ព័ត៌មានជាតិ »

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ សមត្ថកិច្ចក្រុងបាត់ដំបងបានចុះប្រមូលជនអនាថា ជនវិបល្លាស ២០នាក់ដើរចល័តតាមសួនច្បារក្រុង ផ្លូវសាធារណៈ ទីប្រជុំជនក្រុង ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពរបស់អ្នកទេសចរ។ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៤កន្លងមកនេះ កម្លាំងផ្នែកជំនាញបានចុះប្រមូលជនអនាថា និងជនវិបល្លាសគ្មានទីជម្រកច្បាស់លាស់សរុបចំនួន ២០នាក់ (ស្រី ១នាក់) ដែលក្រុមជនទាំងនេះកន្លងមកតែងតែដើរសុំទាន ស្រែកឡូឡាមិនថាពេលយប់ ឬថ្ងៃ និងបង្កជាជម្លោះផ្សេងៗយ៉ាងអណាធិបតេយ្យគ្មានសណ្តាប់ធ្នាប់។ ការចុះប្រមូលជនអនាថា ជនវិល្លាសពីទីប្រជុំជនក្រុងជាថ្មីទៀតនេះក្នុងគោលបំណងរក្សានូវសន្តិសុខ របៀបរៀបរយ ពិសេសផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាពដល់ភ្ញៀវទេសចរនានាដែលបានធ្វើដំណើរមកលំហែ សម្រាកកម្សាន្តនៅក្នុងមូលដ្ឋានខេត្តបាត់ដំបងនេះ។ កម្លាំងនគរបាលដដែលបន្តថា÷ យុទ្ធនាការខាងលើនេះដែរ អាជ្ញាធរក្រុង ក៏ដូចជាសមត្ថកិច្ចគ្រោងនឹងបន្តចុះប្រមូលក្រុមជនអនាថា ជនមានសតិមិនគ្រប់បន្តថែមទៀតសំដៅធានាបាននូវជំនឿទុកចិត្ត បរិបូរណ៍ដោយសុវត្ថិភាពសប្បាយរីករាយយ៉ាងល្អប្រសើរសម្រាប់ប្រជាពលរដ្ឋទូទៅ ភ្ញៀវអ្នកទេសចរផងដែរ៕  

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក និង ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរយៈពេលយូរលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស លើកកម្ពស់ការអបរំ និងការរស់នៅប្រកបដោយភាពជឿជាក់ តាមរយៈការបញ្ជ្រាបការយល់ដឹង និងអត្ថប្រយោជន៍សេវាធានារ៉ាប់រង។ ពិធីចុះអនុស្សរណៈនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, លោក យក់ ចំរើនប្ញទ្ធិ អគ្គនាយកនៃសម្ព័ន្ធ ក្រុមហ៊ុន ហ្វតតេ, លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក, លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់ស្ថាប័ន ទាំងពីរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រឹកថ្ងៃទី ៦ ខែ […]

ដោយ : បន្ទាយ ភ្នំពេញ :លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង ។ នារសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ស៊ាន មនោ សមាជិកមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ដែលបានជួបឧបទ្ទវហេតុក្នុងកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ រួមមាន ថវិកាចំនួន ១,០០០,០០០រៀល, ទឹកសុទ្ធ ភេសជ្ជៈ ០៤កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាលផងដែរ៕

ដោយ : បន្ទាយ ភ្នំពេញ : លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងនាម រាជរដ្ឋាភិបាលកម្ពុជាបានបន្តជួបប្រជុំ ផ្សព្វផ្សាយដើម្បីពន្យល់ បំភ្លឺពីគម្រោងព្រែកជីកហ្វ៊ូណន តេជោដែលជាគម្រោងសិក្សាដោយកម្ពុជា និងត្រូវអនុវត្តដោយក្រុមហ៊ុនរបស់ចិនក្នុងទឹកប្រាក់ប្រមាណ១ .៧០០លានដុល្លារអាមេរិក ។ ក្នុងនោះកាលពីព្រឹកថ្ងៃទី៣ខែឧសភា នៅសាលប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា-វត្តភ្នំលោកបានរៀបចំកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូត ឯកអគ្គ រាជ ទូត ក៏ដូចជាមន្ត្រីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា រួមមានវៀតណាមផងដែរ ក្នុងគោលបំណងពន្យល់និងបង្ហាញព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ ។ និងជិតថ្ងៃត្រង់ថ្ងៃទី៧ខែឧសភា ដដែលនោះ  មានវេទិកាពិភាក្សាជាមួយក្លិបអ្នកកាសែតកម្ពុជាស្តីពី’ស្ថានភាពវិនិយោគនៅកម្ពុជានិងវឌ្ឍនភាពគម្រោងព្រែកជីកហ្វ៊ូណន តេជោ’ ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងសម្របសម្រួលដោយលោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា(CCJ) ។ ហើយនៅថ្ងៃបន្ទាប់ លោកនឹងបន្តយកប្រធានបទនេះទៅផ្សព្វផ្សាយដល់និស្សិតដែលមកពីគ្រឹះស្ថានឧត្តមសិក្សានានា ។ គួររំលឹកដែរថា ការពន្យល់និងបង្ហាញព័ត៌មានបែបនេះសង្ខេបក៏បានធ្វើរួចហើយដែរជូនលោកឧបនាយករដ្ឋមន្ត្រីវ៉ាង យី  រដ្ឋមន្ត្រីក្រសួងការបរទេសចិន ខណ:លោកអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២៤ ពោលគឺបន្ទាប់ពីបានធ្វើលើកទី១ នៅទីស្តីការគណ:រដ្ឋមន្ត្រីកាលពីឆ្នាំ២០២៣ ។ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានបញ្ជាក់ថា: គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងដឹកជញ្ជូនផ្លូវទឹកតភ្ជាប់រវាងទន្លេ និងសមុទ្រកម្ពុជា ដែលមានគុណប្រយោជន៍មហាសាលពាក់ព័ន្ធការធ្វើពាណិជ្ជកម្មរបស់កម្ពុជានេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយបញ្ជៀសទឹកជំនន់ពីប៉ែកខាងត្បូងរាជធានីភ្នំពេញ ភូមិសាស្ត្រស្ទឹងព្រែកត្នោត […]

ដោយ៖កំចាយ កំពត÷ ដោយសារស្ថានភាពអាកាសធាតុនៅតែបន្តកើនកម្តៅខ្លាំង កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោស្នងការខេត្តកំពតបានបញ្ជាដល់កម្លាំងការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យយករថយន្តដឹកទឹកទៅស្រោចស្រពនៅបរិវេណសាលាបឋមសិក្សាហ៊ុន សែន១មករា ស្ថិតនៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ កិច្ចអន្តរាគមន៍ជួយសម្រួលសម្រាប់អាកាសធាតុខុសប្លែកធម្មតានេះនឹងបន្តធ្វើគ្រប់ទីកន្លែងទូទាំងខេត្តកំពតស្របតាមតម្រូវការបន្ទាន់។ លោក ម៉ក់ ឆាឡែម នាយកសាលាបឋមសិក្សាហ៊ុន សែន១មករាបានបញ្ជាក់ថា នាប៉ុន្មានថ្ងៃនេះ កម្តៅក្នុងបរិវេណសាលាបានកើនឡើងខ្ពស់រហូតគណ:គ្រប់គ្រងសម្រេចកាត់បន្ថយម៉ោងរៀនស្របតាមការណែនាំរបស់ក្រសួងអប់រំ។ ជាដំណោះស្រាយបឋម ក្រៅពីណែនាំឱ្យបើកទ្វារបង្អួចទាំងអស់ គណ:គ្រប់គ្រងបានតម្រូវដល់គ្រូប្រចាំថ្នាក់អំពាវនាវទៅមាតាបិតាសិស្សចូលរួមជាថវិកាទិញកង្ហារមកបំពាក់ក្នុងបន្ទប់។ លោកនាយកសាលាបានបន្តថា មកដល់ពេលនេះ បន្ទប់រៀនខ្លះមានកង្ហារពី៥គ្រឿងទៅ៦គ្រឿងហើយផ្អែកតាមភាពរួសរាន់របស់អាណាព្យាបាលមួយចំនួន។ អ្វីដែលគណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទទួលបាន ហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនោះ គឺនៅម៉ោង២រសៀលថ្ងៃទី៣ ខែឧសភា វេលាដែលកំពុងក្តៅខ្លាំង លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានបញ្ជូនរថយន្តធុនធំ២គ្រឿងដឹកទឹកមកបាញ់ស្រោចដំបូលថ្នាក់រៀន និងទីធ្លាក្នុងបរិវេណសាលាទាំងមូលធ្វើឲ្យសិស្សានុសិស្សសប្បាយរីករាយគ្រប់គ្នា។ ប្រាប់ឱ្យដឹងនារសៀលថ្ងៃដដែលនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធូមធុរិទ្ធ បានមានប្រសាសន៍ថា ចាប់តាំងពីពេលកើនឡើងកម្តៅខ្លាំងរហូតដល់ថ្ងៃនេះ សមត្ថកិច្ចជំនាញបានយកចិត្តទុកដាក់ក្នុងការចុះជួយអន្តរាគមន៍ទាំងការពន្លត់អគ្គិភ័យ ការស្រោចស្រពតាមគ្រឹះស្ថានសិក្សា ក៏ដូចជាការផ្តល់ទឹកជូនពលរដ្ឋ សាលារៀន និងទីអារាមផងដែរ។ ក្នុងករណីស្ថានភាពអាកាសធាតុមិនចុះត្រជាក់ និយាយរួមប្រសិនបើមិនមានភ្លៀងធ្លាក់ទេ កម្លាំងជំនាញរបស់លោកនឹងចុះជួយអន្តរាគមន៍គ្រប់ទីកន្លែងនៅទូទាំងខេត្តលើកិច្ចការងារដែលមិនអាចខ្វះបាននោះ។ ប៉ុន្មានថ្ងៃនេះ កម្លាំងរបស់ស្នងការដ្ឋានខេត្តបានចុះអន្តរាគមន៍នៅបណ្តាក្រុងស្រុកមួយចំនួន ដូចជា […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ  ៖ អង្គសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្តស្ដីពីការអនុវត្តក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា(PHC-BIF) បានធ្វើឡើងកាលពីថ្ងៃទី០២ ខែឧសភាឆ្នាំ ២០២៤ នៅសាលប្រជុំធំនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ និងចូលរួមដោយលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត អនុប្រធានមន្ទីរសុខាភិបាលខេត្តនិងអនុប្រធាន,ប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងស្រុក ក្រុង ប្រធាន អនុប្រធានការិយាល័យសុខាភិបាលស្រុកក្រុងប្រតិបត្តិ មន្ត្រីសុខាភិបាល  និងអ្នកពាក់ព័ន្ធផ្សេងទៀត ។ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា : សិក្ខាសាលាមានគោលដៅចង់ឲ្យប្រជាជនមានសុខភាពល្អ សប្បាយរីករាយ និងអាយុវែង ។រីឯគោលបំណងធ្វើអោយបុគ្គលនិងក្រុមគ្រួសារទទួលបានសេវាសុខភាពដែលមានលក្ខណ:សមាហរណកម្មដោយយកប្រជាជនជាមជ្ឈមណ្ឌល(ការបង្ការ ការលើកកម្ពស់សុខភាព ការថែទាំអ្នកជំងឺ ប្រកបដោយគុណភាព  នវានុវត្តន៍ សមធម៌ និងអាចប្រើប្រាស់សេវាបានដោយគ្មានរបាំងហិរញ្ញវត្ថុ)។ លោកបន្តថា: កន្លងមក  មន្ទីរសម្រេចបាននូវសមិទ្ធផលនិងធ្វើអោយរីចម្រើនយ៉ាងខ្លាំងលើការពង្រឹងប្រព័ន្ធសុខាភិបាលដោយវិនិយោគលើការថែទាំសុខភាពបឋមតាមរយ:ការកសាងបណ្តាញមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ក្រុង/ស្រុក នៅតាមមូលដ្ឋានដើម្បីងាយស្រួលដល់ប្រជាជនមកទទួលសេវារួមមាន ៖ សុខភាពមាតា ទារកនិងកុមារ ការបង្ការដែលរួមចំណែកដល់ការកាត់បន្ថយអត្រាមរណភាពរបស់ម្តាយនិងទារកនិងកុមារ បង្កើនការព្យាបាលនិងការបង្ការមេរោគ/ជំងឺអេសដ៍ របេង គ្រុនចាញ់និងជំងឺផ្សេងៗទៀតដែលមានហានិភ័យដល់សុខភាពនិងការធ្វើអោយប្រសើរឡើងដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល […]

ដោយ៖  បន្ទាយ បន្ទាយមានជ័យ ៖មន្ត្រីចម្រុះរួមមានមន្ត្រីជំនាញធនធានទឹកនិងឧតុនិយម  ជំនាញឧស្សាហកម្ម អាជ្ញាធរដែនដី សហគមន៍កសិករប្រើប្រាស់ទឹក កាលពីថ្ងៃទី០២ខែឧសភាឆ្នាំ២០២៤ បានសហការចុះពិនិត្យមើលស្ថានភាពទឹកនិងទីតាំងសម្រាប់ផលិតទឹកស្អាតក្នុងភូមិសាស្ត្រស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ស្ថានភាពទឹកអាចផ្គត់ផ្គង់បានតែជាង១ខែទៀតប៉ុណ្ណោះ បើគ្មានភ្លៀងធ្លាក់ទេនោះ។ ការចុះពិនិត្យនោះដឹកនាំដោយលោក ឃ្លោក នួយ អភិបាលនៃគណៈអភិបាលរងខេត្ត អមដំណើរដោយលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត និងក្រុមការងារបច្ចេកទេសមន្ទីរ លោក ញិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងសហគមន៍កសិករប្រើប្រាស់ទឹក ។ សមាសភាពចម្រុះចំនួន២៥នាក់នោះបានចុះពិនិត្យមើលស្ថានភាពទឹក និងទីតាំងសម្រាប់ផលិតទឹកស្អាតផ្គត់ផ្គង់ជូនពលរដ្ឋក្នុងស្រុកមង្គលបូរីចំនួន២ទីតាំងរួមមាន៖ លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានឲ្យ Cambodia Flash News (CFN) ដឹងថា៖ ទីតាំងទី១ ក្រុមហ៊ុនគ្រីនសូន្យ ស្ថិតនៅភូមិពោធិ៍ពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ដែលយកទឹកពីប្រភពទឹកស្ទឹងមង្គលបូរី អណ្តូងនិងស្រះ ។ គោលដៅនេះ មកទល់បច្ចុប្បន្នពុំទាន់មានបញ្ហាប្រឈមនៅឡើយទេ […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ÷ ពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញ បង្ការ ពន្លត់ឣគ្គិភ័យ និងសង្គ្រោះ ដល់កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យនិងខេត្តស្វាយរៀង បានធ្វើនៅរសៀលថ្ងៃទី០១  ខែឧសភា  ឆ្នាំ២០២៤   ដែលមានលោកឧត្តមសេនីយ៍ត្រី  វង្ស  ធី  មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ  និងលោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី  ឣនុប្រធាននាយកដ្ឋាន នគរបាលបង្ការ ពន្លត់ឣគ្គិភ័យ និងសង្គ្រោះ មកពីឣគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព  ។ ក្នុងពិធីនោះដែរមានការឣញ្ជើញចូលរួមពីគ្រូឧទ្ទេសនាមជាច្រើនរូបនិងសិក្ខាកាមកងរាជអាវុធហត្ថខេត្តនៃវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ដែលមានសិក្ខាកាមចូលរួមចំនួន១១៦នាក់ ក្នុងនោះពីខេត្តបន្ទាយមានជ័យជាម្ចាស់ផ្ទះចំនួន៧៦នាក់និងពីសិក្ខាកាមមកពីខេត្តស្វាយរៀង៤០នាក់។ លោកឧត្តមសេនីយ៍ត្រី  វង្ស  ធី  ក៏បានថ្លែងអំណរគុណដល់នាយ នាយរងអាវុធហត្ថទាំងពីរខេត្ត  ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការក្រេបយកចំណេះដឹង  មេរៀន  ក៏ដូចជាវិធីក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីគ្រោះអគ្គិភ័យ ។ ក៏ដូចជាការអនុវត្តជាក់ស្ដែងនៃការពន្លត់អគ្គិភ័យ  តាមបទបង្ហាញរបស់គ្រូឧទ្ទេសនាមឣស់រយ:ពេល២ថ្ងៃប្រកបដោយជោគជ័យ  ដោយស្មារតីទទួលខុសត្រូវ  និងគោរពវិន័យបានល្ឣ។ ទន្ទឹមជាមួយគ្នានោះលោកឧត្តមសេនីយ៍ ត្រី  វង្ស ធី ក៏បានណែនាំដល់អាវុធហត្ថទាំង២ខេត្ត  ត្រូវយកចំណេះជំនាញទាំងអស់នេះ  ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះឧបទ្ទវហេតុផ្សេងៗ  ជាពិសេសគ្រោះអគ្គិភ័យដែលតែងតែកើតមានឡើង។ នាឱកាសនោះ លោកឧត្តមសេនីយ៍ទោសឿ  រិទ្ធី  […]

ដោយ : បន្ទាយ សៀមរាប : អ្នកស្រុកឬប្រជាពលរដ្ឋរស់នៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ នឹងធ្វើពិធី”សុំទឹកភ្លៀង”តាមទំនៀទម្លាប់ប្រពៃណីរបស់ខ្លួនដូចរៀងរាល់ឆ្នាំដែរ ហើយឆ្នាំនេះ រដូវប្រាំងរាំងឬស ហួតហែង ឡើងកំដៅខ្លាំងជាងឆ្នាំណាៗទាំងអស់ផង។ បើតាមអ្នករៀបចំអោយដឹងថ្ងៃទី០១ខែឧសភាថា: ពិធីនឹងប្រារព្ធធ្វើនៅក្នុងបរិវេណប្រាសាទនាគព័ន្ធ កណ្តាលបារាយណ៍ជ័យតដាក ឬបារាយណ៍ខាងជើង នាថ្ងៃទី២ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នេះ ។ កម្មវិធីនេះអាចទុកជាសេចក្តីជូនដំណឹងដល់សាធារណជន ទេសចរជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋជិតឆ្ងាយដែលចង់ដឹង ចង់ឃើញ ចង់ស្គាល់អាចចូលរួមទស្សនា ឈ្វេងយល់ពីជំនឿ ទំនៀមទម្លាប់របស់អ្នកស្រុកអង្គរ សៀមរាបនេះ ដែលមានជាយូរមកហើយនិងក៏អាចចាប់កុសលផលបុណ្យតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ៕  

ដោយ : ប.ន្ទាយ បន្ទាយមានជ័យ : នៅក្នុងទិវាពលកម្មអន្តរជាតិ១ ឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យបានសហការជាមួយមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំពិធីជួបសំណេះសំណាលជាមួយនិយោជក និយោជិតដែលធ្វើការក្នុងរោងចក្រក្នុងក្រុងសិរីសោភ័ណប្រមាណជាង៦០០នាក់ ។ កម្មវិធីបានធ្វើនៅសាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ: “.សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”.។ លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យបានអោយដឹងថា : ក្នុងខេត្តនេះមានសហគ្រាស គ្រឹះស្ថាន សរុបចំនួន៣៦៥ សហគ្រាស។ ក្នុងនោះមាន តំបន់សេដ្ឋកិច្ចពិសេសចំនួន៥ .គឺនៅក្នុងក្រុងប៉ោយប៉ែត៤ ស្រុកថ្មពួក.១ និងក្នុងក្រុងសិរីសោភ័ណ១គឺសួនឧស្សាហកម្មស៊ីសុផុនអ៊ីដាស្រ្ទៀលផាក។បើសរុបកម្មករ និយោជិតនៅក្នុងខេត្តមានចំនួន ២៥ ៦៦៤ នាក់/ ស្រីចំនួន១៤ ១២៦នាក់។ កន្លងមក នៅមុនឆ្នាំ១៨៨៦ នៅតំបន់អើរុប កម្មករ ពលករ ត្រូវបានថៅកែបង្ខំឲ្យធ្វើការ១០ម៉ោង ទៅ ១២ម៉ោងក្នុងមួយថ្ងៃ។ប៉ុន្តែក្រោយមកកម្មករ និយោជិតក្រោកធ្វើបាតុកម្មប្រឆាំងថៅកែ ហើយក៏ទទួលបានលក្ខខណ្ឌការងារធ្វើការត្រឹមតែ៨ម៉ោងក្នុងមួយថ្ងៃ ។ ពីពេលនោះមកគេយក ថ្ងៃទី១ឧសភា ទិវាពលកម្មអន្តរជាតិ ។ លោក អ៊ុំ រាត្រី […]

ដោយ៖ គង់ហេង កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹងដាក់សំណើសុំជួយអន្តរាគមន៍ទៅក្រសួងឧស្សាហកម្ម សិប្បកម្ម ជំរុញដល់សេវាករឱ្យបង្កើនវិសាលភាព នៃការផ្គត់ផ្គង់ទឹកស្អាត បានដល់គោលដៅ នៃកិច្ចសន្យា ពោលគឺជួយណែនាំឱ្យសេវាករក្នុងខេត្តមួយនេះទាំងអស់ បំពាក់នូវម៉ាស៊ីនជំរុញកម្លាំងល្បឿនទឹកធ្វើបែបណាឱ្យបានខ្លាំង។ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានលើកឡើងពីការដែលថា នឹងស្នើទៅក្រសួងឧស្សាហកម្ម សិប្បកម្ម ជួយអន្តរាគមន៍ជំរុញដល់សេវាករទឹកស្អាត នៅក្នុងការដែលឯកឧត្តមបានអញ្ជើញដឹកនាំកិច្ចប្រជុំការងារត្រៀមអន្តរាគមន៍ និងឆ្លើយតបការខ្វះខាតទឹកទឹកស្អាតប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលបានរៀបឡើងនៅសាលាខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ៣០ មេសានេះ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមថ្លែងថា៖ រដ្ឋបាលខេត្ត សូមរៀបចំលិខិត ទៅក្រសួងឧស្សាហកម្ម សិប្បកម្ម ដើម្បីស្នើសុំឱ្យក្រសួងស្នើសុំលើការ បង្កើនការងារផ្គត់ផ្គង់ទឹកស្អាត បានដល់គោលដៅ នៃកិច្ចសន្យា ដែលសេវាករនោះ បានទទួលការអនុញ្ញាតពីក្រសួង កន្លងមក។ ដោយសូមឱ្យក្រសួងបង្កើនវិសាលភាព នៃការផ្គត់ផ្គង់ទឹកស្អាត ឱ្យបានដល់ទីតាំងភូមិចំនួន ដែលមានក្នុងកិច្ចសន្យា ហើយភូមិណាមិនទាន់មានសេវាករទេ សូមរកដៃគូ។ ឯកឧត្តម អ៊ុន ចានដា បន្ថែមថា៖ មួយវិញទៀតសូមឱ្យ ក្រសួងណែនាំទៅកាន់សេវាករទឹកស្អាតនៅក្នុងខេត្តកំពង់ចាមទាំងអស់ គឺសូមឱ្យបំពាក់នូវម៉ាស៊ីនជំរុញកម្លាំងទឹកឱ្យបានខ្លាំង។ ដើម្បីរុញទឹកចែកចាយឱ្យបានដល់អ្នកទទួលសេវាខាងចុងគេ។ ព្រោះជាបទពិសោធន៍នៅស្រុកស្រីសន្ធរនាពេលថ្មីៗកន្លងទៅនេះ គឺមានអ្នកនៅក្បែរឬដើមប្រព័ន្ធទឹកស្អាត បានដឹកទឹកលក់ឱ្យអ្នកនៅខាងចុងនៃប្រព័ន្ធចែកចាយទឹក។ […]

សៀមរាប៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈពេលដែលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ។ បំណែកបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម ក បល័ង្ក និងបំណែកដៃជើងជាដើម។ បុរាណវិទូ លោកស្រី នេត ស៊ីមន ឱ្យដឹងថា ដំបូងឡើយ គឺក្រុមការងារបានទៅធ្វើការសម្អាតគំនរដី ដែលស្ថិតផ្នែកខាងត្បូង នៃកំពែងថ្មបាយក្រៀមរបស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ដើម្បីរៀបចំសម្រង់ប្លង់បំណែកថ្មដែលរាយប៉ាយ ព្រមទាំងមានការថតរូប ចុះបញ្ជីចូលទៅក្នុងប្លង់រួមរបស់ប្រាសាទឱ្យមានសណ្ដាប់ធ្នាប់ ដោយសារតែនៅទីនោះ មានថ្មរាយប៉ាយច្រើន។ កំឡុងពេលសម្អាត ក្រុមការងារ ក៏បានប្រទះឃើញបំណែករូបបដិមាជាច្រើននៅទីនោះ។ លោកស្រី ស៊ីមន មានប្រសាសន៍ទៀតថា ដោយសារតែក្រុមការងារប្រទះឃើញបំណែកបដិមាកប់នៅក្នុងដីជម្រៅពី១០ទៅ១៥សង់ទីម៉ែត្រ កាន់តែច្រើននោះ ក៏សម្រេចស្នើសុំយោបល់ពីថ្នាក់លើ ធ្វើរណ្តៅកំណាយ ដើម្បីស្រាវជ្រាវរកនៅក្រោមដីបន្ថែមទៀត។ នៅពេលជីកកាយដីជ្រៅបន្តិច ក៏ប្រទះឃើញបំណែករូបបដិមាកាន់តែច្រើន សរុបប្រហែលជាង១០០បំណែក។ រហូតមកដល់ពេលនេះ ក្រុមការងារមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើក្នុងជម្រៅដីចុះទៅក្រោមទៀតអាចនៅតែមានបដិមាដែរឬក៏យ៉ាងណាឡើយ។ បច្ចុប្បន្នក្រុមការងារ កំពុងតែលើកយកបំណែករូបបដិមាជាច្រើនដែលគេបានប្រទះឃើញនោះ មកធ្វើការគូរប្លង់ បង់លេខ […]

ដោយ៖ កំចាយ កំពត÷ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ពេញមួយថ្ងៃនៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានដឹកទឹកស្អាតផ្តល់ជូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោជាង២០០គ្រួសារប្រមាណ៦០ម៉ែត្រត្រីគុណ។ លោកវរសេនីយ៍ទោ អ៊ន គ្រីស នាយរងការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថា ផ្អែកតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត គឺពេញមួយថ្ងៃនៃថ្ងែទី២៩ ខែមេសានេះ កម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យបានដឹកជញ្ជូនទឹកស្អាតចំនួន៦រថយន្តស្មើនឹង៦០ម៉ែត្រត្រីគុណយកទៅចែកជូនប្រជាពលដ្ឋចំនួន២៣០គ្រសារ និងទីអារាមមួយក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោដែលកំពុងខ្វះខាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ កម្លាំងរបស់លោកនឹងបន្តចុះចែកនៅមូលដ្ឋានដែលខ្វះខាតស្របតាមការណែនាំពីលោកស្នងការខេត្តបន្តទៀតដោយមិនបណ្តែតបណ្តោយឱ្យបងប្អូនប្រជាពលរដ្ឋដាច់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ៕

ដោយ ៖បន្ទាយ ភ្នំពេញ ៖លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។ មន្ត្រីអាវុធហត្ថអោយដឹងកាលពីថ្ងៃទី២៩ខែមេសាថា លោកឧត្ដមសេនីយ៍និងលោកជំទាវ តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបបែបនេះ ៕

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) រំពឹងថាការជួសជុលខឿនរបស់ព្រះលានជល់ដំរីអាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខ។ ការងារជួសជុលខឿនព្រះលានជល់ដំរីនេះ បែងចែកជាចំនួន២ទីតាំង គឺA ស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងទីតាំងC នៅផ្នែកខាងត្បូងប្រវែង១៥ម៉ែត្រ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២១មក។ អ្នកបុរាណវិទ្យា និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ប្រចាំការនៅការដ្ឋានជួសជុលព្រះលានជល់ដំរីទីតាំងA អ្នកស្រី សៀង សុផានី ឱ្យដឹងថា​ ការងារដែលសម្រេចនៅទីតាំងA បានបញ្ចប់ការងារកំណាយស្រាវជ្រាវបែបបុរាណវិទ្យា និងជួសជុលសម្រាលថ្មបាយក្រៀមផ្នែកខាងលើដែលស្រុត ព្រមទាំងបានពង្រីកការជួសជុលកម្រាលនៅទិសខាងត្បូងប្រវែង៣ម៉ែត្របន្ថែមទៀតនូវផ្នែកដែលស្រុតបញ្ចៀសការហូរច្រោះដោយទឹកភ្លៀង និងជួសជុលពង្រឹងគ្រឹះ ហើយរៀបជញ្ជាំងថ្មភក់ផ្នែកខាងកើតនៃព្រះលានជល់ដំរីបានចំនួន៥រួត។ ចំណែក ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ប្រចាំការនៅការដ្ឋានទីតាំងC លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ឱ្យដឹងថា មកដល់បច្ចុប្បន្ន ក្រុមការងារបានជួសជុលពង្រឹង និងរៀបជញ្ជាំងដែលទ្រេតមកខាងមុខ ត្រឹមត្រូវតាមលំនាំដើមបាន៩០ភាគរយ។ រីឯផ្នែកកម្រាលខាងលើ កំពុងសិក្សារៀបចំប្រព័ន្ធរំដោះទឹកទៅតាមអនុសាសន៍របសក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ។ ដូច្នេះការងារដែលនៅសេសសល់មានតែ ការរៀបចំប្រព័ន្ធរំដោះទឹក រៀបចំកម្រាលផ្នែកខាងលើឡើងវិញ និងបង្កាន់ដៃនាគជាដើម៕ អត្ថបទ៖ លោក យី សុថា

ភ្នំពេញ៖ គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ដឹកនាំដោយលោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្មគោលនយោបាយសារពើពន្ធនិងសហប្រតិបត្តិការពន្ធដារអន្តរជាតិ (ន.នគសអ) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាររួមដំណើរដោយលោក ម៉ុង ឡាមី ប្រធានការិយាល័យគោលនយោបាយសារពើពន្ធនៃ ន.នគសអ និងលោក សួ គានហ៊ុយ មន្ត្រីនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចូលរួមសន្និសីទពន្ធដារកម្រិតខ្ពស់លើកទី១៣នៃមូលនិធិរូបិយវត្ថុអន្តរជាតិ-ជប៉ុនសម្រាប់ប្រទេសក្នុងតំបន់អាស៊ី(The Thirteenth IMF-Japan High-Level Tax Conference for Asian Countries) ជាលក្ខណៈរូបវន្ត នៅទីក្រុងតូក្យូប្រទេសជប៉ុនដែលសហការរៀបចំឡើងដោយរាជរដ្ឋាភិបាលជប៉ុន និងមូលនិធិរូបិយវត្ថុអន្តជាតិ (IMF)កាលពីថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២៤ ។ យោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា សន្និសីទនេះប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងជំនាញការនៃរដ្ឋបាលសារពើពន្ធ និងក្រសួងហិរញ្ញវត្ថុនៃ២១ប្រទេស-តំបន់រដ្ឋបាលពិសេស នៅទ្វីបអាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ព្រមទាំងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ ។ លោក Kenji Okamura អនុប្រធានគ្រប់គ្រង IMF និងលោក […]

ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ កម្មករ កម្មការិនី នៅតាមបណ្តារោងចក្រ សហគ្រាស សរុប ៥១៤ កន្លែង ដែលមានកម្មករ និយោជិតសរុប ៤១.៥០៩ នាក់ កំពុងបំពេញសកម្មភាពការងារ ប្រសិនបើមានវិវាទអ្វីមួយ សូមដាក់ពាក្យបណ្តឹង មកកាន់ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬអាជ្ញាធរស្រុក ក្រុងដោះស្រាយជាបន្ទាន់ គឺដើម្បីជៀសវាងកុំឲ្យបាត់បង់ផលប្រយោជន៍បងប្អូនកម្មករ។ ឯកឧត្តមបានអំពាវនាវ យ៉ាងដូច្នេះ នៅក្នុងពេលដែលឯកឧត្តមបានអញ្ជើញចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ« សហគ្រាសមួយជា សហគមន៍សុខសាន្តមួយ» ដែលបានរៀបចំឡើងនៅសាលាខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ២៧ ខែមេសា។ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការយកចិត្តទុកដាក់ពីសុខទុក្ខ លើកម្មករ កម្មរិនី របស់រាជរដ្ឋាភិបាល គឺកំពុងតែបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងយកចិត្តទុកដាក់ខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះក៏មានខេត្តកំពង់ចាមដែរ គឺសិទ្ធិការពាររបស់កម្មករ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ(រដ្ឋ) ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ(បក្ស) មហាជននិងលោកជំទាវ បានធ្វើញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹងការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ។ ញតិ្តចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ មានខ្លឹមសារថា: “តាងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត មន្ត្រីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន និស្សិត សិស្សានុសិស្សនិងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ សូមប្រកាស គាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ” ។ “គម្រោងនេះ ជាគំនិតផ្តួចផ្តើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបន្តស្នាដៃនិងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត”៕  

សៀមរាប៖ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ(KCHF) កំពុងជួសជុលពង្រឹងគ្រឹះប្រាសាទជម តាមបច្ចេកទេសអាណាស្ទីឡូសឱ្យមានភាពប្រសើរឡើងវិញ។ ស្ថាបត្យករកូរ៉េ ដែលកំពុងអនុវត្តគម្រោងជួសជុលប្រាសាទជម លោក EO JINKYU ឱ្យដឹងថា នេះគឺជាដំណាក់កាលនៃការត្រូវពង្រឹងគ្រឹះនៃប្រាសាទ ដែលត្រូវរៀបខឿនទាំងបីស្រទាប់របស់ប្រាសាទឡើងវិញជាមុនសិន បន្ទាប់មក ទើបអាចរៀបចំផ្នែកខាងក្នុងនៃគ្រឹះ។ ក្នុងការរៀបចំគ្រឹះនេះ សម្រាប់កន្លែងណាដែលមានថ្មបាយក្រៀមចាស់ ដែលនៅល្អមានគុណភាពរឹងមាំ គឺត្រូវរក្សាទុកដដែល ប៉ុន្តែ សម្រាប់កន្លែងដែលមានថ្មបាយក្រៀមពុកផុយ អស់គុណភាព គឺត្រូវប្ដូរជំនួសដោយថ្មបាយក្រៀមថ្មី។ លោក EO JINKYU ឱ្យដឹងទៀតថា ការជួសជុលប្រាសាទជម មានបញ្ហាលំបាកច្រើន ដោយសារស្ថានភាពប្រាសាទខូចខាតធ្ងន់ធ្ងរ ដូចជា ថ្មមានការខូចខាតច្រើន ទាមទារឱ្យជួសជុលឡើងវិញ។ ថ្មខ្លះជាប្រភេទថ្មប្រើប្រាស់ឡើងវិញដែលដូនតាបានយកពីប្រាសាទផ្សេងៗ ធ្វើឱ្យពិបាករកថ្មផ្គុំឡើងវិញ និងការពិបាកកំណត់ទីតាំងដើមនៃថ្មជាដើម។ បើទោះបីជាយ៉ាងណាក្តី ក្នុងរយៈពេល៧ខែចុងក្រោយនេះ ក្រុមការងារបានខិតខំប្រឹងប្រែងដំឡើងគ្រឹះថ្មីរបស់ប្រាសាទជមបាន៨០ភាគរយ ជួសជុលថ្មដែលខូចគុណភាព សម្រង់ប្លង់ថ្មនីមួយៗ បានផ្គុំហោជាង និងកំពូលផ្កាឈូកចេញជារូបរាង ឡើងវិញបានមួយចំនួន និងបានបញ្ចប់គូសប្លង់ រូបភាពទាំងបួនទិសហើយ។ គម្រោងជួសជុលប្រាសាទជម បានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ ហើយត្រូវបានផ្អាកមួយរយៈពេល ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ ប៉ុន្តែកាលពីឆ្នាំ២០២១ គម្រោងជួសជុលបានចាប់ផ្តើមឡើងវិញ ហើយបន្តរហូតមកដល់បច្ចុប្បន្ន៕ អត្ថបទ៖ ឆាយ […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ៖ កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពីការ លើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ២០២៤-២០២៨ សម្រាប់ខេត្តបន្ទាយមានជ័យ បានធ្វើឡើងនាថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីនៃរដ្ឋបាលគឺគណ:អភិបាល ក្រុមប្រឹក្សា  មន្ទីរ អង្គភាពស៊ីវិល នគរបាល កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ ខេត្ត ស្រុកក្រុង និងមេឃុំ ចៅសង្កាត់មកពីទូទាំងខេត្ត ។ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា: រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ស្ថិតក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់កំណើនការងារសមធម៌និងប្រសិទ្ធភាព និងចិរភាពដោយផ្ដោតលើវិស័យអាទិភាពចំនួន៥  គឺមនុស្ស ផ្លូវ  ទឹក ភ្លើង និងបច្ចេកវិទ្យាពោលគឺដើម្បីបន្តកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និង២០៥០ ជាប្រទេសមានចំណូលខ្ពស់។ លោកសន្តិបណ្ឌិត  សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា : ផែនការយុទ្ធសាស្ត្រនេះបានកំណត់នូវយុទ្ធសាស្ត្រសំខាន់ៗ ដោយផ្ដោតលើការបណ្តុំការងារ ឬចង្កោមសកម្មភាពធំៗដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ រួមមានការពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ […]