ដោយ : បន្ទាយ បន្ទាយមានជ័យ :នាព្រឹកថ្ងៃអាទិត្យថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ សហការជាមួយសាលាគណខេត្ត បានរៀបចំការប្រឡងវិញ្ញាបនបត្រ ថ្នាក់ត្រី ទោ ឯក ឆ្នាំសិក្សា២០២៤ -២០២៥ របស់សមណៈសិស្ស ទូទាំងខេត្ត។ ការប្រឡងធ្វើនៅមណ្ឌលសំណេរវិទ្យាល័យសិរីសោភ័ណ ក្រោមអធិបតីភាពបើកវិញ្ញាសាដំបូងឯកឧត្តម អ៊ុំរាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងមេគណខេត្តគណៈមហានិកាយ ។ លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា: ដំណើរការវិញ្ញាសាសរសេរ នៃការប្រឡងជាទូទៅ ដែលមន្ទីរធម្មការនិងសាសនាខេត្ត និងសាលាគណខេត្តបានរៀបចំដូចជារៀងរាល់ឆ្នាំនេះ ឆ្នាំសិក្សា ២០២៤- ២៥នេះ មានបន្ទប់សរុបចំនួន ៦៧បន្ទប់ បេក្ខសមណៈ និងបេក្ខជន/ នារី ចំនួន ១.៦៨៤អង្គ/ នាក់។ក្នុងនោះ ថ្នាក់ទោ មានចំនួន១៧ បន្ទប់ បេក្ខសមណសិស្ស ចំនួន៤០៨អង្គ/នាក់ និងថ្នាក់ឯកមានចំនួន១០បន្ទប់ បេក្ខសមណសិស្ស បេក្ខជន ២៥១អង្គ/នាក់ ។ […]
ដោយ : បន្ទាយ ភ្នំពេញ : រដ្ឋបាលជលផលអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ។នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលចេញថ្ងៃទី០២ខែមករាឆ្នាំ២០២៥ ។ ឯ សេចក្តីជូនដំណឹងបានបញ្ជាក់ថា : ក្នុងរដូវនេសាទឆ្នាំ២០២៤-២៥ តាមការសង្កេត បន្ទាប់ពីខ្នើតខែមិគសិរកន្លងមកនេះ ត្រីបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹងនិងព្រែកននានាចូលទន្លេសាប ទន្លេមេគង្គនិងទន្លេបាសាក់ដែលអំណោយផលដល់ការធ្វើនេសាទត្រីបានច្រើន ជាពិសេសគន្លងដាយត្រីតាមទន្លេសាបនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញចាប់ពីថ្ងៃព្រហស្បតិ័៤កើតដល់ថ្ងៃសុក្រ១២កើតខែបុស្ស ត្រូវនឹងថ្ងៃទីដល់ថ្ងៃទី១០ខែមករា ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រីតាមពេលវេលានិងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹង ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : កាលពីថ្ងៃទី០៣ខែមករាឆ្នាំ២០២៥ មានកម្មវិធីបំបួសកុលបុត្រ កុលធីតាខ្មែរនិងផ្កាប្រាក់សាមគ្គីរកបច្ច័យកសាងបង្ហើយព្រះវិហារ”ស”វត្តសុវណ្ណគិរីភ្នំជញ្ជាំងភូមិភ្នំជញ្ជាំង ឃុំជប់វារីស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ និមន្ត និងអញ្ជើញជាអធិបតីនិងចូលរួមដោយលោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោកស៊ុន ថានី នាយករងរដ្ឋបាលសាលាខេត្ត ព្រះគ្រូអ៊ុច សារឹទ្ធិ ព្រះអនុគណស្រុក ព្រះគ្រូសួន សំអាត ចៅអធិការវត្ត…និងមន្ត្រី ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត នាគបំបួស ដូនជីជិតរយអង្គ/នាក់មកពីក្នុងស្រុក ខេត្តនិងក្រៅខេត្ត ដែលក្នុងបំណង ខ្លះចង់ក្លាយជាបព្វជិតឬនេននិងភិក្ខុសង្ឃនិងខ្លះទៀតចង់អប់រំរម្ងាប់ផ្លូវចិត្ត ស្មារតីឬជាកិច្ចតបស្នង ។ ព្រះតេជគុណសួន សំអាត គ្រូចៅអធិការវត្តសុវណ្ណគិរីភ្នំជញ្ជាំងមានសង្ឃដីកាថា: ៨ឆ្នាំមកហើយ រៀងរាល់ឆ្នាំនៅវត្តសុវណ្ណគិរីនេះតែងទទួលអ្នកសាងផ្នួសនិងដូនជីដែលមានលក្ខណ:សម្បត្តិជាគ្រាប់ពូជល្អ គ្មានសៅហ្មង មុសារ អនាចារ មកពីគ្រប់ទិសទីដើម្បីអោយព្រះគ្រូឧបជ្ឈាយ៍បំបួស ក្នុងរយ:ពេលនិងបំណង២យ៉ាង : ទី១-អ្នកបួសទាំងពីរភេទ បួសរយ:ពេលវែង។ភេទប្រុស ហើយមានវ័យក្មេង ចាស់បួសជានេនឬសាមណេរនិងបួសជាភិក្ខុ។ឯភេទស្រី បួសជាឬសាងខ្លួនជាដូនជី។ និងទី២-ទាំងពីរភេទបួសរយ:ពេលខ្លីត្រឹម១០ថ្ងៃឬហៅថា បួសអប់រំរម្ងាប់ផ្លូវចិត្ត ស្មារតីឬជាកិច្ចតបស្នង។ ក្នុងនោះ ភេទប្រុសបួសជាតាជីឬសីលវ័ន្តនិងជាព្រះសង្ឃនិងភេទស្រីបួសជាសីលវត្តីឬដូនជី។ […]
ដោយ : បន្ទាយ សៀមរាប :កាលពីថ្ងៃទី០៣ខែមករា ឆ្នាំ២០២៥ ក្រុមការងារខេត្តដឹកនាំដោយ លោកលី សារី អភិបាលរងខេត្ត ជំនួសមុខអោយលោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងចូលរួមពីលោក ហ៊ុ ចាយ នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តំណាងរដ្ឋបាលក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន មេភូមិ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យទីតាំងស្នើសុំបន្ទាបខឿន និងក្រានីត ដែលមានទីតាំងស្នើសុំចំនួន៥ទីតាំង ស្ថិតនៅភូមិសាលាកន្សែង ភូមិតាភុល សង្កាត់ស្វាយដង្គំ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដូចខាងក្រោម៖ បើតាមលោកលី សារី តិតាងទាំងនោះនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប រួមមាន ទីតាំងទី១- ភោជនីយដ្ឋាន កូរ៉េ ឆ្ងាញ់ ផ្លូវជាតិលេខ៦ ចំណុចខាងកើតក្រុមហ៊ុន ហ្វត ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ទីតាំងទី២-ភោជនីយដ្ឋាន THE PUB HOUSE ចំណុចខាងលិចហាងប៊ូហ្វេស្រីខួចខាងត្បូងផ្សារញ៉ែ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារ ដល់លោក លោកស្រី ដែលសមាជិក សមាជិកា មកពីតាមមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ឃ្លោក ណួយ អភិបាលរងខេត្តបន្ទាយមានជ័យ លោក លោកស្រី ប្រធាន អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ក្រុង/ស្រុកទាំង៩ និងលោក លោកស្រី មកពីបណ្តាមន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូប។ កិច្ចប្រជុំលើកនេះផ្តោតសំខាន់ពិភាក្សាលើរបៀបវរៈចំនួនពីរ ១-ផ្សព្វផ្សាយទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៥ និង២-ការសាងសង់អគាររដ្ឋបាលចំនួន២ទីតាំង រួមមាន-អគារស្នាក់ការនៅមជ្ឈមណ្ឌលតេជោសនិ្តភាព(ដីការ៉េពីរ), -អគារឃ្លាំងសម្រាប់ផ្គត់ផ្គង់សម្ភារ នៅទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត៕

ដោយ : បន្ទាយ កំពង់ធំ៖ ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ចំនួន២០គ្រួសារ បានទទួលអំណោយស្បៀងអាហាររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តពោធិ៍ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ។ នាឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន។ ជាមួយនេះដែរ សម្ដេចមហាបវរធិបតី និងលោកជំទាវ លោកបានជូនពរដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ និងក្រុមគ្រួសារ ក្នុង ឱកាសឆ្នាំថ្មី ឆ្នាំ សកល ២០២៥ នេះ […]
ដោយ : បន្ទាយ ភ្នំពេញ ៖ សូមស្វាគមន៍និងរីករាយឆ្នាំ២០២៥ ។ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរអ៊ែរ នឹងមានឈ្មោះថ្មី «អាកាសចរណ៍ជាតិកម្ពុជា Air Cambodia » ។នេះបើតាមការប្រកាសឲ្យដឹងក្នុងទំព័រផ្លូវការរបស់អាកាសចរណ៍កម្ពុជា ( Cambodia Aviation Fallow កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដែលថា : Cambodia Angkor Air rebrand as «Air Cambodia»។ សូមរំលឹកថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air) ទើបទទួលបានពានរង្វាន់ Skytrax 3-Star Airline ។ វាជាក្រុមហ៊ុនអាកាសចរណ៍កម្ពុជាដំបូង ដែលទទួលបានចំណាត់ថ្នាក់ Skytrax ផ្កាយ៣ ដោយផ្អែកទៅលើសេវាកម្មព្រលានយន្តហោះ ផលិតផលនៅលើយន្តហោះ និងគុណភាពក្រុមការងារ និងរួមមានកន្លែងអង្គុយ ការរៀបចំ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យនៅសាលប្រជុំ -ខ សាលាខេត្តនាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានប្រជុំត្រៀមអនុវត្តលើការងារសំខាន់ៗ៣។ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំបើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំ៖ – កម្មវិធីមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) – ពិធីសំណេះសំណាលប្រគល់ផ្ទះ និងឃីតជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន១០គ្រួសារ នៅតំបន់ការ៉េពីរ – និងប្រជុំត្រៀមរៀបចំកម្មវិធីកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋាន របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : មានពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននិងសុខសុវត្ថិភាពក្នុងភូមិសាស្ត្រនិងតាមដងផ្លូវដូចរៀងរាល់ឆ្នាំនៅចំណុចអាសន:លោកយាយម៉ៅ ដើមពោធិ៍៣ដើមនាផ្លូវជាតិលេខ៥ ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។នេះបើតាមមន្ត្រីរដ្ឋបាលនិងមន្ត្រីសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងនាកាលពីទី១ ខែមករា ឆ្នាំ២០២៥ ។ វត្តមានដឹកនាំនិងចូលរួមពិធីនោះ មានដូចជាលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ទោពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា ថៃ លោកវរសេនីយ៍ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត លោកឧកញ៉ាឡាច ប៊ុនលីម និងមន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ។ នៅក្នុងឱកាសនោះដែរ ក៏មាននិមន្តព្រះសង្ឃសូត្របណ្តេញឧបទ្រពចង្រៃ រំដោះគ្រោះកាច ,សូត្រជយន្តោ បង្កក់ប្រសិទ្ធី សិរីសួស្តី និមន្តព្រះសង្ឃ៦៩អង្គ រាប់បាត្រនិងប្រគេនទេយ្យទាន ៕
ដោយ៖ ឧត្តរ ឧត្តរមានជ័យ៖ ផ្លូវកៅស៊ូថ្មីសន្លាងមួយខ្សែមានប្រវែងជាង២៧គីឡូម៉ែត្រ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ។ ផ្លូវនេះគឺជាសមិទ្ធផលនៃការអភិវឌ្ឍន៍ថ្មី បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត សម្រាប់បម្រើដល់ជីវភាពរស់នៅក្នុងតំបន់គ្រួសារអតីតយុទ្ធជន និងយោធិនពិការ ដែលស្ថិតនៅក្នុងភូមិស្រះទឹកតេជោសែនជ័យ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ផ្លូវកៅស៊ូមួយខ្សែ ដែលបានស្ថាបនារួចរាល់នេះ គឺចេញពីផ្លូវជាតិលេខ ៦៨ នៃទីប្រជុំជនស្រុកចុងកាល់ ស្ពោះទៅកាន់តំបន់គ្រួសារអតីតយុទ្ធជន និងយោធិនពិការ ភូមិស្រះទឹកតេជោសែនជ័យ ជាប្រភេទផ្លូវ DBST ។ ផ្លូវនេះមានប្រវែងជាង២៧.៧ គីឡូម៉ែត្រ គឺជាផ្លូវស្ថិតក្នុងគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ប្រើប្រាស់ថវិកាក្រសួងសេដ្ឋកិច្ច ដោយបានស្ថាបនារយ:ពេលពីរឆ្នាំ ពោលគឺចាប់ផ្តើមពីដើមឆ្នាំ២០២២ហើយបានបញ្ចប់នៅចុងឆ្នាំ២០២៤។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន អនុប្រធានគណ:កម្មាធិការទ្រទ្រង់និងអភិវឌ្ឍន៍សមាគមអតីតយុទ្ធជនកម្ពុជា(សអក) និងយោធិនពិការ ភូមិស្រះទឹកតេជោសែនជ័យបានមានប្រសាសន៍ថា តំបន់ភូមិគ្រួសារអតីតយុទ្ធជន និងយោធិនពិការនេះ រាជរដ្ឋាភិបាល បានផ្ដល់ដីសម្បទានសង្គមកិច្ច ដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត គ្រប់គ្រងនិងធ្វើការអភិវឌ្ឍន៍សំណង់លំនៅឋានជាច្រើន និងបានប្រគល់ជូនរាប់រយខ្នងផ្ទះ រួមទាំងផ្តល់ដីធ្លីដល់គ្រួសារអតីយុទ្ធជន និងយោធិនពិការ ដើម្បីរស់នៅនិងសម្រាប់ធ្វើការបង្កបង្កើនផលផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបន្តថា សមិទ្ធផលនិងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់គ្រួសារអតីតយុទ្ធជនស្រះទឹកតេជោសែនជ័យទាំងអស់នេះ គឺ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ : ការអនុវត្តវិធានការគន្លឹះទាំង៥ពាក់ព័ន្ធនឹងផែនការភូមិ ឃុំ មានសុវត្ថិភាពជាស្មារតីនៃសន្និបាតបូកសរុបលទ្ធផលអនុវត្តលើការងារប្រចាំឆ្នាំ២០២៤និងទិស២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តការងារឆ្នាំ២០២៥បន្ត របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានលើកឡើងអំពីការអនុវត្តការងារកន្លងមករបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងនោះមានការបង្ក្រាបក្មេងទំនើងនិងបង្ក្រាបគ្រឿងញៀន សន្តិសុខសណ្ដាប់ធ្នាប់សង្គម ឬជារួមការអនុវត្តវិធានការគន្លឹះទាំង៥ពាក់ព័ន្ធនឹងផែនការភូមិ ឃុំ មានសុវត្ថិភាព ។ ក្នុងពិធីសន្និបាតថ្ងៃទី២៦ -២៨ ខែ ធ្នូ ឆ្នាំ២០២៤ ដែលមានមន្ត្រីអាជ្ញាធរ សមត្ថកិច្ច អ្នកពាក់ព័ន្ធសំខាន់ៗចូលរួមជាង៥០០នាក់នោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងអំពីសមិទ្ធផលជាច្រើនដែល រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និង ឃុំ សង្កាត់ អនុវត្តបានកន្លងមកក្នុងរយៈពេល១២ខែ ឆ្នាំ២០២៤ ។ក្នុងនោះ មានហេដ្ឋារចនាសមព័ន្ធមាន ស្ពានផ្លូវ កសិកម្ម សណ្តាប់ធ្នាប់ សង្គម ក្នុងនោះមានក្មេងទំនើង និង អត្រានុគោលដ្ឋានជាដើម។ ក្នុងពិធីបិទសន្និបាត លោកឌិត […]
ដោយ : បន្ទាយ ភ្នំពេញ : ពិធីអបអរសាទរខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) បានធ្វើឡើងកាលពីថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ពិធីប្រព្រឹត្តក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះមានវត្តមានចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងនាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ នាយទាហានក្នុងតំណែងនិងចូលនិវត្តន៍ មន្ត្រីរាជការ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី ខេត្តជាច្រើនទៀត ៕
ដោយ : បន្ទាយ / សៀមរាប:នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ពិធីក្រុងពាលី ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដីសុំសេចក្តីសុខ សេចក្តីចម្រើននិងអបអរសាទរក្នុងកម្មវិធីដារលាន ដាល់អំបុកឈ្នះ ឈ្នះ លើកទី ៤ ស្ថិតនៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបនិងកងកម្លាំង២ប្រភេទទៀតបានចូលរួមការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ពិធីនោះ ៕
ដោយ : បន្ទាយ / សៀមរាប : កាលពីថ្មីៗនេះ មានពិធីជួបសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៤០៩គ្រួសារ រស់នៅក្នុងភូមិចំនួន១៦ នៃសង្កាត់បល្ល័ង្កនិងសង្កាត់រុនតាឯកក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។ ពិធីនេះប្រព្រឹត្តទៅនៅផ្សារធម្មជាតិរុនតាឯក ភូមិតានី សង្កាត់រុនតាឯក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ ពីខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនិងមន្ត្រីថ្នាក់ដឹកនាំ អ្នកពាក់ព័ន្ធបានអញ្ជើញចូលរួមដែរ ។ ឯពីខេត្តបន្ទាយមានជ័យ លោកអ៊ុ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការសាខាកាកបាទខេត្តបន្ទាយមានជ័យ ក៏បានចូលរួមផងដែរ ៕.
ដោយ៖ ឧត្តរ ឧត្តរមានជ័យ÷យុវជនចំនួន៣០០០នាក់នឹងចូលរួមក្នុងពិធីអបអរសាទរទិវាសន្តិភាពនៅកម្ពុជាលើកទី២៦ នៅស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះ លើទីតាំងភ្នំ២០០ ដែលស្ថិតនៅភូមិ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ។ នេះបើតាមការបញ្ជាក់របស់ផេកផ្លូវការ របស់ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះ ឈ្នះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះ ឈ្នះ កាលពីពេលថ្មីៗនេះ។ ស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះ នៅទីតាំងភ្នំ២០០គឺជាកន្លែងមូលដ្ឋានកែឆ្នៃគ្រាប់កាំភ្លើងមួយ របស់អតីតយោធាខ្មែរក្រហមចុងក្រោយបំផុត ក្នុងចំណោមទីតាំងចំនួន១៤ កន្លែង ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់តំបន់ទាំងនោះ ប្រែក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ នៅព្រំដែន នូវថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១០ ដល់ក្រសួងទេសចរណ៍មានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង សហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ធ្វើការអភិរក្ស និងការអភិវឌ្ឍន៍សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ។ សូមបញ្ជាក់ថា ក្នងអនុក្រិត្យរបស់រាជរដ្ខាភិបាល គោលបំណងធ្វើការអភិរក្សនៅទីតាំងសំខាន់ៗ ដែលជាមជ្ឈមណ្ឌលនយោបាយចុងក្រោយបង្អស់របស់អតីតអង្គការចាត់តាំងនយោបាយ និងយោធានៃកម្ពុជាប្រជាធិបតេយ្យ ដើម្បីឱ្យសាធារណជនជាតិ និងអន្តរជាតិ យល់ដឹង និងចងចាំអំពីនយោបាយ មេដឹកនាំរបស់បនប្រល័យពូជសាសន៍។ហើយការកំណត់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តទាំងនោះបែងចែកជា២តំបន់គឺ តំបន់លើភ្នំ(តំបន់ក) និងតំបន់ជើងភ្នំ(តំបន់ខ)។ក្នុងនោះតំបន់(ក)មានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រតូចៗចំនួន៦ទីតាំង និងតំបន់(ខ)ជាតំបន់ស្ថិតនៅក្នុងភូមិសាស្ត្រលើខ្ពង់រាប […]

ដោយ : បន្ទាយ / បន្ទាយមានជ័យ :គណៈបញ្ជាការកងឯកភាពនិងរដ្ឋបាលខេត្តបន្ទាយមានជ័យបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អធិការនគរបាលក្រុង-ស្រុកទាំង៩ ក៏ដូចជា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពួតដៃគ្នាបង្ក្រាបនូវករណីក្មេងទំនើង។គឺសម្រាប់ក្រុមក្មេងទំនើងដែលកំពុងតែងើបឡើងវិញ បង្កនូវភាពភ័យខ្លាចដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ លោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបានដាក់ចេញបទបញ្ជារបែបនេះ ពេលថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ នៃសាលាខេត្តបន្ទាយមានជ័យនាថ្ងៃទី២៦ -២៧ខែធ្នូ ឆ្នាំ២០២៤។ ទោះជាយ៉ាងណា លោកអភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំពុះពារ រែកពុនការងារនានាជាច្រើន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងសង្គម ទាំងសន្តិសុខតាមបណ្តោយព្រំដែនមានលក្ខណៈល្អប្រសើរ រក្សាបាននូវបូរណភាពទឹកដី ជាតំបន់មិត្តភាព និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។ យោងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អនុសាសន៍អោយក្រសូង ស្ថាប័ន រដ្ឋបាលខេត្ត រាជធានីបន្តរឹតបន្តឹងការបង្ក្រាបករណីផ្សេងៗ ពិសេសគឺករណីក្មេងទំនើងដោយត្រូវវអនុវត្តទៅតាមនីតិវិធី និងបន្តស្រាវជ្រាវនៅមុខសញ្ញា ដែលតែងតែបង្កនូវអសន្តិសុខនៅក្នុងមូលដ្ឋាន ពោលគឺដើម្បីធ្វើការបង្ក្រាបឱ្យបានអស់ បំពេញនូវសេចក្ដីត្រូវការនិងបំពេញក្តីសុខជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អប្រសើរ។ លោក អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ ដល់សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តជាប្រចាំនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយផ្តើមចេញពីការបម្រើសេវារដ្ឋបាលនិងសេវាតម្រូវការចាំបាច់នានានៅមូលដ្ឋាន គឺត្រូវបានពង្រឹងនិងពង្រីកទាំងគុណភាពបរិមាណនិងសមត្ថភាពតាមរយៈការកែលម្អជាប្រចាំនូវរបៀបរបបនិងអាកប្បកិរិយាធ្វើការងាររបស់មន្ត្រីនៅមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ។ […]
ដោយ៖កំចាយ កំពត៖ គ្រប់អាជ្ញាធរ មន្ទីរ អង្គភាព និងបណ្តាផ្នែកពាក់ព័ន្ធត្រូវសហការល្អជាមួយការិយាល័យប្រជាពលរដ្ឋដើម្បីលុបបំបាត់ភាពអសកម្មរបស់មន្ត្រីថ្នាក់ក្រោមជាតិក្នុងកិច្ចការផ្តល់សេវាសាធារណ:។ នេះជាការអំពាវនាវរបស់ប្រធានក្រុមប្រឹក្សាខេត្តកំពតកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពតបានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់អភិបាលកិច្ចក្នុងការផ្តល់សេវា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការពង្រឹងតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាព ព្រមទាំងគ្រប់ផ្នែកពាក់ព័ន្ធត្រូវជួយផ្សព្វផ្សាយ និងចូលរួមសហការល្អជាមួយការិយាល័យប្រជាពលរដ្ឋខេត្ត ក្រុង-ស្រុក។ កិច្ចសហការទាំងនេះជាផ្នែកសំខាន់ក្នុងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រង់រដ្ឋបាលប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តសម្រាប់ពលរដ្ឋមូលដ្ឋាន។ លោកប្រធានក្រុមប្រឹក្សាខេត្តបានបញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋជាតំណាងឲ្យប្រជាជន ហើយមានតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ។ លោក អ៊ីង សុខុន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកំពតបានបញ្ជាក់ថា ការផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិដល់បណ្តាមន្ទីរ-អង្គភាពជុំវិញខេត្តគឺក្នុងបំណងបញ្ជ្របការយល់ដឹង និងផ្តល់កិច្ចសហការអនុវត្តជាមួយការិយាល័យប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ការិយាល័យប្រជាពលរដ្ឋមានសមត្ថកិច្ចសម្រុះសម្រួល ដោះស្រាយ ស៊ើបអង្កេត រាយការណ៍ និងផ្តល់អនុសាសន៍ទៅលើបណ្តឹង ព្រមទាំងព័ត៌មាននានាស្ថិតក្នុងដែនសមត្ថកិច្ច ពិសេសផ្តោតសំខាន់លើការងារ៤ចំណុច។ លោកប្រធានការិយាល័យបានបន្តថា កិច្ចការទទួលខុសត្រូវទាំងនោះ រួមមាន ១. បណ្តឹងពាក់ព័ន្ធសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជំនាញ។ ២. បណ្តឹងពាក់ព័ន្ធការងារ […]
ដោយ៖ ប្រាក់សុវណ្ណ រតនគិរី: ឯកឧត្ដម ញ៉ែម សំអឿន អភិបាល ខេត្តរតនគិរី និងជាប្រធានសាខាកាកបាទក្រហមខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី 25 ខែធ្នូ ឆ្នាំ ២០២៤ នេះ បាននាំយកកំណោយ ជាគ្រឿងឧបភោគ បរិភោគរួមទាំងថវិកា មួយចំនួន ជូនដល់ពលរដ្ឋមួយគ្រួសារដែលរងគ្រោះដោយសារភ្លើងផ្ទះអស់គ្មានសល់ នៅស្រុកកូនមុំ។ អំណោយទាំងនោះមានខេត្ត,ស្រុកនិងឃុំរួមគ្នាមាន អង្ករចំនួន 100 គីឡូក្រាម ក្នុងនោះមានគ្រឿងឧបភោគ បរិភោគមួយចំនួន និងស័ង្កសីចំនួន២០សន្លឹក រួមជាមួយថវិកាជាង២លានរៀល។ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្ត ដល់ពលរដ្ឋរងគ្រោះឲ្យខំប្រឹងប្រែងរកស៊ីបន្តទៀត កុំ អស់សង្ឃឹម និងត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ដើម្បីការពារគ្រោះអគ្គិភ័យកើតឡើងដែលជាយថាហេតុ។ គួររំលឹកថា: កាលពីម៉ោង ជាង2យប់ទៀបភ្លឺ រំលងអធ្រាត្រឈានចូលថ្ងៃទី 24 ខែធ្នូ ឆ្នាំ ២០២៤នេះ ពួកគាត់ម្ចាស់ផ្ទះ នាំគ្នាដេកនៅបន្ទប់ជាន់ផ្ទាល់ដី គឺលង់លក់ ពុំបានដឹង ក៏ឆ្លងចរន្តអគ្គិសនីនៅជាន់លើ រហូតបង្កជាអណ្ដាតភ្លើងឆេះឡើងសន្ធោសន្ធៅ ទើបបានដឹងហៅប៉ូលិសឱ្យជួយអន្តរាគមន៍។ លោកណុប ណោ ម្ចាស់ផ្ទះនោះ បានប្រាប់ឲ្យដឹងទៀតថា: […]
ដោយ : បន្ទាយ សៀមរាប៖ ក្រុមការងារអាវុធហត្ថក្រុងសៀមរាបដឹកនាំដោយលោកវរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខដល់លោកព្រឹន្ទបាលឯក វ៉ុន វៀត សមាជិកអាវុធហត្ថក្រុងសៀមរាប ដែលភរិយាទើបសម្រាលកូនរួច នៅគេហដ្ឋានស្ថិតក្នុងភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារអាវុធហត្ថក្រុងសៀមរាប បាននាំយកនូវអង្ករចំនួន១ការុងង,ទឹកដោះគោឆៅចំនួន២យួរ,ត្រីខចំនួន១យួរ និងថវិកាចំនួន៥៦០.០០០រៀល(ហាសិបប្រាំមួយម៉ឺនរៀល) ដែលជាការចូលរួមរបស់បងប្អួនក្រុមការងារផងដែរ៕
ដោយ : បន្ទាយ ភ្នំពេញ៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ មានពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ សកម្មភាពលទ្ធផលការអនុវត្ត តួនាទី ភារកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថឆ្នាំ២០២៤ និងបន្តលើកទិសដៅផែនការកម្មវិធី សកម្មភាពការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងពិធីខាងលើមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ និងមេបញ្ជាការ នាយសេនាធិការ មេបញ្ជាការរង នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យ នាយកសាលាទាំងពីរនិងអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងមេបញ្ជាការ កងរាជអាវុធហត្ថរាជធានី.ខេត្តទាំង២៥ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមផងដែរ ៕
