ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ក្រោយបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃអាទិត្យទី២៦ខែឧសភាឆ្នាំ២០២៤កន្លងមក ហើយបានបែងចែកអាសន:ជូនគណបក្សឈ្នះឆ្នោតនិងធ្វើពិធីប្រកាសចូលកាន់តំណែងរួចរាល់ហើយនោះ សម្រាប់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យក៏បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ ជាថ្ងៃដំបូងអាណត្តិថ្មី របស់ខ្លួន។ ក្រុមប្រឹក្សានេះ កាលពីអាណត្តិទី៣ ក៏មានអាសន:សរុប២៥ ដែរ ក្នុងនោះគណបក្សប្រជាជនកម្ពុជា២៤រូបនិងគណបក្សខ្មែររួបរួមជាតិ១រូប ។ឯគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយនោះ អាសនៈ:ត្រូវបានប្រមូលទៅគណបក្សប្រជាជនកម្ពុជា។ឯអាណត្តិទី៤នេះ អាសន:សរុប២៥ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ២២រូបនិងគណបក្សឆន្ទ:ខ្មែរ៣រូប ។ លេខាធិការក្រុមប្រឹក្សាខេត្តអោយដឹងកាលពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៤ ថា: កិច្ចប្រជុំធ្វើនៅសាលក្រុមប្រឹក្សា សាលាខេត្ត បានដឹកនាំដោយលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងចូលរួមដោយសមាជិក ព្រមទាំងលោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាល អភិបាលរងស្រុកក្រុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។ ក្នុងនោះរបៀបវារ:ទី១ :ផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ០២៤សណន ចុះថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ […]
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ មុខតំណែងរបស់ក្រុមប្រឹក្សាស្រុក ក្រុងទូទាំងខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសចូលកាន់តំណែង ហើយបញ្ចប់ប្រារព្ធពិធីហើយកាលពីថ្មីៗនេះ ។ក្នុងនោះស្រុកក្រុង៤ ផ្លាស់ប្តូរគឺប្រធានថ្មី ឯ៥ទៀតនៅរក្សាប្រធានចាស់ដដែល ឯសមាជិកក៏ផ្លាស់ប្តូរច្រើនដែរ ។ នាពេលថ្មីៗនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជូនថ្នាក់ដឹកនាំដែលមានអភិបាល អភិបាលរងខេត្ត ប្រធាននិងសមាជិកក្រុមប្រឹក្សាខេត្តចុះតាមស្រុក ក្រុងទាំង៩ ដើម្បីប្រារព្ធពិធីការប្រកាសចូលកាន់មុខតំណែងនិងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាស្រុក ក្រុងទូទាំងខេត្តបន្ទាយមានជ័យ ពោលគឺជាសរុប ស្រុក ក្រុងចំនួន៤ ផ្លាស់ប្តូរប្រធានថ្មី , ឯ៥ នៅរក្សាប្រធានចាស់ដដែល ឯសមាជិកក៏ផ្លាស់ប្តូរច្រើនដែរ ។ នេះបើតាមមន្ត្រីរដ្ឋបាលខេត្ត និងមន្ត្រីគណបក្សខេត្តបានអោយសារព័ត៌មានដឹងកាលពីថ្ងៃទី១៧ខែមិថុនាថា សម្រាប់អាសន:ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យសរុបចំនួន២៥ ។ក្នុងនោះ គណបក្សប្រជាជនកម្ពុជា២២និងគណបក្សឆន្ទៈខ្មែរ៣ ។ចំណែកឯក្រុមប្រឹក្សាស្រុក ក្រុង មានអាសន:សរុប ១៥៩ ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា១៤៥ អាសនៈ:។ គណបក្សឆន្ទៈខ្មែរ២១ អាសន: គណបក្សកម្លាំងជាតិ២អាសន:និងគណបក្សខ្មែររួមរួបជាតិ១អាសន: ។ ស្រុក ក្រុងមានតំណែងប្រធានក្រុមប្រឹក្សាស្រុកក្រុងទាំង៩ ជាកូតាគណបក្សប្រជាជនកម្ពុជា និងអាសន:ដែលគណបក្សនានាទទួលបានមានដូចតទៅ ៖ ១- ស្រុកមង្គលបូរី សរុប២១អាសន: ក្នុងនោះគណបក្សប្រជាជនកម្ពុជា១៩ […]
សៀមរាប៖ នាដើមរដូវវស្សា ដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នេះ ក្រុមការងារសម្អាតរុក្ខជាតិតាមប្រាសាទនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កាន់តែមមាញឹកក្នុងការកាត់សម្អាតដើមរុក្ខជាតិ ឬស្មៅដុះនៅតាមប្រាសាទទាំងក្នុង និងក្រៅតំបន់អង្គរ ដើម្បីកាត់បន្ថយហានិភ័យដល់ប្រាង្គប្រាសាទ។ លោក ងិន ធី អ្នកគ្រប់គ្រងការងារសម្អាត រុក្ខជាតិតាមប្រាសាទ បានឱ្យដឹងនៅក្នុងពេលដឹកនាំក្រុមការងារចុះសម្អាតនៅប្រាសាទតាកែវថា ការកាត់សម្អាតរុក្ខជាតិ និងស្មៅនៅតាមប្រាសាទ គឺដើម្បីចៀសវាងកុំឱ្យវាបង្កផលប៉ះពាល់ដល់រចនាសម្ពន្ធរបស់ប្រាសាទ ទាំងប្រាសាទថ្មភក់ និងប្រាសាទឥដ្ឋ។ ជាពិសេសរដូវវស្សា គឺក្រុមការងារកាន់តែមមាញឹកសម្អាតនៅគ្រប់ប្រាសាទទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាទាំងក្នុង និងក្រៅតំបន់អង្គរ។ លោក ងិន ធី បន្តថា ក្នុងឆ្នាំនេះ ថ្វីត្បិតតែអាកាសធាតុក្តៅខ្លាំង ធ្វើឱ្យស្មៅមិនសូវមានដុះក៏ប៉ុន្តែចំពោះរុក្ខជាតិនៅតែដុះលូតលាស់ធម្មតា និងដុះកាន់តែច្រើននៅពេលរដូវភ្លៀង។ បញ្ហានេះ ទាមទារឱ្យមានការសម្អាតជាប្រចាំ ដើម្បីសោភ័ណភាពរបស់ប្រាសាទបុរាណផងនិងជៀសវាងការប៉ះពាល់ដល់ប្រាង្គប្រាសាទ និងរចនាសម្ពន្ធផ្សេងៗរបស់ប្រាសាទផង។ លោក ងិន ធី បញ្ជាក់ថា ការងារសម្អាតនេះ អាចរំខានដល់ទេសចរក្នុងរយៈពេលខ្លី ហើយលោកក៏សំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទស្សនាប្រាសាទនានា ស្របពេលក្រុមការងារសម្អាតកំពុងបំពេញការងារ មេត្តាកុំចូលទៅជិត ចៀសវាងគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយជាយថាហេតុ។ ម្យ៉ាងទៀត សូមចូលថែរក្សាបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរទាំងអស់គ្នា ដើម្បីលើកម្ពស់បរិស្ថាន និងតម្លៃជាសកលរបស់បេតិកភណ្ឌពិភពលោក៕ អត្ថបទ: លោក យី […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំណត់យកធ្វើជាប្រធានបទ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ។ តើអ្វីទៅជាបំណងនិងប្រធានបទនេះ? ការសម្រេចយកប្រធានបទមួយនេះ ក្នុងគោលបំណងកសាងនិងអភិវឌ្ឍន៍មូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចគោលដៅ«ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ភ្នំជញ្ជាំង ផ្លូវជាតិលេខ៥ភូមិគាបសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ នាចុងសប្តាហ័កន្លងទៅនៃខែមិថុនា ឆ្នាំ២០២៤ ក៏បានប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នេះ ដែលមានអធិបតីភាពលោកយឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យនិងចូលរួមដោយប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងស្រុក្រុងមន្ត្រី អ្នក និស្សិត សិស្សរាប់រយនាក់។ លោកស្រី សំរិទ្ធ សុជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា: វិទ្យាស្ថានមានបន្ទប់សិក្សាចំនួន៤៧បន្ទប់ ទាំងបន្ទប់ប្រជុំ បន្ទប់ទ្រឹស្តី បន្ទប់ពិសោធន៍ និងមានអន្តេសិកដ្ឋានស្រី មាន២០បន្ទប់ សរុបបន្ទប់៦៧បន្ទប់។ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំស្តីពី ការពង្រឹងកិច្ចការងាសន្តិសុខខេត្តបន្ទាយមានជ័យ ។ មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៤ ថា: កិច្ចប្រជុំធ្វើនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការ លោកអធិការរងផែនសន្តិសុខ មកពីគ្រប់ក្រុងស្រុកទាំង៩ និងមន្ត្រីនគរបាលជាច្រើនរូប។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងអានរបាយការណ៍ស្វាគមន៍ និង លទ្ធផលប្រតិបត្តិការដែលសម្រេចបានកន្លងមក។ លោកក៏បានធ្វើការណែនាំដល់ លោក លោកស្រី ដែលបានចូលរួមសូមត្រងត្រាប់ស្ដាប់និងកត់ត្រានូវអនុសាសន៍ និងបទពិសោធដ៏មានតម្លៃរបស់ គណៈអធិបតីដើម្បីជាត្រីវិស័យសម្រាប់យកទៅអនុវត្តទៅតាមតួនាទីភារកិច្ចជំនាញជាប្រចាំថ្ងៃ ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។ នាឱកាសនោះ ឧត្តមសេនីយ៍ឯក អុី សុខឃី បានកោតសរសើរចំពោះលទ្ធផលការងារកន្លងមកលើការងារគ្រប់គ្រងសន្ដិសុខរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋអបអរសាទរ និងអរគុណចំពោះមន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ ដែលបានធ្វើការសម្របសម្រួលបើកទ្វារទឹកអាងត្រពាំងថ្មក្នុងស្រុកភ្នំស្រុក ដើម្បីបានទឹកស្រោចស្រពផលដំណាំស្រូវរបស់ពួកគាត់ ដែលកំពុងធ្វើស្រែក្បែរអាងទឹកត្រពាំងថ្ម។ ការចុះសម្របសម្រួលនេះ ដឹកនាំដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម កន្លងទៅថ្មីៗនេះ។ លោក យឹម ប៊ុនរ៉ុម អោយដឹងកាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៤ ថា : ដោយពិនិត្យមើលឃើញពីការរាំងស្ងួតអូសបន្លាយវែង ភ្លៀងមានសង្ឃឹមតិចតួច រដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរធនធានទឹកនិងឧតុនិយម បានធ្វើការបេីកទឹកពីអាង ដើម្បីជួយសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករដែលអាស្រ័យផលធ្វើស្រែក្បែរអាងទឹក។ លោកប្រធានមន្ទីរបានទទួលស្គាល់ថា: “ការផ្តល់ទឹកចេញពីអាងមិនអាចគ្រប់គ្រាន់នៃតម្រូវការ របស់បងប្អូនប្រជាកសិករនោះទេ ព្រោះទឹកនៅសល់តិចតួចតែប៉ុណ្ណោះ “។ “ប៉ុន្តែបើយើងបេីកបង្ហូរឲ្យអស់ ពីអាងវានឹងអាចមានផលប៉ះពាល់ដល់ជីវៈចម្រុះ “។ ដូច្នេះការបើកអាងទឹកនេះបានរយៈពេល៣ទៅ៤ថ្ងៃតែប៉ុណ្ណោះ។ លោក ឃ្លោក នួយ អភិបាលរងខេត្តបានមានប្រសាសន៍ថា ទឹកមានសារៈសំខាន់ណាស់ ទាំង មនុស្ស និង សត្វ ហើយការចុះសម្របសម្រួលបើកទ្វារទឹកក្នុងឱកាសនេះ គឺធ្វើយ៉ាងណាអោយការប្រើប្រាស់ទឹកមានការសន្សំសំចៃ ពេលបូមទឹកដាក់ស្រែ សូមកុំលោភលន់ដាក់ត្រឹមតែស្រូវរស់បានហើយ ព្រោះអាចនឹងមានភ្លៀងធ្លាក់នាពេលឆាប់ៗ […]
ដោយ៖ គង់ហេង កំពង់ចាម៖ សមិទ្ធផលមហាសាលនេះ ស្ថិតក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគាវិនិយោគសហគមន៍អឺរ៉ុប និងរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី DFAT និងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយករាជរដ្ឋាភិបាលកម្ពុជា ការសាងសង់ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ គឺមានគោលបំណង ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការឡើងកម្តៅ នៃភពផែនដី និងធានាបាននូវសន្តិសុខទឹកសម្រាប់គ្របតម្រូវការ ដោយប្រើប្រាស់ថវិកាប្រមាណ ៣២លាន ដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមន្រ្តី នៃមន្ទីរធនធានទឹក និងឧតុនិយម ដែលបានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត ដ៏ទំនើបមួយនេះ ស្ថិតក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ កាលពីថ្ងៃទី ១៤ មិថុនា ម្សិលមិញ។ សូមបញ្ជាក់ឲ្យដឹងថា ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ មានប្រឡាយមេចំនួន ១២ខ្សែ និងប្រឡាយរងចំនួន ៤៦ខ្សែ សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ។ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូចធំចំនួន ១៩៥កន្លែង ព្រមទាំងមានស្ថានីយបូមទឹកទំនើបបំពាក់ម៉ូទ័រ៧គ្រឿងចំនួនមួយកន្លែង។ ប្រព័ន្ធធារាសាស្ត្រនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីច្រើនជាង ៨.០០០ ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម […]
សៀមរាប៖ ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលប្រាង្គកណ្តាលនៃប្រាសាទបាតជុំ ក្នុងដំណាក់កាលទី៥។ ការងារជួសជុលនេះ បានចាប់ផ្ដើមតាំងតែពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤។ កញ្ញា ដយ ពេជ្រជីរ៉ា វិស្វករនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទបាតជុំ ឱ្យដឹងថាបច្ចុប្បន្នក្រុមការងារកំពុងជួសជុលតួប៉ម កណ្តាលផ្នែកខាងលើនៃប្រាសាទបាតជុំដោយជួសជុលនៅជ្រុងខាងជើង និងទិសអាគ្នេយ៍កន្លែងដែលមានហានិភ័យខ្លាំងជាមុនសិន និងបន្តជួសជុលកន្លែងខូចខាតផ្សេងៗរហូតដល់កំពូលប្រាសាទ ដើម្បីឱ្យរចនាសម្ពន្ធឥដ្ឋមានភាពរឹងមាំឡើងវិញ និងទប់ស្កាត់ការហូរជ្រាបទឹកជាបន្តទៀត។ វិស្វករដដែលបន្តទៀតថា មុនជួសជុល ប្រាសាទបាតជុំ មានសភាពទ្រុឌទ្រោម និងគ្រោះថ្នាក់ខ្លាំង ដោយនៅផ្នែកខ្លះឥដ្ឋហែកចេញពីគ្នា ជញ្ជាំងឥដ្ឋពុកផុយ រលុះធ្លាក់ និងផ្នែកខ្លះទៀតនៃតួប៉មបានផ្លាស់ប្ដូរទ្រង់ទ្រាយ ដែលទាមទារឱ្យមានការជួសជុលពង្រឹងជាបន្ទាន់។ ប្រាសាទបាតជុំ កសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១០ ដោយមន្ត្រីជាន់ខ្ពស់ក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ពុទសាសនាមហាយាន។ ប្រាសាទនេះ កសាងនៅលើខឿនថ្មបាយក្រៀមពីរថ្នាក់ដែលមានតួប៉មសង់ពីឥដ្ឋចំនួន និងមានសិលាចារឹកចំនួន៦ផ្ទាំង។ ផ្នែកខ្លះនៃស្ថាបត្យកម្ម លម្អដោយថ្មភក់ដូចជាផ្តែរ ស៊ុទ្វារ និងជើងខឿននៃតួប៉មទាំងបី។ ការងារជួសជុលមកដល់ដំណាក់កាលទី៥នេះ តួប៉មប្រាសាទទាំងបី នឹងមានភាពរឹងមាំជាងមុន ដោយពុំចាំបាច់ទល់ទ្រនៅតាមតួប៉មទាំងបីជាបន្តទៀតនោះទេ។ ប្រាសាទនេះ នឹងបានបង្ហាញសោភ័ណភាពឡើងវិញ គង់វង្សបានយូរអង្វែងទៅអនាគត ហើយភ្ញៀវទេសចរ ក៏នឹងអាចចូលទស្សនាស្វែងយល់នៅតាមតួប៉មនីមួយៗបានដោយសុវត្ថិភាព៕ អត្ថបទ ៖ យី សុថា
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ។ នេះបើតាមមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ។ ពិធីនេះបានធ្វើឡើង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ជុក គីមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញ លោកអធិការគ្រប់បណ្តាអធិការដ្ឋាននគរបាលក្រុងស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលគារពារព្រំដែនគោក ជាច្រើនរូប។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងអានរបាយការណ៍ស្វាគមន៍ និងបូកសរុបលទ្ធផលប្រតិបត្តិការ និងផែនការណ៍អនុវត្តបន្ត ។ ទន្ទឹមគ្នានោះ លោកស្នងការបានធ្វើការណែនាំដល់អស់លោក លោកស្រីដែលបានចូលរួមសូមត្រងត្រាប់ស្ដាប់និងកត់ត្រានូវអនុសាសន៍ និងបទពិសោធដ៏មានតម្លៃរបស់គណៈអធិបតីដើម្បីជាត្រីវិស័យសម្រាប់យកទៅអនុវត្តទៅតាមតួនាទីភារកិច្ចជំនាញជាប្រចាំថ្ងៃអោយទទួលបានលទ្ធផលល្អសម្រេចបានជោគជ័យបន្ថែមទៀត ។ នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជុក គីមហួរ ក៏បានធ្វើការណែនាំ ដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងលើការចុះបញ្ជីវត្តមាន ត្រូវរក្សាទុកនូវរាល់ឯកសារ ដែលពាក់ព័ន្ធសម្រាប់សវនកម្មឆ្នាំបន្ទាប់ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ-សៀមរាប : ប្រជាពលរដ្ឋខ្លះក្នុងចំណោម ៨ភូមិនៅឃុំសំបួរស្រុកក្រឡាញ់ខេត្តសៀមរាបនិងប្រជាពលរដ្ឋខ្លះក្នុងចំណោម៤នៅឃុំប្រាសាទស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទទួលយកលទ្ធផលនៃការសម្របសម្រួលស្តីពីការជីកកកាយទំនប់ស្ទាក់ទឹកឆ្លងស្ទឹងក្រឡាញ់ដែលខណ្ឌព្រំប្រទល់ខេត្ត ហើយបាននឹងកំពុងកសាងស្ពានថ្ម នៅត្រង់ចំណុចមុខវត្តគោកដូងសំរោងក្លាង ស្ថិតក្នុងភូមិសំរោង ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ឬតភ្ជាប់ទល់មុខគ្នាត្រង់ចំណុចភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ នេះបើតាមពលរដ្ឋ ព្រះសង្ឃនិងមេភូមិ មេឃុំអោយដឹងកាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៤ ។ប៉ុន្តែពលរដ្ឋត្រូវការបើកទំនប់ដើម្បីបង្ហូរយកទឹកទៅស្រោចស្រពផលដំណាំ និងការប្រើប្រាស់ជាប្រចាំនៅក្នុងភូមិដូចខាងលើនៃឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងនៅក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានបានបន្តថា: ចូលរួមសម្របសម្រួលដោះស្រាយនោះ រួមមានលោកមឿ សុភី អភិបាលរងស្រុកក្រឡាញ់ តំណាងលោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ និងអាជ្ញាធរមូលដ្ឋានឃុំ មេភូមិ ព្រះភិក្ខុកល្យាណោ ព្រិល បញ្ញា ព្រះគ្រូចៅអធិការវត្តគោកដូងសំរោងក្លាង ព្រះសង្ឃ និងអាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនផងដែរ ពោលគឺដំណោះស្រាយក្រោមគោលការណ៍ឈ្នះ-ឈ្នះ នោះទំនប់ស្ទាក់ទឹកដែលស្ថាបនាដើម្បីការដ្ឋានស្ពានឆ្លងទឹកមុខវត្តដើម្បីបង្ហូរទឹកទៅផ្នែកខាងក្រោមនៃអាងស្ទឹងក្នុងរយ:ពេលកំណត់មួយដែលឯកភាពគ្នា។ បន្ទាប់មកត្រូវបិទទំនប់បណ្តោះអាសន្នវិញ ហើយការដ្ឋានស្ពានត្រូវសម្រុកធ្វើ ព្រោះថា ការបិទទំនប់នោះអាចធ្វើតែក្នុងរដូវប្រាំងនិងដើមរដូវវស្សាដែលមិនទាន់មានភ្លៀងធ្លាក់ មានទឹកច្រើនក្នុងស្ទឹងប៉ុណ្ណោះ។ទោះយ៉ាងណា […]
ដោយ ៖ បន្ទាយ ភ្នំពេញ ៖នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការផ្សព្វផ្សាយនិងដាក់ឲ្យប្រើប្រាស់នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអនុវត្តនូវប្រព័ន្ធការងារតាមបែបឌីជីថលថ្មី។ គឺទាក់ទងនឹងការគ្រប់គ្រងចំនួនទ័ព ការតាមដានស្ថានភាពសុខភាពទ័ពម្នាក់ៗ ផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន ការប្រមូលនិងរក្សាព័ត៌មាន ដោយផ្តោតលើការប្រើប្រព័ន្ធអ៊ីនធឺណេតកុំព្យូទ័រនិងទូរសព្ទដៃជាសំខាន់។ មន្ត្រីឲ្យដឹងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ថា: ចំពោះគោលការណ៍ប្រតិបត្តិស្តង់ដា(SOP)ឆ្ពោះទៅរកប្រព័ន្ធការងារបែបឌីជីថលនេះ គឺជាបទពិសោធថ្មីមួយទៀត ដែលផ្តួចផ្តើមនិងចងក្រងឡើង ដោយលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្ទាប់ពីទើបតែរៀបចំដាក់ដំណើរការនូវកម្មវិធីហ្វឹកហ្វឺនស៊ីមូលឡេសិន(Simulation )ដោយយកនូវចំណេះជំនាញដែលលោកបានរៀននៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី ពោលគឺយកមកច្របាច់បញ្ចូលជាមួយស្ថានភាពជាក់ស្តែង បទពិសោធបច្ចេកទេសនៅកម្ពុជានិងការរីកចម្រើននៃពិភពលោក ដោយយកមកធ្វើទំនើបកម្មលើប្រព័ន្ធការងារ ស្របតាមការរីកចម្រើនរបស់រាជរដ្ឋាភិបាលឌីជីថល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជា និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពង់ពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក កែវ តុម ប្រធានក្រុមប្រឹក្សាស្រុក លោក រ័ត្ន ដាស៊ីណង់ អភិបាល នៃគណៈអភិបាលស្រុកមង្គលបូរី និងលោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង លោកអធិការថ្មី នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ ឌី ទាវ គឺជានាយរងការិយាល័យគ្រប់គ្រងជនបរទេសនៃ ផែនការងារអន្តោប្រវេសន៍ ត្រូវបានតែងតាំងមុខតំណែងជាអធិការនៃអធិការនគរបាលស្រុកមង្គលបូរី ជំនួសលោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អតីតអធិការចាស់ ត្រូវបានដាក់ឱ្យចូលនិវត្តន៍ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានមតិផ្តាំផ្ញើ និងជំរុញដល់លោកអធិការដែលទើបចូលកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់ ដឹកនាំកម្លាំង អនុវត្តតួនាទី ភារកិច្ច […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា សមាសភាពចម្រុះក្នុងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌ នាឆ្នាំ២០២៤ នេះបានឆ្លុះបញ្ចាំងនូវការចាក់យ៉ាងជ្រៅនៃលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា ហើយកម្ពុជាខ្លួនឯងជាអ្នកបានរៀបចំដំណើរការបោះឆ្នោត។ លោកអ៊ុ រាត្រី ថ្លែងដូច្នេះ ខណ:លោកនិងលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងនិងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាស្រុកមង្គលបូរី និងក្រុមប្រឹក្សាក្រុងសិរីសោភ័ណ អាណត្តិទី៤ នាពេលព្រឹកនិងរសៀលថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៤ ។ លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី ក៏ដូចលោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានឡើងថ្លែងសេចក្តីស្វាគមន៍និងរាយការណ៍សង្ខេបពីលទ្ធផលការងាររបស់រដ្ឋបាលស្រុក ក្រុងក្នុងអាណត្តិទី៣ កន្លងមកនៃក្រុមប្រឹក្សាស្រុក ក្រុងរបស់ខ្លួន ។ តមកលោកវ៉ន វណ្ណា នាយកទីចាត់ការធនធានមនុស្ស សាលាខេត្តបន្ទាយមានជ័យបានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលទទួលស្គាល់និងតែងតាំងលោកកែវ តុម ប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរី (អាណត្តិដំបូង)និងសមាជិកដែលសរុបចំនួន២១រូប ដែលក្នងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន១៩រូបនិងមកពីគណបក្សឆន្ទៈខ្មែរចំនួន២រូប និងក្រុមប្រឹក្សាក្រុងសិរីសោភ័ណមានប្រធានគឺលោកជាម សុខ (ដែលកាន់តំណែងចូលអាណត្តិទី៣ ) និងសមាជិកសរុប១៨នាក់ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា១៦រូបនិងគណបក្សឆន្ទៈខ្មែរ ៣រូប ។ លោកប្រធាននិងសមាជិកក្រុមប្រឹក្សាស្រុក ក្រុងបានឡើងប្ដេជ្ញាពង្រឹងនូវស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុង និងប្ដេជ្ញាគោរពនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលដើម្បីកំណើនការងារសមធម៌និងប្រសិទ្ធភាពនិងចិរភាពកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ […]
ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមបានមានប្រសាសន៍ថា តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន គឺប្រទេសកម្ពុជាបានដំណើរការបោះឆ្នោត ទាំងសកល និងអសកលសរុបចំនួន ២០ លើក ពោលគឺប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ពហុបក្ស និងគ្មានអំពើហិង្សា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួម ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម អាណត្តិទី៤ ឆ្នាំ២០២៤ ដែលមានសមាជិកសរុបចំនួន ២៧ នាក់ ដែលមានឯកឧត្តម ខ្លូត ផន ត្រូវបានបន្តតំណែងជាប្រធានក្រុមប្រឹក្សាខេត្តនេះដដែល។ ដោយពិធីនេះបានរៀបចំឡើងនៅក្នុងសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ១១ មិថុនានេះ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ គោលការណ៍គ្រឹះ នៃលទ្ធិប្រជាធិបតេយ្យ គឺមានចំណុចសំខាន់ៗ មួយចំនួនដែលមានការវាយតម្លៃថា កម្ពុជាបើប្រៀបធៀបក្នុងតំបន់ ប្រៀបធៀបបណ្តាប្រទេសលើពិភពលោកថា កម្ពុជានៅក្មេងខ្ចី ក៏ប៉ុន្តែគោលការណ៍គ្រឹះ នៃលទ្ធិប្រធិបតេយ្យមានបី៖ ទី១-ការបោះឆ្នោត ទី២-ការអនុវត្តលទ្ធិប្រធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងទី៣-ការផ្ទេរអំណាច។ ឯកឧត្តមបានបន្តថា៖ ទាំងបីនេះកន្លងមកយើងបំពេញបានល្អ ជាក់ស្តែង នៅខេត្តកំពង់ចាម ក៏ដូចនៅទូទាំងប្រទេស គឺការបោះឆ្នោត […]
សៀមរាប៖ ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវទិន្នន័យបុរាណវិទ្យាទៅលើរចនាសម្ពន្ធរបស់ស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា ដើម្បីឈានទៅដល់គម្រោងជួសជុលនៅពេលខាងមុខ។ លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលបានដឹកនាំធ្វើកំណាយឱ្យដឹងថា ក្រុមការងារបានចាប់ផ្ដើមធ្វើកំណាយស្រាវជ្រាវនៅលើស្ពានហាលនេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលរចនាសម្ពន្ធស្ពានហាលខាងកើតប្រាសាទបេងមាលាឡើងវិញ។ លោក ពុទ្ធសុទ្ធ ឱ្យដឹងទៀតថា ពេលកំណាយបកស្រទាប់ដីខាងលើឃើញថា កម្រាលស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលាមានការស្រុតខ្លាំងដោយកន្លែង គ្រឹះក៏ចុះខ្សោយ និងហែកចេញពីគ្នា ធ្វើឱ្យគ្រឿងបង្គុំរបស់រចនាសម្ពន្ធស្ពានហាលមួយចំនួនមានដូចជា សសរ បង្កាន់ដៃនាគ ខ្លួននាគ ក្បាលនាគ បាក់ជាច្រើនបំណែកធ្លាក់ចូលក្នុងកសិន្ធុ និងខ្លះទៀតកប់ក្នុងដី ដែលបណ្តាលមកពីកត្តាអាយុកាល និងធម្មជាតិ។ សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ស្ថិតក្រោមមូលនិធិនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕ អត្ថបទ៖ ឆាយ ផាន់នី
ដោយ ៖បន្ទាយ បន្ទាយមានជ័យ ៖ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ មានពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤។ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី។ក្នុងនោះដែរក៏មានវត្តសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរដែនដី សមត្ថកិច្ចស៊ីវិល កងកម្លាំងនិងអ្នកពាក់ព័ន្ធរាប់រយនាក់ផងដែរ ។ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអានរបាយការណ៍ដ៏វែងមួយដែលលើកឡើងពីលទ្ធផលអនុវត្តន៍ការងារ សមិទ្ធផលនិងរបស់អាជ្ញាធរខេត្ត ដែលជាស្ថាប័នត្រូវបំពេញការងារមានគណនេយ្យភាព(ទទួលខុសត្រូវ) ចំពោះប្រឹក្សាខេត្តនៃរដ្ឋបាលខេត្តក្នុង១អាណត្តិទី៣នៃក្រុមប្រឹក្សាខេត្តកន្លងមក។ តមក មន្ត្រីទទួលបុគ្គលិកនៃក្រសួងមហាផ្ទៃបានឡើងអានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបានតែងតាំងលោកប្លែក វ៉ារី ប្រធាននិងសមាជិកក្រុមប្រឹក្សាខេត្ត២៤រូបទៀតក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ពោលគឺសមាសភាពក្រុមប្រឹក្សាខេត្តទាំងនេះ ក៏ដូចរាជធានី ខេត្តនិងក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌត្រូវបានអង្គបោះឆ្នោតដែលជាមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ពីគណបក្សដែលមានអាសន:បានបោះឆ្នោតជូនកាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤ កន្លងមក ។ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនិងសមាជិកតំណាងបានឡើងប្តេជ្ញាចិត្តថា: លោកសូមថ្លែងអំណរគុណចំពោះការបោះឆ្នោតជ្រើសរើសដែលនាំអោយអស់លោក លោកស្រីទទួលបានតំណែងនេះ ហើយលោក លោកស្រីនឹងខិតខំបំពេញការងារអោយបានលទ្ធផលល្អ […]
ដោយ : បន្ទាយ ភ្នំពេញ :ក្លិបអ្នកកាសែតកម្ពុជាបានចាប់ដៃជាមួយសមាគមអ្នកសារព័ត៌មាននៃប្រទេសមហាយក្សចិនកាលពីថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៤ កន្លងមក ពោលគឺបន្ទាប់ពីក្លិបអ្នកកាសែតកម្ពុជាបានចាប់ដៃគូជាមួយសមាគមអ្នកសារព័ត៌មានបរទេសជាបន្តបន្ទាប់នៅក្នុងតំបន់អាស៊ាន។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាត្រូវបានអញ្ជើញទៅប្រទេសចិនដើម្បីជួបពិភាក្សាការងារលើកទី១ ជាមួយ លោកជំទាវ អ៊ូ សៀ សមាជិកក្រុមបក្សកុម្មុយនីស្តចិននិងជាលេខាធិការនៃលេខាធិការដ្ឋានសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិនក្នុងគោលបំណងដើម្បីភ្ជាប់ទំនាក់ទំនងរវាងសមាគមនៃប្រទេសទាំងពីរ។ នៅឯជំនួបព្រឹកថ្ងៃទី៧ ខែមិថុនា នៅទីក្រុងគុនមីង ខេត្តយូណាននៃប្រទេសចិន លោកជំទាវ អ៊ូ សៀ បានថ្លែងថា :សមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិនធ្វើការជាមួយអ្នកសារព័ត៌មាន១លាន២សែននាក់នៅប្រទេសចិន រីករាយនឹងភ្ជាប់ទំនាក់ទំនងជាមួយក្លិបអ្នកកាសែតកម្ពុជាដើម្បីធ្វើការរួមគ្នាលើវិស័យសារព័ត៌មាន។ លោក ពុយ គា បានជម្រាបជូនភាគីចិនថា ក្លឹបអ្នកកាសែតកម្ពុជាមានបំណងធ្វើការជាមួយអ្នកសារព័ត៌មានចិនតាមរយៈសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិនដើម្បីផ្សព្វផ្សាយព័ត៌មានល្អៗដែលអាចជួយជំរុញដល់កំណើនទេសចរណ៍និងទុនវិនិយោគនៅកម្ពុជា។ ជួយទប់ស្តាត់និងកាត់បន្ថយព័ត៌មានដែលនាំឱ្យមានការភាន់ច្រឡំ ក៏ដូចជាខ្សែភាពយន្ត “No More Bets” ដែលបានចាក់បញ្ចាំងកន្លងមក។ ភ្លាមៗនោះ លោកជំទាវបានជម្រាបលោក ពុយ គា ថាលោកស្រី នឹងដឹកនាំប្រតិភូអ្នកសារព័ត៌មានទូទាំងប្រទេសចិនទៅកាន់កម្ពុជានៅពេលឆាប់ៗខាងមុខនេះដើម្បីចុះហត្ថលេខាភ្ជាប់ទំនាក់ទំនងជាផ្លូវការជាមួយក្លិបអ្នកកាសែតកម្ពុជាតែម្តង។ ក្លិបអ្នកកាសែតកម្ពុជាមានសមាជិកជាង៦០០នាក់ មកពីជិត២០០ស្ថាប័ន បានក្លាយជាសមាជិកសហព័ន្ធអ្នកសារព័ត៌មានអាស៊ាននៅឆ្នាំ២០១៨ ដែលជាសហព័ន្ធសារព័ត៌មានអាស៊ានតែមួយគត់នៅក្នុងតំបន់៕
សៀមរាប៖ សហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍ដែលបម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកជិះទូកកម្សាន្តទស្សនាប្រាសាទនាគព័ន្ធស្ថិតនៅលើកោះកណ្តាលបារាយណ៍ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជន រួមទាំងអភិវឌ្ឍន៍ក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះបានកាន់តែល្អប្រសើរ។ លោក អ៊ា នាង ជាអ្នកភូមិសំរោង ឃុំលាងដៃ ក្នុងចំណោមអ្នកបម្រើសេវាចែវទូក របស់សហគមន៍បារាយណ៍ជយតដាក បានឱ្យដឹងថា ភ្ញៀវទេសចរនឹងទទួលបានអារម្មណ៍សប្បាយប្លែកជាមួយនឹងធម្មជាតិផ្សេងៗដែលលាក់ខ្លួននៅក្នុងបារាយណ៍បុរាណមួយនេះ លើសពីការដើរឆ្លងស្ពាន។ ការងារចែវទូកដឹកភ្ញៀវទេសចរ មួយផ្នែកបានផ្តល់ឱ្យលោកមានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងមួយផ្នែកទៀតសម្រាប់អភិវឌ្ឍន៍ក្នុងសហគមន៍ផង។ អ្នកចែវទូកម្នាក់ទៀត រស់នៅភូមិលាងដៃ ឃុំលាងដៃ ដែលជាជនពិការជើងម្ខាងផង លោក សឿន សុភាព បង្ហាញអារម្មណ៍សប្បាយចិត្តដែលសហគមន៍ផ្តល់ការងារឱ្យលោកធ្វើជាអ្នកចែវទូក។ លោកបន្តថា ការគាំទ្រជិះទូកកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិពិតជាសំខាន់ណាស់ដើម្បីឱ្យពលរដ្ឋនៅជុំវិញបារាយណ៍នេះមានការងារធ្វើ។ ជាពិសេសជនពិការដូចជារូបលោក ដែលពិបាកស្វែងរកការងារធ្វើនៅឆ្ងាយផ្ទះ៕ អត្ថបទ: លោក យី សុថា)
ដោយ : បន្ទាយ ត្រាត- ថៃ :អតីតជំរំជនភៀសខ្លួនខ្មែរនៅទសវត្សរ៍ទី៨០ ក្លាយជាសារមន្ទូីរដែលអាជ្ញាធរថៃនៅខេត្តត្រាតហៅថា «សាលារាជការុណ្យ” ដែលស្ថិតនៅស្រុកខ្លងយ៉ៃ(អូរធំ) នៅទល់មុខនឹងស្រុកសំឡូតខេត្តបាត់ដំបង។ បានដឹងដូច្នេះ កាលពីថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៤ ខណ: គណ:ប្រតិភូកម្ពុជា និងវៀតណាមបានទៅធ្វើទស្សនកិច្ច។ ប្រតិភូនេះ (ខាងកម្ពុជាមាមកពីខេត្តកែប កំពត ខេត្តព្រះសីហនុ និងកោះកុងនិងវៀតណាមមកពីថ្នាក់ជាតិនិងពីខេត្តគៀងយ៉ាង ក្រុងកានថឺ) និងថៃ មកពីខេត្តត្រាត ច័ន្ទបូរី រយ៉ង ជលបូរី បានបំពេញទស្សនកិច្ចទីនោះ ,នៅព្រះវិហារថៃ ចិន”ម៉ែថាប់ធីម “នៅកំពង់ផែពហុបំណងខេត្តត្រាតនិងកន្លែងចូលរួមពិព័រណ៍ធុរកិច្ចខេត្ត៩ត្រាតឆ្នាំ២០២៤ (CVTEC Trat Business Roadshow 2024) ។ ប្រតិភូបានធ្វើដំណើរតាមកប៉ាល់ទេសចរណ៍ពីខេត្តព្រះសីហនុ អស់ពេលជិត៤ម៉ោង មុននឹងទៅដល់កំពង់ផែពហុបំណងខេត្តត្រាត ទល់មុខខេត្តកោះកុង ។ដើម្បីត្រៀមចូលរួមពិព័រណ៍ធុរកិច្ចខេត្តត្រាតឆ្នាំ២០២៤ (CVTEC Tឦrat Business Roadshow 2024) ខណៈប្រតិភូមួយចំនួនក៏បានធ្វើដំណើរតាមផ្លូវគោកផងដែរ។ ចំពោះដំណើរទស្សនកិច្ចនៅអតីតជំរំជនភៀសខ្លួនខ្មែរនៅស្រុកខ្លងយ៉ៃ ខេត្តត្រាត ដែលបច្ចុប្បន្នអាជ្ញាធរទេសចរណ៍ថៃ ប្រចាំខេត្តត្រាតហៅថា «សាលារាជការុណ្យ»។ សាលារាជការុណ្យ ជាអតីតជំរំជនភៀសខ្លួនកម្ពុជា ដែលបានភៀសខ្លួនចេញប្រទេសក្នុងសម័យកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុលពតនិងសង្គ្រាម។ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យនិងមន្ទីរអប់រំ យុវជននិងកីឡា មន្ទីរសុខាភិបាល មន្ទីរមុខងារសាធារណ: បានកោះអញ្ជើញមន្ត្រី ប្រធាន អនុប្រធានមន្ទីរពេទ្យ មណ្ឌលសុខភាព ប្រធាន អនុប្រធានការិយាល័យអប់រំ ការិយាល័យសុខាភិបាលស្រុក ក្រុងប្រតិបត្តិ នាយក នាយករងសាលារៀន និងអ្នកពាក់ព័ន្ធក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់ស្តីពីដំណើរការជ្រើសរើសបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ ក្នុងពេលបើកកិច្ចប្រជុំ នៅសាលប្រជុំ “ក “សាលាខេត្តបន្ទាយមានជ័យ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៧ខែមិថុនា ឆ្នាំ ២០២៤បាននិយាយថា : វិស័យអប់រំ និងវិស័យសុខាភិបាល គឺជាអង្គភាពអាទិភាព ដែលត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទ្រទ្រង់នូវការបណ្តុះបណ្តាល សមត្ថភាព និងការអប់រំ ថែទាំសុខភាព ដែលត្រូវដើរទន្ទឹមគ្នា និងត្រូវយកចិត្តទុកដាក់ក្នុងការបង្កើន ប្រសិទ្ធភាព និងគុណភាពក្នុងការផ្តល់សេវាឱ្យកាន់តែប្រសើរឡើងស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល អាណត្តិទី៧នៃរដ្ឋសភា ពោលគឺយុទ្ធសាស្ត្របានចាត់អាទិភាពគន្លឹះទាំង៥ :មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា បន្តពីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងអាណត្តិទី៦កន្លងទៅ ដែលបានចាត់អាទិភាពគន្លឹះចំនួន៤ ដូចគ្នានេះរួចហើយ។ […]