ដោយ : បន្ទាយ បន្ទាយមានជ័យ :វត្តបាលីលេយ្យស្ថិតនៅកណ្តាលក្រុងប៉ោយប៉ែតនាផ្លូវជាតិលេខ៥ ភូមិក្បាលស្ពាន២សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលនរណាៗក៏បានស្គាល់ជាយូរមកហើយរហូតបច្ចុប្បន្ននោះ ហាក់ដូចជាទទួលបានការធានាថា ទីតាំងវត្តនេះនឹងមិនត្រូវដោះដូរ ផ្លាស់ប្តូរទៅទីណាឡើយពោលគឺខុសពីកាលជាង១០ឆ្នាំមកនេះ ដែលដែលក្តីបារម្ភបានដក់ជាប់ ។ ហើយពុទ្ធបរិស័ទ សប្បុរសជនជាតិ និងបរទេសមានជំនឿទៅធ្វើបុណ្យនិងមានសទ្ធាកសាង អភិវឌ្ឍន៍ជាបន្តបន្ទាប់ឡើងវិញ។ នេះក៏ដោយសារកត្តាគុណសម្បត្តិ នៃសាមគ្គីភាព ឯកភាព ស្រុះស្រួលគ្នារបស់ព្រះសង្ឃ គណ:កម្មការ អាចារ្យដូចពាក្យស្លោកថា “គណ:កម្មការ អាចារ្យស្មោះត្រង់ ព្រះសង្ឃបរិសុទ្ធ”ផងដែរ។ បានដឹងដូច្នេះតាមរយ:ការផ្តល់ព័ត៌មាន ការស្រាវជ្រាវមួយចំនួននាពេលកន្លងមកនេះ។ និងបន្ថែមកាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២៤ ខណ:មានអង្គបុណ្យកឋិនទានសាមគ្គីធំមួយដង្ហែចូលវត្តបាលីលេយ្យនេះ។ ក្នុងកម្មវិធីបុណ្យនោះមានការនិមន្ត -អញ្ជើញចូលរួមផងដែរពីព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាមេគណខេត្តគណៈមហានិកាយ លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចសាសនាខេត្ត លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងមន្ត្រីរាជការ កងកម្លាំង សមត្ថកិច្ច ប្រជាពុទ្ធបរិស័្ធ សប្បុរសជនជាតិនិងបរទេសជាច្រើន ។ អង្គកឋិនទានវត្តនេះប្រមូលបានបច្ច័យ : ជាង៣៣,៤លានរៀល ,២៣៩.០១០បាត(ថៃ)និង ៩០០ដុល្លា(សរអា ) ។ នេះបើតាមព្រះតេជគុណជា សំបូរ ព្រះគ្រូចៅអធិការវត្តបាលីលេយ្យប្រាប់អង្គពិធីនិងសារព័ត៌មាន […]
ដោយ៖ គង់ហេង កំពង់ចាម៖ ផ្លូវប្រវែងសរុប ១៣,៨០ គីឡូម៉ែត្រផ្លូវចាប់ពីក្បែរសាលាឃុំទ្រាន ឆ្ពោះទៅរង្វង់ឃុំស្រក ស្រុកកំពង់សៀម បាន និងកំពុងដំណើរការស្ថាបនា ក្រោមឥណទានធនាគារពិភពលោក និងសាងសង់ដោយក្រុមហ៊ុន អឹម ធី អេ ខនស្រ្តាក់សិនខូអិលធីឌី ( M.TA Construction Co.Ltd)។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមន្រ្តីជំនាញដែលអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវកៅស៊ូថ្មី និងផ្លូវបេតុងចាប់ពីឃុំទ្រាន ទៅដល់ឃុំស្រក ស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី ២៧ តុលានេះ។ ប្រភពព័ត៌មាននោះបានបញ្ជាក់ថា៖ ផ្លូវចាប់ពីឃុំទ្រាន ទៅដល់ រង្វង់មូល នៃឃុំស្រក ស្រុកកំពង់សៀម ដែលមានប្រវែងសរុប ១៣,៨០ គីឡូម៉ែត្រ ដែលមានទទឹងផ្លូវ ៦ ម៉ែត្រ ដោយក្រាលកៅស៊ូ ពីរជាន់ និងចិញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ក្រាលកៅស៊ូ ១ជាន់។ ចាប់ពី PK2+900 to 5+000 […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ ដល់ ភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាពរបស់ក្រសួងមហាផ្ទៃ ឆ្នាំ ២០២៤. ២០២៨ នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤ ។ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានផ្តល់នូវអនុសាសន៍មួយចំនួនដល់អភិបាលរងខេត្ត ស្នងការ មេបញ្ជាការ អភិបាលស្រុក ក្រុង មេឃុំ ចៅសង្កាត់ត្រូវធ្វើការពិនិត្យពិចារណាយកទៅអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព ។ បន្តពង្រឹងនិងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នការទទួលខុស ត្រូវនិងយកប្រយោជន៍ជាតិជាធំដោយមានកិច្ចសហការល្អ ប្រទាក់ក្រឡាជាមួយអាជ្ញាធរដែនដីស្ថាប័នជំនាញពាក់ព័ន្ធក្នុងការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។ លោកបានបញ្ជាក់ទៀតថា ស្រុក ក្រុង មេឃុំចៅសង្កាត់ ត្រូវខិតខំលើកកម្ពស់ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនៅទូទាំងខេត្ត ដោយជំរុញការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព តាមរយៈ ការចលនា មន្រ្តីរាជការគ្រប់ៗរូប ផ្នែកឯកជន អង្គការ សង្គមស៊ីវិល និងសាធារណជនឲ្យចូលរួមអនុវត្ត ។ លោក ផាន់ ចាន់ធុល […]
ដោយ៖ កំចាយ កំពត÷ អភិបាលខេត្តបានបញ្ជាដល់អាជ្ញាធរក្រុងកំពតចុះណែនាំអាជីវករនៅមុខមន្ទីរពេទ្យបង្អែក និងតាមបណ្តោយប្របឆ្នេរព្រែកត្រើយខាងកើតផ្លាស់ប្តូរទីតាំងលក់ដូរដើម្បីឲ្យក្រុមការងារចាប់ផ្តើមរៀបចំសោភ័ណភាពត្រៀមប្រារព្ធពិធីបុណ្យសមុទ្រ។ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោកអភិបាលខេត្តកំពតបានជូនដំណើរថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសមកពីក្រសួងទេសចរណ៍ចុះពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១។ ក្រុមប្រតិភូបានពិចារណាលើទីតាំងចាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយរហូតដល់សួនច្បាររូបសំណាកព្រះបាទអង្គឌួងដែលអាចជ្រើសយកចំណុចគោលណាមួយសម្រាប់រៀបចំពិធី។ ប៉ុន្តែ ក្នុងចន្លោះនៃរយ:ចម្ងាយនេះ និងនៅចំណុចមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្តហាក់គ្មានសណ្តាប់ធ្នាប់ព្រោះតែការលក់ដូរផ្លែឈើ ម្ហូបអាហារ ក៏ដូចជាបរិក្ខារផ្សេងៗរៀងរាល់ថ្ងៃ។ ជាមួយទិដ្ឋភាពបែបអវិជ្ជមាននេះ លោក ម៉ៅ ធនិន បានដាក់បទបញ្ជាថា អាជ្ញាធរក្រុងកំពតត្រូវចុះណែនាំអាជីវករឲ្យផ្លាស់ប្តូរទីតាំងលក់ដូរដើម្បីក្រុមការងារចាប់ផ្តើមរៀបចំសោភ័ណភាព ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាឆាប់បានសម្រេចរួចរាល់។ ឱកាសនៃពិធីបុណ្យសមុទ្រកាន់តែខិតជិតចូលមកដល់ហើយ។ ដូច្នេះ គ្រប់ផ្នែកពាក់ព័ន្ធមិនត្រូវព្រងើយកន្តើយ ឬអូសបន្លាយពេលវេលាទៀតឡើយ។ សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ក្នុងខេត្តកំពតនឹងប្រារព្ធនៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ ”។ កម្មវិធីបើកជាផ្លូវការនឹងប្រព្រឹត្តឡើងនាថ្ងៃទី១៤ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕
ដោយ : បន្ទាយ កំពង់ធំ : កម្មវិធីអបអរទិវាស្បៀងអាហារពិភពលោក និងយុទ្ធនាការយកធម្មជាតិ បានរៀបចំឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤ នៅសួនច្បារកុមារស្ទឹងសែន ខេត្តកំពង់ធំ។ កម្មវិធីនេះមានការចូលរួមពីលោក យឹម ប៊ុនថេង នាយកប្រតិបត្តិអង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ (កូហ្វាព) និងអ្នកចូលរួមចំនួន ១៧៥ នាក់ ដែលមកពីសហគមន៍ផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន។ លោកយឹម ប៊ុនថេង បានថ្លែងថា : ទិវាស្បៀងអាហារពិភពលោកដែលប្រារព្ធឡើងនៅថ្ងៃទី១៦ ខែតុលា រាល់ឆ្នាំគឺដើម្បីរំលឹកការបង្កើតអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) នៅឆ្នាំ១៩៤៥។ កម្មវិធីនេះមានគោលដៅជំរុញសន្តិសុខស្បៀង និងការដោះស្រាយបញ្ហាអត់ឃ្លាននៅទូទាំងពិភពលោក។ លោកញឹក បានខេង អភិបាលរងខេត្តកំពង់ធំបានកត់សម្គាល់ថា : កម្មវិធីនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងអំពីចំណីអាហារដែលមានគុណភាព សុវត្ថិភាព និងមានអាហារូបត្ថម្ភសម្រាប់សុខភាពល្អ។ ជំរុញឲ្យមានកសិផលសុវត្ថិភាពផលិតដោយកសិករខ្នាតតូចក្នុងតំបន់។ លោកបានបានលើកឡើងថា ទិវានេះអនុម័តប្រធានបទថ្មីៗជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីផ្នែកដែលត្រូវការយកចិត្តទុកដាក់បំផុត។ ក្នុងឆ្នាំ ២០២៤ នេះ FAO បានប្តេជ្ញាចែករំលែកសារថា “សិទ្ធិទទួលបានអាហារ ដើម្បីអនាគតល្អប្រសើរ” ដែលលើកទឹកចិត្តឲ្យមនុស្សគ្រប់រូបមានសិទ្ធិទទួលបានអាហារបរិភោគគ្រប់គ្រាន់សម្រាប់សុខភាពល្អ។ គួរបញ្ជាក់ផងដែរថា […]
ដោយ :បន្ទាយ បន្ទាយមានជ័យ ៖ ពិធីអបអរសាទរខួបលើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ក្រោមប្រធានបទ «មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល» ដែលមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនិងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យបានធ្វើឡើងនៅបរិវេណសាលាឃុំសិង្ហ ស្រុកអូរជ្រៅ ដោយមានការចូលរួមពីអភិបាលរងស្រុកអូរជ្រៅ មន្ទីរជុំវិញខេត្ត និងជនវ័យចាស់ប្រមាណជា២០០នាក់។ ជាមួយគ្នានោះ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានលើកឡើងថា :មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង សរុបចំនួន ៧៤.១៨៣ នាក់/ ស្រី៤១.៩៥៣នាក់ ក្នុងនោះមនុស្សចាស់ចំនួន ១៨.៨៩៧នាក់/ ស្រី ១០.២១២នាក់ បានទទួលប្រាក់ឧត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធីកញ្ចប់គ្រួសារ។ លោកបន្តថា៖សមាគមមនុស្សចាស់មានចំនួន ៦៧ឃុំ/សង្កាត់ ដំណើរការបាន ៤១ឃុំ សង្កាត់ មានចំនួន ៤៤ សមាគម (ដំណើរការល្អ ២១,ដំណើរការមធ្យម ១៥, ដំណើរការខ្សោយ ៨) សមាជិកសរុប ចំនួន ១៥.៤៤៨នាក់ ស្រី៩.៦២០នាក់ ថវិកាសរុប ២៥៤.២៧៣.៧០០រៀល។ ឯក្នុងស្រុកអូរជ្រៅមានចំនួន […]
ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបង្ហាញពីផែនការស្ថាបនាច្រាំងទន្លេមេគង្គឡើងវិញក្រោយពីបានបាក់ស្រុតអស់ចម្ងាយជាង ១១ គីឡូម៉ែត្រដោយសារទឹកជំនន់ទន្លេនេះ ខណៈខាងក្រសួងធនធានទឹក និងឧតុនិយមបាន កំពុងដឹងជញ្ជួនគ្រឿងចក្រចូលការដ្ឋានវត្តមាន់ដប់ ស្រុកស្រីសន្ធរ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ ច្រាំងទន្លេនៅវត្តមាន់ដប់ ស្រុកស្រីសន្ធរ គឺធ្វើឱ្យមាំហើយយកបទពិសោធនៅស្រុកស្រីសន្ធរនេះ ទៅសង់ច្រាំងទន្លេបន្តបន្ទាប់ទៀត…នៅពាមកោះស្នា ស្រុកស្ទឹងត្រង់ ក្រោយផ្ទះរបស់សម្តេចតេជោ។ ឯកឧត្តមបានបន្ថែមថា៖ បន្ទាប់ពីការដ្ឋានច្រាំងទន្លេក្រោយផ្ទះសម្តេចតេជោហើយ ចូលមកការដ្ឋានច្រាំងទន្លេភូមិបឹងកាចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ហើយ ចប់នៅទីនោះ យើងមកបើកការដ្ឋានច្រាំងទន្លេនៅផ្សារជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន និងចុងក្រោយ មកបើកការដ្ឋាននៅព្រែកកុយ ចំណុចផ្ទះបញ្ជាការម្នាក់ដែលរលំបាក់ចូលព្រែកកន្លងមកនោះ។ ឯកឧត្តមបានបន្តថា៖ នេះផែនការស្ថាបនាច្រាំងទន្លេមេគង្គ និងព្រែកនៅខេត្តកំពង់ចាម។ ជាពិសេសកន្លែងដែលមានការបាក់ស្រុតទ្រង់ទ្រាយតូច យើងដាក់ជាពីរក្រុម គឺសាងសង់ឱ្យមាំ មានលក្ខណៈស្តង់ដារ ធានាជាប់បានយូរអង្វែង។ នេះគឺជាដំណាក់កាលនៃការស្តារគ្រោះមហន្តរាយ ដោយត្រូវការពេលវេលា និងការងារច្រើន ដើម្បីការធានា និងការបង្ការ ព្រមទាំងការបង្កើតនូវជំនឿរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរ។ ការបង្ហាញការស្ថាបនាច្រាំងទន្លេ ដែលបានរងការបំផ្លាញដោយសារទឹកជំនន់ទន្លេមេគង្គឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចាត់តំណាងគឺឱ្យលោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី គង់ ប៉េងលី ស្នងការរង និងសហការី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករទូក ង “ព្រះខ័នសឹកមហាជាមានជ័យបារមីបរិស័ទសាមគ្គី” ដែលជាទូករបស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យត្រៀមចូលរួមប្រណាំងនៅដងស្ទឹងសិរីសោភ័ណនាបរិវេណសាកលវិទ្យាល័យជាតិមានជ័យ ស្ថិតនៅភូមិបាណយសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ក៏បានធ្វើការពាំនាំការផ្ដាំផ្ញើពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យដល់កីឡាករជាចំណុះទូកង ទាំងអស់ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីដណ្តើមយកជយលាភីជូនដល់អង្គភាព ។ ជាពិសេសមុនពេលប្រណាំងទូក កីឡាករត្រូវថែរក្សាសុខភាពឱ្យបានល្អតាមរយៈការហូបស្អាត ផឹកស្អាត ប្រកបដោយអនាម័យ ចៀសវាងនូវការបរិភោគនូវអាហារដែលប៉ះពាល់ដល់សុខភាព ជាពិសេសការពិសាគ្រឿងស្រវឹងជាដើម។ សូមបញ្ជាក់ថា […]
ដោយ : បន្ទាយ បន្ទាយមានជ័យ: នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែតុលានិងលើកទិសដៅបន្តសម្រាប់អនុវត្តខែវិច្ឆិកា ឆ្នាំ២០២៤ និងក៏ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងការតាំងពិព័រណ៍ភូមិមួយផលិតផលមួយដល់កងកម្លាំងនគរបាលទូទាំងខេត្ត។ កិច្ចប្រជុំនេះ ផ្តោតលើរបៀបវរ:ចំនួន៥ រួមមាន: ១-ប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែតុលា និងលើកទិសដៅបន្តសម្រាប់អនុវត្តខែវិច្ឆិកា ឆ្នាំ២០២៤ ២-ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ ៣-ផ្សព្វផ្សាយផែនការស្តីពីការពង្រឹងវិធានការ រក្សាសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម ៤-ផ្សព្វផ្សាយផែនការសកម្មភាពរយៈពេល៥ឆ្នាំ ៥-សេចក្តីណែនាំផ្សេងៗ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី គ្រប់ផែនជំនាញ និងអង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តទាំងអស់ រហូតបានលទ្ធផលគួរជាទីមោទនៈ និងបានជំរុញដល់គ្រប់ផែនជំនាញ និងផ្នែកពាក់ព័ន្ធទាំងអស់ត្រូវប្រឹងប្រែងបន្តទៀត រិះរកគ្រប់មធ្យោបាយ ដើម្បីឲ្យអង្គភាពរបស់យើងកាន់តែមានវឌ្ឍនភាពរីកចម្រើនបន្ថែមទៀត។ ទន្ទឹមគ្នានោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ចេញផែនការ និងជំរុញដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះទាំងអស់ត្រូវ៖ -ពង្រឹងការការពារសន្តិសុខ […]
ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានសំណូមពរសុំឱ្យក្រសួងអភិវឌ្ឍន៍ជនបទ មេត្តាជួយស្ថាបនាសាងសង់ផ្លូវភូមិអូររុន ទៅ ភូមិឈើទើរ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ជាប្រភេទផ្លូវបេតុងពន្លិចទឹក ពោល គឺសូមយកស្តង់ដារប្រភេទផ្លូវបេតុង នៅស្រុកកោះសូទិន។ សំណូមពររបស់ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានសំណូមពរយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពីការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ឆ្នាំ២០២៤-២០២៨ និងប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយ«ភូមិឃុំសង្កាត់មានសុវត្ថិភាព» នៅក្នុងសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៤ តុលានេះ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ ផ្លូវរងការខូចខាតរបស់អភិវឌ្ឍន៍ជនបទអស់ចម្ងាយ ៣៧ គីឡូម៉ែត្រ គឺខូចខាតទាំងស្រុង។ សូមឱ្យជួយដោះស្រាយបន្ទាន់ នៅស្រុកស្ទឹងត្រង់ពីចាប់ពីភូមិអូររុន ទៅភូមិឈើទើរ ឃុំខ្ពបតាងួន ដោយសារទឹកជំនន់ទន្លេមេគង្គទើបបានស្រកចុះនៅពេលថ្មីនេះ ។ ឯកឧត្តមបានបន្ថែមថា៖ សូមក្រសួងអភិវឌ្ឍន៍ជនបទមេត្តាជួយស្ថាបនាយកស្តង់ដារ ជាផ្លូវបេតុង នៅស្រុកកោះសូទិន គឺជាប្រភេទផ្លូវបេតុងពន្លិចទឹកបង្កើតជាទំនប់បង្ហៀរតែម្តង។ បើសិនធ្វើផ្លូផ្លូវក្រាលកៅស៊ូទៀត ទឹកភ្លៀងហូររបើកខូចខាតអស់ទៀតហើយ។អ៊ីចឹងជ្រុលធ្វើហើយ គឺធ្វើផ្លូវបេតុងពន្លិចទឹក បែបទំនប់បង្ហៀរ ប្រើប្រាស់យូរអង្វែងតែម្តង សូមធ្វើតាមស្ថានភាពភូមិសាស្រ្តទីនោះ។ ឯកឧត្តមបានបន្តថា៖ ដូច្នេះសុំឱ្យក្រសួងប្រើប្រាស់ថវិកាបន្ទាន់ របស់គ្រោះមហន្តរាយ គឺសាងសង់ផ្លូវបេតុងជារូបភាពទំនប់បង្ហៀរទើបធានាបាន ចំពោះផ្លូវពីខាងភូមិអូររុនទៅកាន់ភូមិឈើទើរ ។នេះជាដំណាក់កាលស្តារ៕
ដោយ : បន្ទាយ សៀមរាប៖ ដោយបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលស្វាគមន៍ការអញ្ជើញមកនៃគណៈប្រតិភូប៉ូលិសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa) អនុប្រធាននយោបាយកងកម្លាំងប៉ូលិសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន ។ ប្រតិភូអញ្ជើញមកជួបសម្តែងការគួរសមនិងទស្សនកិច្ចឈ្វេងយល់នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងពេលដែលលោកឧត្តមសេនីយ៍ឯក អញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប។ បន្ទាប់ពីពិភាក្សាការងាររួច ភាគីទាំងពីរបានធ្វើការជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នា និងអញ្ជើញពិសាអាហាររួមគ្នា ប្រកបដោយភាពរីករាយស្និទ្ធស្នាល ហើយកាន់តែពិសេសទៀតនោះ ក្រុមការងារអាវុធហត្ថខេត្តសៀមរាប បានជូនគណៈប្រតិភូដើរទស្សនាប្រាង្គប្រាសាទបុរាណដ៏អច្ឆរិយៈនិងស្ញប់ស្ញែងបំផុតដែលជាកេរដំណែលអតីតមហាវីរក្សត្រ ក្សត្រ ក្សត្រី និងបុព្វបុរសខ្មែរ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ស្រុក ឃុំ មន្ទីរ ការិយាល័យជំនាញអប់រំ យុវជននិងកីឡា និងអង្គការហ្គូដណេបឺស-កម្ពុជាដែលជាដៃគូអភិវឌ្ឍន៍កាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ បានជំរុញលើកទឹកចិត្តការបណ្តុះបណ្តាលធនធានមនុស្សតាំងពីកុមារ យុវជនចេញពីមូលដ្ឋានជនបទនិងទីប្រជុំមកតែម្តង។ ការលើកឡើងដូច្នេះ នៅពេលអញ្ជើញជាអធិបតីនិងចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមជ្ឈមណ្ឌលសិក្សា១ខ្នងស្មើនឹង៣បន្ទប់ បំពាក់កុំព្យូទ័រ និងបរិធាននៃអនុវិទ្យាល័យសំរោងមានជ័យនៅឃុំសំរោងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។ លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅមានប្រសាសន៍ថា: ក្នុងនាមអាជ្ញាធរ សមត្ថកិច្ចជំនាញ គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនកូរ៉េនិងថ្នាក់ដឹកនាំ បុគ្គលិកអង្គការហ្គូដណេបឺស-កម្ពុជា(Good Neigbours, Cambodia ) ដែលជាដៃគូអភិវឌ្ឍន៍មកពីប្រទេសកូរ៉េខាងត្បូងដែលបានជួយកសាងអគារសិក្សា១ខ្នងស្មើនឹង៣បន្ទប់ បំពាក់កុំព្យូទ័រ និងបរិធាននៃសាលាអនុវិទ្យាល័យសំរោងមានជ័យ ហើយត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ។ សម្ភារ បរិក្ខាររួមមាន៖ តុ.កៅអីគ្រូ តុ កៅអីសិស្ស កំព្យូទ័រលើតុ ម៉ាស៊ីនបោះពុម្ពឯកសារ ទូរទស្សន៍ ធុងបាស់ ម៉ាស៊ីនបញ្ចាំងស្លាយ LCD សៀវភៅអាននិងឯកសារសម្រាប់សិស្សអានក្នុងបណ្ណាល័យនិងសង្ហារិមជាច្រើនទៀត គឺចំណាយអស់ថវិកាចំនួនសរុប ១១៥.៧៥០ដុល្លាសហរដ្ឋអាមេរិក។ អគារមជ្ឈមណ្ឌលធនធានសិក្សានេះមានទទឹង៩ម៉ែត្រ និងបណ្តោយ២៣ម៉ែត្រ សង់អំពីថ្ម ប្រក់ក្បឿង […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ត្រី អ៊ុយ សុធារ័ត្ន នាយប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកអូរជ្រៅ នៃវរសេនាតូចការពារព្រំដែនគោកលេខ៨៩១ បានដឹកនាំកម្លាំងក្រោមឱវាទចូលរួមសហការជាមួយក្រុមការងារវាស់វែងព្រំដែន កម្ពុជា-ថៃ នៅភូមិសាស្ត្រព្រំដែននាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យប្រទេសកម្ពុជាទល់មុខស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ ប្រទេសថៃ ។ នេះបើតាមមន្ត្រីខាងលើបានអោយដឹងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ។ ក្នុងនោះលោកវរសេនីយ៍ទោ ជា សុវណ្ណ មេបញ្ជាការងនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ លោកវរសេនីយ៍ត្រី អ៊ុយ សុធារ័ត្ន នាយប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកអូរជ្រៅ នៃវរសេនាតូចលេខ៨៩១ និងលោកអនុសេនីយ៍ឯក ដួង សំអូន នាយផ្នែកសេនាធិការ ព្រមទាំងកម្លាំងក្នុងប៉ុស្ដិ៍បានចូលរួមសហការ គឺជាមួយក្រុមការងារវាស់វែងព្រំដែន កម្ពុជា-ថៃ ដែលដឹកនាំលោក ព្រំសឿន វឌ្ឍនៈ ប្រធានក្រុមការងារចម្រុះវាស់វែងព្រំដែនកម្ពុជា-ថៃ នៃលេខាលេខាធិការដ្ឋានការងារព្រំដែនដែលសហការជាមួយកងកម្លាំង មន្ត្រីជំនាញភាគីថៃ ព្រមទាំងមានការចូលរួមរបស់កងកម្លាំងពាក់ព័ន្ធចុះត្រួតពិនិត្យវាស់វែងយកទិន្នន័យច្រាំងអូរព្រំដែននិងនីវ៉ូទឹកដើម្បីកសាងបង្គោលព្រំដែនលេខ50(WGS84)តាមស្តង់ដារបច្ចេកទេស ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ កាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំ (ខ) សាលាខេត្តមានកិច្ចប្រជុំរវាងគណៈកម្មការទី៧ ឬគណ:កម្មការអប់រំ យុវជននិងកីឡា ធម្មការ វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាដឹកនាំដោយលោកប៉ា សុជាតិវង្ស និងរដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងលោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត ប្រធានមន្ទីរជំនាញទាំងបួនបានចូលរួម។ កិច្ចប្រជុំមានបំណងដើម្បីឈ្វេងយល់ពីសភាពការណ៍ របាយការណ៍វឌ្ឍនភាពការងារជំនាញខាងលើរបស់ខេត្ត បញ្ហាប្រឈមនិងទិសដៅការងារពាក់ព័ន្ធ ។ លោក លី សុវណ្ណារិទ្ធ បានលើកឡើងសង្ខេបពីសមិទ្ធផល សកម្មភាពការងារនិងបញ្ហាប្រឈមនៃវិស័យធំៗទាំង៤ក្នុងខេត្ត ព្រមទាំងទិសដៅបន្តនៃការងារពាក់ព័ន្ធវិស័យទាំង៤ ដូចខាងលើ ។ លោកប៉ា សុជាតិវង្ស ប្រធាននិងលោកស្រីខេង សំវ៉ាន់ដា អនុប្រធានគណៈកម្មការទី៧នៃរដ្ឋសភាបានថ្លែងការកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីនៃរដ្ឋបាលខេត្ត ក៏ដូចមន្ទីរជំនាញទាំង៤ ព្រមទាំងអ្នកពាក់ព័ន្ធ ផ្នែកឯកជននិងអង្គការដៃគូអភិវឌ្ឍន៍ដែលចូលរួមធ្វើអោយរីកចម្រើននៃវិស័យជំនាញហើយបានផ្តល់អនុសាសន៍ និងការណែនាំគន្លឺះបន្ថែមដើម្បីអោយទ្រោលបាននិងសម្រេចបានលទ្ធផលនិងសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលនយោបាយនិងផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ មន្ត្រីថ្នាក់ដឹកនាំជំនាញនិងអាជ្ញាធរដែនដីកាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០២៤ បានឡើងទៅពិនិត្យ វាយតម្លៃដំណាក់កាលមុន កម្មវិធីប្រគល់-ទទួលនិងសម្ពោធដាក់ឲ្យប្រើប្រាស់នូវទីលានទុកដាក់សំរាមនៃគម្រោងគ្រប់គ្រង កែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលស្ថិតនៅលើចង្កេះភ្នំកងវ៉ា ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ អញ្ជើញដឹកនាំនិងចូលរួមមានលោកឃ្លោក នូយ អភិបាលរងខេត្ត លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកលី ណារ៉ា ,លោកស្តេហ្វិន បេឡី (Mr Stephen Bayley ) ជាទីប្រឹក្សាបច្ចេកទេស នៃក្រសួងសាធារណការនិងដឹកជញ្ជូន លោកហង្ស រិទ្ធីណែតដូណា ប្រធានគម្រោងនេះនៃក្រុមហ៊ុនហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូននិងសំណង់, លោកខែម ពេជ្ររស្មី មន្ត្រីសាលាក្រុងសិរីសោភ័ណទទួលសម្របសម្រួលគម្រោង ។ គម្រោងនេះ អង្គភាពគ្រប់គ្រងដោយជំនាញនៃក្រសួងសាធារណការនិងដឹកជញ្ជូន ទឹប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុនRAMBOLL DANMARK សហការនឹងក្រុមហ៊ុនORIENTAL CONSULTANT GLOBAL Co.,Ltd ក្រុមហ៊ុនSCEនិងក្រុមហ៊ុនTANCONS(Cambodia) Co.,Ltd ។ […]
ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានស្នើឱ្យមន្ទីរធនធានទឹក និងឧតុនិយមចូរសិក្សាប្រព័ន្ធប្រឡាយ ប្រព័ន្ធធារាសាស្រ្តទាំងអស់ នៅក្នុងខេត្តកំពង់ចាម ដើម្បីធានាភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ជាពិសេសបញ្ហាគ្រោះរាំងស្ងួត។ ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ់ៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានស្នើឡើងខាងលើ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ«ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារ ការអភិវឌ្ឍន៍ និងសុខមាលភាពរបស់ប្រជាជន» ដែលពិធីនេះបានប្រព្រឹត្តទៅសាលាខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី ២២ តុលា ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ ដើម្បីធានានូវចីរភាព ក្នុងការធន់នឹងបម្រែបម្រួលអាកាសធាតុ រដ្ឋបាលខេត្ត ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សូមស្នើឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តសិក្សាប្រព័ន្ធ ប្រឡាយ ប្រព័ន្ធធារាសាស្រ្ត ទាំងអស់នៅក្នុងខេត្តកំពង់ចាម ដើម្បីស្តារឡើងវិញចំពោះប្រព័ន្ធធារាសាស្រ្តទាំងឡាយណាដែលគោករាក់ និងតាមដាននូវបណ្តាញ ប្រព័ន្ធទឹកឱ្យហូរពីកន្លែងមួយទៅកន្លែងមួយ ឱ្យមានភាពប្រទាក់ក្រឡា ពោលគឺការចងក្រងជាសៀវឃ្វីនូវប្រព័ន្ធធារាសាស្រ្ត ដើម្បីស្រោចស្រពដល់ដំណាំកសិកម្ម របស់ប្រជាពលរដ្ឋក្នុងខេត្ត។ ឯកឧត្តបានបន្តថា៖ ក្នុងនោះបង្កើតចេញជាប្រភពទឹកមកប្រព័ន្ធមេ ចេញពីប្រព័ន្ធមកប្រព័ន្ធអែប ហើយកន្លែងតូចៗធ្វើយ៉ាងណាឱ្យប្រជាកសិករបង្កបង្កើនផលបាន ដោយធានារយៈពេល នៃការស្តារឡើងវិញ។ ដោយបូករួមទាំងការជួសជុលជាប្រចាំ។ យើងធ្វើបែបនេះទើបទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ អាចជម្នះទៅនឹងបញ្ហាគ្រោះរាំងស្ងួត ហើយប្រឡាយនេះទៀតសោតក៏អាចបង្ហូរទឹកភ្លៀង និងរំដោះទឹកភ្លៀងបានដែរ៕
ដោយ៖ គង់ហេង កំពង់ចាម ៖ រយៈពេលពីរថ្ងៃ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាននាំយកពូជស្រូវប្រភេទ OM54-51 ដល់ប្រជាកសិករសរុបចំនួន២៣០ គ្រួសារ ក្នុងស្រុកចំនួនពីរ ដោយក្នុងមួយគ្រួសារទទួលបាន ១០០ គីឡូក្រោម។ ក្នុងនោះនៅរសៀលថ្ងៃទី ២២ តុលា បាននាំយកពូជស្រូវខាងលើចំនួន ៨,៣ តោន ដើម្បីចែកជូនដល់កសិករចំនួន ៨៣ គ្រួសារ ដែលជួបបញ្ហារាំងស្ងួត និងបញ្ហាទឹកជំនន់ទន្លេមេគង្គ ដល់ឃុំចំនួន បី ក្នុងស្រុកជើងព្រៃ និងនៅថ្ងៃទី ២៣ តុលា បាននាំយកពូជស្រូវដដែលនេះចំនួន ១៤៧ តោន ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១៤៧ គ្រួសារ ដែលរងការខូចខាត ជន់លិចដោយទឹកជំនន់ទន្លេមេគង្គ ក្នុងឃុំចំនួន បី ក្នុងស្រុកស្ទឹងត្រង់ ដើម្បីធ្វើការដំាដុះឡើងវិញ ដោះស្រាយជីវភាពក្នុងគ្រួសារ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ដោយបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី២២ ខែតុលាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប៉ូលិសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa) អនុប្រធាននយោបាយកងកម្លាំងប៉ូលិសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន។ ប្រតិភូនេះ អញ្ជើញមកទស្សនកិច្ចនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីជួបសម្តែងការគួរសម ពិភាក្សាការងារនិងឈ្វេងយល់ដំណើរការការងារ ក្នុងពេលដែលលោកឧត្តមសេនីយ៍ឯក អញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីពិភាក្សាការងាររួច ភាគីទាំងពីរបានធ្វើការជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នា និងអញ្ជើញពិសាអាហារសាមគ្គីរួមគ្នា ប្រកបដោយភាពស្និទ្ធស្នាល រីករាយបំផុតនិងស្មារតីភាតរភាពសកម្មភាព៕
ដោយ៖ គង់ហេង កំពង់ចាម៖ ក្រសួងធនធានទឹក និងឧតុនិយម នឹងជួសជុលច្រាំងទន្លេមេគង្គ ដែលបានបាក់ស្រុតក្នុងខេត្តកំពង់ចាម ដោយចាប់ផ្តើមចេញពីចំណុចច្រាំងរងគ្រោះ នៅ«វត្តមាន់ដប់» ស្ថិតក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ មុនគេ។ នេះបើតាមការថ្លែងបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារអភិវឌ្ឍន៍ និងសុខុមាលភាពរបស់ប្រជាជន» នៅក្នុងសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី២២ តុលានេះ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថ្លែងទៀតថា៖ សម្រាប់ឆ្នាំ២០២៤នេះ ទឹកទន្លេមេគង្គបានធ្វើឲ្យច្រាំងបាក់អស់ប្រវែងជាង១១.០០០ ម៉ែត្រ ហើយស្រុកតាមដងទន្លេដែលរងគ្រោះប៉ះពាល់ធ្ងន់ធ្ងរជាងគេ ទី១ ពិសេសឃុំពាមកោះស្នា គឺនៅសល់ប្រមាណ ២០ ម៉ែត្រទៀតច្រាំងបាក់ផ្ទះផ្នែកខាងក្រោយសម្តេចតេជោហើយ, ទី២ ច្រាំងទន្លេមុខវត្តបឹងកាចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់,ទី៣ ស្រុកស្រីសន្ធរ ចំណុចវត្តមាន់ដប់ បាក់ជិតដល់វត្តហើយ ,ទី៤ ព្រែកកុយ ឃុំស្តៅ ស្រុកកងមាស និងទី៥ នៅជិតដល់ផ្សារជីហែ ស្រុកកោះសូទិន៕
ដោយ : បន្ទាយ សៀមរាប : នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបកាលពីថ្ងៃទី២១ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ របស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ(ខភម) ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប ។ កម្មវិធីមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងនិងជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានអង្គភាព នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានមានប្រសាសន៍ថា :ប័ណ្ណសរសើរ លិខិតសរសើរ ដែលបងប្អូនទទួលបាន នៅថ្ងៃនេះ គឺកើតចេញពីការប្រឹងប្រែងបំពេញការងាររបស់បងប្អូនផ្ទាល់ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ដូច្នេះ បងប្អូនត្រូវតែខិតខំបន្ត អនុវត្តភារកិច្ច បទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះ ឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ និងរួមគ្នាពង្រឹងការងារ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ […]