ដោយ : បន្ទាយ កំពង់ឆ្នាំង :សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងសង្កាត់រដ្ឋបាលជលផលកំពង់លែង សហការជាមួយប្រជាការពារភូមិត្រង់ផ្តឹល បានចុះប្រតិបត្តិការរុញសម្រាស់បំផ្លាញចោលនិងកាប់បង្គោលកំណត់ទីតាំងបានជាច្រើនករណី។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឲ្យដឹងថ្ងៃទី០៣ខែមករាឆ្នាំ២០២៥ថា : កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ប្រតិបត្តិការចាប់ពីចំណុចកោះបាយក្រៀម ដល់ចំណុចគៀនតាព្រឹង ក្នុងភូមិសាស្ត្រ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្នុងករណីចុះប្រតិបត្តិការបង្ក្រាបខាងលើនេះ សង្កាត់រដ្ឋបាលជលផលចុងកោះ កម្លាំងចំនួន៣នាក់ មធ្យោបាយបាឡាស្មាច់០១គ្រឿង បានចុះប្រតិបត្តិការប្រទះឃើញដុំសម្រាស់នៅចំណុចទន្លេផ្សារក្រោម ភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ជាលទ្ធផល រុះរើសម្រាស់ចំនួន២ករណី ស្មើនឹង ១១កន្លែង ទំហំប្រមាណ ៦០០០ម៉ែត្រការ៉េ មែកសម្រាស់ចំនួន៨០០មែក បង្គោលចំនួន៩៥ដើម ខ្សែចំណង៧៥០ម៉ែត្រ និងពីដុងចំនួន៣០ពីដុង។ ក្រោយធ្វើការបង្រ្កាប សមត្ថកិច្ចជំនាញឯកភាពគ្នារុញនិងកាប់បំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ល្បាត ពង្រឹងការបង្ការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រ, ប្លុកកាស៊ីណូនិងតំបន់ច្រកទ្វារព្រំដែនប៉ោយប៉ែតនៅមុន ពេលកំពុងនិងក្រោយឱកាសចូលឆ្នាំសាកល២០២៥ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ពិសេសតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនិងប្លុកសងខាងដែលជាកន្លែងដើរកំសាន្ត ទិញម្ហូបអាហារនិងទំនិញប្រើប្រាស់។នេះបើតាមមន្ត្រីនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងកាលពីថ្ងៃទី០២ខែមករាឆ្នាំ២០២៥ ។ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនោះ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើការល្បាត ឈរជើងតាមគោលដៅដើម្បីបង្ការ ការពារ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ពិសេសតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនិងប្លុកសងខាងដែលជាកន្លែងដើរកំសាន្ត ទិញម្ហូបអាហារនិងទំនិញប្រើប្រាស់។ ក្នុងនោះ ជាពិសេសតាមតំបន់ផ្លូវឆ្ពោះទៅច្រទ្វារព្រំដែន តំបន់កំសាន្តមួយចំនួន ដែលពលរដ្ឋនិងភ្ញៀវទេសចរនិយមចូលចិត្តឬមានប្រជាប្រិយទៅលេងកំសាន្តនិងទិញអាហារឬរបស់ជាលក្ខណៈគ្រួសារនៅបរិវេណកាស៊ីណូផ្កាយ៥ ឬ ផ្សារទឹកពុះ, កាស៊ីណូក្រោម រីសត.,កាស៊ីណូនិងផ្សារប៉ារ៉ាមែក ,ផ្សារប៊ីកស៊ី(Big C Super Market) ប្លុកផ្សារដើមពុទ្រា ផ្សារអគ្គ តាមដងផ្លូវ ប្លុកដើមស្រល់និងតំបន់ផ្សារនិងហាងឬរានអាហារនិងទំនិញនានា ជាដើម ។ សកម្មភាពនេះធ្វើឡើងអំឡុងចូលឆ្នាំសាកលឆ្នាំ២០២៥ ពីថ្ងៃ-យប់ថ្ងៃទី៣១ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ: កាលពីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ ថ្មីៗនេះ មានគណនីឬអាខោនហ្វេសបុក(Account Facebook) ឈ្មោះ Chhay Phallin-ឆាយ ផល្លីន ដែលបានបង្ហោះវីដេអូមានខ្លឹមសារថា “ឡូយណាស់ក្មេងទំនើងមានកាំភ្លើងប្រើប្រាស់ ជួយស៊ែរតិចផង 1/1/2025 ក្រុងប៉ោយប៉ែត” ។ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវឱ្យដឹងថា៖ អាខោនហ្វេសបុក ឈ្មោះ Chhay Phallin -ឆាយ ផល្លីន បំណងចង់បង្ហោះព័ត៌មានរន្ធត់និងព័ត៌មានចាស់ៗ (ព័ត៌មានមិនពិត) ចង់ឱ្យផេក ឬក៏អាខោនហ្វេសបុកខ្លួនឯងល្បី ធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនប្រើប្រាស់បណ្តេញទំនាក់ទំនងសង្គម ។ កម្លាំងជំនាញបានធ្វើការឆែកមើលប្រវត្តិអាខោនហ្វេសបុក Chhay Phallin-ឆាយ ផល្លីន មកបានឱ្យឃើញថា មានព័ត៌មានជាច្រើនដែលបានយកទៅបង្ហោះឡើងវិញជាព័ត៌មានមិនពិត មានប្រតិកម្មជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនរួចទៅហើយ ។ ជំនាញបានធ្វើការសន្និដ្ឋានបឋមថា : អាខោនហ្វេសបុក Chhay Phallin -ឆាយ ផល្លីន […]
ដោយ៖ សុវណ្ណ រតនគិរី: មានករណីបាក់រណ្ដៅរ៉ែត្បូងសង្កត់លើកម្មករម្នាក់បណ្ដាលឲ្យស្លាប់នៅក្នុងរណ្ដៅដីរ៉ែត្បូងមួយកន្លែងនៅស្រុកលំផាត់ កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៤ នៅចម្ការឈ្មោះម៉ៅ មឿន តែប្រធានមន្ទីររ៉ែនិងថាមពលខេត្តរតនគិរីថាអត់ទាន់បានដឹងនៅឡើយទេ។ កម្មករដែលបាត់បង់ជីវិតនោះមានឈ្មោះខាត់ សួង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិទំពួន មានទីលំនៅ ភូមិចងរ៉ា ឃុំបាតាង ស្រុកលំផាត់ បច្ចុប្បន្នក្រុមគ្រួសារបានរៀបចំទុកដាក់តាមប្រពៃណី។ ប៉ុន្តែរឿងនេះម្ចាស់ចម្ការនិងកុងសែដែលជាប់ពាក់ព័ន្ធ មិនបានទទួលខុសត្រូវនោះទេ។ ដោយឡែក ប្រធានមន្ទីររ៉ែនិងថាមពលខេត្តរតនគិរី លោកអ៊ុង ហួរ បានបញ្ជាក់ឲ្យដឹងតាមទូរសព្ទថា៖ គេលួចជីករ៉ែត្បូងនោះ លោកអត់ទាន់បានដឹងទេ បើអ្នកកាសែតដឹង ជួយជូនលោកទៅមើលផង ហើយបើមានករណីស្លាប់កម្មករមែន ម្ចាស់ដីចម្ការជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។ ប្រភពពីកន្លែងកើតហេតុ បានដឹងថា៖ ថ្មីៗកន្លងមកនេះ មានកុងសែមួយចំនួនបានទៅបំផុសឲ្យប្រជាពលរដ្ឋជនជាតិដើមភាគតិចទំពួន ដែលមានជីវភាពខ្វះខាត ឲ្យចូលរួមជីករណ្ដៅដី ដើម្បីរុករករ៉ែត្បូងមិនស្របច្បាប់ នៅចំណុចចម្ការចន្ទី ឈ្មោះម៉ៅ មឿន ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកលំផាត់ ដោយរកត្បូងលក់ឲ្យពួកកុងសែជិត១ឆ្នាំគឺពុំរំខានដល់សមត្ថកិច្ចនិងអាជ្ញាធររ៉ែនិងថាមពលខេត្តរតនគិរីនោះទេ រហូតបង្កឲ្យមានគ្រោះថ្នាក់ដល់ស្លាប់កម្មករម្នាក់ទៀតក៏ប្រធានមន្ទីររ៉ែនិងថាមពលខេត្តនៅតែថាអត់បានដឹងជាដដែល។ ស្ត្រីវ័យអាយុ២៣ឆ្នាំ ឈ្មោះកាដា ត្រូវជាប្រពន្ធនៃសពកម្មករនោះ បានអង្គុយយំនៅក្បែក្ដារមឈូសប្ដី រួចរៀបរាប់ទាំងអួលដើមកថា៖ ដោយជីវភាពខ្វះខាត ទើបប្ដីរបស់នាងខ្ញុំបានបង្ខំចិត្តធ្វើជាកម្មករ ជីករុករករ៉ែត្បូង ក្រែងបានត្បូងលក់បានប្រាក់ខ្លះដោះស្រាយការចំណាយប្រចាំថ្ងៃនិងសម្រាប់ឲ្យកូនទៅរៀននឹងគេ។ ប្រពន្ធជនរងគ្រោះ […]
ដោយ : បន្ទាយ សៀមរាប៖ កម្លាំងអាវុធហត្ថខេត្តសៀមរាបក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរធំ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ បានបង្រ្កាបករណីចែកចាយគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យ១នាក់ នៅភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សឺយ សិត ភេទប្រុស អាយុ២៦ឆ្នាំ ជាមុខសញ្ញាចែកចាយ។ វត្ថុតាងដកហូតរួមមាន: ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកចំនួន ២កញ្ចប់ ទម្ងន់ ០,៤២ក្រាម ថ្លឹងទាំងសំបកថង់ និងទូរសព្ទដៃចំនួន១គ្រឿង។ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៤ កសាងសុំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕

ដោយ៖ គង់ហេង កំពង់ចាម៖ អមដោយអ្នកឧកញ៉ា ហេង ឡុង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានបើកកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ ករណីទំនាស់ប្រជាពលរដ្ឋ ១២ គ្រួសារសុំបើកផ្លូវសាធារណៈ នៅភូមិអូរលើ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ គឺបានបទបញ្ចប់ក្រៅប្រព័ន្ធតុលាការ នៅក្នុងសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៣០ ធ្នូនេះ។ ក្នុងនោះទំនាស់ករណីខាងលើ មានភាគីអ្នកកាន់កាប់ដោយលោកស្រី លួន បូរី (ផ្លូវប្រឡាយត្រង់) លោកស្រី លឹម មុយជូ និងលោក ជីវ លីស្រួយ (ផ្លូវប្រឡាយបំបែក ឬប្រឡាយលោក) ត្រូវបានប្រជាពលរដ្ឋ ១២គ្រួសារ ធ្វើការប្តឹងមករដ្ឋបាលខេត្ត ហើយត្រូវបានប្រគល់ភារកិច្ចជូនឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត ដឹកនាំធ្វើការសិក្សាស្រាវជ្រាវ និងសម្រុះសម្រួល តែភាគីប្រជាពលរដ្ឋអ្នកកាន់កាប់ ពុំមានការស្រុះស្រួលគ្នាលើគោលការណ៍សម្រុះសម្រួលកន្លងមក រហូតធ្វើឲ្យករណីនេះ ត្រូវបានបន្តនីតិវិធីនៅសាលាដំបូង។ ប៉ុន្តែដោយមានសំណូមពរជាក់ស្តែង ឯកឧត្តមអភិបាលខេត្ត សម្រេចធ្វើការដឹកនាំ សម្រុះសម្រួលឡើងវិញ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ […]
ដោយ : បន្ទាយ សៀមរាប ៖ កម្លាំងអាវុធហត្ថខេត្តសៀមរាប ក្នុងមូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន បានចុះធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ៧នាក់ (ស្រី១នាក់) ស្ថិតនៅភូមិតានី សង្កាត់រុនតាឯកក្រុងរុនតាឯកតេជោសែន ពាក់ព័ន្ធករណីចាត់ចែងដោយប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនហើយបានពិនិត្យទឹកនោមរកសារធាតុញៀន លទ្ធផល (វិជ្ជមាន+)។នេះបើតាមមន្ត្រីអាវុធហត្ថក្រុងរុនតាឯកតេជោសែន បានឲ្យដឹងថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៤ ។ សម្ភារវត្ថុតាងចាប់យករួមមាន៖ ទួរសព្ទស្មាតហ្វូនចំនួន ០៣គ្រឿង, ម៉ូតូចំនួន ០១ គ្រឿង ម៉ាក FINOពណ៌ ត្រួយចេក ពាក់ផ្លាកលេខ ភ្នំពេញ 1BV-9134, សម្ភារប្រើប្រាស់នូវសារធាតុញៀនមួយចំនួន។ ប្រភពបានបន្តថា ជនសង្ស័យប្រុសស្រីទាំង៧នាក់ រួមមាន៖ ១-ឈ្មោះ នាម មាន ភេទ ប្រុស អាយុ ២៨ឆ្នាំ, ២-ឈ្មោះ ម៉ោញ មី ភេទប្រុស អាយុ ២២ឆ្នាំ, ៣-ឈ្មោះ ហុក លី ភេទប្រុស អាយុ ៣៧ឆ្នាំ,៤-ឈ្មោះ ហឿង កៅអៀក ភេទស្រី […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះនិងបានការសម្របសម្រួលនីតិវិធីពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការបានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ព្រមទាំងចាប់យកវត្ថុតាង ដែកចំពុះទុងកែច្នៃ ប្រវែង២៨សង់ទីម៉ែត្រចំនួន១ដើម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៤ថា: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះយឹម សំអៀង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះឈា ភក្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាឪពុកនិងកូនបង្កើត ស្នាក់នៅការដ្ឋានសំណង់ជាមួយគ្នាស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពីករណីហិង្សាដោយចេតនាកាលពីវេលាម៉ោង៨ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងមក បង្កដោយជនសង្ស័យឈ្មោះ ព្រីង សូណា(ស្នា) ភេទប្រុស អាយុ៣៩ឆ្នាំ និងឈ្មោះ ហ៊ីម ពន្លឺ (ប៉ក់) ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ជាមួយគ្នា ។ ជនសង្ស័យបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះទាំងពីរនាក់ខាងលើ បណ្ដាលឱ្យររងរបួសធ្ងន់-ស្រាល […]
ដោយ៖ កំចាយ កំពត÷ តុលាការខេត្តកំពត កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នចំពោះជនត្រូវចោទម្នាក់បន្ទាប់ពីសមត្ថកិច្ចតាមឃាត់ខ្លួន និងកសាងសំណុំរឿងរួចរាល់ ហើយប្រគល់ជូន។ ដីការបស់សាលាដំបូងខេត្តកំពតចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ មានខ្លឹមសារថា៖ ភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈត្រូវនាំជនត្រូវចោទឈ្មោះ សៅ វាយុ ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅ ភូមិអូរម្កាក់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពតដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។ ជននេះត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទកាន់កាប់អាវុធ(កាន់កាំបិត និងដាវបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តឡើងនៅភូមិអូរម្កាក់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៤។ សូមបញ្ជាក់ថា មុនពេលឃាត់ខ្លួន ជនត្រូវចោទខាងលើបានថតរូប រួមជាមួយគូកនផ្សេងទៀតដោយបង្ហាញនូវកាំបិតប៉័ងតោ កាំបិតផ្គាក់ និងដាវបង្ហោះតាមហ្វេសប៊ុកបែបទំនើងបំផុត។ តាមរយ:រូបភាពនោះលោកស្នងការនគរបាលខេត្តកំពតបានបញ្ជាដល់កម្លាំងចំណុះស្នងការដ្ឋានតាមស្រាវជ្រាវ រហូតកំណត់គោលដៅ និងឈានទៅឃាត់ខ្លួនបានម្នាក់នាំមកស្នងការដ្ឋាន រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់។ សមត្ថកិច្ចនឹងតាមស្វែងរកគូកនបន្តដើម្បីនាំខ្លួនមកទទួលទោសតាមច្បាប់៕
ដោយ : បន្ទាយ កំពង់ធំ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានឲ្យដឹងកាលពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៤ ថា : មន្ត្រីនគបាលឈ្មោះ ជា ធឿង ជាអនុសេនីយ៍មានតួនាទីជារងប៉ុស្តិ៍ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបាននាំខ្លួនមកសាកសួរនិងបន្តនីតិវិធីស្រាវជ្រាវ ព្រមទាំងផ្អាកការងារបណ្ដោះអាសន្នហើយ ពោលគឺបន្ទាប់ពីត្រូវបានចោទប្រកាន់ពីធ្វើសកម្មភាពទំនើងនិងប្រើអំពើហិង្សាលើប្រជាពលរដ្ឋ ។ សូមរំលឹកថា ឧបទ្ទវហេតុប្រើអំពើហិង្សាបានកើតឡើងនៅថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២៤ ដែលត្រូវពលរដ្ឋចោទប្រកាន់ថាមកពីមន្ត្រីនគបាលស្រុកបារាយណ៍ឬលោករងប៉ុស្តិ៍ឃុំចុងដូងស្រុកបារាយណ៍ខេត្តកំពង់ធំប្រព្រឹត្តលើប្រជាពលរដ្ឋ ។ ករណីនេះ ត្រូវបានសាធារណជន ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមចាប់អារម្មណ៍ ហើយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចក្រែងការប្រព្រឹត្តិរបស់មន្ត្រីនគបាលរូបនេះមិនត្រូវបាននាំមកទទួលខុសត្រូវចំពោះមុខច្បាប់និងសីលធម៌សង្គម ។ មតិសាធារណជននានាបានចាត់ទុក ឧបទ្ទវហេតុប្រើអំពើហិង្សានេះថាជាអំពើឃោរឃៅ អសីលធម៌លើពលរដ្ឋ ដែលផ្ទុយពីការប្តេជ្ញានិងបានសន្យាថា នឹងបម្រើនិងការពារប្រជាពលរដ្ឋសហគមន៍៕

ដោយ៖សហការី ភ្នំពេញ ៖ជនសង្ស័ចំនួន១២នាក់(ស្រី៣នាក់) ក្នុងនោះមាន៩នាក់សង្ស័យពាក់ព័ន្ធនឹងករណីហិង្សាបង្ករបួសស្នាម និង៣នាក់ពាក់ព័ន្ធករណីឆក់និងកាប់ប្លន់យកម៉ូតូ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី ២៧ ខែធ្នូ ២០២៤ ។ តាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា,កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន ១២ នាក់(ស្រី៣នាក់) ពាក់ព័ន្ធបទល្មើស៧ ករណី ដោយក្នុងនោះមានករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តិអំពើហិង្សា (ឆក់យកទូរសព្ទដៃ )ចំនួន៤ករណី,កាប់ប្លន់យកម៉ូតូ១ករណីនិង២ករណីទៀតគឺករណីក្មេងទំនើង យកជើងធាក់ផ្តួលម៉ូតូនិងវាយបង្ករបួសស្នាម។ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ចំពោះបក្ខពួកនៅសល់ នគរបាលការិយាល័យជំនាញនឹងបន្តស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ទោះរត់គេចខ្លួនទៅដល់ទីណាក៏ដោយគឺតាមចាប់ឲ្យដល់ឫសគល់ដោយមិនយោគយល់ឡើយ៕
ដោយ៖ គង់ហេង កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការប្តេជ្ញាចិត្តនឹងទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ទម្រង់ ជាពិសេសបទល្មើសអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជាបរិបទសកលឱ្យអស់ពីលើទឹកដីខេត្តមួយនេះ។ ការប្តេជ្ញាធរចិត្តរបស់ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្ត ប្រឆាំងអំពើជួញដូរមនុស្សបែបនេះ ធ្វើឡើងក្នុងការដែលឯកឧត្តមបានអញ្ជើញចូលរួមទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមន្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” ដែលបានរៀបចំឡើងនៅក្នុងវត្តកោះតាង៉ោ ឃុំសូគង ស្រុកកងមាស នៅព្រឹកថ្ងៃទី ២៦ ធ្នូនេះ។ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងបញ្ជាក់ថា៖ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមាន អាស្រ័យកត្តាបីសំខាន់គឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។ រូបភាពនៃ អំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬ កេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក៏មានបាតុភាពមួយចំនួនទៀត ដូចជាអំពើជួញដូរសេរីរាង្គ និងបទល្មើសរត់ពន្ធ ឬ ជួញដូរទារកឆ្លងដែន ក្រោមរូបភាពអំពើជួលពពោះជំនួស។ ឯកឧត្តមបានបន្ថែមថា៖ នេះជាកង្វល់ថ្មីទៀត ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននឹងកំពុងតែដាក់វិធានការស៊ើបអង្កេត […]
ដោយ÷សុខុម ក្រចេះ÷ករណីគំនុំសងសឹកកាប់គ្នាបណ្ដាលឲ្យយុវជនម្នាក់បាត់បង់ជីវិតនៅខេត្តក្រចេះកាលពីកន្លងទៅ នៅថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២៤ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌបង្ក្រាបបានជនសង្ស័យចំនួន២នាក់កំពុងកសាងសំណុំរឿងតាមនីតិវិធី។ សូមជម្រាបជូនថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦និង១០នាទី នៅចំណុចផ្លូវលំ ស្ថិតនៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មានករណីក្មេងទំនើងកាប់គ្នា បង្កឡើងដោយជនសង្ស័យចំនួន២នាក់ រួមមាន ឈ្មោះ ឌួង ឡង់ឌី (ហៅភួង) ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ សឿន មិថុនា (ហៅខ្មៅ) ភេទប្រុស អាយុ១៨ឆ្នាំ បានធ្វើសកម្មភាពជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ ស្ទាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ឃឿន អឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខណៈពេលកំពុងជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊រីឆ្នាំ២០២៤ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យទាំង២នាក់ខាងលើបានរត់គេចខ្លួន ដោយបន្សល់ទុកវត្ថុតាងរួមមាន៖ ដាវចំនួន១, កាំបិតផ្គាក់ចំនួន១ និងដំបងឈើចំនួន១ដើម។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី […]
ដោយ៖សហការី ភ្នំពេញ៖ រថយន្តឡិចស៊ីស330មួយគ្រឿងបានបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូ២គ្រឿងបើកបរដោយយុវជន៤នាក់ជាន់ហ្រ្វាំងមិនជាប់ជ្រុលទៅបុករថយន្តហើយខ្ទាតបោកទៅលើចិញ្ចើមផ្លូវនិងចង្ក្រានអាំងសាច់បណ្តាលឲ្យស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ កាលពីម៉ោងជាង៩ យប់ថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ៩២កែងផ្លូវ១០១៥ ដែលស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ អ្នកស្លាប់ម្នាក់ឈ្មោះ ម៉ន ពៅ ភេទប្រុស អាយុ២២ឆ្នាំមុខរបរជាងដែក មានស្រុកកំណើតនៅភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ រីឯអ្នកស្លាប់ម្នាក់ទៀតគេនៅមិនទាន់បានស្គាល់ពីអាសយដ្ឋានពិតប្រាកដនៅឡើយទេ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡិចស៊ីសពណ៌សពាក់ផ្លាកលេខភ្នំពេញ2AP-2098 បើកតាមបណ្ដោយផ្លូវ៩២ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។លុះមកដល់ផ្លូវបំបែកជាបួន រថយន្ដម៉ាកឡិចស៊ីសខាងលើបានបើកឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូងចូលផ្លូវ១០១៥ ក៏ស្រាប់តែឃើញជនរងគ្រោះ៤នាក់ជិះម៉ូតូទន្ទឹមគ្នាក្នុងល្បឿនលឿនហើយជាន់ហ្រ្វាំងមិនជាប់ក៏ជ្រុលទៅបុករថយន្តម៉ាកឡិចស៊ីស330ខាងលើ បណ្តាលឲ្យជនរងគ្រោះដែលជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី២០២២ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1JE-2135មានគ្នា២នាក់បានខ្ទាតទៅបោកនឹងចិញ្ចើមផ្លូវនិងផើងផ្កាព្រមទាំងចង្រ្កានអាំងសាច់ដែលទុកចោលបណ្តាលឲ្យជនរងគ្រោះ២នាក់ស្លាប់រីឯ២នាក់ទៀតបានរងរបួស។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងបន្តទៀតថា ខណៈគ្រោះថ្នាក់ភ្លាមៗរថយន្តបង្កខាងលើបានបើករត់ពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញតាមឃាត់យករថយន្តបង្កខាងលើយកមកកន្លែងកើតហេតុប្រគល់ឲ្យសមត្ថកិច្ច។ ចំណែកឯអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌសែនសុខបានដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ៕
ដោយ៖សហការី ភ្នំពេញ៖ អ្នកបើកម៉ូតូដឹកម្អូបអាហារបស់ក្រុមហ៊ុន foodpandaម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីរជិះម៉ូតូអគ្គិសនីបត់ឆ្លងស្តុបស្របពេលមានរថយន្ត Toyota Prius បើកផ្លូវត្រង់មកយ៉ាងលឿនជ្រុលទៅបុកចំពីមុខយ៉ាងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ចំណុចស្តុបទួលពង្រ ស្ថិតនៅលើផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នកស្លាប់មានឈ្មោះ សន សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាអ្នកដឹកជញ្ជូនម្ហូបអាហារ របស់ក្រុមហ៊ុន Foodpanda មានស្រុក កំណើតនៅខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅផ្ទះជួ ក្បែរវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅទី១ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បើយោងតាមការបញ្ជាក់ពីសាក្សីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូអគ្គិសនីមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចមកកើត។ លុះជិះមកដល់ត្រង់ចំណុចកើតហេតុស្តុបទួលពង្រក៏បានបត់ឆ្វេងឆ្លងស្តុបឆ្ពោះទៅផ្លូវបេតុងម្ខាងទៀត ។នៅពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានបុរសម្នាក់បើករថយន្តបង្កមួយគ្រឿងម៉ាក Toyota Prius ពាក់ផ្លាកលេខ ភ្នំពេញ 2BK-0854 ធ្វើដំណើរមកផ្លូវត្រង់តាមបណ្តោយផ្លូវវេងស្រេងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿនបានរេចង្កូតជ្រុលទៅបុកម៉ូតូអគ្គិសនីជិះដោយបុរសរងគ្រោះចំពីមុខយ៉ាងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់។ រីឯរថយន្តបង្កបន្តល្បឿនបើកទៅមុខបានប៉ុន្មានម៉ែត្រក៏ទុករថយន្តចោលរួចអ្នកបើកបរបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំភាគីទាំងសងខាងទៅដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

ដោយ៖កំចាយ កំពត÷ រថយន្តមិនស្គាល់អត្តសញ្ញាណមួយគ្រឿងបានបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យបុរស២នាក់បាត់បង់ជីវិតនៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣៣ ក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច នៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។ មន្ត្រីនគរបាលចរាចរណ៍ស្រុកកំពង់ត្រាចបានប្រាប់ឲ្យដឹងថា៖ ជនរងគ្រោះក្នុងករណីខាងលើ រួមមាន ១. ឈ្មោះ ងួន យឿន អាយុ ៥៣ឆ្នាំ, ឈ្មោះ មាស ពៅ អាយុ ៣៣ឆ្នាំ។ ទាំង២នាក់មានទីលំនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ ប្រភពដដែលបានរៀបរាប់ថា៖ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២២ ខែធ្នូ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្តនិងម៉ូតូនៅលើដងផ្លូវជាតិលេខ៣៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៤ ពេលកំពុងធ្វើដំណើរស្របទិសគ្នា។ មុនគ្រោះថ្នាក់កើតឡើង គេឃើញបុរស២នាក់ជិះម៉ូតូឌុបគ្នាពីលិចទៅកើត និងមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកមកពីក្រោយ រួចបុកពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូដួលដេកលើផ្លូវ ហើយរថយន្តនោះក៏បើកគេចបាត់ភ្លាមៗតែម្តង។ លុះអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញបុរសទាំង២នាក់បានស្លាប់ទៅហើយ៕
ដោយ : បន្ទាយ ព្រះវិហារ : បុរសពីរនាក់ម្នាក់ជាអ្នកបើកបរ និងម្នាក់ទៀតជាព្រូរថយន្តបាឡែនដឹកឈើ ១គ្រឿង បានបើកធ្លាក់ផ្លូវជ្រុលទៅបុកដើមឈើ ១ដើមដួលបណ្តាលឱ្យគាបជាប់ក្នុងរថយន្តស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។គ្រោះថ្នាក់កើតឡើងនាវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ២០៨-២០៩ ត្រង់ចំណុចដីឈិនច័ន្ទពណ៌ ស្ថិតនៅក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រភពពីនគរបាលចរាចរណ៍ផ្លូវគោកស្រុកជាំក្សាន្តខត្តព្រះវិហារបានឱ្យដឹងថា មានរថយន្តតូយ៉ូតាបាឡែនដឹកឈើ ១គ្រឿង បានបើករេចង្កូតធ្លាក់ផ្លូវ ហើយបានជ្រុលទៅបុកដើមឈើ១ដើម ដែលនៅប្របនឹងដងផ្លូវនោះបណ្តាលឱ្យបុរសជាអ្នកបើកម្នាក់ឈ្មោះ ធី ថន អាយុ ៣៥ឆ្នាំ បានគាបស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត ឈ្មោះ តន់ សារ៉ូ អាយុ ៣៦ឆ្នាំ មុខរបរកម្មកររងរបួសធ្ងន់បាក់ភ្លៅទាំងសងខាង ជាអ្នករួមដំណើរ។ ជនរងគ្រោះខ្លួនឯងទាំង២នាក់ មានលំនៅភូមិទួលកណ្ដាល ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្រោយពេលកើតហេតុ សាកសពត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តឧត្តរមានជ័យ។ ដោយឡែក អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យអគ្គសេនាធិការកងទ័ពនៅស្រអែម ស្ថិតក្នុងស្រុកជាំក្សាន្ត ។ចំពោះវត្ថុតាងរថយន្តនិងឈើជាច្រើនសន្លឹក […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :ជនបរទេសម្នាក់បើកបរម៉ូតូធំម៉ាកកាវ៉ាសាគី(Kawasaki Z800) ក្នុងល្បឿនលឿនដូចហោះ ពីលិចទៅត្បូងបង្កឲ្យបុកបង្កាន់ដៃដែកអមទ្រូងផ្លូវ បណ្តាលឱ្យដាច់ដៃ ដាច់ជើង របូតឆ្អឹងជើងមកក្រៅ ហើយស្លា.ប់ភ្លាមៗនៅនឹងកន្លែង។ មន្ត្រីនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា: គ្រោះថ្នាក់នោះ គឺម៉ូតូបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយដាច់កង់ទៀតផងដែរ ។ ប្រភពបន្តថា: គ្រោះថ្នាក់កើតឡើងលើផ្លូវជាតិលេខ៥ ពីរគន្លងទៅមកវាងក្រុងសិរីសោភ័ណនៃខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លា កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវរកឯកសារដើម្បីបញ្ជាក់ពីអត្តសញ្ញាណជនបរទេសដែលរងគ្រោះនេះ ៕
ដោយ : បន្ទាយ/ ភ្នំពេញ : ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ។ និងនាយក នាយករង លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ និង វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្ស បានជ្រួតជ្រាបពីផលប៉ះពាល់របស់ក្មេងទំនើង, ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនក្នុងសង្គម។ មន្ត្រីអាវុធហត្ថអោយដឹងកាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០២៤ថា:ក្នុងនោះក៏មានយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងរបស់អាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងបានបិទនូវលិខិតប័ណ្ណផ្សព្វផ្សាយលេខបន្ទាន់១២៩១ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សដែលបានឃើញបញ្ហាខាងលើ អាចផ្ដល់ដំណឹងមកកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់វិធានការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា ។ ហើយអាវុធហត្ថរាជធានីភ្នំពេញនឹងរក្សាការសម្ងាត់ជូនផងដែរ៕
ដោយ : បន្ទាយ / សៀមរាប : នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២៤ មានបើកកិច្ចប្រជុំទទួលផែនការការពារចាំបាច់មួយចំនួនសម្រាប់ព្រឹត្តនានាក្នុងខេត្តសៀមរាបនាចុងឆ្នាំ២០២៤ ។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សំកុល សុចិត្រា អភិបាលររង នៃគណៈអភិបាលខេត្តសៀមរាប។ ក្នុងនោះដែរក៏មានវត្តមានចូលរួមលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងមេបញ្ជាការ មេបញ្ជាការរងកងកម្លាំង ស្នងការ ស្នងការរងនិងអ្នកពាក់ព័ន្ធជាច្រើនរូប ៕
