ដោយ៖ កំចាយ កំពត÷ ព្រះសង្ឃគ្រប់អង្គមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំផ្សព្វផ្សាយពុទ្ធឱវាទដល់បរិស័ទឲ្យស្គាល់អំពើល្អ អាក្រក់ និងរក្សាបាននូវសន្តិភាពផ្លូវចិត្ត ផ្លូវកាយ ក៏ដូចជាសន្តិភាពក្នុងសង្គមជាតិ។ នេះជាការបញ្ជាក់របស់អភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នាពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាប្រចាំឆ្នាំសិក្សា២០២៣-២៤ នៅក្នុងមណ្ឌលវត្តជុំក្រៀលក្នុងស្រុកទឹកឈូ។ លោក ម៉ៅ ធនិន បានមានប្រសាសន៍ថា អាណាចក្រ និងពុទ្ធចក្រតែងតែដើរទន្ទឹមគ្នាដោយមិនអាចខ្វះភាគីណាមួយបានឡើយ។ ផ្នែកពុទ្ធចក្រ ព្រះសង្ឃជាតួអង្គសំខាន់ក្នុងការអប់រំផ្សព្វផ្សាយនូវពុទ្ធឱវាទដល់ពុទ្ធបរិស័ទឲ្យមានសម្បទាជាមនុស្ស គឺការគិតត្រូវ និយាយត្រូវ ធ្វើត្រូវ និងចិញ្ចឹមជីវិតត្រូវដើម្បីរក្សាបាននូវសុខសន្តិភាពក្នុងសង្គម។ ដូច្នេះ សមណសិស្សគ្រប់អង្គត្រូវយកចិត្តទុកដាក់ក្នុងការប្រឡងដើម្បីបានជាប់ ហើយបន្តការសិក្សាឲ្យកាន់តែខ្ពស់បន្ថែមទៀត។ លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពតបានប្រាប់ឲ្យដឹងថា ការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាប្រចាំឆ្នាំសិក្សា២០២៣-២៤ នៅមណ្ឌលវត្តជុំក្រៀលមានសមណសិស្សដាក់ពាក្យចំនួន១៧១អង្គ។ ក្នុងនោះ ខេត្តកំពតមាន១៤៧អង្គ និងនិមន្តមកពីខេត្តព្រះសីហនុ២៤អង្គ ដោយចែកជា៧បន្ទប់។ ការប្រឡងនេះមានរយៈពេល២ថ្ងៃលើវិញ្ញាសាចំនួន៦ សម្រាប់មុខវិជ្ជា១០ គឺភាសាបាលី និងវេយ្យាករណ៍ តែងសេចក្តី សរសេរតាមអាន វិទ្យាសាស្ត្រអនុវត្តន៍ ប្រវត្តិវិទ្យា ភូមិវិទ្យា ពុទ្ធវិន័យ ពុទ្ធប្រវត្តិ ពុទ្ធសាសនា និង គណិតវិទ្យា។ លោកប្រធានមន្ទីរបានបញ្ជាក់ថា […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ និងប្រតិភូអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ឬហៅថាអាជ្ញាធរមីនកម្ពុជា កាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២៥ បានទៅចូលរួមរំលែកទុក្ខនិងចូលបច្ច័យបុណ្យសពមន្ត្រីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ឬហៅថាស៊ីម៉ាក់(CMAC) នៅផ្ទះនៃសពនាមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រភូមិតេជោភ្នំឆត្រ ខេត្តបន្ទាយមានជ័យ ។ សពបុគ្គលិកផ្នែកបោសសម្អាតមីនរបស់ស៊ីម៉ាក់(CMAC)ឈ្មោះពៅ នេពីន លំនៅខេត្តបន្ទាយមានជ័យ និងឈ្មោះ អឿន ចាន់ដារ៉ា ភេទប្រុស ដែលបានស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះមីនតោនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន ឬដោះមីនតោននៅដីស្រែមួយកន្លែងដែលគេថាជាចម្ការមីនលេខ BS/CMAA/37102 ជាប់ភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៧:៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ។ បន្ទាប់ពីមន្ត្រីស៊ីម៉ាក់២នាក់បានបាត់បង់ជីវិត អង្គភាពបានបញ្ជូនសពជនរងគ្រោះទៅប្រគល់ឲ្យក្រុមគ្រួសារនៅទីតាំងរៀងខ្លួន។ ក្នុងឱកាសសម្តែងនូវសមានទុក្ខនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ និងការសោកស្តាយជាទីបំផុតពីសម្តតដចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ,ពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារនៃសព លោក ពៅ នេពីន, អឿន […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : នាព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០២៥ លោករស់ វណ្ណា រដ្ឋលេខាធិការ-តំណាងលោកប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់នូវទីលានទុកដាក់សំរាមនៃគម្រោងគ្រប់គ្រង កែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលស្ថិតនៅលើចង្កេះភ្នំកងវ៉ា ភូមិកងវ៉ាសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ និងចូលរួមដោយលោកលី សុវណ្ណារឹទ្ធិ អភិបាលស្តីទីខេត្ត លោកវង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ-នាយកគម្រោង ,លោកអែនតូនី ហ្គីល (Antony Gill ) តំណាងADB ប្រចាំកម្ពុជា និងមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច ក្រុមហ៊ុនអ្នកពាក់ព័ន្ធទទួលផលយ៉ាងច្រើនកុះករ ។ លោកលី សុវណ្ណារឹទ្ធិ អភិបាលស្តីទីខេត្តបន្ទាយមានជ័យបានស្វាគមន៍ថា: ក្នុងនាមរដ្ឋបាលខេត្តនិងប្រជាពលរដ្ឋក្រុងសិរីសោភ័ណនិងខេត្តបន្ទាយមានជ័យ សូមអបអរសាទរនិងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសាធារណការនិងដឹកជញ្ជូនដែលជាអង្គភាពអនុវត្តគម្រោងនិងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងអ្នកពាក់ព័ន្ធដែលចូលរួមសហការដើម្បីឲ្យគម្រោងនេះសម្រេចបានជោគជ័យ ។ នេះជាគម្រោងទី៣ “ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ”។ រីឯគម្រោងទី១និងទី២ គឺគម្រោង”ប្រព័ន្ធលូទឹកភ្លៀងនិងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ” ដែលបាននិងកំពុងដំណើរការ ហើយនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៥ នេះដែរ ។ លោកលី សុវណ្ណារឹទ្ធិ បានបន្តថា:តាមរយ:គម្រោងនេះ ពិតជាបានឆ្លើយតបនឹងនឹងគោលដៅលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយ:ការលើកកម្ពស់អនាម័យនិងបរិស្ថានល្អនៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅ ។ ក្នុងនោះខេត្តដែលដំណើរការពីថ្ងៃទី០៧ខែមករាឆ្នាំ១៩៨៨ មកនេះ […]
ដោយ : បន្ទាយ វិញឡុង -វៀតណាម : រដ្ឋបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជានិងគណៈកម្មាធិការប្រជាជនខេត្តវិញឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រាប់អនុវត្ត៥ឆ្នាំទៀតរវាងឆ្នាំ២០២៥-២០២៩ ពោលគឺបន្ទាប់ពីអនុស្សរណ:ចាស់២លើកមកហើយបានផុតកំណត់សុពលភាព។ ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងខេត្តបន្ទាយមានជ័យដោយ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត។ ចំណែកភាគីខេត្តវិញឡុង ដឹកដោយលោក ឡេ ក្វាងង៉ើយ ប្រធានគណៈកម្មាធិការប្រជាជនខេត្តកាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២៥ ។ ភាគីទាំង២ បានលើកឡើងពីលទ្ធផលផ្លែផ្កាមួយចំនួនដែលសម្រេចបានក្នុងអំឡុងកិច្ចសហប្រតិបត្តិការ ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានា(MoU) ២លើកន្លងមក ។ សូមបញ្ជាក់ថា ការចុះហត្ថលេខាដូចខាងលើនៅមន្ទីរគណៈកម្មាធិការប្រជាជនខេត្តវិញឡុង(សាលាខេត្ត) ខណ:ប្រតិភូជាន់ខ្ពស់ខេត្តបន្ទាយមានជ័យបំពេញទស្សនកិច្ច២ថ្ងៃ(ថ្ងៃទី១៥-១៦ខែមករាឆ្នាំ២០២៥) និងទៅជូនពរឆ្លាស់វេនដូចរាល់ឆ្នាំរវាងខេត្តសម្ព័ន្ធមេត្រីភាពទាំង២។ ហេតុនេះ ក្នុងឱកាសនោះ ទន្ទឹមជាមួយគ្នានោះប្រតិភូខេត្តបន្ទាយមានជ័យ ក៏ថ្លែងអបអរសាទរ និងជូនពរថ្នាក់ដឹកនាំ កម្មាភិបាល កងទ័ព នគរបាលនិងប្រជាជនខេត្តវិញឡុង ក្នុងឱកាសបុណ្យចូលឆ្នាំម្សាញ់ប្រពៃណីវៀតណាមឆ្នាំ២០២៥ ផងដែរ ។ លើសពីនោះ ប្រតិភូខេត្តបន្ទាយមានជ័យក៏បានទៅទស្សនកិច្ចនៅរោងចក្រផលិតជីដ៏ធំនៅក្នុងខេត្តវិញឡុង ។ សង្វាក់ការផលិតកម្មរោងចក្រជីគីមីនោះ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងនិងមានការនាំចេញទៅប្រទសកម្ពុជា និងប្រទេសមួយចំនួនទៀតក្នុងតំបន់ ផងដែរ ។ ជាមួយគ្នានោះ គណៈប្រតិភូខេត្តក៏បន្តដំណើរទៅទស្សនកិច្ចសំណង់ផ្ទះសង់ពីដីឥដ្ឋដុត ដែលគេចង់បង្ហាញថាវៀតណាមមានរចនាបថស្ថាបត្យកម្មវប្បធម៌របស់ខ្លួនដែរ៕
ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ មន្ត្រីជំនាញក្រសួងធនធានទឹក និងអ្នកជំនាញការកូរ៉េ បានចុះពិនិត្យវាយតម្លៃទំហំខូចខាតសំណង់ជើងទេរទំនប់ទឹកសាលាតាអនដែលបាក់ស្រុតក្រោយទឹកស្ទឹងស្រក ២ឆ្នាំជាប់ៗគ្នា។ លោក ខៃ សូដា អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥នេះថា÷ ថ្មីៗកន្លងមកនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយមន្ត្រីជំនាញ ក៏ដូចជាអ្នកជំនាញការកូរ៉េ បានចុះមកសិក្សា និងវាយតម្លៃអំពីទំហំខូចខាតសំណង់ជើងទេរទំនប់សាលាតាអនដែលបាក់ស្រុតក្រោយទឹកស្ទឹងសង្កែស្រកចុះ។ ឆ្លងកាត់ការវាយតម្លៃនេះមន្ត្រីជំនាញកំពុងសិក្សាថាតើគួរទប់ស្កាត់ការរុញដីមកពីខាងក្រៅដោយរបៀបណាដើម្បីបញ្ចៀសការបាក់ស្រុត ព្រោះទីតាំងបាក់ស្រុតនេះជាគន្លងអូរចាស់ និងមានប្រភពទឹកធំៗនៅក្បែរ ជាហេតុនាំឲ្យមានទឹកជ្រាបតាមលំនាំអូរចាស់ ហើយរុញដីមកជាមួយទើបងាយប៉ះពាល់ខូចខាតដូចនេះ ម៉្យាងទៀតកាលពីសាងសង់ដំបូងអ្នកបច្ចេកទេសមិនអាចកាយយកដីអាក្រក់ចេញអស់ ពីព្រោះមានផ្លូវ និងផ្ទះប្រជាពលរដ្ឋច្រើន។ មន្ត្រីខាងលើបន្តថា÷ គម្រោងជួសជុលកែលម្អផ្នែកជើងទេរទំនប់ដែលខូចខាតប្រវែងប្រមាណ ១៥០ម៉ែត្រនេះដែរមិនអាចបង្អង់យូរបានទេប្រសិនបើមិនមានបញ្ហាថវិកា ព្រោះការជួសជុលធ្វើបានតែរវាងអំឡុងពេលនេះ ទៅដល់ខែកក្កដាប៉ុណ្ណោះ ខណៈបច្ចុប្បន្នកំពុងបើកការជួសជុលបណ្តើរៗហើយដែរដើម្បីទប់ស្កាត់ការបាក់ស្រុតបន្តទៀត។ សំណង់ទំនប់ស្ទាក់ទឹកសាលាអនឋិតនៅក្នុងស្រុកឯកភ្នំ ក្រោមកម្ចីថវិការបស់សាធារណរដ្ឋកូរ៉េ កសាងឡើងនៅក្នុងឆ្នាំ ២០១៨ និងបញ្ចប់គម្រោងសាងសង់នៅឆ្នាំ២០២១៕

ដោយ : បន្ទាយ បន្ទាយមានជ័យ : ដំណើរការបោះឆ្នោតជ្រើសរើសគណ:គ្រប់គ្រងសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យអាណត្តិទី៨ ឆ្នាំ២០២៥-២០៣០ ដែលចែងក្នុងលក្ខន្តិក:សមាគម បានក្លាយជាស្តង់ដារគំរូមួយដែលគ្រប់គ្នាអាចទទួលយកបាន មានលក្ខណ:ពេញនិយម ប្រជាធិបតេយ្យ សេរី បើកទូលាយសិទ្ធិនិងការចូលរួម។ សូមបញ្ជាក់ថា កាលពីម៉ោង៧:០០នាទី ព្រឹកដល់ម៉ោង២:០០រសៀល ថ្ងៃទី១៥ ខែមករាឆ្នាំ២០២៥ នៅទីស្នាក់ការសមាគម ក្នុងបរិវេណសាលារៀនផី ឆឹង នាភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ មានរៀបចំការបោះឆ្នោតលើកដំបូងដើម្បីជ្រើសរើសគណ:គ្រប់គ្រងសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យអាណត្តិទី៨ ឆ្នាំ២០២៥-២០៣០ ។ គណៈកម្មការរៀបចំបោះឆ្នោតបានរៀបចំការិយាល័យនិងសម្ភារបម្រើការសមស្របសម្រាប់ដំណើរការ ហើយការបោះឆ្នោតស្ថិតក្រោមការអញ្ជើញជាសាក្សីដឹងឮ ឬសង្កេតការណ៍ដ៏ខ្ពង់ខ្ពស់ពីលោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា -លេខាគណ:កម្មការទី៧ ព្រឹទ្ធសភា លោកអេង ឆាយ សមាជិកក្រុមប្រឹក្សាខេត្តជាទីប្រឹក្សាជាន់ខ្ពស់ , លោកលី សុវណ្ណារឹទ្ធិ អភិបាលស្តីទីខេត្តបន្ទាយមានជ័យនិងចូលរួមដោយអភិបាលរងក្រុង សមាជិកក្រុមប្រឹក្សាក្រុង ចៅសង្កាត់ ចៅសង្កាត់រងមកពី៤សង្កាត់ មន្ត្រីពាក់ព័ន្ធ ព្រមទាំងអ្នកសារព័ត៌មានផងដែរ ។ មានបេក្ខជន បេក្ខនារីជាសែស្រឡាយចិន និងខ្មែរចំនួន៣៥នាក់បានឈរឈ្មោះឲ្យគេបោះឆ្នោត និងមានអង្គបោះឆ្នោតជាង១០០នាក់។ក្នុងម្នាក់មានសិទ្ធិគូសជ្រើសរើសបេក្ខជន បេក្ខនារីចំនួន១១រូប ។ ការបោះឆ្នោតជុំទី១ គឺបោះឆ្នោតជ្រើសរើសបេក្ខជន […]
ដោយ៖ ស-សម្បត្តិ (ភ្នំពេញ)៖ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់«មហាសិរីវឌ្ឍន៍»ព្រះរាជាណាចក្រ ជូនឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា។នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែធ្នូ ឆ្នំា ២០២៤ ដែលបានប្រោសព្រះរាជទានគ្រឿង ឥស្សរិយយសលំដាប់ថ្នាក់ ប្រគេនព្រះសង្ឃ មន្ត្រីរាជការ និងសប្បុរសជនចំនួន១៩៤អង្គ/រូប ។ តាមរយ:កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តមសួន ម៉ិ បានឲ្យដឹងថា, ឯកឧត្តមគឺជាអតីតអ្នកបួសក្នុងព្រះពុទ្ធសាសនា បានសិក្សារៀនសូត្រនៅពុទ្ធិចំណេះដឹងអស់រយៈពេល១០ឆ្នាំ ។ ក្នុងនោះបានចូលរួមចំណែក កិច្ចការសង្គមមានដូចជា ការធ្វើសប្បុរសធម៌ បណ្ដុះបណ្ដាលសិស្សានុសិស្ស និស្សិតនិងផ្ដល់នូវអគារសិក្សា បណ្ណាល័យ និងបណ្ដុះធនធានមនុស្សឲ្យមានការតស៊ូប្រឹងប្រែងដូចរូបឯកឧត្តមដែរ ពីព្រោះឯកឧត្តមក៏ជាកូនអ្នកកសិករ គ្រួសារមានជីវភាពលំបាក។ តាមរយ:ការខិតខំប្រឹងប្រែងតស៊ូរហូតមកដល់បច្ចុប្បន្ននេះ បានដោយសារគុណនៃវត្តអារាម ធ្វើឲ្យឯកឧត្តមមានឱកាសបានបន្តការសិក្សារៀនសូត្រ បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែករដ្ឋបាលសាធារណៈ កំពុងបន្តថ្នាក់ អនុបណ្ឌិត បណ្ឌិត បន្ថែមទៀត។ ឯកឧត្តមបានបន្តទៀតថា មានតែការរៀនសូត្រនិងចំណេះដឹងប៉ុណ្ណោះដែលអាចនាំខ្លួនឯងទៅរកភាពរីកចម្រើនបាន សូមលើកទឹកចិត្តឲ្យបងប្អូនខិតខំប្រឹងប្រែងរៀនសូត្រ ទោះគ្រួសារលំបាកយ៉ាងណាក៏ដោយ។ សូមបញ្ជាក់ផងដែរ បច្ចុប្បន្ននេះ ឯកឧត្តមគឺជាស្ថាបនិកស្ថាប័នVMOVE គ្រុប និងជាប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា ហៅកាត់ថា(Vmove)មានសមាជិកជាសហគ្រិនពេញសិទ្ធិប្រមាណជិត200រូបផងដែរ ហើយសមាគមមួយនេះបង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំសហគ្រិនដើម្បីបង្កើនទំនាក់ទំនងកសាងបណ្ដាញជួយគ្នាដើម្បីភាពរីកចម្រើនរួមគ្នា។ គួររំលឹកផងថា តាមរយ:ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការងារសង្គមនិងអភិវឌ្ឍន៍ប្រទេសជាតិ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :ចមន្ត្រីសង្ឃ អាជ្ញាធរនិងជំនាញថា គណៈគ្រប់គ្រងវត្តត្រូវបញ្ចៀសអធិករណ៍ រក្សាសាមគ្គីភាព ដឹកនាំកសាងវត្តនិងពុទ្ធបរិស័ទធ្វើបុណ្យទាន។ក្នុងនោះក៏ត្រូវបន្តពង្រឹងគុណភាព របស់សមណ:សិស្សដែលកំពុងសិក្សារៀនសូត្រ និងធ្វើការគ្រប់គ្រងកិច្ចការផ្សេងៗនៅក្នុងវត្ត ។នេះបើតាមមន្ត្រីជំនាញនិងមន្ត្រីសង្ឃបានឲ្យដឹងកាលពីរសៀលថ្ងៃទី១៤ខែមករា ឆ្នាំ២០២៥ ។ ពិធីនោះប្រព្រឹត្តទៅក្រោមព្រះអធិបតីភាពលោក យឹមសំណាង អភិបាលរងខេត្ត និងព្រះសមណ:ញាណណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត ,ព្រះគ្រូសោភ័ណ ប៉ាត សុគន្ធអនុគណក្រុងសិរីសោភ័ណនិងលោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត។ មន្ត្រីសង្ឃបានអានសេចក្តីសម្រេចរបស់គណសង្ឃ សង្ឃខេត្តនិងមន្ទីរធម្មការខេត្តបានតែងតាំងគណៈគ្រប់គ្រងនៃវត្តធម្មសាមគ្គីពង្រ :គឺ១-ព្រះភិក្ខុចន្ទប្បជ្ជោតោ ទន់ សុមនា ពីគ្រូសូត្រស្តាំឡើងជាព្រះចៅអធិការស្តីទីវត្ត ,២-ភិក្ខុខេមឃោសកោ អ៊ូ គឹមញ៉ាន ជាគ្រូសូត្រស្តាំស្តីទីនិង៣-ភិក្ខុឯកចរតោពន្លក វ៉ាន់ធី ជាគ្រូសូត្រឆ្វេងស្តីទី។ ព្រះគ្រូប៉ាត សុគន្ធនិងព្រះសមណ:ញាណណាប់ម៉ឺនមាន សង្ឃដីកាថា : ប្រទេសមានសុខសន្តិភាព ។ ដូច្នេះតាមទីអារាមនានាត្រូវតែមានសន្តិភាព គ្មានអធិករណ៍ គ្មានទំនាស់ផងដែរ ។ ដូច្នេះការប្រកាសចូលកាន់តំណែង គណ:គ្រប់គ្រងសង្ឃវត្តសាមគ្គីពង្រនាថ្ងៃនេះគឺមានសារសំខាន់ចំពោះការគ្រប់គ្រងទូទៅក្នុងវត្តពិសេសការគ្រប់គ្រង សមណ:សិស្សកំពុងសិក្សារៀនសូត្របន្តរលូនជោគជ័យ ,ថែរក្សា ការពារគរុភណ្ឌ និងបន្តខិតខំកសាងសមិទ្ធផលវត្តបន្ថែមទៀត ,ដឹកនាំព្រះសង្ឃ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : នៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបសកម្មភាពលទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថ ឆ្នាំ២០២៤ និងបន្តលើកទិសដៅផែនការកម្មវិធីសកម្មភាពការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៥ និងពិធីបំពាក់ឋានន្តរសក្តិ ការតែងតាំងផ្លាស់ប្តូរមុខងារ ផ្ទេរភារកិច្ច នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង០៧ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ទាំង០៩ និងប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ កងរាជអាវុធហត្ថ ចល័ត។ ពិធីនេះប្រារព្ធឡើងនៅសាលប្រជុំធំ ជាន់ទី២ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្ត។ នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយ នាយទាហានរង និងពលទាហាន […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ មានពិធីសែនក្រុងពាលីបើកការសាងសង់សួនតេជោសន្តិភាព នៅទីតាំងសួនច្បារមហាសណ្ឋាគារអង្គរ (Grand Hotel) ឬសួនច្បារផ្ការំដួល មុខព្រះរាជដំណាក់ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ពិធីនេះ មានការអញ្ជើញជាអធិបតីដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តសៀមរាប និងចូលរួមពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក លោកស្រី ជាសមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារចុះជួយខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារនិងកំពង់ធំ ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង៦០០នាក់ចូលរួមផងដែរ។ ក្នុងនោះដែរ លោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាបក្នុងនាមលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ ក៏បានដឹកនាំមន្ត្រីអាវុធហត្ថខេត្ត ក៏បានអញ្ជើញចូលរួមពិធីនោះផងដែរ ។ […]

ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យបណ្តាស្រុក ក្រុង មន្ទីរ អង្គភាពចំណុះរដ្ឋបាលខេត្ត ខិតខំអនុវត្តអនុវត្តតួនាទី ភារកិច្ច និងកម្មវិធីនយោបាយតាមវិស័យរបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមមានប្រសាសន៍បែបនេះ នៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួម ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្ត៥ការងារបន្តសម្រាប់ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៣ មករានេះ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ ក្នុងនោះត្រូវបន្តពង្រឹងការអនុវត្តសេវាសង្គមនៅរដ្ឋបាលឃុំ-សង្កាត់ ដើម្បីជំរុញ លើកទឹកចិត្តដល់ រដ្ឋបាលឃុំ-សង្កាត់ និងសម្រួចឆន្ទៈ អ្នកអនុវត្តឱ្យចូលរួមបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងខិតខំលើកកម្ពស់ កែលម្អសកម្មភាពអនុវត្តឲ្យកាន់តែមាន ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ជនងាយរងគ្រោះ ដូចជាស្ត្រី កុមារ មនុស្សចាស់ ជនក្រីក្រ ជនមានពិការភាព នៅមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា៖ អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” សំដៅកសាង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីគ្រោះមហន្តរាយ និងបន្តលើកទឹកចិត្តការដោះ ស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :មន្ត្រីក្រុមការងារបានឲ្យដឹងកាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២៥ ថា: លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត និងមន្ត្រីរដ្ឋបាលនិងជំនាញបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់នូវ ៖ ១-.អគាររដ្ឋបាលក្រុងសិរីសោភ័ណ នៅផ្លូវជាតិលេខ ៥៦ ក្នុងសង្កាត់កំពង់ស្វាយ ត្រូវបានសង់បានជាង៩០ % ។ ២-អគាររដ្ឋបាលស្រុកមង្គលបូរី នៅផ្លូវខេត្តលេខ១៥៦បេ ឃុំឬស្សីក្រោក សង់ចូលជំហាន២ ឬបានជាង៧០ % ក៏ត្រៀមបញ្ចប់ ។ សំណង់ទាំងពីរខាងលើមានដំបូលប្រក់ក្បឿងស្រកាត្រីប្រភេទផ្ទាំង ផលិតផលថៃ ហើយសំណង់វិស្វកម្មរឹងមាំនិងមានស្ថាបត្យកម្ម.សោភ័ណភាពល្អស្អាត គួរអោយលើកមុខមាត់… និង៣-មណ្ឌលសុខភាពគុត្តសត ស្ថិតនៅផ្លូវខេត្តនៅឃុំគុត្តសត ស្រុកអូរជ្រៅ សង់បាន៧០% ពោលគឺអគារទាំងនោះបានកំពុងដំណេីរការសកម្មសាងសង់ ។ អគាររដ្ឋបាលក្រុងនិងស្រុកបានប្រើប្រាស់ថវិការដ្ឋ ដែលសាងសង់ពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៤ មក ។ឯអគារមណ្ឌលសុខភាព សាងសង់ដោយមូលនិធីជំនួយរបស់សមាគមនិកាយចក្រ ព្រះយេស៊ូវគ្រឹស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយ(The association of The Church of Jesus Christ of […]
ដោយៈសុខុម ស្ទឹងត្រែងៈ ផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់នៅឆ្នាំ២០២៥នេះបានត្រៀមលក្ខណៈរួចជាស្រេចហើយដើម្បីដាំពូជកូនឈើប្រណីត រាប់ពាន់ដើម នៅតាមតំបន់សហគមន៍ព្រៃឈើរេចរឹលតំបន់ដកហូតពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់។ ការដាំកូនឈើឡើងវិញគឺផ្តោតជាសំខាន់ជួយឱ្យព្រៃឈើដែលបាត់បង់ទៅប្រែក្លាយទៅជាបៃតង។ លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់បាននិយាយថា នៅឆ្នាំ២០២៤ កូនឈើចំនួន១៧.០០០ពាន់ដើមបានបណ្តុះកំពុងលូតលាស់ល្អ មើលថែដោយយកចិត្តទុកដាក់ពីមន្រ្តីជំនាញ។ឈើទាំងនេះរួមមាន៖ ប្រភេទឈើកម្រនិងប្រណីតកូនឈើគ្រញូង,ធ្នង់,បេងជាដើម។ នៅពេលកូនឈើវាធំលូតលាស់ពេញរូបរាងអាចយកទៅដាំបានហើយ។ក្នុងនោះព្រៃសហគមន៍ចំនួន២កន្លែង ជាប់ជាអត្ថិភាព ដើម្បីទទួលយកពូជកូនឈើទៅដាំ។មានសហគមន៍ព្រៃឈើ ព្រៃតាម៉ៅស្ថិតនៅឃុំកាំងចាមស្រុកថាឡាបរិវ៉ាត់ និងសហគមន៍ព្រៃឈើព្រៃតាគង់នៅភូមិច្រប់ឃុំក្បាលរមាសស្រុកសេសាន។ ក្រៅពីនេះរដ្ឋបាលព្រៃឈើក៏នឹងមានគម្រោងចែកជូនស្ថាប័នរដ្ឋនិងប្រជាពលរដ្ឋយកទៅដាំនៅតាមទីសាធារណៈ ដងផ្លូវ វត្តអារាម សាលារៀនទៀតផង។ លោកសំអឿនសង្ឃឹមយ៉ាងមុតមាំថា សកម្មភាពស្តារព្រៃឈើឡើងវិញនៅក្នុងគម្រោងរេដបូក មេគង្គជំហានទី១ ខេត្តស្ទឹងត្រែងនឹងទទួលបានលទ្ធផលល្អ។ លោកបាននិយាយបន្តទៀតថា ឆ្នាំ២០២៥គ្រោងដាំកូនឈើចំនួន៨ពាន់ដើម។ព្រៃឈើបានផ្តល់ផលប្រយោជន៍ជាច្រើនគឺជួយទប់ស្កាត់បម្រែបម្រួលអាអាសធាតុនៅលើផែនដី។ផ្តល់ជាម្លប់ដល់មនុស្ស សត្វ។ បង្កើតគម្របព្រៃឈើឡើងវិញ។ស្រូបយកជាតិពុល បញ្ចេញអុកស៊ីសែន។ អាចលក់កាបូនទៅកាន់ទីផ្សារអន្តរជាតិ។ ទប់ស្កាត់ការហូរច្រោះបាក់ដីពីគ្រោះធម្មជាតិផ្សេងៗ។បង្កើតជីជាតិលើស្រទាប់ដី។ប្រជាពលរដ្ឋអាចដាំដំណាំបាននៅតាមចន្លោះដំណាំ កសិរុក្ខកម្ម។បង្កើនជីវភាពសហគមន៍នៅតាមមូលដ្ឋាន។ លោកហ៊ុន សំអឿនបានបញ្ជាក់ថា ថ្នាលបណ្តុះកូនឈើផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ បានបង្កើតឡើងនៅឆ្នាំ២០២៤ ទទឹង១០ម៉ែតត្របណ្តោយ២០ម៉ែត្រ ក្នុងគម្រោងរេដបូកមេគង្គជំហានទី១ខេត្តស្ទឹងត្រែង។ ប្រភពថវិកាបានមកពីអង្គការ AfoCo ប្រទេសកូរ៉េ។ថ្នាលនេះបានបណ្តុះកូនឈើចំនួន១៧.០០០កូន មានឈើគ្រញូង,បេង,ធ្នង់,ឈើទាលនិងកកោះ។ដោយមានការសម្របសម្រួលពីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល។ឆ្នាំ២០២៥ គ្រោងដាំកូនឈើចំនួន៨០០០កូនលើផ្ទៃដី២០ហិកតា។នៅឆ្នាំ២០២៦ គ្រោងដាំចំនួន២ពាន់កូនលើផ្ទៃដី១០ហិកតាបន្ថែមទៀត។ ជាមួយនោះក៏មានការគាំទ្រដៃគូជាមួយខាងអង្គការសេប៉ាប្រចាំខេត្តស្ទឹងត្រែងផងដែរ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : ខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជានិងខេត្ត២របស់សាធារណរដ្ឋសង្គមនិយមវៀតណាមគឺខេត្តវិញឡុងនិងខេត្តដុងថាប នៅភាគខាងត្បូង ព្យាយាមបន្តជាថ្មីឡើងវិញនូវអនុស្សារណៈយោគយល់គ្នា(MOU) ដែលបានអស់សុពលភាពកាលពីឆ្នាំ២០២២ ។ ខេត្តមានសម្ព័ន្ធមេត្រីភាពទាំង៣ ក៏ដូចខេត្តឯទៀតជាច្រើនមានMOU ជាមួយគ្នាយ៉ាងតិចក៏១០ឆ្នាំមកហើយដើម្បីពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ មិត្តភាព សាមគ្គីភាព។ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំកិច្ចប្រជុំដូចខាងលើត្រៀមដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តបន្ទាយមានជ័យទៅខេត្តវិញឡុងនិងខេត្តដុងថាប់សាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើយោងតាមកិច្ចប្រជុំមួយកាលពីថ្ងៃ៩ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យរបស់គណ:អភិបាលខេត្ត និងក៏ពិភាក្សាឆ្លងរបាយការណ៍ត្រៀមចុះអនុស្សារណៈនៃការយោគយល់ជាមួយខេត្តទាំង២ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥-១៨ ខែមករា ឆ្នាំ២០២៥ នាពេលខាងមុខ ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ: ក្នុងបំណងចូលរួមអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជម្នះ ៧ មករា ( ១៩៧៩-២០២៥) ថ្ងៃទី៧ខែមករា ឆ្នាំ២០២៥ មានពិធីសំណេះសំណាលនិងចែកអំណោយជូនគ្រួសារអតីតយុទ្ធជនចំនួន៣០០គ្រួសារនិងប្រគល់ផ្ទះថ្មីចំនួន១០ខ្នងជូនដល់គ្រួសារអតីតយុទ្ធជនកម្ពុជា នៅភូមិតេជោសន្តិភាពការ៉េពីរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ តំណាងលោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជានិងមានការអញ្ជើញចូលរួមពីលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាន លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ មន្ទីរពាក់ព័ន្ធ ក្នុងនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ផងដែរ ។ សម្ភារដែលក្នុងមួយគ្រួសារអតីតយុទ្ធជនទទួលបានមាន៖ អង្ករចំនួន១៥គីឡូ, ទឹកត្រីចំនួន១យួរ, ទឹកស៊ីអ៊ីវ ចំនួន១យួរ, […]

ដោយ : បន្ទាយ ឧត្តរមានជ័យ : ខេត្តឧត្តរមានជ័យក៏អបអរសាទរខួបលើកទី៤៦នៃទិវាជ័យជម្នះ ៧ មករា ( ១៩៧៩-២០២៥) ព្រោះជាជាថ្ងៃរំដោះនិងសង្រ្គោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពិធីបានធ្វើនៅសួននិងវេទិកាមុខសាលា នាមាត់បឹងស្នោ ក្នុងក្រុងសំរោង កាលពីថ្ងៃទី៧ខែមករាឆ្នាំ២០២៥ ។ លោកមានចាន់ យ៉ាដា អភិបាលខេត្តនិងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យបានអោយដឹងថា: ៧ មករា គឺជាកំណើតទី២ នៃពលរដ្ឋខ្មែរ និងជាដើមកំណើតនៃសន្តិភាពពិតប្រាកដសម្រាប់កម្ពុជាទាំងមូល។ រួមគ្នាថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិយើង។អរគុណសន្តិភាព ។ លោកបានអានសារសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា ប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រដូចដែលលើកឡើងថា : ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។ ៤៦ ឆ្នាំកន្លផុតទៅ ។ ឥឡូវយើងអាចមើលឃើញយ៉ាងច្បាស់ជាក់ស្តែងនូវសមិទ្ធផលដែលយើងទទួលបានពីបាតដៃទទេរហូតមកដល់បច្ចុប្បន្ន ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សនិស្សិត យុវជន និវត្តន៍ជន ជាង២.០០០នាក់បានចូលរួមបុណ្យមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩ និង ៧ មករា ២០២៥នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី៧ ខែ មករា ឆ្នាំ២០២៥ ក្នុងសួនតេជោ ឈ្នះ ឈ្នះឬអតីតវេទិកាខេត្ត ស្ថិតក្នុងភូមិ៣សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមាន លោក កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកព្រឺទ្ធសភា […]
ដោយ : បន្ទាយ សៀមរាប: បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរសព្ទមកកាន់លេខ 1296 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, និងតាម WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប ។ នេះបើតាមន្ត្រីក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាបបានអោយដឹងកាលពីថ្ងៃទី០៥ខែមករាឆ្នាំ២០២៥ ខណ:បន្តធ្វើយុទ្ធនាការចុះចែកខិត្តប័ណ្ណ នាមប័ណ្ណនិងបិទស្ទិកគ័រ ពាក់ព័ន្ធការផ្សព្វផ្សាយប្រព័ន្ធ១២៩៦នៅតាមបណ្តា ក្រុង ស្រុកទាំង១៣ ៕
ដោយ : បន្ទាយ សៀមរាប:លោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប តំណាងលោកឧត្តមសេនីយ៍មេបញ្ជាការខេត្តសៀមរាបបានអោយដឹងកាលពីថ្ងៃទី០៥ខែ មករា ឆ្នាំ២០២៥ ថា :កន្លងមកនេះ លោកបានដឹកនាំលោកប្រធានមន្ទីរកសាងកម្លាំង លោកប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណ: និងលោកអនុប្រធានមន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន បានចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តការងារឆ្នាំ២០២៥ របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ។ ពិធីនោះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅសាលយុត្តិតេជោ បញ្ជាការដ្ឋាន កងទ័ពជើងគោក ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ប្រជាកសិករ៤ភូមិនៅឃុំប្រាសាទស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ បានសាទរនិងរីករាយដោយទទួលបានការបញ្ចុះថ្លៃទឹកបញ្ចូលស្រែពាក់កណ្តាល បន្ទាប់ពីអភិបាលស្រុកសម្របសម្រួលដោះស្រាយកាលពីរសៀលថ្ងៃទី០៣ខែមករាឆ្នាំ២០២៥កន្លងមក។នេះបើតាមមន្ត្រីអាជ្ញាធរបានឥ្យដឹងកាលពីថ្ងៃទី០៤ខែមករា។ លោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះបានអោយដឹងនៅក្រោយមការប្រជុំសម្របសម្រួលដោះស្រាយពីព្រឹកទល់រសៀលនោះនៅសាលាឃុំប្រាសាទថា: ភាគីផ្គត់ផ្គង់ទឹកនិងប្រជាពលរដ្ឋ បានយោគយល់អធ្យាស្រ័យគ្នាដើម្បីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋយ៉ាងតិច៤ភូមិនៅឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យស្នើសុំបញ្ចុះថ្លៃទឹកធ្វើស្រែ មកត្រឹមតម្លៃទាបមួយដែលអាទទួលយកបាន ។ ពួកគេសប្បាយចិត្តនិងអរគុណណាស់ ពោលគឺជាដំណោះស្រាយតាមគោលការណ៍ឈ្នះ ឈ្នះ លើតម្លៃទឹកបញ្ចូលធ្វើស្រែ ដោយចុះតម្លៃពីថ្លៃ៣៥ម៉ឺនរៀលក្នុង១ហិកតាក្នុង១រដូវធ្វើស្រែ មកនៅត្រឹម១៧ម៉ឺនរៀលក្នុង១ហិកតាក្នុង១រដូវវិញ ហើយភាគីអ្នកផ្គត់ផ្គង់ទឹកមានកាតព្វកិច្ចផ្គត់ផ្គង់ទឹកធ្វើស្រែអោយបានគ្រប់គ្រាន់។ចំណែកភាគីប្រជាកសិករមានកាតព្វកិច្ចប្រើប្រាស់ទឹកឲ្យបានសមស្រប មិនខ្ជះខ្ជាយ ។ អ្នកផ្គត់ផ្គង់ទឹកកន្លងមកនៅឃុំប្រាសាទគឺលោកលាន ប៊ុនឈិក និងអ្នកស្រីតឺប ជាប្រពន្ធ។ ដោយសារការចំណាយច្រើនលើថ្លែទឹកធ្វើស្រែ រីឯតម្លៃស្រូវរដូវវស្សាបានធ្លាក់តម្លៃ ប្រជាពលរដ្ឋ៤ភូមិនៅឃុំនេះបានសំណូមពរអោយអ្នកផ្គត់ផ្គង់ទឹកនេះបញ្ចុះតម្លៃទឹក ប៉ុន្តែអ្នកផ្គត់ផ្គង់ទឹកមិនព្រម ព្រោះការចំណាយថ្លៃដើមនិងសេវាក៏ច្រើនដែរ។ ហេតុផលនេះ ទើបធ្វើអោយប្រជាកសិករបានគិតគ្នាដើម្បីបង្កើតអ្នកផ្គត់ផ្គង់ទឹកថ្មីគឺលោកហៀប ណេត និងអ្នកស្រីរី ស៊ីណែត ។ ឃើញដូច្នេះ លោកលាន ប៊ុនឈិកនិងអ្នកស្រីតឺប បានធ្វើទុក្ខ បង្កឧបសគ្គ ហើយទំនងជាកើតពីការច្រណែន និងទំនាស់ផលប្រយោជន៍ ក៏មានបុគ្គលមិនស្គាល់មុខបានទៅផ្សារដែកបិទទ្វារទឹកពីប្រឡាយមេរបស់រដ្ឋនៃក្រសួងធនធានទឹក ដើម្បីកុំអោយបង្ហូរទឹកមកប្រឡាយនាំទឹករបស់ខ្លួនបានជាដើម។ បញ្ហានេះ ប្រជាកសិករបានផ្ទុះការតវ៉ា ហើយលោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះនិងមន្ត្រីបានចុះទៅសហការជាមួយមេឃុំ […]
