សន្ដិសុខសង្គម »

ដោយ : បន្ទាយ កំពង់ធំ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឲ្យសិស្សសាលា ២ នាក់ស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពត1D-5783 ដែលមានសិស្ស២នាក់ជិះប៉ះទង្គិចជាមួយរថយន្តម៉ាក ហ្វដ ពណ៌ស ផ្លាកលេខ ភ្នំពេញ2AC-0279 ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ត្រង់ចំណុចផ្លូវប្រសព្វភូមិរកាជួរ ស្ថិតនៅឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ ស៊ឹម លាម ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបរអាជីវករ ទីលំនៅភូមិអូរតាសៀវ ឃុំគោល ស្រុកប្រាសាទសំបូរ។ បន្ទាប់ពីកើតហេតុបានចុះរត់គេចខ្លួនបាត់។ ប្រភពខាងលើបានបន្តថា យុវសិស្សទាំង ២ ដែលជាជនរងគ្រោះបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ គឺ ១. ឈ្មោះអ៊ឹម ពិសី ភេទស្រី អាយុ ១៦ ឆ្នាំ មុខរបរសិស្ស។ ២.ឈ្មោះម៉ប ម៉ាណិត ភេទស្រី […]

ភ្នំពេញ៖ យុវជនយុវនារីដើរលេងយប់ចំនួន២៤នាក់ត្រូវបានសមត្ថកិច្ចសួរនាំនិងឲ្យពួកគាត់បែកផ្លូវត្រឡប់ទៅផ្ទះវិញភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឲ្យដឹងថា៖ នៅមុនពេលឃាត់សួរនាំនិងឆែកឆេរ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះល្បាតនៅក្នុងមូលដ្ឋាន ដោយឃើញយុវជននិងយុវនារីជាច្រើនក្រុមបានឈរនៅម្តុំរបងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ កម្លាំងសមត្ថកិច្ចមើលទៅគួរឲ្យសង្ស័យពេក សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋានជួយអន្តរាគមន៍ ដើម្បីឆែកឆេរពួកគាត់ ខ្លាចមានលាក់អាវុធ ឬមានកាំបិតនិងដាវជាដើម ។ សមត្ថកិច្ចនគរបាលបានបន្តទៀតថា ការឃាត់សួរនាំនិងឆែកឆេរ ដោយមានគ្នា ២៤នាក់(ស្រីចំនួន១២នាក់) ហើយពួកគាត់ខាងលើនោះមានអ្នកខ្លះជិះម៉ូតូនិងអ្នកខ្លះជិះម៉ូតូកង់បី តែក្រោយការឆែកឆេរពួកគាត់ខាងលើមិនមានអ្វីនោះឡើយ ។ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានណែនាំពួកគាត់ ហើយបានឲ្យបំបែកផ្លូវគ្នាចេញពីកន្លែងកើតហេតុភ្លាមៗ ដេម្បីការពារសុវត្ថិភាពខ្លាចប្រើអំពើហិង្សានៅតាមទីសាធារណៈ៕ ដោយ៖សហការី

ដោយ៖ សុខុម ស្ទឹងត្រែង៖ សមត្ថកិច្ចបានបង្ហាញពីលទ្ធផលបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែននៅថ្ងៃទី១១វិច្ឆិកានេះថា៖ កាលពីថ្ងៃទី០៩  ខែវិច្ឆិកា  ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យជនជាតិឡាវម្នាក់ រថយន្តមួយគ្រឿង រួមជាមួយគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់។ សមត្ថកិច្ចបាននិយាយថា៖ កម្លាំងជំនាញប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានត្រួតពិនិត្យឆែកឆេររថយន្តចំនួន០១គ្រឿង ម៉ាក FORTUNER ពណ៌ស ផ្លាកលេខឡាវ 1115។នៅពេលសមត្ថកិច្ចកំពុងតែឆែកពិនិត្យនោះក៏ស្រាប់តែរកឃើញគ្រឿងញៀន ហើយភ្លាមៗឃាត់ខ្លួនជនសង្ស័យ ០១នាក់។ សមត្ថកិច្ចបាននិយាយទៀតថា៖ រកឃើញវត្ថុតាងជាគ្រឿងញៀនចំនួន ១៦៧ដុំ ហើយនៅថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ប្រគល់រថយន្ត និងវត្ថុតាង ព្រមទាំងសម្ភារទាំងអស់មកឲ្យកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី ក្រោមការដឹកនាំសម្របសម្រួលពីលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង សាលាដំបូងខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា៖ ជនសង្ស័យឈ្មោះ VUE YENG ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ០៥.០២.១៩៩៣ ជនជាតិឡាវ ទីកន្លែងបច្ចុប្បន្នប្រទេសឡាវ ប្រើលិខិតឆ្លងដែនលេខ P 1859439 ។រីឯវត្ថុតាងចាប់យករួមមាន៖  គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(WY) ចំនួន ១៦៧ដុំ ទម្ងន់សុទ្ធ ៩៣គីឡូ និង ០៩៧.២៥ក្រាម  […]

ដោយ :.បន្ទាយ កំពង់ធំ÷កម្លាំងនគរបាលស្រុកតាំងគោកខេត្តកំពង់ធំ ទើបបានទៅបង្ក្រាបទីតាំងល្បែងជល់មាន់ខុសច្បាប់ ដែលមានទីតាំងក្នុងតំបន់ព្រៃចន្ទីកាលពីថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង០០នាទី ។ ឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានប្រាប់ថ្ងៃទី១០ខែវិច្ឆិកាថា :កិច្ចប្រតិបត្តិការនេះដោយកម្លាំងនគរបាលស្រុកតាំងគោក ដឹកនាំដោយលោកវរសេនីយ៍ឯក សន តាល់។ ក្រុមប្រតិបត្តិការបានចូលបង្ក្រាបទីតាំងជល់មាន់ ខុសច្បាប់នៅចំណុចក្នុងព្រៃចំការស្វាយចន្ទី តំបន់អូរក្បាលហុង ដែលស្ថិតនៅក្នុងភូមិសាស្រ្តភូមិជីវភាព ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការ កម្លាំងនគរបាលបានដកហូតវត្ថុតាងប្រមាណ ២០ ម៉ូតូម៉ាកហុងដាឌ្រីមនិងមាន់ជល់ចំនួន៥ក្បាល រួមជាមួយសម្ភារៈផ្សេងៗទៀត។ សម្រាប់អ្នកដែលចូលរួមល្បែងស៊ីសងបានរត់គេចខ្លួនពីកន្លែងកើតហេតុ ហើយកម្លាំងសមត្ថកិច្ចកំពុងសហការសម្រាប់ចាត់ការតាមនីតិវិធីបន្ត។ នេះក៏ជាការអនុវត្តបទបញ្ជាររបស់លោកនួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្តកំពង់ធំនិងស្របតាមថ្នាក់លើណែនាំ ក៏ដូជាតាមការផ្តល់ព័ត៌មាននិងសំណូមពររបស់ប្រជាពលរដ្ឋផងដែរ៕.

ដោយ : បន្ទាយ កំពង់ធំ៖កម្លាំងស្នាក់ការបរិស្ថានអូរផ្អាវ សហការជាមួយកម្លាំងស្នាក់ការច្រកតោល និងកម្លាំងស្នាក់ការបរិស្ថានព្រះអាទិត្យ បានធ្វើការបង្ក្រាបរថយន្តមួយគ្រឿងដែលធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើ។ ប្រតិបត្តិការបង្ក្រាបនេះនៅម៉ោងប្រមាណ១១និង០៥នាទីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចស្ពានអូរល្អក់UTM542748 – 1443921 ស្ថិតក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ លោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំអោយដឹងថ្ងៃទី១០ខែវិច្ឆិកាថា : ករណីឃាត់បានរថយន្តមួយគ្រឿងម៉ាកHYUNDAI ទំងន់ផ្ទុក៥តោន(ក្បាលពណ៌ស)ទ្រុងពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3D-1918 ដឹកជញ្ជូនឈើមូលក្រលឹងហើយ ប្រភេទឈើកកោះរួមមាន មុខកាត់៣០ជុំ ប្រវែង៣ម៉ែត្រ ចំនួន២១ដើម។រីឯតៃកុងរថយន្ដគេចខ្លួនបាត់។ ចំពោះ វត្ថុតាង ត្រូវបានយកមករក្សាទុកនៅស្នាក់ការបរិស្ថានអូងាវ ដើម្បីបន្តនីតិវិធី៕

ដោយ៖ សុខុម ក្រចេះ៖ករណីរថយន្តធំបុកម៉ូតូអូសរ៉ឺម៉កក្មេងៗដឹកគ្នាបណ្តាលឱ្យបាត់.បង់.ជីវិតដល់ទៅ៥នាក់ មកទល់នឹងថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៤ សមត្ថកិច្ចមិនទាន់ចាប់បានជនបង្កនោះនៅឡើយទេ។ សូមបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើដងផ្លូវចំណុចច្រកអន្តរជាតិត្រពាំងស្រែ ជាប់ព្រំដែនប្រទេសវៀតណាម ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ ២ធ្នួ ស្រុកស្នួល ខេត្តក្រចេះ។ លោកវរសេនីយ៍ឯក ចាន់ សុខគីម បានប្រាប់សារព័ត៌មានថា៖ សមត្ថកិច្ចកំពុងស៊ើបអង្កេតស្រាវជ្រាវដើម្បីចាប់ខ្លួនជនបង្កបុកមនុស្សស្លា.ប់។នៅកន្លែងកើតហេតុ យើងប្រទះឃើញមានសពជនរងគ្រោះចំនួន ៥នាក់ មានប្រុសស្រីនិងក្មេង ។ នៅយប់កើតហេតុ សមត្ថកិច្ចបានយកសពទៅតម្កល់ទុកនៅវត្តទួលសេះសរ ឃុំស្នួល ស្រុកស្នួល រង់ចាំសាច់ញាតិមកទទួល។សពទាំង៥នាក់រួមមាន ស្ត្រីវ័យចំណាស់ ២ នាក់ ក្មេងស្រីម្នាក់ និងក្មេងប្រុសចំនួន ២នាក់។ សមត្ថកិច្ចដាក់ការសង្ស័យថាជាករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាង​រថយន្តប្រភេទV1និងម៉ូតូ។រីឯអត្តសញ្ញាណតៃកុងរថយន្តបានកំណត់មុខសញ្ញាខ្លះៗហើយ គ្រាន់តែនៅមិនទាន់ចាប់បាន៕

ដោយ : បន្ទាយ សៀមរាប:កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសូទ្រនិគម កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ចុះសហការជាមួយកម្លាំងអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលបឹងទន្លេសាបនិងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាប ដឹកនាំដោយលោកប៉ែន ផល្លីការ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទខុសច្បាប់។ ពោលគឺក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ។ មន្ត្រីសមត្ថកិច្ចចម្រុះអោយដឹងថា : ការចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទលទ្ធផល : កាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖ -ក្បាលលបលូ : ចំនួន ១៥គ្រឿង -របាំងសាច់អួន : ប្រវែង ១៣០០ម -ក្បាលស្បៃមុង ចំនួន : ១៧គ្រឿង -របាំងសាច់ស្បៃមុង ប្រវែង : ១៥០០ម -ចម្រឹង : ចំនួន ១៣០០ដើម -លែងត្រី : ចំនួន ១៥០គក្រ.៕

ោយ : បន្ទាយ សៀមរាប :នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានបំពាក់គ្រឿងសម្ភារបរិក្ខារជាច្រើនប្រភេទដល់កម្លាំង។ ក្នុងនោះមានកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត ដើម្បីប្រើជាប្រយោជន៍ក្នុងការងារប្រតិបត្តិការចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ។ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

ដោយ : បន្ទាយ បន្ទាយមានជ័យ: សមត្ថកិច្ចបានបេីកការស្រាវជ្រាវករណីឃាតកម្មគិតទុកជាមុន ជំរិតទារប្រាក់ និងលួចមានស្ថានទម្ងន់ទោស នៅក្រុងប៉ោយប៉ែត ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន០១នាក់ ។ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃសុក្រទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី។ សូមរំលឹកថា កាលពីម៉ោង១៤និង៤៥នាទីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងអាវុធហត្ថខេត្តបន្ទាយមានជ័យដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសនិងកម្លាំងបានចេញស្រាវជ្រាវ និងអនុវត្តដីកាតុលាការ ហើយឈានដល់ឃាត់ខ្លួនជនសង្ស័យជាឃាតក ជាជនជាតិចិន ។ ជនសង្ស៏យមានឈ្មោះ ស៊ុន  ជីជៀ  (យ៉ាងយ៉ាង) ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិននៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ជននេះស្ថិតក្នុងចំណោមបក្ខពួក០៣នាក់ទៀត ។ ព្រមទាំងចាប់យកវត្ថុតាង រថយន្ត ម៉ាកHyundai  Staria ពណ៌ទឹកប្រាក់ ផលិតឆ្នាំ ២០១២ ពាក់ស្លាកលេខ សៀមរាប 2D-2253 ចំនួន ០១គ្រឿង ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត និងបន្តកិច្ចស្រាវជ្រាវ ដោយសហការជាមួយអាជ្ញាធរខេត្តស្រះកែវ […]

ភ្នំពេញ ៖ ផ្ទះថ្មប្រក់ស័ង្កសីមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង ផ្អើលសមត្ថកិច្ចនិងពលរដ្ឋនាំគ្នាជួយ អន្តរាគមន៍ កាលពីវេលាម៉ោង៦និង២០នាទីយប់ថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២៤ នៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៍មានពីពលរដ្ឋរស់នៅក្បែរផ្ទះកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានធុំក្លិនឈ្ងៀមចេញពីផ្ទះកើតហេតុ ខណៈនោះប្រជាពលរដ្ឋបានស្រែកឆោឡោ ផ្អើលអ្នកនៅក្បែរនោះរត់ចេញមកមើល ។ ភ្លាមៗ ក៏ឃើញមានផ្សែងហុយ លាយអណ្តាតភ្លើង ឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ស្របពេលនោះប្រជាពលរដ្ឋបាននាំគ្នាព្យាយាមយកទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យបាញ់ដែរ តែស្ថានភាពឆាបឆេះកាន់តែធ្ងន់ធ្ងរ ទើបរាយការណ៍ជូនសមត្ថកិច្ចឲ្យហៅរថយន្តពន្លត់អគ្គិភ័យដើម្បីអន្តរាគមន៍ បាញ់ពន្លត់ឲ្យទាន់ពេលវេលា ដើម្បីការពារកាលរាលដាលដល់ផ្ទះក្បែរខាងផងដែរ។ អគ្គិភ័យនេះដែរបានឆាបឆេះនូវផ្ទះថ្មប្រក់ស័ង្កសីចំនួន០១ខ្នងស្ទើរទាំងស្រុង និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីភ្នំពេញ ចំនួន០៥គ្រឿង បាញ់ឲ្យរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចសង្ស័យថាអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕ ដោយ៖សហការី

ភ្នំពេញ៖ ក្មេងប្រុសជំទង់ម្នាក់ខណៈចេញពីរៀន បានជិះម៉ូតូ១គ្រឿងទៅផ្ទះ លុះដល់ផ្លូវត្រូវចូលទៅផ្ទះបានបត់ឆ្វេងក៏ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាស៊ីណា ១គ្រឿងបើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងល្បឿនលឿនបុកពេញទំហឹង បណ្ដាលឲ្យប៉ើងខ្ទាតច្រើនម៉ែត្រស្លា.ប់ភ្លាមៗនៅនឹងកន្លែង ។ ករណីគ្រោះថ្នាក់នេះគឺបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមមហាវិថីស៊ីជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ ត្រង់ចំណុចមុខវត្តគោកខ្សាច់ ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ក្មេងប្រុសដែលស្លាប់នោះឈ្មោះណាំង បញ្ញា អាយុ១៦ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យពងទឹក មានទីលំនៅភូមិក្នុងភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ជិះម៉ូតូម៉ាកហុងដាប៊ីតពណ៍សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ1HI-6738 ។ ដោយឡែករថយន្តដែលបុកម៉ាកតូយ៉ូតាស៊ីណាពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BD-0596 បើកបរដោយបុរសជនជាតិចិនម្នាក់ ។ អ្នកភូមិគោកខ្សាច់បាននិយាយថា នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះបានធ្វើដំណើរចេញពីសាលាទៅផ្ទះ ក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវចូលទៅផ្ទះ ។ ស្របពេលនោះក៏ស្រាប់តែរថយន្តខាងលើបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូងទៅដល់បុកពេញទំហឹង បណ្ដាលឲ្យខ្ទាតច្រើនម៉ែត្រស្លាប់ភ្លាមៗតែម្ដង ។ ប្រភពដដែលបានឲ្យដឹងទៀតថា ខណៈនោះម៉ូតូរងការខូចខាតខ្ទេចខាងក្រោយដាច់កន្ទុយនិងផ្លាកលេខមកដី ចំណែករថយន្តបានឈប់ស្ងៀម ហើយអ្នកបើកបរជាជនជាតិចិនត្រូវបាននគរបាលឃាត់ខ្លួននាំទៅកាន់ប៉ុស្តិ៍ភ្លើងឆេះរទេះ ។ ក្រោយពេលកើតហេតុនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញចុះធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ៖សហការី

ភ្នំពេញ៖ បុរសម្នាក់សង្ស័យជិះម៉ូតូទាំងងោកមួយភាំងបានរេចង្កូតទៅចូលក្រោមរថយន្តកុងតឺន័រហើយក៏ត្រូវបានរថយន្តកិនស្លាប់មួយរំពេច កាលពីវេលាម៉ោង ៣និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខត្បូងឃ្មុំ 1G-4746 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិច ។ ចំណែករថយន្តកុងតឺន័រម៉ាកFUSOពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3D-1712 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា៖ នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូសង់ស៊េរី២០១៩ ពណ៌ខ្មៅក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម។លុះបានមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅផ្នែកខាងឆ្វេង ក៏រេចង្កូតទៅបុកជាមួយរថយន្តកុងតឺន័រចំហៀងខាងឆ្វេងបណ្ដាលឲ្យ រថយន្តកុងតឺន័រកិនជនរងគ្រោះ ធ្លា.យខួរស្លា.ប់ភ្លាមនៅកន្លែងកើតហេតុ។ ភ្លាមៗនោះអ្នកបើកបរបានបើកទ្វាររថយន្តកុងតឺន័រចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា៖ ខណៈគ្រោះថ្នាក់កើតឡើងរួចប្រជាពលរដ្ឋបានទាក់ទងទៅកម្លាំងសមត្ថកិច្ចដើម្បីចុះមកទីតាំងកន្លែងកើតហេតុភ្លាមៗ រួចទាក់ទងកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីចុះមកទីតាំងកើតហេតុ។ ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍រាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តព្រមទាំងម៉ូតូជនរងគ្រោះយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយ ចំណែកសពរង់ចាំសាច់ញាតិនិងក្រុមគ្រួសារទៅទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សុខុម ស្ទឹងត្រែងៈ ករណីចោរកាច់កយកម៉ូតូ ក្រោយស្រាវជ្រាវកាលពីថ្ងៃទី៤ ខែវិច្ឋិកាឆ្នាំ២០២៤ ដំបូងចាប់បានតែម្នាក់ទេ ក៏ប៉ុន្តែនៅពេលសមត្ថកិច្ចសាកសួរបន្ថែមជាប់ពាក់ព័ន្ធដល់ទៅចំនួន៩នាក់។ សមត្ថកិច្ចបានឱ្យដឹងថា ករណីមួយនេះកាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មានចោរលួចម៉ូតូនៅចំណុចស្ពានសេកុង ភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។កម្លាំងជំនាញព្រហ្មទណ្ឌក្រុងស្ទឹងត្រែងបានចុះសាកសួរម្ចាស់ម៉ូតូឈ្មោះថាំង មករា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិបាបុង ឃុំភ្លុក ស្រុកសេសាន។ ក្រោយមកក៏ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់បញ្ជូនមកស្នងការខេត្តដើម្បីបន្តនីតិវិធីច្បាប់ទៅតុលាការ៕

ដោយ៖ ព្រះអង្គខ្មៅ ក្រចេះ៖ គ្រោះថ្នាក់រវាងរថយន្តបុកជាមួយម៉ូតូនៅលើដងផ្លូវជាតិលេខ៧ ចំណុចភូមិសម្បទានកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីយប់ថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះចំនួន២នាក់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។ ក្រោយហេតុការណ៍ភ្លាម សមត្ថកិច្ចក៏បានចុះទៅដល់ពិនិត្យ និងសាកសួរជុំវិញករណីនេះឱ្យដឹងថាទី១.ឈ្មោះនួន រតនា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរីខេត្តក្រចេះស្លា.ប់។ទី២.ឈ្មោះថាន ថុង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាស្លា.ប់។ចំណែកម្នាក់ទៀតឈ្មោះផូ ស៊ីនិត ភេទប្រុស អាយុ៤៥ឆ្នាំ អ្នកបើកបរម៉ូតូកង់បី គេចពីកន្លែងកើតហេតុទៅធ្លាក់ស្នាមភ្លោះខ្លួនឯងរបួសធ្ងន់។ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបាននិយាយប្រាប់ឱ្យដឹងថា៖ មុនពេលកើតហេតុ ឈ្មោះថាន ថុងបានបើកបរម៉ូតូឌុបឈ្មោះនួន រតនាក្នុងស្ថានភាពស្រវឹងទាំងពីរនាក់ចេញពីផ្ទះយ៉ាងលឿន។ ពេលជិះមកដល់កន្លែងកើតហេតុដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តមិនស្គាល់ម៉ាកពេញទំហឹងបណ្តាលឱ្យរថយន្តនោះបុកស្លាប់ពីរនាក់។ភ្លាមនោះរថយន្តបានបន្តគេចចេញពីកន្លែងកើតហេតុ ដោយបន្សល់ទុកជនរងគ្រោះតែប៉ុណ្ណោះ៕

ដោយ : ប.ជ័យ បន្ទាយមានជ័យ៖ពលរដ្ឋ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចជំនាញនានាក្នុងការបំភ្លឺដោយឡែកពីគ្នា ហើយបានឲ្យសារព័ត៌មានដឹងថា៖  សត្តឃាតដ្ឋានផាន់ ដារ៉ារឹទ្ធិ ស្ថិតនៅភូមិបាលីលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានហួសសុពលភាពធ្វើអាជីវកម្មស្របច្បាប់យូរហើយ ហើយបង្កប៉ះពាល់ខ្លាំងដោយខ្វះអនាម័យ ការគ្រប់គ្រងក្លិន កាកសំណល់ ប៉ះពាល់បរិស្ថាននិងលើមនុស្សរស់នៅជុំវិញ ហើយអ្នកវិនិយោគនេះពុំបានគោរព អនុវត្តនិងកែលម្អតាមកិច្ចសន្យាឬការណែនាំរបស់ជំនាញនិងអាជ្ញាធរឡើយ ។ហេតុនេះ មានតែបញ្ឈប់ជាស្ថាពលើអាជីវកម្ម ហើយប្រគល់ដីរដ្ឋ ទីកន្លែងទំហំ២០ម៉ែត្រគុណ២០ម៉ែត្រនោះជូនជាទ្រព្យសម្បត្តិរដ្ឋវិញ។ ឯម្ចាស់សត្តឃាតដ្ឋាននេះបានបំភ្លឺប្រាប់សារព័ត៌មានកាលពីថ្ងៃទី០៣ខែវិច្ឆិកាថាខ្លួនធ្លាប់សុំប្តូរទីតាំងតាំងពីយូរមកហើយ ប៉ុន្តែថ្នាក់លើនិងថ្នាក់ក្រោម មិនទទួលយកសំណើខ្លួន ។ ប្រជាពលរដ្ឋរស់នៅម្តុំនោះ បានប្រាប់សារព័ត៌មានកាលពីថ្ងៃទី០៣ខែវិច្ឆិកាថា : ពួកខ្លួនរាប់សិបគ្រួសារបានរស់នៅ ស្នាក់នៅដោយរងផលប៉ះពាល់បរិស្ថាន និងសុខភាព ក្រោមការជះក្លិនស្អុយ ឆ្អេះឆ្អាប  សំឡេងរំខាន និងកាកសំណល់ដែលគ្មានអនាម័យឬទុកដាក់សមស្របបង្កឡើងដោយសត្តឃាតដ្ឋានសត្វជ្រូក នៃក្រុមហ៊ុននាងខត្តីយឯក Neang Khatey Co.,Ltd របស់លោកផាន់ ដារ៉ារឹទ្ធិ នៅផ្លូវវត្តថ្មី នៅភូមិបាលីលេយ្យ២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតនេះ ។ ចំណែកលោកភោគ លន ចៅសង្កាត់ប៉ោយប៉ែតប្រាប់សារព័ត៌មានដែរថា: អាជ្ញាធរដែនដីមូលដ្ឋានទទួលបណ្តឹងនិងការត្អូញត្អែររហូតមកជាយូរហើយរបស់ប្រជាពលរដ្ឋនៅម្តុំនោះ ពីការបង្កបញ្ហាដោយសត្តឃាតដ្ឋានសត្វជ្រូក ផាន់ ដារ៉ារឹទ្ធិ នេះ។គឺដូចជាផលប៉ះពាល់លើសុខភាព  អនាម័យនិងបរិស្ថាន […]

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ អគ្គិភ័យឆាបឆេះផ្សារបឹងឈូកជាន់ទី ២ ប៉ះពាល់ខូចខាតធ្ងន់ធ្ងរនៅមិនទាន់ដឹងពីមូលហេតុនៅឡើយ កម្លាំងអន្តាគមន៍ពន្លត់ ប្រើពេលរាប់ម៉ោងនៅមិនទាន់គ្រប់គ្រងបាន។ ប្រភពព័ត៌មានបានបញ្ជាក់បឋមថា÷ អគ្គិភ័យឆាបឆេះផ្សារបឹងឈូកនៅជាន់ទី២ កណ្តាលក្រុងបាត់ដំបងនេះបានកើតឡើងនៅអំឡុងវេលាម៉ោង ១០:០០នាទី រហូតរំលងអធ្រាតថ្ងៃទី០៣ឈានចូលថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងសង្កាត់ព្រែកមហាទេព ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ដំបូងឡើយគេឃើញអណ្តាតភ្លើងបានឆាបឆេះនៅត្រង់ជាន់ទី ២ ផ្នែកខាងជើង និងបានរីករាលដាលទៅកាន់ផ្នែកដទៃទៀតរហូតទាំងស្រុងសន្ធោសន្ធៅខ្លាំងយ៉ាងពេញបន្ទុកតែម្តង។ ប្រភពបន្តថា÷  អគ្គិភ័យខាងលើនេះដែរមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។ ដោយឡែកអំពីមូលហេតុក៏នៅមិនទាន់ដឹងនៅឡើយ តែប្រជាពលរដ្ឋមួយចំនួនបានសន្និដ្ឋានថាអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ កិច្ចអន្តរាគមន៍ពន្លត់របស់សមត្ថកិច្ចប្រើប្រាស់រថយន្តទឹកអស់រាប់សិបរថយន្ត ដល់ម៉ោង ១:០០នាទីរំលងអធ្រាត្រក៏មិនទាន់គ្រប់គ្រងបាននៅឡើយ៕  

ដោយ : បន្ទាយ សៀមរាប៖ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងករណីលួចម៉ូតូ អាវុធហត្ថខេត្តសៀមរាបបានធ្វើការស្រាវជ្រាវរកឃើញម៉ូតូ និងបានប្រគល់ម៉ូតូជូនទៅម្ចាស់វិញ ។ នេះបើតាមមន្ត្រីអាវុធហត្ថ​បានឲ្យដឹងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ៖ ១-ឈ្មោះ សូត្រ សាវ៉ាន ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរលក់ដូរ ជាម្ចាស់ម៉ូតូម៉ាកហុងដា១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៩ និង២-ឈ្មោះ រស់ វណ្ណា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរជាងឈើ ជាម្ចាស់ម៉ូតូ ម៉ាកហុងដា១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៥។ តមក សមត្ថកិច្ចបានប្រគល់ម៉ូតូជូនទៅម្ចាស់វិញហើយ ។ ម្ចាស់បានបង្ហាញឯកសារសំអាងពាក់ព័ន្ធដើ់ម្បីឲ្យសមត្ថកិច្ចផ្ទៀងផ្ទាត់ថាខ្លួនពិតជាម្ចាស់ម៉ូតូ៕

ភ្នំពេញ៖: តូបលក់បាយនិងលក់កាហ្វេ នៅចិញ្ចើមផ្លូវជាប់នឹងបង្គោលភ្លើងដ៏ធំមួយត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង តែមិនបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋនៅទីតាំងនោះឡើយ ដោយរថយន្តពន្លត់អគ្គិភ័យបានមកជួយបាញ់ទឹកពន្លត់ទាន់ពេលវេលាកាលពីវេលាម៉ោង ១និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅជិតផ្សារអង្គ ដែលស្ថិតសង្កាត់ចោមចៅ ទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ដោយមានទុស្សខ្សែភ្លើងចេញពីបង្គោលភ្លើងនៅចំណុចកើតហេតុ ហើយបន្ទាប់មក ដោយមានផ្កាភ្លើងធ្លាក់ឆេះតូបលក់បាយនិងលក់កាហ្វេបងប្អូនប្រជាពលរដ្ឋដែលនៅសងខាងក្រោមបង្គោលភ្លើងបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើល។ ខណៈពេលភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍បន្ទាន់។ នៅក្នុងនោះផងដែរ ដោយរថយន្តពន្លត់អគ្គិភ័យមកចំនួនដល់ទៅ៥គ្រឿង ដើម្បីមកជួយពន្លត់។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា ទីតាំងខាងលើធ្លាប់មានឆ្លងចរន្តអគ្គិសនីជាច្រើនលើកមកហើយទើបតែលើកនេះវាបង្កឲ្យឆាបឆេះតែម្តង៕ ដោយ៖សហការី

ដោយ៖សហការី ភ្នំពេញ៖ ស្ត្រីជាកម្មកររោងចក្រម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុបន្ទាប់ពីដើរចេញពីផ្សារឆ្លងផ្លូវត្រូវម៉ូតូជិះមកលឿនបុកពេញទំហឹងបោកក្បាលនៅនឹងផ្លូវ បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ។ចំណែកឯបុរសម្ចាស់ម៉ូតូបង្កបានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ កាលពីវេលាម៉ោង៦:៣០នាទីយប់ ថ្ងៃទី០៣ខែវិច្ចិកា ឆ្នាំ២០២៤ នៅមុខផ្សារទួលពង្រ ស្ថិតនៅលើផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ ឈ្មោះ យ៉ាង សំបាត ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ នៅ ភូមិ ត្រពាំង រំចេក សង្កាត់ចោមចៅ ទី ១ ខណ្ឌ ពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកកោះសុទិន ខេត្តកំពង់ចាម។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ស្រ្តីរងគ្រោះបានដើរចេញពីផ្សារទួលពង្រ រួចឆ្លងផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច។ ខណៈពេលកំពុងតែដើរឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញមានម៉ូតូបង្ក១គ្រឿងម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HB-0651 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុកចំពាក់កណ្ដាលខ្លួនស្ត្រីរងគ្រោះយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងតែម្តង។ ភ្លាមៗនោះពលរដ្ឋនៅក្បែរខាងក៏បាននាំគ្នារាយការណ៍ទៅក្រុមគ្រូពេទ្យប្រចាំបញ្ជា១១៩ ឲ្យរថយន្តសង្គ្រោះបន្ទាន់ចុះមកដល់ទីតាំងកើតហេតុ ក្រោយពីក្រុមគ្រូពេទ្យបានចុះមកដល់ពិនិត្យទៅលើស្ត្រីរងគ្រោះឃើញថាស្រ្តីខាងលើបានស្លាប់។ រីឯបុរសបើកម៉ូតូបង្កវិញបានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅឯមន្ទីពេទ្យរដ្ឋមួយកន្លែងផងដែរ៕

បាត់ដំបង÷ គោយន្តបើកបរឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តតាស៊ីដែលកំពុងបោះពួយបានបុករះលើម៉ូតូ ២គ្រឿងទៀត បណ្តាលឲ្យស្លាប់មនុស្ស ៣នាក់ និងរងរបួសធ្ងន់ ស្រាលជិត ១០អង្គ នាក់។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅអំឡុងវេលាម៉ោងជិត ៦:០០នាទីល្ងាច ថ្ងៃទី ៣ ខែវិច្ឆកា ឆ្នាំ ២០២៤ ត្រង់កំណាត់ផ្លូវជាតិលេខ ៥ ក្នុងភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពព្រះសង្ឃជាជនរងគ្រោះបានបញ្ជាក់ឲ្យដឹងថា÷ នៅក្នុងរថយន្តដែលព្រះអង្គនិមន្តជិះ មានព្រះសង្ឃចំនួន ៣អង្គ រួមជាមួយកូនសិស្សលោកចំនួន ៣នាក់ទៀត មុនពេលកើតហេតុបានធ្វើដំណើរពីភ្នំពេញ មកខេត្តបាត់ដំបង ក្នុងទិសដៅពីខាងត្បូង ទៅជើង លុះដល់កន្លែងកើតហេតុបានបុកជាមួយគោយន្តមួយគ្រឿងដែលបើកបរឆ្លងផ្លូវពីកើត មកលិច យ៉ាងពេញទំហឹង ភ្លាមៗថែមទាំងបានប៉ើងខ្ទាតទៅបុកជាមួយនឹងម៉ូតូ ២គ្រឿងទៀតដែលកំពុងធ្វើដំណើរ បណ្តាលឲ្យភាគីខាងម៉ូតូទាំង ២គ្រឿងស្លាប់នៅនឹងកន្លែងចំនួន ៣នាក់ ក្នុងនោះស្ត្រី ២នាក់ម្តាយ និងកូន ព្រមទាំងបុរសម្នាក់ទៀតជិះម្នាក់ឯង ចំណែកម្ចាស់រថយន្តតាក់ស៊ីក្រោយពេលកើតហេតុបានគេចខ្លួនបាត់។ ប្រភេទរថយន្តមិនស្គាល់ម៉ាក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BT-៣១២២។ ពលរដ្ឋនៅក្បែរទីតាំងកើតហេតុបានបាអះអាងថា÷ ជនរងគ្រោះស្លាប់ទាំង ៣នាក់មិនស្គាល់អត្តសញ្ណាណជាក់លាក់ ប៉ុន្តែសុទ្ធសឹងជាអ្នករស់នៅក្នុងឃុំកំពង់ព្រៀង […]