ដោយ : បន្ទាយ បន្ទាយមានជ័យ :សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសថា រដ្ឋនឹងសាងសង់ផ្សារបឹងឈូកនៅក្រុង/ខេត្តបាត់ដំបងឡើងវិញ បន្ទាប់ពីខូចខាតដោយអគ្គិភ័យ ហើយម្ចាស់ផ្សារថា គ្មានលទ្ធភាពនិងឯកភាពអោយភាគីរដ្ឋអាចដោះស្រាយដូច្នេះ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធសមិទ្ធផល នានានៅតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ។ បើតាមប្រសាសន៍របស់សម្តេចបវរធិបតី ផ្សារបឹងឈូក គឺត្រូវបានវិនិយោគឡើងដោយឯកជនតាំងពីឆ្នាំ១៩៩២ មកឬអស់រយៈពេលជាង៣០ឆ្នាំមកហើយ។ បន្ទាប់ពីការឆាបឆេះនេះ វិស័យឯកជនដែលគ្រប់គ្រងផ្សារនេះ អស់លទ្ធភាពក្នុងការសាងសង់ឡើងវិញ ។ ដូច្នេះហើយសម្តេចសម្រេចយកផ្សារនេះជាផ្សាររដ្ឋវិញ និងប្រកាសសាងសង់ឡើងវិញ ឆ្លើយតបនឹងសំណូមពររបស់ក្រុមអាជីវករដែលរងផលប៉ះពាល់ពីការឆេះផ្សារបឹងឈូកនេះ ដើម្បីឱ្យអាជីវករមានទីតាំងក្នុងការប្រកបរបរលក់ដូរវិញ។ ជាមួយនឹងការប្រកាសសាងសង់ផ្សារបឹងឈូកនេះឡើងវិញនេះផងដែរ សម្តេចបវរធិបតីហ៊ុន ម៉ាណែត បានប្រកាសផងដែរថា សម្រាប់អ្នកដែលជួលតូបពីក្រុមហ៊ុនម្ចាស់ដើមទាំង ជាន់ផ្ទាល់ដី ជាន់ទី១ និងផ្សារតូចស្ថិតនៅពីក្រោយ រដ្ឋនឹងផ្តល់សិទ្ធិកាន់កាប់អាស្រ័យផល លើតូបថ្មីនេះអស់មួយជីវីត តកូនតចៅ។ សម្រាប់អ្នកជួលបន្តចំនួន២៥នាក់ នៅលើជាន់ទី១ នឹងផ្តល់ជូនម្នាក់មួយតូបនៅផ្សារខាងក្រោយ។ ដោយឡែកអ្នកជួលបន្តនៅជាន់ខាង […]
កាលពីសប្តាហ៍មុន ក្រុមការងាររបស់យើងបានរាយការណ៍អំពីសំបុកសត្វត្រយងចង្កំក ស នៅជិតដែនជម្រកសត្វព្រៃស្រែពក ដែលនេះ គឺជាសំបុកដំបូងគេដែលបានរកឃើញក្នុងឆ្នាំនេះ! ការរកឃើញនេះបានបង្ហាញពីក្តីសង្ឃឹមសម្រាប់ប្រភេទសត្វស្លាបនេះដែលមានវត្តមានរស់នៅតំបន់ដីសើម និងជាប្រភេទជិតផុតពូជ។ ក្រុមការងារយើងខិតខំប្រឹងប្រែង និងការពារសំបុកដើម្បីទប់ស្កាត់ការរំខានរបស់មនុស្ស ដូច្នេះសំបុករបស់ត្វត្រយងចង្កំក ស អាចមានឱកាសល្អបំផុតសម្រាប់មានកំណើតកូនសត្វថ្មី។ ការងារអភិរក្ស និងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ចង់បង្ហាញយើងឱ្យចូលរួមការពារសត្វព្រៃ និងធនធានធម្មជាតិដ៏មានតម្លៃទាំងអស់។ តើអ្នកនឹងគាំទ្របុព្វហេតុរបស់យើងដោយការចែករំលែកការបង្ហោះនេះទេ? អត្ថបទ៖ WWF-កម្ពុជា
ដោយ : បន្ទាយ បន្ទាយមានជ័យ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកាលពីព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៤ បានអញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់ អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកបណ្ឌិតប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចមហាបវរ ធិប តី នា យក រដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការ ងារ ដោះ ស្រាយនិងអភិវឌ្ឍន៍តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ បានឱ្យដឹងថា :ពីអតីតកាលមុននេះ ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ជាតំបន់ដ៏ស្មុគស្មាញមានទាំងជម្លោះដីធ្លី និងការ ចិញ្ចឹមកម្លាំងខុសច្បាប់ពីក្រុមប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលថែមទៀតផង។ លោកបានបន្តថា: តំបន់ បឹងជង្រុក និង៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យគឺជាចំណែកនៃទីតាំង ដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើប្រទានក ម្ម ជូនគ្រួសារយោធាសមាហរណកម្ម សម្រាប់អាស្រ័យផលតាមខ្លឹមសារ៣យ៉ាងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ រួមមាន៖ ១-ការធានាអាយុជីវិត និងរូបកាយ ២-ការធានាអាជីព និងមុខរបរ […]
ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា៖ ជាសិស្សពូកែបាន ត្រូវចេះមុខវិជ្ជាអក្សរសាស្រ្តខ្មែរឱ្យបានច្បាស់ គឺជាគន្លឹះមូលដ្ឋានក្នុងការសិក្សាឈានឆ្ពោះទៅរកមុខវិជ្ជាផ្សេងទៀត។ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍យ៉ាងដូច្នេះកាលពីថ្ងៃទី ២៨ វិច្ឆិកា ការដែលឯកឧត្តមបានអញ្ជើញចូលរួមពិធីផ្តល់រង្វាន់សិស្សឆ្នើមថ្នាក់ទី ១០ ចំនួន ២៧ នាក់ប្រចាំស្រុកព្រៃឈរដែលទទួលបានជ័យលាភីលើកទឹកចិត្តពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ដែលពិធីនេះបានរៀបចំឡើងនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា៖ សិស្សគ្មានមូលដ្ឋានគ្រឹះ មិនអាចក្លាយជាសិស្សពូកែបាននោះទេ គឺជាសិស្សពូកែត្រូវពង្រឹងចំណេះដឹងទូទៅដូចជា ប្រវត្តិវិទ្យា អក្សរសាស្រ្តខ្មែរ គណិតវិទ្យា និងមុខវិជ្ជាផ្សេងទៀត។ ប៉ុន្តែមុខវិជ្ជាគន្លឹះជាមូលដ្ឋានអាចជាគណិតវិទ្យា ជាពិសេសអក្សរសាស្រ្តខ្មែរ គឺចេះមិនច្បាស់អក្សរសាស្រ្តខ្មែរហើយអ្វីៗផ្សេងទៀតក៏អត់ច្បាស់ដែរ គឺត្រូវចេះឱ្យច្បាស់មុខវិជ្ជាខ្មែរ ប្រត្តិវិវិទ្យា ក៏ត្រូវចេះឱ្យច្បាស់ និងមុខវិជ្ជាវិទ្យាសាស្ត្រផ្សេងទៀត ឥឡូវនេះសំខាន់គេនិយាយអំពីបច្ចេកវិទ្យាឌីជីថល គឺកុំព្យូទ័រនេះឯង។ ឯកឧត្តមបានបន្តថា៖ ដូច្នេះដើម្បីឱ្យក្មួយៗ ក្លាយជាធនធានប្រកបដោយគុណភាព គឺត្រូវប្រឹងប្រែរៀនសូត្រ គ្មានអ្វីផ្តល់នូវអំណាយ ឬឱកាសជាងការសិក្សារៀនសូត្រនោះទេ មនុស្សមិនដូចគ្នាទេ […]
ដោយ : បន្ទាយ ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានថ្លែងថា ចិត្តកុសលរមែងនាំមកនូវសេចក្តីរីករាយដល់ខ្លួន ។ លោកបាននិយាយថា : “កាលពីល្ងាចម្សិលមិញ ពេលខ្ញុំកំពុងដើរហាត់ប្រាណនៅពហុកីឡដ្ឋានជាតិអូឡាំពិក ខ្ញុំបានជួបបងស្រីម្នាក់ កំពុងតែដាក់ជញ្ជីងថ្លឹងគិតលុយនៅតាមផ្លូវ “។ “ពេលខ្ញុំសួរទៅគាត់ ក៏ដឹងថាគាត់ជាអ្នកអនាម័យ តែឆ្លៀតដាក់ជញ្ជីងថ្លឹងគីឡូរកលុយបន្ថែម ព្រោះរាល់ថ្ងៃមានជីវភាពខ្វះខាត មានម្ដាយចាស់ជរានិងមានកូនបីនាក់ក្នុងបន្ទុក ខ្ញុំក៏មានចិត្តជូនអំណោយបន្តិចបន្តួចដល់គាត់ “។ សូមបញ្ជាក់ថា អំណោយរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមមាន៖ អង្ករ ទឹកសុទ្ធ និងថវិកាមួយចំនួន ។ លោកបានបន្ថែមថា ឃើញគាត់ទទួលដោយត្រេកអរ ខ្ញុំក៏ទទួលបានសេចក្តីរីករាយក្នុងចិត្តយ៉ាងក្រៃលែង។ បច្ចុប្បន្នបងស្រីរស់នៅផ្ទះជួលក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

សៀមរាប៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដែលស្ថិតនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាសារមន្ទីរបែបព្រះពុទ្ធសាសនា តាំងបង្ហាញ និងរក្សាទុកនូវវត្ថុសិល្បៈដែលបានមកពីកំណាយស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។ បច្ចុប្បន្នទីនោះ មិនត្រឹមតែជាកន្លែងរក្សាទុកវត្ថុសិល្បៈបុរាណជាច្រើនប្រភេទ និងដាក់តាំងបង្ហាញឱ្យភ្ញៀវជាតិ អន្តរជាតិបានទស្សនាប៉ុណ្ណោះទេ គឺថែមទាំងមានអ្នកជំនាញអភិរក្សវត្ថុបុរាណនានាឱ្យមានភាពរឹងមាំយូរអង្វែងបន្តទៀត។ លោក កង ច័ន្ទតារា ជាប្រធានក្រុមការងារអភិក្សវត្ថុបុរាណផ្នែកថ្មភក់ នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ឱ្យដឹងថា បច្ចុប្បន្ន នៅក្នុងសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ គឺមានអ្នកជំនាញផ្នែកអភិរក្សថ្មភក់ ចំនួន៣នាក់ តែងធ្វើការសម្អាតវត្ថុសិល្បៈបុរាណដែលអាជ្ញាធរជាតិអប្សរាបានរកឃើញ និងយកមករក្សាទុកនៅទីនោះ។ លោក កង ច័ន្ទតារា បញ្ជាក់ទៀតថា ជាច្រើនឆ្នាំមកនេះ ក្រុមរបស់លោកអភិរក្សវត្ថុបុរាណ រួមមានធ្វើពីថ្មភក់ លោហៈ និងកុលាលភាជន៍ជាដើម។ ក្នុងការងារអភិរក្សវត្ថុបុរាណទាំងនោះ មុនដំបូងត្រូវធ្វើការសម្អាតស្ងួត សម្អាតកំណកដី សម្អាតស្លែ និងសម្អាតផ្ទៃវត្ថុសិល្បៈទាំងមូលដោយប្រុងប្រយ័ត្ន ចៀសវាងការខូចខាត និងរក្សាបាននូវរូបរាងដើមរបស់វត្តសិល្បៈ។ វត្ថុបុរាណទាំងនោះ បន្ទាប់ពីទទួលបានការអភិក្សហើយ ត្រូវយកទៅរក្សាទុក ឬក៏វត្ថុខ្លះត្រូវដាក់តាំងបង្ហាញអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍សម្រាប់ឱ្យភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា។ ចាប់តាំងពីកំឡុងខែតុលា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្នក្រុមអ្នកជំនាញនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងធ្វើការសម្អាតវត្ថុបុរាណមួយចំនួនទៀត ដែលក្រុមអ្នកស្រាវជ្រាវទើបតែបានរកឃើញដូចជា ព្រះកេសរបស់ទេវរូប ចំនួន២ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :នៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៤ នៅសាលប្រជុំ (ធំ) សាលាខេត្តបន្ទាយមានជ័យ មានពិធីសំណេះសំណាលនិងចែកសៀវភៅសីលរតនៈជាធម្មទានរបស់សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដល់គ្រូបង្រៀននិងគ្រូពេទ្យនៅទូទាំងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកហង្ស ចន្ទវរៈ ជំនួយការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងលោកអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម និងមានប្រធាន អនុប្រធានមន្ទីរអយក មន្ទីរសុខាភិបាល មន្ទីរ មេបញ្ជាការរងបញ្ជារការដ្ឋាន ស្នងការរង ប្រធាន អនុប្រធានការិយាល័យនិងលោកគ្រូ អ្នកគ្រូទូទាំងក្រុងសិរីសោភ័ណចំនួន៩៧៦នាក់ គ្រូពេទ្យក្នុងក្រុងនិងប្រធានមន្ទីរពេទ្យ ការិយាល័យសុខាភិបាលស្រុកក្រុងប្រតិបត្តិទូទាំងខេត្ត ចំនួន ២០០នាក់ សរុប១.១៨៦នាក់ ។ លោកខឹម តាំងស៊ុន អនុប្រធានមន្ទរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យអោយដឹងថា: នៅខេត្តបន្ទាយមានជ័យមានគ្រឹ:ស្ថានសិក្សាសាធារណ:ចំណេះទូទៅ៨២១កន្លែង មានសិស្សចំនួន១៦៧.០០៨នាក់ / ស្រី៨៤.១០៦នាក់ ។ […]
ដោយ៖សុខុម ស្ទឹងត្រែងៈ សហគមន៍អេកូទេសចរណ៍ទាំង៧កន្លែងសំខាន់ៗក្នុងខេត្តស្ទឹងត្រែង មន្ទីរទេសចរណ៍បានរៀបចំជ្រើសរើសក្បាលម៉ាស៊ីនដើម្បីដឹកនាំការងារលើវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។ មកដល់ចុងខែវិច្ឆិកាឆ្នាំ២០២៤ ប្រធានសហគមន៍អេកូទេសចរណ៍ចំនួន៤នាក់ហើយ ត្រូវបានជាប់ឈ្មោះជាប្រធានសហគមន៍ នៅក្នុងនោះមានស្រ្តីពីរនាក់បានចូលរួមការងារនេះ។ រនាសម្ព័ន្ធនេះក៏មានការចូលរួមយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំស្រុក ភូមិឃុំ និងទទួលស្គាល់ជាផ្លូវការបណ្តើរៗផងដែរ។ សូមជម្រាបថា សហគមន៍អេកូទេសចរណ៍ដែលបានរៀបចំបោះឆ្នោតរើសទាំង៤កន្លែងនោះរួមមាន៖ សហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតត្បូងខ្លា,សហគមន៍អេកូទេសចរណ៍ព្រះរំកិល, សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន និងសហគមន៍អេកូទេសចរណ៍បូរីអូរស្វាយ។ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានជំរុញគ្រប់សហគមន៍ទាំងអស់ ត្រូវចេះរៀបចំកែច្នៃពីសក្តានុពលដែលមាននៅក្នុងតំបន់ ឱ្យកាន់តែទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវ។ ក្រៅពីនេះត្រូវចេះរៀបចំធ្វើយ៉ាងណាឱ្យម្ហូបអាហាររបស់យើងមានរសជាតិឆ្ងាញ់ តម្លៃសមរម្យ។រៀបចំសង្វាក់ទេសចរឱ្យមានច្រើនសម្បូរបែប រាប់តាំងពីសេវាកម្មទូក,ម្ហូបអាហារ,ផ្ទះស្នាក់នៅ កែច្នៃផលិតផលសហគមន៍លក់ជូនភ្ញៀវជាដើម។ លោកស្រីប៊ុន សំផាន ទើបជាប់ជាប្រធានសហគមន៍បានប្ដេជ្ញាចិត្តដឹកនាំសហគមន៍អេកូទេសចរណ៍សម្រស់កោះហានឱ្យវិស័យទេសចរណ៍ដើរទៅមុខកាន់តែខ្លាំងបន្តទៀត បន្ទាប់ពីសហគមន៍មួយនេះទទួលបានពានរង្វាន់ស្តង់ដារសហគមន៍អេកូទេសចរណ៍អាស៊ាន។ លោក សាន ម៉ៅ ប្រធានសហគមន៍អេកូទេសចរណ៍បូរីអូរស្វាយរំពឹងយ៉ាងមុតមាំថា ភ្ញៀរនឹងមកកម្សាន្តសហគមន៍របស់លោកកាន់តែច្រើនឡើង ព្រោះថាបច្ចុប្បន្នមានផ្លូវកៅស៊ូតាំងពីស្ពានសេកុង រហូតដល់ទីរួមស្រុកនិងមានផ្លូវបេតុងស្អាតល្អ។មានតំបន់រ៉ាមសារ ទឹកហូរកោះខ្សាច់ ព្រៃលិចទឹក សត្វស្លាបនិងទេសភាពស្អាតៗ។ សហគមន៍មានសេវាកម្មជាច្រើនសម្រាប់ត្រៀមរៀបចំទទូលភ្ញៀវ ដោយមិនខកបំណង៕
ដោយ : បន្ទាយ បន្ទាយមានជ័យ:ថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២៤លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រជាបន្ទាន់មួយដល់កងកម្លាំង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការ ការពារ បែកចែកគោលដៅ ដែលបានកំណត់ ការទទួលខុសត្រូវ តាមតួរនាទី ភារកិច្ច ដល់កងកម្លាំងអស់ និង ក៏បានណែនាំបន្ថែមដល់កងកម្លាំងត្រូវអនុវត្តតាមតួនាទី-ភារកិច្ច និងគោរពវិន័យ បទបញ្ជា សំដៅធ្វេីយ៉ាងណាការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ និងពលរដ្ឋមកចូលរួមឱ្យបានម៉ឺងម៉ាត់បំផុត៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានជួយលេីកស្ទួយលេីវិស័យអប់រំនៅកម្ពុជា តាមរយៈ ការជួយជួសជុលអគារសិក្សា។ជាក់ស្តែងអគារសិក្សានិងសមិទ្ធផលនានា ដែលបានជួសជុលរួចជាស្ថាពរ នៅវិទ្យាល័យស្វាយចេក សាលាបឋមសិក្សាសុខសាន្ត បឋមសិក្សាគីឡូម៉ែត្រ៤ បឋមសិក្សាចង្ហា និងបឋមសិក្សាម្កាក់ ត្រូវបានប្រគល់ឱ្យប្រេីប្រាស់ជាផ្លូវការ។អ្នកសម្របសម្រួលអោយដឹងនារសៀលថ្ងទី២៧ខែវិច្ឆិកា ឆ្នាំ២០២៤ ថា កម្មវិធីប្រគល់នោះប្រារព្ធធ្វើរួមក្នានៅវិទ្យាល័យស្វាយចេក ស្រុកស្វាយចេក ។ លោក ប៊ែរី ចូណាថុន អួត អ្នកឯកទេសកិច្ចការមនុស្សធម៌ ឮរបស់សហគមន៍មូលដ្ឋាននិងសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានបង្ហាញពីអារម្មណ៍រីករាយ ដែលបានចូលរួមចំណែកជាមួយវិស័យអប់រំនៅកម្ពុជា តាមរយៈការជួយជួសជុលអគារសិក្សាឡេីងវិញ ពោលគឺដេីម្បីឱ្យសិស្សានុសិស្សបានសិក្សារៀនសូត្រ ក្លាយជាធនធានដ៏សំខាន់សម្រាប់កម្ពុជា។ លោកលោក ប៊ែរី បានបន្តថា : តាមរយៈការជួយជួសជុលអគារសិក្សានេះ ពួកយើងគឺចង់ឃេីញយុវជន សិស្សានុសិស្ស មានចំណេះដឹងសម្រាប់អនាគត់របស់ខ្លួន ដេីម្បីក្រុមគ្រួសារ និងសង្គមជាតិ ហេីយនិងក្រុមការងារ និងបន្តជួយដល់វិស័យអប់រំ និងវិស័យដ៏ទៃទៀតទៅតាមលទ្ធភាពដែលអាចជួយទៅបាន។ នាឱកាសនោះលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី បានថ្លែងអំណរគុណដល់សហគមន៍មូលដ្ឋាននិងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ […]

ដោយ : បន្ទាយ ភ្នុំពេញ ៖ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២៤ លោក នៅ សុភ័ស្ស និងកញ្ញា យ៉ាន់ លីណា សមាជិកគណៈកម្មាធិការនាយកក្លិបអ្នកកាសែតកម្ពុជា បានចូលរួមពិធីបើកសន្និសីទទីភ្នាក់ងារទេសចរណ៍អន្តរជាតិ ២០២៤ ដែលរៀបចំឡើងនៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។ សន្និសីទនេះ រៀបចំឡើងដោយក្រសួងវប្បធម៌ និងទេសចរណ៍នៃប្រទេសចិន ជាមួយគណៈកម្មការវប្បធម៌ និងអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងឆុងឈីង ដោយមានការចូលរួមពីតំណាងទីក្រុង និងទីភ្នាក់ងារទេសចរណ៍មកពីបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក។ សូមបញ្ជាក់ថា ក្លិបអ្នកកាសែតកម្ពុជា ត្រូវបានគណៈកម្មការវប្បធម៌ និងអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងឆុងឈីង អញ្ជើញមកចូលរួមព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដូចជា៖ សន្និសីទទីភ្នាក់ងារទេសចរណ៍អន្តរជាតិ ២០២៤, កម្មវិធីផ្លាស់ប្តូរសម្ព័ន្ធភាពកិច្ចសហប្រតិបត្តិការទីក្រុងទេសចរណ៍មេគង្គ-ឡានឆាង ឆ្នាំ២០២៤ រួមនឹងដំណើរទស្សនកិច្ចទៅកាន់តំបន់ទេសចរណ៍សំខាន់ៗក្នុងទីក្រុងឆុងឈីង៕
ដោយ៖កំចាយ កំពត÷ អាជ្ញាធរ និងគ្រប់ផ្នែកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាំងពីករណីតូចតាចឡើងទៅទើបការរៀបចំពិធីបុណ្យសមុទ្រនាពេលខាងមុខសម្រេចជោគជ័យជាដុំកំភួន។ នេះជាការក្រើនរម្លឹករបស់អភិបាលខេត្តកំពតកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអនុគណៈកម្មការខេត្តសម្រាប់រៀបចំពិធីបុណ្យសមុទ្រលើកទី១១។ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា មកដល់ពេលនេះ ការងារត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី១១ របស់អនុគណៈកម្មការនីមួយៗបានសម្រេចស្ទើររួចរាល់ហើយ។ ឈរលើស្មារតីរួមសាមគ្គីរវាងអាជ្ញាធរ មន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងវិស័យឯកជន នឹងធ្វើឲ្យពិធីបុណ្យសមុទ្រនៅខេត្តកំពតពោរពេញដោយភាពសប្បាយរីករាយ និងទាក់ទាញបំផុត។ លោកអភិបាលខេត្តបានណែនាំថា ដើម្បីជាគំរូ ទាំងលើផ្នែកទិដ្ឋភាព សោភ័ណភាព ខ្លឹមសារ វប្បធម៌ អរិយធម៌ ប្រពៃណីដ៏ផូរផង់របស់ជនជាតិខ្មែរ អាជ្ញាធរ និងមន្ត្រីក្នុងដែនជំនាញត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះការងារតូចតាចមួយចំនួនបន្ថែមទៀត។ និយាយរួមគ្រប់ផ្នែកពាក់ព័ន្ធត្រូវគិតគូរឲ្យគ្រប់ជ្រុងជ្រោយទាំងករណីកំប៉ិកកំប៉ុកទើបមិនជះឥទ្ធិពលអាក្រក់ដល់រដ្ឋបាលខេត្ត។ លោក ម៉ៅ ធនិន បានក្រើនរម្លឹកថា បញ្ហាដែលមិនត្រូវមើលរំលង ដូចជា៖ ការដំឡើងថ្លៃបន្ទប់ស្នាក់ និងថ្លៃម្ហូបអាហារ ការបន្លំផលិតផល ឬផលិតផលគ្មានគុណភាព ទំនិញមិនគ្រប់ទម្ងន់ ឬខ្វះចំនួន ការយកថ្លៃសេវាបន្ទប់ទឹក ឬថ្លៃផ្ញើរថយន្តម៉ូតូច្រើនហួសប្រមាណជាដើម។ នេះជាកត្តាដែលត្រូវទប់ស្កាត់ឲ្យខាងតែបានទាំងមុនពេល អំឡុងពេល និងក្រោយពេលបញ្ចប់ពិធីបុណ្យសមុទ្រ។ សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី១១ជុំទី៣នៅខេត្តកំពតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ ចំណែកកម្មពិធីបើកជាផ្លូវការនឹងធ្វើឡើងនាថ្ងៃទី១៣ […]
ដោយ : បន្ទាយ សៀមរាប ៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងជាប្រធានក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (RARA) និងសមាជិកក្រុម បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក៏ដូចជាលោកនាយក នៃសាលាបឋមសិក្សាវត្តកំពង់ភ្លុក ស្ថិតនៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ មន្ត្រីក្រុមការងារបានឲ្យដឹងកាលពីថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៤ថា: អំណោយរួមមាន៖ ថវិកា, គ្រឿងឧបភោគបរិភោគ, សម្ភារប្រើប្រាស់ក្នុងការងាររដ្ឋបាល រួមនិងសម្ភារសិក្សាជាច្រើនមុខទៀត។ កញ្ចប់ជំនួយសប្បុរសធម៌នេះគឺជំនួយដ៏មានតម្លៃក្នុងការឧបត្ថម្ភដល់សិស្សានុសិស្ស ទ្រទ្រង់ការបង្ហាត់បង្រៀន ព្រមទាំងជួយឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូនៅក្នុងសាលា បានមួយកម្រិតផងដែរ។ សប្បុរសជនដែលបានចូលរួមបន្ថែមមាន៖ – លោក ហេង វ៉ាពុទ្ធិរាជ – លោក ទេព បូវីន – កញ្ញាវេង នុជម៉ានយ៉ាន – លោក ម៉ុល គុណពិសិដ្ឋ – លោក លឹម តារា – លោក […]
ដោយ : បន្ទាយ សៀមរាប : នៅខាងមុខប្រាសាទអង្គរវត្ត លោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនាព្រឹកថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០២៤បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចូលរួមពិធីដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន “ Marching For A Mine World “ ។ ក្បួនដើរដង្ហែចាប់ផ្តើមចេញដំណើរ ពីមុខប្រាសាទអង្គរវត្ត ទៅដល់ទីលានជល់ដំរី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូ ព្រមទាំង មន្ទីរ អង្គរភាព ជុំវិញខេត្តជានាក់ទៀត ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ច សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានានៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤នាពេលដ៏ខ្លីខាងមុខ។ លោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំនោះ នាសាលប្រជុំ ក សាលាខេត្ត។វត្តមានកិច្ចប្រជុំក៏មានក៏មានការចូលរួមពីលោក-លោកស្រី អភិបាលរង ខេត្ត តំណាងស្ថាប័នតុលាការ មេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់ទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាល រង ក្រុង-ស្រុកពាក់ព័ន្ធរួមទាំងអភិបាលរងខេត្តទទួលចុះពង្រឹងស្រុកម៉ឆឡៃនិងអភិបាលស្រុកម៉ឆឡៃផងដែរ ។ មន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរ ជំនាញនិងកងកម្លាំងបានឡើងធ្វើបទអន្តរាគមន៍។ក្នុងនោះលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥-មេបញ្ជាការទិសបន្ទាយមានជ័យនិងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានឡើងបង្ហាញលម្អិតពីការងារខាងលើនិងតួនាទីរបស់អង្គភាពនិងមន្ត្រីអ្នកពាក់ព័ន្ធដើម្បីឲ្យយកទៅត្រៀមអនុវត្តឲ្យបានលទ្ធផលជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់ ពោលគឺអនុវត្តឲ្យម៉ឺងម៉ាត់តាមភារកិច្ចធ្វើយ៉ាងណាត្រូវធានាឲ្យបាននូវការការពារសន្តិសុខ រក្សាសុវត្ថិភាព លទ្ធផលផ្លែផ្កាជូនថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ ភ្ញៀវជាតិ អន្តរជាតិ ដែលអញ្ជើញមកចូលរួមប្រកបដោយប្រសិទ្ធភាព៕

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ អគារសិក្សា, អគារអន្តេវាសិកដ្ឋាននិងសមិទ្ធផលនានានៅសាលារៀនចុងវ៉ានៅឃុំឬស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ។នេះបើតាមសមាគមខ្មែរ ចិនស្រុកមង្គលបូរីអោយដឹងកាលពីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៤ ។ អញ្ជើញជាអធិបតីភាពក្នុងពិធីនោះ មានលោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ-ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវ អគ្គមហាពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ លោកអគ្គទីប្រឹក្សាអមស្ថានទូតចិនប្រចាំកម្ពុជា និងចូលរួមដោយឯកឧត្តម លោកជំទាវ អ្នកនាងកញ្ញាពីច្រើនមជ្ឈដ្ឋាននិងចម្រុះសមាសភាព ។ លោកឧកញ៉ា អ៊ឹង វណ្ណា ម៉ៅ ប្រធានសមាគមខ្មែរ ចិនស្រុកមង្គលបូរីឲ្យដឹងថា: សាលាចុងវ៉ានេះបានកសាងឡើងតាំងពីកំឡុងឆ្នាំ ១៩៣៥ ដែលបច្ចុប្បន្នមានទីតាំងនៅខាងជើងវត្តឬស្សីក្រោកស្ថិតក្នុងឃុំ ឬស្សីក្រោក ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ។ សាលារៀនបានបើកឲ្យដំណើរការឡើងវិញនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ១៩៩៥ ដែលដឹកនាំនិងគ្រប់គ្រងដោយ លោកគួយ គាំ ។ ដល់ឆ្នាំ១៩៩៥ សមាគមទិញដីពង្រីកសាលាដល់ទំហំ២៥,០០០ម៉ែត្រក្រឡា។ នេះដោយសារមានការយកចិត្តទុកដាក់ពីបងប្អូនថ្នាក់ដឹកនាំ សមាជិកសមាគមខ្មែរចិនស្រុកមង្គលបុរី ពិសេសសមាគមខ្មែរចិននៅកម្ពុជា និងស្ថានទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងការជ្រោមជ្រែងពីអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ។ ដោយមានការអនុញ្ញាតនិងទទួលស្គាល់ជាផ្លូវការតាមរយៈប្រកាសលេខ ០៣៦០ / […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : មន្ត្រីអាជ្ញាធរដែនដី ជំនាញសាធារណការនិងដឹកជញ្ជូន អភិវឌ្ឍន៍ជនបទ កងកម្លាំងនគរបាល យោធានិងប្រជាពលរដ្ខបាននាំគ្នាដុតដៃដុតជើងប្រើទូកស្មាច់ធ្វើក្បននិងស្ពានពោងចម្លងពលរដ្ឋ សិស្សានុសិស្ស ជាពិសេសអ្នកជំងឺនិងស្ត្រីមានផ្ទៃពោះត្រូវទៅសម្រាលកូនជាបណ្តោះអាសន្នបន្ទាន់ គឺបន្ទាប់ពីរថយន្តធុនធំដឹកស្រូវបង្កបាក់ស្ពានដែកបេឡ ហើយកាត់ផ្តាច់ចរាចរណ៍កាលពីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤ វេលាម៉ោង១៩យប់ កន្លងមកនៅភូមិអូរភូមិ ឃុំផ្គាំស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។នេះបើតាមលោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេកនិងលោកវរសេនីយ៍ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានអោយសារព័ត៌មានដឹងកាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៤ ។ យោងប្រភពអោយដឹងថា ស្ពានដែកបេឡេនៅភូមិអូរឃុំផ្គាំស្រុកស្វាយចេកនេះមានប្រវែងបណ្តោយ៣២ម៉ែត្រ ទទឹង៤ម៉ែត្រ ជាស្ពានមានសភាពចាស់ទ្រុឌទ្រោម ព្រោះជាដែកស្ពានចាស់ ហើយត្រូវបានអាជ្ញាធរខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូន ក្រសូងអភិវឌ្ឍន៍ជនបទបានយកទៅសាងសង់ជំនួសស្ពានឈើចាស់ទ្រុឌទ្រោមដើម្បីឆ្លើយតបសំណូមពរពលរដ្ឋនៅឃុំផ្គាំប៉ែកខាងកើត កាលពីរដូវបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៧ កន្លងមក។ប៉ុន្តែ តាំងពីនោះមក អាជ្ញាធរនិងជំនាញមិនទាន់មានលទ្ធភាពកសាង់សង់ស្ពានដែកឬស្ពានថ្មីនៅឡើយ ។ ក្រោយពីស្ពាននេះបាក់ គេឃើញវត្តមានលោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេក លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ពិសេសក្រុមការងារកងកម្លាំងយោធា នគរបាលនិងពលរដ្ឋបានទៅដល់កន្លែងស្ពានបាក់ ហើយនាំគ្នាដុតដៃដុតជើងសម្រុកដាក់ទូកស្មាច់ចម្លងពលរដ្ឋ សិស្សានុសិស្ស អ្នកជំងឺនិងស្ត្រីមានផ្ទៃពោះត្រូវបញ្ជូនទៅសម្រាលកូន។ លោកអភិបាលស្រុកស្វាយចេកនិយាយថា: “ខ្ញុំសូមអរគុណកម្លាំងសរុប ។ក្នុងនោះកម្លាំងវរសេនាតូចលេខ៥១៤នៃកងពលថ្មើរជើងលេខ៥១ ដែលជួយចម្លងប្រជាពលរដ្ឋ ពិសេសកូនសិស្ស […]
សៀមរាប៖ ការងារជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចាប់ផ្តើមនៅខែឧសភាហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ អ្នកស្រី ឈុន រតនា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលប្រាង្គG15 រយៈពេល៦ខែ កន្លងនេះ បានសម្រេចបាននូវការងារដូចជា ជួសជុលជញ្ជាំងផ្នែកខាងក្នុង ជួសជុលខ្លោងទ្វារទិសខាងកើត ជួសជុលពង្រឹងខឿនខាងត្បូង និងកំពុងបន្តពន្លឿនការងារជួសជុលជញ្ជាំងផ្នែកខាងត្បូង ខាងជើងមកដល់បច្ចុប្បន្ន សម្រេចការងារសរុបបានប្រមាណ៩៥ភាគរយហើយ។ អ្នកស្រី រតនា ឱ្យដឹងទៀតថា ប្រាង្គនេះមានហានិភ័យខ្លាំង១ក្នុងចំណោមប្រាង្គដែលសាងអំពីថ្មបាយក្រៀម និងឥដ្ឋ ដែលទាមទារឱ្យជួសជុលជាបន្ទាន់ ដើម្បីឲ្យជញ្ជាំងឥដ្ឋដែលនៅសល់ដួលរលំ។ អ្នកជំនាញរូបនេះ បញ្ជាក់ថា មុនជួសជុល ប្រាង្គG15 មានស្ថានភាពខូចខាតដោយសារអាយុកាល កង្វះការថែទាំ រុក្ខជាតិដុះជ្រែកឥដ្ឋប្រាសាទ និងកត្តាទឹកភ្លៀងជ្រាបចូលរចនាសម្ពន្ធប្រាសាទ ធ្វើឱ្យប្រាសាទរងការពុកផុយនៅផ្នែកកំពូលខាងលើ និងនៅតាមជ្រុងនីមួយៗជាបន្តបន្ទាប់។ ដូច្នេះហើយ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានជួសជុលទប់ស្កាត់ការខូចខាតជាបន្តទៀត ដើម្បីការពារជម្រាបទឹក ការពាររុក្ខជាតិដុះ ដើម្បីឱ្យប្រាង្គនេះ មានភាពរឹងមាំយូរអង្វែងបន្តទៀត៕ អត្ថបទ: លោក យី សុថា
ដោយ៖ កំចាយ កំពត÷ ថ្នាក់ដឹកនាំសមាគមកាកបាទក្រហមកម្ពុជាបានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានចូលរួមបង្ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញឲ្យមានប្រសិទ្ធភាព ព្រោះជនរងគ្រោះតាមរយ:បច្ចេកវិទ្យានេះពិបាកជួយសង្គ្រោះបានទាន់ពេលណាស់។ នាថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពតមានបើកវគ្គបណ្តុះបណ្តាលស្តីពី “បរិយាប័ន្នពិការភាព និងបង្ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ”។ ថ្លែងបើកវគ្គបណ្តុះបណ្តាលខាងលើ លោកស្រី សោម សេរីវឌ្ឍន៍ នាយិកានាយកដ្ឋានធនធានមនុស្សនៃសមាគមកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ន ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារដោយប្រព័ន្ធអនឡាញជាបញ្ហាប្រឈម និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកុមារ ក្មេងស្រី និងស្ត្រី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព្រោះតែមិនបានដឹងនូវវិធីសាស្រ្តាការពារខ្លួនពីការឆបោក កេងប្រវ័ញ្ច ក៏ដូចជាការរំលោភបំពានគ្រប់ទម្រង់របស់ជនខិលខូច។ ដូច្នេះ នាយក និងមន្រ្តីថ្នាក់កណ្តាល ថ្នាក់សាខា យុវជន និងអ្នកស្ម័គ្រចិត្តមកពីគ្រប់ខេត្តត្រូវយកចិត្តទុកដាក់ស្តាប់រាល់បទបង្ហាញរបស់គ្រូឧទ្ទេសដើម្បីទទួលយកចំណេះដឹងសម្រាប់សាមីខ្លួនម្នាក់ៗ។ លោកស្រីនាយិកាបានបន្តថា ពេលត្រឡប់ទៅវិញ សូមពិភាក្សាគ្នា រួចដាក់ចេញនូវផែនការពង្រឹងការអនុវត្តគោលនយោបាយការពារកុមារនៅតាមសាខារបស់ខ្លួនដោយបន្ស៊ាំជាមួយផែនការថ្នាក់ជាតិដើម្បីបញ្ចៀសកុមារពីការកេងប្រវ័ញ្ចគ្រប់រូបភាព។ បន្ថែមលើនេះក៏ត្រូវបង្កើនឱកាសឲ្យកុមារទទួលបានសិទ្ធិជាមូលដ្ឋានទាំង៤ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិទទួលបាននូវកិច្ចការពារ និងសិទ្ធិចូលរួមដោយគ្មានការរំលោភបំពាន និងភាពភ័យខ្លាច។ លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការអេផល(APLE)បានបញ្ជាក់ថា ការរំលោភបំពានកុមារតាមរយ:ប្រព័ន្ធអនឡាញមានលក្ខណៈស្មុគស្មាញ មិនងាយស្រួលក្នុងការដោះស្រាយ និងពិបាកជួយសង្គ្រោះឲ្យបានទាន់ពេលវេលាណាស់។ មានតែវិធីម្យ៉ាងគត់ គឺការពារខ្លួនដែលជាជម្រើសដ៏ល្អបំផុត។ លោកនាយកប្រតិបត្តិបានបន្តថា តាមរយ:របាយការណ៍របស់សហរដ្ឋអាមេរិក ក្នុង១ឆ្នាំ នៅជុំវិញពិភពលោកមានកុមាររងគ្រោះតាមប្រព័ន្ធអនឡាញប្រមាណ២១លានករណី។ ដោយឡែកនៅកម្ពុជា ក្នុងឆ្នាំ២០២៣ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ក្នុងសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ រ អហក ចុះថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៤ ស្តីពីការបិទបញ្ជីចំណូល ចំណាយ ថវិកានិងការធ្វើរបាយការណ៍ បូកសរុប ការអនុវត្តចំណូលចំណាយ ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់។នេះបើតាមមន្ត្រីជំនាញថវិកានិងហិរញ្ញវត្ថុអោយដឹងកាលពីព្រឹក ថ្ងៃទី ២២ខែ វិច្ឆិកា ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះក្រោមអធិបតីភាព លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមលោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ , លោកអឿនច័ន្ធ វិសុទ្ធ ប្រធានរតនាខេត្តបន្ទាយមានជ័យ ,ថ្នាក់ដឹកនាំ មន្ត្រីជំនាញទទួលបន្ទុកនៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ […]
