ដោយ ៖ បន្ទាយ ភ្នំពេញ ៖ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននិងកំពុងរៀបចំត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្ដសករាជ ២០២៤ ប្រពៃណីជាតិខ្មែរដែលឆ្នាំនេះនឹងប្រារព្ធធ្វើឡើងមានរយ:ពេល៤ថ្ងៃ ពីថ្ងៃ៥កើតដល់៨កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៣ដល់១៦ខែមេសា ឆ្នាំ២០២៤ ។ មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានអោយដឹងថ្ងៃទី២២ខែមីនាឆ្នាំ២០២៤ថា: ក្រៅពីការរៀបចំត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីនោះ ក៏មានការរៀបចំដូចជាពិធីជប់លៀងជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ទាំងមូលដែលនឹងប្រព្រឹត្តទៅ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះផងដែរ ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការកងឯកភាពខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគណៈកម្មការរៀបចំសង្រ្កាន្តបន្ទាយមានជ័យឆ្នាំ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តនៃសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៤។ លោកអ៊ុំ រាត្រី បានស្តាប់និងផ្តល់យោបល់ដល់អនុគណៈកម្មការទទួលបន្ទុកនានានៃគណៈកម្មាធិការបុណ្យជាតិ អន្តរជាតិខេត្តរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីឆ្នាំខ្មែរ។ សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំរោង ឆស័ក ពស ២៥៦៧ ពីថ្ងៃ៥កើតដល់៨កើតខែចែត្រ ត្រូវនឹងថ្ងៃទី១៣ដល់១៦ខែមេសា ២០២៤ ។ ក្នុងនោះដែរ ក្នុងនាមរដ្ឋបាលខេត្តលោកបានចេញការណែនាំនិងដាក់បទបញ្ជាក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនោះដូចតទៅ : ១.-ហាមដល់ក្រុមយុវជន យុវនារីលេងគប់ទឹកនៅតាមផ្លូវឬទីសាធារណៈជាដាច់ខាត ។ ២.-ហាមក្រុមយុវជន យុវនារី ចាក់ធុងបាស់ ផឹកស្រា ស្រែកឡូឡាពេញទីសាធារណៈដាច់ខាត។ ៣ នៅពេលយប់ ជនណាចាក់ធុងបាស់ ផឹកស្រា ស្រែកឡូឡា ធ្វើឲ្យរំខានដល់ផ្ទះឬកន្លែងអ្នកដដៃ ឃាត់ខ្លួនយកមកអប់រំលើកទី១ ។ បើនៅមាននិងចាត់ការទៅតាមផ្លូវច្បាប់ ។ លោកអ៊ុ រាត្រី បានបញ្ជាក់បន្តទៀតថា : អង្គភាពកងកម្លាំងទាំង៣ប្រភេទដូចជា កងរាជអាវុធហត្ថខេត្ត កងកម្លាំងនគរបាលខេត្ត និង […]
ដោយ : បន្ទាយ បន្ទាយមានជ័យ:ក្រោយមានការដកទាំងប្រធានមន្ទីរដែលមានរឿងអាស្រូវវ័ណ្ឌក រុំកោះ រងការប្ដឹងនិងដកទាំងអ្នកប្តឹង ដែលមានលោកលោកស្រីអនុប្រធានមន្ទីរទាំងអស់ ប្រធាន អនុប្រធានការិយាល័យនិងមន្ត្រីជំនាញកន្លងមក ហើយតមកមានបាតុភាពកកស្ទះឯកសារនិងការងារនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ មកទល់ពេលនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហៅកាត់ថា ដនស បានសម្រេចតែងតាំងប្រធានស្តីទី មន្ទីររៀប ចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ។ យោងលិខិតប្រកាសស្តីពីការសម្រួលភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីរាជការលេខ០២៥ដនស/ប្រក/បុ ចុះថ្ងៃទី១៩ខែមីនាឆ្នាំ២០២៤ ចុះហត្ថលេខាដោយលោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេច :១-សម្រួលភារកិច្ចលោកអាង ណារឹទ្ធិ ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានតែងតាំងលោកមាស ដា រ៉ា មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជាប្រធានស្តីទីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្ត បន្ទាយ មានជ័យ ។ សូមរំលឹកថា កាលពីល្ងាចថ្ងៃទី១៨ខែមករាឆ្នាំ២០២៤ នៅសាលប្រជុំ”ខ”.នៃសាលាខេត្តបន្ទាយមានជ័យមានកិច្ចប្រជុំផ្ទៃក្នុងមួយដែលដឹកនាំដោយលោកអ៊ុ […]
ដោយ៖ គង់ហេង កំពង់ចាម៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាបានថ្លែងឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាមានអ្នកស្លាប់ ដោយសារជំងឺមិនឆ្លងក្នុងមួយថ្ងៃប្រមាណ ២០០ នាក់ ប៉ុន្តែគ្មានការភ្ញាក់ផ្អើលដូចជនរងគ្រោះស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងមួយថ្ងៃពី ប្រាំ ទៅប្រាំមួយ នាក់នោះទេ។ លោកស្រីប្រធានគណៈកម្មការទី ៨ នៃរដ្ឋសភាបានថ្លែងយ៉ាងដូច្នេះ នៅក្នុងសាលាខេត្តកំពង់ចាមនៅរសៀលថ្ងៃទី ១៩ មីនា ក្នុងការដែលលោកស្រីបានដឹកនាំគណៈប្រតិភូ នៃរដ្ឋសភាចុះមកបំពេញបេសកកម្ម សិក្សាឈ្វេងយល់អំពីវិស័យនានា លើទឹកដីខេត្តកំពង់ចាម។ លោកស្រីបានថ្លែងថា៖ បញ្ហាជំងឺមិនឆ្លងមានដូចជា ជំងឺមហារីក, ជំងឺឡើងសម្ពាតឈាមដាច់សសៃកស្លាប់, ជំងឺទឹកនាមផ្អែម ,គាំងបេះដូងជាដើម…ដែលភាគច្រើនបង្កឡើងដោយការទទួលទានស្រាប៊ៀរ គ្រឿងស្រវឹងនានា ភេជ្ជៈផ្អែម បណ្តាលឱ្យស្លាប់គ្មានការផ្សព្វផ្សាយព័ត៌មាន គ្មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ព្រោះការស្លាប់ពីជំងឺនេះកើតឡើងនៅមន្ទីរពេទ្យ និងតាមផ្ទះ។ លោកស្រីបានថ្លែងទៀតថា៖ ប៉ុន្តែការស្លាប់ដោយស្ងាត់ស្ងៀមពីជំងឺមិនឆ្លង ក្នុងមួយថ្ងៃប្រមាណ ២០០ នាក់ មិនមានការចាប់អារម្មណ៍ ដូចអ្នកស្លាប់តាមដងផ្លូវក្នុងមួយថ្ងៃពី ប្រាំ ទៅ ប្រាំមួយ នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍នោះទេ។ លើសពីនេះជំងឺមិនឆ្លង គឺគ្មានអង្គការដៃគូគេជួយជាដាច់ខាត […]
ដោយៈសិរីមតី សៀមរាប៖ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្ត« បង្កើន ៥ និងអភិវឌ្ឍន៍៣» ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ»។ យុទ្ធសាស្រ្តថ្មីនេះ សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាពនិងភាពធន់របស់កម្ពុជា។ យុទ្ធសាស្ត្រចំនួន៣ ដែលត្រូវបានកំណត់រួមមាន៖ ភាពប្រកួតប្រជែងទេសចរណ៍, ចីរភាពទេសចរណ៍, និងបរិយាបន្នទេសចរណ៍។ ឯកឧត្តម សុខ សូកេន បានលើកឡើងដូច្នេះនៅក្នុងសន្និសីទសារពត៌មានដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជាកាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២៤នៅក្នុងបរិវេណប្រាសាទអង្គរវត្ត។ ឯកឧត្តមរដ្ឋមន្រ្តីជឿជាក់ថា៖ ចរន្តទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា នឹងអាចវិលទៅរកស្ថានភាពដូចមុនការរាតត្បាតជំងឺកូវីដ-១៩ឡើងវិញ គ្រាដែលរាជរដ្ឋាភិបាល វិស័យឯកជន ភាគីពាក់ព័ន្ធ ព្រមទាំងអ្នកសារព័ត៌មាន ខិតខំរួមគ្នា ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ។ ឯកឧត្តម សុខ សូកេន បញ្ជាក់ថា លំហូរទេសចរបរទេស ដែលនឹងជួយជំរុញកំណើនមកកាន់កម្ពុជា គឺមកពីទីផ្សារប្រទេសចិន និងឥណ្ឌា បន្ថែមលើទេសចរមកពីអឺរ៉ុប អាមេរិក និងប្រទេសក្នុងតំបន់អាស៊ាន ដោយសាររាជរដ្ឋាភិបាល បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបន្ទាយជ័យនៅព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០២៤ បានរៀបចំពិធីចាប់ឆ្នោតកំណត់យកលេខរៀង គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតអសាកលជ្រើសតាំងក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់ខេត្តបន្ទាយមានជ័យ ។គឺការបោះឆ្នោតនោះនឹងប្រព្រឹត្តទៅនៅម៉ោង៧ព្រឹកដល់ម៉ោង ៣រសៀលថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤នៅតាមការិយាល័យបោះឆ្នោតនៅទីរួមខេត្ត ។ លោក យ៉ង់ សក្កិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា: មានគណបក្សនយោបាយចំនួន៥ បានចុះបញ្ជីឈរឈ្មោះបោះឆ្នោតដូចខាងលើចូលរួមប្រកួតប្រជែងក្នុងខេត្តបន្ទាយមានជ័យរួមមាន :១-គណបក្សប្រជាជនកម្ពុជា ២-គណបក្សឆន្ទៈខ្មែរ ៣-គណបក្យកម្លាំងជាតិ ៤-គណបក្សហ្វ៊ុនស៊ិនប៉ិច និង៥-គណបក្សខ្មែររួបរួមជាតិ។ លោក យ៉ង់ សក្កិបានបន្តថា ការចុះឈ្មោះអ្នកបោះឆ្នោតនិងអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែងសរុបចំនួន៥៣៣នាក់ ។ផ្អែកតាមប្រតិទិននៃការបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)និងធ្វើ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅថ្ងៃទី២០ ខែមេសាឆ្នាំ ២០២៤ ក្នុងគោលបំណង បម្រើឲ្យការប្ដឹងតវ៉ាឬប្ដឹងជំទាស់។ បន្ទាប់មក (គជប) និងផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការនៅថ្ងៃទី១០ ខែឧសភាឆ្នាំ២០២៤ ខាងមុខនេះ ។ តមក ព្រះឧត្តមសីលញ្ញាណ ធុល សុធាព្រះមេគណខេត្តបន្ទាយមានជ័យ គណមហានិកាយបាននិមន្តនិងធ្វើការចាប់លេខរៀងរបស់គណបក្សនយោបាយនីមួយៗ ។ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា :នីតិវិធីនៃការចាប់ឆ្នោតយករៀងរបស់គណបក្សនយោបាយនីមួយៗនាឱកាសនេះ ពិតជាមានភាពត្រឹមត្រូវច្បាស់លាស់ យុត្តិធម៌ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងសិរីសោភ័ណបានដាក់បទបញ្ជានិងអនុវត្តវិធានការទៅលើម្ចាស់និងអ្មកបើកបររថយន្តធំៗ រួមទាំងរថយន្តដឹកដីទាំងឡាយណា ដែលបានបើកជាន់លើ ហើយធ្វើអោយខូចខាតឬបំផ្លាញកម្រាលក្រាលការ៉ូទ្បា សាប លូ គម្របលូ រីហ្គាឬសំណង់ផ្សេងទៀតតាមចញ្ចើមផ្លូវនិងតួផ្លូវក្នុងក្រុងត្រូវតែជួសជុលឡើងវិញហើយជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ ។នេះបើតាមលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានថ្លែងប្រាប់សារព័ត៌មានកាលពីថ្មីៗនេះ។ លោកបានបន្តថា:ការ៉ូទ្បានិងសំណង់ផ្សេងៗទៀតដូចខាងលើដែលបានរៀបចំនៅតាមចញ្ចើមផ្លូវជាតិលេខ៥៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវខេត្តនិងផ្លូវផ្សេងទៀតនៅក្នុងក្រុងគឺសម្រាប់ភ្ញៀវ.ប្រជាពលរដ្ឋដើរថ្មើរជើងឬដើម្បីហាត់ប្រាណ ឬម្ចាស់ដីនិងផ្ទះ សំណង់នានាចេញ ចូល។ ឬជាទ្រព្យសម្បត្តិសាធារណ:ផង ទ្រព្យសម្បត្តិឯកជនផង។ហេតុនេះ ត្រូវចូលរួមថែរក្សាការពារ ហើយបើមានការប៉ះពាល់ឬបង្កខូចខាតតំណាងនីតិបុគ្គលនិងរូបវ័ន្តបុគ្គល មានសិទ្ធិការពារ តវ៉ាឬប្តឹងទារសំណង បើសិនជាមានជនណាបង្កខូចខាត។ លោកបានកត់សម្គាល់ថា : ជាក់ស្តែងកន្លងមកនេះ រថយន្ត យានយន្តដឹកធ្ងន់បានបើកកិនឬជាន់ដោយចេតនា អចេតនាបង្កឲ្យរងការខូចខាតទ្រព្យសម្បត្តិឯកជននិងរដ្ឋនេះ ជាបន្តបន្ទាប់ ហើយគ្មាននណារចេញមុខទទួលខុសត្រូវលើការជួសជុលសងឡើយ ។ ហេតុនេះ នៅពេល រដ្ឋបាលក្រុងបានហៅម្ចាស់ឬអ្នកបើកបររថយន្តនិងម្ចាស់ដីដែលបានត្រូវចាក់ដីក៏ត្រូវចូលរួមរៀបចំជួសជុលការ៉ូឡានិងសំណង់ដូចប្រភេទខាងលើតាមចញ្ចើមផ្លូវឡើងវិញ ។ មន្ត្រីរាជការនិងប្រជាពលរដ្ឋដែលមានការប៉ះពាល់ ពាក់ព័ន្ធក្នុងករណី ហើយមានលំនៅឬរបររកស៊ី ធ្វើការក្នុងសិរីសោភ័ណ បានគាំទ្រសារទរនឹងថ្លែងអំណរគុណចំពោះបទបញ្ជាវិធានការនៃចំណាត់ការនេះ ។ ដោយឡែក.ករណីការ៉ូឡានិងសាបចិញ្ចើមផ្លូវដែលរងការខូចខាតមួយកន្លែងនេះ មានរយៈពេលជិត ១ខែមកហើយ ដោយរថយន្តដឹកដីចេញ-ចូលចាក់ដីនៅផ្នែកខាងក្រោយជិតមាត់ស្ទឹងក្រុងសិរីសោភ័ណ។ ទាក់ទិនករណីនេះ លោក […]
ដោយ : បន្ទាយ ភ្នំពេញ :មន្ទីរភស្តុភារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី ហ៊ន សុភាន់ ជំនួយការ ការិយាល័យសុខាភិបាលដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញអោយដឹងកាលពីថ្ងៃទី១៨ខែមីនា ឆ្នាំ២០២៤ ថា : លោកវរសេនីយ៍ទោ យូ គឹមលី ប្រធានមន្ទីរភស្តុភារដូចខាងលើបានដឹកនាំកម្លាំងបំពេញការងារនេះ ។ លោកវរសេនីយ៍ទោ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលចូលរួមពី នាយ-នាយរង នៃមន្ទីរភស្តុភារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១០០០០០០រៀល, ទឹកសុទ្ធ ០៤កេស, ទឹកដោះគោ ០៤យួរ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាលផងដែរ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងមេគណខេត្តគណៈមហានិកាយ លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត បានអញ្ជើញនិងនិមន្តជាអធិបតីចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្មាយុ ប៉ែន សាវុធ ព្រះធម្មធរអនុគណស្រុកនៅវត្តសាលរង្សីយារាម កាលពីថ្ងៃទី១៨ខែមីនា ឆ្នាំ២០២៤ ។ ក្នុងពិធីនោះ លោកអ៊ុំ រាត្រី ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងមេគណខេត្តគណៈមហានិកាយ លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត សូមឲ្យមន្ត្រីអាជ្ញាធរនិងមន្ត្រីសង្ឃ និងពុទ្ធបរិស័ទថែរក្សាសាមគ្គី ប្រពៃណីនិងបង្កលក្ខណ:ឲ្យបានល្អ។ គឺពេលអញ្ជើញនិងនិមន្តជាអធិបតីចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្មាយុ និងស្រោចស្រពសុគន្ធវារីប្រគេនព្រះគ្រូ សច្ចធនោ ប៉ែន សាវុធ ព្រះធម្មធរអនុគណស្រុកនៅវត្តសាលរង្សីយារាម(ស្រះរាំង) ឃុំស្រះរាំង ស្រុកមង្គលបូរី និងក៏មានការចូលរួមពីព្រះមន្ត្រីសង្ឃ មន្ត្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព មេបញ្ជាការ/ រង ស្នងការរង មន្ត្រី សប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយជាចមុនរើនទៀត ។ លោកបៀវ […]
ដោយ : បន្ទាយ បន្ទាយមានជ័យនៅសាលប្រជុំ(ធំ) សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ទីស្តីការគណ:រដ្ឋមន្ត្រីនិងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានសហការរៀបចំបើកវគ្គតម្រង់ទិស ស្ដីពីប្រសិទ្ធភាព នៃការគ្រប់គ្រងព័ត៌មាន និងនាំពាក្យក្រោមអធិបតីភាពលោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងចូលរួមដោយអភិបាលរងខេត្ត អនុប្រធានមន្ទីរ អភិបាលរង នាយករដ្ឋបាលស្រុក ក្រុង សមាជិកក្រុមមន្ត្រីឃុំ សង្កាត់និងស្មៀន ដែលជាមន្ត្រីទទួលបន្ទុក ។ លោក អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : នៅក្នុងដំណើរការនៃការគ្រប់គ្រងដឹកនាំរបស់រដ្ឋបាលខេត្តស្រុកក្រុងឃុំសង្កាត់ក៏ដូចជា នៅតាមបណ្ដាមន្ទីរអង្គភាពនានាមានភាពប្រសើរឡើងជាលំដាប់និងសមិទ្ធផលអភិវឌ្ឍន៍នានា មានការរីកចម្រើនដុះដាលលើគ្រប់វិស័យ គួរឲ្យមានវឌ្ឍនភាព។ប៉ុន្តែទន្ទឹមនឹងនេះក៏នៅមានបញ្ហាខ្លះដែលតែងតែកើតមាន ដែលមកពីភាពចន្លោះប្រហោង ខ្វះខាតឬឆកល្វែង នៃការគ្រប់គ្រងព័ត៌មាន ការប្រមូលព័ត៌មាននិងការផ្តល់ព័ត៌មាន និងនាំពាក្យពុំបានត្រឹមត្រូវ ដែលវាទៅជាហេតុនាំឲ្យមហាជនប្រជាពលរដ្ឋទូទៅខ្វះព័ត៌មាន ឬមានភាពស្រពេចស្រពិល និងមានទុទិដ្ឋិនិយមឬភ័ន្តច្រឡំមកលើស្ថាប័នរាជរដ្ឋាភិបាល។ លោកបានបន្តថា :រីឯការបន្សាបឬក៏លុបបំបាត់នូវព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ការឆបោកញុះញង់ផ្សេងៗ នៅមានកម្រិតនៅឡើយ។ […]
ដោយ ៖ បន្ទាយ ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៤ បានប្រមូលផ្តុំកងកម្លាំងក្រោមឱវាទទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាល អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខ។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯកបានថ្លែងអំណរគុណ ចំពោះបងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអង្គភាពអាវុធហត្ថរាជធានីភ្នំពេញទាំងមូល ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយ ពេញមួយឆ្នាំកន្លងមក ក៏ដូចជាបានរួមសុខរួមទុក្ខ ជាមួយលោកផ្ទាល់ រយៈពេល១១ឆ្នាំដែលលោកមកកាន់ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញរហូតដល់បច្ចុប្បន្ននេះ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងពាក្យជូនពរ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ព្រមទាំង ក្រុមគ្រួសារផងដែរ។ លោកឧត្តមសេនីយ៍ឯកមេបញ្ជាការបានបន្តថា : ក្នុងនាមជាកងកម្លាំង គឺពិតជាមានពេលវេលាតិចតួចណាស់សម្រាប់គ្រួសារ ។ជាពិសេសនៅគ្រប់ពិធីបុណ្យជាតិ សាសនា ដែលបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្រួសារ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :លោកវរសេនីយ៍ទោ ស មនោរម្យ នាយរងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានដឹកនាំមន្ត្រីនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និង នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី ឆួន លីជិញ នាយរងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៣ខែមីនាឆ្នាំ២០២៤កន្លងទៅ និងកំពុងសម្រាកព្យាបាលជងឺនៅខេត្តបាត់ដំបង ។ មន្ត្រីនគរបាលអោយដឹងកាលពីថ្ងៃទី១៥ខែមីនាថា: អំណោយនិងសម្ភាររួមមាន: ថវិកា ចំនួន៥០០.០០០រៀល(ហាសិបមុឺនរៀល) ទឹកសុទ្ធ និងទឹកដោះគោឆៅ ។ ជាមួយគ្នានេះលោកវរសេនីយ៍ ស មនោរម្យ បានពាំការសួរសុខទុក្ខពីសំណាក់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ដើម្បីជាការលើកទឹកចិត្ត នាំយកថវិការួមសម្ភារខាងលើ ប្រគល់ជូនប្អូន វរសេនីយ៍ត្រី ឆួន លីជិញ ដែលរងរបួសដោយជួបគ្រោះថ្នាក់ចរាចរណ៍ និងជូនពរប្អូនឆាប់ជាសះស្បើយនិងឆាប់បានទៅបម្រើការងារវិញផងដែរ ។ ក្រុមគ្រួសារលោក វរសេនីយ៍ត្រី ឆួន លីជិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការ […]
ដោយ៖កំចាយ កំពត: មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពតបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមូលដ្ឋានកងរាជអាវុធហត្ថគ្រប់ក្រុងស្រុកឱ្យបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងមន្ត្រីក្រោមឱវាទប្រកបដោយប្រសិទ្ធភាព។ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពតមានរៀបចំពិធីប្រកាសតែងតាំងមេបញ្ជាការតាមសេចក្តីសម្រេចលេខ៣១.ត.ត.ផ.ប/១២២៣។ សេចក្តីសម្រេចមានខ្លឹមសារថា ត្រូវបានតែងតាំងលោកវរសេនីយ៍ទោ សន សុខឿន នាយទាហាននៃកងរាជអាវុធហត្ថបញ្ជាការដ្ឋានខេត្តកំពតជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពត។ ថ្លែងក្នុងកម្មវិធីខាងលើ លោកវរសេនីយ៍ឯក ឡុង វណ្ណា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពតបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគិតគូរជាចម្បងចំពោះគុណភាពការងារ។ មុននឹងផ្តល់តំណែង និងតួនាទីក្នុងការគ្រប់គ្រងអង្គភាពណាមួយ ថ្នាក់ដឹកនាំតែងពិនិត្យលើសមត្ថភាពពិតដើម្បីឱ្យមានភាពរឹងមាំ និងរីកចម្រើនដល់សង្គមជាតិ។ លោកមេបញ្ជាការរងបានបញ្ជាក់ថា ចំពោះលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពតដែលត្រូវបានប្រកាសចូលកាន់មុខតំណែងនាពេលនេះត្រូវបង្កើនសមត្ថភាពដើម្បីដឹកនាំមន្ត្រីក្រោមឱវាទប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ម្យ៉ាងទៀត សាមគ្គីភាពផ្ទៃក្នុងជាកត្តាសំខាន់ដើម្បីឱ្យសកម្មភាពគ្រប់យ៉ាងនៅក្នុងអង្គភាពដំណើរការទៅមុខដោយពុំមានការរាំងស្ទះ។ ជាកិច្ចស្វាគមន៍សម្រាប់មេបញ្ជាការដែលទើបទទួលការតែងតាំង លោក លាង រឿនសុធី អភិបាលក្រុងកំពតបានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលក្រុង លោកពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំង ព្រោះថ្ងៃនេះគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុងកំពតទទួលបានមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថថ្មីដែលពោរពេញដោយបទពិសោធន៍ និងសមត្ថភាពពេញលេញ។ លោកក៏សូមថ្លែងអំណរគុណចំពោះអតីតមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពតដែលបានដឹកនាំកងកម្លាំងបំពេញការងារបានល្អ រហូតថ្នាក់ដឹកនាំតម្រូវឱ្យទៅបំពេញតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពតនោះ៕
ដោយ : បន្ទាយ ឆាក់ឆឺងសៅ -ថៃ ៖ សិក្ខាកាមកងយោធពលខេមរភូមិន្ទចំណុះយោធភូមិភាគទី៤និងទី៥ ចំនួន១០រូបដឹកនាំទៅដោយឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញចូលរួមជាមួយកងទ័ពភូមិន្ទថៃក្នុងវគ្គបណ្តុះបណ្តាលជួយសង្គ្រោះគ្រោះមហន្តរាយ នៅមជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ ខេត្តឆាក់ឆឺងសៅ ព្រះរាជាណាចក្រថៃ។ វគ្គបណ្តុះបណ្តាលនេះចាប់ពីថ្ងៃទី១០-១៥ ខែមីនា ឆ្នាំ២០២៤ ដែលថ្ងៃនេះបានបិទវគ្គដែលគោលបំណងផ្តល់នូវបទពិសោធន៍ បច្ចេកទេស លក្ខណៈស្តង់ដា និងបែបវិទ្យាសាស្រ្ត និងរួមជាមួយនឹងការរិតចំណងសម្ព័ន្ធមេត្រីភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពភូមិន្ទថៃ និងកម្ពុជា ដើម្បីពង្រឹងសមត្ថភាព ការងារជួយសង្គ្រោះគ្រោះមហន្តរាយ សម្រាប់ប្រជាជន នៃប្រទេសទាំងពីតាមបន្ទាត់ព្រំដែន ។ បន្ទាប់ពីសមភាគីថៃថ្លែងពីសារសំខាន់នៃការងារអន្តរាគមន៍និងការសង្គ្រោះក្នុងគ្រោះមហន្តរាយនិងកិច្ចទំនាក់ទំនង សហប្រតិបត្តិការរួចមក ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានថ្លែងឲ្យដឹងដែរថា : ដោយបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក និងមេបញ្ជាការ យោធភូមិភាគទី៥ ឲ្យសិក្ខាកាមកម្ពុជាមកហ្វឹកហាត់បណ្តុះបណ្តាល ការងារជួយសង្គ្រោះគ្រោះមហន្តរាយនេះ គឺបានផ្តល់នូវបទពិសោធន៍ថ្មីៗ បច្ចេកទេស ស្តង់ដា និងបែបវិទ្យាសាស្រ្ត ដើម្បីជាគុណប្រយោជន៍ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស ឲ្យបានលឿនរហ័ស ទាន់ពេលវេលា […]
អត្ថបទ៖ ហាប់ គឹមអាន គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការUNESCO កំពុងបើកកិច្ចប្រជុំពេញអង្គ លើកទី៣០នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤ នេះ។ កិច្ចប្រជុំពេញអង្គ ដឹកនាំដោយសហប្រធានឯកអគ្គរដ្ឋទូតបារាំងនិងជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាទៅលើសេចក្តីប្រកាសរួម របស់អន្តររដ្ឋាភិបាល ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការUNESCO ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ស្ដីពីរមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក ដោយផ្តោតទៅលើយុទ្ធសាស្ត្រ ជាច្រើនសម្រាប់ការងារអភរិក្សនិងអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន ការអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងវប្បធម៌ បង្កើនប្រាក់ចំណូលផ្នែកកសិកម្ម សិប្បកម្ម តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្តល់សម្ភារ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប នៅក្នុងតំបន់រមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក ក្នុងរយៈពេល១០ឆ្នាំតទៅមុខទៀត។ សហប្រធានបារាំង លោក Piere PELLET ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គនោះថា ការងារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ពិតជាមានបញ្ហាប្រឈមមិនតិចតួចឡើយ ក៏ប៉ុន្តែអ្នកគ្រប់គ្នាបានប្រឹងប្រែងជម្នះបញ្ហាទាំងនេះ រហូតដល់បានជោគជ័យ។ លោក PELLETបញ្ជាក់ទៀតថា យុទ្ធសាស្រ្តសម្រាប់ការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក រយៈពេល១០ឆ្នាំទៅមុខទៀត គឺផ្ដោតលើចំណុចសំខាន់ៗមួយចំនួន ដូចជាបង្កើនការអភិវឌ្ឍន៍ ប្រកបដោយចិរភាពនៃរមណីយដ្ឋានអង្គរ នៅតែបន្តការពារអភិរក្សតម្លៃលេចធ្លោជាសាកលដោយយកចិត្តទុកដាក់លើបម្រែបម្រួលអាកាសធាតុ ការការពារបរិស្ថាន ទេសភាពវប្បធម៌ […]
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ៖ កាកបាទក្រហមកម្ពុជា មានឈ្មោះដើមថា សមាគមជាតិកាកបាទក្រហមខ្មែរត្រូវបានបង្កើតឡើងនៅថ្ងៃទី១៣និង១៤ ខែកុម្ភៈឆ្នាំ១៩៥៥ និងគោលបំណងដើម្បីផ្តល់ជំនួយសង្គ្រោះនិងធ្វើជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។ នេះជាខ្លឹមសារក្នុងពិធីបើកវគ្គផ្សព្វផ្សាយស្ដីពីចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមដល់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ(BBU)និងសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME) សាខាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៤។ លោកស្រី មឿត លាភា មន្ត្រីសាខាកាកបាទក្រហមខេត្តនិងលោកស្រីសុខ លាភា នាយិការងក្រុមប្រតិបត្តិសាខាបានអោយដឹងថា : កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ជាប្រធាន គឺត្រូវប្រកាន់នូវគោលការណ៍គ្រឹះទាំងប្រាំពីរ រួមមាន៖ ភាពមនុស្សធម៍ ភាពមិនលំអៀង ឯកភាព ឯករាជភាព អព្យាក្រឹតភាព នៃសេវាកម្មស្ម័គ្រចិត្ត។ លោកស្រីបានបន្តថា កាកក្រហមកម្ពុជាបានបំផុសនូវកម្លាំងមនុស្សធម៌ ជាពិសេសសម្រាប់ជនគ្រប់មជ្ឈដ្ឋានឲ្យចូលរួមជាមួយសមាគមជាតិតាមរយៈយុទ្ធនាការកាកបាទក្រហមដោះស្រាយបញ្ហាប្រឈមនានានិងបន្តពង្រឹងភាពធន់ក្នុងសហគមន៍។ លោកស្រីបន្តថា ពិភពលោកកំពុងស្ថិតនៅក្នុងរបត់នៃការផ្លាស់ប្តូរយ៉ាងស្មុគស្មាញប្រឈមដល់ ការប្រទាក់ក្រឡាគ្នាដូចជាបញ្ហាប្រដាប់អាវុធ ការប្រែប្រួលអាកាសធាតុ បានបង្កឲ្យមានលក្ខណៈគ្រោះមហន្តរាយកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុនចំពោះមនុស្សសត្វនិងរុក្ខជាតិជំងឺឆ្លងពិតមែនតែគេអាចគ្រប់គ្រងបានមួយកម្រិត ប៉ុន្តែពីរូបបំលែងថ្មីនៃជំងឺផ្សេងផ្សេងទៀតកំពុងលេចឡើងជាបន្តបន្ទាប់ ទោះបីជាពិភពលោកឈមនឹងបញ្ហាជាច្រើនបែបនេះក្ដីក៏ព្រះរាជាណាចក្រកម្ពុជាបន្តស្ថិតនៅក្រោមម្លប់សន្ដិភាព ស្ថិរភាពនយោបាយអភិវឌ្ឍន៍ លើគ្រប់វិស័យ ធ្វើឱ្យកាកបាទក្រហមកម្ពុជា នៅតែបំពេញតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈនិងវិស័យមនុស្សធម៌។ កាកក្រហមកម្ពុជាគឺរួមចំណែកជាមួយរាជរដ្ឋាភិបាលបន្តការលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ ជីវភាពរស់នៅរបស់ប្រជាជនកាត់បន្ថយភាពរងគ្រោះនិងជួយប្រជាពលរដ្ឋ ៕
អត្ថបទ៖ អ៊ីសា រ៉ហានី សៀមរាប៖ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក កំពុងតែជួបប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០២៤នេះ ។ កិច្ចប្រជុំបច្ចេកទេសលើកទី៣៨ បានដឹកនាំដោយលោក IChitomo Taninai ជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងលោកPiere Vincent ទីប្រឹក្សាទទួលបន្ទុកផ្នែកវប្បធម៌របស់ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមអធិបតីភាព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា។ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ ក្រុមអ្នកជំនាញអន្តរជាតិ បានពិភាក្សានិងពិនិត្យទៅលើការងារមួយចំនួននៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ដែលកំពុងតែដំណើរការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា។ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញអន្តរជាតិ ក៏នឹងធ្វើការតាមដាន និងផ្ដល់យោបល់បច្ចេកទេស ព្រមទាំងអនុសាសន៍ថ្មីៗបន្ថែមទៀត ដើម្បីឱ្យតាមការដ្ឋានយកទៅអនុវត្តន៍ស្របតាមកិច្ចការដែលកំពុងតែបំពេញនោះ។ សហប្រធានជប៉ុន លោក IChitomo Taninai បានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា កិច្ចពិភាក្សាលើការងារជាច្រើនស្ដីពី ការពិនិត្យមើលការងារមួយចំនួននៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ការជួសជុល និងអភិរក្សប្រាសាទបុរាណនានាគឺមានសារសំខាន់សម្រាប់ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក(ICC-Angkor-Sambor […]
ដោយ៖កំចាយ កំពត÷ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំខេត្តកំពតបានក្រើនរម្លឹកដល់គ្រប់ផ្នែកពាក់ព័ន្ធឲ្យបង្កើនការយកចិត្តទុកដាក់ដើម្បីរក្សាកិត្តិយសក្នុងនាមជាម្ចាស់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតលំដាប់អាស៊ាន។ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពតបានធ្វើពិធីផ្សព្វផ្សាយចលនាទីក្រុងស្អាតនៅបរិវេណសួនច្បាររូបសំណាកព្រះបាទអង្គដួងឆ្នេរព្រែកកំពង់ បំណងឈានទៅទទួលពានរង្វាន់ថ្នាក់ជាតិ និងកម្រិតតំបន់បន្តទៀត។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយនាព្រឹកនេះមានគោលបំណងបញ្ជ្រាបចំណេះដឹងស្តីពីការសម្អាតទីក្រុង ក្រោមពាក្យស្លោក “ពលរដ្ឋគំរូចូលរួមគិតគូរពីបរិស្ថាន និងសោភ័ណភាពក្រុង។ ពលរដ្ឋគំរូចូលរួមគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវដើម្បីទីក្រុងស្អាត។ ការសម្អាតទីក្រុងជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប។ ទីក្រុងស្អាត ជាផលិតផលទេសចរណ៍បៃតង។ ទីក្រុងស្អាតជាទីក្រុងប្រកបដោយភាពវៃឆ្លាត។ ទីក្រុងស្អាតនាំមកនូវកំណើនទេសចរស្របទៅនឹងប្រធានបទទីក្រុងស្អាតដើម្បីទេសចរណ៍” ។ លោកប្រធានមន្ទីរបានបន្តថា ក្នុងនាមមន្ទីរ លោកអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធសូមចូលរួមរក្សាកិត្តិយស កេរ្តិ៍ឈ្មោះឱ្យស័ក្តិសមជាម្ចាស់ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន។ ស្រដៀងគ្នានេះដែរ លោក នៃ គង់ អភិបាលរងខេត្តកំពតបានមានប្រសាសន៍ថា គ្រប់ផ្នែកពាក់ព័ន្ធត្រូវចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្អាតអនាម័យបរិស្ថាន ពិសេសត្រូវទុកដាក់សំរាម និងកាកសំណល់ឱ្យបានត្រឹមត្រូវ។ ចំពោះអាជីវករ និងអ្នកផ្តល់សេវាទេសចរណ៍ត្រូវរក្សាភាពថ្លៃថ្នូរតាមរយ:ការផ្តល់ជូនភ្ញៀវនូវសេវាកម្មល្អ តម្លៃសមរម្យដើម្បីទាក់ទាញទេសចរឱ្យមកសម្រាកកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើន ហើយពោរពេញដោយក្តីរីករាយ។ សូមបញ្ជាក់ថា ក្រៅពីទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ក្នុងឆ្នាំ២០២៣ សហគមន៍ទេសចរណ៍ត្រពាំងសង្កែខេត្តកំពតក៏ទទួលបានជ័យលាភី និងពានរង្វាន់ចំនួន២លើការអនុវត្តស្តង់ដារទេសចរណ៍អាស៊ានទៀតផង។ ក្នុងនោះ រួមមាន ១. ស្ដង់ដារសហគមន៍ទេសចរណ៍អាស៊ាន និង២. ស្ដង់ដារផ្ទះស្នាក់សហគមន៍ទេសចរណ៍អាស៊ាន៕
ដោយ៖ បន្ទាយ ភ្នំពេញ :៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារនាំយកថវិកាដែលបានមកពីការចូលរួមរបស់ លោក យឹម លក្ខណ៍ និងភរិយា ចំនួន ៥០០០ដុល្លារ បន្ថែមទៀត ដើម្បីយកទៅប្រគល់ជូន លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវការព្យាបាលរយៈពេលយូរ និងត្រូវការថវិកាជាចាំបាច់។ មន្ត្រីអាវុធហត្ថអោយដឹងនៅថ្ងៃទី១៣ខែមីនា ឆ្នាំ២០២៤ថា នេះជាលើកទី៤ហើយ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងបាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងស្មារតីសាមគ្គីភាព ប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គង់ គីនី ជាបន្តបន្ទាប់ សរុបទាំងលើកទី៤នេះចំនួន២៥០០០ដុល្លារដើម្បីជួយសម្រាលបន្ទុកក្នុងការព្យាបាល ៕
ដោយ៖ បន្ទាយ បន្ទាយមានជ័យ ៖លោកវរសេនីយ៍ឯក កូវ៉ារ៉ាណុន ហ្គូកព្រំសុវណ្ណ( Korwaranon Glunprumsuwan )ឣនុព័ន្ធយោធាថៃ និងជាប្រធានក្រុមឣនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ព្រមជាមួយសហការីចំនួន២១នាក់ មាន១៣សញ្ជាតិ /ប្រទេស នាថ្ងៃទី១៣ ខែមីនា បានធ្វើទស្សនកិច្ចនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត នាយប៉ុស្តិ៍ស្ដីទី តំណាងលោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំលោកនាយរងប៉ុស្តិ៍ នាយផ្នែក និងនាយរងផ្នែកមួយចំនួន ទទួលបដិសណ្ឋារកិច្ចលោកវរសេនីយ៍ឯកកូវ៉ារ៉ាណុន ហ្គូកព្រំសុវណ្ណ( Korwaranon Glunprumsuwan )និងសហការី។បំណងរបស់ប្រតិភូគឺបានពិភាក្សាពីការងារអន្តោប្រវេសន៍ជាមួយភាគីកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកវរសេនីយ៍ឯក សេនានុព័ន្ធយោធាថៃនិងសហការី ក៏បានពិភាក្សាអំពីកិច្ចការងារជំនាញអន្តោប្រវេសន៍ និងស្ដាប់បទឧទ្ទេសនាមតាមការធ្វើបទបង្ហាញស្ដីពីទីតាំងភូមិសាស្ត្រ រង្វង់ប្រតិបត្តិការ រចនាសម្ពន្ធ តួនាទីភារកិច្ច កិច្ចសហប្រតិបត្តិការ ស្ថិតិអ្នកដំណើរ និងមធ្យោបាយចេញ-ចូល បញ្ហាប្រឈម ព្រមទាំងទិសដៅអនុវត្តបន្ត កិច្ចការងារសង្គមនិងអំពើមនុស្សធម៌ដែលប៉ុស្តិ៍បានអនុវត្តនាពេលកន្លងមក ៕