ដោយ៖ ស-សម្បត្តិ ភ្នំពេញ៖ តាមប្រកាសលេខ ១៧៣ សហវ-ប្រក-អពដ មានគោលបំណងកំណត់នូវវិធាននិងនីតិវិធីនៃការគ្រប់គ្រងប្រមូលអាករលើការស្នាក់នៅ។ ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់សេវាស្នាក់នៅក្នុងសណ្ឋាគារក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់គោលដៅនៃប្រកាសនេះគឺ៖ ១-សណ្ឋាគារ សំដៅដល់ ទីកន្លែងផ្គត់ផ្គង់សេវាស្នាក់នៅដែលមានលក្ខណៈជាបន្ទប់ គ្រែ និងមានផ្តល់នូវសម្បទានិងសេវាផ្សេងៗទៀតទៅតាមប្រភេទនិងទីកន្លែងផ្តល់សេវាស្នាក់នៅនីមួយៗ មានជាអាទិ៍ សណ្ឋាគារ សណ្ឋាគារអាផាតម៉ិន សណ្ឋាគារស្វីត សណ្ឋាគាររីសត ម៉ូតែល ឡូដ បឹងកាឡូ ផ្ទះសំណាក់ ឬផ្ទះភ្ញៀវ កន្លែងបោះជំរំទេសចរណ៍ ឬកន្លែងផ្តល់សេវាស្នាក់នៅដទៃទៀតដែលមានលក្ខណៈប្រហាក់ប្រហែល ទោះបីជាដាក់ឈ្មោះថាជាអ្វីក៏ដោយ។ សម្បទានិងសេវាផ្សេងៗ សំដៅដល់ ការផ្គត់ផ្គង់សេវាណាមួយក្នុងចំណោមសេវាទាំងឡាយ មានជាអាទិ៍ អាហារ បោសសម្អាត ផ្លាស់ប្តូរសម្ភារប្រើប្រាស់ សេវាទឹកភ្លើង បោកគក់ កន្លែងហាត់ប្រាណ ហែលទឹក ម៉ាស្សា ស្ទីម សូណា។ សម្រាប់គោលដៅនេះ សណ្ឋាគារ មិនរួមបញ្ចូលបន្ទប់ឬផ្ទះឬផ្ទះល្វែងដែលពុំមានផ្តល់នូវសម្បទានិងសេវាផ្សេងៗតាមរយៈកិច្ចសន្យាជួលរយៈពេលខ្លីឬរយៈពេលវែងទេ។ ២-បុគ្គលជាប់អាករ សំដៅដល់ បុគ្គលឬអ្នកតំណាងដែលធ្វើការផ្គត់ផ្គង់សេវាស្នាក់នៅដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។ ចំពោះអាករលើការស្នាក់នៅ ត្រូវបានកំណត់តាមអត្រា ២ (ពីរ) ភាគរយនៃថ្លៃស្នាក់នៅ៕
ដោយ៖ រតនា ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការសម្រួលបន្ទុកចំណាយមួយចំនួន រដ្ឋនឹងទទួលបន្ទុកអាករលើតម្លៃបន្ថែមរហូតដល់ដំណាច់ឆ្នាំ២០២៨ ចំពោះការផ្គត់ផ្គង់ក្នុងស្រុកនូវអាហារជាមូលដ្ឋានដែលត្រូវប្រើប្រាស់ចំាបាច់ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ អាហារជាមូលដ្ឋានសំដៅដល់បណ្តាមុខទំនិញមួយចំនួនដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចជា៖១-សាច់សត្វចិញ្ចឹម មានជាអាទិ៍ សាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ ទា ទោះបីជាមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។២-ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីជាមានលក្ខណៈជាស៊ុតស្រស់ឬកែច្នៃតាមវិធីផ្អាប់ប្រឡាក់ ឬឆ្អើរ។៣-ត្រីទឹកសាបនិងទឹកប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទទោះបីជាមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃ តាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។៤-ស្ករគ្រប់ប្រភេទដែលមិនមានលក្ខណៈជាស្ករគ្រាប់។៥-អំបិលគ្រប់ប្រភេទ។៦-ទឹកត្រីនិងទឹកស៊ីអ៊ីវគ្រប់ប្រភេទ។ ចំពោះការចាត់ជាបន្ទុករដ្ឋនូវអាករលើតម្លៃបន្ថែមខាងលើនេះ មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ៕
ដោយ៖រតនា ភ្នំពេញ៖ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ រាជរដ្ឋាភិបាលកម្ពុជាបានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះវិស័យអប់រំ។ ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះគ្រឹះស្ថានសិក្សានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គ្រឹះស្ថានសិក្សា សំដៅដល់ គ្រឹះស្ថានសាធារណៈនិងឯកជនដែលផ្តល់សេវាសុទ្ធសាធខាងផ្នែកអប់រំ ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ឧត្តមសិក្សា។ គ្រឹះស្ថានសិក្សារួមបញ្ចូលផងដែរនូវគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
ដោយ : បន្ទាយ បន្ទាយមានជ័យ : នៅសាលប្រជុំមួយនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាមជ័យបានរៀបចំបើកកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ ពិធីនេះប្រព្រឹត្តទៅក្រោមលោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងលោកឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពនិងមានការចូលរួមពីលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាលរងក្រុង ស្រុក និងមន្រ្តីរាជការរបស់មន្ទីរអភិវឌ្ឍន៍ជនបទកាលពីទី០២ខែមេសា ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ។ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានឡើងមានមតិស្វាគមន៍ និងរាយការណ៍ឲ្យដឹងពីវឌ្ឍនៈភាពការងារសម្រេចបានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្នុងការឆ្លើយតបទៅនឹងសំណូមពរប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់ឧត្តមប្រយោជន៍ជាតិ ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ លោក ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់នៅកម្មវិធីនេះ និងបានអាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចំនួន១៣ចំណុចរួមមាន៖ ១.ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំគោលនយោបាយស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ […]
ដោយ៖រតនា ភ្នំពេញ៖ប្រជាពលរដ្ឋតែងតែបានឃើញនិងស្គាល់អំពីផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទាំងចល័ត និងអចល័តដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ប៉ុន្តែប្រជាពលរដ្ឋយើងមួយចំនួនអាចនៅមិនទាន់បានដឹងច្បាស់ពីនីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធលើផ្ទាំងផ្សព្វផ្សាយគ្រប់ប្រភេទទាំងនោះនៅឡើយទេ។ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទើបតែបានចេញនូវប្រកាសលេខៈ១៧៦ សហវ- ប្រក- អពដ ស្តីពីពន្ធលើផ្ទាំងផ្សព្វផ្សាយ។ ប្រកាសដែលចុះហត្ថលេខាដោយឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺមានខ្លឹមសារលម្អិតទាំងស្រុងដូចខាងក្រោម៖…
ដោយ ៖ បន្ទាយ ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមបណ្តាខណ្ឌទាំង១៤ បានចាប់ផ្តើមអនុវត្តរបៀបហាត់ប្រាណតាមបែបថ្មីជាប្រចាំថ្ងៃ ដើម្បីសុខភាព កាយសម្បទារឹងមាំ រហ័សរហួន ។ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញអោយដឹងថ្ងៃទី០២ខែមេសាឆ្នាំ២០២៤ថា: ការបង្ហាត់ដោយគ្រូបង្គោលតាមបណ្តាខណ្ឌរៀងៗខ្លួន ក្រោមការត្រួតពិនិត្យដោយក្រុមគ្រូបង្គោល ដែលអង្គភាពអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនទៅបណ្តុះបណ្តាលជំនាញផ្នែកអភិវឌ្ឍន៍កម្មវិធីកាយសម្បទា នៅមជ្ឈមណ្ឌលកីឡាបន្ទាយ នាពេលកន្លងមក ៕
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ មន្ត្រីនិងក្រុមការងារចម្រុះជាបន្តបន្ទាប់បានចេញទៅជួសជុលផ្ទះដែលរងគ្រោះខូចខាតដោយខ្យល់កន្ត្រាក់ក្នុងពេលភ្លៀងកក់ខែកន្លងមកនៅ៣ស្រុក/ក្រុង គឺក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែតនិងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ សូមរំលឹកថា កាលពីល្ងាចថ្ងៃទី៣០និង៣១ខែមីនា ឆ្នាំ២០២៤ មានអព្ភូតហេតុគ្រោះធម្មជាតិភ្លៀងកក់ខែលាយឡំខ្យល់កន្ត្រាក់ បានបង្កអោយខូចខាតផ្ទះនិងសំណង់ជិត៦០ខ្នងផ្ទះ/រោង។ ក្នុងនោះនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណចំនួន៥៧ខ្នង គឺនៅភូមិខ្លាកូនថ្មីចំនួន៣ខ្នង ភូមិពង្រ ២៣ និងនៅភូមិកងវ៉ា៣១ខ្នង ។ ក្រុមការងារបានជួយជួសជុលនិងសង់ផ្ទះពលរដ្ឋចំនួន៣១ ខ្នងដែលរងការខូចខាតមធ្យមនិងធ្ងន់ ។ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងក្រុមការងារការងារមានលោកស្រេង សូផល អភិបាល និងអភិបាលរងក្រុង ចៅសង្កាត់រងនិងសមាជិក ជាពិសេសកងកម្លាំងទាំង៣ប្រភេទ ។ រីឯនៅចំណុចអាងអូរខៃដន ស្ថិតភូមិអូរខៃដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលអោយប៉ើងខូចខាតស្ទើរទាំងស្រុងនូវតូបនិងខ្ចូសដែលជាកន្លែងលក់ចំណីអាហារជាច្រើន។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងកម្លាំងនគរបាល កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះអន្តរាគមន៍ជួយរុះរើរៀបចំជួសជុលឡើងវិញ។ ចំណែកឯនៅស្រុកម៉ាឡៃ ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ដែរនោះ បង្កអោយរលំទាំងស្រុងផ្ទះប្រជាពលរដ្ឋ១ខ្នងធ្វើពីឈើប្រក់ស័ង្កសីដែលមានបណ្តោយ៦ម៉ែត្រនិងទទឹង៤ម៉ែត្រនៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ។ ឆ្លើយតបគ្រោះធម្មជាតិនេះ កម្លាំងនគរបាលវរការពារព្រំដែនលេខ៨៩១ បានចុះទៅជួយអន្តរាគមន៍រុះរើ […]
ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ ពលករខ្មែរជាង ៦០០០នាក់បានសម្រុកចាកចេញពីទឹកដីប្រទេសថៃចូលមកកាន់ស្រុកកំណើតកាត់តាមច្រកអន្តរជាតិដូង ត្រៀមចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។ តាមការលើកឡើងរបស់លោក ខុង យ៉ាត់លួង ប្រធានទីស្នាក់ការច្រកទ្វារអន្តរជាតិដូង បានឲ្យដឹងនៅថ្ងៃទី ២ ខែមេសានេះថា÷ ពលករខ្មែរចាប់ផ្តើមសម្រុកចេញពីប្រទេសថៃឆ្លងកាត់តាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ជាបណ្តើរៗ និងមានចំនួនច្រើន គិតចាប់តាំងពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៤ ពលករខ្មែរមានចំនួន ៦២៩៩ នាក់ ក្នុងនោះពលករស្រី ១៧៣៧នាក់ និងកុមារត្រូវជាកូនៗរបស់ពលករសរុបចំនួន ២៩៥ នាក់។ ក្រៅពីតួលេខពលករខ្មែរដែលសម្រុកចាកចេញពីប្រទេសថៃជាហូរហែខាងលើនេះក៏រួមមានភ្ញៀវទេសចរមួយចំនួនផងដែរ មានចំនួន ៦៤២នាក់ ស្រីចំនួន ៣២១នាក់។ ប្រធានទីស្នាក់ការច្រកទ្វារអន្តរជាតិដូង ភូមិសាស្ត្រតំបន់ព្រំដែនខេត្តបាត់ដំបង បានបន្តថា÷ ការវិលត្រឡប់ចូលមកស្រុកកំណើតរបស់ពលករខ្មែរនៅថ្ងៃទី ០២ ខែមេសានេះនៅតែបន្តការចាកចេញ ប៉ុន្តែហាក់មានចំនួនថយចុះបើធៀបនឹងរយ:ពេល ០២ថ្ងៃខាងដើម៕
ដោយ៖ ស-សម្បត្តិ ភ្នំពេញ៖ ប្រកាសដែលចុះហត្ថលេខាដោយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ គឺបានកំណត់នូវវិធាននិងនីតិវិធីថ្មីនៃការគ្រប់គ្រងប្រមូលពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ។ ប្រកាសនេះ មានវិសាលភាព អនុវត្តលើកម្មសិទ្ធិករ ឬសិទ្ធិវន្ត(អ្នកមានសិទ្ធិលើទ្រព្យតាមរយៈការផ្តល់ឲ្យដោយម្ចាស់កម្មសិទ្ធិនៃទ្រព្យ) ដែលមិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលជួលអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ប្រកាសដែលទើបនឹងចេញនៅពេលថ្មីៗនេះគឺមានខ្លឹមសារទាំងស្រុកដូចខាងក្រោម៖
ដោយ៖ គង់ហេង កំពង់ចាម៖ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានដឹកនាំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤- ២០២៨ ដល់រដ្ឋបាលខេត្តកំពង់ចាម។ ការផ្សព្វផ្សាយនេះ បានរៀបចំឡើងក្នុងកិច្ចប្រជុំនៅក្នុងសាលាខេត្ត នៅរសៀលថ្ងៃទី ១ មេសា ម្សិលមិញដែលមានការអញ្ជើញចូលរួមពី លោក ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម រួមទាំងសហការី នៃរដ្ឋបាលខេត្តទាំងអស់។ ក្នុងនោះក្រោយពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានមតិស្វាគមន៍ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានធ្វើបទបង្ហាញលម្អិតក្នុងមាតិកាដែលមានៈ ១.សេចក្តីផ្តើម,២.រចនាសម្ព័ន្ធ នៃផែនការយុទ្ធសាស្រ្ត,៣. ខ្លឹមសារសំខាន់ៗ នៃផែនការយុទ្ធសាស្រ្ត និង៤.ភារកិច្ចរបស់អង្គភាពចំណុះក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕
ដោយ៖ សិរីមតី ភ្នំពេញ៖ ក្នុងសុន្ទរកថាចាប់ផ្តើមគម្រោងជាផ្លូវការ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងបរិស្ថាន មានប្រសាសន៍ដោយសេចក្តីសោមនស្សរីករាយថា ‘ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា’ (CREFA) របស់អង្គការអុកស្វាម ដែលទទួលបានការគាំទ្រពីស្ថានទូតអៀរឡង់ ក្រោមកិច្ចសហការជាមួយក្រសួង និងស្ថាប័នដៃគូផ្សេងៗទៀត។ លោកជំទាវបានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានបានរៀបចំ យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាព បរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅ នៃយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០។ ក្រសួងបរិស្ថានមានកិត្តិយសក្នុងការផ្តល់នូវកិច្ចសហការ និងគាំទ្រ ដើម្បីឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យ។ លោកជំទាវសង្ឃឹមជឿជាក់ថា CREFA នឹងជាចំណែកមួយជួយជំរុញ ការអនុវត្តយុទ្ធសាស្ត្រចក្រាដើម្បីសម្រេចគោលដៅខាងលើ ជាពិសេសជួយជំរុញការលើកកម្ពស់សមភាពយេនឌ័រ សេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាសហគមន៍ និងការរស់នៅប្រកបដោយចីរភាព។ CREFA ជាគំរូនៃសមាហរណកម្ម សមភាពយេនឌ័រ ពិការភាព និងបរិយាបន្ន នេះជាការបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា” ។ លោក ម៉ម សម្បត្តិ ជានាយកប្រតិបត្តិនៃអង្គការ […]
ដោយ៖ បន្ទាយ បន្ទាយមានជ័យ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងប្រតិភូបានចុះសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលឈរជើងស្ថិតនៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ នាថ្ងៃទី៣១ខែមីនា ឆ្នាំ ២០២៤ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តដំណើរអញ្ជើញចុះសាកសួរសុខទុក្ខនាយទាហាន នាយទាហានរងនិងពលទាហាន ដែលឈរជើងទទួលខុសត្រូវស្ថិតនៅក្នុងសាស្រ្តយោធភូមិភាគទី៥ ដែលបានប្រារព្ធធ្វើនៅទីបញ្ជាកងពលតូចថ្មើរជើងលេខ៥១ ក្នុងខេត្តបន្ទាយមានជ័យ។ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានកត់សម្គាល់ថា÷ “សន្តិភាពដែលរកបានដោយលំបាកត្រូវរួមគ្នាការពារឱ្យបានគង់វង្ស”។ លោកនាយឧត្តមសេនីយ៍បានជូនពរដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងនិងពលទាហាន ដែលស្ថិតនៅក្នុងសាស្រ្តយោធភូមិភាគទី៥ ទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសូមឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ ព្រមទាំងសម្រេចបាននូវជោគជ័យថ្មីៗថែមទៀតក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ៕
ដោយ :បន្ទាយ បន្ទាយមានជ័យ៖មន្ត្រីអាជ្ញាធរខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យប្រព័ន្ធធរាសាស្គ្រនៃគម្រោងកាត់បន្ថយគ្រោះទឹកជំនន់ប៉ែកខាងលិចខេត្តបន្ទាយមានជ័យអនុវត្តបានជិត៤០ភាគរយនៃផែនការ។ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានអោយដឹងថ្ងៃទី២៩ខែមីនាឆ្នាំ២០២៤ ថា៖នៅឆ្នាំ២០២៤នេះខេត្តបន្ទាយមានជ័យបានធ្វើការជួសជុលអាងចំនួន៣កន្លែង ៖ ១.-អាងទឹកអូរវាំងហែងមានទំនប់អាងប្រវែង៦,២៣គីឡូម៉ែត្រ ផ្ទៃអាងទំហំ៤៥៦,៨ហិកតា បរិមាណទឹក៧.៩០០.០០០ម៉ែត្រគុប អាចស្រោចស្រពផ្ទៃដីស្រូវវស្សា២៦០០ហិកតា និងស្រូវប្រាំង២២០ហិកតា។ ២-.អាងទឹកពង្រមានទំនប់អាងប្រវែង៧,០១គីឡូម៉ែត្រ អាងមានទំហំ៣៤០ហិកតា បរិមាណទឹក៦.៩០០.០០០ម៉ែត្រគុប អាចស្រោចស្រពស្រូវវស្សាបាន២៥៧០ហិកតា ស្រូវប្រាំង២២០ហិកតា និង៣-.អាងកន្សែងមានទំនប់ប្រវែង៧,១២០គីឡូម៉ែត្រ អាងមានទំហំ៨៣០ហិកតា បរិមាណទឹក២២.៨០០.០០០ម៉ែត្រគុប ស្រោចស្រពស្រូវវស្សា៦៣៦០ហិកតា ស្រូវប្រាំង១៣១០ហិកតា។ លោកបានបន្តថា៖ កសាងប្រឡាយមេរំដោះទឹកនិងស្រោចស្រពវិស័យកសិកម្មមានប្រវែង៨៧,៦គីឡូម៉ែត្រ និងចាក់បេតុងប្រវែង៤០,១៨០គីឡូម៉ែត្រ មាត់ប្រឡាយ៤០ម៉ែត្រ បាតប្រឡាយ២២ម៉ែត្រ។សរុបរួមទទឹងប្រឡាយនិងខ្នងភ្លឺសងខាងមានប្រវែង៧០ម៉ែត្រ។កសាងសំណង់សិល្បការឬសំណង់ស្ទាក់ទឹកមានចំនួន២០៧កន្លែង និងគម្រោងស្តាអូរប្រឡាយក្តាន់ប្រវែង៦៥០០ម៉ែត្រនិងសំណង់សិល្បការរឺសំណង់ស្ទាក់ទឹក១៦កន្លែង។ ចំណែកមន្ត្រីអាជ្ញាធរថា៖ការចុះពិនិត្យវឌ្ឍន៍ភាពការងារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធរាសាស្គ្រជួសជុលកសាងអាងចំនួន៣កន្លែង និងកសាងប្រឡាយមេ និងស្តាប្រឡាយ នៅខេត្តបន្ទាយមានជ័យត្រូវបានកសាងបានប្រមាណ៣៩,៤៩ភាគរយ ហើយគម្រោងកសាងនេះ នៅពេលរួចវានឹងជួយកាត់បន្ថយទឹកជំនន់និងក៏បម្រើតម្រូវលើវិស័យកសិកម្មនៅប៉ែកខាងលិចខេត្តបន្ទាយមានជ័យ ក៏ដូចជានៅប៉ែកខាងត្បូងខេត្ត ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : បន្ទាប់ពី លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដែលជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា បានទទួលមរណភាព កាលពីពេលកន្លងទៅ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែដល់គ្រួសារលោក ម៉ែន មក់រ៉ុន នូវថវិកាចំនួន ២០ម៉ឺនរៀល រួមជាមួយអង្ករ ០២ការុង ជារៀងរាល់ខែ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចាត់ឲ្យក្រុមការងារ នាំយកអំណោយរួមមាន៖ អង្ករ និងថវិកា សម្រាប់រយៈពេល ០៣ខែ តាមការសន្យាទៅប្រគល់ជូនដល់គ្រួសារ លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល៕
ដោយ៖ គង់ហេង កំពង់ចាម៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ចាមប្រមាណ ៥.០០០ ខ្នងផ្ទះ មេត្តាចូលរួមគាំទ្រតភ្ជាប់បណ្តាញទឹកកខ្វក់(បង្គន់)ដែលសម្បូរដោយមេរោគជាង ១០០មុខ ទៅក្នុងប្រព័ន្ធលូបិទជិត ឆ្ពោះទៅកាន់ស្ថានីយចម្រោះទឹកកខ្វក់តែម្តង។ នេះជាការអំពាវនាវរបស់លោក វង្ស ពិសិដ្ឋ ជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ មេគង្គជំហាន ៤ នៅក្នុងកិច្ចប្រជុំវឌ្ឍនភាព នៃគម្រោងរៀបចំបណ្តាញលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រុងកំពង់ចាម នៅថ្ងៃទី ២៩ មីនា ម្សិលមិញនាសាលាខេត្តកំពង់ចាម។ លោកប្រធានគម្រោងរូបនេះ ថ្លែងថា៖ សូមទទួលយកសំណើរបស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម ស្តីពីការជួសជុលផ្លូវថ្នល់ទាំងអស់នៅក្រុងកំពង់ចាម ដែលរងការខូចខាតក្នុងកំឡុងពេលអនុវត្តគម្រោងប្រព័ន្ធរំដោះទឹកភ្លៀង និងទឹកកខ្វក់។ ប្រព័ន្ធនេះសំខាន់ណាស់ ដែលនាំឱ្យមានការរិះគន់តាមបណ្តាញសង្គម ថាខាងសាធារណការធ្វើលូ ធ្វើថ្នល់ជាប់រហូត។ ធាតុពិតយើង(ក្រសួងសាធារណការ) ចង់ធ្វើលូ និងថ្នល់ស្របគ្នាដែរ តែថវិកាមានកំណត់។ លោក វង្ស ពិសិដ្ឋ បានថ្លែងទៀតថា៖ ជាសំណុចសំខាន់ នៅក្នុងក្រុងកំពង់ចាម យើងបានត្រៀមថវិកា ដើម្បីតភ្ជាប់ចេញពីលំនៅឋានរបស់ប្រជាពលរដ្ឋ មកកាន់ប្រព័ន្ធលូតាមបណ្តោយថ្នល់។ ប្រសិនបើប្រជាពលរដ្ឋបានតភ្ជាប់ប្រព័ន្ធទឹកកខ្វក់ ចេញពីក្នុងលំនៅឋាន […]
ដោយ ៖បន្ទាយ បន្ទាយមានជ័យ : នៅសាលាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរធម្មការនិងសាសនាខេត្ត រៀបចំសិក្ខាសាលា កិច្ចសន្ទនាអន្តរជំនឿដើម្បីសុខដុមនីយកម្មសាសនា នៅកម្ពុជាឆ្នាំ២០២៤ ស្ដីពីសាសនា រួមគ្នាដើម្បីកិច្ចការពារកុមារ និងប្រឆាំងការជួញដូរមនុស្ស។ ព្រះតេជគុណតំណាងសាសនាព្រះពុទ្ធ អស់លោកលោកស្រី តំណាងគ្រិស្តបរិស័ទ អ៊ិស្លាមបរិស័ទ ព្រះគង់ស៊ីអ៊ីមក៏បានឡើងធ្វើបទអន្តរាគមន៍ ជុំវិញបញ្ហាកិច្ចការពារ កុមារនិងប្រឆាំងការជួញដូរមនុស្សខុសច្បាប់។ ពោលគឺខ្លឹមសារបានលើកឡើងគឺប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាប្រវត្តិធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ នីតិកាលទី៧នៃរដ្ឋសភាបានលើកកម្ពស់ការយល់ដឹងការជំរុញតួនាទី ការចូលរួមការអប់រំសីលធម៌គុណធម៌សុជីវធម៌រី ជំនឿ វិន័យធម៌របស់គ្រិស្តបរិស័ទ ក៏ដូចជាអ៊ិស្លាមសាសនា ព្រះគង់ស៊ីអ៊ីមក្ដី។ សាសនានានាបានការព្រមព្រៀងគ្នា ប្រកបដោយឆន្ទៈរួមស្វះស្វែងរកពិធីសាសនា ដើម្បីអប់រំទូន្មាន ប្រៀនប្រដៅមនុស្សទាំងឡាយឲ្យប្រព្រឹត្តនូវអំពើល្អ ចេះស្រឡាញ់ខ្លួន ស្រឡាញ់អ្នកដទៃ មនុស្សជាតិ ព្រមទាំងចេះគោរពជួយគ្នា។ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងការសម្ដែងការអរគុណ និងកោតសរសើរដោយស្មោះចំពោះអង្គការទាំង៣ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ក្នុងការការពារកុមារ ការជួញដូរមនុស្សខុសច្បាប់ផ្សេងផ្សេងទៀត។ សូមបញ្ជាក់ថា សិក្ខាសាលានោះ ក៏មានព្រះវត្តមាន វត្តមានព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្ត គណៈមហានិកាយព្រះវីរៈមណី វ៉ា […]
ដោយ៖ស-សម្បត្តិ ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ទើបនឹងបានចេញនូវអនុក្រឹត្យកំណត់កម្រិតពីប្រាក់បៀវត្សចំនួនប៉ុន្មានដែលត្រូវជាប់ពន្ធប្រចាំខែ និងប្រាក់ចំណូលចំនួនប៉ុន្មានដែលត្រូវជាប់ពន្ធប្រចាំឆ្នាំ។ បើយោងតាមខ្លឹមសារនៃអនុក្រឹត្យលេខៈ៤៨ អនក្រ.បក ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ច្បាស់ថា កម្រិតប្រាក់បៀវត្សគិតចាប់ពី១លាន ៥០ម៉ឺនរៀលចុះក្រោម គឺមិនមានជាប់ពន្ធប្រចាំខែទេ។ រីឯប្រាក់ចំណូលចាប់ពី១៨លានរៀលចុះក្រោម ក៏មិនមានជាប់ពន្ធប្រចាំឆ្នាំអ្វីដែរ។ អនុក្រឹត្យរបស់រាជរដ្ឋាភិបាលគឺមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោសិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី២៨ខែមីនាឆ្នាំ២០២៤ ដឹកនាំស្នងការរងទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះនិងបង្ការអគ្គិភ័យ ស្នងការរងទទួលផែននានានិងអធិការក្រុងសិរីសោភ័ណព្រមទាំងកងកម្លាំងនគរបាលជាមួយរថយន្តពន្លត់អគ្គិភ័យធ្វើការលាងទឹកនិងបោសសម្អាតសំរាមនៅទីកន្លែងសក្ការ:សំខាន់មួយនៅកណ្តាលទីរួមខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ទោសិទ្ធ ឡោះអោយដឹងថា : បំណងនៃសកម្មភាពនេះគឺដើម្បីលាងសម្អាតរូប ស្តូបនិងបរិវេណជុំវិញអោយបានស្អាត សក្តិសមជាទីគោរពសក្ការ: ក៏ដូចជានិមិត្តរូបនៃការជម្រះមន្ទិលសៅហ្មង ឧបទ្រពចង្រៃនៅឆ្នាំចាស់ ហើយបញ្ជៀសបាននូវគ្រោះថ្នាក់ គ្រោះភ័យមហន្តរាយនិងនាំមកនូវសេចក្តីសុខសេចក្តីចម្រើន ជោគជ័យសិរីសួស្តី មានលាភមានយស និងសម្រេចតាមក្តីប្រាថ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចូលឆ្នាំរោង ឆស័ក ពស ២៥៦៧ ដែលមានរយ:ពេល៤ថ្ងៃ ពីថ្ងៃ៥កើតដល់៨កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៣ដល់១៦ខែមេសា គស២០២៤ ដ៏ខ្លីខាងមុខនេះ ។ ពោលគឺអោយបានត្រជាក់ត្រជុំដោយមានទឹកភ្លៀងគ្រប់គ្រាន់ មិនជោរជន់ ។មានអាកាសធាតុក្តៅហើយសើមល្អសម្រាប់ការបង្កបង្កើនផល ការប្រកបរបររកស៊ីធ្វើការ និងមានអំណោយផលល្អផ្សេងទៀតដល់ជីវភាពរស់នៅ ក៏ដូចជាមានសេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរនៅក្រោមដំបូលសុខសន្តិភាព ការអភិវឌ្ឍដែលដឹកនាំដោយរាជរដ្ឋាភិបាលមានសម្តេចបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនិងមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតិតេជោហ៊ុនសែន ជាប្រមុខ ។ សូមបញ្ជាក់ទីកន្លែងគោរពសក្ការ:និងក៏ជានិមិត្តរូបតំណាងខេត្តបន្ទាយមានជ័យដែលកម្លាំងនគរបាលខេត្តបន្ទាយមានជ័យលាងសម្អាតនោះមាន៣ទីតាំង៖ ទី១- រូបជំទាវស្រីគ្រប់លក្ខណ៍ស្ថិតត្រង់រង្វង់មូល នាសង្កាត់អូរអំបិលនិងសង្កាត់ព្រះពន្លា ជានិមិត្តរូប(LOGO)នៃក្រុងសិរីសោភ័ណទីប្រជុំជនខេត្ត ។ទី២-ស្តូបនិងរូបអវតារលោកិស្វរ: ព្រះហស្ដ៣២ […]
ដោយ៖ គង់ហេង កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលទទួលបានប័ណ្ណសមធម៌ជាង ប្រាំពីរម៉ឺន គ្រួសារនៅថ្ងៃទី ២៨ មីនា នៅព្រលានយន្តហោះ ស្រុកកំពង់សៀម នឹងទទួលបានការឧបត្ថម្ភនានា ជាពិសេសការពិនិត្យ និងព្យាបាលជំងឺមិនគិតថ្លៃ នៅតាមបណ្តាមន្ទីរពេទ្យរបស់រដ្ឋ។ ការប្រកាសឱ្យដឹងជាសាធារណៈរបស់លោកអភិបាលខេត្តកំពង់ចាមបែបនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាល ចែកប័ណ្ណសមធម៌ និងប័ណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ លោកបានមានប្រសាសន៍ថា៖ នេះជាការចូលរួមលើកកម្ពស់ គុណភាព សុខភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា៖ ក្នុងករណីពីមុនថា ជាអ្នកក្រ១ ក្រ២ ហើយឥឡូវបានចូលក្នុងលំដាប់ងាយរងហានិភ័យវិញនោះ គឺបងប្អូនមិនសុខចិត្តថាបាត់បង់ផលប្រយោជន៍ គឺមានសិទ្ធិតវ៉ាដាក់ពាក្យទៅកាន់រដ្ឋបាលឃុំ សង្កាត់ឱ្យមន្រ្តីរដ្ឋបាលនោះចុះទៅពិនិត្យជាក់ស្តែង ដើម្បីសើរើឡើងវិញ ព្រោះការធ្វើបច្ចុប្បន្នភាពនៅបន្តរហូត៕
អត្ថបទ៖ លោក យីសុថា សៀមរាប៖ មកដល់សព្វថ្ងៃ អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ តាមរយៈការចូលរួមជួសជុលប្រាសាទបុរាណនានា និងបានក្លាយជាកម្មករជំនាញតាមផ្នែកផ្សេងៗដូចជា ដាប់ឆ្លាក់ថ្ម រៀបផ្គុំថ្ម និងស្វែងរកថ្មជាដើម។ ជាក់ស្តែង លោក ព្រាន ដូរ អាយុ៣២ឆ្នាំ និងលោក តប់ តង អាយុ៥៨ឆ្នាំ ក្នុងចំណោមកម្មករជំនាញជាច្រើន កំពុងបំពេញតួនាទីរបស់ខ្លួនជាអ្នកស្វែងរកថ្មដែលរលុះធ្លាក់ចល័តខុសពីទីតាំងដើម នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដែលទទួលរងការខូចខាត បាក់ស្រុតរលុះថ្មស្ទើរតែទាំងស្រុងជាយូរមកហើយឱ្យរឹងមាំឡើងវិញ។ លោក ព្រាន ដូរ ឱ្យដឹងថា នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម មានចំនួន២នាក់ ហើយការស្វែងរកថ្មប្រាសាទដែលរលុះធ្លាក់ និងចល័តខុសពីទីតាំងដើមយកមករៀបផ្គុំឱ្យត្រូវឡើងវិញចួបការលំបាកច្រើន ដោយចំនួនថ្មនៃតួខ្លោងទ្វារមានរាប់រយដុំ ថ្មខ្លះបានបែកបាក់ និងនៅរាយប៉ាយ។ ការស្វែងរកថ្មដែលរលុះធ្លាក់ទាំងនោះបានទាល់តែមានចិត្តព្យាយាមរកឱ្យឃើញផ្នែកណាមួយជាមុនសិន ទើបមានមូលដ្ឋានស្វែងរកថ្មទៅតាមល្បាក់ជាបន្តបន្ទាប់។ លោក ព្រាន ដូរ បញ្ជាក់ថា ក្នុងចំណោមថ្មប្រាសាទដែលងាយស្រួលស្វែងរក គឺថ្មដែលមានក្បាច់។ ចំណែកលោក តប់ តង អាយុ៥៨ឆ្នាំ ជាកម្មករជំនាញស្វែងរកថ្មម្នាក់ទៀត ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការរកថ្មសម្រាប់យកទៅជួសជុលប្រាសាទឱ្យត្រូវតាមទីតាំងដើម និងបានពេញទម្រង់ដើមឡើងវិញមានសារសំខាន់ណាស់ ដើម្បីរក្សាភាពដើមរបស់ប្រាសាទផង […]