ព័ត៌មានជាតិ »

ដោយ : បន្ទាយ សៀមរាប : នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបកាលពីថ្ងៃទី២១ខែតុលា ឆ្នាំ២០២៤  លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណ​សរសើរ លិខិត​សរសើរ របស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ(ខភម) ជូន​ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប ។ កម្មវិធីមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការ​រងនិងជានាយសេនាធិការ​ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ ប្រធាន​-អនុប្រធានអង្គភាព នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានមានប្រសាសន៍ថា :ប័ណ្ណសរសើរ លិខិតសរសើរ ដែលបងប្អូនទទួលបាន នៅថ្ងៃនេះ គឺកើតចេញពីការប្រឹងប្រែងបំពេញការងាររបស់បងប្អូនផ្ទាល់ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ដូច្នេះ បងប្អូនត្រូវតែខិតខំបន្ត អនុវត្តភារកិច្ច បទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះ ឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ និងរួមគ្នាពង្រឹងការងារ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច និងការធ្វើកំណែទម្រង់កងរាជអាវុធហត្ថរយៈពេល៩ខែ និងលើកទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២៤ ។ ពិធីនេះធ្វើឡើងនៅសាលប្រជុំធំ ជាន់ទី២ អគារ សេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលក៏មានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង នាយ នាយទាហាននៃកងរាជអាវុធហត្ថចូលរួមចំនូន៨២នាក់។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្ត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ចំពោះយោធិន នៃកងរាជអាវុធហត្ថទាំងអស់ ក្នុងស្ថាប័នកងរាជអាវុធហត្ថ។ លោកក៏បានថ្លែងនូវការកោតសរសើរចំពោះអាវុធហត្ថដែលមានស្នាដៃ ក្នុងការបំពេញតួនាទីភារកិច្ច ជាពិសេសបានចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះបានយ៉ាងល្អប្រសើរ។ ទន្ទឹមជាមួយគ្នានោះដែរលោកមេបញ្ជាការស្តីទី ក៏បានណែនាំបន្ថែមដល់អាវុធហត្ថខេត្ត និងក្រុង-ស្រុកទាំង៩ ៖ ១-ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួន, ២-ត្រូវគោរពច្បាប់ […]

ដោយ : បន្ទាយ សៀមរាប៖នៅសាលប្រជុំ (Video Conference) កងរាជអាវុធហត្ថ​ខេត្តសៀមរាប​   កាលពីព្រឹកថ្ងៃទី១៩ ខែតុលា​ ឆ្នំា២០២៤ មានកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខជូនលោកឧត្ដមសេនីយ៍ឯក ជូ ចូរពីវ អនុប្រធាននយោបាយកងកម្លាំងនគរបាលប្រដាប់អាវុធចិននឹងធ្វើទស្សនកិច្ចនៅកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរ​ធន​ មេបញ្ជាការរង និងជានាយសេនាធិការ​ កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស តាមប្រព័ន្ធ (Video Conference​)។​ ក្នុងនោះ​ដឹកនាំដោយលោកវរសេនីយ៍ឯក  ស៊ូ កណ្ឋារដ្ឋ​ មេបញ្ជាការ​រង និងជានាយសេនាធិការ​ មាន​សមាសភាព​ចូលរួម លោកមេបញ្ជាការ​រង លោកនាយសេនាធិការរង  លោកប្រធានមន្ទីរនាយការិយាល័យពាក់ព័ន្ធ និងមេបញ្ជាការកងអនុសេនាធំចល័ត។ សូមបញ្ជាក់ថា លោកឧត្ដមសេនីយ៍ឯក ជូ ចូរពីវ  នឹងទស្សនកិច្ចនៅរាជធានីភ្នំពេញ ជួបសម្តែងការគួរសមជាមួយថ្នាក់នាំកងកម្លាំងកម្ពុជា និងបន្តទស្សនកិច្ចនៅប្រាង្គប្រាសាទ តំបន់ទេសចរណ៍ខេត្តសៀមរាបផងដែរ ៕

ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឱ្យមន្រ្តីបច្ចេកទេសក្រសួងមួយនេះ សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម ធ្វើការសិក្សាលទ្ធភាព ដើម្បីស្តារ និងជួសជុលច្រាំងទន្លេដែលបានបាក់ស្រុត នៅក្នុងភូមិសាស្រ្តស្រុកស្រីសន្ធរនាពេលថ្មីកន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធាន និងឧតុនិយមបានបែបនេះ នៅឱកាសដែលឯកឧត្តម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅរសៀលថ្ងៃទី ១៩ តុលា បានដឹកនាំក្រុមការងារ មន្រ្តីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យច្រាំងទន្លេមេគង្គដែលបានបាក់ចូលទន្លេអស់ប្រវែងប្រមាណ ៨០ ម៉ែត្រ និងទទឹងពី១៥-២០ ម៉ែត្រ ស្ថិតក្នុងភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ហើយមួយកន្លែងទៀតជាប់ឃុំមានជ័យដែរ បានបាក់ស្រុតនៅចម្ងាយប្រហែល ២-៣ម៉ែត្រប៉ុណ្ណោះដល់ផ្លូវលេខ ៧០ B៕

ដោយ : បន្ទាយ បន្ទាយមានជ័យ :តាមសេចក្តីរាយការណ៍បានឲ្យដឹងថា÷នៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤  ទឹកនៅអាងតាឆាយនិងអាងគ្រុឌនៅភូមិព្រៃវែង ភូមិកណ្តាលឃុំគំរូស្រុកថ្មពួកបានហក់ឡើងយ៉ាងខ្លាំង ពោលគឺបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងភូមិសាស្ត្រ នៅខ្ពង់រាបនៃតំបន់ការពារទេសភាពបន្ទាយឆ្មារនិងជួរភ្នំដងរែក ព្រំដែនកម្ពុជា ថៃ។ លោកយង់ យឺន ប្រធានក្រុមប្រឹក្សាស្រុកថ្មពួកបានអោយដឹងថ្ងៃទី២០ខែតុលាថា: ចំពោះមុខអាជ្ញាធរនិងជំនាញពាក់ព័ន្ធខេត្ត ស្រុក ឃុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីពាក់ព័ន្ធមេត្តាជួយថែរក្សាទឹកនិងអាងកុំឲ្យមានការធ្លុះធ្លាយឬបាក់រលុះ។ ត្រូវបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ថែរក្សាការពារឲ្យបាននូវចំពោះមុខនៃទឹកហក់ឡើងនេះនេះ។ យោងសេចក្តីរាយការណ៍ លោកយង់ យឺន អោយដឹងដែរថា: នៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤ ទឹកនៅក្បាលស្ទឹងគោករមៀត ចំណុចអូរកំបុតដែលជាច្រកទទួលទឹកពីព្រំដែនថៃដូចសព្វ១ដង(ព្រោះស្ថានភាពដីខ្ពស់ជាងខាងកម្ពុជា) មិនទាន់មានទឹកជន់មកនៅឡើយទេ ព្រោះមិនមានភ្លៀងនៅចំណុចនោះនាឆ្នាំនេះ នៅទាំងខាងថៃនិងខាងកម្ពុជា ។ នៅថ្ងៃដដែលនោះដែរ លោកប្រធានក្រុមប្រឹក្សាស្រុកសហការជាមួយ លោក ចេង ចំរើន អភិបាលរងស្រុកថ្មពួក បានដឹកនាំក្រុមការងារស្រុក ឃុំពិនិត្យមើលទំនប់អាងថ្មពួកនិងស្ថានភាពទឹកនៅស្ទឹងវត្តចាស់ឃុំថ្មពួកផងដែរ។ នៅចំណុចអាងទាំង៣ខាងលើ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចបញ្ជាអោយបិទរក្សាទឹកទុកតាំងពីក្រោយបុណ្យភ្ជុំបិណ្ឌ នាដើមខែតុលាមកម្ល៉េះព្រោះដើម្បីរក្សាទឹកទុកប្រើប្រាស់និងស្រោចស្រពដំណាំកសិកម្ម ពោលគឺបើកទឹកអោយពលរដ្ឋលេងតែក្នុងរដូវបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះ។ សូមបញ្ជាក់ថា អាងទាំង៣ខាងលើ(អាងតាឆាយ អាងគ្រុឌនិងអាងថ្មពួក) ទទួលប្រភពទឹកពីខ្ពង់រាបនិងជួរភ្នំដងរែក តាមរយ:អូរគ្រញូងនិងអូរព្រៃផ្តៅ។នៅស្រុកថ្មពួកដែរ នាឃុំគោកកឋិន ក៏ត្រូវបានបញ្ជាអោយបិទទ្វារទឹកអាងតាម៉េងនិងអាងតូចៗខ្លះទៀតរួចមកហើយផងដែរ។ឯអាង ទំនប់នៅឃុំដទៃទៀតក៏ត្រូវបានបិទរក្សាទឹកទុកដែរ ។ សូមបញ្ជាក់ថា យោងបទបញ្ជាពីលោកអ៊ុំ រាត្រី […]

ដោយ : បន្ទាយ កំពង់ធំ៖ លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកស្រីបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូកនៅក្នុងខេត្តកំពង់ធំ និងប្រគល់ជយលាភីជូនដល់ទូកដែលចូលរួមប្រណាំង។ លោក  នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលនៃការប្រកួតថា : ក្នុងឆ្នាំនេះ ការប្រកួតថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ មានទូកចូលរួមចំនួន៦៥ទូក ។ក្នុងនោះទូកវែង០៩ទូក ទូកខ្នាតអន្តរជាតិ៤១ទូក ទូកផ្កាចារចំនួន១៥ទូក កីឡាករ កីឡាការិនីសរុបចំនួន២.០៦១នាក់ ក្នុងនោះមានចំណុះពិត១.៦៩១នាក់ និងកីឡាករបម្រុងចំនួន៣៧០នាក់។ ការរៀបចំពិធីនេះ ដើម្បីបន្តថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង និងរំលឹកដល់ភាពខ្លាំងក្លានៃកងទ័ពជើងទឹកពីសម័យបុរាណ។ នៅក្នុងឱកាសនោះ លោកវង្សី វិស្សុត  ឧបនាយករដ្ឋមន្រ្ដីប្រចាំការ និងលោកស្រី  បានប្រគល់ជយលាភី និងថវិកា ជូនដល់ទូកតាមចំណាត់ថ្នាក់ដូចខាងក្រោម៖ ១.ទូកវែងបុរស៖ផែនលេខ១ ទទួលបានថវិកា ៤.០០០.០០០រៀល ផែនលេខ២ទទួលបានថវិកា ៣.០០០.០០០រៀល ផែនលេខ៣ ទទួលបានថវិកា ២.០០០.០០០រៀល។ ២.ទូកវែងនារី៖ ផែនលេខ១ ទទួលបានថវិកា ៤.០០០.០០០រៀល ទូកខ្នាតអន្តរជាតិបុរស៖ផែនលេខ១ទទួលបានថវិកា ១.៨០០.០០០រៀល, ផែនលេខ២ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ : ប្រតិភូនិងសារលិខិតរំលែកទុក្ខមានជាបន្តបន្ទាប់ជូនលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកស្រីនិងក្រុមគ្រួសារចំពោះមរណភាពម្តាយ គោរពវិញ្ញាណក្ខន្ធសពឧបាសិកា នូ ម៉ានិងឡា ត្រូវជាម្តាយបង្កើតរបស់លោកអ៊ុំ រាត្រី ។ គណៈប្រតិភូមានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ ..។ តំណាងថ្នាក់កណ្តាលនៃគណ:កម្មាធិការ នៃយុវជនគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំ អភិបាលខេត្តនានា, ប្រធាននិងសមាជិកក្រុមប្រឹក្សាខេត្ត ស្រុកក្រុង, ថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ស្ថាប័ន មន្ទីរ អង្គភាព ស្រុកក្រុង ឃុំ សង្កាត់  អង្គការ សមាគម មហាជន យុវជន តំណាងសាសនា តំណាងក្រុមហ៊ុន /ភ្នាក់ងារបរទេស និតិបុគ្គល រូបវ័ន្តបុគ្គលក្នុងខេត្ត….រាប់សិបរាប់រយបានបន្តគោរពវិញ្ញាណក្ខន្ធសពឧបាសិកា​ នូ​ ម៉ាឡា​  ។ ក្នុងនោះ គួរកត់សម្គាល់អញ្ជើញគោរពវិញ្ញាណក្ខន្ធនិងចូលរួមពិធីបុណ្យពីសំណាក់ព្រះមេគណ ព្រះបាឡាត់គណនិងមន្ត្រីសង្ឃ ព្រះសង្ឃទាំង២គណ: លោកអន ស៊ុំ ,លោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា […]

ដោយ : បន្ទាយ កំពង់ធំ ៖ លោកនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនិងក្រុមការងារបានអញ្ជើញជួបសំណេះសំណាលនិងឧបត្ថមថវិកាដើម្បីលើកទឹកចិត្តដល់កីឡាករប្រណាំងទូកខ្នាតអន្តរជាតិនិងទូកវែង ដែលបានចូលរួមក្នុងការប្រកួតប្រណាំងទូកនៅខេត្តកំពង់ធំ កាលពីថ្ងៃទី ១៦-១៧ តុលា និងទទួលបានជ័យលាភីលេខ ១ និងលេខ ២។ នេះបើតាមមន្ត្រីក្រុមការងារអោយដឹងនៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤ ។ នាឱកាសនោះ លោកនួន ផារ័ត្ន បានថ្លែងអំណរគុណដល់កីឡាករចំណុះទូក ដែលបានប្រឹងប្រែងយ៉ាងខ្លាំង រហូតដល់ទទួលបានជ័យជម្នះ និងក៏បានសរសើរគណ:កម្មការគ្រប់គ្រងកីឡា ដែលបានរួមគ្នាដឹកនាំដោយភាពប៉ិនប្រសប់។ ក្រុមកីឡាករទាំងនេះ ត្រៀមខ្លួនសម្រាប់ការប្រកួតបន្តនៅពិធីប្រណាំងទូកនឹងប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខ ។ លោកអភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់កីឡាករចំណុះទូកអស់គ្នា ឱ្យបន្តហ្វឹកហាត់កាយសម្ព័ន្ធ និងពង្រឹងសមត្ថភាពបន្ថែម ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត នៅក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នៅរាជធានីភ្នំពេញ។ លោកនិងក្រុមការងារបានចុះពិនិត្យមើលទូកចំនួន៣ ដែលត្រូវបានត្រៀមខ្លួនសម្រាប់ប្រកួតនៅរាជធានីភ្នំពេញ: ១- ទូកឌួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូង មានចំណុះ៧៥នាក់ ទទួលបានជយលាភីលេខ១ ស្ថិតនៅវត្តឌួងសូរិយា ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ […]

ដោយ : បន្ទាយ ភ្នំពេញ : លោកនាយចំណង់ ឈួន សុខលាភ ជំនួយការការិយាល័យជំនួយមនុស្សធម៌និងសង្រ្គោះគ្រោះមហន្តរាយ មានប្រពន្ធទើបសម្រាលកូន ។ នេះបើតាមមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញអោយដឹងនៅថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៤ ។ ហេតុនេះ ក្រុមការងារមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិការបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់លោកនាយចំណង់ ឈួន សុខលាភ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន ។ ក្នុងឱកាសនោះ ក្រុមការងារក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិកាលោកមេបញ្ជាការ រួមនឹងថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង ចំណុះមន្ទីរ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៨០០.០០០រៀល ជាអំណោយសួរសុខទុក្ខផងដែរ ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ :លោកឧត្ដមសេនីយ៍​ឯក សុិន សូផាន្នី មេបញ្ជាការរង ប្រធានផែនការងារកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ​ ប្រធានក្រុមទី១ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស​តំណាងដ៏ខ្ពង់ខ្ពស់លោក​នាយឧត្តម​សេនីយ៍​ សៅ​ សុខា​ បានប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍យោធិន នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។កម្មវិធីធ្វើនៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា​ ឆ្នាំ​២០២៤ ។ ក្នុងពិធីនេះមានការអញ្ជេីញចូលរួមពីលោក​ឧត្ដមសេនីយ៍​ត្រី​ ស៊ុន សម្បតិ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងលោក​ឧត្តមសេនីយ៍ត្រី បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង​ លោកនាយសេនាធិការរង​ លោកប្រធាន-អនុប្រធានមន្ទីរ​ ទាំង០៧ លោកនាយការិយាល័យ ប្រធានអង្គភាពចំណុះ​ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុកទាំង៩​ និងនាយ នាយរង និងពលអាវុធហត្ថ ដល់អាយុចូលសោធននិវត្តន៍ឆ្នាំ២០២៥ និងឆ្នាំ២០២៤ ចំនួន ៥៩នាក់។ ក្នុងពិធីនេះដែរមានមតិស្វាគមន៍ពីសំណាក់លោកឧត្តមសេនីយ៍ត្រី​ ស៊ុន សម្បតិ្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ បានរាយការណ៍​សង្ខេបពីស្ថានភាពការងារគ្រប់គ្រង យោធិននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុង ពិធីបិទសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣និងបណ្តាឆ្នាំពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។នេះបើតាមមន្ត្រីនគរបាលនៃស្នងការដ្ឋានថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤ ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង៦៧ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២។ លោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ បានអោយដឹងថា : ការចុះធ្វើសវនកម្មនេះ គឺដើម្បីត្រួតពិនិត្យ លើប្រព័ន្ធដឹកនាំ តាមបណ្តាផែនជំនាញនីមួយៗ បណ្តាអង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ គឺជាការវាយតម្លៃលើកិច្ចការទៅតាមជំនាញនីមួយៗនិងកែលំអ រកចំណុចខ្វះខាតមួយចំនួនតាមបណ្តាឆ្នាំដែលពាក់ព័ន្ធ ជាពិសេសលើការងារ៖ ១-ការគ្រប់គ្រងកម្លាំង ២-ការគ្រប់គ្រងហិរញ្ញវត្ថុ ៣-ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ៤-ពិនិត្យការងាររដ្ឋបាលទូទៅ។ លោកបានថ្លែងអំណរគុណចំពោះលោកស្នងការ ព្រមទាំងអស់លោក លោកស្រីស្នងការរង តាមបណ្តាផែនជំនាញ លោកអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ ដែលបានចូលរួមជួយសហការគ្នាបានល្អជាមួយក្រុមការងារ ចុះធ្វើសវនកម្មរយៈពេលកន្លងមក អោយដំណើរការទៅបានយ៉ាងរលូន រហូតដល់បានបញ្ចប់តាមការរំពឹងទុកជាលទ្ធផលទទួលបានជោគជ័យយ៉ាងល្អប្រសើរស្របទៅតាមគោលនយោបាយ របស់ក្រសួងមហាផ្ទៃ។ ជាលទ្ធផល ការចុះធ្វើសវនកម្ម […]

ដោយ : បន្ទាយ ប៉ៃលិន ៖ ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំបានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញ ដោយមិនមានប្រជាពលរដ្ឋរងគ្រោះបាត់បង់អាយុជីវិតឡើយ ។គិតត្រឹមម៉ោង ១២៖៤៧នាទីយប់ ឈានចូលថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៤។ នេះបើតាមលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានឱ្យដឹងនៅរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ខែតុលា ។ សូមរំលឹកថា នៅល្ងាចថ្ងៃទី១៨ខែតុលាឆ្នាំ២០២៤ (ពីម្តុំម៉ោង៣រសៀលដល់ម៉ោង៥ល្ងាច) មានភ្លៀង១មេយ៉ាងធំ បង្កជាគ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំ(ហក់ឡើងលឿនដូចផ្លេកបន្ទោរ រួចស្រកវិញ) ធ្វើឱ្យទឹកហូរជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ(ប្រមាណ១០០ប្លាយគ្រួសារ) នៅចំណុចលូដាច់នៃអូររអិល ផ្សារព្រំត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឬតំបន់ច្រកទ្វារព្រំដែនអន្តរជាតិផ្សារព្រំ-បានប្រាកាត ខេត្តប៉ែលិន -ខេត្តច័ន្ទបូរី ។ លោកស្រីបានបន្តថា ក្រុមការងារបានចុះរៀបចំសម្អាតបរិស្ថាននិងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលបានបាត់បង់សម្ភារប្រើប្រាស់ និងផ្តល់ស្បៀងអាហារនៅព្រឹកថ្ងៃទី១៩ខែតុលានេះ ។ ដោយយោងប្រតិបត្តិការរបស់ក្រុមការងារជួយសង្គ្រោះគ្រោះមហន្តរាយ លោកស្រីបាន ស្រីមុំ អភិបាលខេត្តក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋជាម្ចាស់ម៉ូតូបានចតនៅច្រកទ្វារអន្តរជាតិនិងម៉ូតូបានអណ្តែតកួចហូរតាមទឹក សូមប្រញាប់មកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធបញ្ជាក់ជាម្ចាស់កម្មសិទ្ធិ ក្រុមការងាររដ្ឋបាលខេត្តនៅរង់ចាំពិនិត្យប្រគល់ជូនវិញចាប់ពីព្រឹកថ្ងៃទី១៩ខែតុលានេះ ។ សូមបញ្ជាក់ថា  ម៉ូតូដែលក្រុមការងារសង្គ្រោះស្រង់ រកឃើញនិងរក្សាទុកជូនមានចំនួន៣៤គ្រឿង។ប៉ុន្តែនៅបាត់ម៉ូតូមួយចំនួននិងម៉ូតូកង់បី ២គ្រឿង ដែលក្រុមការងារកំពុងស្វែងរកបន្តទៀត ។ចំណែករថយន្តដែលស្ទូចដឹកឡាន១គ្រឿងក៏នឹងប្រគល់ជូនវិញដែរ។ សូមបញ្ជាក់ដែរថា ជំនន់ផ្លេកបន្ទោរនោះ ក៏បង្កជន់លិចតំបន់ច្រកទ្វារព្រំដែនអន្តរជាតិផ្សារព្រំ ភូមិផ្សារព្រំឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ែលិន -បានប្រាកាត […]

ដោយ៖ កំចាយ កំពត÷ អភិបាលខេត្តកំពតបានបញ្ជាក់ថា តម្លៃពិតប្រាកដនៃតួនាទីដឹកនាំស្ថិតនៅលើការអនុវត្តជាក់ស្តែងសម្រាប់ជាគំរូដល់មន្ត្រីក្រោមឱវាទ។ ការក្រើនរម្លឹកបែបនេះបានរំលេចឡើងក្នុងពិធីប្រកាសមុខតំណែជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង-ស្រុក និងបណ្តាមន្ទីរអង្គភាពជុំវិញខេត្តនៅសាលសន្និសីទបូកគោកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា៖ រាល់ចំណាត់តាំងតួនាទីសម្រាប់មន្ត្រីរាជការដើម្បីទទួលភារ:ដឹកនាំមន្ទីរអង្គភាពគ្រាន់តែជាតំណែងនៅលើក្រដាសប៉ុណ្ណោះ។ គុណភាព និងតម្លៃពិតប្រាកដនៃតួនាទីថ្នាក់ដឹកនាំស្ថិតនៅលើសកម្មភាពជាក់ស្តែងដែលជាគំរូសម្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លូន។ លោកអភិបាលខេត្តបានបន្តថា នៅពេលអនុវត្តការងារពោរពេញដោយឆន្ទ:បរិសុទ្ធ ហើយទទួលជោគជ័យនោះគឺជាការតបស្នងសងគុណចំពោះប្រទេសជាតិស្របតាមការផ្តល់ទំនុកចិត្តពីថ្នាក់ដឹកនាំដែលបានប្រគល់ជូន។ អ្នកដឹកនាំត្រូវមានស្មារតីលះបង់ខ្ពស់ និងគិតគូរប្រយោជន៍រួមជាធំ ពុំមែនបានទទួលតួនាទីហើយមិនខ្វល់ ឬចាំតែយកមុខមាត់តាមរយ:លទ្ធផលការងាររបស់មន្ត្រីក្រោមឱវាទនោះទេ។ សតិអារម្មណ៍ពិសេសសាមគ្គីផ្ទៃក្នុងជាបញ្ហាសំខាន់សម្រាប់នយោបាយដឹកនាំដើម្បីជោគជ័យការងារ៕

ជាការពិតណាស់ សត្វត្មាតសមនឹងទទួលបាននូវការអបអរ ឬការប្រារព្ធពិធីខ្លះសម្រាប់ជាការតបស្នងទៅនឹងតួនាទីដ៏សំខាន់ដែលសត្វត្មាតបានកំពុងដើរតួក្នុងប្រព័ន្ធអេកូឡូស៊ី និងការពារសុខភាពរបស់មនុស្សយើង ព្រមទាំងបរិស្ថានទាំងមូល។ កាលពីថ្ងៃសុក្រ អង្គការ WWF-កម្ពុជា បានជួបជុំសមាជិកសហគមន៍ភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដើម្បីរៀបចំទិវាសត្វត្មាត ដែលមានរយៈពេលមួយព្រឹកក្នុងការផ្សព្វផ្សាយអប់រំអំពីប្រភេទសត្វស្លាបជិតផុតពូជទាំងនេះ។ នាឱកាលនេះផងដែរក៏មានអ្នកចូលរួមប្រហែលជា ១៥៥ នាក់បានចូលរួមក្នុងបទបង្ហាញអប់រំ ការដើរហែក្បួនរបស់សហគមន៍ និងរបាំអូបតេន (របាំសែនព្រេន និងសម្តែងរឿងអប់រំ បញ្ឈប់ការបំពុលសត្វ) ដែលបង្ហាញពីការកៀរគរការអភិរក្សសត្វត្មាត រួមជាមួយនឹងប្រពៃណីព្រះពុទ្ធសាសនា និងជនជាតិដើមភាគតិច។ ទិវាសត្វត្មាត គឺជាផ្នែកមួយនៃគម្រោង Scale-Up II របស់អង្គការ WWF-កម្ពុជា ដែលមានគោលបំណងអនុវត្តការអភិរក្សជីវៈចម្រុះ រួមជាមួយនឹងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ជីវភាពរស់នៅ។ សូមពិនិត្យមើលគេហទំព័ររបស់យើង ដើម្បីទទួលព័ត៌មានអំពីគម្រោង Scale-Up II ៕ប្រភព៖ អង្គការ WWF-កម្ពុជា  

ដោយ៖ កំចាយ កំពត÷ ឆ្នាំនេះរដ្ឋបាលខេត្តកំពតសហការជាមួយក្រសួងទេសចរណ៍នឹងរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នាពាក់កណ្តាលខែធ្នូខាងមុខ។ ដូច្នេះ រដ្ឋបាលខេត្តកំពតសម្រេចលើកពិធីបុណ្យអុំទូកបញ្ចូលទៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រតែម្តង។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ពីពេលនេះដល់ដំណាច់ឆ្នាំ២០២៤ ខេត្តកំពតមានភាពមមាញឹកក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣។ ដូច្នេះ រដ្ឋបាលខេត្តបានសម្រចលើកពិធីអុំទូកទៅធ្វើក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រដើម្បីឱ្យកាន់តែទាក់ទាញ និងមានសកម្មភាពកម្សាន្តរឹតតែសម្បូរបែប។ លោកអភិបាលខេត្តបានបញ្ជាក់ថា ទាំងនេះគឺក្នុងបំណងបានផ្សព្វផ្សាយវប្បធម៌ ប្រពៃណីប្រណាំងទូក-ងរបស់ដូនតាកុំឲ្យបាត់បង់។ ដូច្នេះ គ្រប់មន្ត្រី ថ្នាក់ដឹកនាំ មន្ទីរអង្គភាពដែលធ្លាប់មានទូកចូលរួមប្រណាំងសូមប្រាប់ដល់បងប្អូនក្រុមកីឡាករឲ្យត្រៀមខ្លួនដើម្បីប្រណាំងសម្រាប់ពិធីបុណ្យសមុទ្រនាពាក់កណ្តាលខែធ្នូខាងមុខ។ លោក ម៉ៅ ធនិន បានណែនាំថា តាមបណ្តាក្រុងស្រុក មន្ទីរអង្គភាពត្រូវរៀបចំសោភ័ណភាព អនាម័យបរិស្ថាន ពិសេសការទុកដាក់ និងគ្រប់គ្រងសំរាមនៅតាមទីប្រជុំ និងសួនសាធារណៈឲ្យកាន់តែល្អប្រសើរ ស្របពេលដែលរដ្ឋបាលខេត្តកំពុងពង្រីកផ្លូវឆ្ពោះទៅឆ្នេរកោះស្មៅ ហើយគ្រោងរៀបចំសួនទឹកសាធារណៈនៅទីតាំងខាងកើតសាលាខេត្តផងនោះ។ រដ្ឋបាលខេត្តមានគម្រោងច្រើន ប៉ុន្តែត្រូវធ្វើជាជំហានៗ ពោលគឺម្តងមួយគម្រោងៗដើម្បីខេត្តកំពតបានក្លាយជាគោលដៅទេសចរណ៍ទី១ក្នុងចំណោមខេត្តជាប់តំបន់ឆ្នេរសមុទ្រនាពេលអនាគត៕

ដោយ : បន្ទាយ សៀមរាប៖ នៅសាលប្រជុំ (Video Conferrence) នាព្រឹកថ្ងៃទី១៤ ខែតុលា​ ឆ្នំា២០២៤ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ប្រជុំបូកសរុបលទ្ធផលការងារផែនប្រឡងប្រណាំងទី២ ឆ្នាំ២០២៤ លើក​ទិសដៅ​អនុវត្តកាងារ ឆ្នាំ២០២៥​ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរ​ធន​ មេបញ្ជាការរងនិងជានាយសេនាធិការ​ កងរាជអាវុធហត្ថ​លើផ្ទៃប្រទេសតាមប្រព័ន្ធ (Vidieo Conferrence​)។​ ដឹកនាំដោយ​ចូលរួមលោកវរសេនីយ៍ឯក  ស៊ិន លី មេបញ្ជាការ​រង ទទួល​ការងារ​ជំនាញ​កសាងកម្លាំង មាន​សមាសភាព​ចូលរួម លោកមេបញ្ជាការ​រង លោកប្រធានមន្ទីកសាងកម្លាំង លោកប្រធានមន្ទីរទំនាក់ទំនងកិច្ចសាធារណៈ​ នាយការិយាល័យពាក់ព័ន្ធ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង​១៣៕

ដោយ : បន្ទាយ កំពង់ធំ : ពិធីបុណ្យប្រណាំងទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ស្តង់ពិព័រណ៍ទូទៅភូមិ១ផលិតផល១ នៅខេត្តកំពង់ធំនឹងធ្វើឡើងនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅដងស្ទឹងសែន នាក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីប្រណាំងទូក ខេត្តកំពង់ធំនោះនៅសាលាខេត្តកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។ លោកបានថ្លែងថា : សូមគោរពអញ្ជើញពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ អញ្ជើញចូលរួមកម្សាន្តឱ្យបានច្រើនកុះករ នៅក្នុងពិធីបុណ្យប្រណាំងទូកនិងបុណ្យ ព្រឹត្តិការណ៍ពាក់ព័ន្ធដូចខាងលើ ។ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ធំមានទូកផ្កាចារចំនួន ១៤ទូក ទូកខ្នាតអន្តរជាតិ ៤០ទូក និងទូក ងចំនួន ៤០ទូក។ ក្រៅពីនេះក៏មានការបាញ់កាំជ្រួច ការប្រគំតន្រ្តី ការដាក់តាំងលក់ផលិតផល និងម្ហូបអាហារ ជាច្រើនប្រភេទផងដែរ ៕

ភ្នំពេញ៖ អនុផលព្រៃឈើ គឺជាធនធានដ៏អស្ចារ្យដែលប្រមូលពីក្នុងព្រៃដោយមិនចាំបាច់កាប់ដើមឈើ។ ធនធានទាំងអស់នេះផ្តល់ឱ្យយើងនូវវត្ថុសំខាន់ៗជាច្រើនដូចជាអាហារ ឱសថ និងសម្ភារប្រកបដោយនិរន្តរភាព។ នៅពេលដែលការប្រើប្រាស់ធនធានធម្មជាតិដោយមានការទទួលខុសត្រូវ នោះយើងនឹងទទួលបានវិញនូវអនុផលព្រៃឈើដែលផ្តល់នូវការចិញ្ចឹមជីវិតដ៏យូរអង្វែង ខណៈពេលដែលយើងនឹងរក្សាព្រៃឈើរបស់យើងឱ្យរីកចម្រើនផងដែរ! អនុផលព្រៃឈើដ៏ពេញនិយមមួយក្នុងចំណោមអនុផលព្រៃឈើផ្សេងៗទៀតនោះ គឺផ្តៅ ដែលអាចដុះលូតលាស់លឿន ហើយអាចដកហូតយកមកច្នៃធ្វើជាគ្រឿងសង្ហារិមបានយ៉ាងស្រស់ស្អាត។ ចូលរួមការពារធនធានធម្មជាតិរបស់យើងទាំងអស់គ្នា តាមរយៈការគាំទ្រគំនិតផ្តួចផ្តើមអនុផលព្រៃឈើ គឺជាសកម្មភាពដែលអ្នកអាចជួយការពារព្រៃឈើរបស់យើង និងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយនិរន្តរភាព៕ អត្ថបទ៖ អង្គការ WWF-កម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីការប្រមូលទិន្នន័យជាច្រើនខែនៅក្នុងដែនជម្រកសត្វព្រៃសំបូរ អង្គការ WWF-កម្ពុជា មានសេចក្តីរីករាយដែលបានឃើញចំនួនសត្វត្រយងចង្កំក-ស របស់យើងកើនឡើង! សត្វត្រយងចង្កំកស កំពុងរងគ្រោះជិតផុតពូជ ហើយប្រទេសកម្ពុជាក៏ជាទីជម្រកដ៏មានសារៈសំខាន់សម្រាប់សត្វស្លាបទាំងនេះផងដែរ។ មូលហេតុដែលនាំឱ្យប្រភេទសត្វអំបូរនេះងាយរងគ្រោះដោយសារតែការកាប់ទន្រ្ទានព្រៃឈើ ការបាត់បង់តំបន់ដីសើម ការបរបាញ់ និងសកម្មភាពរបស់មនុស្ស។ តាមរយៈកិច្ចខិតខំប្រែងក្នុងកិច្ចការអភិរក្សរបស់យើង ជំរឿនសត្វត្រយងចង្កំក-ស ក្នុងឆ្នាំ ២០២៤ បានកត់ត្រាឃើញថា យ៉ាងហោចណាស់មានចំនួន ៣១១ ក្បាលនៅទូទាំងដែនជម្រកសត្វព្រៃដែលជាការកើនឡើង ២៣%  ពីចំនួននៅឆ្នាំ ២០២១។ ជាមួយគ្នានេះដែរ យើងក៏បានរកឃើញទីតាំងសំបុកសរុបទាំងអស់ចំនួន៤៩ ដែលមានកើនឡើងជាង៧៩%៕ អត្ថបទ៖ អង្គការ WWF-កម្ពុជា

ដោយ : បន្ទាយ ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ចុះពិនិត្យផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មណ្ឌលកំណែវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ។ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញចុះពិនិត្យការចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មណ្ឌលកំណែវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ(មុខវិជ្ជាប្រវត្តិវិទ្យា) ដោយក្នុងនោះមានលោក អ៊ឹម កុច គណៈមេប្រយោគទូទាំងប្រទេស មណ្ឌលកំណែវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ   លោកជំទាវ បណ្ឌិត ឃួន វិច្ឆិកា ប្រធានមណ្ឌលកំណែនិងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ។ នៅតាមមណ្ឌលកំណែកំពុងមានភាពមមាញឹកក្នុងការរាប់ពិនិត្យ ផ្ទៀងផ្ទាត់ចុះអក្សរសម្ងាត់និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនដើម្បីត្រៀមរៀបចំដំណើរការកំណែនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហៅបាក់ឌុបសម័យប្រឡង  ០៨ តុលា ២០២៤ ក្រោមការពិនិត្យតាមដានចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ៕