ដោយ : បន្ទាយ បន្ទាយមានជ័យ: កាលពីវេលាម៉ោង១៧ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មានករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់យកម៉ូតូ) កើតឡើងនៅភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យ១ក្រុម ពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពធាក់ផ្ដួលដើម្បីយកម៉ូតូ របស់ជនរគ្រោះឈ្មោះ សួន ប៊ុនធឿន ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្សរស់នៅភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក បណ្តាលឱ្យដួលម៉ូតូ ហើយក្រុមជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន ។ចុងក្រោយយកទៅដាក់បញ្ចាំនៅក្រុងប៉ោយប៉ែត។ ក្រោយពីទទួលបានពាក្យបណ្ដឹងរួច កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌបានសហការជាមួយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០០ និង៣០នាទី ថ្ងៃទី២២ ខែមីនា ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ នៅចំណុចភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យ ១.ឈ្មោះ សែន ស៊ឺ ភេទប្រុស អាយុ ១៥ឆ្នាំ, ២.ឈ្មោះ ឆៃ បញ្ញា ភេទប្រុស […]
ដោយ : បន្ទាយ បាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំដោយលោក វរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង ទុត វីនីត និងកម្លាំងគយ កម្លាំងរដ្ឋបាលព្រៃឈើ កម្លាំងអាជ្ញាធរភូមិ-ឃុំ បានចុះត្រួតពិនិត្យទីតាំងការដ្ឋានជនជាតិចិនមួយកន្លែងកាលពីវេលាម៉ោង៩និង០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា៖ នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ កិច្ចប្រតិបត្តិការត្រួតពិនិត្យទីតាំងការដ្ឋានរបស់ជនជាតិចិនខាងលើ ដែលមានម្ចាស់ ឈ្មោះ លីយ៉ុងកួយ ភេទប្រុស អាយុ៥៥ឆ្នាំ ជាជនជាតិចិន និងអ្នកតំណាងឈ្មោះ វ៉ាន់ សុជាតា ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរគណនេយ្យ មានទីលំនៅភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជាមួយកិច្ចប្រតិបត្តិការខាងលើនេះ មន្ត្រីជំនាញបានរកឃើញក្បាលរថយន្តសណ្តោងរ៉ឺមកចង្កូតស្ដាំចំនួន១៤គ្រឿង , រថយន្តទេសចរណ៍ចម្រុះចង្កូតស្តាំ ចំនួន ១០គ្រឿង , រ៉ឺមកសណ្តោងមានសាទែន […]
ដោយ : បន្ទាយ កំពង់ឆ្នាំង : ដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចការិយាល័យជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនបុរសម្នាក់ករណីរួមភេទជាមួយនឹងអនីតិជនបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២០ខែមីនា ឆ្នាំ២០២៥ ។នេះបើតាមសមត្ថកិច្ចបានឲ្យដឹងកាលពីថ្ង២១ខែមីនាឆ្នាំ២០២៥ ។ ជនជាប់ចោទនោះមានឈ្មោះប៉ាង គឹមចាន់ អាយុ៤០ឆ្នាំ មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបន្តថា យោងតាមម្តាយនិងកុមារីរងគ្រោះឈ្មោះ ឃ.ហ អាយុ១៤ ឆ្នាំ បានរៀបរាប់ថា : គាត់បានប្តឹងជនសង្ស័យឈ្មោះប៉ាង គឹមចាន់ អាយុប្រហែល ៤០ឆ្នាំពីបទ៖ រំលោភសេពសន្ថវៈ និងបង្ខាំងមនុស្សខុសច្បាប់និងគំរាមសម្លាប់ ដែលប្រព្រឹត្តកាលពីថ្ងៃទី២៥ខែតុលា ឆ្នាំ២០២៤ នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្មេងស្រីរងគ្រោះបានទៅស៊ីឈ្នួលតាមផ្ទះ នៅផ្ទះរបស់ជនសង្ស័យ បានរយៈពេលកន្លះខែ ។ បន្ទាប់មក ឈ្មោះ ប៉ាង គឹមចាន់ជាថៅកែ បានដូរឲ្យទៅជួយលក់កាហ្វេនៅតូបមួយទៀត។ ក្រោយមកក៏បានដកនាងមកឲ្យជួយលក់ភីហ្សានៅផ្ទះស្ថិតនៅភូមិកំពង់ប្រាសាទវិញ ។ លុះដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង៤ ទៀបភ្លឺ បុរសជាម្ចាស់ផ្ទះឬថៅកែបាននិយាយលួងលោមថា […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ សុណាង វិដា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួលភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យស្ដីពីករណីបាត់ម៉ូតូ នៅចំណុចបន្ទប់ជួលខាងលេី។ ក្រោយពីទទួលបានពាក្យបណ្ដឹង លោកអនុសេនីយ៍ទោ ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅចំណុចឃុំបន្ទាយឆ្មារ ស្រុកថ្មពួក សរុបចំនួន០៦នាក់ ១.ឈ្មោះ អេង ម៉ាយ ភេទប្រុស អាយុ១៨ឆ្នាំ, ២.ឈ្មោះ អេង ប៉ានី ភេទប្រុស អាយុ១៨ឆ្នាំ, ៣.ឈ្មោះ ឈួត ម៉ាឈិត ភេទប្រុស អាយុ១៩ឆ្នាំ, ៤.ឈ្មោះ ដេត ផែនដឹន ភេទប្រុស អាយុ២០ឆ្នាំ, ៥.ឈ្មោះ មឹក វិទូ ភេទ អាយុ៣១ឆ្នាំ, […]
ដោយ : បន្ទាយ ភ្នំពេញ: សារតាមបណ្តាញសង្គមនិងសារព័ត៌មានបានផុសព្រោងព្រាត ប៉ុន្តែមកទល់ព្រលប់ថ្ងៃដដែលទី២១ខែមីនាឆ្នាំ២០២៥ នេះនៅមិនទាន់មានព័ត៌មានពីឃាត់រថយន្តនិងចាប់ខ្លួនអ្នកបើកបររថយន្តបង្កនៅឡើយ។ ខាងក្រោមជាសារអំពាវនាវរបស់អ្នកឃើញហេតុការណ៍និងជួយសង្គ្រោះ ” សូមបងៗសមត្ថកិច្ចនិងបងប្អូនមេត្តាជួយតាមចាប់ឡានHigh Lander ពណ៌ស ផ្លាកលេខកំពង់ធំ 2B-5236 ដែលបានបើកបុកកិនបណ្ដាលឲ្យបាក់ភ្លៅនិងបែកក្បាលមនុស្សម្នាក់ រួចបើករត់គេចបាត់ ទីតាំងកើតហេតុនៅផ្លូវភ្លោះ បុរីពិភពថ្មីចំការដូង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ២រសៀល ថ្ងៃទី២១ខែមីនាឆ្នាំ២០២៥ ។ អ្នកជួយសង្គ្រោះបានបន្តថា៖ ក្រោយមករថយន្តគិលានសង្គ្រោះបានមកជួយដឹកជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ(មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុម: សង្កាត់ទឺកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

ដោយ៖ស-សម្បត្តិ ភ្នំពេញ ៖ ករណីវិវាទដីធ្លីមួយកន្លែងនៅភូមិតាំងរបង ឃុំហោសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយជនរងគ្រោះលោក ឃិត ឈឿន បានទិញពីម្ចាស់ដើម តាំងពីឆ្នាំ២០១៧ ហើយស្រ្តីម្នាក់កាន់ក្រដាសមួយសន្លឹក អះអាងថា ជាម្ចាស់ដី ពេលនេះ ទាំងអាជ្ញាធរមូលដ្ឋាន ជាពិសេស លោក ជាម ច័ន្ទ សោភ័ណ្ឌអភិបាលខេត្តកំពង់ស្ពឺ បាននឹងកំពុងយកចិត្តទុកដាក់ ពិនិត្យលើសំណុំរឿងនេះហើយ ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះពិតប្រាកដ។ ក្រោយទទួលរងនូវភាពអយុត្តិធម៌បែបនេះ បុរសជាម្ចាស់ដី បានធ្វើលិខិត ស្នើសុំអន្តរាគមន៍ ទៅកាន់អាជ្ញាធរខេត្តកំពង់ស្ពឺ គ្រប់លំដាប់ថ្នាក់ មេត្តាជួយរកយុត្តិធម៌ ឲ្យលោកផង។ ជាការឆ្លើយតប ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានចាត់ឲ្យលោកអភិបាលស្រុកស្រុកឱរ៉ាល់ ចុះពិនិត្យដោះស្រាយជាមួយសមត្ថកិច្ច រួចរាយការណ៍ជាលាយលក្ខណ៍អក្សរ មកអភិបាលខេត្តវិញ ដើម្បីមានមូលដ្ឋានចាត់ការបន្តតាមផ្លូវច្បាប់។ លោក ឃិត ឈឿន ដែលជាជនរងគ្រោះបានទិញដីពីម្ចាស់ដើមផ្ទាល់ និងកាន់កាប់ដីនិងអាស្រ័យផល តាំងពីឆ្នាំ២០១៧ បានសំដែងនូវក្តីរីករាយ នៅពេលដែល អាជ្ញាធរមូលដ្ឋាន ជាពិសេស លោកអភិបាលខេត្ត […]
ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ ពលរដ្ឋប្រទះឃើញគ្រាប់កាំភ្លើងប្រភេទគាំទ្រ ២០គ្រាប់សល់ពីសម័យសង្គ្រាមនៅតំបន់ព្រំដែន ស្រុកសំពៅលូន។ សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា÷ ការប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះបានបង្កការភ្ញាល់ផ្អើលនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចក្រុមទី ៦ ក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ម្ចាស់ចម្ការពលរដ្ឋឈ្មោះធុយ វទ្ធី បានលើកឡើងថា÷ នៅថ្ងៃកើតហេតុ គាត់ឲ្យគ្រឿងចក្រកាយដីចម្ការក៏ប្រទះឃើញគ្រាប់យុទ្ធភណ្ឌខាងលើទំនងកងកម្លាំងកប់ទុកកាលពីសម័យសង្គ្រាមសរុបចំនួន ១៣គ្រាប់ ប៉ុន្តែក្រោយមន្ត្រីស៊ីម៉ាកចុះទៅពិនិត្យបានរកឃើញចំនួន ៧គ្រាប់បន្ថែមទៀត។ មន្ត្រីជំនាញបានឲ្យដឹងបន្តថា÷ យុទ្ធភណ្ឌដែលប្រជាពលរដ្ឋប្រទះឃើញនេះសរុបចំនួន ២០គ្រាប់ ជាប្រភេទគ្រាប់ត្បាល់ ១២០មិលី្លម៉ែត្រដែលនៅសេសសល់ពីសម័យសង្គ្រាមដោយសារតំបន់ដែលប្រទះឃើញនេះជាអតីតសមរភូមិប្រយុទ្ធ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២០ខែមីនា ឆ្នាំ២០២៥ កន្លងមក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពង់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឡើងធ្វើបទអន្តរាគមន៍, អានរបាយការស្តីពីលទ្ធផលកិច្ចប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងអង្គភាពដែលសម្រេចបានកន្លងមក។ នាឱកាសនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ដែលរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ។ លោកនាយឧត្តមសេនីយ៍ ក៏បានណែនាំដល់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ។ ទន្ទឹមនោះបណ្តាអង្គភាពជំនាញត្រូវពង្រឹងសមត្ថភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ […]
ដោយ៖ កំចាយ កែប÷ កុមារាម្នាក់បានស្លាប់បន្ទាប់ពីរងរបួសធ្ងន់ក្នុងចំណោម២នាក់ព្រោះតែរថយន្តបុកម៉ូតូពីក្រោយពេលធ្វើដំណើរលើដងផ្លូវជាតិលេខ៣៣។ ហេតុការណ៍នេះបានកើតឡើងនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ពលរដ្ឋបានឃាត់ខ្លួនអ្នកបើករថយន្តប្រគល់ជូនសមត្ថកិច្ចដើម្បីសួរនាំ។ សមត្ថកិច្ចនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្តកែបបានប្រាប់ឲ្យដឹងថា កុមារាដែលបានស្លាប់ឈ្មោះ យាម ណាត់ អាយុ ១៤ឆ្នាំ ជាសិស្សសាលាមានទីលំនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។ រីឯអ្នករងរបួសឈ្មោះ ធី សាទាន អាយុ ១៤ឆ្នាំ រស់នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ចំណែកអ្នកបើករថយន្តបង្កឈ្មោះ ទ្រី រតនៈ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ប្រភពដដែលបានរៀបរាប់ថា៖ កាលពីម៉ោង៣ និង៤០នាទីរសៀលថ្ងៃទី២០ ខែមីនា មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្ត និងម៉ូតូពេលធ្វើដំណើរស្របទិសគ្នា។ មុនគ្រោះថ្នាក់កើតឡើង គេឃើញកុមារាជាសិស្សសាលា២នាក់បានបើកម៉ូតូឌុបគ្នាលើផ្លូវជាតិលេខ៣៣ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩-២០ ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាអាល់ហ្វាតបើកមកពីក្រោយយ៉ាងលឿន រួចជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យកុមារាទាំង២នាក់ដេកដួល និងរងរបួសជាទម្ងន់។ សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងស្ថានភាពបែបនោះ […]
ដោយ៖ សហការី ភ្នំពេញៈជនសង្ស័យដែលជាឃាតកចាក់សម្លាប់បុរសម្នាក់នៅក្នុងហាងម៉ាស្សានៅបឹងត្របែកនិងក្រុមក្មេងទំនើងដែលបានធ្វើសកម្មភាពលួចឆក់ប្លន់និងគ្រឿងញៀនសរុបចំនួន ១៦ នាក់ ត្រូវបាននគរបាលជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញនិងនៅតាមបណ្ដាខណ្ឌនានាយកទៅបង្ហាញមុខជាសាធារណៈរួមគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅវេលាម៉ោង២រសៀលថ្ងៃទី២០ ខែមីនាឆ្នាំ២០២៥ នេះ។ នៅក្នុងចំណោមជនសង្ស័យទាំង១៦នាក់នោះត្រូវបានសមត្ថកិច្ចឲ្យដឹងថា៖ ជនសង្ស័យម្នាក់ជាឃាតកដែលបានចាក់សម្លាប់ទៅលើបុរសម្នាក់នៅចំណុចហាងម៉ាស្សាយីហោ គីណេស ដែលមានទីតាំងនៅផ្ទះលេខ២២Z ផ្លូវលេខ៤២០ ក្រុមទី១៤ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២០ និង៣០នាទី។ ដោយឡែកជនសង្ស័យចំនួន ១៥ នាក់ទៀតជាក្រុមក្មេងទំនើងដែលបានប្រព្រឹត្តបទល្មើសលួច ឆក់ ប្លន់បង្កហិង្សានិងពាក់ព័ន្ធគ្រឿងញៀនហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់និងយកមកបង្ហាញមុខជាសាធារណៈរួមគ្នានៅពេលនេះ។ ក្នុងនោះនគរបាលខណ្ឌ៧មករាឃាត់បានចំនួន២នាក់ពាក់ព័ន្ធលួចនិងប្លន់។នគរបាលខណ្ឌទួលគោកឃាត់បាន០២នាក់ ករណី លួចម៉ូតូ។នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានចំនួន០៩នាក់ , ០២ករណី ករណីក្រុមក្មេងទំនើង រហ័សនាម (RSK) ០៥នាក់ , ករណីគ្រឿងញៀន ចំនួន០៤នាក់។នគរបាលខណ្ឌកំបូល ០២នាក់ ករណីចោរកម្ម លួចម៉ូតូ។ ជនសង្ស័យដែលជាឃាតកឈ្មោះ ថា វ៉ាន់ឌី ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ឃាត់ខ្លួននៅផ្ទះគ្មានលេខ ភូមិពាម ឃុំរកាកោងទី១ […]

ដោយ៖សហការី ភ្នំពេញ៖ បុរសជាអ្នកដឹកសាច់គោឲ្យទីសត្តឃាតម្នាក់បានជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ដោយសារតែថៅកែប្ដឹងបន្ទាប់ពីគាត់ឲ្យម៉ូតូ១គ្រឿងដែលថៅកែទិញឲ្យជិះសម្រាប់ដឹកសាច់គោដាក់ឲ្យម៉ូយទៅមិត្តភក្ដិខ្ចីជិះ ហើយត្រូវមិត្តភក្ដិនោះបោកយកទៅបាត់ ។ នៅក្នុងពេលកំពុងជាប់គុក ស្រាប់តែប្រពន្ធរបស់គាត់បានបែកចិត្តទៅមានប្រុសសហាយថ្មីទៀត លុះពេលចេញមកវិញកូនៗប្រាប់ទើបគាត់ដឹងរឿង ហើយបុរសនោះបានសួរប្រពន្ធថា «តើរវាងប្ដីនិងគេយកមួយណា ? ប្រពន្ធឆ្លើយថាយកគាត់ជាប្ដី » ។ ពេលនោះគាត់សប្បាយចិត្តខ្លាំងណាស់ ប៉ុន្តែទីបំផុតក្រោយពេលរស់នៅជាមួយគ្នាបានត្រឹមតែ១២ថ្ងៃប៉ុណ្ណោះ ឆ្លៀតពេលគាត់ចេញទៅធ្វើការបាត់ ស្រាប់តែប្រពន្ធបានប្រមូលអីវ៉ាន់នាំកូនរត់ចោលគាត់បាត់ ដោយពុំដឹងថាទៅនៅផ្ទះជួលផ្សេង ឬទៅនៅបន្ទប់ជួលជាមួយប្រុសសហាយឡើយ ។ ដោយឡែកនៅវេលាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បុរសជាប្ដីបានធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីឲ្យអាជ្ញាធរជួយអន្តរាគមន៍ ហៅប្រពន្ធមកជួបដោះស្រាយគ្នាផ្ដិតមេដៃលែងលះគ្នាចែកកូននិងទ្រព្យសម្បត្តិគ្នាបញ្ចប់រឿង ហើយខណៈនោះគាត់បានកាន់រូបថតប្រពន្ធនិងសំបុត្រអាពាហ៍ពិពាហ៍ទៅបង្ហាញដល់អាជ្ញាធរផងដែរ ។ ខណៈនោះអាជ្ញាធរសង្កាត់ចោមចៅទី៣មិនហ៊ានទទួលដោះស្រាយឲ្យបានទេ ព្រោះប្ដីប្រពន្ធ១គូនេះរៀបការនិងចុះសំបុត្រអាពាហ៍ពិពាហ៍ នៅឯឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយអាជ្ញាធរបានប្រាប់ឲ្យបុរសនោះទៅប្ដឹងនិងដោះស្រាយគ្នានៅឯកន្លែងដែលពួកគាត់រៀបការនិងចុះសំបុត្រអាពាហ៍ពិពាហ៍នោះវិញ ។ បុរសជាប្ដីខាងលើបានប្រាប់ថា គាត់ឈ្មោះប៉ុន ប៉ុល អាយុ៤៥ឆ្នាំ មានស្រុកកំណើតនៅភូមិរាយប៉ាយលើ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ពីមុនគាត់ជាកម្មករដឹកសាច់គោកុងស៊ីកាប់គោមួយកន្លែងនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយឥឡូវជាកម្មករលើកអីវ៉ាន់នៅផែស្ងួតជិតផ្សារអ៊ីអន២ ។ ប្រពន្ធគាត់ អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិល្វា […]
ដោយ : បន្ទាយ ពោធិ៍សាត់៖ សមត្ថកិច្ចចម្រុះឃាត់រថយន្តលោកសៅរ ម៉ាច អ្នកទទួលសិទ្ធិប្រមូលផលអនុផលព្រៃឈើក្នុងវារីអគ្គិសនីស្ទឹងពោធិ៍សាត់។ ការបង្រ្កាបបានធ្វើឡើងកាលពីវេលាម៉ោងជាង១២ អធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចរង្វង់មូលផ្លែក្រូច ស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ រថយន្តដែលមានផ្ទុកផលអនុផលព្រៃឈើនេះមានម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិក ពាក់ផ្លាកលេខត្បូងឃ្មុំ 3A 3168 និងរថយន្តសណ្ដោងម៉ាក យីឌុប ភ្លៅ ០៦ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 4A 3926 ដែលមានផ្ទុកផលអនុផលព្រៃឈើចំនួន ៨២.៨០ ស្ទែ។នេះបើយោងប្រភពសមត្ថកិច្ចបានឲ្យដឹងថ្ងៃទី១៩ខែមីនាឆ្នាំ២០២៥ ។ គួរបញ្ជាក់ថា លោក សៅរ ម៉ាច ដែលគេស្គាល់ថាជាអ្នកទទួលបានសិទ្ធិប្រមូលផលអនុផលព្រៃឈើស្ថិតនៅក្នុងអាងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ត្រូវបានសង្ស័យថាលេង៣សន្លឹកប្រើល្បិចបោកប្រាស់សមត្ថកិច្ចអនុវត្តច្បាប់ ប៉ុន្តែក៏មានការជាប់ពាក់ព័ន្ធជាមួយបុគ្គលមន្រ្តីជំនាញបរិស្ថាន និងមន្រ្តីរដ្ឋបាលព្រៃឈើវាលវែងផងដែរ ។ បន្ទាប់ពីការបង្រ្កាបរថយន្តធំយីឌុបភ្លៅ០៦ មួយគ្រឿងដែលមានផ្ទុកផលអនុផលព្រៃឈើនោះ មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះមានការចូលរួមអន្តរាគមន៍សម្របសម្រួលនីតិវិធីផ្ទាល់ពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។ សមត្ថកិច្ចចម្រុះដែលចូលរួមបង្រ្កាបរថយន្តនេះ រួមមាន៖ មន្រ្តីផ្នែករដ្ឋបាលព្រៃឈើក្រវាញ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីឈ្មោះ រ៉ន សុកានរក្សា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់លើឈ្មោះ សាន សារ៉ុម ភេទប្រុស អាយុ២២ឆ្នាំ(ជាប្តី) ពីបទហិង្សាប្រព្រឹត្តដោយសហព័ទ្ធ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិ-សង្កាត់ខាងលេី ។ ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ១នាក់ រួមនឹងវត្ថុតាងកូនកាំបិត០១ដេីម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំទៅតាមនីតិវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងកាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២៥ថា : ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រេីហិង្សាលេីប្រពន្ធពិតប្រាកដមែន ដោយសារខ្លួនប្រចណ្ឌប្រពន្ធ ឈានដល់ឈ្លោះប្រកែកគ្នា ហេីយប្រពន្ធបានយកកូនកាំបិត ប្រតាយប្រតប់គ្នា ទេីបបណ្តាលឱ្យប្រពន្ធរងបួសដោយផ្លែកាំបិតចំនួន៣កន្លែង។ ជនសង្ស័យបានសារភាពទៀតថា ខ្លួនបានប្រេីប្រាស់គ្រឿងញៀនផងដែរ។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖សហការី ភ្នំពេញ៖ បុរសជាកសិករម្នាក់ខានបូមទឹកដាក់ស្រូវស្រែប្រាំងបស់ខ្លួនរយៈពេល១អាទិត្យមកហើយ លុះដល់វេលាម៉ោងព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ គាត់បានធ្វើដំណើរចេញពីផ្ទះទៅបូមទឹករណ្ដៅដីមួយកន្លែងស្ថិតនៅក្នុងភូមិស្នោរលិច សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ខណៈនោះស្រាប់តែគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរត់ទៅប្រាប់អ្នកស្រុកភូមិឲ្យទៅជួយមើល និងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីគាត់បានប្រទះឃើញសពបុរសម្នាក់អាក្រាតកាយស្លាប់អណ្ដែតក្នុងទឹករណ្ដៅដីនោះ ។ សាកសពបុរសខាងលើនោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ មានសភាពហើមស្អុយទៅហើយ ដោយឡែកអ្នកភូមិខាងលើនិងអ្នកភូមិផ្សេងទៀតនៅជិតនោះក៏បានទៅចោមរោមមើលច្រើដែរ ប៉ុន្តែគ្មានអ្នកស្គាល់អ្នកស្លាប់នោះទេ ។ ម្យ៉ាងទៀតនៅក្នុងពេលភ្លាមៗនោះក៏មិនទាន់មានដំណឹងថា មានអ្នកបាត់សមាជិកគ្រួសារនៅឡើយដែរ ចំណែកនគរបាលបានចុះទៅកាន់ទីនោះភ្លាមៗដែរ ប៉ុន្តែពុំទាន់អះអាងថាជនរងគ្រោះស្លាប់ដោយលង់ទឹក ឬ ក៏ជាអំពើឃាតកម្មនៅឡើយ តែមហាជនបានដាក់ការសង្ស័យថាជនរងគ្រោះអាចស្លាប់ដោយអំពើឃាតកម្ម ហើយតាមមើលទៅស្លាប់រយៈពេល១អាទិត្យកន្លងមកហើយ ។ បុរសជាកសិករម្នាក់រស់នៅក្នុងភូមិកើតហេតុខាងលើបាននិយាយថា គាត់បានធ្វើស្រែប្រាំងនៅចំណុចកើតហេតុនោះ ព្រោះទីនោះអាចឲ្យគាត់អាស្រ័យផលបូមទឹកចេញពីរណ្ដៅដីស្រោចស្រពដំណាំស្រូវរបស់គាត់បាន ។ បន្ទាប់ពីខកខានមិនបានបូមទឹកអស់រយៈពេល១អាទិត្យរួចមក នៅវេលាព្រឹកថ្ងៃកើតហេតុគាត់បានទៅបូមទឹកដាក់ស្រូវបន្តទៀត លុះពេលទៅដល់បានធំុក្លិនស្អុយចម្លែកចេញពីក្នុងទឹករណ្ដៅដីនោះ ។ កសិកររូបនោះបាននិយាយបន្តទៀតថា ក្រោយមកគាត់ក្រឡេករកមើល ស្រាប់តែប្រទះឃើញសាកសពបុរសអាក្រាតកាយខាងលើអណ្ដែតនៅក្នុងទឹករណ្ដៅដីនោះ ហើយគាត់ក៏បានទៅប្រាប់អ្នកភូមិឲ្យជួយមើល ក្រែងមានអ្នកស្គាល់ ព្រោះគាត់មិនដែលបានស្គាល់ជនរងគ្រោះនោះពីមុនមកទេ ពុំដឹងថាជានរណាឡើយ ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើល រួចក៏រាយការណ៍ជូនសមត្ថកិច្ចឲ្យទៅពិនិត្យមើលតែម្ដង ។ ក្រោយពេលមានការភ្ញាក់ផ្អើល កម្លាំងនគរបាលប៉ុស្តិ៍ស្នោរបានចុះទៅកាន់ទីនោះភ្លាមៗ ប៉ុន្តែមិនបានសន្និដ្ឋានថាជាករណីអ្វីនៅឡើយទេ ហើយបានរាយការណ៍បន្តទៅកាន់នគរបាលខណ្ឌកំបូលបានដឹង ព្រមទាំងរាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើកោសលវិច័យស្វែងរកអត្តសញ្ញាណជនរងគ្រោះ […]
ដោយ : បន្ទាយ ភ្នំពេញ៖នៅទីបំផុត ! តុលាការកំពូលបានសម្រេចផ្តល់នូវយុត្តិធម៌ដល់អតីតមន្រ្តីនគរបាល ដែលកូនដើមបានចាក់សម្លាប់យ៉ាងព្រៃផ្សៃនៅស្រុកភ្នំព្រឹក ដោយតុលាការបានផ្តន្ទាទោសឃាតកជាកូនដើមឲ្យជាប់គុកអស់មួយជីវិត និងត្រូវចេញសំណងជំងឺចិត្តដល់ទៅចំនួន៦០០លានរៀលឲ្យដើមបណ្តឹងរដ្ឋប្បវេណី។ នេះបើយោងតាមការប្រកាសសាលដីការបស់ចៅក្រមតុលាការកំពូល ដែលធ្វើឡើងនៅចំពោះមុខភាគីបណ្តឹងនៅសាលសវនាការទី១ តុលាការកំពូល នារាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ។ ការប្រកាសនេះបានបញ្ជាក់ថា : សំណុំរឿងព្រហ្មទណ្ឌលេខ ៨៨២ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ របស់មហាអយ្យការអមតុលាការកំពូល ដែលត្រូវបានជំនំជម្រះកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ តុលាការកំពូលបានសម្រេចបដិសេធបណ្តឹងសារទុក្ខរបស់ជនជាប់ចោទឈ្មោះវណ្ណាវី វជ្ជន: ហៅដែន ភេទប្រុសអាយុ៣៦ឆ្នាំ(ដែលកំពុងជាប់ឃុំ )។ ហើយបានសម្រេចតម្កល់ទុកជាបានការនូវខ្លឹមសារក្នុងសាលដីការបស់សាលាឧទ្ធរណ៍បាត់ដំបងកន្លងមក។ បន្ថែមពីលើនោះ តុលាការកំពូលក៏បានបិទការតវ៉ាផងដែរចំពោះជនជាប់ចោទ។ សូមរំលឹកថាសំណុំរឿងឃាតកម្មកូនដើមសម្លាប់ឪពុកចុងនេះ គឺបានកើតឡើងកាលពីព្រលប់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៣ នៅផ្ទះជនរងគ្រោះនាស្រុកភ្នំព្រឹកខេត្តបាត់ដំបង ដោយជនដៃដល់ជាឃាតកមានឈ្មោះ វណ្ណាវី វជ្ជន:ហៅដែន ភេទប្រុសអាយុ៣៦ឆ្នាំ កម្រឹតវប្បធម៌អនុបណ្ឌិតព័ត៌មានវិទ្យានៅប្រទេសអូស្ត្រាលី ត្រូវជាកូនដើមបានធ្វើអំពើព្រហើនកោងកាច ប្រើអាវុធគំរាមអាយុជីវិតលើជនរងគ្រោះច្រើនសា។ លុះថ្ងៃកើតហេតុបានសម្រុកចូលទៅចាក់នឹងកាំបិតចុងស្រួចលើជនរងគ្រោះពីផ្នែកខាងក្រោយលិចជ្រៅៗជាច្រើនកន្លែងដើម្បីកុំអោយអាចតដៃបាន ។ ចំណែកជនរងគ្រោះមានឈ្មោះហៃ សុភ័ក្ត្រ ភេទប្រុស អាយុ៦៥ឆ្នាំ (ជាមន្ត្រីនគរបាលចូលនិវត្តន៍) មុខរបរធ្វើចម្ការ […]

ដោយ៖ ស-សម្បត្តិ ភ្នំពេញ៖ រថយន្តម៉ាកTOYOTA PRIUS មួយគ្រឿងបានបើកបុកម៉ូតូម៉ាក PCX បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុងថ្មី ស្ថិតនៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ប៊ុន សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនធនាគារ រស់នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកឈូកខេត្តកំពត ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាក PCX ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1HB-7162 បើកតាមបណ្តោយផ្លូវបេតុងថ្មី ក្នុងទិដៅពីកើតទៅលិច ក្នុងល្បឿនលឿន ។លុះបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែគេឃើញរថយន្ដម៉ាកTOYOTA PRIUS ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ2BW-7121 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវបេតុងចេញពីបុរី ក្នុងទិសដៅពីជើងទៅត្បូងឆ្លងផ្លូវហើយក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលឲ្យជនរងគ្រោះផ្លោងបោកទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា ខណៈគ្រោះថ្នាក់ភ្លាមៗ ត្រូវបានប្រជាពលរដ្ឋនាំគ្នាឃាត់អ្នកបើកបរបានប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍យកទៅសួរនាំផងដែរ។ បន្ទាប់មកប្រជាពលរដ្ឋបានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះដើម្បីមកកន្លែងកើតហេតុភ្លាមៗផងដែរ ហើយក្រុមគ្រួសារជនរងគ្រោះបាននិយាយប្រាប់ថាជនរងគ្រោះគាត់ទើបមកពីកម្មវិធីនៅម្តុំចោមចៅ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងនិងយករថយន្ត ព្រមទាំងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំការដោះស្រាយថ្ងៃក្រោយ ចំណែកសពត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើលិខិតប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ស-សម្បត្តិ ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរ ឆ្លងកាត់ទៅមកតាមផ្លូវមួយកន្លែង ស្ថិតនៅក្នុងភូមិដំណាក់ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ជាប់របងសាលាបឋមសិក្សាសាមគ្គី បានរអ៊ូរទាំមិនដាច់ពីមាត់ពី បញ្ហាទឹកដក់ ជះក្លិនស្អុយអសោច មិនថារដូវប្រាំង ឬរដូវវស្សានោះទេ។ ចំណែកឯអាជ្ញាធរនៅមូលដ្ឋានវិញ ហាក់ដូចជារំភើយមើលមិនឃើញពីបញ្ហានេះទាល់សោះទៅហួសមកហួស។ ប្រជាពលរដ្ឋ បានឲ្យដឹងថា ទីតាំងខាងលើនេះ បើនៅខែវស្សាវិញ គឺមានទឹកលិចតែម្តង ហើយប្រសិនបើខែប្រាំងវិញគឺមានទឹកដក់ជាប់ជាប្រចាំ និងមានក្លិនស្អុយថែមទៀត ដែលធ្វើឲ្យមានផលលំបាកនិងប៉ះពាល់យ៉ាងខ្លាំងក្នុងការធ្វើដំណើរ ជាពិសេសសិស្សសាលាតូចៗ។ ប្រជាពលរដ្ឋបានឲ្យដឹងបន្ថែមទៀតថា នៅពេលខ្លះគឺត្រូវទៅផ្ទះដូរខោអាវ ដោយសារមានអ្នកជិះម៉ូតូឬរថយន្តតូចធំឆ្លងកាត់កន្លែងដែលមានទឹកដក់ក្លិនស្អុយនោះសាច ឬខ្ទាតប្រឡាក់។ ប្រជាពលរដ្ឋ ក៏បានស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានចុះទៅមើលផង ព្រោះទីតាំងនេះមានទឹកដក់រាប់ឆ្នាំមកហើយ ដែលធ្វើឲ្យអ្នករស់នៅតំបន់នោះទ្រាំហិតក្លិនលែងបានហើយ។ម៉្យាងវិញមកដល់ឆ្នាំ២០២៥ទៅហើយផ្លូវនៅក្នុងក្រុងមិនគួរអាជ្ញាធរទុកបណ្តោយឲ្យដក់ទឹកស្អុយនៅខួបប្រាំងខួបវស្សាបង្កឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋបែបនេះតទៅទៀតនោះទេ៕
ភ្នំពេញ: ស្រី្តម្នាក់បានរងរបួសធ្ងន់ដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះបន្ទាន់ភ្លាមៗពេលដើរឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនទៅបុកពេញទំហឹងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៦ខែមីនាឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីសាក្សីបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញស្រី្តជាអ្នករើសអេតចាយដើរឆ្លងផ្លូវពីត្បូងមកជើងបានពាក់កណ្ដាលផ្លូវខណៈពេលនោះគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1HQ-6737ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនរួចវាក់អឺគេចមិនផុតជ្រុលទៅបុកស្រី្តខាងលើពេញទំហឹងបណ្ដាលឲ្យដួលបោកនឹងផ្លូវសន្លប់ ចំណែកម៉ូតូដួល និងអ្នកបើកបររងរបួសស្រាល។ ក្រោយកើតហេតុ ស្រ្តីរងគ្រោះត្រូវបានពលរដ្ឋនាំគ្នាជួយសង្រ្គោះបឋមលើកដាក់ម៉ូតូដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជនមួយជិតកន្លែងកើតហេតុ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកខាងមន្ទីរពេទ្យមិនហ៊ានទទួលមើល ខាងសាច់ញាតិបានហៅម៉ូតូកង់បីដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ីវិញ។ ក្រោយកើតហេតុគេឃើញខាងសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុធ្វើការបាញ់ថ្នាំ និងយកម៉ូតូបង្កខាងលើទៅរក្សាទុកនៅប៉ុស្តិ៍បណ្ដោះអាសន្នរង់ចាំផ្នែកចរាចរណ៍ធ្វើការវាស់វែងដោះស្រាយតាមផ្លូវច្បាប់ថ្ងៃក្រោយ៕ ដោយ៖ សហការី
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ឈុន យ៉ុង ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចជនរងគ្រោះរស់នៅ ដែលបង្កដោយជនសង្ស័យឈ្មោះ ប៉ាល់ ចាន់ឡា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា បានធ្វើសកម្មភាពយកដែកទីបវាយទៅលើជនរងគ្រោះចំនួន០២ដែកទីប បណ្ដាលឱ្យរងរបួសបែកក្បាល និងត្រូវចំដៃឆ្វេងចំនួន០១កន្លែង ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៧ និង០០នាទី ថ្ងៃខែឆ្នាំ ដដែលបានឃាត់ខ្លួនជនសង្ស័យឈ្មោះប៉ាល់ ចាន់ឡា រួមទាំងដកហូតវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងនៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២៥ ថា : ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតបានវាយជនរងគ្រោះពិតប្រាកដមែន […]
ដោយ : បន្ទាយ កំពង់ស្ពឺ ៖ រថយន្ដទេសចរណ៍ប្រភេទ៤៥កៅអីមួយគ្រឿង បានក្រឡាប់ធ្លាក់ជម្រាលលភ្នំគិរីរម្យ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ បានបណ្ដាលឲ្យមនុស្សប្រមាណ២០នាក់ រងរបួសធ្ងន់ ស្រាល។ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវចំណោតក្បែររមណីយដ្ឋានវីរៈប៊ុនថាំ (ខ្នងភ្នំគិរីរម្យ) ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានឲ្យដឹងថា៖ ករណីក្រឡាប់រថយន្តក្រុងដឹកអ្នកដំណើរនេះ គឺបណ្តាលឲ្យមនុស្ស១០នាក់បានរងរបួសធ្ងន់ និង១០នាក់ទៀតរងរបួសស្រាល។ ក្រោយកើតហេតុ រថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានដឹកអ្នករបួសធ្ងន់ចំនួន១០នាក់យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកត្រែងត្រយឹង និងខ្លះបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ដោយឡែកអ្នករងរបួសស្រាល ត្រូវបានដឹកបញ្ជូនតាមរយៈរថយន្តសង្គ្រោះ២គ្រឿង របស់មន្ទីរពេទ្យបង្អែកស្រុក។ ចំពោះជនរងគ្រោះគឺជាភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ បានជួលរថយន្តក្រុងប្រភេទ៤៥កៅអីខាងលើមកលេងជាក្រុមនៅលើខ្នងភ្នំគិរីរម្យ ហើយបន្ទាប់មកក៏បន្តដំណើរទៅលេងទីតាំងកម្សាន្តវីរៈប៊ុនថាំ ដែលទើបស្ថាបនារួចរាល់ថ្មី ក្រោយមកក៏ជួបឧបទ្ទវហេតុគ្រោះថ្នាក់ពេលវិលត្រឡប់មកវិញ។ ករណីក្រឡាប់ធ្លាក់រថយន្តចូលជ្រោះនេះ គឺផ្តើមចេញពីការដាច់ហ្រ្វាំងពេលចុះចំណោតខ្លាំង។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានបញ្ចេញរថយន្តក្រុងទៅដឹកពលរដ្ឋទាំងអស់ដោយខ្លះទៅសង្គ្រោះ និងខ្លះទៀតត្រឡប់ទៅផ្ទះវិញ៕
