ដោយ៖សហការី ព្រះសីហនុ ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ថ្មីៗនេះកម្លាំងផែនការងារនគរបាលប្រឆាំងគ្រឿងញៀនបានចុះចាប់អ្នកជួញដូរគ្រឿងញៀនជានជាតិចិនជាបន្តបន្ទាប់បានចំនួន៤នាក់ក្នុងនោះមានស្រីម្នាក់។ សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងការចុះបង្ក្រាបនោះសមត្ថកិច្ចដកហូតវត្ថុតាងបានមួយចំនួនរួមមាន៖សារធាតុញៀនទម្ងន់សរុប ៥៧២៨,៣០ក្រាម (ទម្ងន់សុទ្ធ) និងកញ្ឆាក្រៀមទម្ងន់ ៦១៣,០១ក្រាម (ទម្ងន់សុទ្ធ) ទូរសព្ទដៃចំនួន ៨គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ៦គ្រឿង លិខិតឆ្លងដែនចំនួន ៣ច្បាប់ កាតធនាគារចំនួន ៣សន្លឹក ម៉ូតូចំនួន ១គ្រឿង និងឧបករណ៍កែច្នៃ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។ បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ ព្រមទាំងវត្ថុតាង ត្រូវបានមន្រ្តីនគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ: អគ្គិភ័យមួយបានឆាប់ឆេះលំនៅឋានប្រជាពលរដ្ឋ(ឃ្លាំងដាក់សម្ភារនិងរោងជាង) មួយកន្លែង កាលពីព្រលប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុចដីបូរីទៀឆាយហាក់ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចអោយដឹងកាលពីថ្ងៃទី២៧ខែមេសាថា: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដែលមានលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ជាអធិការស្តីទី ដឹកនាំកម្លាំងក្រោមឱវាទ ក្រៅពីនេះក៏មានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ និង៩១១ សរុបជាង១០០នាក់ បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរក្រុង បាននាំយករថយន្តពន្លត់អគ្គិភ័យ ចុះជួយពន្លត់នៅទីតាំងកើតហេតុរហូតគ្រប់គ្រងរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង៧:៣០នាទីយប់ថ្ងៃដដែលនេះ។ ក្នុងហេតុការណ៍នេះបានប្រើប្រាស់កម្លាំងសមត្ថកិច្ចជាង១០០នាក់ រថយន្តពន្លត់អគ្គិភ័យប្រើទឹកអស់២៤រថយន្ត។ យោងការស្រាវជ្រាវ និងការបំភ្លឺរបស់ម្ចាស់ឃ្លាំង នាំអោយសមត្ថកិច្ចនគរបាលបានសន្និដ្ឋានថាអគ្គិភ័យនេះបានបណ្តាលមកពីជាងផ្សារដែកមិនបានប្រុងប្រយ័ត្នបណ្តាលអោយអណ្តាតភ្លើងទៅប៉ះនិងក្រណាត់ហើយបណ្តាលអោយឆាបឆេះសន្ធោសន្ធៅ។ សូមបញ្ជាក់ថា រោងជាងមានទំហំ ២០m x ២០m ត្រូវបានខូចខាតស្ទើរទាំងស្រុង, -សម្ភារខូចខាតដុំឈឺចំនួន២០មែត្រគូប -ក្រណាត់ខោអាវគីបចំនួន១០០ដុំ៕
ដោយ÷សុខុម ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃ២៨មេសា២០២៤ បានបង្ហាញមុខសញ្ញាជនសង្ស័យនិងភស្តុតាងបង្រ្កាបបានគ្រឿងញៀនមានទម្ងន់ដល់ទៅជិត២៨គីឡូក្រាម។ ប្រភពបានអោយដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) កាលពីថ្ងៃទី២៥មេសា២០២៤ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ មានការដឹកនាំ សម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងកាហ្វេមួយកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់៖ ឈ្មោះ សុខ គោកា ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៩៦ និងឈ្មោះ គង់ សុជាតិ ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៨២។ ចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់ ២៣០១០ក្រាម និងគ្រឿងញៀនប្រភេទកេតាមីន ទម្ងន់ ៤៩៨០ក្រាមសរុបគ្រឿងញៀនចាប់យកទម្ងន់ ២៧៩៩០ក្រាម (២៧គីឡូក្រាម ៩៩០ក្រាម)។ ក្រោយបង្រ្កាបជនសង្ស័យនិងវត្ថុតាងមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖សុខុម កំពង់ស្ពឺ ៖ ទាហានចំនួន២០នាក់បាត់បង់ជីវិតនៅក្នុងឧបទ្វេវហេតុឆេះឃ្លាំងស្តុកគ្រាប់បច្ចេកទេសកាលពីថ្ងៃទី២៧មេសា២០២៤ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ របាយការណ៍ពីសមត្ថកិច្ចបឋមបានបញ្ជាក់ថាមនុស្សចំនួន ២០នាក់ (ស្លាប់) ក្នុងនោះ មាននាយទាហានខេត្តកោះកុងចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ ចំនួន ៥នាក់ ។ ចំពោះអាវុធ-គ្រាប់ ដឹកមកពីខេត្តកោះកុងមាន រថយន្ត០៥គ្រឿង (ផ្ទុះខ្ទេចរថយន្ត ១គ្រឿងរួមទាំងអាវុធគ្រាប់នៅលើរថយន្ត, រថយន្តមួយគ្រឿងទៀត ខូចធ្ងន់ធ្ងរផ្នែកខាងក្រៅ តែអាវុធគ្រាប់នៅលើរថយន្ត, ០៣គ្រឿងទៀត មិនទាន់បានដាក់អាវុធគ្រាប់ចុះ)។អាវុធគ្រាប់ នៅក្នុងឃ្លាំងបច្ចេកទេស ទីបញ្ជាការយោធភូមិភាគ (មិនទាន់សរុបបាន) ។ អគារខូចខាតធ្ងន់ធ្ងរ ចំនួន០៤ខ្នង (អាវុធគ្រាប់ក្នុងឃ្លាំង០៣ខ្នង ខូចខាតទាំងស្រុង,អគារស្នាក់នៅ០១ខ្នង និងអគារការិយាល័យក្នុងទីបញ្ជាការយោធភូមិភាគ ខូចខាតផ្នែកខាងក្រៅរួមមានទ្វារ បង្អួច និងដំបូល) ។ខូចខាតផ្ទះប្រជាពលរដ្ឋជុំវិញ ទីបញ្ជាការយោធភូមិភាគ ចំនួន ២៥ខ្នង។ ប៉ុន្តែជុំវិញគ្រោះមហន្តរាយដ៏ធំនេះគេនៅមិនទាន់បានដឹងច្បាស់ពីមូលហេតុពិតប្រាកដនៅឡើយទេហើយក៏នៅមិនទាន់បានសរុបពីការខូចខាតបានច្បាស់លាស់នៅឡើយដែរ។ បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ចគឺកំពុងតែស៊ើបអង្កេតឲ្យបានច្បាស់លាស់ពីរឿងនេះ៕
ដោយ៖សុខុម ក្រចេះ៖ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់បានជួបគ្រោះថ្នាក់ចរាចរកាលពីយប់ថ្ងៃទី ២៧ មេសា ២០២៤ នៅចំណុចមុខវិមានសព ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឫស្សី២ ក្រុងក្រចេះ។ សមត្ថកិច្ចបាននិយាយឲ្យដឹងថា ជនរងគ្រោះឈ្មោះ តែម សុឃាន ភេទប្រុស អាយុប្រហែល៤៤ឆ្នាំ បើកបររថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2H.8587 ។ មុនពេលកើតហេតុ រថយន្តខាងលើបានបើកបរដោយមន្រ្តីអាវុធហត្ថក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតធ្លាក់ចេញពីថ្នល់បណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់ហើយក៏ជ្រុលទៅបុកបង្គោលភ្លើង១ដើមដាច់ចរន្តអគ្គិសនីទាំងយប់និងបង្កការខូចខាតរបងថ្មប្រវែងប្រហែល១០ម៉ែត្រ។ ក្រោយកើតហេតុ មន្ត្រីកងរាជអាវុធក្រុងក្រចេះបានទៅដល់ជួយអន្តរាគមន៍ដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ។រីឯរថយន្តមន្ត្រីជំនាញស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងក្រចេះជាបណ្ដោះអាសន្ន៕
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ បន្ទាយមានជ័យ៖ ភ្លើងឆេះព្រៃមួយខ្សែបានរាលឆេះគុម្ពប្ញស្សីជាប់មាត់ស្ទឹងមង្គលបូរី ស្ថិតក្នុងភូមិកសាងថ្មី ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅម៉ោង១២ ថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៤។ លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានឲ្យដឹងនៅរសៀលថ្ងៃដដែលថា ដោយព្រួយបារម្ភថាភ្លើងឆេះគុម្ពនិងស្លឹកឫស្សីដ៏ក្រាស់ឃ្មឹក ខ្លោចស្ងួត ហើយចំពេលរលកកម្ដៅបាននិងកំពុងវាយប្រហារភូមិសាស្ត្រខេត្តនេះដែរ ហើយអាចរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ហេតុនេះទើបលោកផ្ទាល់និងលោកអភិបាលរង មន្ត្រីអាជ្ញាធរឃុំ ភូមិនិងសមត្ថកិច្ចនគរបាលស្រុកនិងប៉ុស្តិ៍និងអ្នកពាក់ព័ន្ធបានចេញកម្លាំងនិងរថយន្តពន្លត់រហូតគ្រប់គ្រងបានទាន់ពេល៕
ដោយ៖ សុខុម រតនគិរី៖ គ្រោះថ្នាក់ចរាចរក្រឡាប់រថយន្តជាច្រើនត្រឡប់កើតឡើងកាលពីថ្ងៃទី២៥មេសា ២០២៤ បណ្តាលឱ្យអ្នកសារព័ត៌មានម្នាក់បាត់បង់ជីវិតនិងអ្នករួមដំណើរពីរនាក់ទៀតរងរបួស នៅមុខក្រុមហ៊ុនចម្ការចេក លើផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតគិរី។ នគរបាលស្រុកបានឱ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់នោះគឺម៉ាក កាមរីហើម ពណ៌ស ពាក់ផ្លាកលេខ ភ.ព ២B-៦២៨៣ បើកបរដោយឈ្មោះ ម៉ន មករា ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មានខេម៉ាហតញូ។លំនៅបច្ចុប្បន្នភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ រថយន្ដមានអ្នករួមដំណើរចំនួន០៣នាក់។ដោយឡែកអ្នកស្លាប់ឈ្មោះ អ៊ូន ថិន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន(ខេម៉ាហតញូ)មានទីលំនៅ ភូមិស្រឡៅដំណាក់ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ នគរបាលស្រុកបានសន្និដ្ឋានថា គ្រោះថ្នាក់ចរាចរនេះទំនងរថយន្តដាច់ប៊ូឡុងកង់ក្រោយខាងឆ្វេង៕
ដោយ÷សុខុម ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ នេះបាន ចុះអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួន របស់ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបាន នាំខ្លួនជនសង្ស័យឈ្មោះ ជូន គន្ធា នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាបញ្ជារបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណី ញុះញង់ ប្រជាពលរដ្ឋឲ្យទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ និងប៉ុនប៉ងឆបោក ប្រព្រឹត្តទៅនៅស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ ។ សមត្ថកិច្ចបាននិយាយថា ការចាប់ខ្លួនលោក ជួន គន្ធា ក្រោយពីប្រកាសចែកដីជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដីទាំងនេះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិរបស់រដ្ឋ និងជាដីសាធារណៈរបស់រដ្ឋ។ មុនមានរឿងកើតឡើង បុគ្គលឈ្មោះជួន គន្ធាប្រកាសចែកដីទៅឲ្យពលរដ្ឋ ក្នុងមួយឡូតិ៍ទំហំ ១០ម៉ែត្រ គុណនិង៣០ម៉ែត្រ ។ដីសរុប៦០០០ឡូតិ៍ ដោយយកប្រាក់មួយឡូតិ៍ ៤៥០ដុល្លារ ពីអ្នកចង់បានដីដើម្បីបង់ថ្លៃសេវារដ្ឋបាល ថ្លៃសេវាធ្វើផ្លូវ តប្រព័ន្ធភ្លើងទឹក៕
ដោយ÷សុខុម ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានស្ទាក់ចាប់រថយន្តដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវវេងស្រេង ជិតស្តុបទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជាមួយនោះឃាត់រថយន្តមួយគ្រឿង ម៉ាក HYUNDAI PORTER ពណ៌ខៀវ លាយស ជាប្រភេទរថយន្តដឹកទំនិញចំណុះ១.៥តោន ពាក់ផ្លាកលេខកំពង់ស្ពឺ 2A-4135 ដែលមានទិសដៅពីខេត្តព្រះសីហនុមកទីក្រុងភ្នំពេញ ។ លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា ក្រោយឃាត់រថយន្តត្រួតពិនិត្យ ក្រុមការងារបានរកឃើញក្នុងរថយន្តមានដឹកផលិតផលសាច់បង្កក រួមមាន ៖ ១ -ជើងជ្រូក ចំនួន ១កេសក្រដាស ស្មើនឹង ១៨គីឡូក្រាម (គ្មានប្រភពច្បាស់លាស់) ។ ២ -អណ្ដាតជ្រូក ចំនួន ១៤៩កេសក្រដាស ស្មើនឹង ២៦៨២គីឡូក្រាម (គ្មានប្រភពច្បាស់លាស់) ។ សរុបទាំងអស់ ចំនួន ១៥០កេសក្រដាស ស្មើនឹង […]
ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង៖ ខ្យល់កន្ត្រាក់រដូវក្តៅបោកបក់ខ្លាំងបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋជិត ៣០ខ្នងកាលពីល្ងាចមិញនៅតំបន់ព្រំដែនខេត្តបាត់ដំបង។ មន្ត្រីមូលដ្ឋានបានរាយការណ៍ឲ្យដឹងថា÷ គ្រោះធម្មជាតិខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងនេះ បានកើតឡើងនៅវេលាម៉ោងជិត ៥ល្ងាច ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ បានប៉ះពាល់លើឃុំចំនួន ២ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង។ គ្រោះធម្មជាតិបង្កជាខ្យល់កន្ត្រាក់ និងធ្លាក់ភ្លៀងមួយមេធំក្នុងស្រុកសំពៅលូននេះដែរ បានប៉ះពាល់ខ្លាំងរួមមាន៖ ឃុំតាស្ដា ខូចខាតធ្ងន់ និងស្រាលលំនៅឋានរបស់ប្រជាពលរដ្ឋអស់ចំនួន ១២ ខ្នងផ្ទះ ដែលសាងសង់អំពីឈើប្រក់ដំបូលស័ង្កសី និងទី ២ ឃុំសន្តិភាពខូចខាតធ្ងន់ និងស្រាលលំនៅឋានរបស់ប្រជាពលរដ្ឋអស់ចំនួន ១៦ ខ្នងផ្ទះសង់ពីឈើប្រក់ដំបូលស័ង្កសី សរុបចំនួន ២៨ខ្នងផ្ទះតាមបណ្តោយតំបន់ព្រំដែន ស្រុកសំពៅលូន។ ប្រភពខាងលើបន្តថា÷ នៅព្រឹកថ្ងៃទី ២៣ មេសានេះ ក្រុមការងារកំពុងបន្តចុះពិនិត្យ និងស្រង់តួលេខខ្នងផ្ទះដែលរងផលប៉ះពាល់បន្ថែមទៀត៕
ដោយ÷សុខុម ពោធិ៍សាត់៖cឃាតកម្មមួយបានកើតឡើងកាលពីថ្ងៃទី២២មេសា២០២៤ ស្ថិតនៅភូមិកញ្ជើរបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ដោយអតីតប្តីបានសម្លាប់ប្រពន្ធនិងបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។ រឿងរ៉ាវនេះបានរៀបរាប់ថា៖ អ្នកទាំងពីរ បានលែងលះគ្នារយៈពេល ៦ ឆ្នាំមកហើយ ប៉ុន្តែរួមរស់ក្រោមដំបូលផ្ទះតែមួយ។នៅពេលអតីតប្រពន្ធ មានគេចូលស្តី អតីតប្តីរៀបគម្រោងយកកាំបិតអារកប្រពន្ធបណ្តាលឲ្យស្លាប់នៅក្នុងផ្ទះ។ក្រោយមកជនសង្ស័យអតីតប្តីក៏បានយកខ្សែចងក ធ្វើអត្តឃាតខ្លួនឯង។ របាយការណ៍នគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះអៀង ចរិយា អាយុ ៥៥ ឆ្នាំ។អតីតប្តីឈ្មោះហ៊ង ខុម អាយុ៦៤ឆ្នាំ៕
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ កម្លាំងជំនាញនៃនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋានខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនអធិការដ្ឋានក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់បានបំបែកសំណុំរឿងដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនជាង៦គីឡូក្រាម ព្រមទាំងមធ្យោបាយល្មើសកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅថ្ងៃទី២២ខែមេសាថា ៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងសម្របសម្រួលនិតិវិធីដោយលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងដូចខាងលើ ហើយបង្ក្រាបបាននូវជនសង្ស័យរួមមាន ៖ ១-ឈ្មោះ ហេង សុគុណ ហៅប៉ាវ ភេទប្រុស អាយុ៤៥ ឆ្នាំ ជាអ្នកជួញដូរគ្រឿងញៀន រស់នៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ២-ឈ្មោះចឹម ស្រីដា ហៅជូ ភេទស្រី អាយុ២៤ ឆ្នាំ រស់នៅភូមិអូរឫស្សីលើ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកបន្តថា : […]
ដោយ÷សុខុម សៀមរាប÷តុលាការខេត្តសៀមរាបកាលពីថ្ងៃទី២១ខែមេសា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់មនុស្សចំនួន១១នាក់ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត,ជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននិងបទល្មើសសម្អាតប្រាក់។ សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចខេត្តសៀមរាបនិងស្ទឹងត្រែង សហការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យម្នាក់ និង អាវុធខ្លីមួយដើមម៉ាកGLOCKនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ នៅពេលសួរចម្លើយជនសង្ស័យម្នាក់នោះនិងពិនិត្យទៅលើភស្តុតាងទើបស្រាវជ្រាវរកឃើញទីតាំងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់មួយកន្លែងស្ថិតនៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ សារធាតុញៀនដែលរកឃើញនោះគឺជាមេតំហ្វេតាមីន (ម៉ាទឹកកក) សរុបចំនួន១២១ដុំ លាក់ទុក នៅក្នុងរថយន្តម៉ាក Camry គូទហើមមួយគ្រឿង។ ក្រោយពីសមត្ថកិច្ចឆែកឆេរត្រួតពិនិត្យដកហូតគ្រឿងញៀននៅក្នុងរថយន្តមួយគ្រឿងនោះ វត្ថុតាងគ្រឿងញៀនមានទម្ងន់ស្មើនឹងទម្ងន់សរុប១២០គីឡូ៦៨៥ក្រាមក៏បានបញ្ជូនសំណុំរឿងទៅតុលាការ។ ដោយឡែកសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងថា ចំពោះសំណុំរឿងពាក់ព័ន្ធ ខាងលើនេះតុលាការបានចោទប្រកាន់ជនសង្ស័យចំនួន ១១នាក់ ក្នុងនោះមានម្នាក់ជាជនជាតិឡាវ ពួកគេកំពុងរត់គេចខ្លួន។នៅក្នុងចំណោម១១ នាក់មានម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ហើយតុលាការមានចំណាត់ការរួចហើយ។ ទាក់ទងជនដែលត្រូវតុលាការចោទប្រកាន់និងអ្នកកំពុងរត់គេចខ្លួននោះ សមត្ថកិច្ចនិងតុលាការមិនទាន់បង្ហាញអត្តសញ្ញណនៅឡើយទេ៕
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ៖ មានករណីឆ្លងចរន្តអគ្គិសនីបង្កឲ្យឆេះបង្គោលភ្លើងមួយនៅទល់មុខសាលាព្រហ្មនិមិត្ត តាមបណ្ដោយផ្លូវបេតុង០១៦ ស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងជិត១០យប់ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤។ ពលរដ្ឋនិងសមត្ថកិច្ចនៅទីកើតហេតុបានឲ្យដឹងថា: មានករណីឆ្លងចរន្តអគ្គិសនីបង្កឲ្យឆេះបង្គោលភ្លើងមួយកន្លែងយ៉ាងសន្ធោសន្ធៅគួរឲ្យភ័យខ្លាច ប៉ុន្តែផ្នែកបច្ចេកទេសនៃក្រុមហ៊ុនអគ្គិសនី និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានតស៊ូពន្លត់ និងគ្រប់គ្រងបានមិនឲ្យឆេះឆ្លងរាលដាលទៅសំណង់ឬផ្ទះប្រជាពលរដ្ឋនៅជិតខាងនោះឡើយ៕
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ដោយសារខឹងប្រពន្ធរត់ចោល ប្ដីបានដុតផ្ទះមួយខ្នងបណ្តាលឆេះអស់ទាំងស្រុងនៅភូមិតេជោភ្នំឆត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០២៤ ។ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយចេកបានឲ្យដឹងថា ជនសង្ស័យឈ្មោះសុវណ្ណ សល់ អាយុ ៣២ ឆ្នាំ បានដុតផ្ទះធ្វើអំពីឈើប្រក់ស័ង្កសីទំហំ៥x៦ម៉ែត្រមួយខ្នង និងដុតកម្ទេចម៉ូតូ១គ្រឿងម៉ាកសង់ប៊ិកថៃពណ៌ខ្មៅស៊េរីឆ្នាំ២០០៤ បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង ។ ប្រភពខាងលើបានឲ្យដឹងបន្តទៀតថា មូលហេតុដែលបុរសនេះសម្រេចចិត្តខុសឆ្គងដូច្នេះ ដោយសារគេខឹងប្រពន្ធរត់ចោល ៕
ដោយ៖ សុខុម មណ្ឌលគិរី៖ អ្នកភូមិជនជាតិព្នងចំនួន ៤នាក់ បានស្លាប់និង ២នាក់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ស្ត្រីម្នាក់បានឃើញហេតុការណ៍នោះផ្ទាល់ បានឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤ ពួកគាត់បានចេញដំណើរពីភូមិ ដើម្បីទៅរកផលអនុផលព្រៃឈើ (ជ័រចុង) មកលក់ដែលមានចម្ងាយប្រហែល១០គីឡូម៉ែត្រ។ អ្នកភូមិ២គ្រួសារមានគ្នាចំនួន ៦នាក់ ក្នុងនោះមានប្រុសស្រីចាស់ក្មេង។នៅពេលដើរក្នុងព្រៃ ពួកគាត់បានឈប់សម្រាកនៅក្រោមដើមឈើ ហើយក្មេងប្រុសមានអាយុ ១០ឆ្នាំ បានឃើញគ្រាប់មួយនិងបានលើកយកមកបង្ហាញ នៅពេលនោះជីតាបានប្រាប់ថាកុំលេងប្រយ័ត្នផ្ទុះ។ នៅពេលនោះ ស្ត្រីរងរបួស បាននាំកូនតូច អាយុ ៦ឆ្នាំ ចេញពីចំណុចនោះ មិនបានប៉ុន្មានផង គ្រាប់នោះបានរបូតពីដៃក្មេងប្រុសធ្លាក់មកបុកនឹងដីផ្ទុះតែម្តង។ ឃើញបែបនោះស្ត្រី និងក្មេងស្រីរងរបួស បានធ្វើដំណើរមកភូមិរកគេជួយ និងរាយការណ៍មកមន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ ដើម្បីជួយសង្គ្រោះ ។ ក្រោយទទួលបានដំណឹង កម្លាំងស្នងការនគរបាលខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងអធិការក្រុងសែនមនោរម្យ ចុះទៅកន្លែងកើតហេតុ ឃើញសពជនរងគ្រោះប្រុសស្រីទាំង ៤នាក់ស្លាប់យ៉ាងអាណោចអាធ័ម និងពិនិត្យអំបែងគ្រាប់ បានសន្និដ្ឋានថា […]
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ :លោកវរសេនីយ៍ឯក ជា ស្លូញអធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានធ្វើការកោះហៅនិងអប់រំដល់យុវជនជាម្ចាស់ម៉ូតូចំនួន១៣គ្រឿង ដែលបានបំពាក់ខុសលក្ខណៈបច្ចេកទេសនូវស៊ីម៉ាំងបំពងសំឡេងឮប្រែនៗ ។ នគរបាលផ្នែកចរាចរណ៍ផ្លួវគោកនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានឲ្យដឹងថា : ម៉ូតូទាំង១៣គ្រឿងនេះ មានបំពាក់ស៊ីម៉ាំងឮខ្លាំងឬសូរប្រែនៗចំនួន០៨គ្រឿង និងម៉ូតូអត់ហ្រ្វាំងចំនួន០៥ គ្រឿង ។ ម៉ូតូទាំងនេះបានឃាត់ទុកកាលពីក្នុងអំឡុងពេលពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង (ថ្ងៃទី១៣- ១៦ខែមេសាឆ្នាំ២០២៤កន្លងមក) ឱ្យម្ចាស់មកដោះស្រាយ និងយកសម្ភារត្រឹមត្រូវគ្រប់គ្រាន់តាមលក្ខណ: បច្ចេកទេសមកប្តូរវិញ។ក្រោយធ្វើការអប់រំណែនាំរួច បានប្រគល់ជូនទៅម្ចាស់ដើមវិញ ។ នេះជាការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលនគរបាលទាំងអស់ត្រូវបង្ការ បង្ក្រាប រាល់បទល្មើស ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់សង្គមជូនពលរដ្ឋទូទាំងខេត្ត។ លោកអធិការនគរបាលបានព្រមានថា : ទោះយ៉ាងណា បើក្នុងករណីម្ចាស់ម៉ូតូមិនរាងចាល ហើយនៅមានបន្តសកម្មភាពប្រើប្រាស់ ឬបើកបរម៉ូតូ មានបំពាក់គ្រឿងបំពងសំឡេងឮខ្លាំងរំខានគេឯងទៀត នោះសមត្ថកិច្ចមានអង្គហេតុ វត្ថុតាងនិងនីតិវិធីមានចំណាត់ការច្បាប់៕
ដោយ៖ កំចាយ កំពត÷ មន្ត្រីសមត្ថកិច្ចនៃស្នងការដ្ឋានខេត្តកំពត នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះបាន និងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យ៤នាក់ទៅសាលាដំបូង ក្រោមបទប្លន់ជនបរទេសបំណងប្លន់ទ្រពសម្បត្តិ។ មន្ត្រីនគរបាលផែនព្រហ្មទណ្ឌបានប្រាប់ឱ្យដឹងថា យុវជនសង្ស័យទាំង៤នាក់ រួមមាន ១.ឈ្មោះ កែវ សំណាង អាយុ ១៦ឆ្នាំ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ២.ឈ្មោះ ង៉ូវ សម្បត្តិ អាយុ ១៦ឆ្នាំ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ៣.ឈ្មោះ ញ៉ សុជាតិ អាយុ ១៧ឆ្នាំ មានទីលំនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ៤.ឈ្មោះ នួន ទិចណយ អាយុ ១៦ឆ្នាំ រស់នៅភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកជនរងគ្រោះជនរងគ្រោះឈ្មោះ JOACHIM WALTER អាយុ ៥៧ឆ្នាំ ជនជាតិអាល្លឺម៉ង់ ស្នាក់នៅភូមិអណ្តូងខ្មែរ […]
ដោយ ៖ ប.ន្ទាយ បន្ទាយមានជ័យ ៖ អាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់មានប្រុស ស្រី មានជនជាតិខ្មែរ ចិន ថៃ សម្ងំលាក់ខ្លួនផលិត ជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ហើយមានទាំងកាំភ្លើងខ្លីជាច្រើនដើម។ ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នៅវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុច KTV៦១៩ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ប៉ុន្តែដោយសារចំថ្ងៃបុណ្យចូលឆ្នាំ ទើបសមត្ថកិច្ចសម្របសម្រួលនិតីវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងនៅក្រោយចូលរួម។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី១៨ខែមេសាថា : មុននិងបង្ក្រាបជនសង្ស័យទាំង៥នាក់បាន កម្លាំងអាវុធហត្ថធ្វើការស្រាវជ្រាវអស់ពេលជាយូរ ដឹងកន្លែងលាក់ផលិត និងលក់គ្រឿងញៀន ទើបលោកដឹកនាំកម្លាំងអាវុធហត្ថ១ក្រុម សហការជាមួយកម្លាំងជំនាញការិយាល័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ បានបេីកប្រតិបត្តិការបង្រ្កាបទីតាំង ផលិត ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ អាវុធដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៥នាក់យកមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ ។ ជនសង្ស័យទាំងនោះ មាន ១-ឈ្មោះ ស៊ុម៉ៃ វ៉ាន់ថាណាស៊ីន ភេទប្រុស អាយុ […]
ដោយ÷សុខុម ភ្នំពេញ÷ មន្ទីរប្រឆាំងគ្រឿងញៀននៅថ្ងៃទី១៩មេសា២០២៤ បានបង្ហាញមុខជនសង្ស័យ ជនជាតិចិនម្នាក់ជាមួយគ្រឿងញៀនមួយចំនួន ក្រោយពីបង្ក្រាបបាន។ ផេកផ្លូវការមន្ទីរប្រឆាំងគ្រឿងញៀន បានសរសេរថា បន្ទាប់ពីបានទទួលព័ត៌មានពីនគរបាលកូរ៉េ ពីមុខសញ្ញាជួញដូរគ្រឿងញៀន ដែលមាននិវេទន៍ក្រហមនគរបាលអន្តរជាតិ។ មន្ទីរប្រឆាំងគ្រឿងញៀន បានចាត់កម្លាំងជំនាញអោយធ្វើការស៊ើបអង្កេតចាប់តាំងពីដើមខែមីនា អស់រយៈពេលជាងមួយខែ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ កម្លាំងជំនាញ (ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរនិងលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យរដ្ឋបាលសរុប ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈានទៅចាប់ខ្លួនជនសង្ស័យ (មាននិវេទន៍ក្រហមនគរបាលអន្តរជាតិ) នៅចំណុចតាមបណ្តោយ ផ្លូវ២៤២ សង្កាត់វាលវង់ ខណ្ឌ៧មករា និងឆែកឆេរទីតាំងស្នាក់នៅរបស់ជនល្មើស នៅចំណុចខុនដូ អិល បឹងកេងកង៣ ផ្លូវលេខ៣៩៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ LI MINGXUE ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៦ […]