ដោយ ៖ បន្ទាយ បន្ទាយមានជ័យ : នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ទីតាំងបណ្តោះអាសន្ន ផ្លូវជាតិលេខ៥៦ មណ្ឌលកងវ៉ា ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណបានទទួលទស្សនកិច្ចសិក្សាមួយដើម្បីឈ្វេងយល់ដំណើរការបណ្តុះបណ្តាលពលករ។នេះបើតាមនាយិការងនៃវិទ្យាស្ថាននេះបានអោយដឹងកាលពីថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២៤។ បើយោងមន្ត្រីជំនាញការងារនិងបណ្តុះបណ្តាលនិងអង្គការដៃគូអភិវឌ្ឍន៍បានអោយដឹងថា: នោះជាទស្សនកិច្ចឈ្វេងយល់ដំណើរការបណ្តុះបណ្តាលពលករទេសន្តប្រវេសន៍ដែលវិលត្រឡប់មកវិញនៃកម្មវិធីកាត់បន្ថយភាពក្រីក្រតាមរយ:ទេសន្តប្រវេសន៍ប្រកបដោយសុវត្ថិភាព ការអភិវឌ្ឍន៍ជំនាញនិងការបង្កើនសេវារកការងារធ្វើនៅកម្ពុជា ឡាវ មីយ៉ាន់ម៉ានិងថៃ(PROMISE)និងការផ្លាស់ប្តូរជាមួយការការគ្រប់គ្រងវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ(សាលាPIBMC)និងគ្រូបណ្តុះបណ្តាល ។ មានពលករខ្មែរដែលជាទេសន្តប្រវេសន៍ត្រឡប់ពីប្រទេសថៃជាង២០នាក់ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវ:រយ:ពែលខ្លីនៅទីនោះ ។ លោកស្រីនាយិការងវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា: វិទ្យាស្ថានមានបន្ទប់សិក្សាចំនួន៤៧បន្ទប់ ទាំងបន្ទប់ប្រជុំ បន្ទប់ទ្រឹស្តី បន្ទប់ពិសោធន៌ និងមានអន្តេវាសិកដ្ឋានស្រី មាន២០បន្ទប់ សរុបបន្ទប់៦៧បន្ទប់។ ការរៀបចំបើកវគ្គបណ្តុះបណ្តាលសម្រាប់ឆ្នាំសិក្សា(២០២៣-២០២៤)សិស្សមានចំនួន១.២០៣នាក់/ ស្រី៣០៣នាក់ ។ ក្នុងនោះមាន៖១) កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញអគ្គិសនី ,ជំនាញព័ត៌មានវិទ្យា, ជំនាញមេកានិករថយន្ត ,ជំនាញសំណង់ស៊ីវិល។២)កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈមានជំនាញអគ្គិសនី, ជំនាញព័ត៌មានវិទ្យា,ជំនាញមេកានិករថយន្ត,ជំនាញសំណង់ស៊ីវិល, ជំនាញម៉ូតូ។៣)កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ដែលមាន ជំនាញអគ្គិសនី,ជំនាញព័ត៌មានវិទ្យា,ជំនាញមេកានិករថយន្ត,ជំនាញសំណង់ស៊ីវិល។ កម្មវិធីមាន : ១ -កម្មវិធីបណ្តុះបណ្តាលជូន យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជំនាញដូចជា៖ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោកឧបនាយករដ្ឋមន្ត្រីហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាបានអញ្ជើញផ្សព្វផ្សាយនិងជំរុញការអនុវត្តគោលនយោបាយគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ។ នេះបើតាមមន្ត្រីអប់រំអោយដឹងកាលពីថ្មីៗនេះ បន្ទាប់ពីមានកម្មវិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យសាលប្រជុំធំនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យកន្លងមក ។ អញ្ជើញចូលរួមមានប្រតិភូក្រសួង លោកអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រី អ្នកពាក់ព័ន្ធជាច្រើននាក់ ។ លោកឈូ ប៊ុនរឿងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ថ្លែងថា : លោកសូមថ្លែងអំណគុណដល់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុននិងប្រតិភូ បានចុះមកពិនិត្យវឌ្ឍនភាពលើវិស័យអប់រំ នៅថ្នាក់ខេត្ត ក្រុង ស្រុក និងសាលារៀនដោយផ្ទាល់ រួមជាមួយការសួរសុខទុក្ខ ផ្តល់ភាពកក់ក្តៅនិងការលើកទឹកចិត្តដល់បុគ្គលឹកអប់រំនៅថ្នាក់ក្រោមជាតិ នៅគ្រប់កាលៈទេស: ។ លោកឈូ ប៊ុនរឿង តាមរបាយការណ៍សង្ខេបអំពីសមិទ្ធិផលសម្រេចបានក្នុងវិស័យអប់រំក្នុងបច្ចុប្បន្នមាន: ១.-គ្រឹះស្ថានសិក្សាសាធារណៈចំណេះទូទៅ(មត្តេយ្យ បឋមសិក្សា មធ្យមសិក្សា) ក្នុងខេត្តមានចំនួន៨២១កន្លែង មានសិជ័យសរុបចំនួន១៦៧.០០៨នាក់ /ស្រី៨៤.១០៦នាក់ ។ […]
ដោយ : បន្ទាយ ពោធិ៍សាត ៖កូនក្រពើភ្នំចំនួន៦០ក្បាល បានញាស់ចេញពីសំបកនៃសម្បុកវាដោយជោគជ័យក្នុងចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កន្លងមក។នេះបើតាមមន្ត្រីបរិស្ថាននិងមន្ត្រីរដ្ឋបាលព្រៃបានអោយដឹងកាលពីថ្មីៗនេះ ។ មន្ត្រីថា មន្ត្រីចម្រុះដូចជាក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃនិងរុក្ខជាតិនិងសហគមន៍មូលដ្ឋាន បានរកឃើញសម្បុកក្រពើភ្នំចំនួន៥សម្បុកនៅឧទ្យានជាតិជួរភ្នំក្រវាញក្នុងភូមិសាស្ត្រខេត្តកោះកុងនិងពោធិ៍សាត់ ។គឺបានរកឃើញកាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ កន្លងមក។គេថានោះជាសម្បុកក្រពើភ្នំដែលមានពងកូនច្រើនបំផុត ក្នុងកំណត់ត្រាគំហើញរបស់អ្នករុករកដែលមិនធ្លាប់មានទេក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ ប្រភពដដែលឲ្យដឹងថា : សម្បុកទាំង៥នោះ មានពងក្រពើភ្នំសរុបចំនួន១០៦គ្រាប់ ។ ក្នុងនោះពងដែលមានលទ្ធភាពបង្កកំណើតមានចំនួន៦៦គ្រាប់។ សូមរំលឹកថា ក្រោយរកឃើញ សម្បុកទាំងនោះ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋានបានយាមកាម ថែរក្សាយ៉ាងម៉ិតប្រាយណាស់ ។ គេសង្ឃឹមថាវានឹងមានការកើនឡើងនូវប្រភេទសត្វក្រពើភ្នំនេះនៅក្នុងធម្មជាតិនេះ ៕
ដោយ៖ កំចាយ កំពត÷ ក្រុមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូ អាចនឹងបើកទឹកបង្ហូរចេញពីអាងទំនប់វារីអគ្គិសនីកំចាយក្នុងករណីបើភ្លៀងនៅតែបន្តធ្លាក់រហូតកម្ពស់ឡើងដល់កម្រិត១៤៨ម៉ែត្រធៀបនឹងនីវ៉ូសមុទ្រ។ យោងតាមលិខិតចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតបានជូនដំណឹងដល់សាធារណជនថា ដោយសារភ្លៀងបានធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ពិសេសនៅតំបន់ស្ថានីយវារីអគ្គិសនីកំចាយធ្វើឱ្យកម្រិតទឹកក្នុងអាងស្តុកកើនឡើងជាបន្តបន្ទាប់។ នៅពេលដែលកម្ពស់ទឹកកើនដល់១៤៨ម៉ែត្រ ក្រុមការងារបច្ចេកទេសនឹងបើកទ្វាររំដោះទឹកចេញពីអាងទំនប់វារីអគ្គិសនីកំចាយដោយសន្សឹមៗ។ សូមបញ្ជាក់ថា គិតត្រឹមវេលាម៉ោង៨យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ កម្ពស់ទឹកក្នុងអាងស្តុកនៃទំនប់វារីអគ្គិសនីកំចាយបានឡើងដល់១៤៧,៥៨ម៉ែត្រ ដោយលម្ហូរចូលមានចំណុះ២៦៥,៨០ម៉ែត្រត្រីគុណក្នុងមួយវិនាទី៕
ដោយ : បន្ទាយ ឧត្តរមានជ័យ ៖ មន្ត្រីជំនាញធនធានទឹកនិងអាជ្ញាធរខេត្តឧត្តរមានជ័យត្រៀមមានវិធានការទប់ស្កាត់ការយារយីពីគ្រោះជំនន់ទឹកភ្លៀងដែលអាចកើតឡើងជាយថាហេតុនាពេលខាងមុខ។ នាល្ងាចថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២៤ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានអមដំណើរ លោកមាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យចុះពិនិត្យស្ថានភាពទឹកនៅអាងទឹកថ្មី ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ។ បច្ចុប្បន្នអាងនោះ ទឹកមានកម្ពស់៖ -កម្រិតកម្ពស់ទឹកក្នុងអាង ៣.៦៤ ម៉ែត្រ -កម្រិតកម្ពស់ទឹកឲ្យមានការប្រុងប្រយ័ត្ន ៣.៥០ ម៉ែត្រ -កម្រិតកម្ពស់ទឹកប្រកាសអាសន្ន ៤.៥០ ម៉ែត្រ។ លោកអភិបាលខេត្ត ក៏ដូចលោកប្រធានមន្ទីរបានបញ្ជាក់ថា : កម្រិតកម្ពស់ទឹកដូចខាងលើ មិនទាន់ដល់ត្រូវប្រកាសអាសន្ននៅឡើយទេ ។ទោះជាយ៉ាងណា មន្ទីរសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញអាងទឹកថ្មីសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ។ លោកលោក ញឺន កួន បានបន្តថា : នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤នោះដែរ ក្រុមការងារមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ បានបែងចែកចុះពិនិត្យស្ថានភាពអាងទឹកនៅតាមបណ្តោយដងស្ទឹងស្រែង ៖ ១-អាងទឹក០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ២-អាងទឹកតាម៉ុក […]
ដោយ :បន្ទាយ បន្ទាយមានជ័យ ៖ យោងតាមការរាយការណ៍ពី ភ្នាក់ងារភូមិ អាជ្ញាធរឃុំគំរូស្រុកថ្មពួកខេត្តបន្ទាយមានជ័យអោយដឹងថា: មានផ្ទៃដីស្រែវស្សាប្រមាណ២០០ហិកតា បាននឹងកំពុងរងការរាតត្បាតនៃពពួកដង្កូវហ្វូងស៊ីបំផ្លាញ។ មន្ត្រូីអាជ្ញាធរ មន្ត្រីជំនាញកសិកម្មនិងកសិករបានអោយដឹងថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៤ ថា: ក្រោយចុះក្តាប់ស្ថានការណ៍និងទទួលសេចក្តីរាយការណ៍ពី ឃុំ ភូមិ ឃុំគំរូ លោកប្រធានក្រុមប្រឹក្សា លោកអភិបាលរងស្រុកសហការជាមួយមន្ត្រីជំនាញថ្នាក់ខេត្តទទួលបន្ទុកការងារកសិកម្ម បានដឹកនាំមន្ត្រីបច្ចេកទេសកសិកម្មឃុំថ្មពួក គោករមៀត និងបន្ទាយឆ្មារ ចុះពិនិត្យវត្តមានដង្កូវហ្វូងនិងផ្សព្វផ្សាយវិធានការពារនិងកម្ចាត់នៅចំណុចវាលដង្កោ ខ្ទមចាស់ និងវាលតានួន នៃឃុំគំរូ។ មន្ត្រីបានបន្តថា : វិធានការបន្ត គឺបានសុំអោយអាជ្ញាធរភូមិ ត្រូវផ្សព្វផ្សាយបន្ទាន់ដល់កសិករត្រូវឧស្សាហ៍ចុះពិនិត្យស្រែជាប្រចាំ ។ក្នុងករណីឃើញវត្តមានដង្កូវហ្វូងត្រូវចាត់វិធានការដូចខាងលើ ដើម្បីទប់ស្កាត់និងកាលរាតត្បាតទ្រង់ទ្រាយធំ។ បើតាមមន្ត្រីជំនាញ ជាលទ្ធផលក្រុមការងារបានចុះទៅស្រែកសិករឈ្មោះ ព្រឹក ធំ រស់នៅភូមិគំរូឃុំគុំរូស្រុកថ្មពួក នៅចំណុចវាលខ្ទមចាស់ ភូមិគំរូឃុំគំរូ ពិនិត្យឃើញមានវត្តមានដង្កូវហ្វូងនៅក្នុងស្រែចាប់ពី១០ ទៅ១៥ភាគរយនៃផ្ទៃដីស្រែនីមួយៗ។ បន្ទាប់មកក្រុមការងារបានណែនាំវិធានបន្ទាន់ដូចខាងក្រោម: ១-វិធានការធម្មជាតិ : – អាចកាច់មែកឈើដាក់ក្នុងស្រែ ដើម្បីអោយដង្កូវមកផ្តុំឬជ្រកហើយយើងប្រមូលចោលឬដុតចោល ។ -អាចប្រើទឹកខ្មេះ លាយជាមួយសាប៊ូ និងទឹកស្អាត ហើយបាញ់ក្នុងបរិវេណមានវត្តមានដង្កូវហ្វូង ។ ២-វិធានការគីមី : […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡានិងប្រតិភូបានទៅធ្វើទស្សនកិច្ចវិទ្យាល័យជប់វារី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក៏មានការចូលរួមពីសំណាក់លោកអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ប្រធានមន្ទីរអប់រំ យុវជននិងកីឡា អភិបាលស្រុក ប្រធានការិយាល័យអប់រំ យុវជននិងកីឡា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល តំណាងសហគមន៍ អាជ្ញាធរដែនដី និងសិស្សានុសិស្សប្រមាណ ១៥០ នាក់។ លោកវ៉ាត វីរ: នាយកវិទ្យាល័យជប់វារីបានអោយដឹងថា: បច្ចុប្បន្នវិទ្យាល័យជប់វារី បាននិងកំពុងអភិវឌ្ឍន៍សមត្ថភាពខ្លួនជាប្រចាំ តាមរយៈការអនុវត្តតេស្ដស្ដង់ដា ដើមឆ្នាំ ប្រចាំខែនិងឆមាសនៅគ្រប់កម្រិត អនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដែលរួមមានកម្មវិធីមគ្គុទេសអាជីពនិងការផ្ដល់ប្រឹក្សា(CGC) មុខវិជ្ជាបំណិនជីវិត ការអប់រំស្តឹម(STEM) ការតបណ្ដាញអគ្គិសនីក្នុងអគារ និងសិស្សស្រីបច្ចេកទេស(Technovation girl) ជាដើម។ […]
សៀមរាប៖ ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដកទំនប់ការពារ ដែលទប់ធ្វើជាទំនប់ទឹក ក្នុងអំឡុងពេលជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនោះចេញវិញហើយ ដើម្បីគ្រប់គ្រងរំហូរទឹក ឱ្យមានសភាពដូចដើមឡើងវិញ។ ការដកទំនប់ការពារ ដែលទប់ធ្វើជាទំនប់ទឹកបណ្ដោះអាសន្ននេះ បន្ទាប់ពីស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានជួសជុលរួចរាល់ជាស្ថាពរ។ អ្នកស្រី អួន ស៊ីណាង មន្ត្រីបច្ចេកទេស និងជាអ្នកទទួលបន្ទុកដកទំនប់ការពារ មានប្រសាសន៍ថា គម្រោងជួសជុលស្ពានហានខាងលិចប្រាសាទអង្គរវត្ត បានបញ្ចប់កាលពីចុងឆ្នាំ២០២៣ ហើយការងារដែលនៅសេសសល់ គឺការដកទំនប់ការពារដែលទប់ទឹកមិនឱ្យចូលការដ្ឋានកាលណោះចេញវិញ។ ទំនប់ដី ដែលធ្វើការពារទឹកបណ្ដោះអាសន្ន ក្នុងពេលជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនោះ មានបណ្តោយប្រវែង២៣០ម៉ែត្រ ទទឹង៤ម៉ែត្រកន្លះ និងកម្ពស់២ម៉ែត្រកន្លះ។ ការដកទំនប់ការពារនេះ មិនត្រឹមតែបើករំហូរទឹក ឱ្យមានសភាពដូចដើមវិញប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជួយបង្កើនភាពស្រស់ស្រាយ សោភ័ណភាពរបស់ស្ពាន ដើម្បីឱ្យភ្ញៀវទេសចរអាចអង្គុយមើលពីច្រាំងកសិន្ធុ ឃើញពីភាពរឹងមាំនៃរចនាសម្ពន្ធស្ពានដែលទើបតែជួសជុលរួច មានភាពរឹងមាំផងដែរ។ អ្នកស្រី អួន ស៊ីណាង ឱ្យដឹងទៀតថា ការដកទំនប់ការពារចេញពីរបាំងស្ពានហាលនេះ គឺមានការពិបាកខ្លាំង ដោយត្រូវប្រើបច្ចេកទេសជ្រមុជទឹក កាយយកអាចម៍ដី និងលើកចេញពីក្នុងទឹកមកច្រកក្នុងការ៉ុង រួចដាក់លើក្បូនហើយត្រូវទាញក្បូនជញ្ជូនមករក្សាទុកនៅលើគោកជាដើម៕ អត្ថបទ៖ ឆាយ ផាន់នី
ដោយ៖ គង់ហេង កំពង់ចាម៖ ដើម្បីអបអរសាទរដំណើរការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណន-តេជោ នៅថ្ងៃទី ៥ សីហា ខាងមុខនេះ ខេត្តកំពង់ចាមនឹងមានការប្រគំតន្រ្តីខ្នាតយក្ស ,តាំងពិព័រណ៍ និងមានការអុជកាំជ្រួចរយៈពេលមួយសប្តាហ៍។ នេះបើតាមការប្រកាសឱ្យដឹងពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ ស្តីពីសមិទ្ធផលនានា របស់រដ្ឋបាលខេត្តនេះ នៅក្នុងសាលាខេត្តកំពង់ចាមនាថ្ងៃទី ១៦ កក្កដា កន្លងទៅ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : សមិទ្ធផលនានា ពិសេសព្រះមហាកុដិ”ឆព្វណ្ណរង្សី”ស្ស្ថិតនៅក្នុងវត្តធម្មសាមគ្គីពង្រ ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលមាន រាងធំស្កឹមស្កៃចំណាយថវិកាអស់ចំនួន២៥៨.១៩២ដុល្លារសហរដ្ឋអាមេរិកត្រូវបានធ្វើពិធីបុណ្យសម្ពោធឆ្លងនិងដាក់អោយប្រើប្រាស់ជាផ្លូវការ។ ព្រះតេជគុណទុន សុមនា ជាជំនួយការវត្ត ហើយក៏ជាអ្នកដឹកនាំកសាងនូវសមិទ្ធផលនានាជាច្រើនសម្រាប់វត្តពង្រនេះបានមានសង្ឈដីកាថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២៤ថា: សមិទ្ធផលទាំងឡាយដែលបានកកើតឡើង ពិសេសព្រះមហាកុដិឆព្វណ្ណរង្សីដែលសម្ពោធពេលនេះគឺបានមកពីសទ្ធាជ្រះថ្លា រួមមានប្រជាពុទ្ធបរិស័ទមកពីរាជធានីភ្នំពេញ ,ក្រុងប៉ោយប៉ែត,ខេត្តសៀមរាប ,ក្រុងព្រះសីហនុ ,ក្រុងសិរីសោភ័ណ ,ស្រុកមង្គលបូរី និងស្រុកភ្នំស្រុក បានចូលរួមសាមគ្គីគ្នាចូលសទ្ធាជ្រះថ្លា ក្នុងបំណងប្រគេនជាអគារអោយព្រះសង្ឃប្រើប្រាស់និងបានរៀនសូត្រ។ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យក្នុងនាមលោកអ៊ុ រាត្រី អភិបាលខេត្តបានមានប្រសាសន៍កោតសរសើរនិងថ្លែងអរគុណចំពោះសប្បុរសជនប្រជាពុទ្ធបរិស័ទជិត ឆ្ងាយដែលមានសន្ដានចិត្ដជ្រះថ្លារួមគ្នាកសាងសំណង់អគារធំៗ ក្នុងវត្តនេះ បើគិតជាថវិកាអស់រាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ ។ លោក លី សុវណ្ណារិទ្ធ បានបន្ត:ថា : សាសនាគឺជាប្រភពផ្តល់នូវគុណតម្លៃដ៏សំខាន់ដែលមានឥទ្ធិពលលើរបបនយោបាយ ច្បាប់ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ។ ក្នុងបរិបទនេះការអប់រំតាមរយៈព្រះពុទ្ធសាសនាកាន់តែមានតួនាទីចាំបាច់ ថាការរីកចម្រើន ខាងសម្ភារនិងស្មារតីត្រូវតែមានល្បឿនសមត្ថភាពអាចស្វែងរកភាពមានបានខាងសម្ភារទៅស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់យុត្តិធម៌ សមធម៌ សុជីវធម៌ សីលធម៌និងគុណធម៌។ ចុងបញ្ចប់នៃកម្មវិធីគណៈធិបតីបានបំពាក់នូវគ្រឿងឥស្សរិយយសប្រគេនដល់ ព្រះតេជគុណ […]
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ នៅឃុំនានាដូចជាឃុំស្វាយចេក ឃុំតាផូរ ឃុំទ្រាស ឃុំតាបែន ..បានធ្វើកម្មវិធីវគ្គជីវភាពនយោបាយស្តីពីខួបអនុស្សាវរីយ៍លើកទី៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤ ) នៅទីស្នាក់ការគណបក្សប្រជាជនឃុំនិមួយៗនៃស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យទី១៤ខែកក្កដា ឆ្នាំ២០២៤ ។ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្វាយចេក ស្ថិតនៅភូមិខ្វាវលិច ពិធីមានការអញ្ជើញជាអធិបតីពីលោក អ៊ឹម ស៊ីថុល ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយស្រុកស្វាយចេកនិងជាអនុប្រធានគណ:បញ្ជាការយុទ្ធនាកាបោះឆ្នោតស្រុកនិងចូលរួមដោយលោកអនុប្រធាន លោកប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំស្វាយចេក សមាជិកក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយស្រុក ឃុំ ,លោកលឿង សុភក្តិ ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកស្វាយចេកនិងអនុប្រធានគណ:បក្សស្រុក សមាជិកប្រធាន / អនុប្រធាន ឃុំនិងមន្ត្រីបក្សឃុំ ភូមិ ។ វគ្គជីវភាពនយោបាយនេះដែរ នៅទីស្នាក់ការគណបក្សប្រជាជនឃុំតាផូរ នាឃុំតាផូរស្រុកស្វាយចេក ក៏បានធ្វើឡើងក្រោមអធិបតីភាពលោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា និងជាប្រធានគណ:បញ្ជាការយុទ្ធនាកាបោះឆ្នោតស្រុកស្វាយចេកនិងចូលរួមដោយលោកង៉ាន់ ចិន្តា ប្រធាន និងអនុប្រធានក្រុមការងារខ-២៧ ចុះជួយឃុំតាផូរ ព្រមទាំងសមាជិកគណបក្សស្រុក ប្រធាន / […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ អភិបាលក្រុងប៉ោយប៉ែតបានដឹកនាំមន្ត្រីជិះរថភ្លើងប៉ោយប៉ែត-សិរីសោភ័ណ-បាត់ដំបងដើម្បីបំផុសពលរដ្ឋ ភ្ញៀវទេសចរនិងសាធារណជនអោយធ្វើដំណើរតាមរថភ្លើងនាសម័យតេជោសន្តិភាពនិងអភិវឌ្ឍន៍នេះ ។ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតខណ:កំពុងជិះរថភ្លើងជើងប៉ោយប៉ែត-បាត់ដំបង ប្រាប់កាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៤ ថា: បំណងដែលរដ្ឋបាលក្រុងរបស់លោក ដឹកនាំមន្ត្រូីនិងអ្នកពាក់ព័ន្ធជាង២០នាក់ជិះភ្លើងនេះ គឺចង់ជួយផ្សព្វផ្សាយ(Progqnda) និងជំរុញដំណើរការ(Promption) ការធ្វើដំណើរនិងដឹកជញ្ជូនតាមរថភ្លើងរបស់ក្រុមហ៊ុនរ៉ូយ៉ាល រ៉េវ៉េ(Royal Raiway Co.Ltd) ដែលក្នុងនោះដោយឡែកខ្សែរថដឹកអ្នកដំណើរនិងភ្ញៀវទៅមកប៉ោយប៉ែត-បាត់ដំបងបានដំណើរការឡើងវិញពីដើមខែកក្កដាមកតទៅ ពោលគឺទាំងផ្លូវឡាន ផ្លូវដែកភ្ជាប់ពីក្នុងប្រទេសនិងពីប្រទេសថៃមកក្រុងប៉ោយប៉ែតនិងព្រំដែន ក៏ដូចទូទាំងប្រទេសមាននិងដំណើរការឡើងវិញនៅសម័យសន្តិភាពនិងអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នារាជរដ្ឋាភិបាលអាណត្តិទី៧ នែរដ្ឋសភា នេះ ។ លោកគាត ហ៊ុល បានបន្តថា : បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរនិងភ្ញៀវអាចរីករាយនឹងការធ្វើដំណើរតាមរថភ្លើងដែលមានទូរថនាំចូលមកថ្មីនេះ ។ យោងសេចក្ដីជូនដំណឹងស្ដីអំពីកាលវិភាគធ្វើដំណើរតាមរថភ្លើងសំរាប់ក្រុងប៉ោយប៉ែត ឆ្ពោះទៅ ខេត្តបាត់ដំបង និងខេត្តបាត់ដំបង ឆ្ពោះទៅក្រុងប៉ោយប៉ែតបានដាក់ដំណើរការពីថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ ទៅហើយ ។ រថភ្លើងនោះនឹងប្រើជាមួយទូចាស់ឬជជុះជប៉ុនដែលទើបទិញមក តែថ្មីសម្រាប់កម្ពុជាបានដាក់អោយរត់ដឹកអ្នកដំណើរនិងភ្ញៀវទេសចរ។ ក្នុងដំណើរនោះរថភ្លើងនឹងចេញដំណើរនិងចតអោយអ្នកដំណើរនិងភ្ញៀវឡើង ចុះនៅស្ថានីយប៉ោយប៉ែត -សិរីសោភ័ណ , ប៉ោយប៉ែត […]
ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នឹងបន្តស្រាវជ្រាវរកសមាជិកសមាគមចំនួន ២២១ នាក់ដែលចំណាកស្រុកតាមកូនចៅ ឱ្យបានគ្រប់ចំនួនងាយស្រួលក្នុងការគ្រប់គ្រង លើបញ្ហាជីវភាព និងសុខភាពរបស់ពួកគាត់។ ការថ្លែងខាងលើរបស់ប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាមយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តមបានអញ្ជើញចូលរួម អបអរសាទរលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម នៅសាលាខេត្តនេះ នាព្រឹកថ្ងៃទី ១៣ កក្កដាកន្លងទៅនេះ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថ្លែងថា៖ ដូចអ្វីដែលឧត្តមសេនីយ៍ទោ ហេង វទ្ធី ជាស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាជិកសមាគមអតីតយុជនកម្ពុជា ខេត្តកំពង់ចាមបានបញ្ជាក់រួចហើយថា បច្ចុបន្នអតីតយុទ្ធជនមាននៅខេត្តកំពង់ចាមសរុបចំនួន ៣.៧៩៨ នាក់ ហើយបានចូលរួមជាសមាជិកសមាគមចំនួន ៣.១២០នាក់ និងមានចំណាកស្រុកចំនួន ២២១ នាក់។ ឯកឧត្តមបានបន្តថា៖ ប៉ុន្តែយើងបាន និងកំពុងស្រាវជ្រាវស្វែងរកពួកគាត់ ដែលកំពុងចំណាកស្រុកតាមកូនចៅទៅធ្វើការងារ នៅខាងក្រៅស្រុកនេះ។ ដើម្បីឱ្យមកចូលជាសមាជិកសមាគមរបស់យើង ងាយស្រួលក្នុងការគ្រប់គ្រង ចំពោះបញ្ហាជីវភាព សុខភាពរបស់ពួកគាត់ ក្មុងចង្កោម សមាជិកសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាមរបស់យើង៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០០៧ .សហវ .សរ អហក ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ ២០២៤ .២០២៧ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិឆ្នាំ២០២៥។កម្មវិធីនេះធ្វើឡើងកាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៤ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ។ លោកបឹង គឹមសឹង្ហ ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអានរបាយការស្តីពីសារាចរណែនាំលេខ០០៧ .សហវ.សរ អហក ថា អនុលោមតាមមាត្រា ៥១ នៃច្បាប់ស្តីពីប្រព័ន្ឋហិរញ្ញវត្ថុសាធារណ:និងចរាចរស្តីពីប្រតិទិនសម្រាប់ រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥។ ក្នុងនោះ រាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយះពេលមធ្យម និង ក្របខ័ណ្ឌថវិការរយៈពេលមធ្យម សារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥ -២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៥។ លោកបឹង គឹមសឹង្ហ បានបន្តថា :ក្នុងនោះមន្ទីរហិរញ្ញវត្ថុខេត្ត បានធ្វើរបាយការណ៍បូកសរុប ការអនុវត្តចំណូល-ចំណាយថវិកាខេត្តឆ្នាំ២០២៤នេះ ដល់មន្ត្រីអ្នកប្រតិបត្តិ ថវិកាមកពីមន្ទីរពាក់ព័ន្ធ ផ្សេងៗ បង្ហាញអំពីរបៀបនៃការអនុវត្ត សារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដើម្បីពិនិត្យពិភាក្សា និងពន្យល់ណែនាំ លើការប្រើប្រាស់ និងបិទបញ្ជីចំណូល-ចំណាយ ថវិកាខេត្ត សម្រាប់ឆ្នាំ២០២៤ […]
សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពភ្ញៀវទេសចរ ជាចាំបាច់ ដោយបានធ្វើរបាំងងការពារសុវត្ថិភាពសម្រាប់ភ្ញៀវ នៅលើប្រាសាទប្រែរូប ដើម្បីធានាបានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅទស្សនាប្រាសាទ និងទិដ្ឋភាពថ្ងៃរៀបលិច។ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំគោលដៅប្រាសាទប្រែរូប លោក គឹម បូរា បានឱ្យដឹងថាប្រាសាទប្រែរូប ជាទីតាំងកំពុងទាក់ទាញទេសចរជាច្រើននាក់ ក្នុងមួយថ្ងៃៗ ឱ្យទៅទស្សនារូបចម្លាក់ ជាពិសេសគឺទស្សនាទិដ្ឋភាពថ្ងៃរៀបលិច ដូចជាប្រាសាទភ្នំបាខែង និងប្រាសាទភ្នំក្រោមដែរ។ លោកថា ដោយសារតែភ្ញៀវទេសចរផ្ដោតការចាប់អារម្មណ៍ខ្លាំងទៅលើក្បូរច្បាច់ចម្លាក់ ប្រាង្គប្រាសាទ និងទិដ្ឋភាពថ្ងៃរៀបលិចដ៏អស្ចារ្យ ពេលខ្លះភ្ញៀវមួយចំនួន ក៏ភ្លេចខ្លួន ដើរហួសទីសុវត្ថិភាពបណ្តាលឱ្យធ្លាក់ចុះក្រោម ឬបង្កជាគ្រោះថ្នាក់ផ្សេងៗ។ ដូច្នេះហើយបានជាអាជ្ញាធរជាតិអប្សរា រៀបចំធ្វើជារបាំង ដើម្បីការពារសុវត្ថិភាពជាចាំបាច់។ លោក បូរា បញ្ជាក់ថា ការដាក់របាំងសុវត្ថិភាព គឺវាអាចជួយការពារសុវត្ថិភាពភ្ញៀវទេសចរបានច្រើន ពីព្រោះពេលណាភ្ញៀវដើរទៅកៀកនឹងកន្លែងគ្រោះថ្នាក់ គឺត្រូវប៉ះរបាំងសុវត្ថិភាពនេះជាមុន ហើយវាអាចពញ្ញាក់អារម្មណ៍ភ្ញៀវឱ្យប្រុងប្រយ័ត្នឡើងវិញ។ នៅប្រាសាទប្រែរូប បច្ចុប្បន្ន ក្រៅពីរបាំងសុវត្ថិភាព ក៏មានដាក់ស្លាកសញ្ញាឱ្យប្រុងប្រយ័ត្ន ព្រមទាំងមានភ្នាក់ងារប្រចាំការនៅទីនេះ រៀបចំនិងជួយណែនាំដល់ភ្ញៀវទេសចរបន្ថែមទៀត។ ប្រាសាទប្រែរូប ក្រៅពីមានរូបចម្លាក់សិល្បៈស្អាត មានកន្លែងគយគន់ថ្ងៃរៀបលិច ក៏មានខ្យល់ អាកាសត្រជាក់ មានព្រៃឈើនៅព័ទ្ធជុំវិញពណ៌បៃតងខ្ចីត្រជាក់ភ្នែក ជាពិសេសនៅពេលល្ងាច ក៏អាចស្ដាប់សំឡេងសត្វបក្សាបក្សីយំឆ្លងឆ្លើយគ្នា ធ្វើឱ្យអារម្មណ៍ដែលកំពុងនឿយហត់ […]
ដោយៈសិរីមតី កំពង់ចាម៖អង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍អាជីព (MACA) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ ២០២៤ បានរៀបចំកម្មវិធីបង្ហាញផ្លូវស្តីពីជំនាញសិក្សានិងអាជីព “Major and Career Roadshow “ នៅវិទ្យាល័យហ៊ុនសែន ជើងឆ្នុក ខេត្តកំពង់ចាម។ កម្មវិធីបង្ហាញផ្លូវស្តីពី ជំនាញសិក្សា និងអាជីព “Major and Career Roadshow “ ជាកម្មវិធីដែលជួយយុវជនឱ្យមានភាពច្បាស់លាស់អំពីជម្រើសជំនាញសិក្សានិងអាជីព ដើម្បីចាប់យកអាជីពសមរម្យនាពេលអនាគតរបស់ពួកគេ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហាន កុសល អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ចាម និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ជើងឆ្នុក សរុបប្រមាណ ៣៥០ នាក់។ គោលបំណងនៃការរៀបចំនេះឡើងដើម្បីបង្កើនការយល់ដឹងដល់សិស្សានុសិស្សអំពីសារៈសំខាន់នៃការជ្រើសរើសជំនាញសិក្សា និងអាជីពដែលត្រូវនឹងទេពកោសល្យ និងចំណាប់អារម្មណ៍របស់ពួកគេ។ ដូចគ្នានោះដែរ កម្មវិធីនេះក៏នឹងបង្កើនចំណេះដឹងពី ភាពជាអ្នកដឹកនាំរបស់យុវជនក្នុងយុគសម័យឌីជីថល ដល់យុវជនខ្មែរជំនាន់ក្រោយ ក្នុងការបង្កើនសមត្ថភាព និងគុណភាពដែលជាកំលាំងស្នូលរបស់ជាតិ ឱ្យទាន់បរិបទបច្ចេកវិទ្យានាពេលបច្ចុប្បន្ន […]
ដោយ៖ គង់ហេង កំពង់ចាម៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១១ កក្កដា បានចុះពិនិត្យស្ថានភាពជាក់ស្តែង និងនាំយកអំណោយដ៏ថ្លៃថ្លាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន ១៦ គ្រួសារ នៅភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម។ លោក ទួច ឆៃ នាយកប្រតិបត្តិ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ចាមបានឱ្យដឹងថា៖ ទាំង ១៦ គ្រួសារមានគ្រួសាររងគ្រោះកម្រិតធ្ងន់ចំនួន ៧គ្រួសារ។ ដោយមួយ គ្រួសារទទួលបានតង់ចំនួនពីរ និងថវិកាចំនួន ៤០ម៉ឺន រៀល និងចំនួន ៩ គ្រួសារដែលរងគ្រោះកម្រិតស្រាលមួយគ្រួសារទទួលបានថវិកាចំនួន ១០ម៉ឺន រៀល។ ក្នុងនោះអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់សៀមឧបត្ថបន្ថែមទាំង ១៦គ្រួសារ ដោយមួយគ្រួសារទទួលបានទឹកប្រាក់ចំនួន ៤ម៉ឺន រៀលបន្ថែមទៀត។ សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី ៩ កក្កដា កន្លងទៅនេះ ខ្យល់កន្រ្តាក់បានបក់បោកចំភូមិរអាងក្រោម […]
ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានដឹកនាំសហការី អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ចំនួន ពីរខ្នង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន ពីរ គ្រួសារ នៅឃុំ ស្រុកកោះសូទិន កាលពីរសៀលថ្ងៃទី ១០ កក្កដានេះ។ តាមការឱ្យដឹងពីមន្រ្តី នៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំចាមបានឱ្យដឹងថា៖ ផ្ទះមនុស្សធម៌ទាំងពីរខ្នង ដែលមួយខ្នងៗ មានទទឹង ៤ ម៉ែត្រ និងបណ្តោយ ៦ ម៉ែត្រ ហើយក្នុងមួយខ្នងស្ថាបនាអស់ទឹកប្រាក់ប្រមាណ ១០លានរៀល ។ មន្រ្តីដដែលបានបន្តថា៖ ក្នុងនោះផ្ទះលេខរៀងទី ២០ បានប្រគល់ជូនគ្រួសារអ្នកស្រី សែ យ៉េក និងផ្ទះដែលមានលេខរៀងទី២១ បានប្រគល់ជូនគ្រួសារអ្នក ស្រី អោម ស៊ីផា នៅភូមិទី២ ឃុំ ស្រុកកោះសូទិន ទាំងអស់គ្នា៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ទាំងមន្ត្រីសង្ឃ មន្ត្រីសមត្ថកិច្ចធម្មការនិងសាសនា មន្ត្រីអាជ្ញាធរដែនដី ក៏ដូចអាចារ្យ គណៈកម្មការបានអោយដឹងកាលពីថ្ងទី០៩-១០ខែកក្កដាឆ្នាំ២០២៤ ថា គណ:សង្ឃ ធម្មការ អាជ្ញាធរ អាចារ្យនិងពុទ្ធបរិស័ទមិនទាន់មានគម្រោងការណ៍តែងតាំងចៅអធិការវត្តសុធម្មារាម(ទួលប្រាសាទ)ភូមិទួលប្រាសាទសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅឡើយ ពោលគឺវាផ្ទុយស្រឡះពីអ្វីដែលឈ្មោះស៊ុ សុធី អតីតចៅអធិការដែលសឹកព្រោះបរាជិក បានបំផុសអោយមានចលនាប្រឆាំងនោះឡើយ ។ ប្រភពព័ត៌មានអោយដឹងកាលពីថ្ងៃទី០៩ខែកក្កដាថា: កាលពីថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៤ មានកិច្ចប្រជុំមួយនៅវត្តឃោសត្ថារាម(ស្រះត្រាច)សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត លើរបៀបវារ: ដើម្បីពិភាក្សា ត្រួតពិនិត្យការនិងរៀបចំសមាសភាពគណ:គ្រប់គ្រង់វត្តសុធម្មារាម(ទួលប្រាសាទ) ក្រោមវត្តមានលោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត លោកញឹម ភឿង អភិបាលរង-តំណាងលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកភោក លន ចៅសង្កាត់ប៉ោយប៉ែត លោកប្រធានការិយាល័យធម្មការក្រុង ព្រះសមណាភិរ័តប៉ោ សុឃឿន ព្រះអនុគណក្រុងប៉ោយប៉ែតនិងមន្ត្រី អ្នកពាក់ព័ន្ធ ពោលគឺការៀបចំសមាសភាពគណ:គ្រប់គ្រង(គណ:កម្មការគ្រប់គ្រង)បណ្តោះអាសន្នក្នុងអន្តរកាលដែលវត្តនេះគ្មានគ្រូចៅអធិការវត្ត ហើយរចនាសម្ព័ន្ធចាស់កាលពីព្រះគ្រូស៊ុ សុធី ចៅអធិការ ក៏គ្មានគ្រូសូត្រស្តាំ និងគ្រុសូត្រឆ្វេងដែរ ។ សូមរំលឹកថា ព្រះគ្រូស៊ុ សុធី ចៅអធិការវត្តសុធម្មារាម(ទួលប្រាសាទ)បានលាចាកសិក្ខាបទ(សឹក)កាលពីថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២៤ ។ ការសឹកនេះ កើតឡើងក្រោយបុគ្គលនេះ […]
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ ៖ ស្រុកមង្គលបូរី ដែលមានពលរដ្ឋច្រើនជាងគេក្នុងខេត្តបន្ទាយមានជ័យ ចាប់ផ្តើមបុកគ្រឹះសាងសង់អគាររដ្ឋបាលថ្មីតាមស្តង់ដាររបស់ក្រសួងមហាផ្ទៃហើយ ពោលគឺជាស្រុកទី៤ក្នុងចំណោម៩នៃខេត្តនេះ ដែលនឹងមានអគាររដ្ឋបាលថ្មីបែបនេះ។ លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីឲ្យដឹងកាលពីថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២៤ថា : ពេលនេះ លោកនិងមន្ត្រីបានធ្វើកិច្ចខាងជំនឿនិងសាសនាគឺពិធីសែនព្រេន និងបុកគ្រឹះសាងសង់ជើងសសរនៃអគាររដ្ឋបាលស្រុកដែលមានពលរដ្ឋជាង១៨ម៉ឺននាក់ ឬច្រើនជាងគេក្នុងចំណោមស្រុក ក្រុងទាំង៩របស់ខេត្តបន្ទាយមានជ័យ ពោលគឺអគារនេះមន្ត្រីនឹងមានភាពងាយស្រួលក្នុងបម្រើសេវាជូនពលរដ្ឋ ។ សូមរំលឹកថា : កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៤ កន្លងមកលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកមង្គលបូរី ១ខ្នង មានកម្ពស់២ជាន់ ។ គឺស្ថិតនៅពីមុខអគាររដ្ឋបាលចាស់នៃសាលាស្រុកដែលមានរាងដូចជាសាលារៀនផ្ទាល់ដី១ខ្នងនិងតសំយាបទៅក្រោយ ហើយផ្ទុកមន្ត្រីនិងអ្នកស្ម័គ្រចិត្តបម្រើការងារយ៉ាងណែនដូចកន្តំ។ សាលាស្រុកមង្គលបូរីមានទីតាំងស្ថិតនៅបណ្តោយផ្លូវខេត្តលេខ១៥៩បេ ភូមិ-ឃុំឫស្សីក្រោក ឬទីរួមស្រុក ។ អគារចាស់សាលាស្រុកនេះត្រូវរក្សាទុកជាកន្លែងធ្វើការនិងបន្ទប់ប្រជុំ ។គឺគ្រាន់តែរុះរើហោជាងនៃខ្នងលយមកមុខអគារតែបន្តិចប៉ុណ្ណោះ ។ សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានធ្វើពិធីញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលក្រុងសិរីសោភ័ណចំនួន១ខ្នង មានកម្ពស់២ជាន់ ក្នុងក្រុងសិរីសោភ័ណដែលស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៦ ភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ […]