ព័ត៌មានជាតិ »

ដោយ ៖បន្ទាយ ភ្នំពេញ ៖លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។ មន្ត្រីអាវុធហត្ថអោយដឹងកាលពីថ្ងៃទី២៩ខែមេសាថា លោកឧត្ដមសេនីយ៍និងលោកជំទាវ តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបបែបនេះ ៕

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) រំពឹងថាការជួសជុលខឿនរបស់ព្រះលានជល់ដំរីអាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខ។ ការងារជួសជុលខឿនព្រះលានជល់ដំរីនេះ បែងចែកជាចំនួន២ទីតាំង គឺA ស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងទីតាំងC នៅផ្នែកខាងត្បូងប្រវែង១៥ម៉ែត្រ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២១មក។ អ្នកបុរាណវិទ្យា និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ប្រចាំការនៅការដ្ឋានជួសជុលព្រះលានជល់ដំរីទីតាំងA អ្នកស្រី សៀង សុផានី ឱ្យដឹងថា​ ការងារដែលសម្រេចនៅទីតាំងA បានបញ្ចប់ការងារកំណាយស្រាវជ្រាវបែបបុរាណវិទ្យា និងជួសជុលសម្រាលថ្មបាយក្រៀមផ្នែកខាងលើដែលស្រុត ព្រមទាំងបានពង្រីកការជួសជុលកម្រាលនៅទិសខាងត្បូងប្រវែង៣ម៉ែត្របន្ថែមទៀតនូវផ្នែកដែលស្រុតបញ្ចៀសការហូរច្រោះដោយទឹកភ្លៀង និងជួសជុលពង្រឹងគ្រឹះ ហើយរៀបជញ្ជាំងថ្មភក់ផ្នែកខាងកើតនៃព្រះលានជល់ដំរីបានចំនួន៥រួត។ ចំណែក ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ប្រចាំការនៅការដ្ឋានទីតាំងC លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ឱ្យដឹងថា មកដល់បច្ចុប្បន្ន ក្រុមការងារបានជួសជុលពង្រឹង និងរៀបជញ្ជាំងដែលទ្រេតមកខាងមុខ ត្រឹមត្រូវតាមលំនាំដើមបាន៩០ភាគរយ។ រីឯផ្នែកកម្រាលខាងលើ កំពុងសិក្សារៀបចំប្រព័ន្ធរំដោះទឹកទៅតាមអនុសាសន៍របសក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ។ ដូច្នេះការងារដែលនៅសេសសល់មានតែ ការរៀបចំប្រព័ន្ធរំដោះទឹក រៀបចំកម្រាលផ្នែកខាងលើឡើងវិញ និងបង្កាន់ដៃនាគជាដើម៕ អត្ថបទ៖ លោក យី សុថា

ភ្នំពេញ៖ គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ដឹកនាំដោយលោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្មគោលនយោបាយសារពើពន្ធនិងសហប្រតិបត្តិការពន្ធដារអន្តរជាតិ (ន.នគសអ) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាររួមដំណើរដោយលោក ម៉ុង ឡាមី ប្រធានការិយាល័យគោលនយោបាយសារពើពន្ធនៃ ន.នគសអ និងលោក សួ គានហ៊ុយ មន្ត្រីនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចូលរួមសន្និសីទពន្ធដារកម្រិតខ្ពស់លើកទី១៣នៃមូលនិធិរូបិយវត្ថុអន្តរជាតិ-ជប៉ុនសម្រាប់ប្រទេសក្នុងតំបន់អាស៊ី(The Thirteenth IMF-Japan High-Level Tax Conference for Asian Countries) ជាលក្ខណៈរូបវន្ត នៅទីក្រុងតូក្យូប្រទេសជប៉ុនដែលសហការរៀបចំឡើងដោយរាជរដ្ឋាភិបាលជប៉ុន និងមូលនិធិរូបិយវត្ថុអន្តជាតិ (IMF)កាលពីថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២៤ ។ យោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា សន្និសីទនេះប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងជំនាញការនៃរដ្ឋបាលសារពើពន្ធ និងក្រសួងហិរញ្ញវត្ថុនៃ២១ប្រទេស-តំបន់រដ្ឋបាលពិសេស នៅទ្វីបអាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ព្រមទាំងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ ។ លោក Kenji Okamura អនុប្រធានគ្រប់គ្រង IMF និងលោក […]

ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ កម្មករ កម្មការិនី នៅតាមបណ្តារោងចក្រ សហគ្រាស សរុប ៥១៤ កន្លែង ដែលមានកម្មករ និយោជិតសរុប ៤១.៥០៩ នាក់ កំពុងបំពេញសកម្មភាពការងារ ប្រសិនបើមានវិវាទអ្វីមួយ សូមដាក់ពាក្យបណ្តឹង មកកាន់ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬអាជ្ញាធរស្រុក ក្រុងដោះស្រាយជាបន្ទាន់ គឺដើម្បីជៀសវាងកុំឲ្យបាត់បង់ផលប្រយោជន៍បងប្អូនកម្មករ។ ឯកឧត្តមបានអំពាវនាវ យ៉ាងដូច្នេះ នៅក្នុងពេលដែលឯកឧត្តមបានអញ្ជើញចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ« សហគ្រាសមួយជា សហគមន៍សុខសាន្តមួយ» ដែលបានរៀបចំឡើងនៅសាលាខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ២៧ ខែមេសា។ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការយកចិត្តទុកដាក់ពីសុខទុក្ខ លើកម្មករ កម្មរិនី របស់រាជរដ្ឋាភិបាល គឺកំពុងតែបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងយកចិត្តទុកដាក់ខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះក៏មានខេត្តកំពង់ចាមដែរ គឺសិទ្ធិការពាររបស់កម្មករ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ(រដ្ឋ) ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ(បក្ស) មហាជននិងលោកជំទាវ បានធ្វើញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹងការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ។ ញតិ្តចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ មានខ្លឹមសារថា: “តាងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត មន្ត្រីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន និស្សិត សិស្សានុសិស្សនិងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ សូមប្រកាស គាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ” ។ “គម្រោងនេះ ជាគំនិតផ្តួចផ្តើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបន្តស្នាដៃនិងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត”៕  

សៀមរាប៖ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ(KCHF) កំពុងជួសជុលពង្រឹងគ្រឹះប្រាសាទជម តាមបច្ចេកទេសអាណាស្ទីឡូសឱ្យមានភាពប្រសើរឡើងវិញ។ ស្ថាបត្យករកូរ៉េ ដែលកំពុងអនុវត្តគម្រោងជួសជុលប្រាសាទជម លោក EO JINKYU ឱ្យដឹងថា នេះគឺជាដំណាក់កាលនៃការត្រូវពង្រឹងគ្រឹះនៃប្រាសាទ ដែលត្រូវរៀបខឿនទាំងបីស្រទាប់របស់ប្រាសាទឡើងវិញជាមុនសិន បន្ទាប់មក ទើបអាចរៀបចំផ្នែកខាងក្នុងនៃគ្រឹះ។ ក្នុងការរៀបចំគ្រឹះនេះ សម្រាប់កន្លែងណាដែលមានថ្មបាយក្រៀមចាស់ ដែលនៅល្អមានគុណភាពរឹងមាំ គឺត្រូវរក្សាទុកដដែល ប៉ុន្តែ សម្រាប់កន្លែងដែលមានថ្មបាយក្រៀមពុកផុយ អស់គុណភាព គឺត្រូវប្ដូរជំនួសដោយថ្មបាយក្រៀមថ្មី។ លោក EO JINKYU ឱ្យដឹងទៀតថា ការជួសជុលប្រាសាទជម មានបញ្ហាលំបាកច្រើន ដោយសារស្ថានភាពប្រាសាទខូចខាតធ្ងន់ធ្ងរ ដូចជា ថ្មមានការខូចខាតច្រើន ទាមទារឱ្យជួសជុលឡើងវិញ។ ថ្មខ្លះជាប្រភេទថ្មប្រើប្រាស់ឡើងវិញដែលដូនតាបានយកពីប្រាសាទផ្សេងៗ ធ្វើឱ្យពិបាករកថ្មផ្គុំឡើងវិញ និងការពិបាកកំណត់ទីតាំងដើមនៃថ្មជាដើម។ បើទោះបីជាយ៉ាងណាក្តី ក្នុងរយៈពេល៧ខែចុងក្រោយនេះ ក្រុមការងារបានខិតខំប្រឹងប្រែងដំឡើងគ្រឹះថ្មីរបស់ប្រាសាទជមបាន៨០ភាគរយ ជួសជុលថ្មដែលខូចគុណភាព សម្រង់ប្លង់ថ្មនីមួយៗ បានផ្គុំហោជាង និងកំពូលផ្កាឈូកចេញជារូបរាង ឡើងវិញបានមួយចំនួន និងបានបញ្ចប់គូសប្លង់ រូបភាពទាំងបួនទិសហើយ។ គម្រោងជួសជុលប្រាសាទជម បានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ ហើយត្រូវបានផ្អាកមួយរយៈពេល ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ ប៉ុន្តែកាលពីឆ្នាំ២០២១ គម្រោងជួសជុលបានចាប់ផ្តើមឡើងវិញ ហើយបន្តរហូតមកដល់បច្ចុប្បន្ន៕ អត្ថបទ៖ ឆាយ […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ៖ កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពីការ លើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ២០២៤-២០២៨ សម្រាប់ខេត្តបន្ទាយមានជ័យ បានធ្វើឡើងនាថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីនៃរដ្ឋបាលគឺគណ:អភិបាល ក្រុមប្រឹក្សា  មន្ទីរ អង្គភាពស៊ីវិល នគរបាល កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ ខេត្ត ស្រុកក្រុង និងមេឃុំ ចៅសង្កាត់មកពីទូទាំងខេត្ត ។ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា: រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ស្ថិតក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់កំណើនការងារសមធម៌និងប្រសិទ្ធភាព និងចិរភាពដោយផ្ដោតលើវិស័យអាទិភាពចំនួន៥  គឺមនុស្ស ផ្លូវ  ទឹក ភ្លើង និងបច្ចេកវិទ្យាពោលគឺដើម្បីបន្តកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និង២០៥០ ជាប្រទេសមានចំណូលខ្ពស់។ លោកសន្តិបណ្ឌិត  សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា : ផែនការយុទ្ធសាស្ត្រនេះបានកំណត់នូវយុទ្ធសាស្ត្រសំខាន់ៗ ដោយផ្ដោតលើការបណ្តុំការងារ ឬចង្កោមសកម្មភាពធំៗដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ រួមមានការពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ […]

ដោយៈសិរីមតី ភ្នំពេញ៖លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា៖ ក្រសួងសុខាភិបាល មានគោលដៅបង្កើន និងលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋមានការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺឱ្យបានគ្រប់គ្រាន់ក្នុងស្តុក ដើម្បីបំពេញតាមតម្រូវការឈាមជាប្រចាំថ្ងៃ ក្នុងការជួយសង្គ្រោះអ្នកជំងឺ នៅទូទាំងប្រទេសកម្ពុជា ខណៈបច្ចុប្បន្ន ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត មានត្រឹម២០ភាគរយប៉ុណ្ណោះ ក្រៅពីនោះ គឺជាការបរិច្ចាគឈាមជំនួស មានន័យថា អ្នកជំងឺត្រូវការឈាម ក្រុមគ្រួសារជាអ្នកជំងឺបរិច្ចាគជំនួស។ ថ្លែងក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅមន្ទីរពេទ្យកាល់ម៉ែតនាព្រឹកថ្ងៃទី២៥ខែមេសា, លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបន្ថែមថា ចំនួន២០ភាគរយ នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ គឺនៅមានកម្រិតទាបនៅឡើយ បើធៀបនឹងប្រទេសជឿនលឿន មានរហូតដល់៩៩ភាគរយឯណោះ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅខាងលើ ក្រសួងត្រូវបង្កើនការអប់រំសុខភាព ដល់ប្រជាពលរដ្ឋ ឱ្យបានទូលំទូលាយ អំពីការផ្តល់ឈាម ដោយក្នុងនោះ បុរសអាចផ្តល់ឈាមរហូតដល់៤ដងក្នុងមួយឆ្នាំ គឺអាចបរិច្ចាគរៀងរាល់៣ខែម្តង និងស្ត្រីអាចបរិច្ចាគ៣ដងក្នុងមួយឆ្នាំ ដោយគ្មានបញ្ហាអ្វីនោះទេ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាល ជាបឋមលើកទឹកចិត្ត ឱ្យគ្រប់បណ្តាអង្គភាពក្នុងវិស័យសុខាភិបាល រៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ហើយគ្រប់ក្រសួង-ស្ថាប័នទាំងអស់ នៅទូទាំងប្រទេស ក៏ត្រូវចូលរួមផងដែរ។ លោករដ្ឋមន្ត្រីបានអំពាវនាវបណ្តាស្ថាប័ន អង្គភាពនានាយល់ច្បាស់អំពីអត្ថន័យនៃការបរិច្ចាគឈាមនិង […]

ភ្នំពេញ៖ យោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា អ្នកជាប់ពន្ធដែលជាម្ចាស់អចលនទ្រព្យមានតម្លៃលើសពី ១០០ ០០០ ០០០ រៀល ត្រូវមានកាតព្វកិច្ចចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្រ្តដែលអចលនទ្រព្យនោះស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធ ។ ដើម្បីចុះបញ្ជីបង់ពន្ធលើអចលនទ្រព្យ អ្នកជាប់ពន្ធ ដែលជាម្ចាស់អចលនទ្រព្យត្រូវរៀបចំឯកសារសំខាន់ៗមួយចំនួន ដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនជាតិបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ថតចម្លង) ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធ និងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ(ច្បាប់ថតចម្លង) ទីតាំងអចលនទ្រព្យ (និយាមកា ដែលមានរយៈទទឹង និងរយៈបណ្ដោយ) រូបថតអចលនទ្រព្យ បំពេញទម្រង់ Form PT01 វិក្កយបត្រអគ្គិសនី ឬវិក្កយបត្រទឹក (ប្រសិនបើមាន) ឯកសារពាក់ព័ន្ធផ្សេងៗទៀតរួមមាន លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល) ។ អ្នកជាប់ពន្ធត្រូវផ្ដល់ព័ត៌មានជូនរដ្ឋបាលសារពើពន្ធ (បច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ) ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារដូចបានបញ្ជាក់ខាងលើ រួមជាមួយបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធនាឆ្នាំកន្លងមក ឬលេខអត្តសញ្ញាណកម្មអចលនទ្រព្យ (PIN)  ឬប័ណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យចំពោះអចលនទ្រព្យដែល៖ […]

ដោយ÷សុខុម ស្ទឹងត្រែង÷លោកវរសេនីយ៍ឯក សេង សុភាព ជាអតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងត្រូវបានដំឡើងឋានន្តរសក្តិជាឧត្តមសេនីយ៍ត្រី និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងជំនួសលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដែលនឹងត្រូវទៅទទួលភារកិច្ចថ្មី។ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិនេះបានរៀបចំឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី២៥ មេសានេះ ដោយមានការអញ្ជើញចូលរួមពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង, លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ,ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តអញ្ជើញចូលរួម។ បន្ទាប់ពីមតិផ្តាំផ្ញើរបស់លោក ស្វាយ សំអ៊ាង និងលោកនាយឧត្តមសេនីយ៍ សៅ សុខា លោកឧត្តមសេនីយ៍ត្រី សេង សុភាព ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដែលទើបបានប្រកាសចូលកាន់តំណែងបានធ្វើការប្តេជ្ញាចិត្តថា៖ ស្មោះត្រង់អស់មួយជីវិតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល គឺហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសន្តិភាពឱ្យនៅគង់វង្សជារៀងរហូត និង លើកកម្ពស់ចំណេះដឹងរៀនសូត្រ អំពីច្បាប់ លក្ខខណ្ឌន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ដើម្បីតម្រង់ទិសក្នុងប្រតិបត្តិការ បង្ការបង្រ្កាប សង្រ្គោះ ដោយអនុវត្តតាមគោលការណ៍ច្បាប់ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ត្រី […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖នៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២៤ ខេត្តបន្ទាយមានជ័យបានរៀបចំប្រជុំបើកសវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល  ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ខេត្តនេះ ។ លោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃជាអធិបតីភាពនិងមានការចូលរួមពី លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត  លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងលោក លោកស្រី អភិបាល ក្រុង ស្រុក លោកអធិការនគរបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់និងលោកនាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ សង្កាត់ទាំង៦៧ ។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍ថា៖កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ បានទទួលយកនូវអនុសាសន៍របស់គណៈប្រតិភូសវនកម្មចំនួន២១ចំណុច ហើយអនុសាសន៍នេះបានដើរតួជាត្រីវិស័យ ជាទិសដៅអាទិភាព ដើម្បីកែលម្អនិងមានការត្រួតពិនិត្យតាមដានអំពីលទ្ធផលប្រចាំឆ្នាំនៅរៀងរាល់ពេលប្រជុំគណៈអភិបាលប្រចាំខែនិងបានសម្រេចអនុសាសន៍ស្ទើរទាំងស្រុង ។ កន្លងមករដ្ឋបាលខេត្ត បានអនុវត្តនូវវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាលជាច្រើនក្នុងការដោះស្រាយនូវការលំបាក ក្តីកង្វល់និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋតាមរយៈការលើកកម្ពស់ការផ្តល់សេវារដ្ឋបាលនិងសេវាសាធារណៈ ។ ជាក់ស្តែងកាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ […]

សៀមរាប ៖ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធបានរៀបចំ«ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ » ដោយមានការចូលរួមពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ស៊ុន ស៊ូកាង (SUN Shougang) សមាជិកអចិន្ត្រៃយ៍គណៈកម្មការគណបក្សកុម្មុយនីស្តប្រជាជនចិន និងជាអភិបាលរងខេត្តហឺណាន ដែលបានប្រព្រឹត្តទៅនៅបរិវេណខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ននានា តំណាងស្ថានទូតចិនប្រចាំកម្ពុជា សមាគមទេសចរណ៍ អ្នកសារព័ត៌មាន ភាគីពាក់ព័ន្ធ វិស័យឯកជន ភ្ញៀវជាតិ-អន្តរជាតិ សិស្ស និស្សិត សាធារណជន ក្រុមក្បាច់គុនសាវលីញ និងល្បុក្កតោ កម្ពុជា-ចិនសរុបជាង ១៥០០នាក់។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ដល់ស្រទាប់យុវជន ប្រជាជននៃប្រទេសទាំងពីរ និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការបង្កើត “សហគមន៍ជោគវាសនារួម កម្ពុជា-ចិន”។ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់អំពីសារសំខាន់នៃការជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជានៅក្នុងខេត្តហឺណានឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើនចំនួនជើងហោះហើរត្រង់ពីទីក្រុងផ្សេងៗទៀតរបស់ខេត្តហឺណាន មកកម្ពុជាឱ្យបានច្រើនថែមទៀត។ […]

ដោយ : បន្ទាយ ភ្នំពេញ : អ្នកគ្រូ ប៊ិន បូរ៉ែន ជាអតីតគ្រូបង្រៀនជីវវិទ្យា នៅសាលាបាក់ទូក នាទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលមរណភាព នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។ ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ នៅថ្ងៃទី២២ខែមេសា ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម ព្រមជាមួយ អតីតលោកគ្រូ អ្នកគ្រូ សាលាបាក់ទូក រួមមានទាំងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រុះស្រួលគ្នាទៅចូលរួមរំលែកទុក្ខដល់គ្រួសារសពអ្នកគ្រូ ព្រមទាំងបួងសួងវិញ្ញាណក្ខន្ធអ្នកគ្រូបានទៅកាន់សុគតិភព ដោយបានចូលរួមជាបច្ច័យបុណ្យតាមសទ្ធារៀងៗខ្លួននិងទឹកសុទ្ធ ១០០កេសផងដែរ។ សពអ្នកគ្រូ ប៊ិន បូរ៉ែន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ១១២E0 ផ្លូវលេខ១៦៤ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕

ដោយ ៖បន្ទាយ បន្ទាយមានជ័យ : នៅមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤ បានបើកកិច្ចប្រជុំស្ដីពីការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យនៃអាណត្តិទី៣ លើកទី១ ។ បន្ទាប់ពីជាប់គាំងដំណើរការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងអាណត្តិទី៣ លើកទី១ តាំងពីខែកុម្ភ: ឆ្នាំ២០២៣ កន្លងមកម្ល៉េះ ដែលកាលណោះ មានបញ្ឈប់សមាជិកសភានិងការរារាំងបេក្ខជនឈរឈ្មោះបោះឆ្នោតជាដើម ។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពលោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក កែសួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យនិងមានការចូលរួមដោយប្រធាន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ប្រធាន អនុប្រធាននិងសមាជិកសមាជិកាសភា ពាណិជ្ជករ អាជីវករ សិប្បករ ។ លោកឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មអាណត្តិចាស់បានឲ្យដឹងថា : រយៈកាលកន្លងមក សភាពាណិជ្ជកម្មខេត្តបានបំពេញតួនាទីរបស់ខ្លួនបានល្អបង្គួរ ។សង្ឃឹមថាសភាពាណិជ្ជកម្មថ្មី នៃអាណត្តិទី៣នឹងបន្តការងារនេះបានល្អប្រសើរជាងអាណត្តិមុន ។ លោកកែសួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ប្រធានសភាពាណិជ្ជកម្មនឹងត្រូវជ្រើសតាំងពីបុគ្គលដែលមានសារសំខាន់ ត្រូវមានចំណេះដឹងមានទំនាក់ទំនងល្អរវាងវិនិយោគិនផ្សេងៗដើម្បីជាប្រយោជន៍កំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល។ លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា: ខេត្តបន្ទាយមានជ័យជាខេត្តជាប់ព្រំដែនថៃ មានសក្ដានុពលសេដ្ឋកិច្ចជាច្រើនដូចជាច្រកទ្វារព្រំដែនផ្លាស់ប្តូរទំនិញចេញ ចូលនិងមានតំបន់សេដ្ឋកិច្ចពិសេស រួមមានរោងចក្រ សហគ្រាសតូចធំជាច្រើនកន្លែង។ ដូច្នេះហើយសភាពាណិជ្ជកម្មគឺមានតួនាទីសំខាន់ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកំណើនសេដ្ឋកិច្ច។ […]

ដោយ៖ ស្រីស្រស់ អាមេរិក៖ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក និងលោក វរសេនីយ៍ឯក Matthew Bogdanos ប្រធានអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន២៧ដុំ ដែលមានតម្លៃ២.៤លានដុល្លារ ជូនកម្ពុជាវិញ។ សូមជម្រាបថា ពិធីប្រគល់-ទទួល វត្ថុបុរាណនេះ ធ្វើឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក ប៉ុន្តែទើបត្រូវបានផ្សព្វផ្សាយ៕

ដោយ ៖ គង់ហេង កំពង់ចាម៖ លោកវរសេនីយ៍ឯក ថេង ឆេងលីម ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំត្រូវបានដំឡើងឋានន្តរសក្តិជាឧត្តមសេនីយ៍ត្រី និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ជំនួសលោកឧត្តមសេនីយ៍ត្រី សោ សាវឿន ដែលនឹងត្រូវប្តូរទៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី។ ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិនេះបានរៀបចំឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហ្ថ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី ២៣ មេសានេះ ដោយមានការអញ្ជើញចូលរួមពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស,លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ,ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ សរុបប្រមាណ ១០០ នាក់។ បន្ទាប់ពីមតិផ្តាំផ្ញើរបស់លោក អ៊ុន ចាន់ដា និងលោកនាយឧត្តមសេនីយ៍ សៅ សុខាជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាមដែលទើបបានប្រកាសចូលកាន់តំណែងបានធ្វើការប្តេជ្ញាចិត្តថា៖ ស្មោះត្រង់អស់មួយជីវិតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល គឺហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសន្តិភាពឱ្យនៅគង់វង្សជារៀងរហូត និង លើកកម្ពស់ចំណេះដឹងរៀនសូត្រ អំពីច្បាប់ លក្ខខណ្ឌន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ […]

ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារ CEMEA ប្រជុំជាលើកទី៣ ដោយបានសម្រេចកិច្ចការសំខាន់ៗ ឆ្ពោះទៅរកចក្ខុវិស័យរបស់ខ្លួន។ លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា មានប្រសាសន៍ក្នុងកិច្ចប្រជុំថា គិតមកដល់ពេលនេះ CEMEA ទើបតែមានអាយុមិនដល់២ខែទេ ប៉ុន្តែសមាគមមានការទទួលស្គាល់ និងចាប់អារម្មណ៍ជាខ្លាំងពីជួរអ្នកសារព័ត៌មានដូចគ្នា ពីសមាគមកាសែតនានា ពីមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា និងពីអ្នកតាមដានបញ្ហាសង្គមជាដើម។ លោកបញ្ជាក់ថា «មូលហេតុដែលមានការចាប់អារម្មណ៍ច្រើន ដោយសារធនធានមនុស្សយើងនៅទីនេះ សុទ្ធតែចេញពីអាជីពអ្នកកាសែតឆ្នើមៗ ដែលឈរលើវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យប្លែកពីគេឯង ដែលទាក់ទងសំខាន់ទៅនឹងសេដ្ឋកិច្ចជាតិ និងអន្តរជាតិ”។លោកបន្តថា “ក្រោយពីយើងបានចុះបញ្ជី នៅក្រសួងមហាផ្ទៃជាផ្លូវការហើយ អ្វីដែលពួកយើងត្រូវធ្វើ គឺខិតខំប្រឹងប្រែងធ្វើជាបន្តទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងរូបភាពវិជ្ជមានឲ្យកាន់តែទូលំទូលាយ និងជម្រុញទាក់ទាញការវិនិយោគពីបរទេសមកកាន់កម្ពុជា”។ តាមលទ្ធផល នៃកិច្ចប្រជុំនាព្រឹកថ្ងៃនេះ បានសម្រេចដូចខាងក្រោម ទី១៖ លោក កៃ គឹមសុង ទទួលបន្ទុកពិនិត្យអត្ថបទសំខាន់ៗ មុនចេញផ្សាយ លើគេហទំព័ររបស់CEMEA.biz និងផ្តល់ជាគំនិតរឿងដែលបន្ថែមលើតួនាទីជាអនុប្រធាន។ ទី២ លោក អាន ចាន់ថ្លា […]

ដោយ៖គង់ហេង សកម្មជនស្ម័គ្រចិត្តគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកជំទាវ ឆន លឹមហ៊ន់ កង ណែម នៅថ្ងៃទី ២១ មេសា បានជំរុញឱ្យក្រុមបណ្តាញស្ត្រី ឃុំ-ស្រុកកោះសូទិន ប្រមាណ ១០០ នាក់បន្តចុះសួរសុខទុក្ខជាមួយ ប្រជាពលរដ្ឋទូទៅ ។ ការជំរុញរបស់លោកជំទាវជាសកម្មជនស្ម័គ្រចិត្ត គណបក្សប្រជាជនកម្ពុជានេះ ក្នុងឱកាសដែលលោកជំទាវបានអញ្ជើញចូលរូម ក្នុងពិធីសំណេះសំណាល ដែលមានការជួបជុំជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធ និងបណ្ដាញស្ត្រីឃុំកោះសូទិន ដែលមានភូមិសរុបចំនួន ១៥ មានប្រធានក្រុម អនុប្រធានក្រុមតំណាង បណ្ដាញស្ត្រី និង ប្រធាន អនុប្រធានសាខាភូមិ សមាជិកក្រុម ប្រឹក្សាឃុំ និង លោកស្រីមេឃុំកោះសូទិន។ លោកជំទាវ ឆន លឹមហ៊ន់ កង ណែម បានថ្លែងថា៖ កម្មវិធី ស្មារតីសាមគ្គីធម៌គឺជាយុទ្ធនាការ បង្កើតចលនាសាមគ្គីធម៌ក្រុមបណ្តាញស្ត្រី ក្នុងឃុំកោះសូទិន សម្រាប់ជួយអ្នកទទួលមរណភាព ស្រ្តីឆ្លងទន្លេ ជនពិការរភាព ចាស់ជរាគ្មានទីពឹង កុមារា កុមារី កំព្រានិងគ្រោះថ្នាក់ចរាចរណ៍ តាមការស្ម័គ្រចិត្ត និងសទ្ធាបុណ្យជាដើម។ លោកជំទាវសកម្មជនស្ម័គ្រចិត្តគណបក្សប្រជាជនកម្ពុជាបានថ្លែងបន្តថា៖ […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ៖ រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជានិងអគ្គលេខាធិការសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ក្រើនរំលឹកកាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២៤ ថា៖  អ្នកសារព័ត៌មានអាជីពត្រូវធ្វើបច្ចុប្បន្នភាពចំណេះជំនាញ ចំណេះដឹងទូទៅរបស់ខ្លួន  ហើយសំខាន់ជាងនេះត្រូវគោរពសីលធម៌ វិជ្ជាជីវ: និងច្បាប់។ លោកបណ្ឌិតសុខ ចាន់ភក្តី រដ្ឋលេខាធិការ-តំណាងដ៏ខ្ពង់ខ្ពស់លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  ក៏ដូចលោកបណ្ឌិតសាស្ត្រាចារ្យប្រាស៊ើដ សែនរុងរឿង អគ្គលេខាធិការសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA)  ក៏ដូចលោកបណ្ឌិតសាស្ត្រាចារ្យសុខ សុវណ្ណ អគ្គលេខាធិការរង UMA ថ្លែងដូច្នេះក្នុងពេលអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពីស្ថានភាពបច្ចុប្បន្នសារព័ត៌មាននិងក្រមសីលធម៌វីជ្ជាជីវ:សារព័ត៌មានដែលចូលរួមដោយគណ:កម្មាធិការនាយក ទីប្រឹក្សា សមាជិកសហព័ន្ធនេះនិងអ្នកសារព័ត៌មានមកពីអង្គភាព ទីភ្នាក់ងារសារព៌ត័មានផ្សេងៗ។ សិក្ខាសាលានេះរៀបចំដោយការិយាល័យទំនាក់ទំនងព្រំដែននៃសហព័ន្ធផ្សព្វផ្សាយអាស៊ាន( Bureau of Pelationship of Union Media of ASEAN: UMA ) នាភូមិបាលីលេយ្យ២ សង្កាត់/ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោករដ្ឋលេខាធិការស្នើសុំឱ្យមានភាពត្រឹមត្រូវ ច្បាស់លាស់លើការផ្សព្វផ្សាយព័ត៌មាននិមួយៗ ហើយព៌ត័មានដែលចញផ្សាយសូមឲ្យ៖ ១ – ចំណងជើង សេចក្តីផ្តើមរឿង រូបភាពត្រូវតែទាក់ទាញ ចាប់អារម្មណ៍ ។២- […]

ដោយ : បន្ទាយ បន្ទាយមានជ័យ :ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យនិងក្រុមការងារបានជួបសំណេះសំណាលនិងជូនដំណើរប្រជាពលរដ្ឋវិលត្រលប់ទៅកាន់រាជធានីភ្នំពេញវិញតាមរយៈរថយន្តរបស់សាលារាជធានីភ្នំពេញ ចំនួន៦៥គ្រឿង នៅចំណតរថយន្តថ្មី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ មន្ត្រីសាលាខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី១៩ ខែមសា ឆ្នាំ២០២៤ ថា : បន្ទាប់ពីពិធីបុណ្យចូលឆ្នាំកន្លងមក លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញធ្វើកម្មវិធីដូចខាងលើ។ ក្នុងនោះ លោកអភិបាលខេត្ត បានឧបត្ថម្ភ និងលើកទឹកចិត្តដល់អ្នកបើកបរចំនួន៩០នាក់ក្នុងម្នាក់ថវិកា ១០០០០០រៀល ក្រមា០១, ប្រជាការពារ០២នាក់ ម្នាក់ ៥០០០០រៀល ។សរុបថវិកាចំនួន ៩១០០០០០រៀល ក្រមាចំនួន៩០ ផងដែរ៕