សន្ដិសុខសង្គម »

ដោយ : បន្ទាយ កំពង់ធំ៖ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានគោយន្តកន្ត្រៃបានដឹកឈើពីខេត្តព្រះវិហារឆ្លងកាត់ខេត្តកំពង់ធំ កម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប សហការជាមួយកម្លាំងអាវុធហត្ថ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ស្ទាក់បង្ក្រាបកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រពាំងក្រោល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ប្រភពពីសមត្ថកិច្ចឲ្យដឹងថា: ជាលទ្ធផលការបង្ក្រាបនេះឃាត់បានគោយន្តដឹកឈើចំនួន៣គ្រឿង ជាប្រភេទឈើស្រឡៅ ឈ្មួញដឹកពីខេត្តព្រះវិហារឆ្លងកាត់ខេត្តកំពង់ធំ ដើម្បីយកទៅលក់បន្តនៅខេត្តកំពង់ចាម។ ខណៈកម្លាំងសមត្ថកិច្ចចុះទៅដល់ក្រុមជនល្មើសមានការភិតភ័យនាំគ្នារត់ចោលគោយន្តកន្ត្រៃបាត់។ វត្ថុតាងគោយន្តកន្ត្រៃ៣គ្រឿងនិងឈើ សមត្ថកិច្ចយកមកថែរក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបដើម្បីបន្តនីតិវិធីច្បាប់រង់ចាំម្ចាស់ចូលដោះស្រាយនិងពិន័យតាមច្បាប់ ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ស្ត្រីជាម្ដាយបានឳបនិងស្រែកទ្រហោយំសោកបោកខ្លួនចំពោះសពកូនប្រុសពៅដែលត្រូវបានកូនប្រុសច្បងជាបងបង្កើតម្នាក់ទៀតបានវាយសម្លាប់នឹងចបជីកដងដែក។ឃាតកម្មនេះបានកើតឡើងនៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ស្រង់ សុវណ្ណ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិកើតហេតុ ត្រូវជាបងប្រុសបង្កើត ។ចំណែកជនរងគ្រោះឈ្មោះស្រង់ នេត្រា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់បាយ ស្នាក់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យ ។ បើតាមបងស្រីបង្កើតរបស់ជនបង្កនិងជនរងគ្រោះបានប្រាប់ថា៖ មូលហេតុដែលបងប្រុសវាយសម្លាប់ប្អូនប្រុសបង្កើតនេះ មកពីប្អូនប្រុសបានធ្វើផ្ទះឲ្យម្តាយស្នាក់នៅ ព្រោះឪពុកបានស្លាប់ទៅ ម្តាយពុំមានលទ្ធភាព ។ប៉ុន្តែឈ្មោះ ស្រង់ សុវណ្ណ ជាបងបាននាំប្រពន្ធកូនមករស់នៅដែរជាមួយម្តាយទៅវិញ។មានរឿងឈ្លោះប្រកែកគ្នាធ្លាប់ប្រមាទរកសម្លាប់ប្អូនប្រុសពៅ ហើយបានប្តឹងផ្តល់នៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងបានធ្វើកិច្ចសន្យាម្ដងទៅ២ដង។ ក្រោយពីយកចបជីកដែកសំពងក្បាលប្អូនប្រុសស្លាប់ហើយ ជនដៃដល់ដើរទៅប្រាប់ម្តាយដែលកំពុងទៅលេងផ្ទះអ្នក់ជិតខាង ហើយជនដៃដល់គេចខ្លួនបាត់ ចំណែកម្តាយស្រែកទ្រហោយំមកមើលសពកូននៅផ្ទះស្រែកឲ្យអ្នកជិតខាងជួយ។ ប្អូនពៅបានទៅលេងផ្ទះម្តាយឃើញបងប្រុសឈ្មោះ ស្រង់ សុវណ្ណ នាំប្រពន្ធកូនមករស់នៅផ្ទះដែលខ្លួនធ្វើទុកឲ្យម្តាយរស់នៅ ក៏មានការឈ្លោះប្រកែកគ្នា។ នៅពេលនោះ ម្តាយបានទៅលេងផ្ទះអ្នកជិតខាង។នៅពេលឈ្លោះគ្នា ត្រូវបានបងប្រុសចាក់សោមុខផ្ទះហើយយកចបជីកដែកវ៉ៃក្បាលពីក្រោយចំនួន៣ចបបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម ហើយជនដៃដល់បានដើរទៅប្រាប់ម្តាយថាគេបានវ៉ៃសម្លាប់ប្អូននៅផ្ទះ រួចក៏គេចខ្លួនបាត់។ ភ្លាមៗគេឃើញកម្លាំងនគរបាលក្រុងសិរីសោភ័ណនិងកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចុះពិនិត្យធ្វើកោសលវិច័យជនរងគ្រោះដែលមានស្លាកស្នាមក្បាលផ្នែកខាងក្រោយ៣កន្លែងជាករណីឃាតកម្ម។ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ÷កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីឈ្មោះ ម៉ុញ ធារី ភេទស្រី អាយុ៣៦ឆ្នាំ ជាប្រពន្ធរស់នៅភូមិបាលិលេយ្យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលពាក្យបណ្ដឹងចោទប្រកាន់លើឈ្មោះចាន់ រើន ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាប្ដីពីបទហិង្សាក្នុងគ្រួសារ និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន នៅវេលាម៉ោង១៤ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។ ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការបានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ និងបានធ្វើទេស្ដទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន ។ ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រេីហិង្សាទៅលេីប្រពន្ធ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា : ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត […]

ដោយ ៖ បន្ទាយ ភ្នំពេញ ៖ កាលពីវេលាម៉ោង ០២រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ខែតុលា ឆ្នាំ២០២៤ មានក្រុមអ្នកក្លាហានប្រដាប់ដោយកាំបិតផ្គាក់កាំបិតប៉័ងតោញញួរ ដំបងនិងខ្សែក្រវាត់មួយក្រុមបានធ្វើសកម្មភាពបម្រុងសម្រុកចូលវាយនិងកាប់ទៅលើបុគ្គលិកភោជនីយដ្ឋានម្លប់ស្នេហ៍ស្ថិតនៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តែដោយបុគ្គលិកហាងមានគ្នាច្រើន ធ្វើឲ្យក្រុមអ្នកក្លាហានលេងគុនកាំបិតទាំងនោះគ្រាន់តែអុកឡុកនិងស្រែកឡូឡាខាងមុខហាង រួចក៏នាំគ្នាចេញវិញគេចខ្លួនបាត់អស់។ ក្រោយពីរងនូវការភិតភ័យ បុគ្គលិកហាងម្លប់ស្នេហ៍បានដាក់ពាក្យបណ្តឹងដល់កម្លាំងជំនាញអាវុធហត្ថខណ្ឌសែនសុខ ឲ្យចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ចាប់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ រួមនិងកាំបិតផ្គាក់ កាំបិតប៉័ងតោចំនួន០២ដើម យកមកមូលដ្ឋានខណ្ឌដើម្បីអនុវត្តតាមនីតិវិធី។ ជនសង្ស័យទាំង០៣នាក់ រួមមាន ៖ ១-ឈ្មោះ រឹម ម៉ៅ ភេទប្រុស អាយុ១៩ឆ្នាំ, ២-ឈ្មោះ មន លីន ភេទប្រុស អាយុ១៨ឆ្នាំ, ៣-ឈ្មោះ ណន គីនីន ភេទប្រុស អាយុ១៦ឆ្នាំ។ ក្រោមវិធានការជំនាញ ជនសង្ស័យបានសារភាពឲ្យដឹងដូចគ្នាថា កាលពីថ្ងៃកើតហេតុ ពួកខ្លួននិងបក្ខពួកផ្សេងទៀត ពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់ខាងលើពិតប្រាកដមែន មូលហេតុដោយសារតែពួកខ្លួនបានឮសំឡេងពីក្នុងហាងម្លប់ស្នេហ៍ថាពួកអាអត់ប្រយោជន៍ ភ្លាមនោះពួកខ្លួនស្មានតែជនរងគ្រោះថាឲ្យក្រុមខ្លួនក៏កើតចេញជាកំហឹងតែម្ដង។ ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលរត់គេចខ្លួនសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ កម្លាំងប៉ុស្តិ៍ចំបក់ចំនួន០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរងទទួលដឹកនាំការងារប៉ុស្តិ៍ការពារព្រំដែនចំបក់នៃវរសេនាតូចនគរបាលការពារប្រំដែនលេខ៨១៥ កាលពីវេលាម៉ោង១៤និង១០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានទប់ស្កាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ។ ករណីនេះស្ថិតនៅទល់មុខមណ្ឌលសុខភាពឃុំបឹងបេង ក្នុងភូមិសាស្ត្រប៉ុស្ដិ៍ចំបក់ ស្ថិតនៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ចំនួន០៥នាក់ (ស្រី០២នាក់) និងម៉ូតូចំនួន ០១គ្រឿង ស៊េរីឆ្នាំ២០០៧ ផ្លាកលេខ បាត់ដំបង 1C-7304 ចំណែកម្ចាស់ម៉ូតូចំនួន០២នាក់ បានរត់គេចខ្លួន។ កម្លាំងបានឲ្យដឹងថា: ប្រជាពលរដ្ឋ(ពលករ)ទាំងអស់មានទីលំនៅក្នុងខេត្តចំនួន០២គឺ ខេត្តបាត់ដំបង ចំនួន០៤នាក់/ ស្រី ០២នាក់ និងខេត្តព្រៃវែង ចំនួន០១នាក់។ បន្ទាប់ពីធ្វើការសាកសួរ និងអប់រំណែនាំរួច ក៏បានឲ្យពួកគាត់វិលត្រឡប់ទៅលំនៅរៀងៗខ្លួនវិញ ។ដោយឡែកម៉ូតូចំនួន ០១ គ្រឿងខាងលើ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកចំបក់ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ម៉ូតូ៕

ដោយ : បន្ទាយ ភ្នំពេញ :នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីថ្ងៃទី១០ខែតុលា ឆ្នាំ២០២៤បានបើកកិច្ចប្រជុំសរុបលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំ៩ខែ ទិសដៅសកម្មភាពការងារត្រីមាសទី៤ ឆ្នាំ២០២៤។ ក្នុងនោះមានការចូលរួមពី លោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរង នាយសេនាធិការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច ព្រមទាំងសមាជិកអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀត។ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណ និងកោតសរសើរដល់អង្គភាពចំណុះ រួមទាំងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងនៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាពេលថ្មីៗនេះ បានយ៉ាងល្អប្រសើរ និងត្រូវបន្តខិតខំ អនុវត្តភារកិច្ច បទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះ ដោយត្រូវរួមសាមគ្គីគ្នាពង្រឹងការអនុវត្តការងារស្នូល បង្ការ បង្ក្រាប […]

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង៖ ករណីកាប់ប្លន់យកម៉ូតូមួយគ្រឿងក្នុងក្រុងបាត់ដំបង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់សាកសួរស្រាវជ្រាវ និងត្រៀមបញ្ជូនទៅតុលាការ។ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែននគរបាលព្រហ្មទណ្ឌបានបញ្ជាក់ឲ្យដឹងថា÷ ករណីហិង្សាកាប់ប្លន់យក​ម៉ូតូខាងលើ កម្លាំងនគរបាលជំនាញកំពុងបន្តការសាកសួរ និងត្រៀមនឹងបញ្ជូនទៅអនុវត្តទោសតាមនីតិវិធីនៅថ្ងៃរសៀល ឬនៅព្រឹកថ្ងៃទី១២តុលាស្អែកនេះ។ លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានបន្តថា៖ ក្រោមកិច្ចសហការរវាងកម្លាំងផែនជំនាញនគរបាល​ព្រហ្មទណ្ឌ​ នគរបាលក្រុងបាត់​ដំ​បង​ និងជាមួយកម្លាំងនគរ​បាលក្រុងប៉ោយប៉ែត​ ខេត្តបន្ទា​យមាន​ជ័យផងនោះ កម្លាំងបង្ក្រាបបានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង័្សយដែលពាក់ព័ន្ធបានចំនួន​ ៦នាក់​បន្តបន្ទាប់គ្នានាំមកសាកសួរ​ស្រាវជ្រាវ ក្រោយក្រុមជនសង្ស័យកាលពីថ្ងៃទី​ ៦ ខែតុលា ឆ្នាំ ២០២៤​ បានបង្កហិង្សាកាប់យកម៉ូតូរបស់ជន​រង​គ្រោះមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២១ ពីជនរងគ្រោះឈ្មោះ អ៊ុន ករុណា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់​រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រួចនាំគ្នាគេចខ្លួន រហូតកម្លាំងនគរបាលជំនាញស្រាវជ្រាវឃាត់ខ្លួនបានចុងក្រោយនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤នេះ។ ជាមួយការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងបង្ក្រាបដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូម៉ាកហុងដា ឌ្រីម […]

ដោយ៖សុខុម កំពង់ធំ៖   ករណីមន្រ្តីរដ្ឋបាលព្រៃឈើម្នាក់បើករថយន្ដបុកអ្នកជិះម៉ូតូបណ្តាលឱ្យម្ដាយស្លាប់នៅនឹងកន្លែង និងកូនពីរនាក់ទៀតរងរបួសធ្ងន់កាលពីពីរថ្ងៃមុនមកដល់ថ្ងៃទី១០ខែតុលា ឆ្នាំ២០២៤ ជនបង្កសមត្ថកិច្ចពុំទាន់ឃាត់ខ្លួនបានដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅឡើយទេ។ ប្រភពពីកន្លែងកើតហេតុ បាននិយាយថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើដងផ្លូវ១០២ ភូមិបល្ល័ង្កឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៨ ខែតុលាឆ្នាំ២០២៤។ នៅកន្លែងកើតហេតុគេឃើញបន្សល់ភស្តុតាងមានរថយន្តបាឡែន ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ2I- 70 98ត្រូវបានម្ចាស់រថយន្តឈ្មោះ ឡាច ជាមន្ត្រីរដ្ឋបាលព្រៃឈើ។គេដាក់ការសង្ស័យថាមន្រ្តីអ្នកបើកបររថយន្តទំនងជាស្រវឹងស្រា។ សមត្ថកិច្ចបានបញ្ជាក់ក្រោយហេតុការណ៍ថាជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុឈ្មោះយាយម៉ៅ អាយុ៥៧ឆ្នាំ រស់នៅភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ អ្នករងគ្រោះរងរបួសធ្ងន់ពីរនាក់ទៀតគឺជាកូនរបស់គាត់ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ រីឯជនបង្កឈ្មោះឡាច ជាមន្ត្រីរដ្ឋបាលព្រៃឈើបាក់ស្នា បានរត់បាត់ស្រមោល៕

ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យអាជ្ញាធរក្រុងសហការជាមួយមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងដោះស្រាយជាបន្ទាន់ ចំពោះអាជីវកម្មផ្ទះចិញ្ចឹមសត្វត្រចៀកកាំចំនួន ប្រាំទីតាំង នៅក្នុងក្រុងកំពង់ចាម។ សំណើមួយនេះ គឺដើម្បីឆ្លើយតបទៅនឹងសំណូមពរសរុបចំនួន ១០ របស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈ ដែលបានរៀបចំឡើងនៅវត្តជ្រោយថ្ម ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី ៩ តុលានេះ ដែលមានប្រជាពលរដ្ឋជាង ១០០ នាក់បានចូលរួម។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះថា៖ បញ្ហាការបើកអាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំ គឺពិតជារំខានដល់ការរស់នៅដល់បងប្អូនប្រជាពលរដ្ឋជាអ្នកជិតខាង បរិស្ថាន អនាម័យប្រាកដមែន។ហើយបញ្ហាអាជីវកម្មផ្ទះត្រចៀកកាំនេះ ឯកឧត្តមបានទទួលព័ត៌មាននេះពីអាជ្ញាធរសង្កាត់ និងក្រុងកំពង់ចាមរួចហើយ ។ ក្នុងនោះយើងបានសម្រេចបង្កើតក្រុមការងារជាអង្គភាពមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង ដែលដឹកនាំដោយអភិបាលរងខេត្តចំនួន មួយ រូប ដើម្បីចុះទៅដោះស្រាយជាមួយម្ចាស់ផ្ទះដែលចិញ្ចឹមសត្វត្រចៀកកាំទាំង ៥ កន្លែងនៅក្នុងក្រុងកំពង់ចាម ក្នុងពេលឆាប់ៗនេះ។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា៖ ករណីធ្វើអាជីវកម្មផ្ទះត្រៀកកាំនេះ ឯកឧត្តមចង់ពន្លត់តែម្តង ដោយឱ្យអាជ្ញាធរ ក្រុង ស្រុក រួមទាំងមន្ទីរជំនាញ គឺមុនអនុញ្ញាត ឱ្យប្រកបរបរមួយនេះ ឬសាងសង់ផ្ទះត្រចៀកកាំចាំបាច់ត្រូវចុះទៅពិនិត្យទីតាំងនោះមុន នឹងអនុញ្ញាតឱ្យបើក។ បើមានការប៉ះពាល់ ដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ […]

ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ រថយន្តដែលនៅមិនទាន់ស្គាល់អត្តសញ្ញាណ បានបើកបុកម៉ូតូមួយគ្រឿងពីខាងក្រោយដែលកំពុងធ្វើដំណើរស្របទិសគ្នា អូសប្រមាណ ៦០ ម៉ែត្រ បណ្តាលឱ្យអ្នកបើកបរម៉ូតូបានស្លា.ប់នៅលើផ្លូវជាតិលេខ ៧១ C ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតក្នុងភូមិ-ឃុំឈួក ស្រុកក្រូចឆ្មារ កាលពីក្បាលព្រលប់ថ្ងៃទី ៦ តុលា កន្លងទៅ។ ប្រភពព័ត៌មានពីស្រុកក្រូចឆ្មារបាន ប្រាប់ Cambodia Flash News ថា៖ ជនរងគ្រោះអ្នកបើកបរម៉ូតូត្រូវបុកអូសរហូតស្លាប់ជាបុរសអាយុ ៥០ ឆ្នាំឈ្មោះ ហ៊ីម រ៉សេត បើកម៉ូតូម៉ាកវ៉េវគ្មានផ្លាកលេខ មានទីលំនៅភូមិរកាពប្រាំទី១ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។ ចំណែកខាងរថយន្តមិនត្រូវស្គាល់អត្តសញ្ញាណនោះទេ ដោយសារក្រោយកើតហេតុ បានបើកគេចបាត់៕

ដោយ : បន្ទាយ កំពង់ឆ្នាំង៖បុរសជនជាតិចិនម្នាក់បានបង្កករណីគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូ បណ្តាលឲ្យមានមនុស្សស្លាប់រួចបើករត់គេចពីកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងកាលពីម៉ោងប្រមាណ០៩និង២០នាទីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៩៧-៩៨ ស្ថិតក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា: មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BA-1488 បើកបរដោយបុរសជនជាតិចិន អាយុប្រហែល៥០ឆ្នាំ បើកពីទិសខាងត្បូង ទៅទិសខាងជើង ។លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូ០១គ្រឿងម៉ាកវេវ ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ឆ្នាំង1B-1494 បណ្តាលឲ្យប៉ើងខ្ទាតម៉ូតូនិងអ្នកបើកបរទៅគន្លងផ្លូវខាងលិច។ ចំណែកអ្នកបើកបរម៉ូតូ ត្រូវបានរថយន្តមួយគ្រឿងទៀតម៉ាកសាំងយ៉ុង(Ssangyong) ពណ៌ស មិនស្គាល់ផ្លាកលេខនិងអត្តសញ្ញាណអ្នកបើកបរ ដែលបើកពីទិសខាងជើងទៅទិសខាងត្បូង អូសជាប់ពីក្រោមរថយន្ត រហូតដល់មុខស្ថានីយប្រេងឥន្ធនៈភីធីធី(ptt) ចម្ងាយ១០០០ម៉ែត្រ ទើបខ្ទាតមនុស្សចេញពីក្រោមរថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗ។ ប្រភពដដែលអះអាងថា ជនរងគ្រោះមានឈ្មោះ ហង្ស យុន ភេទប្រុស អាយុប្រហែល៦០ឆ្នាំ រស់នៅភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ដោយឡែកជនបង្កជាជនជាតិចិនដែលព្យាយាមបើករត់គេចនោះ ឮថាត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយឈ្មោះឆេន បាវរ៉ុង (Chen Baorong) ភេទប្រុស អាយុ ៥១ឆ្នាំ បច្ចុប្បន្នឃាត់ខ្លួនបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងតាមនីតិវិធី ករណីមិនព្រមឈប់ និងបន្តរត់គេចខ្លួនពីកន្លែងកើតហេតុ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ÷មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីឈ្មោះ មាស កក្កដា (វ៉ាង) ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិចាន់គិរី  សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់ទៅលើ ឈ្មោះ លាង ឡា (តាំងតោ) ភេទប្រុស អាយុប្រហែល២៤ឆ្នាំ រស់នៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត ស្តីពីករណីរំលោភលើទំនុកចិត្ត ។ ប្រព្រឹត្តកាលពីវេលាម៉ោង០១និង០០នាទី ឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចមុខកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានពាក្យបណ្ដឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ បានធ្វើការស្រាវជ្រាវរហូតនៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចមុខកាស៊ី ណូហ្គោដវើល ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ គឺបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ : ១-ឈ្មោះ សុន វុធធឿន(តឿ) […]

ដោយ : បន្ទាយ កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៤ ក្រុមការងារជួយសង្គ្រោះស្រុក ឃុំបានមុជទឹករុករកសពកុមារ២នាក់ដែលបាត់ខ្លួនក្នុងឧបទ្ទហេតុក្រឡាប់ទូកលិចទឹកទន្លេកាលពីវេលាម៉ោង ១៨ និង២០នាទី យប់ថ្ងៃទី៤ខែតុលាឆ្នាំ២០២៤ នៅទន្លេសាបភូមិកំពង់ត្រឡាចក្រោមឃុំ/ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ គិតត្រឹមម៉ោង២២និង២២នាទី នាយប់ដដែលនោះ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរ ឃុំ ភូមិ ប្រជាការពារនិងប្រជាពលរដ្ឋដែលដឹកនាំ បញ្ជាដោយលោកស៊ុន សុវណ្ណារឹទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងចូលរួមដោយលោកស្នងការ ស្នងការរងនគរបាល មេបញ្ជារការ.រងអាវុធហត្ថ តំបន់ប្រតិបត្តិការសឹកខេត្ត លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាចបានខិតខំសង្រ្គោះ និងស្វែងរកកុមារចំនួន២ នាក់ដែលបានលិចទឹកបាត់ខ្លួន ហើយពុំទាន់ឃើញនៅឡើយ ក្នុងឧបទ្ទវហេតុលិចទូកឈើ១គ្រឿងក្នុងទន្លេនោះ ។ មុនកើតហេតុ មានទូកឈើ(ម៉ាស៊ីន) ប្រវែង៦ម៉ែត្រនិងទទឹង១ម៉ែត្រ បើកបរដោយឈ្មោះ ហាប់ មូសា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិសំរិទ្ធជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។ មន្ត្រីអាជ្ញាធរស្រុកកំពង់ត្រឡាចបានឲ្យដឹងថា: ទូកមានដឹកមនុស្សចំនួន ៤នាក់គឺមនុស្សចាស់១នាក់ដែលជាអ្នកបើកបរនិងអ្នករួមដំណើរ៣នាក់ជាកុមារ ។ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ÷ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឈុន វាស្នា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្តីពីករណីលួចម៉ូតូ កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៤ នៅមុខវត្តអូរល្ហុង ស្ថិតក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ រហូតដល់ម៉ោង០៩និង០០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួននៅចំណុចកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ទើបប្តឹងមកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឱ្យឃាត់ខ្លួន។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា : ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ១-ឈ្មោះ លី តុលា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ , ២-ឈ្មោះ រ៉ន រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំស្នាក់នៅមិនពិតប្រាកដ, ៣-ឈ្មោះ ស៊ុន សេងលី […]

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ រយ:ពេល១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ក្រោមការដឹកនាំនិងឈរលើស្មារតីទទួលខុសត្រូវខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់ចែងកម្លាំងនគរបាលក្រោមឱវាទបានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។ពោលគឺដើម្បីរក្សាសន្តិសុខ សុវត្ថិភាពនិងសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ តាមដងផ្លូវសំខាន់ៗ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និង ប្រជាពលរដ្ឋដែលបាន អញ្ជើទៅតាមវត្តអារាម រមនីយដ្នាននានា និង ការធ្វើដំណើរកំសាន្តក្នុងភូមិសាស្ត្រខេត្ត ប្រកបដោយសុវត្ថិភាពល្អប្រសើរ។ យោងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអោយដឹងថា: ជាលទ្ធផល សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម ពុំមានអ្វីគួរឲ្យកត់សម្គាល់នោះឡើយ -បទល្មើសព្រហ្មទណ្ឌ បានកើតឡើង៣/៥លើក ប្រៀបធៀបឆ្នាំ២០២៣ ថយចុះ៤០% ។ -រំលោភសេពសន្ថវៈ៖ ១/០លើក កើន១០០% ឃាត់ខ្លួន ១នាក់ (ស្រុកស្វាយចេក)។ -បទល្មើសគ្រឿងញៀន៖បង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់៖១៤/១២លើក កើន១៧% ឃាត់ខ្លួន២៩នាក់ ស្រី០នាក់ (ថៃ០១នាក់) ក្នុងនោះមាន៖-ករណីជួញដូរ ៩លើក ឃាត់ខ្លួន ២២នាក់ […]

ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ ក្មេងស្រីអាយុ ៨ ឆ្នាំមកពីភ្នំពេញ និងក្មេងប្រុសអាយុ ៧ ឆ្នាំបានបបួសគ្នាចុះលេងទឹកស្រះ នៅក្បែរផ្ទះស្ថិតក្នុងភូមិកញ្ចែរ ឃុំកក់ ស្រុកពញាក្រែក បានលង់ទឹកស្លាប់ កាលពីថ្ងៃទី ២ តុលាកន្លងទៅ។ ប្រភពព័ត៌មានពីស្រុកពញាក្រែកបានឱ្យដឹងថា៖ កុមារងគ្រោះរីអាយុ ៨ ឆ្នាំឈ្មោះ ម៉េង រច្ចនី មានទីលំនៅភូមិកោះដាច់ ខណ្ឃជ្រោយចង្វា រាជធានីភ្នំពេញ និងកុមារារងគ្រោះអាយុ ៧ ឆ្នាំឈ្មោះ សាំ ភក្តី មានទីលំនៅភូមិកើតហេតុ៕

ោយ៖ គង់ហេង ត្បូងឃ្មុំ៖ ដោយសារតែការធ្វេសប្រហែសក្នុងការបើកបរលឿន នៅលើផ្លូវកោងបានបណ្តាលឱ្យរថយន្តធុនទេសចរណ៍មួយ គ្រឿងបានប្រឡាប់ធ្លាក់ផ្លូវធ្វើឱ្យអ្នករួមដំណើរក្នុងរថយន្តចំនួន ពីរ នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។ ចំណែក បី នាក់ផ្សេងទៀតបានរងរបួសធ្ងន់។ រីឯអ្នកបើកបរក៏រងរបួសធ្ងន់ដែរនោះ នៅមិនទាន់អាចនិយាយបានទេ ដែលគ្រោះថ្នាក់នេះបានកើតឡើង នៅលើផ្លូវកៅ ចំណុចស្ពានមួយកន្លែងស្ថិតក្នុងភូមិជ្រៃ ឃុំត្រមូង ស្រុកមេមត់ នៅប្រមាណ ២ យប់ឈានចូលថ្ងៃទី ៣ តុលានេះ។ សមត្ថកិច្ចស្រុកមេមត់បានឱ្យដឹងថា៖ ជនរងគ្រោះដែលបានស្លាប់ជាបុរសឈ្មោះ វុន ជីវ៉ា អាយុ ២២ ឆ្នាំ នៅខេត្តកណ្តាល និងបុរសម្នាក់ទៀតឈ្មោះ ទឹម សុផុន អាយុ ៤២ ឆ្នាំមានទីលំនៅខេត្តកំពង់ធំ។ អ្នករបួសធ្ងន់ដែលត្រូវបានបញ្ជូនទៅសង្រ្តោះឯមន្ទីរពេទ្យជាបុរសអាយុ ២៥ ឆ្នាំឈ្មោះ ឡាយ សុវណ្ណរ័ត្ន មានទីលំនៅរាជធានីភ្នំពេញ,ជាបុរសអាយុ ៣២ ឆ្នាំឈ្មោះ សុខ ឆេងអ៊ាង នៅខេត្តមណ្ឌលគិរី និងបុរសអាយុ ៤២ ឆ្នាំឈ្មោះ វុធ មានទីលំនៅខេត្តកំពង់ចាម។ ទាំងអ្នកស្លាប់ និងរបួសជាកម្មករជីករ៉ែមាស […]

ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ មនុស្សចំនួន បួន នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ផ្សេងទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួនពីរលើក គឺជិះម៉ូតូមិនព្រមពាក់មួកសុវត្ថិភាព នៅទីតាំងផ្សេងគ្នាក្នុងខេត្តត្បូងឃ្មុំរយៈពេលតែមួយថ្ងៃទី ៣០ កញ្ញាកន្លងទៅ។ មន្រ្តី នៃរដ្ឋបាលខេត្តត្បូងឃ្មុំបានប្រាប់ឱ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍លើកទី១ បានកើតឡើងនៅម៉ោងប្រហែលជាង ៨ ព្រឹកថ្ងៃទី៣០ កញ្ញា បានបណ្តាលឱ្យបុរសជិះម៉ូតូឌុបគ្នាចំនួនពីរ នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុលើកំណាត់ផ្លូវជាតិលេខ ៧១ C ស្ថិតក្នុងភូមិល្វាតូច ឃុ គរ ស្រុកត្បូងឃ្មុំ។ ប្រភពព័ត៌មាននោះបានឱ្យដឹងទៀតថា៖ គ្រោះថ្នាក់នេះបានកើតឡើងរវាងខាងជនរងគ្រោះ ដែលបានស្លាប់អ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JQ-3351 បើកបរដោយឈ្មោះ ណាង ផានិត អាយុ ៣០ ឆ្នាំមានទីលំនៅភូមិកើតហេតុ បានឌុបឈ្មោះ គក់ ឈីត អាយុ ៣០ ឆ្នាំនៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។ បង្កជាមួយរថយន្តម៉ាកព្រុសពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2CA-5994 បើកបរដោយបុរសឈ្មោះ ឡេង ដារិទ្ធ អាយុ […]

ដោយ៖ គង់ហេង កំពង់ចាម៖ ទឹកទន្លេមេគង្គចាប់ផ្តើមស្រកចុះបានមួយថ្ងៃ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រកាសឱ្យអភិបាលស្រុកនៅជាប់ដងទន្លេ សហការជាមួយមន្រ្តីជំនាញចុះស្រង់ទិន្នន័យ នៃការខូចខាតដូចជា ប្រព័ន្ធផ្លូវ ហេដ្ឋារចនាសម្ព័ន្ធនានា ផលដំណាំរបស់ប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីសុំកិច្ចអន្តរាគមន៍ ទៅសម្តេចប្រមុខរាជរដ្ឋាភិបាល ធ្វើការស្តារឡើងវិញ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមប្រកាសបែបនេះ ក្រោយពីឯកឧត្តមបានដឹកនាំសហការី មន្រ្តីជំនាញចុះពិនិត្យជាក់ស្តែងលើស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ហើយបានស្តាប់សេចក្តីរាយការណ៍ពីអភិបាលស្រុកទាំងពីរ នៅសាលាឃុំពាមកោះស្នា កាលពីថ្ងៃទី ២៩ កញ្ញាកន្លងទៅនេះ។ ឯកឧត្តមបានបន្ថែមថា៖ ក្នុងនោះមានកត្តាចម្បងៗ ដទៃទៀត គឺត្រូវតាមដានកម្រិនទឹក ។ ដោយទឹកឡើងក៏ត្រូវតាមដាន និងស្រកក៏តាមដាន ប្រសិនបើទឹកលឿនប្រឈមខ្វះទឹកធ្វើស្រែ និងកត្តាអាកាសធាតុ ចាំបាច់ត្រូវរកវិធីស្ទាក់ទឹកទុក ដើម្បីស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋ។ ជាមួយនោះសូមបន្តណែនាំអប់រំ ប្រជាពលរដ្ឋយើងបន្តការប្រុងប្រយ័ត្ន លើផ្ទះ ឬលំឋានជាប់មាត់ទន្លេ និងកៀកនឹងច្រាំងទន្លេ ពិសេសប្រាប់មេភូមិ ជួយណែនាំឱ្យបានដល់គ្រប់ខ្នងផ្ទះ និងរក្សាអនាម័យ សុខភាព ព្រមទាំងមើលថែកុមារ រួចផុតពីការលង់ទឹក។ ឯកឧត្តមបានបន្តថា៖ សូមឱ្យអាជ្ញាធរសហការជាមួយ មន្រ្តីជំនាញចុះស្រង់ប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ត្រឹមត្រូវ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ :ពលរដ្ឋម្នាក់រងរបួសធ្ងន់បន្ទាប់ពីជាន់មីនបណ្តាលឲ្យផ្ទុះដាច់ជើងម្ខាងនៅចំណុចតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។គ្រោះថ្នាក់នោះកើតឡើងតាំងពីវេលាម៉ោង៣និង៤០នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុន្តែដំណឹងនេះទើបកងកម្លាំងបញ្ចេញនៅថ្ងៃទី២៧ខែកញ្ញា។ នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ យឹមសុភាព ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសិលាខ្មែរ  ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ មុខរបរកម្មករ ។ មុនកើតហេតុជនរងគ្រោះបានចូលទៅកាប់ឈើក្នុងចម្ការមីននៃព្រំដែនកម្ពុជា-ថៃ បានដើរជាន់មីនបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ដាច់ជើងខាងស្តាំ ។ ភ្លាមៗនោះមានកម្លាំងនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៩១១ នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យនិងកម្លាំងយោធាកងការពារព្រំដែនលេខ៥០៥ កងទ័ពកងពលតូចថ្មើរជើងលេខ៥១ នៅក្បែរនោះ បានជួយនាំគ្នាចូលទៅយកជនរងគ្រោះចេញពីតំបន់គ្រោះថ្នាក់ដឹកតាមរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកស្រុកអូរជៅ ដើម្បីបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត នៅស្រុកមង្គលបូរីភ្លាមៗផងដែរ ។ លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមព្រំដែនឬពលករ សូមកុំឲ្យដើរចូលក្នុងព្រៃទៅរកឬឆ្លងកាត់តំបន់ហាមឃាត់និងខ្សែបន្ទាត់ឬច្រករបៀងព្រំដែនដែលជាចម្ការមីន តំបន់សង្ស័យមានមីន ព្រោះវាងាយបង្កគ្រោះថ្នាក់ណាស់។ ទោះយ៉ាងណា ករណីខាងលើ លោកថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំនិងអធិការដ្ឋាននគរបាលស្រុករបស់លោក មិនមានតួនាទីនៅតំបន់ព្រំដែនទេ៕