ដោយ ៖ បន្ទាយ បន្ទាយមានជ័យ៖ កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពីការ លើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ២០២៤-២០២៨ សម្រាប់ខេត្តបន្ទាយមានជ័យ បានធ្វើឡើងនាថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីនៃរដ្ឋបាលគឺគណ:អភិបាល ក្រុមប្រឹក្សា មន្ទីរ អង្គភាពស៊ីវិល នគរបាល កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ ខេត្ត ស្រុកក្រុង និងមេឃុំ ចៅសង្កាត់មកពីទូទាំងខេត្ត ។ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា: រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ស្ថិតក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់កំណើនការងារសមធម៌និងប្រសិទ្ធភាព និងចិរភាពដោយផ្ដោតលើវិស័យអាទិភាពចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាពោលគឺដើម្បីបន្តកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និង២០៥០ ជាប្រទេសមានចំណូលខ្ពស់។ លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា : ផែនការយុទ្ធសាស្ត្រនេះបានកំណត់នូវយុទ្ធសាស្ត្រសំខាន់ៗ ដោយផ្ដោតលើការបណ្តុំការងារ ឬចង្កោមសកម្មភាពធំៗដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ រួមមានការពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ […]
ដោយៈសិរីមតី ភ្នំពេញ៖លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា៖ ក្រសួងសុខាភិបាល មានគោលដៅបង្កើន និងលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋមានការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺឱ្យបានគ្រប់គ្រាន់ក្នុងស្តុក ដើម្បីបំពេញតាមតម្រូវការឈាមជាប្រចាំថ្ងៃ ក្នុងការជួយសង្គ្រោះអ្នកជំងឺ នៅទូទាំងប្រទេសកម្ពុជា ខណៈបច្ចុប្បន្ន ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត មានត្រឹម២០ភាគរយប៉ុណ្ណោះ ក្រៅពីនោះ គឺជាការបរិច្ចាគឈាមជំនួស មានន័យថា អ្នកជំងឺត្រូវការឈាម ក្រុមគ្រួសារជាអ្នកជំងឺបរិច្ចាគជំនួស។ ថ្លែងក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅមន្ទីរពេទ្យកាល់ម៉ែតនាព្រឹកថ្ងៃទី២៥ខែមេសា, លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបន្ថែមថា ចំនួន២០ភាគរយ នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ គឺនៅមានកម្រិតទាបនៅឡើយ បើធៀបនឹងប្រទេសជឿនលឿន មានរហូតដល់៩៩ភាគរយឯណោះ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅខាងលើ ក្រសួងត្រូវបង្កើនការអប់រំសុខភាព ដល់ប្រជាពលរដ្ឋ ឱ្យបានទូលំទូលាយ អំពីការផ្តល់ឈាម ដោយក្នុងនោះ បុរសអាចផ្តល់ឈាមរហូតដល់៤ដងក្នុងមួយឆ្នាំ គឺអាចបរិច្ចាគរៀងរាល់៣ខែម្តង និងស្ត្រីអាចបរិច្ចាគ៣ដងក្នុងមួយឆ្នាំ ដោយគ្មានបញ្ហាអ្វីនោះទេ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាល ជាបឋមលើកទឹកចិត្ត ឱ្យគ្រប់បណ្តាអង្គភាពក្នុងវិស័យសុខាភិបាល រៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ហើយគ្រប់ក្រសួង-ស្ថាប័នទាំងអស់ នៅទូទាំងប្រទេស ក៏ត្រូវចូលរួមផងដែរ។ លោករដ្ឋមន្ត្រីបានអំពាវនាវបណ្តាស្ថាប័ន អង្គភាពនានាយល់ច្បាស់អំពីអត្ថន័យនៃការបរិច្ចាគឈាមនិង […]
ភ្នំពេញ៖ យោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា អ្នកជាប់ពន្ធដែលជាម្ចាស់អចលនទ្រព្យមានតម្លៃលើសពី ១០០ ០០០ ០០០ រៀល ត្រូវមានកាតព្វកិច្ចចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្រ្តដែលអចលនទ្រព្យនោះស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធ ។ ដើម្បីចុះបញ្ជីបង់ពន្ធលើអចលនទ្រព្យ អ្នកជាប់ពន្ធ ដែលជាម្ចាស់អចលនទ្រព្យត្រូវរៀបចំឯកសារសំខាន់ៗមួយចំនួន ដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនជាតិបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ថតចម្លង) ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធ និងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ(ច្បាប់ថតចម្លង) ទីតាំងអចលនទ្រព្យ (និយាមកា ដែលមានរយៈទទឹង និងរយៈបណ្ដោយ) រូបថតអចលនទ្រព្យ បំពេញទម្រង់ Form PT01 វិក្កយបត្រអគ្គិសនី ឬវិក្កយបត្រទឹក (ប្រសិនបើមាន) ឯកសារពាក់ព័ន្ធផ្សេងៗទៀតរួមមាន លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល) ។ អ្នកជាប់ពន្ធត្រូវផ្ដល់ព័ត៌មានជូនរដ្ឋបាលសារពើពន្ធ (បច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ) ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារដូចបានបញ្ជាក់ខាងលើ រួមជាមួយបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធនាឆ្នាំកន្លងមក ឬលេខអត្តសញ្ញាណកម្មអចលនទ្រព្យ (PIN) ឬប័ណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យចំពោះអចលនទ្រព្យដែល៖ […]
ដោយ÷សុខុម ស្ទឹងត្រែង÷លោកវរសេនីយ៍ឯក សេង សុភាព ជាអតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងត្រូវបានដំឡើងឋានន្តរសក្តិជាឧត្តមសេនីយ៍ត្រី និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងជំនួសលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដែលនឹងត្រូវទៅទទួលភារកិច្ចថ្មី។ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិនេះបានរៀបចំឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី២៥ មេសានេះ ដោយមានការអញ្ជើញចូលរួមពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង, លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ,ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តអញ្ជើញចូលរួម។ បន្ទាប់ពីមតិផ្តាំផ្ញើរបស់លោក ស្វាយ សំអ៊ាង និងលោកនាយឧត្តមសេនីយ៍ សៅ សុខា លោកឧត្តមសេនីយ៍ត្រី សេង សុភាព ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដែលទើបបានប្រកាសចូលកាន់តំណែងបានធ្វើការប្តេជ្ញាចិត្តថា៖ ស្មោះត្រង់អស់មួយជីវិតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល គឺហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសន្តិភាពឱ្យនៅគង់វង្សជារៀងរហូត និង លើកកម្ពស់ចំណេះដឹងរៀនសូត្រ អំពីច្បាប់ លក្ខខណ្ឌន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ដើម្បីតម្រង់ទិសក្នុងប្រតិបត្តិការ បង្ការបង្រ្កាប សង្រ្គោះ ដោយអនុវត្តតាមគោលការណ៍ច្បាប់ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ត្រី […]
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖នៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២៤ ខេត្តបន្ទាយមានជ័យបានរៀបចំប្រជុំបើកសវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ខេត្តនេះ ។ លោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃជាអធិបតីភាពនិងមានការចូលរួមពី លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងលោក លោកស្រី អភិបាល ក្រុង ស្រុក លោកអធិការនគរបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់និងលោកនាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ សង្កាត់ទាំង៦៧ ។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍ថា៖កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ បានទទួលយកនូវអនុសាសន៍របស់គណៈប្រតិភូសវនកម្មចំនួន២១ចំណុច ហើយអនុសាសន៍នេះបានដើរតួជាត្រីវិស័យ ជាទិសដៅអាទិភាព ដើម្បីកែលម្អនិងមានការត្រួតពិនិត្យតាមដានអំពីលទ្ធផលប្រចាំឆ្នាំនៅរៀងរាល់ពេលប្រជុំគណៈអភិបាលប្រចាំខែនិងបានសម្រេចអនុសាសន៍ស្ទើរទាំងស្រុង ។ កន្លងមករដ្ឋបាលខេត្ត បានអនុវត្តនូវវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាលជាច្រើនក្នុងការដោះស្រាយនូវការលំបាក ក្តីកង្វល់និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋតាមរយៈការលើកកម្ពស់ការផ្តល់សេវារដ្ឋបាលនិងសេវាសាធារណៈ ។ ជាក់ស្តែងកាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ […]
សៀមរាប ៖ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធបានរៀបចំ«ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ » ដោយមានការចូលរួមពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ស៊ុន ស៊ូកាង (SUN Shougang) សមាជិកអចិន្ត្រៃយ៍គណៈកម្មការគណបក្សកុម្មុយនីស្តប្រជាជនចិន និងជាអភិបាលរងខេត្តហឺណាន ដែលបានប្រព្រឹត្តទៅនៅបរិវេណខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ននានា តំណាងស្ថានទូតចិនប្រចាំកម្ពុជា សមាគមទេសចរណ៍ អ្នកសារព័ត៌មាន ភាគីពាក់ព័ន្ធ វិស័យឯកជន ភ្ញៀវជាតិ-អន្តរជាតិ សិស្ស និស្សិត សាធារណជន ក្រុមក្បាច់គុនសាវលីញ និងល្បុក្កតោ កម្ពុជា-ចិនសរុបជាង ១៥០០នាក់។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ដល់ស្រទាប់យុវជន ប្រជាជននៃប្រទេសទាំងពីរ និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការបង្កើត “សហគមន៍ជោគវាសនារួម កម្ពុជា-ចិន”។ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់អំពីសារសំខាន់នៃការជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជានៅក្នុងខេត្តហឺណានឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើនចំនួនជើងហោះហើរត្រង់ពីទីក្រុងផ្សេងៗទៀតរបស់ខេត្តហឺណាន មកកម្ពុជាឱ្យបានច្រើនថែមទៀត។ […]
ដោយ : បន្ទាយ ភ្នំពេញ : អ្នកគ្រូ ប៊ិន បូរ៉ែន ជាអតីតគ្រូបង្រៀនជីវវិទ្យា នៅសាលាបាក់ទូក នាទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលមរណភាព នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។ ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ នៅថ្ងៃទី២២ខែមេសា ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម ព្រមជាមួយ អតីតលោកគ្រូ អ្នកគ្រូ សាលាបាក់ទូក រួមមានទាំងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រុះស្រួលគ្នាទៅចូលរួមរំលែកទុក្ខដល់គ្រួសារសពអ្នកគ្រូ ព្រមទាំងបួងសួងវិញ្ញាណក្ខន្ធអ្នកគ្រូបានទៅកាន់សុគតិភព ដោយបានចូលរួមជាបច្ច័យបុណ្យតាមសទ្ធារៀងៗខ្លួននិងទឹកសុទ្ធ ១០០កេសផងដែរ។ សពអ្នកគ្រូ ប៊ិន បូរ៉ែន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ១១២E0 ផ្លូវលេខ១៦៤ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕
ដោយ ៖បន្ទាយ បន្ទាយមានជ័យ : នៅមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤ បានបើកកិច្ចប្រជុំស្ដីពីការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យនៃអាណត្តិទី៣ លើកទី១ ។ បន្ទាប់ពីជាប់គាំងដំណើរការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងអាណត្តិទី៣ លើកទី១ តាំងពីខែកុម្ភ: ឆ្នាំ២០២៣ កន្លងមកម្ល៉េះ ដែលកាលណោះ មានបញ្ឈប់សមាជិកសភានិងការរារាំងបេក្ខជនឈរឈ្មោះបោះឆ្នោតជាដើម ។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពលោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក កែសួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យនិងមានការចូលរួមដោយប្រធាន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ប្រធាន អនុប្រធាននិងសមាជិកសមាជិកាសភា ពាណិជ្ជករ អាជីវករ សិប្បករ ។ លោកឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មអាណត្តិចាស់បានឲ្យដឹងថា : រយៈកាលកន្លងមក សភាពាណិជ្ជកម្មខេត្តបានបំពេញតួនាទីរបស់ខ្លួនបានល្អបង្គួរ ។សង្ឃឹមថាសភាពាណិជ្ជកម្មថ្មី នៃអាណត្តិទី៣នឹងបន្តការងារនេះបានល្អប្រសើរជាងអាណត្តិមុន ។ លោកកែសួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ប្រធានសភាពាណិជ្ជកម្មនឹងត្រូវជ្រើសតាំងពីបុគ្គលដែលមានសារសំខាន់ ត្រូវមានចំណេះដឹងមានទំនាក់ទំនងល្អរវាងវិនិយោគិនផ្សេងៗដើម្បីជាប្រយោជន៍កំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល។ លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា: ខេត្តបន្ទាយមានជ័យជាខេត្តជាប់ព្រំដែនថៃ មានសក្ដានុពលសេដ្ឋកិច្ចជាច្រើនដូចជាច្រកទ្វារព្រំដែនផ្លាស់ប្តូរទំនិញចេញ ចូលនិងមានតំបន់សេដ្ឋកិច្ចពិសេស រួមមានរោងចក្រ សហគ្រាសតូចធំជាច្រើនកន្លែង។ ដូច្នេះហើយសភាពាណិជ្ជកម្មគឺមានតួនាទីសំខាន់ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកំណើនសេដ្ឋកិច្ច។ […]
ដោយ៖ ស្រីស្រស់ អាមេរិក៖ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក និងលោក វរសេនីយ៍ឯក Matthew Bogdanos ប្រធានអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន២៧ដុំ ដែលមានតម្លៃ២.៤លានដុល្លារ ជូនកម្ពុជាវិញ។ សូមជម្រាបថា ពិធីប្រគល់-ទទួល វត្ថុបុរាណនេះ ធ្វើឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក ប៉ុន្តែទើបត្រូវបានផ្សព្វផ្សាយ៕
ដោយ ៖ គង់ហេង កំពង់ចាម៖ លោកវរសេនីយ៍ឯក ថេង ឆេងលីម ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំត្រូវបានដំឡើងឋានន្តរសក្តិជាឧត្តមសេនីយ៍ត្រី និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ជំនួសលោកឧត្តមសេនីយ៍ត្រី សោ សាវឿន ដែលនឹងត្រូវប្តូរទៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី។ ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិនេះបានរៀបចំឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហ្ថ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី ២៣ មេសានេះ ដោយមានការអញ្ជើញចូលរួមពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស,លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ,ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ សរុបប្រមាណ ១០០ នាក់។ បន្ទាប់ពីមតិផ្តាំផ្ញើរបស់លោក អ៊ុន ចាន់ដា និងលោកនាយឧត្តមសេនីយ៍ សៅ សុខាជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាមដែលទើបបានប្រកាសចូលកាន់តំណែងបានធ្វើការប្តេជ្ញាចិត្តថា៖ ស្មោះត្រង់អស់មួយជីវិតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល គឺហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសន្តិភាពឱ្យនៅគង់វង្សជារៀងរហូត និង លើកកម្ពស់ចំណេះដឹងរៀនសូត្រ អំពីច្បាប់ លក្ខខណ្ឌន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ […]
ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារ CEMEA ប្រជុំជាលើកទី៣ ដោយបានសម្រេចកិច្ចការសំខាន់ៗ ឆ្ពោះទៅរកចក្ខុវិស័យរបស់ខ្លួន។ លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា មានប្រសាសន៍ក្នុងកិច្ចប្រជុំថា គិតមកដល់ពេលនេះ CEMEA ទើបតែមានអាយុមិនដល់២ខែទេ ប៉ុន្តែសមាគមមានការទទួលស្គាល់ និងចាប់អារម្មណ៍ជាខ្លាំងពីជួរអ្នកសារព័ត៌មានដូចគ្នា ពីសមាគមកាសែតនានា ពីមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា និងពីអ្នកតាមដានបញ្ហាសង្គមជាដើម។ លោកបញ្ជាក់ថា «មូលហេតុដែលមានការចាប់អារម្មណ៍ច្រើន ដោយសារធនធានមនុស្សយើងនៅទីនេះ សុទ្ធតែចេញពីអាជីពអ្នកកាសែតឆ្នើមៗ ដែលឈរលើវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យប្លែកពីគេឯង ដែលទាក់ទងសំខាន់ទៅនឹងសេដ្ឋកិច្ចជាតិ និងអន្តរជាតិ”។លោកបន្តថា “ក្រោយពីយើងបានចុះបញ្ជី នៅក្រសួងមហាផ្ទៃជាផ្លូវការហើយ អ្វីដែលពួកយើងត្រូវធ្វើ គឺខិតខំប្រឹងប្រែងធ្វើជាបន្តទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងរូបភាពវិជ្ជមានឲ្យកាន់តែទូលំទូលាយ និងជម្រុញទាក់ទាញការវិនិយោគពីបរទេសមកកាន់កម្ពុជា”។ តាមលទ្ធផល នៃកិច្ចប្រជុំនាព្រឹកថ្ងៃនេះ បានសម្រេចដូចខាងក្រោម ទី១៖ លោក កៃ គឹមសុង ទទួលបន្ទុកពិនិត្យអត្ថបទសំខាន់ៗ មុនចេញផ្សាយ លើគេហទំព័ររបស់CEMEA.biz និងផ្តល់ជាគំនិតរឿងដែលបន្ថែមលើតួនាទីជាអនុប្រធាន។ ទី២ លោក អាន ចាន់ថ្លា […]
ដោយ៖គង់ហេង សកម្មជនស្ម័គ្រចិត្តគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកជំទាវ ឆន លឹមហ៊ន់ កង ណែម នៅថ្ងៃទី ២១ មេសា បានជំរុញឱ្យក្រុមបណ្តាញស្ត្រី ឃុំ-ស្រុកកោះសូទិន ប្រមាណ ១០០ នាក់បន្តចុះសួរសុខទុក្ខជាមួយ ប្រជាពលរដ្ឋទូទៅ ។ ការជំរុញរបស់លោកជំទាវជាសកម្មជនស្ម័គ្រចិត្ត គណបក្សប្រជាជនកម្ពុជានេះ ក្នុងឱកាសដែលលោកជំទាវបានអញ្ជើញចូលរូម ក្នុងពិធីសំណេះសំណាល ដែលមានការជួបជុំជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធ និងបណ្ដាញស្ត្រីឃុំកោះសូទិន ដែលមានភូមិសរុបចំនួន ១៥ មានប្រធានក្រុម អនុប្រធានក្រុមតំណាង បណ្ដាញស្ត្រី និង ប្រធាន អនុប្រធានសាខាភូមិ សមាជិកក្រុម ប្រឹក្សាឃុំ និង លោកស្រីមេឃុំកោះសូទិន។ លោកជំទាវ ឆន លឹមហ៊ន់ កង ណែម បានថ្លែងថា៖ កម្មវិធី ស្មារតីសាមគ្គីធម៌គឺជាយុទ្ធនាការ បង្កើតចលនាសាមគ្គីធម៌ក្រុមបណ្តាញស្ត្រី ក្នុងឃុំកោះសូទិន សម្រាប់ជួយអ្នកទទួលមរណភាព ស្រ្តីឆ្លងទន្លេ ជនពិការរភាព ចាស់ជរាគ្មានទីពឹង កុមារា កុមារី កំព្រានិងគ្រោះថ្នាក់ចរាចរណ៍ តាមការស្ម័គ្រចិត្ត និងសទ្ធាបុណ្យជាដើម។ លោកជំទាវសកម្មជនស្ម័គ្រចិត្តគណបក្សប្រជាជនកម្ពុជាបានថ្លែងបន្តថា៖ […]
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ៖ រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជានិងអគ្គលេខាធិការសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ក្រើនរំលឹកកាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២៤ ថា៖ អ្នកសារព័ត៌មានអាជីពត្រូវធ្វើបច្ចុប្បន្នភាពចំណេះជំនាញ ចំណេះដឹងទូទៅរបស់ខ្លួន ហើយសំខាន់ជាងនេះត្រូវគោរពសីលធម៌ វិជ្ជាជីវ: និងច្បាប់។ លោកបណ្ឌិតសុខ ចាន់ភក្តី រដ្ឋលេខាធិការ-តំណាងដ៏ខ្ពង់ខ្ពស់លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ដូចលោកបណ្ឌិតសាស្ត្រាចារ្យប្រាស៊ើដ សែនរុងរឿង អគ្គលេខាធិការសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ក៏ដូចលោកបណ្ឌិតសាស្ត្រាចារ្យសុខ សុវណ្ណ អគ្គលេខាធិការរង UMA ថ្លែងដូច្នេះក្នុងពេលអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពីស្ថានភាពបច្ចុប្បន្នសារព័ត៌មាននិងក្រមសីលធម៌វីជ្ជាជីវ:សារព័ត៌មានដែលចូលរួមដោយគណ:កម្មាធិការនាយក ទីប្រឹក្សា សមាជិកសហព័ន្ធនេះនិងអ្នកសារព័ត៌មានមកពីអង្គភាព ទីភ្នាក់ងារសារព៌ត័មានផ្សេងៗ។ សិក្ខាសាលានេះរៀបចំដោយការិយាល័យទំនាក់ទំនងព្រំដែននៃសហព័ន្ធផ្សព្វផ្សាយអាស៊ាន( Bureau of Pelationship of Union Media of ASEAN: UMA ) នាភូមិបាលីលេយ្យ២ សង្កាត់/ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោករដ្ឋលេខាធិការស្នើសុំឱ្យមានភាពត្រឹមត្រូវ ច្បាស់លាស់លើការផ្សព្វផ្សាយព័ត៌មាននិមួយៗ ហើយព៌ត័មានដែលចញផ្សាយសូមឲ្យ៖ ១ – ចំណងជើង សេចក្តីផ្តើមរឿង រូបភាពត្រូវតែទាក់ទាញ ចាប់អារម្មណ៍ ។២- […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យនិងក្រុមការងារបានជួបសំណេះសំណាលនិងជូនដំណើរប្រជាពលរដ្ឋវិលត្រលប់ទៅកាន់រាជធានីភ្នំពេញវិញតាមរយៈរថយន្តរបស់សាលារាជធានីភ្នំពេញ ចំនួន៦៥គ្រឿង នៅចំណតរថយន្តថ្មី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ មន្ត្រីសាលាខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី១៩ ខែមសា ឆ្នាំ២០២៤ ថា : បន្ទាប់ពីពិធីបុណ្យចូលឆ្នាំកន្លងមក លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញធ្វើកម្មវិធីដូចខាងលើ។ ក្នុងនោះ លោកអភិបាលខេត្ត បានឧបត្ថម្ភ និងលើកទឹកចិត្តដល់អ្នកបើកបរចំនួន៩០នាក់ក្នុងម្នាក់ថវិកា ១០០០០០រៀល ក្រមា០១, ប្រជាការពារ០២នាក់ ម្នាក់ ៥០០០០រៀល ។សរុបថវិកាចំនួន ៩១០០០០០រៀល ក្រមាចំនួន៩០ ផងដែរ៕
ដោយ :បន្ទាយ បន្ទាយមានជ័យ :ក្រោយពេលបានមកលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅស្រុកកំណើតនាប្រទេសកម្ពុជា បងប្អូនពលករ ពលរដ្ឋខ្មែរបានសម្រុករិលត្រលប់ចូលទៅប្រទេសថៃវិញដេីម្បីប្រកបការងារ ធ្វើការស៊ីឈ្នួល របរផ្សេងៗ។ ក្នុងតួនាទី ភារកិច្ចរបស់ខ្លួននិងបន្ថែមបទបញ្ជាអនុសាសន៍ពីថ្នាក់ដឹកនាំ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែតបានររៀបចំនិងប្រចាំការកម្លាំងដេីម្បីសម្រួលដល់បងប្អូនតាំងពីថ្ងៃទី១៧-១៨ខែមេសាឆ្នាំ២០២៤ មក។អាចមានពលករពី១.០០០នាក់ទៅ២.៥០០នាក់វិលត្រឡប់ក្នុង១ថ្ងៃៗ។ បងប្អូន ពលរដ្ឋ ពលករខ្មែរបានថ្លែងអំណរគុណនិងជូនពរដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត។ពួកគេមានការសប្បាយចិត្តក្នុងការដែលសមត្ថកិច្ចផ្តល់សេវាជូនពួកខ្លួន(បងប្អូន)បានលឿនហេីយរហ័ស ។ ពលករខ្មែរបាននិយាយក្នុងបណ្តាញសង្គមថា : “ការធ្វើដំណើរទៅលេងស្រុកកំណើតឆ្នាំនេះ ពិសេសជាងឆ្នាំណាៗទាំងអស់ ខ្ញុំជាពលករចំណាកស្រុកនិងបងប្អូនពលករខ្មែរយើងជាច្រើននាក់ទៀត គ្រប់គ្នាពោរពេញទៅដោយស្នាមញញឹម ។ សូមអរគុណបងៗមន្ត្រីសមត្ថកិច្ច និងក្រុមការងារទាំងអស់ ជាពិសេសថ្នាក់ដឹកនាំជាតិសមេ្តចបវរធិបតី ហ៊ុន ម៉ាណែត ដែលលោកខិតខំស្នើសុំភាគីខាងថៃ ដើម្បីឲ្យមានការកាត់បន្ថយការចំណាយប្រាក់របស់ពលករ និងបានធ្វើការសម្រួលឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន សូមអរគុណនិងជូនពរ “៕
ភ្នំពេញ៖ ស្នាមញញឹម សំឡេងសើចក្អាកក្អាយ ជាមួយការបាចទឹកដាក់គ្នា ជូនពរគ្នា ក្រោមស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ បាននិងកំពុងបង្ហាញឲ្យឃើញពីគុណតម្លៃ “នៃសុខសន្តិភាព” និងការឈានឆ្ពោះទៅកាន់វិបុលភាពរបស់ប្រជាជាតិខ្មែរ។ “អរិយធ៌ម” ចាប់ផ្តើមដុះពន្លកជាថ្មីក្រោមម្លប់សន្តិភាព ដែលរកបានដោយកម្រ និងរកបានដោយការបូជាសាច់ស្រស់ ឈាមស្រស់របស់សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចបានបញ្ចប់នូវយុគដ៏ខ្មៅងងឹត ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ យកទឹកភ្នែក លាងនូវស្លាកស្នាមសោកនាដកម្ម និងភាព ស្លោកស្រពោនរបស់ប្រជាជាតិនេះ។ គុណតម្លៃនៃសុខសន្តិភាព “សន្តិភាពមានតម្លៃជាងអ្វីទាំងអស់ សម្រាប់ការរីកចម្រើនរបស់ប្រជាជាតិមួយនេះ”។ ជាក់ស្តែង ប្រទេសនេះ បានលេចឡើងលើឆាកអន្តរជាតិយ៉ាងត្រដែត ក្រោមការដាក់ចេញគោលនយោបាយ សមាហរណកម្មខ្លួនឯងទៅក្នុងសហគមន៍អន្តរជាតិ និងពិភពលោក។ ជាលទ្ឋផលក្រោយការបញ្ចប់សង្រ្គាម និងនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេសនៅឆ្នាំ១៩៩៨ របស់បុរសខ្លាំកម្ពុជា “គឺសម្តេចតេជោ” សេដ្ឋកិច្ចកម្ពុជាបានរីកចម្រើនយ៉ាងលឿន គួរឲ្យមោទនភាព ជាក់ស្តែងពីរទសវត្សរ៍ មុនការរាតត្បាតជំងឺកូវីដ១៩មកដល់ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនជាមធ្យម៧ភាគរយ ដែលធ្វើឲ្យប្រទេសនេះ ឈានមកកាន់ឋានៈជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងឈានទៅកាន់ឋានៈថ្មី ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអ្នកមានឬប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ខាងមុខ។ សំឡេងសើចក្អាកក្អាយ លើផ្ទៃមុខពោរពេញដោយម្សៅព៌ណស សម្លៀកបំពាក់ជោគដោយទឹក បាននិងកំពុងឆ្លុះបញ្ចាំងឲ្យឃើញនូវតម្លៃនៃការរួបរួម តម្លៃនៃសេចក្តីស្រលាញ់ តម្លៃសាមគ្គីភាព ដែលមានតម្លៃមហាសាល និងមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិធ្លាប់កំសត់មួយនេះ។ […]
ដោយ៖ គង់ហេង កំពង់ចាម៖ ព្រឹត្តិការណ៍សង្រ្កាន្ត ពីថ្ងៃទី ១៤-១៥ មេសា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆ្នាំ២០២៤ នៅខេត្តកំពង់ចាមបានរៀបចំល្បែងកម្សាន្ត តាមប្រពៃណីបុរាណនៅតាមបណ្តារមណីយដ្ឋាន ជាពិសេសរយៈពេលពីរថ្ងៃលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត និងសហការីបានចូលរួមលេងប្រជាប្រិយផ្ទាល់ នៅក្រុងកំពង់ចាម ញ៉ាំងឱ្យពិធីបុណ្យប្រពៃណីជាតិមួយនេះកាន់តែអធិកអធម មានភ្ញៀវចូលរួមលេងកម្សាន្តសរុបចំនួនជាង បីលានបីសែន នាក់។ ក្នុងនោះតាមការបញ្ជាក់ឱ្យដឹងរបស់លោកស៊ាន សុគន់ ជាប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ១៦ មេសានេះថា៖ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ នេះ ចំនួនភ្ញៀវទេសចរ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនា នៅតាម កន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និង ស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១.៥១៨.៨០៥នាក់ ក្នុងនោះ ភ្ញៀវជាតិមាន ចំនួន ១.៥១៤.០២៧នាក់ និងភ្ញៀវបរទេស មានចំនួន ១០៣ នាក់ ។ លោកប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាមបានបន្តថា៖ ព.ស […]
ដោយ : ប.ន្ទាយ បន្ទាយមានជ័យ :ដូចក្នុងអង្គភាព ស្ថាប័ន គ្រឹះស្ថានសិក្សាមួយចំនួនដែរ នៅក្នុងតំបន់ប្រតិបត្តិការសឹករងឬហៅថាយោធាខេត្តបន្ទាយមានជ័យដែលមានបញ្ជាការដ្ឋាននៅផ្លូវជាតិលេខ៥ ភូមិ-សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ក៏បានរៀបចំសង្ក្រាន្តនៃបុណ្យចូលឆ្នាំរោងពស២៥៦៨ គស២០២៤ ថ្ងៃទី១៣-១៦ខែមេសា ដែរ។ លោកឧត្តមសេនីយ៍ត្រីជឹម ប៊ុនអាន ជាមេបញ្ជាការនៃបញ្ជាការដ្ឋាននេះបានដឹកនាំមេបញ្ចាការរង នាយ នាយរង ពលទាហានរៀបចំពីធីអបអរសាទរបុណ្យចូលឆ្នាំថ្មីទៅតាមទំនៀមទម្លាប់ប្រពៃណី សាសនានិងលេងល្បែងប្រជាប្រិយផ្សេងៗបង្កឲ្យមានការសប្បាយរីករាយ ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : ក្នុង២ថ្ងៃដំបូងនាឱកាសចូលឆ្នាំថ្មីឆ្នាំរោងគស២០២៤ មកនេះភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននិងកន្លែងកម្សាន្តបង្កើតឡើងតាមឱកាសនៅខេត្តបន្ទាយមានជ័យមាន៣០ម៉ឺននាក់,បរទេសជាង១.០០០នាក់កើនជាងឆ្នាំចាស់១៦% បើប្រៀបធៀបនឹងឆ្នាំមុន ។ លោកឈឿម សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យអោយដឹងកាលពីព្រលប់ថ្ងៃទី១៤ខែមេសាឆ្នាំ២០២៤ថា: ស្ថិតិភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងថ្ងៃទី១៤ខែមេសាឆ្នាំ២០២៤(ថ្ងៃទី២) សរុបមានចំនួន ១៩០.៤៣៨នាក់ ភ្ញៀវជាតិមានចំនួន ១៩០.០៥២នាក់ ។ ក្នុងនោះភ្ញៀវបរទេសចំនួន៣៨៦នាក់ ដែលភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូណេស៊ីនៅតំបន់ប៉ោយប៉ែត។ លោកបន្តថា :បើស្រង់ទិន្នន័យអោយល្អិតអំពីចំនួនភ្ញៀវទៅកម្សាន្តនៅគោលដៅនីមួយៗ ក្នុងនោះ៖ ១-សួនតេជោឈ្នះឈ្នះ (ទីតាំងរៀបចំសង្ក្រាន្តរបស់រដ្ឋបាលខេត្តក្រុងសិរីសោភ័ណឬទីប្រជុំជនខេត្ត) ចំនួន៦៦.៤១៣នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ចំនួន០៦នាក់ (ច្រើនជាងគេ)។ នៅស្រុកថ្មពួក ដូចជានៅ២-ប្រាសាទបន្ទាយឆ្មារ ចំនួន៦.៧៥៩នាក់ ៣-អាងជើងគ្រុស ចំនួន១.៣២១នាក់.៤-ស្ពានភ្ជាប់និស្ស័យបារាយមេបុណ្យ ចំនួន ២.៤៣២នាក់ ។៥-ក្រុងប៉ោយប៉ែត(តំបន់ដើមពុទ្ទ្រា) ចំនួន ១៨.៣២៤នាក់ ក្នុងនោះបរទេសចំនួន៣៨០ នាក់ ។៦-អាងត្រពាំងថ្ម (ស្រុកភ្នំស្រុក)ចំនួន២.០៣០នាក់ ។៧-វត្តភ្នំតូច (ស្រុកមង្គលបូរី) ចំនួន៥.១៦៥នាក់ ។ ៨-អូរខៃដន (ក្រុងប៉ោយប៉ែត)ចំនួន៨៥នាក់។៩-ដុងអរញ្ញ (ក្រុងប៉ោយប៉ែត) ចំនួន១២០នាក់ ។១០-សួនស្នេហ៍ជនបទ(ក្រុងសិរីសោភ័ណ) ចំនួន៣៦៨នាក់និង១២-តំបន់ផ្សេងៗ(វត្តអារាមនានាក្នុងខេត្ត) ចំនួន ៨៧.៤២១នាក់ […]
ដោយ : ប.ន្ទាយ បន្ទាយមានជ័យ : ដំណើរការសង្ក្រាន្តនៃបុណ្យចូលឆ្នាំរោងនៅខេត្តបន្ទាយមានជ័យរយ:ពេល១ថ្ងៃមកនេះ(ថ្ងៃទី១៣ខែមេសាឆ្នាំ២០២៤ )ប្រព្រឹត្តទៅរលូននិងមានភ្ញៀវក្នុងនិងក្រៅខេត្ត ផ្ញៀវបរទេសមកកំសាន្តចំនួនជាង១២ម៉ឺននាក់ ។ មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យអោយដឹងនាថ្ងៃទី១៤ខែមេសាឆ្នាំ២០២៤ថា : ពេលចាប់ផ្តើមនៃសង្ក្រាន្តនៃពិធីបុណ្យចូលឆ្នាំនៅខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី១២ខែមេសាកន្លងមក មានពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខសម្រាប់ដំណើរការរៀបចំសង្ក្រាន្តបន្ទាយមានជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤។ ក្រោមវត្តមានឯកឧត្ដម លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីនោះ ។ នៅរសៀលថ្ងៃទី១៣ខែមេសា លោកក៏បន្តដឹកនាំកម្មវិធីនៃសង្ក្រាន្ត ។ក្នុងនោះមានលេងល្បែងប្រជាប្រិយ ច្រៀងរាំតាមប្រពៃណីនិងសម័យនិយម ។ កម្មវិធីរបស់រដ្ឋបាលខេត្តបាន ធ្វើនៅបរិវេណសួនតេជោ ឈ្នះ ឈ្នះ (វេទិកាខេត្តឬសួនមានជ័យ) កណ្តាលទីប្រជុំជនខេត្ត នាភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។ រីឯនៅតាមស្រុក ក្រុង៨ទៀត មានធ្វើនៅតាមទីតាំងប្រាសាទ(ស្រុកថ្មពួក រៀបចំនៅប្រាសាទបន្ទាយឆ្មារ ) ។នៅតាមវត្តអារាម តាមដងផ្លូវ និងទីសាធារណ:នានា។ មន្ត្រីខាងលើអោយដឹងថា : ១ថ្ងៃដំបូង […]