ព័ត៌មានជាតិ »

ដោយ៖ គង់ហេង កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានហៅការបោះជំរំមានយុវជនចូលរួមប្រមាណ ៦០០ នាក់ រយៈពេលមួយសប្តាហ៍ លើទឹកដីស្រុកកោះសូទិន គឺជាបទពិសោធន៍របស់ខ្លួន រួមចំណែកអភិវឌ្ឍន៍បំណិនជីវិត និងអភិវឌ្ឍន៍សមត្ថភាព ឱ្យរីកចម្រើនឡើង។ នៅក្នុងពិធីបើកការបោះជំរំយុវជន ខេត្តកំពង់ចាម ក្រោមប្រធានបទ«យុវជនសតវត្សទី២១ ជួយសង្គមជាតិ» ដែលបានរៀបចំឡើងនៅ វិទ្យាល័យកោះសូទិន ស្រុកកោះសូទិន នៅល្ងាចថ្ងៃទី ២៧ មីនា។ ក្រោយពីចូលរួមភ្លក់អាហារ និងថតរូបអនុស្សាវរីយ៍តាមជំរំនីមួយៗ លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ លោកមានជំនឿយ៉ាងមុតមាំថា ការបោះជំរំយុវជនខេត្តកំពង់ចាម ឆ្នាំ២០២៤ នាពេលនេះ គឺជាឱកាសសម្រាប់ក្មួយៗយកអស់សមត្ថភាព បទពិសោធន៍របស់ខ្លួនមកធ្វើការផ្លាស់ប្តូរ ចែករំលែកគ្នាទៅវិញទៅមក រួមចំណែកអភិវឌ្ឍន៍បំណិនជីវិត និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន កាន់តែរីកចម្រើនឡើង ពិសេសគឺការអប់រំខ្លួនតាមគន្លងសីលធម៌ កូនល្អ សិស្សល្អ មិត្តល្អ និង ពលរដ្ឋល្អ និងខិតខំធ្វើឱ្យខ្លួនមានសេចក្តីព្យាយាម និងសេចក្តីសង្ឃឹមជឿជាក់ចំពោះខ្លួនឯង។ លោកបានបន្តថា៖ សូមក្មួយៗត្រូវខិតខំ សង្កេតសិក្សាស្រាវជ្រាវ តាមរយៈនៃសកម្មភាពទាំងឡាយក្នុង ដំណើរការ នៃការបោះជំរំយុវជននេះ ជាពិសេសសូមក្មួយៗត្រូវខិតខំ កត់ត្រានូវសកម្មភាពល្អៗ ទុកសម្រាប់ […]

ដោយ៖ ស-សម្បត្តិ ភ្នំពេញ៖ អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា គ.ស.ក បានសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងនិយតករ គណនេយ្យនិងសវនកម្ម បានរៀបចំសិក្ខាសាលាមួយ«ស្តីពីការចុះបញ្ជីសកម្មភាពអាជីវកម្មដោយឡែករបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល»នៅសណ្ឋាគាររ៉ាហ៊្វល ឡឺរ៉ូយ៉ាល់ កាលពីថ្ងៃទី២១ខែមីនា ឆ្នាំ២០២៤។ លោកស្រីស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាបានលើកឡើងថា សិក្ខាសាលានេះ មានគោលដៅសំខាន់បំផុត គឺដើម្បីផ្តល់នូវការយល់ដឹងដ៏ស៊ីជម្រៅបន្ថែមទៀតទៅដល់បុគ្គលិកផ្នែកហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលឲ្យមានការយល់ដឹងកាន់តែច្បាស់លាស់ស្តីពីការចុះបញ្ជីសកម្មភាពអាជីវកម្មដោយឡែករបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ផ្តើមចេញពីការយល់ដឹងបានច្បាស់ពីនីតិវិធី នៃការចុះបញ្ជីសកម្មភាពអាជីវកម្មដោយឡែករបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះហើយ  គេរំពឹងថានឹងធ្វើឲ្យរាល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ នឹងចូលរួមអនុវត្តពង្រឹងអនុលោមភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ។ លោកប៉ូ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់នៅក្នុងសិក្ខាសាលានោះថា ការចុះបញ្ជីសកម្មភាព អាជីវកម្មដោយឡែករបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល គឺត្រូវអនុវត្តដោយផ្តោតទៅលើចំណុចសំខាន់ៗចំនួន៤។ លោកបានបន្ថែមថា ចំណុចំខាន់ៗទាំង៤នោះ គឺរួមមាន៖ ទី១-ការលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល, ទី២-សកម្មភាពអាជីវកម្មដោយឡែក, ទី៣-ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសនិងទី៤-ការលើកទឹកចិត្តនៅក្នុងការចុះបញ្ជី។ ជាមួយនោះក៏បើកឲ្យមានកម្មវិធីសំណូរចម្លើយទៅដល់អ្នកចូលរួមដែលមានចម្ងល់សួរទៅមន្រ្តីជំនាញពន្ធដារពាក់ព័ន្ធទៅនឹងការចុះបញ្ជីសកម្មភាពអាជីវកម្មដោយឡែករបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះផងដែរ។ ឯកឧត្តមបណ្ឌិតម៉ិញ បានកុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារបានវាយតម្លៃជារួមថា តាមរយៈសិក្ខាសាលានេះ នឹងបង្កើននូវការយល់ដឹងថ្មីបន្ថែមទៀតពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារទៅដល់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលកំពុងប្រតិបត្តិការ ការងារបស់ខ្លួននៅកម្ពុជា។ ឯកឧត្តបានបន្ថែមថា អ្នកចូលរួមមានឱកាសបានឈ្វេងយល់កាន់តែស៊ីជម្រៅ ចំពោះការអនុវត្តកាតព្វកិច្ចសារពើរពន្ធ សម្រាប់ការចុះបញ្ជីអាជីវកម្មដោយឡែក របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ :បន្ទាប់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ដនស) បានសម្រេចតែងតាំងប្រធានស្តីទីមន្ទីររៀប ចំដែន ដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត បន្ទាយ មានជ័យ មន្ត្រីរូបនោះបានទៅបំពេញការងារ ហើយកាលពីថ្ងៃចន្ទទី២៥ខែមីនាឆ្នាំ២០២៤ នៅសាលប្រជុំរបស់មន្ទីរនាផ្លូវជាតិលេខ៥ ភូមិគាបសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ លោកបានជួបប្រជុំដំបូងជាមួយមន្ត្រីក្រោមឱវាទ ។ នេះបើតាមមន្ត្រីទើបប្រាប់អោយដឹងកាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២៤ ។ លោកមាស ដារ៉ា ប្រធានស្តីទីមន្ទីររៀប ចំដែន ដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យបានស្នើសុំអោយមន្ត្រីបន្តខិតខំបំពេញការងារ ក៏ដូចជាជួយណែនាំការងារជូនលោក សហការនឹងលោកដែលទើបមកបំពេញការងារនៅទីនេះ ។ សូមបញ្ជាក់ថា យោងលិខិតប្រកាសស្តីពីការសម្រួលភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីរាជការលេខ០២៥ដនស/ប្រក/បុ ចុះថ្ងៃទី១៩ខែមីនាឆ្នាំ២០២៤ ចុះហត្ថលេខាដោយលោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចថា :១-សម្រួលភារកិច្ចលោកអាង ណារឹទ្ធិ ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានតែងតាំងលោកមាស […]

ដោយ៖ គង់ហេង កំពង់ចាម៖ វត្តខេមវ័នបឹងស្នាយ ដែលមានផ្ទៃដីទំហំជាង ១១ម៉ឺនមែត្រការ៉េ ស្ថិតក្នុងក្រុងកំពង់ចាម បច្ចុប្បន្នកសាងបានសមទ្ធិផលជាច្រើនមានតម្លៃជាង មួយលាន ដុល្លារអាមេរិក បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៧ មីនា។ នេះបើតាមការថ្លែងឱ្យដឹងរបស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម។ លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ ក្នុងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តខេមវ័នបឹងស្នាយ ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា៖ ដោយសារបច្ច័យសាងសង់ឧបដ្ឋានសាលានេះ បានមកពីកម្លាំងមហាសាមគ្គីរបស់ថ្នាក់ដឹកនាំ ពុទ្ធបរិស័ទ និងសប្បុរសជនានា ពិសេសក្នុងនាមរដ្ឋបាល ខេត្តកំពង់ចាម រូបលោក និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តួចផ្តើមរៀបចំបុណ្យកឋិនទានសាមគ្គី នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ទទួល បានបច្ច័យបាន […]

ដោយ៖ គង់ហេង កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់ក្រុមហ៊ុន CRBC ជាអ្នកស្ថាបនាពង្រីកផ្លូវជាតិលេខ៧ ជួយសាងសង់រូបចម្លាក់«នាគព័ន្ធ»ធ្វើអំពីស្ពាន់ នៅលើរង្វង់មូលថ្មី ដោយរូបចម្លាក់មួយនេះ ជាអត្តសញ្ញាណខេត្តកំពង់ចាម ពោលគឺជាស្លាកសញ្ញារដ្ឋបាលខេត្តនេះតែម្តង។ ប៉ុន្តែការស្នើសុំនេះ ខាងតំណាងក្រុមហ៊ុននៅមិនទាន់ឆ្លើយតបបែបណានោះទេ។ ការស្នើសុំរបស់លោកអភិបាលខេត្តកំពង់ចាមខាងលើ ធ្វើឡើងនៅក្នុងជំនួប នៃកិច្ចប្រជុំមួយរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តកំពង់ចាម និងក្រុមហ៊ុន CRBC នៅក្នុងសាលាខេត្តកំពង់ចាមនាថ្ងៃទី ២៥ មីនាកន្លងទៅនេះ។ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ បញ្ហារង្វង់មូល មានទីតាំងជាប់ព្រំប្រទល់រវាងក្រុងកំពង់ចាម និងស្រុកកំពង់សៀមនេះសូមឱ្យខាងក្រុមហ៊ុនសិក្សាបន្ថែម លើរង្វង់មូលនាគព័ន្ធ គឺត្រូវតែយកចេញដើម្បីធ្វើផ្លូវ។ ប៉ុន្តែសូមឱ្យខាងក្រុមហ៊ុនជួយធ្វើថ្មី នូវរូបចម្លាក់«នាគព័ន្ធ» សង់អំពីស្ពាន់មានទំហំធំ។ ព្រោះរូបចចម្លាក់«នាគព័ន្ធ»នេះជាអត្តសញ្ញាណរបស់ខេត្តកំពង់ចាម ជាពិសេសជាស្លាកសញ្ញារបស់រដ្ឋបាលខេត្តកំពង់ចាមតែម្តង។ សូមជួយធ្វើរង្វង់មូលឱ្យស្អាត មើលទៅត្រដែតឱ្យធំ៕  

ដោយ : ប.ន្ទាយ បន្ទាយមានជ័យ ៖ មានកម្មវិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូប ព្រះអសីតិមហាសាវ័កចំនួន៩០អង្គ និងសម្ពោធសមិទ្ធផលនានានិងក៏ប្រគេនព្រះរាជក្រឹត្យតែងតាំងព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះរាជប្រកាសនីយបត្រតែងតាំងទីប្រឹក្សាគណ:សង្ឃនាយកក្នុងវត្តសុវណ្ណគង្គារាមរហាត់ទឹក ។ កម្មវិធីប្រារព្ធឡើងក្រោមអធិបតីភាពលោលអ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជានាយករងខុទ្ទកាល័យប្រចាំការ មហាផ្ទៃ -តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រីស សុខា និងលោកស្រី និមន្ត អញ្ជើញចូលរួមដោយព្រះមន្ត្រីសង្ឃ លោកយឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យនិងលោកស្រី ,លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត , ព្រះតេជគុណឡៅ ទីនីន ព្រះគ្រូចៅអធិការវត្តនេះ និងព្រះសង្ឃ ,មន្ត្រីអាជ្ញាធរ កងកម្លាំង អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ ។ លោកលោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូររីបានអោយដឹងកាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០២៤ ថា: នៅក្នុងស្រុកមង្គលបូរី មានវត្តខាងព្រះពុទ្ធសាសនាចំនួន៥៩កន្លែង ។ ក្នុងនោះវត្តវត្តសុវណ្ណគង្គារាមរហាត់ទឹក ស្ថិតនៅភូមិ/ឃុំរហាត់ទឹកនេះ ជាវត្តមួយបង្កើតឡើងពីឆ្នាំ១៩២៤មក ក្រោមការដឹកនាំរបស់របស់ព្រះភិក្ខុកែវ ប្រាងនិងព្រះភិក្ខុដែង ញ៉ុន រួមនឹងពុទ្ធបរិស័ទចំណុះជើងវត្ត ។ វត្តស្ថិតនៅជាប់ដងស្ទឹងមង្គលបូរីនិងមានរហាត់ទឹកធំមួយនៅពីមុខ ទើបគេកំណត់ហៅឈ្មោះថា “វត្តវត្តសុវណ្ណគង្គារាមរហាត់ទឹក […]

ដោយ៖ គង់ហេង កំពង់ចាម៖ បច្ចុប្បន្នយើងបានដោះស្រាយផលប៉ះពាល់ផ្តល់ជូនជាថវិកាដល់ ប្រជាពលរដ្ឋសរុបចំនួន ៩៣៤ គ្រួសារក្នុងឃុំចំនួន ប្រាំ និងស្រុកចំនួនពីរ ខណៈគម្រោងពង្រីកផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់ស្ពានគីហ្ស៊ូណា សម្រេចបានចំនួន ៥ ភាគរយ។ នេះជាការថ្លែងឱ្យដឹងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក លឹម ស៊ីដេនីន ជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី ២៥ មីនាម្សិលមិញ។ ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាព នៃការស្ថាបនា និងដោះស្រាយផលប៉ះពាល់ គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ជាបួនគន្លង ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់គល់ស្ពានគីហ្ស៊ូណា ខេត្តកំពង់ចាម នៅក្នុងសាលាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា៖ ការដោះស្រាយផលប៉ះពាល់ជាសំណងនៅស្រុកជើងព្រៃ ក្នុងឃុំចំនួន បី បានចំនួន ៣៦២ គ្រួសារ ចាប់ពីរង្វង់មូលស្គន់ ដល់ព្រំប្រទល់ស្រុកព្រៃឈរ តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយពុំមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់ឡើយ។ លោកបានបន្តថា៖ ចំពោះស្រុកព្រៃឈរបានដោះស្រាយផលប៉ះពាល់ផ្តល់ថវិកាជូនប្រជាពលរដ្ឋបានចំនួន ពីរឃុំស្មើចំនួន […]

អត្ថបទ៖ ឆាយ ផាន់នី សៀមរាប៖ នៅគ្រប់សំណង់ប្រាសាទថ្មភក់របស់ដូនតាខ្មែរ ការសាងសង់រៀបថ្មពីមួយដុំទៅមួយដុំ តែងតែមានថ្មគន្លឹះ ឬហៅថា ថ្មសោ។  ថ្មសោនេះ ជាទូទៅមានផ្ទៃខាងលើធំជាងបាតខាងក្រោម ដើម្បីសម្រាប់រឹតបន្តឹងថ្ម ទប់លំនឹងថ្មឱ្យរឹងមាំ មិនឱ្យថ្មងាកទ្រេត ឬថ្មរំកិលចេញពីគ្នា។ ថ្មសោដំបូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តជាឧទាហរណ៍។ នៅចំណុចមិនឆ្ងាយពីទីប្រសព្វនៃដំបូលដែលមានទិសទាំង៤ផ្គុំគ្នា ថ្មសោ ត្រូវបានយកមកប្រើ ដើម្បីខ្ទាស់ថ្មតម្រៀបក្រោយគេទាំងអស់។ ដូចនេះ ពេលរើ គឺត្រូវរើថ្មសោមុនគេបង្អស់ ប្រៀបដូចជាការបើកសោ ដើម្បីអាចរើថ្មផ្សេងៗទៀតបាន។ ឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍បន្តថា ខ្មែរបុរាណ ពិតជាមានបច្ចេកទេសខ្ពស់ ដែលសំណង់នីមួយៗអាចនៅគង់វង្សរាប់រយឆ្នាំ។ លក្ខណៈពិសេសនេះ កម្រមានអ្នកចាប់អារម្មណ៍ ឬដឹងនោះឡើយ មានតែអ្នកធ្វើការផ្ទាល់ជាមួយប្រាសាទបុរាណ ទើបយល់ពីស្នាដៃដូនតា និងអាចសិក្សាយកបច្ចេកទេសនោះ ដើម្បីយកមកជួសជុល អភិរក្សរាល់សំណង់នោះឡើងវិញឱ្យបានគង់វង្សរាប់រយឆ្នាំជាបន្តទៀត៕  

ដោយ ៖ បន្ទាយ ភ្នំពេញ : ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងនិងអតីតសិស្សជាមិត្តរួមជំនាន់ទសវត្សរ៍ទី៨០ មានមនោសញ្ចេតនាដ៏ជ្រាលជ្រៅរំលឹកដឹងគុណ នឹករលឹកដែលជាឪពុកម្តាយទី២ ឬលោកគ្រូ អ្នកគ្រូចូលនិវត្តន៍នៃវិទ្យាល័យបាក់ទូក ខណ:បានជប់លៀងជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញនាល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កន្លងមក។ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញម្នាក់រំលឹកឲ្យដឹងកាលពីថ្ងៃទី២៥ខែមីនាថា : នាវេលាខាងលើនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីជប់លៀងជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងមូលដែលបានខិតខំលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយពេញមួយឆ្នាំកន្លងមក និងក៏ជាការបង្កលក្ខណៈឲ្យកងកម្លាំង បានចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមុនអោយហើយ ត្បិតអីក្នុងថ្ងៃបុណ្យចូលឆ្នាំជាក់ស្តែងដែលនឹងមកដល់នាថ្ងៃទី១៣ដល់១៦ខែមីនាឆ្នាំ២០២៤ ដើម្បីទុកពេលវេលាការពារប្រជាពលរដ្ឋ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសយ៉ាងច្រើនកុះករ ពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អាជីវករ ពាណិជ្ជករ ដែលតែងតែស្រលាញ់គាំទ្រ អាវុធហត្ថរាជធានីភ្នំពេញផងដែរ។ ស្របពេលជាមួយគ្នាដែរនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមិត្តភក្តិរួមជំនាន់សាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ ក៏បានស្រុះស្រួលមូលមតិគ្នាជរៀបចំការគោរពអញ្ជើញអតីតលោកគ្រូអ្នកគ្រូចូលនិវត្តន៍នៃសាលាបាក់ទូក(វិទ្យាល័យ) ដែលធ្លាប់បង្ហាត់បង្រៀនជំនាន់ពួកខ្លួន ដែលនៅមានវត្តមានចំនួន៤០នាក់ មកចូលរួមជួបជុំពិសាអាហាររួមគ្នា និងរៀបចំវត្ថុអនុស្សាវរីយ៍ជូនដល់ពួកគាត់ទាំង៤០នាក់ផងដែរ។ ជាអំណោយដោយក្នុងលោកគ្រូ […]

ដោយ៖ សុខុម ក្រចេះ៖ ក្រុមគ្រូពេទ្យបានជួយសម្រាលកូនឱ្យស្ត្រីវ័យ២០ឆ្នាំម្នាក់នៅលើទូកក្នុងខេត្តក្រចេះនៅថ្ងៃទី២៥មីនា២០២៤។ ក្រុមគ្រួសារបានឲ្យដឹងថា ពួកគាត់ បានធ្វើដំណើរតាមទូកដចម្លងពីផ្ទះ ឆ្ពោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំបូរ ដើម្បីសម្រាលកូន ប៉ុន្តែបានឈឺពោះសម្រាលកូនពាក់កណ្តាលផ្លូវនៅលើទូក។ ម្តាយទារកឈ្មោះ សូត្រ បូផា មានទីលំនៅ ភូមិកំពង់រទេះ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។នៅពេលជិះទូកទៅជិតដល់មន្ទីរពេទ្យបង្អែកស្រុក ក្រុមគ្រូពេទ្យបានជួយសង្រ្គោះទាន់ពេលវេលា ហើយមានសុខភាពល្អទាំងម្ដាយនិងកូន(ប្រុស)។ ក្រោយសម្រាលកូននៅលើទូករួច ស្ត្រីខាងលើក៏ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកមើលថែទាំនៅមន្ទីរពេទ្យស្រុក៕

ដោយ៖ សុខុម ស្ទឹងត្រែង៖ដើម្បីទទួលបានជំនាញចុងភៅ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបន្តបើកវគ្គបណ្ដុះបណ្ដាលខ្លីដល់សិក្ខាកាមលើជំនាញចុងភៅ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ហើយបានបញ្ចប់នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤។ជំនួសមុខឱ្យឯកឧត្តមអភិបាលខេត្ត ឯកឧត្ដម ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង និងលោកអ៊ន់ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្ត បានចុះទៅសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យដើម្បីបិទបញ្ចប់។វគ្គបណ្តុះបណ្តាលខាងលើ មានសិក្ខាកាមជាម្ចាស់អាហារដ្ឋាន និងសមាជិកសហគមន៍ ចំនួន ១៤រូប ស្រី ១០រូប។ បណ្ដុះបណ្ដាលផ្តោតជាសំខាន់លើទ្រឹស្តី  និងគន្លឹះសំខាន់ៗក្នុងផែ្នកចង្រ្កាន ដូចជា៖របៀបចម្អិនមុខម្ហូបនីមួយៗ,ការចម្អិនម្ហូបដោយប្រើរូបមន្តត្រឹមត្រូវ(ការវាល់ ថ្លឹង…),ការរៀបចំតុបតែងលើចានម្ហូប,ការសន្សំសំចៃ,អនាម័យ និងសុវត្ថិភាពចំណីអាហារ,ការបង្កើត និងរៀបចំរូបមន្តឱ្យត្រឹមត្រូវតាមស្តង់ដា,ការគិតគូរពីបរិស្ថាន (ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច និងការគ្រប់គ្រងកាកសំណល់ផ្ទះបាយ)។ ចំពោះការអនុវត្តចម្អិនម្ហូប វគ្គបណ្តុះបណ្តាលបានចម្អិនម្ហូប ដូចជា៖ ញាំគ្រឿងសមុទ្រជាមួយសាច់ជ្រូកបីជាន់,  មីសួរបំពង, ឡាបសាច់ជ្រូក,សម្លម្ជូរសាច់គោស្លឹកថ្នឹង,ឡុកឡាក់សាច់គោ,ញ៉ាំសាច់មាន់ត្រយ៉ូងចេក,ហហ្មុក,ឆ្អឹងជំនីអាំងទឹកជ្រលក់រំដេង,អូម៉ាលែត,សង់ខ្យារល្ពៅ។ រយៈពេល ០៣ថ្ងៃនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ កម្មវិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ-Hoka of the Skill Development Programme នៃក្រសួងទេសចរណ៍ Ministry of Tourism, Cambodia មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង និងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) […]

ដោយ៖ សិរីមតី ភ្នំពេញ៖ក្រសួងសុខាភិបាលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តនៅទីស្តីការក្រសួងសុខាភិបាល។ ដោយដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីសម្រេចឱ្យបានលទ្ធផលតាមផែនការការងារសុខាភិបាលសម្រាប់ឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ តាមរយៈការអនុវត្តគោលនយោបាយនានាឱ្យទទួលបានជោគជ័យ ដោយព្យាយាមរកដំណោះស្រាយឱ្យបានល្អប្រសើរស្របទៅនឹងលទ្ធភាពហិរញ្ញប្បទានស្ថាប័ន ជាមួយនឹងការបង្កើនប្រសិទ្ធភាពការងារជាបន្តបន្ទាប់។ ក្នុងជំនួបប្រជុំនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងនាយកដ្ឋានជំនាញដែលចេញវិញ្ញាបនបត្របញ្ជាក់គុណភាពអ្វីមួយ ឧទាហរណ៍អំពីចំណីអាហារជាដើម និងផ្សេងៗ ត្រូវទៅពិនិត្យឱ្យបានជាក់លាក់មុននឹងចេញវិញ្ញាបនបត្រជូន និងយកចិត្តទុកដាក់ចំពោះកិច្ចការងារដែលខ្លួនត្រូវធ្វើ និងត្រូវធ្វើយ៉ាងណាសម្រេចការងារដែលខ្លួនទទួលបន្ទុកឱ្យខានតែបាន ដោយស្វះស្វែងរកគ្រប់មធ្យោបាយដែលល្អប្រសើរបំផុត។ ជាមួយគ្នានេះដែរឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានសំដែងការកោតសរសើរដល់គណៈកម្មការរៀបចំសន្និបាតសុខាភិបាលលើកទី៤៣ ដែលបានរៀបចំនាថ្ងៃទី១៨ និង១៩ មីនាកន្លងមក ដោយរក្សានូវបទពិសោធន៍ល្អៗ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងទទួលបានធាតុចូលសំខាន់ៗជាច្រើន ទាំងការកែលម្អនូវចំណុចខ្វះខាតទាំងឡាយ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានរំលឹក និងបញ្ជាក់ជូនលំអិតបន្ថែមទៀតអំពីទស្សនទានវិស័យសុខាភិបាលដែលកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម និងបន្តធ្វើសំរាប់រយៈពេលរហូត២៥ឆ្នាំ ជូនដល់ថ្នាក់ដឹកនាំសុខាភិបាលគ្រប់កម្រិត។ សូមបញ្ជាក់កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហាយប្រីដ៍ (Hybrid) ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការ […]

ដោយ៖  បន្ទាយ បន្ទាយមានជ័យ ៖នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ខែមីនាឆ្នាំ២០២៤ មានបើកកិច្ចប្រជុំពិភាក្សារៀបចំផែនការដើម្បីសម្របសម្រួលលំហូររបស់ប្រជាពលរដ្ឋ និងពលករខ្មែរចេញ-ចូលប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺទាំងមុន ពេលកំពុងនិងក្រោយបុណ្យចូលឆ្នាំខ្មែរឆ្នាំថោះ ថ្ងៃទី១៣-១៦ខែមេសាឆ្នាំ២០២៤ ខាងមុខ ។ អញ្ជើញជាអធិបតីភាព មានលោកឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ  លោកសេង សក្ដា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ក៏មានមានការចូលរួមពីសំណាក់លោក លោកស្រី ជាទីប្រឹក្សាក្រសួងការងារ នាយឧត្ដមសេនីយ៍ លោកឧត្ដមសេនីយ៍ អគ្គនាយករង អនុប្រធាននាយកដ្ឋាន អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ លោកនាយ នាយរងប៉ុស្តិ៍ជាប់ព្រំដែនថៃទាំង ៨ប៉ុស្តិ៍ និងស្ថាប័នពាក់ព័ន្ធមួយចំនួន ។ លោកអគ្គនាយក រួមជាមួយសមាសភាពក្នុងកិច្ចប្រជុំអញ្ជើញចុះពិនិត្យបញ្ជរប្រថាប់ត្រាលិខិតឆ្លងដែន ប័ណ្ណព្រំដែនចេញ-ចូល ទីតាំងដែលត្រូវសង់រោងត្រៀមទទួល និងចែកវត្ថុអនុស្សាវរីយ៍ នំប៉័ង ទឹកសុទ្ធជូនពលករក្នុងបរិវេណច្រកទ្វារ ទីតាំងសម្រាប់ពលករគ្មានឯកសារធ្វើដំណើរនៅស្ថានីយរថភ្លើងប៉ោយប៉ែតផងដែរ ៕

ដោយ៖ សុខុម ស្ទឹងត្រែង៖ វិស័យសារព័ត៌មានបែបប្រពៃណីបានធ្វើបច្ចុប្បន្នភាពផ្អែកទៅតាមបរិបទសង្គមជាក់ស្ដែង។មកដល់ពេលនេះមានសារព័ត៌មានជាច្រើនអង្គភាពដែលបានចុះបញ្ជីត្រឹមត្រូវនិងខ្លះទៀតពុំមានអាជ្ញាប័ណ្ណកំពុងធ្វើការផ្សព្វផ្សាយព័ត៌មានដោយសេរីដែលកើតឡើងក្នុងសង្គម។ ទន្ទឹមនេះឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍នៅថ្ងៃទី២៥មីនា២០២៤ថាអ្នកសារព័ត៌មានទាំងអស់បើទោះបីជាបានវិវត្តទៅតាមសម័យកាលក្នុងសង្គម online យើងផ្សព្វផ្សាយគ្រប់ទីកន្លែងពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំនិងផ្សព្វផ្សាយព័ត៌មានមកពលរដ្ឋវិញ។ដើម្បីផ្សព្វផ្សាយឲ្យមានគុណភាពតម្លៃ អ្នកសារព័ត៌មានទាំងអស់ត្រូវផ្ដោតជាសំខាន់លើការពិត។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា បើករណីអ្នកសារព័ត៌មានចេញផ្សាយប្រកបដោយវិជ្ជាជីវៈហើយត្រូវរងការគំរាមប្ដឹងផ្ដល់ជាដើមនោះ ក្រសួងព័ត៌មាននឹងចេញមុខផ្ដល់មេធាវីការពារក្តីដល់អ្នកសារព័ត៌មាននោះ។ អ្នកសារព័ត៌មានត្រូវផ្ដោតយកចិត្តទុកដាក់ផ្សព្វផ្សាយពីបញ្ហាកើតឡើងនៅតាមមូលដ្ឋានជាក់ស្ដែងដើម្បីឲ្យថ្នាក់ដឹកនាំបានដឹងនិងមានដំណោះស្រាយ។បន្ថែមពីនេះទៀតត្រូវសរសេរព័ត៌មាន​ផ្សព្វផ្សាយ​ឲ្យបានលឿននិងគ្រប់ជ្រុងជ្រោយ។ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីមន្ទីរព័ត៌មាននិងអ្នកសារព័ត៌មានក្នុងខេត្តស្ទឹងត្រែងក្នុងមន្ទីរព័ត៌មាន លោករដ្ឋមន្ត្រីមិនគាំទ្រដល់អ្នកសារព័ត៌មានដែលយកតួនាទីរបស់ខ្លួនទៅប្រព្រឹត្តអ្វីមួយឬសរសេរព័ត៌មានខុសពីវិជ្ជាជីវៈនោះឡើយ។ បច្ចុប្បន្ននេះស្ថាប័នក្រសួងព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយជាមួយនឹងក្រសួងនានា,ស្ថាប័នមានសមត្ថកិច្ចដើម្បីជ្រោមជ្រែងនិងអនុវត្តមិនឱ្យមានបញ្ហាធំៗកើតឡើងស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នេះ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ដើម្បីស្វែងយល់ពីសុខភាព ការបម្រែបម្រួលអាកាសធាតុនិងគន្លឹះនៃការការពារក្រុមអន្តរាយធម្មជាតិផ្សេងៗ ដែលកំពុងកើតមានឡើងលើប្រទេសកម្ពុជាយើង នៅថ្ងៃទី២០- ២២ខែមីនា ឆ្នាំ២០២៤ មន្ត្រីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានសហការជាមួយអាជ្ញាធរភូមិ ឃុំ បានចុះអប់រំផ្សព្វផ្សាយ យល់ដឹងស្តីពី ការគាំពារមាតាទារក និងកុមារ អនាម័យ ទឹកស្អាត បរិស្ថាន ដើម្បីសហគមន៍មានសុខភាពល្អ ទាំងមានភាពធន់ ទៅនឹងអាកាសធាតុ ការកាត់បន្ថយថង់ប្លាស្ទិក ពិសេសស្ត្រីមានផ្ទៃពោះនិងស្ត្រីក្នុងវ័យបន្តពូជ មានចំនួន ៨៥នាក់ ដែលមកពី ៤ភូមិ ក្នុងឃុំបត់ត្រង់ស្រុក មង្គលបូរី។ លោកស្រី សុខ លាភា អនុប្រធានប្រតិបត្តិសាខាកាកបាទក្រហមខេត្តខេត្តបន្ទាយមានជ័យបានឲ្យដឹងថា : សកម្មភាពនៃការអប់រំផ្សព្វផ្សាយតាមសហគមន៍របស់បងប្អូនប្រជាពលរដ្ឋ ដែលក្នុងនោះជាស្ត្រីចូលរួម ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ដែលបានស្វែងយល់អំពីការគាំពារមាតា ទារក កុមារ ស្ត្រីមានផ្ទៃពោះនិងស្ត្រី ក្នុងវ័យបន្តពូជ។ ជាងនេះទៀតសោត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ ដូចមានទិសស្លោកមួយថា រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។ លោកស្រីបានបន្តថា : ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិ ប្រាំពីរនេះនឹងនាំទៅដល់ការទទួលបានសេវាថែទាំសុខភាពនិងការព្យាបាលប្រកបដោយគុណភាព។ […]

ដោយ ៖បន្ទាយ បន្ទាយមានជ័យ ៖ ដើម្បីអនុវត្តតាមលក្ខន្តិកៈ របស់សមាគមមិត្តនគរបាលជាតិកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រគល់ថវិកា របស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៣២លានរៀល (សាមសិបពីរលានរៀល) ជូនដល់ក្រុមគ្រួសារសព និវត្តជនមរណៈ និងស្វាមីមរណៈ ជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន០៦នាក់ ដែលបានទទួលមរណភាពកន្លងទៅនេះ ។ លោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យនគរបាលបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថ្ងៃទី ២២ខែ មីនា ឆ្នាំ២០២៤ ថា :គ្រួសារសារសពដែលត្រូវបានប្រគល់ជូនថវិកានាថ្ងៃនេះ មាន៖ ១-លោកវរសេនីយ៍ទោ ប៉ុក សំអន (និវត្តជន) ទឹកប្រាក់ ៦.០០០.០០០រៀល ។ ២-លោកអនុសេនីយ៍ឯក ម៉ៅ រុំ(និវត្តជន)ទឹកប្រាក់ ៦.០០០.០០០រៀល ។ ៣-លោកអនុសេនីយ៍ត្រី ឃ្លិន ញិល(និវត្តជន)ទឹកប្រាក់ ៦.០០០.០០០រៀល ។ ៤-លោកអនុសេនីយ៍ត្រី ជេប ប៉ិ(និវត្តជន)ទឹកប្រាក់ ៦.០០០.០០០រៀល […]

ដោយ៖ គង់ហេង កំពង់ចាម៖ មន្ទីរពេទ្យខេត្តកំពង់ចាម និងមន្ទីរពេទ្យខេត្តសៀមរាប នឹងអភិវឌ្ឍន៍ខ្លួនក្លាយជាមន្ទីរពេទ្យតំបន់ព្រមគ្នា ក្រោមជំនួយឧបត្ថម្ភរបស់ប្រទេសជប៉ុន ក្នុងទឹកប្រាក់ នៃការអភិវឌ្ឍរបស់មន្ទីរពេទ្យទាំងពីរ ប្រមាណ ១៥០លានដុល្លារអាមេរិក។ នេះបើតាមការឱ្យដឹងរបស់លោក វ៉ា សាវុធ ជាអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ដែលបានជម្រាបជូនទៅកាន់ប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភានៅក្នុងសាលាខេត្តកំពង់ចាម កាលពីដើមសប្តាហ៍កន្លងទៅថ្មីៗនេះ។ លោកអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាមបានបន្តថា៖ ក្នុងនោះសម្រាប់មន្ទីរពេទ្យ ខេត្តកំពង់ចាមនឹងសាងសង់ជាអគារកម្ពស់ ប្រាំបីជាន់ចំនួន ពីរ អគារ ដែលចាប់ផ្តើមស្ថាបនានៅឆ្នាំ២០២៧ នឹងហើយរួចរាល់នៅឆ្នាំ ២០៣០ ក្លាយជាមន្ទីរពេទ្យតំបន់ ដែលនឹងមានសេវាទំនើបជូនដល់អតិថិជន៕

ដោយ ៖បន្ទាយ បន្ទាយមានជ័យ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តបន្ទាយមានជ័យថាសន្យាគាំពារសហគមន៍តំបន់អភិរក្សសត្វស្លាបវាលរហាលកេស អាវៀននាឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅជាង១០គីឡូម៉ែត្រទិសឦសានស្រុកព្រះនេត្រព្រះ ឬជាង១០គីឡូម៉ែត្រដែរទិសពាយ័ព្យក្រុងសិរីសោភ័ណឬទីប្រជុំជនខេត្ត។ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យនិងលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអោយដឹងក្នុងអំឡុងដឹកនាំក្រុមការងារ ពិនិត្យស្ថានភាពនិងទស្សនកិច្ចតំបន់អេកូទេសចរណ៍ធម្មជាតិនៃសហគមន៍អភិរក្សសត្វស្លាបវាលរហាលកេស អាវៀន ល្ងាចថ្ងៃទី២១ខែមីនាឆ្មាំ២០២៤ ។ ខណ:នោះ មានការទទួលដំណើរដោយលោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ លោកខុង ប៊ុន មេឃុំឈ្នួរមានជ័យ ប្រធានសហគមន៍អភិរក្សនិងក្រុមការងារជាច្រើន ។ នាឳកាសនោះ លោករដ្ឋមន្ត្រីនិងលោកអភិបាលខេត្តបានឡើងលើសើន(ប៉ម) ដែកនិងធ្វើដំណើរលើទំនប់ដើម្បីពិនិត្យស្ថានភាពរបៀបរស់នៅ ពងកូន បរិមាណសត្វស្លាបទឹកដែលរស់នៅទីនោះ។ ប្រធានសហគមន៍បានរាយការណ៍ខ្លីពីស្ថានភាពសត្វស្លាបទឹកនៅខាងព្រៃលិចទឹកអាវៀនថាមានដូចជា៖ ចង្កៀលខ្យង ក្អែកទឹក អង្កត់ខ្មៅ ស្មោញ ត្រយង ទាព្រៃ ទុងប្រផេះ ខ្វែកធំ ទោម ត្លុំ មាន់ទឹក ជាដើម ដែលមានចំនួនសរុបរាប់ម៉ឺនក្បាល។ក្រៅពីនោះមានសត្វកុកយ៉ាងច្រើនសន្ធឹកសន្ធាប់ និងខាងរហាលកេះ(ឬបឹងកណ្តាលវាល) ដូចជាត្រីរ៉ស់ ឆ្តោ ផ្ទក់ ឆ្ពិន អណ្តែង ក្រាញ់ ក្រាយ […]

ដោយ៖ គង់ហេង កំពង់ចាម៖ វត្តឥន្ទខីលារាម ហៅវត្តថ្មគោល ស្ថិតក្នុងឃុំរអាង ស្រុកកំពង់សៀម មានព្រះវិហារដ៏ថ្មីសន្លាងតម្លៃជាង ៣៥ម៉ឺន ដុល្លារអាមេរិក បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ២២ មីនានេះ។ ដោយមានការអញ្ជើញចូលរួមពីលោក ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម។ លោក ប៊ិន ឡាដា ជាអភិបាលស្រុកកំពង់សៀម បានប្រាប់ឱ្យដឹងក្នុងពិធីសម្ពោធព្រះវិហារខាងលើថា៖ ព្រះវិហារវត្តថ្មគោល ជាសមទ្ទិផលដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ បានមកពីការដឹកនាំកៀរគរបច្ច័យពីសប្បុរសជន និងកសាង ដោយព្រះគ្រូទីបមុនីវស្សា ណែម ឡាទី ជាចៅអធិការវត្តឥន្ទខីលារាម ហៅវត្តថ្ម។ លោកអភិបាលស្រុកកំពង់សៀមបានបន្តថា៖ ក្នុងនោះព្រះគ្រូជាចៅអធិការវត្តនេះ បានប្រើពេលចំនួន បួនឆ្នាំ ស្ថាបនាបានជាព្រះវិហារ ដ៏ធំស្កឹមស្កៃនេះឡើង ដោយចំណាយថវិកា សរុបចំនួន ៣៥០.៤១៤ ដុល្លារអាមេរិក៕

ដោយ៖ បន្ទាយ បន្ទាយមានជ័យ ៖សាររបស់មន្ត្រីគឺ “វប្បធម៌គឺជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ជាប្រភពមិនចេះរីងស្ងួត” ដែលថ្លែងនៅល្ងាច ថ្ងៃទី២១ខែមីនា ឆ្នាំ២០២៤នេះ ក្នុងសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ  ។ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រជាពលរដ្ឋ សិស្ស និស្សិតប្រហែល១០.០០នាក់បានចូលរួម អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤។ ពិធីនេះមានការចូលរួម ក្រោមអធិបតីភាព លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី  អភិបាលខេត្តបន្ទាយមានជ័យ ។ លោកយង់ តាំងគួយ ប្រធានមន្ទីរវប្បធម៍និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បានឡើងស្តីពីការអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤នេះថា : ទិវាមានគោលបំណងផ្សព្វផ្សាយ ជំរុញ ផ្ទេរចំណេះដឹង ចំណេះធ្វើ បច្ចេកទេស ក៏ដូចជួយក្រើនរំលឹកនិងបំផុសស្មារតី មនសិការ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងយុវនារី ដែលជាទំពាំងស្នងឫស្សី ឲ្យមានកាតព្វកិច្ច ក្នុងការចូលរួមថែរក្សា ការពារវប្បធម៌ប្រពៃណីរបស់ជាតិ ឲ្យបានគង់វង្ស […]