ដោយ៖ សុខុម ក្រចេះ ៖ ប្រជាពលរដ្ឋប្រុស-ស្រីចាស់ក្មេងជាង១០នាក់កើតអាការក្អួតចង្អោរ រាករូសអស់កម្លាំងល្ហិតល្ហៃដៃជើង ក្រោយពីទទួលទាននំបញ្ចុក ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។ អ្នកភូមិបាននិយាយថា៖ ប្រជាពលរដ្ឋទាំងនោះ ពួកគាត់បានទិញនំបញ្ចុកដែលលក់នៅតាមភូមិយកទៅទទួលទានកាលថ្ងៃទី១៨ មេសា ហើយក្រោយទទួលទាននំបញ្ចុកនោះរួចប៉ុន្មានម៉ោង ក៏ស្រាប់តែមានអាការក្អួតចង្អោរ រាក អស់កម្លាំង។ បន្ទាប់ពីមានអាការបែបនេះ អ្នកភូមិឈឺទាំងអស់ ត្រូវបានគេបញ្ជូនទៅមណ្ឌលសុខភាពនៅមូលដ្ឋាន នៅតែមិនប្រសើរឡើង ក៏បញ្ជូនបន្តទៅមណ្ឌលសុខភាពស្រុកសំបូរ ខេត្តក្រចេះ ។ លោកវេជ្ជបណ្ឌិត ផាត់ តុលា ប្រធានមណ្ឌលសុខភាពស្រុកសំបូរបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ មេសានេះថា៖ ក្រោយពីមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ អាការពួកគាត់ប្រសើរឡើងវិញហើយ ។ មិនទាន់ដឹងថា ជាករណីពុល ឬយ៉ាងណាពិតប្រាកដនៅឡើយទេ។ រង់ចាំលទ្ធផលធ្វើតេស្តសំណាកពីក្រុមគ្រូពេទ្យជំនាញសិន។ លោកផាន់តុលាបាននិយាយបន្តថា ពួកគាត់មានអាការក្អួតចង្អោរ និងរាក ក៏អាចរួមផ្សំនឹងអាកាសធាតុក្តៅខ្លាំងផង ។ដូច្នេះយើងមិនទាន់អាចសន្និដ្ឋានបានថា មកពីករណីអ្វីពិតប្រាកដនៅឡើយទេ ។ អ្នកភូមិដែលឈឺនោះ ហាក់មានសភាពធូរស្រាលធម្មតាវិញហើយ៕
ដោយ៖ សុខុម ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាលឿនជ្រុលបុករង្វង់មូល ផ្លូវក្រវាត់ក្រុងទី៣ចំណុចរង្វង់មូលត្រើយខាងត្បូងគល់ស្ពានអាកាស ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨មេសា២០២៤ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរទាំងពីរនាក់។ បន្ទាប់ពីគ្រោះថ្នាក់ ក្រុមសង្គ្រោះរបស់អង្គភាព៧១១ យករថយន្តដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ។ ចំណែកម៉ូតូរងការខូចខាត ១កំណាត់មុខជាប់នៅនឹងរង្វង់មូលនោះ ហើយត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅទី៣នាំយកទៅរក្សាទុកបណ្ដោះអាសន្ន ។ សមត្ថកិច្ចបានបញ្ជាក់ក្រោយហេតុការណ៍ថា ជនរងគ្រោះឈ្មោះ ឡុង កក្កដា អាយុ២២ឆ្នាំ មានទីលំនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង សង្កាត់ទឹកឈូ ខេត្តកំពត។ឈ្មោះ វុធ វុទ្ធី អាយុ១៩ឆ្នាំ មានទីលំនៅភូមិបឹងកេងកង២ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ មុនពេលកើតហេតុ មានគេឃើញយុវជនទាំង២នាក់នេះ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IN-8805 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។ លុះទៅដល់ត្រង់ចំណុចកើតហេតុក៏ស្រាប់តែជ្រុលទៅបុករង្វង់មូលគល់ស្ពានអាកាសផ្លូវក្រវាត់ក្រុងទី៣ពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់សន្លប់ស្ដូកស្ដឹង ហើយត្រូវគេជួយសង្គ្រោះតែម្ដងទៅ៕
ដោយ៖ បន្ទាយ បន្ទាយមានជ័យ ៖កម្លាំងចម្រុះនៅខេត្តបន្ទាយមានជ័យនិងស្រុកម៉ាឡៃ បានឆ្មក់ឃាត់ទប់ស្កាត់ ពលរដ្ឋខ្មែរបម្រុងឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃបានចំនួន៣០០នាក់ ដែលប្រតិបត្តិការនោះធ្វើនៅក្នុងភូមិសាស្ត្រព្រំដែននៃស្រុកម៉ាឡៃ កាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ។ កម្លាំងនគរបាលអះអាងថា ក្រោយស្ទាក់ឃាត់ខ្លួន សមត្ថកិច្ចបានយកពលករទាំងនោះមកអប់រំ ណែនាំ ធ្វើកិច្ចសន្យានិងឲ្យវិលត្រឡប់ទៅលំនៅឋានវិញ ហើយបើចង់ទៅរកការងារធ្វើនៅប្រទេសថៃ ឬប្រទេសណាក៏ដោយ សូមទៅដោយស្របច្បាប់តាមរយ:ទីភ្នាក់ងាររដ្ឋនិងក្រុមហ៊ុននាំពលករដែលក្រសួងអនុញ្ញាត ឬមានអាជ្ញាប័ណ្ណ ។ មន្ត្រីនគរបាលឲ្យដឹងនាថ្ងៃទី១៩ខែមេសាថា: អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងចម្រុះមានដូចជា៖ ជំនាញការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ បានឆ្មក់ឃាត់ទប់ស្កាត់ពលរដ្ឋខ្មែរត្រៀមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ បានចំនួន៣០០នាក់ យកមកអប់រំ។ ប្រតិបត្តិការនេះ ដឹកនាំបង្ការទប់ស្កាត់ ដោយលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ កម្លាំងអធិការនគរបាលស្រុកម៉ាឡៃ កម្លាំងយោធាផ្នែកសឹករង។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ពលករចំនួន៣០០នាក់ ក្នុងនោះស្រី១៥៤នាក់ កុមារ២៦នាក់។ យោងការធ្វើសម្ភាសន៍ ពលរដ្ឋឬពលករទាំងនោះ មកពីបណ្ដាខេត្តនានាមានដូចជា៖ […]
ដោយ៖ សុខុម ស្ទឹងត្រែង៖ មកដល់ថ្ងៃទី១៩មេសា២០២៤ សមត្ថកិច្ចនៅបន្តតាមរកបក្ខពួកនិងមេឧក្រិដ្ឋជនជួញដូរគ្រឿងញៀនក្រោយពីរកឃើញគ្រឿងញៀនទម្ងន់១០គីឡូក្រាមនៅក្នុងរថយន្តម៉ាកឡិចសុិសដែលប្លុងចោលនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ កាលពីមុនចូលឆ្នាំខ្មែរគេប្រទះឃើញរថយន្តស៊េរីទំនើបមួយគ្រឿងប្លុងចោលនៅក្បែរចិញ្ចើមផ្លូវជាតិលេខ៩ ចំណុចផ្សារថ្មី ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ក្រោយមកកម្លាំងនគបាលប៉ុស្ដិ៍រដ្ឋបាលចុះទៅពិនិត្យឃើញមានស្នាមបែកកញ្ចក់ខាងមុខឆៀងខាងឆ្វេងហើយក៏មានក្រពឹតគូទក្រោយ។គេមិនដឹងកើតឡើងដោយសារតែមូលហេតុអ្វីឡើយ។ សមត្ថកិច្ចបាននិយាយថា រថយន្តខាងលើគឺប្រភេទ Lexus rx ៣៣០ពណ៌ទឹកប្រាក់ ផ្លាកលេខគេដោះចេញបាត់ ហើយនៅក្នុងរថយន្តមានគ្រឿងញៀន១០កញ្ចប់ធំ។ ក្រោយពីមានករណីនេះកើតឡើង កន្លងទៅថ្មីនេះ សាលាដំបូងនិងអយ្យការខេត្តស្ទឹងត្រែងបានប្រកាសព័ត៌មានទាក់ទងនឹងការឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយរថយន្តដឹកគ្រឿងញៀនខាងលើបញ្ជូនទៅ ពន្ធនាគារបណ្ដោះអាសន្ន និងកំពុងស្វែងរកបក្ខពួកផ្សេងទៀត ដែលរត់គេច។ តុលាការខេត្តស្ទឹងត្រែងមិនបានបញ្ជាក់អត្តសញ្ញាណជនត្រូវឃុំខ្លួននៅឡើយ៕
ដោយ៖ សុខុម ភ្នំពេញ ៖ បន្ទាប់ពីមានហេតុការណ៍ស្រ្តីម្នាក់ត្រូវជនសង្ស័យជាឃាតកចាក់សម្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៨មេសា២០២៤ នៅផ្ទះលេខ៣១ ផ្លូវ៣៦ បុរីឈូកវ៉ា២ ស្ថិតក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នោះមក សមត្ថកិច្ច កំពុងបន្តស៊ើបអង្កេតដើម្បីរកអំពីមូលហេតុដែលបានកើតឡើង។ សមត្ថកិច្ចបាននិយាយក្រោយហេតុការណ៍ថា៖ ជនរងគ្រោះមានឈ្មោះមាស លក្ខិណា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានប្ដីឈ្មោះហួ ស៊ិន អាយុ៣៧ឆ្នាំ ជាជនជាតិចិន មុខរបរធ្វើការនៅក្រុមហ៊ុនកិនថ្មក្នុងខេត្តកំពង់ស្ពឺ។មានកូនប្រុស២នាក់ស្នាក់នៅក្នុងផ្ទះកើតហេតុ។ អ្នករស់នៅជិតខាងបាននិយាយថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះកំពុងនៅក្រោមសំយាបផ្ទះខាងមុខ ចំណែកកូនៗរបស់នាងនៅក្នុងបន្ទប់លើផ្ទះ ហើយប្ដីនាងមិននៅផ្ទះទេ ព្រោះជាប់រវល់ទៅធ្វើការ ។ ពេលនោះជនដៃដល់ពេលដើរចូលទៅរក ជនរងគ្រោះ យកកូនកាំបិតចុងស្រួចចាក់ទៅលើនាងជាច្រើនកាំបិត បណ្ដាលឲ្យនាងដួលដេកស្លាប់តែម្តង។ រីឯជនសង្ស័យបានយកកាំបិតអាករផ្ដាច់ជីវិត ប៉ុន្តែរងរបួសធ្ងន់ ត្រូវគេជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
ដោយ ៖បន្ទាយ ភ្នំពេញ ៖ ដូចរៀងរាល់ឆ្នាំដែរ នៅគ្រប់ពិធីបុណ្យជាតិ សាសនា សំខាន់ៗ ដែលបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវ ជួបជុំគ្រួសារដើរលេងសប្បាយ ប៉ុន្តែកងកម្លាំងសមត្ថកិច្ច ពុំត្រូវបានអនុញ្ញាតឈប់សម្រាកឬទៅចូលរួមជួបជុំកម្សាន្តសប្បាយជាមួយក្រុមគ្រួសារសាច់ញាតិនោះទេ ។ផ្ទុយទៅវិញកងកម្លាំងគឺត្រូវយកចិត្តទុកដាក់ លើកកម្ពស់ស្មារតី ទទួលខុសត្រូវ ចូលរួមការពារសន្តិសុខ សុវត្ថិភាព ប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ បង្ការហានិភ័យគ្រប់ប្រភេទ ឲ្យបានខ្ពស់ជាអតិបរិមា។ ភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ កន្លងមកក៏មានការប្រារព្ធកម្មវិធីសង្ក្រាន្ត ប្រមាណ៧២ទីតាំងផ្សេងៗគ្នា។ មន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញក៏ដូចប្រជាជន មហាជនបានវាយតម្លៃថា : កងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមលះបង់កម្លាំងកាយចិត្ត លះបង់ពេលវេលាផ្ទាល់ខ្លួន និងគ្រួសារ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ដើរលេងកម្សាន្ត និងប្រារព្ធពិធីបុណ្យចូលឆ្នាំ ឲ្យបានសុវត្ថិភាព និងសប្បាយរីករាយគ្រប់ៗគ្នា។ ទោះយ៉ាងណា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដែលសម្រាកពីការប្តូរវេនបំពេញបេសកកម្ម បានទទួលការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ […]
ដោយ៖ សុខុម ព្រះវិហារ:អគ្គិភ័យបង្កឡើងដោយសារតែផ្ទុះធុងហ្គាស នៅរសៀលថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៤ បានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្អាង ឃុំស្អាង ស្រុក ជ័យសែន ខេត្តព្រះវិហារ។ នគរបាលស្រុកជ័យសែនបានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើបានឆាបឆេះផ្ទះអស់ចំនួន ២ ខ្នងខូចខាតទាំងស្រុង និង ៣ ខ្នង ខូចខាត ៤០ ភាគរយ។ អណ្តាតភ្លើងចាប់ផ្តើមឆេះពីផ្ទះ ឈ្មោះ រិន សំបូរ អាយុ ៤០ ឆ្នាំ ជាអ្នកលក់និងដូរហ្គាស។ កងកម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន អធិការដ្ឋាន នគរបាលស្រុកឆែប បានប្រើប្រាស់ទឹកអស់ ចំនួន ១០ រថយន្ត បាញ់ពន្លត់រលត់ដោយជោគជ័យ និងមិនបណ្តាលអោយរាលដាលទៅផ្ទះផ្សេងតទៅទៀត។ ដោយឡែកមនុស្សគ្រាន់តែរងរបួសនៅពេលជួយពន្លត់បន្តិចបន្តួចតែប៉ុណ្ណោះ៕
ដោយ:សុខុម មណ្ឌលគិរីៈស្រ្តីម្នាក់បានស្លាប់ក្រោយសត្វដំរីព្រៃយកប្រមោយរបស់វាចាប់ត្រកងបោកគឺនៅពេលកំពុងតែដើររកទំពាំងក្នុងភូមិសាស្ត្រអូរដំរីផុងភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។ អ្នកភូមិបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅម៉ោងជាង៩ព្រឹកថ្ងៃទី១៤ខែមេសាឆ្នាំ២០២៤ចំថ្ងៃបុណ្យចូលឆ្នាំ។ រីឯរបាយការណ៍របស់នគរបាលស្រុកកែវសីមាបានបញ្ជាក់ថាសពស្រ្តីរងគ្រោះមានឈ្មោះ សែម ស៊ីណាត អាយុ ៣៨ឆ្នាំ រស់នៅ ភូមិ អូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ជុំវិញរឿងរ៉ាវខាងលើនេះសាច់ញាតិរបស់សពបានឱ្យដឹងថា ជនរងគ្រោះនិងស្វាមីនាំគ្នាទៅដើររកទំពាំងព្រៃនៅចំណុចអូរដំរីផុង ពេលនោះក៏បំបែកគ្នា។នៅពេលប្តីរកទំពាំងបានបន្តិចក៏ដើរមករកស្រាប់តែឃើញប្រពន្ធត្រូវដំរីចាប់បោកបណ្ដាលឱ្យស្លាប់បាត់ទៅហើយ។ភ្លាមៗប្ដីក៏បានទូរសព្ទហៅបងប្អូនមកជួយ។ នៅពេលទៅដល់ភូមិក្រុមគ្រួសារដឹកសពយកទៅធ្វើបុណ្យនៅស្រុកកំណើត ភូមិ មេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ: កាលពីល្ងាចថ្ងៃទី១៣ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ កងកម្លាំងនគរបាលទូទាំងខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតដែលបានទទួលមរណភាព នៅបុរីមានជ័យ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ សូមរំលឹកថា លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្នាយុ៥០ឆ្នាំ នៅវេលាម៉ោង១១និង៥៥នាទីយប់ ថ្ងៃព្រហស្បតិ៍ទី១១ខែមេសាឆ្នាំ២០២៤ ។សពលោកនឹងត្រូវបូជានៅវេលាម៉ោង១៤និង៤៥នាទី ថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបំពាក់ឋានន្តរសក្កិ ថ្នាក់ឧត្តមសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈជូនដល់ សពលោកអធិការនគរបាលក្រុងប៉ោយប៉ែត ជាការតបស្នងនូវវីរភាព ក្នុងការរួមចំណែក ការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គមនិងការបម្រើជាតិមាតុភូមិកន្លងមក។ ទន្ទឹមគ្នានោះលោកឧត្តមសេនីយ៍ទោស្នងការ ក៏បានចូលបុណ្យចំនួន១០,០០០,០០០រៀល (ដប់លានរៀល) និងបាននាំយកថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន៦,០០០,០០០រៀល (ប្រាំមួយលានរៀល) មកប្រគល់ជូនដល់គ្រួសារសពផងដែរ។ លោកស្រី […]
ដោយ : បន្ទាយ ភ្នំពេញ : កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញកម្លាំង រថយន្ត និងម៉ូតូបម្រើឲ្យប្រតិបត្តិការ ល្បាតតាមបណ្តាគោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបរទេស។ មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានអោយដឹងថា: បើសិនជាបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរសព្ទទៅកាន់លេខ១២៩១ ឬ អាចទាក់ទងតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។ សូមរំលឹកថា : អាវុធហត្ថរាជធានីភ្នំពេញកាលពីថ្ងៃទី១០ខែមេសា បានប្រជុំផ្សព្វផ្សាយផែនការចុងក្រោយ ត្រៀមបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលជាការអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ កាលណោះនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង […]
ភ្នំពេញ៖ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការបញ្ចប់មុខតំណែងនិងតែងតាំងមុខតំណែងនាយទាហានជាមេបញ្ជាការកងរាជ អាវុធហត្ថខេត្តដែលមានរាយឈ្មោះដូចខាងក្រោម៖
ដោយ៖សុខុម ឧត្តរមានជ័យ៖ហេតុការណ៍ក្រឡាប់គោយន្តកន្ត្រៃចុះពីលើចំណោតផ្លូវច្រកព្រំដែនជប់គគីរ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ស្ថិតក្នុងភូមិជប់គគីរខាងកើត ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្ដាលឱ្យមនុស្សស្លាប់រហូតដល់ទៅ៥នាក់និង៩នាក់ទៀតរងរបួស។ លោកវរសេនីយ៍ទោ សំ សាត អធិការរងទទួលផែនការងារសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល បានប្រាប់ អ្នកសារព័ត៌មាន ឱ្យដឹងថា មុនពេលកើតហេតុគោយន្តកន្ត្រៃមានផ្ទុកមនុស្សចំនួន១៤នាក់ បើកបរឡើងភ្នំជប់គគីរទៅច្រកព្រំដែន ដើម្បីចូលផ្សារថៃទិញទំនិញ ។លុះទិញរួចក៏បើកត្រឡប់មកវិញ ប៉ុន្តែដោយសារផ្លូវចុះចំណោត ហើយគោយន្តបើកលឿនទៀតនោះ មកដល់ចំណុចផ្លូវកោង យកចង្កូតមិនទាន់ក៏បានក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឱ្យមនុស្សស្លាប់ និងរបួសរណូករណែល។ លោកអធិការរងបានបញ្ជាក់ទៀតថា ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញក៏បានចុះទៅដល់កន្លែងកើត ហេតុដើម្បីជួយសង្រ្គោះអ្នករងរបួសបញ្ជូនមកមន្ទីរពេទ្យ ។ចំណែកអ្នកស្លាប់ត្រូវបានសែងមកដាក់លើផ្លូវ ដើម្បីទាក់ទងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ។ លោកបញ្ជាក់ថា ករណីនេះស្លាប់មនុស្ស៥នាក់ ស្រីទាំងអស់ និងរបួសធ្ងន់៧នាក់ ,របួសស្រាល២នាក់ផងដែរ។ ចំពោះអ្នកស្លាប់ទាំង៥នាក់ និងអ្នករបួសចំនួន៩នាក់គឺ ជាប្រជាពលរដ្ឋរស់នៅភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕
ដោយ:សុខុម ភ្នំពេញ ៖ សមត្ថកិច្ចបានឲ្យដឹងថា ករណីចោរចាប់ជំរិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា កាលពីយប់ថ្ងៃទី១០មេសា២០២៤ មានមនុស្សស្លាប់ចំនួន២នាក់។ជនរងគ្រោះដែលត្រូវចោរបាញ់បាត់បង់ជីវិតមានឈ្មោះ ឈួរ ឈុនហួរ អគ្គនាយករងក្រុមហ៊ុន ព្រីមៀរ៍ ផាក។ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ មានករណីចោរម្នាក់បានចូលទៅផ្ទះម្ចាស់ប្រេន Lakamo នៅខណ្ឌជ្រោយចង្វា រួចហើយបានភ្ជង់អ្នកបើកឡានឲ្យនាំចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ។ ពេលនោះ មានការប្រតាយប្រតប់គ្នា ជនល្មើសមានតែម្នាក់ឯង បានបាញ់ជនរងគ្រោះជាប្តីចំក្បាលបណ្តាលឲ្យស្លាប់។ ខ្មាន់កាំភ្លើងបានគំរាមទារលុយចំនួន២០ម៉ឺនដុល្លារពីក្រុមគ្រួសារជនរងគ្រោះ ហើយបើមិនឲ្យទេ ជនរងគ្រោះប្រមាណ១២នាក់នៅក្នុងផ្ទះ នឹងត្រូវបាញ់សម្លាប់ទាំងអស់។ ក្រោយមកកម្លាំងអាវុធហត្ថក៏ចាប់ផ្តើមឡោមព័ទ្ធនៅទីតាំងកើតហេតុ។ ជនសង្ស័យបាញ់សម្លាប់ខ្លួនឯងតែម្តង។ កញ្ញា សុខ លីន ជាតារា TikTok និងជា BA ឲ្យក្រុមហ៊ុននេះ ភ័យពេក ក៏លោតពីលើផ្ទះបណ្តាលឲ្យជង់ចំក រងរបួសធ្ងន់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ មកដល់ពេលនេះសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតនៅឡើយ ៕
ដោយ៖ សុខុម ភ្នំពេញ៖ ផេកផ្លូវការរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៨មេសា២០២៤ បានបង្ហាញករណីបង្ក្រាបជនសង្ស័យចំនួន២នាក់ រឹបអូសថ្នាំញៀនមានទម្ងន់រហូតដល់ទៅជាង១៧គីឡូក្រាម កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យខាងលើ មន្ត្រីបង្ក្រាបបានកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៦) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ហម គន្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ប្រតិបត្តិការ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ០២គោលដៅ៖ គោលដៅទី០១ មុខខារ៉ាអូខេធូស៊ីសធើ (Two sister) ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងគោលដៅទី២ បន្ទប់ជួលលេខ១១ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ កម្លាំងជំនាញឃាត់ខ្លួនជនល្មើស២នាក់ ទី១៖ ឈ្មោះ គ្រុយ សុខផាត ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨១ និងទី២៖ ឈ្មោះ […]
ដោយ ៖ កំចាយ កំពត÷ ក្នុងបំណងការពារអាយុជីវិត ភាពរបួសពិការ ក៏ដូចជាកំហាតបង់ទ្រព្យសម្បត្តិលើដងផ្លូវរបស់អ្នកដំណើរ ពិសេសកម្មករ កម្មការិនីដែលត្រូវវិលមកស្រុកកំណើត និងត្រឡប់ទៅបំពេញការងារវិញ មន្ត្រីនគរបាលចរាចរណ៍ខេត្តកំពតចាប់ផ្តើមចេញប្រតិបត្តិការត្រួតពិនិត្យល្បឿនយានយន្ត ព្រមទាំងជាតិស្រវឹងពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ រហូតចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិខាងមុខ។ លោកស្នងការនគរបាលខេត្តកំពតបានអំពាវនាវដល់អ្នកបញ្ជាយានយន្តបញ្ចៀសការប្រើប្រាស់ល្បឿនលើសកំណត់ និងត្រូវគោរពច្បាប់ចរាចរណ៍ ពិសេសបើស្រវឹងសូមកុំបើកបរ។ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះសារលើផេគផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតក្នុងន័យបញ្ជ្រាបដល់សាធារណជនឱ្យបានដឹងអំពីការត្រួតពិនិត្យល្បឿនយានយន្ត និងជាតិស្រវឹងលើដងផ្លូវ។ សាររបស់លោកស្នងការមានខ្លឹមសារថា បងប្អូនដែលត្រូវធ្វើដំណើរត្រឡប់មកស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ សូមបើកបរដោយប្រុងប្រយ័ត្ន ពោលគឺកុំបញ្ជាយាយន្តលើសល្បឿនកំណត់ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពិសេសបើស្រវឹងសូមកុំបើកបរ។ មន្ត្រីសមត្ថកិច្ចនឹងរឹតបន្តឹងច្បាប់ចរាចរណ៍អំពីល្បឿនយានយន្ត និងត្រួតពិនិត្យជាតិស្រវឹងចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ រហូតដល់ចប់ពីធីបុណ្យចូលឆ្នាំថ្មី។ លោកស្នងការបានបញ្ជាក់ថា ប្រតិបត្តការនេះស្ថិតក្នុងគោលបំណងធានាការពារការធ្វើដំណើររបស់បងប្អូនទទួលបាននូវសុវត្ថិភាពខ្ពស់ពេលមកជួបជុំឪពុកម្តាយ ញាតិសន្តានដែលកំពុងរង់ចាំនៅស្រុកកំណើត ក៏ដូចជាពេលត្រឡប់ធ្វើការក្នុងរាជធានីខេត្តនានារៀងខ្លួនវិញ។ សូមរម្លឹកថា កន្លងមក លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ធ្លាប់បានបញ្ជាក់ថា ការអនុវត្តច្បាប់ចរាចរណ៍របស់មន្ត្រីសមត្ថកិច្ចខេត្តកំពតលើផ្នែកត្រួតពិនិត្យល្បឿនយានយន្តគឺធ្វើឡើងជាលក្ខណ:ចំហដោយមិនមានភាពលាក់បំបាំងឡើយ។ ចំពោះការត្រួតពិនិត្យល្បឿនយានយន្តនៅលើដងផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រខេត្តកំពតតែងតែជូនដំណឹងជាមុន។ បន្ទាប់ពីបានឃើញស្លាកសញ្ញាកំណត់ល្បឿនប្រហែល៤០០ម៉ែត្រ នោះអ្នកដំណើរនឹងបានដល់កន្លែងសមត្ថកិច្ចដាក់គោលដៅត្រួតពិនិតិត្យល្បឿននេះហើយ។ ការចូលរួមគោរពច្បាប់ចរាចរណ៍គឺដើម្បីខ្លួន គ្រួសារ និងសង្គម បំណងធ្វើឱ្យប្រទេសជាតិកាន់តែមានសណ្តាប់ធ្នាប់ល្អប្រសើរ […]
ដោយ៖ សុខុម បាត់ដំបង ៖ មកដល់ថ្ងៃទី៨មេសា២០២៤ សមត្ថកិច្ចខេត្តបាត់ដំបងនៅមិនទាន់ចាប់បានក្រុមចោរដែលប្រើល្បិចបន្លំប្រមូលលុយពីក្នុងកិតុ”វីង”មួយកន្លែងបាត់ប្រាក់អស់ជាង៨ពាន់ដុល្លារនៅឡើយ។ ក្រុមចោរទាំងនោះបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពផ្ទះកើតហេតុនិងតាមដងផ្លូវ។ សមត្ថកិច្ចបាននិយាយថា ផ្ទះ«វីង» វេរលុយមួយកន្លែងដែលក្រុមចោរធ្វើសកម្មភាពគឺស្ថិតនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ សុខ បញ្ញា ភេទស្រី អាយុ៣៨ឆ្នាំ បានរៀបរាប់ថា នៅព្រឹកថ្ងៃទី៦មេសា២០២៤ ដំបូងមានស្ត្រីម្នាក់បានជិះម៉ូតូមកឈប់ខាងមុខ រួចដើរចូលទិញ «កូកា និង ទឹកសុទ្ធ» អស់លុយជាង៣ម៉ឺនរៀល។ ក្រោយទិញរួច ស្ត្រីម្នាក់នោះប្រាប់ឲ្យលើកទឹកនិងកូកាយកទៅឲ្យដល់ម៉ូតូ ។ស្ត្រីម្នាក់ពុំស្គាល់ឈ្មោះកំពុងអង្គុយលើម៉ូតូជាស្រេចធ្វើហុចលុយឲ្យជាង៣ម៉ឺនរៀលទៅម្ចាស់វិង សុទ្ធតែជាលុយរាយខ្វះខ្វះក្រោយ។ ឱកាសនេះហើយ ចោរប្រុសម្នាក់បានបន្លំដើរចូលពីចំហៀងទៅប្រមូលយកលុយអស់ពីក្នុងកិតុក្នុងបន្ទប់«វីង» ។ នៅពេលម្ចាស់វីងដើរទៅយកលុយទៅតុ ស្រាប់តែបាត់លុយអស់ ទើបមានការភ្ញាក់ផ្អើល ហើយស្រ្តីដែលទិញទឹកនិងកូកាក៏ជិះម៉ូតូទៅបាត់។លុះពេលឆែកកាមេរ៉ាសុវត្ថិភាព ទើបដឹងថា មានចោរបន្លំចូលលួច ព្រោះកាមេរ៉ាសុវត្ថិភាពបានថតជាប់បុរសម្នាក់ពាក់មួកនិងពាក់ម៉ាស់មុខ ដើរចូលទៅលួចលុយ និងដើរចេញពីផ្ទះ រួចឡើងជិះម៉ូតូដែលមានបក្ខពួករង់ចាំទទូលនៅលើថ្នល់រួចគេចខ្លួនបាត់។ បើតាមអ្នកស្រី សុខ បញ្ញា បានបញ្ជាក់ថា ទឹកប្រាក់ដែលបាត់មានប្រាក់រៀល ប្រាក់ថៃ និង ប្រាក់ដុល្លារសរុបអស់ជាង៨.០០០ដុល្លារអាមេរិក។លុយទាំងអស់ច្រកក្នុងថង់ខ្មៅ ទុកនៅក្នុងកិតុ។ សាក្សីបាននិយាយថា ក្រុមចោរមានបក្ខពួកយ៉ាងតិច៣ម៉ូតូជិះឆ្វែលចុះ ឆ្វែលឡើងមុនពេលធ្វើសកម្មភាព […]
បន្ទាយមានជ័យ: កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធសម្លាប់ជនរងគ្រោះរួចដុតសាកសពចោល។សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យឈ្មោះ ជា សារាជ ភេទប្រុស អាយុ២៤ឆ្នាំ។ ដំណើររឿងនេះនៅថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានទទួលបណ្ដឹងពីឈ្មោះ ហុក ចិន្ដា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។បានរាយការណ៍ថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វេលាទាបភ្លឺខ្លួន បានបាត់ប្អូនប្រុសម្នាក់ឈ្មោះ ហុក ដុល្លារ អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនម៉ាត ជាមួយនឹងម៉ូតូ១គ្រឿង ម៉ាកHONDA SCOOPY ពណ៌ក្រហម ផលិតឆ្នាំ២០២៣, ទូរស័ព្ទIPhone 11 មួយគ្រឿង, ខ្សែដៃផ្លាកទីន1ខ្សែ និងចិញ្ចៀនផ្លាកទីន១វង់។មុននេះនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៧យប់ប្អូនប្រុសខ្លួនបានជិះម៉ូតូថាទៅដើរលេងនៅក្រៅ រហូតដល់ម៉ោង១២យប់ឈានចូលថ្ងៃទី៣០មីនា មិនឃើញចូលផ្ទះឪពុកខ្លួនក៏តេទៅថាឆាប់មកផ្ទះ ឈ្មោះ ហុក ដុល្លារ ក៏បានឆ្លើយថាតិចទៅដល់ហើយប៉ា លុះដល់ម៉ោង៤ទាបភ្លឺមិនឃើញមកផ្ទះក្រុមគ្រួសារតេទូរស័ព្ទក៏លែងចូល និងសួរមិត្តភក្ដិ និងកន្លែងធ្វើការរបស់ឈ្មោះ […]
ដោយ៖ គង់ហេង កំពង់ចាម៖ តុលាការសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី ៥ មេសា បានសម្រេចចេញដីឃុំខ្លួន មេតុងទីនពីរនាក់ប្រពន្ធពីបទ«ឆបោក និងរំលោភទំនុកចិត្តមានស្ថានទម្ងន់ទោស» នូវទឹកប្រាក់ រាប់លានដុល្លារ ដែលបានប្រព្រឹត្តនៅផ្សារស្ពឺ ឃុំស្ពឺ ស្រុកចម្ការលើ ប្រយោជន៍ដើម្បីស៊ើបអង្កេត។ លោកវរសេនីយ៍ទោ សែន ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃកងរាជអាវុធហត្ថ ខេត្តកំពង់ចាមបានប្រាប់សារព័ត៌មានCambodia Flash News ( CFN) នៅថ្ងៃទី ៦ មេសានេះថា៖ នៅថ្ងៃទី ៥ មេសាម្សិលមិញ លោក រិទ្ធ វឌ្ឍនៈ ចៅក្រមស៊ើបអង្កេតសាលាដំបូង ខេត្តកំពង់ចាមបានសម្រេចចេញដីកាឃុំខ្លួនស្រ្តីជាប្រពន្ធឈ្មោះ សាន សុវណ្ណាលីស អាយុ ៣០ ឆ្នាំ និងបុរសជាប្តីឈ្មោះ ណេន ស៊ុនហេង អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចម្ការលើ ពីបទឆបោក និងរំលោភលើទំនុកចិត្ត មានស្ថានទម្ងន់ទោស […]
ដោយ:សុខុម ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៦មេសា២០២៤បានបង្ហាញ ពីលទ្ធផល បង្ក្រាបគ្រឿងញៀន នៅក្លិបកម្សាន្ត ថាំងហ៊ួយក្លិប-KTVរកឃេីញថ្នាំញៀនជិត៧គីឡូក្រាម។ ផេកផ្លូវការរបស់ មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាមន្ទីរប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាបករណីករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្លិបកម្សាន្ត ថាំងហ៊ួយក្លិប-KTV រកឃើញថ្នាំញៀនប្រមាណ៧គីឡូក្រាម។ ជាមួយនោះផងដែរក៏បានបញ្ជូនជនសង្ស័យ ១៥នាក់ទៅតុលាការ។ ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ម៉ោង២៖០៥នាទី មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច៖ ក្លឹបកម្សាន្ត ថាំងហ៊ួយក្លឹប-KTV […]
ដោយ៖សុខុម រតនគិរី៖ សមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី៥មេសា២០២៤ថា កងកម្លាំងនគរបាលស្រុកបានចាប់ខ្លួនមេប៉ុស្ដិ៍នគរបាលព្រំដែនស្រុកអូរយ៉ាដាវម្នាក់ក្រោយជាប់សង្ស័យកាប់បុរសជនជាតិដើមភាគតិចម្នាក់ចំក្បាលបណ្ដាលឲ្យរងរបួសធ្ងន់។ ក្រោយពីចាប់ខ្លួនមេប៉ុស្តិ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសេវ សារឿន អាយុ២១ឆ្នាំជនជាតិចារាយ មុខរបរជាកសិករ មានទីលំនៅភូមិភិឃុំសេសាន ស្រុកអូរយ៉ាដា វខេត្តរតនគិរី។ រីឯជនសង្ស័យឈ្មោះធី សិទ្ធិ ភេទប្រុស អាយុ៣៧ឆ្នាំ ឋាន:ជាមេប៉ុស្ដិ៍នគរបាលច្រករបៀងព្រំដែនភូមិភិលេខ៥០៩ ចំណុះវរព្រំដែនលេខ៦២៣ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ ដើមហេតុមានករណីខាងលើនេះកាលថ្ងៃទី២ខែមេសាឆ្នាំ២០២៤ជ នរងគ្រោះបានជិះម៉ូតូមួយគ្រឿងមកពីរើសគ្រាប់ស្វាយចន្ទីនៅចម្ការដើម្បីយកទៅលក់។ ពេលជិះម៉ូតូមកដល់កណ្ដាលផ្លូវ ម៉ូតូក៏អស់សាំង។ពេលនោះជនសង្ស័យឈ្មោះធី សិទ្ធិបានជិះម៉ូតូមកពីវរ:៦២៣ក្នុងសភាពស្រវឹងបានឈប់ម៉ូតូសួរនាំជនរងគ្រោះរួចយកកាំបិតផ្គាក់របស់ជនរងគ្រោះកាប់ទៅលើក្បាលជនរងគ្រោះវិញ១កាំបិតបណ្ដាលឲ្យរបួសធ្ងន់។ ក្រោយកាប់ជនរងគ្រោះរួចភ្លាមមេប៉ុស្តិ៍បានទៅប្រាប់ឲ្យកូនចៅម្នាក់ឈ្មោះហាក់ ធារ័ត្នទៅប្រមូលភស្ដុតាងយកមករក្សាទុកនៅប៉ុស្ដិ៍ភូមិភិ។ក្រោយមកទៀត ជនបង្កបានគេចខ្លួនបាត់មួយយប់ លុះដល់ថ្ងៃទី៣ខែមេសាឆ្នាំ២០២៤ កម្លាំងអធិការស្រុកអូរយ៉ាដាវនិងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្ត ចុះទៅនាំខ្លួនជនបង្កនោះយកមកធ្វើការសាកសួរនិងឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការស្រុកអូរយ៉ាដាវ។ លោកចៅ នាង ស្នងការរងនិងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានប្រាប់ឲ្យដឹងថាជនសង្ស័យឈ្មោះធីសិទ្ធិបច្ចុប្បន្នបានឃាត់ខ្លួននៅអធិការស្រុកអូរយ៉ាដាវដើម្បីបន្ដធ្វើការស្រាវជ្រាវនិងឈានទៅបង្កសំណុំរឿងបញ្ជូនទៅតុលាការបន្ដចាត់ការតាមនិតិវិធីច្បាប់៕