កំពត÷ ជាមួយការប៉ាន់ប្រមាណថាអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ខេត្តកំពតអាចមានភ្ញៀវទេសចរមកសម្រាកលម្ហែក្នុងខេត្តច្រើន អាជ្ញាធរ ក៏ដូចជាក្រុមហ៊ុនសម្អាតអនាម័យបានប្តេជ្ញាមិនឲ្យមានសំរាមរាយប៉ាយ ឬកកស្ទះឡើយ។ លោក លាង រឿនសុធី អភិបាលក្រុងកំពត បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន រដ្ឋបាលខេត្តកំពតមានការយកចិត្តទុកដាក់ខ្ពស់លើវិស័យទេសចរណ៍។ ជាលទ្ធផល ក្រុងកំពតឆ្នាំនេះទទួលបានពានរង្វាន់ផ្ការំដួងបីទង និងពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានទៀតផង។ លោកអភិបាលក្រុងបានបន្តថា ក្នុងបំណងរក្សាមុខមាត់ និងកិត្តិសយរបស់ខេត្ត នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ អាជ្ញាធរក្រុងបានផ្សព្វផ្សាយណែនាំដល់គ្រប់ភាគីពាក់ព័ន្ធឲ្យចូលរួមលើកកម្ពស់ការងារអនាម័យបរិស្ថាន ពិសេសការគ្រប់គ្រងសំរាម។ រដ្ឋបាលក្រុងបានបន្ថែមកម្លាំងកម្មករជាច្រើនដើម្បីសម្អាតនៅតាមទីតាំងសំខាន់ៗជាប្រចាំ ដូចជាបណ្តោយដងព្រែកកំពង់បាយ ទីលានរូបសំណាកសត្វសេះសមុទ្របាញ់ទឹក និងបរិវេណសួនច្បារសាធារណៈនានានៅទូទាំងក្រុង។ ស្រដៀងគ្នានេះ លោក សួន សុភ័ក្ត នាយកក្រុមហ៊ុនកំពតហ្គ្រីនបានប្រាប់ឲ្យដឹងថា អំឡុងពេលនៃពិធីបុណ្យចូលឆ្នាំដែលភ្ញៀវទេសចរជាតិ អន្តរជាតិអាចនឹងមកលេងខេត្តកំពតច្រើនជាងឆ្នាំមុនៗ លោកបានត្រៀមទាំងរថយន្ត សម្ភារៈ និងកម្លាំងកម្មកររហូតដល់ជាង៨០នាក់ដើម្បីឲ្យការងារប្រមូលសំរាមប្រព្រឹត្តទៅបានល្អ គ្មានការកកស្ទះ ។ អាជ្ញាធរ និងក្រុមហ៊ុនសម្អាតអនាម័យបានអំពាវនាវថា សូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជួយថែរក្សាអនាម័យបរិស្ថាន ពិសេសការទុកដាក់សំរាមក្រោយពេលទទួលទានរួចដោយវេចខ្ទប់យកទៅដាក់ក្នុងធុងឲ្យបានត្រឹមត្រូវ។ ចំណែកម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន អាជីវករត្រូវចូលរួមប្រើប្រាស់សេវាប្រមូលសំរាមឲ្យបានគ្រប់ៗគ្នា។ ក្នុងករណីមានភ្ញៀវមកច្រើនដែលអាចមានការកកស្ទះត្រូវទំនាក់ទំនងទៅក្រុមហ៊ុនប្រមូលសំរាមដោយមិនត្រូវគរទុកនៅលើចិញ្ចើមផ្លូវសាធារណៈដាច់ខាត៕
ដោយ : បន្ទាយ ភ្នំពេញ :កងរាជអាវុធហត្ថរាជធានីភ្នំពេញនាដើមសប្តាហ៍ទី២ ខែមេសាឆ្នាំ២០២៤ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ព្រមទាំងមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ចំណុះរាជធានី ចូលគោរពជូនពរ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាថ្ងៃទី១៣ ខែមេសាឆ្នាំ២០២៤ ស្អែកនេះ ។ នៅថ្ងៃបន្ទាប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងសមាសភាពចូលរួមដូចខាងលើក៏បានចូលគោរពជូនពរលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នេះផងដែរ ៕
ដោយ៖ គង់ហេង កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានស្នើដល់អាជ្ញាធរស្រុក ក្រុងទាំង ១០ រួមជាមួយមន្ទីរទេសចរណ៍ខេត្ត សហការ និងសម្របសម្រួលជាមួយអាជីវករជាអ្នកលក់ដូរ ទំនិញ និងអាហារតាមបណ្តារមណីយដ្ឋាន និងទីកន្លែងលក់ដូរផ្សេងទៀត គឺលក់ដូរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ប៉ុន្មានថ្ងៃទៀតនេះ សូមរក្សាតម្លៃលក់ដូរដូចថ្ងៃធម្មតា។ ការស្នើឱ្យកំណត់តម្លៃទំនិញ និងអាហារតាមបណ្តារមណីយដ្ឋាននានា និងនៅតាមទីកន្លែងផ្សេងទៀតឱ្យនៅតម្លៃលក់ដូរ ដូចថ្ងៃធម្មតារបស់លោកអភិបាលខេត្តកំពង់ចាមនេះ នៅក្នុងការដែលលោកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅក្នុងសាលាខេត្តនេះនៅថ្ងៃទី ១១ មេសានេះ។ លោក អ៊ុន ចាន់ដា បានថ្លែងថា៖ បញ្ហាលក់ដូរយកសេវាលើសថ្ងៃលក់ធម្មតានេះ តែងកើតមានក្នុងថ្ងៃបុណ្យទាន គឺកន្ទេលធំប្រឡំដេក ឬជនឱកាសនិយមបង្កើតបញ្ហាដល់អាជ្ញាធរ ដែលជាក់ស្តែងកាលពីបុណ្យចេញវស្សាកន្លងទៅ មានករណីអ្នកប្រើប្រាស់ដីចំណីថ្នល់ លក់ដូរ ផ្ញើម៉ូតូ ដោយយកតម្លៃម៉ូតូមួយ គ្រឿង ៥.០០០ រៀល។ ក្រោយពីបានទទួលព័ត៌មាននេះលោកបានឱ្យអាជ្ញាធរក្រុងកំពង់ចាម ចុះធ្វើកិច្ចសន្យាឱ្យយកម៉ូតូមួយគ្រឿងចំនួន ១.៥០០ រៀលវិញ។ លោកបានបន្ថែមថា៖ យើងត្រូវកំណត់តម្លៃលក់ដូរសេវាយានជំនិះគ្រប់ប្រភេទតម្លៃលក់ដូរម្ហូបអាហារផ្សេងៗ ដោយកំណត់តម្លៃដូចថ្ងៃលក់ដូរធម្មតា គឺបញ្ហានេះកំណត់តម្លៃគ្រប់មុខទាំងអស់ តាមបណ្តារមណីយដ្ឋានក្នុងខេត្តកំពង់ចាម តាំងពីរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន,រមណីយដ្ឋានទឹកឆា […]
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកស្រីជ័យ ណារី បានចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋ ក្រុមអ្នករាំហាត់ប្រាណ ខេត្តបន្ទាយមានជ័យនៅសួនតេជោឈ្នះឈ្នះ ដោយរាំកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ និងពិសានំបញ្ចុករួមគ្នា។ ការចូលរួមបែបនេះធ្វើឡើងនៅពេលល្ងាចដូចជាថ្ងៃទី០៩ -១០មេសា ២០២៤ ជាពេលវេលាដែលកម្មវិធីសង្ក្រាន្តនៃបុណ្យចូលឆ្នាំរោង ឆស័ក ពស ២៥៦៧ ឆ្នាំខ្មែរពីថ្ងៃ៨-១១កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ដល់១៦ខែមេសា គស២០២៤ ដ៏ខ្លីខាងមុខនេះ ។ ក្នុងនោះ អ្នកចូលរួមបានពាក់មួកស្លឹកត្នោតខ្មែរ បង់ក ក្រមាខ្មែរ និងពិសានំបញ្ចុកសម្លខ្មែរ ៕
ដោយៈសិរីមតី/ខេត្តកណ្តាល៖ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមូលនិធិ២៥រៀល បានបន្តផ្តួចផ្តើមរៀបចំកម្មវិធីស្រង់ព្រះជូនដូនចាស់ អញ្ជើញពី១០ភូមិ នៃឃុំខ្ពប សម្រាប់ឆ្នាំទី៧ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំខ្ពប់ និងលោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ព្រមជាមួយថ្នាក់ដឹកនាំបុគ្គលិកវីតាល់ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត និងសិស្សានុសិស្សប្រមាណជិត ៤០០ នាក់ នៅបរិវេណវត្តខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ កម្មវិធីស្រង់ព្រះប្រចាំឆ្នាំ របស់វីតាល់ និងមូលនិធិ២៥រៀល គឺបានចាប់ផ្ដើមដំបូងកាលពីឆ្នាំ២០១៦ ដែលរហូតមកដល់បច្ចុប្បន្នមានចំនួន៧ឆ្នាំមកហើយ ដោយខកខានពុំបានធ្វើតែកំឡុងពេលប្រទេសជាតិនិងពិភពលោកកំពុងជួបការលំបាកពីវីរ៉ុសកូវីដ១៩។កម្មវិធីដ៏ធំប្រចាំឆ្នាំនេះបានផ្សាភ្ជាប់កម្មវិធីសប្បុរសធម៌ជាមួយ និងទំនៀមទំលាប់ប្រពៃណីខ្មែរ តាមលំអានព្រះពុទ្ធសាសនា ក្នុងគោលគំនិតនៃការចែករំលែកសេចក្តីល្អ ចែករំលែកសេចក្តីស្រលាញ់អាណិតខ្វល់ខ្វាយចំពោះទុក្ខលំបាកនិងតម្រូវការចាំបាច់របស់លោកតាលោកយាយចាស់ៗដែលមានជីវភាពលំបាកខ្សត់ខ្សោយនិងមួយវិញទៀតដើម្បីផ្តល់នូវលទ្ធភាពជាសម្ភារៈសម្លៀកបំពាក់ថ្មី និងថវិកាជូនលោកតា លោកយាយសម្រាប់ប្រើប្រាស់ក្នុងឱកាសខិតជិតមកដល់នៃការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ កម្មវិធីវីតាល់ស្រង់ព្រះដ៏ធំប្រចាំឆ្នាំទី៧លើកនេះ ត្រូវបានប្រារព្ធឡើងជាមួយលោកតា […]
ដោយ៖ កំចាយ កំពត៖ ពិធីសង្ក្រាន្តក្នុងខេត្តកំពតឆ្នាំនេះមិនត្រឹមតែរៀបចំបានល្អជាងឆ្នាំមុនប៉ុណ្ណោះទេ ប៉ុន្តែក្រៅពីការលេងល្បែងកម្សាន្តសប្បាយនានា គឺស្ទើរគ្រប់មន្ទីរ អង្គភាពបានគាំទ្រ ហើយនាំយករបាំត្រុដិ និងរបាំជូនពរមកសម្តែងដើម្បីបណ្តេញឧបទ្រពចង្រៃជំនួសមកវិញនូវសិរីសួស្តីសម្រាប់គ្រឹះស្ថានរៀងៗខ្លួនទៀតផង។ ក្រុមរបាំត្រុដិជាសិស្សដែលបានសម្តែងនៅវិទ្យាល័យហ៊ុនសែនអង្គចក ស្រុកជុំគិរី បានរៀបរាប់ថា ការរៀបចំសង្ក្រាន្តនៅតាមសាលាឆ្នាំនេះមានលក្ខណៈផុលផុសល្អ ដោយមានកម្មវិធីសប្បាយច្រើន ពិសេសពិធីសម្តែងរបាំត្រុដិជាសិល្ប:ប្រពៃណីមួយប្រភេទដែលមានតួអង្គរហូតដល់២៨នាក់។ ការលើកតម្កើងរបាំត្រុដិបានធ្វើឲ្យសិស្សានុសិស្សចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រុមរបាំត្រុដិបានបន្តថា ក្រៅពីអត្ថន័យនៃរបាំត្រុដិ ការចូលរួមសម្តែង និងហាត់សមជាបទពិសោធន៍មួយដ៏សំខាន់ ព្រោះបើមិនមានសាមគ្គីភាព គ្មានការជួយ និងកែលម្អគ្នាទេនោះរបាំនេះមិនអាចសម្តែងបានល្អឡើយ។ ចំណែកក្រុមសិស្សរាំរបាំជូនពរបានបញ្ជាក់ថា ពួកនាងពិតជាមានមោទកភាពចំពោះរបាំកេរដំណែលដូនតាខ្មែរណាស់ ពិសេសរបាំជូនពរ ដែលបង្ហាញពីចរិតលក្ខណៈនារីខ្មែរ សុភាពទន់ភ្លន់ ថ្លៃថ្នូរ ស្រស់ស្រាយ និងឧស្សាហ៍ព្យាយាម។ ក្បាច់រាំយ៉ាងរស់រវើកបានអង្ទងចិត្តអ្នកទស្សនាឱ្យភ្លេចក្តីកង្វល់ និងមានអារម្មណ៍ថាកំពុងទទួលពរជ័យ សិរីមង្គល វិបុលសុខក្នុងឱកាសឆ្នាំថ្មីពីតួអង្គសម្តែងពិតៗ។ ក្នុងនាមជាយុវជន ពួកនាងនឹងយកចំណេះនេះទៅចែករំលែកបន្តដល់ក្មេងៗជំនាន់ក្រោយ និងមិត្តភក្តិដើម្បីរួមគ្នាថែរក្សាសិល្បៈកេរដូនតាខ្មែរឱ្យនៅគង់វង្ស។ លោក គង់ ផល្លា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:បានប្រាប់ឱ្យដឹងថា នៅទូទាំងខេត្តកំពតមានរបាំជូនពរចំនួន៨ក្រុម ដោយស្រុកឈូកមាន២ក្រុម ក្រុងកំពត៥ក្រុម និងក្រុងបូកគោមាន១ក្រុម។ ចំណែករបាំត្រុដិមាន៤ក្រុមស្ថិតក្រុងកំពត។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ជាមួយនឹងក្រុមដែលមានស្រាប់ មន្ត្រីជំនាញក៏បានចុះសហការជាមួយសាលារៀននានាដើម្បីបង្ហាត់បង្រៀនសិស្សានុសិស្សក្នុងការសម្តែងរបាំត្រុដិ និងរបាំជូនពរឱ្យបានត្រឹមត្រូវតាមទម្រង់ដើមទៀតផង៕
ដោយ៖ កំចាយ កំពត៖ អភិបាលខេត្តកំពតបានណែនាំដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាម្ចាស់ផ្ទះត្រូវមានបដិសណ្ឋារកិច្ចល្អសម្រាប់ភ្ញៀវដែលចូលមកលេងកម្សាន្តក្នុងខេត្តពោរពេញដោយសក្តានុពលទេសចរណ៍មួយនេះ។ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោក ម៉ៅ ធនិន បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះសាលាខេត្តប្រមាណជាង៣០០នាក់ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលដ៏ខ្លីខាងមុខ។ ក្នុងពិធីខាងលើ លោកអភិបាលខេត្តបានមានប្រសាសន៍ថា បន្ថែមលើសក្តានុពលទេសចរណ៍ដែលកន្លងមកនៅទូទាំងខេត្តមានរមណីយដ្ឋានទាំងបែបធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ សាសនា និងបែបកែច្នៃជាង៣០កន្លែងនោះ ពេលនេះរដ្ឋបាលខេត្តបានបង្កើតមណ្ឌលកម្សាន្តថ្មីៗជាច្រើនកន្លែងទៀតសម្រាប់បំពេញតម្រូវការភ្ញៀវមកពីទីជិតឆ្ងាយ។ ឆ្លើយតបនឹងកំណើនភ្ញៀវ ក៏ដូចជាដើម្បីទាក់ទាញទេសចរបន្ថែម បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងគ្រប់ផ្នែកពាក់ព័ន្ធដែលជាម្ចាស់ខេត្តផ្ទាល់ត្រូវមាន និងប្រតិបត្តិនូវបដិសណ្ឋារកិច្ចឱ្យបានល្អបំផុត។ លោក ម៉ៅ ធនិន បានណែនាំថា ទន្ទឹមនឹងនេះ ដើម្បីរក្សាបាននូវកេរ្តិ៍ឈ្មោះក្នុងនាមជាអ្នកខេត្តទេសចរណ៍ សូមបងប្អូនប្រជាពលរដ្ឋរក្សាអនាម័យបរិស្ថាន ព្រមទាំងចូលរួមតុបតែងលម្អទាំងតាមទីសាធារណ: ក៏ដូចជាលំនៅស្ថានរៀងខ្លួនឱ្យស្រស់បំព្រង និងល្អស្អាតគ្រន់ៗគ្នា។ បន្ថែមលើនេះ ពលរដ្ឋគ្រប់រូបត្រូវប្រណិប័តន៍នូវគន្លងវប្បធម៌ ប្រពៃណីជាតិ និងមិនត្រូវប្រព្រឹត្តនូវអ្វីដែលនាំឱ្យប្រាសចាកពីសីលធម៌សង្គម និងច្បាប់របស់ប្រទេសឡើយ៕
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបាននិមន្តព្រះមេគណខេត្តទាំង២គណ: ព្រះបាឡាត់គណ ព្រះមន្ត្រីសង្ឃខេត្តនិងព្រះអនុគណក្រុងស្រុកទាំង៩ធ្វើពិធីសូត្រមន្ត បង្កក់សិរីសួស្ដីនិងសំណេះសំណាលជាមួយមន្រ្តីរាជការ មន្ត្រីកិច្ចសន្យា អ្នកពាក់ព័ន្ធក្នុងឨកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំរោង ឆស័ក ព.ស.២៥៦៨.គស.២០២៤ ។ ពិធីនោះធ្វើឡើងកាលពីល្ងាចថ្ងៃទី០៨ខែមេសាឆ្នាំ២០២៤ នាសាលប្រជុំ”ក”.សាលាខេត្ត ក្រោមអធិបតីលោកអ៊ុំ រាត្រី អភិបាលខេត្តនិងលោកស្រី ព្រមទាំងលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ៕
ដោយ ៖បន្ទាយ បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ តាមរយ:រដ្ឋបាលរបស់ខ្លួនបានរៀបចំនិងត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្តក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តបន្ទាយមានជ័យ២០២៤» ដែលនឹងប្រព្រឹត្តទៅតាំងពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៤ ខាងមុខនេះ នៅសួនមានជ័យដែលគេស្គាល់និងហៅរត់មាត់ថាវេទិកាខេត្ត ឬដែលគេប្រសិទ្ធនាមថ្មីថា “សួនតេជោឈ្នះ ឈ្នះ” នាកណ្តាលប្រជុំជនខេត្ត ស្ថិតនៅភូមិ៣សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ នេះបើតាមលោកអ៊ុំ រាត្រី អភិបាលនិងជាប្រធានគណ:បញ្ជាការកងឯកភាពលរដ្ឋបាលខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី០៩ខែមេសាឆ្នាំ២០២៤ ខណ:លោកនិងក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំសង្រ្កាន្តបន្ទាយមានជ័យ២០២៤។ ក្រុមការងារឲ្យដឹងថា: កិច្ចការរៀបចំនោះរួមមានទាំងការតាំងលក់នូវផលិតផលនានាជាច្រើនប្រភេទ ការលេងល្បែងប្រជាប្រិយ សម្ដែង របាំ រាំច្រៀង បាញ់ទឹកនិងរូបភាពកម្សាន្តសប្បាយផ្សេងៗទៀត ។ ចំណែកអភិបាលស្រុកក្រុងទាំង៩នៃខេត្តនេះ លើកឡើងថា :នៅតាមទីតាំងគោលដៅដែលគ្រោងទុកនិងរៀបចំនានានៃភូមិសាស្ត្ររបស់ពួកគេក៏បានរៀបចំនិងត្រៀមលក្ខណ:រួចហើយដែរ សម្រាប់ព្រឹត្តិការណ៍ «សង្ក្រាន្តស្រុក ក្រុង….២០២៤» ទាំងនោះ ៕
ដោយ៖ គង់ហេង កំពង់ចាម៖ ខេត្តកំពង់ចាមឆ្នាំ ២០២៤ នេះនឹងរៀបចំសង្រ្កាន្តឆ្នាំថ្មី ជាទ្រង់ទ្រាយធំ មានលក្ខណៈអ៊ូអរជាងឆ្នាំកន្លងទៅ ដោយសារទឹកដីខេត្តមួយជាទឹកដីនាគ ហើយឆ្នាំនេះជាឆ្នាំរោង ចំឆ្នាំកំណើតរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការថ្លែងឱ្យដឹងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ៩ មេសា ក្នុងឱកាសដែលលោក និងលោក ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម រួមជាមួយនឹងសហការី នៃរដ្ឋបាលខេត្តនេះជាច្រើនរូបផ្សេងទៀតបានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ ជាពិសេសនៅសល់ប៉ុន្មានថ្ងៃទៀតពិធីសង្រ្កាន្តឆ្នាំថ្មីនឹងមក រួមជាមួយនឹងការជួបជុំ ការប្រមូលផ្តុំមនុស្សច្រើន។ ប៉ុន្តែសូមកុំឱ្យការជួបជុំប្រមូលផ្តុំមនុស្សច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះក្លាយជាទីកន្លែងប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសង រាប់ចាប់ពីល្បែងស៊ីសងក្តាមឃ្លោកឡើងទៅ ត្រូវចាប់បង្រ្កាបទាំងអស់។ លោកបានបន្ថែមថា៖ យើងត្រូវរួមសហការគ្នាប្រើប្រាស់កម្លាំងឱ្យអស់ពីលទ្ធភាព ដើម្បីទ្រទ្រង់សភាពការណ៍បុណ្យប្រពៃណីជាតិមួយនេះ ឱ្យប្រជាពលរដ្ឋចូលរួមសប្បាយ ហើយទទួលបានផល គឺធ្វើឱ្យបងប្អូនប្រជាពលរដ្ឋត្រឡប់ទៅលំនៅឋានវិញ បន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ ដើម្បីឆ្នាំក្រោយចង់ធ្វើដំណើរមកលេងទៀត៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ នៅរសៀលទី០៨ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ដែលប្រារព្ធធ្វេីឡេីងនៅសាលប្រជុំធំ ជាន់ទី២ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ នៅក្នុងកិច្ចប្រជុំមានរបៀបវារ:៣សំខាន់ :១-ផ្សព្វផ្សាយផែនការស្តីពីកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងសង្រ្គោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤, ២-សេចក្តីណែនាំលេខ ០២៥/២០២៤ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ស្តីពីវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមបណ្តាកងឯកភាពចំណុះអគ្គបញ្ជាការនិង៣-បទបញ្ជា លេខ ០១៣/ប.ជ ២០២៤ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤របស់អគ្គបញ្ជាការដ្ឋាន ស្តីពីការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង០៧ និងនាយការិយាល័យទាំងអស់ចំណុះមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង០៩ នាយទាហាននៃកងរាជអាវុធហត្ថសរុបចំនួន ១១៥នាក់ ។ ក្នុងឱកាសនោះលោកឧត្តមសេនីយត្រី វង្ស ធី ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ […]
ដោយ ៖បន្ទាយ ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដោយមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានខណ្ឌទាំង១៤ នាសប្តាហ៍នេះនៃខែមេសា ឆ្នាំ២០២៤ បានធ្វើបដិសណ្ឋារកិច្ច គណៈប្រតិភូយោធាទីក្រុងហូជីមិញនៃកងទ័ពប្រជាជន វៀតណាម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ណាម មេបញ្ជាការនៃបញ្ជាការដ្ឋាន ជាប្រធានគណៈប្រតិភូ ដែលបានអញ្ជើញមកដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំរោងឆស័ក ពស២៥៦៧ ប្រពៃណីជាតិខ្មែរ។ បន្ទាប់ពីបានឧទ្ទេសនាម សួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមករួចហើយ ភាគីទាំងពីរបានធ្វើការជូនអំណោយអនុស្សាវរីយ៍ឲ្យគ្នា ព្រមទាំងពិសាអាហារសាមគ្គីរួមគ្នា ប្រកបដោយបរិយាកាស សប្បាយរីករាយ ស្និទ្ធស្នាលក្រៃលែងក្នុងស្មារតីមិត្តភាព ភាតរភាពនិងសាមគ្គីភាព ៕
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ សាលារៀនផី ឆឹង ក៏ទទួលបានគ្រូបង្រៀនជនជាតិចិន ដែលប្រទេសចិនតាមរយ:ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបញ្ជូនមកឲ្យជួយបង្ហាត់បង្រៀនសិស្សានុសិស្សឲ្យមានចំណេះដឹងប្រកបដោយគុណភាពនិងស្តង់ដារផងដែរ។ បានជ្រាបដូច្នេះក្នុងឱកាសអបអរសាទរពិធីប្រគល់វិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សនិងបុគ្គលិកសិក្សាសាលារៀនផី ឆឹងនេះ កាលពីថ្ងៃទី០៧ខែមេសាឆ្នាំ២០២៤ ដែលមានលោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា និងជាឧត្តមទីប្រឹក្សាសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យបានអញ្ជើញអធិបតីភាព។ លោកឆាន់ ប៊ុនម៉ាន់ ប្រធានសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា : ផី ឆឹងជាសាលារៀនភាសាចិនចំណាស់២០ឆ្នាំមកហើយនិងធំមួយនៅខេត្តបន្ទាយមានជ័យ ហើយពីខែសីហាឆ្នាំ២០២៣មក ក្លាយជាចំណេះទូទៅឯកជនដែលបានបណ្តុះបណ្តាល ចំណេះទូទៅជាភាសាចិន និងភាសាអង់គ្លេស។សាលាមានទីតាំងស្ថិតនៅភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។ លោកឆាន់ ប៊ូនម៉ាន បានបានថ្លែងបន្តថា: សក្ខីភាពនៃពិធីប្រគល់វិញ្ញាបនបត្រនិងបណ្ណសរសើរនេះជាជោគជ័យ ដ៏ធំ មួយ ពិសេសពិសេសការចូលរួមយ៉ាងច្រើនរបស់ អាណាព្យាបាល សិស្ស ដែលបានសេចក្ដី ថា ការសិក្សារបស់សិស្សានុសិស្សនៅ សាលា រៀន ផីឆឹង មាន គុណ ភាព ល្អ ប្រសើរ និងស្តង់ដារ ។ សមាគមសូមអគុណដល់គណ:គ្រប់គ្រងនិងបុគ្គលិកសិក្សាទាំងអស់ហើយជឿ ជាក់ ថា យើងនឹងបន្តរួមគ្នាគិត […]
ដោយ៖ គង់ហេង កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចែករំលែកបទពិសោធន៍ នៃការដឹកនាំ ដល់មន្រ្តីថ្នាក់ក្រោម ពោលគឺដើម្បីរក្សាការងារឱ្យកាន់តែខ្លាំងបន្ថែមទៀត និងឱ្យមន្រ្តីទទួលបានជោគជ័យក្នុងការងារ សក្តិសមជាមន្រ្តីបន្តវេននាពេលអនាគត។ បន្ទាប់ពីនិមន្តព្រះសង្ឃធ្វើពិធីចម្រើនព្រះបរិត្ត ប្រសិទ្ធពរពុទ្ធមង្គលជ័យ និងប្រោះព្រំជូនដល់មន្រ្តីរាជការដែលបានចូលរួមពិធីសាសនា ប្រមាណជាង ២០០ នាក់ ដែលបានប្រព្រឹត្តទៅនៅក្នុងសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ៨ មេសានេះ លោកអភិបាលខេត្តកំពង់ចាម បានថ្លែងថា៖ សូមផ្តល់គន្លឹះ នៃការដឹកនាំដល់មន្រ្តីបន្តវេន ជាពិសេសមន្រ្តីជាយុវជនដែលសម្បូរថាមពល ធនធានសមត្ថភាព។ លោក អ៊ុន ចាន់ដា បានថ្លែងថា៖ មន្រ្តីបន្តវេនជាថ្នាក់ដឹកនាំ គឺដើម្បីរក្សាការងារឱ្យកាន់តែខ្លាំងបន្ថែមទៀត គឺត្រូវមានគោលការណ៍ៈ រក្សានូវសមិទ្ធផលរដ្ឋបាលជំនាន់មុន,បន្តកសាងនូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ជាពិសេសការកសាងនូវសមត្ថភាពរបស់ខ្លួន និងត្រៀមលក្ខណៈកសាងនូវមូលដ្ឋានគ្រឹះ ឱ្យក្លាយជាមន្រ្តីបន្តវេន។ លោកបានថ្លែងបន្តថា៖ ធ្វើយ៉ាងណាឱ្យមន្រ្តីក្រោមបង្គាប់ចេះធ្វើការងារ គឺបើគាត់(មន្រ្តីក្រោមបង្គាប់)មិនចេះធ្វើការងារទេ យើងប្រើគាត់ប្រើគាត់មិនបានទេ, ឱ្យមន្រ្តីចេះសម្រេចចិត្តហើយឱ្យគាត់មានសិទ្ធិសម្រេចចិត្ត ក្នុងកម្រិតការទទួលខុសត្រូវរបស់គាត់ និងត្រូវចេះផ្តល់សិទ្ធិឱ្យគាត់ និងត្រូវផ្តល់ធនធាន និងមធ្យោបាយឱ្យគាត់ធ្វើការ៕
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ៖វត្តបារមីពោធិសម្ភារាមពោធិ៍ដុះ ស្ថិតក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឬក្បែរព្រំដែនកម្ពុជា ថៃ ដែលស្ថិតលើអតីតចម្ការមីននៃបន្ទាយនិងសមរភូមិប្រយុទ្ធរវាងកងទ័ពអតីតឧទ្ទាមខ្មែរក្រហមនិងកងទ័ពវៀតណាម កងទ័ពរដ្ឋាភិបាលភ្នំពេញ ហើយក៏ជាដីអតីតទំនាស់ចាក់ស្រែះនិងរ៉ាំរ៉ៃនៃតំបន់បឹង៧៥ ឥឡូវវត្តនេះ ត្រូវបានធ្វើការកសាងព្រះវិហារតូចថ្មី១ខ្នងនិងសមិទ្ធផលមួយចំនួន។ ពិធីនោះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី សុវណ្ណា រិទ្ធ អភិបាល រងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ,ព្រះឧត្តមសីលញាណធុល សុធា ព្រះមេគណខេត្ត លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត និមន្តអញ្ជើញ ជាអធិបតី និងមានព្រះសង្ឃជាង២០០អង្គ មន្ត្រី អាជ្ញាធរមានសមត្ថកិច្ច សប្បុរសជន ពុទ្ធបរិស័ទជាច្រើនចូលរួម ។ លោកអ៊ីង ស៊ីណាត អភិបាលរងស្រុកម៉ាឡៃអោយដឹងកាលពីថ្ងៃទី០៦ខែមេសាថា: វត្តបារមីពោធិសម្ភារាមពោធិ៍ដុះនេះធ្វើការកសាងឡើងនៅថ្ងៃទី០៣ខែមីនាឆ្នាំ២០១១ លើផ្ទៃដីទំហំ៣៣.៤៥០ម៉ែត្រក្រឡា ។មានដើមពោធិ៍១ដើមដុះលើដំបូកខ្ពស់មួយ ហើយពេលបង្កើតវត្ត ក៏ប្រសិទ្ធនាមវត្តថា ពោធិដុះទៅ ។ ចៅអធិការដំបូងនាម ប៊ូ វន ហើយចៅអធិការបន្តដល់បច្ចុប្បន្នមាននាមឡុង វិទូ […]
ដោយ៖ គង់ហេង កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់ទៅដល់មន្រ្តីឃុំ សង្កាត់ ឬក៏មន្រ្តីប៉ុស្ត៍នគរបាលរដ្ឋបាលទាំងអស់ដែលជាអ្នកផ្តល់សេវា គឺនៅពេលធ្វើឯកសារហើយសូមយកឯកសារទាំងអស់ ទៅប្រគល់ជូនដល់ផ្ទះប្រជាពលរដ្ឋតែម្តង ជៀសវាងធ្វើរួចហើយបាត់បង់នោះ។ នៅក្នុងពិធីសម្ពោធឆ្លងកុដិ មួយខ្នង ពុទ្ធាភិសេក និងសមិទ្ធផលនានា នៅវត្តអង្គួញដីសិរីសុខា ក្នុងឃុំក្រឡា ស្រុកកំពង់សៀម ដោយបានចំណាយទឹកប្រាក់ប្រមាណជាង ២៥ម៉ឺន ដុល្លារអាមេរិក របស់សប្បុរសជន លោកអភិបាលខេត្តកំពង់ចាមនៅថ្ងៃទី ៦ មេសានេះ ក្រោយពីការថ្លែងឱ្យប្រជាពលរដ្ឋចូលរួមសហការពង្រឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យមានប្រសិទ្ធភាពបន្ថែមទៀតនោះ លោកបានស្នើឱ្យមន្រ្តីឃុំ សង្កាត់ ឬប៉ុស្ត៍រដ្ឋបាល ពង្រឹងគុណភាព នៃការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ ជាពិសេសពាក់ព័ន្ធនឹងការផ្តល់សេវាដូចជាៈ សៀវភៅ ក៣.,សំបុត្រកំណើត,សំបុត្រអាពាហ៍ពិពាហ៍, សំបុត្រមរណភាពជាដើម… នៅពេលមន្រ្តីបម្រើការធ្វើរួចហើយ សូមយកឯកសារទាំងនោះ ទៅប្រគល់ជូនដល់ផ្ទះប្រជាពលរដ្ឋតែម្តង។ ដោយមិនចាំបាច់ឱ្យប្រជាពលរដ្ឋមកដល់សាលាឃុំ សង្កាត់ ឬប៉ុស្ត៍រដ្ឋបាលទេ។ ដោយការងារនេះយើងបានជំរុញយូរឆ្នាំហើយ ប៉ុន្តែមន្រ្តីខ្លះនៅមានភាពអសកម្ម។ លោកបានបន្ថែមថា៖ ដូច្នេះសូមយកឱកាសនេះជំរុញបន្ថែមទៀត បូករួមទាំងអត្តសញ្ញាណប័ណ្ណ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ គណៈកម្មាធិការគណបក្សស្រុកថ្មពួកកាលពីថ្ងៃទី០៤ខែមេសាឆ្នាំ២០២៤ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះកងវរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូច៥១និងមន្ត្រី ពលរដ្ឋដែលចូលរួមស្តារគូទឹកនៅប្រាសាទកសិណនៅឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យរហូតបានជោគជ័យជាស្ថាពរ ។ មន្ត្រីគណៈកម្មាធិការគណបក្សស្រុកថ្មពួកបានអោយដឹងថា: គណបក្សសូមថ្លែងអំណរគុណ ជូនពរសូមមានសុខភាពល្អសំណាងល្អនិងទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិនិងប្រជាជនជូនចំពោះវរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ដែលបានដឹកនាំកម្លាំងរួមសហការជាមួយប្រជាពលរដ្ឋ និងមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានចូលរួមស្តារពើក ចក និងកំប្លោកចេញពីគូទឹកនៅប្រាសាទកសិណ ស្ថិតនៅឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សូមរំលឹកថា ដោយមានការស្នើសុំពីមន្ទីរជំនាញ សហគមន៍ទេសចរណ៍ប្រាសាទបន្ទាយឆ្មារ អាជ្ញាធរស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផងនោះ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកអនុសេនីយ៍ឯក ណក់ នា ជំនួយការសេនាធិការ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ បានចូលរួមសហការនឹងមន្ត្រីមានសមត្ថកិច្ច អាជ្ញាធរស្រុក អាជ្ញាធរឃុំ ឆ្មាំប្រាសាទ និង ប្រជាពលរដ្ឋ បានចុះជួយស្តារពើក ចក និងកំប្លោកក្នុងគូទឹកនៅប្រាសាទកសិណស្រុកថ្មពួក ។ កងកម្លាំងនេះតែងតែចូលរួមរាល់សកម្មភាពការងារសង្គម និង ការងារអន្តរាគមន៍ជួយប្រជាពលរដ្ឋគ្រប់រូបភាព និង មានការសហការយ៉ាងល្អជាមួយកងកម្លាំងចំរុះ អាជ្ញាធរមូលដ្ឋាន និងត្រៀមដោះស្រាយរាល់បញ្ហាកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជានិងខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អបអរនិងជ្រោមជ្រែងគ្នាលើការងារសង្គមកិច្ច សេដ្ឋកិច្ច ពិសេសលើការអភិវឌ្ឍរវាងគ្នាទៅវិញទៅមក។ បានដឹងដូច្នេះ ក្នុងជំនួបពិភាក្សាការងារផ្លូវការនៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ខណ:ពេលថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យដឹកនាំដោយ លោកអ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និងលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលបដិសណ្ឋារកិច្ចប្រតិភូខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោកហ្វ៊ិញ មិញត្វឹន សមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្សកុំមុយនីស្តវៀតណាមខេត្ត- ជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ និងជាប្រធានគណៈប្រតិភូ និងលោក ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ដើម្បីជូនពរឲ្យថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មហាជននិងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្នុងចូលឆ្នាំរោង ឆស័ក ពស ២៥៦៧ ឆ្នាំខ្មែរពីថ្ងៃ៥កើតដល់៨កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៣ដល់១៦ខែមេសា គស២០២៤ ដ៏ខ្លីខាងមុខនេះ ។ នេះជាជំនួបនិងជូនពរឆ្លាស់វេនធ្វើម្ចាស់ផ្ទះរាល់ឆ្នាំ ក្នុងអំឡុងពេលជាង១០ឆ្នាំមកហើយ ។ នាឱកាសនោះ គណៈប្រតិភូខេត្តដុងថាប់ ក៏បានថ្លែងនូវអំណរគុណ […]
ដោយ ៖ បន្ទាយ ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួនប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥៥៥០០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទ័លក្រ ចំនួន ១៧គ្រួសារ។ នេះបើតាមនាយទាហាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញអោយដឹងកាលពីថ្ងៃទី០៤ខែមេសាឆ្នាំ២០២៤ ។ ប្រភពបានបន្តថា : ជាមួយគ្នានោះដែរ អំណោយបានប្រគល់ជូនក្រុមការងារមូលដ្ឋានចំនួន១៤គោលដៅ ។ សូមបញ្ជាក់ថា អំណោយបែបនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក ប្រគល់ជូនជារៀងរាល់ខែអស់រយៈពេលជិត១០ឆ្នាំមកហើយ ៕
ដោយ ៖បន្ទាយ បន្ទាយមានជ័យ ៖ គណៈប្រតិភូ ខេត្តវិញឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកដាង វ៉ាន់ជិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអញ្ជើញបំពេញទស្សនកិច្ចក្នុងខេត្តបន្ទាយមានជ័យ និងដើម្បីចូលរួមអបអរសាទរ ជូនពរឲ្យថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មហាជននិងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមមន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យអោយដឹងកាលពីរសៀលថ្ងៃទី០៤ខែមេសា ឆ្នាំ២០២៤ ។ ក្នុងនាមជាថ្នាក់ដឹកនាំបក្ស រដ្ឋ កម្មាភិបាល កងកម្លាំងប្រដាប់អាវុធ ប្រជាជនខេត្តវិញឡុង លោកដាង វ៉ាន់ជិញ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅបំផុតចំពោះគណប្រតិភូខេត្តវិញឡុង ហេីយក៏សូមចូលរួមអបអរសាទរនិងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មហាជននិងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ជួបតែសេចក្ដីសុខចម្រើនសុខភាពល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យចូលឆ្នាំរោង ឆស័ក ពស ២៥៦៧ ឆ្នាំខ្មែរពីថ្ងៃ៥កើតដល់៨កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៣ដល់១៦ខែមេសា គស២០២៤ ដ៏ខ្លីខាងមុខនេះ ។ កាយវិការទាំងអស់នេះជាសក្ខីភាពបានបង្ហាញនូវ មនោសញ្ចេតនា ស្រឡាញ់រាប់អានប្រកបដោយភាតរភាពជាបងប្អូន និងជាការរឹតចំណងសាមគ្គីភាពដ៏រឹងមាំស្ថិតស្ថេរតរៀងទៅ។ លោកអ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា:ប្រទេសជាតិយើងទាំងពីរ កម្ពុជា វៀតណាមតែងតែមានទំនាក់ទំនង គ្នាផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅលើគ្រប់កាលៈទេសៈ […]