ដោយ : បន្ទាយ បន្ទាយមានជ័យ : កាលពីល្ងាចថ្ងៃទី ១២ ខែឧសភាឆ្នាំ២០២៥ មានបាតុភូតធម្មជាតិដ៏អាក្រក់គឺបុរសកំសត់ពីរនាក់ត្រូវរន្ទះបាញ់ស្លាប់ខណៈពេលចូលជ្រកភ្លៀងនៅក្នុងខ្ទមមួយស្ថិតនៅភូមិខ្លែងពណ៌ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ករណីរន្ទះបាញ់ស្លាប់បុរសពីរនាក់នោះ អ្នកស្រុកនិងសមត្ថកិច្ចនៅភូមិសាស្ត្រកើតហេតុមានការតក់ស្លុតនិងសូមចូលរួមសោកស្តាយ និងមរណទុក្ខ ចំពោះការបាត់បង់ជីវិតនេះ។ បុរសទាំង២នាក់បើកបរម៉ូតូម្នាក់មួយគ្រឿង ហើយបានចូលជ្រកភ្លៀងធ្លាក់ខ្លាំង ។ លោកវរសេនីយ៍ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកប្រាប់សារព័ត៌មាននារាត្រីថ្ងៃទី១២ខែឧសភាថា: ករណីនេះ សមត្ថកិច្ចបាននិងកំពុងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះនិងភ្ជាប់ទៅក្រុមគ្រួសារដើម្បីមកទទួលសព៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : ភ្លៀងធ្លាក់ខ្លាំង១មេធំជាង៤ម៉ោង បង្កជាកូនជំនន់ទឹកភ្លៀងផ្លេកបន្ទោរនាំឲ្យលិចប្រជុំជនក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យប្រទេសកម្ពុជានិងផ្សាររោងក្លឿស្រុកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃ ដែលចាប់ផ្តើមម្តុំម៉ោង១:៣០រសៀល ដល់ម្តុំម៉ោង៤ ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។ តំណក់គ្រាប់ភ្លៀងបានបន្តមានរហូតដល់ម៉ោង៧យប់នៃថ្ងៃដដែល។ លោកញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែតប្រាប់សារព័ត៌មាន Cambodia Flash New (CFN) ព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២៥ ថា: ភ្លៀង១មេធំដូចគេហែកមេឃ ហើយស៊ីពេលច្រើនម៉ោងដូចខាងលើ បង្កឲ្យលិច១ផ្នែកធំនៃទីប្រជុំជនក្រុងប៉ោយប៉ែតដែលស្ថិតក្នុងភូមិសាស្រ្តសង្កាត់អូរជ្រៅ សង្កាត់ប៉ោយប៉ែត ជាមជ្ឈមណ្ឌលក្រុងនិង១ផ្នែកនៃសង្កាត់ផ្សារកណ្តាល។ក្នុងនោះ តាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវតូចធំផ្សេងទៀត ទីធ្លាសាធារណ: ទីធ្លាឯកជន ទីធ្លាសាធារណ: មជ្ឈមណ្ឌល់អាជីវកម្ម សេវាកម្ម លំនៅដ្ឋានពលរដ្ឋ ភាគច្រើនត្រូវលិច ។ ទោះយ៉ាង វាមិនបង្កដល់ថ្នាក់លង់ទេ។ លោកបន្តថា លើផ្លូវជាតិលេខ៥ ម្តុំមុខបូរីដឹ ផាកស៊ីធី(The Park City Building ) នាសង្កាត់ប៉ោយប៉ែតនិងផ្សារកណ្តាលបានស្ទះចរាចរណ៍ខ្លាំងដោយសារតែលិចផ្លូវនិងតំបន់ជុំវិញ ដ្បិតអីមុខទឹកបុកចូលមក ហើយប្រព័ន្ធលូនិងប្រឡាយរំដោះទឹកបានស្ទះដោយសារការចោលកាកសំណល់រឹងមិនទាន់បានម្អាតជាមុននារដូវប្រាំង។ កត្តាចម្បង១ទៀតគឺកម្រឹតទឹកធ្លាក់ខ្លាំងពេក ដែលប្រព័ន្ធបង្ហូរ មិនអាចរំដោះទឹកបានភ្លាមៗឡើយ ។ […]
ដោយ : បន្ទាយ ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប។ ការឃាត់ខ្លួនឧត្តមសេនីយ៍ត្រីនគរបាល សម្បត្តិ កុសល កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។ នៅពេលនេះលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល កំពុងសួរនាំនៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការបន្តទៀត។ នាយនគរបាលរូបនេះ ជាអតីតស្នងការរងម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យផងដែរ ហើយលោកនិងភរិយាធ្លាប់មានរឿងអាស្រូវបែកធ្លាយសារសំឡេងទាក់ទិនការចោទប្រកាន់យកលុយរត់ការចូលក្របខណ្ឌមន្ត្រីនគរបាលជាតិ ។ លោកត្រូវបានថ្នាក់លើដកចេញពីតំណែង ដោយផ្ទេរមកបម្រើការងារនៅនាយកដ្ឋានវិទ្យុទាក់ទងចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី ២០ខែមករាឆ្នាំ២០២៥ ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ មន្រ្តីជំនាញបសុពេទ្យខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៧ខែឧសភា២០២៥ បានដឹកនាំមន្រ្តីចុះពង្រឹងការងារត្រួតពិនិត្យសត្វពាហនៈនាំចូលពីប្រទេសថៃ ដើម្បីអនុវត្តតាមខ្លឹមសារសេចក្តីប្រកាសព័ត៌មានស្តីពីការកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហានៈនៅប្រទេសថៃ និងផ្សព្វផ្សាយជាមួយសមត្ថកិច្ចកងការពារព្រំដែន ឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់ ។ លោកហ៊ុយ ទូច ការិយាល័យផលិតកម្ម បសុព្យបាលមនិងសុខភាពសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានឲ្យដឹងថា: បន្ទាប់ពីទទួលបានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មចុះថ្ងៃទី៦ឧសភា២០២៥ ស្ដីពីករណីកើតមានជំងឺឈាមខ្មៅឬជំងឺអង់ត្រាក់ លើសត្វពាហនៈនៅក្នុងប្រទេសថៃ និងការដាក់ឲ្យអនុវត្តការហាមឃាត់ជាបណ្ដោះអាសន្នលើការនាំចូលសត្វពាហនៈនិងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ លោកបានដឹកនាំមន្ត្រីជំនាញនៃការិយាល័យបសុពេទ្យ ចុះធ្វើការប្រាស័យទំនាក់ទំនងជាមួយក្រុមហ៊ុននាំចូលសត្វគោក្របីចំនួនពីរក្រុមហ៊ុន ឱ្យផ្អាកការបញ្ជាទិញនិងផ្អាកការនាំចូលគោក្របីពីប្រទេសថៃរង់ចាំការណែនាំថ្មីពីក្រសួងកសិកម្ម។ ជាមួយនឹងការចុះទំនាក់ទំនងនេះមន្រ្តីបសុពេទ្យបានធ្វើការត្រួតពិនិត្យសត្វគោកក្របីដែលក្រុមហ៊ុនបាននាំចូលមុនសេចក្តីជូនដំណឹងនៅតាមក្រោលនីមួយៗគឺឃើញថាសត្វគោក្របីទាំងនោះមានសុខភាពល្អពុំមានជំងឺអ្វីឡើយទើបអនុញាតអោយដឹកឆ្លងកាត់ទៅប្រទេសវៀតណាម។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព មន្ត្រីជំនាញរបស់លោកក៏បានធ្វើការផ្សព្វផ្សាយជាមួយនឹងសមត្ថកិច្ចកងការពារព្រំដែនឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់។ ក្រៅពីការទប់ស្កាត់នៅតាមព្រំដែនជាមួយក្រុមហ៊ុននាំចូល មន្ត្រីរបស់លោកបានធ្វើការចុះត្រួតពិនិត្សស្ថានភាពសុខភាពសត្វ គោ ក្របី ជ្រូក នៅតាមសត្តឃាតដ្ឋានជាប្រចាំមុនចូលពិឃាតដើម្បីធានាថាសត្វគ្មានជំងឺឆ្លងដើម្បីការពារដល់អ្នកទទួលទានសាច់ក្នុងខេត្តឃើញថាសត្វទាំងអស់នេះមានសុខភាពល្អជាធម្មតាទេ ពុំមានអ្វីគត់សំគាល់ឡើយ ៕
ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ កម្លាំងគណ:បញ្ជាការឯកភាពបានឆ្មក់ចុះពិនិត្យ និងបង្ក្រាបសាច់ជ្រូកស្រស់ចំនួន ៦០០គីឡូក្រាម ខណ:ឈ្មួញនាំចូលពីក្រៅប្រទេសមិនមានច្បាប់អនុញ្ញាត។ នគរបាលការិយាល័យជំនាញបានប្រាប់ឲ្យដឹងថា÷ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកវរសេនីយ៍ឯក យី យក់សាន សហការជាមួយនឹងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត, មន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រតួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប ) សាខាខេត្តបាត់ដំបង នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ ថ្មីៗកន្លងមកនេះបានចុះឆ្មក់ត្រួតពិនិត្យលើកំណាត់ជាតិលេខ ៥ បានរកឃើញបទល្មើសខាងលើតែម្តងនៅត្រង់ភូមិសាស្ត្រភូមិពុកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ។ យុទ្ធនាការដូចភ្លៀងរលឹមនេះកម្លាំងចម្រុះបានត្រួតពិនិត្យ និងឃាត់រថយន្តមួយគ្រឿងម៉ាកស៊ីណា ពណ៌ស ឆ្នាំ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ ២AU – ៧៩១៨ មានផ្ទុកសាច់ជ្រូកទម្ងន់ចំនួន ៦០០គីឡូក្រាមដែលឈ្មួញនាំចូលទីផ្សារក្រុងបាត់ដំបង ដោយមិនមានច្បាប់អនុញ្ញាត។ ករណីដដែលនេះវត្ថុតាងល្មើសត្រូវបានកម្លាំងជំនាញនាំយកទៅដុតកម្ទេចចោល រីឯមធ្យាបាយដឹកជញ្ជូនបានចាត់ចែងតាមនីតិវិធី៕

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ ករណីចូលឈូសឆាយដីព្រៃលិចទឹកតំបន់ ២ មន្ត្រីជំនាញបានចុះបង្ក្រាបឃាត់ខ្លួនបុរសម្នាក់ ជាមួយគ្រឿងចក្រមួយគ្រឿងលើទីតាំងល្មើសស្រុកឯកភ្នំ។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា÷ ការឃាត់ខ្លួនជនសង្ស័យជាបទល្មើសជាក់ស្តែងនេះធ្វើឡើងនៅរសៀលថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ ត្រង់ចំណុចក្របីស្អុយ ស្ថិតក្នុងភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជនសង្ស័យមានឈ្មោះផល ចំរើន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជនសង្ស័យមុនការឃាត់ខ្លួនបានធ្វើសកម្មភាពគាស់កាយដីជាច្រើនហិកតាក្នុងដែននេសាទតំបន់ ២ ជាប់ព្រំប្រទល់នឹងដែននេសាទតំបន់ ៣។ ជនសង្ស័យរួមទាំងគ្រឿងចក្រកំពុងត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលជលផលបាត់ដំបង កសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖សុខុម ព្រះសីហនុ៖ រថយន្តដឹកប្រេងមួយគ្រឿងបានឆាបឆេះរួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋស្ថិតនៅចំណុច ភូមិព្រែកប្រស់ ឃុំ ទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីម៉ោងជាង១១យប់ថ្ងៃទី៧ខែឧសភាឆ្នាំ២០២៥ បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៣នាក់។ សមត្ថកិច្ចបានរាយការណ៍ថា រថយន្តដឹកប្រេងដែលឆាបឆេះនោះគឺជារបស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ផ្លាកលេខភ្នំពេញ 4A-2820 ឆេះក្បាលរថយន្ត (អស់ទាំងស្រុង) និងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង អស់ទាំងស្រុង ,ម៉ូតូចំនួន០៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារ។ ប្រភពបានបន្តឱ្យដឹងថា៖ម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ អ៊ុត ភាព ភេទ ស្រី អាយុ ៤៩ ឆ្នាំ មុខរបរកម្មកររោងចក្រ ផ្ទះសង់អំពីឈើដំបូលប្រក់សង្ក័សីមានទំហំទទឹង៤ម៉ែត្រ×បណ្ដោយ០៦ម៉ែត្រ (អស់ទាំងស្រុង)។ម្ចាស់ផ្ទះទី២ ឈ្មោះ មន ភក្ដី ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ បាត ស្រីមុំ ភេទ ស្រី អាយុ ៣៥ ឆ្នាំ មុខរបរ លក់ដូរ ផ្ទះសង់អំពីថ្ម […]
ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ មន្ត្រីជំនាញពិនិត្យរកឃើញមឹកស្រស់ជាង ៣០គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ដាក់តាំងលក់នៅក្នុងផ្សារបឹងឈូក ក្រុងបាត់ដំបង។ មន្ត្រីជំនាញបានបញ្ជាក់ឲ្យដឹងថា÷ ការចុះតាមដានត្រួតពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ នៅត្រង់ចំណុចផ្សារបឹងឈូក ឋិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បេសកកម្មពេញមួយព្រឹករវាងមន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រតួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប ) សាខាខេត្តបាត់ដំបង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម រួមទាំងអាជា្ញធរពាក់ព័ន្ធផងនោះបានពិនិត្យទៅលើតូបចំនួន ១២ និងបានវិភាគរកសារធាតុគីមីហាមឃាត់លើសំណាកចំនួន ១៩គំរូ ក្នុងនោះមាន បង្គាស្រស់, ដៃមឹកយក្ស, មឹកស្រស់, មឹករំដួល, ប្រហិតសាច់គោ, សាច់ប៉ាតតេ, សរសៃគុយទាវ, ស្ពៃជ្រក់, ជ្រក់ត្រសក់ស្រូវ, ម៉ាំល្ហុង, មីលឿង, ពងទា, ណែមសាច់ត្រី, ណែមស្បែកជ្រូក, សណែ្តកបណ្តុះ, នំស្លឹកស្រស់ នំចាំង និងទឹកខ្មេះជាដើម។ ជាលទ្ធផលនៃចុះការពិនិត្យ មន្រ្តីជំនាញបានសម្រេចដកហូតមឹកដៃយក្ស មឹករំដួល និងមឹកស្រស់សរុបចំនួន ៣៤.៥គីឡូក្រាមបន្ទាប់ពីបានរកឃើញមានសារធាតុគីមីហាមឃាត់បង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ អ្នកទទួលទាន ដើម្បីយកទៅកម្ទេចចោល។ […]
ដោយ: ព្រះអង្គខ្មៅ បាត់ដំបង÷ សមត្ថកិច្ចឆ្មក់ចុះឆែក និងបង្ក្រាបដកហូតត្រីបង្កកចំនួន ២៥០០គីឡូក្រាម ខណ:ឈ្មួញដឹកជញ្ជូនដោយរថយន្តចេញពីប្រទេសថៃ ប្រុងនាំចូលទីផ្សារក្រុងបាត់ដំបងខុសច្បាប់។ នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក យី យក់សាន ក្រោមកិច្ចសហការរវាងកម្លាំងកងរាជអាវុធហត្ថ មូលដ្ឋានស្រុកបវេល ជាមួយមន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្ត នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ ថ្មីៗកន្លងមកនេះបានចុះស្ទាក់ និងពិនិត្យលើរថយន្តដឹកទំនិញទ្រុងបិតជិតមួយគ្រឿងក្រោយដាក់ការសង្ស័យមានដឹកជញ្ជូនត្រីប្រាក្លាសេ និងបង្កកមិនមានច្បាប់អនុញ្ញាតិនាំចេញពីប្រទេសថៃ។ ប្រភពដដែលបន្តថា÷ ការចុះពិនិត្យ និងបង្ក្រាប ធ្វើឡើងត្រង់ដងផ្លូវស្ថិតនៅចំណុចភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ក្នុងនោះឃាត់ខ្លួនអ្នកបើកបរម្នាក់ ( មិនស្គាល់ឈ្មោះ ) រថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌បៃតង ផលិតឆ្នាំ ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ ៣G-៤៧៣២។ ប្រតិបត្តិការខាងលើនេះសមត្ថកិច្ចចម្រុះស្ថាប័នបានរកឃើញត្រីប្រភេទ ត្រីប្រាក្លាសេទម្ងន់ប្រមាណ ២០០០គីឡូក្រាម ជាមួយនឹងត្រីកន្ធរបង្កកទម្ងន់ ៥០០គីឡូក្រាមផងដែរ។ ចំពោះមុខវត្ថុតាងត្រី មមធ្យោបាយព្រមទាំងអ្នកបេីកបរម្នាក់ ត្រូវមន្រ្តីជំនាញរដ្ឋបាលជលផល ខេត្តបាត់ដំបង កំពុងអនុវត្តតាមនីតិវិធី៕
ដោយ៖ សហការី ភ្នំពេញ: បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកនារីម្នាក់ទៀតដែលរួមដំណើរជាមួយរងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗបន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុករថយន្តបើកបត់ត្រឡប់ក្រោយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតកនុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅលើសាកសពជនរងគ្រោះមិនមានអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន ត្រូវបានផ្នែកជំនាញវេចខ្ចប់ដាក់លើរថយន្តដឹកយកទៅតម្កល់ទុកនៅវត្តកប់ស្រូវបណ្ដោះអាសន្នសិន។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក STAREX ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ស្ទឹងត្រែង 2B-9400បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចមកកើត។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែបួងចង្កូតបត់ត្រឡប់ក្រោយបានបន្តិច ភ្លាមនោះដែរស្រាប់តែគេឃើញមានម៉ូតូម៉ាកហុងដាឌ្រីមសង់២០២០ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1FC-9851 ជិះដោយបុរសម្នាក់និងមានឌុបនារីម្នាក់ទៀតពីក្រោយធ្វើដំណើរស្របទិសគ្នាពីកើតមកលិចយ៉ាងលឿនដោយអកហ្សឺជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលឲ្យដួលផ្លោងអូសទៅចិញ្ចើមផ្លូវម្ខាងទៀតបណ្ដាលឲ្យជនរងគ្រោះអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ ចំណែកឯនារីម្នាក់ទៀតរួមដំណើរជាមួយរងរបួសធ្ងន់ធ្ងរត្រូវបានពលរដ្ឋនាំគ្នាលើកដាក់លើម៉ូតូកង់បីដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ។ចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ថិ៍នគបាលសង្កាត់ចោមចៅទី១សួរនាំបន្ត។ ក្រោយកើតហេតុ ខាងសមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ចំណែកសពរងគ្រោះត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តកប់ស្រូវបណ្ដោះអាសន្នរង់ចាំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ បន្ទាយ ព្រំដែនកម្ពុជា ថៃ៖ កងទ័ពថៃនិងកម្ពុជាដែលមានវត្តមានឈរជើងគ្រប់គ្រងនិងការពារព្រំដែនតែរៀងៗខ្លួននៅក្នុងប្រាសាទតាមាន់ធំនឹងដកថយចេញពីប្រាសាទទៅតាមការឯកភាពគ្នារវាងមន្ត្រីយោធាកម្ពុជានិងថៃ។ យោងតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ (Bangkok Post ) កាលពីថ្ងៃទី៣ឧសភា ថា៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ លោកភុំឋាន វេចាយ៉ាឆៃ (Phumtham Wechayachai ) និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកនាយឧត្តមសេនីយ៍ទៀ សីហា បានជួបចរចាគ្នាកាលពីថ្ងៃសុក្រទី២ ខែឧសភា ឆ្នាំ២០២៥ នារាជធានីបាងកក នៅក្នុងក្របខណ្ឌនៃការយល់ព្រមព្រៀងរវាងរដ្ឋាភិបាលរបស់ប្រទេសទាំងពីរដើម្បីកាត់បន្ថយភាពតានតឹងរវាងភាគីកងទ័ពថៃនិងកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យប្រទេសកម្ពុជានិងខេត្តសុរិន្ទប្រទសថៃ ព្រោះថា សភាពការណ៍បានឡើងកម្តៅសាជាថ្មីនៅប្រាសាទបុរាណកេរមរតកខ្មែរមួយនេះ បន្ទាប់ពីមានស្ត្រីប្រជាជនកម្ពុជាមួយក្រុមនាំគ្នាទៅច្រៀងចម្រៀងជាតិខ្មែរ«ដែនដីខ្មែរ» នៅទីនោះ កាលពីថ្ងៃទី១៣ខែកុម្ភ:ឆ្នាំ២០២៥ ដែលនាំឲ្យទាហានថៃខឹងច្រឡោតនិងហាមឃាត់សកម្មភាពបែបនេះទៀត។ ដ្បិតអីថៃចោទថាកងកម្លាំងកម្ពុជាបានគាំទ្រឲ្យពលរដ្ឋនិងព្រះសង្ឃច្រៀងភ្លេងជាតិខ្មែរលើទឹកដីថៃ( ទឹកដីដែលភាគីទាំងពីរមិនទាន់បានឯកភាពនិងបោះបង្គោលព្រំដែន) ហើយនៅតែអះអាងនិងគ្រប់គ្រងដោយភាគីទាំងពីរនៅឡើយ ។ តមក មានការប៉ះទង្គិចពាក្យសម្ដីនិងកាយវិការបន្តបន្ទាប់ខ្លះទៀតរវាងកងកម្លាំងភាគីទាំង២ ។ចំណែកពលរដ្ឋ និងភ្ញៀវទេសចរជាច្រើនពីជាតិទាំងពីរក៏បានមកទស្សនា ក៏ដូចជាបង្ហាញនូវស្មារតីភក្តីភាព ជាតិនិយម ទឹកដី វប្បធម៌របស់ផងខ្លួន ដែលក្នុងនោះបានញ៉ាំងឲ្យមានការប៉ះទង្គិចអារម្មណ៍គ្នា។ ប្រភពនេះដដែលបន្ថែមថា: យោធាថៃនឹងគោរពតាមបទបញ្ជារបស់រដ្ឋមន្ត្រីការពារជាតិខ្លួន ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងកិច្ចពិភាក្សាជាមួយភាគីកម្ពុជា ដើម្បីធានាថាការសម្របសម្រួលត្រូវបានអនុវត្ត។ ក្នុងករណីការអនុវត្តការសម្របសម្រួលទទួលបរាជ័យ នោះភាគីទាំងសងខាងនឹងរាយការណ៍ជូនថ្នាក់លើរបស់ខ្លួនរៀងៗខ្លួន ។ សូមរំលឹកថា នៅបន្ទាត់ព្រំដែនកម្ពុជា […]
ដោយ៖ កំចាយ កំពត÷ យុវជនម្នាក់បានស្លាប់ ចំណែកម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូឌុបគ្នារួចជ្រុលបុកពីក្រោយរថយន្តកំពុងចតត្រង់ទីងងឹតលើដងផ្លូវដោយពុំមានដាក់សញ្ញាសម្គាល់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៧យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៥ លេីកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រែកក្រែង សង្កាត់ព្រែកត្នោត ក្រុងបូកគោ។ មន្ត្រីនគរបាលចរាចរណ៍ក្រុងបូកគោបានប្រាប់ឲ្យដឹងថា យុវជនដែលបានស្លាប់ក្នុងករណីខាងលើឈ្មោះ កូយ ឌីណា អាយុ ២១ឆ្នាំ មានទីលំនៅភូមិដំណាក់ត្រាច ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកយុវជនរងរបួសឈ្មោះ ឆើយ សុខខៀវ អាយុ ២២ឆ្នាំ រស់នៅភូមិកំពង់សំរោងខាងជើង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។ សមត្ថកិច្ចបានរៀបរាប់ថា កាលពីវេលាម៉ោង៦ និង៤០នាទីល្ងាចថ្ងៃទី២ ខែឧសភា មានករណីគ្រោះថ្នាក់ចរាចររវាងរថយន្ត និងម៉ូតូពេលធ្វើដំណើរស្របទិសគ្នា។ មុនគ្រោះថ្នាក់កើតឡើង គេឃើញរថយន្តម៉ាកTRAGO ក្បាលពណ៌ស កន្ទុយពណ៌ខៀវលាយក្រហម ពាក់ផ្លាកលេខភ្នំពេញ3C-2474 សណ្ដោងរ៉ឺម៉កផ្លាកលេខភ្នំពេញ4A-2364 ធ្វើដំណើរលើផ្លូវជាតិលេខ៣ក្នុងទិសដៅពីលិចទៅកើត។ លុះដល់ចន្លោះបង្គោលគីឡូម៉ែត្រ១៧៧-១៧៨ រថយន្តបានឈប់ដោយគ្មានភ្លើងសញ្ញាខាងក្រោយ និងពុំដាក់សញ្ញាសម្គាល់ទើបម៉ូតូមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរដែលមិនបានពាក់មួកសុវត្ថិភាពស្លាប់ភ្លាមៗ ចំណែកអ្នករួមដំណើររងរបួសធ្ងន់។ មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា ក្នុងស្ថានភាពបែបនោះ អ្នកបើកបរបានរត់គេចបាត់ដោយបន្សល់ទុករថយន្ត និងជនរងគ្រោះនៅកន្លែងកើតហេតុ៕
ដោយ៖សុខុម ក្រចេះ៖ សមត្ថកិច្ចខេត្តក្រចេះ បានឱ្យដឹងនៅព្រឹកថ្ងៃទី២ឧសភានេះថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍មនុស្សស្លាប់៤នាក់លើដងផ្លូវត្រង់ចំណុចភូមិសំរង ឃុំឃ្សឹម ស្រុកស្នួល កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ មន្រ្តីជំនាញនគរបាលស្រុកស្នួលកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ។ សមត្ថកិច្ចបាននិយាយឱ្យដឹងថា៖ ហេតុការណ៍ខាងលើបានកើតឡើងរវាងម៉ូតូសង់ឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ ក្រចេះ 1E -0786 មានគ្នា៤ នាក់ ក្នុងនោះមានឪពុកម្ដាយរួមទាំងកូនៗពីរនាក់ មានទីលំនៅភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។ម៉ូតូធ្វើដំណើរពីធ្វើចម្ការនៅស្នួល ក្នុងបំណងទៅផ្ទះ នៅស្រុកសំបូរ លុះមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តធំមួយគ្រឿង ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-3218 បើកបរបញ្ច្រាសទិសគ្នាបុកស្លាប់ទាំងគ្រួសារ។ ភ្លាមនោះអ្នកបើកបររថយន្តឈ្មោះម៉ៅ វ៉ាន់នី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅភូមិអូរ២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានព្យាយាមបើករថយន្តរត់គេចពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានកម្លាំងដេញតាមស្ទាក់ឃាត់ខ្លួនបានមកវិញ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ:នៅថ្ងៃទី២៣ខែមេសា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ នង សុវណ្ណា ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យស្តីពីករណីបាត់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ ១AH-៥៦២៥ ចំនួន០១គ្រឿង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង០២ និង០០នាទី នៅចំណុចផ្សារចំការគ ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៣ និង៥០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ១-ឈ្មោះ ដាំ ប៊ុនហេង ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះផាត់ វាសនា ភេទប្រុស អាយុ១៧ឆ្នាំ រួមទាំងដកហូតវត្ថុតាងម៉ូតូ០១គ្រឿងប្រគល់ជូនជនរងគ្រោះវិញ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីធ្វើការសួរនាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។ ដោយផ្អែកលេីចម្លេីយសារភាព […]
កំពតៈ យុវជនម្នាក់ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មពេលដេកនៅលើដងផ្លូវជាតិលេខ៣១។ ហេតុការណ៍នេះបានកើតឡើងនៅភូមិអង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច កាលពីម៉ោង៨ និង៤៥នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកកំពង់ត្រាចបានប្រាប់ឲ្យដឹងថា យុវជនរងគ្រោះក្នុងករណីខាងលើឈ្មោះ លឹម តក់ អាយុ ៣១ឆ្នាំ មានទីលំនៅភូមិច្រនៀងទេរ ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។ សមត្ថកិច្ចបានបញ្ជាក់ថា កាលពីម៉ោង៨ និង៤៥នាទីយប់ថ្ងៃទី៣០ ខែមេសា មានរថយន្តមួយគ្រឿងបានបុកបុរសម្នាក់បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ មុនគ្រោះថ្នាក់កើតឡើង គេឃើញយុវជនរងគ្រោះបានដើរលើផ្លូវជាតិលេខ៣១ក្នុងទិសដៅពីជើងទៅត្បូង ហើយដាក់ខ្លួនដេកលើផ្លូវត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥០-៥១។ ស្របពេលនោះ ស្រាប់តែមានរថយន្តមិនស្គាល់អត្តសញ្ញាណមួយគ្រឿងបើកមកពីក្រោយបានបុកពេញទំហឹងបណ្តាលឲ្យយុវជនរូបនោះស្លាប់នៅនឹងកន្លែង។ ភ្លាមៗ រថយន្តក៏បង្កើនល្បឿនបើកគេចបាត់តែម្តង។

ដោយ : បន្ទាយ កំពង់ស្ពឺ ៖កាលពីវេលាម៉ោង ១១:៣៤នាទី នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ កងកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានជួយសម្រួលនីតិវិធីករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ ៦៩-៧០ ស្ថិតក្នុងភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ តាមលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច អោយដឹងថា : ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ ភេទ ប្រុស ជនជាតិ ចិន។ របួសធ្ងន់២នាក់ ភេទ ប្រុស ជនជាតិ ចិនដែរ។ រីឯអ្នកបើកបររងរបួសស្រាល ។ នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ កម្លាំងរដ្ឋបាលផ្លូវ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយសង្គ្រោះជនរងរបួសនិងដឹកសពទៅតម្កល់។ ឯរថយន្តម៉ាក Toyota Alphad ពណ៌ខ្មៅ ពាក់ស្លាកលែខ ភ្នំពេញ 2CC-0313 ដែលបង្កនិងរងគ្រោះខ្លួនឯង បានខូចខាតធ្ងន់ធ្ងរត្រូវបានស្ទូចដឹកយកទៅរក្សាទុកនៅនគរបាលស្រុក ។ យោងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺអោយដឹងថា: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកTOYOTA […]
ោយ : បន្ទាយ បន្ទាយមានជ៏យ :កម្លាំងនគរបាលកម្ពុជាកាលពីរសៀលថ្ងៃទី២៩ខែមេសា ឆ្នាំ២០២៥ បានឆ្មក់បង្ក្រាបបានជនបរទេសជាង៤០នាក់ សំងំប្រព្រឹត្តបទល្មើសលើទីតាំងពីរផ្សេងគ្នា តែម្ចាស់អាគារតែមួយ នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ ទីតាំងទី១ នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត អតិតសាលាអេបផល និងទីតាំងទី២ នៅអាគារពីរល្វែងកំពស់១០ជាន់ ស្ថិតនៅក្នុងបុរីតុងហួ ភូមិសាមគ្គី សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ គេឃើញលោកឧត្តមសេនីយ៍ ជា ពៅ អគ្គស្នងការរងនគរបាលជាតិកម្ពុជា និងមានការចូលរួមសម្របសម្រួលនីតិវិធីពី តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានប្រតិបត្តិការឆ្មក់បង្ក្រាបជនបរទេសខាងលើនេះ ។ ម្ចាស់នៃអាគារនោះ ជាអាជីវករខ្មែរម្នាក់ដែលល្បីឈ្មោះដែរនៅទីក្រុងប៉ោយប៉ែត ។ ប៉ូន្តែ មន្ត្រីនគរបាលដែលចុះឆ្មក់បង្ក្រាប មិនព្រមប្រាប់ឈ្មោះជនម្ចាស់អគារនិងព័ត៎មានលម្អិតឡើយ ។ ហើយសារព័ត៌មានក៏រក្សាការព្យួរឈ្មោះម្ចាស់អគារនិងមេខ្លោងនិងអ្នកសមគនិតប្រព្រឹត្តបទល្មើសទុកសិន ត្បិតបារម្ភពីសុវត្ថិភាព។ ក្រោយប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចបាននាំយកជនបរទេសទាំងនោះ និងវត្ថុតាងពាក់ព័ន្ធបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសួរចម្លើយ បង្ហាញវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ ។ សូមបញ្ជាក់ថា កម្លាំងនគរបាលនៃអគ្គស្នងការនគរបាលជាតិ និងសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យបាននឹងកំពុងបន្តទប់ស្កាត់និងបង្ក្រាបបទល្មើសតាមអនឡាញដែលកើតឡើងច្រើន ពិសេសនៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ជាប់ច្រកព្រំដែនកម្ពុជា ថៃ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ កន្លងទៅថ្មីៗនេះក្នុងនោះទណ្ឌិតជាប់ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យចំនួន២២នាក់ ត្រូវបានប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ នេះបើតាមកិច្ចប្រជុំមួយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ធ្វើឡើងនៅពន្ធនាគារខេត្តបន្ទាយមានជ័យ ។ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទយមានជ័យបានឲ្យបានឲ្យដឹងថា : ពន្ធនាគាតខេត្តបានធ្វើការអនុវត្តចូលរួមប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោសជារៀងរាល់ឆ្នាំ។ ចំពោះទណ្ឌិតដែលបានខិតខំកែប្រែខ្លួននៅពេលជាប់ឃុំឃាំង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់កន្លងមកនេះ គឺបាន២២នាក់ (ស្រី២នាក់) ត្រូវបន្ធូរបន្ថយទោសនោះ។ លោកបានបន្តថា : បច្ចុប្បន្នអ្នកជាប់ពន្ធនាគារគឺមានការកើនឡើងជិត ៣.០០០នាក់ ។ មន្ត្រីរបស់អង្គភាពបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដូចជាការអប់រំកែប្រែ ស្ដារនីតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ដល់ជនជាប់ឃុំ មានការអប់រំផ្លូវចិត្តព្រមទាំងបណ្ដុះបណ្ដាលជំនាញផ្សេងៗ ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ ធ្វើការបែងចែក ចំណាប់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតស្របតាមនីតិវិធីនៃច្បាប់។ល។ នាឱកាសនោះ លោក ប៉ង់ ចាន់សុយុទ្ធារា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តនិងលោក ឃូ ពៅ អភិបាលរងខេត្ត បានមានប្រសាសន៍ […]
ដោយ៖ សុខុម ព្រះវិហារ៖ ឈើខុសច្បាប់ជាច្រើនម៉ែត្រត្រីគុណដែលអាជ្ញាធរមានសមត្ថកិច្ចស្រុកឆែប និងស្រុករវៀង បង្រ្កាបបានកាលពីយប់ថ្ងៃទី២៧មេសា មកដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៥ ជំនាញមិនទាន់រកឃើញមេឈ្មួញនៅឡើយ។ សមត្ថកិច្ចចុះបង្រ្កាបបានឱ្យដឹងថា៖ ឈើដឹកជញ្ជូនតាមគោយន្តកន្ត្រៃ ចំនួន៣គ្រឿង និងគោយន្ត ១គ្រឿង ត្រូវគេរាយការណ៍ថាមេឈ្មួញឈ្មោះ វីរៈ រស់នៅខេត្តកំពង់ចាម បានជួលប្រជាពលរដ្ឋឱ្យដឹកជញ្ជូនចេញពីដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។រីឯខ្លួន(វីរៈ)គឺជាអ្នកបញ្ជាឱ្យដឹកទៅលក់បន្តនៅក្នុងខេត្តកំពង់ធំ។ ក្រោយមកត្រូវគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង លោក ហោ ប៊ុនហួរ ដឹកនាំកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបចាប់យកគោយន្តកន្ត្រៃដឹកជញ្ជូនឈើ ៣គ្រឿង និងរឹបអូសបានឈើអារលេខ២ ប្រភេទឈើផ្តៀក សរុបមានចំនួនជាង ១២ម៉ែត្រត្រីគុណ។ បន្ទាប់ពីបង្រ្កាបគោយន្តកន្ត្រៃដឹកឈើទាំង ៣គ្រឿង រួមទាំងឈើជាង ១២ម៉ែត្រត្រីគុណ ត្រូវបាននាំយកទៅរក្សាទុក ២គ្រឿង នៅស្នាក់ការដែនជម្រកសត្វព្រៃបឹងពែរ(រំចេក) និង១គ្រឿងទៀតរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : ពលរដ្ឋច្រើនក្នុងចំណោម៧០គ្រួសារដែលអះអាងថា កាន់កាប់ដីធ្លីទីទៃពីគ្នាមានទំហំរាប់រយហិចតានៅ៤សង្កាត់/ ឃុំ គឺសង្កាត់អូរឬស្សី. ផ្សារកណ្តាល និមិត្តនៃក្រុងប៉ោយប៉ែតនិងឃុំអូរបីជាន់នៃអូរជ្រៅខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០២៥ បានលើកគ្នាមកសាលាក្រុងប៉ោយប៉ែត។ ពោលគឺដើម្បីស្នើសុំអន្តរាគមន៍ពីអភិបាលក្រុង ពីអភិបាលខេត្ត ទៅលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងឧបនាយករដ្ឋមន្ត្រី -រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង ជួយអន្តរាគមន៍ដោះស្រាយនូវបញ្ហាដីធ្លីទំនាស់រាំរ៉ៃតាំងពីម្តុំឆ្នាំ២០០៥ មករបស់ពួកគេជាមួយឈ្មោះឧកញ៉ាលី សាយឃាង ។ គឺជួយដោះស្រាយនិងអាចអោយម្ចាស់ដីអាចចរន្តនិតិវិធីចុះបញ្ជីរដីធ្លីមានលក្ខណ:ជាប្រព័ន្ធបាន ឬក៏ផ្ទេរផ្ទូរឬលក់ដូរបានដោយស្របច្បាប់ ។ លោកតាំង គឹមរឹទ្ធិ , លោកសាន តេង , លោកអ៊ឹង ឈី , លោកលី ហេង , លោកស្រីលី ម៉ារី …ជាដើមដែលអះអាងថា ជាអ្នកកាន់កាប់ដីធ្លីនៅទីនោះបានប្រាប់អ្នកសារព័ត៌មានថា : ទំហំ ទីតាំង លក្ខណ:ទំនាស់នៃដីធ្លីរបស់អ្នកម្ចាស់ដីទាំង៧០គ្រួសារអាចដូចគ្នាខ្លះ ខុសគ្នាខ្លះ ប៉ុន្តែមានគូទំនាស់រួមតែមួយឬត្រូវឈ្មោះលី សាយឃាង បង្ករឿងទំនាស់ឬរារាំងមិនអោយចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ(ប្លង់រឹង) និងមិនអោយផ្ទេរផ្ទូរកម្មសិទ្ធិបាន ទោះបីជាដីធ្លីមានប័ណ្ណសម្គាល់អចលនវត្ថុឬប្លង់រឹងដែលចេញរួចហើយក៏ដោយ ។ អស់លោកបានថ្លែងអំណរគុណសន្តិភាពនិងអរគុណសម្តេចតេជោហ៊ុន […]
