អត្ថបទ ៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ សៀមរាប៖ និស្សិតផ្នែកវិទ្យាសាស្ត្របរិស្ថាន នៃសាកលវិទ្យាល័យអាមេរិកាំង-ភ្នំពេញចំនួន៨០នាក់ មកឈ្វេងយល់ពីសារសំខាន់ និងការងារគ្រប់គ្រងប្រព័ន្ធធារាសាស្ដ្របុរាណក្នុងតំបន់អង្គរ តាមរយៈទស្សនកិច្ចសិក្សា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះ អាជ្ញាធរជាតិអប្សរា ផ្តល់នូវអ្នកជំនាញដើម្បីធ្វើបទបង្ហាញ ព្រមទាំងបានដឹកនាំចុះទៅតាមកន្លែង និងទីតាំងជាក់ស្តែងផង។ លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញជូនដល់និស្សិតទាំងនោះ អំពីកិច្ចការងារគ្រប់គ្រងក្នុងតំបន់អង្គរ អំពីប្រវត្តិនៃការរីកចម្រើននៃសំណង់ធារាសាស្ដ្របុរាណ សារសំខាន់នៃការគ្រប់គ្រងទឹកនិងប្រើប្រាស់ទឹក ផលប៉ះពាល់កើតមានឡើងក្នុងតំបន់អង្គរកំឡុងពេលគ្មានការជួសជុលថែទាំ ព្រមទាំងជួសជុលប្រព័ន្ធធារាសាស្ដ្របុរាណ ឱ្យមានដំណើរការឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា និងសមិទ្ធផលដែលទទួលបានពីការងារគ្រប់គ្រងទឹកក្នុងតំបន់អង្គរជាដើម។ បន្ទាប់ពីបញ្ចប់បទបង្ហាញរួចមក អ្នកជំនាញរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានដឹកនាំនិស្សិតចុះពិនិត្យតាមទីតាំងសំណង់គ្រប់គ្រងទឹកសំខាន់ៗជាច្រើនកន្លែង ថែមទាំងពន្យល់លម្អិតពីការងារចាត់ចែងគ្រប់គ្រងទឹក មុខងារនៃសំណង់ធារាស្ត្រនីមួយៗ ការភ្ជាប់ទំនាក់ទំនងគ្នានៃប្រព័ន្ធទឹកក្រោមដី រួមទាំងឆ្លើយតបនិងសំណួររបស់និស្សិត ដើម្បីផ្តល់ចំណេះដឹងឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតផង៕
អត្ថបទ៖ ឆាយ ផាន់នី សៀមរាប៖គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅឯខេត្តសៀមរាប។ កិច្ចប្រជុំបច្ចេកទេសលើកទី៣៨នេះ នឹងដឹកនាំដោយលោក TANINAI Ichitomo ជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងលោក Pierre VINCENT ទីប្រឹក្សាទទួលបន្ទុកផ្នែកវប្បធម៌របស់ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៨នេះ ក្រុមអ្នកជំនាញអន្តរជាតិ នឹងពិនិត្យទៅលើការងារមួយចំនួននៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ដែលកំពុងតែដំណើរការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា។ ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញអន្តរជាតិ ក៏នឹងធ្វើការតាមដាននិងផ្ដល់យោបល់បច្ចេកទេស ព្រមទាំងអនុសាសន៍ថ្មីៗបន្ថែមទៀត ដើម្បីឱ្យតាមការដ្ឋានយកទៅអនុវត្តន៍ស្របតាមកិច្ចការដែលកំពុងតែបំពេញនោះ។ ចំណែក នៅថ្ងៃទី១៥ ខែមីនា សម័យប្រជុំពេញអង្គលើកទី៣០ នឹងដឹកនាំដោយ ឯកឧត្តម Jacque PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ប្រធានបទសំខាន់នៃសម័យប្រជុំពេញអង្គលើកទី៣០ នឹងពិភាក្សាទៅលើសេចក្តីប្រកាសរួមរបស់អន្តររដ្ឋាភិបាល ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការរបស់អង្គការUNESCO ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ស្ដីពី […]
ដោយ៖ គង់ហេង កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តបានសូមសំណូមពរទៅកាន់ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងកំពង់ចាម មេត្តាស៊ូទ្រាំ ១២ ខែទៀត លើបញ្ហាស្ថាបនាប្រព័ន្ធលូទឹកកខ្វក់ ទឹកស្អាត និងទីលានទុកសំរាម ពោលគឺដើម្បីទទួលបានសមិទ្ធផលដែលមានគុណភាពធានារយៈពេល ១០ ឆ្នាំទៅមុខក្នុងការប្រើប្រាស់។ នៅក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តកំពង់ចាមលើកទី ៥៨ អាណត្តិទី៣ ដែលមានលោក ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្ត ដែលបានរៀបចំនៅសាលាខេត្តនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ឆ្លើយតបថា៖ លោកបានទទួលព័ត៌មានហើយពីបញ្ហាត្អូញត្អែរ របស់ប្រជាពលរដ្ឋ ជុំវិញបញ្ហាកាយផ្លូវខាងមុខផ្ទះ បង្កការរំខានដល់ការធ្វើដំណើរចេញចូល ខាងមុខផ្ទះ,ដីហុយ និងក្រហេងក្រហូង ពិបាលធ្វើដំណើរ ដោយសារតែការសាងសង់ប្រព័ន្ធលូក្រោមដីនោះ។ លោកបានបន្ថែមថា៖ ប៉ុន្តែលោកសូមសំណូមពរដល់ប្រជាពលរដ្ឋក្រុងកំពង់ចាម មេត្តាទ្រាំរយៈមួយឆ្នាំពីបញ្ហាប៉ះពាល់បរិស្ថាន (ដីហុយ និងពិបាកធ្វើដំណើរ ) ពីការអភិវឌ្ឍការសាងសង់នៅក្នុងកំពង់ចាមនេះ គឺដើម្បីទទួលបានសមិទ្ធផលជាប្រព័ន្ធលូក្រោមដី ប្រព័ន្ធទឹកស្អាត និងប្រព័ន្ធអគ្គិសនី ប្រកបដោយគុណភាពធានារយៈពេល ១០ ឆ្នាំទៅមុខ។ លោកបានមានប្រសាសន៍ទៀតថា៖ ទោះជាយ៉ាងណាបញ្ហាប្រឈមចំពោះមុខនេះ ចាំបាច់យើងត្រូវតែទទួលខុសត្រូវ ដោយឱ្យខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដោះស្រាយករណីប្រឈមនេះ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ពិធីកាត់វិញ្ញាសាប្រឡងចូលរៀននៅពុទ្ធិកអនុវិទ្យាល័យសម្តេចជាស៊ីម ក្នុងវត្តចមសុទ្ធាវាស ហៅវត្តស្វាយចាស់ ស្ថិតនៅភូមិចកសង្កាត់ព្រះពន្លាក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ បានធ្វើនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ និមន្ត អញ្ជើញជាព្រះ/ អធិបតីភាព : លោកយឹម សំណាងអភិបាលរងខេត្តបន្ទាយមានជ័យ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយសនិងមេគណខេត្តគណៈមហានិកាយ,លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តនិងមន្ត្រីសង្ឃ មន្ត្រីជំនាញ ។ លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា : សម្រាប់ឆ្នាំសិក្សា២០២៤ – ២០២៥ មន្ទីរធម្មការនិងសាសនាខេត្ត និងគណៈសង្ឃទាំងពីរគណៈ បានរៀបចំការប្រឡងជ្រើសរើសសម្រាប់សិស្សប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្ដេចជាស៊ីម ដែលមានបេក្ខសមណសិស្ស បេក្ខជន(គ្រហស្ថ) សរុបចំនួន១៨៣ អង្គ/នាក់។ បានបែងចែកជា ៨បន្ទប់ ក្នុងនោះមានវិញ្ញាសាប្រឡងចំនួន៤ មុខវិជ្ជាមានវិញ្ញាសាភាសាបាលី សរសេរតាមអាន ពុទ្ធវិន័យ និងវិញ្ញាសាគណិតវិទ្យា ។ ដំណើរការប្រឡងនៅមណ្ឌលសំណេរមានរយៈពេលពេញមួយថ្ងៃ។ លោកយឹម សំណាងអភិបាលរង ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : ការប្រឡងនេះគឺជាការវាស់ស្ទង់សមត្ថភាពចំណេះដឹងទូទៅផ្នែកពុទ្ធិកសិក្សារបស់សាមណសិស្ស […]
ដោយ : បន្ទាយ បន្ទាយមានជ័យ÷ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព បើកវគ្គហ្វឹកហ្វឺន ប្រចាំឆមាស១ ឆ្នាំ២០២៤ ជូនដល់កងកម្លាំងនៃកងរាជអាវុធហត្ថខេត្ត និងកម្លាំងនគរបាល នៃស្នងការ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ ពិធីនេះប្រារព្ធធ្វេីឡេីងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជេីញចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកទាំង៩ និងសិក្ខាកាម កងរាជអាវុធហត្ថ និងសិក្ខាកាមនគរបាល យោធាចារ្យមកពីកងពលតូចថ្មេីរជេីង៥១ សរុបចំនួន១៤៨នាក់ ។ក្នុងនោះសិក្ខាកាម១១៣ នាក់ យោធាចារ្យក្បាច់គុណកងយោធពលខេមរភូមិន្ទ០៧នាក់ ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានលេីកឡេីងនាឱកាសនោះថា : ការងារហ្វឹកហ្វឺនរៀនសូត្រ គឺជាកិច្ចការចាំបាច់ ដែលត្រូវអនុវត្តជាប្រចាំដើម្បីពង្រឹង និងពង្រីកនូវសមត្ថភាព ននៃការយល់ដឹងដល់កងកម្លាំង។ជាពិសេសកងកម្លាំងអាវុធហត្ថ កម្លាំងនគរបាល ត្រូវមានកាយសម្បទារឹងមាំ និងមានចំណេះដឹងផ្នែកវិជ្ជាជីវៈ។ ជាមួយគ្នានោះលោកឧត្ដមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការ […]
ដោយ : បន្ទាយ ភ្នំពេញ ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីថ្មីៗនេះ លោកឧត្តមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារី នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២៥នាក់ ព្រមទាំងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាពចំនួន៤នាក់ ឬសរុបចំនួន២៩នាក់ ។ នេះបើតាមមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញអោយដឹងកាលថ្ងៃទី១០ខែមីនា ឆ្នាំ២០២៤ ។ នៅចុងកម្មវិធី លោកឧត្តមសេនីយ៍ត្រី ឈុន ប៊ុនទី ក៏បាននាំយកអំណោយអនុស្សាវរីយ៍របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនដល់នារីអាវុធហត្ថទាំង២៩នាក់ ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជាអាវុធហត្ថខេត្ត បានថ្លែងថា កងកម្លាំងអាវុធហត្ថនារីមានសេចក្តីអង់អាចក្លាហាននិងរួមចំណែកគ្រប់ស្នាដៃនៃអង្គភាពរបស់លោក។ លោកថ្លែងដូច្នោះក្នុងពេលអញ្ជេីញជាអធិបតីភាព អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ” ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ។ មន្ត្រីអាវុធហត្ថខេត្តអោយដឹងកាលពីថ្ងៃទី១០ខែមីនាថា : ការប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ “ធំ “ជាន់ទី ២ អគារសេនាធិការធិការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ.ដោយមានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង និងលោកស្រី -នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថនារី ចំនួន១០៥នាក់ ក្នុងនោះអាវុធហត្ថនារី១៩នាក់ និងភរិយា អាវុធហត្ថចំនួន៧នាក់ ។ នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ពិសេសកងរាជអាវុធហត្ថជានារី […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ក្នុងឪកាសប្រារព្ធខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ស្ត្រីជាជនជាប់ឃុំចំនួន១០៤នាក់ក្នុងពន្ធគារខេត្តបន្ទាយមានជ័យ បានទទួលអំណោយពីរដ្ឋបាលខេត្ត ។ នេះបើតាមមន្ត្រីពន្ធនាគារខេត្តអោយដឹងកាលពីថ្ងៃទី០៩ខែមីនាឆ្នាំ ២០២៤ ។ កម្មវិធីនេះមានការចូលរួមពីលោកស្រីនួម សុភ័ណ សមាជិកសភាមណ្ឌលខេត្តបន្ទាយមានជ័យ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី រស់ សុផានី អភិបាលរងខេត្ត លោកស្រី ម៉េងគឹម ហួយ ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ៣ ឆន ឈឺន ប្រធានពន្ធនាគារស្តីទី មន្ត្រីពន្ធនាគា១១០នាក់និងប្រធានមន្ទីរ ស្ត្រីពាក់ព័ន្ធជាច្រើននាក់ បានចុះសួរសុខទុក្ខស្ត្រីជាប់ឃុំចំនួន១០៤នាក់ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ និងធ្វើការចែកអំណោយ។ ក្នុង១នាក់ទទួលបានឃីត ១កញ្ចប់ និងលុយ ៣០,០០០រៀល ចំណែកស្ត្រីដែលមានកូនជាប់តាមក្នុង១នាក់ទទួលបាន ឃីត១កញ្ចប់ លុយ ៥០.០០០រៀល ។ លោកឧត្តមអគ្គានុរក្ស ថ្នាក់ លេខ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ:រដ្ឋបាលខេត្តជាប់ព្រំដែនបន្ទាយមានជ័យប្រទេសកម្ពុជានិងស្រះកែវ ប្រទេសថៃ រួមជាមួយកងកម្លាំងយោធា នគរបាលចម្រុះ បានឆ្លាស់វេនធ្វើម្ចាស់ផ្ទះជួបប្រជុំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពង្រឹងសន្តិសុខ សេដ្ឋកិច្ចតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លើកនេះខេត្តបន្ទាយមានជ័យជាមកចាស់ផ្ទះ ដោយពិធីបានធ្វើនៅនៅសាលប្រជុំ ខ សាលាខេត្ត។ កិច្ចប្រជុំទ្វេភាគីរវាងខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ លើកនេះធ្វើឡើងក្រោមអធិបតីភាព លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ភូមិប៉ាក់ ឧត្តមសាប់ អភិបាលរងខេត្តស្រះកែវ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គកុងស៊ុលកម្ពជាប្រចាំខេត្តស្រះកែវ ប្រធាន អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ លោក លោកស្រី ប្រធាន -ក្រុង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អនុប្រធាន មន្ទីរ ស្ថាប័នពាក់ អភិបាលស្រុក ។ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានអញ្ជើញចូលរួមផងដែរ ។ នេះបើតាមមន្ត្រីរដ្ឋបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានកាលពីថ្ងៃទី០៨ខែមីនា ឆ្នាំ២០២៤ ។ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក […]
ដោយ៖ បន្ទាយ បន្ទាយមានជ័យ : រដ្ឋបាលខេត្តបន្ទាយមានជ័យនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការចុះផ្សព្វផ្សាយ អប់រំ ណែនាំដល់សិស្សានុសិស្សនិងសហគមន៍លើប្រធានបទ :”គ្រឿងញៀន ចរាចរណ៍និងក្មេងទំនើង ” ។ កម្មវិធីបានធ្វើនៅនៅវិទ្យាល័យហ៊ុន សែន ខ្លាកូន សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ និងវិទ្យាល័យនានាក្នុងក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុក៧ទៀត មានមង្គលបូរី ម៉ាឡៃ ព្រះនេត្រព្រះ ភ្នំស្រុក ស្វាយចេក ថ្មពួក និងអូរជ្រៅ ពីដើមខែមីនាឆ្នាំ២០២៤ នេះតទៅ ។ ក្នុងនោះមានវត្តមានអធិបតីភាព លោកហ៊ូ ប៊ុនហេង ទីប្រឹក្សាអាជ្ញាធអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យនិងចូលរួមដោយមន្ត្រីអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធ ។ មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ.មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានឡើងធ្វើបទបង្ហាញពីខ្លឹមសារ វត្ថុបំណង ផលប៉ះពាល់និងវិធានការរដ្ឋបាល់ វិធានផ្លូវច្បាប់នានា ។ ក្នុងស្រទាប់យុវសិស្ស យុវវ័យ ឲ្យហ៊ានសាកល្បងឲ្យហ៊ាន ប្រព្រឹត្ត ដោយចាប់ផ្ដើមដំបូងពីការប្រើប្រាស់រហូតឈានទៅដល់ការប្រព្រឹត្តអំពើនៃការចាក់ចែងការរក្សាទុក ការដឹកជញ្ជូននិងការជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ដែលជាប្រភពនៃការឈានទៅប្រព្រឹត្តបទល្មើសមជ្ឈឹមផ្សេងៗទៀត ។ ដូចជាឃាតកម្ម ចាប់ចង្រិតរំលោភ លួច ឆក់ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖សន្តិសុខព្រំដែនរក្សាបាននូវបូរណភាពនិងអធិបតេយ្យភាពជាតិធ្វើឲ្យតំបន់ព្រំដែនប្រែក្លាយជាតំបន់សន្តិភាពសេដ្ឋកិច្ចពាណិជ្ជកម្មឧស្សាហកម្មនិងទេសចរណ៍ លើកឡើងក្នុងកិច្ចប្រជុំរវាងគណៈកម្មការ ទី៤ ទី៥ នៃរដ្ឋសភា ជាមួយខេត្តតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងក្រសួងស្ថាប័នពាក់ព័ន្ធ នាថ្ងៃទី ០៦ មីនា ២០២៤។ កិច្ចប្រជុំរវាងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនិងព័ត៌មាន ជាមួយនឹងបណ្ដាខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃ រួមមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តប៉ៃលិន ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីស្វែងយល់អំពីស្ថានភាព ប្រជាជននិងជីវភាពនៅបណ្តាខេត្តជាប់ព្រំដែន និងកិច្ចសហការលើវិស័យសហប្រតិបត្តិការអន្តរជាតិ បញ្ហាឆ្លងដែន សន្តិសុខ ការពារជាតិនិងព័ត៌មានផ្សេងៗ ដែលក្នុងកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកកែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាប្រធានសហគណៈប្រតិភូ និងលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងជាប្រធានសហគណៈប្រតិភូ។ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា : ខេត្តបន្ទាយមានជ័យស្ថិតនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសថៃ ក្នុងនោះមានច្រកទ្វារព្រំដែនចំនួន៤ គឺ […]
ដោយៈសិរីមតី/កំពង់ឆ្នាំង៖ ការប្រារព្ធទិវាអន្តរជាតិនារីជារៀងរាល់ឆ្នាំគឺជាព្រឹត្តិការណ៍ក្រើនរំឭក និងជំរុញឱ្យមានការគិតគូរបន្ថែមដល់ស្ត្រី និងក្មេងស្រីឱ្យកាន់តែខ្លាំងបន្ថែមទៀត និងដោះស្រាយបញ្ហាប្រឈមទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព។ លោកស្រីបណ្ឌិត សឿ សុជាតា បានលើកឡើងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិនារីលើកទី១១៣ ក្រោមប្រធានបទ៖ «កាលើកកម្ពស់ ស្រ្តីគឺស្មើនឹងការផ្តល់សុខុមាលភាពដល់ស្ត្រី» នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ទិវាអន្តរជាតិនារីនេះ រៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) និងមានការចូលរួមពីលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធប្រមាណជាង៣០០នាក់។ គួរបញ្ជាក់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានរៀបចំទិវាអន្តរជាតិនារីដើម្បីអបអរសាទរចំពោះការអភិវឌ្ឍន៍ដ៏អស្ចារ្យដែលស្ត្រីជាច្រើនបាននិងកំពុងប្រឹងប្រែងដើម្បីឆ្ពោះទៅរកការទទួលបានសិទ្ធិស្មើគ្នាជាមួយបុរស ការទទួលបានសេវាថែទាំសុខភាព តែមកទល់បច្ចុប្បន្ន ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាទូទាំងពិភពលោកក៏ដោយ ក៏បញ្ហាប្រឈមរបស់ស្ត្រីនៅក្នុងសង្គម នៅតែបន្តកើតមាន ហើយការប្រារព្ធទិវាជារៀងរាល់ឆ្នាំនេះ ។ លោកស្រីបណ្ឌិត បានបន្ថែមថា៖ ទិវាអន្តរជាតិនារីមានសារៈសំខាន់ខ្លាំងណាស់ដើម្បីរំលឹកឱ្យយើងគ្រប់គ្នាត្រូវយកចិត្តទុកដាក់ ជាពិសេសយកចិត្តទុកដាក់ដល់ស្ត្រី និងកុមារីជាចម្បង ពិសេសស្ត្រីនិងក្មេងស្រីរស់នៅជាមួយនឹងជំងឺអេដស៍ ជំងឺអេដស៍ ដែលថ្វីដ្បិតថា យើងមើលពីខាងក្រៅឃើញមានសភាពស្ងប់ស្ងាត់ ក៏ប៉ុន្តែជំងឺនេះនៅតែបន្តរីករាលដាលហើយភាគច្រើននៃជំងឺនេះគឺកើតលើអ្នកដែលស្រឡាញ់ភេទដូចគ្នា។ ជាមួយគ្នានោះដែរលោកស្រីបណ្ឌិត សឿ សុជាតា ក៏បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ ពិសេសសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ និងចៀសឱ្យផុតពីអំពើអបាយមុខនានាក្នុងសង្គម ធ្វើខ្លួនឱ្យក្លាយខ្លួនជាមូលធនដ៍សំខាននៃសង្គម ប្រកប ដោយបញ្ញា […]
ដោយ៖ គង់ហេង កំពង់ចាម៖ នាពេលឆាប់ៗ ខាងមុខនេះរាជរដ្ឋាភិបាល នឹងមានការតែងតាំងស្រ្តី ជាអភិបាលរងចំនួន ពីរ រូបនៅតាមរដ្ឋបាលខេត្ត ក្រុង ស្រុកទូទាំងប្រទេស ដើម្បីលើកកម្ពស់ស្រ្តីនៅក្នុងជួររដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើតាមការថ្លែងឱ្យដឹងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៧ មីនានេះ។ នៅក្នុងពិធីអបអរខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ដែលបានរៀបចំឡើងនៅក្នុងសាលាខេត្តកំពង់ចាម លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ ក្រសួងមហាផ្ទៃកំពុងសិក្សាជាស្រ្តីក្នុងជួររដ្ឋបាលខេត្ត ក្រុង ស្រុកនូវទូទាំងប្រទេស តាមគោលការណ៍ របស់រាជរដ្ឋាភិបាល នៃការបន្ថែមស្រ្តី គឺជាអភិបាលរងខេត្ត ក្រុង ស្រុកអាចនឹងមានចំនួន ពីរ រូប។ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា៖ នៅពេលមានការតែងតាំងអភិបាលរងខេត្ត ក្រុង ស្រុកនេះហើយ បើសិនមានការផ្លាស់ប្តូរ ផ្ទេរ ក៏ត្រូវមានការរក្សាកូតា ជាប្រអប់ដល់ស្រ្តីជាអភិបាលរងទាំងចំនួនពីរ រូបឱ្យនៅដដែល៕
ដោយ៖ គង់ហេង កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី ៧ មីនានេះបានបង្ហោះសំណេរផេកហ្វេសបុករបស់លោកថា៖ «រៀបចំផ្ទះយើងឲ្យកាន់តែស្អាត» អមដោយដីកាផ្ទេរភារកិច្ចរបស់ស្មៀនឃុំច្បារអំពៅ ស្រុកបាធាយ ឈ្មោះ ភាព តុលា និងពាក្យបណ្តឹងរបស់ស្រ្តីរងគ្រោះឈ្មោះ តូច សាន បានកើតទុក្ខមិនសុខចិត្តពីសកម្មភាពស្មៀនម្នាក់នេះបានទារលុយចំនួន ២០០ ដុល្លារ ដើម្បីអនុញ្ញាតច្បាប់រៀបអាពាហ៍ពិពាហ៍(រៀបការ)កូន។ គួររំលឹកថា ស្រ្តីឈ្មោះ តូច សាន ជាប្រជាពលរដ្ឋ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ បានកើតទុក្ខមិនសុខចិត្តប្តឹងសុំអន្តរាគមន៍មកកាន់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថា កាលពីរសៀលថ្ងៃទី ៤ មីនា លោក ភាព តុលា ជាស្មៀនឃុំច្បារអំពៅ ស្រុកបាធាយ បានប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យ មកលើករូបគាត់( តូច សាន) នៅពេលសុំច្បាប់រៀបការកូនដោយលោក ភាព តុលា បានទារប្រាក់ចំនួន ២០០ ដុល្លារ ជាថ្នូរនឹងការបោះត្រាឱ្យលើលិខិតជាពាក្យសុំច្បាប់ការ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :ពិធីប្រកាសចូលកាន់តំណែង ជាអភិបាលនៃគណ:អភិបាលក្រុង ស្រុកខេត្តបន្ទាយមានជ័យ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី០៦ខែមីនាឆ្នាំ២០២៤ ។ ពិធីនោះ អញ្ជើញជាអធិបតីភភាពដោយលោក អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិងចូលរួមដោយមន្ត្រីថ្នាក់ដឹកនាំ មន្ត្រី៦៩០នាក់ គឺប្រកាសក្រសួងមហាផ្ទៃ ចុះថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០២៤ ចុះហត្ថលេខាដោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមមាន ១- អភិបាលរងស្រុក ក្រុង៧ រូប ដែលបានផុត២អាណត្តិត្រូវផ្ទេរមកបម្រើការនៅរដ្ឋបាលខេត្ត និងអភិបាលរងស្រុកក្រុង២ រូប ត្រូវផ្លាស់ប្តូរមកបម្រើតំណែងដដែល ប៉ុន្តែនៅស្រុកក្រុងថ្មី ២-អភិបាលរងថ្មី៥រូបនៃស្រុក ក្រុង ។ ៣- នាយករដ្ឋបាល១រូប នៃស្រុកថ្មពួក ។ មន្ត្រីទីចាត់ការធនធានមនុស្សនៃរដ្ឋបាលសាលាខេត្ត បានអានប្រកាសក្រសួងមហាផ្ទៃប្រកាសការតែងតាំង មន្ត្រីរាជការ៩រូប គឺប្រការ១: ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ៩រូប ១ .លោក នង ធឿន អភិបាលរងស្រុកអូរជ្រៅ(ផុតអាណត្តិ២ឆ្នាំ) […]
ដោយ៖ គង់ហេង កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តនេះគួរសិក្សាលើសិស្ស ដែលនឹងត្រូវប្រឡងសញ្ញាបត្រទុតិយភូមិក្នុងរង្វង់ចំនួនជិតមួយម៉ឺននាក់ក្នុងមួយឆ្នាំនោះ គឺចាំបាច់ពិនិត្យធ្វើតេស្ត រកសារធាតុគ្រឿងញៀនជាមុនសិន។ នេះដើម្បីបញ្ជាក់នូវភាពស្អាតស្អំ ក្នុងការចូលរួមគាំទ្រយុទ្ធនាការ ការធ្វើតេស្តរកសារធាតុញៀន និងអនុវត្តបទបញ្ជាលេខ ០១ បប.ឱ្យទទួលបានជោគជ័យ។ លោកអភិបាលខេត្តកំពង់ចាមបានស្នើឡើងបែបនេះ នៅក្នុងការដែលោក និងមន្រ្តីរាជការចំណុះឱ្យរដ្ឋបាលខេត្តមកពី៣៥ នៃមន្ទីរ/អង្គភាព សរុបប្រមាណ ពីរពាន់ នាក់ ដើម្បីធ្វើតេស្តរកសារធាតុញៀន ដែលបានរៀបចំនៅក្នុងសាលាខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ៦ មីនានេះ។ លោកបានមានប្រសាសន៍ថា៖ ដើម្បីអនុវត្តបទបញ្ជាលេខ ០១ បប. ចុះថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ មន្រ្តីរាជការទាំងអស់ត្រូវធ្វើវា(តេស្តរកសារធាតុញៀន)មួយឆ្នាំម្តង។ ប៉ុន្តែករណីសង្ស័យ ត្រូវនាំមកពិនិត្យធ្វើតេស្តទៀត។ លោកបានបន្ថែមថា៖ ដោយឡែកនៅតាមបណ្តាមន្ទីរ អង្គភាពនានា មុននឹងជ្រើសរើសបុគ្គលិកឱ្យចូលបម្រើការងារ គឺត្រូវយកសំណាកធ្វើតេស្តរកសារធាតុញៀន។ ធ្វើដូចគ្នានេះដែរចំពោះក្រុមហ៊ុនឯកជននានា ប្រសិនបើអាចធ្វើបាននោះ។ […]
ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ ពលករខ្មែរជាង ៥០នាក់ចាប់ផ្តើមនាំគ្នាវិលត្រឡប់មកកាន់ស្រុកកំណើតវិញត្រៀមចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។ កម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ ៨១៧បានផ្តល់ព័ត៌មានមកថា÷ ពលករខ្មែទាំងប្រុស ស្រី រួមទាំងកូនៗរបស់ពួកគេដែលបានវិលត្រឡប់មកស្រុកកំណើតវិញនេះសរុបចំនួន ៥៦នាក់ ពួកគាត់បានធ្វើដំណើរចេញពីប្រទេសថៃឆ្លងកាត់តាមច្រករបៀងខុសច្បាប់ កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៤នេះ នៅត្រង់ចំណុចភូមិគីឡ ១៣ ក្នុងឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ពលករទាំងអស់ពេលនេះកំពុងសាកសួរនៅអធិការនគរបាលស្រុកសំពៅលូន ព្រមទាំងមានវិធានការច្បាប់ណែនាំអប់រំជៀសវាងការធ្វើចំណាកស្រុកខុសច្បាប់ ឬជៀសវាងឆ្លងដែនតាមច្រករបៀងតូចៗ ព្រោះអាចប្រឈមនឹងបញ្ហាគ្រោះថ្នាក់ផ្សេងៗកើតឡើង។ ប្រភពដដែលបន្តថា÷ ការចាកចេញរបស់ពលករខ្មែរពីប្រទេសថៃក្រោយបញ្ចប់ការងារនេះគឺដើម្បីជួបជុំប្រពន្ធ កូន ឳពុកម្តាយ សាច់ញាតិ ម៉្យាងទៀតក្នុងគោលបំណងត្រៀមខ្លួនចូលរួមក្នុងកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលខិតជិតមកដល់នៅពេលខាងមុខនេះ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោកស្រីខឹម ខេង មេឃុំម៉ាឡៃ ជំទប់ទី០១ ក្រុមប្រឹក្សាឃុំស្មៀនឃុំ មេភូមិ អ្នកភូមិ គ្រប់ភូមិ បានរៀបចំគ្រឿងពលីការក្រយាស្ងោយ មានបាយ សម្ល បារី ម្លូ ស្លា ផ្លែឈើជាដើមបូជាថ្វាយដល់ម្ចាស់ម្ចាស់ដីលោកយាយសំ តាគង់ ចុងស្រុក នៅក្នុងតំបន់នៃប្រវត្តិសាស្រ្តសារតាំងនាភូមិដូងឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៤ខែមីនា ឆ្នាំ២០២៤ ។ លោកស្រីមេឃុំនិងអាចារ្យដឹកនាំរៀបចំពិធីបានអោយដឹងថា: បំណងនៃពិធីបួងសួងនេះដើម្បីសុំសេចក្តីសុខ សេចក្តីចំរើនត្រជាក់ត្រជុំ ត្រកុំត្រកាលតរៀងទៅទៀត ។ សូមបញ្ជាក់ថា សារតាំង ជាតំបន់ប្រវត្តិសាស្ត្រនយោបាយ យោធានៃអតីតរដ្ឋាភិបាលខ្មែរត្រីភាគីកម្ពុជាប្រជាធិបតេយ្យឬអ្នកតស៊ូខ្មែរជាយដែនកម្ពុជា ថៃ ប្រយុទ្ធតស៊ូនឹងរដ្ឋាភិបាលក្រុងភ្នំពេញឬសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលគាំទ្រដោយវៀតណាម។សាតាំងបង្កើតឡើងនៅឆ្នាំ១៩៨១ ដែលធ្វើជាកន្លែងដែលប្រមុខរដ្ឋនៃអតីតរដ្ឋាភិបាលខ្មែរត្រីភាគីកម្ពុជាប្រជាធិបតេយ្យទទួលសាតាំងពីឯកអគ្គរាជទូត រដ្ឋទូតប្រទេសនានាដែលគាំទ្រ។ ចំណែកយាយសំឬដូនសំនិងតាគង់គឺជាអ្នកតាដែលអ្នកស្រុកនៅម៉ាឡៃនិងនៅខេត្តបន្ទាយមានជ័យមានជំនឿនិងគោរពសក្ការ:យ៉ាងខ្លាំង ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃ០៥ មីនា ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើសំណាកតាមរយៈឧបករណ៍ពិនិត្យទឹកនោម រកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ មន្រ្តីរាជការចំនួន ៣១៣នាក់ អវិជ្ជមានទាំងអស់។ លោកអ៊ុ រាត្រី.អភិបាលខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានអោយដឹងថា: ស្ថិតិក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក មន្ត្រីរាជការស៊ីវិលសាលាខេត្ត មន្ត្រីរាជការស៊ីវិលសាលាក្រុង ស្រុក មន្ត្រីជាប់កិច្ចសន្យាសាលាខេត្តនិងបុគ្គលិកស្ម័ត្រចិត្តសាលាខេត្សរុប ៣៦៩នាក់ ស្រី ១២៣នាក់ ។ ក្នុងនោះ រាយមានក្រុមប្រឹក្សាខេត្ត ២៥នាក់ / ស្រី០៦នាក់ មន្ត្រីរាជការស៊ីវិលសាលាខេត្ត១៣៥នាក់ / ស្រី៤០នាក់ – ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ០៩នាក់ / ស្រី០០នាក់ – មន្ត្រីរាជការស៊ីវិលសាលាក្រុង ស្រុក៖ គណៈអភិបាល ៦៣នាក់/ .ស្រី១២នាក់ […]
ដោយ:សុខុម ស្ទឹងត្រែង៖ប្រជានេសាទបានរកឃើញពងកន្ធាយក្បាលកង្កែបមួយសម្បុកនៅក្នុងឆ្នេរខ្សាច់តាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះក្បែរព្រំប្រទល់ខេត្តស្ទឹងត្រែងកាលពីយប់ថ្ងៃទី៤មីនា២០២៤។ ក្រោយពីរកឃើញសម្បុកពងកន្ធាយភ្លាម ប្រជានេសាទក៏បានរាយការណ៍មកកាន់ក្រុមអភិរក្សនិងមន្ត្រីជំនាញ ដើម្បីការពារពងរបស់វា។ លោកស្រីសម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បាននិយាយឲ្យដឹងនៅរសៀលថ្ងៃទី៥មីនាថា ក្រោយពីរកឃើញសម្បុកកន្ធាយក្បាលកង្កែបខាងលើ នាយរងផ្នែករដ្ឋបាលជលផលថាឡាបរិវ៉ាត់ ដឹកនាំកម្លាំងឆ្មាំទន្លេ និងសហគមន៍នេសាទ កោះជ្រឹម-ត្បូងខ្លា និងអ្នកភ្ញាស់ពង ទៅប្រមូលយកពងចំនួន ៥៥ពង ដើម្បីយកទៅការពារ និងភ្ញាស់ នៅកន្លែងដែលមានសុវត្ថិភាព។ លោកនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានបញ្ជាក់ថា សម្បុកពងកន្ធាយក្បាលកង្កែបនេះគឺប្រជានេសាទរស់នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូករកឃើញនៅក្បែរ ព្រំប្រទល់ក្រចេះ-ស្ទឹងត្រែង។ លោកនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបាននិយាយបន្តថាសត្វកម្រប្រភេទនេះបើវាពងហើយមេរបស់វាកប់ក្នុងដីរួចវារចុះទឹកវិញ។រីឯពងគេយកទៅរក្សា ទុកនៅកន្លែងណាមួយតាមបច្ចេកទេសនិងភ្ញាស់ពេលពងវាញាស់ចេញជាកូនធំមាន កម្លាំងមាំមួនហើយទើបយកទៅលែងនៅក្នុងទឹកបាន។ វិធីនេះអាចមានសុវត្ថិភាពការពារពងជាងទុកនៅកន្លែងមានមនុស្សឆ្លងកាត់។ សូមបញ្ជាក់ផងដែរថា សត្វកន្ធាយក្បាលកង្កែបនេះគឺជាប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ នៅក្នុងអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្ដីពីជលផល៕