សន្ដិសុខសង្គម »

ដោយ : បន្ទាយ កំពង់ធំ៖កម្លាំងនគរបាលនិងអាវុធហត្ថស្រុកបារាយណ៍ បានសហការជាមួយគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក សុទ្ធ ម៉ារី អភិបាលរងស្រុក រួមទាំងកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍បល្ល័ង្ក បានធ្វើការបង្ក្រាបល្បែងអនឡាញខុសច្បាប់មួយកន្លែងរបស់ក្រុមហ៊ុន«មហាលាភសម្បត្តិ» ដោយបានឃាត់ខ្លួនមនុស្សចំនួន៣នាក់ និងដកហូតសម្ភារមួយចំនួន។ ប្រតិបត្តិការនេះនៅម៉ោងប្រមាណ១៤និង២០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីតាំងមួយកន្លែងនៅផ្ទះឈ្មោះអ៊ី ឡូ ស្ថិតនៅភូមិតាត្រាវ ឃុំបល្ល័ង្កស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងកាលពីថ្ងៃទី០៨ខែធ្នូឆ្នាំ២០២៤ ថា : ការបង្ក្រាបនេះឃាត់ខ្លួនមនុស្សបានចំនួន៣នាក់​រួមមាន៖ ១-ឈ្មោះ អ៊ី ឡូ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិតាត្រាវ ឃុំបល្លង្ក័ ជា(ម្ចាស់ផ្ទះ) ២-ឈ្មោះញ៉ិប សុខណា ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិចតុលោក ឃុំបារាយណ៍ (មេ) និងទី៣-ឈ្មោះ ថូ វិជ្ជរ៉ា ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិសំរោង ឃុំចុងដូង (មេ)។ ក្នុងនោះដកហូតសម្ភារដែលជាមធ្យោបាយរួមមាន៖ ក្បាលកុំព្យូទ័រចំនួន៣ គ្រឿង និងដុំ Wi-Fi ១គ្រឿង។ […]

ដោយ៖សហការី ភ្នំពេញ៖ ស្រ្តីម្នាក់បានស្លាប់នៅក្រោមរថយន្តយ៉ាងរន្ធត់ខណៈពេលជិះម៉ូតូលឿនត្រូវរថយន្តដឹកទំនិញធុនធំមួយគ្រឿងបួងចង្កូតបត់ជ្រុលទៅបុកចំពីមុខពេញទំហឹងបណ្តាលឲ្យម៉ូតូនិងមនុស្សជាប់ក្រោមរថយន្ត។ ហេតុការណ៍ខាងលើនេះគឺបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី៩ខែធ្នូ  ឆ្នាំ២០២៤ ចំណុចស្តុបណូគារ ស្ថិតនៅលើផ្លូវ២០០៤ កែងផ្លូវ២៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្រ្តីរងគ្រោះដែលស្លាប់មានឈ្មោះ ម៉ុន លីយ៉ា អាយុ៣១ឆ្នាំ រស់នៅភូមិព្រែកតូច ឃុំទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ប្រភពពីសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពីពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 1JH-7447 ម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនឆ្លងស្តុប។ ខណៈពេលឆ្លងដល់ពាក់កណ្តាលភ្លើងស្តុបស្រាប់តែគេឃើញមានរថយន្តម៉ាក ហ៊ីយន់ដាយ ដឹកទំនិញធុនធំមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3E-3792 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាគ្នាពីត្បូងទៅជើង ពេលបើកមកដល់ចំណុចកើតហេតុបានបួងចង្កូតបត់ឆ្វេងឆ្ពោះទៅតាមផ្លូវ២០០៤ ស្រាប់តែជ្រុលទៅបុកចំពីមុខម៉ូតូរួចកិនពីលើបណ្តាលឲ្យស្លាប់នៅក្រោមរថយន្តយ៉ាងអាណោចអាធ័ម។ ភ្លាមៗនោះដែរអ្នកបើករថយន្តបានបើកទ្វាររត់គេចខ្លួនតែត្រូវបានកម្លាំងអាវុធហត្ថតាមឃាត់បានយកទៅប៉ុស្ដិ៍នគបាលសង្កាត់អូរបែកក្អម សួរនាំបន្ត។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ:   កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នៅវេលាម៉ោង១៧និង៥០នាទី  ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចតារាងបាល់ទះ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានក្មេងទំនើងមួយក្រុម មានគ្នាចំនួន៦នាក់ ប្រមូលផ្ដុំគ្នាដោយមានកាំបិត និងដុំថ្ម ត្រៀមបង្កជម្លោះជាមួយក្រុមម្ខាងទៀត។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់ទីតាំងខាងលេី និងធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាក្មេងទំនើងចំនួន៦នាក់ ដែលរួមមាន៖ ១.ឈ្មោះ ឡៃ គណ្ណិត ភេទប្រុស អាយុ១៧ឆ្នាំ, ២.ឈ្មោះ អៀម ចៅវាំង ភេទប្រុស អាយុ១៧ឆ្នាំ, ៣.ឈ្មោះ រ៉ាហ៊ូ សាំយូអែល  ភេទប្រុស អាយុ១៥ឆ្នាំ, ៤.ឈ្មោះ ឧត្តម សត្យា   ភេទប្រុស អាយុ១៤ឆ្នាំ, ៥.ឈ្មោះ ងួន សុជា  ភេទប្រុស អាយុ១៧ឆ្នាំ, ៦.ឈ្មោះ […]

ដោយ : បន្ទាយ សៀមរាប: លោកឈឿង ឈឹង បានទទួលមរណភាពហើយនៅម៉ោង ២នារំលងអធ្រាត្រថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤។ ជាអ្នកយកសារព័ត៌មានអង្គភាព កម្ពុជា អភិវឌ្ឍន៍ លោកឈឿង ឈឹង អាយុ ៦៣ឆ្នាំ ដែលត្រូវបានជនសង្ស័យលបលួចបាញ់នឹងអាវុធ(កាំភ្លើង)កែច្នៃចំនួន១គ្រាប់កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៨យប់ នៅក្នុងភូមិសាស្រ្ត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។គាត់បានរងរបួសធ្ងន់បន្ទាប់ពីជនសង្ស័យ(ឃាតក)ឈ្មោះ ស៊ី លឿយ ភេទ ប្រុស អាយុ ៤០ឆ្នាំ ទីលំនៅភូមិសាលាឃុំគោកធ្លកលើ ស្រុកជីក្រែងខេត្តសៀមរាប ។ រដ្ឋបាលខេត្តសៀមរាបក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា : ករណីប៉ុនប៉ងមនុស្សឃាតលើអ្នកកាសែតម្នាក់នៅស្រុកជីក្រែង។ ករណីខាងលើនេះអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាកងកម្លាំនគរបាល នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរព័ត៌មានបន្ថែម អំពីករណីប៉ុនប៉ងមនុស្សឃាតដោយចេតនានិងទទួលបានចម្លើយសារភាពពីជនសង្ស័យ គឺដោយសារទំនាស់បុគ្គល។ សូមបញ្ជាក់ថា ជនសង្ស័យប៉ុនប៉ងមនុស្សឃាតដោយចេតនាឈ្មោះ ស៊ី លឿយ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាបចាប់ឃាត់ខ្លួនពីបទប៉ុនប៉ង មនុស្សឃាតដោយចេតនាដោយប្រើប្រាស់អាវុធកែច្នៃបាញ់ ទៅលើជនរងគ្រោះជាអ្នកព័ត៌មាន ខណៈជនរងគ្រោះចុះទៅយកព័ត៌មានករណីឈូសឆាយដីព្រៃ បណ្តាលឲ្យរងគ្រោះរងរបួសជាទម្ងន់ ។ […]

ដោយ : បន្ទាយ ភ្នំពេញ :នេះជាការអនុវត្តតាមគំរូដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញអោយដឹងកលាពីថ្ងៃទី០៥ខែធ្នូឆ្នាំ២០២៤ ថា:កាលពីរំលងអាធ្រាត្រថ្ងៃទី០៣ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបទីតាំងប្រើប្រាស់ប្រាស់គ្រឿងញៀនមួយកន្លែង ដែលជ្រកក្រោមស្លាកភោជនីយដ្ឋាននិងហាងតែ ស្ថិតក្នុង ព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង អោយដឹងបន្តថា: កម្លាំងរាជធានីសហការជាមួយមូលដ្ឋានអាវុធខណ្ឌជ្រោយចង្វារ ក្រោមការសម្របសម្រួលពីលេាក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិ ខ្មែរ ចិន វៀតណាម សរុប ៩៣នាក់ / ស្រី៤៩នាក់ ។ ក្នុងនោះ ក៏បានឆែកឆេររកឃើញនិងរឹបអូសជាមួយថ្នាំញៀនចម្រុះ ជាង៤០០កញ្ចប់ បំពង់ខ្យល់ជាង១០០បំពង់ និងឧបករណ៍ប្រើប្រាស់ឬសេពឬជក់គ្រឿងញៀន មួយចំនួន។ នៅថ្ងៃទី០៦ខែធ្នូ […]

ដោយ ៖បន្ទាយ ភ្នំពេញ៖ បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញបានបើកយុទ្ធនាការក្តៅ បង្ក្រាបក្រុមក្មេងទំនើងកាលពីថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៤ ជាបន្តបន្ទាប់មក មានក្មេងទំនើងជាច្រើនរយនាក់ត្រូវបានបង្ក្រាប ក្រោមវិធានការអប់រំ ដាក់វិន័យរដ្ឋបាល និងបញ្ជូនទៅតុលាការរហូតទទួលបានការគាំទ្រនិងសាទរពីមហាជនប្រជាពលរដ្ឋ។ មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងកាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤ថា : ក្រោយការស្ងប់ស្ងាត់មួយរយៈ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រមាណ ២០០នាក់ បានបើកយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងទ្រង់ទ្រាយធំជាលើកទី២ទៀតហើយ បន្ទាប់ពីបានឃាត់ខ្លួនក្មេងទំនើងវាយគ្នាទៅវិញទៅមកចំនួន ៥នាក់និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងឃាត់ក្មេងទំនើងបង្ហោះម៉ូតូ៥នាក់ផ្សេងទៀតនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឈានចូលថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២៤ យកមកធ្វើការអប់រំ ដាក់វិន័យរដ្ឋបាល ព្រមទាំងដកហូតម៉ូតូ ០៣គ្រឿង រក្សាទុក៣ខែ តែក្នុងនេះមានម៉ូតូ០១គ្រឿងនឹងត្រូវរក្សាទុករហូតដល់០៦ខែ ព្រោះធ្លាប់ត្រូវបានអាវុធហត្ថភ្នំពេញឃាត់រក្សាទុក០៣ខែម្តងរួចមកហើយ ។ ក្រៅពីនេះអាវុធហត្ថរាជធានីភ្នំពេញក៏បានធ្វើការអប់រំនៅនឹងកន្លែងចំពោះក្មេងៗប្រមាណ៧០នាក់តាមគោលដៅផ្សេងៗ ដែលបានប្រមូលផ្តុំគ្នាកណ្តាលអធ្រាត្រមិនចូលផ្ទះ ផឹកស្រា ជក់វែបនៅទីសាធារណៈយ៉ាងអនាធិបតេយ្យ។ សូមរម្លឹកផងដែរថា កន្លងមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរ៉ឹងបំផុត ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ។ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សាទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាលនៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕

ដោយ : បន្ទាយ បន្ទាយមានជ័យ ÷នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានឲ្យដឹងថ្ងៃទី០៣ខែធ្នូឆ្នាំ២០២៤ ថា ករណីសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បង្ក្រាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យ ព្រមទាំងជនរងគ្រោះសេពគ្រឿងញៀនជនជាតិថៃចំនួន១០នាក់កន្លងមកនោះ។ការិយាល័យបានញែកនិងកសាងសំណុំរឿងបញ្ជូនខ្លះទៅតុលាការនិងខ្លះទៀតជាអ្នកសេពគ្រឿងញៀន ត្រូវបញ្ជូនទៅមណ្ឌលអប់រំ ដើម្បីបន្សាបសារធាតុញៀន។ នគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា : ដោយគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៩ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានចុះល្បាតនៅក្នុងភូមិសាស្រ្តដល់ចំណុចអគារថ្មីស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យជួញដូរម្នាក់ ១-ឈ្មោះចាក់គីត អ៊ុនដេ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរិបអូសបានសម្ភារ និងវត្ថុតាង .១.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន០៣គ្រាប់។២.លិខិតឆ្លងដែនមួយក្បាល។ ៣.អត្តសញ្ញាណសញ្ជាតិថៃមួយ។ បន្ទាប់មក នៅយប់នៃថ្ងៃដដែល ជននេះសហការនឹងកម្លាំង សមត្ថកិច្ចជំនាញឈានទៅឃាត់ខ្លួនជនសង្ស័យ ជួញដូរ ចែកចាយនិងប្រើប្រាស់បំពានសារធាតុញៀនចំនួន៩នាក់ទៀត ជាជនជាតិថៃ នៅម្តុំបុរីសុខស្រេង(ហែលទឹក) ភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត […]

ដោយ៖ សហការី ​ភ្នំពេញ​៖​ បុរស​ម្នាក់ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ហើយ​រថយន្ត​បាន​ព្យាយាម​បើក​រត់​គេច​ខ្លួន​បាត់។​ នៅពេលនោះ​ក៏​ស្រាប់​តែ​មាន​ជន​ឆ្លៀត​ឱកាស​លើកយក​ម៉ូតូ​ជន​រងគ្រោះ​គេច​ខ្លួន​បាត់​ កាល​ពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣​ខែ​ធ្នូ​ឆ្នាំ​២០២៤ ​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​  ដែល​ស្ថិត​នៅ​ភូមិ​ប៉ប្រក់​ខាង​ជើង​ សង្កាត់​កាកាប​ទី​១ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយ​ប្រាប់​ថា​ នៅមុន​ពេល​កើត​ហេតុ​ គេឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត​ពណ៌​ស​លាយ​ខៀវ​ ​ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​មធ្យម។​ លុះ​​មក​ដល់​ចំណុច​កើត​ហេតុ​ ក៏​ស្រាប់​តែ​ឃើញ​ជន​រងគ្រោះ​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ ​​​បើក​បុកម៉ូតូជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​។ ​បន្ទាប់​មក​ ក៏​ស្រាប់​តែ​ឃើញ​បុរស​៣នាក់​ចេញ​ពី​ដីឡូ​មក​មើល​ជន​រងគ្រោះ​ ហើយ​ក្នុង​នោះ​មាន​ជនសង្ស័យ​ម្នាក់​បាន​លើក​ម៉ូតូ​ជន​រងគ្រោះ​ហើយជិះ​គេច​ខ្លួន​បាត់។​ ​ដំបូង​ឡើយគេ​ស្មាន​ថា​ជន​សង្ស័យ​ខាងលើ​ជួយ​លើក​ម៉ូតូ​ជន​រងគ្រោះ​ដាក់​អែប​ខាង​ តាម​ពិត​គឺ​លួច​យក​ម៉ូតូ​ជិះ​គេច​ខ្លួន​បាត់តែម្តង​ ។ ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា​ ខណៈ​ពេល​គ្រោះថ្នាក់​ភ្លាមៗ​ បន្ទាប់​ពី​ជន​ឆ្លៀត​ឱកាស​លួច​យក​ម៉ូតូ​ជន​រងគ្រោះ​គេច​ខ្លួន​បាត់​ ដោយ​មាន​រថយន្ត​រងគ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​បាន​ដឹក​ជន​រងគ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ កម្ពុជា​ចិន​ព្រះ​កុសមៈ​ ។ ក្រោយ​ពេល​កើត​ហេតុ ​ដោយ​មាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​មកដល់​ ហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ដើម្បី​ឆែក​កាមេរ៉ា​សុវត្ថិភាព​ជិត​កន្លែង​កើត​ហេតុ​ផង​ដែរ​៕

ដោយ៖ សហការី ភ្នំពេញ៖ ប្ដី​ចេញ​ទៅ​ធ្វើ​ការ​​នៅ​ឯខេត្ត​,ប្រពន្ធ​ណាត់​ប្រុស​ថ្មី​មក​ដេក​ដល់​ក្នុង​បន្ទប់​ជួល​ ដោយ​មាន​ការ​សង្ស័យ​ប្តី​ត្រឡប់​មក​ផ្ទះ​ជួល​វិញ​ឃើញប្រពន្ធ​នៅ​ជាមួយ​ប្រុសថ្មី ​ក៏​យកដែកព្យួរហាលខោអាវ​​​ចង​ទ្វារពី​ខាង​ក្រៅ​រួច​ទាក់​ទង​​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់​ខ្លួន​។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៣រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ខែ​ធ្នូ​ឆ្នាំ​២០២៤ ស្ថិត​នៅ​ផ្ទះ​ជួល ​ភូមិ​ព្រៃ​ល្វា​ សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ​។ បើយោង​តាម​ប្រភព​ព័ត៌មានពីកន្លែងកើតហេតុ និង​ប្ដីរបស់ស្រ្តីនោះ​បាន​ឲ្យ​ដឹង​ថា​  នៅ​មុន​ពេល​កើត​ហេតុ​ប្ដី​បាន​ចេញពី​ផ្ទះទៅ​ធ្វើការ​ងារ​នៅ​ឯខេត្ត​ទើប​បាន​៣ថ្ងៃ​  ដោយ​មាន​ការ​សង្ស័យ​នៅ​វេលា​ម៉ោង​ខាង​លើ​ក៏​ត្រឡប់ឡើង​ពី​ខេត្ត​​មកផ្ទះជួលវិញ។ នៅពេលមកដល់​​ស្រាប់​តែ​ប្រទះ​ឃើញ​ប្រពន្ធ​របស់​ខ្លួន​កំពុង​តែ​នៅ​ជាមួយ​នឹង​ប្រុស​ថ្មី ។ ​ឃើញ​ដូច្នេះ​​ក៏​បាន​យក​ដែកព្យួរហាល​ខោអាវ​​ចង​ទ្វារពី​ខាង​ក្រៅ​រួច​ហើយ​បាន​រាយការណ៍​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ជួយ​អន្តរាគមន៍។ ​ នៅ​ពេល​នោះ​ផង​ដែរ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​បន្ទប់​ជួល​រួច​ហើយ​ក៏បាន​ឃាត់​ខ្លួន​បុរស​ខាង​លើ​នាំ​មក​ប៉ុស្តិ៍​ភ្លាម​ៗ​តែ​ម្ដង​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ​ស្រ្ដី​ខាង​លើ​ទើបបាន​មាន​ទំនាក់ទំនង​គ្នា​ជាមួយ​នឹង​ប្រុស​ថ្មី​បាន​១ខែ​​ទេ ​ក៏​ខាង​ប្រុសបាន​ទិញ​បាយ​ឆាយក​មក​ឲ្យខាង​ស្រី​ហូប​ដល់បន្ទប់នៅ​វេលា​ម៉ោង​១០យប់​ថ្ងៃ​ទី​០២ខែ​ធ្នូ​ឆ្នាំ​២០២៤ ​រួច​ហើយ​អ្នក​ទាំង​ពីរ​បាន​ដេក​នៅ​ជាមួយ​គ្នា​ស្រាប់​តែ​ប្ដី​មក​ទាន់​តែ​ម្ដង។ ​ ប្រភព​ពី​ភាគី​ខាង​ប្រពន្ធ​ បាន​បញ្ជាក់​ថា ​ពួកគាត់​ទាំង​ពីរនាក់​​បាន​ស្រលាញ់​គ្នា​ទាំង​ដែល​ប្ដី​មិន​ទាន់​លែងលះ​គ្នា​ជា​មួយ​នឹង​ប្រពន្ធ​មុនរបស់គេ​ដាច់​ស្រេច​ ។ពួកគេបាន​ត្រឹម​តែ​សែន​ព្រេន​ចាស់ទុំ​ដឹង​ឮតែ​មិន​ទាន់​បាន​ចុះ​អេតាស៊ីវិលនៅ​ឡើយ​ទេ​​ រួច​ក៏​នៅ​ជា​​មួយ​គ្នា​តែ​ម្ដង។​ ​រស់​នៅ​ជាមួយគ្នាមួយ​រយៈ​ចុង​ក្រោយ​នេះ​ដោយ​សារ​មាន​រឿង​រកាំ​រកូស​នឹង​គ្នា​ ទើប​ខាង​ស្រី​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ប្ដី​ដើម្បី​ស្វែង​រក​អនាគត​ថ្មី​ពី​ព្រោះ​ខ្លាច​ប្ដី​ធ្វើ​បាប​បន្ត​ទៀត​។ ក្រោយ​ពេល​កើត​ហេតុ ​បន្ទាប់​ពី​សមត្ថកិច្ច​មូលដ្ឋាន​សួរ​នាំ​រួច​អ្នក​ទាំង​ពីរ​បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ដើរ​ចេញរៀង​ៗខ្លួន​ សមត្ថកិច្ច​បាន​ឲ្យ​សាមីខ្លួន​ទាំង​ពីរ​នាក់​ទៅ​លែង​លះ​គ្នា​នៅ​ស្រុក​កំណើត​ដើម្បី​បញ្ចប់​រឿង ​ចំណែក​ខាង​ប្រុស​ស្នេហ៍​វិញ​បាន​ដោះ​លែង​ឲ្យ​ទៅ​ផ្ទះ​វិញ​៕

ដោយ៖សហការី ភ្នំពេញ: បុរសម្នាក់មានជំងឺសរសៃប្រសាទពេលមកទិញគ្រឿងសមុទ្រស្រាប់តែជំងឺចាស់រើឡើងវិញបណ្ដាលឲ្យប្រកាច់ប្រកិនផ្អើលពលរដ្ឋនាំគ្នាចាប់ចងដៃជើងផ្អើលទាំងយប់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង២៥នាទីយប់ថ្ងៃទី០២ខែធ្នូឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវទួលពង្រ ត្រង់ចំណុចផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ បើយោងតាមប្រភពបញ្ជាក់ពីកន្លែងកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងមកទិញអយស្ទ័រនៅចំណុចខាងលើ បន្ទាប់ពីទិញហើយគិតលុយរួចរាល់ស្រាប់តែជននោះមានអាការមិនស្រួលខ្លួនក៏ប្រកាច់ប្រកិនដូចខ្មោចចូល។ ពលរដ្ឋឃើញដូច្នេះបាននាំគ្នាចាប់ចងដៃជើងខ្លាចរត់ចូលរថយន្តបង្កគ្រោះថ្នាក់កើតឡើងរួចហើយបានរាយការណ៍ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗសួរនាំស្រាប់តែពេលនោះជនរងគ្រោះបានដឹងខ្លួនស្វាងធម្មតាឡើងវិញ។ បន្ទាប់ពីកើតហេតុជនរងគ្រោះខាងលើត្រូវសាច់ញាតិក្រុមគ្រួសារបានមកទទួលយកត្រឡប់ទៅផ្ទះវិញ ចំណែកសមត្ថកិច្ចបានដកកម្លាំងចូលទៅគោលដៅវិញទាំងអស់៕

ដោយ៖សហការី ភ្នំពេញៈផ្ទះលក់កាហ្វេនិងផ្សារដែក ធ្វើពីឈើលើថ្មក្រោមមួយខ្នងស្ថិតនៅខាងកើតវត្តក្រាំងធ្នង់ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឲ្យរងការខូចខាតទាំងស្រុងនិងឆេះរាលដាលទៅផ្ទះ២ខ្នងទៀតដែលនៅជាប់គ្នានោះ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នៅតាមបណ្ដោយផ្លូវលេខ ១៩៦២ខាងកើតវត្តក្រាំងធ្នង់ ក្នុងភូមិ ព្រៃខ្លា  សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខរាជធានីភ្នំពេញ។ ម្ចាស់ផ្ទះដើមភ្លើងដែលជាអ្នកជួលស្នាក់នៅឈ្មោះ អ៊ន់ រដ្ឋា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរជាងដែកនិងមានប្រពន្ធលក់កាហ្វេ។ តាមសាក្សីបានឲ្យដឹងថា  នៅមុនពេលកើតហេតុឃើញភ្លើងបានឆាបឆេះចេញពីផ្ទះផ្សារដែកនិងលក់កាហ្វេដែលធ្វើអំពីឈើលើថ្មក្រោមនៅចំណុចផ្លូវកែង យ៉ាងសន្ធោសន្ធៅបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកក្បែរខាងនាំគ្នាជួយពន្លត់និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍។នៅក្នុងហេតុការណ៍នេះភ្លើងបានឆាបឆេះយ៉ាងរហ័សបណ្ដាឲ្យផ្ទះចំនួន២ខ្នងដែលមានម្ចាស់តែមួយរងការខូចខាតទាំងស្រុងនិងឆេះរាលដាលទៅផ្ទះមួយខ្នងទៀត។ តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា   នៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង១០ និង ៤០ នាទីព្រឹកថ្ងៃដដែល។ តាមនគរបាលឲ្យដឹងទៀតថា  អគ្គិភ័យនេះបណ្ដាលអោយផ្ទះធ្វើអំពីឈើប្រក់ស័ង្កសីទំហំ ៨ ម៉ែត្រគុណនឹង ១២ម៉ែត្រដែលខណ្ឌជា២ខ្នងមានម្ចាស់តែមួយ ,មួយខ្នងម្ចាស់ស្នាក់នៅលក់ទូរសព្ទនិងមួយខ្នងទៀតបានជួលទៅឲ្យជាងដែកនិងលក់កាហ្វេដែលជាផ្ទះដើមហេតុខាងលើត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុងនិងឆេះរាលដាលដល់ដំបូលនិងពិតានផ្ទះអ្នកក្បែរខាងអស់ប្រមាណ៣០ភាគរយ។ទាក់ទិននឹងការកើតមានអគ្គិភ័យនេះនគរបាលឲ្យដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

ដោយ : បន្ទាយ ពោធិ៍សាត់៖  សមត្ថកិច្ចចម្រុះបានបង្រ្កាបបទល្មើសនេសាទដោយប្រើឧបករណ៍ឈ្នក់ (ឆ្នុក) និងអំពូលភ្លើង ដែលជាឧបករណ៍នេសាទខុសច្បាប់ កាលពីថ្ងៃទី២៦វិច្ឆិកា២០២៤ នៅវេលាម៉ោង ១៩:៣០ រហូតដល់ ២១:៤០ នាទីយប់ ។នេះបើតាមមន្ត្រីសមត្ថកិច្ចចម្រុះបានឲ្យដឹងកាលពីថ្ងៃទី២៨ខែវិច្ឆិកា ។ វត្ថុតាងដែលបានចាប់យករួមមាន៖ សាច់ឈ្នក់ (ឆ្នុក) ចំនួន ១៤ គ្រឿង, អាគុយ ៣ គ្រឿង,អាំងវែកទ័រ៤ គ្រឿង, អំពូលភ្លើង ៤ អំពូល,ខ្សែភ្លើងប្រវែង ៨០ ម៉ែត្រ, ខ្សែរួមផ្សំប្រវែង ៨០០ ម៉ែត្រ,បង្គោលចំនួន ៨ កន្លែង (ស្មើនឹង ១៦ ដើម) ។ សមត្ថកិច្ចចម្រុះបន្តថា : ក្នុងពេលបំពេញបេសកម្ម មានជនសង្ស័យមួយក្រុមបានបើកកាណូតជាច្រើនគ្រឿងមករារាំង និងបុកប៉ះកាណូតកម្លាំង។ ដើម្បីការពារសុវត្ថិភាព កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបាញ់បង្អើល២គ្រាប់ទើបជនសង្ស័យបានបើកកាណូតចេញទៅវិញ។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់អះអាងថានឹងបន្តពង្រឹងការបង្រ្កាប និងការពារធនធានជលផល ដើម្បីរក្សាបរិស្ថានធម្មជាតិឲ្យមានស្ថិរភាពឡើងវិញក្នុងតំបន់៕

ដោយ :បន្ទាយ កំពង់ធំ ៖ ជនសង្ស័យកាប់មន្ត្រីនគរបាលម្នាក់បានបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីមានជម្លោះពាក្យសម្តីគ្នា។ ករណីនេះកើតឡើងនៅម៉ោងប្រមាណ១០និង៤០នាទីយប់ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចទួលភ្នៀត ភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ ប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ចិនត្បូងឲ្យដឹងថា : ឃាតកម្មយ៉ាងព្រៃផ្សៃនេះបង្កដោយជនសង្ស័យឈ្មោះ ផន ប៊ុនរិត ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះឈ្មោះម៉េង សេងទ្រី ភេទប្រុស អាយុ៣៧ឆ្នាំ (ជាមន្ត្រីនគរបាល) រស់នៅភូមិឃុំជាមួយជនសង្ស័យ បានស្លាប់នៅកន្លែងកើតហេតុ។ សូមបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមកដល់ចំណុចមុខផ្ទះរបស់ វ៉ាន់ សុជាតិ ភេទស្រី ខណៈជនសង្ស័យកំពុងអង្គុយផឹកស្រាម្នាក់ឯង។ ពេលជនរងគ្រោះចុះពីម៉ូតូមកអង្គុយក្បែរជនសង្ស័យ មានការទាស់ទែងពាក្យសម្តីជាមួយគ្នា។ភ្លាមនោះ ជនសង្ស័យបានរត់ទៅយកផ្គាក់ពីផ្ទះរបស់ខ្លួនមកកាប់ប្រហារជនរងគ្រោះបណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។ សមត្ថកិច្ចកំពុងសហការស្រាវជ្រាវបន្តស្វែងរកជនសង្ស័យដើម្បីនាំមកផ្តន្ទាទោសតាមនីតិវិធី ៕

ដោយ៖សហការី ភ្នំពេញ៖ យុវជនពីរនាក់រួមគំនិតគ្នាយកម៉ូតូទៅដាក់លេងល្បែងស៊ីសងអស់លុយរួចក៏យកម៉ូតូមួយគ្រឿងទៀតទៅដាក់ជំនួសដើម្បីយកម៉ូតូមុនមកជិះវិញត្រូវបានក្រុមគ្រួសារម្ខាងទៀតដឹងនាំគ្នារៀបគម្រោងស្ទាក់ឃាត់ខ្លួនផ្អើលទាំងយប់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣៥នាទីថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២៤ ស្ថិតនៅផ្លូវបំបែកស្តុបទួលពង្រ សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ យុវជនទាំងពីរនាក់ជាមិត្តភ័ក្ដិនឹងគ្នា បច្ចុប្បន្នរស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានបញ្ជាក់ពីភាគីម្ចាស់ម៉ូតូស៊ុយស៊ុយគីនិចបានឲ្យដឹងថា ខ្លួនបានយកម៉ូតូទៅដាក់បញ្ចាំនៅឃ្លាំងរំសេវចំនួន៥០០ដុល្លារ បន្ទាប់មកក៏ចាយវាយលុយនោះអស់ រួចហើយស្រាប់តែមិត្តភ័ក្ដិរបស់ខ្លួនថាចង់ជិះម៉ូតូនិច។ នៅពេលនោះខាងម្ចាស់ម៉ូតូនិចប្រាប់ថាបើអញ្ចឹងអាម៉ាកឯងយកម៉ូតូឯងម៉ាកហុងដាប៊ីតនេះទៅបញ្ចាំទៅ រួចហើយរម្លស់យកម៉ូតូនិចរបស់គ្នា…មកជិះវិញទៅ។ បន្ទាប់មកអ្នកទាំងពីរបានព្រមព្រៀងគ្នារួចក៏យកម៉ូតូប៊ីតទៅដាក់បញ្ចាំចំនួន៧០០ដុល្លារ ហើយក៏ទៅរម្លស់យកម៉ូតូនិចមកជិះវិញអស់ចំនួន៥០០ដុល្លារ នៅសល់លុយ២០០ដុល្លារបានចែកលុយគ្នាយកទៅលេងល្បែងស៊ីសងអស់លុយរៀងៗខ្លួន។ចំណែកម៉ូតូវិញជិះបានតែមួយថ្ងៃប៉ុណ្ណោះត្រូវបានម្ចាស់ដើមដកយកវិញលែងឲ្យជិះ ស្រាប់តែបែកធ្លាយរឿងដល់ឪពុកម្ដាយខាងម្ចាស់ម៉ូតូហុងដាប៊ីតខឹងសម្បាជាខ្លាំងបានរៀបគម្រោងតាមដានឲ្យកូនរបស់ខ្លួនលួងលោមដោយទូរសព្ទទាក់ទងទៅយុវជនម្ចាស់ម៉ូតូនិចណាត់ជួបគ្នាក៏ឃាត់ខ្លួនទុកតែម្ដងទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗសួរនាំទៅរឿងរ៉ាវកើតហេតុនៅទឹកដីផ្សេង គឺខណ្ឌទួលគោកដែលអ្នកទាំងពីរយកម៉ូតូទៅបញ្ចាំនោះ សមត្ថកិច្ចក៏នាំត្រឡប់មកគោលដៅវិញ។ ក្រោយកើតហេតុ ដោយភាគីម្ចាស់ម៉ូតូនិចបានទាក់ទងទៅឪពុកម្ដាយរបស់ខ្លួនឲ្យមកសម្រួលដោះស្រាយគ្នាជាមួយឪពុកម្ដាយខាងម្ចាស់ម៉ូតូហុងដាប៊ីតរួចហើយនាំគ្នាទៅរម្លស់យកម៉ូតូមកសងវិញដើម្បីបញ្ចប់រឿងតែម្តង៕

ដោយ៖សហការី ភ្នំពេញ៖រថយន្តស្ទូចធុនធំមួយគ្រឿងកំពុងតែបើកលឿនគាំងចង្កូតរថយន្តរេចង្កូតទៅផ្នែកខាងឆ្វេងបានបុករបាំងថ្មពុះចែកទ្រូងរងការខូចខាតអស់ចំនួន២ផ្ទាំង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានអាកាស៧មករា ដែលស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តស្ទូចធុនធំមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ5A-0080បើកតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនហើយក៏បានរេចង្កូតទៅផ្នែកខាងឆ្វេងបណ្តាលឲ្យបុករបាំងថ្មពុះចែកទ្រូងរងការខូចខាតអស់ចំនួន៤ផ្ទាំង ក្នុងនោះដួលរលំអស់ចំនួន២ផ្ទាំង ខូចទ្រង់ទ្រាយចំនួន២ផ្ទាំង សរុបទាំងអស់ចំនួន៤ផ្ទាំង ហើយរថយន្តបង្កខាងលើបណ្តាលឲ្យដាច់កាឡេបើកទៅមុខមិនរួចនៅគាំងនៅកន្លែងកើតហេតុ ។ បើតាមប្រភពព័ត៌មានពីអ្នកបើកបរ បាននិយាយប្រាប់ថា រថយន្តគាត់គាំងចង្កូត ហើយរថយន្តបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវតែម្តង ។ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ទឹកថ្លា បានទាក់ទងទៅសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីយករថយន្តបង្កខាងលើទៅរក្សាទុករង់ចាំដោះស្រាយថ្ងៃក្រោយ៕

ដោយ៖សហការី ភ្នំពេញ​:​ បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង​ដល់​ថ្នាក់​បើកបរទៅ​ផ្ទះ​មិន​រួច​ឈប់​ម៉ូតូ​ដេក​សន្លប់​នៅ​តាម​ផ្លូវ​ត្រូវ​បាន​ជនសង្ស័យ​​យក​ម៉ូតូ​ទៅ​បាត់​ស្រមោល​ ដែលហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២និង​២០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​២៦ខែ​វិច្ឆិកា​២០២៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ភូមិ​ក្បាល​ដំរី​២សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ។ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា៖​  នៅ​មុន​កើត​ហេតុ​ គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុយស៊ុយ​គីនិច​ ដោយ​មិន​ចាំ​ផ្លាក​លេខ​ ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ខាង​លើ​ស្រាប់​តែ​ឈប់​ម៉ូតូ​រួច​ហើយ​បាន​ទៅ​ប្រាសខ្លួន​ដេក​លង់​លក់​​នៅ​លើ​ចិញ្ចើមខឿន​មុខផ្ទះ​សំណាក់​ យីហោ​ លាភ​ហេង​។លុះ​ក្រោយ​មក​ក៏​មាន​ជន​សង្ស័យ​ប្រុស​ស្រី​ពីរ​នាក់​ដើរ​មកដល់​​ឃើញ​ឱកាស​ល្អ​បាន​យក​ទូរសព្ទ​និងម៉ូតូ​ជិះ​ចេញ​ទៅ​បាត់​ស្រមោល​ពី​កន្លែង​កើត​ហេតុ​ ប្រជាពលរដ្ឋ​ឃើញ​ដូច្នេះ​ក៏​នាំ​គ្នា​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម​ៗ​។ ក្រោយ​ពេល​កើត​ហេតុ​ ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​ដាស់​សួរ​នាំ​រួច​ហើយ​នាំ​យក​ទៅ​ប៉ុស្តិ៍​ដើម្បីទាក់ទង​ទៅ​ក្រុម​គ្រួសារ​ឲ្យមក​ទទួល​យក​ផ្ទះ​វិញ​៕

ដោយ៖ សហការី ភ្នំពេញ៖យុវជនម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯម្នាក់ទៀតរួមដំណើរជាមួយបានរងរបួសស្រាលបន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនវ៉ាជែងជ្រុលទៅបុករថយន្ត Toyota prius ឈប់ចតស្ងៀមពីក្រោយលើចិញ្ចើមផ្លូវ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី ២៥ខែវិច្ឆិកាឆ្នាំ ២០២៤ នៅចំណុចទល់មុខសាលាបឋមសិក្សាអនុវត្ត ស្ថិតនៅផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Toyota priusពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BV-4184 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីជើងមកត្បូង។ ខណៈមកដល់ចំណុចកើតហេតុក៏បានបើករថយន្តមកឈប់អែបកៀននៅលើចិញ្ចើមផ្លូវ។ ភ្លាមនោះដែរស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ  ភ្នំពេញ 1KQ-3059 ជិះដោយយុវជនរងគ្រោះ២នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅស្របគ្នាពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុក៏បានវ៉ាជែងជ្រុលទៅបុកពីក្រោយរថយន្ត Toyota prius យ៉ាងពេញទំហឹងបណ្ដាលឲ្យដួលរងរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ។ចំណែកឯយុវជនម្នាក់ទៀតរងរបួសស្រាល ហើយភ្លាមនោះដែរម្ចាស់រថយន្តក៏មិនបានរត់ទៅណានោះទេ គាត់នៅកន្លែងកើតហេតុរង់ចាំការដោះស្រាយជាមួយភាគីរងគ្រោះ។ បន្ទាប់ពីកើតហេតុខាងលើ ភាគីទាំងសងខាងក៏បានធ្វើការសម្របសម្រួលគ្នាដោយយកសម្ភារម៉ូតូនិងរថយន្តយកទៅជួសជុលរៀងៗខ្លួនបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕  

ដោយ៖សហការី ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​កៀរជាមួយខឿន​ពុះចែក​ទ្រូង​ផ្លូវ​ដួល​បោកក្បាល​​នឹង​បង្គោល​ប៉ាន់ណូ​បណ្ដាលឲ្យស្លាប់​ភ្លាមៗ​នៅនឹង​កន្លែង​កើត​ហេតុដោយ​មាន​ស្រា​បៀរចំនួន​២កំប៉ុង​នៅ​ជិត​ខ្លួន​ ប្រជាពលរដ្ឋ​សង្ស័យ​បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ កាល​ពី​វេលា​២និង​៤០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​ ស្ថិត​ក្នុង​សង្កាត់​ឃ្មួញ ​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន​ពី​ស្រ្ដី​ម្នាក់​ជាអ្នក​លក់​នៅ​ក្បែរ​កន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា៖ ​នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សង់​ស៊េរី​២០១៧ ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ​កំពង់​ចាម​ 1Q-5788 ​ម្នាក់​ឯង​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​មធ្យម។​លុះមក​ដល់​ចំណុច​កើត​ហេតុ​ក៏​ស្រាប់​តែ​ម៉ូតូ​គាត់​បាន​កៀរខឿន​ពុះចែក​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​បោក​ទៅ​នឹង​បង្គោល​ប៉ាន់ណូ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដេក​ស្តូក​ស្តឹង​នៅ​កន្លែង​កើត​ហេតុ​ និងមាន​ស្រា​បៀរចំនួន​២កំប៉ុង​នៅ​ជិត​ខ្លួន​ផង​ដែរ។​ ប្រជាពលរដ្ឋ​សង្ស័យ​ថា​បុរស​​ខាង​លើបើក​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ទើប​ជ្រុល​ទៅ​កៀរខឿន​ពុះចែក​ទ្រូង​ផ្លូវ​ ហើយខ្ទាត​បោក​ទៅ​នឹង​បង្គោល​ប៉ាន់ណូ​បែប​នេះ​ ។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​បន្ត​ទៀត​ថា​ ខណៈ​គ្រោះថ្នាក់​ប្រហែល​មួយ​សន្ទុះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​មើល​ ហើយ​មាន​រថយន្ត​របស់​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​សែនសុខ​បាន​មក​ពិនិត្យ​ភ្លាមៗ​ផង​ដែរ​ តែ​ជា​អកុសល​ជនរងគ្រោះ​បាន​បាត់​បង់​ជីវិត​ទៅ​ហើយ​ ។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​បានចុះទៅពិនិត្យ​សព​ខាង​លើ​ភ្លាម​ៗ​ និង​មិន​មាន​អត្តសញ្ញាណប័ណ្ណ​ជាប់​ខ្លួន​ទេ ​​មានតែ​កាត​ ការងារ​ជា​កម្មករ​រោងចក្រ​ស្បែក​ជើង​ យ៉េន​  យុត​ មិន​ដឹង​រស់​នៅ​ភូមិ​ណា​នៅ​ឡើយ​។ សមត្ថកិច្ច​បានយក​សព​ទៅ​តម្កល់​នៅ​វត្ត​ទឹក​ថ្លា​រង់​ចាំ​សាច់ញាតិ​ចំណែក​ឯ​ម៉ូតូ​ជន​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់​ចាំ​សាច់ញាតិ​នឹង​ប្រគល់​ឲ្យក្រុម​គ្រួសារ​ជនរងគ្រោះ​៕

ដោយ : បន្ទាយ សៀមរាប :លោកឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមប្រជុំផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នេះបើតាមមន្ត្រីអោយដឹងកាលពីថ្ងៃទី២៥ខែវិច្ចិកា ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមប្រជុំត្រួតពិនិត្យចុងក្រោយផែនការ ការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ។ កិច្ចប្រជុំនោះប្រព្រឹត្តទៅនៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។ ក្រោយពេលកិច្ចប្រជុំបានលោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងប្រតិភូអមដំណើរ អញ្ជើញទៅត្រួតពិនិត្យសាលត្រៀមរៀបចំកិច្ចប្រជុំនោះ ៕

ដោយ: ព្រះអង្គខ្មៅ បាត់ដំបង÷ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់កាំភ្លើង និងគ្រាប់បែកដៃមិនទាន់ផ្ទះជិត ២៩គ្រាប់នៅក្នុងតំបន់អតីតសមរភូមិប្រយុទ្ធក្តៅ ខេត្តបាត់ដំបង។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា÷ គ្រាប់យុទ្ធភ័ណ្ឌខាងលើត្រូវបានបងប្អូនប្រជាពករដ្ឋប្រទះឃើញនៅព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចក្បែរព្រៃសហគមន៍ឋិតក្នុងភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង​។ គ្រាប់ទាំងដែលពលរដ្ឋប្រទះឃើញនេះមានចំនួន ២៩គ្រាប់ ក្នុងនោះមានគ្រាប់កាំភ្លើងត្បាល់ ៦០មីលីម៉ែត្រចំនួន ១៨គ្រាប់, គ្រាប់កាំភ្លើងត្បាល់ ៧២មីលីម៉ែត្រចំនួន ៥គ្រាប់, គ្រាប់បែកដៃ F១ មួយគ្រាប់ និងគ្រាប់ B៤០ ចំនួន ៥គ្រាប់ផងដែរ។ មន្ត្រីដដែលបានបន្តថា÷ គ្រាប់កាំភ្លើង និងគ្រាប់បែកនេះជាយុទ្ធភ័ណ្ឌនៅសេសសល់ពីសម័យសង្គ្រាម ដែលមួយចំនួននៅមានគុណភាពអាចបង្កការគ្រោះថ្នាក់បាន។ ក្រោយមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការមន្ត្រីជំនាញ Hallo trust បានចុះរំដោះយកទៅរក្សាទុករងចាំពេលវេលាកម្ទេចចោលពេលក្រោយ៕