ព័ត៌មានជាតិ »

ដោយ : បន្ទាយ ព្រំដែនកម្ពុជា -ថៃ : កិច្ចប្រជុំគណ:កម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា -ថៃលើកទី៣០(RBC-30) ថ្ងៃទី២៧-២៨ខែមិថុនាឆ្នាំ២០២៤ នៅខេត្តអយុធ្យា(ភាសាវប្បធម៌និងប្រវត្តិសាស្ត្រហៅព្រះនគរស្រីអយុធ្យា) ស្ថិតនៅបណ្តាខេត្តតំបន់កណ្តាល នាខាងជើងឈៀងខាងលិចរាជធានីបាងកកជិត៨០គម(៧៩,៥គម) ប្រទេសថៃ ។ ក្នុងនោះ មន្ត្រីក្រុមលេខានៃគណ:កម្មាធិការនេះបានធ្វើដំណើរតាមរថយន្តក្រុងរបស់កងទ័ពថៃភូមិភាគទី១ ពីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត.ខេត្តបន្ទាយមានជ័យ- ខ្លកងលឹក ខេត្តស្រះកែវឆ្ពោះទៅសាលប្រជុំនៅខេត្តនោះតាំងពីថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៤ ហើយចូលរួមប្រជុំការងារក្រុមលេខាដែលមានមេបញ្ជាការរងយោធភូមិភាគ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធភូមិភាគនៅថ្ងៃទី២៧ខែមិថុនា។ រីឯថ្នាក់ដឹកនាំនៃយោធភូមិភាគ អភិបាលខេត្តនានានឹងធ្វើដំណើរតាមរថយន្តពិសេស(VIP) នាថ្ងៃទី២៧ខែមិថុនា ឆ្ពោះទៅកាន់ខេត្តនោះដែរហើយ ៕

ដោយ៖បន្ទាយ បន្ទាយមានជ័យ៖នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានទទួលជាម្ចាស់ផ្ទះរៀបចំប្រារព្ធពិធីបិទវគ្គបំប៉នជំនាញការងារថ្នាក់ដឹកនាំដល់ស្នងការរង នៃស្នងការដ្ឋាននគរបាលចំនួន៤ខេត្តគឺខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងប៉ៃលិន។ ពិធីធ្វើនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងទទួលផែនសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងចូលរួមដោយឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ផែនការងារសេនាធិការ តំណាង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងប្រតិភូអមដំណើរ។ក្នុងនោះមានការរចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ដែលជាសិក្ខាកាមមកពីខេត្តចំនួន៤ខាងលើ ចំនួន៩៩នាក់។ វគ្គបំប៉នជំនាញថ្នាក់ដឹកនាំដល់ស្នងការរងនេះ មានរយៈពេល៥ថ្ងៃ (ថ្ងៃទី២២ – ២៦ ខែមិថុនា ឆ្នាំ២០២៤ ។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានផ្ដល់អនុសាសន៍ ដល់សិក្ខាកាមដែលបានចូលរៀនវគ្គបំប៉នខាងលើ ត្រូវយកចំណេះដឹងទាំងនោះ ទៅអនុវត្តផ្ទាល់ឲ្យមានប្រសិទ្ធភាព បម្រើការងារជូនអង្គភាពខ្លួន និងប្រជាពលរដ្ឋ […]

ដោយ ៖ បន្ទាយ បន្ទាយមានជ័យ៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តនិងរដ្ឋបាលខេត្ត បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០០៧-២១ មិថុនា ឆ្នាំ២០២៤ ដែលពិធីធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ នេះបើតាមប្រធានសមាគមនេះបានអោយដឹងកាលពីថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២៤  ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្តខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តនិងចូលរួម រៀបចំ ចាត់តាំងដោយ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សមាគម មានចូលរួមពីសមាជិក សមាជិកា សមាគមសរុបចំនួន២៨៥នាក់។ ប្រធានសមាគមអោយដឹងបន្តថា: គោលបំណងដែលរាជរដ្ឋាភិបាលណែនាំដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិនិងប្រជាជនកម្ពុជា រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ៣១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ កំណត់យកថ្ងៃទី២១ ខែមិថុនា […]

ដោយ៖  បន្ទាយ ពោធិ៍សាត់ ៖ រដ្ឋលេខាធិការក្រសួងកសិកម្ម ទទួលបន្ទុកខេត្តពោធិ៍សាត់គឺលោកឃឺម ហ្វីណង់ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់កាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍និងនាំយកដ្រូនដើម្បីបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងបង្ហាញប្រជាកសិករចូលរួមជិត២០០គ្រួសារនៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ សកម្មភាពអន្តរាគមន៍នេះ មានគោលបំណងសិក្សានិងវាយតម្លៃលើការរាតត្បាតរបស់ដង្កូវហ្វូង ហើយណែនាំដល់ប្រជាកសិករ អំពីរបៀបប្រើថ្នាំកសិកម្មបាញ់កម្ចាត់ដង្កូវក្នុងតម្លៃសមរម្យ ហើយមិនប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ហើយក៏ស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។ គួររំលឹកថា មានកសិករនៅភូមិសាស្ត្រខ្លះនៅខេត្ត១៥ បានរងគ្រោះដោយដង្កូវហ្វូងនេះ។ភូមិសាស្ត្រខ្លះនៃខេត្តពោធិ៍សាត់តិចជាងគេក្នុងចំណោម បានរងផលប៉ះពាល់ដោយសារដង្កូវហ្វូងបំផ្លាញដំណាំស្រូវប្រជាកសិករ។នោះដោយសារមានការទប់ស្កាត់បានទាន់ពេល ធ្វើឱ្យកាត់ផ្តាច់សកម្មភាពវាយលុក និងការរីករាលដាលរបស់ដង្កូវ ទាំងតំបន់ដែលដង្កូវវាយលុក និងតំបន់ផ្សេងៗដែលកសិករបាញ់ថ្នាំកសិកម្មទប់ស្កាត់។ ទោះបែបនេះក្តី លោកឃឹម ហ្វីណង់ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្មក៏អំពាវនាវចំពោះបងប្អូនកសិករទាំងឡាយថាត្រូវតែចុះពិនិត្យស្រែថែទាំស្រូវជាប្រចាំ ក្នុងកាល:ទេស:នេះ ដ្បិតពេលនេះស្ថិតនៅក្នុងដំណាក់កាលផ្ទុះឡើងនៅដង្កូវហ្វូងនៅឡើយទេ។ ហេតុនេះ បើប្រជាកសិករមានភាពយឺតយ៉ាវក្នុងការចុះពិនិត្យឱ្យបានទាន់ពេលទេ ដង្កូវហ្វូងនោះអាចបំផ្លាញដំណាំស្រូវខ្ទេចតែក្នុងរវាង២-៣ថ្ងៃប៉ុណ្ណោះ។ បើសិនជា ប្រជាកសិករជួបប្រទះនឹងដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក ដើម្បីឱ្យពួកគាត់ជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬរបៀបនៃការជ្រើសរើសថ្នាំសម្រាប់បាញ់សម្លាប់ដង្កូវនោះផងដែរ ៕

ដោយ៖ គង់ហេង កំពង់ចាម៖ គិតត្រឹមថ្ងៃទី ២៦ មិថុនា ខេត្តកំពង់ចាម បានដំណើរការអនុវត្តគម្រោងដេញថ្លៃ លើឃុំ សង្កាត់ចំនួន ៧៨ នៃឃុំ សង្កាត់សរុបក្នុងខេត្តមួយនេះចំនួន ១០៩ បានចំនួន ៩៨ គម្រោង សម្រាប់ឆ្នាំ ២០២៤។ ប៉ុន្តែមិនអាចកំណត់បាន គម្រោងប្រកាសដេញថ្លៃដែលនៅសល់ សម្រាប់អនុវត្តបន្ត។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកំពង់ចាម។ ដោយលោកបានឱ្យដឹងថា៖ ពិសេសមានចំនួន បួន គម្រោងដាក់ឱ្យដេញថ្លៃនៅថ្ងៃទី ២៦ មិថុនានេះមានៈ នៅសាលាឃុំព្រៃចារ ស្រុកជើងព្រៃចំនួន ពីរ គម្រោង,នៅសាលាឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ចំនួន មួយ គម្រោង និងនៅសាលាឃុំកងតាណឹង ស្រុកកងមាសចំនួន មួយ គម្រោងទៀត៕

ដោយ : បន្ទាយ បន្ទាយមានជ័យ : មានពាណិជ្ជករ អាជីវករ ឧស្សាហករ សេវាករជាអ្នកបោះឆ្នោតភាគច្រើនគឺចំនួន២៤៤នាក់លើអ្នកមានឈ្មោះក្នុងបញ្ជីចំនួន៣៥៨នាក់ បានចូលរួមបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងថ្មី អាណត្តិទី ៣ លើកទី១ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៤  ។ ដោយមានកិច្ចសហការរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តនិងសភាពាណិជ្ជកម្មខេត្ត ការិយាល័យបោះឆ្នោតនោះបានរៀបចំយ៉ាងល្អ សមរម្យនិងស្តង់ដារនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យតែម្តង។ ដំណើរបោះឆ្នោតយ៉ាងសស្រោកសស្រាំចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៣រសៀល ។ក្នុងនោះ មានបេក្ខជនឈរឈ្មោះបោះឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តចំនួន២០រូប ហើយត្រូវបោះឆ្នោតជុំទី១ ជ្រើសរើសយកចំនួន១៤នាក់/១៥រូប( ត្បិតនៅសល់សមាជិកចាស់ មិនទាន់ដាច់អាណត្តិទី២ លើកទី២ ចំនួន១រូប) ។ បេក្ខជន /នារី ឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ មាន ៖ ១.- លោកស្រីតែ ឆៃយ៉ា ២-លោកស្រីចុង ជីងមុី ៣-លោកស្រីខា អ៊ាង ៤-លោកពិន សុផាន ៥-លោកស្រីប៊ុន រតនា ៦-លោកឱម សេតធាន់ ៧-លោកហុក វណ្ណៈ ៨-លោកហៀង សុខហេង […]

ដោយ៖ គង់ហេង កំពង់ចាម៖ គណៈកម្មាធិការរៀបចំបុណ្យជាតិ បានសម្រេចជ្រើសរើសយកទីតាំងមាត់បឹងធំ ស្ថិតក្នុងភូមិកំពង់ណាញ់ ឃុំមៀន ស្រុកព្រៃឈរ ដើម្បីប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ។ ជាពិសេសនៅព្រឹកថ្ងៃទី ២៥ មិថុនានេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានដឹកនាំក្រុមការងារ មន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរស្រុកទាំងបី នៅជាប់បឹងធម្មជាតិមួយនេះមាន ៖ ស្រុកកំពង់សៀម,ស្រុកព្រៃឈរ និងស្រុកកងមាស ដើម្បីចុះពិនិត្យ និងរៀបចំទីតាំង នៃបរិវេណ ប្រារព្ធទិវាខាងលើ៕  

ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា ច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនឹងបញ្ចូលនូវប្រព័ន្ធថ្មី«IPS» ដែលពុំធ្លាប់ប្រើប្រាស់នាពេលកន្លងមក។ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងបែបនេះ នៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅក្នុងសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៤ មិថុនានេះ។ ឯកឧត្តមបានថ្លែងថា៖ ដោយមើលឃើញនូវតម្រូវការចាំបាច់នេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបាន រៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ គឺ ដើម្បីអនុវត្តឱ្យបាន សមស្របតាមផែនការយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹង បន្ថែមទៀតកិច្ចការពារសិទ្ធិ និងពង្រឹងការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំ ទូលាយថែមទៀតនោះ។ ឯកឧត្តមបានបន្ថែមថា៖ គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារ អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានបង្កើតក្រុមការងារ អន្តរក្រសួង ដើម្បីរៀបចំសេចក្តី ព្រាងច្បាប់ស្តីពី “អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម” ក្នុងគោលបំណងធ្វើ ការកែសម្រួលនូវបទប្បញ្ញត្តិគតិយុត្តណាដែលពុំទាន់មានភាពសមស្រប និងបំពេញបន្ថែមនូវ បទប្បញ្ញត្តិថ្មីៗបន្ថែមទៀត ព្រមទាំងបញ្ចូលនូវប្រព័ន្ធថ្មីដែលពុំធ្លាប់មានប្រើប្រាស់ ដូចជាប្រព័ន្ធ […]

សៀមរាប៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ទទួលបានអំណោយហូលពិតានចំនួន៣ផ្ទាំង ពីពលរដ្ឋដែលជាអ្នកតម្បាញសូត្រនៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤។ ហូលពិតាននេះ មានក្បាច់គោមសាច់រឿងព្រះវេស្សន្តរជាតក ដែលស្នាដៃពោរពេញដោយសិល្បៈ និងជំនាញយ៉ាងប៉ិនប្រសប់។ ប្រជាពលរដ្ឋ ដែលបរិច្ចាគហូលពិតាន មានបំណងចូលរួមផ្សព្វផ្សាយពីតួនាទីហូលពិតាននៅក្នុងសង្គមខ្មែរ ទៅកាន់សារធារណជន ព្រមទាំងបណ្ដុះផ្នត់គំនិតស្រឡាញ់ និងជួយថែរក្សាឱ្យបានយូរអង្វែងតទៅមុខទៀត។ យាយ លឹម មាជ អាយុ៩១ឆ្នាំ ជាអ្នកភូមិត្រពាំងស្តុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ឱ្យដឹងថា គាត់ចេះជំនាញត្បាញហូលតាំងពីអាយុ២០ឆ្នាំ ហើយក៏អាចត្បាញហូលពិតានផង។ ថ្វីត្បិតតែសព្វថ្ងៃ គាត់មានវ័យជរាមិនអាចត្បាញបាន ក៏ប៉ុន្តែគាត់បរិច្ចាគហូលពិតានចំនួន១ផ្ទាំងដែលជាស្នាដៃចុងក្រោយសម្រាប់ជាទាន មកដល់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីអភិរក្ស និងតាំងបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោកយាយ លឹម មាជ បង្ហាញទឹកចិត្តត្រេកអរជាខ្លាំង ក្នុងការធ្វើអំណោយហូលពិតានដល់សារមន្ទីរ ដោយលោកយាយាចង់ឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងជួយថែរក្សាកុំឱ្យបាត់បង់។ អ្នកស្រី គង់ សុភ័ក្រ មន្រ្តីអភិរក្សវាយនភណ្ឌនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឱ្យដឹងថា ថ្មីៗនេះសារមន្ទីរទទួលបានសមុច្ច័យចំនួន៤៤ ពីប្រជាពលរដ្ឋ២៧គ្រួសារ រស់នៅខេត្តតាកែវ។ ក្នុងចំណោមនោះ មានហូលពិតានចំនួន៣ ហើយហូលពិតាននេះមានតួនាទីសំខាន់ដូចជារូបព្រះបត់ដែរ ដែលពួកគាត់ត្បាញសម្រាប់តាំងនៅទីសក្ការៈ ឬវត្តអារាម […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ នាយករដ្ឋមន្ត្រីបង្ហាញពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់(IDFMP) ខេត្តបន្ទាយមានជ័យប៉ែកខាងលិចថា នឹងជួយកាត់បន្ថយពីគ្រោះមហន្តរាយធម្មជាតិ នៃគ្រោះទឹកជំនន់ទឹកភ្លៀងដែលកើតឡើងភ្លាមៗនៅក្នុងតំបន់និងជំនន់ឆ្លងដែនប្រទេសថៃ ព្រមទាំងគ្រោះរាំងស្ងួត ហើយអាចផ្តល់ផលដល់ប្រជាពលរដ្ឋ និងប្រជាកសិករប្រមាណ ៤២.២១៣ គ្រួសារ។ ដោយស្រង់ទិន្នន័យពីក្រសួងធនធានទឹកនិងឧតុនិយម សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបង្ហោះក្នុងបណ្តាញហ្វេសប៊ុកផ្លូវការរបស់សម្តេចកាលពីថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៤ ថា: គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹង នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖ ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន៦ខ្សែ មានប្រវែងសរុប ៩២,៦៥គីឡូម៉ែត្រ សំណង់សិល្បការសរុបចំនួន ២០៨កន្លែង និងស្តារអាងទឹកចំនួន ៣ កន្លែង ( អាងពង្រ អាងវាំងហែង និងអាងកន្សែង) ព្រមទាំងជួសជុលទំនប់តភ្ជាប់អាងទឹកអូរខៃដន ។ គម្រោងនេះ មានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលវស្សាសរុបប្រមាណជិត ២០.០០០ហិកតា និងរដូវប្រាំង៣.៥០០ ហិកតាហើយប្រជាកសិករ ដែលអាចទទួលផលមានចំនួន៤២. ២១៣ គ្រួសារ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១៧ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានប្រារព្ធពិធីបើកវគ្គបំប៉នជំនាញការងារថ្នាក់ដឹកនាំដល់ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងប៉ៃលិន។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង ទទួលធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងប្រតិភូអមដំណើរ, មានការរចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ដែលជាសិក្ខាកាមមកពីខេត្តចំនួន៤ខាងលើ សរុបចំនួន១០២នាក់។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ។ វគ្គនេះសិក្សាលើមេរៀនចំនួន៤ គឺ ១- តួនាទី ភារកិច្ចរបស់ផែនសណ្តាប់ធ្នាប់សាធារណៈ, ២- តួនាទី ភារកិច្ចរបស់ផែនកណ្តាលនគរបាលយុត្តិធម៌ និង ក្បួននីតិវិធីប្រតិបត្តិការរបស់នគរបាលយុត្តិធម៌, ៣- […]

ដោយ : បន្ទាយ នគររាជសីមា -ថៃ ៖ គណៈប្រតិភូក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ដឹកនាំដោយលោក សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្តតំណាងឲ្យលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធី”សន្និសីទភាពជាអ្នកដឹកនាំ ស្តីពីគ្រួសារសន្តិភាព”នៅខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃឡងដ៍ ។ ប្រតិភូនេះនិងភាគីលោកហាជីមិ សៃតុ (Hajime Saito) អនុប្រធានសហព័ន្ធសន្តិភាពសកលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនិងប្រទេសជប៉ុន និងក្រុមការងារមានសមាជិកចំនួន២៦នាក់ ។ ឯកម្មវិធីរៀបចំឡើងដោយអង្គការ សម្ព័ន្ធគ្រួសារសន្តិភាពសាកល(UPF ) ឥណ្ឌូចិន ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ១៨ ដល់ថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២៤ ។ ក្រៅពីចូលរួមក្នុងសាលសន្និសីទដែលស្តាប់និងធ្វើបទអន្តរាគមន៍ទាក់ទិនគុណតម្លៃសន្តិភាព សុភមង្គលគ្រួសារ សម្ព័ន្ធភាពនិងទំនាក់ទំនង ប្រតិភូក៏ត្រូវរៀបចំអោយធ្វើទស្សនកិច្ចនៅកន្លែងទាក់ទាញជាច្រើន ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ :នាព្រឹកថ្ងៃទី២២ ខែ មិថុនាឆ្នាំ២០២៤ មានកម្មវិធីអំណោយមួកសុវត្ថិភាពរាប់រយ របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងលោកជំទាវកែសួន សុភី ស សុខា តាមរយៈលោកកែសួន សុភាព ចែកជូនដល់អ្នកធ្វើចរាចរណ៍តាមផ្លូវជាតិដើម្បីប្រើប្រាស់និងធ្វើការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក គឺធ្វើនៅចំណុចភ្លើងស្តុបទី១ បំបែកផ្លូវជាតិលេ៥និងផ្លូវជាតិលេខ៥៦ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ មានការអញ្ជើញដឹកនាំសកម្មភាពដោយលោកកែសួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តបន្ទាយមានជ័យ លោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ ត្រី ង៉ាន់ ចិន្តា ស្នងការរងទទួលបន្ទុកផែនសណ្តាប់ធ្នាប់ លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ប្រធាន អនុប្រធាន និងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនិងក្រុមការងារជាច្រើន ។ លោក កែសួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា : ការផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ វាមានសារៈសំខាន់ណាស់ដើម្បីជំនួយស្មារតីដល់ អ្នកបើកបរទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រូវយល់ដឹងពីសុជីវធម៌ ក្នុងការបើកបរ ច្បាប់ចរាចរណ៍ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ:ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមជនបទនិងពិពិធកម្មសកម្មភាពសេដ្ឋកិច្ច​ជនបទ​ឲ្យកាន់តែប្រសើរឡើង​ ក្រសួងនិងមន្ទីរអភិវឌ្ឍន៍ជនបទបើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹ​កតាមបណ្តាញបំពង់ខ្នាតតូច​ ទៅសហគមន៍ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំគោករមៀត​ ឃុំគោករមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ កម្មវិធីធ្វើកាលពីថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២៤​ លោកប៊ុន​ ច័ន្ទវណ្ណៈ​  រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​ តំណាងលោក​ ឆាយ​ ឫទ្ធីសែន​ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ បានអញ្ជើញជាអធិបតីភាព។ នេះជាកម្មវិធីទីពីរ​ របស់ក្រសួងអភិវឌ្ឍន៍ជនបទ​ ។ ជំហាន​ដំបូងជូន​ដល់ប្រជាពលរដ្ឋបានទៅប្រើប្រាស់ផ្គត់ផ្គង់នឹងបន្តជាជំហានៗ​ ព្រោះថាតំបន់នេះពេលរដូវប្រាំងជួបនូវការលំបាកខ្វះទឹកប្រើប្រាស់ជាអន្លើៗ។ បើតាមលោក​ ជា​ យុទ្ធារុណ​ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានអោយដឹងថា​: ការសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចនៅក្នុងសហគមន៍ដល់ប្រជាពលរដ្ឋនេះក្នុងគោលដៅកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយ:ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតចម្រុះដែលជាកម្មវិធីអាទិភាពរបស់ក្រសួងអភិវឌ្ឃន៍ជនបទ គឺក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ​ នៅទីជនបទ​ ឱ្យប្រសើរឡើង​ ហើយការជំរុញការអនុវត្តយុទ្ធសាស្ត្រជាអាទិភាពបាននិងកំពុងរួមចំណែកយ៉ាងច្រើននៅក្នុងការផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋ​ នៅជនបទ​ ប្រកបដោយបរិយាប័ន្នទាំងផ្នែកសេដ្ឋកិច្ច។ លោកប៊ុន​ ច័ន្ទ​វណ្ណៈ ​បានមានប្រសាសន័ថា​: រាជរដ្ឋាភិបាលនីតិកាលទីប្រាំពីរ​ នៃរដ្ឋសភាដែលដឹកនាំដោយសម្តេចមហាបវ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ​ បានកំណត់យកអាទិភាពគន្លឹះចំនួនប្រាំ​ គឺមនុស្ស ផ្លូវ​ ទឹក​ ភ្លើង​ និងបច្ចេកវិទ្យា។ ក្នុងគន្លឹះអាទិភាពទាំងប្រាំនោះគឺមានទឹកដែរ ។ទឹកមានសារ:សំខាន់ណាស់សម្រាប់មនុស្ស សត្វនិងរុក្ខជាតិ។ លោកប៊ុន​ ច័ន្ទ​វណ្ណៈ រដ្ឋលេខាធិការបានបន្តថា​: […]

ដោយ : បន្ទាយ ពោធិសាត់ :សូមប្រុងប្រយ័ត្ន! ករណីផ្ទុះដង្កូវហ្វូងបានរីករាលដាលដល់១២ខេត្តហើយរហូតមកដល់ពេលនេះ។ តាមការប៉ាន់ស្មានបឋម ផលប៉ះពាល់ស្ថិតក្នុងរង្វង់១-២%នៃដំណាំកំពុងដាំដុះ ភាគច្រើនទៅលើដំណាំស្រូវនិងដំឡូងមី ។ តែតួលេខនេះអាចនឹងកើនឡើងបន្តទៀតនាពេលខាងមុខ។ ក្នុងនោះ នៅខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារជាដើម ។ នេះបើតាមលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអោយដឹងជាសាធារណ:កាលពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៤ ។ បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបាននឹងកំពុងប្រើប្រាស់កម្លាំងសរុបនិងមធ្យោបាយសរុបនៅទូទាំងប្រទេស ។ក្នុងនោះបញ្ចូនមន្ត្រីជំនាញជាបន្ទាន់ទាំងកម្រិតក្រសួង កម្រិតមន្ទីរ និងកម្រិតឃុំ ដើម្បីចុះតាមដានវាយតម្លៃពីការរីករាលដាល ផ្សព្វផ្សាយពីវិធានការឆ្លើយតបភ្លាមៗដល់បងប្អូនកសិករនៅតាមមូលដ្ឋាន និងអន្តរាគមន៍ផ្ទាល់ក្នុងករណីចាំបាច់ផងដែរ។ លោកបានបន្តថា : តាមការវាយតម្លៃក្នុងពេលបច្ចុប្បន្ន ស្ថានភាពនេះស្ថិតនៅក្នុងដំណាក់កាលគ្រប់គ្រងបាននៅឡើយទេ ។ ដោយហេតុថា មន្ត្រីក្រុមការងារបានប្រតិកម្មឆ្លើយតបបានលឿន។ ហើយបងប្អូនមាមីងអ៊ុ យាយតាជាប្រជាកសិករមានការចូលរួមបានយ៉ាងសកម្មនិងទូលំទូលាយ។ ឃឹម ហ្វីណង់ បានបន្តទៀតថា: អ្នកជំនាញរំពឹងទុកថា នៅពេលដែលមានភ្លៀងធ្លាក់មកដង្កូវហ្វូងទាំងនេះនឹងងាប់ទៅវិញ ហើយបញ្ហារីករាលដាលនឹងត្រូវបញ្ចប់។ […]

សៀមរាប៖ ទីអារាមព្រះពុទ្ធសាសនាមួយនេះ ស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ សំណង់ព្រះវិហារនៃអារាមនេះ តាមរយៈភស្តុតាងចារិកនៅលើជញ្ជាំងនៃសំណង់ក៏ដូចជាថេរដីកាព្រះគ្រូចៅអធិការបានបញ្ជាក់ថា ព.ស ២៤៦២ ដែលអាចជាឆ្នាំនៃការកសាង។ ពុទ្ធសាសនិកជំនាន់មុនបានក៏សាងឡើងសម្រាប់បូជាដល់ព្រះរតនៈត្រ័យនៃព្រះពុទ្ធសាសនា ដែលក្នុងព្រះវិហារមានព្រះពុទ្ធរូបធំមួយព្រះអង្គ ហៅថាព្រះជីគង់ជាអធិបតី។ ព្រះវិហារ ត្រូវបានសាងសង់ឡើង នៅលើខឿនមួយជាន់ និងមានទទឹង១៥.៤ម៉ែត្រ បណ្តោយ៣៧ម៉ែត្រ ដែលសង់អំពីបេតុង និងឈើ។ ដោយហេតុអាយុកាល និងបញ្ហាមួយចំនួនទៀត ធ្វើឱ្យដំបូលនៃព្រះវិហារមានការខូចខាតធ្លុះធ្លាយដោយអន្លើ ដែលធ្វើឱ្យទឹកជ្រាបចូលដល់ខាងក្នុងវិហារ។ មិនតែប៉ុណ្ណោះ រចនាសម្ពន្ធនានា គ្រឿងបង្គំដំបូល សរសរ គ្រឹះក៏ចាស់មួយចំនួនទ្រុឌទ្រោម ពុកផុយ ដែលតម្រូវឱ្យមានការជួសជុល ជាបន្ទាន់។ ជាហេតុពេលនេះ អាជ្ញាធរជាតិអប្សរា បានប្រើប្រាស់ទាំងបច្ចេកទេស និងថវិកាដើម្បីជួសជុលសំណង់ពិសិដ្ឋមួយនេះ ដោយគម្រោងជួសជុលបានចាប់ផ្តើមដំណើរការ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ខាងមុខនេះ។ ការជួសជុលនេះ នឹងរួមចំណែកថែរក្សាកេរដំណែលនិងតម្លៃគ្រប់យ៉ាង នៃស្ថាបត្យកម្មដ៏ចំណាស់នេះ បានបំពេញតួនាទីរបស់ខ្លួនជាបន្ត និងសម្រាប់ពុទ្ធសាសនិកចូលបំពេញបុណ្យកុសល្យ ក៏ដូចជាព្រះសង្ឃបំពេញកិច្ចក្នុងវត្តតទៅ៕ អត្ថបទ ៖ នាយកដ្ឋានគ្រប់ គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍

ដោយ : បន្ទាយ ភ្នំពេញ ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំបើកសិក្ខាសាលាស្តីពី ស្ថានភាពសន្តិសុខសាយប័រនៅកម្ពុជា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង លោក ឆែម សិរីវត្ថិ ប្រធាន Al Forum   ។ ក្នុងពិធីនោះមានការចូលរួមពីមន្ត្រីជំនាញមកពីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ព្រមទាំង លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យជំនាញ លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀត ។ លោក ឆែម សិរីវត្ថិ បានលើកឡើងថា : ប្រព័ន្ធអ៊ិនធឺណេត បានក្លាយជាផ្នែកមួយយ៉ាងសំខាន់និងខ្វះពុំបាននៅក្នុងជីវិតនិងជីវភាពរស់នៅរបស់យើងទាំងអស់គ្នា ក៏ប៉ុន្តែក៏បាននាំមកនូវភាពងាយរងគ្រោះនិងបញ្ហាប្រឈមផងដែរសម្រាប់សង្គម ជាក់ស្តែងដូចជាឧក្រិដ្ឋកម្មប្រព័ន្ធអ៊ិនធឺណេត ល្បែងស៊ីសងអនឡាញ ឬការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាដំបូងនៃតុលាការនិងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានអញ្ជើញមន្ត្រីនគរបាលយុត្តិធម៌២ប្រភេទ(នគរបាលនិងកងរាជអាវុធហត្ថ) មកចូលរួមប្រជុំ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប។ ចំណែកលោកឧត្តមសេនីយ៍ត្រី បោន ហ៊ិន មេបញ្ជាការកងរាជរាជអាវុធហត្ថខេត្តបានបញ្ជូនលោកលោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង ជានាយសេនាធិការ កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកសេង លាង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនិងចូលរួមដោយចៅក្រម ព្រះរាជអាជ្ញារង ប្រធាន អនុប្រធានអាជ្ញាសាលា នាយករដ្ឋបាល ក្រឡាបញ្ជី ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង នាយការិយាល័យជំនាញ លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ។ ឯកងរាជអាវុធហត្ថ មានលោកមេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ […]

ដោយ៖ បន្ទាយ សៀមរាប ៖ ព្រះមន្ត្រីសង្ឃខេត្ត​ ស្រុក ក្រុងនៃខេត្តបន្ទាយមានជ័យ បាននិមន្តនិងអញ្ជើញប្រគល់នូវសម្ភារជូនដល់ក្រុមគ្រូពេទ្យ​និងបុគ្គលិកនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ហៅគន្ធបុប្ផាទី៤ ក្នុងខេត្តសៀមរាប។ លោក​ យឹម​ សំណាង​ អភិបាលរងខេត្ត​ លោក​ បៀវ​ ថាន​ ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត​បានចូលរួមនិងដឹកនាំ ។ ក្រុមការងារឲ្យដឹងកាលពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៤ថា គោលបំណងនៃការនាំអំណោយនេះដើម្បីឧបត្ថម្ភសម្ភារផ្សេងៗ​ ដល់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយសម្រាលបន្ទុក​ដល់បងប្អូនប្រជាពលរដ្ឋ​ដែលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សម្ភារដែលជាទេយ្យទានដែលពុទ្ធបរិស័ទប្រគេនព្រះសង្ឃពីវត្តនានាក្នុងខេត្តរួមមានកន្ទេលធំចំនួន​៤៨​ កន្ទេលតូចចំនួន២៤៥​ ខ្នើយចំនួន​ ២០៧​ ភួយចំនួន​ ១៨៤​ សារុងចំនួន​ ២២​ និងកន្សែងពោះគោចំនួន​១០​ ។ គ្រូពេទ្យនៅទីនោះអោយដឹងថា: ជាមន្ទីរពេទ្យកុមារមនុស្សធម៌​ ដែលផ្តល់ការពិនិត្យ ព្យាបាលជំងឺកុមារនិងស្ត្រីមានផ្ទៃពោះកម្ពុជាដោយពុំគិតថ្លៃ ។ លោកគ្រូពេទ្យបានបន្តថា​ : ជារៀងរាល់ថ្ងៃមន្ទីរពេទ្យគន្ធបុប្ផា​ បានដំណើរការមកដល់សព្វថ្ងៃនេះបានមកពីសប្បុរសជនក្នុងនិងក្រៅប្រទេស​ ពិសេសកន្លងមកពីប្រទេសស្វីស ។ ការចំណាយក្នុងមួយថ្ងៃៗរបស់មន្ទីរពេទ្យនេះសិបម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ ហើយមន្ទីរពេទ្យគន្ធបុប្ផានៅតែរក្សាភាពដើម​ ការព្យាបាលជំងឺមិនយកកម្រៃនោះឡើយ។ លោក​យឹម​ សំណាង​ អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍​ថ្លែងនូវអំណរគុណចំពោះ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម​ ដែលបានកៀរគរ​ ជាសម្ភារផ្សេងៗ​ មកប្រគល់ជូនដល់បងប្អូនដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ នេះគឺសរបញ្ជាក់ឲ្យឃើញពីទឹកចិត្តទឹកប្រទ័យ​ ទាំងការយកចិត្តទុកដាក់ខ្មែរជួយខ្មែរ​ […]

ដោយ : បន្ទាយ បន្ទាុយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកប្រជុំត្រួតពិនិត្យសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំពង្រឹងទំនាក់ទំនងនិងសម្ព័ន្ធភាពនៃប្រទេសជាប់ព្រំដែនកម្ពុជា-ថៃ ប្រចាំឆ្នាំ២០២៤ រវាងខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ ។ កិច្ចប្រជុំបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំ “ខ”សាលាខេត្តបន្ទាយមានជ័យ។ សមាសភាពចូលរួមមានអនុប្រធាននិងសមាជិកគណ:បញ្ជាការកងឯកភាពខេត្តទាំងស៊ីវិល ទាំងកងកម្លាំងនិងជំនួយការផ្នែកច្បាប់និងទំនាក់ទំនងអន្តរជាតិផងដែរ ។ លោកអ៊ុ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យបានណែនាំអោយមន្ត្រីនៃក្រុមលេខា មន្ត្រីថ្នាក់ដឹកនាំនិងមន្ត្រីព្រមទាំងអ្នកពាក់ព័ន្ធពិនិត្យ ពិភាក្សា កែលម្អអោយបានល្អ សមស្របនឹងការណែនាំរបស់ថ្នាក់លើនិងយោងឯកសារគតិយុត្តនានាដើម្បីអោយខ្លឹមសារពង្រាងនេះអាចអោយភាគីទាំងពីរអាចទទួលយកបាននិងថ្នាក់ដឹកនាំចុះហត្ថលេខានៅក្នុងកិច្ចប្រជុំរវាងខេត្តទាំង២នាពេលខាងមុខ ។ សូមរំលឹកថា កិច្ចព្រមព្រៀងឬអនុស្សរណ:យោគយល់គ្នារបស់ខេត្តសម្ព័ន្ធភាពឬមេត្រីភាពជាមួយខេត្តបន្ទាយមានជ័យ និងភាគីមិត្តតែងធ្វើ១ឆ្នាំម្តង ២ឆ្នាំម្តងឬ៥ឆ្នាំម្តងទៅតាមភាពជាក់ស្តែងដែលភាគីឯកភាពគ្នាក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិនិងសម្ព័ន្ធភាព។ សូមរំលឹកថា :កន្លងមកដល់បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យមានសម្ព័ន្អភាពឬមេត្រីភាពជាមួយខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ,ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ,ខេត្តវិញឡុង ខេត្តដុងថាប សាធារណរដ្ឋសង្គមនិយមវៀតណាម ខេត្តឆុងឈុងណាំដូ,ក្រុងខ្លះនៃសាធារណរដ្ឋកូរ៉េនៅកូរ៉េខាងត្បូង ៕