ដោយ : បន្ទាយ បន្ទាយមានជ័យ : ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤ បានបើកកិច្ចប្រជុំស្តីពីការពិនិត្យនិងផ្គូផ្គង វាយតម្លៃ លើការងាររៀបចំ ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ និងតារាងកើនឡើងនិងថយចុះរបស់មន្ទីរនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ មន្ត្រីអ្នកពាក់ព័ន្ធនៃអាជ្ញាធរនិងសមត្ថកិច្ចជំនាញថ្នាក់ជាតិ ខេត្ត ស្រុក ក្រុង ដល់ឃុំ សង្កាត់សរុបជាង៣០០នាក់បានចូលរួម។ លោក បឹង គឹមសឹង្ហ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា :កិច្ចប្រជុំនេះដើម្បីពិនិត្យផ្គូផ្គងនិងវាយតម្លៃ លើការរៀបចំ លើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តារាងកើនឡើងនិងថយចុះទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៣។ តាមសារាចរលេខ ០១២ ចុះថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០២០ ត្រូវបានដាក់ឲ្យអនុវត្ត ចំពោះអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋដែលជា ក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ចាប់ពីថ្ងៃទី០១ ខែ មករាឆ្នាំ២០២១តទៅ ដល់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ ។ឆ្នាំ២០២២មានចំនួន១០៨ អង្គភាព រួចរាល់ឆ្នាំ២០២៣ មាននិងរួចរាល់បានទាំង១០៨អង្គភាព។ ក្នុងនោះមាន […]
ដោយ៖ វិចិត្រ កំពង់ធំ ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ស្នងការនគរបាលខេត្តកំពង់ធំ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។ សូមបញ្ជាក់ថា ៖ ស្នងការនគរបាលខេត្តកំពង់ធំ ដែលត្រូវប្រកាសចូលកាន់តំណែងនោះ គឺលោកឧត្តមសេនីយ៍ត្រី ហេង សុផល ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី ដែលត្រូវទទួលភារកិច្ចថ្មី។លោកឧត្តមសេនីយ៍ត្រី ហេង សុផល មុនចូលកាន់តំណែងនេះ អតីតកាន់តួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទទួលផែនសន្ដិសុខ។ ដោយឡែក លោកឧត្តមសេនីយ៍ទោ ម៉ែន លី ត្រូវបានផ្ទេរភារកិច្ចទៅកាន់តំណែងជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ហើយពិធីប្រកាសជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤៕
សៀមរាប៖ ប្រាសាទត្រពាំងផុង គឺជាប្រាសាទទោល ដែលកសាងឡើងអំពីឥដ្ឋ ស្ថិតនៅភាគខាងត្បូង នៃក្រុងរលួស ក្នុងភូមិគោកស្រុក ឃុំរលួស ដែលមានចម្ងាយ៣គីឡូម៉ែត្រ ពីប្រាសាទបាគង។ បច្ចុប្បន្នដោយសារកត្តាអាកាសធាតុ អាយុកាល និងកត្តាមនុស្ស ធ្វើឱ្យប្រាសាទបុរាណមួយនេះ មានសភាពទ្រុឌទ្រោមជាខ្លាំង ជាហេតុធ្វើឱ្យក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ត្រូវរៀបចំជួសជុលក្នុងដំណាក់កាលទី២ នៅផ្នែកខាងកើត ខាងត្បូង និងខាងជើង។ លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្រុមការងារត្រូវតែជួយសង្រ្គោះប្រាសាទត្រពាំងផុងជាបន្ទាន់ ដោយចាប់ផ្ដើមជួសជុលតាំងពីគ្រឹះរហូតដល់កំពូលប្រាសាទ។ លោក សារាយ គឹមហួល មានប្រសាសន៍ទៀតថា ការជួសជុលមាន២ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលផ្នែកខាងលិច ហើយដំណាក់កាលទី២ គឺជួសជុលផ្នែកខាងកើត ខាងត្បូងនិងខាងជើង។ ប្រាសាទត្រពាំងផុង កសាងឡើងពីឥដ្ឋបូកជាមួយកំបោរបាយអពីលើ ដោយមានការតុបតែងលម្អផ្តែរ ជណ្ដើរ ស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាសាទនេះ មានតួប្រាង្គ៥ មានបណ្ណាល័យ ហើយមានកសិន្ធុទឹកព័ន្ធជុំវិញ។ បច្ចុប្បន្នដោយសារប្រាសាទត្រពាំងផុង មានសភាពទ្រុឌទ្រោមខ្លាំង ដូចជា ឥដ្ឋមួយចំនួនបានពុកផុយ ផ្តែរមុខនៅផ្នែកខាងកើតបានបាត់ ទើបក្រុមអភិរក្សនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុល និងជួយសង្គ្រោះឡើងវិញដោយយកចិត្តទុកដាក់ខ្ពស់បំផុត៕ អត្ថបទ៖ […]
ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង៖ ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង ជន់ហក់ឡើងខ្ពស់ អាជ្ញាធរស្រុក ក្រុងមួយចំនួនដែលឋិតនៅតាមប្របមាត់ស្ទឹងបានប្រកាសឲ្យប្រជាពលរដ្ឋរបស់ខ្លួនបង្កើនការប្រុងប្រយ័ត្នពីសុវត្ថិភាព។ ចាប់ពីថ្ងៃទី ២៨ ខែកក្កដា មក អាជ្ញាធរស្រុក ក្រុងដែលឋិតនៅតាមបណ្តោយដងស្ទឹងសង្កែ ដូចជា រដ្ឋបាលស្រុកបាណន់ ស្រុករតនមណ្ឌល ស្រុកសង្កែ រួមទាំងរដ្ឋបាលក្រុងបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មានជូនដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួនទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នពីសវត្ថិភាពនានាដែលអាចកើតឡើងជាយថាហេតុ។ ស្ថានភាពទឹកស្ទឹងដែលគួរឲ្យគាត់សម្គាល់ និងត្រូវបង្កើនការប្រុងប្រយ័ត្ននេះ បានកើតឡើងបន្ទាប់ពីទឹកភ្លៀងផ្នែកខាងលើ និងផ្នែកកណ្តាលនៃស្រុកសំឡូត នៅតែបន្តធ្លាក់ និងរលឹមច្រើនក្នុងកម្រិតខ្ពស់ទើបជាហេតុនាំឲ្យទឹកហូរស្រុងចុះមកទីទំនាប បឹងបួ និងដងស្ទឹងសង្កែក្នុងល្បឿនលឿនគំហុក។ ជាមួយគ្នាដោយពិនិត្យឃើញពីស្ថានភាពទឹកជំនន់ស្ទឹងសង្កែនៅថ្ងៃទី២៨ – ២៩ ខែកក្កដា ឆ្នាំ ២០២៤នេះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានចេញសេចក្តីប្រកាសព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ ពិសេសពលរដ្ឋនៅប៉ែកខាងក្រោមស្រុកឯកភ្នំ ស្រុកសង្កែ ឲ្យត្រៀមបង្ការពីជំនន់ទឹកភ្លៀងនេះដែរ លើសពីនេះក៏បានត្រៀមកម្លាំងគណៈបញ្ជាការស្រុក ក្រុង និងគណ:បញ្ជាការខេត្ត ជាស្រេចដើម្បីត្រៀមសង្គ្រោះប្រជាពលរដ្ឋក្នុងប្រការហានិភ័យផ្សេងៗ។ កម្ពស់ទឹកស្ទឹងសង្កែ នៅយប់ថ្ងៃទី ២៨ កក្កដា ជន់ឡើងមានកម្ពស់ ១២,៦០ម៉ែត្រ ប៉ុន្តែរហូតដល់ម៉ោងជិត ១០:០០នាទីព្រឹកថ្ងៃទី ២៩ ខែកក្កដានេះ កម្ពស់ទឹកស្ទឹងសង្កែ បានជន់ហក់ឡើងក្នុងកម្ពស់ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ: ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ គណ:កម្មាធិការគណបក្សមូលដ្ឋាន ខ២៧ សាខាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពង្រឹងការងារចុះមូលដ្ឋាន និងដាក់ទិសដៅអនុវត្តបន្តដល់ប្រធាន-អនុប្រធានក្រុមការងារ ខ២៧ ចុះជួយឃុំទាំង៤ ។ ពិធីនេះត្រូវបានប្រារពធ្វើឡើងក្រោមអធិបតីភាព លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មការ ខ ២៧ ចុះជួយស្រុកស្វាយចេក និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារចុះជួយឃុំទាំង៤ ក្នុងស្រុកស្វាយចេក ។ លោក សិទ្ធិ ឡោះ បានថ្លែងអំណរអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ ដែលបានចូលរួមគ្រប់សកម្មភាពការងារបានល្អនិងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ បានច្រើនពីការបោះឆ្នោត កន្លងមក និងសូមថែរក្សាការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ជាពិសេសក្រុមការងារទាំងអស់ត្រូវបម្រើប្រជាពលរដ្ឋដោយយកបេះដូងទៅប្រើជាមួយប្រជាពលរដ្ឋ ដើម្បីទទួលបានសំឡេងគាំទ្រនិងឈ្នះឆ្នោតនៅពេលខាងមុខបន្តទៀត ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកអភិបាលរងខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងក្រុមការងារបច្ចេកទេសមន្ទីរ អាជ្ញាធរមូលដ្ឋានកាលពីថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅតាមដងស្ទឹងស្ថានីយផលិតទឹកស្អាត និងដំណើរការនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ(IDFMP) ។ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងក្រុមការងារបច្ចេកទេសមន្ទីរ ក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សង្កាត់ លោកមេភូមិ បានអញ្ជើញចុះពិនិត្យលើការងារ÷ ១-ស្ថានភាពទឹកនៅក្នុងស្ទឹងមង្គលបូរី នៅចំណុចប្រព័ន្ធធារាសាស្ត្រពោធិ៍ពីរដើម។ ២-ស្ថានីយបូមទឹកដើម្បីផលិតទឹកស្អាត សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងស្រុកមង្គលបូរី។ ៣-ស្ថានីយបូមទឹកដើម្បីផលិតទឹកស្អាត សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងក្រុងសិរីសោភ័ណ។ ៤-ការអនុវត្តការងារគម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ(IDFMP)។ គម្រោងទាំង៣កន្លែង គឺអាងទឹកវាំងហែងស្ថិតនៅឃុំទួលពង្រស្រុកម៉ាឡៃ , អាងទឹកពង្រនៅសង្កាត់និមិត្តក្រុងប៉ោយប៉ែតនិងអាងទឺកកន្សែងនៅឃុំសឹង្ហស្រុកអូរជ្រៅ។ គម្រោងទាំង៣ អនុវត្តដោយក្រសួងធនធានទឹកនិងឧតុនិយម សាងសង់ដោយក្រុមហ៊ុនគុមហូ(KUMHO) កូរ៉េ-ខាងត្បូងនិងក្រោមឥណទានធនាគារអាហរណ នីហរ័ណកូរ៉េ តាមរយ:ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងទឹកប្រាក់រាប់រយលានដុល្លារសហរដ្ឋអាមេរិក ព្រមទាំងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាលើការបោសសម្អាតមីននិងយុទ្ធភណ្ឌសង្គ្រាមនិងសំណងផលប៉ះពាល់ […]
ដោយ៖ កំចាយ កំពត÷ ព្រោះតែកម្ពស់ទឹកនៅទំនប់វារីអគ្គិសនីកំចាយបានឡើងលើសកម្រិតប្រកាសអាសន្ន អ្នកបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូនឹងបើកទ្វារបង្ហូរទឹកចេញពីអាងស្តុកនារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូដែលបានជម្រាបជូនរដ្ឋបាលខេត្តកំពតដើម្បីបញ្រ្ជាបបន្តដល់ប្រជាពលរដ្ឋរស់នៅតាមដងព្រែកផ្នែកខាងក្រោមខ្សែទឹកនៃស្ថានីយទំនប់វារីអគ្គិសនីកំចាយ។ សេចក្តីជូនដំណឹងកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ មានខ្លឹមសារថា នាពេលថ្មីៗនេះ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅតំបន់ទំនប់វារីអគ្គិសនីកំចាយ ធ្វើឲ្យកម្ពស់ទឹកក្នុងអាងស្តុកកើនលើសពី១៤៨ម៉ែត្រដែលជាកម្រិតត្រូវប្រកាសអាន្ន។ ដោយមានការយល់ព្រមពីអាជ្ញាធរអគ្គិសនីកម្ពុជា ដូចនេះ ក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយនឹងបើកទ្វារដើម្បីរំដោះទឹកចេញពីអាងស្តុកនៅវេលាម៉ោង៤រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមរដ្ឋបាលខេត្តកំពតជូនដំណឹងដល់ប្រជាពលរដ្ឋ កសិករ អាជីវករនៅតាមដងព្រែកផ្នែកខាងក្រោមខ្សែទឹកនៃស្ថានីយទំនប់វារីអគ្គិសនីកំចាយជាមុនដើម្បីចាត់វិធានការការពារ និងប្រុងប្រយ័ត្នឲ្យបានទាន់ពេលវេលា។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនេះ បុគ្គលិកក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយបានរាយការណ៍ថា នាវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ ខែកក្កដា កម្ពស់ទឹកក្នុងអាងស្តុកនៃទំនប់វារីអគ្គិសនីកំចាយមានកម្រិត១៤៨,៨៨ម៉ែត្រ ដោយទឹកហូរចូលចំណុះ៣២០,១០ ម៉ែត្រត្រីគុណក្នុងមួយវិនាទី៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : នៅសាលប្រជុំសាលាខេត្ត បានបើកកិច្ចប្រជុំ មូលដ្ឋានគ្រឹះស្តង់ដារបច្ចេកទេសអគ្គិសនី អំពីគម្លាតសុវត្ថិភាពខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល របស់ក្រុមហ៊ុនខេមបូឌាផៅវ័រទ្រែនមីសិនឡាញ(Cambodian Power Tranmision Line:CPTL) កាលពីថ្ងៃទី ២៦ខែកក្កដាឆ្នាំ២០២៤។ លោកទូច សុភា នាយកបច្ចេកទេសនៃក្រុមហ៊ុន ខេមបូឌា ផៅវ័រ ទ្រែនមីសិនឡាញនិយាយក្នុងកិច្ចប្រជុំនាសាលាខេត្តបន្ទាយមានជ័យថ្ងៃទី២៦ខែកក្កដាថា : របៀបវារ:កិច្ចប្រជុំនេះមាន៣ចំណុច ១-អំពីក្រុមហ៊ុនខេមបូឌា ផៅវ័រ ទ្រែនមីសិនឡាញ ២ -ទីតាំងភូមិសាស្ត្របណ្តាញខ្សែបញ្ជូនរបស់ក្រុមហ៊ុន និង៣- បច្ចប្បន្នភាពនៃដំណើរការអនុវត្តរបស់ក្រុមហ៊ុន។ លោកបន្តថា: ការចុះមកផ្សព្វផ្សាយផលប៉ះពាល់ដល់អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានជួយធ្វើការផ្សព្វផ្សាយពន្យល់ណែនាំដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយគន្លងខ្សែបណ្តាញបញ្ជូន១១៥គីឡូវ៉ុល ដែលស្ថិតក្នុងដែនគ្រប់គ្រងរបស់ក្រុមហ៊ុននៃគ្រោះថ្នាក់ដែលបង្កមកពីចរន្តអគ្គិសនី ។ ក្នុងនោះមាន ហាមសាងសង់អគាររឺសំណង់ផ្សេងៗជិតនិងនៅក្រោមខ្សែបញ្ជូន ,ហាមជីកកាយដីក្បែរជើងគ្រឹះបង្គោល និងក្រោមគន្លងខ្សែបញ្ជូន ,ហាមបញ្ឈររឺលើកវត្ថុខ្ពស់ៗជ្រៀតចូលខ្សែបញ្ជូន ,ហាមបាញ់សត្វដែលទំលើខ្សែបញ្ជូនអគ្គិសនី ,ហាមលេងខ្លែងនៅជិត បង្គោលអគ្គិសនីជាដើម ។ លោកទូច សុភា បានអោយដឹងបន្តទៀតថា : ខ្សែបណ្តាញបញ្ជូន ១១៥គីឡូវ៉ុល តាមបណ្តោយខ្សែបណ្តាញបញ្ជូន អគ្គិសនីរបស់ក្រុមហ៊ុន ដែលស្ថិតនៅខេត្តចំនួន៣ រួមមាន ខេត្តបន្ទាយមានជ័យ […]
ដោយ ៖ បន្ទាយ បន្ទាយមានជ័យ : ក្រោមការយកចិត្តទុកដាក់និងទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងបើកកិច្ចប្រជុំ ដើម្បីពង្រឹងវេនប្រចាំបញ្ជាចុះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតបង្ក្រាបទៅលើបទល្មើសព្រហ្មទណ្ឌផ្សេងៗ។ លោកវរសេនីយ៍ព្រហ្ម ពិសិដ្ឋ បានឲ្យដឹងថា: ក្នុងកិច្ចប្រជុំនោះលោកបានដាក់បទបញ្ជាដូចខាងក្រោម : ១.ពង្រឹងទប់ស្កាត់ក្មេងទំនើង ២.ពង្រឹងទប់ស្កាត់បទល្មើសគ្រឿងញៀន ៣.ពង្រឹងប៉ុស្តិ៍ការយាមកាមគោលដៅនៅពេលយប់ ៤.ពង្រឹងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន ៥.ពង្រឹងកម្លាំងចូលរួមគោរពទង់ជាតិនៅថ្ងៃចន្ទ ៦.ពង្រឹងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សនៅពេលចេញនិងចូលពីសាលារៀន។ សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតពង្រឹងវេនប្រចាំបញ្ជា ក្នុងខែកក្កដា និងលើកទិសដៅទៅខែបន្ទាប់ ក៏មានការអញ្ជើញចូលរួមពីលោកអធិការ អធិការរងគ្រប់ផែន លោកនាយផ្នែក លោករងផ្នែក អស់លោក លោកស្រី លោកនាយប៉ុស្តិ៍រដ្ឋបាលទាំងប្រាំ និងលោកនាយរងប៉ុស្តិ៍រដ្ឋបាលទាំង៥ផងដែរ។ ជាចុងក្រោយលោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ បន្ថែមថា: បំណងយ៉ាងទទូចបំផុតដែលលោកបានផ្ដាំដល់កម្លាំងអធិការដ្ឋាន ក៏ដូចជាកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំងប្រាំ ធ្វើយ៉ាងណាជួយទប់ស្កាត់ឱ្យខាងតែបានចំពោះករណីក្មេងទំនើង បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗដែលកើតមាននៅក្នុងភូមិសាស្ត្រនៃក្រុងប៉ោយប៉ែត ជាពិសេសត្រូវគោរពឱ្យបានទៅលើគោលនយោបាយភូមិឃុំមានសុខសុវត្ថិភាពទាំងប្រាំពីរចំណុចចេញដោយប្រមុខរាជរដ្ឋាភិបាល ដើម្បីឲ្យអនុវត្តក្នុងភូមិសាស្ត្ររបស់ខ្លួន៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ បានទទួលបដិសណ្ឋារកិច្ចនិងស្វាគមន៍គណ:ប្រតិភូរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ខ្លួនដែលបានអញ្ជើញចុះសាកសួរ និងសំណេះសំណាលជាមួយ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោក អ៊ុ រាត្រី អភិបាលខេត្តផងដែរ ។ លោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យបានធ្វើសេចក្ដីរាយការណ៍សង្ខេបជុំវិញលទ្ធផលការងាររួមដែលជាវឌ្ឍនភាព ការប្រឈមរបស់មន្ទីរបរិស្ថានខេត្ត ។ នាឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍កោតសរសើរ ចំពោះមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្ត និងមន្ត្រីឧទ្យានុរក្ស ដែលបានខិតខំបំពេញកិច្ចការងារភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្រុមមន្ត្រីឧទ្យាននុរក្ស បានចុះល្បាតក្នុងតំបន់ការពារធម្មជាតិ ធ្វើឲ្យបទល្មើសមានការថយចុះ។ លោកបន្តថា ៖ បរិស្ថានគឺសំដៅឲ្យប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយផាកសុកភាពល្អ មានជីវភាពសមរម្យ ប្រកបដោយសុខមាលភាពរឹងមាំ ពង្រឹងសង្គម វប្បធម៌បរិស្ថានបានល្អ ។គោលការណ៍របស់ក្រសួងបរិស្ថានគឺមាន៣ចំណុចសំខាន់គឺសមត្ថភាពបុគ្គល ការបេ្តជ្ញាចិត្តខ្ពស់ និងបំពេញភារកិច្ចបានល្អ មានតម្លាភាព ប្រសិទ្ធភាព។ ទិសដៅការងារសំខាន់ៗដែលត្រូវធ្វើការអនុវត្តនោះ […]
ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានប្រកាសថា នៅឆ្នាំ ២០៣០ ប្រទេសកម្ពុជានឹងសម្រេចការគ្របដណ្តប់ដោយប្រព័ន្ធទឹកស្អាត និងអនាម័យជនបទ នៅទូទាំងប្រទេស ខណៈបច្ចុប្បន្នសម្រេចបានប្រមាណ ៨១ ភាគរយ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបែបនេះនៅក្នុងឱកាសដែល ឯកឧត្តម បានអញ្ជើញចូលរួមអបអរសាទរ ខេត្តកំពង់ចាម ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី ២៥ កក្កដា។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ អនុវត្តចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទ នៃប្រទេសកម្ពុជា ឲ្យក្លាយជាតំបន់អភិវឌ្ឍ និងមាននិរន្តរ៍ភាព។ ឯកឧត្តមបានបន្ថែមថា៖ តាមរយៈ ចក្ខុវិស័យលើកកម្ពស់គុណភាព និងគុណតម្លៃ នៃជីវិតរស់នៅ របស់ប្រជាជន នៅតំបន់ជនបទ ប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ហើយបានកំណត់ នូវយុទ្ធសាស្ត្រ ជាសរសរស្ដម្ភ ចំនួន ៤ គឺ ១.ការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍,២.ការកែលម្អល័ក្ខខ័ណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ ឲ្យប្រជាជន […]
ដោយ :បន្ទាយ បន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២៤ នគរបាលក្រុងប៉ោយប៉ែតបានចុះរៀបសណ្តាប់ធ្នាប់ដែលរញ៉េរញ៉ៃនៅម្តុំផ្សារត្រីក្នុងភូមិបាលីលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ មន្ត្រីនគរបាលអោយដឹងថ្ងៃទី២៤ខែកក្កដាថា: ដោយអនុវត្តតាមបញ្ជារបស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុង; ផ្នែកសណ្ដាប់ធ្នាប់ក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរងទទួលការងារសណ្តាប់ធ្នាប់,លោកវរសេនីយ៍ទោ ព្រហ្ម ឧត្តម អធិការរង; លោកវរសេនីយ៍ត្រី ស៊ិន ដូនី នាយផ្នែក និងនាយរងផ្នែកនិងមន្រ្តីបានចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្សារត្រី(ខាងជើងវិហារចាម) ។ ប្រភពព័ត៌មានអោយដឹងថា: ជារួមនិងប្រចាំថ្ងៃនៅម្តុំប្លុកនោះ មានភាពរញ៉េរញ៉ៃ កកស្ទះដោយការបើកបរ ការចតយានយន្ត និងការតាំងលក់រំលោភមកលើចិញ្ចើមនិងទ្រូងផ្លូវ ហើយការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ វាសឹងតែដូចវែកចកតែប៉ុណ្ណោះ ដ្បិតអីពលរដ្ឋ អាជីវករច្រើនតែមើលបំណាំគ្នាខាងអវិជ្ជមាន ហើយបន្តធ្វើ ។ឯខាងគំរូល្អ ពុំសូវមានអ្នកណាដណ្តើមឬប្រជែងគ្នាធ្វើឡើយ ៕
ដោយ : បន្ទាយ កណ្តាល : កប៉ាល់ជីកព្រែកហ្វូណនតេជោ នៃក្រុមហ៊ុន CCCC ប្រទេសចិនបានមកដល់ប្រទេសកម្ពុជាហើយ ប្រជាពលរដ្ឋកម្ពុជាសូមស្វាគមន៍កប៉ាល់ដែលមកដល់កម្ពុជាដើម្បីត្រៀមបើកសកម្មភាព «ជីកព្រែកហ្វូណនតេជោ»។ នេះបើតាមក្រុមហ៊ុនសេវាពាពិជ្ជកម្មកម្ពុជា (Business Condo Cambodia) ឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ។ ប្រភពបានបន្តថា: កប៉ាល់នេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន CCCC Water Transportation Consultants Co,.Lltd ដែលនាំមកសម្រាប់ស្ថាបនាគម្រោងផ្លូវនាវាចរណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជាឈ្មោះ”ព្រែកជីកហ្វូណនតេជោ”។ បើតាមការបញ្ជាក់របស់ប្រភពខាងលើ : កប៉ាល់ជីកព្រែកនេះមានសមត្ថភាពអាចជីកជម្រៅដល់ទៅ ៣៥ម៉ែត្រ។ សូមបញ្ជាក់ថា ទីតាំងបើកការដ្ឋានជីកព្រែកហ្វូណនតេជោដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដ៏ខ្លីខាងមុខ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ៕
ដោយ : បន្ទាយ ឧត្តរមានជ័យ :រសៀលថ្ងៃទី២២ -២៣ខែកក្កដា ឆ្នាំ២០២៤ នៅផ្នែកខ្លះនៃស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ មានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យម ហើយមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះទៅពិនិត្យនិងវាយតម្លៃជាបន្តបន្ទាប់ ។ ប្រភពព័ត៌មានពីខេត្តឧត្តរមានជ័យអោយដឹងថា:ស្ថានភាពទឹកនៅអាងទឹកស្ទឹងស្រែង២ ស្ថិតនៅឃុំពង្រស្រុកចុងកាល់ មាន ៖ -កម្រិតកម្ពស់ទឹកក្នុងអាង ៣៩.៣០ ម៉ែត្រ ហូរកាត់លើសំណង់បង្ហៀរកម្ពស់ ០.៣០ ម៉ែត្រ -កម្រិតកម្ពស់ទឹកឲ្យមានការប្រុងប្រយ័ត្ន ៣៩.៩០ ម៉ែត្រ -កម្រិតកម្ពស់ទឹកប្រកាសអាសន្ន ៤១.០០ ម៉ែត្រ។ ទន្ទឹមនឹងនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បញ្ជូនគ្រឿងចក្រចុះអន្តរាគមន៍ជួសជុលរូងនាគនៅទំនប់អាងទឹកអូរចិញ្ជៀន ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ៕
ដោយ៖ សិរីមតី ភ្នំពេញ:នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននាំយកថវិកាដែលរៃអង្គាសបានប្រមាណ ១៦៩ លានរៀលដើម្បីបរិច្ចាគដល់មូលនិធិគន្ធបុប្ផា។ ការរៃអង្គាសថវិកានេះជាផ្នែកមួយនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្តួចផ្តើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» លើកទឹកចិត្តដល់បុគ្គល និងស្ថាប័ននានាឱ្យចូលរួមបរិច្ចាគក្នុងម្នាក់ៗ ១ម៉ឺនរៀល ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងធានាថា មន្ទីរពេទ្យអាចបន្តផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារ។ យុទ្ធនាការនេះបង្ហាញពីកម្លាំងនៃការរួបរួមគ្នា និងបង្ហាញថា ការរួមចំណែកពីបុគ្គល និងស្ថាប័នជាច្រើន ទោះតិចតួចក្តី អាចជំរុញឱ្យមានការគាំទ្រដ៏សំខាន់ សម្រាប់បុព្វហេតុដ៏ថ្លៃថ្លារបស់មូលនិធិ។ ក្នុងយុទ្ធនាការនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៃអង្គាសថវិកាចំនួន ១៨.២៩៣.០០០រៀល និង ៣៦.៧៥៣,០១ ដុល្លារអាមេរិក សម្រាប់មូលនិធិគន្ធបុប្ផា។ សប្បុរសជនដែលបានបរិច្ចាគថវិការួមមាន ឯកឧត្តម ហែម វណ្ណឌី និងលោកជំទាវ ប្រាក់ […]
ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង÷ កសិករក្នុងភូមិសាស្ត្រខេត្តបាត់ដំបង រដូវវស្សាឆ្នាំនេះប្រកបការដាំដុះស្រូវជាង ២៥ម៉ឺនហិកតា ចំណោមនោះស្រូវស្រាលចំនួនជាង ១៧ម៉ឺនហិកតា និងពូជស្រូវក្រអូបជាង ៩ម៉ឺនហិកតា។ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣នេះថា÷ រដូវបង្កបង្កើនផលឆ្នាំនេះអាកាសធាតុ និងរបបទឹកភ្លៀងអំណោយផល បានធ្លាក់ស្រោចស្រពរាយប៉ាយបង្កលក្ខណៈល្អប្រសើរដល់បងប្អូនប្រជាកសិករទូទាំងខេត្ត ដាំដុះបានលឿនទាន់ពេលវេលា។ យោងតាមមន្ត្រីការិយាល័យស្ថិតិ របស់មន្ទីរកសិកម្មខាងលើបញ្ជាក់ឲ្យដែរថា÷ ល្បឿនការងារបង្កបង្កើនផលស្រូវរដូវរស្សាឆ្នាំ ២០២៤នេះប្រជាកសិករបានសម្រុកលើការងារភ្ជួររាស់ដាំដុះដំណាំស្រូវមានផ្ទៃដីសរុបចំនួន ២៥៨,៣៥២ហិកតា ក្នុងនោះដាំដុះប្រភេទស្រូវស្រាលកសិករអនុវត្តបានចំនួន ១៧៨,៣៣៧ហិកតា ស្រូវកណ្តាលធ្វើបានចំនួន ៥១,៦៨៥ហិកតា ស្រូវធ្ងន់ចំនួន ២៧,២៩៧ហិកតា ស្រូវឡើងទឹកដាំដុះបានចំនួន ១,០៣៣ហិកតា ព្រមទាំងស្រូវក្រអូបមានចំនួនសរុប ៩២,៣៦០ហិកតាផងដែរ។ មន្ត្រីមន្ទីរជំនាញខាងលើបញ្ជាក់បន្ថែមទៀតថា÷ កសិករឆ្នាំនេះបានសម្រុកចុះអនុវត្តលើការងារដាំដុះបានសមស្រប និងទាន់ពេលវេលាប្រហាក់ប្រហែលគ្នានឹងឆ្នាំចាស់៕
ដោយ : បន្ទាយ ភ្នំពេញ : នេះជាការអនុវត្តតាមការណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៤ និងកន្លងមក ក៏ដូចជាបន្តបន្ទាប់ បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និងនាយក នាយករង លោកគ្រូ អ្នកគ្រូ នៅសាលាអនុវិទ្យាល័យ និង វិទ្យាល័យទួលស្វាយព្រៃ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្សបានជ្រួតជ្រាបពីផលប៉ះពាល់របស់ក្មេងទំនើង, ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនក្នុងសង្គម និងយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងរបស់អាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងបានបិទនូវលិខិត ប័ណ្ណផ្សព្វផ្សាយលេខបន្ទាន់ ១២៩១ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សដែលបានឃើញបញ្ហាខាងលើ អាចផ្ដល់ដំណឹងមកកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់វិធានការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា ។ករណីនេះ អាវុធហត្ថរាជធានីភ្នំពេញនឹងរក្សាការសម្ងាត់ជូនឲ្យមានសុវត្ថិភាពបំផុត ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានប្រារព្ធពិធីបើកវគ្គបំប៉នជំនាញរយ:ពេលខ្លីស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្ត។ វគ្គធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូមអមដំណើរ ស្នងការរង នាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុក និងសិក្ខាកាមជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបចំនួន១៣៤នាក់។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានស្វាគមន៍ និងរាយការណ៍អំពីស្ថានភាពទូទៅ លទ្ធផលដែលសម្រេចបានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកន្លងមក។ លោកបានបន្តថា វគ្គបំប៉ននេះមានសារ:សំខាន់ខ្លាំងណាស់សម្រាប់មន្រ្តីនគរបាលប៉ុស្តិ៍គ្រប់រូប ក្នុងការងារបម្រើសេវាផ្សេងៗ ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ដើម្បីពង្រឹងសមត្ថភាព គុណភាព ការងារដល់នគរបាលតាមបណ្តាមូលដ្ឋានប៉ុស្តិ៍ទាំងអស់ ឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវ:។ នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ក៏បានណែនាំដល់មន្រ្តីនគរបាលរដ្ឋបាលប៉ុស្តិ៍ទាំងឡាយ ត្រូវខិតខំរៀនសូត្រពង្រឹងសមត្ថភាពរបស់ខ្លួនគឺសិក្សានូវចំណេះដឹងថ្មីៗ ដើម្បីអនុវត្តការងារររបស់ខ្លួននៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព ។ពិសេសលើការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ក្រោមកិច្ចអន្តរាគមន៍ពីលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រីនិងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត មកទល់ថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៤ ស្ថានភាពផ្លូវទំនប់អូរខៃដន(ក្បាលផ្លូវខេត្តលេខ១៥៩ដេយាង ក្រុងប៉ោយប៉ែត-ខ្លាងាប់ ម៉ាឡៃ) ដែលគិតត្រឹមចម្ងាយតភ្ជាប់ពីផ្លូវជាតិលេខ៥មកវត្តរតនារាមអូរខៃដន មានប្រវែង៣.៥០០ម៉ែត្រត្រូវបានគ្រឿងចក្រនៃក្រុមការងារជួសជុល សម្រួលចរាចរណ៍ ។ មន្ត្រីសាលាក្រុងប៉ោយប៉ែតឲ្យដឹងនៅថ្ងៃទី២២ខែកក្កដាថា: ពេលនេះ ក្រុមការងារបានដាក់គ្រឿងចក្រធ្វើយ៉ាងសស្រោកសស្រាំហើយដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃសិស្សានុសិស្សងាយស្រួលក្នុងការធ្វើដំណើរនៅរដូវវស្សានេះ ។ សូមរំលឹកថា ក្រោយពីរការចុះពិនិត្យលើកំណាត់ផ្លូវមួយខ្សែស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១៩ខែកក្កដា ឃើញថា ការធ្វើដំណើរលំបាកខ្លាំងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននិងអ្នកដំណើរទូទៅ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត លោកយ៉ាង គឹមហ៊ុយ ទីប្រឹក្សាសម្តេចតេជោហ៊ុន សែន លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានដឹកនាំមន្ត្រីសមត្ថកិច្ច និងក្រុមហ៊ុនអានកូ នាំយកគ្រឿងចក្រចុះឈូសឆាយ សម្រួលចរាចរណ៍ដោយថ្មមិចជាបន្ទាន់នៅលើផ្លូវខ្នងអាងទំនប់អូរខៃដនក្នុងភូមិសាស្ត្រខាងលើ។ បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ ព្រះសង្ឃនិងអ្នកទទួលផលពាក់ព័ន្ធបានសាទរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងសូមគោរពជូនដល់មន្ត្រីថ្នាក់ដឹកនាំ ក្រុមការងារ សប្បុរសជនដែលបានឆ្លើយតបសំណូមពរ ក៏ដូចជាដោះស្រាយទុក្ខលំបាកលើការធ្វើដំណើរនេះបានទាន់ពេលវេលា ៕
ដោយ៖ កំចាយ កំពត÷ អាជ្ញាធរខេត្តកំពត កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បានដាំដើមត្នោតចំនួន៤.៥០០ដើមបន្ថែមទៀតនៅក្បែរខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច។ នេះជាលើកទី៣ ខណ:ដែលការដាំ២លើកដំបូងបានចំនួន១២.៥០០០រួចមកហើយ។ ភ្ជាប់ជាមួយរុក្ខទិវា ៩ កក្កដា ការដាំដើមត្នោតគឺក្នុងបំណងបំផុសស្មារតីប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយឲ្យស្រលាញ់ព្រៃឈើ ពិសេសរុក្ខជាតិត្នោតដែលជាកេរដំណែលដូនតាខ្មែរ។ ថ្លែងក្នុងពិធីខាងលើ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ការដាំកូនឈើ និងដើមត្នោតនៅអមសងខាងផ្លូវខ្សែក្រវាត់ព្រំដែនគឺដើម្បីទុកជាប្រវត្តិសាស្រ្ត និងបំផុសឲ្យយុវជនជំនាន់ក្រោយចេះស្រលាញ់ព្រៃឈើ និងដើមត្នោត។ ការដាំដើមត្នោតពិតជាមានតម្លៃឥតគណនា ព្រោះត្នោតផ្តល់ប្រយោជន៍យ៉ាងសំខាន់ ពិសេសដើមត្នោតជាអត្តសញ្ញាណជាតិខ្មែរតាំងពីបរមបុរាណមក។ លោកអភិបាលខេត្តបានផ្ដាំផ្ញើថា មន្ទីរកសិកម្ម និងខណ្ឌរដ្ឋបាលព្រៃឈើត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋដើម្បីបន្តដាំកូនត្នោត ក៏ដូចជាកូនឈើផ្សេងៗនាឆ្នាំបន្តបន្ទាប់នៅគ្រប់ផ្លូវតាមខ្សែក្រវាត់ព្រំដែនសម្រាប់លម្អសោភ័ណភាព និងទុកជាប្រវត្តិសាស្រ្ត។ ដោយឡែក អាជ្ញាធរក្រុង ស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាការពារព្រៃភ្នំធម្មជាតិដោយបន្តរៀបចំ និងពង្រឹងសហគមន៍ព្រៃឈើ យកចិត្តទុកដាក់ទប់ស្កាត់រាល់សកម្មភាពបំផ្លាញព្រៃ ដូចជា ការកាប់ឈើ និងការរុករាន ដុត ឈូសឆាយហ៊ុមព័ទ្ធយកដីព្រៃ ភ្នំ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។ លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានបញ្ជាក់ថា ផ្អែកតាមការណែនាំរបស់លោកអភិបាលខេត្ត […]