ដោយ : បន្ទាយ បន្ទាយមានជ័យ: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កាលពីម៉ោង២និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ករណីហិង្សាដោយចេតនាប្រព្រឹត្តនៅសួនតេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្កដោយក្រុមក្មេងទំនើង០២ក្រុមប្រដាប់ដោយកាំបិត បានដេញកាប់គ្នាទៅវិញទៅមក។ ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុ កំណត់មុខសញ្ញាជនសង្ស័យរហូតដល់វេលាម៉ោង០៨និង៣០នាទី ថ្ងៃខែឆ្នាំដដែល បានឃាត់ខ្លួនបានចំនួន០២នាក់។ ជនសង្ស័យរួមមាន៖ ១-ឈ្មោះ សម្បត្តិ ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ និង២-ឈ្មោះ ស៊ាត សុខអាន ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងមាន៖ ១.កាំបិតកៃច្នៃ ប្រវែង១១២ សង់ទីម៉ែត្រ ចំនួន០១ដើម, ២.ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1Q-5238 ចំនួន០១គ្រឿង, ៣.ទូរសព្ទ ម៉ាកVIVO ពណ៌ទឹកសមុទ្រ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត បានទទួលពាក្យបណ្ដឹងពីឈ្មោះ សឿន ស្រីនាង ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះឈ្មោះ ភាន់ សុភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ បានប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យ០១ក្រុម មានគ្នាប្រហែល១២នាក់ ស្តីពីករណីលួចម៉ូតូដោយប្រើហិង្សា ប្រព្រឹត្តកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ក្រោយពីទទួលបានបណ្ដឹង កម្លាំងការិយាល័យជំនាញបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបានថាពួកគេគេចខ្លួនទៅក្រុងប៉ោយប៉ែត។ រហូតដល់វេលាម៉ោង០០និង៣០នាទីឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៨នាក់ ក្នុងចំណោមបក្ខពួក១០នាក់ រួមមាន៖ ១-ឈ្មោះរុន ញឹង(ដា) ភេទប្រុស អាយុ២០ឆ្នាំ ,២-ឈ្មោះសាទ វីរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ,៣-ឈ្មោះហុង លីហួរ (ហួរ ជ័រ) ភេទប្រុស […]
ភ្នំពេញ៖ យានដ្ឋានជួសជុលរថយន្ត MH ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឱ្យរថយន្តមួយគ្រឿងរងការខូចខាតរួមជាមួយសម្ភារមួយចំនួនទៀត។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤ នៅចំណុចយានដ្ឋានអឹមអេច MH ស្ថិតនៅតាមផ្លូវបេតុងខាងក្រោយស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆេះ ចេញពីរថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅនៅក្នុងយានដ្ឋានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចទាក់ទងរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍។ តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលពុំបណ្តាលឲ្យឆេះរាលដាលឡើយ។ តាមនគរបាលបានឲ្យដឹងទៀតថា រថយន្តមួយគ្រឿងម៉ាកកូឡាត្រូវភ្លើងឆេះរងការខូចខាត និងពុំបណ្ដាលឱ្យឆេះរាលដាលទៅរថយន្តផ្សេងៗទៀតឡើយ។ ម្ចាស់យានដ្ឋានបានឲ្យសមត្ថកិច្ចដឹងថា អគ្គិភ័យនេះបណ្ដាលមកពីឆ្លងភ្លើងអាគុយ។ទោះបីជាយ៉ាងណាសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដោយឆែកកាមេរ៉ាសុវត្ថិភាព៕
ដោយ៖ ព្រះអង្គខ្មៅ ខេត្តស្ទឹងត្រែង៖កម្លាំងសមត្ថកិច្ចកាលពីយប់ថ្ងៃទី៣០តុលា បានឃាត់ខ្លួនជនជាតិឡាវម្នាក់ ក្នុងនោះដកហូតបានគ្រឿងញៀនដល់ទៅជាង៣០០ គីឡូក្រាម លើកំណាត់ផ្លូវជាតិលេខ ៧ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ សមត្ថកិច្ចរួមមាន កម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន ក ៩ ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនៃការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តនិងកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៧០១ បានបើកប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ពីប្រទេសឡាវចូលកម្ពុជាតាមផ្លូវគោក ឃាត់ខ្លួនជនសង្ស័យជនជាតិឡាវម្នាក់ រួមជាមួយវត្ថុតាងលើរថយន្តសង្ស័យមានគ្រឿងញៀនចំនួន ១៨ បេ ។ ប្រភពដដែលបន្តថា៖ ក្រោយកម្លាំងសមត្ថកិច្ចស្ទាក់រថយន្តសង្ស័យចំនួន ២ គ្រឿងដើម្បីត្រួតពិនិត្យរកឃើញវត្ថុតាងសង្ស័យ កម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងនិងមធ្យោបាយបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីត្រួតពិនិត្យតាមនីតិវិធី។ តាមសមត្ថកិច្ចឲ្យដឹងទៀតថា នាថ្ងៃទី៣០ តុលា២០២៤ដដែល ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចបានត្រួតពិនិត្យលើវត្ថុតាងនិងធ្វើតេស្តរកសារធាតុញៀន ជាក់ស្ដែងវត្ថុតាងដែលបានដកហូតគឺជាគ្រឿងញៀនប្រភេទកេតាមីន មានចំនួន ១៨បេ រស្មីនឹង ៣២០ដុំ ថ្លឹងទម្ងន់សុទ្ធ ៣១៥គីឡូនិង៧២៤.៨ក្រាម។ សមត្ថកិច្ចបន្ថែមថា៖ ជនសង្ស័យដែលបានឃាត់ខ្លួន ឈ្មោះ ឡៅ លី (lAO lEE) ភេទប្រុស ថ្ងៃកំណើត ថ្ងៃទី១១.០៦.១៩៩៧ ជនជាតិឡាវ ទីកន្លែងកំណើតប្រទេសឡាវ ។សម្ភារដកហូតរួមមានរថយន្តចំនួន ០២គ្រឿង […]
ដោយ៖សហការី យុវជនម្នាក់ បានជិះម៉ូតូ ក្នុងល្បឿនលឿន ជ្រុលទៅបុកកូនគោញីមួយក្បាល ដែលរត់ឆ្លងកាត់ផ្លូវបណ្តាលឲ្យគោនោះ ងាប់ភ្លាមៗនៅនឹងកន្លែង ហើយយុវជននោះរងរបួសជាទម្ងន់ ។ ករណីជិះម៉ូតូបុកគោងាប់នេះបានកើតឡើងកាលពីម៉ោងជាង៣រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះភ្លាមៗនោះគឺគេនៅមិនទាន់បានស្គាល់ឈ្មោះនៅឡើយទេ។ គេគ្រាន់តែបានដឹងថា មានអាយុប្រហែល១៥ឆ្នាំ មុខរបរជាអ្នករកត្រី មានទីលំនៅ ភូមិព្រៃសណ្តែក សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់ជើងខាងឆ្វេង។ ក្រោយពីគ្រោះថ្នាក់កើតឡើងភ្លាមៗយុវជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅកាន់មន្ទីពេទ្យ កុមាជាតិ៕

ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ រយៈពេលពីរថ្ងៃហើយខាងសមត្ថកិច្ចនៅមិនទាន់ប្រកាសរកឃើញរថយន្តធុនធំមួយគ្រឿងបើកបរលើផ្លូវសាធារណៈ គ្មានបំពាក់ភ្លើងស្តុបខាងក្រោយ ដែលបណ្តាលមន្រ្តីយោធាម្នាក់ជិះម៉ូតូបុកពីខាងក្រោយបាត់បង់ជីវិតនៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៤-២១៥ ស្ថិតក្នុងភូមិដួងទី១ ឃុំត្រមួង ស្រុកមេមត់ កាលពីម៉ោងជិត៧យប់ថ្ងៃទី ២៨ តុលាកន្លងទៅ។ ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកមេមត់បានឱ្យដឹងថា៖ ជនរងគ្រោះមន្រ្តីយោធាដែលបានស្លាប់នៅនឹងកន្លែងកើតហេតុជាបុរសឈ្មោះ ញ៉ែម សំអិត អាយុ ៥០ ឆ្នាំ មានទីលំនៅភូមិភូមិសាឡង់១ ឃុំដារ ស្រុកមេមត់ដែរ ដែលបានបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង 1R-7648។ ប្រភពព័ត៌មាននោះបានបន្តថា៖ ចំណែកខាងរថយន្តបានបើកគេចមិនត្រូវបានស្គាល់អត្តសញ្ញាណនោះ ប៉ុន្តែមន្រ្តីជំនាញស្រាវជ្រាវនៅក្រោយកើតហេតុបានសន្និដ្ឋានថាជាប្រភេទរថយន្តធំ និងគ្មានបំពាក់ភ្លើងស្តុបក្រោយនោះទេ៕
ខេត្តព្រះសីហនុ÷ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនស្រាលបង្កដោយខ្លួនឯង(ផ្ទុះកង់ក្រោយរេចង្កូតទៅបុករនាំងដែកខាងស្តាំដៃ)បណ្តាលឱ្យស្លាប់មនុស្ស១នាក់ ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា, រងរបួសធ្ងន់១នាក់ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា និងរងរបួសស្រាល៤នាក់ ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា៣នាក់ ជនជាតិខ្មែរ១នាក់។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៨និង០៥នាទី នៅលើផ្លូវល្បឿនលឿន ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៨-១២៩ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយករណីបង្កដោយខ្លួនឯង គឺរថយន្ដផ្ទុះកង់ក្រោយហើយរេចង្កូតទៅខាងស្តាំដៃជ្រុលទៅបុករនាំងដែកសុវត្តិភាពលើផ្លូវល្បឿនលឿន៕
រតនគិរី៖ តំណាងសហគមន៍ ជនជាតិដើម ភាគតិច គ្រឹង ចំនួន៤នាក់ នៅឃុំតាអងកាតេ ស្រុកកូនមុំ ខេត្តរតនគិរី កាលពីព្រឹក ថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៤ បានដាក់ពាក្យប្ដឹងមេប៉ុស្ដិ៍តាអងនិងមនុស្ស ៤នាក់ទៀត ទៅតុលាការ ខេត្តរតនគិរី ដោយចោទប្រកាន់ពីបទគុបគិតគ្នា និងដោះលែងអ្នកកាប់ឈើព្រៃអារក្ស។ ដើមបណ្ដឹង ទាំង៤នាក់នោះ មានឈ្មោះ ភា ឡៃចាំព្រី ,ឈ្មោះ ឌី ជួញ,ខាំ រំ និង សានី បូរី រីឯអ្នកដែលត្រូវគេប្តឹងនោះ រួមមាន ទី១/ ឈ្មោះ លី ម៉ានី កុលស័ក្ដ ជាមេប៉ិស្ដិ៍ រដ្ឋបាលឃុំតាអង ទី២/ឈ្មោះ សាអួយ ប៉ង ភេទប្រុស អាយុ៤១ឆ្នាំ ទី៣/ឈ្មោះណាន សាលី ភេទប្រុស អាយុ២៥ឆ្នាំ ទី៤/ឈ្មោះកំ ភិតតាក់ ភេទប្រុស អាយុ៣៥ឆ្នាំ និងទី៥/ឈ្មោះណៃ អាវ៉ៃ ភេទប្រុសអាយុ២០ឆ្នាំ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : លោកស្រីឧត្ដមសេនីយ៍ត្រី ចយ សាវី ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ បានដឹកនាំក្រុមបច្ចេកទេសអញ្ជើញចុះជួបសំណេះសំណាលដើម្បីដកស្រង់បទពិសោធផ្នែកបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ ពិនិត្យទីតាំងបន្ទប់ទិន្នដ្ឋានមេ និងសម្ភារបម្រើឱ្យប្រព័ន្ធតាមបញ្ជរបំពេញបែបបទចេញ-ចូលប្រទេសនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ នេះបើតាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតអោយដឹងកាលពីថ្ងៃទី២៨ខែតុលាឆ្នាំ២០២៤ ។ លោកស្រីនិងក្រុមការងារ ក៏ពិនិត្យជាពិសេសការងារពាក់ព័ន្ធការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង់អ្នកដំណើរ ស្ថានភាពបន្ទប់ប្រជុំVideo Conference និងប្រព័ន្ធបណ្ដាញ CCTV ផងដែរ នៅប៉ុស្តិ៍នគបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនោះ ៕
ដោយ: ព្រះអង្គខ្មៅ បាត់ដំបង: រថយន្តដឹកស្វាយថៃដែលតែងតែបើកបរលឿនៗដូចហោះ ខណៈចូលទិញកសិផលខ្មែរនៅតំបន់ព្រំដែន បានជ្រុលចង្កូតបុកត្រាក់ទ័រខ្មែរមួយគ្រឿងបណ្តាលឲ្យស្លាប់កសិករខ្មែរម្នាក់។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង ៦ល្ងាច ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ ឋិតនៅត្រង់ចំណុចភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ព័ត៌មានបឋមពីពលរដ្ឋនៅក្បែរទីតាំងកើតហេតុបានឲ្យដឹងថា÷ ករណីខាងលើនេះដំបូងឡើយគេបានឃើញរថយន្តដឹកផ្លែស្វាយរបស់ថៃមួយគ្រឿង បានបើកបរក្នុងទិសដៅពីកើតទៅលិច ស្របទិសដៅគ្នាជាមួយនឹងត្រាក់ទ័រខ្មែរមួយគ្រឿងទៀត បានបន្តិចស្រាប់តែរថយន្តថៃសង្ស័យម្ចាស់ងងុយដេកក៏បានជ្រុលចង្កូតទៅបុកត្រាក់ទ័រពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យប៉ើងធ្លាក់ពីគន្លងផ្លូវ និងស្នាមភ្លោះទាំងពីរជាមួយគ្នា ខាងត្រាក់ទ័របានប៉ើងធ្លាក់ភ្លាមៗស្រាប់តែរថយន្តកិនបណ្តាលឲ្យស្លាប់តែម្តង។ ជនរងគ្រោះភេទប្រុស មិនស្គាល់អត្តសញ្ញាណជាក់លាក់ដោយមិនមានប្រភពណាមួយអះអាងបញ្ជាក់ឲ្យបានដឹងឡើយ ។ ចំណែកលោក ហេង បារាំង អធិការស្រុកភ្នំព្រឹកបានត្រឹមចូលមើលប្រព័ន្ធតេឡេក្រាមហើយតែមិនឆ្លើយតប។ ប្រភពបន្ថែមថា÷ ក្រោយកើតហេតុភ្លាមៗកម្លាំងជំនាញមូលដ្ឋានបានចុះទៅនាំខ្លួនអ្នកបើកបរជនជាតិថៃម្នាក់ បច្ចុប្បន្នកំពុងសាកសួរដើម្បីកសាងសំណុំរឿងអនុវត្តតាមច្បាប់៕

ភ្នំពេញ ៖ បុរសម្នាក់បានធ្វើអត្តឃាតដោយលោតសម្លាប់ខ្លួនពីលើផ្ទះល្វែងជាន់ទី៣ ក្នុងបុរីពិភពថ្មីចំការដូង១ ផ្ទះលេខ៤១A ផ្លូវលេខ០៣ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ។ អ្នកលោតសម្លាប់ខ្លួនឯងនោះឈ្មោះ គង់ ស៊ីណា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៨A ផ្លូវM០៦ បុរីជីបម៉ុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឈ្មោះ លាម សុខឆេង ដែលរស់នៅក្បែrកន្លែងកើតហេតុបានឲ្យដឹងថា : នៅវេលាម៉ោងប្រហែលជិត៥ល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ខ្ញុំបានអង្គុយលេងនៅមុខផ្ទះ រួចបានងាកមើលទៅស្រាប់តែឃើញជននោះឈរនៅលើបង្កាន់ដៃផ្ទះជាន់ទី៣តែម្នាក់ឯង និងដើរទៅវិញទៅមក ហើយខ្ញុំក៏បានយកទូរសព្ទដៃចេញមកដើម្បីថត ពេលទាញទូរសព្ទចេញមកថតស្រាប់តែឃើញជននោះលោតចុះមកក្រោមបាត់ទៅហើយ រួចក៏មានមនុស្សផ្អើលឆោឡោចោមរោមមើល ទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ ។ បើយោងតាមការបំភ្លឺពីឈ្មោះ គង់ ស៊ីណៃ ភេទស្រី ជាប្អូនស្រីបង្កើតរបស់អ្នកលោតសម្លាប់ខ្លួនបានឲ្យដឹងថា : កាលពីអំឡុងឆ្នាំ២០០៩ បងប្រុសនាងខ្ញុំបានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានរយៈពេលប្រហែលកន្លះឆ្នាំ ក៏បានត្រឡប់មកវិញ ហើយមានបញ្ហាសសៃប្រសាទ ទើបក្រុមគ្រួសារនាងខ្ញុំនាំទៅមន្ទីរពេទ្យដើម្បីបើកថ្នាំរំងាប់អារម្មណ៍លេបជាប្រចាំ, កន្លងមកបងប្រុសនាងខ្ញុំធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងដោយចង […]
ភ្នំពេញ៖ រថយន្តដឹកឥដ្ឋ១គ្រឿងបានបើកបរក្នុងល្បឿនលឿន ស្របទិសគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែ១គ្រឿងដែលកំពុងបើកបរនៅខាងមុខ លុះពេលទៅដល់ត្រង់ចំណុចការដ្ឋានជួសជុលផ្លូវមួយកន្លែង ម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែបានគេចចេញពីការដ្ឋាននោះ ជាហេតុធ្វើឲ្យរថយន្តដឹកឥដ្ឋវាក់ ហើយខំគេចចេញពីម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែក៏រេចង្កូតបុកឡើងសួនពុះចែកទ្រូងផ្លូវ រួចបុកបង្គោលភ្លើង១ដើមបាក់ដួលទៅចំណែកផ្លូវម្ខាងទៀតបោកត្រូវរថយន្តកាមរីបាឡែន១គ្រឿងទៀតរងការខូចខាតស្រាល។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចក្លិបវាយកូនហ្គោលរ៉ូយ៉ាល់ភ្នំពេញ ស្ថិតនៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ អ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា រថយន្តបង្កខាងលើម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ផ្លាកលេខ យ1483ភព1 ជារថយន្តដឹកឥដ្ឋបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ហើយនៅមុនពេលកើតហេតុបានធ្វើដំណើរក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូងស្របទិសគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែ១គ្រឿង ។ លុះពេលទៅដល់ចំណុចកើតហេតុខាងលើមានការដ្ឋានជួសជុលផ្លូវមួយកន្លែង ហើយម៉ូតូសណ្ដោងរ៉ឺម៉កបានបើកគេចការដ្ឋាននោះជាហេតុធ្វើឲ្យរថយន្តដឹកឥដ្ឋខាងលើដែលកំពុងបើកលឿនស្រាប់ផងវាក់មិនអាចជាន់ហ្រ្វាំងឈប់ទាន់។ ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា រថយន្តនេះបានខំបើកគេចចេញពីម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែនោះ ទើបបណ្ដាលឲ្យរេចង្កូតបុកឡើងសួនពុះចែកទ្រូងផ្លូវទាំងកំរោល រួចបុកបង្គោលភ្លើងបំភ្លឺផ្លូវ១ដើមបាក់ដួលទៅចំណែកផ្លូវម្ខាងទៀត បោកត្រូវរថយន្តម៉ាកកាមរីបាឡែន១គ្រឿង ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជើង ប៉ុន្តែរថយន្តកាមរីបាឡែនរងការខូចខាតកាងមុខស្រាលប៉ុណ្ណោះ ។ ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ពុំមានមនុស្សណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នោះទេ ហើយក្រោយពេលកើតហេតុភាគីម្ចាស់រថយន្តកាមរីបាឡែនព្រមទទួលយកសំណងពីម្ចាស់រថយន្តដឹកឥដ្ឋចំនួន៥ម៉ឺនរៀល រួចបានបើកបន្តដំណើរទៅបាត់ស្រមោល ។ បន្ទាប់មក នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញបានចុះទៅធ្វើការវាសវែង រួចនាំយករថយន្តដឹកឥដ្ឋទៅរក្សាទុករង់ចាំដោះស្រាយជាមួយការខូចខាតសួនពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើងបំភ្លឺផ្លូវនៅពេលក្រោយ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៤ បានឲ្យដឹងថា ការិយាល័យព្រហ្មទណ្ឌបានបញ្ជូនជនសង្ស័យនិងសំណុំរឿងទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីនូវជនសង្ស័យ០៩នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ សូមរំលឹកថា នៅវេលាម៉ោ២១និង៣០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីប្រជាពលរដ្ឋស្ដីពីករណីហិង្សារវាងក្មេងស្ទាវចំនួនពីរក្រុមនៅចំណុចស្តង់ឣេតចាយ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ឣូរឫស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា : ក្រោយពីកម្លាំងទទួលបានព័ត៌នេះ លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៩នាក់ និងដកហូតវត្ថុតាងរួមមាន៖ កាំបិតផ្គាក់ដងឈើប្រវែង៨៤សង់ទីម៉ែត្រ ចំនួន០១ដើម, ដែកទីបប្រវែង១៥៥សង់ទីម៉ែត្រ ចំនួន០១ដើម, ដំបងដែកថ្នាំងឣំពៅប្រវែង ៨៣សង់ទីម៉ែត្រ ចំនួន០១ដើម និងដែកចង្រឹងបង្ឣួច ចំនួន០១ដើម ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។ ជនសង្ស័យទាណ០៩នាក់ ១-ឈ្មោះ សុទ្ថ សឿង ហៅម៉េង ភេទប្រុស ឣាយុ១៨ឆ្នាំស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឫស្សី ២-ឈ្មោះ សាន គីមយ៉េង ហៅម៉េង ភេទប្រុស ឣាយុ២៣ឆ្នាំ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ៣-ឈ្មោះ […]
ដោយ៖ព្រះអង្គខ្មៅ បាត់ដំបង÷ សត្វក្រពើធំមួយក្បាលបង្ហាញខ្លួនសំដិលលើកូនឈើមាត់ស្ទឹង រដ្ឋបាលឃុំមានជ័យ ស្រុកសំឡូតចេញសេចក្តីព័ត៌មានបន្ទាន់ឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន។ ការប្រកាសព័ត៌មានបន្ទាន់ដោយរដ្ឋបាលឃុំមានជ័យនេះកើតឡើងក្រោយមានការភ្ញាក់ផ្អើលពីមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅក្បែរដងស្ទឹង ឋិតក្នុងភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៤កន្លងមកនេះ។ ពលរដ្ឋដែលបានឃើញហេតុការណ៍បានអះអាងថា÷ សត្វក្រពើដែលខ្លួនប្រទះឃើញនេះមានទម្ងន់ប្រហាក់ប្រហែល ៦០ ទៅ៧០គីឡូក្រាម វាបានសំដិលខ្លួននៅលើកូនដើមឈើប៉ប្រះមាត់ទឹកស្ទឹង ហើយមួយសន្ទុះក្រោយមកវាក៏លូនចុះក្នុងទឹកបាត់តែម្តង។ ប្រភពខាងលើដដែលនេះអាជ្ញាធរឃុំមានជ័យ ស្រុកសំឡូតក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋក្នុងភូមិសាស្ត្រខាងលើគប្បីត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលដែលចុះទឹក នេសាទត្រី ឬចុះងូតទឹកជាដើមដើម្បីធានាបាននូវសុវត្ថិភាពរបស់ខ្លួន៕
ភ្នំពេញ៖ រថយន្តកុងតឺន័របើកបុកម៉ូតូចំពេញទំហឹងអូសទាំងម៉ូតូជាច្រើនរយម៉ែត្របណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និង២នាក់រងរបួស។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ កែងផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរស៣នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចស្តុបផ្សារដីហុយក៏ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំផ្លាកលេខបានបើកបរតាមបណ្តោយផ្លូវហាណូយ មកដល់ចំណុចកើតហេតុក៏បានបុកម៉ូតូចំពេញទំហឹង បណ្តាលឲ្យមនុស្សទាំង៣នាក់ខ្ទាតចេញពីម៉ូតូស្លាប់ម្នាក់និង២នាក់ទៀតរងរបួស ។ ចំណែករចយន្តកុងតឺន័រមិនព្រមឈប់ដោះស្រាយនោះទេ បានបន្តបើកទៅមុខទាំងម៉ូតូរបស់ជនរងគ្រោះនៅជាប់ផ្នែកខាងមុខបុកអូសជាច្រើនរយម៉ែត្រ រហូតមានអ្នកឃើញហេតុការណ៍នាំគ្នាជិះម៉ូតូដេញតាម តែតាមមិនទាន់ ព្រោះរថយន្តបង្កបើកលឿនពេក ។ លុះអ្នកដេញតាមបន្តជិះតាមដល់ស្តុបឱកាសខ្ញុំក៏បានជួបស្ត្រីម្នាក់ដែលជាអ្នកអនាម័យបោសសម្អាតផ្លូវ បានរៀបរាប់ថារថយន្តកុងតីន័រ១គ្រឿងនោះបើកបម្រុងបុកទាំងគាត់ទៀត ឃើញបើកគេចតាមផ្លូវស្តុបឱកាសខ្ញុំទៅបាត់ហើយ រួមទាំងមានម៉ូតូ១គ្រឿងកិនអូសជាប់ទៅជាមួយថែមទៀត ។ បន្ទាប់មក ពលរដ្ឋដែលដេញតាមបានជិះទៅកន្លែងដែលរថយន្តនោះបើកគេចក៏បានឃើញម៉ូតូរបស់ជនរងគ្រោះនៅកណ្តាលផ្លូវ តែរថយន្តបង្កបានបើកគេចខ្លួនបាត់ទៅហើយ ទំនងជាតៃកុងរថយន្តឈប់រួចយកម៉ូតូនោះចេញហើយបន្តគេចខ្លួន។ សពបុរសដែលស្លាប់ត្រូវបានសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុ និងធ្វើការទាក់ទងទៅកាន់ក្រុមគ្រួសារ ដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកបុរសរងគ្រោះ២នាក់ទៀត បានហៅកង់បីជិះទៅព្យាបាលរបួសដោយខ្លួនឯង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែង និងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវរករថយន្តបង្កនិងតៃកុងរថយន្តយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕

ភ្នំពេញ៖ រថយន្តតូយ៉ូតាព្រូសមួយគ្រឿងបើកលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករបាំងថ្មការដ្ឋានបណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ម្ចាស់រថយន្តសុំដោះស្រាយជាមួយម្ចាស់ការដ្ឋានភ្លាមៗដើម្បីបញ្ចប់រឿង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែតុលាឆ្នាំ២០២៤នៅតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ ដែលស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសន្តិសុខការដ្ឋានម្នាក់បានឲ្យដឹងថា នៅមុនពេលកើតហេតុ ការដ្ឋានខាងលើរដ្ឋាករទឹកកំពុងស្ថាបនាប្រព័ន្ធនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ហើយបានដាក់របាំងថ្មនិងរបាំជ័រព្រមទាំងដាក់ប្រព័ន្ធភ្លើងត្រឹមត្រូវ ដើម្បីបញ្ចៀសចរាចរនៅតាមដងផ្លូវ ហើយបន្ទាប់មកក៏ស្រាប់តែឃើញរថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ស មួយគ្រឿងបើកតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន។ លុះបើកមកដល់ចំណុចកើតហេតុក៏ស្រាប់តែជ្រុលទៅបុករបាំងថ្មនិងរបាំជ័រការដ្ឋានអូសប្រមាណជាង២០ម៉ែត្រ បណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងធ្ងន់ធ្ងរ ចំណែកខាងការដ្ឋានវិញរងការខូចខាតរាយប៉ាយពេញផ្លូវ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ថា ខណៈពេលគ្រោះថ្នាក់ភ្លាមៗខាងម្ចាស់រថយន្តព្រមទាំងខាងម្ចាស់ការដ្ឋានបានសម្របសម្រួលគ្នាភ្លាមៗដោយម្ចាស់ការដ្ឋានចេញថ្លៃការខូចខាតទាំងស្រុងបញ្ចប់នៅកន្លែងកើតហេតុភ្លាមៗ។ ក្រោយកើតហេតុ បន្ទាប់ពីការដោះស្រាយភ្លាមៗ ម្ចាស់រថយន្តបានចេញពីកន្លែងកើតហេតុភ្លាមៗរង់ចាំហៅរថយន្តដើម្បីស្ទូចយកទៅជួសជុលភ្លាមៗផងដែរ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុហត្ថក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានធ្វើប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្លឹបស្តារស៊ីធី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន ០២នាក់ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា: ជនសង្ស័យរួមមាន៖ ១-ឈ្មោះ គីតសុដា ផឺមសុវណ្ណ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(រក្សាទុកនិងប្រើប្រាស់), ២-ឈ្មោះ សូកាន់តា សាវ៉ាងវង់ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកក្នុងក្លឹប ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ប្រើប្រាស់)។ វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនប្រភេទម្សៅម៉ត់ពណ៌ស (កេតាមីន) ចំនួន ០៦ថង់កិប ទម្ងន់ ៥,៨២ក្រាម, ទូរសព្ទចំនួន ០២គ្រឿង […]
ដោយ : បន្ទាយ បាត់ដំបង៖សំណុំរឿងឃាត.កម្មគិតទុកជាមុនដែលកូនដើមរៀបចំគម្រោងស.ម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងកាលពីជិត១ឆ្នាំមុន ត្រូវបានសាលាឧទ្ធរណ៍តំបន់បាត់ដំបងរក្សាទុកជាបានការរបស់សាលាដំបូងខេត្ត ដែលបានសម្រេចផ្តន្ទាទោសដាក់គុកកូនដើមជាឃាត.កនោះ អស់មួយជីវិត។ នេះបើតាមការប្រកាសាលដីកាមួយរបស់ស្ថាប័ននេះ កាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ ហើយសារព័ត៌មានទទួលបានការអោយដឹងនៅថ្ងៃទី២៤ខែតុលា ។ សូមរំលឹកថា ឃាតកម្មនោះប្រព្រឹត្តកាលពីម៉ោង៦និង១៣នាទីព្រលប់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះនាក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។ ជនជាប់ចោទដែលជាឃាតកមានឈ្មោះវណ្ណាវី វិជ្ជន:(វច្ឆណ:)ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំ កម្រឹតវប្បធម៌អនុបណ្ឌិតព័ត៌មានវិទ្យានៅប្រទេសអូស្ត្រាលី មុខរបរពុំពិតប្រាកដ ស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង។ ជនជាប់ចោទត្រូវជាកូនដើម ។ ចំណែកជនរងគ្រោះមានឈ្មោះ ហៃ សុភ័ក្ត្រ ភេទប្រុស អាយុ៦៥ឆ្នាំ (ជាវរសេនីយ៍ត្រីនគរបាលចូលនិវត្តន៍) មុខរបរធ្វើចម្ការ ។ ជនរងគ្រោះនិងប្រពន្ធចុង(ម្តាយរបស់ជនជាប់ចោទ) មាននៅទីលំនៅក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។ ប្រភពព័ត៌មានបានអោយដឹងថា : កាលនៅសាលាដំបូងខេត្តបាត់ដំបង នេះជាសំណុំរឿងព្រហ្មទណ្ឌលេខ:១៥៩០ ចុះថ្ងៃទី២១ខែធ្នូឆ្នាំ២០២៣ ។ ហើយជាសំណុំរឿងជំនុំជម្រះលេខ:៣២៧ចុះថ្ងៃទី០៨ខែមេសាឆ្នាំ២០២៤ ។ បន្ទាប់មកក្រុមប្រឹក្សាជម្រះដែលមានលោកស្រីហៃ ណៃហេង ជាចៅក្រមនិងប្រធាននិងតំណាងអយ្យការគឺលោកជួង សារ៉ន […]
ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួននឹងបង្កាន់ដៃកាំជណ្ដើរខណៈពេលដែលម្ដាយចាកចេញពីផ្ទះទៅផ្សារទិញម្ហូប។ ការធ្វើអត្តឃាតនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៤ នៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បុរសដែលគិតខ្លីឈ្មោះគឹម សំណាង ហៅគោ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះកន្លែងកើតខាងលើ។ តាមនគរបាលបានប្រាប់ឲ្យដឹងថា បុរសខាងលើបានចងកសម្លាប់ខ្លួននិងស្បង់ជីវរដោយភ្ជាប់ទៅនឹងបង្កាន់ដៃកាំជណ្តើរ។ តាមស្ត្រីជាម្ដាយឈ្មោះសៀង សារិន បានឲ្យដឹងថា កូនប្រុសរបស់គាត់មានជំងឺសរសៃប្រសាទរយៈពេលប្រមាណជាង ៣ខែមកហើយបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ។នៅព្រឹកថ្ងៃកើតហេតុគាត់បានធ្វើដំណើរទៅផ្សារទិញម្ហូបដោយទុកកូនប្រុសនៅផ្ទះតែម្នាក់ឯង។នៅពេលត្រឡប់មកពីផ្សារវិញក៏ប្រទះឃើញចងកសម្លាប់ខ្លួន រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ ស្ត្រីជាម្ដាយបានឲ្យដឹងទៀតថា កន្លងមកកូនប្រុសរបស់គាត់បានព្យាយាមចងកសម្លាប់ខ្លួនជាច្រើនលើកមកហើយតែពុំបានសម្រេចដោយគាត់ឃាត់ទាន់ហើយលើកនេះគាត់ពុំនៅផ្ទះ។នៅព្រឹកនេះដែរសមត្ថកិច្ចជំនាញក៏បានចុះទៅត្រួតពិនិត្យសពរួចក៏ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ការិយាល័យជំនាញបានទទួលពាក្យបណ្ដឹងពីឈ្មោះ ដ.ខ អាយុ៣៦ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ស.គ.រ.ស រស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្តីពីករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តកាលពីវេលាម៉ោង០៤ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នេះបើតាមមន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៤។ ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងមូលដ្ឋានក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការបានចុះស្រាវជ្រាវរកឃើញជនរងគ្រោះនិងជនសង្ស័យនៅក្រុងសិរីសោភ័ណ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឿន ណយ ភេទប្រុស អាយុ១៧ឆ្នាំ ហើយនាំមកកាន់ការិយាល័យជំនាញដើម្បីធ្វើការសាកសួរ ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា :ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានប្រាប់ថា តាមពិតរូបខ្លួននិងជនរងគ្រោះគឺជាសង្សារនិងគ្នា ហើយក៏ឆ្លើយសារភាពថាបានរួមភេទជាមួយគ្នា ជាចើនលើករួចមកហើយ។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ […]
