ដោយ៖ ឧត្តរ ឧត្តរមានជ័យ៖ ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បានជំរុញនិងដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗ ទៅដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័ន ត្រូវបន្តពង្រឹងកិច្ចការងារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងបន្តការអនុវត្តសកម្មភាពរបស់ខ្លួនឱ្យបានល្អប្រសើរបន្ថែមទៀតសម្រាប់ឆ្នាំថ្មីខាងមុខនេះ។ នៅក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពខេត្តដែលមានការអញ្ជើញចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបានជំរុញឲ្យស្រុក ក្រុង មន្ទីរ អង្គភាពជាពិសេសសមត្ថកិច្ចទាំងអស់ ត្រូវតែបន្តពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរបន្ថែមទៀត។ ជាមួយនោះត្រូវបន្តត្រួតពិនិត្យតាមដាន ទប់ស្កាត់រាល់បទល្មើសផ្សេងៗឱ្យបាននិងមានប្រសិទ្ធភាពខ្ពស់បំផុត។ ឯកឧត្តម មាន ចាន់យ៉ាដា ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាល ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរអង្គភាព ចំណុះរដ្ឋបាលខេត្តដែលបានខិតខំបំពេញការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ដោយទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់កន្លងមក។ ប៉ុន្តែទន្ទឹមនឹងការសម្រេចបាននូវស្នាដៃទាំងនេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវបន្តធ្វើការដោះស្រាយ ជាពិសេសបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានដែលទាមទារឱ្យគណៈបញ្ជាការឯកភាពទាំងអស់ ត្រូវរួមគ្នាចាត់វិធានការរទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា៕
ដោយ៖ កំចាយ កំពត÷ រថយន្តមួយគ្រឿងបានរេចង្កូតបុកបង្គោលស្ពានដោយសារអ្នកបើកបរងោកមួយភាំងបណ្តាលមនុស្សប្រុសស្រី៣នាក់បានស្លា.ប់ និង៤នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅលើដងផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិតាភុល ឃុំស្នាយអញ្ជិត ស្រុកជុំគិរី។ មន្ត្រីនគរបាលចរាចរណ៍ស្រុកជុំគិរីបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង២ និង១៥នាទីរសៀលថ្ងៃទី២០ ខែធ្នូ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៩-៧០ បណ្តាលឲ្យមនុស្សប្រុសស្រីស្លា.ប់ និងរបួសយ៉ាងរន្ធត់បំផុត។ មុនហេតុការណ៍កើតឡើង គេឃើញរថយន្តម៉ាកតូយ៉ូតាកាមរី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2A-4507 បើកមកពីទិសខាងជើង។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានរេចង្កូតរួចជ្រុលទៅបុកបង្គោលស្ពានពេញទំហឹងតែម្តង។ ប្រភពដដែលបានបន្តថា ពេលអ្នកជិតខាងចូលទៅជួយក៏ឃើញមនុស្សប្រុសស្រី៣នាក់បានស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់។ តាមការបញ្ជាក់របស់អ្នករងរបួសថា ករណីនេះបណ្តាលមកពីអ្នកបើកបរងោកមួយភាំង។ សមត្ថកិច្ចបានបញ្ជាក់ថា អ្នកដែលបានស្លាប់ រួមមាន ១. ឈ្មោះ យិន ស្រីម៉ៅ ភេទស្រី អាយុ ៤១ឆ្នាំ។ ២. ឈ្មោះ ស៊ី អេង ភេទស្រី អាយុ ៧៣ឆ្នាំ។ ៣. ឈ្មោះ យ៉េន សុវណ្ណពណ្ណរាយ ភេទប្រុស អាយុ […]
ដោយ៖ព្រះអង្គខ្មៅ បាត់ដំបង÷ សមត្ថកិច្ច និងមន្ត្រីជំនាញ បានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃវល្លិរមៀតមួយកន្លែងក្នុងភូមិសាស្ត្រស្រុកសំឡូត ដោយឃាត់ខ្លួនបានជនបរទេសចំនួន ៣នាក់។ កម្លាំងទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយកម្លាំងផ្នែករដ្ឋបាលព្រៃឈើស្រុករតនមណ្ឌល នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤កន្លងមកនេះបានឆ្មក់ចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃវល្លិរមៀតខុសច្បាប់មួយកន្លែង ឋិតនៅត្រង់ចំណុចសៃឡូ ក្នុងភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។ យុទ្ធនាការបង្ក្រាបទប់ស្កាត់នេះកម្លាំងអាវុធហត្ថបានឃាត់ខ្លួនបុរសជនជាតិចិនចំនួន ៣នាក់ផងដែរនៅនឹងកន្លែង។ ដោយឡែកវត្ថុតាងដែលពាក់ព័ន្ធក្នុងការដកហូតរួមមាន៖ សាក់សឺរ ចំនួន ១គ្រឿង, ម៉ាស៊ីនកិនវល្លិរមៀតចំនួន ២គ្រឿង, ម៉ាស៊ីនភ្លើង ១គ្រឿង, ម៉ូតូ ១គ្រឿង ព្រមទាំងម្សៅចម្រាញ់ពីវល្លិ័រមៀតមួយចំនួនផងដែរ។ បទល្មើសជាក់ស្តែងខាងលើនេះកម្លាំងកងរាជអាវុធហត្ថបានអនុវត្តវិធានការប្រគល់ទាំងមនុស្ស ក៏ដូចជាវត្ថុតាងទៅឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ ចាត់ការតាមនីតិវិធីបន្ត៕
ដោយ៖សហការី ភ្នំពេញ:បុរសម្នាក់ឈ្មោះ រស់ វណ្ណៈ ភេទប្រុស អាយុ៤១ឆ្នាំ ជាកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិកំពង់រាប ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិ ត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពេលជិះម៉ូតូចេញពីធ្វើការមិនប្រយ័ត្នជ្រុលទៅបុកនឹងខឿនចែកទ្រូងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៤ ស្ថិតនៅក្នុងតំបន់រោងចក្រកាត់ដេរសម្លៀកបំពាក់ រីម៉ុនដា( ខេមបូឌា)អឹភែរឹល ឯ.ក ស្ថិតនៅក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
ដោយ៖សហការី ភ្នំពេញ៖ ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ បានទៅលេងទឹកនៅច្រាំងទន្លេមេគង្គហើយបានលង់ទឹកបាត់ប្រមាណជាង១ម៉ោងទើបបងប្អូនជួលជនជាតិខ្មែរអ៊ិស្លាមឲ្យជួយរាវរកឃើញ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតនៅត្រង់ចំណុចមុខវត្តខ្ទរ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ក្មេងដែលលង់ទឹកស្លាប់នោះឈ្មោះ ពិសិដ្ឋ រិទ្ធី ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី ៥ នៃសាលាបឋមសិក្សាវត្តខ្ទរ មានលំនៅឋានក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ មកទល់ពាក់កណ្តាលខែធ្នូឆ្នាំ២០២៤ នេះផ្ទុះសាជាថ្មីដីជើងភ្នំ ភ្នំកងវ៉ា នៅភូមិពង្រនិងភូមិកងវ៉ាសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ បានផ្ទុះជាថ្មីគឺបាននិងកំពុងរងគ្រោះដោយការហែកដណ្តើមគ្នាវក់វីជាថ្មីពីអ្នកមានលុយ មានអំណាច , សង់សំណង់រឹងមាំពោលគឺបន្ទាប់ពីអាជ្ញាធរ កងកម្លាំងនិងសមត្ថកិច្ចដឹកនាំដោយលោកអ៊ុំ រាត្រី អភិបាលនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យឡើងទៅធ្វើការរុះរើរបង សំណង់ ហើយរំដោះដីជាទ្រព្យសម្បត្តិសាធារណ: មករក្សាទុកជារបស់រដ្ឋវិញកាលពីចុងឆ្នាំ២០២២ កន្លងមក ។នេះបើតាមប្រភពព័ត៌មានកាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤ ។ កាលណោះក្រុមហ៊ុនវាយថ្ម និងសំណង់របស់លោកកូ ណៃ (ភ្នំធំ) ដែលហ៊ុមព័ទ្ធស្ទើរយកដីជើងភ្នំនិងភ្នំមួយផ្នែកធំ ប៉ុន្តែកាលណោះលោកបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចគឺប្រគល់ដីមួយផ្នែកឲ្យរដ្ឋវិញហើយ។ប៉ុន្តែ មិនទាន់បានប៉ុន្មានផង ឥឡូវត្រូវបានអ្នកមានលុយ មានអំណាច ឈ្លោះគ្នាដណ្ដើមគ្រប់គ្រង និងសាងសង់សំណង់រឹងមាំ ។ ការឈ្លោះគ្នាដណ្តើមដីរដ្ឋនៅជើងភ្នំនិងភ្នំកងវ៉ាពេលនេះគឺ ត្រូវបានលោក តួ ធានទឺ អតីតអភិបាលរងខេត្តបន្ទាយមានជ័យនិងជាអតីតទីប្រឹក្សារបស់អតីតឧបនាយករដ្ឋមន្ត្រី ដែលនរណាក៏ស្គាល់ច្បាស់ក្នុងខេត្តបន្ទាយមានជ័យ ។ លោកបានធ្វើលិខិតស្នើសុំទៅអាជ្ញាធរដែនដីសង្កាត់កំពង់ស្វាយ និងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២៤ កន្លងមកថា : នោះជាដីផ្លូវដែលប្រជាពលរដ្ឋតែធ្វើដំណើរទៅចម្ការនៃជើងភ្នំកងវ៉ា តែត្រូវបានគេធ្វើរបងចាក់ដីកាន់កាប់យ៉ាងរឹងមាំ ហើយត្រូវបានភាគីចាក់ដីម្ខាងទៀតឈ្មោះ គង់ បានប្តឹងប្រឆាំងនឹងលោក ថាលោកបានធ្វើឱ្យខូចខាតដោយចេតនាលើដីរបស់គេ(ឈ្មោះ គង់ )។ ករណីនេះ […]
ដោយ៖សហការី ភ្នំពេញ៖ក្មេងប្រុសពីរនាក់បានលង់ទឹកស្រះស្លាប់ចំណែកម្នាក់ទៀតបានហែលរួចពីគ្រោះថ្នាក់ខណៈពួកគេទាំង៣នាក់នាំបាននាំគ្នាអុំទូកលេងក្នុងស្រះស្រាប់តែទូកនោះបានលិចចុះទៅបាតស្រះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៥៥នាទីល្ងាចថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤ ចំណុចវត្តត្រពាំងឈូក ស្ថិតក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្មេងរងគ្រោះទី១ឈ្មោះកែវ សីហា ភេទប្រុស អាយុ១៤ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្មេងរងគ្រោះទី២ឈ្មោះទីនីរតនា ហៅក្រៅណុយ ភេទប្រុស អាយុ១៥ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដូចគ្នា មានស្រុកកំណើតនៅខេត្តកំពង់ធំ។ចំណែកក្មេងប្រុសម្នាក់ទៀតបានហែលរួចក្រោយមានករណីលិចទូកមួយគ្រឿងនៅកណ្តាលស្រះនេះ៕
ដោយ : បន្ទាយ ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ (ស្រី១នាក់) នៅផ្ទះជួលមួយកន្លែងគ្មានលេខ ស្ថិតនៅបណ្ដោយផ្លូវជាតិ6A ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ មន្ត្រីអាវុធហត្ថខណ្ឌជ្រោយចង្វាបានឲ្យដឹងថា វត្ថុតាងចាប់យករួមមាន ៖ ក្រាមពណ៌សថ្លាចំនួន ០៨កញ្ចប់តូចធំ, ថ្នាំគ្រាប់ចំនួន១៥គ្រាប់ ពណ៌បៃតង ១៤គ្រាប់ ពណ៌ក្រហម ០១គ្រាប់, ជញ្ជីងអេឡិកត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង, ម៉ាស៊ីនអ៊ុតមាត់ថង់ចំនួន០១ រួមនិងសម្ភារមួយចំនួនទៀត។ ប្រភពបន្តថា: ជនសង្ស័យប្រុសស្រីទាំង៤នាក់ រួមមាន៖ ១/ ឈ្មោះ ហែម សាវ័ន្ត ភេទប្រុស អាយុ ៣៨ឆាំ្ន, ២/ ឈ្មោះ លេង រតនា ភេទប្រុស អាយុ ១៦ឆ្នាំ, ៣/ ឈ្មោះ រិន ដាវីន ភេទប្រុស […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ទទួលបានពាក្យបណ្ដឹងពីឈ្មោះស៊ុន ចិន ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាពូបង្កើតរបស់ជនរងគ្រោះឈ្មោះ ជ.រ.ស អាយុ១៤ឆ្នាំ រស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។គាត់បានប្ដឹងចោទប្រកាន់លើឈ្មោះសន វិសា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅឃុំម៉ាឡៃ ស្រុកម៉ាឡៃ ពីបទរំលោភលំនៅដ្ឋាន និងប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មួយស្រី កាលពីវេលាម៉ោង១១និង២៥នាទី ថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២៤ នៅភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។ ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង១៤ ថ្ងៃដដែល ហើយនាំមកកាន់មូលដ្ឋានស្រុកម៉ាឡៃដើម្បីធ្វើការសួរនាំ។ លោកវរសេនីយ៍ត្រី តាំង សុខហេង បានឱ្យដឹងនៅថ្ងៃទី១៦ខែធ្នូថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ រួចចាប់នាងឱបថើប ច្របាច់ដោះនាងពិតប្រកដមែន។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឱ្យដឹងថា […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១១និង១៥នាទីព្រឹក បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ីម សុខហៃ នាយរងផ្នែក ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ០៤នាក់ ( ស្រី ០១នាក់) ដែលខ្វះប្រកាសបណ្តេញចេញ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ។ ប្រភពព័ត៌មានបានឲ្យដឹងថា: យោងបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ត្រូវប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រថាប់ត្រា(លើខិតឆ្លងដែន)ហាមចូលប្រទេសកម្ពុជារយៈពេល០៥ឆ្នាំ។ បន្ទាប់មក មន្ត្រីនគរបាលអន្តោប្រវេសន៍កម្ពុជាបានប្រគល់ជនជាតិថៃទាំងនោះ ជូនលោកស្រីអនុសេនីយ៍ឯកច័ន្ទយ៉ាម៉ន រឿងស្រីបួរ ( Ms CHANYAMON RUEANGSRIBUA ) ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕

ដោយ : បន្ទាយ បន្ទាយមានជ័យ :មន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យថា កម្មករស្លាប់នៅការដ្ឋានសង់ផ្ទះ១នៅក្រុងសិរីសោភ័ណ មិនមែនជាករណីគ្រោះថ្នាក់ក្នុងការងារទេ ។នេះបើតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ១របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យចុះថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៤ ។ មន្ទីរនេះថា កាលពីព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ កម្មករឈ្មោះសំ សុភ័ក្ត្រ ភេទប្រុសអាយុ៣៤ឆ្នាំ ទីលំនៅភូមិកន្ទួត កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានដួលស្លាប់ដោយសារខ្វះជាតិស្ករឬជំងឺបេះដូង គឺការដ្ឋានសង់ផ្ទះរបស់ឈ្មោះគង់ ណាវី ភេទស្រីជាប្រភេទវីឡាតឿ ទំហំ៥ម៉ែត្រគុណ១៦ម៉ែត្រ ។ តាមការធ្វើកោសល្យវិច័យដោយអាជ្ញាធរនិងជំនាញពាក់ព័ន្ធ ការស្លាប់នេះមានមូលហេតុខាងលើ មិនពាក់ព័ន្ធនឹងគ្រោះថ្នាក់ក្នុងពេលបំពេញការងារក្នុងការដ្ឋានសំណង់ឡើយ ។ សូមអានសេចក្តីប្រកាសព័ត៌មាន៕
ដោយ៖ សហការី ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តFOR TUNER មួយគ្រឿងបោះពួយយ៉ាងលឿនបានរេចង្កូតជ្រុលទៅបុករទេះលក់សាច់អាំង បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។នៅពេលបុករួចហើយរថយន្តបង្កមិនព្រមឈប់ដោះស្រាយព្យាយាមបើករត់គេចចូលក្នុងផ្ទះតែត្រូវសមត្ថកិច្ចតាមឃាត់បានភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ អ្នកស្លាប់ឈ្មោះ មិន វឿន ភេទប្រុស អាយុ ៥៩ឆ្នាំ ស្នាក់នៅម្តុំចាក់អង្រែលើ មានស្រុកកំណើតនៅភូមិព្រៃជ្រៃ ឃុំព្រៃជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។ សាក្សីបានប្រាប់ឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក FOR TUNER ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ កណ្តាល 2B-7966 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន។ ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុករ៉ឺម៉កលក់សាច់អាំងដែលលក់ដោយបុរសរងគ្រោះម្នាក់នៅលើចិញ្ចើមផ្លូវ៦០ម៉ែត្រយ៉ាងពេញទំហឹងបណ្តាលឲ្យប៉ើងរ៉ឺម៉កខ្ទាតសាច់និងសម្ភារលក់ដូរពាសពេញដងផ្លូវខូចខាតស្ទើរទាំងស្រុង។ចំណែកឯបុរសជាអ្នកលក់វិញបានស្លាប់ក្បែររ៉ឺម៉កយ៉ាងអាណោចអាធ័ម ហើយភ្លាមនោះដែររថយន្តបង្កមិនព្រមឈប់ដោះស្រាយនោះទេបានបន្តល្បឿនបើករត់គេចខ្លួនពីកន្លែងកើតហេតុមកចូលសម្ងំនៅក្នុងផ្ទះ។ ក្រោយមកប្រជាពលរដ្ឋក្បែរខាងបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកឃាត់យករថយន្តបង្កបានភ្លាមៗ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលនៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេមកដល់ពេលនេះ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : សមត្ថកិច្ចចុះធ្វើកោសល្យវិច័យ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ហើយថា ជនរងគ្រោះដេកគាំងបេះដូងស្លាប់ នៅពីក្រោយកាស៊ីណូហ្គោលឌិនស្ទូចត្រី ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនបរទេសនោះមានឈ្មោះ SANDRO CROWN KWEE (សាន់ដូ ក្រោនខ្វី) ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ីបានដេកស្លាប់នៅក្នុងផ្ទះជួល។ លោក វរសេនីយ៍ទោ រ៉ែន សុភ័ក្រ្ត អធិការរងផ្នែកព្រហ្មទណ្ឌក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ប្រភពថា ជនរងគ្រោះខាងលើ ដោយមិនឃើញទៅធ្វើការ២ទៅ៣ថ្ងៃ មិត្តភក្តិបានមកមើល ទើបដឹកថាស្លាប់ ហើយរាយការណ៍ប្រាប់សមត្ថកិច្ច។ លោក វរសេនីយ៍ទោ រ៉ែន សុភ័ក្រ្ត បានបញ្ចាក់ថា៖ ក្រោយពីធ្វើកោសវិច័យរបស់សមត្ថកិច្ច និងគ្រូពេទ្យជំនាញ ការសន្និដ្ឋានដំបូង ជនរងគ្រោះជាបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់នេះ អាចបណ្តាលមកពីគាំងបេះដូងស្លាប់ពោលគឺ មិនមែនជាករណីឃាតកម្មទេ ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ នៅចំណុចបន្ទប់ជួលភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថស្រុកថ្មពួក បានចុះស្រាវជ្រាវបង្ក្រាបករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ។ ករណីខាងលើបង្កឡើងដោយជនសង្ស័យឈ្មោះភួង ជីវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិតាឡី ឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យនិងបក្ខពួកចំនួន០២នាក់ទៀតបានគេចខ្លួន។ ទោះជាយ៉ាងណា នៅវេលាម៉ោង១៩ថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចស្រាវជ្រាវ និងស្នើដីកាចាប់ឃាត់ខ្លួន ។ លោកវរសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានឱ្យដឹងកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០២៤ថា : ជនសង្ស័យត្រូវឃាត់ខ្លួនម្នាក់ ឈ្មោះ រិន សៃយន្ត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក គឺក្រោយទទួលបានពាក្យបណ្តឹង ពីឈ្មោះ រួម ទាប ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ព្រមទាំងដកហូតវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤បានធ្វើការស្រាវជ្រាវ មុខសញ្ញាពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលផលចោរកម្ម ដែលជាក្រុមមុខសញ្ញាលួចយ៉ាងសកម្មក្នុងភូមិសាស្ដ្រក្រុងសិរីសោភ័ណ ។រហូតដល់ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឈានដល់ឃាត់ជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ គុន្ធ ស្រីលិ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ។ ក្រោយស្តាប់ចម្លេីយសារភាពរបស់ជនសង្ស័យ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់ខ្លួនបក្ខពួកជាបន្ដបន្ទាប់ចំនួន ០២នាក់បន្ថែមទៀត ១/-ឈ្មោះ មិច គំនិត ភេទប្រុស អាយុ៤៣ឆ្នាំ និងឈ្មោះ ទិព្វ វឹលបែង ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ចាប់យកវត្ថុតាង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ ២០២៤ គ្មានផ្លាកលេខ ចំនួន០១គ្រឿង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីធ្វើការសួរនាំ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ : មួយរយៈពេលនាដើមខែធ្នូ ឆ្នាំ២០២៤ នេះ ដោយមានបទបញ្ជាម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងអាវុធហត្ថតាមបណ្ដាមូលដ្ឋានខណ្ឌទាំង១៤ បានចុះបង្ក្រាប និងទប់ស្កាត់ក្រុមក្មេងទំនើង ។ មន្ត្រីអាវុធហត្ថបានឲ្យដឹងកាលពីថ្ងៃទី១២ខែធ្នូ២០២៤ ថា: បានចុះបង្ក្រាប និងទប់ស្កាត់ក្រុមក្មេងទំនើងនៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាប់ជាប្រចាំដូចភ្លៀងរលឹម ។ ក្នុងនោះ បានចាត់វិធានការអប់រំ លើក្មេងទំនើងសរុប ៨៧នាក់ ដែលបានប្រមូលផ្តុំគ្នាកណ្តាលអធ្រាត្រមិនចូលផ្ទះ ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ ក្នុងនោះមានក្មេងទំនើង ៣នាក់ ដែលធ្លាប់ជាសមាជិកក្រុមក្មេងទំនើង” TEAM 98 ” តែដោយសមត្ថកិច្ចតាមចាប់ក្រុមនេះពេក ក៏បានបំបែកក្រុម និងប្តូរឈ្មោះមកជា ” TEAM មុខព្រលានវិញ “ ត្រូវបានអាវុធហត្ថ រាជធានីភ្នំពេញក្នុងខណ្ឌកំបូល ធ្វើការឃាត់ខ្លួននិងយកមកអប់រំតាមវិធានការរដ្ឋបាល ។ មន្ត្រីបន្តថា: ក្រុមនេះមានប្រវត្តិធ្លាប់ពាក់ព័ន្ធនឹងជម្លោះដេញវាយគ្នា ជាមួយក្រុមទំនើងផ្សេងទៀតជាច្រើនលើក ជាពិសេសសមាជិកមួយចំនួនធ្លាប់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការផងដែរ […]
ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ បុរសជនជាតិមីយ៉ាន់ម៉ាម្នាក់ បានបើកបររថយន្តជែងក្នុងស្ថានភាពគ្រោះថ្នាក់ បណ្តាលឱ្យបុកស្រ្តីជាជនជាតិខ្មែរម្នាក់ស្លាប់នៅពេលកំពុងធ្វើដំណើរតាមម៉ូតូមួយគ្រឿង ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក នៅម៉ោងជាង ៨ យប់ថ្ងៃទី ១២ ធ្នូ។ ក្រោយពីហេតុការណ៍អាក្រក់នេះកើតឡើងខាងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តអាយុ២៦ ឆ្នាំ ជាជនបរទេសរូបនេះឈ្មោះ លី វឹងឡុង ( LI WENKONG) បើកបររថយន្តម៉ាកRAM ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ កម្ពុជាDM-9888 ក្នុងអាការស្រវឹងស្រា មានទីលំនៅភូមិកើ់តហេតុ ដើម្បីចាត់ការតាមនីតិវិធី។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា៖ ស្រ្តីខ្មែរដែលបានបាត់បង់ជីវិតនៅនឹងកន្លែងដោយសារអ្នកបើកបរស្រវឹង ហើយបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ឈ្មោះ មួង ស្រីនិច អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីងទី២ ឃុំត្រពាំងផ្លុងដែរ ដោយបានបើកបរម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ៕
ដោយ : បន្ទាយ ពោធិ៍សាត់៖ គណ:គ្រប់គ្រង បុគ្គលិក សិស្សានុសិស្ស ឪពុកម្តាយ អាណាព្យាបាលសិស្សនិងអាជ្ញាធរ មានសមត្ថកិច្ចនៅឃុំនិងស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ បានចាត់ទុកថាមរណភាពលោកគ្រូ អ៊ឹម បញ្ញា នាយករងវិទ្យាល័យតាលោជាការបាត់បងធនធានមនុស្ស គ្រូបង្រៀននិងអ្នកដឹកនាំដ៏ល្អម្នាក់។នេះបើតាមលោកតេង ធា នាយកវិទ្យាល័យនេះនិងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចបានដឹងកាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២៤ ។ សូមបញ្ជាក់ថា : លោកគ្រូ អ៊ឹម បញ្ញា អាយុ៤០ឆ្នាំ ជានាយករងវិទ្យាល័យតាលោបានទទួលមរណភាពកាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២៤ ដោយជំងឺដាច់សរសៃឈាមក្នុងខួក្បាល ពោលគឺបន្ទាប់ពីអាការធ្វើទុក្ខ កើតឡើងនៅភូមិ រួចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកបាកាន(នៅបឹងខ្នារ) និងបន្តទៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។ ឥឡូវនេះ សពលោកគ្រូត្រូវតម្កល់ទុកធ្វើបុណ្យឈាបនកិច្ចនៅគេហដ្ឋានលោកនាភូមិតាលោ ឃុំតាលោស្រុកតាលោសែនជ័យ ។មានថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង នាយក នាយករង លោកគ្រូអ្នកគ្រូ ពលរដ្ឋ សិស្សានុសិស្ស ញាតិមិត្តជាច្រើនបានមកចូលរួមបុណ្យសពនិងជូនដំណើរចុងក្រោយវិញ្ញាណក្ខន្ធសព។ សូមរំលឹកថា លោកគ្រូ អ៊ឹម បញ្ញា មានបងប្អូន២នាក់គឺបងស្រីនិងលោកជាកូនពៅ ។ ឪពុកម្តាយលោកបានស្លាប់អស់ហើយដែរ។ លោកមានស្រុកកំណើតនៅភូមិបោះពួយ ឃុំលាជ ស្រុកភ្នំក្រវាញ […]
ដោយ : បន្ទាយ កំពង់ឆ្នាំង៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅរំលងអធ្រាត្រ បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅទីតាំងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ នៅពេលភ្លឺទើបមានអ្នកប្រទះឃើញសពនិងអ្នករងរបួស។ ឧបទ្ទវហេតុនេះអាចកើតឡើងនៅចន្លោះម៉ោង១២យប់ដល់ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៥ នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ប្រភពបានឲ្យដឹងថា: ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ធ្វើដំណើរពីជើងទៅត្បូង ។ នៅចំណុចកើតហេតុ ជនរងគ្រោះបានរេចង្កូតឆ្លងទៅខាងឆ្វេងបណ្ដាលឱ្យធ្លាក់ចុះពីស្នាមភ្លោះបុកនឹងដើមក្រខុប។ គេសង្ស័យថាម៉ូតូបានវ៉ាជែងរថយន្តឬជួបឧបសគ្គបណ្ដាលឱ្យមានគ្រោះថ្នាក់។ បុរសដែលបានស្លាប់មានឈ្មោះ យី យ៉ូស្វេ អាយុ២១ ឆ្នាំ មកពីភូមិលួង ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ចំណែកជនរងគ្រោះម្នាក់ទៀតដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្រោយពិនិត្យកន្លែងកើតហេតុ និងធ្វើកោសលវិច័យ សមត្ថកិច្ចបានបញ្ជាក់ថា នេះជារឿងគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដ មិនមែនជាឃាតកម្មឡើយ។ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ខណៈអ្នករងរបួសកំពុងទទួលការព្យាបាល៕
ដោយ៖សហការី ភ្នំពេញ: ម្ចាស់ហាងKTV យីហោពិភពសំនៀងមួយកន្លែងនាំគ្នាឃាត់ខ្លួនបានក្មេងទំនើងម្នាក់ក្នុងចំណោមបក្ខពួកផ្សេងដែលនាំគ្នាយកដុំថ្មគប់លើនារីបម្រើការ KTV បង្កឲ្យមានរបួសស្នាម រីឯអ្នកផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបញ្ជាក់ពីម្ចាស់ហាងបានឲ្យដឹងថា៖ នៅវេលាម៉ោង៧យប់ថ្ងៃទី១០ ខែធ្នូឆ្នាំដដែល ក្រុមក្មេងទំនើងទាំងនោះមានគ្នាជាច្រើននាក់បានជិះម៉ូតូជាច្រើនគ្រឿងនាំគ្នាយកដុំថ្មមកគប់កន្លែងកើតហេតុម្ដងរួចមកហើយ។ ប៉ុន្តែការគប់នោះមិនបង្កឲ្យមានអ្នករងរបួសទេ។ បន្ទាប់មកក្រុមក្មេងទាំងនោះបានជិះរត់គេចខ្លួនទៅបាត់អស់ លុះវេលាម៉ោងខាងលើស្រាប់តែលេចមុខក្រុមជនបង្កទាំងនេះមកធ្វើសកម្មភាពម្ដងទៀត ដោយយកដុំថ្មជាច្រើនគប់ចំស្រ្តីអ្នកបម្រើការម្នាក់និងបុរសម្នាក់បណ្ដាលឲ្យរងរបួសរួចហើយក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួន។ភ្លាមៗនោះខាងម្ចាស់ហាងរងគ្រោះខឹងខ្លាំងពេកបាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយរហូតទាន់ចាប់ឃាត់ខ្លួនបានម្នាក់និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសង់០១៧ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GC-5383 នាំមកកន្លែងវិញ។ចំណែកបក្ខពួកផ្សេងនាំគ្នារត់គេចខ្លួនទៅចោលបាត់ស្រមោលអស់។ក្នុងនោះផងដែរជនសង្ស័យខាងលើត្រូវបានម្ចាស់ហាងនាំគ្នាព្រួតវាយមួយដៃមួយជើងម្នាក់រួចប្រគល់ទៅឲ្យសមត្ថកិច្ចយកទៅសួរនាំ។ បច្ចុប្បន្នជនសង្ស័យម្នាក់ខាងលើត្រូវបានសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌអធិការខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕
