ព័ត៌មានជាតិ »

សៀមរាប៖ ក្រុមការងារជួសជុលប្រាសាទជម បានបំពេញការងារសម្រង់ប្លង់ ថតរូប រៀបចំចុះបញ្ជីថ្ម រាប់រយដុំ ដែលបានរលុះធ្លាក់រាយប៉ាយនៅលើដី និងបែងចែកទៅតាមប្រភេទថ្ម ដើម្បីស្វែងរកទីតាំងដើម ហើយនឹងរៀបចំជួសជុលប្រាសាទនេះឱ្យបានពេញលេញតាមលក្ខណៈដើមឡើងវិញ ដោយព្យាយាមប្រើប្រាស់ថ្មថ្មីតិចបំផុត។ បច្ចុប្បន្ន ក្រុមការងារកំពុងសាកល្បងផ្គុំថ្មទៅតាមលំនាំដើមបានចំនួនជាង២០០ដុំ ក្នុងចំណោមថ្មប្រមាណ៧០០ដុំ ដែលបន្តស្វែងរកទីតាំងដើម។ ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា លោក ថៃ យ៉ាម៉ង់ ដែលកំពុងរៀបចំផ្គុំសាកល្បងថ្មនៅបរិវេណខាងជើងប្រាសាទបានឱ្យដឹងថា ចំនួនថ្មរាប់រយដុំទាំងអស់នេះ កាលមុនរៀបចំជួសជុល គឺស្ថិតនៅក្នុងបរិវេណប្រាសាទ ខ្លះកប់ក្នុងដី និងខ្លះទៀតនៅគរលើគ្នា។ ក្រោយមកក្រុមការងារបានថតរូប ចុះបញ្ជី សម្រង់ប្លង់ និងរើយកមកថ្មទាំងនោះដាក់នៅខាងក្រៅបរិវេណប្រាសាទ ដើម្បីងាយស្រួលបំពេញការងារ។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានកំណត់អត្តសញ្ញាណ និងវាស់វែងដុំថ្មនីមួយៗ ព្រមទាំងបានបែងចែកទៅតាមប្រភេទដូចជាថ្មហោជាង ថ្មដំបូល ថ្មខឿន និងថ្មជញ្ជាំងជាដើម មុននឹងសាកល្បងផ្គុំទៅតាមបច្ចេកទេសនិងទម្រង់របស់ថ្មនីមួយៗនៃប្រាសាទ។ លោក ថៃ យ៉ាម៉ង់ បញ្ជាក់ទៀតថា មកដល់ពេលនេះ ក្រុមការងារបានរកឃើញថ្ម និងបានផ្គុំសាកល្បងត្រូវតាមលំនាំដើមរបស់រចនាសម្ពន្ធនៃប្រាសាទ ក្នុងនោះមានហោជាងទាំង៤ទិស និងថ្មកំពូលប្រាសាទមានរាងជាផ្កាឈូក ថ្មខឿន ថ្មជញ្ជាំង ថ្មកំពូលជាដើម។ ទោះបីមានការលំបាកយ៉ាងណាក្តី ក្រុមការងារនៅតែបន្តខិតខំប្រឹងប្រែងស្វែងស្វែងរកថ្មដែលជ្រុះធ្លាក់លាយឡំគ្នាទាំងនេះ។ ចំពោះបញ្ហាដែលថ្មខ្លះពុកផុយ ខ្លះបាក់បែក និងខ្លះទៀតសឹករិចរិលរលុបនូវក្បាច់ធ្វើឱ្យពិបាកបែងចែកប្រភេទ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ : មន្ត្រីថ្នាក់ដឹកនាំនៃគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៤ បានព្រមានផង អំពាវនាវផងឲ្យពលរដ្ឋ សិស្ស និស្សិត មន្ត្រីរាជការ កងកម្លាំងត្រូវតែប្រុងប្រយ័ត្នខ្ពស់ទាំងមនុស្ស ទាំងសត្វពីគ្រោះកាចនៃធម្មជាតិដូចជាខ្យល់កន្ត្រាក់ រន្ទះបាញ់ រលកកម្ដៅនៃបម្រែបម្រួលអាកាសធាតុ. គ្រោះថ្នាក់ដោយលង់ទឹក ដោយផ្ទុះគ្រាប់យុទ្ធភណ្ឌ គ្រោះថ្នាក់ចរចរ អគ្គិភ័យ …ជាបន្តបន្ទាប់ ។ ក្នុងនោះ គ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅឃុំថ្មពួក ឃុំគំរូនិងឃុំបន្ទាយឆ្មារស្រុកថ្មពួក ដែលបង្កខូចខាតចំនួន៦៥ខ្នង ។នៅថ្ងៃបន្ទាប់នាស្រុកម៉ាឡៃនិងស្រុកអូរជ្រៅ ខ្យល់កន្ត្រាក់កាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០២៤ បង្កខូចខាតផ្ទះសំបែង ៦០ខ្នងនៅក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែតនិងស្រុកម៉ាឡៃ និងកាលពីម៉ោង៦ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នំា២០២៤ ចំណុចវាលស្រែក្នុងភូមិរោគ ឃុំស្ពានស្រែងស្រុកភ្នំស្រុកខេត្តបន្ទាយជ័យ មានភ្លៀងធ្លាក់១មេ លាយឡំដោយផ្គររន្ទះយ៉ាងខ្លាំង រន្ទះបានបាញ់សត្វគោ កំពុងដើរស៊ីស្មៅ បណ្តាលឲ្យងាប់ចំនួន៣ក្បាលភ្លាមៗ ។ ម្ចាស់សត្វនៅភូមិ ឃុំខាងលើ មាន៣នាក់ផ្សេងគ្នា :-១-ឈ្មោះ ហេង សារ៉េត ភេទប្រុសអាយុ៥៧ឆ្នាំ និង២-ឈ្មោះ ព្រំ ឌីណា […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ បានចាត់តាំងមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកចំនួន៤ រូប ចូលរួមប្រជុំជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យស្ដីអំពីការបង្ការ ទប់ស្កាត់បទល្មើសតាមព្រំដែន សាច់បង្កកនិងទំនិញខូចគុណភាព។ កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ ក្រោមវត្តមានលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី មន្ត្រីរាជការ តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ លោកមេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោក វរ៨០៧,វរ: ៨៩១និងវរ:៩១១ ។ កិច្ចប្រជុំនេះ បានពិភាក្សាលើកការងារបង្ការ បង្ក្រាបសាច់បង្កក និងទំនិញខូចគុណភាពនៅតាមតំបន់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ៕

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោកនេត្រ ភ័ត្រា បានបង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការបង្កើត សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)។ លោករដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យថ្នាក់ដឹកនាំសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ កាលពីរសៀលថ្ងៃទី១៥ ឧសភានេះ។ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់ បានជម្រាបជូនលោករដ្ឋមន្រ្តីថា សមាគមទើបបង្កើតឡើងបានរយៈពេលប្រមាណ២ខែ បន្ទាប់ពីទទួលច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃ ប៉ុន្តែសមាគមបាន និងកំពុងដំណើរការយ៉ាងសកម្មលើការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ អន្តរជាតិ ជាបីភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនយ៉ាងទូលំទូលាយ។ លោកបានជម្រាបជូនលោករដ្ឋមន្រ្តីថា សមាគមបង្កើតឡើងដើម្បីគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល លើវិស័យសេដ្ឋកិច្ចដោយធ្វើយ៉ាងណាសមាគមនេះ អាចផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ អន្តរជាតិមានលក្ខណៈស៊ីជម្រៅ ដល់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពិសេសសមាគមចង់រួមចំណែក បណ្តុះបណ្តាលធនធានមនុស្សផ្នែកសរសេរ វិភាគព័ត៌មានសេដ្ឋកិច្ចផងដែរ។ ជាការឆ្លើយតបលោកនេត្រ ភ័ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហាញការវាយតម្លៃខ្ពស់ ចំពោះការបង្កើតសមាគមនេះឡើង ដោយលោកចាត់ទុកថា វាជាគំនិតដ៏ល្អមួយ ដែលត្រូវរួមគ្នាផ្តោតលើព័ត៌មានសេដ្ឋកិច្ច ជាជាងរឿងបែបDramaផ្សេងៗ។ លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ ដោយឲ្យថ្នាក់ដឹកនាំសមាគមពិចារណា លើការសរសេរព័ត៌មានសេដ្ឋកិច្ច ដែលអាចផ្សារភ្ជាប់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ឧទាហរណ៍ដូចជាតម្លៃទំនិញលើទីផ្សារត្រី សាច់ជ្រូក តម្លៃប្រាក់ដុល្លារ ជាមួយប្រាក់រៀល តម្លៃមាស ជាដើម។ លោកបញ្ជាក់ថា […]

សៀមរាប​៖ កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក អន សុភាព បុរាណវិទូ ដែលកំពុងធ្វើកំណាយនៅខ្លោងទ្វារជ័យបានបញ្ជាក់ថា ជាងពីរសប្ដាហ៍មកហើយ ដែលក្រុមការងារបស់លោកបាននិងកំពុងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅខ្លោងទ្វារជ័យនេះ។ លោកបញ្ជាក់ថា ការងារនេះធ្វើឡើងក្នុងបំណងពិនិត្យមើលរចនាសម្ព័ន្ធបាតគ្រឹះ ចម្លាក់កូរសមុទ្រទឹកដោះ ដើម្បីរៀបចំបង្រ្គប់ឯកសារក្នុងគម្រោងជួសជុលចំណុចនេះឡើងវិញ។ តាមការលើកឡើងរបស់លោក អន សុភាព ជាការចៃដន្យ ក្នុងពេលក្រុមការងារលោកកំពុងកំណាយនោះ ក៏បានប្រទះឃើញព្រះកេសមួយនៅស្អាត កប់ក្នុងរណ្ដៅជើងគ្រឹះទេវតាទាញព្រ័ត្រតែម្ដង។ ក្រោយការសិក្សា និងពិនិត្យ អ្នកជំនាញសន្និដ្ឋានថា ព្រះកេសនោះបានបាក់ធ្លាក់ពីរូបទេវតា នៅចំណុចលេខទី២៣ បើរាប់ពីជួរខាងមុខមក។ ព្រះកេសធ្វើពីថ្មភក់នេះមានបណ្ដោយ ២០ស.ម ទទឹង១១ស.ម និងកម្ពស់ ១២ស.ម។ ក្រោយកំណាយស្រាវជ្រាវបានមួយផ្នែកធំ អ្នកជំនាញបានសន្និដ្ឋានថា គ្រឹះចម្លាក់កូរសមុទ្រទឹកដោះ នៅខ្លោងទ្វារជ័យនេះនៅមានភាពមាំល្អ ព្រោះធ្លាប់បានជួសជុលម្ដងនៅសម័យកណ្ដាល និងសម័យបារាំង។ យ៉ាងណា លោក អន សុភាព […]

ដោយ៖  បន្ទាយ បន្ទាយមានជ័យ÷ រដ្ឋបាលខេត្តបន្ទាយមានជ័យ  បានប្រារព្ធពិធីព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧១យាងចូល ៧២ព្រះវស្សា  ។ មន្ត្រីសាលាខេត្តបានឲ្យដឹងកាលពីរសៀលថ្ងៃទី១៤ខែឧសភា  ឆ្នាំ២០២៤ថា ព្រះរាជពិធីប្រព្រឹត្តទៅក្រោមអធិបតីភាព  ឯកឧត្តម  អ៊ុំ  រាត្រី  អភិបាល  នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ  ឯកឧត្តម  ប្លែក  វ៉ារី  ប្រធានក្រុមប្រឹក្សាខេត្ត  ព្រមទាំងមានការចូលរួមពីអភិបាលរងខេត្ត  សមាជិកាក្រុមប្រឹក្សាខេត្ត  មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ  មន្ត្រីរាជការ  សិស្សនិស្សិត  តាជី យាយជី បានចូលរួមផងដែរ  ប្រារព្ធធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ។ លោកអភិបាលបានថ្លែងក្នុងន័យក្រាបទូលថា : នៅក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ […]

ដោយ៖ គង់ហេង កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមដឹកនាំដោយឯកឧត្តម ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលខេត្ត ព្រមទាំងប្រធានមន្ទីរ អង្គភាពនានាសរុបប្រមាណជាង ៣០០ អង្គ/នាក់ បាននិមន្ត និងអញ្ជើញចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧១ យាងចូល ៧២ព្រះវស្សា។ ព្រះរាជពិធីនេះបានរៀបចំឡើងនៅក្នុងសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៤ ឧសភា។ នាឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា បានអានសារលិខិតថ្វាយព្រះពរដែលមានខ្លឹមសារ៖

ដោយ៖គង់ហេង ក្រសួកសិកម្មនិងខេត្តកំពង់ចាមបានរួមគ្នាជំរុញសហគមន៍កសិកម្មសម្បូរមានជ័យ ឃុំសូភាស ស្រុកស្ទឹងត្រង់ ដែលមានទុនសរុបជាង៣ពាន់លានរៀល មានសមាជិកប្រមាណជាង ២.០០០នាក់ឲ្យប្រែក្លាយទៅជាសហគមន៍ទំនើបមានលក្ខណៈស្តង់ដារដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះជាការបញ្ជាក់នៅក្នុងពិធីជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍សម្បូរមានជ័យ ក្នុងឃុំសូភាស ស្រុកស្ទឹងត្រង់ កាលពីរសៀលថ្ងៃទី ១០ ឧសភា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្រ្តីអមដំណើរជាច្រើនរូបផ្សេងទៀត។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា៖ រដ្ឋបាលខេត្តបាននិងកំពុងរៀបចំសហគមន៍មួយនេះធ្វើយ៉ាងណាឲ្យប្រែក្លាយទៅជាសហគមន៍ទំនើប។ ប៉ុន្តែមុននឹងក្លាយជាសហគមន៍ទំនើប លុះត្រាតែសហគមន៍មានលក្ខណៈស្តង់ដារច្បាស់លាស់សិន។ នេះជាកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតជាសំខាន់ទៅលើសុខភាព លើជីវភាពរបស់ប្រជាពលរដ្ឋ គឺគ្រប់ផ្នែក គ្រប់វិស័យទាំងអស់ដែលសំខាន់ៗ ត្រូវរៀបចំកម្មវិធីនយោបាយរបស់ខ្លួននីមួយៗ ដើម្បីឆ្ពោះទៅលើប្រជាពលរដ្ឋ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានបន្តថា៖ សហគមន៍នេះមានទុនជាង បីពាន់លានរៀល ប្រហែលជាង ៧០ម៉ឺន ដុល្លាររួចមកហើយក្នុងរយៈពេលជាង១០ឆ្នាំនេះ ពោលគឺមានលទ្ធភាពអាចទៅរួចហើយ បូករួមទាំងសមាជិកមានជាង ២.000 នាក់ទៀត ដែលយើងអាចពង្រឹងនិងពង្រីកខ្លួនឯងបាន ក្រោមការជួយគាំទ្រ បន្ថែមទៀតទៅលើ ក្របខណ្ឌបច្ចេកទេស […]

ដោយ : បន្ទាយ បន្ទាយមានជ័យ : លោកគោស៊ុ សារឿត អ្នកតំណាងរាស្ត្រ – ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ស្រុកមង្គលបូរីបបានជួបអង្គបោះឆ្នោតនិងបេក្ខជនពេញសិទ្ធិនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកមង្គលបូរីនៃគណបក្សប្រជាជនកម្ពុជា ។ នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមដោយលោក លោកស្រីមន្ត្រីពាក់ព័ន្ធនៃក្រុមការងារចុះជួយគណបក្សនិងមន្ត្រីមូលដ្ឋានគណបក្ស ដោយពិធីធ្វើនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំឬស្សីក្រោក នាទីរួមស្រុក ។ លោក រ័ត្ន ជាស៊ីណង់ ប្រធានគណៈកម្មាធិការគណបក្សស្រុកមង្គលបូរីអោយដឹងកាលពីថ្ងទីក្នុងពិធីនាថ្ងៃទី១០ខែឧសភាឆ្នាំ២០២៤ថា : គណៈកម្មាធិការគណបក្សស្រុក បានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការ ការណែនាំ និងការ ចង្អុលបង្ហាញពីថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ រហូតសម្រេចបានជោគជ័យដ៏ត្រចះត្រចង់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកន្លងមក ។ ស្រុកមង្គលបូរី មានអង្គបោះឆ្នោតសរុប គឺចំនួន ១១៥សំឡេង ក្នុងនោះគណបក្សប្រជាជនកម្ពុជាចំនួន៩៤សំឡេង និងគណបក្សភ្លើងទៀន ចំនួន ២១សំឡេង ។ក្នុងនោះ សំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បានកើនឡើងដល់ចំនួន១០៥សំឡេងឬកើន១១សំឡេង ហើយគណបក្សផែនការសម្រាប់អនុវត្តបន្តដ៏សកម្មជាច្រើន ។ នាឱកាសនោះ លោកគោស៊ុ សារឿត បានទទួលស្គាល់និងថ្លែងការកោតសរសើរការខិតខំសម្រេចបានលទ្ធផលនិងប្រកបដោយការទទួលខុសត្រូវរបស់ដល់មន្ត្រីគណបក្សទាំងក្រុមការងារចុះជួយ មន្ត្រីគណបក្សមូលដ្ឋាន។ លោកគោស៊ុ សារឿត បានគាំទ្រការលើកឡើងនិងផែនការអនុវត្តរបស់គណបក្សមូលដ្ឋាន ហើយណែនាំបន្ថែមដល់មន្ត្រីគណបក្សទាំងមន្ត្រីនៃក្រុមការងារចុះជួយ ទាំងមន្ត្រីគណបក្សមូលដ្ឋានថា • […]

ដោយ : បន្ទាយ ភ្នំពេញ : នៅបរិវេណសាលាខណ្ឌដង្កោកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ មានការរៀបចំពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង១២ នៃខណ្ឌដង្កោ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ។ ក្នុងពិធីនោះអមដោយ លោក លោកស្រី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ ប្រធាន អនុប្រធាន និងសមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង១២ នៃខណ្ឌដង្កោចំនួន ៤១៨នាក់។ លោករ័ត្ន ស្រ៊ាង បានលើកឡើងអំពីជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសមិទ្ធផលថ្មីៗជាច្រើន របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានសម្រេចចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ឲ្យបានសកម្មផុលផុសនៅតាមមូលដ្ឋាន ដើម្បីរួមគ្នាបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ឲ្យឈានចូលដំណាក់កាលថ្មី […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោកបណ្ឌិតសាន់តូ ដារម៉ូស៊ូ ម៉ារតូ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជានិងប្រតិភូចូលជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងលោកអ៊ុំ  រាត្រី អភិបាលខេត្តនិងសហការី នៅសាលប្រជុំ ខ សាលាខេត្ត ។ មន្ត្រីសាលាខេត្តអោយដឹងកាលពីថ្ងៃទី០៩ខែឧសភាឆ្នាំ២០២៤ ថា: ក្នុងជំនួបនោះ លោកទូតនៃប្រទេសមានប្រជាជនច្រើនជាងគរលំដាប់ទី៣ក្នុងលោក រូបនេះបានបង្ហាញគោលបំណងថា  ទី១- លោកបានបំពេញការងារទូតនេះ៨ខែហើយៗសូមមកណែនាំខ្លួន។ទី២-ស្នើធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជានិងដោយឡែកខេត្តបន្ទាយមានជ័យ។ទី៣-ស្នើអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធជួយថែរក្សា ការពារសន្តិសុខ សុវត្ថិភាពនិងបង្កលក្ខណ:ងាយស្រួលដល់ពលរដ្ឋឥណ្ឌូណេស៊ីជាង២៤០០នាក់ដែលបាននឹងនិងកំពុងរស់នៅនិងប្រកបរបររកស៊ីនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ទី៤-ថ្លែងការអរគុណចំពោះអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធកម្ពុជាដែលបានបង្កលក្ខណ:អោយពលរដ្ឋឥណ្ឌូណេស៊ីបានចូលរួមបោះឆ្នោត(ពីចម្ងាយ តាមច្បាប់បោះឆ្នោតខ្លួន)សាកលជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៊ីកន្លងមក។ បន្ថែមលើនោះ លោកទូតក៏បញ្ជាក់ពីការដែលគ្រួសារមានកូនច្រើនឬប្រទេសមានពលរដ្ឋច្រើនថា មានមនុស្សច្រើនបញ្ហាក៏មានច្រើន ការលំបាកក៏មានច្រើនលើការគ្រប់គ្រង។ ក្នុងនោះលោកថា ជនជាតិឥណ្ឌូណេស៊ីចូលចិត្តជិះម៉ូតូធំ  ក៏និយមមានដៃគូស្នេហាឬសង្សារជាជនបរទេស    ហេតុនេះលទ្ធភាពឆ្លងជំងឺកាមរោគ  មេរោគអេដស៍ ការលួចប្រើប្រាស់គ្រឿងញៀនក៏មាន។ ហេតុនេះ សូមអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាជួយត្រួតពិនិត្យសុខភាពនិងព្យាបាលជំងឺជូនផង ។ល។ លោកង៉ោ ម៉េងជ្រួន បានឆ្លើយតបថា  អាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាបានផ្តល់នូវការយកចិត្តទុកដាក់និងភាពកក់ក្តៅដល់គ្រប់ជនអន្តោប្រវេសន៍និងភ្ញៀវទេសចរបរទេសទាំងឡាយ ដោយមិនរើសអើងឡើយ។ ហេតុនេះ ខេត្តនឹងបន្តបង្កលក្ខណ:ងាយស្រួលនិងកិច្ចសហប្រតិបត្តិជាមួយស្ថានទូត ក៏ដូចពលរដ្ឋឥណ្ឌូណេស៊ីដែលស្នាក់នៅនិងប្រកបរបររកស៊ីនៅ់ក្រុងប៉ោយប៉ែតទាំងលើសន្តិសុខ សុវត្ថិភាព សុខភាព និងលើកទឹកចិត្តអោយបុគ្គលម្នាក់ៗស្ម័គ្រចិត្តទៅធ្វើតេស្តឈាមនៅមន្ទីរពេទ្យបង្អែកក្រុងដែលជិតកន្លែងស្នាក់នៅដើម្បីរកមេរោគអេដស៍និងជំងឺផ្សេងៗដែលជាការបង្ការ ការពារសុវត្ថិភាពចំពោះសាមីជន […]

​ដោយ៖បន្ទាយ បន្ទាយមានជ័យ ៖ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ នេះជាប្រធានបទអបអរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ” ដែលរៀបចំដោយសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៨ខែឧសភា ឆ្នាំ២០២៤ គេអង្គាសបានមូលនិធិជាង២១,៥ម៉ឺនដុល្លារអាមេរិក គឺកើនលើសឆ្នាំ២០២៣ កន្លងមកដែលបានប្រមាណ១៨ម៉ឺនដុល្លារ។ លោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា : ចាប់ពីខែឧសភា ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤នេះ   សាខាបានយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន និងផ្នែកពាក់ព័ន្ធក្នុងការឆ្លើយតបផ្តល់អំណោយដល់គ្រួសាររងគ្រោះនិងងាយរងគ្រោះបានចំនួន៨៨០គ្រួសារ។ក្នុងនោះមានរងគ្រោះដោយខ្យល់កន្ត្រាក់, ទឹកជំនន់, អគ្គិភ័យ, ស្លាប់ដោយលង់ទឹក និងគ្រួសារក្រីក្រ។ លោកបន្តថា :” អំណោយជាថវិកា ឬសម្ភារដែលសាខាទទួលបានពីការបរិច្ចាគនេះ យើងខ្ញុំសូមសន្យាថានឹងគ្រប់គ្រងដោយហ្មត់ចត់ប្រកបដោយគណនេយ្យភាពនិងតម្លាភាពគ្រប់កាលៈទេសៈស្របតាមបទបញ្ញត្តិហិរញ្ញវត្ថុរបស់កាកបាទក្រហមកម្ពុជា និងប្រើប្រាស់ធនធានទាំងអស់នោះឲ្យចំគោលដៅ” ។ ចំណែកលោក ង៉ោ ម៉េងជ្រួន ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បានឡើងអានសារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជាក្នុងប្រធានបទដូចខាងលើ។ សាខាបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយស្តីពីការថែទាំសុខភាពបឋមតាមសហគមន៍ និងពង្រឹងភាពធន់នឹងអាកាសធាតុ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះនានា ជាពិសេសក្នុងរដូវប្រាំងឆ្នាំនេះ ដែលកម្ដៅកើនឡើងខ្ពស់មិនធ្លាប់ដែលមាន ដើម្បីពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសាកល ធានាសុវត្ថិភាពសុខភាព […]

សៀមរាប៖ ជាយូរមកហើយ អ្នកស្រាវជ្រាវ និងអ្នកស្រុកមួយចំនួន យល់ថាព្រែកស្រមោចដែលជា ព្រែកជីកបុរាណ  មានប្រភពចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប ហើយពីមុនមកក៏ពុំទាន់មានការសិក្សាទាំងផ្នែកបុរាណវិទ្យា ផ្នែកវិស្វកម្ម ព្រមទាំងផ្នែកធារាសាស្ដ្រនៅឡើយទេ។ ប៉ុន្តែ កន្លងមកក៏ធ្លាប់មានដែរការសិក្សាពីសហគមន៍មនុស្សតាមបណ្តោយព្រែកជីក និងអត្ថបទខ្លីៗទាក់ទងផ្សេងទៀតដែរដែលបានចុះផ្សាយក្នុងបណ្តាណព័ត៌មានវប្បធម៌ខ្មែរ។ លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ ដែលជាប្រធានគម្រោងបានផ្តល់នូវសំណួរមួយចំនួនដូចជា តើគេជីកព្រែកដ៏ធំនេះដើម្បីទាញយកទឹកប្រើប្រាស់? បើដូច្នេះ ហេតុអ្វី ក៏ទទឹង ធំម្ល៉េះ? ដើម្បីដឹកជញ្ជូនភាជន៍ ពីកន្លែងផលិត នៅលើភ្នំគូលែន ចុះ មកទន្លេ សាប? ឬ មួយ មាន  តួនាទី ជា ផ្លូវ   ដឹកថ្មពីអូរថ្មដាប់ដែល ជា កន្លែង ដាប់  យកថ្មទៅកសាង ប្រាសាទ   នៅ អង្គរ? ចម្ងល់ ទាំង   នេះ ហើយ ដែលក្រុម ស្រាវជ្រាវ ត្រូវធ្វើការស្វែងយល់ថា តើព្រែក ជីក  បុរាណ  នេះ មាន […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ នាសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៧ខែ ឧសភា ឆ្នាំ២០២៤ បានប្រជុំការងារគ្រប់គ្រងគ្រោះមហន្តរាយជាបន្ទាន់ ដោយផ្តោតលើការត្រួតពិនិត្យ ការត្រៀមបង្ការឆ្លើយតប  គ្រប់គ្រងចំពោះមុខគ្រោះមហន្តរាយ ពិសេសគឺទ្រោលសភាពការណ៍គ្រប់គ្រងទឹកប្រើប្រាស់និងទឹកបរិភោគជូនប្រជាពលរដ្ឋចំពេលក្តៅហួតហែងខ្លាំងនេះ ។ លោកអភិបាល អភិបាលរងស្រុកក្រុងទាំង៩នៃខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ ដូចជាធនធានទឹកនិងឧតុនិយម , មន្ទីរអភិវឌ្ឍន៍ជនបទ ,មន្ទីរអប់រំ យុវជននិងកីឡា មន្ទីរសុខាភិបាល…បានលើកឡើងតាមជំនាញរបស់ខ្លួនទាក់ទិននឹងបរិមាណទឹកដែលនៅទ្រោលការប្រើប្រាស់និងទឹកបរិភោគបានក្នុងរយ:ពេលប៉ុន្មានខែខាងមុខ ហើយមានបញ្ហាប្រឈមការខ្វះខាត បើសិនមិនមានភ្លៀងធ្លាក់ដែលបង្កើតបានធារទឹកក្នុងអាងនៃអូរ ស្ទឹង បឹង ត្រពាំង ជាដើម ។ចាំបាច់និងបន្ទាន់ត្រូវរួមគ្នាក្នុងលក្ខណ:ប្រើកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុបក្នុងការដោះស្រាយចំពោះមុខកង្វះទឹកនេះនាពេលខាងមុខដ៏ខ្លី ។ លោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំកិច្ចប្រជុំការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានថ្លែងថា : កិច្ចប្រជុំនេះដើម្បីធ្វើការការត្រួតពិនិត្យ ការត្រៀមបង្ការឆ្លើយតប  គ្រប់គ្រងចំពោះមុខការងារគ្រោះមហន្តរាយក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។ ក្នុងនោះលោកបានសួរ ឆ្លើយនូវសេចក្តីរាយការណ៍និងការអន្តរាគមន៍របស់មន្ត្រី សមត្ថកិច្ច កងកម្លាំងទាំង៣ប្រភេទលើ ទី១៖ គ្រោះថ្នាក់ គ្រោះអគ្គិភ័យ ទី២- គ្រោះធម្មជាតិ […]

ដោយ៖ គង់ហេង កំពង់ចាម៖ តាមរយៈពិធីអបអរខួបទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី ៨ ឧសភានេះ ក្រោមប្រធានបទ«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ទទួលបានថវិកាចំនួនជាង ៦៥ម៉ឺន ដុល្លារអាមេរិកពីសប្បុរសជន គឺសម្រាប់ប្រើប្រាស់លើការងារមនុស្សធម៌។ ពិធីទទួលថវិកាពីសប្បុរសជន រួមជាមួយពិធីប្រកាសទទួលស្គាល់ គណៈកិត្តិយសសាខា អាណត្តិទី៥ ផងនោះ បានរៀបចំឡើងនៅក្នុងសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ កម្លាំងនគរបាលស្រុកថ្មពួកនិងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ កងពលតូចថ្មើរជើងលេខ៥១ បានចេញប្រតិបត្តិការចុះជួយរុះរើនិងជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលបានកើតឡើងកាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅឃុំថ្មពួក ឃុំគំរូនិងឃុំបន្ទាយឆ្មារស្រុកថ្មពួក ។ លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថ្ងៃទី០៧ខែឧសភាថា៖ ក្រោយពីមានឧប្បត្តិហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលបង្កឲ្យលំនៅឋានប្រជាពលរដ្ឋចំនួន៣ឃុំ គឺបន្ទាយឆ្មារ ឃុំគំរូនិងឃុំថ្មពួក សរុបចំនួន៦៥ខ្នង រងនូវការខូចខាតធ្ងន់ ស្រាល ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យយលោកដឹកនាំកម្លាំងនគរបាលអធិការដ្ឋានស្រុកនិងប៉ុស្តិ៍រដ្ឋបាល សរុបចំនួន៦០នាក់ ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត តាំងពីល្ងាចថ្ងៃទី០៥និងព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នេះ ដោយក្នុងនោះក៏មានអាជ្ញាធរ ស្រុកថ្មពួក ឃុំ កម្លាំងផ្នែកយោធាសិករងស្រុកថ្មពួក នៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យកម្លាំងកងពលតូចថ្មើជើងលេខ៥១ ចំនួន១០០នាក់ កម្លាំងវរសេនាតូចលេខ២០នាក់ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនដងរ៉ែក នៃវរសេនាតូចការពារព្រំដែនលេខ៨០៧ ចំនួន៤នាក់ ។   សូមរំលឹកថា កាលពីម៉ោង៣និង៣០នាទីដល់ម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ […]

ដោយ៖ គង់ហេង កំពង់ចាម៖ ខេត្តកំពង់ចាមមានមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ដែលបានចំណាយទឹកប្រាក់ក្នុងការសាងសង់អស់ប្រមាណ ១៦០.០០០ ដុល្លារអាមេរិក នៅជាប់មន្ទីរពេទ្យបង្អែកខេត្ត ក្នុងក្រុងកំពង់ចាម ហើយបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ៦ ឧសភាម្សិលមិញ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្រ្តាចារ្យ ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល,លោក កុសល អភិបាលរងខេត្តកំពង់ចាម និងលោក ANDRE SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រ។ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាមបានមានមតិស្វាគមន៍ថា៖ ក្រោយពីមានកិច្ចព្រមព្រៀងរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមន្ទីរសុខាភិបាលខេត្តកំពងចាម អគារមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ខេត្តកំពង់ចាម នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ ២០២៣ មានកម្ពស់ ១ ជាន់ បណ្តោយ ១៥ ម៉ែត្រ និង ទទឹង ១២ ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ហើយបញ្ចប់ការសាងសង់នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២ ០២៤ […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ៖ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មការ ខ ២៧ កាលពីថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះជួយឃុំចំនួន៤ របស់ស្រុកស្វាយចេក ចំនួន ២៧នាក់ ទៅចូលរួមកិច្ចប្រជុំស្តីពីការអនុវត្តន៍ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ខណ្ឌ នៅសាលប្រជុំគណៈកម្មាធិការបក្សស្រុកស្វាយចេក។ កិច្ចប្រជុំនោះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈើយ ចាន់ណា ប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងបានចូលរួមជាគណៈអធិបតីដោយលោក សេង ស៊ីណារិន អនុប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ លោក អ៊ុង សំអាត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយចេក ។ សូមបញ្ជាក់ថា ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារចុះជួយស្រុកស្វាយចេក និង លោក លោកស្រី ប្រធាន អនុប្រធានបក្សស្រុក ប្រធានបក្សឃុំ ប្រធានបក្សភូមិ និងសមាជិកសមាជិកាសរុបចំនួន១១៤នាក់ ៕

ដោយ ៖បន្ទាយ ភ្នំពេញ ៖ ដោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ បានយ៉ាងល្អ ជូនដល់ប្រជាពលរដ្ឋ បានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ កន្លងមកនេះ ក្នុងនាមក្រុមសេនាសន្តិភាព លោក លី ហុង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ព្រមទាំងក្រុមការងារ បាននាំយកមីម៉ាម៉ា ចំនួន ៥០កេសធំ ស្មើនឹង ៣០០កេសតូច មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ នេះបើតាមមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញអោយដឹងកាលពីរសៀលថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២៤ ។ អំណោយនេះគឺដើម្បីសម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្ដែងក្នុងអង្គភាព។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍ លោកលី ហុង ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាលកក់ក្តៅនិងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកដែលតែងតែមានចិត្តសប្បុរស​ឧបត្ថម្ភអំណោយ ដល់អាវុធហត្ថរាជធានីភ្នំពេញ នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ៕

ដោយ ៖បន្ទាយ បន្ទាយមានជ័យ៖ ជនជាតិឥណ្ឌូណេស៊ីស្ថិតនៅលំដាប់ទី២នៃជនបរទេសរស្នាក់នៅនិងរកស៊ីនៅខេត្តបន្ទាយមានជ័យ ។បានដឹងដូច្នេះ បន្ទាប់ពីមានកម្មវិធីចុះការពារ សន្តិសុខសណ្ដាប់ធ្នាប់កម្មវិធីឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌូណេស៊ី ចុះសួរសុខទុក្ខពលរដ្ឋរបស់ខ្លួននៅក្រុងប៉ោយប៉ែតកាលពីរសៀលថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៤ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ ដឹកនាំកម្លាំងការិយាល័យនគរបាលបន្តោប្រវេសន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលសមត្ថកិច្ចនគរបាលជំនាញអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យចូលរួមកម្មវិធីនោះ ។ លោកបានបន្តថា :នៅខេត្តបន្ទាយមានជ័យ ពិសេសនៅក្រុងប៉ោយប៉ែត ដែលមានជនបរទេសចម្រុះស្នាក់នៅ ប្រកបរបររកស៊ីនោះ ជនជាតិថៃស្ថិតនៅលំដាប់ទី១ មានជាង២.៥០០នាក់ ជនជាតិឥណ្ឌូណេស៊ីមានជិត២.៥០០នាក់ ជនជាតិចិនមានជាង២.៤០០០នាក់….។ មានន័យថាជនជាតិឥណ្ឌូណេស៊ីស្ថិតនៅលំដាប់ទី២ ។នេះមិនគិតបញ្ចូលនូវជនបរទេសដែលជាភ្ញៀវទេសចរឡើយ ។ សូមរំលឹកថា បណ្ឌិតសាន់តូ ដារម៉ូស៊ូ ម៉ារតូ ឯកអគ្គរដ្ឋទូតសាធារាណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជានិងលោកវរសេនីយ៍ ឯកាឯក ម៉ូស រីហ្សាល់ អនុព័ន្ធយោធាអមស្ថានទូតនិងមន្ត្រីស្ថានទូតអញ្ជើញចូលរួមសំណេះសំណាលជាមួយលោក លោកស្រី អ្នកវិនិយោគ ជីវករ ពាណិជ្ជករ ពលករ ដែលជាពលរដ្ឋឥណ្ឌូណេស៊ីប្រមាណជាង៣០០នាក់។ បណ្ឌិតសាន់តូ ដារម៉ូស៊ូ ម៉ារតូ ម៉ារតូ បានថ្លែងថា :គោលបំណងនៃជំនួបសំណេះសំណាលនេះផ្ដោតសំខាន់លើរបៀបវារៈ៣រួមមាន: ១- […]