ដោយ : បន្ទាយ បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យនិងមន្ទីរអប់រំ យុវជននិងកីឡា មន្ទីរសុខាភិបាល មន្ទីរមុខងារសាធារណ: បានកោះអញ្ជើញមន្ត្រី ប្រធាន អនុប្រធានមន្ទីរពេទ្យ មណ្ឌលសុខភាព ប្រធាន អនុប្រធានការិយាល័យអប់រំ ការិយាល័យសុខាភិបាលស្រុក ក្រុងប្រតិបត្តិ នាយក នាយករងសាលារៀន និងអ្នកពាក់ព័ន្ធក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់ស្តីពីដំណើរការជ្រើសរើសបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ ក្នុងពេលបើកកិច្ចប្រជុំ នៅសាលប្រជុំ “ក “សាលាខេត្តបន្ទាយមានជ័យ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៧ខែមិថុនា ឆ្នាំ ២០២៤បាននិយាយថា : វិស័យអប់រំ និងវិស័យសុខាភិបាល គឺជាអង្គភាពអាទិភាព ដែលត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទ្រទ្រង់នូវការបណ្តុះបណ្តាល សមត្ថភាព និងការអប់រំ ថែទាំសុខភាព ដែលត្រូវដើរទន្ទឹមគ្នា និងត្រូវយកចិត្តទុកដាក់ក្នុងការបង្កើន ប្រសិទ្ធភាព និងគុណភាពក្នុងការផ្តល់សេវាឱ្យកាន់តែប្រសើរឡើងស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល អាណត្តិទី៧នៃរដ្ឋសភា ពោលគឺយុទ្ធសាស្ត្របានចាត់អាទិភាពគន្លឹះទាំង៥ :មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា បន្តពីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងអាណត្តិទី៦កន្លងទៅ ដែលបានចាត់អាទិភាពគន្លឹះចំនួន៤ ដូចគ្នានេះរួចហើយ។ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២៤ នៅសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានរៀបចំកិច្ចប្រជុំណែនាំ ស្ដីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្ម អាណត្តិទី៣ លើកទី១ ។ កិច្ចប្រជុំនោះក្រោមអធិបតីភាពលោក កែ សួនសុភាព អភិបាលរងខេត្ត លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីលោកលោក លោកស្រីលោកឧកញ៉ា លោក លោកស្រី និងសមាជិកគណៈកម្មការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននៃក្រសួងពាណិជ្ជកម្ម ។ លោក កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ដើម្បីឲ្យកិច្ចដំណើរការបោះឆ្នោតសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត បន្ទាយមានជ័យ ដំណើរការទៅដោយជោគជ័យ ក៏ដូចជាផ្តល់ឱកាសឲ្យពាណិជ្ជករ អាជីវករ ឧស្សាហករបានយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការចូលរួមជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធឃោសនានានា ពោលគឺដើម្បីជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ដែលចាប់អារម្មណ៍ ឈរឈ្មោះជាបេក្ខជន សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ក្នុង ខេត្តបន្ទាយមានជ័យ អញ្ជើញមកចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើកទី១។ លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម […]
សៀមរាប៖ ស្របពេលដែលរដូវវស្សាចូលមកដល់ ក្រុមការងារគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ក៏កំពុងមមាញឹកណាស់ដែរ ពិសេសគឺការជួសជុលកែលម្អ និងត្រួតពិនិត្យទ្វារទឹកសំខាន់ៗ ដើម្បីធានាថា អាចដំណើរការបានល្អពេលមានទឹកច្រើន។ លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារនាយកដ្ឋានតែងតែចុះត្រួតពិនិត្យសំណង់ទ្វារទឹកនានាជាប្រចាំ ជាពិសេសមុនរដូវវស្សាមកដល់ ក្រុមការងារបស់លោកតែងចុះពិនិត្យ មើលដុំមេកានិចទ្វារទឹក ថាតើវាដំណើរការបានល្អឫយ៉ាងណា ដើម្បីឱ្យប្រាកដថា ពេលមានទឹកច្រើនវាមិនមានបញ្ហាចោទជាយថាហេតុ។ ក្រៅពីនេះ ក៏មានការពិនិត្យតាមជើងទ្វារទឹកផងដែរ ទ្វារទឹកណាខូចខាតខ្លាំង គឺក្រុមការងារអាជ្ញាធរជាតិអប្សរា រៀបចំជួសជុលឡើងវិញ និងឱ្យទាន់ពេលវេលា។ សូមបញ្ជាក់ថា សំណង់ទ្វារទឹកតូចធំសំខាន់ៗនៅក្នុងតំបន់រមណីដ្ឋានអង្គរមានសរុបជាង ២០០កន្លែង។ សំណង់ទាំងនោះត្រូវបានរៀបចំឡើងដើម្បីបញ្ជៀស និងគ្រប់គ្រងទឹកកុំឱ្យជន់លិចតំបន់ប្រាសាទនារដូវវស្សា និងក្រុងសៀមរាប និងងាយស្រួលបញ្ចូលទឹកទៅអាងស្ដុកទឹក ឬបារាយណ៍សំខាន់ៗក្នុងតំបន់អង្គរ៕ អត្ថបទ៖ នាង សំណាង
ដោយ ៖បន្ទាយ បន្ទាយមានជ័យ ៖ កន្លងមកថ្មីៗក្នុងខែមិថុនាឆ្នាំ២០២៤ នេះ លោកយឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ រួមមានលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត មន្ត្រីជំនាញ មន្ត្រីអាជ្ញាធរដែនដី សហគមន៍ធ្វើការប្រជុំពិភាក្សា និងចុះពិនិត្យវាយតម្លៃលើ”អនុវិទ្យាល័យបន្ទាយមានឫទ្ឋិ”ដើម្បីដំឡើង ហើយបង្កើតទៅជា”វិទ្យាល័យបន្ទាយមានឫទ្ឋិ” ។ វិទ្យាល័យថ្មីនោះស្ថិតនៅផ្លូវខេត្តលេខ២៥៦៣ ជិតរង្វង់មូលបឹងត្រកួន ដែលប្រសព្វនឹងផ្លូវជាតិលេខ៥៨ នាភូមិផ្លូវបំបែកឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ លោកយឹម សំណាង បានដាក់អោយសមាជិកនៃកិច្ចប្រជុំនិងចុះពិនិត្យ បានពិនិត្យនិងវាយតម្លៃ ដោយភ្ជាប់អំណះអំណាងមកបញ្ជាក់លើសំណើនេះ។ ចំណែកលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានថ្ងៃទី០៦ខែមិថុនាថា: អនុវិទ្យាល័យបន្ទាយមានឬទ្ធិមានចំនួនសិស្សសរុប២៣៤នាក់/ស្រី១២៦នាក់ ចំនួនគ្រូ ៦នាក់ /ស្រី២នាក់ ។ចំពោះហេដ្ឋារចនាសម្ព័នរូបវ័ន្ត សាលារៀនមានចំនួនអគារ ០៣ខ្នង (មានបន្ទប់១៣ និងថ្នាក់មាន០៤) លើទីធ្លាផ្ទៃដីសរុប ៣៦.០០០ម៉ែត្រការ៉េឬ៣,៥ហិកតា ។ សូមរំលឹកថា នៅស្រុកថ្មពួក បច្ចុប្បន្នមានសាលារៀនវិទ្យាល័យចំនួន២កន្លែង គឺវិទ្យាល័យថ្មពួកនៅទីប្រជុំជនស្រុកនិងវិទ្យាល័យបន្ទាយឆ្មារនៅមជ្ឈមណ្ឌល់វប្បធម៌ទេសចរណ៍បន្ទាយឆ្មារ។ក្នុងនោះ វិទ្យាល័យថ្មពួក ជាវិទ្យាល័យ១ក្នុងចំណោមវិទ្យាល័យ៣ ដែលចំណាស់ឬបង្កើតឡើងមុនគេក្នុងខេត្តបន្ទាយមានជ័យគឺវិទ្យាល័យមង្គលបូរីនៅស្រុកមង្គលបូរី […]
ដោយ ៖ បន្ទាយ ភ្នំពេញ ៖ ដោយបានទទួលការអនុញ្ញាត ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និង បំពាក់ឋានន្តរស័ក្តិ ជូនដល់ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ៥៨០នាក់ ។ បើយោងមន្ត្រីការិយាល័យបុគ្គលិកនៃអង្គភាពខាងលើឲ្យដឹងថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២៤ ថា៖មន្ត្រីត្រូវបានប្រកាសមុខតំណែង ផ្ទេរភារកិច្ច និង បំពាក់ឋានន្តរស័ក្ដិរួមមាន៖ – ថ្នាក់អនុសេនីយ៍ឯក ចំនួន ០៦នាក់ – ថ្នាក់អនុសេនីយ៍ទោ ចំនួន ១៦០នាក់ – ថ្នាក់អនុសេនីយ៍ត្រី ចំនួន ០២នាក់ – ថ្នាក់នាយចំណង់ ចំនួន ២៣៣នាក់ – ថ្នាក់ព្រឹន្ទបាលឯក ចំនួន ១២នាក់ […]
ដោយ÷សុខុម ស្ទឹងត្រែង÷ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា ពីអនុប្រធាននាយកដ្ឋាន មកកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់២ ប្រាជ្ញ សុភី ដែលទៅបម្រើការងារថ្មីនៅមណ្ឌលអប់រំកែប្រែទី៤។ ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី៧មិថុនា២០២៤នេះ ដោយមានការអញ្ជើញចូលរួមពីលោកឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ, លោកសែន វ៉ាន់សុីម អភិបាលរងខេត្ត , ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។ បន្ទាប់ពីលោកសែន វ៉ាន់សុីម អភិបាលរងខេត្តស្ទឹងត្រែងមានមតិផ្តាំផ្ញើនោះមក ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក៏បានមានមតិលើកឡើងពីស្ថានភាពការងារពន្ធនាគារទូទាំងប្រទេស។បច្ចុប្បន្នបទល្មើសគ្រឿងញៀននិងបទល្មើសផ្សេងត្រូវបានសមត្ថកិច្ចបង្រ្កាបបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយត្រូវបានបន្តនីតិវិធីឃុំខ្លួនជនល្មើស។មន្រ្តីពន្ធនាគារមានតួនាទីយ៉ាងសំខាន់ដើម្បីការពារជនជាប់ឃុំទាំងយប់ទាំងថ្ងៃនៅមណ្ឌលកែប្រែនីមួយៗរបស់ខ្លួន។វាជាការទទួលខុសត្រូវខ្ពស់ការពារដល់ជនជាប់ឃុំ។ជំរុញជៀសវាងមន្រ្តីរបស់យើងមានជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀន។ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា ដែលទើបបានប្រកាសចូលកាន់តំណែងបានធ្វើការប្តេជ្ញាចិត្តថា៖នឹងអនុវត្តតាមអនុសាសន៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ស្មោះត្រង់អស់មួយជីវិតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល គឺហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដឹកនាំមន្រ្តីក្នុងអង្គភាពពន្ធនាគារអោយបានល្អ។ សន្យាថានឹងអនុវត្តការងារមួយនេះទៅតាមលក្ខន្តិក:បទបញ្ជាផ្ទៃក្នុងប្រកបដោយសុវត្ថិភាព។សាមគ្គីភាពផ្ទៃក្នុងមិនអោយមានបាតុភាពកើតឡើង។បន្តសហការជាមួយស្ថាប័នមានសមត្ថកិច្ច,រដ្ឋបាលខេត្តនិងតុលាការ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : “ពេលដែលវិជ្ជាជីវៈពេទ្យឆ្មបរឹងមាំ នោះការលើកកម្ពស់សេវាថែទាំព្យាបាលសុខភាពមាតាទារកនិងយុវវ័យក៏រឹងប៉ឹងដែរ …”.។ នេះជាប្រសាសន៍លោកអ៊ុ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យក្នុងពេលបានអញ្ជើញជាអធិបតីភាពក្នុងទិវាអបអរសាទរ ទិវាឆ្មបជាតិអន្តរជាតិ ៥ឧសភា ក្រោមប្រធានបទ ពង្រឹងជំនាញវិជ្ជាជីវៈឆ្មបដើម្បីលើកកម្ពស់សេវាថែទាំព្យាបាលសុខភាពមាតាទារក និងយុវវ័យក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ កាលពីថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៤ ។ ក្នុងពិធីនោះក៏មានការចូលរួមពីមន្ត្រីពេទ្យឆ្មប និងបងប្អូនស្ត្រីមានផ្ទៃពោះជាច្រើននាក់ផងដែរ។ នាឱកាសនោះ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខភិបាលលខេត្តនិងជាសមាជិកគណៈកម្មាធិការសាខាបានអានសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារថា : ទិវាជាតិអន្តរជាតិឆ្នាំ២០២៤នេះ ត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញ ពីសេចក្ដីត្រូវការចាំបាច់ក្នុងការពង្រឹងជំនាញវិជ្ជាជីវៈឆ្មប យុវវ័យ ដេីម្បីលើកកម្ពស់សុខភាព មាតាទារកនិងយុវវ័យដើម្បីឈានទៅសម្រេចបានគោលដៅ អភិវឌ្ឍន៍មានចីរភាព ។ ដោយហេតុផលថា ឆ្មបជំនាញគឺជាអ្នកផ្ដល់ព័ត៌មានចាំបាច់អំពីសុខភាពបន្តពូជផ្តល់ប្រឹក្សាយោបល់ ក្នុងការជួយស្វែងរកដំណោះស្រាយចំពោះ បញ្ហានានារបស់ស្ត្រី ជាអ្នកផ្តល់សេវាថែទាំគាំពារក្នុងពេលពពោះ ក្រោយពេលសម្រាល និងជាអ្នកដែលតែងតែស្វែងរកគ្រប់មធ្យោបាយ ដូចដែលស្ត្រីមានផ្ទៃពោះកំពុងប្រឈមនឹងគ្រោះថ្នាក់ និងផលវិបាក ផ្សេងៗទៀត។ ជាមួយគ្នានេះផងដែរ ឆ្មបជំនាញ តែងតែអប់រំផ្តល់ដំបូន្មានស្តីពីអាហារូបត្ថម្ភ ការចិញ្ចឹមបីបាច់ ថែទាំទារកនិងកុមារតូចតូចព្រមទាំងបានជួយស្ត្រី ក្នុងការទទួលបាននូវសេវាពន្យារកំណើត […]
ដោយ ៖ បន្ទាយ ភ្នំពេញ ៖ ដោយមានការរៀបចំ និងផ្តួចផ្តើមគំនិតដោយ លោក ធារ៉ា មុន្នីឧត្តម ក្នុងការចូលរួមអបអរសាទរទិវាកុមារអន្តរជាតិនោះ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រធានក្រុមនាយទាហាន កងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (ហៅកាត់ថា RARA) បានដឹកនាំក្រុមព្រមទាំងមានការចូលរួមពីសប្បុរសជន ទៅចូលរួមក្នុងកម្មវិធីសប្បុរសធម៍នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ជូនដល់ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គថ្លង់។ មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញអោយដឹងកាលពីថ្ងៃទី០៥ខែមិថុនា ឆ្នាំ២០២៤ ថា: កញ្ចប់ជំនួយសប្បុរសធម៍រួមមាន បរិក្ខារជំនួយដល់ការសិក្សាដូចជា កង្ហារ ម៉ាសុីនចម្រោះទឹកស្អាត ឧបករណ៍បញ្ចាំងស្លាយ ម៉ាសុីនព្រីនធើរ ទឹកថ្នាំព្រីនធើរ ឈើច្រត់សម្រាប់ជនពិការ និងស្បៀងអាហារដូចជា អង្ករ មីកញ្ចប់ ត្រីខ ទឹកត្រី ទឹកសុីអុីវ ទឹកសណ្តែកបំប៉ន ព្រមទាំងម្ហូបអាហារថ្ងៃត្រង់មួយពេលសម្រាប់សិស្សចំនួន៣៥០នាក់។ ជំនួយដ៏មានតម្លៃនេះ ជួយឧបត្ថម្ភការខ្វះខាតផ្នែកបរិក្ខារផ្គត់ផ្គង់ចាំបាច់របស់សាលារៀន ទ្រទ្រង់កម្មវិធីបង្ហាត់បង្រៀន ដោះស្រាយចំណូលចំណាយ ព្រមទាំងអភិវឌ្ឍន៍កែលំអក្នុងបរិវេណសាលារៀនបានមួយកម្រិតផងដែរ។ ក្នុងនោះ សប្បុរសជនដែលបានចូលរួមបន្ថែមមាន៖ – លោក Vanna San និងក្រុមគ្រួសារ […]
ដោយ៖ កំចាយ កំពត÷ បន្ទាប់ពីប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន បញ្ហាគ្រោះថ្នាក់ចរាចរបានក្លាយជាក្តីកង្វល់ដ៏ធំសម្រាប់រាជរដ្ឋាភិបាល។ ផ្តើមចេញពីករណីនេះទើបថ្នាក់ដឹកនាំតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិខ្លួនឯង និងអ្នកដទៃ ពិសេសចូលរួមជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរអធិការកិច្ចខេត្តកំពតសហការជាមួយអាជ្ញាធរស្រុកកំពង់ត្រាចបានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅវិទ្យាល័យព្រះបិតាជាតិ។ ថ្លែងក្នុងពិធីខាងលើ លោកស្រី សេន សាណាស់ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរជាក្តីកង្វល់ដ៏ធំបំផុតរបស់រាជរដ្ឋាភិបាលបន្ទាប់ពីប្រទេសជាតិពោរពេញដោយសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើន ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ គ្រោះថ្នាក់ចរាចរបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អាយុជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិ។ ដូច្នេះ ប្រជាពលរដ្ឋ សិស្សានុសិស្សគ្រប់រូបត្រូវគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួនរាល់ពេលធ្វើដំណើរដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិខ្លួនឯង និងអ្នកដទៃ ពិសេសចូលរួមជួយពន្លឿនកំណើនសេដ្ឋកិច្ចជាតិ។ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថា ជាទូទៅ គ្រោះថ្នាក់ចរាចរបណ្តាលមកពីកត្តា៤យ៉ាង រួមមាន កត្តាមនុស្ស ផ្លូវ យានជំនិះ និងកត្តាធម្មជាតិ។ ប៉ុន្តែកត្តាមនុស្សជាមូលហេតុសំខាន់ជាងគេនៅកម្ពុជាដែលទាមទារឲ្យមានការចូលរួមអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ មន្ត្រីជំនាញបានបញ្ជាក់ក្នុងពិធីផ្សព្វផ្សាយច្បាប់ខាងលើនេះថា នៅពេលមានគ្រោះថ្នាក់ចរាចរកើតឡើងរមែងតែងខាតបង់ពេលវេលា ទ្រព្យសម្បត្តិ មនុស្សរបួស ពិការ អាចបាត់បង់អាយុជីវិតខ្លួនឯង និងអ្នកដទៃទៀតផង។ ដូច្នេះអ្នកធ្វើដំណើរ ពិសេសអ្នកបញ្ជាយានយន្តត្រូវគោរច្បាប់ដោយអនុវត្តតាមស្លាកសញ្ញា គំនូសចរាចរណ៍ ភ្លើងសញ្ញា […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានដឹកនាំ សមាជិក សមាជិកា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅអគារស្នាក់នៅសមាគអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក/លោកស្រី អនុប្រធាន ស.អ.ក.ខ ប្រធាន ស អ ក ស្រុក/ក្រុង និងប្រធាន ស អ ក ឃុំ/សង្កាត់ សរុប១០២នាក់។ ក្នុងនោះបានប្រជុំបូកសរុបលទ្ធផលការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ប្រកាសសមាសភាពអនុប្រធានលេខាធិកាដ្ឋាន ស.អ.ក.ខ និងប្រកាសទទួលស្គាល់ប្រធានសមាគមអតីតយុទ្ធជនក្រុងប៉ោយប៉ែតថ្មី និងក៏បានណែនាំបន្ថែមលើកិច្ចការងារផ្ដល់សេវាដល់អតីតយុទ្ធជន និងគ្រួសារ ឲ្យបានល្អប្រសើរ ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : លោកអ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ និងលោកស្រីបានអញ្ជើញដឹកនាំក្នុងពិធីប្រគល់ផ្ទះមួយខ្នង ជូនគ្រួសារឈ្មោះស៊ុក អុឹម អាយុ ៦៥ឆ្នាំ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ អស់គ្មានសល់កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក។ គ្រួសារពលរដ្ឋនេះមានជីវភាពក្រីក្រ គ្មានមុខរបរច្បាស់លាស់ ព្រមទាំងមានសមាជិកគ្រួសាររស់នៅក្នុងបន្ទុកចំនួន៦នាក់។ លោក ធូ សុីសុភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានឲ្យដឹងថ្ងៃទី០៣ខែមិថុនាថា : ដោយបានពិនិត្យនិងធ្វើការចុះប៉ាន់ប្រមាណ ចំពោះគ្រួសារលោកស៊ុក អុឹម ឃើញថាមានជីវភាពក្រីក្ររស់នៅក្នុងភូមិតារាងបាល់សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានជីវភាពខ្វះខាត ថែមទាំងត្រូវភ្លើងឆេះផ្ទះអស់ទៀត។ ដូចនេះសាខាកាកបាទក្រហមបានធ្វើការសាងសង់ផ្ទះថ្មីមួយខ្នង ដែលមានទំហំទទឹង ៤ម៉ែត្រ បណ្តោយ ៦ម៉ែត្រ កម្ពស់ ៣,៨ម៉ែត្រសង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីបានចាក់ស៊ីម៉ងត៍ សង់ផ្ទាល់ដី សរុបថវិកាអស់ចំនួន ១៣០០ដុល្លារសហរដ្ឋអាមេរិក ។ លោក អ៊ុ រាត្រី បានមានប្រសាសន៍ថា : នេះគឺជាផ្ទះមនុស្សធម៌ទី១៣ របស់សាខាកាកបាទក្រហមប្រគល់ជូនពលរដ្ឋដែលត្រូវលក្ខខណ្ឌជួបគ្រោះថ្នាក់ ក្រីក្រ គ្មានទីពឹង មានបន្ទុកច្រើន….ដែលផ្ទះនីមួយៗមានលក្ខណៈតូចល្មមសមរម្យ និងរឹងមាំដែលអាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិត […]
សៀមរាប៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងគ្រឹះតួប្រាង្គលេខទី៥ របស់ប្រាសាទបាគងដែលមានសភាពទ្រុឌទ្រោម និងមានហានិភ័យឱ្យរឹងមាំឡើងវិញ។ ប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា លោក សារាយ គឹមហួល ឱ្យដឹងថា ស្ថានភាពរបស់ប្រាង្គលេខ៥ នៃប្រាសាទបាគងមានហានិភ័យខ្លាំង ជាពិសេស ជញ្ជាំងប្រាង្គពីគ្រឹះរហូតដល់កំពូល។ លោក សារាយ គឹមហួល បញ្ជាក់ទៀតថា ដោយសារតែភាពប្រឈមនិងគ្រោះថ្នាក់ច្រើន ទើបអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធប្រាង្គលេខ៥ នៃប្រាសាទបាគងឡើងវិញ ដោយត្រូវពង្រឹងរចនាសម្ពន្ធឥដ្ឋ ជញ្ជាំង តួប្រាង្គ និងបិទស្នាមប្រេះនៅតាមជញ្ជាំង ដើម្បីការពារជម្រាបទឹក។ ប្រាង្គលេខ៥ នៃប្រាសាទបាគង បានរងការខូចខាតដោយសារកត្តាអាយុកាល អាកាសធាតុ និងឫសឈើតូចធំចាក់ចូលប្រាង្គ៕ អត្ថបទ៖ ឆាយ ផាន់នី
សៀមរាប៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា នាំយកដបទឹកចំនួន៥០ ចែកជូនដល់ភ្នាក់ងារទេសចរ ភ្នាក់ងារសណ្តាប់ធ្នាប់ បុគ្គលិកនិងកម្មករនៃមណ្ឌលបដិសណ្ឋារកិច្ចចំនួន៥០នាក់ នៅប្រាសាទបន្ទាយស្រីសម្រាប់ច្រកទឹកពិសារប្រចាំថ្ងៃ ក្នុងបំណងរួមគ្នាកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិកផ្សេងៗ និងលើកកម្ពស់បរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរ។ លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមនៃភ្នាក់ងារទេសចរ ឱ្យដឹងថា ការចែកជូនដបទឹកនេះ គឺចង់លើកទឹកចិត្តដល់មន្រ្តី-បុគ្គលិករបស់អាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅប្រាសាទបន្ទាយស្រី ដើម្បីធ្វើជាគំរូក្នុងការច្រកទឹកពីម៉ាស៊ីនចម្រុះទឹកស្អាត ដែលមានដាក់ឱ្យប្រើប្រាស់ និងបញ្ឈប់នូវការប្រើដបប្លាស្ទិកជាបន្តទៀត។ លោកស្រី ឈឹម រដ្ឋនា ប្រធានក្រុមភ្នាក់ងារទេសចរប្រចាំប្រាសាទបន្ទាយស្រី បានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដបទឹកថ្មី។ ក្នុងនាមជាប្រធានភ្នាក់ងារទេសចរនៅប្រាសាទបន្ទាយស្រី អ្នកស្រី ឈឹម រដ្ឋនា សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ក៏ដូចជាអង្គការ GIZ ដែលបានផ្ដល់នូវដបទឹក ក្នុងគោលបំណងរួមគ្នាដើម្បីកម្ពុជាគ្មានប្លាស្ទិក។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា និងអង្គការ GIZ បានរៀបចំកម្មវិធីសម្ពោធប្រព័ន្ធចម្រោះទឹកស្អាត នៅបរិវេណខាងមុខប្រាសាទបន្ទាយស្រី ដើម្បីជូនដល់មន្រ្តី-បុគ្គលិក អាជ្ញាធរ អ្នកលក់ដូរ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធពិសេសភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅប្រាសាទបន្ទាយស្រីអាចពិសារ ក្នុងបំណងជួយកាត់បន្ថយ កាកសំណល់និងការបំពុលបរិស្ថានដោយសំសំណល់ប្លាស្ទិកនៅតំបន់រមណីយដ្ឋានអង្គរ៕ អត្ថបទ: លោក យី […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : មន្ត្រីអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ -ស្វីស (GIZ )និងសាស្ត្រាចារ្យ ព្រមទាំងនិស្សិតនៃមហាវិទ្យាល័យវិស្វកម្ម,ប្រព័ន្ធជីវ:កសិកម្ម របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំការដូងបានជម្រុញលើកទឹកចិត្តនិងស្រង់យកបទពិសោធបច្ចេកទេសកែច្នៃផលិតគ្រឿងយន្តកសិកម្ម ផលិតគ្រឿងបន្លាស់ក្នុងស្រុកនៅសហគ្រាសម៉ាស៊ីនច្រូតស្រូវនិងគ្រឿងបន្លាស់ឈួន សុផាន់-មង្គលបូរី ដែលស្ថិតនៅផ្លូវជាតិលេខ៥-ផ្លូវដែកនាភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ លោកជេរ៉ល ហ៊ីតហ្ស៊ើ (Gerald Hitzer ) វិស្វករមេកានិច និងជាមន្ត្រីគម្រោងនៃអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ -ស្វីស(GIZ ) ប្រចាំខេត្តសៀមរាបបានប្រាប់សារព័ត៌មានកាលពីថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៤ថា: លោកនិងសហការីបានមកធ្វើសហប្រតិបត្តិការជាមួយម្ចាស់និងក្រុមជាងនៃសហគ្រាសម៉ាស៊ីនច្រូតស្រូវនិងគ្រឿងបន្លាស់ឈួន សុផាន់-មង្គលបូរី នេះច្រើនខែហើយ ក្នុងបំណងផ្លាស់ប្តូរបទពិសោធការងារបច្ចេកទេសនៅសហគ្រាសម៉ាស៊ីនច្រូតស្រូវនិងគ្រឿងបន្លាស់ឈួន សុផាន់ នេះ ។ ក្នុងនោះ GIZ ពេញចិត្តនិងសូមជួយផ្តល់នូវជំនួយបច្ចេ្ទកទេសបន្ថែមលើការប្រើប្រាស់ម៉ាស៊ីនផលិតផលិតផលនិងគ្រឿងបន្លាស់ដែលប្រើប្រាស់ច្ចេកវិទ្យាបញ្ជាស្វ័យប្រវត្តិ CNC: Computer Numberical Control ) ។ លោកបានរំលឹកថា : កម្មវិធីពង្រឹងភាពប្រកួតប្រជែងនៃសហគ្រាសជាតិ(ICONE)ក្នុងការគាំទ្ររដ្ឋបាលខេត្តបន្ទាយមានជ័យ សៀមរាបនិងខេត្តបាត់ដំបង លើការលើកកម្ពស់វិនិយោគឯកជន របស់អង្គការGIZ បាននឹងជម្រុញលើកទឹកចិត្តនិងធ្វើកិច្ចសហប្រតិបត្តិការនេះ ។ ហើយក៏សូមអោយសហគ្រាសនេះ […]
ដោយ ៖ សិរីមតី ខេត្តសៀមរាប៖ គម្រោងខ្មែរដើម្បីខ្មែររបស់ក្រុមហ៊ុនផលិត មីជាតិ កាលពីនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានផ្ដួចផ្ដើមរៀបចំកម្មវិធីសប្បុរសធម៍ចែករំលែកក្តីស្រឡាញ់ ជាមួយកុមារប្រមាណ ១២០នាក់ នៅអង្គការកសាងក្ដីសង្ឃឹម ខេត្តសៀមរាបតាមរយៈការអញ្ជើញទស្សនាខ្សែភាពយន្តគំនូរជីវចល 3D ជាលើកដំបូងក្នុងឆាកជីវិតរបស់ពួកគេនៅរោងភាពយន្តលេជិនខេត្តសៀមរាប ក្នុងឱកាសអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ។ លោក ងិន សុភន នាយកប្រតិបត្តិ អង្គការកសាងក្ដីសង្ឃឹម បានសម្តែងនូវការកោតសសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (មីជាតិ) ដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីដ៏ពិសេសនេះ ក្នុងការផ្តល់នូវក្តីស្រឡាញ់ និងបទពិសោធន៍ថ្មីមួយទៀតដល់កុមារនៅអង្គការ Feeding Dreams Cambodia ព្រមដោយការផ្តល់ជូនបន្ថែមនូវគ្រឿងឧបភោគបរិភោគសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ, វត្ថុអនុស្សាវរីយ៍និងអាហារសម្រន់មីជាតិប្រកបដោយឱជារស និងបរិយាកាសសប្បាយរីករាយ ។ លោក ជា ម៉េងគួង ប្រធានផ្នែកទំនាក់ទំនងទីផ្សារ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានបង្ហាញឱ្យឃើញថាការរៀបចំកម្មវិធីសប្បុរសធម៍នាទឹកដីខេត្តសៀមរាបនេះគឺជាការចូលរួមដើម្បីបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់យើងទាំងអស់គ្នា ជាវិស័យឯកជន ឯកត្តកបុគ្គល គឺយើងទាំងអស់គ្នាគប្បីចូលរួមលើកស្ទួយសុខមាលភាព សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារនិងជំរុញការអភិវឌ្ឍចំណេះដឹង […]
ដោយ៖ សិរីមតី ភ្នំពេញ៖ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក នាថ្ងៃទី៣១ខែឧសភា បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩,៥លានដុល្លារអាមេរិក សម្រាប់ការពង្រីកសកម្មភាពដែលកំពុងត្រូវបានអនុវត្ត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព នៅទូទាំងប្រទេសកម្ពុជា។ មូលនិធិថ្មីនេះនឹងត្រូវបានយកទៅប្រើប្រាស់ដើម្បីពង្រីកគម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជាដែលត្រូវបានអនុម័តកាលពីខែមករា ឆ្នាំ២០២២ ជាមួយកញ្ចប់ហិរញ្ញប្បទានលើកដំបូងចំនួន ៦៩,២៥លានដុល្លារអាមេរិក។ កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះមានឥណទានចំនួន ៦០លានដុល្លារអាមេរិកពី សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយចំនួន ១៩,៥លានដុល្លារផ្សេងទៀតពីអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “ប្រទេសកម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែអ្វីដែលនៅតែជាបញ្ហាប្រឈមដ៏ធំនោះ គឺលទ្ធផលនៃការសិក្សារបស់សិស្សនៅមានកម្រិតទាប ហើយលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពក៏នៅខ្វះសមធម៌ដែរ”។ លោកស្រីនិយាយបន្ថែមទៀតថា៖ “ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះគឺដើម្បីពង្រឹងថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងមូលធនមនុស្សដែលចាំបាច់សម្រាប់ការលូតលាស់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។”កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះនឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀតនៅទូទាំងប្រទេស ក្នុងនោះមាន អនុវិទ្យាល័យចំនួន ៥០០, សាលាបឋមសិក្សាចំនួន ១០០០ និងសាលាមត្តេយ្យចំនួន ៩០។ សកម្មភាពសំខាន់ៗរួមមាន៖ ពង្រីកការគ្រប់គ្រងតាមសាលារៀននៅក្នុងសាលាផ្សេងទៀត,ផ្តល់ឱកាសបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈបន្ថែមទៀតសម្រាប់គ្រូបង្រៀន ថ្នាក់ដឹកនាំ និងបុគ្គលិកសាលា,សាងសង់ និងជួសជុលថ្នាក់រៀន បន្ទប់ពិសោធន៍ និងអគារសិក្សាបន្ថែមទៀត ក្រោមការរចនាដែលធន់នឹងអាកាសធាតុ,សាកល្បងដាក់ឱ្យប្រើបច្ចេកវិទ្យាអប់រំ ដើម្បីបង្កើនម៉ោងសិក្សាប្រកបដោយគុណភាព,ធ្វើទំនើបកម្មសៀវភៅសិក្សា និងបង្កើតមគ្គុទ្ទេសក៍គ្រូបង្រៀនស្របតាមកម្មវិធីសិក្សាជាតិ, ពង្រឹងការធ្វើផែនការ ការត្រួតពិនិត្យ និងការវាយតម្លៃ នៅតាមនីមួយៗ។ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : នៅសាលាប្រជុំក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៦ សរណន ស្ដីពីការរៀបចំផែនការ យុទ្ធសាស្ត្រថវិកា ឆ្នាំ ២០២៥.២០២៧ និងរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ផងដែរ។ កិច្ចប្រជុំនេះក្រោមអធិបតីភាពលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០៦ សរណន ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ហើយធ្វើនៅសាលប្រជុំធំ ថ្មីនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បន្ទាយមានជ័យ ស្ថិតនៅផ្លូវជាតិលេខ ៥ ភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ៍ណ ។ បើតាមមន្ត្រីអោយដឹងថ្ងៃទី២៩ខែឧសភា ឆ្នំា២០២៤ មានប្រសាសន៍ថា : ខ្លឹមសាររួមក្នុងកិច្ចប្រជុំនេះ គេផ្តោតទៅលើ ការអនុលោមតាមមាត្រា ៥១ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី(កសហវ ) បានដាក់ចេញចរាចរស្ដីពី ប្រតិទិនសម្រាប់ការរៀបចំ សេចក្តីសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ កាលពីខែមករាឆ្នាំ ២០២៤ ដែលក្នុងនោះបានកំណត់អំពីពេលវេលានៃការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៥.២០២៧ និងក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ ២០២៥ ឆ្នាំ ២០២៧ សម្រាប់ជាមូលដ្ឋាននៃការរៀបចំសេចក្តីព្រាងសារាចរ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រ ថវិកា និងការរៀបចំសេចក្តី ព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ជាសារាចរតែមួយដើម្បីដាក់ជូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេចដើមខែឧសភានេះ។ ថ្លែងក្នុងកិច្ចប្រជុំ […]
សៀមរាប៖ សិក្ខាកាមជំនាន់ទី២ ចំនួន២០នាក់ ជាមន្ត្រី-បុគ្គលិក របស់អាជ្ញាធរជាតិអប្សរា ដែលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញផ្នែកអភិរក្សថ្មប្រាសាទ ពេលនេះបានឈានមកដល់វគ្គផលិតកំបោរបាយអដើម្បីជួសជុលពង្រឹងថ្មប្រាសាទ និងចុះអនុវត្តផ្ទាល់នៅប្រាសាទបន្ទាយសំរ៉ែ។ កញ្ញា Helen JACOBSEN អ្នកជំនាញអភិរក្ស និងជាគ្រូបង្គោលអភិរក្សថ្ម ឱ្យដឹងថា វគ្គបណ្តុះបណ្តាលដែលមានចំនួន១៣វគ្គនោះ បានឈានដល់វគ្គ១០ហើយ និងនៅសល់តែ២វគ្គទៀត ហើយនឹងមានការប្រលងបញ្ចប់នៅវគ្គ១៣។ ក្នុងវគ្គ១០នេះ សិក្ខាកាមសិក្សាពីទ្រឹស្តី និងការប្រើប្រាស់បាយអ។ កញ្ញា Helen បន្ថែមទៀតថា ដំបូងគឺឱ្យសិក្ខាកាមស្គាល់ពីអ្វីជាបាយអកំបោរ អ្វីជាបាយអកំបោរសើម បាយអស៊ីម៉ងត៍ កាវញីឈ្មោល Epoxy សម្រាប់តភ្ជាប់ថ្ម និងថ្នាំ Ethyl Silicate សម្រាប់លាយជាមួយបាយអ។ បន្ទាប់មកតម្រូវឱ្យសិក្ខាកាមចុះអនុវត្តផ្ទាល់ជាមួយថ្មប្រាសាទដែលរងការខូចខាត ពុកផុយ ស្នាមប្រេះ ការព្យាបាល ការការពារជម្រាបទឹក និងបច្ចេកទេសប្រើបាយអតាមស្ថានភាពខុសៗគ្នាពីកន្លែងមួយទៅកន្លែមួយក្នុងការងារជួសជុលអភិរក្ស។ បន្ទាប់ពីសិក្ខាកាមបានសិក្សាទ្រឹស្តី និងអនុវត្តនៅក្នុងការដ្ឋានដោយផ្ទាល់ សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹងកាន់តែទូលំទូលាយ និងអាចផលិតបាយអសម្រាប់ជួសជុល ពង្រឹងថ្មដោយមានជំនាញច្បាស់លាស់។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការអភិរក្សថ្មប្រាសាទ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ ដែលចាប់ផ្ដើមតាំងពីពាក់កណ្តាលឆ្នាំ២០២២មក៕ អត្ថបទ: លោក […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :កាលពីថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ ដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកាចំនួន ៥០០០ដុល្លារ បន្ថែមទៀត ទៅប្រគល់ជូននិងសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវការព្យាបាលរយៈពេលយូរ និងត្រូវការថវិកាជាចាំបាច់។ សូមរំលឹកថា កន្លងមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ-នាយរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ចុះសួរសុខទុក្ខជាបន្តបន្ទាប់ ចំនួន០៥លើក និងបាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងស្មារតីសាមគ្គីភាព ចែករំលែកជួយគ្នាក្នុងគ្រាអាសន្ន ប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គង់ គីនី សម្រាប់ព្យាបាលជំងឺសរុបជារួម ចំនួន បួនម៉ឺនដុល្លារ (៤០,០០០US$) ហើយផងដែរ ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងប្រតិភូកាលពីព្រឹកដល់ថ្ងៃត្រង់ថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៤ បានអញ្ជើញទៅបើកកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងពិនិត្យស្ថានភាពច្រកព្រំដែន ។ កិច្ចប្រជុំបានធ្វើនៅនៅបញ្ជាការដ្ឋាន វរសេនានគរបាលការពារព្រំដែនគោកលេខ៨០៧ នាផ្លូវជាតិលេខ៥៨ នាភូមិសាមគ្គី ឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋាន អគ្គស្នងការរង នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ វរសេនីយ៍ នាយ នាយរង កងកម្លាំងទាំង៣និងមន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរដែនដី អ្នកពាក់ព័ន្ធ ។ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឡើងពីស្ថានភាព សភាពការណ៍បទល្មើសផ្សេងៗទៀត ដើម្បីទប់ស្កាត់និងការបង្ក្រាប។ លោកអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ផ្តោតទៅលើផ្តល់អនុសាសន៍និងផែនការដាក់អោយអនុវត្តដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ សូមបញ្ចាក់ថា ការងារចាំបាច់នៅព្រំដែនផ្សេងទៀតមាន : ពង្រឹង ថែរក្សាការពារបូរណភាពទឹកដី សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ តាមបណ្តោយព្រំដែន ក៏ដូចជាការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនផ្សេងទៀត មានទំនិញរត់គេចពន្ធ ជួញដូរមនុស្សនិងកម្លាំងពលកម្ម ពលករខុសច្បាប់ បទល្មើសព្រៃឈើ សត្វព្រៃ វត្ថុបុរាណនិងចលនាផ្សេងៗ […]