ព័ត៌មានជាតិ »

ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យក្រុមហ៊ុនផលិតទឹកស្អាតឈ្មោះ«ទឹកស្អាតភូមិយើង»ដែលមានទីតាំងស្ថិតនៅភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ផ្តល់សេវាប្រើប្រាស់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ និងមានស្តង់ដារសុវត្ថិភាព ពោលគឺក្រុមហ៊ុនចាំបាច់ ត្រូវពង្រីកបណ្តាញបន្ថែមដោយទាញយកប្រភពទឹកពីទន្លេមេគង្គ ចៀសវាងការទាញបូមយកទឹកនៅតាមខ្ពបបន្តទៀត។ ការជំរុញរបស់ឯកឧត្តមអភិបាលខេត្តកំពង់ចាម បែបនេះនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចុះពិនិត្យសេវាករទឹកស្អាត និងបើកកិច្ចប្រជុំ នៅសាលាឃុំព្រែកដំបូក ស្រុកស្រីសន្ធរ កាលពីថ្ងៃទី ៣០ មករាកន្លងទៅនេះ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ ការធ្វើរបស់អ្នកផលិតទឹកស្អាតនៅឃុំព្រែកដំបូករយៈពេលជាង១០ ឆ្នាំកន្លងមកនេះគឺធ្វើសកម្មភាពធាក់ថយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលប្រជាពលរដ្ឋបានបោះឆ្នោតឱ្យ។ ហើយយើងជាមន្រ្តីទទួលបន្ទុកត្រូវមានការទទួលខុសត្រូវចំពោះការអនុវត្តនានា។ ពិសេសបញ្ហាទឹកស្អាតនៅឃុំព្រែកដំបូកនេះ បានកើតឡើងដដែលៗនៅរដូវប្រាំង ជាខែបុណ្យទាន គឺមានបញ្ហាហើយដែលបង្កើតឱ្យចរន្តដឹកទឹកលក់តាមភូមិ និងបណ្តាទីប្រជុំជន។ ឯកឧត្តមបានបន្ថែមថា៖ សូមឱ្យអភិបាលស្រុកស្រីសន្ធរ និងអាជ្ញាធរពាក់ព័ន្ធឃុំទាំង ៥ ដែលពាក់ព័ន្ធសហការគ្នាដោះស្រាយទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ គឺក្រុមហ៊ុនចែកចាយទឹកស្អាត ត្រូវបន្តសុពលភាពតាមកិច្ចសន្យា។ ជាវិធានការយើងទុកពេលឱ្យខាងក្រុមហ៊ុនរយៈពេលបីខែ ដើម្បីពង្រឹងវិសាលភាព គុណភាព នៃការផ្គត់ផ្គង់ទឹកស្អាតនេះជូនប្រជាពលរដ្ឋ។ ផ្ទុយមកវិញក្រោយបីខែបើគ្មានការរីកចម្រើន ឬប្រសើរនោះទេ សេវាករនៃម្ចាស់ក្រុមហ៊ុនត្រូវគិតគូរពីយុទ្ធសាស្រ្តនៃការដកខ្លួន តើរកដៃគូមកបន្ត លក់ឱ្យផ្ទេរយ៉ាងណា? ឯកឧត្តមបានបន្តថា៖ ដោយឡែកខាងសេវាករដែលបានបូមទឹកតាមខ្ពបដាក់ចូលក្នុងអាងចម្រោះ ចែកចាយឱ្យគាត់ជាប្រជាពលរដ្ឋប្រើប្រាស់នោះ គឺជាទឹកគ្មានគុណភាព […]

ដោយ៖ គង់ហេង កំពង់ចាម៖ ដោយប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិតម្លៃប្រមាណ ៣២លាន ដុល្លារអាមេរិក បានបូមទឹកពីទន្លេមេគង្គ ដើម្បីបញ្ជួនទឹកទៅស្រោចស្រពស្រូវប្រាំង ទំហំជិតមួយម៉ឺនហិកតាដែលប្រឈមខ្វះទឹកនៅក្នុងខេត្តចំនួនបី។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ក្នុងស្រុកស្រីសន្ធរនៅព្រឹកថ្ងៃទី ៣០ មករាកន្លងទៅ។ ជាមួយនោះឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថ្លែងបញ្ជាក់ថា៖ បងប្អូនប្រជាកសិករ មានក្តីរំភើបរីករាយ ចំពោះវត្តមានដ៏កក់ក្តៅដែលយើងតែងតែចុះមកដល់មូលដ្ឋានដោយផ្ទាល់ ដើម្បីផ្សារភ្ជាប់អំពីសុខទុក្ខ បញ្ហាប្រឈម និងដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ស្របតាមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ មានប្រឡាយមេ ចំនួន១២ខ្សែ និងប្រឡាយរងចំនួន ៤៦ខ្សែ  សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូចធំចំនួន ១៩៥កន្លែង ព្រមទាំងមានស្ថានីយបូមទឹកទំនើបបំពាក់ម៉ូទ័រ ៧គ្រឿងចំនួនមួយកន្លែង។ ប្រព័ន្ធធារាសាស្ត្រនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីប្រមាណ ៩.០០០ ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកពារាំង ខេត្តព្រៃវែង ដោយប្រើប្រាស់ប្រភពទឹកពីទន្លេមេគង្គ។ ក្នុងនោះប្រព័ន្ធធារាសាស្រ្តមួយនេះមានស្ថានីយបូមទឹកបំពាក់បច្ចេកវិទ្យាទំនើបខ្នាតធំ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ : លោករដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២៥ បានជួបពិភាក្សានៅសាលាប្រជុំសាលាខេត្តបន្ទាយមានជ័យជាមួយថ្នាក់ដឹកនាំជំនាញ ប្រធានមន្ទីរកសិកម្ម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងសហការី ដើម្បីសិក្សាពីផែនទីដែលត្រូវត្រៀមស្តារប្រឡាយចាស់ប្រវែង៤០គីឡូម៉ែត្រ ដើម្បីត្រងយកទឹកភ្លៀងសម្រាប់បម្រុងជួយស្តុកទុកទឹកស្រោចស្រពស្រូវ ជូនប្រជាកសិករនៅរដូវប្រាំងប្រមាណ១ម៉ឺនហិកតា គឺអាចនៅផ្នែកនៃវាលស្រែក្នុងភូមិសាស្ត្រឃុំរហាត់ទឹក ឃុំចំណោម ឃុំសឿ និងឃុំបត់ត្រង់ស្រុកមង្គលបូរី ពោលគឺឱ្យបានគ្រប់គ្រាន់តាមផែនការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ កុំឲ្យខ្វះខាតដូចដែលមានឡើងរាល់ៗឆ្នាំ។ ករណីនេះ  លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានលើកពីគម្រោងប្រព័ន្ធធារាសាស្ត្រចាស់ ថ្មីនៅភូមិសាស្ត្រស្រុកមង្គលបូរី។ក្នុងនោះក៏មានប្រឡាយក្តាន់ ដែលជាប្រឡាយមេដ៏ធំដែលសាងសង់រួចជាច្រើនឆ្នាំមកហើយ ដែលជួយរំដោះទឹកជំនន់និងជួយយកប្រភពទឹករដូវវស្សាពីស្ទឹងបវេលខេត្តបាត់ដំបងនិងស្ទឹងមង្គលបូរីខេត្តបន្ទាយមានជ័យមកស្រោចស្រពវាលស្រែរបស់កសិករនៅស្រុកមង្គលបូរីនិងក្រុងសិរីសោភ័ណ ។ប៉ុន្តែ នៅរដូវប្រាំង  បរិមាណផ្ទៃដីធ្វើស្រូវប្រាំងរបស់កសិករច្រើនលើសកម្រិតដែលទឹកអាចផ្គត់ផ្គង់បាន  ទើបបង្កឲ្យខ្វះទឹកស្ទើររាល់ឆ្នាំ ។ ចំណែកលោកឃ្លោក នូយ អភិបាលរងខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅថ្ងៃទី៣០ខែមករាថា: ការចង់ស្តារប្រឡាយប្រវែង៤០គីឡូម៉ែត្រនោះ មិនមែនសម្រាប់នាំទឹកមកសង្គ្រោះស្រូវប្រាំងដែលកំពុងខ្វះខាតទឹកនារដូវប្រាំងឆ្នាំ២០២៥ នេះទេ។ បើគម្រោងនេះអាចធ្វើបានមែន គឺសម្រាប់បង្រុងទុកសម្រាប់ឆ្នាំក្រោយៗប៉ុណ្ណោះ ។ គួរបញ្ជាក់ដែរថា កាលពីពេលនោះដែរ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ អមដំណើរដោយលោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យបានទៅជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយបូមទឹក […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ អមដំណើរដោយលោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យបានទៅជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយបូមទឹក នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ។ លោករដ្ឋមន្ត្រី បានណែនាំតំណាងសហគមន៍ និងប្រជាកសិករប្រមាណ​២០០គ្រួសារមកពីឃុំចំនួន៤ រួមមានឃុំរហាត់ទឹក ឃុំចំណោម ឃុំសឿ និងឃុំបត់ត្រង់ នៃស្រុកមង្គលបូរី ដែលបានសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវរបស់កសិករដែលកំពុងខ្វះខាតទឹកស្រោចស្រពនៅរដូវប្រាំងនេះ។ លោករដ្ឋមន្ត្រី បានទទួលនូវសំណើរបស់តំណាងសហគមន៍ និងប្រជាកសិករក្នុងការជួយរកដំណោះស្រាយសង្គ្រោះស្រូវជូនពួកគាត់នៅរដូវប្រាំងដែលខ្វះទឹកស្រោចស្រព តាមរយៈការស្តារប្រឡាយចាស់នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ បន្ថែមលើនោះ លោកបានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីងាយស្រួលគ្រប់គ្រង និងស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត» ហើយក៏បានលើកឡើងពីសារប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មត្រឹមត្រូវ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ : លោកនាយឧត្តមសេនីយ៍ខេង សុមេធ   អមដំណើរដោយលោក អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ លោកហ៊ឹល  រ៉ាយ៉ា អភិបាលរងខេត្ត កាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២៥ បានចុះពិនិត្យ និងវាយតម្លៃនៅវិទ្យាល័យហ៊ុន សែនខ្លាកូន ស្ថិតនៅវិថី៧មករា ភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យដើម្បីត្រៀមជាទីតាំងសម្រាប់គោរពស្នើសុំប្រមុខថ្នាក់ដឹកនាំអញ្ជើញមកនាពេលខាងមុខក្នុងកម្មវិធីសំណេះសំណាល សួរសុខទុក្ខជាមួយមន្ត្រីរាជការ កងកម្លាំង លោកគ្រូអ្នកគ្រូ និស្សិតសិស្ស ប្រជាពលរដ្ឋនិងពិនិត្យអគារសិក្សា ព្រមទាំងសមិទ្ធផលនានាដែលជាអំណោយដ៏ថ្លែថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតកសាងអំឡុងឆ្នាំ២០១៥-១៦ នៅក្នុងខេត្តបន្ទាយមានជ័យ ។ លោកសុខ ចំណាន នាយកវិទ្យាល័យហ៊ុន សែនខ្លាកូនបានដឹងថា:  នៅឆ្នាំ២០១៥-១៦ វិទ្យាល័យនេះ ក៏មានភ័ព្វវាសនាទទួលបានសមិទ្ធផលថ្មីដូចជាអគារសិក្សា១ខ្នង កម្ពស់៣ជាន់ អគារទីចាត់ការ ១ខ្នង អគារស្នាក់នៅគ្រូ១ខ្នង ខ្លោងទ្វារ របងបេតុង ផ្លូវបេតុង តារាងបាល់ទាត់ បាល់បោះ រោងអាហារដ្ឋាន សម្ភារបំពាក់ជាដើមដែលជាអំណោយដ៏ថ្លែថ្លារបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី – បច្ចុប្បន្នប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រនិងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន […]

ដោយ : បន្ទាយ សៀមរាប : កងរាជអាវុធហត្ថខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនទេសចរណ៍ ធីអេរ៉ា អ៊ែរ (Tiara Air Travel) ដែលបានផ្តល់ការជិះរថយន្តក្រុងអត់ដំបូល ឈ្មោះ “Big Bus Angkor City Tour “ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប ។ មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងកាលពីថ្ងៃទី២៥ខែមករាថា: រថយន្តនោះត្រូវបានប្រើសម្រាប់ការធ្វើដំណើរកម្សាន្តដ៏រីករាយទស្សនាប្រាង្គប្រាសាទ និងតំបន់ទេសចរណ៍ក្នុងភូមិសាស្ត្រខេត្តសៀមរាប ៕

ដោយ :  បន្ទាយ បន្ទាយមានជ័យ : ស្ថានទូតចិន អះអាងថា នឹងធ្វើជាស្ពានភ្ជាប់ទំនាក់ទំនងនិងសម្ព័ន្ធមេត្រីភាពរវាងខេត្តយូណានប្រទេសចិននិងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជាឲ្យបង្កើតនិងពង្រឹងចំណងមេត្រីភាពឡើងវិញ។ នេះបើតាមជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររវាងរដ្ឋបាលខេត្តបន្ទាយមានជ័យនិងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានស្វាគមន៍និងបានរាយការណ៍ពីស្ថានភាពទូទៅ សក្តានុពលខេត្ត ហើយបានរំលឹកថា ខេត្តបន្ទាយមានជ័យនិងខេត្តយូណានធ្លាប់ជាខេត្តមេត្រីភាពនឹងគ្នាតាមរយ:ការចុះអនុស្សណ:យោគយល់គ្នា(MoU) លើកទី១ ទី២ រយ:ពេល៥ឆ្នាំ ពីរដង។  ភាគីមន្ទីរកសិកម្មខេត្តយូណានបានជួយកសាងឧទ្យានគំរូ បច្ចេកទេសកសិកម្មមិត្តភាពខេត្តយូណាន -បន្ទាយមានជ័យនៅឃុំទួលពង្រស្រុកម៉ាឡៃ អស់ទឹកប្រាក់៣លានដុល្លាសរអា  បានជួយកសាងអគារសិក្សានៅស្រុកព្រះនេត្រព្រះ  បានផ្តល់ជំនួយផ្សេងទៀត និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន២នាក់ រាល់ៗឆ្នាំឲ្យទៅសិក្សានៅសាកលវិទ្យាល័យនាខេត្តយូណាន ព្រមទាំងការផ្លាស់ប្តូរប្រតិភូទៅមកធ្វើទស្សកិច្ច។ ប៉ុន្តែតាំងពីអំឡុងវិបត្តិសាកលនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ កន្លងមក គម្រោងឧទ្យានបានផ្អាក ។ ឯកិច្ចសហប្រតិបត្តិការរវាងខេត្ត ក៏ថយចុះសកម្មភាពដែរ ។ហេតុនេះ ស្នើសុំស្ថានទូតជួយជម្រុញឲ្យដំណើរការឡើងវិញ។ លោកអ៊ុ រាត្រី បានបន្តថា: ខេត្តបន្ទាយមានជ័យជាខេត្តកសិកម្ម ប៉ុន្តែមិនទាន់មានវិនិយោគិនបរទេសមករកស៊ីច្រើនវិស័យនេះ។ រីឯតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តមាន៤កន្លែង ។ ប៉ុន្តែក្រុមហ៊ុន រោងចក្រនិងតំបន់សេដ្ឋកិច្ចពិសេសមានតែជនជាតិផ្សេងៗ  មិនមានជនជាតិចិននៅឡើយ ។ ជនជាតិចិនមានច្រើននៅក្រុងប៉ោយប៉ែត ដែលមកប្រកបរបររកស៊ីទ្រង់ទ្រាយជាសេវាកម្សាន្ត និងផ្នែកនានា  ហាងលក់ដូរទំនិញ  ភោជនីយដ្ឋាន…ជាដើមនិងជាភ្ញៀវទេសចរ។ ទោះជាយ៉ាងណា […]

ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង អញ្ជើញចុះបើកទឹកពីប្រព័ន្ធស្រោចស្រព វ៉ៃកូ ជំហាន១ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ដើម្បីសង្រ្គោះដំណាំស្រូវប្រាំងជិត មួយម៉ឺន ហិកតារបស់ប្រជាកសិករដែលកំពុងខ្វះទឹក ក្នុងឃុំចំនួន ១៣ និងស្រុកចំនួន ៣ របស់ខេត្តព្រៃវែងកាលពីរសៀលថ្ងៃទី ២២មករា កន្លងទៅនេះ។ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាមដែលបានអមដំណើររដ្ឋបាលខេត្តទាំងពីរបានឱ្យដឹងថា៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព វ៉ៃកូ ជំហាន១ មានម៉ូទ័រអគ្គិសនីខ្នាតធំចំនួន ៩ គ្រឿង។ ដោយក្នុង ១គ្រឿងមានលទ្ធភាពបញ្ជូនទឹកបានចំនួន ១៤០០០ម៉ែត្រគុបក្នុង ១ម៉ោង និងប្រើប្រាស់ថាមពលអគ្គិសនីអស់ចំនួន ៤៦០ គីឡូវ៉ាត់ ក្នុង១ម៉ោង ចំពោះកម្លាំងបញ្ជូនទឹកវិញ គឺមានចម្ងាយជាង ១០០គីឡូម៉ែត្រ ។ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានបន្តថា៖ ប្រព័ន្ធធារាសាស្ត្រស្រោចស្រពវ៉ៃកូជំហាន១ នេះ មានតួនាទីនាំប្រភពទឹក ពីទន្លេមេគង្គ ភ្ជាប់ដោយផ្នែកខាងលើនៃទន្លេតូច និងព្រែកជីកថ្មី […]

ដោយ៖ គង់ហេង កំពង់ចាម៖ជ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា យើងបានសិក្សារួចយូរហើយ ក្នុងការពង្រីកក្រុងកំពង់ចាម ក្រោយពីសម្លឹងឃើញសក្តានុពលជាច្រើន ក្នុងការពង្រីកក្រុងមួយនេះ តាមរយៈការយកឃុំមួយចំនួនរបស់ស្រុកកំពង់សៀម មកស្ថាបនាបង្កើតជាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។ ការលើកឡើងបែបនេះ នៅក្នុងការដែលឯកឧត្តមអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ប៉ា សុជាតិវង្ស នៅក្នុងសាលាខេត្តកំពង់ចាម កាលពីថ្ងៃទី ២១ មករា កន្លងទៅ។ ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភាថា៖ ជាចក្ខុវិស័យការពង្រីកក្រុងកំពង់ចាម រដ្ឋបាលខេត្តបានសិក្សារួច យូរហើយ ក្រោយពីសំឡឹងឃើញមានសក្តានុពលច្រើន ក្នុងការពង្រីកក្រុងមួយនេះ។ ដោយក្រុងទទួលបានផលច្រើន ដោយដកយកឃុំពីស្រុកកំពង់សៀម និងយករដ្ឋបាលស្រុកកំពង់សៀមទៅដាក់នៅទឹកដីឃុំស្រុក ក្នុងស្រុកកំពង់សៀម។ ប៉ុន្តែនេះស្ថិតក្នុងការគិតគូរ និងសុំយោបល់បន្ថែមពីក្រសួងមហាផ្ទៃ ក្នុងការកំណត់នូវតំបន់រដ្ឋបាលក្រុងពង្រីកលទ្ធភាពក្នុងការរីកចម្រើន របស់ក្រុងកំពង់ចាម។ ឯកឧត្តមបានជម្រាបជូនទៀតថា៖ ជាមួយនឹងការពង្រីកក្រុងនេះ បញ្ហាបង្កើតសារមន្ទីរ ឯកឧត្តមបានពិភាក្សាជាមួយក្រសួងហិរញ្ញវត្ថុបានមួយជំហានហើយ ហើយក៏បានឱ្យខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានលើកគម្រោងកញ្ចប់ថវិកា និងបានប្រគល់ជូនក្រសួងហិរញ្ញវត្ថុកំពុងសិក្សាមើលពោលគឺអ្វីយើងចង់បាន ឆ្នាំ២០២៥- ២០២៦ ឱ្យបានហើយតែម្តង។ ដោយសាងសង់លើដីនៅចន្លោះភ្នំប្រុសភ្នំស្រីតែម្តង ព្រោះជាតំបន់មានសក្តានុពលលើវិស័យទេសចរណ៍ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ : អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តផ្តល់ជំហរគាំទ្រនិងបង្កលក្ខណ:ងាយស្រួលដល់សមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យ ក៏ដូចជាដំណើរការសាលារៀនផីឆឹង និងចូលរួមរីករាយជាមួយបងប្អូនជាប់សែស្រឡាយខ្មែរ ចិនក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំម្សាញ់ឆ្នាំ២០២៥ នេះ។ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យថ្លែងដូច្នេះក្នុងពិធីប្រកាសសមាសភាពគណ:កម្មាធិការគ្រប់គ្រងនៃសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យនិងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំចិន ឆ្នាំម្សាញ់ ២០២៥ កាលពីថ្មីៗនេះ ដែលរៀបចំនៅក្នុងបរិវេណសមាគមនិងសាលារៀនដូចខាងលើ។ ក្នុងនោះ មានការអញ្ជើញជាសហធិបតីដោយលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងចូលរួមដោយសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រធាន អនុប្រធាន ស្នងការ ស្នងការរងមន្ទីរ ស្ថាប័ន ស្នងការដ្ឋាន បញ្ជាការដ្ឋាន អង្គភាព សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត មន្ត្រីរាជការ សមាជិកសមាគម លោកគ្រូ អ្នកគ្រូជនជាតិខ្មែរ ជនជាតិចិន សិស្សានុសិស្សនិងភ្ញៀវកិត្តិយសជាច្រើន។ យោងគណ:ចាត់តាំងកម្មវិធីបានអានលិខិតបញ្ជាក់បស់សមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជាចុះថ្ងៃទី២០ខែមករាឆ្នាំ២០២៥ ចុះហត្ថលេខាដោយលោកឧកញ៉ាពុង ឃាវសែ ប្រធាន ដែលបញ្ជាក់នូវសមាសភាពនៃសមាគម ខេត្តបន្ទាយមានជ័យអាណត្តិទី៨ ដែលមាន : ទីប្រឹក្សាជាន់ខ្ពស់ចំនួន៥រូបនិងគណ:កម្មាធិការចំនួន៣៥នាក់ ដែលមានលោកឆាន់ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ​០១៧ ស​ហ​វ​ ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុការគ្រប់គ្រងឆ្នាំ២០២៥  ជូនដល់មន្ទីរ អង្គភាពជុំវិញខេត្ត ។កម្មវិធីប្រជុំនេះរៀបចំឡើងនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី២១ខែមករា ឆ្នាំ២០២៥ ។ លោក​បឹង​ គឹមសឹង​ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានឲ្យដឹងថា​ :  ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រម​ លេខ​ នស/រកម​ ១២២៤/០០៨  ចុះថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តច្បាប់នេះរាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យលេខ២៩០  ចុះថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤ ស្ដីពីការបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិ តាមចំពូកនៃច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៥ ។ លោក​ បឹង​ គឹមសឹង បានបន្តថា​ : ច្បាប់ស្ដីពី​ហិរញ្ញវត្ថុ​ ការគ្រប់គ្រងឆ្នាំ២០២៥ គោលដៅបន្តគាំទ្រអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ​ និងវិធានការគន្លឹះនានាដែលត្រូវបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ឲ្យសម្រេចបាននូវលទ្ធផល ជាអតិបរមា​ ដើម្បីឆ្លើយតបនឹងសំណូមពរសេចក្ដីត្រូវការនិងការរំពឹងទុករបស់ប្រជាពលរដ្ឋកម្ពុជា។ លោក ​ អ៊ុំ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ បានមានប្រសាសន៍ថា​ នៅក្នុងបរិការណ៍ដែលកម្ពុជាកំពុងទទួលផលពីសន្តិភាពពេញលេញស្ថិរភាពនយោបាយក្នុងប្រទេស​ ហើយសេដ្ឋកិច្ចកំពុងងើបឡើងវិញ​ នឹងត្រឡប់ទៅរកភាពប្រក្រតីក្រោយវិបត្តិនៃជំងឺកូវីដ​១៩ កម្ពុជាក៏ដូចជាប្រទេសដទៃទៀតលើសកលលោក​ កំពុងត្រូវបានបន្តហ៊ុមព័ទ្ធដោយហានិភ័យនិងភាពមិនប្រាកដប្រជាខ្ពស់។ ប្រការនេះអាចឈានដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ច  របស់ខ្លួនដើម្បីឈានទៅដំណាក់កាលថ្មីៗទៀត។ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ លោកវ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញានិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាប្រជាមានិតចិន ប្រចាំកម្ពុជា អមដំណើរដោយលោកស្រីសាវ លី មន្ត្រីផ្នែកទទួលបន្ទុកផ្នែកព័ត៌មាននិងលោកវ៉ាង សិន អគ្គកុងស៊ុលរងនៃស្ថានកុងស៊ុលចិនប្រចាំខេត្តសៀមរាប កាលពីថ្មីៗនេះបានអញ្ជើញបំពេញទស្សនកិច្ចនៅសាលារៀនចុងវ៉ា ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។ លោកវ៉ាង វិនពិន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាអញ្ជើញសួរសុខគ្រូ សិស្សខ្មែរ, គ្រូស្ម័គ្រចិត្តជនជាតិចិននៃសាលារៀនចុងវ៉ានិងថ្នាក់ដឹកនាំសមាគមខ្មែរ ចិនស្រុកមង្គលបូរី។ អញ្ជើញជូនដំណើរនិងទទួលស្វាគមន៍មានលោកលី សុវណ្ណារឹទ្ធិ  ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត លោករ័ត្ន ដាស៊ីណង អភិបាលស្រុកមង្គលបូរី លោកឧកញ៉ាអ៊ឹង វណ្ណម៉ៅ ប្រធានសមាគមខ្មែរ ចិនស្រុកមង្គលបូរីនិងនាយកសាលា ។ លោកគ្រូគួយ គាំ នាយកសាលារៀនចុង វ៉ា បានរាយការណ៍សង្ខេបពីស្ថានភាពសាលារៀននេះថា: សាលានេះបានកសាងតាំងពីឆ្នាំ ១៩៣៥ ដែលបច្ចុប្បន្នស្ថិតក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ១៩៩៥ សាលារៀនបានបើកឲ្យដំណើរការឡើងវិញ។ដល់ឆ្នាំ១៩៩៥ សមាគមខ្មែរ ចិន ស្រុកមង្គលបូរី […]

ដោយ : បន្ទាយ សៀមរាប : មន្ត្រីបានឲ្យដឹងកាលពី​ថ្ងៃទី២០ខែមករា ឆ្នាំ២០២៥ ថា កាលពីម្សិលមិញកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាពលោកបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកគ្រូអ្នកគ្រូ សិស្សានុសិស្សមកពីវិទ្យាល័យអឹរ៉ាវ៉ា ហ្គាគឹអ៊ីង នៃប្រទេសជប៉ុន ។ ក្នុងនោះលោកឧត្តមសេនីយ៍ត្រី សៀ ទីន ប្រធានក្រុមការងារចុះជួយឃុំកំពង់ភ្លុក បានចាត់ក្រុមការងារ​ចុះជាតំណាងចូលរួមផងដែរ ។ ពិធីនោះបានចែកអំណោយ រួមនិងថវិកាជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ក្នុងនោះមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី សៀ ទីន នូវថវិកាចំនួន ១,០០០,០០០រៀលផងដែរ៕

ដោយ : បន្ទាយ សៀមរាប ៖ លោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា  និងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងតំណាងមូលនិធិម៉ានី បានអញ្ជើញជាសហអធិបតី ក្នុងកម្មវិធីប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២ នៅស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។ មានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ, លោកលោកបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកលឹម ប៊ុនហុក រដ្ឋលេខាធិការ និងជាទីប្រឹក្សានៃក្រសួងព្រះបរមរាជវាំង និងជាស្ថាបនិកសំណេរអង្គរ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងអាជ្ញាធរដែនដី តំណាងដៃគូឧបត្ថម្ភ ភ្ញៀវជាតិ និងអន្តរជាតិ។ លោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ក្នុងឱកាសនេះ លោកពិតជាមានក្តីរំភើបរីករាយដែលបានចូលរួមអានអត្ថបទជូនបេក្ខេជនសរសេរ […]

ដោយ៖ គង់ហេង កំពង់ចាម៖ ស្ពានបេតុងឈ្មោះ«អុងកូ»ដ៏ថ្មីសន្លាងតភ្ជាប់ផ្លូវបេតុងមាត់ទន្លេរវាងស្រុកកោះសូទិន ខេត្តកំពង់ចាម  និងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានស្ថាបនាហើយរួចរាល់ ១០០ភាគរយ កាលពីចុងឆ្នាំ២០២៤ ស្ថិតក្រោមគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ (DRM2)។ នេះបើយោងតាមការឱ្យដឹងក្នុងការអញ្ជើញចុះពិនិត្យសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ស្ថិតក្នុងឃុំពង្រ ស្រុកកោះសូទិន ដឹងនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៩ មករា កន្លងទៅនេះ។ សូមបញ្ជាក់ថា ស្ពាន«អុងកូ»ចាស់ក៏ជាស្ពានបេតុងដែរ ប៉ុន្តែមានប្រវែងខ្លី និងតូចចង្អៀត និងចាស់ទ្រុឌទ្រោមបានបាក់ស្រុត ហើយរាជរដ្ឋាភិបាលបានសម្រេចឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាបនាស្ពានបេតុងថ្មីនេះ ដែលមានទទឹង ៨ ម៉ែត្រ និងបណ្តោយ ៧៣ ម៉ែត្រកាលពីដើមឆ្នាំ២០២៤ និងបានហើយរួចរាល់នៅចុងឆ្នាំ២០២៤នេះ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ: ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានធ្វើពិធីសូត្រមន្ត និងជួបសំណេះសំណាលសួរសុខទុក្ខដល់អតីតស្នងការរងដែលចូលនិវត្តន៍ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ ។ ពិធីនេះធ្វើឡើងក្រោមធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយបានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ និងមន្ត្រីក្រោមឱវាទ ជាច្រើនរូប ។ បំណងនៃពិធីដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនសិរីសួស្តី កើតមានដល់កងកម្លាំងនគរបាលគ្រប់ប្រការ និងសុំម្ចាស់ទឹកម្ចាស់ដី ជួយថែរក្សាបីបាច់ទីកន្លែងនេះ ព្រមទាំងឧទ្ទិសដល់ញាតិសន្តានទាំង៧ និងនាយ នាយរង ពលនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ទទួលបាននូវចំណែកបុណ្យកុសលដែលបានធ្វើនាពេលនេះ  ។ នាឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះក៏បានថ្លែងសាទរ ក្នុងមនោសញ្ចេតនាប្រកបដោយសេចក្តីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ដល់លោកឪពុក លោកពូ ដែលជាអតីតស្នងការ ស្នងការរង បានអញ្ជើញមក សូមគោរពប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ លោកជំទាវ ស ចេង ត្រូវជាម្ដាយបង្កើតលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អមដំណើរដោយលោកជំទាវ ស សឿន និងលោកស្រី សំរិទ្ធ ដាលីន ដែលត្រូវជាម្ដាយធំ និងភរិយាលោកនាយប៉ុស្តិ៍ បានអញ្ជើញទៅមើលនិងសួរសុខទុក្ខនៅការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រី និងបន្ទប់ធ្វើការរដ្ឋបាលរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។នេះបើតាមមន្ត្រីបានឲ្យដឹងកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២៥ ។ សូមបញ្ជាក់ថា អគារខាងលើជាអំណោយដ៏ថ្លៃថ្លារបស់លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដែលមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បើតាមមេការនៃក្រុមហ៊ុនសាងសង់បានឲ្យដឹងថា: សំណង់អគារស្នាក់នៅរបស់មន្ត្រី និងបន្ទប់ធ្វើការរដ្ឋបាលរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ។ ក្នុងឱកាសនោះ លោកជំទាវ និងលោកស្រី បាននាំយកនូវអំណោយមួយចំនួនចែកជូនដល់ក្រុមការងារដែលបាននិងកំពុងធ្វើការសាងសង់អគារចំនួន ៣៩នាក់ ក្នុងនោះម្នាក់ៗទទួលបានថវិកាចំនួន ៥០០០០រៀល មី១កេស ទឹកក្រូច១យួរ ទឹកសុទ្ធ១យួរ ៕

ដោយ :  បន្ទាយ បន្ទាយមានជ័យ : លោកវ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាប្រជាមានិតចិន ប្រចាំកម្ពុជាបានថ្លែងថា ជួយប្រទេសនិងប្រជាជនកម្ពុជា គឺជួយប្រទេសនិងប្រជាជនចិន។ លោកទូតថ្លែងដូច្នេះកាលពីព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២៥  ខណ:អញ្ជើញរួមព្រះរាជដំណើរជាមួយសម្តេចព្រះរាជបុត្រីអនុជ នរោត្តម អារុណរស្មី ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ-សមាជិកព្រឹទ្ធសភា យាង អញ្ជើញក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានបេតុងមិត្តភាពកម្ពុជា ចិន ដែលជាជំនួយឧបត្ថម្ភរបស់របស់មូលនិធិមុទិតានិងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាឆ្លងស្ទឹងមង្គលបូរីនៅវត្តបុព្វសាលារាមហៅវត្តភគនេស ស្ថិតនៅភូមិអន្សមចេក ឃុំសឿស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។ លោកម៉េង ហួរ តំណាងមូលនិធិមុទិតាមានប្រសាសន៍ថា:  តាមព្រះរាជតម្រិះសម្តេចព្រះរាជបុត្រីអនុជ នរោត្តម អារុណរស្មី ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ-សមាជិកព្រឹទ្ធសភានិងជាព្រះប្រធានមូលនិធិមុទិតា បានចាត់ឲ្យលោកនិងក្រុមការងារចុះពិនិត្យនិងដំណើរការសាងសង់ស្ពានមិត្តភាពកម្ពុជា ចិន-សឿនេះឡើង គឺដោយសារស្ពានឈើចាស់ឆ្លងស្ទឹងមង្គលបូរីនៅមុខវត្ត បណ្តោយ៣៥ម៉ែត្រគុណ៤,៨ កម្ពស់១០ម៉ែត្រ ទ្រុឌទ្រោមមិនអាចប្រើប្រាស់តទៅទៀតបាន ហើយព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ អាចារ្យ ប្រជាពុទ្ធបរិស័ទសំណូមពរទៅព្រះអង្គម្ចាស់ក្សត្រី ដ្បិតបច្ច័យដែលវត្តរកបានមិនអាចគ្រប់គ្រាន់ក្នុងការសាងសង់ ។ ព្រះគ្រូចៅអធិការវត្តបានធ្វើចុតហ្មាយទៅកាលពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០២១ មកម្ល៉េះ ។ តមក ក្រុមការងារចុះពិនិត្យ ចុះសិក្សា រកប្រភពថវិកានិងសម្រេចសាងសង់ស្ពានបេតុងថ្មីនៅប្របគ្នាមានបណ្តោយ៤០ម៉ែត្រគុណទទឹង៥,២ម៉ែត្រ កម្ពស់១០ម៉ែត្រ ។ ថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០២២ […]

ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គ្រោងនឹងដំឡើងថ្នាក់មណ្ឌលសុខភាពពាមកោះស្នា ស្រុកស្ទឹងត្រង់ ឱ្យក្លាយជាមន្ទីរពេទ្យបង្អែក នាពេលអនាគត។ ដោយឡែក នាពេលខាងមុខនេះនឹងមានកន្លែងពិនិត្យអេកូសាស្រ្ត និងកន្លែងព្យាបាលធ្មេញ។ ការបញ្ជាក់របស់ឯកឧត្តម អភិបាលខេត្តកំពង់ចាមបែបនេះ នៅក្នុងការដែលឯកឧត្តមបានដឹកនាំ មន្រ្តីរដ្ឋបាលខេត្តអញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ស្រុកស្ទឹងត្រង់ នៅព្រឹកថ្ងៃទី ១៨ មករានេះ។ លោក ស៊ើង ប៊ុន្នី ប្រធានមណ្ឌលសុខភាពពាមកោះស្នា បានឱ្យដឹងថា៖ មណ្ឌលសុខភាពពាមកោះស្នាជាមណ្ឌលសុខភាពស្តង់ដារ ដែលបានស្ថាបនាកាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៤ ហើយបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសព្វនេះ ក្នុងអំឡុងខែតុលា ឆ្នាំ២០២៤ដែរ។ ហើយគ្រោងនឹងដាក់សម្ពោធផ្លូវការ នៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ លោកប្រធានមណ្ឌលសុខភាពពាមកោះស្នាបាន ឱ្យដឹងទៀតថា៖ បន្ទាប់ចុះពិនិត្យផ្ទាល់អគារមណ្ឌលសុខភាព រួចហើយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ប្រាប់ឱ្យបន្ថែមបុគ្គលិកឱ្យគ្រប់តាមស្តង់ដារចំនួន ៧ នាក់ និងឱ្យបន្ថែមមន្រ្តីបច្ចេកទេសខាងគ្រប់គ្រងឧបករណ៍អេកូសាស្រ្តដែលមានស្រាប់នោះ។ លោកប្រធានមណ្ឌលបានបន្តថា៖ ឯកឧត្តមអភិបាលខេត្តបានប្រាប់ឱ្យបន្ថែមគ្រូពេទ្យពិនិត្យព្យាបាលធ្មេញ ក្នុងមណ្ឌលសុខភាពនេះដើម្បីឱ្យនៅកៀកនឹងប្រជាពលរដ្ឋ ហើយពេលអនាគត ជាទស្សនវិស័យវែងឆ្ងាយមណ្ឌលសុខភាពមួយនេះ នឹងក្លាយជាមន្ទីរពេទ្យបង្អែកមានកម្ពស់ […]

ដោយ៖ កំចាយ កំពត÷ ព្រះសង្ឃគ្រប់អង្គមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំផ្សព្វផ្សាយពុទ្ធឱវាទដល់បរិស័ទឲ្យស្គាល់អំពើល្អ អាក្រក់ និងរក្សាបាននូវសន្តិភាពផ្លូវចិត្ត ផ្លូវកាយ ក៏ដូចជាសន្តិភាពក្នុងសង្គមជាតិ។ នេះជាការបញ្ជាក់របស់អភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នាពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាប្រចាំឆ្នាំសិក្សា២០២៣-២៤ នៅក្នុងមណ្ឌលវត្តជុំក្រៀលក្នុងស្រុកទឹកឈូ។ លោក ម៉ៅ ធនិន បានមានប្រសាសន៍ថា អាណាចក្រ និងពុទ្ធចក្រតែងតែដើរទន្ទឹមគ្នាដោយមិនអាចខ្វះភាគីណាមួយបានឡើយ។ ផ្នែកពុទ្ធចក្រ ព្រះសង្ឃជាតួអង្គសំខាន់ក្នុងការអប់រំផ្សព្វផ្សាយនូវពុទ្ធឱវាទដល់ពុទ្ធបរិស័ទឲ្យមានសម្បទាជាមនុស្ស គឺការគិតត្រូវ និយាយត្រូវ ធ្វើត្រូវ និងចិញ្ចឹមជីវិតត្រូវដើម្បីរក្សាបាននូវសុខសន្តិភាពក្នុងសង្គម។ ដូច្នេះ សមណសិស្សគ្រប់អង្គត្រូវយកចិត្តទុកដាក់ក្នុងការប្រឡងដើម្បីបានជាប់ ហើយបន្តការសិក្សាឲ្យកាន់តែខ្ពស់បន្ថែមទៀត។ លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពតបានប្រាប់ឲ្យដឹងថា ការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាប្រចាំឆ្នាំសិក្សា២០២៣-២៤ នៅមណ្ឌលវត្តជុំក្រៀលមានសមណសិស្សដាក់ពាក្យចំនួន១៧១អង្គ។ ក្នុងនោះ ខេត្តកំពតមាន១៤៧អង្គ និងនិមន្តមកពីខេត្តព្រះសីហនុ២៤អង្គ ដោយចែកជា៧បន្ទប់។ ការប្រឡងនេះមានរយៈពេល២ថ្ងៃលើវិញ្ញាសាចំនួន៦ សម្រាប់មុខវិជ្ជា១០ គឺភាសាបាលី និងវេយ្យាករណ៍ តែងសេចក្តី សរសេរតាមអាន វិទ្យាសាស្ត្រអនុវត្តន៍ ប្រវត្តិវិទ្យា ភូមិវិទ្យា ពុទ្ធវិន័យ ពុទ្ធប្រវត្តិ ពុទ្ធសាសនា និង គណិតវិទ្យា។ លោកប្រធានមន្ទីរបានបញ្ជាក់ថា […]