ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងប្រតិភូកាលពីព្រឹកដល់ថ្ងៃត្រង់ថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៤ បានអញ្ជើញទៅបើកកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងពិនិត្យស្ថានភាពច្រកព្រំដែន ។ កិច្ចប្រជុំបានធ្វើនៅនៅបញ្ជាការដ្ឋាន វរសេនានគរបាលការពារព្រំដែនគោកលេខ៨០៧ នាផ្លូវជាតិលេខ៥៨ នាភូមិសាមគ្គី ឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋាន អគ្គស្នងការរង នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ វរសេនីយ៍ នាយ នាយរង កងកម្លាំងទាំង៣និងមន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរដែនដី អ្នកពាក់ព័ន្ធ ។ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឡើងពីស្ថានភាព សភាពការណ៍បទល្មើសផ្សេងៗទៀត ដើម្បីទប់ស្កាត់និងការបង្ក្រាប។ លោកអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ផ្តោតទៅលើផ្តល់អនុសាសន៍និងផែនការដាក់អោយអនុវត្តដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ សូមបញ្ចាក់ថា ការងារចាំបាច់នៅព្រំដែនផ្សេងទៀតមាន : ពង្រឹង ថែរក្សាការពារបូរណភាពទឹកដី សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ តាមបណ្តោយព្រំដែន ក៏ដូចជាការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនផ្សេងទៀត មានទំនិញរត់គេចពន្ធ ជួញដូរមនុស្សនិងកម្លាំងពលកម្ម ពលករខុសច្បាប់ បទល្មើសព្រៃឈើ សត្វព្រៃ វត្ថុបុរាណនិងចលនាផ្សេងៗ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី២៦ខែ ឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងក្រុមគ្រួសារ បាននាំយកគ្រឿងឧបភោគ បរិភោគនិងសម្ភារសិក្សា ដែលជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ប្រធានកិត្តិយសក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ ទៅប្រគល់ជូនដល់ កុមារកំព្រា សម្រាប់ប្រើប្រាស់ និងហូប ចំនួន ១៣២ នាក់ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ។ យោងអ្នករៀបចំបានអោយដឹងថា: អំណោយ រួមមាន៖ ១-ថវិកាចំនួន ២.០០០.០០០រៀល, ២-អង្ករ ចំនួន ៣តោន, ៣-ប៊ីចេង ចំនួន ២០គីឡូក្រាម, ៤-មីចំនួន ៦កេសធំ, ៥-នំប័ងចំនួន ៤០០នំ, ៦-សម្ភារសិក្សា មានប៊ិក សៀវ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកនិងខេត្តអាណត្តិទី៤ នៅការិយាល័យទាំង៩ស្រុកក្រុង នាខេត្តបន្ទាយមានជ័យបានប្រព្រឹត្តទៅរលូន អាកាសធាតុ សន្តិសុខ សណ្តាប់ធ្នាប់ល្អនិងក្នុងមានបរិយាកាសសេរី ប្រជាធិបតេយ្យ យុត្តធម៌ អាចទទួលយកបាន។ ជាការកត់សម្គាល់ អង្គបោះឆ្នោតវត្តមានគ្រប់ចំនួនបានទៅបោះឆ្នោត ទោះបីមានខ្លះឈឺ ជរា.ហើយត្រូវគ្រាហ៍ក៏ដោយ។ ដំណើរការបោះឆ្នោតពីម៉ោង៧ព្រឹក ថ្ងៃអាទិត្យទី២៦ខែឧសភាឆ្នាំ២០២៤ ហើយរាប់សន្លឹកឆ្នោតទាំង២ប្រភេទគឺសន្លឹកឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្រុងនិងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តបានចប់នៅចន្លោះម៉ោង៩:៣០នាទីទៅម៉ោង១០:៣០នាទីព្រឹក ទៅតាមការិយាល័យដែលមានអង្ញបោះឆ្នោតច្រើនតិចនិងបានដឹកជញ្ជូនសន្លឹកឆ្នោតនិងសម្ភារការិយាល័យពីការិយាល័យទៅស្នាក់ការគណ:កម្មការបោះឆ្នោតខេត្ត ពោលគឺចប់មុនដល់ម៉ោង៣រសៀល ថ្ងៃអាទិត្យទី២៦ខែឧសភាឆ្នាំ២០២៤ ។ នេះបើតាមលោកយ៉ង់ ស័ក្តិ ប្រធានគណ:កម្មារខេត្តរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ(គជខ)ប្រាប់សារព័ត៌មាននាថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤ ។ក្នុងនោះកងកម្លាំងនគរបាល អាវុធហត្ថត្រូវបានដាក់អោយការពារ សម្រួលសណ្តាប់ធ្នាប់ ។ឯភ្នាក់ងារសង្កេតការណ៍មកពីគណបក្សនយោបាយ និងមកពីអង្គការ សមាគមក្រៅរដ្ឋាភិបាលនិងអ្នកសារព័ត៌មានបានចូលរួមសង្កេតការណ៍និងយកព័ត៌មានផងដែរ ។ សូមបញ្ជាក់ថា: នៅខេត្តបន្ទាយមានជ័យមានគណបក្សចំនួន៥បានចុះឈ្មោះបោះឆ្នោត : ១-គណបក្សប្រជាជនកម្ពុជា ២-គណបក្សឆន្ទ:ខ្មែរ ៣-គណបក្សហ្វ៊ុនស៊ីនប៉ិច ៤-គណបក្សខ្មែររួបរួមជាតិ និង៥-កម្លាំងជាតិ ។ រីឯសមាសភាពអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សរុប៥៣៣នាក់ ។ ក្នុងនោះមាន : ១-ជាសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៤២៣នាក់ (មិនមានអ្នកតំណាងរាស្ត្រ ៦រូប បោះដូចកាលបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាទេ) ។ […]
ដោយៈសិរីមតី ភ្នំពេញ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានប្រារព្ធទិវាសុខភាពពេលមករដូវ(MHD) នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៩ និង២៥ ខែឧសភា ឆ្នាំ២០២៤ ដើម្បីប្រយុទ្ធនឹងការលំបាកនាពេលមានរដូវ និងលុបបំបាត់ការមាក់ងាយនៅពេលមក រដូវ ដែលជាឧបសគ្គរារាំងចំពោះស្ត្រី និងមនុស្សគ្រប់វ័យមិនឱ្យមានការចម្រើនលូតលាស់។ ជារៀងរាល់ឆ្នាំ ទិវាសុខភាពពេលមករដូវប្រារព្ធឡើងនៅថ្ងៃទី២៨ ខែឧសភា ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការអប់រំសុខភាពពេលមករដូវ និងធនធានដូចជា ខោទ្រនាប់ The Period. ដែលនឹងជួយគាត់ឱ្យបន្តរៀននៅសាលា កាត់បន្ថយការមាក់ងាយ និងការរើសអើង និងអនុញ្ញាតឱ្យពួកគេរីកចម្រើនលូតលាស់នាពេលដែលពួកគាត់កំពង់មានរដូវ។ ខោទ្រនាប់ The Period ជាខោដែលប្រកបដោយភាពច្នៃប្រឌិត ដែលរចនាឡើងដោយក្រុមហ៊ុន The Periodនិងផលិតឡើងដោយបច្ចេកវិទ្យាកន្សែង ៤ ស្រទាប់ដែលមានសមត្ថភាពស្រូបបានខ្ពស់ និងមានស្រទាប់ពិសេសដែលអាចបោកគក់បាន ដើម្បីប្រើឡើងវិញបាន និងប្រើប្រាស់បានរយះពេលពី២ ទៅ១០ឆ្នាំ។ ក្នុងពិធីប្រារព្ធទិវាសុខភាពពេលមករដូវនៅអនុវិទ្យាល័យសម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន ចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារាជធានី ភ្នំពេញនាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤ លោកស្រី វេជ្ជបណ្ឌិត ហួយ ស៊ីវ ខេង ប្រធានគ្រប់គ្រងកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមេរៀនលំហាត់របៀបនៅនឹងកន្លែង ដល់នគរបាលសិក្ខាកាមចំនួន៦១នាក់ ក្រោយពីដំណើរការវគ្គបញ្ចប់ការសិក្សារយៈពេល២សប្តាហ៍ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ត្រី ស្នងការរង នាយ នាយរង ការិយាល័យបុគ្គលិក ការិយាល័យបណ្តុះបណ្តាល លោកគ្រូឧទ្ទេសនាម និង មន្ត្រីនគរបាលជាសិក្ខាកាមច្រើនរូប។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកស្នងការរង លោកនាយ នាយរង ការិយាល័យបុគ្គលិក និងការិយាល័យបណ្តុះបណ្តាល លោកគ្រូឧទ្ទេសនាម និងអ្នកពាក់ពន្ធ័ទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជ្រោមជ្រែងរហូតវគ្គនេះទទួលបានលទ្ធផលល្អនិងសម្រេចជោគជ័យតាមផែនការ។ ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ស្នងការក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះជំនាញប្រើប្រាស់ឱ្យចំគោលដៅ និងត្រូវចែករំលែកបទពិសោធដល់កម្លាំងផ្សេងៗទៀតនៅតាមអង្គភាពរាងខ្លួនៗឱ្យមានប្រសិទ្ធភាព ប្រើប្រាស់ជំនាញឱ្យមានប្រយោជន៍ដល់អង្គភាពនិងមនុស្សទូទៅក្នុងសង្គម ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្តិច្បាប់ មានអាកប្បកិរិយា និងសីលធម៌ល្អ ទាំងក្នុងការងារនិងក្នុងសង្គម ដើម្បីធ្វើខ្លួនឱ្យក្លាយជា ពលរដ្ឋល្អ មន្រ្តីនគរបាលល្អ […]
ដោយ :បន្ទាយ បន្ទាយមានជ័យ៖ក្រសួងមហាផ្ទៃបានទទួលឯកភាពលើសំណើរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយសម្រេចតែងតាំងអធិការថ្មី២រូប ជាមន្ត្រីដែលបាននិងកំពុងបម្រើការនៅនឹងមូលដ្ឋាន ។ ជាអធិការរងនៃអធិការដ្ឋាននគរបាលក្រុងនិងជានាយរងការិយាល័យនៃស្នងការដ្ឋាន។ យោងប្រកាសស្តីពីការផ្ទេរនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិលេខ២៣៨២ ប្រក ចុះថ្ងៃទី២០ខែឧសភាឆ្នាំ២០២៤ ចុះហត្ថលេខាដោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិចំនួន២រូបនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ : ទី១-លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អត្តលេខ២២៦១៣ អធិការរង ជាអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។ ២-លោកវរសេនីយ៍ទោ ឌី ទាវ អត្តលេខ៦៣១៤៤ ពីនាយរងការិយាល័យការិយាល័យគ្រប់គ្រងជនបរទេស ទៅជាអធិការនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ។ លោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ ដែលជាអធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្លាប់បម្រើការងារជាមួយអធិការជាច្រើនអាណត្តិមកហើយនោះ ត្រូវឡើងជំនួសលោកវរសេនីយ៍ឯកសៅ សារឿន អធិការចាស់ដែលទទួលមរណភាពដោយរោគាពាធកាលពីយប់ថ្ងៃទី១១ខែមេសាឆ្នាំ២០២៤ កន្លងមក ។ ម្យ៉ាងទៀត លោកក៏បានកាន់ការជាអធិការរង ទទួលជំនួសលើការងារមកដែរ ក្នុងពេលលោកសៅ សារឿនជមានជំងឺធ្ងន់ ហើយត្រូវទៅពិនិត្យនិងព្យាបាល ។លោកមានវ័យចំណាស់ទៅហើយ ក៏មានលំនៅឋាននៅក្រុងប៉ោយប៉ែតរហូតមកដែរ ។ លោកមានជំនាញព្រហ្មទណ្ឌ ហើយមានភាពប៉ិនប្រសប់លើការងារនេះនិងស្នាដៃលេចធ្លោលើការទប់ស្កាត់ ពិសេសការបង្ក្រាបបទល្មើ់សព្រហ្មទណ្ឌ ។ នៅប៉ោយប៉ែត អ្នកខ្លះហៅលោកថា […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :ក្រសួងនិងអាជ្ញាធរបានយល់ព្រមបើកបង្ហូរទឹកពីអាងត្រពាំងថ្មជួយសម្រួលនូវការលំបាករបស់ប្រជាពលរដ្ឋលើការភ្ជួររាស់ដីនិងព្រោះស្រូវរដូវវស្សា ។ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោកឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹកនិងឧតុនិយមនិងលោកចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញប្រចាំខេត្តបន្ទាយមានជ័យ រួមនឹងលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កាលពីថ្ងៃទី២២ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារមន្ទីរ និងមានការចូលរួមពីលោក អភិបាលរងស្រុកភ្នំស្រុក ក្រុមប្រឹក្សាឃុំប៉ោយចារ មេឃុំប៉ោយចារ សហគមន៍កសិករប្រើប្រាស់ទឹកអាងត្រពាំងថ្ម និងប្រជាពលរដ្ឋ សរុប២៣នាក់ បានចុះអន្តរាគមន៍បើកបង្ហូរទឹកពីអាងត្រពាំងថ្ម ដើម្បីជួយសម្រួលនូវការលំបាករបស់ប្រជាពលរដ្ឋ លើការភ្ជួររាស់ដី និងព្រោះស្រូវរដូវវស្សាចំនួន២ ០០០ហិកតា នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ។ បើយោងមន្ត្រីជំនាញធនធានទឹកនិងនិងមន្ត្រីអាជ្ញាធរដនដីអោយសារព័ត៌មានដឹងកាលពីថ្ងៃទី២៤ខែឧសភាថា: ការអន្តរាគមន៍បើកបង្ហូរទឹកពីអាងត្រពាំងថ្មនេះ គឺមានចំនួន ៣ទីតាំងរួមមាន÷ ទីតាំងទី១: ត្រង់ចំណុចលូដើមពុទ្រា ទីតាំងទី២: ត្រង់ចំណុចលូសួង ទីតាំងទី៣: ត្រង់ចំណុចលូកំពង់ធំ ចំណែកបងប្អូនប្រជាពលរដ្ឋជាកសិករបានមានសំណូមពរ ថា: ទី១-សុំឱ្យបើកបង្ហូររយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២២ […]
ដោយៈសិរីមតី ភ្នំពេញ៖ “អគារចុះឈ្មោះនិងបន្ទប់រង់ចាំបរិច្ចាគឈាម” នៅក្នុងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៤។ អគារចុះឈ្មោះ និងបន្ទប់រង់ចាំនេះ គឺជាគម្រោងជំនួយឧបត្ថម្ភរបស់មូលនិធិ ២៥រៀល វីតាល់ ក្នុងការជួយសម្រួលដល់ការចង្អៀតណែននៃកន្លែងចុះឈ្មោះ និងបន្ទប់រងចាំចាស់ របស់មជ្ឍមណ្ឌល ដោយប្តូរមកជាបន្ទប់ដាច់ដោយឡែក ប្រកបដោយផាសុខភាព និងចូលរួមកាត់បន្ថយការកកស្ទះ នៃការរង់ចាំ បានកាន់តែប្រសើរឡើងមួយកម្រិតទៀតជូនដល់សប្បុរសជនដែលអញ្ជើញមកបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ ពិធីប្រគល់ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារចុះឈ្មោះ និងបន្ទប់រង់ចាំបរិច្ចាគឈាម” នេះបានប្រព្រឹត្តិទៅក្រោមវត្តមាន ឯកឧត្តម វេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាលនិងលោកជំទាវជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុនវីតាល់ រួមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្រុមគ្រូពេទ្យ បុគ្គលិក វីតាល់ សិស្សានុសិស្ស និងសប្បុរសជន ប្រមាណ ២០០នាក់។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា៖ ការចូលរួមរបស់ឧបត្ថម្ភគាំទ្ររបស់មូលនិធិ២៥រៀល វីតាល់ នេះពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការចង់បាននូវបន្ទប់ដាច់ដោយឡែកសម្រាប់ការរងចាំ និងកន្លែងចុះឈ្មោះរបស់សប្បុរសជនដែលអញ្ជើញមកបរិច្ចាគឈាម។ អគារនេះពិតជាជួយសម្រួលបានច្រើនដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់មជ្ឈមណ្ឌល ក្នុងការទទួលស្វាគមអ្នកអញ្ជើញមកបរិច្ចាគឈាម បានទូលាយជាងមុន មានផាសុខភាពនិងដាច់ដោយឡែកទៅនឹងកន្លែងបរិច្ចាគឈាមតែម្តង […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ បុណ្យវិសាខបូជាជាពិធីដើម្បីរំឭកដល់ អភិលក្ខិតសម័យ ឬព្រឹត្តិការណ៍សំខាន់បំផុតទាំង៣នៃព្រះសម្មាសម្ពុទ្ធជាថ្ងៃដែលទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាននៅថ្ងៃ ១៥កើត ខែពេញបូណ៌មី ក្នុងខែពិសាខ ដូចគ្នានោះនៅខេត្តបន្ទាយមានជ័យ បុណ្យវិសាខបូជាបានប្រារព្ធឆ្លាស់វេនថ្នាក់ខេត្តនៅវត្តស្រះត្រាច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នាពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៤ ។ ពិធីមានការអញ្ជើញ -ចូលរួម លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងមេគណខេត្ត គណៈមហានិកាយ ព្រះ វរមុនី វ៉ា ចិន្តា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត គណៈធម្មយុត្តិកនិកាយ ព្រះគ្រូ នេតិបណ្ឌិតោ ណាប់មុឺន ព្រះបាឡាត់គណខេត្តនិងព្រះមន្ត្រីសង្ឃមន្ត្រី អាចារ្យ ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ហើយទន្ទឹមនឹងនេះ នៅតាមវត្តអារាមជាង២០០ផ្សេងទៀតនិង៩ ស្រុក ក្រុងក៏មានរៀបចំធ្វើដែរ ។ រដ្ឋបាលខេត្ដ មន្ត្រីគណ:សង្ឃខេត្ត […]
ដោយ៖ បន្ទាយ បន្ទាយមានជ័យ ៖ មន្ត្រីអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ បានសហការគ្នាដោះស្រាយនូវការកកស្ទះលូនិងប្រឡាយបង្ហូរទឹកទៅកាន់បារ៉ែត(Barette) នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលកន្លងមកនៅរដូវប្រាំងនិងវស្សាតែងកកស្ទះនូវការបង្ហូរទឹកស្អុយនេះ ។ មន្ត្រីសាលាក្រុងសិរីសោភ័ណអោយដឹងកាលពីថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៤ ថា: លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមជាមួយលោក សាម សុភ័ក្រ្ត សមាជិកក្រុមប្រឹក្សាក្រុង លោក ស៊ឺ ហៀក ចៅសង្កាត់កំពង់ស្វាយ មន្ត្រី អ្នកពាក់ព័ន្ធ មេភូមិ អនុភូមិ ប្រជាការពារ និងក្រុមការងារយុវជន បានដឹកនាំគ្រឿងចក្រនិងសម្របសម្រួលកាយរំដោះនូវការកកស្ទះសំណល់រឹងរាវលើផ្លូវទឹកហូរទឹកស្អុយដែលជាប្រឡាយបង្ហូរដ៏សំខាន់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ មន្ត្រីក៏បានអរគុណនិងកោតសរសើរនូវការសហការ និងការស្រុះស្រួលរបស់ពលរដ្ឋរស់នៅ មានលំនៅនិងមានដីធ្លីនៅបណ្តោយប្រឡាយនេះ ហើយឆ្លៀតណែនាំអោយពលរដ្ឋដែលបង្ហូរកាកសំណល់ផងដែរ៕
សៀមរាប៖ រយៈពេល៣ថ្ងៃ ២យប់ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ទី២៣ ខែឧសភា ឆ្នាំ២០២៤ អ្នកភូមិជើងវត្តអាធ្វា រៀបចំពិធីបុណ្យឆាន់ដា និងពិសាខបូជា នៅទួលតាមមឿង តាមទំនៀមបុរាណដែលតែងតែប្រារព្ធធ្វើឡើង ក្នុងគោលបំណងឧទ្ទិសកុសល់ដល់បុព្វការីជនទាំង៧សន្តាន ផ្តាច់កម្មផ្តាច់ពៀរសុំសេចក្តីសុខដោយប្រារព្ធភ្ជាប់នូវពិធីបុណ្យពិសាខបូជាផង។ លោកព្រឹទ្ធាចារ្យ ម៉ក់ សារ៉ម អាយុ៧៧ឆ្នាំ រៀបរាប់ឱ្យដឹងថា៖ វិធីបុណ្យនេះបានបន្តធ្វើឡើងតាមទំនៀមទម្លាប់បុរាណរៀងមក ដោយធ្វើឡើងនៅទួលតាមឿង និងកំណត់យកថ្ងៃពេញបូរណ៌មី ខែពិសាខបូជាមានចំនួន៣ថ្ងៃ ២យប់។ លោកបានបន្តថា កិច្ចពិធីមាននៅក្នុងថ្ងៃទី១ គឺឡើងរោង រៀបចំគ្រឿងរណ្តាប់ គ្រឿងសក្ការបូជាផ្សេងៗសម្រាប់ប្រើប្រាស់។ នាពេលរសៀលធ្វើកិច្ចពិធីបួងសួង បើកព្រះនេត្រព្រះ និងចម្រើនព្រះបរិត្ត។ ថ្ងៃទី២ ព្រឹកឡើងរៀបចំពិធីឆ្លង រួមមានឆ្លងព្រះ ឆ្លងភ្នំខ្សាច់ និងទេសនាអានិសង្ឃភ្នំខ្សាច់។ លុះល្ងាចឡើងរៀបចំសូត្រមន្ត ឆាន់ដាទក្ខិណានុប្បទានជូនដល់ដូនតា ដែលអនិច្ចកម្មទៅ។ មិនថាតែញាតិ ឬអញាតិដែលអនិច្ចកម្មទាំងប៉ុន្មាន ដូចជាអ្នកបានតស៊ូក្នុងកិច្ចការពារប្រទេសជាតិក៏មកទទួលអនុមោទនាបានដូចគ្នា។ ថ្ងៃទី៣ ព្រឹកឡើង ឆាន់ដាឆ្លង ផ្សឹកភ្នំខ្សាច់ និងរាប់បាត្រជាកិច្ចនៃការបង្ហើយបុណ្យ។ ក្នុងកម្មពិធីនេះ មានភាពអធិកអធមក្រៃលែង។ ប្រជាពលរដ្ឋប្រុស-ស្រី ចាស់-ក្មេង ចំណុះជើងវត្តអាធ្វា រួមមាន […]
ដោយ ៖ បន្ទាយ ភ្នំពេញ ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែគិតគូរពីសុខភាពកាយសម្បទារបស់កម្លាំងក្រោមឱវាទជាអាទិភាពចម្បង។ដូច្នេះហើយបានជាកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញតែងតែធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារបង្ការ បង្ក្រាប និងសង្គ្រោះ។ ក្នុងនោះពេលពីថ្មីៗនេះ ក្រោមការបំផុសគំនិតរបស់លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អង្គភាពនេះបានសហការជាមួយមជ្ឈមណ្ឌលកីឡាបន្ទាយ(Banteay Athletics Center) រួមគ្នាបង្កើតឲ្យមានការបណ្តុះបណ្តាលជំនាញផ្នែកអភិវឌ្ឍន៍កម្មវិធីកាយសម្បទា ដល់ក្រុមគ្រូបង្គោលអាវុធហត្ថរាជធានីភ្នំពេញ ពោលគឺក្នុងការហ្វឹកហាត់និងអនុវត្តរបៀបហាត់ប្រាណតាមបច្ចេកទេសថ្មី ដើម្បីពង្រឹងកាយសម្បទា កងកម្លាំងឱ្យកាន់តែរឹងមាំនិងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដែលអាចហាត់បានគ្រប់ទីកន្លែងដោយមិនរើសទីតាំង មិនរើសអាយុចាស់ក្មេង និងមិនទាមទារមានឧបករណ៍ហាត់ប្រាណច្រើនសម្បូរបែបនោះឡើយ ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : រដ្ឋបាលខេត្តបន្ទាយមានជ័យនិងរដ្ឋបាលក្រុងសិរីសោភ័ណ បានធ្វើពិធីសែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់អគាររដ្ឋបាលថ្មី របស់រដ្ឋបាលក្រុងសិរីសោភ័ណ ដែលធ្វើពីបេតុងប្រក់ក្បឿងក្បាច់ មានទំហំ១៣ ម៉ែត្រគុណ ២៨ម៉ែត្រ កម្ពស់២ជាន់។ អញ្ជេីញជាអធិបតីភាពក្នុងពិធីកាលពីដើមសប្តាហ៍នេះ ខែឧសភាឆ្នាំ២០២៤ មានលោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងចូលរួមដោយមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ ជំនាញ កងកម្លាំងទាំងបីនិងម្ចាស់ក្រុមហ៊ុនស្រ៊ាង គួង អ៊ិនវេសម៉ិន ខន់ស្ត្រាក់សិន ខូអិលធីឌី ។ អគារនេះត្រូវសង់ពីមុខអគារចាស់កម្ពស់២ជាន់ ដែលប្រើប្រាស់បច្ចុប្បន្ន។ អគារកម្ពស់២ជាន់និងទីតាំងដីជាប់ផ្លូវជាតិលេខ៦ត្រង់កែងបំបែកនឹងវិថី៧មករាឬផ្លូវវាងក្រុងខាងជើង-ខាងលិច ស្ថិតនៅភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយនោះ ជាលទ្ធផលនៃការដោះដូរដីនិងអគារពីផ្ទះល្វែង ផ្លូវជាតិលេខ៥៦ នាភូមិសូភីសង្កាត់កំពង់ស្វាយដដែល ដែលសង់ពីឆ្នាំ១៩៩៥ កាលពីក្នុងអំឡុងរដ្ឋបាលស្រុកសិរីសោភ័ណ និងខេត្តបន្ទាយមានជ័យនៃរាជរដ្ឋាភិបាល អាណត្តិទី១នៃរដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតសាកលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC) កាលពីខែឧសភាឆ្នាំ១៩៩៣ ។ ដំបូងឡើយ មន្ត្រីអាជ្ញាធរប្រុងវាយចោល ប៉ុន្តែឥឡូវបានប្តូរចិត្ត ដោយត្រូវរក្សាទុកវិញនូវអគារចាស់សម្រាប់ធ្វើជាសាលប្រជុំនិងបន្ទប់ធ្វើការមួយចំនួន ហើយរដ្ឋបាលក្រុងនេះ បានទទួលរួចហើយអគារថ្មីនៃការិយាល័យច្រកចេញ […]
ដោយ៖ គង់ហេង កំពង់ចាម៖ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងផ្តល់ស្ពានប្រភេទបេតុងចំនួន ប្រាំបី កន្លែងដល់ខេត្តកំពង់ចាម និងខេត្តព្រៃវែង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៃខេត្តទាំងពីរ។ នេះបើតាមការឱ្យដឹងពីលោក ស៊ីម គង់ ជាអភិបាលស្រុកស្រីសន្ធរ ដែលបានអមដំណើរឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាព និងវឌ្ឍនភាព ការងារស្ថាបនាផ្លូវ និងស្ពាន នៅស្រុកបាធាយ,ស្រុកស្រីសន្ធរ និងស្រុកកោះសូទិន កាលពីថ្ងៃទី ២១ ឧសភាម្សិលមិញ។ លោកអភិបាលស្រុកស្រីសន្ធរបានប្រាប់ថា៖ ក្នុងនោះទន្លេតូចរបស់ខេត្តព្រៃវែងចំនួន បួន កន្លែង ក្នុងស្រុកស៊ីធរកណ្តាល និងទន្លេតូចរបស់ខេត្តកំពង់ចាមចំនួន បួន កន្លែងដែរ គឺទន្លេតូចស្រុកកោះសូទិនចំនួន ពីរ កន្លែង និងទន្លេតូចស្រុកស្រីសន្ធរចំនួន ពីរកន្លែង៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖កងកម្លាំងទាំង៣នៅខេត្តបន្ទាយមានជ័យបញ្ចេញសំឡេងរួមគ្នាគាំទ្រគម្រោងព្រែកជីកហ្វ៊ូណន តេជោ។ នៅចុងបញ្ចប់នៃពិធីបិទវគ្គហ្វឹកហ្វឺន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ នៃកងកម្លាំងទាំង៣ប្រភេទគឺកងរាជអាវុធហត្ថខេត្ត កងទ័ពនៃកងពលតូចថ្មើរជើងលេខ៥១ និងកងនគរបាលនៃស្នងការដ្ឋានខេត្ត បន្ទាប់ពីបានបញ្ចប់វគ្គហ្វឹកហ្វឺនដែលមានរយៈពេល៤៥ថ្ងៃ ដែលរៀបចំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២១ខែឧសភាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥បានដឹកនាំនាយ នាយរងទាហាន អាវុធហត្ថ នគរបាលនិងសិក្ខាកាមនៃវគ្គដើម្បីបញ្ចេញសកម្មភាពឆន្ទៈ កាយវិការ និងសំឡេង។ ក្នុងនោះលោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានថ្លែងតាមឧឃោសនស័ព្ទ ថា : “យើងខ្ញុំទាំងអស់គ្នា គាំទ្រគម្រោងព្រែកជីកហ្វ៊ូណន តេជោ” ហើយកងកម្លាំងនិងសិក្ខាកាមបានស្រែកបន្ទរដូច្នេះថា “គាំទ្រ គាំទ្រ គាំទ្រ ” ដោយភ្ជាប់នូវការលើកកណ្តាប់ដៃស្តាំស្រុះៗគ្នាចំនួន៣ដង កងរំពង ។ សូមបញ្ជាក់ថា : គម្រោងព្រែកសម្រាប់នាវាដឹកជញ្ជូនទំនិញប្រវែង១៨០គម នេះ ដែលចេញពីទន្លេមេគង្គនិងទន្លេបាសាក់ភូមិសាស្ត្រខេត្តកណ្តាល កាត់ខេត្តតាកែវ កំពតទៅសមុទ្រនាខេត្តកែបនេះ ជាគំនិតផ្តួចផ្តើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបន្តស្នាដៃនិងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត.”៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីចុងសប្តាហ៍មុននាខែឧសភា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីភាព ទស្សនាការបង្ហាញរបស់សិក្ខាកាម ក្នុងវគ្គហ្វឹកហ្វឺន ប្រចាំឆមាស១ ឆ្នាំ២០២៤ រួមមានកងកម្លាំងកងរាជអាវុធហត្ថ នគរបាល និងយោធា ។ យោងមន្ត្រីទទួលខុសត្រូវវគ្គឲ្យដឹងការសម្តែងរួមមាន ៖ ការត្រួតពិនិត្យអាវុធ, ល្បាតដេញចាប់ជនសង្ស័យ, វិធីចាប់ជនប្រើប្រាស់គ្រឿងញៀន(បែកថ្នាំ), ការវាយលុកចូលអគារមានបន្ទប់ច្រើន, ការរក្សាសណ្តាប់ធ្នាប់, ក្បាច់គុន ខ.ភ.ម, និងវិធីសាស្រ្តការពារខ្លួន ដេីម្បីត្រៀមបិទវគ្គហ្វឹកហ្វឺននៅថ្ងទី២០ឬ២១ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខនេះ ៕
ដោយ៖ គង់ហេង កំពង់ចាម៖ ខេត្តកំពង់ចាមបានធ្វើពិធីរំលឹកទិវាជាតិ នៃការចងចាំ ២០ ឧសភា ១៩៧៥ នៃពួកប៉ុល ពត នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម ជាការរំលឹកដល់ប្រវត្តិសាស្រ្តដ៏ឈឺចាប់ដែលមាតុភូមិ និងប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់កាលពីជាង ៤៥ ឆ្នាំមុន។ ការរំលឹកទិវាជាតិ នៃការចងចាំនៅព្រឹកថ្ងៃទី ២០ ឧសភានេះអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការី ព្រមទាំងមន្ទីរអង្គភាពនានាក្នុងខេត្តមួយនេះសរុបចំនួនជាង ៦០០ នាក់។ នាឱកាសនោះមានការដង្ហែកូរោន បាច់ផ្កា ទៅតម្កល់នៅចេតិយអដ្ឋិធាតុ, សម្តែងឈុតខ្លី ពីរបបវាលពិឃាត, ប្រសាសន៍សំណេះសំណាលរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងពិធីរាប់បាត្រព្រះសង្ឃ ៧៩ អង្គ៕
សៀមរាប៖ ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប៉ែកខាងកើតនៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសំរ៉ែ។ គម្រោងជួសជុលនេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយនិងស្ថាប័នGIZ នៃប្រទេសអាល្លឺម៉ង់។ អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក ឡុង ណារី ឱ្យដឹងថា បច្ចុប្បន្នរានហាល នៅប៉ែកខាងកើត នៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសំរ៉ែ ចាំបាច់ត្រូវពង្រឹងគ្រឹះ និងរចនាសម្ពន្ធឱ្យរឹងមាំឡើងវិញ ពីព្រោះ គ្រឹះរបស់រានហាលនេះ កន្លែងខ្លះទ្រុឌទ្រោមខ្លាំង កន្លែងខ្លះប្រេះបែកថ្មធ្វើឱ្យរចនាសម្ពន្ធមិនរឹងមាំ។ ចំណែកឯ បង្កាន់ដៃនាគនៅផ្នែកខាងលើរបស់រានហាលវិញ ក្រុមអ្នកបច្ចេកទេសកំពុងជួសជុលឡើងវិញទៅតាមអ្វីដែលអាចធ្វើទៅបាន។ លោក ឡុង ណារី មានបញ្ជាក់ទៀតថា បច្ចុប្បន្នក្រុមការងារបានរើថ្ម បង្កាន់ដៃនាគខ្លះ ដែលបានរលំ និងផ្ទាំងថ្មខ្លះ បានក្រៀកញែកចេញពីគ្នា រួចហើយ ព្យាយាមរុញចូលគ្នាឡើងវិញ។ ក្នុងការជួសជុលបង្កាន់ដៃនាគនេះដែរ គឺបានប្រើកាវប្រភេទFiber Glass ដើម្បីបិទភ្ជាប់ថ្មដែលបែកឡើងវិញ ព្រមទាំងប្រើសរសៃដែកថែប ដើម្បីតភ្ជាប់តំណថ្ម និងជួយទ្រទម្ងន់ថ្មខ្លះផង។ ចំពោះបង្កាន់ដៃចាស់ខ្លះ ដែលបែករកបំណែកមិនឃើញ គឺក្រុមការងារបានប្រើថ្មថ្មីមកបិទបំពេញ ចំណែកកន្លែងខ្លះដែលបាត់ថ្ម គឺត្រូវយកថ្មថ្មីមកឆ្លាក់ហើយដាក់ជំនួស។ បច្ចុប្បន្ននេះ រានហាល និងបង្កាន់ដៃនាគ នៅប៉ែកខាងកើតនៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសំរ៉ែ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :ថ្ងៃបើកយុទ្ធនាការជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤នេះ នៅខេត្តបន្ទាយមានជ័យមានតែគណបក្សកាន់អំណាច ឬគណបក្សប្រជាជនកម្ពុជាដែលបានធ្វើកម្មវិធីនៅគ្រប់ក្រុងស្រុកទាំង៩ ។ ក្នុងនោះលោក អ៊ុំ រាត្រី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីថ្នាក់ដឹកនាំក្រុមការងារចុះជួយនិងមន្ត្រីថ្នាក់ដឹកនាំគណបក្សក្រុង សង្កាត់់ ព្រមទាំងសមាជិកប្រហែល១.០០០នាក់ ធ្វើនៅក្រុងសិរីសោភ័ណ ។ គឺយកទីតាំងនៅសាលមហោស្រពនិងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប្រារព្ធពិធី ។ លោកស្រេង សុផល ប្រធានគណបក្សប្រជាជនកម្ពុឃាក្រុងសិរីសោភ័ណបានឡើងថ្លែងស្វាគមន៍និងរបាយការណ៍សង្ខេបរាយការណ៍ពីសកម្មភាពនិងលទ្ធផលការងារគណបក្សក្រុងជូនអង្គពីថី ។ នាឱកាសនោះ លោក អ៊ុំ រាត្រី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានឡើងអានសាររបស់សម្ដេចអគ្គគមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលថ្លែក្នុងឱកាសបើកបើកយុទ្ធនាការជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤នេះ ដែលពណ្លេចនូវប្រវត្តិ សកម្មភាពនិងលទ្ធផលជ័យជម្នះដ៏ច្រើននិងត្រចះត្រចង់ ។ លោក អ៊ុ រាត្រី បានលើកឡើងក្នុងសារនោះថា :ដើម្បីឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នោះ ឲ្យមានភាពយុត្តិធម៌ត្រូវការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ […]
ឡាវ៖ អាជ្ញាធរឡាវបានរកឃើញព្រះពុទ្ធបដិមាជាច្រើនអង្គ រួមទាំងរូបសំណាកកម្ពស់២ម៉ែត្រ នៅពេលជីកកកាយវត្ថុបុរាណនៅលើច្រាំងខ្សាច់ក្បែរទន្លេមេគង្គ ក្នុងខេត្តបរកែវ។ ទូរទស្សន៍ជាតិឡាវបានរាយការណ៍កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះថា៖ រូបសំណាកព្រះពុទ្ធបដិមាកម្ពស់២ម៉ែត្រ ត្រូវបានគេប្រទះឃើញនៅលើច្រាំងខ្សាច់ក្បែរទន្លេមេគង្គក្នុងស្រុកទនភឿង ខេត្តបកែវ ភាគខាងជើងនៃប្រទេសឡាវ។ រូបសំណាក ដែលគេរកឃើញនៅថ្ងៃ ទី ១៦ ខែឧសភា ឆ្នាំ២០២៤ ជារូបសំណាកធំបំផុត ដែលរកឃើញចាប់តាំងពីការជីកកកាយបានចាប់ផ្តើមក្នុងខែមីនា។ រូបសំណាក ៩ ផ្សេងទៀត ក៏ត្រូវ បានគេរកឃើញដែរ កាលពីថ្ងៃទី ១៥ ឧសភា ។ ដើមកំណើត និងកាលបរិច្ឆេទនៃរូបចម្លាក់ទាំងនេះមិនត្រូវបានកំណត់ទេ ភាគច្រើនធ្វើពីលង្ហិន។ ដំណើរការជីកកកាយបានចាប់ផ្តើមនៅក្នុងខែមីនា ហើយឥឡូវនេះត្រូវបានធ្វើឱ្យប្រសើរឡើងទៅជាគម្រោងថ្នាក់ជាតិ ខណៈដែលវត្ថុបុរាណកាន់តែច្រើនត្រូវបានជីករក។ រដ្ឋាភិបាលឡាវបានបង្កើតគណៈកម្មាធិការមួយដែលមានមន្ត្រីជាន់ខ្ពស់ជាច្រើន ដើម្បីធានាថាការជីកកកាយនាពេលអនាគតត្រូវបានអនុវត្តប្រកបដោយវិជ្ជាជីវៈ ហើយព័ត៌មានទាំងអស់អំពីវត្ថុបុរាណនឹងត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ និងជាប្រព័ន្ធ៕ អត្ថបទ៖ CRT News