ព័ត៌មានជាតិ »

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ និងការពារសន្តិសុខ សុវត្ថិភាព ជូនឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ​ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់បើកវគ្គសាលាបណ្តុះបណ្តាលបច្ចេកទេសដំឡើងបណ្តាញអគ្គិសនី និងម៉ាស៊ីនត្រជាក់ នៅវិទ្យាល័យមង្គលបូរី ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ នាឱកាសនោះ កែ គឹមយ៉ាន បានលើកឡើងថា សម្រាប់ខេត្តបន្ទាយមានជ័យ លោកបានជំរុញនិងគាំទ្រការដាក់ឲ្យដំណើរការសាលាបណ្តុះបណ្តាលបច្ចេកទេសនេះ នៅគ្រប់ក្រុងស្រុកទាំង៩ដែលបានសាងសង់រួចហើយ។ ជំហានដំបូងគឺយើងបានបើកវគ្គអគ្គិសនីនៅវិទ្យាល័យជប់វ៉ារី  វិទ្យាល័យសម្តេចឪ វិទ្យាល័យស្វាយចេក ហើយយើងគ្រោងបើកវគ្គបន្តបន្ទាប់ទៀតនៅវិទ្យាល័យថ្មពួក វិទ្យាល័យមង្គលបូរី និងកន្លែងផ្សេងៗទៀត។ ក្រៅពីជំនាញអគ្គិសនី គេនឹងបណ្តុះបណ្តាលបន្ថែមទៀតលើជំនាញគ្រឿងម៉ាស៊ីន គ្រឿងយន្តកសិកម្ម ជំនាញកសិកម្មនិងកុំព្យូទ័រ។គោលដៅសំខាន់គឺយុវជននៅតាមភូមិ ឃុំ ដើម្បីយកចំណេះជំនាញទាំងនោះនៅតាមសហគមន៍ និងក្រុមហ៊ុននានា។ អ្នកតំណាងរាស្ត្រក៏បានអំពាវនាវដល់ឪពុក ម្តាយ និងក្មួយៗយុវជនទាំងអស់ដែលពុំបានចូលរៀនមហាវិទ្យាល័យ ហើយពុំទាន់បានចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ សូមប្រញាប់ប្រញាល់ រួសរាន់មកចុះឈ្មោះទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ ដោយមិនបង់ថ្លៃ ហើយក្មួយៗ នឹងមានជំនាញមួយពិតប្រាកដដើម្បីចិញ្ចឹមជីវិត […]

ដោយ : បន្ទាយ បន្ទាយមានជ័យ : លើបណ្តោយដងស្ទឹងសិរីសោភ័ណដែលបត់បែនរាងដូចនិមិត្តសញ្ញាអូម«ü» ឬ OMEGA អូមេហ្កា«ផ្ងារ» ក្នុងភូមិសាស្ត្រសង្កាត់ព្រះពន្លាតែ១ ប៉ែក ស្ថិតនៅកណ្តាលនិងប៉ែកខាងកើតក្រុងសិរីសោភ័ណឬទីប្រជុំជនខេត្តបន្ទាយមានជ័យប្រវែងជិត៤គីឡូម៉ែត្រ មានស្ពានបេតុងផ្លូវគោកចំនួន៤ហើយ និងស្ពានផ្លូវរថភ្លើង១ទៀត ។ រដ្ឋបាលខេត្តបន្ទាយមានជ័យនិងប្រជាពលរដ្ឋនៅក្រុងនេះ ថ្លែងអំណរគុណ និងចាត់ទុកស្ពានចកដែលទើបសាងសង់រួចក្រោមគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទនោះ ថាជា”កាដូ”មួយពីប្រមុខរាជរដ្ឋាភិបាលចុងឆ្នាំ២០២៤។ រដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងកាលពីថ្ងៃទី០៥ខែកុម្ភ:ឆ្នាំ២០២៥ថា: យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា សម្រាប់ក្រុងសិរីសោភ័ណបានទទួលស្ពានឆ្លងស្ទឹងភ្ជាប់ចរន្តសេដ្ឋកិច្ច សមិទ្ធផលថ្មី ភូមិឋានអ្នកភូមិចកសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្ត ។ សូមបញ្ជាក់ថា : លើកំណាត់នៃបណ្តោយស្ទឹងសិរីសោភ័ណក្នុងភូមិសាស្ត្រសង្កាត់ព្រះពន្លាគិតពីត្បូងទៅកើត មានស្ពានបេតុងឬហៅស្ពានថ្មចំនួន៤ គឺទី១-ស្ពានសែសិននៃផ្លូវជាតិលេខ៥ ស្ថិតនៅភូមិសែសិនសង្កាត់អូរអំបិលព្រំប្រទល់នឹងភូមិក្បាលស្ពានសង្កាត់ព្រះពន្លា។ទី២-ស្ពានដែកនៃផ្លូវរថភ្លើងខ្សែទី១ ទិសខាងជើងនៅភូមិព្រៃឫស្សីនិងភូមិ៤សង្កាត់ព្រះពន្លា។ទី៣-ស្ពានវត្តព្រះពន្លានៅភូមិព្រៃឫស្សី ព្រំនឹងភូមិ៣,ភូមិ៤សង្កាត់ព្រះពន្លាដែលស្ថិតលើផ្លូវពីរង្វង់មូលស្រីគ្រប់លក្ខណ៍ឆ្លងទៅវត្តព្រះពន្លា (កំពុងសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ) ។ទី៤-ស្ពានសម្តេចហ៊ុន សែន(ស្ពានថ្ម ព្រះពន្លា)នៅភូមិ៣និងភូមិព្រៃឫស្សីដែលភ្ជាប់ពីផ្សារសិរីសោភ័ណនិងបេនឡានឆ្លងទៅផ្សាររាត្រីTM3 ទៅសាលាសង្កាត់ព្រះពន្លា រួចបន្តទៅសង្កាត់កោះពងសត្វនៅជនបទចុងខាងកើតក្រុង និងទី៥ ស្ពានចក នៅភូមិព្រះពន្លានិងភូមិចក ដែលទើបសាងសង់រួច ដែលតភ្ជាប់ផ្លូវជាតិលេខ៥ ត្រង់សែសិននិងផ្សារចិនខ្មៅ កាត់គម្រោងផ្លូវវាងក្រុងប៉ែកខាងកើត ឆ្ពោះទៅផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានទី១ ។ សូមរំលឹកថា កាលពីថ្ងៃទី២០ […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ៖ កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ ពីសិរីសោភ័ណ ដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឬព្រំដែនអន្តរជាតិប្រវែង ៣៥,១៤គីឡូម៉ែត្រ មានវឌ្ឍនភាពដោយអន្លើៗ ។ ក្រុមហ៊ុនសាងសង់សម្រចបានលទ្ធផលសាងសង់បាន ២៩%ហើយ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន គឺលោក ផន រឹម បានឲ្យ Cambodia Flash News​(CFN)  ដឹងនៅពីថ្ងៃទី០៦ខែកុម្ភ: ។ កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ គម្រោងនៃកំណាត់ចុងក្រោយនេះ នឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៦ខាងមុខនេះ។ លោកផន រឹម សូមឲ្យអ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥នេះមេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ឬកាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ហើយក៏សុំការយោគយល់ អធ្យាស្រ័យក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥នេះ ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ នារសៀល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ មានកម្មវិធីបើកឲ្យដំណើរការ​ទីស្នាក់ការ​ “ក្លឹបយុវជន​ខេត្តបន្ទាយមានជ័យ​ “​ ដែលស្ថិតក្រោមគំនិតផ្តួចផ្តើមដោយលោកអ៊ុំ​ រាត្រី​ អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រីជ័យ ណារី  ជាភរិយា ។ ស្នាក់ការក្លឹបយុវជនថ្មីមួយនេះ ស្ថិតនៅផ្លូវក្នុង ចូលពីផ្លូវជាតិលេខ៥៦ បន្តិច នាភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ឬក្បែរនឹងផ្ទះរបស់លោកអភិបាលខេត្តដែរ ។ លោក អ៊ុំ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតី និងអមដំណើរ​ដោយ​ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលរងខេត្ត ព្រមទាំងចូលរួមដោយ​ ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត  ប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុងសិរីសោភ័ណ សាកលវិទ្យាធិការ/រង គ្រឹះស្ថានឧត្តមសិក្សា  នាយក នាយករងសាលាវិទ្យាល័យ ចៅសង្កាត់ ចៅសង្កាត់រង យុវជនជានិស្សិត  ជាសិស្សនៃសមាគមយុវជនសាកលវិទ្យាល័យ ក្រុមប្រឹក្សាយុវជននៃវិទ្យាល័យ  ក្រុមការងារក្លឹបយុវជន​ខេត្តបន្ទាយមានជ័យនិងអ្នកពាក់ព័ន្ធ ។ លោកអ៊ុំ […]

ដោយ :  បន្ទាយ បន្ទាយមានជ័យ:  នៅថ្ងៃពុធថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី សុរ៉ាចស៊ីតា ស៊ីរីឆៃនុគល់ សាគុណ (Mrs SORACHSITA SIRICHAINUKULSAKUL) ម្ចាស់ភោជនីយដ្ឋាននងឡេន (Nung Len Restaurant) បាននាំយកអង្ករចំនួន ៣តោន  មកប្រគល់ជូនដល់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ  បានថ្លែងអំណរគុណ និងជូនពរដល់ លោកស្រី SORACHSITA  SIRICHAINUKULSAKU និងសហការី ទាំងអស់សូមឲ្យកាន់តែមានភាពចម្រើនរុងរឿង រកទទួលទានមានបាន សុខភាពល្អ និងជួបប្រទះតែពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖  ក្រោមថវិកាឧបត្ថម្ភ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រឹស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( The Association of the Church of Jesus Christ of Latter-day saints ) បានជួសជុល កែលម្អ និងឈានដល់សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារមណ្ឌលសុខភាពប្រាសាទ មណ្ឌលសុខភាពបល្ល័ង្គ និងមណ្ឌលសុខភាពឈ្នួរមានជ័យ កាលពីថ្ងៃទី៤ខែកុម្ភ:ឆ្នាំ២០២៥ ដោយប្រារព្ធពិធីនៅនៅបរិវេណមណ្ឌលសុខភាពឈ្នួរមានជ័យ  ។ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកអ៊ុក សឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាព និងចូលរួមដោយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច អង្គការដៃគូអភិវឌ្ឍន៍ អ្នកពាក់ព័ន្ធ ។ លោករ័ត្ន ច័ន្ទសុភាព ប្រធានសមាគមនិកាយ សាសនាចក្រនៃព្រះយេស៊ូគ្រីស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងប្រតិភូដែលជាម្ចាស់ជំនួសបានឲ្យដឹងថា : កន្លងមកសមាគមនិកាយសាសនានៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ […]

ដោយៈសុខុម ស្ទឹងត្រែងៈ អ្នកមានដីទុកចោលអាចយកទៅធ្វើកសិកម្មខ្នាតតូចដំាដំណាំបន្លែងបង្ការផ្សេងៗ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។មុខរបរនេះគេអាចរកប្រាក់ចំណូលបានដោយងាយស្រួលពុំចាំបាច់ធ្វើការងារចំណាកស្រុកឆ្ងាយឡើយ។ សព្វថ្ងៃដំណាំបន្លែ គឺជាតម្រូវការចាំបាច់បំផុតយកទៅធ្វើម្ហូបប្រចាំថ្ងៃដោយពុំខ្វះបាន។ កសិករដាំកាន់តែច្រើន ក៏ជាការកាត់បន្ថយនាំចូលបន្លែពុំមានប្រភពច្បាល់លាស់មកពីប្រទេសជិតខាងផងដែរ។ លោក ខៃ យឿន កសិករគំរូម្នាក់នៅភូមិគីឡូប្រាំបី សង្កាត់សាមគ្គី បាននិយាយថា នៅចំពោះមុខលោកចង់ពង្រីកផ្ទៃដីដុះបន្លែរបស់គាត់ឱ្យធំជាងនេះដាំបន្ថែមទៀត។ លោក ខៃ យឿនកំពុងដាំតាសក់, ពោត,ឪឡឹក, ត្រឡាចនិងគ្រោងដាំបន្លែដែលមានទីផ្សារ។ការងារកសិកម្ម វាលំបាកបន្តិចតម្រូវឱ្យយើងមើលថែទាំដិតដល់ ធ្វើទៅតាមបច្ចេកទេសកសិកម្មត្រឹមត្រូវ។ ជាមួយនេះលោកបានចំណាយពេលវេលាអស់រយៈពេលជាង១០ឆ្នាំហើយប្តូរពីធ្វើចម្ការតាមបែបប្រពៃណីងាកមកដាំដំណាំតាមបច្ចេកទេសកសិកម្ម។ ចាប់តាំងពីដាក់ខ្លួនឱ្យរវល់ជាមួយដំណាំនោះមក ប្រាក់ចំណូលគឺបានជួយដល់គ្រួសារ កូនៗ ឱ្យទៅបន្តរៀនសូត្របានខ្ពង់ខ្ពស់ មានការងារធ្វើល្អៗក្នុងសង្គម៕  

ដោយ :  បន្ទាយ បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពង្រឹងបច្ចេកទេស និងប្រសិទ្ធភាពការងារជំនាញ និងការងារចាំបាច់ផ្សេងៗដល់កម្លាំងនគរបាលទូទាំងខេត្ត។ កិច្ចប្រជុំនេះផ្តោតសំខាន់ៗពិភាក្សាលើរបៀបវារៈចំនួន០៣ រួមមាន៖ ១-ការងារប្រតិកម្មរហ័ស ២-ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ៣-ការងារសន្តិសុខជាតិ និងកិច្ចការងារចាំបាច់ផ្សេងៗ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញដល់កម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង បន្តគ្រប់គ្រងចំណូល/ចំណាកស្រុក ការស្នាក់នៅរបស់ជនបរទេស និងពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ។ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ចេញផែនការយ៉ាងម៉ឺងម៉ាត់ដល់គ្រប់បណ្តានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំងអស់ បើមានបទល្មើសកើតឡើងញឹកញាប់ក្នុងមូលដ្ឋានរបស់ខ្លួន បង្ក្រាបមិនបាន លោកនឹងដាក់ពិន័យដល់នាយប៉ុស្តិ៍រូបនោះ តាមបទវិន័យកងកម្លាំងនគរបាលជាតិ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សតាមសាលារៀនសាធារណ:ដែលទើបតែគ្រប់អាយុ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងការិយាល័យនគរបាលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឲ្យចុះប្រមូលទិន្នន័យ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់សិស្សតាមសាលារៀនទូទាំងខេត្ត។ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក អន ឌា នាយការិយាល័យនគរបាលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានដឹកនាំក្រុមការងារចល័ត សហការជាមួយកម្លាំងនគរបាលជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះប្រមូលទិន្នន័យផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស នៅសាលាអន្តរជាតិម៉េង ហួ ណ័រវវ៉េស្ទ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត បានសរុបចំនួន៦១នាក់(ប្រុសចំនួន២៦នាក់)ក្នុងនោះផ្តល់ថ្មីចំនួន៥៩នាក់(ប្រុស២១នាក់)និងផ្ដល់ទុតិយតាចំនួន៨នាក់ (ប្រុស៥នាក់)។ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់បងប្អួនប្រជាពលរដ្ឋ និងប្អូនៗ ក្មួយៗ យុវជន ដែលទើបគ្រប់អាយុ ឬអ្នកហួសសុពលភាពប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែ(ចាស់) ត្រូវមកធ្វើថ្មី ឲ្យបានគ្រប់គ្នា ប្រយោជន៍ដើម្បីបង្កលក្ខណៈងាយស្រួលប្រើប្រាស់ ក្នុងការប្រកបរបរ ការងារ ចិញ្ចឹមជីវិតប្រចាំថ្ងៃ ដូចជាការធ្វើកិច្ចសន្យា ទិញ លក់ ជួល ធ្វើប្លង់ដី ពិសេសគឺប្រើប្រាស់លក្ខណៈផ្លូវការផ្សេងៗ […]

ដោយ : បន្ទាយ ពោធិ៍សាត់ :  ស្ពានលេខ២៨ មានកម្ពស់៩០ម៉ែត្រជាស្ពានខ្ពស់ជាងគេ ប្រវែង ៥៣០ម៉ែត្រ លើផ្លូវជាតិលេខ១០ ជាផ្លូវថ្មីនោះ សម្រេចការសាងសង់បាន៩៣% ហើយ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ ផ្លូវជាតិលេខ១០ ជាផ្លូវថ្មីស្ថាបនាចាប់បំបែកពីផ្លូវជាតិលេខ៥៧-៧ ត្រង់ PK ៣៥+៩០០ ភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំក្រពើពីរ ឃុំប្រម៉ោយ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ ត្រង់ PK១+៧០០  ប្រវែងសរុប ១៩៨,៥១គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបាន ៩៦,១៦%។ ឱ្យដឹងដូច្នេះនាឱកាសដែលលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននិងប្រតិភូ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០នេះ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥  និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។ ការងារសាងសង់ផ្លូវជាតិលេខ ១០ […]

សៀមរាប៖ ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងខាងជើងប្រាសាទភ្នំក្រោម បានលេចចេញជារូបរាងដ៏ស្រស់ស្អាតឡើងវិញ ក្រោយអ្នកជំនាញការរបស់អាជ្ញាធរជាតិអប្សរាបានអភិរក្ស និងជួសជុលយ៉ាងយកចិត្តទុកដាក់។ លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សប្រាសាទនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា៖ ប្រាសាទឥដ្ឋជ្រុងខាងជើងនៃក្រុមប្រាសាទភ្នំក្រោមនេះ បានចាប់ផ្តើមជួសជុលនៅអំឡុងខែមិថុនា និងបញ្ចប់ទាំងស្រុងនៅចុងខែធ្នូ ឆ្នាំ២០២៤។ លោកបន្តថា ប្រាសាទនេះមានទំហំប្រមាណ៦ម៉ែត្រ និងកម្ពស់ជាង៧ម៉ែត្រ។ ចំពោះស្ថានភាពមុនជួសជុល អ្នកជំនាញបានពន្យល់ថា ដំបូល និងតួជញ្ជាំងរបស់ប្រាសាទ​មានសភាពពុកផុយ ហើយរដូវវស្សាមានទឹកភ្លៀងហូរច្រោះតាមថ្នេរឥដ្ឋ ដែលមូលហេតុបណ្ដាល​មកពីអាយុកាល អាកាសធាតុ និងរុក្ខជាតិដុះចាក់ហែកឥដ្ឋជាដើម។ល។ ចំពោះបច្ចេកទេសជួសជុលវិញ លោក រស់ វិសុទ្ធ ពន្យល់ថា ក្រុមការងារបានព្យាយាមរក្សាឥដ្ឋចាស់ ដោយក្នុងនោះប្រមូលឥដ្ឋ​ដែលនៅសេសសល់ បន្ទាប់មកកាត់ឥដ្ឋថ្មីបិទភ្ជាប់​នៅទីតាំងដែលបាត់ឥដ្ឋ និងរៀបជញ្ជាំងយក​លំនាំ​តាមរចនាសម្ពន្ធចាស់។ ក្រោយជួសជុលបានស្អាតវិញហើយ ប្រាសាទនេះមានភាពទាក់ទាញខ្លាំង និងគួរជាទីទស្សនា។ ប្រាសាទភ្នំក្រោមមានជម្រើសច្រើនឱ្យភ្ញៀវទស្សនា ក្នុងនោះអាចទស្សនាផ្ទៃទឹកបឹងទន្លេសាប បរិស្ថានដ៏ស្រស់បំព្រង សម្រស់វាលស្រែខៀវ និងពណ៌មាស ទស្សនាថ្ងៃរះ ថ្ងៃលិច ភូមិឋានជុំវិញភ្នំ និងវត្តអារាមជាដើម៕ អត្ថបទ៖ នាង សំណាង

ដោយ :  បន្ទាយ សៀមរាប : នាថ្ងៃទី០៣​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រោមឱវាទ រៀបចំពិធីសូត្រមន្តសុំសេចក្តីសុខ និងដាក់ឲ្យប្រើប្រាស់ទីស្នាក់ការបញ្ជាការស្រាល ប្រចាំតំបន់កម្សាន្ត ផាប់ ស្ទ្រីត( Pub-Street ) ដែលមានទីតាំងនៅលើសួនច្បារទល់មុខសណ្ឋាគារតាព្រហ្ម ក្រុង/ខេត្តសៀមរាប។កម្មពិធីនេះក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដីនិងសប្បុរសជនមួយចំនួនផងដែរ ។ មន្ត្រីក្រុមការងារបានឲ្យដឹងថា: ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទទួលបានការអនុញ្ញាតពីសំណាក់លោកប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប  ហើយលោកឧត្តមសេនីយ៍ត្រី សៀ ទីន បានផ្តួចផ្តើមក៏បានចាប់ផ្តើមសាងសង់ទីស្នាក់ការបញ្ជាការស្រាល ប្រចាំតំបន់កម្សាន្តផាប់ ស្ទ្រីត( Pub-Street ) ក្នុងថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤។ ការកសាងបានបញ្ចប់ការនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ប្រភពខាងលើបានបន្តថា:  ការកសាងទីស្នាក់ការបញ្ជាការស្រាលនៅតំបន់ផាប់ ស្ទ្រីត ក្នុងគោលបំណងបង្កើនភាពកក់ក្តៅដល់ប្រជាពលរដ្ឋផ្នែកសន្តិសុខ សុវត្ថិភាព និងងាយស្រួលក្នុងការអន្តរាគមន៍ជូនប្រជាជនរស់នៅតំបន់ ក៏សម្រាប់ភ្ញៀវទេសចរផងដែរ។ គួរបញ្ជាក់ផងដែរថា ទីស្នាក់ការបញ្ជាការស្រាល […]

ដោយ :  បន្ទាយ បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំសម្របសម្រួលនិងចុងក្រោយបានប្រគល់ប័ណ្ណសរសើរ  លិខិតថ្លែអំណរគុណ ជូនគ្រូពេទ្យស័្មគ្រចិត្តកូរ៉េរបស់អង្គការ ហា ឆាន់ ខាំ (HACHAN KHAM -កូរ៉េ បន្ទាប់ពីបានបញ្ចប់ការពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល៣ថ្ងៃ (២៩-៣១ខែមករាឆ្នាំ២០២៥ ) កន្លងមកថ្មីៗនេះ នៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េនេះដឹកនាំមកដោយលោកវេជ្ជបណ្ឌិត គឹម យ៉ុងអុក (Kim Young Og) មានចំនួន៣០ នាក់។ក្នុងនោះមានការពិនិត្យនិងព្យាបាលជូនអ្នកជំងឺទូទៅ មានឯកទេសខាងព្យាបាលដូចជា៖ ផ្នែកខាងក្នុងរាងកាយ វះកាត់ ផ្នែកកុមារ ផ្នែកសិរីរាង្គ និងភ្នែក បានរាប់រយនាក់ក្នុងប៉ុន្មានថ្ងៃមកនេះ ។ លោកអ៊ុំ រាត្រី បានឲ្យដឹងថា : ក្រុមគ្រូពេទ្យនេះបានចុះមកពិនិត្យ ព្យាបាលជំងឺជូនពលរដ្ឋទូទៅនៅក្រុងសិរីសោភ័ណដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈឡើយ ហើយរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។ លោកបានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការហាឆាន់ខាំនេះ […]

ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានដាក់ចេញជាពាក្យស្លាកសម្រាប់ជាទិសណែនាំដល់មន្រ្តីគ្រប់ជាន់ថ្នាក់ នៃក្រសួងមួយនេះថា «ម្នាក់ៗគឺជាអ្នកផ្សព្វផ្សាយ គឺជាអ្នកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាម្នាក់» ។ហើយអំពាវនាវឱ្យប្រជាពលរដ្ឋ នៅស្រុកស្ទឹងត្រង់ជួយថែទាំភ្ញៀវទេសចរ តាមរយៈការលក់ផ្លែឈើច្រើនមុខជូនពួកគាត់។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្លែង និងអំពាវនាវបែបនេះ អមដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងឱកាសដែលបានអញ្ជើញចូលរួមពិធីសំណេះសំណាល និងផ្តល់ជូនចង្រ្កានសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ជាង ១.០០០ គ្រួសារកាលពីថ្ងៃទី ២ កុម្ភៈកន្លងទៅនេះ។ ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ថា៖ ងាកមករឿងទេសចរណ៍ ជាមួយនឹងសន្តិភាពនេះ គឺមូលដ្ឋានទេសចរណ៍ គឺសន្តិភាព មានន័យថា បើគ្មានសន្តិភាព កុំនិយាយពីរឿងទេសចរណ៍។ ប្រទេសណាមានទេសចរច្រើន បើបាត់សន្តិភាពភ្លាម គឺខ្សត់ទេសចរភ្លាម គឺរលាយហើយ។ កត្តានេះហើយកាលពីសម្តចតេជោកាលនៅជានាយករដ្ឋមន្រ្តីធ្លាប់មានប្រសាសន៍ថា« ទាំងអស់គ្នាដើម្បីទេសចរណ៍ ហើយទេសចរណ៍ គឺដើម្បីទាំងអស់គ្នា»។ ចំណែកសម្តេចធិបតីវិញធ្លាប់មានប្រសាសន៍ថា «ទេសចរណ៍រីកលូតលាស់នាំមកនូវសន្តិភាព»។ ឯកឧត្តមបានបន្ថែមថា៖ ដោយឡែកក្រសួងទេសចរណ៍ យើងបានដាក់ទិសដៅ ណែនាំដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ របស់ក្រសួងមួយនេះ ដោយដាក់ចេញជាពាក្យស្លោកថា “ម្នាក់ៗគឺជាអ្នកផ្សព្វផ្សាយ គឺជាអ្នកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាម្នាក់” […]

ដោយ : បន្ទាយ បន្ទាយមានជ័យ : លោកយ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាបបានអញ្ជើញចូលជួបសម្តែងការគួរសមនិងពិភាក្សាការជាមួយថ្នាក់ដឹកនាំស្នងការនគរបាលខេត្ត នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ មន្ត្រីនគរបាលដែលចូលរួមទទួលបានឲ្យដឹងកាលពីថ្ងៃទី០១ខែកុម្ភ:ឆ្នាំ២០២៥ថា : លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារអន្តោប្រវេសន៍ តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំនិងទទួលនូវការចូលមកសម្តែងការគួរសមនិងពិភាក្សាការងារ។ លោកយ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី បានថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហការល្អ របស់កងកម្លាំងនគរបាល ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលបានបំពេញតួនាទី ភារកិច្ច ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋបានល្អ ទាំងការផ្តល់សេវាសាធារណ: ទាំងការបង្ការ បង្ក្រាបបទល្មើសនានា និងគ្រោះថ្នាក់ផ្សេងៗ ។ លោកស្នេីសុំកិច្ចសហប្រតិបត្តិការបន្ថែមជាមួយនឹងស្នងការនគរបាលខេត្តក្នុងការជួយគាំទ្រយកចិត្តទុកដាក់លើបងប្អូនជនជាតិជប៉ុនដែលមកធ្វើការ និងវិនិយោគនៅក្នុងខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ក៏សូមស្វាគមន៍យ៉ាងកក់ក្តៅ និងជួយសម្របសម្រួលធានាដល់ការការពារសន្តិសុខ សុវត្ថិភាពដល់គ្រប់ធុរជនទាំងអស់ ក៏ដូចជាបងប្អូនភ្ញៀវជនជាតិជប៉ុនតាមផ្លូវច្បាប់ និងអ្នកវិនិយោគជប៉ុនក្នុងខេត្តបន្ទាយមានជ័យ ឱ្យបានល្អបន្តទៀត ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ : លោកយ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាបកាលពីថ្ងៃទី៣១ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលជួបសម្តែងការគួរសមនិងពិភាក្សាការជាមួយលោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត,លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិងអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពនានានៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ ។ លោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យបានស្វាគមន៍និងរាយការណ៍សង្ខេបពីស្ថានភាពទូទៅនិងសក្តានុពលខេត្ត ក៏ដូចជាលើកពីវត្តមានជនជាតិជប៉ុននៅខេត្តបន្ទាយមានជ័យដែលអញ្ជើញមកវិនិយោគនៅក្រុងប៉ោយប៉ែត មានរោងចក្រផលិតគ្រឿងបន្ទះ ឧបករណ៍ គ្រឿងបង្គុំរថយន្ត…និងសមិទ្ធផលនានាលើច្រើនវិស័យក្នុងខេត្តដែលជាជំនួយរបស់ប្រជាជននិងរដ្ឋាភិបាលជប៉ុន។ ក្នុងនោះ ក៏មានការស្ថាបនានិងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥ភ្នំពេញ -ប៉ោយប៉ែត ក្រោមសម្បទានលើកដំបូងរបស់រាជរដ្ឋាភិបាលជប៉ុនតាមរយ:ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ជប៉ុន(JICA)ផងដែរ ។ លោកយ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាបបានសាទរនិងទទួលស្គាល់ពីអំណោយផលពីសុខសន្តិភាព ស្ថិរភាពនៃប្រទេសកម្ពុជានិងការអភិវឌ្ឍន៍រីកចម្រើនលើច្រើនវិស័យនៅក្នុងប្រទេសនិងដោយឡែកក្នុងខេត្ត ហើយប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង។ លោកឈ្វេងយល់ច្រើនទៀតពីសក្តានុពល ភូមិសាស្ត្រដោយឡែកនិងតម្រូវការក្នុងខេត្ត ដើម្បីយកទៅជម្រាបជូនមន្ត្រីនិងប្រជាជនជប៉ុនដែលអាចមកធ្វើទេសចរណ៍និងមើលឱកាសវិនិយោគលើវិស័យនានា ពិសេសគឺភូមិសាស្ត្រក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត ដែលត្រូវវិនិយោគិនជប៉ុនអាចមកពិនិត្យឱកាសរកស៊ី៕

ដោយ : បន្ទាយ បន្ទាយមានជ័យ : ក្រុមការងារសុវត្ថិភាពចរាចរណ៍នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ រួមជាមួយកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ និងយុវជនស.ស.យ.ក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ កាលពីថ្ងៃទី៣០ខែមករា ឆ្នាំ២០២៥។ សកម្មភាពនោះ ដឹកនាំដោយលោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ,លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យចរាចរណ៍ជើងគោក នៅលើផ្លូវជាតិលេខ៥ ចំណុចរង្វង់មូលយាយច្រូតស្រូវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក គី មករា បានឲ្យដឹងថា៖មិនឲ្យបងប្អូនប្រជាពលរដ្ឋគោរពមន្ត្រីនគរបាលចរាចរណ៍នោះទេ គឺគ្រប់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុវត្ថិភាពខ្លួនឯងនិងអ្នកដទៃនៅពេលបើកបរច្បាប់តម្រូវអ្នកបើកបរម៉ូតូត្រូវមានពួកសុវត្ថិភាពឲ្យបានគ្រប់គ្នា។ ម៉ូតូត្រូវមានកញ្ចក់ និងភ្លើងគ្រប់គ្រាន់តាមស្តង់ដា អ្នកបើបររថយន្តត្រូវពាក់ខ្សែក្រវាត់ និងដឹកជញ្ជូនតាមកំណត់់។ លោកបានបន្តថា៖ ការចុះផ្សព្វផ្សាយលើកនេះ គឺសំដៅការធ្វើដំណើរតាមផ្លូវត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា។ ជាពិសេស ការបើកបរគ្មានគ្រឿងស្រវឹង និងបើកបរចេះអធ្យាស្រ័យគ្នាទៅវិញទៅមកទើបគ្មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ លោក សុក ចាន់ថា ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ មន្ត្រីបានចែកសៀវភៅច្បាប់ចរាចរណ៍ខិត្តប័ណ្ណស្តីពីណែនាំការបើកបរទោចក្រយានយន្ត និងរថយន្តហើយចែកមួកសុវត្ថិភាពដល់អ្នកដំណើរដែលគ្មានពាក់មួកសុវត្ថិភាព គឺឆ្លើយសំនួរត្រូវ ទើបជូនមួកសុវត្ថិភាពចំនួន១ […]

ដោយ : បន្ទាយ  បន្ទាយមានជ័យ : ក្នុងសេចក្តីប្រកាសព័ត៌មានមួយ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ មានការចុះផ្សាយព័ត៌មានតាមវិទ្យុអាស៊ីសេរី (RFA Khmer) ដែលបានលើកឡើងថា ប្រជាពលរដ្ឋចំនួន២ឃុំ រួមមានឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីដ៏តំបន់២ នៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើនេះ នៅថ្ងៃទី៣០ខែមករាឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបំភ្លឺជូនសាធារណជន ដូចខាងក្រោម : កន្លងមកទីតាំងដីព្រៃលិចទឹកតំបន់៣ នៃតំបន់ទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំភ្នំលៀប និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ និងឃុំសំបូរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានបងប្អូនមកពី បណ្តាស្រុក និងខេត្តផ្សេងៗមួយចំនួនទៀតបាននាំគ្នាចូលរុករាន ទន្ទ្រានឈូសឆាយដើម្បីគ្រប់គ្រង កាន់កាប់ និងអាស្រ័យផលយ៉ាងអនាធិបតេយ្យ។ ដោយពិនិត្យឃើញពីផលប៉ះពាល់នានាយ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធនឹងដីតំបន់ទន្លេសាប រាជរដ្ឋាភិបាលក្រោមអាណត្តិដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានមានបទបញ្ជា ណែនាំឱ្យធ្វើការទប់ស្កាត់ការចូលរុករាន ទន្ទ្រាន កាន់កាប់ ដីដែនព្រៃលិចទឹកក្នុងតំបន់២ និងតំបន់៣ […]

ដោយ៖ឧត្តរ ឧត្តរមានជ័យៈ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះពិនិត្យនិងសួរសុខទុក្ខពីស្ថានភាពរស់នៅរបស់បងប្អូនគ្រួសារកងទ័ពដែលទទួលបានដីសម្បទានសង្គមកិច្ច ចំនួន៣ទីតាំងនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។ លោក គឹម គាវិន ប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្នុងដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ គឺបានអញ្ជើញចុះទៅពិនិត្យនិងសួរសុខទុក្ខពីស្ថានភាពរស់នៅរបស់គ្រួសារកងទ័ពជាច្រើនកន្លែង។ លោក គឹម គាវិន បានឲ្យដឹងថា នៅក្នុងនោះ ទីតាំងទី១.គឺស្ថិតនៅភូមិស្រះទឹក តេជោសែនជ័យ ក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ទីតាំងទី២.នៅកងពលលេខ៤ ស្ថិតភូមិក្រឡសែនជ័យ ក្នុងឃុំបេង និងទីតាំងទី៣.នៅភូមិតាមាន់ សែនជ័យ ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយក៏មានការចែកអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងមានការអញ្ជើញទៅទស្សនាប្រាសាទតាមាន់ និងប្រាសាទដំរីទ្រោមផងដែរ។ លោកប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តឧត្តរមានជ័យបានឲ្យដឹងបន្ថែមទៀតថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីនៃកិច្ចខិតខំប្រឹងប្រែងចំពោះកងទ័ពបំពេញការងារបម្រើជាតិ ប្រកបដោយភាពអង់អាចក្លាហាន ពុះពារគ្រប់ការលំបាក ទម្រាំមានសន្តិសុខ សន្តិភាព […]

ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យក្រុមហ៊ុនផលិតទឹកស្អាតឈ្មោះ«ទឹកស្អាតភូមិយើង»ដែលមានទីតាំងស្ថិតនៅភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ផ្តល់សេវាប្រើប្រាស់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ និងមានស្តង់ដារសុវត្ថិភាព ពោលគឺក្រុមហ៊ុនចាំបាច់ ត្រូវពង្រីកបណ្តាញបន្ថែមដោយទាញយកប្រភពទឹកពីទន្លេមេគង្គ ចៀសវាងការទាញបូមយកទឹកនៅតាមខ្ពបបន្តទៀត។ ការជំរុញរបស់ឯកឧត្តមអភិបាលខេត្តកំពង់ចាម បែបនេះនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចុះពិនិត្យសេវាករទឹកស្អាត និងបើកកិច្ចប្រជុំ នៅសាលាឃុំព្រែកដំបូក ស្រុកស្រីសន្ធរ កាលពីថ្ងៃទី ៣០ មករាកន្លងទៅនេះ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ ការធ្វើរបស់អ្នកផលិតទឹកស្អាតនៅឃុំព្រែកដំបូករយៈពេលជាង១០ ឆ្នាំកន្លងមកនេះគឺធ្វើសកម្មភាពធាក់ថយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលប្រជាពលរដ្ឋបានបោះឆ្នោតឱ្យ។ ហើយយើងជាមន្រ្តីទទួលបន្ទុកត្រូវមានការទទួលខុសត្រូវចំពោះការអនុវត្តនានា។ ពិសេសបញ្ហាទឹកស្អាតនៅឃុំព្រែកដំបូកនេះ បានកើតឡើងដដែលៗនៅរដូវប្រាំង ជាខែបុណ្យទាន គឺមានបញ្ហាហើយដែលបង្កើតឱ្យចរន្តដឹកទឹកលក់តាមភូមិ និងបណ្តាទីប្រជុំជន។ ឯកឧត្តមបានបន្ថែមថា៖ សូមឱ្យអភិបាលស្រុកស្រីសន្ធរ និងអាជ្ញាធរពាក់ព័ន្ធឃុំទាំង ៥ ដែលពាក់ព័ន្ធសហការគ្នាដោះស្រាយទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ គឺក្រុមហ៊ុនចែកចាយទឹកស្អាត ត្រូវបន្តសុពលភាពតាមកិច្ចសន្យា។ ជាវិធានការយើងទុកពេលឱ្យខាងក្រុមហ៊ុនរយៈពេលបីខែ ដើម្បីពង្រឹងវិសាលភាព គុណភាព នៃការផ្គត់ផ្គង់ទឹកស្អាតនេះជូនប្រជាពលរដ្ឋ។ ផ្ទុយមកវិញក្រោយបីខែបើគ្មានការរីកចម្រើន ឬប្រសើរនោះទេ សេវាករនៃម្ចាស់ក្រុមហ៊ុនត្រូវគិតគូរពីយុទ្ធសាស្រ្តនៃការដកខ្លួន តើរកដៃគូមកបន្ត លក់ឱ្យផ្ទេរយ៉ាងណា? ឯកឧត្តមបានបន្តថា៖ ដោយឡែកខាងសេវាករដែលបានបូមទឹកតាមខ្ពបដាក់ចូលក្នុងអាងចម្រោះ ចែកចាយឱ្យគាត់ជាប្រជាពលរដ្ឋប្រើប្រាស់នោះ គឺជាទឹកគ្មានគុណភាព […]