សន្ដិសុខសង្គម »

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ ស្ត្រីកសិករបីនាក់ត្រូវរន្ទះបាញ់ បាញ់ត្រូវពេលកំពុងបេះស្វាយក្នុងចម្ការ ក្រោមមេឃភ្លៀងដំបូងមួយមេធំ។ ប្រភពពីពលរដ្ឋបានបញ្ជាក់ឲ្យដឹងថា÷ ហេតុការណ៍ភ្លៀងធ្លាក់ និងផ្គរន្ទះបាញ់ បាញ់ត្រូវស្ត្រីជាកសិករនេះបានកើតឡើងនៅវេលាម៉ោងជាង ៣រសៀល ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចចម្ការស្វាយក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ មុនពេលកើតហេតុ គេបានឃើញស្ត្រីជនរងគ្រោះកំពុងប្រមូលផលបេះផ្លែស្វាយ គាប់ជួនពេលនោះមេឃក៏បានប្រែប្រួលពពកឡើងខ្មៅ និងធ្លាក់ភ្លៀងលាយឡំជាមួយផ្គររន្ទះបានបាញ់គ្រឹមៗព្រោងព្រាត ចុងក្រោយរន្ទះក៏បានបាញ់ផ្ទួនៗចំនួន២គ្រាប់គ្របដណ្តប់លើទីតាំងដែលជនរងគ្រោះប្រមូលផលស្វាយ ដែលខ្លះកំពុងបេះ និងខ្លះទៀតកំពុងរៀបចំទុកដាក់ផលស្វាយដាក់ បណ្តាលឲ្យរងរបួសសន្លប់ដេកដួលលើដីតែម្តង។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងដែរថា÷ រន្ទះបាញ់ក្នុងហេតុការណ៍ខាងលើនេះបានបាញ់ផ្ទួនៗរហូតចំនួន ២គ្រាប់បណ្តាលឲ្យស្ត្រីចំនួន ៣នាក់រងរបួសធ្ងន់។ ពលរដ្ឋរងគ្រោះទាំង ៣នាក់មានឈ្មោះហាច ធី អាយុ ១៦ឆ្នាំ, ឈ្មោះព្រុំ គីម៉ើយ អាយុ ៨ ឆ្នាំ និងឈ្មោះឡុច ស្រីពៅ អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិតាស្តា ភូមិត្រពាំងព្រលិត ស្រុកសំពៅលូន ខេត្តបាត់ដំបង។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យភូមិភាគ ៥សំពៅលូន មានសភាពដឹងខ្លួនរួចផុតគ្រោះថ្នាក់ហើយ៕

ដោយ  ៖ បន្ទាយ បន្ទាយមានជ័យ ៖ ភ្លៀងកក់ខែ លាយខ្យល់កន្ត្រាក់លើ៣ឃុំនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បង្កប៉ះពាល់និងខូចខាតផ្ទះពលរដ្ឋ៥២ខ្នង, ធ្ងន់១៧ខ្នង ប៉ុន្តែមិនមានមនុស្សរងរបួសឬស្លាប់នោះឡើយ។ គ្រោះធម្មជាតិនេះបានកើតឡើងពីម៉ោង៣និង៣០នាទីដល់ម៉ោង៤និង១០នាទីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ។ លោកលាវ គុណ មេឃុំថ្មពួកបានប្រាប់សារព័ត៌មាន Cambodia Flash News (CFN) នាថ្ងៃទី០៦ ខែឧសភាថា៖ ភ្លៀងកក់ខែតិច(រលឹម)លើកដំបូង លាយឡំខ្យល់កន្ត្រាក់ខ្លាំងនោះ សម្រាប់ឃុំថ្មពួកបង្កឲ្យប៉ះពាល់និងខូចខាតផ្ទះសំបែងពលរដ្ឋចំនួន៤៣ខ្នង ។ក្នុងនោះខូចខាតធ្ងន់ធ្ងរ(រលំឬដួលពីជើងតាង) ចំនួន១២ខ្នង ។ ក្រុមការងារចុះជួយមូលដ្ឋាន កងកម្លាំងទាំង៣ប្រភេទបានពិនិត្យ សង្រ្គោះទាំងយប់ ដូចជារុករកក្រែងលោមានមនុស្សរងគ្រោះ និងជួយរុះរើសំណង់ខ្លះដើម្បីសម្រួលទីជម្រកស្នាក់នៅបណ្តោះអាសន្នជូនពលរដ្ឋ។ ចំណែកលោកហេង សុភក្តិ មេឃុំបន្ទាយឆ្មារប្រាប់សារព័ត៌មាននាថ្ងៃទី០៦ខែឧសភាថា៖  គ្រោះធម្មជាតិនៅដំណាលគ្នានោះ នៅភូមិដងរែកឃុំបន្ទាយឆ្មារ រងផលប៉ះពាល់និងខូចខាតផ្ទះពលរដ្ឋ៤ខ្នង ។ក្នុងនោះ៣ខ្នង ខូចធ្ងន់។រីឯនៅឃុំគំរូ ខូចខាតផ្ទះពលរដ្ឋចំនួន៥ខ្នង ក្នុងនោះខូចធ្ងន់២ខ្នង ។ លុះព្រឹកថ្ងៃទី០៦ខែឧសភា  ក្រុមការងារថ្នាក់ខេត្ត ស្រុកនិងកងកម្លាំងទាំង៣បានចេញទីជួយអន្តរាគមន៍រុះរើនិងជួយជួសជុលផ្ទះជូនពលរដ្ឋជាបន្តបន្ទាប់ ។ដោយសម្ភារ សំណង់ ស័ង្កសី គឺក្រុមការងារបានរៃអង្គាសគ្នា៕

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង៖ ទឹកអូរមួយកន្លែងក្នុងស្រុករតនមណ្ឌល ប្រែពណ៌ខ្មៅ និងបង្កឲ្យមានត្រីងាប់ច្រើន មន្ត្រីជំនាញចុះពិនិត្យរកឃើញដោយសារសហគ្រាសកែច្នៃផ្លែស្វាយ។ ប្រភពនៅក្នុងភូមិសាស្ត្រកើតហេតុបានបញ្ជាក់ឲ្យដឹងថា÷ ប្រភពទឹកអូរត្រែងដែលទទួលរងនូវការហូរទឹកកខ្វក់ចូលខាងលើនេះជាប្រភពទឹកដ៏សំខាន់មួយហូរចាក់ចូលដងស្ទឹងសង្កែ ពិសេសនៅរដូវវស្សា បើពុំមានការយកចិត្តទុកដាក់ចុះពិនិត្យឲ្យបានទាន់ពេលវេលាទេ នោះនឹងអាចបង្កការប៉ះពាល់ធ្ងន់ធ្ងរជាក់ជាមិនខានដល់ហ្វូងមច្ឆជាតិ និងសុខភាពបងប្អូនប្រជាពលរដ្ឋជាច្រើននៅផ្នែកខាងក្រោម។ ក្រោយការភ្ញាក់ខ្លាំងពីសំណាក់ប្រជាពលរដ្ឋកាលពីចុងសប្តាហ៍កន្លងមកនេះ លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនចុះពិនិត្យបន្ទាន់នៅលើទីតាំងបង្កហេតុ ឋិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ប៉ែកខាងលិចខេត្តបាត់ដំបង។ ករណីដដែលនេះ ទន្ទឹមនឹងការចុះពិនិត្យស្រាវជ្រាវរបស់មន្ត្រីជំនាញបានរកឃើញថា ទឹកកខ្វក់ប្រែពណ៌ខ្មៅ និងបានបណ្តាលឲ្យមានត្រីច្រើនប្រភេទ ពិសេសពូជត្រីឆ្លាំងបានភ្ញាក់ផ្អើលចាប់តាំងថ្ងៃទី ០៤ ខែឧសភា មកគឺបង្កឡើងដោយសារទីតាំងសហគ្រាសកែច្នៃផ្លែស្វាយ របស់សហគ្រាស Cambodian Gome Farm Food Co.L.t.d ស្ថិតនៅត្រង់ភូមិស្វាយស ឃុំត្រែង បានបញ្ចេញទឹកកខ្វក់ហូរចូលក្នុងអូរត្រែង។ ជាលទ្ធផល ក្រុមការងារចម្រុះបានទុកឱកាសឲ្យភាគីសហគ្រាសរៀបចំទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យមានទឹកកាកសំណល់កខ្វក់ហូរចូលអូរបន្តទៀត និងបានណែនាំឲ្យកែលម្អជីកអាងស្តុកទឹកកខ្វក់សម្រាប់ស្តុកឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចៀសវាងបង្កហេតុមិនល្អប៉ះពាល់ដល់បរិស្ថាន សុខភាពបងប្អូនប្រជាពលរដ្ឋ និងផលមច្ឆជាតិផ្សេងៗ៕

ដោយ : បន្ទាយ  បន្ទាយមានជ័យ៖ ផ្នែកជំនាញព្រហ្មទណ្ឌនៃកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បានចាប់កសាងសំណុំរឿងបញ្ជូនវរសេនីយ៍ត្រី ផាត ផានណូ ដែលបានបាញ់បោះសេរី ទៅដល់តុលាការហើយ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនមន្រ្តីយោធាស័ក្តិ៤រូបនេះ បន្ទាប់ពីបានបាញ់បោះសេរីចំនួន៥គ្រាប់ នៅតាមបណ្តោយផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ រយៈពេល៣ម៉ោងក្រោយផ្ទុះអាវុធ មន្រ្តីយោធានោះត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ។ ពាក់ព័ន្ធនឹងកំហុសយោធានេះ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ក៏បានចេញសេចក្តីសម្រេច លុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទផងដែរ។ សូមបញ្ជាក់ថា លោកវរសេនីយ៍ត្រីផាត ផានណូ មានអត្តលេខ០៦៩៣០១ ជាជំនួយការ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ :ករណីឧបទ្ទវហេតុធ្លាយ(ឧស្ម័ន)អាម៉ូញាក់នៅរោងចក្រផលិតទឹកកកអនាម័យដ៏ធំមួយយីហោ’គឹមជិ’ នាផ្លូវលេខ៥ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណជ ខេត្តបន្ទាយមានជ័យ គេសង្គ្រោះមនុស្សនិងគ្រប់គ្រងសភាពការណ៍បានទាន់ពេល។ ករណីនេះនៅម៉ោង១រសៀលថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២៤ ហើយប្រមាណ២ម៉ោងប្លាយ ក៏គ្រប់គ្រងបានទាំងស្រុង។ ក្នុងនោះគេបានឃើញមន្ត្រីអាជ្ញាធរដែនដី ដឹកនាំដោយលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ។ចំណែកកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ អធិការដ្ឋានក្រុងសិរីសោភ័ណ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីរ៉ែម វីរ: ស្នងការរង ទទួលផែនសេនាធិការ ឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនការងារគ្រប់គ្រងអគ្គីភ័យនិងអាវុធជាតិផ្ទុះ និងកងរាជអាវុធខេត្ត ដឹកនាំដោយមេបញ្ជាការរង លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង សង្កាត់និងអ្នកពាក់ព័ន្ធបានប្រើប្រាស់មធ្យោបាយនិងកម្លាំងជួយសង្គ្រោះមនុស្ស បាញ់ទឹកនិងឈានទៅគ្រប់គ្រងបានវិញ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចថា ករណីនោះ គឺបានលេចធ្លាយអាម៉ូញាក់(NH4)(ធាតុប្រើសម្រាប់ធ្វើអោយចុះត្រជាក់និងបង្កកទឹក) បង្កជាក្លិនឈួលឈ្លក់ដល់កច្រមុះនិងភ្នែក ។ ក្នុងប្រតិបត្តិការសង្គ្រោះ គេបាននាំចេញដោយសុវត្ថិភាពមនុស្សយ៉ាងតិច៤នាក់ដែលមើលទៅបានរងការឈ្លក់ក្លិន ហើយគ្រូពេទ្យនិងរថយន្តគិលានសង្គ្រោះក្រុងសិរីសោភ័ណបាននាំចេញទៅមន្ទីរពេទ្យ។ រីឯប្រតិបត្តិការបន្សាបការបំភាយអាម៉ូញ៉ាក់វិញកម្លាំងនគរបាលខេត្ត ផែនផែនការងារគ្រប់គ្រងអគ្គិភ័យនិងអាវុធជាតិផ្ទុះ អធិការដ្ឋានក្រុងសិរីសោភ័ណនិងស្រុកអូរជ្រៅនិងបញ្ជាការដ្ឋានកងរាជអាវុធហត្ថបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿងនិងទឹកជាច្រើនក្នុងការបាញ់ទឹកបន្សាបការបំភាយ។ ទីបំផុត ក៏គ្រប់គ្រងបានទាំងស្រុង ដោយគ្រាន់តែខូចខាតរបស់ខ្លះនិងសង្គ្រោះបានជីវិតមនុស្សរងគ្រោះទាំងស្រុង ។ ម្ចាស់សិប្បកម្មទឹកកកគឹមជី […]

បន្ទាយ បន្ទាយមានជ័យ :ជនសង្ស័យ២នាក់ ជាអ្នកជំនួញគ្រឿងញៀនដ៏ធំ១នៅក្រុងប៉ោយប៉ែត ត្រូវបានកំលាំងនគរបាលក្រុងនេះឃាត់ខ្លួន បាន នៅវេលាម៉ោង៦ល្ងាចនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ។ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងផ្នែកជំនាញនៃអធិការដ្ឋានក្រុងប៉ោយប៉ែតបានអនុវត្តន៍តាមបទបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្ត ។ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដោយមានការសម្របសម្រួល ពីលោក ព្រះរាជអាជ្ញារង លឹម ប៊ុនសុភ័ក្រ បានបើកការស្រាវជ្រាវនិងឈានដល់ឃាត់ខ្លួន ជនសង្ស័យប្រុសស្រីចំនួន២នាក់ជាអ្នកជំនួញគ្រឿងញៀនដ៏ធំ នៅក្នុងក្រុងប៉ោយប៉ែត ។ នសង្ស័យឈ្មោះ: ១-ឈ្មោះ ឆេង លាង ភេទប្រុស អាយុ៣៩ឆ្នាំ នៅចំណុចតាមផ្លូវ សាធារណ: ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និង២ ឈ្មោះ សាន សាណា ភេទស្រី អាយុ៣៩ឆ្នាំ នៅចំណុច ការ៉ាសសាំងPTT ស្តិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ សមត្ថកិច្ចចំរុះបានធ្វើការដកហូតបានវត្ថុតាងថ្នាំញៀនជាច្រើនមុខ ១ម្សៅក្រាមស(ខេ)ចំនួន៦ថង់តូចទម្ងន់៣០៨,៤០ក្រាម ២-ថ្នាំគ្រាប់អក្សwyចំនួន ១៩.០៦១គ្រាប់ ថវិការមួយចំនួន និង […]

ដោយ÷សុខុម ភ្នំពេញ÷ក្រសួងការពារជាតិនៅថ្ងៃទី៣ ឧសភា ២០២៤ បានចេញសេចក្តីសម្រេច លុបឈ្មោះយោធាម្នាក់ចេញពីក្របខ័ណ្ឌដោយសាររឿងប្រើប្រាស់កាំភ្លើង។ យោធារូបនោះគឺលោកវរសេនីយ៍ត្រី ផាត ផានណូ មានអត្តលេខ ០៦៩៣០១ តួនាទីជា ជំនួយការ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។ សេចក្តីសម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌយោធាធ្វើឡើងបន្ទាប់ពីមន្រ្តីរូបនេះផ្ទុះអាវុធចំនួន៥គ្រាប់កាលពីទៀបភ្លឺ ថ្ងៃទី២ឧសភា ២០២៤ នៅតាមបណ្តោយផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អតីតយោធាខាងលើបានបំភ្លឺថា ខ្លួនឆ្លៀតពេលពីការងារទៅបម្រើការផ្នែកសន្តិសុខ នៅកន្លែងកម្សាន្ត នឹកX ២ខែមកហើយ។នៅថ្ងៃកើតហេតុ វេលាម៉ោងជាង០៣ទៀបភ្លឺ ពេលចេញពីធ្វើការជិះម៉ូតូដល់មុខផ្ទះ ស្រាប់តែឃើញក្រុមក្មេងស្ទាវ ៤នាក់ រត់ចេញពីផ្លូវតូច សំដៅមកខ្លួន មិនដឹងជាមានបំណងអ្វី ដើម្បីការពារខ្លួនក៏ដកអាវុធខ្លីពីចង្កេះបាញ់ឡើងលើចំនួន០៥គ្រាប់ ហើយមិនបណ្តាលឱ្យមានរបួសអ្នកណាម្នាក់ឡើយ ។ពេលនោះក្រុមក្មេង បានរត់បាត់អស់ រួចខ្លួនចាក់សោទ្វារចូលផ្ទះសម្រាក។ ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅដល់ស្រាវជ្រាវនិងនាំខ្លួនមន្ត្រីយោធាម្នាក់នេះ មកសួរនាំ រហូតឈានដល់លុបឈ្មោះចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ៕

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង០៤ និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានប្រទះឃើញក្រុមក្មេងទំនើងមួយក្រុមមានគ្នាច្រើននាក់  កំពុងប្រមូលផ្តុំគ្នានៅលើដងផ្លូវសាធារណៈ  នៅក្រោយកាស៊ីណូ ពូលី ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានឃាត់ខ្លួនយកមកសួរនាំ។ លោកអនុសេនីយ៍ឯក ម៉ែន ស៊ីដែន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង  បានដឹកនាំកម្លាំងចំនួន២០នាក់ រថយន្ត០៣គ្រឿង ម៉ូតូ០៤គ្រឿង ក្នុងប្រតិបត្តិការនោះ ។ កម្លាំងបានចុះធ្វើការត្រួតពិនិត្យ និងនាំក្មេងទំនើងទាំងអស់សរុបចំនួន២៩នាក់  ម៉ូតូ០៥គ្រឿង  បញ្ជូនមកកាន់មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត  ដើម្បីសួរនាំ។ លោកវរសេនីយ៍ត្រី  នួន  នីណារ៉ូ  មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត  បានឱ្យដឹងថា  : ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី  បោន  ប៊ិន  មេបញ្ជាការកងរាជអាវុធហត្ថខេត្ត  កម្លាំងតែងតែធ្វើរចុះល្បាតជាប្រចាំក្នុងភូមិសាស្រ្តក្រុង  ក្នុងការបង្ក្រាបរាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន។ ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង  ចុះធ្វើការឃាត់ខ្លួនក្មេងទំនើងដែលប្រមូលផ្តុំគ្នាយ៉ាងអណាធិបតេយ្យ  ព្រមទាំងបាននាំខ្លួនមកដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុង  សួរនាំ  និងបានធ្វើតេស្តរកសារធាតុញៀន  ជាលទ្ធផលពុំមានសារធាតុញៀននោះទេ ។ កម្លាំងបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យា  […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ កម្លាំងកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រហូតដល់ចំណុចផ្លូវកែងវិហារឥស្លាម ស្ថិតក្នុងភូមិបាលិលេយ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្រទះឃើញជនសង្ស័យជាមុខសញ្ញាចាស់ ដែលធ្លាប់ចែកចាយគ្រឿងញៀនហើយបានឃាត់ខ្លួនដើម្បីត្រួតពិនិត្យ ប៉ុន្តែរកមិនឃើញគ្រឿងញៀននោះទេ បន្ទាប់មកកម្លាំងបាននាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីធ្វើតេស្តទឹកនោមរកសារធាតុញៀន ឃើញថាវិជ្ជមាន(+)។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះ ស្រី ហៃ ហៅស្រីហុង ភេទស្រី ឣាយុ៥៩ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្រោយពីសមត្ថកិច្ចសួរនាំរួច ឃើញថាមានតម្រុយខ្លះគួរឱ្យសង្ស័យ។ ក្រោយមកលោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ ទើបកម្លាំងកងរាជឣាវុធហត្ថក្រុងចុះធ្វើការឆែកឆេរបន្ទប់ស្នាក់នៅរបស់ឈ្មោះ ស្រី ហៃ រកឃើញគ្រាប់ថ្នាំពណ៌ក្រហមក្បឿង(WY)ចំនួន៣ថង់កិប ស្មើនឹង៨៤៨គ្រាប់ និងកូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀត ហើយកម្លាំងរបស់យើងបានឃាត់ខ្លួនជនសង្ស័យដែលត្រូវជាប្តីឈ្មោះ […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ យុវជនជាកម្មករផ្នែកដឹកជញ្ជូនម្នាក់ បានស្លាប់នៅនឹងកន្លែងក្នុងគ្រោះថ្នាក់ចរាចររថយន្តបុកពេញទំហឹងជាមួយនឹងម៉ូតូក្នុងល្បឿនលឿន ស្ថិតនៅចំណុចខាងក្រោយផ្លូវលំផ្សារអូរអំបិល ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ តាមអ្នកស្រុកនិងសមត្ថកិច្ចបានឲ្យដឹងថា៖ យុវជនរងគ្រោះមានឈ្មោះ រិទ្ធ រាជ អាយុ១៦ឆ្នាំ ជាកម្មករ ផ្នែកដឹកជញ្ជូន មានស្រុកកំណើតនៅខេត្តព្រះវិហារ  ហើយមកស្នាក់នៅភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ មុនកើតហេតុ មានយុវជនម្នាក់បានបើកបរម៉ូតូហុងដាឌ្រីម ពាក់ផ្លាកលេខបន្ទាយមានជ័យ 1AB.9011 បើកបរតាមផ្លូវពីត្បូងមកជើងបម្រុងឆ្លងផ្លូវបំបែកជាបួនទៅជើង។ ជួនជាពេលនោះមានរថយន្តម៉ាកហាយឡិនឌ័រពាក់ផ្លាកលេខបន្ទាយមានជ័យ2B.0567 បានបើកបរក្នុងល្បឿននៅតាមដងផ្លូវបេតុងពីលិចមកកើត។លុះដល់ចំណុចផ្លូវបំបែកជាបួនអ្នកជិះម៉ូតូឆ្លងផ្លូវប៉ះពេញទំហឹងប៉ើងជាង១០ម៉ែត្របណ្តាលបែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយគ្រោះថ្នាក់ គេឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានទៅដល់ភ្លាមៗឃាត់អ្នកបើកបររថយន្តយកទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងជំនាញបានធ្វើការវាស់វែងបានប្រាប់ថា មូលហេតុគ្រោះចរាចរកើតឡើងបង្កដោយរថយន្តហាយឡិនឌ័របើកបរលឿនបានប៉ះអ្នកបើកបរម៉ូតូឆ្លងផ្លូវបំបែកជាបួនបណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងជាអ្នកបើកបរម៉ូតូ ៕

ដោយ÷សុខុម មណ្ឌលគិរី៖កម្លាំងគណៈបញ្ជាការឯកភាពស្រុកពេជ្រាដា និងមន្រ្តីបរិស្ថានខេត្ត នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ឧសភា២០២៤ បង្រ្កាបបានរថយន្តដឹកផ្លែចេកប៉ុន្តែដាក់ឈើដែលមានតម្លៃលើទីផ្សារនៅវៀតណាមបានចំនួន២គ្រឿង។ លោក អ៊ាន ស៊ាងអន អភិបាលរងស្រុកពេជ្រាដា បញ្ជាក់ថា រថយន្តដឹកឈើទាំង២គ្រឿង ដេញចាប់ពីចំណុចវរ:៣០៣ ផ្លូវជាតិលេខ៧៦ ក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា  រហូតចាប់បាននៅចំណុចស្ពានអូរទេក្រុងសែនមនោរម្យ។រីឯឈ្មួញឈើបានរត់គេចខ្លួន។ នៅក្រោយពេលចុះបង្រ្កាប វត្ថុតាងឈេីនិងរថយន្តទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្តដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ អណ្តាតភ្លើងឆាបរាលដល់ចម្ការអំពៅប្រជាពលរដ្ឋឆេះខ្លោចខូចខាតអស់ជាង ៤ហិកតាក្នុងស្រុករតន:មណ្ឌល។ ប្រជាពលរដ្ឋបានអះអាងថា ករណីភ្លើងឆេះព្រៃនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាល្ងាចថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ ស្ថិតនៅត្រង់ចំណុចក្រុមទី ៣ ក្នុងភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ អគ្គិភ័យនេះដែរដំបូងឡើយគេបានឃើញអណ្តាតភ្លើងឆេះចេញពីព្រៃរហូតក្រោយមកក៏រាលដាលចូលចម្ការអំពៅយ៉ាងឆាប់ និងសន្ធោសន្ធៅតែម្តង បណ្តាលអោយខូចខាតដំណាំអំពៅអស់ក្នុងទំហំផ្ទៃដី ៤ហិកតាជាកម្មសិទ្ធិរបស់កសិករម្ចាស់ឈ្មោះសាន ស្រីឡាវ ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ ទន្ទឹមគ្នានឹងការស្រាវជ្រាវរកមូលហេតុច្បាស់លាស់ជុំវិញករណីនេះ អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ចូលរួមបង្កើនការប្រុងប្រយ័ត្នចៀសវាងការចោលកន្ទុយជក់បារី កន្ទុយអុសពេលយកឃ្មុំ ឬដុតសំរាមទាំងប្រថុយប្រថានគ្មានរបៀបនាំឲ្យបង្កកើតមាននូវគ្រោះថ្នាក់ផ្សេងៗ៕  

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលទិសភូមិភាគទី៤និងទី៥ កាលពីថ្មីៗនេះបានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំជម្រុញនូវការបង្ការ ទប់ស្កាត់ បង្ក្រាបលើបញ្ហាគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្តបន្ទាយមានជ័យ ។ ក្នុងឱកាសនេះមានការអញ្ជើញចូលរួមដោយមេបញ្ជាការ /រង ស្នងការ /រងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ (កងនគរបាល កងយោធពលខេមរ:ភូមិន្ទ កងរាជអាវុធហត្ថ)អធិការនគរបាលក្រុង-ស្រុកទាំង៩ មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលទូទាំងខេត្តបន្ទាយមានជ័យ ។ នាពិធីនៅសាលប្រជុំ”ក”.លោកអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា : រយៈកាលកន្លងមកកម្លាំងជំនាញបានដឹកនាំសម្របសម្រួល ដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងខារ៉ាអូខេចំនួន២ទីតាំងករណីការផ្ដល់ទីតាំងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្នុងភូមិសាស្ត្រនៃក្រុងប៉ោយប៉ែត ។ ព្រមទាំងបានបង្ក្រាបរាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ តាមសណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួលជាដើម។ បេីតាមសេចក្ដីរាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងលោកឧត្តមសេនីយ៍ត្រីបោន ប៊ុន មេបញ្ជាការ រាជអាវុធហត្ថខេត្តបានបញ្ជាក់ថា : ការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងបង្ក្រាបគ្រឿងញៀន វាជារឿងមិនធម្មតានោះទេ វាមានភាពស្មុគស្មាញ ប្រឈម ហើយត្រូវប្រើមធ្យោបាយ កម្លាំងនិងវិធានការសរុបឬដោយឡែក […]

ដោយ៖ កំចាយ កំពត÷ កម្លាំសមត្ថកិច្ចផ្នែកបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តកំពតបានចុះអន្តរាគមន៍បន្ទាន់ក្រោយទទួលព័ត៌មានស្តីពីភ្លើងឆេះព្រៃរាលដាលមកដល់កៀករោងចក្រផលិតទឹកបរិសុទ្ធក្បែរជើងភ្នំកំចាយ។ លោកវរសេនីយ៍ទោ អ៊ន គ្រីស នាយរងការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យបានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៤ និង២០នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ស្នងការដ្ឋានខេត្តកំពតបានទទួលសេចក្តីរាយការណ៍ពីករណីភ្លើងឆេះព្រៃនៅជួរភ្នំកំចាយ រួចរាលដាលមកដល់ក្បែររោងចក្រផលិតទឹកបរិសុទ្ធមួយកន្លែងស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ។ភ្លាមៗ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាដល់កម្លាំងការិយាល័យជំនាញចុះអន្តរាគមន៍បន្ទាន់ដើម្បីបញ្ចៀសមហន្តរាយជាយថាហេតុ។ លោកនាយរងការិយាល័យបានបញ្ជាក់ថា ក្រៅពីការបាញ់ទឹកការពារបរិវេណជុំវិញរោងចក្របញ្ចៀសការរាលដាល គឹរថយន្ត និងកម្លាំងជំនាញត្រូវប្រចាំការបន្តដើម្បីគ្រប់គ្រងស្ថានការណ៍ឱ្យបាន១០០ភាគរយចំពោះករណីផ្តើមឡើងដោយភ្លើងឆះព្រៃនេះ៕

ដោយ÷សុខុម ស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែងចាប់ខ្លួនជនសង្ស័យជាមេខ្លោងនិងមនុស្សមួយចំនួនសរុប១០នាក់ដែលដឹកនាំប្រជាពលរដ្ឋកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃក្រឡាពស់និងតំបន់អូរប្រាំដំឡឹងខេត្តស្ទឹងត្រែង បញ្ជូនសំណុំរឿងទៅតុលាការ។ជាមួយនោះដកហូតបានផ្ទៃដីដែលរងការកាប់ទន្ទ្រានជាង៧.០០០ហិកតា យកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ។ អាជ្ញាធរថា មេខ្លោង១០នាក់ ក្នុងនោះក៏មានស្ត្រីជើងខ្លាំងឈ្មោះ យាយម៉ាម្នាក់ផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៩មេសា២០២៤ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធានទី២ នៃក្រុមអន្តរាគមន៍ពិសេស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយមានការចាត់តាំងបញ្ជាផ្ទាល់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានដឹកនាំក្រុមការងារខុទ្ទកាល័យ សហការនឹងអាជ្ញាធរខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពីអាយ្យការអមសាលាដំបូង កងកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងមន្រ្តីជំនាញពាក់ព័ន្ទក្នុងខេត្ត បានបើកប្រតិបត្តិការជាបន្ទាន់មួយ ដើម្បីឆ្លើយតបក្នុងការបង្ការ និងបង្ក្រាបបទល្មើសការកាប់ទទ្ទ្រានដីព្រៃរបស់រដ្ឋយកទៅធ្វើអាជិវកម្មទិញ-លក់យ៉ាងអណាធិបតេយ្យ នៅក្នុងតំបន់ព្រៃក្រឡាពស់ និងតំបន់មួយចំនួនទៀត ដែលស្ថិតក្នុងភូមិសាស្ត្រទឹកដីនៃស្រុកសេសាននិងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឯកឧត្តម បណ្ឌិត ប៉ាន់ ខែម ប៊ុនថន បានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងការដឹកនាំបង្ក្រាបបទល្មើសព្រៃឈើនេះ ក្រុមការងារទទូលបានលទ្ធផលជោគជ័យ ដោយធ្វើការរំដោះបានដីព្រៃជាង៧.០០០ហិកតា ដែលរងនូវការកាប់ទន្ទ្រាន និងសម្រេចចាប់ខ្លួនបានមេខ្លោងដែលជាមេខ្យល់់កៀរគរបោកបញ្ឆោតបងប្អូនប្រជាពលរដ្ឋឲ្យចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ ហើយអ្នកខ្លះចាញ់បោកមេខ្យល់ថានឹងលក់ដីទាំងនេះឲ្យក្នុងតម្លៃថោកៗដែលសុទ្ធជាដីមានប្លង់ […]

ដោយ៖ កំចាយ កំពត÷ មន្ត្រីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការ ពាក់ព័ន្ធករណីឆបោកម៉ូតូជាច្រើនករណីក្នុងខេត្តចំនួន៣។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យក្នុងសំណុំរឿងខាងលើ រួមមាន ១.ឈ្មោះ អន គឹមអឿន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិស្វាយជ្រុំលើ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។២. ឈ្មោះ មូល ចន្ថុល ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិខ្នារុង ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ។ ៣.ឈ្មោះ ជុំ វណ្ណា ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិស្វាយរៀង ឃុំស្វាយរៀង ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ ៤.ឈ្មោះ ហ៊ុយ គា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិត្រពាំងត្រគៀត ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ប្រភពដដែលបានរៀបរាប់ថា ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ […]

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ ប្រពន្ធអតីតមេឃុំព្រែកព្រះស្តេចម្នាក់ចងកស្លាប់នឹងធ្នឹមកាំជណ្តើរក្បែរផ្លូវក្នុងភូមិ សង្ស័យតូចចិត្តមានជំងឺប្រចាំកាយច្រើនមុខ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា÷ ករណីគិតខ្លីធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាព្រលឹមថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ ឋិតក្នុងភូមិ ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ស្ត្រីជនរងគ្រោះសង្ស័យធ្វើអត្តឃាតតាំងពីវេលាទៀបភ្លី ព្រោះជាទម្លាប់គាត់តែងក្រោកពីព្រលឹមហាត់ប្រាណរៀងរាល់ម៉ោង ៤ព្រឹករាល់ថ្ងៃ ទំនងក្រោកពីដំណេកមកបញ្ចប់ជីវិតតែម្តងនៅនឹងធ្នឹមជណ្តើរដែកមុខសិប្បកម្មផលិតនំប៉័ង។ ស្ត្រីជនរងគ្រោះមានជំងឺជាច្រើនប្រភេទដូចជា ជំងឺលើសឈាម ទឹកនោមផ្អែមជាដើម។ ប្រភពដដែលបញ្ជាក់បន្ថែមថា÷ ជនរងគ្រោះមានឈ្មោះ គឹម លី ភេទស្រី អាយុ ៧០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ សង្កាត់កើតហេតុខាងលើ។ ក្រោយចុះពិនិត្យ សមត្ថកិច្ចជំនាញបានប្រគល់សាកសពទៅឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕  

ដោយ៖សុខុម ស្ទឹងត្រែង៖ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឆ្លងដែនឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនជាង២០០គីឡូក្រាមនៅថ្ងៃទី២៩ មេសា២០២៤ មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ករណីបង្ក្រាបខាងលើនេះធ្វើឡើង២ថ្ងៃជាប់គ្នា គឺថ្ងៃទី២៧និង២៨ ខែមេសា២០២៤ នៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងបន្តទៀតថា ក្រោយពីធ្វើការស៊ើបអង្កេតដឹកជញ្ជូន និងរក្សាទុកឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀននោះមក កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងវរសេនាតូចការពារព្រំដែនគោក ៧០១ និងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀន (ក៩) ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់។ជនសង្ស័យរួមមានឈ្មោះឈ្មោះ ដា ទុន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង,ឈ្មោះ ភីត ឃីត ភេទប្រុស អាយុ៤៥ឆ្នាំរស់នៅភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង,ឈ្មោះ សោន គាំង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង,ឈ្មោះ កែវ ដាំមន្នី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្រឡាពាស ឃុំព្រះរំកិល […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ÷កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតអោយដឹងកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២៤ ថា: នៅវេលាម៉ោង០៣និង០០នាទីថ្ងៃទី២៥-២៦ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់ រួមមាន : ១-ឈ្មោះ ណាត់តាវុធ ស្រីសមរួម ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។២-ឈ្មោះ ជន វណ្ណឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ៣-ឈ្មោះ នូ ទិត្យរតនៈ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី […]

ដោយ÷សុខុម ភ្នំពេញ៖មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី២៨មេសា២០២៤ បានបង្ហាញជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងដែនចំនួន៦នាក់និងភស្តុតាងគ្រឿងញៀនដល់ទៅជិត២០០គីឡូក្រាមកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ផេកផ្លូវការមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ហាញថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) ដឹកនាំដោយលោក វរសេនីយ៍ឯក សេង សុផល នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ភ្លៀន នឿន ជាមន្ត្រីនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវស៊ើបអង្កេតជាង ៣ខែ រហូតឈានទៅបង្ក្រាបករណីជាក់ស្តែង កំពុងធ្វើសកម្មភាពជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅ ០៥ ទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់៖ ទីតាំងទី១នៅចំណុចទល់មុខស្ថានីយទឹកស្អាត សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ទី២-ក្នុងបន្ទប់លេខ១១១៨ ជាន់ទី១១ ក្នុងខុនដូមេគង្គវីយូ៦ សង្កាត់-ខណ្ឌជ្រោយចង្វា។ ទី៣-បន្ទប់លេខ១១១០ ខុនដូហែនលេន ភូមិកៀនឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា។ ទី៤-ផ្ទះលេខ៦១ ផ្លូវ V-03 បុរីដឺហ្លររ៉ា ផ្លូវជាតិលេខ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង។ ទី៥-ផ្ទះលេខ៣២អ៉ី (16E) ផ្លូវជាតិលេខ៦អា […]