្យ ដែលបង្កអោយមានភ្លើងឆាបឆេះសន្ធោសន្ធៅដូច្នេះគឺមូលហេតុសំខាន់មកពីម៉ូតូ១គ្រឿង(កង់ពីរ) បានដឹកសាំងនិងម៉ាស៊ីនង៉ោង(ម៉ាស៊ីនត្រង់ស៊ីន័រ) ហើយវាបានដួលកំពប់សាំងជះ បូកផ្សំនឹងសាំងក្នុងធុងនៃម៉ូតូទាំងពីរគ្រឿងផង ហើយជួនបុកគ្នាមានព្រាយភ្លើង ទើបបណ្តាលបង្កឆេះចេញអណ្តាតភ្លើងដូចផ្ទុះគ្រាប់មីស៊ីលរូស្ស៊ីដូច្នេះ ។ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំម៉ាឡៃនិងលោកវរសេនីយ៍បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ ក៏ដូចជានគរបាលជំនាញផ្នែកចរាចរណ៍ផ្លូវគោកបានអោយដឹងថា : ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៨ និង៥២នាទី មានករណីគ្រោះថ្នាក់ចរាចរម៉ូតូ និងម៉ូតូកង់បីកែច្នៃ ។ មុនដំបូងមានម៉ូតូពីរគ្រឿងបើកបរបញ្រ្ចាស់ទិសគ្នាពីត្បូងទៅជើងលើផ្លូវជាតិលេខ៥៩ចន្លោះគីឡូម៉ែត ៤០ និង៤១ ស្ថិតនៅភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ជិតវត្តម៉ាឡៃ ) ។១- ម៉ូតូ១គ្រឿង HONDA DREAM ពណ៌ខ្មៅផ្លាកលេខ បាត់ដំបង 1X-2452 […]
ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង៖ ខ្មាន់កាំភ្លើងផ្ទុះអាវុធជិត ១០គ្រាប់ក្នុងក្រុងបាត់ដំបងនៅយប់មិញសំដៅចូលផ្ទះប្រជាពលរដ្ឋ សមត្ថកិច្ចកំពុងពន្លឿនចុះស្រាវជ្រាវ និងអង្កេត។ ប្រភពបឋមពីពលរដ្ឋនៅក្បែរទីតាំងកើតហេតុបានបញ្ជាក់ឲ្យដឹងថា÷ ករណីបាញ់បោះខាងលើបានបង្កការភ្ញាក់ផ្អើលនៅវេលាជិតថ្ងៃត្រង់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ ក្នុងភូមិសុភី១ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះឌាំង ជាជាងជួសជុល លក់ទូរសព្ទ និងលក់ដូរគ្រឿងអគ្គិសនី។ ករណីនេះមិនបង្កឲ្យមានរងរបួសដល់ម្ចាស់ផ្ទះទេក្រោយហេតុការណ៍បានកើតឡើងនៅវេលាម៉ោងជាង ១រំលងអធ្រាត្រថ្ងៃទី ២៧ ឈានចូលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ ភ្លាមៗម្ចាស់ផ្ទះ ក៏ដូចជាអ្នកភូមិមិនចាប់អារម្មណ៍ទេដោយស្មានថាគេបាញ់កាំជ្រួច។ ប្រភពពីពលរដ្ឋបានអះអាងបន្តថា÷ ការបាញ់រះរហូតដល់ទៅ ៦គ្រាប់សំដៅលើផ្ទះរបស់ប្រជាពលរដ្ឋសង្ស័យជាការបាញ់គំរាមប៉ុណ្ណោះ ព្រោះគ្រាប់កាំភ្លើងប្រភេទកាំភ្លើងខ្លីបានបាញ់ទម្លុះទ្វារដែលធ្វើពីស័ង្កសីឆ្វេងស្តាំ និងទូដាក់ទូរសព្ទផងដែរសរុបចំនួន ៦កន្លែង។ ចំពោះមុខសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បានដាក់ខ្សែហ៊ុមព័ទ្ធទីតាំងកើតហេតុ និងកំពុងសាកសួរលំអិតដល់ម្ចាស់ផ្ទះ។ មកទល់ពេលនេះនៅមិនបានដឹងថាជារឿងគំនុំឬមួយយ៉ាងណានៅឡើយទេ៕
ដោយ៖ សុខុម បន្ទាយមានជ័យ៖ អ្នកបើកបរម៉ូតូចំនួន២នាក់រងរបួសធ្ងន់ពេលជិះបុកគ្នាបង្កជាអណ្តាតភ្លើងសន្ធោសន្ធៅនៅយប់ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០២៤ ចំណុចផ្លូវកែងជិតវត្តម៉ាឡៃ តាមបណ្ដោយផ្លូវជាតិលេខ ៥៩។ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា ម៉ូតូបុកម៉ូតូកង់បីជនរងគ្រោះបើកបរបញ្ច្រាសទិសគ្នា លុះមកដល់កន្លែងកើតហេតុក៏បានបុកពេញទំហឹង បណ្ដាលឱ្យឆាបឆេះម៉ូតូតែម្ដង។ភ្លាមៗមានមនុស្សពីរនាក់(ប្រុសម្នាក់ ស្រីម្នាក់)រងរបួសធ្ងន់ មានគេជួយដឹកទៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ មន្ត្រីស្ម័គ្រចិត្តនៅសាលាស្រុកមង្គលបូរីដែលគ្រោះថ្នាក់ដោយម៉ូតូបុកគោយន្តកន្រ្តៃ បានរងរបួសធ្ងន់ធ្ងរ ពិសេសត្រង់ក្បាលនោះ អស់រយ:ពេលជាង៣ថ្ងៃហើយ នៅតែមិនទាន់ដឹងខ្លួន។ សាលាស្រុកមង្គលបូរី បានបញ្ជូនមន្ត្រីទៅចូលរួមជាមួយគ្រួសារជនរងគ្រោះដើម្បីថែទាំជំងឺ ហើយក៏រៃអង្គាសបានថវិកា១ចំនួនដើម្បីជួយ ។ លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីអោយអ្នកសារព័ត៌មានដឹងកាលពីល្ងាចថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤ថា: ជាង៣ថ្ងៃមកទល់ពេលនេះ ជនរងគ្រោះជាមន្ត្រីស្ម័គ្រចិត្តសាលាស្រុកនោះ នៅតែមិនទាន់ដឹងខ្លួន។ ជនរងគ្រោះកំពុងទទួលការសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យព២ (យោធភូមិភាគ៥)ខេត្តបាត់ដំបង ។ នាងរងរបួសធ្ងន់ធ្ងរណាស់ ពិសេសគឺត្រង់ក្បាល ។ លោកអភិបាលស្រុកបានបន្តថា : ចំពោះមុខនេះដែរ សាលាស្រុកនិងសប្បុរសជននានាបានរៃអង្គាសនិងជួយថវិកាគ្នាបានជាង៥លានរៀនដែរ ហើយបានយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះនៅមន្ទីរពេទ្យ ។ សូមរំលឹកថា : គ្រោះថ្នាក់ចរាចរនោះកើតឡើងកាលពីវេលាម៉ោង១៦:១០នាទីល្ងាចថ្ងៃទី២៣ខែមីនា ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ១៥៦ដេ ក្នុងទីប្រជុំជន ចំណុចភូមិប្រឡាយហ្លួងលើ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ មូលហេតុគឺគោយន្តកន្រ្តៃមួយគ្រឿងម៉ាកគូបូតា ពណ៌ក្រហម ដោយធ្វើដំណើរតាមផ្លូវជាតិលេខ១៥៦ដេ ក្នុងទិសដៅពីលិចទៅកើត តែដល់ចំណុចខាងលើបានឡើងវ៉ាជែងនិងរថយន្តដឹកសំរាម ក៏កាច់ដួលបោកក្រឡាប់ក្បាលគោយន្តកន្រ្តៃអូសកាត់ទទឹងផ្លូវទៅជើង។ស្របពេលមានម៉ូតូពីរគ្រឿងខាងលើបានបើកបរឆ្លងកាត់ ។ទី១-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខបន្ទាយមានជ័យ1I-3567 និងទី២ម៉ាកហុងដាឌ្រីម […]
ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង៖ ករណីប៉ះពាល់ឈូសឆាយរំលោភយកដីតំបន់ហាមឃាត់ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង សមត្ថកិច្ចចុះនាំខ្លួនបុរសចំនួន ២នាក់អនុវត្តវិធានការច្បាប់។ អធិការនគរបាលស្រុកថ្មគោល លោកវរសេនីយ៍ទោ សេង លុច បានបញ្ជាក់ឲ្យដឹងថា÷ ករណីខាងលើ ផ្នែកជំនាញនៃអធិការដ្ឋានស្រុកថ្មគោល នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤នេះបានបង្វែរសំណុំរឿង និងប្រគល់ជនបង្កទាំង ២នាក់ឲ្យទៅខាងរដ្ឋបាលជលផលបន្តដើម្បីអនុវត្តទៅតាមនីតិវិធី។ នគរបាលការិយាល័យជំនាញខេត្តបាត់ដំបងបានឲ្យដឹងដែរថា÷ កាលពីថ្ងៃទី ២៥ ខែមីនា ថ្មីៗនេះជនបង្កទាំង ២នាក់បានសម្ងំនាំយកនូវត្រាក់ទ័រចំនួន ២គ្រឿង និងកំពុងឈូសឆាយដីព្រៃនៅចំណុចព្រំប្រទល់តំបន់ ២ ជាប់ព្រំប្រទល់ដីតំបន់ ៣ ដែលជាតំបន់ត្រូវហាមឃាត់ ស្របពេលដែលកម្លាំងក្រុមប្រតិបត្តិការទប់ស្កាត់បង្ក្រាបបទល្មើសនេសាទក្នុងតំបន់ទន្លេសាបគោលដៅស្រុកថ្មគោល ចុះល្បាតនៅចំណុចបង្គោលព្រំតំបន់ ៣ បង្គោលលេខ ៣០២ និង៣០៨ បានប្រទះឃើញក៏សុំគោលការណ៍នាំខ្លួនតែម្តង។ បុរសទាំង ២នាក់មានឈ្មោះសាំង សែន អាយុ ៣៣ ឆ្នាំ រស់នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ខណ្ឌសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកបើកត្រាក់ទ័រ បើកឱ្យម្ចាស់ឈ្មោះ ក្តាម និង […]
ដោយ៖ សុខុម ស្ទឹងត្រែង:ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង សហការជាមួយគណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង នៅថ្ងៃទី២៦មីនា២០២៤ បានចុះត្រួតពិនិត្យត្រីលក់នៅទីផ្សារសាមគ្គីស្ទឹងត្រែង ដែលបានមកពីការបំពុល។ មន្ត្រីជលផលបានឱ្យដឹងថា ជាលទ្ធផលបានដកហូតប្រភេទត្រីប្រាកែ ចំនួន ៥០គីឡូក្រាម និងធ្វើកិច្ចសន្យាជាមួយអាជីវករចំនួន ០៣នាក់។ ប្រភពបានបញ្ជាក់ផងដែរថា ត្រីទាំងនេះគឺបងប្អូនអាជីវករយល់ព្រមប្រគល់ជូនសមត្ថកិច្ចយកទៅចាត់ការតាមនីតិវិធី។ម្យ៉ាងវិញទៀតត្រីទាំងនេះគឺបានទិញពីប្រជានេសាទមកពីខាងស្រុកសៀមបូកចំនួន០២នាក់ និងទិញពីសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ចំនួន០១នាក់។ កន្លងមកនុយដែលប្រជានេសាទប្រើក្នុងការបំពុលត្រីមានដូចជាបាយដំណើប ត្រីល្អិតកាត់ជាកង់ៗ ក្ដាម សាច់គោ…លាយជាថ្នាំបំពុលដើម្បីបោះចូលទឹកឲ្យត្រីស៊ី។ ក្រោយពីប្រជាពលរដ្ឋយល់ព្រមប្រគល់មកឱ្យមន្ត្រីជំនាញ ត្រីទាំងនោះត្រូវបានបំផ្លាញចោល។ បើត្រីទាំងនេះត្រូវបានប្រជាជនយកទៅហូប ហើយមានជាតិពុលខ្លាំង ក្រោយហូបត្រីនេះទៅនឹងធ្វើឲ្យមនុស្សពុលផងដែរ។ បើសិនមានជាតិពុលតិចពេលហូបត្រីនេះទៅនឹងធ្វើឲ្យប៉ះពាល់សុខភាពនៅពេលក្រោយទោះមិនពុលភ្លាមៗក៏ដោយ។ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង អំពាវនាវសូមឲ្យប្រជានេសាទឈប់នេសាទដោយសារធាតុពុល ហើយប្រជាជនឈប់រើសត្រីពុល។អាជីវករឈប់ទិញ-លក់-ដឹកជញ្ជូនត្រីដែលបានពីការនេសាទខុសច្បាប់ទាំងបំពុល ឆក់ និងប្រើគ្រឿងផ្ទុះ ព្រោះសកម្មភាពទាំងអស់នេះគឺខុសនឹងច្បាប់ស្ដីពីជលផល៕
ដោយ៖ សុខុម បាត់ដំបង៖ ប្រជាពលរដ្ឋភ្ញាក់ផ្អើលនៅពេលប្រទះឃើញសត្វក្រពើមួយក្បាលកំពុងហែលបណ្តែតខ្លួនក្នុងទឹកស្ទឹងសង្កែនៅវេលារសៀលថ្ងៃទី២៦មីនា២០២៤។ ក្រោយពីឃើញបែបនេះ ប្រជាពលរដ្ឋនិងសមត្ថកិច្ចតាមចាប់យកចេញពីក្នុងទឹកស្ទឹងនោះដើម្បីកុំឱ្យវាទៅបង្កការភ័យខ្លាចនិងប៉ះពាល់ដល់មនុស្សតទៅទៀត។ សត្វក្រពើដែលចាប់បាននោះវាមានទម្ងន់ដល់ទៅ៤០គីឡូក្រាមឯណោះ ហើយក៏ពុំដឹងថាវាបានរួចចេញពីកន្លែងចិញ្ចឹមណាមួយឡើយ៕
ដោយ៖ សុខុម ភ្នំពេញ ៖ បុរសបីនាក់ជិះម៉ូតូឌុបគ្នាចេញពីកន្លែងផឹកស៊ីទៅបន្ទប់ជួល ប៉ុន្តែពេលកំពុងធ្វើដំណើរតាមដងផ្លូវក៏ស្រាប់តែមានរថយន្តធំចំណុះ៥តោនបើកមកពីក្រោយស្របគ្នាយ៉ាងលឿនកៀរម៉ូតូដួលទៅនឹងថ្នល់។រំពេចនោះបុរសម្នាក់ត្រូវរថយន្តកិនស្លាប់នៅនឹងកន្លែង។រីឯបុរសពីរនាក់ទៀតរួចផុតពីគ្រោះថ្នាក់។ គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ ចំណុចរង្វង់មូលស្ពានអាកាសចោមចៅ ស្ថិតលើផ្លូវជាតិលេខ៤ ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចបានបញ្ជាក់នៅក្រោយហេតុការណ៍ថា សពជនរងគ្រោះមានឈ្មោះជំនោរ អាយុជាង៣០ ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្ដុំវត្តស្ងួនពេជ្រ ខណ្ឌកំបូល ជាកម្មករលើកអីវ៉ាន់ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ មិត្តភក្តិជនរងគ្រោះដែលជិះម៉ូតូជាមួយគ្នាបាននិយាយឲ្យដឹងថា៖ ពួកគេចេញពីធ្វើការ ហើយឆ្លៀតផឹកស៊ីតិចតួចជុំគ្នានៅម្តុំផ្លូវវេងស្រេង ។ពេលផឹករួចក៏បានជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ុគីឡែត ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ1HM-0092 ជិះឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីត្បូងមកជើង រួចក៏ជិះតាមស្ពានអាកាសចោមចៅឡើងតាមផ្លូវជាតិលេខ ៤វិញគោលបំណងត្រឡប់ទៅបន្ទប់ជួលនៅម្ដុំវត្តស្ងួតពេជ្រ ក្នុងខណ្ឌកំបូល ។ពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿងមិនចាំផ្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាយ៉ាងលឿន ក៏បានកៀរម៉ូតូបណ្តាលឲ្យដួល ជនរងគ្រោះដែលអង្គុយក្រោយត្រូវរថយន្តកិនចំក្បាលបែកខួរ មើលលែងយល់ស្លាប់យ៉ាងអាណោចអាធ័ម។ រថយន្តបង្កព្យាយាមបើករត់កាត់តាមបណ្ដោយផ្លូវជាតិលេខ ៤ រហូតដល់តំបន់សេដ្ឋកិច្ចពិសេសខណ្ឌកំបូល ត្រូវបានសមត្ថកិច្ចតាមឃាត់បាន។ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់ធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖ សុខុម ភ្នំពេញ៖ សមត្ថកិច្ចនៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤ ចាប់ខ្លួនបានជនសង្ស័យម្នាក់ជាឃាតកស.ម្លាប់ជនរងគ្រោះរួចដាក់សពច្រកក្នុងវ៉ាលិសដឹកពីភ្នំពេញទៅទម្លាក់ចោលនៅឯទឹកដីខេត្តកោះកុង។ សមត្ថកិច្ចបានឲ្យដឹងថា៖ ឃាតកម្មស.ម្លាប់គឺបន្ទាប់ពី ប្រជាពលរដ្ឋបានប្រទះឃើញវ៉ាលិសដាក់សាកសពមួយនៅចំណុចក្បែរផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (សពមិនស្គាលអត្តញ្ញាណ)នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង, អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រើវិធានការជំនាញធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងទីតាំងឈានទៅដល់ការឃាត់ខ្លួននៅចំណុចបុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅចំពោះមុខសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជនសង្ស័យឈ្មោះ ញ៉ែប សុខុម បានឆ្លើយសារភាពថា ខ្លួនពិតជាបានស.ម្លាប់ឈ្មោះ ឌួង សង្ហា ពិតប្រាកដមែន។ដំណើររឿងនេះ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១រសៀល ខ្លួនបានស.ម្លាប់ជនរងគ្រោះនៅក្នុងបន្ទប់លេខ១៦ ជាន់ទី១៦ អគារ UK Condo […]
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ លោកវរសេនីយ៍ត្រី សុខ ឡេង មមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណអោយដឹងថា: កាលពីវេលាម៉ោង១៧ និង៥៥នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ៖ ១.ឈ្មោះខា យូ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។២.ឈ្មោះ ហ៉ិន លីណា ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី លួចស្រាបៀរ។ ប៉ុន្តែមុខសញ្ញានេះក៏ជាប់ពាក់ព័ន្ធការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ ដែលប្រព្រឹត្តកាលពីថ្ងៃទី០៧ខែមីនា និងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងក្រុងសិរីសោភ័ណ។ លោកបានបន្តថា : […]
ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ កម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញាឃាត់ខ្លួនក្រុមឆក់កាបូប និងទូរសព្ទតាមដងផ្លូវចំនួន ៥នាក់ ខណ:ទើបចេញពីពន្ធនាគារបាន ២ខែ។ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជាក់ឲ្យដឹងថា÷ ក្រោមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤ នៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង កម្លាំងអន្តរាគមន៍បង្ការបង្ក្រាបបានចុះបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូប ) មួយករណី ហើយបាននាំខ្លួនជនសង្ស័យចំនួន ០៥ នាក់មកសាកសួរនៅការិយាល័យជំនាញ។ ជនសង្ស័យមានឈ្មោះបូរ៉ា សុវណ្ណា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ជាអ្នកបើកម៉ូតូ, ឈ្មោះ អ៊ុន សុភាព ភេទប្រុស អាយុ […]
ដោយ៖ សុខុម ភ្នំពេញ ៖មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ននៅថ្ងៃទី២៤មីនា២០២៤ បានបង្ហាញមុខជនសង្ស័យចំនួន៣នាក់ជាមួយវត្ថុតាងគ្រឿងញៀ.នបង្រ្កាបបានមានទម្ងន់រហូតដល់ជិត២០០គីឡូក្រាម។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ៣ នាក់មាន ៖ ១.ឈ្មោះ សេង សុខទី ភេទប្រុស អាយុ៣៣ឆ្នាំ ។ ២.ឈ្មោះ ខៀវ ចិន្តា ភេទស្រី អាយុ៤៣ឆ្នាំ ។ ៣.ឈ្មោះ ហេង គឺមលាង ភេទស្រី អាយុ៤៧ ឆ្នាំ(ជាម្ចាស់ផ្ទះ) ។ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.នបានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀ.ន ក្រោមការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀ.នចំនួន២គោលដៅ ។ គោលដៅទី១.នៅដីឡូត៍មួយកន្លែងនៅតាមបណ្តោយផ្លូវ១០០៣ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ,គោលដៅទី២.នៅមុខវត្តញាណរង្សី ផ្លូវ៣៥៥ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ […]
ដោយ៖សុខុម សៀមរាប ៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាបនៅថ្ងៃទី២៤មីនា២០២៤ បានឃាត់ខ្លួនប្តីប្រពន្ធ២នាក់ក្រោយស.ម្លាប់ ក្មេងអាយុ២២ខែរួចយកទៅកប់ក្បែរផ្ទះ។ សមត្ថកិច្ចបានឲ្យដឹងនៅក្រោយហេតុការណ៍កើតឡើងថា កម្លាំងនគរបាលជំនាញស្រុក ស្វាយលើ បានឃាត់ខ្លួនប្តីប្រពន្ធ២នាក់ពាក់ព័ន្ធករណីស.ម្លាប់កូន(ចុង)អាយុជិត ២ ឆ្នាំ រួចយកទៅកប់នៅក្រោយផ្ទះជិតបង្គន់អនាម័យបំបិទភស្តុតាង។ប៉ុន្តែត្រូវពលរដ្ឋដឹង ក៏រាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ យិន សុខលីន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតភូមិព្រៃទទឹងឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលមកស្នាក់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប និងឈ្មោះ ហាក់ ហៃ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរកសិករ ទីកន្លែងកំណើតភូមិត្រាចពក ឃុំពពេល ស្រុកសូទ្រនិគម ខេត្តខេត្តសៀមរាប បច្ចុប្បន្នរស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ការឃាត់ខ្លួននេះគឺក្រោយមានឃាតកម្មកាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។ មុនពេលកើតហេតុ ឈ្មោះ ហាក់ ហៃ ភេទស្រី អាយុ ២៨ឆ្នាំ មានកូនប្រុសឈ្មោះ […]
ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ និងកម្លាំងនគរបាលខេត្តក្រចេះបានសហការគ្នា ចាប់ខ្លួនបុរសជាជនសង្ស័យម្នាក់ ដែលបានសម្លាប់បុរសជាជនរងគ្រោះម្នាក់ នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ កាលពីដើមខែមីនានេះ។ តាមការឱ្យដឹងពីសមត្ថកិច្ចស្រុកមេមត់នៅថ្ងៃទី ២៣ មីនានេះថា៖ ការចាប់ខ្លួនជនសង្ស័យឈ្មោះ ម៉េង លាង អាយុ ២៦ ឆ្នាំ ធ្វើឡើងនៅភូមិអូរកណ្តៀរ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ តាមអំណាចដីកាបញ្ជាឱ្យចូលខ្លួនលេខ០២ អយ/២០២៤ ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៤ របស់លោកមាស វឌ្ឍនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តត្បូងឃ្មុំ ក្នុងករណី ឃាតកម្ម ប្រព្រឹត្តភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ។ សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣ មីនា នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីឃាតកម្ម មួយកើតបង្កឡើងដោយជនសង្ស័យ ឈ្មោះ ម៉េន […]
ដោយ ៖ សុខុម កំពង់ធំ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ធំបានចប់ខ្លួនបុរសម្នាក់ដាក់ខ្នោះបញ្ជូនទៅស្នងការខេត្ត ក្រោយបុរសនោះសម្លាប់ប្រពន្ធខ្លួនឯងនៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្នុងភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្ដាន់។ សមត្ថកិច្ចបានបញ្ជាក់នៅក្រោយហេតុការណ៍កើតឡើងថា ជនបង្កជាប្ដី ឈ្មោះ កេះ និងប្រពន្ធឈ្មោះ ជ្រូក នេះជាឈ្មោះហៅក្រៅរបស់អ្នកទាំងពីរ។ ជនបង្កបាននិយាយប្រាប់សមត្ថកិច្ចថា ខ្លួនបានយកពូថៅវ៉ៃក្បាលប្រពន្ធ រួចយកកាំបិតអារកជាក្រោយ។ ក្រោយពីធ្វើសកម្មភាពបានប្រហែលជាកន្លះម៉ោង កូនប្រសាប្រុសក៏មកទាន់មានការឆោឡោឡើង និងប្តឹងសមត្ថកិច្ចចាប់ខ្លួនតែម្តង។ បើទោះបីជាយ៉ាងណា រហូតមកដល់ថ្ងៃទី២៣មីនា សមត្ថកិច្ចមិនទាន់បញ្ជាក់អំពីដើមហេតុបណ្ដាលឲ្យបុរសនោះលើកដៃសម្លាប់ប្រពន្ធខ្លួនឯងនៅឡើយ។ ក្រោយពេលចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចត្រៀមកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ដោយ៖ គង់ហេង កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការបង្រ្កាបបទល្មើសគ្រឿងញៀន ដោយរាយការណ៍ឱ្យបានពិតប្រាកដពីសកម្មភាពបទល្មើស នឹងទទួលបានរង្វាន់ពោល គឺចូលរួមអនុវត្តគោលការណ៍«ប្រជាពលរដ្ឋម្នាក់គឺ នគរបាលម្នាក់»។ លោកអភិបាលខេត្តកំពង់ចាមបានអំពាវនាវបែបនេះ ខណៈលោកបានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឆ្លងមហាកុដិ និងសមទ្ធិផលនានានៅវត្តឥន្ទខីលារាម ហៅថ្មគោល ស្ថិតក្នុងឃុំរអាង ស្រុកកំពង់សៀម កាលពីព្រឹកថ្ងៃទី ២២ មីនានេះ។ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ បើលោកយាយ លោកតា ឃើញកូន ចៅ បំពានគ្រឿងញៀន (ប្រើប្រាស់គ្រឿងញៀន) សូមរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយកគាត់(អ្នកបំពាន ឬប្រើប្រាស់)ទៅបន្សាប កុំលាក់បាំង គ្មានទោសទេ។ដោយ បន្សាប អប់រំ ណែនាំហើយប្រគល់ជូនក្រុមគ្រួសារវិញ។ លោកបានបន្ថែមថា៖ មួយវិញទៀតឃើញមានការជួញដូរគ្រឿងញៀន នៅក្នុងសហគមន៍ មូលដ្ឋានភូមិ ឃុំ ជាពិសេសករណីជួបអ្នកសង្ស័យជួញដូរ ចែកចាយ គ្រឿងញៀន សូមរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ គឺសមត្ថកិច្ចរក្សាការសម្ងាត់ ហើយអ្នករាយការណ៍ទទួលបានរង្វាន់ទៀត គឺឱ្យតែការរាយការណ៍នោះពិតប្រាកដ។ លោកបានបន្តថា៖ ជាក់ស្តែងកន្លងមកនៅក្រុងកំពង់ចាមយើងធ្លាប់បង្រ្កាបបានច្រើនករណី គឺមានបងប្អូនប្រជាពលរដ្ឋ នៅជិតខាងអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន […]
ដោយ៖ សុខុម កំពង់ឆ្នាំង÷ សិស្សវិទ្យាល័យមួយក្រុមនៅក្រុងកំពង់ឆ្នាំងបាននាំគ្នាទៅលេងទឹកស្រះក្នុងចំណោមនោះក៏ស្រាប់តែមានសិស្សម្នាក់បានលង់ទឹកស្រះស្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ស្ថិតនៅក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជាក់ថា ឈ្មោះ ខន ចន្ទ័វឌ្ឍនា អាយុ ១៥ឆ្នាំ រៀនថ្នាក់ទី៧ A នៃវិទ្យាល័យក្រុងកំពង់ឆ្នាំងលង់ទឹកស្រះ។មុននេះមានទីលំភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ប្រភពបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានសិស្សសាលា មួយក្រុម មានគ្នា២ទៅ៣នាក់ បាននាំគ្នាដើរទៅមាត់ស្រះ ក្នុងគោលបំណងចុះទៅលេងទឹក។ពេលទៅដល់មាត់ស្រះសិស្សរងគ្រោះបានចុះលេងមុនគេ ហើយក៏រអិលជើងចូលក្នុងស្រះមានជម្រៅជាងដងខ្លួនទាំងមិនចេះហែលទឹក។សិស្ស២នាក់ដែលទៅជាមួយឃើញក៏រត់មកប្រាប់គ្រូភ្លាម។ ពេលលោកគ្រូទៅជួយសង្គ្រោះជាអកុសលសិស្សនោះបានស្លាប់បាត់បង់ជីវិតទៅហើយ៕
ដោយ៖ សុខុម ភ្នំពេញ៖ករណីឃាតកម្មមួយបានកើតកាលពីមួយឆ្នាំមុនបង្កឡើងដោយបុរសជាប្ដីបាញ់សម្លាប់ប្រពន្ធមានផ្ទៃពោះ៤ខែបណ្តាលឲ្យស្លាប់បាត់បង់ជីវិតក្នុងបន្ទប់បុរីពិភពថ្មីកួរស្រូវរហូតមកដល់ព្រឹកថ្ងៃទី២២មីនា២០២៤ ទើបតុលាការក្រុងភ្នុំពេញយកសំណុំរឿងនេះមកប្រកាសសាលក្រមសម្រេចដាក់ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតនិងពិន័យជាប្រាក់៦០លានរៀល។ជនដែលត្រូវតុលាការសម្រេច ផ្តន្ទាទោសឈ្មោះ យ័ន្ត គុយហេង អាយុ៣៨ឆ្នាំ។ តុលាការចោទប្រកាន់ឈ្មោះ យ័ន្ត គុយហេងចំនួន៣បទល្មើស រួមមាន៖ បទ ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ, បទកាន់កាប់ ឬដឹកញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទជួញដូរដោយខុសច្បប់នូវសារធាតុញៀន។ សូមរំលឹកថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ មានហេតុការណ៍បាញ់ប្រហារមួយបានកើតឡើង ដោយបុរសជាប្ដីបាញ់សម្លាប់ប្រពន្ធខ្លួនឯង ដែលមានទម្ងន់ ៤ខែបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅក្នុងបន្ទប់។ ក្រោយបាញ់ប្រហារ ជនដែលបាញ់នោះបានចូលខ្លួនមកសារភាពកំហុសនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ជនឈ្មោះ យ័ន្ដ គុយហេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគួកជេររថយន្ត ស្នាក់នៅផ្ទះលេខ១៦៨ ផ្លូវ KS០៣ បុរីកួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនជាប់ចោទត្រូវជាប្តីក្រោយរបស់ជនរងគ្រោះ។មុនបានគ្នា ជនរងគ្រោះរៀបការជាមួយប្តីមុន មានកូនចំនួន៤នាក់មកហើយ។នៅពេលជនរងគ្រោះរស់នៅជាមួយប្តីក្រោយទើបតែមានផ្ទៃពោះ៤ខែក៏ត្រូវប្តីក្រោយបាញ់ស្លាប់តែម្តង៕
ដោយ៖ សុខុម ពោធិ៍សាត់៖មកទល់ពេលនេះគិតចាប់ពីថ្ងៃទី១៣-២១ ខែមីនា ឆ្នាំ២០២៤ គណៈកម្មការជាតិបង្ហាញពីលទ្ធផលយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីនៅខេត្តពោធិ៍សាត់ក្នុងរយៈពេល៩ថ្ងៃ។ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញបទបញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំកម្លាំងកងអន្តរាគមន៍ប្រមាណជិត ៣០០នាក់ ជាមួយមធ្យោបាយ-គ្រឿងបំពាក់ ចេញទៅភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីជួយគាំទ្រទៅដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិដែលបាន និងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ កម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថ ក៏បានសហការជាមួយកម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជួយគាំទ្រ និងចុះប្រតិបត្តិការនៅលើគោលដៅសំខាន់ៗចំនួន១០ក្នុងភូមិសាស្ត្រផ្សេងៗគ្នានៃស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ហើយដែលគោលដៅទាំង១០នោះមានដូចជា៖ គោលដៅទី១(ចំណុចខ្នង ១៦ ក្នុងភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង) គោលដៅទី២(ចំណុចជើងភ្នំប្រើស ដល់ទឹកធ្លាក់ថ្មចាំង និងចំណុចច្រកចង្អៀត ក្នុងភូមិក្រពើរពីលើ ឃុំក្រពើរពី ស្រុកវាលវែង) គោលដៅទី៣(ចំណុចអូរ១ ចំណុចអូរ២ ក្នុងភូមិអូរដីខ្មៅ […]