ដោយ : បន្ទាយ បន្ទាយមានជ័យ : អង្គភាពប៉ុស្តិ៍នគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដែលជាច្រកទ្វារព្រំដែនគោកធំបង្អស់រវាងប្រទេសកម្ពុជានិងថៃ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាព្រឹក បានចាត់តាំងថ្នាក់ដឹកនាំនិងមន្ត្រីប៉ុស្តិ៍បានរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាពជូនប្រតិភូខេត្តវិញឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយឯកឧត្ដម ង្វៀន មិញយុង អនុប្រធានក្រុមប្រឹក្សាខេត្តវិញឡុង និងជាប្រធានប្រតិភូ អមដំណើរដោយលោក ជា សេងអាន នាយករងរដ្ឋបាលសាលាខេត្ត និងមន្ត្រីមុខការជាច្រើនរូបទៀត។ ប្រតិភូអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់អំពីស្ថានភាពទូទៅ និងលំហូរចេញ-ចូលភ្ញៀវទេសចរជាតិ-អន្តរជាតិនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយក៏បន្តទស្សនាគោលដៅសំខាន់ៗមួយចំនួនទៀតក្នុងក្រុង ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ :រដ្ឋបាលខេត្ត សហការនឹងមន្ទីរវប្បធម៌និងវិចិត្រសិល្ប: និស្សិត សិស្ស យុវជន មហាជនរាប់រយនាក់បានចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដែលពិធីបានធ្វើឡើងនៅក្នុងសាលប្រជុំ ធំ សាលាខេត្តនៅព្រឹកថ្ងៃទី២០ ខែមិនាឆ្នាំ២០២៥។ លោយង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសីល្បៈខេត្តបន្ទាយមានជ័យបានអោយដឹងថា : ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ស្របតាមទិសស្លោក “យុវជនដើម្បីវប្បធម៍ជាតិ ” ។ លោកយង់ តាំងកួយ បន្តថា : ទិវានេះដ៏មានសារៈសំខាន់របស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិតក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ លោកលី សុវណ្ណារិទ្ធ អភិបាលស្តីទីខេត្តបន្ទាយមានជ័យអោយដឹងថា: ទិវាក៏ចង់លើកកម្ពស់មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គមដែល មានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន សំដៅធានាបាននូវសុខដុមរមនាសង្គមសេចក្ដីថ្លៃថ្នូរ និងកិត្យានុភាពជាតិ ដើម្បីចូលរួមកសាងកម្ពុជាជាអរិយប្រទេស.។ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមពិធីសំណេះសំណាល និងចុះសួរសុខទុក្ខនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំពោះកងកម្លាំងនគរបាលការពារព្រំដេនប្រចាំទិសភូមិភាគ៥ នៅបញ្ជាការដ្ឋានស្រាលស្ថិតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនគោក លោកស្នងការ ស្នងការរង នគរបាលខេត្តបន្ទាយមានជ័យ ,ខេត្តបាត់ដំបង, ខេត្តប៉ៃលិន ,ខេត្តពោធិសាត់ , កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោលចំនួន១០វរៈ និងលោក លោកស្រីមកពី បណ្តាអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ លោកនាយឧត្តមសេនីយ៍ ស ថេត បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង ពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយផ្សេងៗ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាននិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលពាក់ព័ន្ធ។ លោកនាយឧត្តមសេនីយ៍ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ កិច្ចសហប្រតិបត្តការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្មនិងបច្ចេកទេស រវាងខេត្តវិញឡុង ប្រទេសវៀតណាមនិងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ត្រូវពង្រឹងបន្ថែមទៀត។ នេះជាខ្លឹមសារក្នុងការជួបសម្តែងការគួរសមរបស់ប្រតិភូគណៈកម្មាធិការប្រជាជនខេត្តវិញឡុង សាធារណរដ្ឋសង្គមវៀតណាម ចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ប្រពៃណីជាតិខ្មែរនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី ១៩ មីនា ឆ្នាំ២០២៥។ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ង្វៀន មិញយុង អនុប្រធានប្រចាំការក្រុមប្រឹក្សាខេត្តវិញឡុង និងជាប្រធានប្រតិភូ , លោកង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុល នៃស្ថានកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង មន្ទីអង្គភាព និងវិស័យឯកជនចូលរួមជួបសម្តែងការគួរសមនោះ ។ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបង្ហាញពីសក្ដានុពលរបស់ខេត្ត ដែលមានវិសាលភាពផ្ទៃដីកសិកម្មធំធេងមានជីវជាតិសម្រាប់ធ្វើស្រែចំការ ,ច្រកទ្វារអន្តរជាតិធំៗចំនួនពីរគឺច្រកទ្វារអន្តជាតិប៉ោយប៉ែត សម្រាប់ទទួលភ្ញៀវទេសចរ និងច្រកទ្វារអន្តជាតិស្ទឹងបត់សម្រាប់សំរួលការដឹកជញ្ជូនទំនិញចេញចូល ក្រៅពីនេះក៍ផ្លូវដែក១ខ្សែនិងផ្លូវជាតិ៥ខ្សែនិងបណ្តាញផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ងាយស្រួលដឹកជញ្ជួនផលិផលក្នុងស្រុកចេញទៅក្រៅប្រទេសផងដែរ។ លោក ង្វៀន មិញយុង អនុប្រធានប្រចាំការក្រុមប្រឹក្សាខេត្តវិញឡុង និងជាប្រធានប្រតិភូ […]
ដោយ៖ គង់ហេង កំពង់ចាម៖ ក្រសួងមហាផ្ទៃបានដាក់ចេញនូវ កម្មវិធីកំណែទម្រង់ច្បាស់លាស់ ទាក់ទងនឹងវិស័យ ដោយផ្តោតលើគោលដៅសំខាន់ៗចំនួនបី។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី ១៩ មីនា។ នៅក្នុងការអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ លើកទី៣ សិស្សនគរបាលជ័យលាភីចំនួន ៧៧នាក់ មកពីអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលានគរបាលជាតិភូមិភាគ២ ឯកឧត្តមសន្តិបណ្ឌិតបានថ្លែងថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ ក្រសួងមហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាស់លាស់ទាក់ទងនឹងវិស័យសន្តិសុខ ដោយផ្តោតលើគោលដៅ ៣សំខាន់ៗគឺ: ទី១-ការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ទី២- ការពង្រឹងសមត្ថភាព និងបន្តជំរុញវឌ្ឍនភាពបណ្ឌិត្យសភា នគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគនានា ទី៣-ការបំពាក់សម្ភារ ឧបករណ៍ទំនើបៗនិងមធ្យោបាយ គ្រប់គ្រាន់សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្ត្រីនគរបាលជាតិ។ ឯកឧត្តមបានបន្ថែមថា៖ សូមកោតសរសើរបណ្ឌិត្យសភានគរបាលកម្ពុជា និង សាលានគរបាលជាតិភូមិភាគ២ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់និងប្រកបដោយ មោទនភាព ដើម្បីបំពេញបានតម្រូវការជាក់ស្តែងនៃការងារបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានិងសាលានគរបាលជាតិភូមិភាគនានា។ ឯកឧត្តមបានបន្តថា៖ ជាមួយនេះក៏សូមកោតសរសើរដល់ក្មួយៗជាសិស្សនគរបាលជ័យលាភី ទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ […]

ដោយ៖ គង់ហេង កំពង់ចាម៖ មណ្ឌលសុខភាពឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ដែល មានតម្លៃជិត ១៥ម៉ឺន ដុល្លារអាមេរិក ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ចាម អាចបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋចំនួន បីឃុំ។ នេះបើតាមការបញ្ជាក់ឱ្យដឹងនៅក្នុងសុន្ទរកថាស្វាគមន៍ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការអគារ នៃមណ្ឌលសុខភាពមួយនេះ និងពិធីបើកការដ្ឋានសាងសង់សំណង់ទ្វារទឹកព្រែកតាយី ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់នៅព្រឹកថ្ងៃទី ១៩ មីនា។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថ្លែងបញ្ជាក់ថា៖ នៅឆ្នាំ២០០២ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានសម្រេចសាងសង់អគារមណ្ឌលសុខភាពថ្មីតម្លៃ២៥.០០០ ដុល្លារជំនួសអគារចាស់ ដាក់ឱ្យដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋបន្តរៀងមក។ពីរឆ្នាំក្រោយ សម្តេចឧត្តមទេពញាណ បានផ្តល់រថយន្ត គិលានសង្គ្រោះ ចំនួន១គ្រឿង ដល់មណ្ឌលសុខភាពពាមកោះស្នា និងក៏ដូចជាការជួយសម្រួលដល់ មណ្ឌលសុខភាពឃុំ ព្រះអណ្តូង និងឃុំខ្ពបតាងួនផងដែរ។ ឯកឧត្តមបានបន្តថា៖ នៅឆ្នាំ២០២៤ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវ លាង វួចឆេង ហ៊ុនណេង ដែលលោកជំទាវ មើលឃើញពីការលំបាកក្នុងការផ្តល់សេវា ដោយអគារនោះនៅតូច […]
ដោយ : បន្ទាយ ពោធិ៍សាត់ : នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០១ ឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការនៃយោធភូមិភាគទី៥ ។ នាឱកាសនេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងកោតសរសើរដល់ អង្គភាពកងការពារព្រំដែនលេខ៥០១ ដែលបានដឹកនាំអង្គភាព មានការរីកចម្រើននិងទទួលលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និង ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។ មេបញ្ជាការរង នាយសេនាធិការ បានបន្តថា : លទ្ធផលដែលអង្គភាពទទួលបានគឺពិតជាការរួមចំណែកពី នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានចូលរួមគិត ចូលរួមធ្វើ និងទទួលខុសត្រូវខ្ពស់ ដោយឈរលើផែនការការងារ របស់យោធភូមិភាគទី៥ ធ្វើឱ្យទីបញ្ជាការ ធានាបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ដូចជាការងារហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវភាពកងទ័ព ហើយបានបញ្ជូនកម្លាំងចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលលំនៅដ្ឋាន ពិសេសការងារការពារខ្សែបន្ទាត់ព្រំដែន […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :ព្រះពិធីបុណ្យឆ្លងសាលាសតិប្បដ្ឋានវិបស្សនានិងព្រះវិហារ វត្តសាលរង្សីយារាមស្រះរង្សីឬវត្តស្រះរាំងក្នុងឃុំស្រះរាំង ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។ អ្នកបរៀបចំពិធីអោយដឹងកាលពីថ្ងៃទី១៨ខែ មីនាឆ្នាំ២០២៥ ថា: ពិធីនោះ មានការអញ្ជើញជាអធិបតីភាពដោយលោកឧត្តមសេនីយទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិកាយោធភូមិភាគទី៥ និងលោកស្រី ,លោកឈឿង ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ និងនិមន្ត អញ្ជើញចូលរួមដោយលោកឧត្តមសេនីយទោ តឹក ប៊ុន ធឿន មេបញ្ជាការរងយោធភូមិភាគ លោកបៀវ ថាន ប្រធានមន្ទីរ ធម្មការសាសនាខេត្តបន្ទាយមានជ័យ ,ព្រះមុនីរក្ខិតរង្សី សៀង សុង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូសិរីមង្គល ព្រះអនុគណស្រុកមង្គលបូរីនិងរួមដោយព្រះគ្រូសច្ចធនោ ប៉ែន សាវុធ ព្រះធម្មធរអនុគណស្រុកមង្គលបូរី និងជាព្រះចៅអធិការវត្តសាលរង្សីយារាមស្រះរាំងព្រមទាំងព្រះមន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រី អាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទនិងអ្នកពាក់ព័ន្ធជាច្រើន។ ព្រះគ្រូសច្ចធនោ ប៉ែន សាវុធ ចៅធិការវត្តបានមានសង្ឃដិការថា : វត្តស្រះរាំងបង្កើតដំបូងនាឆ្នាំ១៩២៥ បច្ចុប្បន្នស្ថិតក្នុងភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ […]
ដោយ : បន្ទាយ សៀមរាប៖ វរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ បានប្រជុំឆ្លងរបាយការណ៍ត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២៥។ នេះបើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងកាលពីថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៥ ។ នៅសាលប្រជុំអគារសេនាធិការ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប លោកវរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ ប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីនាយលេខាដ្ឋាន នាយការិយាល័យពាក់ព័ន្ធ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុង ស្រុក អញ្ជើញចូលរួមប្រជុំឆ្លងរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២៥ ។ ដោយឡែក សកម្មភាពកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងទីបញ្ជាការ និងតាមបណ្ដាមូលដ្ឋានអាវុធហត្ថក្រុង ស្រុកទាំង១៣ បានប្តូរវេនគ្នា ធ្វើការហ្វឹកហាត់បំប៉នជាប្រចាំលើមេរៀនប្រើប្រាស់កាំភ្លើងវែង ខ្លី មេរៀនយុទ្ធវិធីចាប់ខ្លួន បណ្តើរជនសង្ស័យ ហ្វឹកហាត់សណ្តាប់ធ្នាប់ជួរទ័ព មេរៀនផែនឈរ […]
ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងនាមខេត្តទទួលបានជ័យលាភីលេខ១ ទាំង ១០៩ ឃុំ សង្កាត់ឆ្នាំ២០២៤ ក្នុងការប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានធ្វើការចែករំលែក បទពិសោធនៃជ័យលាភីនោះជូនដល់ខេត្តចំនួន បួន។ ការចែករំលែកនេះ បានរៀបចំឡើងក្នុងកិច្ចប្រជុំដកបទពិសោធការងារប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម យុន ឈុនន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការមន្រ្តីពាក់ព័ន្ធពីខេត្តចំនួន ប្រាំ មាន៖ ខេត្តព្រៃវែង,ព្រះវិហារ,ខេត្តពោធិ៍សាត់,ខេត្តរតនគិរី និងខេត្តកំពង់ចាមជាខេត្តម្ចាស់ផ្ទះមានការចូលរួមសរុបជាង ៣០០នាក់ បានប្រព្រឹត្តទៅក្នុងសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៧ មីនានេះ។ សូមរំលឹកថា ការប្រឡង ប្រណាំងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ខេត្តកំពង់ចាម គឺឆ្នាំ ២០២១ ទទួលបានលេខ១ ទាំង ១០៩ ឃុំ សង្កាត់ ឆ្នាំ២០២២ ទទួលបានលេខ១ ទាំង […]

ដោយ៖ កំចាយ កំពត÷ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ការធ្វើកំណែទម្រង់អាវុធហត្ថផ្អែកលើគោលការណ៍សំខាន់ៗដែលទាមទារចាំបាច់នូវការងារអប់រំ និងបណ្តុះបណ្តាល។ កងកម្លាំងដែលខិតខំរៀនសូត្រ មានសញ្ញាបត្រគឺជាអ្នកតស៊ូហើយស័ក្តិសមនឹងលើកតម្កើង។ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកំពតមានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋានកម្ពស់៣ជាន់មានតម្លៃជាង២.៦០០លានរៀល។ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា ក្នុងនាមមេបញ្ជាការ លោកសូមកោតសរសើរដល់កងកម្លាំងអាវុធហត្ថខេត្តកំពតទាំងអស់ដែលអនុវត្តភារកិច្ចតួនាទីបានល្អរហូតទទួលបានការជឿទុកចិត្តពីថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋ។ កងរាជអាវុធហត្ថបានធ្វើកំណែទម្រង់ដោយផ្អែកលើគោលការណ៍មួយចំនួនដើម្បីបង្កើនគុណភាពនៃការប្រតិបត្តិតួនាទី និងភារកិច្ចឲ្យកាន់តែប្រសើរ។ លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា គោលការណ៍សំខាន់ៗទាំងនោះ រួមមាន៖ ប្រមូលផ្តុំ រៀបរយ ទំនើបកម្ម ប្រសិទ្ធភាព និងសក្តិសិទ្ធិភាព។ ទាំងនេះទាមទារចាំបាច់នូវការអប់រំ និងបណ្តុះបណ្តាល។ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា លោកសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងរាជអាវុធហត្ថខេត្តក្នុងការថែរក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងផ្តល់ជូននូវភាពកក់ក្តៅចំពោះពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកសម្រាកលម្ហែនៅខេត្តកំពត។ លោកសូមលើកទឹកចិត្តដល់កម្លាំងកងរាជអាវុធហត្ថបន្តកិច្ចការងាររបស់ខ្លួនឲ្យកាន់តែប្រសើរឡើងថែមទៀត។ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពតបានរាយការណ៍ថា សំណង់អគារសេនាធិការដ្ឋានរបស់កងរាជអាវុធហត្ថខេត្តកំពតធ្វើឡើងតាមគំរូប្លង់ និងរចនាបទសិល្ប:ខ្មែរឯកភាពតែមួយក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ អគារនេះមានបណ្តោយប្រវែង៥៦ម៉ែត្រ ទទឹង១២ម៉ែត្រ កម្ពស់៣ជាន់ លើទំហំផ្ទៃដី២.០១៦ម៉ែត្រក្រឡាដែលត្រូវប្រើពេលសាងសង់១៥ខែ និងចំណាយថវិកាជាង២.៦០០លានរៀលដោយមិនគិតបញ្ចូលគ្រឿងបរិក្ខារសម្រាប់បំពាក់នៅឡើយ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : រដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រី អភិបាលខេត្តនិងសហការីរួមជាមួយមន្ទីរអប់រំ យុវជននិងកីឡាខេត្ត , មន្ទីរសុខាភិបាលខេត្តព្រមទាំងអង្គភាព,អ្នកពាក់ព័ន្ធប្រមាណ៤ពាន់នាក់នាព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២៥ បានប្រារព្ធការអបអរការទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ នៅមុខអគារធំនៃសាលាខេត្តនិងរៀបក្បួនដង្ហែដោយចេញពីសាលាខេត្ត កាត់តាមវិថីសំខាន់ៗចំកណ្តាលទីប្រជុំជនខេត្ត នាក្រុងសិរីសោភ័ណ។ លោក នៅ ចំរើន ប្រធានមន្ទីរមុខងារសាធារណៈខេត្តបន្ទាយមានជ័យអោយដឹងថា: ការប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលខេត្តបន្ទាយមានជ័យ មានចំនួន៦ជាប់ជាជ័យលាភីក្នុងឆ្នាំ២០២៤ ។ សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាស្ថាបនិកសន្តិភាព បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងនោះមាន ការកែលម្អការផ្ដល់សេវាសាធារណៈ ការអភិវឌ្ឍន៍ធនធានមនុស្ស និងកំណែទម្រង់បៀវត្ស។ ក្នុងឆ្នាំ២០១៨ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកគតិបណ្ឌិត ពេជ្រ ប៊ុនធិន អតីតរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ,លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ឱ្យអនុវត្តន៍ការប្រឡងប្រជែងសេវាសាធារណៈគំរូជាវិស័យអាទិភាព០២គឺ វិស័យអប់រំ និងវិស័យសុខាភិបាល។ លោកនៅ ចំរើន ថ្លែងបន្តថា: […]
ដោយ : បន្ទាយ បន្ទាយមានជ័យ: នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោកវរសេនីយទោ អ៊ុយ អ៊ូ ស្នងការរង លោកវរសេនីយ៍ទោ បោន សីហា មេបញ្ជាការរង វរការពារព្រំដែនគោក៨៩១ លោក សឿម សាអ៊ីម ព្រមទាំងក្រុមការងារគណៈទ្រទ្រង់វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់សម្រាប់ប្រើប្រាស់ និងហូប ចំនួន ៥៨ នាក់ ។ អំណោយ រួមមាន៖ ១-ថវិកា ចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល) ២-ទឹកក្រូច ចំនួន ១៤ យួរ ៣-មីកំប៉ុងចំនួន ៦កេសធំ ៤-នំកញ្ចប់ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ព្រះសមណាភិរ័ត ប៉ោ សុខខឿន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូបច្ចិមសីមាវាសី ព្រះអនុគណក្រុងប៉ោយប៉ែត ដែលត្រូវបានទទួលព្រះរាជក្រមប្រកាស នីយ បត្រសេចក្ដីសម្រេចតែងតាំងជាព្រះអនុគណក្រុងប៉ោយប៉ែត ពោលគឺពេញសិទ្ធិ បន្ទាប់ពីត្រូវតែងតាំងស្តីទីដោយមេគណខេត្តនិងប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាកន្លងមកនោះ ពោលគឺមានព្រះពិធីកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោមព្រះអធិបតីភាព សម្តេចព្រះឧត្ដមបញ្ញាដួង ផង់ ព្រះអគ្គាធិការរងនៃអគ្គារធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង សម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមដោយលោកជំទាវឧកញ៉ាសេរីករុណាបុទុមរតន៍មហាឧបាសិកាពុទ្ធសាសន៍នូបត្ថមន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងលោកជំទាវ សិរីកានញ្ចនពង្សធីមុត្តរា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម កែសួនសុភី ស សុខា ។ ព្រះសមណាភិរ័ត ប៉ោ សុខខឿន បានសង្ឃដីកាប្ដេជ្ញាចិត្តជំរុញនិងផ្សព្វផ្សាយអភិក្រមស៣ សម្រាប់វត្តអារាមអនុវត្តរបស់ក្រសួងធម្មការ និងសាសនា ប្ដេជ្ញារក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងនិងធ្វើការទំនាក់ទំនងល្អ ជាមួយ គណៈសង្ឃគ្រប់លំដាប់ថ្នាក់ មន្ទីរធម្មការនិងសាសនារួម ទាំង អជ្ញាធរពាក់ព័ន្ធ នឹងប្ដេជ្ញាបន្តការងារមនុស្សធម៌ដោយរួមសុខរួមទុក្ខជាមួយពុទ្ធបរិស័ទគ្រប់កាលៈទេសៈ ។ សង្ឃដីកា ប្ដេជ្ញាចិត្ត របស់ព្រះអង្គក្នុងពិធីប្រគេនទទួលព្រះរាជក្រមប្រកាស […]
ដោយ៖ គង់ហេង កំពង់ចាម៖ សំណង់ស្ទាក់ទឹកព្រែកតាយី ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅសប្តាហ៍ក្រោយនេះ គឺមានសមត្ថភាពផ្ទុកទឹកបានជិត ៥០ម៉ឺនម៉ែត្រត្រីគុណ អាចស្រោចស្រពដំណាំស្រូវប្រាំងជាង ៤០០ ហិកតារបស់ប្រជាពលរដ្ឋចំនួនបួនភូមិ។ នេះបើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី ១៣ មីនា ក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម ខេង សុម៉េធ អគ្គស្នងការរងនគរបាលជាតិ ចុះពិនិត្យទីតាំងទីតាំងសំណង់ទ្វារទឹកព្រែកតាយី នៅខាងក្រោយសាលាឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ សំណង់ទ្វារទឹកព្រែកតាយីនេះ មានលទ្ធភាពស្តុកទឹក ដើម្បីធ្វើការស្រោចស្រពបន្ថែមលើដំណាំស្រូវរដូវប្រាំង និងដំណាំរួមផ្សំ លើផ្ទៃដីបង្កបង្កើនផលកសិកម្ម ជូនប្រជាពលរដ្ឋ ៤ភូមិ ក្នុងឃុំពាមកោះស្នា មានចំនួន ១.៦៤៥គ្រួសារ ក្នុងនោះ ដំណាំស្រូវប្រាំងចំនួន ៤៣៤ ហិកតា និងដំណាំរួមផ្សំចំនួន ១២ហិកតា ម៉្យាងវិញទៀត ជាមធ្យោបាយ ធ្វើដំណើរ ភ្ជាប់ពីមូលដ្ឋាន មកទីប្រជុំជន និងដឹកជញ្ជូនកសិផលកសិកម្ម យកទៅទីផ្សារបានយ៉ាងប្រសើរទៀតផង ។ […]

ដោយ : បន្ទាយ ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ដើម្បីបង្កើនសមត្ថភាពក្នុងប្រតិបត្តិការ លើការងារបង្ការ បង្ក្រាប និងសង្គ្រោះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ នេះបើតាមមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងកាលពីថ្ងៃទី១២ ខែមីនាឆ្នាំ២០២៥៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ មន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ទោះបីជាទើបប្រព្រឹត្តឡើងកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២៥ ។ លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្ត បានឲ្យដឹងថា ការរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ដែលក្រសួងកិច្ចការនារីនិងគណៈកម្មការរៀបចំបានជ្រើសរើសយកប្រធានបទដូចខាងលើ ដែលនេះជាយុទ្ធនាការជាតិ ដើម្បីអបអរសាទរនូវវឌ្ឍនភាព និងសមិទ្ធផលរបស់ស្ត្រី ឆ្លុះបញ្ចាំងលើមេរៀនបទពិសោធ បញ្ហាប្រឈម កាលានុវត្តភាព ។ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបន្តកំណត់ការលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។ ចុងពិធី […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ រសៀលថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលជួបសំណេះសំណាលនិងចងសម្ព័ន្ធមេត្រីភាពជាមួយលោកឧត្តមសេនីយ៍ឯក ឌិរេក ប៉ុងកាន ប្រធានមជ្ឈមណ្ឌលសម្របសម្រួលប្រទេសជិតខាង អង្គភាពប្រតិបតិ្តការកងទ័ពជើងគោក ។ ពិធីនោះធ្វើនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ -ខ្លងលឹកខេត្តស្រះកែវ។ មន្ត្រីក្រុមការងារថា : បំណងនៃជំនួបនោះគឺដើម្បីពង្រីក ពង្រឹងទំនាក់ទំនង កិច្ចសហប្រត្តិបត្តិការនៃការចងសម្ព័ន្ធមេត្រីថ្មីរបស់អង្គភាពទាហានកម្ពុជា ថៃទាំងពីរនេះ ។ កន្លងមក ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ មានដៃគូធ្វើការជាមួយគ្នាប្រចាំថ្ងៃគឺការិយាល័យទំនាក់ទំនងព្រំដែនថៃ- កម្ពុជាដែលជាអង្គភាពយោធាមួយចំណុះកងទ័ពជើងគោកនៃកងយោធពលភូមិន្ទថៃ ។ហើយក៏មានកិច្ចសហប្រតិបត្តិការជាមួយអង្គភាពកងកម្លាំងប្រដាប់អាវុធ រាជការស៊ីវិលជាអាជ្ញាធរដែនដីនិងសមត្ថកិច្ចជំនាញនានា ព្រោះថា ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ គឺកម្ពុជាបង្កើតឡើងតែជាមួយសមភាគីថៃប៉ុណ្ណោះ ក្នុងចំណោមប្រទេស៣(ថៃ វៀតណាម ឡាវ)ដែលមានព្រំដែនគោកនិងទឹកជាមួយកម្ពុជា ។ ការិយាល័យបំពេញការងារជាអ្នកសម្របសម្រួលការងារទំនាក់ទំនងប្រៀបបានជាអ្នកការទូតបែបយោធានៅថ្នាក់មូលដ្ឋានដល់ថ្នាក់ភូមិភាគ ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ពិធីប្រកាសកាត់ខ្សែបូឆ្លងបង្កាន់ដៃនាគចូលព្រះវិហារនិងពិធីប្រគេន ព្រះរាជប្រកាសនីយបត្រ ប្រកាសតែងតាំងនិងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូ កោសលមេធី ភាច សឺត ព្រះអនុគណស្រុកអូរជ្រៅ និងព្រះមន្ត្រីសង្ឃព្រះចៅអធិការវត្តក្នុងស្រុកអូរជ្រៅ ស្ថិតនៅក្នុងវត្តពោធិសុរិយារាមឃុំកូប ស្រុកអូរជ្រៅ កាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០២៥ ។ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ។ ព្រះតេជគុណ ឌឹម ស៊ីយ៉េត បានឡើងប្រកាសព្រះរាជប្រកាសនីយបត្រ ប្រកាសតែងតាំងនិងប្រគល់ប្រគេន ដល់ព្រះមន្ត្រីសង្ឃស្រុក ។ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យបានមានសង្ឃដីកាថា: សាសនាព្រះពុទ្ធ ជាប្រភពផ្តល់នូវគុណតម្លៃ ដ៏សំខាន់ ដែលមានឥទ្ធិពល ដល់របបនយោបាយ ច្បាប់ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ហើយការប្រតិបត្តិខាងសាសនា នៅក្នុងសង្គមនីមួយៗ តែងមានជាប់ទាក់ទងគ្នាជាមួយប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ផងដែរ ។ ព្រះឧត្តមសីលញាណ ធុល សុធា បានមានសង្ឃដីកាបន្តថា: ក្រសួងធម្មការនិងសាសនា […]
ដោយ៖ សុខុម ស្ទឹងត្រែងៈ បន្ទាប់ពីសុំផ្ទះគេរស់នៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង ស្រ្តីឈ្មោះ ម៉ង់ មូនីការ អាយុ៤៣ឆ្នាំ កំពុងមានជំងឺប្រចាំកាយមិនមានលទ្ធភាពទៅព្យាបាលនៅមន្ទីរពេទ្យឡើយ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ គ្រួសារមួយនេះលំបាកណាស់។ ចំណែកប្តីរបស់គាត់ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យពិការ។សព្វថ្ងៃរស់ជាមួយជំងឺ សុំផ្ទះអ្នកភូមិជ្រកកោណប៉ុណ្ណោះ។មានតែលើកម្រាមដៃដប់សុំសំពះដល់សប្បុរសជនជួយ ដើម្បីរស់នៅលើផែនដីតទៅទៀត៕
