ដោយ:សុខុម ស្ទឹងត្រែង៖ប្រជានេសាទបានរកឃើញពងកន្ធាយក្បាលកង្កែបមួយសម្បុកនៅក្នុងឆ្នេរខ្សាច់តាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះក្បែរព្រំប្រទល់ខេត្តស្ទឹងត្រែងកាលពីយប់ថ្ងៃទី៤មីនា២០២៤។ ក្រោយពីរកឃើញសម្បុកពងកន្ធាយភ្លាម ប្រជានេសាទក៏បានរាយការណ៍មកកាន់ក្រុមអភិរក្សនិងមន្ត្រីជំនាញ ដើម្បីការពារពងរបស់វា។ លោកស្រីសម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បាននិយាយឲ្យដឹងនៅរសៀលថ្ងៃទី៥មីនាថា ក្រោយពីរកឃើញសម្បុកកន្ធាយក្បាលកង្កែបខាងលើ នាយរងផ្នែករដ្ឋបាលជលផលថាឡាបរិវ៉ាត់ ដឹកនាំកម្លាំងឆ្មាំទន្លេ និងសហគមន៍នេសាទ កោះជ្រឹម-ត្បូងខ្លា និងអ្នកភ្ញាស់ពង ទៅប្រមូលយកពងចំនួន ៥៥ពង ដើម្បីយកទៅការពារ និងភ្ញាស់ នៅកន្លែងដែលមានសុវត្ថិភាព។ លោកនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានបញ្ជាក់ថា សម្បុកពងកន្ធាយក្បាលកង្កែបនេះគឺប្រជានេសាទរស់នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូករកឃើញនៅក្បែរ ព្រំប្រទល់ក្រចេះ-ស្ទឹងត្រែង។ លោកនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបាននិយាយបន្តថាសត្វកម្រប្រភេទនេះបើវាពងហើយមេរបស់វាកប់ក្នុងដីរួចវារចុះទឹកវិញ។រីឯពងគេយកទៅរក្សា ទុកនៅកន្លែងណាមួយតាមបច្ចេកទេសនិងភ្ញាស់ពេលពងវាញាស់ចេញជាកូនធំមាន កម្លាំងមាំមួនហើយទើបយកទៅលែងនៅក្នុងទឹកបាន។ វិធីនេះអាចមានសុវត្ថិភាពការពារពងជាងទុកនៅកន្លែងមានមនុស្សឆ្លងកាត់។ សូមបញ្ជាក់ផងដែរថា សត្វកន្ធាយក្បាលកង្កែបនេះគឺជាប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ នៅក្នុងអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្ដីពីជលផល៕
ដោយៈសិរីមតី/ភ្នំពេញ៖ ក្រសួងកិច្ចការនារីនិងក្រុមហ៊ុន ខេមប្រ៊ូវ បានសហការគ្នារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការជំរុញបរិយាបន្ននៅកន្លែងការងារ» ដែលពិធីនេះរៀបចំឡើងនៅរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើបអ៊ីអន៣ រាជធានីភ្នំពេញ។ លោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្លែងថា ក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលនឹងប្រារព្វពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមមូលបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុងវិស័យឌីជីថល។ លោកជំទាវរដ្ឋលេខាធិការបន្ថែមថា កិច្ចសហការ និងភាពជាដៃគូរបស់វិស័យឯកជន ក្នុងការលើកកម្ពស់ស្ថានភាព និងតួនាទីស្រ្តី គឺជាកិច្ចការចំបាច់ និងជួយជំរុញពន្លឿនការឈានទៅសម្រេចគោលដៅបានឆាប់ជាងមុន។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការក៏បានលើកទឹកចិត្តឱ្យស្រ្តី បន្តពង្រឹងភាពអង់អាចរបស់ខ្លួន ដើម្បីទទួលយកអត្ថប្រយោជន៍ពីបរិយាបន្ននៅកន្លែងការងារ និងជាគុណតម្លៃសម្រាប់ខ្លួនឯង គ្រួសារ និងក្រុមហ៊ុនរបស់ខ្លួន ព្រមទាំងជាភាពជាគំរូដល់ស្រ្តី និងក្មេងស្រីផ្សេងៗទៀត។ លោក វ្ល៉ាឌីមៀរ វ៉ាវ៉ា អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ មានប្រសាសន៍ថា ស្របតាមគោលបំណងជាសកលរបស់ក្រុមហ៊ុន «អភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ […]
ដោយ៖កំចាយ កំពត: ព្រោះតែអាកាសធាតុក្តៅហួតហែងអូសបន្លាយពេលយូររហូតខ្វះទឹក និងចំណីអាហារបានធ្វើឲ្យបរិមាណសត្វក្រៀលនៅបឹងធម្មជាតិអន្លង់ព្រីងស្ថិតក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាចថយចុះច្រើនបើប្រៀបធៀបនឹងឆ្នាំកន្លងទៅ។ ត្រឹមដំណាច់ខែកុម្ភ: ឆ្នាំ២០២៤ វត្តមានសត្វក្រៀលនៅបឹងអន្លង់ព្រីងមានចំនួន៧០ក្បាល ខណ:ដែលកាលពីឆ្នាំមុនមានជាង១០០ក្បាល។ លោក ឈឹម ម៉េង នាយកតំបន់ការពារទេសភាពអន្លង់ព្រីងបានប្រាប់ឱ្យដឹងនារសៀលថ្ងៃទី៤ ខែមីនាឆ្នាំ២០២៤នេះថា គិតត្រឹមថ្ងៃទី២៩ ខែកុម្ភ: វត្តមានសត្វក្រៀលនៅបឹងធម្មជាតិអន្លង់ព្រីងមានចំនួន៧០ក្បាល។ ក្នុងខែកម្ភ: សត្វក្រៀលដែលបានមកដល់បន្ថែមមានត្រឹមតែ២៨ក្បាល ដោយប្រភេទជំទង់ចំនួន៣ក្បាលប៉ុណ្ណោះ។ លោកនាយកបានបញ្ជាក់ថា បរិមាណនេះគឺផ្ទុយស្រឡះពីការព្យាករណ៍កន្លងមកដែលមន្ត្រីជំនាញរំពឹងថានឹងអាចកើនលើស១០០ក្បាល ដោយសារកាលពីក្នុងខែមករា សត្វពពួកសត្វកម្រនេះបានសម្រុកមករកចំណី និងស្នាក់នៅមានរហូតដល់ជិត៥០ក្បាលទៅហើយ។ កត្តាដែលនាំឱ្យសត្វក្រៀលថយចុះគឺមិនអាចដឹងច្បាស់ថាបណ្តាលមកពីអ្វីពិតប្រាកដទេ តែជាទិដ្ឋភាពជាក់ស្តែង តំបន់អន្លង់ព្រីងឆ្នាំនេះមានសភាពក្តៅហួតហែងរហូតខ្វះទឹក និងចំណីអាហារព្រោះតែរដូវប្រាំងបានអូសបន្លាយយូរ។ លោក ឈឹម ម៉េង បានបន្តថា ប្រសិនបើបរិមាណមិនប្រែប្រួលរហូតដល់វេលាដែលពពួកសត្វកម្រនេះចាកចេញទៅកន្លែងថ្មី នោះមានន័យថាបរិមាណសត្វក្រៀលនៅបឹងអន្លង់ព្រីងបានថយចុះរហូតដល់៣៣ក្បាល ខណ:ដែលឆ្នាំ២០២៣ មានចំនួន១០៣ក្បាល។ សូមបញ្ជាក់ថា ជាធម្មតា ក្រោយធ្វើបន្លាស់ទីពីតំបន់ព្រែកល្ពៅ ខេត្តតាកែវ សត្វក្រៀលបានចុះមករកចំណី និងស្នាក់នៅបឹងធម្មជាតិអន្លង់ព្រីងរហូតដល់ចុងខែមេសា ឬដើមខែឧសភា។ បន្ទាប់ពីនោះ ពពួកសត្វកម្រទាំងនេះនឹងនាំគ្នាធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យ រួចបន្តទៅពួនសម្ងំពងកូនក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី៕
អត្ថបទ ៖លោក យី សុថា សៀមរាប៖ កម្មករជំនាញជួសជុលប្រាសាទជាច្រើនរូប ដែលអាជ្ញាធរជាតិអប្សរាផ្តល់ឱ្យទៅចូលរួមជួសជុលប្រាសាទភ្នំបាខែង ក្រោមកិច្ចសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) បានបង្ហាញការសប្បាយចិត្តនៅក្នុងកន្លែងការងារថ្មី។ លោក សូ នៅ ជាអ្នកភូមិស្រះស្រង់ខាងត្បូង អាយុ៥៤ឆ្នាំ ដែលមានជំនាញផ្នែកដាប់ ឆ្លាក់ និងរៀបថ្មអស់រយៈពេលជាង១០ឆ្នាំ នៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរាមកហើយ មានប្រសាសន៍ថា លោកសប្បាយចិត្ត និងធ្វើការងារជួសជុលប្រាសាទបុរាណភ្នំបាខែង ទោះបីជា លោកត្រូវឡើងចុះភ្នំខុសពីការងារដែលលោកធ្លាប់ធ្វើក៏ដោយ។ លោកបន្តថា នៅការដ្ឋានជួសជុលប្រាសាទលើភ្នំបាខែង គឺក្រុមការងារបានទទួលស្វាគមន៍រូបលោកយ៉ាងកក់ក្ដៅ។ ចំណែក ការងារក៏បំពេញទៅតាមជំនាញរបស់ខ្លួនមានកន្លងមក ដែលមិនមានការលំបាកអ្វីនោះឡើយ។ ដូចគ្នានេះដែរ លោក សុខ សាវ៉េត ជាអ្នកភូមិស្រះស្រង់ខាងត្បូងម្នាក់ទៀត ដែលបានបម្រើការងារជួសជុលប្រាសាទតាំងពីឆ្នាំ២០០៤ បានឱ្យដឹងដែរថា ការងារជួសជុលប្រាសាទភ្នំបាខែង មិនសូវខុសគ្នាពីការជួសជុលប្រាសាទបុរាណដទៃទៀតឡើយ។ លោក សាវ៉េត បញ្ជាក់ថា ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីក្រុមការងារប្រចាំនៅការដ្ឋានលើភ្នំបាខែង គឺមានភាពស្និទ្ធស្នាល និងចេះជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជួសជុលអភិរក្សប្រាសាទភ្នំបាខែងបានកាន់តែប្រសើរឡើង។ លោក សូ នៅ និងលោក សុខ សាវ៉េត បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា […]
ដោយ៖ គង់ហេង កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា បានសាកល្បងឱ្យក្រុមហ៊ុនស៊ិនទ្រីប្រមូលសំរាម ពីតាមទីតាំងចូលរួមបង់សេវាប្រមាណ ៣.៧០០ កន្លែង មកថ្លឹងលក់ឱ្យរដ្ឋបាលក្រុងកំពង់ចាម រយៈពេលមួយឆ្នាំ ជាលទ្ធលបានទទួលជោគជ័យក្នុងការប្រមូលសំរាម ពោលគឺអនុវត្តស្របតាមអនុក្រឹត្យលេខ ១១៣ របស់ក្រសួងបរិស្ថាន។ លោកអភិបាលខេត្តកំពង់ចាមបានថ្លែងបែបនេះ នៅក្នុងការដែលលោក និងលោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថានបានអញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យារវាងរដ្ឋបាលក្រុងកំពង់ចាម និងខាងក្រុមហ៊ុនស៊ិនទ្រី ដែលបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៤ មីនានេះ។ លោកបានបន្ថែមថា៖ រយៈពេល នៃការសាកល្បងខាងលើ គឺដោយបានឯកភាពគ្នាជាមួយខាងក្រុមហ៊ុនស៊ិនទ្រីមានភារកិច្ចប្រមូលសំរាមពីតាមក្រុមហ៊ុនឯកជន សហគ្រាសនានា តាមផ្ទះប្រជាពលរដ្ឋ នៅក្រុងកំពង់ចាម ដឹកជញ្ជូនមកថ្លឹងលក់ឱ្យ ខាងរដ្ឋបាលក្រុងកំពង់ចាមដែលជាអ្នកប្រមូលសេវា ក្នុងមួយតោនសំរាម ចំនួន ១៧ ដុល្លារ។ លោកបានបន្តថា៖ ដោយអនុវត្តសាកល្បងរយៈពេល ១២ ខែបានរលូនល្អ ក៏ឈានមកសម្រេចចុះកិច្ចសន្យាប្រគល់សិទ្ធិ ក្រុមហ៊ុនស៊ិនទ្រីក្នុងរយៈពេល ១០ ឆ្នាំបន្តទៀតរវាងរដ្ឋបាលក្រុងកំពង់ចាម និងអគ្គនាយកក្រុមហ៊ុនស៊ិនទ្រីនៅថ្ងៃទី ៤ មីនានេះ។ ពិសេសសូមឱ្យរដ្ឋបាលស្រុកចំនួន […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :មានកិច្ចប្រជុំជួបសម្តែងការគួរសម និងបង្កើតកិច្ចសហប្រតិបត្តិការមិត្តភាព និងពិភាក្សាការងាររវាងរដ្ឋបាលស្រុកហ្គឹមសានខេតចូឡាប៊ូកនៃសាធារណរដ្ឋកូរ៉េ និងរដ្ឋបាលខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជា ។ ពិធីនោះបានធ្វើនៅសាលប្រជុំ (ខ)សាលាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ។ក្នុងនោះអញ្ជើញទទួលដោយលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ។ ចំណែកភាគីកូរ៉េ មានលោក ហាជីមិ សៃតុ ប្រធានសហព័ន្ធសន្តិភាពសាកល ប្រចាំឥណ្ឌូចិននិងលោក ប៉ាក់ ប៊ូមអ៉ីន អភិបាលក្រុងហ្គឺមសាន នៃសាធារណរដ្ឋកូរ៉េ ដើម្បីសម្ដែងការគួរសម និងបង្កើតកិច្ចសហប្រតិបត្តិការមិត្តភាព រវាងរដ្ឋបាលស្រុកហ្គឺមសានខេត្តចូឡាប៊ូកនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងរដ្ឋបាលខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជា ។ នេះជាការតបតាមការអញ្ជើញរបស់លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីលោកដឹកនាំប្រតិភូទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ កាលអំឡុងខែវិច្ឆិកាឆ្នាំ ២០២៣។ កិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមដោយអភិបាល អភិបាលរង ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព នានាក្នុងខេត្តផងដែរ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ:នៅថ្ងៃទី០១ខែមីនាឆ្នាំ២០២៤ នៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានប្រារព្ធពីធីសែនក្រុងពាលីនិងបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលដែលសាងសង់ពីបេតុង ប្រក់ក្បឿង១ខ្នង កម្ពស់៥ជាន់ ។ ពិធីនោះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣-៤-៥ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអញ្ជើញចូលរួមដោយលោកអ៊ុ រាត្រី.អភិបាលខេត្តបន្ទាយមានជ័យ លោកប្លែក.វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកកែសួន សុភាព.អភិបាលរងខេត្ត លោកស្នងការ ស្នងការរង នាយការិយាល័យ អធិការស្រុកក្រុង មេបញ្ជាការកងវរសេនាតូចការពារព្រំដែន លោកមេបញ្ញាការ / មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលទិសខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត. ប្រធាន អនុប្រធានមន្ទីរអាជីវករ ពាណិជ្ជករជាតិនិងបរទេស ដែលជាសប្បុរសជនជាច្រើនរូប ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: អគារដែលត្រូវបានបុកគ្រឹះសាងសង់ថ្ងៃនេះ មាន១ខ្នង កម្ពស់៥ជាន់ ទំហំ១៨mx៣៦m មានចំនួន១២បន្ទប់ និងជាន់ខាងលើជាសាលប្រជុំ ។ ដោយមានពិធីខាងជំនឿសាសនា និងគណ:អធិបតីបានបង្កក់ប្រសិទ្ធី ជូនពរជ័យដោយសូមអោយដំណើរការសាងសង់បានរលូនទៅមុខ មានសម្ភារ: […]
អត្ថបទ: លោក យី សុថា ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំដាក់ស្លាកសញ្ញាមួយចំនួន ដើម្បីប្រាប់ពីទីតាំងខ្លះៗដល់ភ្ញៀវទេសចរឱ្យមានការប្រុងប្រយ័ត្នមុននិងដើរឆ្លងកាត់ នៅតាមទិសដៅវង់ទស្សនាប្រាសាទបាយ័ន។ លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំស្លាកសញ្ញាហានិភ័យ ឱ្យដឹងថា ក្រុមការងារបានចុះទៅពិនិត្យទីតាំងមួយចំនួន ដែលអាចនឹងធ្វើឱ្យភ្ញៀវទេសចរគ្រោះថ្នាក់ដូចជា ដើរដួល ដើរផុតថ្ម ដើរចូលកន្លែងទាបជាដើម។ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ទើបក្រុមការងាររៀបចំដាក់ស្លាកសញ្ញានៅតាមចំណុចហានិភ័យខ្ពស់ទាំងនោះ បំណងប្រាប់ដល់ភ្ញៀវជាតិ-អន្តរជាតិ ឱ្យបានដឹងជាមុន និងប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលកំពុងដើរទស្សនា។ លោក ប៊ូ ផានេត បន្ថែមថា ស្លាកសញ្ញាប្រាប់ដំណឹងដល់ភ្ញៀវទេសចរនេះ មានទំហំតូចល្មម មិនប៉ះពាល់ដល់ទេសភាព សោភ័ណភាពប្រាសាទនោះឡើយ ដែលអាចធ្វើឱ្យភ្ញៀវទេសចរបានឃើញ និងយកចិត្តទុកដាក់ទីតាំងដែលពួកគាត់ឆ្លងកាត់។ អាជ្ញាធរជាតិអប្សរា សូមសំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាចូលរួមគោរពតាមការណែនាំតាមស្លាកសញ្ញាផ្សេងៗដែលបានរៀបចំនៅគ្រប់ប្រាសាទទាំងអស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ៕