ដោយ ៖បន្ទាយ បន្ទាយមានជ័យ ៖ នៅវត្តគិរីជុំចម្ការខ្នុរ ស្ថិតនៅក្នុងភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ព្រះសមណ:ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត ព្រមទាំងមន្ត្រីសង្ឃគណខេត្ត អនុ ស្រុកក្រុងនិងពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីមួយកាលពីថ្ងៃទី៦-៨ខែកក្កដា ឆ្នាំ២០២៤។ នោះគឺក្នុងគោលបំណងប្រមូលបច្ច័យទៅកសាងនៅវត្តខ្មែរទាំងប្រាំបួន នៅដែនដីពុទ្ធភូមិ ឬទីព្រះកំណើត ត្រាស់ដឹង ការផ្សាយធម៌និងចូលបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធនៅប្រទេសឥណ្ឌា និងប្រទេសនេប៉ាល់។ ព្រះសមណៈញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្តនិងជាព្រះគ្រូចៅអធិការវត្តគិរីជុំចម្ការខ្នុរបានមានសង្ឃដីកាថា : វត្តខ្មែរទាំង៩ នៅដែនដីពុទ្ធភូមិខាងលើមានព្រះសង្ឃខ្មែរគង់បដិបត្តធម៌ដូចមានជារហូតមក ប៉ុន្តែបាននិងកំពុងជួបប្រទះនូវការខ្វះខាតដ៏ធ្ងន់ធ្ងរ មិនធ្លាប់មានមក។ វត្តខ្មែរនីមួយៗស្ថិតនៅទីស្ថានដែលព្រះពុទ្ធអង្គទ្រង់ប្រសូត, ទ្រង់បានត្រាស់ដឹង ,ទ្រង់សម្ដែងនូវព្រះធម៌ ធម្មចក្តប្បវត្តនសូត្រ ,ទ្រង់សម្ដែង លោកបាដិហារ្យ ៣៥.០០០បដិហារ្យ ,សម្ដែងនូវឱវាទបាតិមោក្ខ និងព្រះពុទ្ធសម្តែងនូវរតនៈសូត្រ និងព្រះអង្គយាងចូលបរិនិព្វាន។ល។ សូមរំលឹកថា សមិទ្ធផលនៅវត្តខ្មែរទាំង៩ នោះ ធ្លាប់ទទួលបានការផ្តួចផ្តើម ចាត់ចែង ដឹកនាំដោយស្ថាបនិកគឺព្រះទេវសត្ថា បណ្ឌិត ពឿយ មេត្តា អតីតព្រះគ្រូចៅអធិការវត្តទាំង៩នោះ ។ តែសមិទ្ធផលទាំងនោះពុំមានជាសម្បត្តិឯកជនរបស់ព្រះអង្គឬបុគ្គលណាទេ […]
ដោយ៖សុខុម ស្ទឹងត្រែង៖ មន្ត្រីបរិស្ថានបានឲ្យដឹងថា ចាប់តាំងពីបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមតំបន់មួយចំនួនក្នុងព្រៃការពារធម្មជាតិ គេតែងប្រទះឃើញហ្វូង សត្វដែលកំពុងតែរងគ្រោះជាច្រើន នៅបន្តរស់នៅ យ៉ាងសុខសាន្ត។ សត្វដែល ថតជាប់ក្នុងកាមេរ៉ាមានដូចជាសត្វខ្ទីង,ទន្សោង,ឈ្លូសនិងសត្វផ្សេងៗជាច្រើនទៀត។តំបន់ការពារទេសភាពទាំងនោះគ្រប់គ្រងដោយមន្ទីរបរិស្ថានស្ថិតនៅភូមិសាស្ត្រឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ លោក ឈួន ឆនអនុប្រធានការិយាល័យរ៉ាមសារបាននិយាយឱ្យដឹងថា កាលពីកន្លងទៅថ្មីនេះ ក្រុមការងារបានសហការជាមួយ គណ:កម្មការសហគមន៍ព្រៃឈើ(ប្រជុំមិត្ត)ឃុំ សំអាង ចុះល្បាត ត្រួតពិនិត្យ និងទប់ស្កាត់បទល្មើស គ្រប់ប្រភេទក្នុងតំបន់ការពារទេសភាពស្ទឹងត្រែងក៏បានជួបដានសត្វទន្សោង មួយហ្វូង ប្រហែល ៥ ទៅ ៦ ក្បាល។ ក្រុមការងារល្បាតក៏បានបន្តទៅមើលកាមេរ៉ាថតសត្វ ដែលសហគមន៍ បានបំពាក់ក្នុងព្រៃ ហើយក៏បានឮសំលេងសត្វទន្សោង មួយហ្វូងផ្អើល រត់ក្នុងព្រៃផងដែរ។ មន្ត្រីបរិស្ថានបាន និយាយបន្តទៀតថាយោងតាមការផ្ដល់ព័ត៌មាន ពីគណ:កម្មការសហគមន៍ ក្នុងព្រៃនេះ គឺ សំបូរសត្វព្រៃដូចជា ខ្ទីង,ទន្សោង,ឈ្លូស-ល- ហើយសហគមន៍បានបំពាក់កាមេរ៉ា ថតសត្វ ចំនួន៥គ្រឿង ដើម្បីតាមដានសកម្មភពហ្វូងសត្វទាំងនោះ។ សហគមន៍ព្រៃឈើប្រជុំមិត្តមានទំហំផ្ទៃដីចំនួន៣២៥៣ហិកតាស្ថិតនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡា បរិវ៉ាត់ ។មានព្រៃដុះស្អេកស្កះជាច្រើនដែលមានសក្តានុពលដ៏ល្អសម្រាប់សត្វរស់នៅ។ លោក ឈួន ឆនបានបញ្ជាក់ថា៖កម្លាំងរបស់លោកបានចុះល្បាតជាប្រចាំបន្តបន្ទាប់ដោយមានការប្តូរតំបន់ដោយសារក្នុងតំបន់ការពារទេសភាពមានសហគមន៍ប្រជុំមិត្ត,សហគមន៍ជាំពេជ្រ,សហគមន៍អូរស្វាយ,សហគមន៍ភ្នំរមៀត,សហគមន៍ក្រឡាពាស។ តំបន់ខាងលើនេះគណ:កម្មការសហគមន៍ព្រៃឈើប្រជុំមិត្តកំពុងស្នើកាមេរ៉ាពីអង្គការសម្ព័ន្ធសត្វព្រៃបន្ថែមដើម្បីយកមកបំពាក់តាមដានពីសកម្មភាពហ្វូងសត្វព្រៃ។ បន្ថែមពីនេះ ក្រុមការងារបាន […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : សមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យមានលោកឆាន់ ប៊ុនម៉ាន់ ជាប្រធាននិងសាលារៀនខ្មែរ ចិនផីឆឹង នៅក្រុងសិរីសោភ័ណ ដឹកនាំដោយនាយិកាស៊ីម យ៉ារី និងចូលរួមដោយទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សា សមាជិកបានរៀបចំពិធីថ្លែងអំណរគុណ លាងសាយភោជន៍និងជូនដំណើរគ្រូស្ម័គ្រចិត្តជនជាតិចិនដែលបង្រៀនភាសាចិនចំនួន៥រូបមកពីរដ្ឋធានីប៉េកាំងនិងខេត្ត៤ទៀតនៃប្រទេសចិន ដែលបញ្ចប់ការបង្រៀន១ឆ្នាំ/បេសកកម្មរយ:ពេល២ឆ្នាំ ក្នុង១លើកៗ ហើយត្រូវធ្វើមាតុភូមិនិវត្តន៍ ។ នេះបើតាមអ្នករៀបចំនៃសមាគមនិងសាលារៀនខាងលើអោយដឹងកាលពីថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៤ ។ កាលពីរាត្រីថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២៤ បានរៀបចំពិធីថ្លែងអំណរគុណ ជូនលិខិតថ្លែងអំណរគុណ កម្មវិធីលាងសាយភោជន៍។មកដល់ថ្ងៃទី០៨ខែកក្កដា បានរៀបចំជូនដំណើរដើម្បីជិះយន្តហោះ ទៅកាន់ប្រទេសចិនវិញ ។ លោកឆាន់ ប៊ុនម៉ាន់ ប្រធានសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យមានប្រសាសន័ថា: សាធារណរដ្ឋប្រជាមានិតចិន តាមរយ:ស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានសម្របសម្រួលនិងបញ្ជូនគ្រូស្ម័គ្រចិត្តជនជាតិចិនមកបង្រៀនភាសាចិននៅគ្រឹះស្ថានសិក្សាគ្រប់កម្រឹតនានា រួមទាំងសាលារៀនផីឆឹង (ខ្មែរ ចិន) នៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យផងដែរ។សាលារៀននេះ ធ្លាប់ទទួលគ្រូបង្រៀនភាសាចិនបែបនេះច្រើនលើករួចមកហើយ ។ សូមបញ្ចាក់ថា គ្រូស្ម័គ្រចិត្តជនជាតិចិនក្នុងម្នាក់ៗបេសកកម្មទៅបង្រៀនក្នុង១លើកៗនៅទីតាំងនិងប្រទេសណាមួយចំនួន២ឆ្នាំ ។ ពេលបញ្ចប់រយ:ពេល១ឆ្នាំ គ្រូស្ម័គ្រចិត្តអាចវិលទៅស្រុកកំណើតមួយរយ:ពេល រួចទើបវិលមកជាថ្មីនៅទីតាំងនិងប្រទេសដដែល ឬទីតាំងនិងប្រទេសថ្មី ។ ក្នុងនាមសមាគមនិងសាលារៀន លោកឆាន់ ប៊ុនម៉ាន់បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ប្រជាជនចិន និងស្ថានទូតចិនប្រចាំកម្ពុជាក៏ដូចជាឪពុកម្តាយ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ក្រុមបេះដូងតែមួយខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បាននាំយកនូវអំណោយមនុស្សធម៌ប្រចាំឆ្នាំដែលទទួលពីសមាជិកនិងសប្បុរសជនទៅចែកជូនអ្នកជំងឺចំនួន៤៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ កាលពីល្ងាចថ្ងៃទី៧ខែកក្កដាឆ្នាំ២០២៤ ។ លោកវេជ្ជបណ្ឌិតអ៊ាវ តារាវុធ ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណបានទទួលស្វាគមន៍និងថ្លែងអំណរគុណចំពោះទឹកចិត្តនិងកាយវិការមនុស្សធម៌សប្បុរសធម៌របស់ក្រុមបេះដូងតែមួយខេត្តបន្ទាយមានជ័យដែលមានលោកឧត្តមសេនីយ៍ទោឈុន ម៉ៅ ជាប្រធាននិងមានសមាជិកជាច្រើនដែលតែងតែផ្តល់អំណោយជាម្ហូបអាហារនិងសម្ភារដល់អ្នកជំងឺដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ លោកឧត្តមសេនីយ៍ទោឈុន ម៉ៅ ប្រធានក្រុមបេះដូងតែមួយមានប្រសាសន៍ថា: ដ្បិតតែក្រុមនេះទើបបង្កើតឡើងតែប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែសមាជិកក្រុមនិងសប្បុរសជនតែងតែចូលរួមនិងបរិច្ចាគនូវធនធាន សម្ភារ ថវិកាសម្រាប់យកមកទិញជាស្បៀងអាហារ ហើយនាំយកទៅផ្តល់ជូនផ្ទាល់ដៃដល់ពលរដ្ឋ កុមារដែលមានការលំបាកជីវភាព ក្រីក្រ ខ្វះទីពឹង អ្នកជំងឺ ជនពិការជាដើម ។ លោកឧត្តមសេនីយ៍ទោឈុន ម៉ៅ បានបន្តថា: អំណោយប្រចាំឆ្នាំលើកនេះ ក្នុងនោះអ្នកជំងឺម្នាក់ៗទទួលអំណោយ ឃីត១ រួមមាន ៖ មី១កេស ត្រីខ១ដុំ ទឹកដោះគោឆៅ១ដុំ ទឹកក្រូច១យួរ ទឹកសុទ្ធ១យួរ ក្រមា១ សារុង១ និងអង្ករ១០គីឡូក្រាម ថវិកា២០.០០០រៀល ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : បញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជារការដ្ឋានកងយោធពលខេមរភូមិន្ទ(កអប) ប្រចាំទិសយោធភូមិភាគទី៥ -ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យបានប្រារព្ធកម្មវិធីអបអរសាទររុក្ខទិវា៩ខែកក្កដាឆ្នាំ២០២៤ ដោយដាំកូនឈើចម្រុះ៨០០ដើម នៅក្នុងបន្ទាយ ។ លោកឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរងនៃបញ្ជាការដ្ឋានរថក្រោះនិងជាមេបញ្ជាការរថក្រោះប្រចាំទិសយោធភូមិភាគទី៥ -ព្រះនេត្រព្រះបានឲ្យដឹងកាលពីថ្ងៃទី០៨ខែកក្កដាថា: កាលឆ្នាំ១៩៨៥ បន្ទាយនេះជាមូលដ្ឋានកងទ័ពនៃង៦៩ រថក្រោះ មានផ្ទៃដីជាង៤០០ហិកតា ។ លុះដល់ឆ្នាំ២០០៨ បញ្ជាការដ្ឋានរថក្រោះមកបើកបន្ទាយឡើងវិញនិងដោះស្រាយបញ្ហាដីធ្លីជាមួយពលរដ្ឋរួច អង្គភាពសល់ដីចំនួន៨០ហិកតា ហើយបានធ្វើប័ណ្ណសម្គាល់អចលនវត្ថុឬប្លង់រឹងរួចហើយ ។ លោកបានបន្តថា : ក្នុងបន្ទាយនិងតាមដងផ្លូវឆ្លងកាត់ ក៏បានដាំកូនឈើនិងដាំដុះដំណាំកសិកម្មបន្តបន្ទាប់។ហើយការដាំកូនឈើចម្រុះចំនួន៨០០ដើម នាពេលនេះគឺបានមកពីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មនិងពីរដ្ឋបាលខេត្ត។ លោកឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងថា: កាលប្រារព្ធរុក្ខទិវា ឆ្នាំនេះ នៅថ្នាក់ខេត្ត បានដាំកូនឈើចំនួន ៦៥០ដើម ដែលមានប្រភេទបេង ធ្នង់ ក្រញូង ត្របែកព្រៃ ច័ន្ទគិរី ក្ងោកនិងចែកជូនកូនឈើរាប់ពាន់ដើមដើម្បីយកទៅដាំតាមកន្លែងនានា។ ចំពោះចលនាប្រឡងប្រណាំងដាំកូនឈើ កន្លងមក ខេត្តទទួលបានកូនឈើចម្រុះចំនួន២៨.៨៧០ដើម ក្នុងនោះដាំបានជាង៧០%ហើយ ។ គឺបានដាំកូនឈើនៅកន្លែងនានា រួមទាំងនៅបន្ទាយរថក្រោះនាស្រុកព្រះនេត្រព្រះនេះ ។ លោក […]
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ៖ អភិបាលខេត្តនិងអភិបាលស្រុក ក្រុង បានចុះពិនិត្យផ្លូវនិងការដ្ឋានស្ថាបនាផ្លូវនានាជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រខ្លួន ជាការឆ្លើយតបសំណូមពរពលរដ្ឋនិងតម្រូវការចាំបាច់របស់មូលដ្ឋាន ។ មន្ត្រីក្រុមការងារចុះជួយក្រុង ស្រុកអោយដឹងកាលពីថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២៤ថា លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុង និងអភិបាលរងក្រុង ក្រុមប្រឹក្សាក្រុង និងមន្រ្តីរាជការក្នុងរដ្ឋបាលក្រុង បាន ៖ ១-ពិនិត្យការត្រួសត្រាយផ្លូវ ដើម្បីចាក់បេតុងមួយខ្សែ ពីផ្លូវជាតិលេខ៥៦ ដល់សាលារៀនខ្មែរ ចិនផីឆឹង នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ២- ពិនិត្យការជួសជុលផ្លូវមួយខ្សែពីសង្កាត់ព្រះពន្លាដល់សង្កាត់កោះពងសត្វ ៣-ពិនិត្យផ្លូវកៅស៊ូប្រភេទDBST មួយខ្សែ ពីមណ្ឌលសុខភាពភ្នៀតទៅផ្លូវជាតិលេខ៦ សាលាក្រៅ នាសង្កាត់ភ្នៀត ។ ៤-បើកផ្លូវប្រឡាយហ៊ុយ ឡេង ភ្ជាប់មកផ្លូវលេខ៥៦A ចំណុចព្រំប្រទល់ភូមិ២ និងភូមិពង្រ សង្កាត់កំពង់ស្វាយ។ ចំណែកនៅស្រុកមង្គលបូរី លោកអភិបាលខេត្ត អមដំណើរដោយលោករ័ត្ន […]
ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ដើម្បីដោះស្រាយឱ្យបានជាអតិបរិមា នៃវិបត្តិធម្មជាតិដែលមួយផ្នែកធំបណ្តាលមកពីការបាត់បង់ និងភាពរេចរឹល នៃព្រៃឈើ គឺទាំងអស់គ្នាត្រូវចូលរួម ថែរក្សា,ការពារ និងដាំដើមឈើឡើងវិញ។ ឯកឧត្តមអភិបាលកំពង់ចាមបានមានប្រសាសន៍ទៀតថា៖ យើងទទួលស្គាល់ថាព្រៃឈើមានទំនាក់ទំនងជាសារវ័ន្តជាមួយជីវិតលើ ភពផែនដីនេះ មូលហេតុចម្បងដែលនាំឱ្យជួបវិបត្តិធម្មជាតិទាំងអស់នេះ គឺមួយផ្នែកធំបណ្តាលមកពីការបាត់បង់និងរេចរឹលព្រៃឈើនេះឯង។ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមដោះស្រាយឱ្យបាន ដើម្បីការពារធម្មជាតិដ៏មានតម្លៃនៅកម្ពុជា ។ ឯកឧត្តមបានបន្ថែមថា៖ ម្យ៉ាងទៀតព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់ក្នុងការរក្សា នូវលំនឹងបរិស្ថាន ដែលមានមុខងារជាច្រើនដូចជា រក្សានិយតកម្មប្រភពទឹក ការពារទីជម្រាល ការពារ ការហូរច្រោះ ទាក់ទាញទឹកភ្លៀង បន្សុទ្ធខ្យល់អាកាស ផ្តល់ផល អនុផលព្រៃឈើសម្រាប់ប្រើប្រាស់ រក្សា ជីវចម្រុះ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទេសចរណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និងជាទី ជម្រកដ៏សុខសាន្តសម្រាប់សត្វគ្រប់ប្រភេទ ដែលមានជីវិតនៅលើភពផែនដីយើងនេះ។ ឯកឧត្តមបានបន្តថា៖យ៉ាងណាមិញ ការបាត់បង់ព្រៃឈើ វានឹងក្លាយជាបញ្ហា ដែលបង្កឲ្យដីបាត់បង់ជីវជាតិ និងងាយកើតមានឡើងនូវ គ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម ។ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ក្រុមហ៊ុនរ៉ូយ៉ាល់ រេវ៉េ (Royal Rrailway) បានចេញសេចក្ដីជូនដំណឹងស្ដីអំពីកាលវិភាគធ្វើដំណើរតាមរថភ្លើងសម្រាប់ក្រុងប៉ោយប៉ែតឆ្ពោះទៅខេត្តបាត់ដំបង និងខេត្តបាត់ដំបងឆ្ពោះទៅក្រុងប៉ោយប៉ែតនឹងដាក់ដំណើរការនៅថ្ងៃពុធទី០៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះទៅហើយ ។ រថភ្លើងនោះប្រើជាមួយទូចាស់ឬជជុះជប៉ុនដែលទើបទិញមក តែថ្មីសម្រាប់កម្ពុជាបានដាក់ឲ្យរត់ដឹកអ្នកដំណើរនិងភ្ញៀវទេសចរ។ ក្នុងដំណើរនោះរថភ្លើងនឹងចេញដំណើរនិងចតឲ្យអ្នកដំណើរនិងភ្ញៀវនៅស្ថានីយប៉ោយប៉ែត -សិរីសោភ័ណ ,ប៉ោយប៉ែត -ថ្មគោល,ប៉ោយប៉ែត – បាត់ដំបង និងបាត់ដំបង -ថ្មគោល ,បាត់ដំបង -សិរីសោភ័ណ , បាត់ដំបង -ប៉ោយប៉ែត ។ ចំពោះព័ត៌មានបន្ថែម ភ្ញៀវអាចធ្វើការទិញសំបុត្រនៅស្ថានីយផ្ទាល់ ឬធ្វើការទិញសំបុត្រតាមរយៈលេខ ៖ 093 607 596 សាខាប៉ោយប៉ែត, 096 824 1896 សាខាសិរីសោភ័ណ, 099 457 626 សាខាបាត់ដំបង និងលេខទូរសព្ទសាខានៃខេត្ត រាជធានីផ្សេងទៀតដែលនៅក្រៅភូមិសាស្ត្រគោលដៅខ្សែរថខាងលើផងដែរ ឬក៏ធ្វើការទិញតាមរយៈអនឡាញ royalrailway.easybook.com #RoyalRailway។ ប្រភពព័ត៌មានពីភ្ញៀវទេសចរនិងអ្នកដំណើរខ្លះឲ្យដឹងថា: អ្នកដែលអាចចង់ធ្វើដំណើរ ភាគច្រើនមានតែអ្នកដំណើរចង់ស្គាល់នូវការជិះរថភ្លើងឡើងវិញ,អ្នកដំណើរមិនបន្ទាន់និងភ្ញៀវទេសចរ(ជាតិ អន្តរជាតិ)ដែលចង់ភ្លក្សរសជាតិការជិះរថភ្លើង […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ផ្លូវ១ខ្សែប្រវែងជាង៤គីឡូម៉ែត្រដែលធ្លាប់រងគ្រោះដោយសារទឹកជំនន់ និងជួបការលំបាកដល់ការធ្វើដំណើរនិងដឹកជញ្ជូននៅក្នុងរដូវវស្សានេះ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ បាននាំយកគ្រឿងចក្រនិងចាក់ថ្មក្រាលជាបណ្ដោះអាសន្នដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្ស។ នេះបើតាមមន្ត្រីក្រុមការងារឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ។ កំណាត់ផ្លូវចាប់ពីចំណុចភូមិទទង់ សង្កាត់ព្រះពន្លាទៅកាន់សង្កាត់កោះពងសត្វ ពេលចុះទៅនោះ ដឹកនាំដោយលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត រួមនឹងក្រុមការងារ ។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ក៏បានឱ្យដឹងថា : ផ្លូវមួយខ្សែប្រវែងជាង៤គីឡូម៉ែត្រនេះ ជាគម្រោងផ្លូវបេតុង។ ប៉ុន្តែ្ថស្ថាបនាពីពេលកន្លងមកនិងឆ្លងត្រូវដំណាក់កាលនៃការរីរាលដាលជំងឺកូវីដ១៩(២០១៩-២០២២) ក៏អាក់ខាន។លោកសង្ឃឹមនិងអំពាវនាវថា ដំណើរការគម្រោងនឹងមានឡើងវិញនៅឆ្នាំក្រោយ ។ លោកអភិបាលក្រុងបានសុំការយោគយល់អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា ពេលនេះលោកអភិបាលខេត្ត ក៏បានឧបត្ថម្ភនូថវិកាដេីម្បីយកថ្មម៉ិចបំបែក មកក្រាលជាបណ្តោះអាសន្នសិន ដើម្បីបង្កលក្ខណ:ងាយស្រួលដល់បងប្អូនធ្វេីដំណេីរនិងដឹកជញ្ជូន។ លោកបានចង្អុលបង្ហាញថា : សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់កោះពងសត្វ ក៏អាចបង្វែរការធ្វើដំណើរនិងដឹកជញ្ជូនតាមផ្លូវមួយខ្សែទៀតចេញ ចូលពីសង្កាត់ទៅប្រជុំជនក្រុងសិរីសោភ័ណឬប្រជុំជនខេត្តគឺផ្លូវលំក្រាលបេតុងនៅត្រើយស្តាំស្ទឹង(ខាងជើង)ឬនៅម្ខាងម្នាក់នឹងសង្កាត់កោះពងសត្វ ហើយឆ្លងស្ពានដែក ស្ពានយោលមកផ្ទះបងប្អូនបាន៕
ដោយ : បន្ទាយ ភ្នំពេញ : ធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍និងជាព្រះឧត្តមទីប្រឹក្សាសម្តេចសង្ឃនាយក បានអញ្ជើញឧទ្ទេសនាមដល់សិក្ខាកាមកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ /នាក់ វគ្គទី១១ ឆ្នាំ១១ ដែលពិធីប្រារព្ធនៅវត្តភ្នៀតសិម្ពលីសង្កាត់ភ្នៀត ខណ្ឌកំបូល រាជធានីភ្នំពេញ ។ កម្មវិធីមានប្រធានបទ: “សម្មាវាយាមោ (ការព្យាយាមត្រូវ)។ សូមបញ្ជាក់ថា: កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនាបំបួសកុលបុត្រ កុលធីតា វគ្គទី១១ បាន ចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ខែកក្កដា ឆ្នាំ២០២៤ដ៏ខ្លីខាងមុខនេះ ។ នេះបើតាមអ្នករៀបចំនិងចាត់ចែងកម្មវិធីឲ្យដឹងកាលពីថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២៤ ។ កម្មវិធីនេះ ដឹកនាំរៀបចំដោយព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា – សមាជិកលេខាធិការដ្ឋាន គណៈសង្ឃនាយក និងជាព្រះវិន័យធរគណរាជធានីភ្នំពេញ, ព្រះគ្រូអនុគណខណ្ឌកំបូល និងជាព្រះចៅអធិការវត្តភ្នៀតសិម្ពលីនិងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា(កក្រក)ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក លោកស្រីក្នុងជួរគណៈ កម្មធិការសាខា និងលោក ឈើយ ជឿម អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកថ្មពួក ក្រុមប្រឹក្សាឃុំថ្មពួក អ្នកស្ម័គ្រចិត្រ កក្រកនិងយុវជនកក្រក បានប្រគល់ផ្ទះមនុស្សធម៌នៃកាកបាទក្រហមកម្ពុជា ១ខ្នងនិងបង្គន់អនាម័យ១ខ្នង ជូនគ្រួសារពលរដ្ឋក្រីក្រនៅភូមិ-ឃុំ-ស្រុកថ្មពួក កាលពីរសៀលថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៤។ ផ្ទះមនុស្សធម៌លេខរៀងទី១៤នេះ ជូនគ្រួសារឈ្មោះ ពួត ស្រីផៃ ភេទបស្រី អាយុ២៤ ឆ្នាំ និងមានបន្ទុកគ្រួសារចំនួន៣នាក់រស់នៅក្នុងភូមិ ថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ។. លោក ឈើយ ជឿម អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកថ្មពួកអោយដឹងថា: យោងភូមិ ឃុំ ស្រុកបានពិនិត្យឃើញពីភាពជាក់ស្ដែងរបស់គ្រួសារក្រីក្រឈ្មោះ ពួត ស្រីផៃ ភេទស្រីអាយុ២១ឆ្នាំ និងប្ដីឈ្មោះ គៀង មួន អាយុ២១ឆ្នាំ រស់នៅភូមិថ្មពួកឃុំថ្មពួកស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ហើយផ្ទះគ្រួសារនេះ ត្រូវរងគ្រោះដោយខ្យល់កន្ត្រាក់បង្កខូចខាតទាំងស្រុង កាលពីថ្ងៃទី៥ខែឧសភាឆ្នាំ២០២៤ កន្លងមក […]
ដោយ :បន្ទាយ បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជេីញសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី-មរណៈ ចំនួន៨១នាក់ ដើម្បីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤)។ នេះបើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឲ្យដឹងនាថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២៤ ។ ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុង-ស្រុកទាំង៩ និងយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី-មរណៈ សរុបចំនួន៨១នាក់ ប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ ជាន់ទី២ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត។ នាឱកាសនោះលោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់បងប្អូនយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី-មរណៈ ដោយក្តីនឹករលឹកផងដែរ។ជាមួយគ្នានោះលោកក៏បានរំឭកអំពីភាពអង់អាចក្លាហានរបស់យោធិន ដែលបានខិតខំតស៊ូពុះពារលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិទាំងមូលរហូតដល់ទទួលបាននូវសុខសន្តិភាពពេញលេញ។ ក្នុងពិធីសំណេះសំណាលនោះ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំបន្ទាន់មួយផ្សព្វផ្សាយការងារចរាចរណ៍ដល់កម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី ស្នងការរងផែនការងារសណ្តាប់ធ្នាប់ និងលោកស្នងការរងផែនការងារគ្រប់គ្រងគ្រឿងផ្ទុះ និងអគ្គីភ័យ លោក លោកស្រីនាយការិយាល័យជំនាញកម្លាំងអន្តរាគមន៍ លោកអធិការគ្រប់បណ្តាក្រុងស្រុក។ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការដល់នគរបាលចរាចរណ៍ទាំងអស់ត្រូវ -ពង្រឹងការងារចរាចរណ៍ -ពង្រឹងច្បាប់ចរាចរណ៍ – បង្ការទប់ស្កាត់ គ្រោះថ្នាក់ចរាចរ។ ត្រូវបន្តពង្រឹងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ តាមវេទិកាសាធារណះ គ្រឹះស្ថានអប់រំ ស្តីពីច្បាប់ចរាចរណ៍ សំដៅធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់ចរាចរមានកម្រិតទាបបំផុត។ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ក៏បានជំរុញដល់កម្លាំងនគរបាលជំនាញ និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុកទាំងអស់ ត្រូវពង្រឹងការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រៀមកម្លាំងអន្តរាគមន៍ ២៤ម៉ោង សម្រាប់ទ្រោលសភាពការណ៍ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង៕
ដោយ៖ គង់ហេង កំពង់ចាម៖ ទីលានកែច្នៃ និងទុកដាក់សំរាម ដែលមានលក្ខណៈប្រកបដោយស្តង់ដារ សាងសង់នៅលើផ្ទៃដីប្រមាណ ១៨ ហិកតា ស្ថិតក្នុងឃុំកោះរកា ស្រុកកំពង់សៀម នឹងស្ថាបនារួចរាល់ នៅចុងឆ្នាំ២០២៤នេះ។ ខណៈបច្ចុប្បន្នដំណើរការសាងសង់ បានប្រមាណជិត ៩០ ភាគរយ។ នេះបើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅបន្ទាប់ពីឯកឧត្តម និងមន្រ្តីបច្ចេកទេសបានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាព ការដ្ឋានសាងសង់ ទីលានកែច្នៃ និងទុកដាក់សំរាមខាងលើ នៅព្រឹកថ្ងៃទី ៤ កក្កដានេះ។ មន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាមដែលអមដំណើរ នៃការចុះពិនិត្យនេះបានប្រាប់ CAMBODIA FLASH NEWS (CFN) ថា៖ គិតត្រឹមខែ មិថុនា ការងារសាងសង់ទីលានកែច្នៃ និងទុកដាក់សំរាមសម្រេចបានៈ សកម្មភាពការងារសាង់សង ប្រចាំខែ មិថុនា ដាំស្មៅតាមជើងទេរទាំងសងខាងផ្លូវចូលទៅទីលានសម្រេចបាន ១០០ ភាគរយ, ចាក់បេតុងខាងក្នុងទីលានសម្រេចបាន ៨០០ម៉ែត្រ នៃប្រវែងសរុប ១៤៤៩ម៉ែត្រ, ប្រឡាយរំដោះទឹកភ្លៀងសម្រេចបាន ៨០០ម៉ែត្រ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ពិធីរុក្ខទិវា៩កក្កដា ឆ្នាំ២០២៤ ថ្នាក់ខេត្តនៅបន្ទាយមានជ័យបានប្រារព្ធនៅបរិវេណសាកលវិទ្យាល័យជាតិមានជ័យនាផ្លូវជាតិលេខ៥និងផ្លូវដែកភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពលោកកែ គឹមយ៉ាន ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ-អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យនិងចូលរួមដោយសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការស៊ីវិល.កងកម្លាំងគ្រប់ប្រភេទ សមត្ថកិច្ចជំនាញព្រៃឈើ គណ:គ្រប់គ្រង សាស្ត្រាចារ្យ គ្រូ សិស្ស និស្សិត យុវជន១ពាន់ប្លាយនាក់ ។ លោកអភិបាលស្តីទីខេត្តបន្ទាយមានជ័យបានថ្លែងកាលពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៤ថា: ការប្រារព្ធរុក្ខទិវា៩កក្កដាឆ្នាំនេះ នៅថ្នាក់ខេត្តត្រូវដាំកូនឈើចំនួន ៦៥០ដើម ដែលមានប្រភេទបេង ធ្នង់ គ្រញូង ត្របែកព្រៃ ច័ន្ទគិរី និងចែកជូនដើម្បីយកទៅដាំតាមកន្លែងរបស់អ្នកចូលរួម ។ អំពីចលនាប្រលងប្រណាំងដាំដើមឈើក្នុងខេត្តដូចជានៅតាមសាលារៀន វត្ត សាលាឃុំ សង្កាត់និងទីកន្លែងចាំបាច់ខ្លះទៀត ខេត្តបង្កើតក្រុមការងារចម្រុះមួយដើម្បីដឹកនាំចលនាប្រឡងប្រណាំងដាំកូនឈើនេះ ក្នុងនោះកន្លងមក :កូនឈើទទួលបានចំនួន២៨.៨៧០ដើម ដែលមានដើមចាន់គិរី២ម៉ឺនដើមហើយបែងចែកជូនស្រុកក្រុងទាំង៩ និងកូនឈើចម្រុះចំនួន៨ ៨៧០ដើមបានផ្តល់ជូនបញ្ជាការដ្ឋានកងរថក្រោះអគ្គបញ្ជាការកងខភម ប្រចាំយោធភូមិភាគ៥(ព្រះនេត្រព្រះ) សាលារៀន សាលាឃុំ និងមន្ទីរពេទ្យនៅស្រុកព្រះនេត្រព្រះ ។ ក្នុងនោះដាំបានជាង៧០%ហើយ ។ លោក កែ […]
ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា ក្នុងមួយឆ្នាំៗ ក្រសួងបានជ្រើសរើសក្របខ័ណ្ឌចូលជាកងកម្លាំងនគរបាលជាតិ មិនក្រោមជាងចំនួន ១០ម៉ឺន នាក់នោះទេ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាស ដែលឯកឧត្តមបានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវការនូវសមិទ្ធផលនានា និងបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី ១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម នៅថ្ងៃទី ២ កក្កដា។ ឯកឧត្តមបានថ្លែងថា៖ក្រសួងមហាផ្ទៃ ក៏បានបន្តអភិវឌ្ឍន៍សាលាបណ្ឌិតសភានគរបាលកម្ពុជា សាលានគរបាលជាតិទាំង ផ្នែករឹង និងផ្នែកទន់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ដែលសំខាន់បំផុតក្នុងការឆ្លើយតបនៅដំណាក់កាល នៃការបណ្តុះបណ្តាលជាគំរូ នៃការបណ្តុះបណ្តាលទាំងអស់។ ឯកឧត្តមបានបន្តថា៖ មួយវិញទៀតបើគ្មានរចនាសម្ព័ន្ធគ្រប់គ្រាន់ទេ ការបណ្តុះបណ្តាលនោះ ក៏នឹងមិនបានរលូនដែរ។ ហេតុនេះសូមយកឱកាសនេះថ្លែងអំណរគុណ ដល់សប្បុរសជនជាឯកឧត្តម លោកជំទាវទាំងអស់ បានជួយឧបត្ថម្ភជាថវិកា សម្ភារ សម្រាប់ការសាងសង់អគារសិក្សា អគារជាសាលប្រជុំ ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត នៅក្នុងសាលានគរបាល ជាតិភូមិភាគ២ ខេត្តកំពង់ចាម។ ការទទួលស្គាល់ ក៏ដូចជាការចង់ចូលរួមវិស័យនគរបាល […]
ដោយ ៖ បន្ទាយ កណ្ដាល ៖ នារសៀលថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដឹកនាំមន្ត្រីចុះពិនិត្យទីតាំងត្រៀមបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ។ គម្រោងនេះអាចមិនប្រែប្រួលទេ ។ ការចុះនោះក៏មានការអញ្ជើញអមដំណើរពី លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល អភិបាលខេត្តកណ្ដាល និងក្រុមការងារជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ ទីតាំងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ យោងប្រវត្តិការណ៍នេះ គម្រោងព្រែកជីកហ្វូណនតេជោជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។ គម្រោងព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋានសាងសង់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤ ។ពិធីនោះក៏អមដោយការបាញ់កាំជ្រួច និងទូងស្គរទូទាំងប្រទេស ដើម្បីជាការគាំទ្រដល់គម្រោងប្រវត្តិសាស្រ្តនេះផងដែរ ។ បើតាមលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ថា: គម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ដូចជាកាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចូល-ចេញ ហើយធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ […]
ដោយ : បន្ទាយ ភ្នំពេញ : នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកា ចំនួនប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទ័លក្រ ចំនួន ១៧គ្រួសារ និងក៏ដល់ក្រុមការងារមូលដ្ឋាន ចំនួន១៤គោលដៅ ។ អំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជិត១០ឆ្នាំមកហើយ ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ :សាលមហោស្រពសម្តេចតេជោហ៊ុន សែននៃមន្ទីរគណ:កម្មាធិការគណបក្សប្រជាជនខេត្តបន្ទាយមានជ័យ ក្រុមការងារចុះពង្រឹងនិងគណបក្សមូលដ្ឋានបានធ្វកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង/ ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណបក្សខេត្តនេះ ។ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងមានការអញ្ជើញចូលរួមលោក ឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារគណបក្សពីថ្នាក់ជាតិ ខេត្តនិងក្រុង-ស្រុកទាំង៩ ចំនួនជាង៨០០នាក់។ លោកអ៊ុ រាត្រី ប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្តបន្ទាយមានជ័យខេត្តបន្ទាយមានជ័យបានធ្វើរបាយការណ៍លទ្ធផលការងារគណបក្សខេត្តលើការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង/ ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ គឺទី១-សម្រាប់អាសន:ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យសរុបចំនួន២៥ ។ក្នុងនោះ គណបក្សប្រជាជនកម្ពុជា២២ (និងគណបក្សឆន្ទៈខ្មែរ៣) ។ចំណែកឯក្រុមប្រឹក្សាស្រុក ក្រុង មានអាសន:សរុប ១៥៩ ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា១៤៥ អាសនៈ (និងគណបក្សឆន្ទៈខ្មែរ២១ អាសន: គណបក្សកម្លាំងជាតិ២ :និងគណបក្សខ្មែររួមរួបជាតិ១ )។ នាឱកាសនោះលោក កែ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ក្បួនរថយន្តដឹកជញ្ជូនទំនិញនិងរថយន្តដឹកអ្នកដំណើរនៃប្រតិភូប្រទេសមហាអនុតំបន់មេគង្គ(GMS)ដែលចេញដំណើរពីទីក្រុងគុនមិញ ធានីនៃខេត្តយូណាន សាធារណរដ្ឋប្រមានិតចិនឆ្លងកាត់ប្រទេសឡាវ និងថៃ រួចមកដល់ប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៤ ។ កម្មវិធីនេះមានឈ្មោះថា :”ប្រតិបត្តិការសាកល្បងពីទីក្រុងគុនមិញមករាជធានីភ្នំពេញនៃកិច្ចព្រមព្រៀងសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គដំណាក់កាលប្រមូលផលដំបូង ” ។ ក្បួននេះបានបន្តដំណើរតាមផ្លូវជាតិលេខ៥ កាត់ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កណ្តាល ហើយនៅម៉ោងជាង៥ល្ងាចថ្ងៃដដែលបានទៅដល់គោលព្រែកព្នៅរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នារាជធានីភ្នំពេញដោយសុវត្ថិភាពហើយ ។ នៅច្រកស្ទឹងបត់ ក្បួនរថយន្តនិងប្រតិភូនេះត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ កក់ក្តៅនិងស្និទ្ធស្នាលដោយលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងឲ្យលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកវរសេនីយ៍ឆោម ភ័ព នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិស្ទឹងបត់និងមន្ត្រីពាក់ព័ន្ធ ។ លោកវរសេនីយ៍ឆោម ភ័ព នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ប្រាប់សារព័ត៌មាននាព្រលប់ថ្ងៃទី២៧ខែមិថុនាថា: ក្បួនរថយន្តដឹកជញ្ជូនទំនិញនិងរថយន្តដឹកអ្នកដំណើរនៃប្រតិភូប្រទេសមហាអនុតំបន់មេគង្គនេះ មានរថយន្តធុនធំដឹកជញ្ជូនទំនិញ(Heavy Truck ) ចំនួន៥គ្រឿង រថយន្តក្រុង(Bus) ២គ្រឿងនិងប្រតិភូមានចំនួន៥២នាក់ ដែលភាគច្រើនជនជាតិចិននិងឡាវ […]