ដោយ៖សុខុម ក្រចេះ÷កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយស្រុកនិងប៉ុស្តិ៍ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានចុះបង្រ្កាបល្បែងស៉ីសងខុសច្បាប់បញ្ជល់មាន់មួយកន្លែង នៅចំណុចថ្នល់ទទឹង ភូមិបឹងលាច ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ សមត្ថកិច្ចចុះបង្ក្រាបបានឲ្យដឹងថា ដោយហេតុភូមិសាស្រ្តស្មុកស្មាញ និងមានអ្នកមើលផ្លូវពីចម្ងាយ ពេលសមត្ថកិច្ចទៅដល់អ្នកប្រព្រឹត្តល្បែងទាំងនោះនាំគ្នារត់គេចខ្លួនអស់ បន្សល់ទុកតែសម្ភារ វត្ថុតាងនៅកន្លែងកើតហេតុរួមមាន៖ កៅអីជ័រចំនួន៣០,អង្រុតចំនួន១០,ជញ្ជីងចំនួន០១, តង់ចំនួន០៤,តុជ័រចំនួន០១។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីចុះបង្ក្រាប សម្ភារវត្ថុតាងបានរក្សាទុកជាបណ្ដោះអាសន្ននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តដើម្បីបន្តនីតិវិធី៕
ដោយ៖សុខុម បន្ទាយមានជ័យ ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥មេសា២០២៤ បានបង្ក្រាបទីតាំងខារ៉ាអូខេ និងក្លិបកម្សាន្ត២កន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០០នាក់ នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ប្រតិបត្តិការចុះបង្ក្រាបនោះធ្វើឡើងនៅទីតាំងខារ៉ាអូខេយីហោ B9.KTV និងក្លឹបម្សាន្តឡាំបូគីនី LAMBORGHINI ព្រមទាំងឃាត់ខ្លួនមនុស្សប្រុសស្រីរាប់រយនាក់ដើម្បីស្វែងអ្នកប្រើប្រាស់គ្រឿងញៀន។ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា នៅពេលចុះបំពេញការងារនោះក៏មានការសម្របសម្រួលពីលោក កើត វ៉ាន់ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ, កម្លាំងស្នងការដ្ឋាននគរបាលខេត្តនិងក្រុងប៉ោយប៉ែត រួមសហការជាមួយកម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៨៩១ បានចុះប្រតិបត្តិការបង្ក្រាប ទីតាំងទី១- ខារ៉ាអូខេយីហោ B9.KTV ឃាត់ខ្លួនមនុស្សប្រុស-ស្រី៥០នាក់ និងទីតាំងទី២-ក្លឹបកម្សាន្តឡាំបូគីនី LAMBORGHINI ឃាត់ខ្លួនមនុស្សប្រុស-ស្រី១២០នាក់។ ជាមួយនោះផងដែរលោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្រោយបង្ក្រាបហាងខារ៉ាអូរខេ និងក្លឹបកម្សាន្ត២កន្លែង ឃាត់ខ្លួនមនុស្សប្រុស.ស្រីជិត២០០នាក់ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនមានគោលបំណងធ្វើតេស្ត រកសារធាតុញៀន និងប្រើប្រាស់គ្រឿងញៀន ត្រូវអនុវត្តតាមនីតិវិធីនៃច្បាប់។ លោកបានបញ្ជាក់ថា ក្រុមការងារនគរបាលខេត្តនឹងបន្តធ្វើរហូត បើស្រាវជ្រាវរកឃើញមានហាងខារ៉ាអូខេ និងក្លឹបកម្សាន្តណាមួយមានលួចលាក់បង្កប់ការប្រើប្រាស់គ្រឿងញៀនត្រូវមានវិធានការតាមច្បាប់តែម្ដង ដើម្បីការពារទប់ស្កាត់បទល្មើសគ្រឿងញៀនមិនឱ្យកើតមាន និងការពារសន្តិសុខភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យមានសុខសន្តិភាព ៕
ដោយ ៖ បន្ទាយ ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាយប់ថ្ងៃទី០៣ខែមេសា ឆ្នាំ២០២៤ និងបន្តបន្ទាប់មកបានចេញរថយន្ត និងម៉ូតូបម្រើឲ្យប្រតិបត្តិការ ធ្វើការល្បាតតាមបណ្តាគោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ក្រុមក្មេងទំនើងប្រមូលផ្តុំគ្នាតាមដងផ្លូវសាធារណៈបង្កភាពអនាធិបតេយ្យ គឺបង្ការទប់ស្កាត់កុំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានារក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ។ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការណ៍ចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ៕
ដោយ:សុខុម ព្រះវិហារ :កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តព្រះវិហារនៅថ្ងៃទី៤មេសា២០២៤ បានចុះបង្រ្កាបយកទំនិញខូចគុណភាពរាប់ពាន់ដបត្រង់ចំណុចរបៀងច្រកអានសេះ ដោយសហការជាមួយក្រុមហ៊ុន យូអិនធីហ៊ូសែល ខូអិលធីឌី ក្រុមហ៊ុននាំទំនិញចូលផ្តាច់មុខពីថៃ។ នៅក្នុងប្រតិបត្តិការនោះក៏មានការសម្របសម្រួលនិតិវិធី ដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារផងដែរ។ លោកវរសេនីយ៍ឯក ឈួរ ម៉ាឌីស្នងការរងទទួលផែនប្រឆាំបទល្មើស សេដ្ឋកិច្ចខេត្តបានអោយដឹងថា ទំនិញខូចគុណភាពមានចំនួន៣៩៤៦ដប។ក្រុមឈ្មួញនាំចូលតាមច្រករបៀងដោយខុសច្បាប់។ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តព្រះវិហារ ធ្វើការត្រួតពិត្យនិងចាប់ យកមកដុតចោលដោយសំអាងថាទំនិញទាំងអស់នោះហួសសុពលភាពខូចគុណភាពនៃការប្រើប្រាស់ក្នុងការនាំចូលទំនិញខូចគុណភាព នាំអោយប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។ លោក ឡេង សំអាត ប្រធានចាត់ការទូទៅរបស់ក្រុមហ៊ុន យូអិនធីហ៊ូសែល ដូអិលធីឌី ដែលជាក្រុមហ៊ុននាំទំនិញផ្តាច់មុខពីថៃមកកម្ពុជា បានអោយដឹងថា ការនាំទំនិញខុសស្តង់ដា ចូលមកលក់ចែកចាយក្នុងប្រទេសរបស់យើងនាំអោយប៉ះពាល់ដល់សុខភាពដល់បងប្អូនអ្នកប្រើប្រាស់ធ្ងន់ធ្ងរ។ លោក ឡេង សំអាត បានអំពាវនាវដល់អ្នកនាំទំនិញដោយខុសច្បាប់ចូលមកកម្ពុជា សូមមេត្តាពិនិត្យអោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសច្បាប់កំណត់៕
ដោយ៖ សុខុម ភ្នំពេញ ៖ សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី៤មេសា២០២៤ថា កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធក្រោយពីប្រមូលលុយតុងទីនរាប់លានដុល្លារនៅខេត្តកំពង់ចាមហើយទៅរស់នៅខុនដូមួយក្នុងរាជធានីភ្នំពេញ។ ដំណើររឿងនេះកើតឡើងក្រោយពីកូនតុងទីនរាប់រយនាក់ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច។ កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរកមេទុងទីនពីរនាក់ប្ដីប្រពន្ធឃើញពេលពួកគេកំពុងតែសម្ងំលាក់ខ្លួននៅខុនដូមួយកន្លែង។ ពីរនាក់ប្តីប្រពន្ធនេះរងការចោទប្រកាន់ថាជាប់ពាក់ព័ន្ធឆបោកលុយកូនតុងទីនរហូតដល់រាប់លានដុល្លារឯណោះនៅផ្សារស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា កាលពីថ្ងៃទី៣ មេសា ២០២៤ បងប្អូនអាជីវករលក់ដូរនៅផ្សារស្ពឺស្រុកចំការលើ រាប់រយនាក់បានចាញ់បោកមេតុងទីនឈ្មោះសុវណ្ណាលីស។ អាជីវករជាច្រើននាក់បាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកចំការលើជាហូរហែ ។ ដោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រីសោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យកម្លាំងមន្ត្រីក្រោមឱវាទចុះស្រាវជ្រាវជាបន្ទាន់ ដើម្បីតាមចាប់ខ្លួនមេតុងទីនដែលជាប់ពាក់ព័ន្ធករណីឆបោកលុយរាប់លានដុល្លារ ។ កម្លាំងជំនាញចុះធ្វើការស្រាវជ្រាវករណីលេងតុងទីនតាមអនឡាញដែលមេតុងទីនជំពាក់កូនតុងទីនជាច្រើននាក់រាប់រយម៉ឺនក្បាល សរុបទឹកប្រាក់ជាច្រើនលានដុល្លារ ហើយរត់គេចខ្លួនបាត់ ។ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមបានចុះពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅចំណុចខុនដូមួយកន្លែងនៅបឹងទំពុន ស្ថិតនៅក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនឃាត់ខ្លួនឈ្មោះ សាន សុវណ្ណាលីស ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ណេង […]
ដោយ៖ បន្ទាយ បន្ទាយមានជ័យ ៖អាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដើម្បីអនុវត្តតាមនីតិវិធីហើយនៅព្រឹកថ្ងៃពុធទី០៣ ខែមេសា ឆ្នាំ ២០២៤ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា : មុនពេលបង្រា្កបករណីនេះ នៅវេលាកើតហេតុ នៅវេលាម៉ោង០០និង៣០នាទីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅចំណុចមុខកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ មានករណីចែកចាយគ្រឿងញៀន។ ដោយទទួលបានព័ត៌មានពីសន្តិសុខភ្លាម ម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ចំណុចខាងលើ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងដកហូតវត្ថុតាង។ ជនសង្ស័យមានឈ្មោះ ឡាយ ណុក ហៅ ឆ្នុក ភេទប្រុស អាយុ ៤៣ឆ្នាំមុខរបរមិនពិតប្រាកដ គេឃើញម្តុំនៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ វត្ថុតាងចាប់យក រួមមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន១៣៦៧គ្រាប់ ទម្ងន់ ១៣៨,៦ក្រាម, គ្រឿងញៀនប្រភេទក្រាមម្ស៉ៅពណ៌សថ្លា (ICE) ចំនួន ០២ថង់កិប ទម្ងន់ ៥,៦ក្រាម, គ្រឿងញៀនប្រភេទម្សៅម៉ដ្ឋពណ៌សថ្លា […]
ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ បុរសចិត្តសឿងវង្វេងស្មារតីសារភាពចម្លើយរឿងសុខៗជិះមូតូមកដុតចោលនៅក្បែររង្វង់មូលវិមានឯករាជ្យកណ្តាលបេះដូងក្រុងបាត់ដំបង។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា÷ បុរសដែលដុតម៉ូតូរបស់ខ្លួនចោលដោយមិនបានដឹងពីមូលហេតុច្បាស់លាស់ ថ្មីៗនេះត្រូវកម្លាំងនគរបាលខេត្តស្រាវជ្រាវរកឃើញហើយ ថែមទាំងបាននាំខ្លួនមកសាកសួរផងដែរនៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ បុរសចិត្តសឿងខាងលើមានឈ្មោះផាន់ណា អាយុ ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ប្រភពជាក់លាក់ពីនគរបាលជំនាញដដែលបន្ថែមថា÷ តាមចម្លើយសារភាពរបស់បុរសដែលទំនងជាបែកថ្នាំនេះបញ្ជាក់ថា មូលហេតុដែលខ្លួនបានលះបង់ដុតម៉ូតូខ្លួនឯងចោលនេះដោយសារមានគេផ្ញើសារតាមហ្វេសប៊ុកប្រាប់ឲ្យគាត់ដុតម៉ូតូរបស់ខ្លួនដើម្បីជាតង្វាយថ្វាយដល់បារមីនៃវិមានឯករាជ្យដែលទើបកសាងថ្មី ទើបគាត់សម្រេចចិត្តធ្វើបែបហ្នឹង។ គួររម្លឹកថា÷ ករណីដុតម៉ូតូដោយទំនើងចិត្តខុសច្បាប់នេះបានកង្កការភ្ញាក់ផ្អើលដល់សាធារណជនទូទៅយ៉ាងផុលផុសនៅវេលាម៉ោងជាង ១០ព្រឹក ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ម្សិលមិញ ឋិតនៅចំណុចជិតវិមានឯករាជ្យ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប៉ុន្តែមិនបង្ករបួសស្នាមដល់អ្នកធ្វើដំណើរលើដងផ្លូវឡើយ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ក្រុមការងារ១ក្រុមដែលបានទទួលការអនុញ្ញាតពីលោកឃ្លោក នួយ អភិបាលរងខេត្ត លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត នៅព្រឹក ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២៤ ចុះត្រួតពិនិត្យនិងឆែក ឆេរទីតាំងជាក់ស្តែងស្តង់លក់ផលិតផលសាច់មាន់ចម្រុះ១កន្លែងជារបស់ឈ្មោះ ជាដានី ការភេទស្រី អាយុ២៩ ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តបន្ទាយមានជ័យបានប្រាប់សារព័ត៌មានថា: សមត្ថកិច្ចបានរកឃើញវត្ថុតាងនិងឧបករណ៍ល្មើសរួមមាន:ធុងទឹកកកចំនួន៤ ផ្ទុកផលិតផលសាច់មាន់រួមមាន: ភ្លៅមាន់ ស្លាបមាន់ ឆ្អឹងមាន់គ្រឿងក្នុង ចុងស្លាបមាន់មូល ឈាមមាន់ សរុបចំនួន ៣.១០០ គីឡូក្រាម នៅផ្ទះបស់ឈ្មោះជា ដានី ។ ម្ចាស់ទំនិញនេះបានប្រាប់សមត្ថកិច្ចចំរុះ ថា ស្លាបមាន់ចម្រុះទាំងអស់នេះ ខ្លួនបានទិញពីឈ្មួញដែលនាំចូលពីប្រទេសថៃយកមកលក់ឲ្យក្នុងភូមិជោគជ័យ ហើយគាត់បានលក់ចែកចាយបន្តក្នុងភូមិនិងបន្តចែកចាយក្នុងផ្សារខេត្តបន្ទាយមានជ័យបន្ត ។ លោកហ៊ុយ ទូច អោយដឹងបន្តថា : […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យចំនួន០២នាក់ករណីលួចម៉ូតូទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ ២០២៤។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ករណីលួចម៉ូតូបានកើតឡើងកាលពីម៉ោង១៥ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ។ លោកវរសេនីយ៍ត្រីបានបន្តថា ជនរងគ្រោះជាកម្មករសំណង់ ស្នាក់នៅក្រុងប៉ោយប៉ែត ទេីបធ្វេីការបានរយៈពេលប្រហែល០៤ខែ ។ មុនពេលកេីតហេតុ ជនរងគ្រោះត្រឡប់មកធ្វើការវិញ បានទុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាក លេខឧត្តរមានជ័យ 1E-0049 នៅមុខបន្ទប់ជួល តែមិនបានចាក់សោកទេ ហើយបានចូលដេកនៅក្នុងបន្ទប់ លុះព្រឹកឡើងស្រាប់តែបាត់ម៉ូតូតែម្តង។ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឃឹម ថេត ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ នៅចំណុច ភូមិ អូរបីជាន់ […]
ដោយ: ព្រះអង្គខ្មៅ បាត់ដំបង÷ បុរសវ័យស្របាល ៤០ឆ្នាំម្នាក់បានចាក់សាំងដុតម៉ូតូខ្លួនឯងចោល ក្បែររង្វង់មូលវិមានឯករាជ្យក្រុងបាត់ដំបង បង្កការភ្ញាក់ផ្អើលនិងងឿងឆ្ងល់យ៉ាងខ្លាំងពីសាធារណជន នៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។ ប្រភពពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា÷ ករណីបង្កហេតុដោយដុតម៉ូតូរបស់ខ្លួនឯងនេះបានកង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ១០ព្រឹក ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ ឋិតនៅចំណុចក្បែរវិមានឯករាជ្យ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រភពខាងលើបន្តថា÷ ដំបូងគាត់បានឃើញបុរសម្នាក់វ័យប្រមាណជា ៤០ឆ្នាំ ស្លៀកពាក់ខោអាវកីឡា បានជិះម៉ូតូម៉ាកហ្សូម័រ (Zoomer ) ពណ៌ ស មួយគ្រឿងមិនស្គាល់ផ្លាកលេខ ភ្លាមៗបានឈប់ចតម៉ូតូនិងទាញដបសាំងដែលត្រៀមទុកចំនួន ២ ទៅ ៣ដបរួចចាក់ស្រោចទៅលើម៉ូតូរបស់ខ្លួន និងបានដុតឆេះយ៉ាងសន្ធោសន្ធៅហើយក៏បានចាកចេញបាត់ពីកន្លែងកើតហេតុតែម្តង។ ករណីដដែលនេះប្រភពមួយចំនួនបានសន្និដ្ឋានថា អាចដោយសារខឹងជាមួយនឹងកម្លាំងនគរបាលផាកពិន័យករណីអត់ពាក់មួកសុវត្ថិភាព។ ករណីកម្រនេះសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ពន្លត់គ្រប់គ្រងភ្លើងឆេះភ្លាមៗដែរ ប៉ុន្តែទោះបីជាយ៉ាងណាម៉ូតូខាងលើបានឆាបឆេះអស់ទាំងស្រុងបាត់ទៅហើយ ចំពោះមុខសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវហើយជុំវិញករណីនេះ៕
ដោយ:សុខុម សៀមរាប ៖គ្រោះអគ្គិភ័យមួយបានកើតឡើងកាលពីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បណ្តាលឲ្យឆេះស្ថានីយប្រេងឥន្ធនៈ និងកន្លែងលក់គ្រឿងទេស និងភេសជ្ជៈ មួយកន្លែងឈ្មោះ ចិនខ្មៅ ស្ថិតនៅក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ នគរបាលខេត្តសៀមរាបបានបញ្ជាក់ក្រោយហេតុការណ៍ថា ម្ចាស់ទីតាំងឈ្មោះ ឈិន ពណ្ណារាយ ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរ អាជីវករ និងប្ដីឈ្មោះ ជាល សុខ ភេទប្រុស អាយុ ៤៤ឆ្នាំ បច្ចុប្បន្នទៅធ្វើការងារនៅប្រទេសញូហ្សែឡែន។ ករណីអគ្គិភ័យនេះ បានបណ្តាលឲ្យរងរបួសស្រាលមនុស្ស ០១នាក់ ឈ្មោះ រាវ ម៉ាណូ ភេទប្រុស អាយុ ១៩ឆ្នាំ ជាកម្មករធ្វើការនៅចំណុចកើតហេតុខាងលើ។ក្រៅពីនេះ ខូចខាតស្ថានីយនិងប្រេងឥន្ធនៈ គ្រឿងទេសនិងភេសជ្ជៈ ដែលតាំងលក់និងនៅក្នុងឃ្លាំងទាំងស្រុង ហើយអគ្គិភ័យបានបន្តឆ្លងឆាបឆេះទៅផ្ទះជាប់គ្នា ម្ចាស់ផ្ទះឈ្មោះ ឡុច លន ភេទប្រុស អាយុ ៦១ឆ្នាំ បណ្ដាលឲ្យឆេះពិតានផ្ទះផ្នែកខាងលើ(តិចតួច) និងរោលជញ្ជាំងថ្មខូចខាតមួយចំហៀងផ្ទះ។ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យសរុបចំនួន ០៨គ្រឿង […]
ដោយ៖ សុខុម កំពង់ឆ្នាំង៖ បើតាមលោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយប្រាប់អ្នកសារព័ត៌មានCambodia Flash News (CFN) នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ថា អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនមនុស្សចំនួន៣នាក់។ក្នុងនោះមានអភិបាលរងស្រុកកំពង់លែងម្នាក់ ឈ្មោះ ពុំ សុផល និង ប្រជាពលរដ្ឋឈ្មោះ លឹម ដានីន ,ឈ្មោះ ជួន តុំ ដើម្បីសាកសួរករណីឈូសឆាយយកព្រៃលិចទឹកជុំវិញបឹងទន្លេសាបទំហំ៤ហិកតា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។ អ្នកនាំពាក្យ បានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការស៊ើបអង្កេត ប្រមូលភស្តុតាង ស្តាប់ចម្លើយជនសង្ស័យ និងសាក្សី សរុប១៥នាក់រួចមក ទើបឈានទៅឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៣មេសានេះ។ ជនសង្ស័យទាំងបីនាក់ ពាក់ពន្ធ័បទល្មើសចំនួនពីរ គឺបញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់និង បញ្ញត្តិមាត្រា៩៨ ចំណុចទី១ នៃច្បាប់ស្តីពីជលផល។ លោក សយ ច័ន្ទវិចិត្ត បាននិយាយទៀតថា ជនសង្ស័យទាំង៣នាក់ […]
ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង៖ ក្មេងស្ទាវ ២ក្រុមជិះម៉ូតូលឿនដេញវ៉ៃគ្នាលើដងផ្លូវក្នុងក្រុងបណ្តាលឲ្យក្រុមជនរងគ្រោះជ្រុលទៅបុករបងសាលាពេញទំហឹងរបួសធ្ងន់ដង្ហើមចង្រិត ២នាក់។ ប្រភពនៅទីតាំងកើតហេតុបានអះអាងថា÷ ករណីក្រុមក្មេងស្ទាវដេញវាយគ្នាបង្កអសន្តិសុខតាមដងផ្លូវនេះបានកើតឡើងនៅវេលាម៉ោងជិត ១២នាទីអធ្រាត្រ ថ្ងៃទី ០២ ឈានចូលថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ តាមកំណាត់ផ្លូវក្បែររង្វង់មូលលោកតាដំបងគ្រញូង ក្នុងភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សាក្សីនៅកន្លែងកើតហេតុបានបន្តថា÷ ដំបូងឡើយគេបានឃើញហ្វូងម៉ូតូចំនួន ២ក្រុម ដោយម៉ូតូខាងភាគីបង្កជិះម៉ូតូ ៣គ្រឿង មានគ្នាចំនួន ៩នាក់ និងភាគីជនរងគ្រោះជិះម៉ូតូ ២គ្រឿងជិះគ្នា ៤នាក់ ក្នុងនោះគេបានឃើញប្រដាប់ដោយខ្សែក្រវាត់ និងកំណាត់ដំបង បានធ្វើសកម្មភាពជិះម៉ូតូយ៉ាងលឿនដេញវ៉ៃគ្នា។ ចុងក្រោយភាគីខាងជនរងគ្រោះលើម៉ូតូមួយគ្រឿងបានជ្រុលចង្កូតទៅបុករបងសាលារៀនទាំងកំរោលបុកប៉ះជាមួយនឹងចម្រឹងដែករបងបណ្តាលឲ្យរបួសដាច់រង្វះមាត់ ច្រមុះ និងផុងលលាដ៍ក្បាលជាច្រើនកន្លែងដង្ហើមចង្រិតនៅនឹងកន្លែង និងបក្ខពួក ២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ដោយឡែកក្រុមក្មេងជាជនបង្កដែលជិះម៉ូតូ ៣គ្រឿងមានគ្នា ៩នាក់ក្រោយពេលកើតហេតុបានគេចខ្លួនបាត់ជាបន្តបន្ទាប់ជាមួយគ្នាដែរ។ ករណីខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា÷ មកទល់ព្រឹកនេះក្រុមក្មេងស្ទាវទាំង ២ក្រុមខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ចំពោះមុខកម្លាំងជំនាញកំពុងតាមដានស៊ើបអង្កេត៕
ដោយ៖ សុខុម កំពង់ស្ពឺ: គ្រោះថ្នាក់ចរាចរកើតឡើងទាំងព្រឹកថ្ងៃទី៣មេសា២០២៤ បង្កឡើងដោយរថយន្តធំសណ្តោងទូកុងតឺន័របានដាច់ហ្វ្រាំងរអិលចុះចំណោតបុកជាប់ជាមួយរថយន្តដឹកប្រេងចំណុចលោកយាយម៉ៅគីឡូម៉ែត្រលេខ១០៦-១០៧ ភូមិទី៦ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រោយកើតហេតុភ្លាម នគរបាលចុះទៅពិនិត្យនិងសម្រួលចរាចរណ៍មិនឱ្យមានការកកស្ទះ ដល់អ្នកដំណើរ។ បើតាមការពិនិត្យជាក់ស្ដែងត្រង់ចំណុចកើតហេតុ ផ្លូវកំពុងជួសជុលរួមតូចម្ខាង។ លុះពេលរថយន្ត សណ្ដោងទូកុងតឺន័រដាច់ហ្រ្វាំងក៏បានជ្រុលបុកជាមួយរថយន្តដឹកប្រេងកំពុងធ្វើដំណើរឡើងបញ្ច្រាសទិសគ្នា ក៏ប៉ុន្តែហេតុការណ៍នោះមិនបណ្ដាលឲ្យមានមនុស្សជួបគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕
ដោយ៖សុខុម ព្រះវិហារ ៖ អាជ្ញាធរខេត្តព្រះវិហារកាលពីថ្ងៃទី១មេសា២០២៤ បានចុះបង្ក្រាបនិងដកហូតសម្ភារ ទីតាំងរ៉ែមាសខុសច្បាប់ចំនួន ៤រណ្ដៅនៅចំណុចភ្នំអន្លង់ ភូមិរំដេង ឃុំរមទម ស្រុករវៀង។ លោក ស៊ុន ច័ន្ទរក្សា រាយការណ៍ជូនឯកឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ បានអោយដឹងថា កាលពីព្រឹកថ្ងៃទី១ខែមេសា ឆ្នាំ២០២៤ ក្រុមចម្រុះដឹកនាំដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ សហការជាមួយកងកម្លាំងអាវុធហត្ថស្រុករវៀង បានចុះទៅត្រួតពិនិត្យមើលការជីកយករ៉ែមាសដោយខុសច្បាប់នៅចំណុចខាងលើ ។ នៅពេលចុះទៅនោះ រណ្តៅរ៉ែមាសចំនួន៤ត្រូវបានយកគ្រឿងចក្រកាយកម្ទេចោល។រឹបអូសសម្ភារមាន៖ ម៉ូតូចំនួន៦គ្រឿង, ម៉ាសុីនខ្យល់មួយគ្រឿងដឹកយកមករក្សាទុកនៅមន្ទីររ៉ែខេត្តព្រះវិហារ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕
ដោយ:សុខុម កំពត ៖ អ្នកលក់ទឹកត្នោតម្នាក់ដែលអ្នកស្រុកកំពង់ត្រាចស្គាល់នោះបានប្រទះឃើញដេកស្លាប់នៅព្រឹកថ្ងៃទី២មេសា២០២៤ ក្បែរតូប មានទាំងស្នាមក្បាលត្រូវគេវាយបែកទៀតផង។ ក្រោយពីមានរឿងនេះ សមត្ថកិច្ចចុះទៅពិនិត្យស្វែងរកមូលហេតុដែលនាំឲ្យស្រ្តីនោះបាត់បង់ជីវិត។ សមត្ថកិច្ចបាននិយាយថា ជនរងគ្រោះឈ្មោះ កែម ញ៉ាញ់ អាយុ៥៤ឆ្នាំ មុខរបរលក់ទឹកត្នោតនៅលើខ្នងប្រឡាយទឹកឡឥដ្ឋ ក្នុងភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាចខេត្តកំពត។ សមត្ថកិច្ចស្រាវជ្រាវបឋមក្រៅពីក្បាលជនរងគ្រោះត្រូវជនល្មើសវាយបែកហើយកាបូបមានប្រាក់ជាង៣លានរៀលក៏បាត់ដែរ ។ គ្រូពេទ្យនិងនគរបាលស្រុកកំពង់ត្រាចពិនិត្យឃើញថា ស្ត្រីរងគ្រោះមានស្នាមរបួស២កន្លែងនៅក្បាល និងដួលស្លាប់នៅក្រោមដើមត្នោតក្បែរកន្លែងគាត់លក់ទឹកត្នោត ។ ចំណែកប្ដីសពបានអះអាងថា នៅព្រឹកថ្ងៃកើតហេតុនោះ រូបគាត់បានជិះម៉ូតូទៅទិញកាហ្វេផឹកឆ្ងាយពីកន្លែងប្រពន្ធលក់ទឹកត្នោតពុំបានដឹងរឿងនេះឡើយ។ លោកវរសេនីយ៍ឯក សេង សុគន្ធ អធិការនគរបាលស្រុកកំពង់ត្រាច បាននិយាយថា ករណីនេះជារឿងឃាតកម្មឬគំនុំមិនទាន់ដឹងនៅឡើយ។នៅពេលនេះសមត្ថកិច្ចផ្នែកជំនាញកំពុងស៊ើបអង្កេតរកតម្រុយដើម្បីឈានទៅដល់ចាប់ខ្លួនឃាតកពិតផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះនិងដាក់ទោសតាមច្បាប់៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ទុស្សេខ្សែភ្លើងឆេះកុដិឈើនៅវត្តភ្នំលៀប ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ខណ:កំពុងរៀបចំតុបតែងត្រៀមសង្ក្រាន្តបុណ្យចូលឆ្នាំថ្មីឆ្នាំរោងប្រពៃណីខ្មែរនាពេលដ៏ខ្លីខាងមុខនេះ ដែលអគ្គិភ័យនោះកើតឡើងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ៩និង ៣០នាទីព្រឹក ។ ព្រះសង្ឃ អាចារ្យ គណៈកម្មការនិងញោមញាតិពុទ្ធបរិស័ទបានរត់ចែកជើងគ្នាប្រសាចដើម្បីដណ្តើមពីមាត់ភ្លើងនូវទ្រព្យរបស់ណាដែលអាចសង្គ្រោះបាននិងនាំគ្នាជួយពន្លត់ ប៉ុន្តែជួយបានតិចតួច លើកលែងតែសម្ភារនិងសំណង់ដែលវត្តនិងពុទ្ធបរិស័ទតុបតែង កសាងឡើងសម្រាប់ត្រៀមអបអរនិងកំសាន្តសប្បាយក្នុងឱកាសសង្ក្រាន្តចូលឆ្នាំ។ លោកវរសេនីយ៍ ទេព រដ្ឋា អធិការនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះបានអោយដឹងថា: ករណីអគ្គិភ័យឆាបឆេះកុដិឈេីលេីថ្មក្រោមនៅវត្តបទុមស្រះឈូក ហៅវត្តភ្នំលៀបមួយកន្លែងនៅភូមិភ្នំលៀបកេីត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ កុដិរងគ្រោះមានទំហំ១៥ x ៩ម៉ែត្រ ដំបូលប្រក់ក្បឿងនិងជញ្ជាំងខាងលេីក្តារ ខាងក្រោមបេតុង ។ ទទួលបានព័ត៌មាននេះ លោកនាយប៉ុស្តិ៍បានដឹកនាំកម្លាំង៨នាក់ដោយផ្ទាល់ បានចុះទៅដល់ទីតាំងភ្លេីងឆេះកុដិ ។ចំណែកវរសេនីយ៍ទោទោ ទេព រដ្ឋា អធិការនគរបាលស្រុកបានចាត់តាំងកម្លាំង៦នាក់ដឹកនាំដោយលោក វរសេនីយ៍ទោ ភ្លឹង វិចិត្រ អធិការរងបានសហការនិងកម្លាំងប៉ុស្តិ៍និងរថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿង ។រថយន្តទី១-រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះនិងទី២ រថយន្តពន្លត់អគិគីភ័យរបស់អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ចុះជួយពន្លត់បានជាស្ថាពរដោយប្រើប្រាស់ទឹកអស់០៤ រថយន្ត ដើម្បីជួយពន្លត់អោយរលត់ ប៉ុន្តែអ្វីៗបានរងការឆេះរាលដាលដ៏រហ័សនិងរងការខូចខាតដូចជា […]
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ សមត្ថកិច្ចបានស្រាវជ្រាវ ហើយនៅថ្ងៃទី១ខែមេសាឆ្នាំ២០២៤ នេះ បានស្គាល់អត្តសញ្ញាណសពជនរងគ្រោះម្នាក់ដែលគេយកទៅដុតដើម្បីបំបាត់ដាននៅក្នុងរណ្ដៅចាក់សំរាម១នៅខាងជើងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចទាំងពីរប្រភេទអោយដឹងថ្ងៃទី១ខែមេសា ឆ្នាំ២០២៤ថា: អត្តសញ្ញាណរបស់សពនោះមានឈ្មោះហុក ដុល្លា អាយុ ១៦ ឆ្នាំ ជាបុគ្គលិកគិតលុយនៅផ្សារទំនើបតូច (Mart) មួយកន្លែងនៅក្រុងប៉ោយប៉ែត។ សមត្ថកិច្ចបន្តទៀតថា : យោងការធ្វើកោសលវិច័យ យុវជនរងគ្រោះត្រូវជនដៃដល់វាយសម្លាប់ជាមុន ទើបដឹកសពយកទៅកប់ក្នុងគំនរសំរាម ហើយដុតបំផ្លាញសាកសពអោយទៅជាផេះ។ សូមរំលឹកថា អនុប្រធានភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល កាលពីរសៀលថ្ងៃទី៣០ ខែមីនាឆ្នាំ២០២៤ បានរាយការណ៍ថា : មានក្មេងឃ្វាលគោប្រទះឃើញសាកសពម្នាក់ឆេះខ្លោចនៅក្នុងរណ្តៅចាក់សំរាមដោយដៃជាប់ចំណងក្រណាត់អាវ ព័ទ្ធទៅក្រោយនៅចំណុចខាងជើងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖បុរសវ័យម្នាក់បានស្លាប់ដោយសារតែត្រូវគ្រាប់កាំភ្លើងជនមិនស្គាល់មុខបាញ់បម្រុងប្លន់យកទ្រព្យសម្បត្តិ។ ឃាតកម្មនេះកើតឡើងនៅម៉ោង ១០យប់ ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៤ នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចស្រុកម៉ាឡៃ បានប្រាប់ឲ្យដឹងថា: ជនរងគ្រោះមានឈ្មោះឌី សៀង ហៃ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានប្រាប់បន្តថា :មុនពេលកើតហេតុ នៅយប់វេលាម៉ោង១០យប់ គេបានឮសំឡេងផ្ទុះអាវុធចំនួន ១គ្រាប់នៅម្តុំចំណុចខាងលើ ។ ខណៈពលរដ្ឋបានរត់ទៅមើលកន្លែងស្នូរផ្ទុះស្រាប់តែឃើញជនរងគ្រោះឈ្មោះឌី សៀង ហៃ ដេកដួលនៅដីរបួសធ្ងន់ ក៏បាននាំគ្នាជួយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតដើម្បីសង្គ្រោះ តែជនរងគ្រោះបានស្លាប់ ។ សមត្ថកិច្ចស្រុកម៉ាឡៃកបានដឹកនាំកម្លាំងមួយក្រុមចុះទៅដល់កន្លែងកើតហេតុ ឃើញតែជនរងគ្រោះ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។ តាមការសាកសួរបំភ្លឺពីឈ្មោះ វ៉ាន់ ប៉ុក ភេទប្រុស អាយុ ៧១ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំទួលពង្រ ស្រុកម៉ាឡៃ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា: […]
ដោយ ៖ កំចាយ កំពត÷ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងបូកគោ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានឃាត់ខ្លួនក្រុមបង្កអុកឡុកតាមដងផ្លូវចំនួន៨នាក់ដោយសារពួកគេបង្ហោះម៉ូតូក្នុងទឹកដីសង្កាត់បឹងទូក។ របាយការណ៍ពីអធិការដ្ឋាននគរបាលក្រុងបូកគោបានឲ្យដឹងថា កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមីនា សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍អំពីសកម្មភាពក្រុមក្មេងបង្ហោះម៉ូតូនៅលើដងផ្លូវជាតិលេខ៣ ក្នុងភូមិរលួស សង្កាត់បឹងទូក បង្កការភ័យខ្លាចដល់អ្នកដំណើរទៅមក។ ភ្លាមៗ សមត្ថកិច្ចក៏ចេញដេញតាមរហូតឃាត់ខ្លួនក្រុមអនាធិបតេយ្យទាំងនោះបាន៨នាក់ រួចនាំមកអធិការដ្ឋានដើម្បីបំពេញសំណុំបែបបទ។ របាយការណ៍បានបញ្ជាក់ថា ក្រុមយុវវ័យទាំងនោះមានអាយុចាប់ពី១៣ឆ្នាំដល់១៨ឆ្នាំ ដោយ៧នាក់មកពីខេត្តព្រះសីហនុ និងម្នាក់ទៀតមកពីខេត្តត្បូងឃ្មុំ។ ផ្អែកតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្រោយពីសាកសួររួច មន្ត្រីនៃអធិការដ្ឋានក្រុងបូកគោបានអប់រំណែនាំ និងតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់បង្កអុកឡុកតាមទីសាធារណ:បន្តទៀត។ ប្រភពបានបន្តថា ក្នុងចំណោមនោះ ៣នាក់មកពីខេត្តព្រះសីហនុត្រូវបានអនុញ្ញាតឲ្យអាណាព្យាបាលធានាយកទៅលំនៅស្ថានវិញ។ ចំណែក៥នាក់ទៀតគឺបន្តឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានក្រុងបូកគោរយ:ពេល២យប់ទើបអនុញ្ញាតឲ្យអាណាព្យាបាលធានាយកទៅលំនៅស្ថានវិញ៕