ព័ត៌មានជាតិ »

ដោយ :  បន្ទាយ បន្ទាយមានជ័យ ៖ អនុវត្តតាមសារាចរណ៍ណែនាំបស់ក្រសួងមហាផ្ទៃ បទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំកម្លាំងនគរបាល ចុះផ្សព្វផ្សាយពីសារាចរណ៍ណែនាំលេខ: ០៧២ របស់ក្រសួងមហាផ្ទៃស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ គឺធ្វើដល់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជន ចំណតរថយន្ត ក្នុងភូមិសាស្រ្ត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងក្នុងភូមិសង្កាត់អូរអំបិល សង្កាត់ព្រះពន្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានចំនួន៦ ទីតាំង៖ ទីតាំងទី១-រង្វង់មូលព្រះម៉ែគ្រប់លក្ខណ៍,២-បេនឡានចាស់,៣-ផ្សារសិរីសោភ័ណ , ៤-ផ្សារចំការគរ ,៥-ផ្សារអូរអំបិល, ៦-សួនច្បារមានជ័យ ។ ជាមួយគ្នានោះដែរ ក៏បានផ្សព្វផ្សាយដល់អ្នកបើកបររថយន្ត និងម៉ូតូកង់ឥណ្ឌា(PassApp)  ដែលមានបិទឡូហ្គោផ្សព្វផ្សាយល្បែងស៊ីសងនិងបានធ្វើការណែនាំឲ្យពួកគាត់បកចេញ មាន ម៉ូតូកង់បីឥណ្ឌាចំនួន១៨គ្រឿង។ លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបច្ចេកវិទ្យា បានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងនគរបាលយើងបន្តធ្វើដូចភ្លៀងរលឹម […]

ដោយ : បន្ទាយ ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមរាជានុញ្ញាតថ្វាយព្រះពរ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ថ្វាយព្រះឋានៈជា «សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ» និងសូមថ្វាយការសាទរសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ដែលត្រូវបានដំឡើង និងតែងតាំងជា «សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយកម្ពុជា»។ លោកបន្តថា : ការថ្វាយព្រះឋានៈនាពេលនេះ ពិតជាមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមយ៉ាងក្រៃលែងសម្រាប់ជាតិ និងប្រជាជន ក៏ដូចជាព្រះពុទ្ធសាសនា ដោយព្រះអង្គ បានបូជាអស់ព្រះកាយពល ដើម្បីកសាងនិងចូលរួមដឹកនាំ ព្រះពុទ្ធសាសនាកម្ពុជាដែលជាសាសនារបស់រដ្ឋ ឱ្យស្ថិតស្ថេរ ចម្រើនរុងរឿងរហូតមកដល់ពេលបច្ចុប្បន្ន មានពុទ្ធបរិស័ទគោរពប្រតិបត្តិតាមគន្លងឱវាទពេញផ្ទៃប្រទេស។ ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ យើងខ្ញុំករុណាសូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្វសាធុការពរថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ជាទីគោរពសក្ការៈ សូម សម្តេចព្រះមហាសង្ឃរាជ ប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការ ដើម្បីបន្តដឹកនាំវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យរីកចម្រើនស្ថិតស្ថេរជានិរន្តរ៍តរៀងទៅ ៕

សៀមរាប៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់នៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំងបានរៀបចំដាក់សម្ពោធជាផ្លូវការនូវស្ថានីយគ្រប់គ្រងទឹកចំនួន៦ស្ថានីយ ដែលស្ថិត​នៅតំបន់រមណីយដ្ឋានអង្គរ។ ស្ថានីយនេះនឹងជួយដល់ការងារ​គ្រប់គ្រងទឹក​ឱ្យបានកាន់តែល្អប្រសើរនិងឆាប់រហ័សកាត់បន្ថយកម្លាំងពលកម្មមួយផ្នែកធំ។ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងតំណាងនៃសហជីពអន្តរសង្កាត់ នៃជ្រលងប៊ីយ៉េវ ប្រទេសបារាំង និងសហការី បានដាក់សម្ពោធជាផ្លូវការនូវស្ថានីយគ្រប់គ្រងទឹក មួយកន្លែងនៅស្ថានីយបន្ទាយស្រី។ នេះជាស្ថានីយមួយក្នុងចំណោម៦ ដែលផ្តល់ដោយស្ថាប័ន SIAVB ដើម្បីអភិវឌ្ឍន៍ការងារគ្រប់គ្រងទឹកនៅតំបន់រមណីយដ្ឋានអង្គរ ដោយស្ថានីយទាំងនោះ ប្រើប្រាស់ឧបករណ៍ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងបញ្ជូនព័ត៌មានឆាប់រហ័សតាមប្រព័ន្ធកុំព្យូទ័រ ទូរសព្ទ ទាក់ទងនឹងវាស់កម្ពស់ទឹកភ្លៀង វាស់សំណើម វាស់លឿនខ្យល់ វាស់ទិសដៅខ្យល់ និងវាស់កាំរស្មីព្រះអាទិត្យ ជាដើម។ល។ ស្ថានីយទាំង៦រួមមាន ស្ថានីយភ្នំគូលែន ស្ថានីយបន្ទាយស្រី ស្ថានីយចៅស្រីវិបុល ស្ថានីយក្រាំងក្រូច ស្ថានីយភ្នំក្រោម និងស្ថានីយវត្តស្លាតរំជ័យ។ សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់ជ្រលងប៊ីយ៉ែវ បានចុះកិច្ចព្រមព្រៀង​សហប្រតិបត្តិការវិមជ្ឈការ នៅក្នុងគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិ​ក្នុងការគ្រប់គ្រងទឹក​ក្នុងតំបន់សៀមរាបអង្គរ (SDGERA) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។ នៅខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា […]

ដោយ :បន្ទាយ ភ្នំពេញ :លោករ័ត្ន ស្រ៊ាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ព្រែកកំពឹស កាលពីថ្ងទី៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញផ្តល់រង្វាន់លើកទឹកចិត្តសិស្សទទួលបានជយលាភី និទ្ទេស A និង និទ្ទេស B សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ដើម្បីជាការលើកទឹកចិត្ត ដល់ក្មួយៗសិស្សានុសិស្ស ដែលបានខិតខំរៀនសូត្រ រហូតទទួលបានជោគជ័យ ដែលពិធីនេះបានធ្វើឡើងនៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស។ លោកឧត្តមសេនីយ៍ឯកបានសម្តែងការអបអរសាទរចំពោះលទ្ធផលសិក្សា របស់ក្មួយៗសិស្សានុសិស្ស ដែលបានសម្រេចជោគជ័យនាពេលនេះ ក៏ដូចជាសម្តែងការកោតសរសើរចំពោះលោកនាយក លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ដែលបានចូលរួមសហការគ្នាយ៉ាងល្អ ក្នុងការគ្រប់គ្រង អប់រំ បណ្តុះបណ្តាលកូនក្មួយសិស្សានុសិស្ស ឲ្យក្លាយជាកូនល្អ សិស្សល្អ ដែលជាធនធានដ៏មានតម្លៃ មានគុណភាព មានប្រសិទ្ធភាព ក្នុងការចូលរួមជួយជ្រោមជ្រែងគ្រួសារ បម្រើសង្គម និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នាឱកាសនោះ លោលរ័ត្ន ស្រ៊ាង បានធ្វើការប្រគល់រង្វាន់ដល់សិស្ស និទ្ទេសA និង និទ្ទេសB នៅវិទ្យាល័យ ហ៊ុន សែន ព្រែកកំពឹសទាំង៨នាក់ ដោយសិស្សនិទ្ទេសA […]

សៀមរាប៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិ​សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច និងប្រាសាទបាយ័ន។ នេះជាថ្ងៃបញ្ចប់ហើយ ដែលក្រុមអ្នកជំនាញការ ចុះពិនិត្យការងារនៅតាម​ការដ្ឋាននានា មុននឹងកិច្ចប្រជុំធំ​នៃគណៈកម្មាធិការអន្តរជាតិមួយនេះ ​រៀបចំធ្វើចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ និងកិច្ចប្រជុំពេញអង្គលើកទី៣១។ ​ក្នុង​រយៈពេលមួយសប្ដាហ៍កន្លងទៅ ក្រុមអ្នកជំនាញការអាដហុក បាន​ចុះ​ពិនិត្យការ​ដ្ឋានមួយចំនួនដូចជា ទៅស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត រោងទងខាងត្បូងប្រាសាទអង្គរវត្ត បណ្ណាល័យខាងត្បូងនៃរួតទី២ប្រាសាទអង្គរវត្ត បាកានអង្គរវត្ត ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ប្រាសាទភិមានអាកាស ក្រុមប្រាសាទព្រះពិធូរ នៃក្រុងអង្គរធំ ​ប្រាសាទភ្នំបាខែង ប្រាសាទតានៃ ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម ប្រាសាទបាតជុំ ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទព្រះគោ ប្រាសាទបាគង ប្រាសាទបាតជុំ ប្រាសាទប្រែរូប ប្រាសាទភ្នំក្រោម ស្ពានហាលខាងកើតប្រាសាទបេងមាលា តំបន់រុនតាឯកតេជោសែន និងតាមដងស្ទឹងសៀមរាបដែរ៕ អត្ថបទ៖ ឆាយ ផាន់នី     

ដោយ : បន្ទាយ កំពត : ពិធីជួបជុំសមាជិក សមាជិកានៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន(UMA)ប្រចាំឆ្នាំ២០២៤ បានធ្វើឡើងនៅសហគមន៍នេសាទព្រែកត្នោត នាភូមិព្រែកក្រែងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី០៥ខែធ្នូឆ្នាំ២០២៤ កន្លងមក ក្រោមការរៀបចំរបស់ក្រុមការងារការិយាល័យកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃសហព័ន្ធ ដែលត្រូវប្រកាសទទួលស្គាល់សមាសភាពក្នុងពេលនោះដែរ។ ក្នុងពិធីដែលមានវត្តមានចូលរួមជាច្រើននាក់នោះ អញ្ជើញជាគណ:អធិបតីដោយលោក: ១- សាស្រ្តាចារ្យបណ្ឌិត សុខ សុវណ្ណ អគ្គលេខាធិការរង នៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ២- លោកបណ្ឌិត ហៀក ម៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពត ៣- លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត  ៤- លោកសាស្រ្តាចារ្យបណ្ឌិតផែឆាយ៉ុន ចាន់តាគីត (PHAICHAYON JANTAKET ) គណៈកម្មាធិការនាយកប្រចាំប្រទេសថៃ ៥-លោកបណ្ឌិត ឈៀង ច័ន្ទតារា ។ លោកសាស្ត្រាចារ្យបណ្ឌិតសុខ សុវណ្ណ អគ្គលេខាធិការរងនៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន(UMA) ទទួលប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា: ពិធីជួបជុំប្រចាំឆ្នាំ២០២៤ បានធ្វើឡើងនៅប្រទេសកម្ពុជាម្តងក្នុងបំណងពិនិត្យ វាយតម្លៃលទ្ធផលការងាររបស់សហព័ន្ធ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ :នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ)បញ្ជូនទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយខេត្តកំពង់ឆ្នាំង ។ ពិធីធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុ រាត្រី អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ប្រតិភូអមដំណើរ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រួសារ អាណាព្យាបាល របស់យោធិន។ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក៏បានបញ្ជាក់ឱ្យដឹងថា ៖ បន្ទាប់ពីការពិនិត្យលក្ខណ:សម្បត្តិ និងការប្រឡងតេស្តសមត្ថភាព ដោយក្រុមការងាររបស់អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ បានប្រកាសលទ្ធផល បេក្ខជនដែលបានចូលរួមប្រឡង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ គឺ៖ ១-បេក្ខជនគ្រប់លក្ខណ:សម្បត្តិ ( ជាប់ជាស្ថាពរ ) ចំនួន ៤២ នាក់, ២-បេក្ខជនគ្រប់លក្ខណ:សម្បត្តិ ( […]

ដោយ : បន្ទាយ បន្ទាយមានជ័យ : ក្នុងកិច្ចប្រជុំ ពិភាក្សាបានលើកឡើងពីវឌ្ឍនភាពការងារក្នុងត្រីមាសទី១និងទិសដៅបន្តត្រីមាសទី២ ឆ្នាំសិក្សា២០២៤-២៥ នៃសាលារៀនផី ឆឹងរបស់សមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យគឺពង្រីកបរិមាណនិងពង្រឹងគុណភាព។បន្ថែមលើនោះ សមាគមក៏ពិភាក្សាលើការត្រៀមលក្ខណ:លើការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាននិងសមាសភាពគណ:កម្មាធិការនៃសមាគម ។ លោកស្រីស៊ីម យ៉ារី នាយិកាសាលារៀនផីឆឹង អោយដឹងកាលពីថ្មីៗនេះថា : លទ្ធផលសម្រេចបានរបស់សាលាក្នុងត្រីមាសទី១ ចំនួនសិស្សចំនួន៣១៣នាក់ ក្នុងនោះមានថ្នាក់ចំណេះដឹងទូទៅ៦ថ្នាក់ ថ្នាក់ភាសាចិន អង់គ្លេសពេញម៉ោង៦ថ្នាក់ ថ្នាក់ភាសាចិនក្រៅម៉ោង១៥ថ្នាក់ ។ ក្នុងនោះមានសិស្សអាហារូបករណ៍១០០%និង៥០% ។ បើតាមការវាយតម្លៃគឺចំនួនសិស្សនេះ បានកើនឡើង១៧% បើប្រៀបធៀបនឹងឆ្នាំសិក្សា២០២៣-២៤ ។ នាយិកា ស៊ីម យ៉ារី ចំពោះមុខនេះ សាលាបានពង្រឹងលើការងារគ្រប់គ្រងសិស្ស ការងារគ្រប់គ្រងបុគ្គលិកទាំងលើការងារវិន័យ លើបង្កើនការងារបច្ចេកទេសដើម្បីជម្រុញបរិមាណនិងគុណភាពនៃការសិក្សារបស់សិស្ស។ លោកឆាន់ ប៊ុនម៉ាន់ ប្រធានសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យមានប្រសាសន័ថា: សាធារណរដ្ឋប្រជាមានិតចិន តាមរយ:ស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានជួយឧបត្ថម្ភ ជ្រោមជ្រែងជាថវិកា ស្មារតីដល់សមាគមដើម្បីដំណើរការរបស់ខ្លួន ក៏ដូចជាជម្រុញការដឹកនាំ គ្រប់គ្រងលើការបង្រៀន រៀនសិស្ស។ បន្ថែមលើនោះ ស្ថានទូតក៏បានជួយសម្របសម្រួលនិងបញ្ជូនគ្រូស្ម័គ្រចិត្តជនជាតិចិនមកបង្រៀនភាសាចិននៅសាលារៀនផីឆឹង (ខ្មែរ ចិន) នៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនិងតាមគ្រឹះស្ថានសិក្សាគ្រប់កម្រឹតនានផងដែរ។ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ : លោក ងិន វណ្ណាវឌ្ឍន៍ ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ ។ ពោលក្រោយពេលលោក ចៅ វ៉ិត ប្រធានមន្ទីរចាស់ចូលនិវត្តន៍ តាមអនុក្រិត្យរាជរដ្ឋាភិបាលកម្ពុជា លេខ ១០.២៨ អនក្រ តត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ពិធីប្រកាសធ្វើឡើងនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ។ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក អង្គភាពទាំង៣ និងរដ្ឋបាល ឃុំ សង្កាត់ សហភាព សហព័ន្ធខេត្តបន្ទាយមានជ័យ មន្ត្រីពាក់ព័ន្ធ។ លោក វិន វណ្ណាវឌ្ឍន៍ បានឡើងប្តេជ្ញាចិត្តថានិងខិតខំបន្តយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ដោយស្មារតីទទួលខុសត្រូវ […]

ដោយ : បន្ទាយ សៀមរាប :ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីស្នំ ចំនួន ០៨នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ព្រំ ចឹក នាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីស្នំ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រាំសសរនៃអធិការដ្ឋាន នគរបាលស្រុកស្រីស្នំ បានចុះផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់គ្រឿងញៀន ក្មេងទំនើង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ និងទោសទណ្ឌជូនដំណឹងដល់ពួកគេចំពោះការប្រើប្រាស់អាវុធ មានដាវ កាំបិត ដំបង និងពូថៅ ដែលដាក់ជាប់ខ្លួន នឹងម៉ូតូ ឬ មធ្យោបាយផ្សេងៗ មកសាលារៀន ឬ ដើរលេង និងធ្វើការត្រួតពិនិត្យលើសិស្សមិនចូលរៀន ក្នុងម៉ោងសិក្សា ប្រមូលផ្ដុំគ្នាតាមតូបកាហ្វេ កន្លែងអាហារដ្ឋានផ្សេងៗ ។ ការបង្ហោះម៉ូតូប្រើប្រាស់សុីម៉ាំងបំពងសំឡេងគ្រប់ប្រភេទ និងចែកខិត្តប័ណ្ណពាក់ព័ន្ធគ្រឿងញៀនចំនួន២០០សន្លឹកដល់សិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យធ្លក ស្ថិតក្នុងភូមិធ្លក ឃុំត្រាំសរសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ដែលមានសិស្សានុសិស្សចូលរួមចំនួន ២៤៤នាក់ ស្រី ១៤៥នាក់ លោកគ្រូ អ្នកគ្រូសរុប ១០នាក់ […]

ដោយ : បន្ទាយ ភ្នំពេញ :  នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ឆ្នាំ២០២៤ ដើម្បីចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ។ លោកសុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព និងមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការវរសេនាតូចចល័ត និងមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំង សាច់ញាតិ ក្រុមគ្រួសារ បងប្អូន របស់យោធិន ជាច្រើនរូបទៀត។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន […]

ដោយ : បន្ទាយ សៀមរាប ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ បានចុះផ្សព្វផ្សាយច្បាប់និងផលប៉ះពាល់គ្រឿងញៀន ក្មេងទំនើងនិងអំពីទោសទណ្ឌនិងជូនដំណឹងចំពោះការប្រើប្រាស់អាវុធ ។ លោកអនុសេនីយ៍ឯកគ្រួច ពេជ្រ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកសូត្រនិគម បានចុះផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់គ្រឿងញៀន ក្មេងទំនើង និងអំពីទោសទណ្ឌ និងជូនដំណឹងដល់ពួកគាត់ចំពោះការប្រើប្រាស់អាវុធ ៖ មានដាវ កាំបិត ដំបង និងពូថៅ ។ល។ ដែលដាក់ជាប់នឹងម៉ូតូ ឬមធ្យោបាយផ្សេងៗមកសាលារៀន ឬដើរលេង និងធ្វើការត្រួតពិនិត្យលើសិស្សមិនចូលរៀនក្នុងម៉ោងសិក្សា ប្រមូលផ្ដុំគ្នាតាមតូបកាហ្វេ កន្លែងអាហារដ្ឋានផ្សេងៗ និងការបង្ហោះម៉ូតូប្រើប្រាស់ស៊ីម៉ាំងបំពងសំឡេងគ្រប់ប្រភេទ និងចែកខិតប័ណ្ណពាក់ព័ន្ធគ្រឿងញៀន ចំនួន២០០សន្លឹកដល់សិស្សានុសិស្ស នៅវិទ្យាល័យកៀនសង្កែ ស្ថិតក្នុងភូមិកំពង់គ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ចំនួនសិស្សានុសិស្សចូលរួមសរុប ៧៦៦នាក់ ស្រី៣៤៥នាក់ និងលោកគ្រូ អ្នកគ្រូសរុប២៨នាក់ ស្រី១៣នាក់ ៕

ដោយ : បន្ទាយ   បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពពិធីបិទវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ព ដល់យោធិនទើបជ្រើសរើសថ្មី ចំនួន៤១នាក់។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការង លោកប្រធានមន្ទីរទាំង០៧, លោក លោកស្រី នាយការិយាល័យ, លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកទាំង០៩ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ( ធំ ) ជាន់ទី២ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ នាឱកាសនោះលោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់យោធិនទើបជ្រើសរើសថ្មី ដោយក្តីនឹករលឹក។ ជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី ក៏បានថ្លែងកោតសរសើរចំពោះយោធិនទើបជ្រើសរើសថ្មីដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់រយៈពេល៧២ថ្ងៃកន្លងមក ប្រកបដោយលទ្ធផលផ្លែផ្កា និងជោគជ័យ នៅបញ្ជការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរ។ ទន្ទឹមជាមួយគ្នានោះលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់យោធិនទើបជ្រើសរើសថ្មី៖ ១-គោរពច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ២-គោរព និងអនុវត្តឱ្យបានបទបញ្ជា វិន័យ សីលធម៌ របស់កងយោធពលខេមរភូមិន្ទ […]

ដោយ៖ គង់ហេង កំពង់ចាម៖ ដើម្បីចូលរួមអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលបានផ្តល់អនុសាសន៍ចំនួន ១១ ចំណុច។ នេះបើតាមប្រសាសន៍សំណេះសំណាលរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ដែលបានរៀបចំឡើងនៅក្នុងសាលាខេត្តនេះ មានអ្នកពាក់ព័ន្ធចូលប្រមាណជាង ៣០០ នាក់នៅព្រឹកថ្ងៃទី ៤ ធ្នូនេះ។ អនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលទាំង ១១ ចំណុចរួមមានៈ ទី១- ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ត្រូវបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព២០២៤-២០២៨ ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពី សិទ្ធិជនពិការ គោលនយោបាយជាតិ និងអន្តរជាតិនានា ដើម្បីជាឧត្តមប្រយោជន៍ សុខុមាលភាព ដល់បងប្អូនមានពិការភាព គ្រប់ប្រភេទ និងគ្រប់កម្រិត។ ទី២-គ្រប់មន្ទីរ អង្គភាព ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយករាល់ លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងវិស័យពិការភាព ទៅអនុវត្តប្រកបដោយ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ទី៣-មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក […]

ដោយ៖ បន្ទាយ ឧត្តរមានជ័យ៖ ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ៖ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព» ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាការរៀបចំឡើងជាលើកទី១ និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីការប្រារព្ធមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ និងយោងទៅតាមសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំ របស់សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ប្រចាំឆ្នាំ។ ក្នុងឱកាសបិទ នារាត្រីថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២៤ លោកពិតជាមោទនភាពក្រៃលែង ដែលមន្ដ្រីបច្ចេកទេសទីស្នាក់ការកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានសហការរៀបចំគ្រប់គ្រង និងសម្របសម្រួលដំណើរការជំរំយុវជន បានប្រកបដោយលទ្ធផលជាផ្លែផ្កាល្អប្រសើរ និងជោគជ័យគួរជាទីមោទនៈ នៅក្នុងទីក្រុងសំរោង និងតាមបណ្តាស្រុកមួយចំនួន ក្នុងរយៈពេល ៤ថ្ងៃ កន្លងមកនេះ។ លោកមានចាន់ យ៉ាដា អភិបាលខេត្តឧត្តរមានជ័យនិងជាប្រធានសសយកខេត្តបានសូមជូននូវអនុសាសន៍ផ្ដាំផ្ញើរបស់សម្ដេចកិត្ដិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់យុវជន និងមន្ត្រីពាក់ព័ន្ធទាំងអស់នូវខ្លឹមសារមួយចំនួន ដូចខាងក្រោម៖ ១-  សូមយកចិត្តទុកដាក់ ពង្រឹងវប្បធម៌ចែករំលែក សកម្មភាព មិត្ត-អប់-រំមិត្ត, […]

ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានស្នើឱ្យគណៈកម្មការ អនុគណៈកម្មលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ពិនិត្យទាំងអាជីវកម្ម សេវាកម្មឯកជន និងទាំងការប្រើប្រាស់ឱសថ(ថ្នាំពេទ្យ)សរុបទាំងជាង១.០០០ ទីតាំងក្នុងខេត្តមួយនេះពោល គឺដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ យើងត្រូវអនុវត្តឱ្យបានហ្មត់ចត់តាមគោលការណ៍ណែនាំរបស់ប្រមុខរដ្ឋភិបាល ដោយធ្វើរួមតែម្តង។ ព្រោះថាកន្លងមកមានឱសថក្លែងក្លាយភាគច្រើននៅបង្កប់ជាមួយនឹងអាហារបំប៉ន មានឱសថហាមឃាត់ ឱសថក្លែងក្លាយ ដោយដាក់លាយឡំគ្នាបន្លំ។ រូបភាពមួយទៀតតាមរយៈគ្រូពេទ្យស្ម័គ្រចិត្តតាមសមាគម ដើម្បីសាកល្បង។ ឯកឧត្តមបានបន្ថែមថា៖ ក្នុងនាមគណៈកម្ម អនុគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ត្រូវមើល នៅពេលដែលមានអង្គការដៃគូ សប្បុរសជនណាមកសុំព្យាបាលជំងឺត្រូវសាកសួរឱ្យបានច្បាស់លាស់ពីប្រវត្តិឱសថ ជួនជាឱសថយកមកសាកល្បង ដែលបណ្តាលឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ពិសេសដែលធ្វើឱ្យកុមារក្រោមអាយុ ១២ ឆ្នាំមានជំងឺទឹកនោមផ្អែម ជាដើម ហើយដាក់បន្ទុកថា ក្មេងនោះទទួលទានចំណីអាហារផ្អែម សាលារៀនបើកឱ្យមានការលក់ដូរ នំណីអាហារមានសារជាតិផ្អែម ម្តាយមិនបំបៅដោះកូនដោយទឹកដោះខ្លួនឯង ជាដើមនោះ។ ឯកឧត្តមបានបន្តថា៖ ដោយពិនិត្យមើលតាមរយៈការព្យាបាលជំងឺ តាមសមាគម តាមអង្គការ តាមសប្បុរសជនណាក៏ដោយពាក់ព័ន្ធនឹងលក្ខន្តិកៈ នៃការប្រើប្រាស់ថ្នាំ ហើយត្រូវតែធានាថា ថ្នាំនោះជាថ្នាំដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល និងមានការអនុញ្ញាតត្រឹមត្រូវ ដោយស្ថិតក្នុងសុពលភាព នៃការប្រើប្រាស់។ ការចុះពិនិត្យនេះទៀតសោតត្រូវមើល ទាំងអាជីវកម្មសេវាកម្មឯកជនផង និងទាំងការប្រើប្រាស់ឱសថ(ថ្នាំពេទ្យ) […]

សៀមរាប៖ រយៈពេលជាង៥ខែមកហើយ ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោម ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។ លោក រស់ វិសុទ្ធ អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទភ្នំក្រោម បានលើកឡើងថា ដំណើរការងារដំបូង ក្រុមការងារបានធ្វើសម្រង់ប្លង់ រៀបចំឯកសារ ជួសជុលពង្រឹងគ្រឹះជុំវិញ ជួសជុលពង្រឹងទីតាំងដែលឥដ្ឋពុកផុយរលុះ មានសសរផ្អោប ជញ្ជាំង ជើងខឿន ក្បាលជញ្ជាំង។ ជាពិសេសជ្រុងពាយ័ព្យដែលមានស្ថានភាពរលុះឥដ្ឋធ្ងន់ធ្ងរ ត្រូវបានជួសជុលពង្រឹងបានរឹងមាំឡើងវិញ។ បច្ចុប្បន្នក្រុមការងារបានបន្តជួសជុលនៅផ្នែកកំពូលដំពូលខាងលើនៃតួប្រាសាទ ដែលសម្រេចបាន៩០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។ អ្នកជំនាញរូបនេះ បញ្ជាក់ថា ប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោមនេះ បើមើលពីខាងក្រៅ ឃើញថាមានការខូចខាតតិចតួច។ ប៉ុន្តែបើការសិក្សាស៊ីជម្រៅ ប្រាសាទនេះ មានការខូចខាតធ្ងន់ធ្ងរប្រឈមនឹងការរលំនៅជ្រុងពាយ័ព្យ និងផ្នែកដំបូល។ ការជួសជុល បានសង្គ្រោះប្រាសាទនេះឱ្យរួចផុតពីហានិភ័យ ទប់ស្កាត់ការខូចខាតបានទាន់ពេលវេលា ហើយបច្ចុប្បន្នប្រាង្គ មានភាពរឹងមាំឡើងវិញ និងរក្សាបានទម្រង់ដើមស្ទើរតែទាំងស្រុង ដោយក្រុមការងារបានខិតខំធ្វើយ៉ាងណាបំពេញការងារបានទាន់ពេលវេលា មានភាពរឹងមាំ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បន្តអាយុកាលយូរអង្វែងដល់កូនខ្មែរជំនាន់ក្រោយ៕ អត្ថបទ: លោក យី សុថា  

ដោយ : បន្ទាយ បន្ទាយមានជ័យ : នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលមហោស្រពនៃស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ (២ធ្នូ ១៩៧៨ – ២ធ្នូ២០២៤) ។ ទិវាបានប្រព្រឹត្តក្រោមអធិបតីភាព លោកអ៊ុ រាត្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងមានការចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលប្រចាំមណ្ឌលខេត្តបន្ទាយមានជ័យ។ លោក អ៊ុ រាត្រី បានថ្លែងថា : ៤៦ឆ្នាំកន្លងមកនេះប្រជាជនបានស្ថិតស្ថេរ រួមរស់ជាមួយគ្នាក្នុងជួររណសិរ្ស ពុះពារឆ្លងកាត់ឧបសគ្គតូចធំទាំងឡាយ យ៉ាងអង់អាចក្លាហានក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្នូលដឹកនាំនិងជាអគ្គមគ្គុទ្ទេសក៍ ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា ស្មារតី២ធ្នូ ស្មារតី ៧មករា ដែលបានចារឹកជាប់ក្នុងមនសិការរបស់ប្រជាជនយើង បានប្រែក្លាយទៅជាកម្លាំងដ៏ធំធេង ក្នុងការបង្កើតឡើងនូវសមិទ្ធផលធំៗ នៃសង្គមជាតិ។ ឥឡូវនេះ ក្រោមពន្លឺនៃសន្តិភាព សេរីភាព មនសិការជាតិនៅក្នុងជំហរផ្សារភ្ជាប់នូវជោគវាសនារបស់ខ្លួន យើងទាំងអស់គ្នា ជឿជាក់ថា នឹងគ្មានការកើតឡើងជាថ្មីទៀតនូវ សោកនាដកម្មដូចគ្នានឹងអតីតកាលនោះឡេីយ។ ចុងបញ្ចប់គណៈធិបតី […]

ដោយ : បន្ទាយ បន្ទាយមានជ័យ : អាជ្ញាធរ សមត្ថកិច្ច ពលរដ្ឋនិងតួអង្គទទួលផលបានថ្លែងអំណរគុណសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលឆ្លើយតបសំណូមពរនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ នៅភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ ក្នុងនាមប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្វាយ ជា អភិបាលស្រុកម៉ាឡៃ កាលពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៤ បានថ្លែងថា: យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធី “សម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ” នកាលពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៤ ដូចទីតាំងខាងលើ។ ចំពោះភូមិ​អភិវឌ្ឍន៍បឹង​ជង្រុកតេជោឈ្នះ ឈ្នះសម្តេចធិបតីនាយករដ្ឋមន្ត្រី​ ក៏បានសម្រេចអភិវឌ្ឍបន្ថែមតាមសំណើដោយសម្រេច :ទី១- កសាងបន្ថែមនូវអគារសិក្សាចំនួន ១ខ្នង,​ ទី២-កសាងផ្លូវ​តភ្ជាប់ប្រវែងជាង ៩គម ទៅជាបេតុង/កៅស៊ូ និងទី៣-ព្រមទាំងសម្រេចផ្តល់ក្របខ័ណ្ឌដល់លោកគ្រូ និងអ្នកគ្រូ ចំនួន១១នាក់ផងដែរ ដែលបង្រៀននៅសាលាបឋមសិក្សាបឹងជង្រុកតេជោឈ្នះ ឈ្នះ ។ លោកអ៊ុំ […]

ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹងស្នើសុំដីសម្បទានសង្គមកិច្ចនៅភូមិភាគឦសាន ទៅកាន់ប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ ដែលជួបបញ្ហាគ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេ ឬព្រែក។ប៉ុន្តែការផ្តល់ជូននេះមានលក្ខខណ្ឌ ចំពោះដីសម្បទានសង្គមកិច្ច គឺរស់នៅលើដីនោះជាប្រចាំឱ្យបានគ្រប់រយៈពេល ៥ ឆ្នាំទើបផ្តល់ជាកម្មសិទ្ធិ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តនេះបានពោលឱ្យដឹងបែបនេះ ការដែលឯកឧត្តមបានដឹកនាំមន្រ្តីអញ្ជើញនាំយកជំនួយឧបត្ថម្ភពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយការបាក់ស្រុកច្រាំងព្រែក នៅឃុំព្រែកកុយ ស្រុកកងមាស នៅព្រឹកថ្ងៃទី ១ ធ្នូនេះ។ ឯកឧត្តម អ៊ុន ចាន់ដា ៖ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ចេញនូវគោលការណ៍ គឺការផ្តលនូវដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋក្រីក្រ ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយ ជាពិសេស គឺការបាក់ច្រាំងទន្លេនេះតែម្តង។ដោយរៀបចំរកដីផ្តល់ជូនប្រជាពលរដ្ឋ តាមបណ្តាខេត្តមានដីទូទាយឱ្យបងប្អូនទៅរស់នៅតាំងលំនៅទីនោះប្រសើរជាងរស់តាមចំណីថ្នល់ ឬសំយាបផ្ទះអ្នកដទៃ។ ឯកឧត្តមបានបន្ថែមថា៖ កន្លងមកឯកឧត្តមធ្លាប់បានធ្វើរបាយការណ៍មួយករណីដែលរងការបាក់ច្រាំងទន្លេ នៅខាងស្រុកស្ទឹងត្រង់ចំនួន ៨០ គ្រួសារ។ ប៉ុន្តែដល់សួរនាំមែនទែនមានតែជាង ៣០ […]