ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនអកហ្សឺនឹងរថយន្តធុនធំបើកច្រឡំផ្លូវរួចបើករ៉ឺយ៉ែថយក្រោយវិញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៤ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅចំណុចរង្វង់មូលចោមចៅ ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿងក្បាលពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-6394បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម ។ខណៈពេលបើកមកដល់ចំណុចកើតហេតុគល់ស្ពានអាកាសចោមចៅបម្រុងបួងចង្កូតបត់ចូលតាមផ្លូវក្រោមស្ពានអាកាសចោមចៅក៏ច្រឡំផ្លូវ រួចបើករថយន្តថយមកក្រោយវិញ ស្របពេលនោះមានម៉ូតូ១គ្រឿងម៉ាក ADV ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1KK -1604 បើកដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយតាមបណ្តោយផ្លូវជាតិលេខ៤ស្របទិសគ្នាពីលិចមកកើតក្នុងល្បឿនលឿន។ លុះបើកមកដល់ចំណុចកើតហេតុក៏ជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំពីក្រោយរថយន្តយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលរងរបួសឲ្យធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកអ្នកបើករថយន្តត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកធ្វើកាវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីទាំងពីរធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះរោងចក្រមួយកន្លែង ព្រមទាំងបន្តរាលដាលទៅរោងចក្រមួយទៀតដែលនៅក្បែរនោះ ផ្អើលប្រជាពលរដ្ឋនាំគ្នាសុំរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ទាំងកណ្តាលអធ្រាត្រ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហុយយ៉ាងខ្លាំងចេញពីបរិវេណខាងក្នុងរោងចក្រផលិតកាតុង លុះមួយសន្ទុះក្រោយមកក៏ស្រាប់តែមានអណ្តាតភ្លើងក្រហមឆាបឆេះខ្លាំងឡើងៗបង្កការភ្ញាក់ផ្អើលដល់កម្មករដែលស្នាក់នៅក្នុងនោះនាំគ្នាជួយយកទឹក និងបំពង់ឧស្ម័នពន្លត់អគ្គិភ័យអន្តរាគមន៍ជាបណ្តោះអាសន្ន រួចរាយការណ៍ជូនសមត្ថកិច្ចដើម្បីសុំរថយន្តពន្លត់អគ្គិភ័យតែម្តង។ បន្ទាប់ពីទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងឆ្ពោះទៅកាន់ទីតាំងកើតហេតុដើម្បីធ្វើការអន្តរាគមន៍បាញ់ពន្លត់ ព្រមទាំងសុំការសហការពីរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០បន្ថែមទៀត ដើម្បីទៅដល់គោលដៅឲ្យបានឆាប់រហ័ស។ បើទោះជាយ៉ាងណាករណីអគ្គិភ័យនេះនៅមិនទាន់រលត់ទាំងស្រុងនោះទេ ព្រោះរោងចក្រកាតុងបានឆាបឆេះរាលដាលដល់រោងចក្រផលិតសម្លៀកបំពាក់១ទៀតដែលស្ថិតនៅជាប់គ្នានោះបណ្តាលឲ្យប៉ះពាល់ប្រមាណ៣០ភាគរយ ប៉ុន្តែមិនបានបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ។ នៅក្នុងការអន្តរាគមន៍នេះមានការចូលរួមពីលោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង និងបានផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងស្ថានការណ៍ ដើម្បីទប់ស្កាត់កុំឲ្យភ្លើងបន្តរាលដាលទៅទីតាំងផ្សេងទៀត។ ចំពោះមូលហេតុនៃការឆាបឆេះនេះនិងទំហំនៃការខូចខាត មន្ត្រីជំនាញអគ្គិភ័យនិងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕
ភ្នំពេញ៖វីឡាមួយកន្លែងស្ថិតនៅបុរីវីឡាទួលសង្កែ ក្បែរក្លឹបវាយកូនហ្គោល ត្រូវបានអគ្គិភ័យឆាបឆេះផ្សែងហុយខ្មួលខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងនៅម៉ោង ១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែតុលាឆ្នាំ ២០២៤ នៅចំណុចវីឡាលេខ J.៤៥ ក្នុងបុរីវីឡាទួលសង្កែ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមព័ត៌មានបានដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីវីឡាដែលម្ចាស់ចាក់សោទុកចោលមានផ្សែងហុយខ្មួលខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាង ហើយបានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍បាញ់ពន្លត់។ នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងបានចេញទៅអន្តរាគមន៍បាញ់ពន្លត់ ក្នុងនោះមានរថយន្តរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញចំនួន ៤គ្រឿង និងរថយន្តរបស់សាលាខណ្ឌឫស្សីកែវចំនួន១គ្រឿង។ ប្រភពខាងលើបានឲ្យដឹងទៀតថា អគ្គិភ័យនេះបណ្ដាលឲ្យសម្ភារមួយចំនួននៅក្នុងវីឡាខាងលើបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ទាក់ទិនការកើតមានអគ្គិភ័យនេះគេសង្ស័យថាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីខណៈដែលម្ចាស់ផ្ទះចាក់សោទុកចោល៕
ដោយ : បន្ទាយ កំពង់ឆ្នាំង៖ ក្រោមការបញ្ជាពីគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចជំនាញទាំងក្នុងខេត្តនិងស្រុក បានបន្តការបង្ក្រាបនិងទប់ស្កាត់បទល្មើសដែលផ្ទុយពីច្បាប់នេសាទគ្រប់ទម្រង់ទាំងនៅរដូវបិទនិងរដូវបើកនេសាទ។ កាលពីថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថស្រុកជលគីរី ដឹកនាំដោយវរសេនីយ៍ត្រី គង់ សុភិន មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយអភិបាលរងស្រុក ម៉ុត ម៉េង ចុះបង្ក្រាបបទល្មើសនេសាទប្រើបង្គោលនិងស្បៃមុងនៅចំណុចក្រោយភូមិឫស្សីដង្គួច និងក្រោយភូមិកំពង់ខ្លាញ់ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថបានបង្ក្រាបបទល្មើសនេសាទស្បៃមុងចំនួន ៧ កន្លែង ប្រវែងសរុប ២២០ ម៉ែត្រ និងលូស្បៃមុងចំនួន ៧ លូ បង្គោលចំនួន ១១៥ ដើម។ ក្រុមការងារបានចាក់លែងកូនត្រីចំនួន ១៥ គីឡូក្រាម ចូលបឹងធម្មជាតិវិញ និងបំផ្លាញសម្ភារដែលក្រុមឧក្រិដ្ឋប្រើប្រាស់នៅកន្លែងកើតហេតុ។ បច្ចុប្បន្នសមត្ថកិច្ចមានកម្លាំងចំនួន ១៣ នាក់ និងប្រើប្រាស់មធ្យោបាយផ្ទាល់ដូចជា កាណូតបាឡាស្មាច់ចំនួន ៤ គ្រឿង។ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងបានសង្កេតឃើញការបង្ក្រាបបទល្មើសនេសាទជាច្រើនករណីកន្លងមក ដោយកម្លាំងសមត្ថកិច្ចចម្រុះ បន្តធ្វើការបង្ក្រាបយ៉ាងស្វិតស្វាញនិងសកម្មដែរ ៕
ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង: ឆេះផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនខ្នងនៅរំលងអធ្រាត្រ លើតំបន់អាងកំពីងពួយ ខូចខាតអស់ទ្រព្យសម្បត្តិជិត ៣០ម៉ឺនដុល្លារ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា អគ្គិភ័យនេះបានកើតឡើងនៅអំឡុងវេលាម៉ោង ១១និង៣០នាទីជិតរំលងអធ្រាត្រថ្ងៃទី២៣ ឈានចូលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ នៅចំណុចសំណង់ទំនប់ទី២ ផ្សារកំពីងពួយ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ ករណីអគ្គិភ័យខាងលើនេះបានបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋទាំងស្រុងអស់ចំនួន ៥ខ្នង ក្នុងនោះខ្នងផ្ទះទី១ ម្ចាស់ផ្ទះឈ្មោះ មឿង ប៊ុនថន ភេទប្រុស អាយុ៥៨ឆ្នាំ ទំហំ ៤០x៦ម៉ែត្រ ធ្វើពីថ្មក្រោម ប្រក់ស័ង្កសី ខូចខាតទ្រព្យសម្បត្តិប្រមាណជា ២ម៉ឺនដុល្លារ, ខ្នងផ្ទះទី២ ម្ចាស់ផ្ទះឈ្មោះ មាស ញឿន ភេទប្រុស អាយុ៥២ឆ្នាំ ធ្វើពីដែកប្រក់ស័ង្កសី មានទំហំ ៥០.៥x៤០ម៉ែត្រ ខូចខាតជាង ៤ម៉ឺនដុល្លារ, ខ្នងផ្ទះទី៣ ម្ចាស់ផ្ទះឈ្មោះផាន់ ចំរើន ភេទស្រីអាយុ៥៣ឆ្នាំ ប៉ះពាល់ខូចខាតជាង ៣ម៉ឺនដុល្លារ, ខ្នងផ្ទះទី៤ ម្ចាស់ផ្ទះឈ្មោះ […]

ភ្នំពេញ៖ បុរសម្នាក់បានដើរទៅមើលមងជាមួយគេក៏ជ្រុលធ្លាក់រណ្តៅទឹកជ្រៅ ហើយត្រូវបានអ្នកស្គាល់ជួយស្រង់ដែរ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ នៅអូជិតវត្តភ្នៀតសិម្ពលី ដែលស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ សពមានឈ្មោះ ស្រួច ស្រស់ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិកុលកោះស្នារ សង្កាត់ស្នោ ខណ្ឌកំបូលរាជធានីភ្នំពេញ ។ តាមប្រភពពត៌មានពីបុរសម្នាក់ឈ្មោះគង់ សំអឿន ដែលឃើញហេតុការណ៍ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកតាមគាត់ដើម្បីទៅមើលមង ហើយទីតាំងខាងលើមានរណ្តៅជ្រៅនៅជិតផ្លូវ ខណៈពេលគាត់កំពុងដើរមើលលមង ជនរងគ្រោះបានដើរចុះមើល ជាមួយគាត់ដែរដោយនៅឆ្ងាយពីគ្នាចម្ងាយប្រមាណជាង១០០ម៉ែត្រ ។ ប្រភពដដែលបានបន្តទៀតថា ខណៈពេលម្ចាស់កំពុងដើរមើល ចំណែកជនរងគ្រោះដើរជិតដល់រណ្តៅជ្រៅនៅជិតផ្លូវទំនប់ដែលទើបជីកថ្មី ក៏ស្រាប់តែបាត់ជនរងគ្រោះមិនឃើញ។គាត់ខំស្រែកហៅតែមិនឮជនរងគ្រោះឆ្លើយតប ហើយនៅជិតនោះមានអ្នកដាក់មងនៅក្បែរដែរ តែពេលសួរនាំទៅគេថាមិនបានឃើញជនរងគ្រោះ ទើបមានការសង្ស័យបាននាំគ្នាដើររកមើល ហើយក៏ប្រទះឃើញជនរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ ក៏នាំគ្នាលើកជនរងគ្រោះដាក់លើផ្លូវទំនប់ដើម្បីធ្វើចលនា តែជាអកុសលទោះជួយសង្គ្រោះបឋមយ៉ាងណាក៏មិនអាចជួយជនរងគ្រោះបានដែរ ។ភ្លាមៗនោះបានទាក់ទងទៅសាច់ញាតិនិងក្រុមគ្រួសារជនរងគ្រោះមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជាបន្តបន្ទាប់ ។ ប្រភពពត៌មានពីក្រុមគ្រួសារជនរងគ្រោះបាននិយាយប្រាប់ថា ជនរងគ្រោះមានសតិមិនប្រក្រតី តែងតែមកមើលមងជាមួយបុរសម្នាក់ឈ្មោះគង់ សំអឿន ខាងលើជាញឹកញាប់ផងដែរ តែធ្វើម្តេចព្រោះគាត់ជាមនុស្សមានសតិមិនប្រក្រតី ។ បន្ទាប់ពីកម្លាំសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់ ឃើញហេតុការណ៍ខាងលើ […]
ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ សមត្ថកិច្ចបានរៀបចំបញ្ជួនសាកសពបុរសជនជាតិវៀតណាមអាយុប្រហែល ៣០ ឆ្នាំម្នាក់ ដែលបានស្លា.ប់ដោយបាក់.ក ដែលប្រជាពលរដ្ឋបានប្រទះឃើញនៅក្នុងចម្ការដំឡូង ស្ថិតក្នុងភូមិពន្លាគ ឃុំចុងជាច ស្រុកតំបែរ កាលពីរសៀលថ្ងៃទី២១ តុលានោះ ទៅកាន់នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ពីការប្រទះឃើញសាកសពនៅទីតាំងខាងលើ សមត្ថកិច្ចបានធ្វើការកំណត់ភិនភាគលើសាកសព ថាជាមនុស្សប្រុស អាយុប្រហែលជាង ៣០ ឆ្នាំជាជនជាតិវៀតណាម។ តាមកោសលវិច័យបឋមរបស់ជំនាញ នគរបាល បច្ចេកទេស និងគ្រូពេទ្យបង្ហាញថាជនរងគ្រោះបានស្លាប់ដោយបាក់.ក។ ជាមួយនោះលើខ្លួនសាកសពបានបន្សល់ទុកទូរសព្ទដៃម៉ាក iphone មួយគ្រឿង និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន៕
ដោយ : បន្ទាយ កំពង់ធំ៖សមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលឃុំសំព្រោជស្រុកស្ទោងបានឲ្យដឹងថ្ងៃទី២១ខែតុលាថា ជនបង្កឈ្មោះ គង់ សារ៉ុម អាយុ២៦ឆ្នាំនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ មុនកើតហេតុជនដៃដល់(ជាអតីតប្តី ដែលប្រពន្ធសុំលែង កាលពីពេលកន្លងមកនេះ) មុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះ សួរសុំយកឯកសារសំបុត្របញ្ជាក់កំណើតកូន តែជនរងគ្រោះប្រាប់ថា មិនឱ្យទេ រួចជនសង្ស័យប្រាប់ជនរងគ្រោះថា ចឹងមានតែចាំជួបទៅសាលាឃុំ ។ ជនសង្ស័យ បានសួរជនរងគ្រោះបន្តទៀតថា រាល់ថ្ងៃនៅណា? ជនរងគ្រោះឆ្លើយថា នៅភ្នំពេញ ? ជនសង្ស័យនិយាយបន្តថា បើទៅភ្នំពេញមានតែទៅជួបប្រុស។ ភ្លាមនោះជនរងគ្រោះបិតទូរស័ព្ទ បិតលេខជនសង្ស័យមិនឱ្យខលចូលតែម្តង ទើបជនសង្ស័យមកដល់ផ្ទះជនរងគ្រោះ ហើយធ្វើសកម្មភាពកាប់នឹងចាក់ជនរងគ្រោះ ។ សូមបញ្ជាក់ថា ស្របពេលនោះ ជនសង្ស័យបានផឹកស្រាបៀរជាមួយគ្នីគ្នា៤នាក់ ។ លុះដល់ម៉ោងប្រហែល១២យប់ថ្ងៃទី២០ខែតុលា ឆ្នាំ២០២៤ ក៏បានខ្ចីម៉ូតូមិត្ដភ័ក្រ្ដ១គ្រឿង និងមានដំបងទីបប្រវែងកន្លះម៉ែត្រ ជិះពីភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ទៅឈប់មុខផ្ទះជនរងគ្រោះ ភូមិឃុំខាងលើ។ សមត្ថកិច្ចនគរបាលអោយដឹងថា: ជនសង្ស័យបានវាយបុកទំលុះទ្វារឈើខាងក្រោយផ្ទះ ហើយបានយកកាំបិតចិតបន្លែរបស់ជនរងគ្រោះទុកនៅចង្រ្កានបាយនិងដំបងទីបចូលទៅកាប់និងចាក់លើជនរងគ្រោះ ត្រូវចំក្បាល៣កន្លែង និងដៃសងខាង។ សមត្ថកិច្ចបន្តថា: នេះជាករណីប៉ុនប៉ុងឃាដកម្មមួយ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេយីហោ ហូលីវូត(B9 KTV) ដោយឃាត់មនុស្ស៤នាក់ ដែលប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ខារ៉ាអូខេខាងលើ កាលពីរំលងអធាត្រឈានចូលថ្ងៃទី២០ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ កែវ ដូល អធិការរងនគរបាលក្រុងប៉ោយប៉ែត ទទួលផ្នែកប្រឆាំងគ្រឿងញៀនបានឲ្យដឹងនៅថ្ងៃទី២១ ខែតុលាថា : ដោយមានការចុះផ្សាយពីសារព័ត៌មានថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅ ខេ ធី វី និងក្លឹបមួយកន្លែងយីហោហូលីវូត ។ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងមានការការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យបានចុះទៅដល់ទីតាំង។ ពេលចុះទៅដល់ ឃើញមានមានចងខ្សែនិងដាក់ស្លាកហាមចូលនៅមាត់ទ្វារចូល និងពុំមានភ្លើងបើកនោះទេ។ ដោយមានការសហការជាមួយសន្តិសុខ ដែលមើលការនៅទីនោះ កម្លាំងបានចូលទៅត្រួតពិនិត្យ ឃើញមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់ យីហោDIOR ឃាត់ខ្លួនបានចំនួន៨នាក់/ស្រី៤នាក់ សម្ភារនិងវត្ថុតាងមាន៖ ១-ថង់កឹបសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ (ប្រើប្រាស់អស់), ២-ទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀន០១, […]
ដោយ : បន្ទាយ ភ្នំពេញ ៖ ដោយអនុវត្តតាមគំរូដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរយៈពេលជិត១ខែ រហូតកំណត់មុខសញ្ញាបាន ឈានដល់ការបង្ក្រាបជាក់ស្តែង០២យប់ ០២ថ្ងៃ ឆែកឆេរទីតាំងចំនួន ០៤ បានរកឃើញគ្រឿងញៀនចម្រុះជិត ១០០គីឡូក្រាម។ នេះក៏មានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ តាមរបាយការណ៍របស់អាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថ្ងៃទី២០ខែតុលាថា : គិតត្រឹមថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៤ ជំនាញបានធ្វើការបិទបញ្ចប់ការស៊ើបអង្កេត ក្នុងលទ្ធផលដូចខាងក្រោម៖ ឃាត់ខ្លួនជនជាតិចិនចំនួន ០៤នាក់ (ប្រុស០៣ ស្រី០១) ពាក់ព័ន្ធគ្រឿងញៀន។ ក្នុងនោះចាប់យកវត្ថុតាង គ្រឿងញៀនចម្រុះសរុប ១០០គីឡូ ៧ខាំ ៥៦.១០ក្រាម (ថ្លឹងទាំងសម្បក) ។ ក្រោយពេលធ្វើតេស្តនិងដកសម្បកថង់រួច គ្រឿងញៀនសរុបមានចំនួន ៩៥គីឡូ ៩ខាំ ៥៤.៥០ក្រាម ព្រមទាំងសម្ភារពាក់ព័ន្ធនឹងការវេចខ្ចប់គ្រឿងញៀងជាច្រើនទៀត។ […]

ភ្នំពេញ៖ ជនសង្ស័យលួចម៉ូតូដែលគេភ្ជាប់ប្រព័ន្ធជីភីអេសបានមួយថ្ងៃ ត្រូវបានក្រុមសាច់ញាតិ តាមឃាត់បានម្នាក់នៅខណ្ឌឫស្សីកែវ ហើយប្រគល់ឲ្យសមត្ថកិច្ចនិងតាមស្រាវជ្រាវឃាត់បានម្នាក់ទៀតនៅខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧យប់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៤ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ យ៉ែម ទី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកហាងចិន ស្នាក់នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ មានស្រុកកំណើតនៅ ភូមិ ប៉ើសឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ម៉ូតូដែលជនសង្ស័យលួចកាច់ក នោះម៉ាកឌ្រីមសង់ស៊េរី២០១៦ ពណ៌ខ្មៅពាក់ផ្លាកលេខ តាកែវ1K-3725 ។ ជនសង្ស័យទី១ឈ្មោះ ឆេង អ៊ី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ជនសង្ស័យទី២ ឈ្មោះ ពេជ្រ វុទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ […]
ដោយ ៖ បន្ទាយ ប៉ៃលិន ៖ បាក់ទំនប់បង្កជាទឹកជំនន់លិចផ្ទះរបស់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារនៅចំណុចអូររអិល ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាល្ងាចបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីម៉ោងជាង៣រសៀលថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៤ ។ នេះបើតាមប្រភពពីប្រជាពលរដ្ឋក្នុងវីដេអូតាមបណ្តាញសង្គមនិងបានប្រាប់សារព័ត៌មាន។ ពលរដ្ឋបានឲ្យដឹងថា៖ ជំនន់បង្កពីការបាក់ទំនប់នោះ កើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីម៉ោង៣រសៀលថ្ងៃទី១៨ខែតុលា ។ទឹកហូរខ្មួលខ្មាញ់បានបុកចូលផ្ទះនិងភូមិអ្នកស្រុក ហើយហក់ឡើងហៀរឆ្លងថ្នល់។ ចំណែកខាងមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចវិញ ខ្លះថានោះជាជនន់ផ្លេកបន្ទោរ ដោយសារកម្រិតទឹកភ្លៀងធ្លាក់មកខ្លាំង។ ចំពោះមុខនេះ មន្ត្រីនិងអ្នកពាក់ព័ន្ធបានតស៊ូសង្គ្រោះ ស្វែងរកជនជនរងគ្រោះ ពិសេសកុមារ មនុស្សចាស់និងស្ត្រី បិទបណ្តាញភ្លើង និងជញ្ជូនទ្រព្យសម្បត្តិដែលអាចយកបាន។ ប៉ុន្តែមកទល់ព្រលប់ថ្ងៃដដែល គេនៅមិនទាន់ដឹងថាមានជនរងគ្រោះប៉ុន្មាននាក់និងបង្កខូចខាតកម្រិតណានៅឡើយទេ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធីនិងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញនៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈនាយរងការិយាល័យ ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ១១នាក់/ស្រី ០៥នាក់ (ខ្វះប្រកាសបណ្តេញចេញ) ពីបទលួចឆ្លងដែន(គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ។ ប្រភពព័ត៌មានបានឲ្យដឹងកាលពីថ្ងៃទី១៨ខែតុលាថា: យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯកJARUDA TONPRANG ឋានៈនាយរងផ្នែកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕
ដោយ : បន្ទាយ ព្រំដែនកម្ពុជា-ថៃ៖ សាកសពពលករខ្មែរចំនួន៤នាក់ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្រះកែវប្រទេសថៃត្រូវបានបញ្ជូនតាមច្រកទ្វារអន្តរជាតិភ្នំដីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ខេត្តបាត់ដំបង។ យោងប្រភពពីស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃបានឲ្យដឹងថា៖ សាកសពជនរងគ្រោះ៤នាក់រួមមាន៖ ១.ឈ្មោះ សុផាន ភេទប្រុស អាយុ២៤ឆ្នាំ, ២.ឈ្មោះ ផុន សុផាត ភេទប្រុស អាយុ២០ឆ្នាំ ៣.ឈ្មោះ ផាត សុភុត ភេទប្រុសអាយុ២ឆ្នាំ(ត្រូវជាកូនប្រុសឈ្មោះផុន សុផាន) រស់នៅភូមិក្រមុំមូល ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប, ៤.ឈ្មោះ អ៊ុត សុខម៉េង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ.ឃុំសារ៉ាកូ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកថៃបានឲ្យដឹងថា ៖ កាលពីថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៤ នៅភូមិសាស្ត្រស្រុកខ្លងហាត ខេត្តស្រះកែវប្រទេសថៃ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តថៃដឹកពលករខ្មែរក្នុងគោលដៅទៅកាន់ខេត្តណាក់បូរីបានបុកជាមួយរថយន្តថៃបើកបរលក្ខណៈគ្រួសារបណ្តាលឲ្យស្លាប់មនុស្ស៤នាក់ក្នុងនោះមានក្មេងម្នាក់ជាពលករខ្មែរ និងជនជាតិថៃរបួសធ្ងន់ស្រាល៥នាក់ ត្រូវបានសង្គ្រោះ។ ប្រភពបន្តថា៖ ក្រោយមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តថៃបុកគ្នាបណ្តាលពលករខ្មែរ៤នាក់ស្លាប់ មន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃបញ្ជូនសាកសពពលករខ្មែរតាមច្រកទ្វារអន្តរជាតិភ្នំដី-ខាវឌិន ខេត្តស្រះកែវ- […]
ដោយ : បន្ទាយ បាត់ដំបង៖ សមត្ថកិច្ចអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៧នាក់ពីបទជួញដូរនូវសាធាតុញៀនដោយខុសច្បាប់ពីរករណីផ្សេងគ្នា។ កិច្ចប្រតិបត្តិការខាងលើនេះ ករណីទី០១ធ្វើឡើងនៅវេលាម៉ោង០៨និង៤០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់៖ ១-ឈ្មោះ សយ ស្រស់ ហៅកណ្តុរ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង, ២-ឈ្មោះ សន គឹមស៊ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិទួលស្មួល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ វត្ថុតាងដកហូតមាន៖ ១-គ្រឿងញៀនម្សៅក្រាមពណ៌សថ្លា ( ice )ចំនួន០៦កញ្ចប់ ទម្ងន់ ៤៦៧.២៣ក្រាម ,២-ម៉ូតូ០១គ្រឿង ,៣-រថយន្ត០១គ្រឿង,៤-ជញ្ជឹងថ្លឹងគ្រឿងញៀន ០១គ្រឿងនិង ៥-ទូរសព្ទ០២គ្រឿង។ ករណីទី០២ធ្វើឡើងនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ […]

ដោយ៖បន្ទាយ ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន០២ករណីផ្សេងគ្នា។ នេះបើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងកាលពីថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៤ ។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖ ករណីទី១៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០៣នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀននៅចំណុចទល់មុខព្រលានយន្ដហោះ លើផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនិងបន្ទប់ជួលលេខ ៥,១៣,១៤ ភូមិរោងចក្រ សង្កាត់គោកឃ្លាង និងបន្តទៅឆែកឆេរបន្ទប់ជួលគ្មានលេខ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាសរុបចំនួន ១១កញ្ចប់, ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១, ឧបករណ៍ប្រើប្រាស់គ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។ ជនទាំង០៣នាក់ រួមមាន ៖ ១.ឈ្មោះ យ៉ា រ៉ូហ្សិត ភេទប្រុស អាយុ ៣៤ឆ្នាំ, ២.ឈ្មោះ សាយ វិបុល ភេទប្រុស អាយុ ២៧ឆ្នាំ, ៣.ហឿន […]
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ នៅវេលាម៉ោង០១ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងបន្ទាន់របស់ជនរងគ្រោះឈ្មោះ ស៊ុន សៀវអេង ភេទស្រី អាយុ៣៧ឆ្នាំ ស្ដីពីករណីចោរលួចម៉ូតូ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ភ្លាមៗនោះកម្លាំងបានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ខន ដាវ ភេទប្រុស អាយុ១៨ឆ្នាំ រួមទាំងដកវត្ថុតាងម៉ូតូ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ ។ ក្រោយពីស្ដាប់ចម្លើយជនសង្ស័យ កម្លាំងជំនាញទទួលបានតម្រុយនៃបទល្មើសពាក់ព័ន្ធលួចម៉ូតូ ហើយយកទៅលក់នៅកន្លែងទទួលទិញនិងបញ្ចាំមួយកន្លែង។ បន្ទាប់មកលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានគោរពរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សុំគោលការណ៍និងសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការស្រាវជ្រាវ និងឆែកឆេរទីតាំងទទួលផលចោរកម្មមួយកន្លែងនោះស្ថិតនៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង ព្រមទាំងមានកិច្ចសហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងម្ចាស់ទីតាំងផងដែរ ពេលកម្លាំងត្រួតពិនិត្យ និងឆែកឆេរទីតាំងខាងលើនោះរកឃើញមានម៉ូតូចំនួន៣១គ្រឿង […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :យោងតាមពាក្យបណ្ដឹងលេខ៖១១ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ របស់ដើមបណ្ដឹងឈ្មោះ ជឿម ស្រីអូន (យ៉ា) ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណី ឃាតកម្ម ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ គឺ បង្កឡើងដោយឈ្មោះ ស្រង់ សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ ដែលយកចបជីក វ៉ៃទៅលើក្បាលប្អូនបង្កើតរបស់ខ្លួនឈ្មោះ ស្រង់ នុត្រា (ឡុង) ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសចំនួន០៣កន្លែង បណ្ដាលឱ្យស្លាប់។ ក្រោយពីទទួលបានពាក្យបណ្តឹង និងទទួលបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា […]
ដោយ : បន្ទាយ កំពង់ធំ៖ ផ្ទះមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង រួមទាំងសម្ភារ និងលុយកាក់មួយចំនួនធំ។ ករណីនេះនៅម៉ោងប្រមាណ១១ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ ប្រភពពីសមត្ថកិច្ចឲ្យដឹងថា : ម្ចាស់ផ្ទះមានឈ្មោះ សាយ ឆេងហ៊ី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។ សម្ភារខូចខាតរួមមានផ្ទះ០១ខ្នង ទំហំ ៥ម៉ែត្រx១២.៥០ម៉ែត្រ (ធ្វើពីឈើប្រក់ស័ង្កសី), លុយខ្មែរ ៩០០.០០០រៀល និងសម្ភារប្រើប្រាស់មួយចំនួនធំ ។ករណីនេះមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ គួរបញ្ជាក់ថា ក្នុងពេលកើតហេតុកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកស្ទោងចំនួន០៧នាក់ រថយន្ត០១គ្រឿង ម៉ូតូ០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃុន ភារៈ មេបញ្ជាការស្រុក រួមទាំងប្រជាពលរដ្ឋចេញសហការជួយពន្លត់អគ្គិភ័យនោះផងដែរ តែជាអកុសលភ្លើងឆេះខ្លាំងពេកទើបសង្គ្រោះពុំបាន៕
ដោយ៖ព្រះអង្គខ្មៅ បាត់ដំបង៖ ជនសង្ស័យឆ្លងខេត្ត ប្រុសស្រី ៣នាក់ដែលតែងតែបង្កការព្រួយបារម្ភគាស់ផ្ទះប្រជាពលរដ្ឋត្រូវសមត្ថកិច្ចឃាត់ខ្លួនបានអនុវត្តច្បាប់។ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងថា÷ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមកិច្ចសម្របសម្រួលដោយ ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកបានដឹកនាំកម្លាំងចម្រុះពាក់ព័ន្ធជាច្រើន មានកម្លាំងនគរបាលជំនាញស្រុកសង្កែ នគរបាលស្រុកគាស់ក្រឡ នគរបាលស្រុកមោងឬស្សី នគរបាលស្រុករតនមណ្ឌល សហការជាមួយជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោក វរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល រួមជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនផងដែរកាលថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៤ កន្លងមកនេះឋិតនៅភូមិអូរគ្រាត ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានចុះស្រាវជ្រាវកំណត់មុខសញ្ញា និងស្ទាក់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន ៣នាក់ ក្នុងចំណោមបក្ខពួកចំនួន ៥នាក់មកសាកសួរនៅស្នងការដ្ឋាន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ ) ជាច្រើនករណី។ […]
