ព័ត៌មានជាតិ »

សៀមរាប៖ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលអនុវត្តគម្រោងជួសជុលរួតទី៣ នៅជ្រុងនិរតីនៃប្រាសាទបាយ័ន ដោយប្រើរយៈពេលជាង៤ខែ បញ្ចប់ដោយជោគជ័យ។ កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាប្រធានការដ្ឋាន ឱ្យដឹងថា គម្រោងជួសជុលដំណាក់កាលទី៣ នៅរួតទី៣នៃជ្រុងនិរតី របស់ប្រាសាទបាយ័ន បានធ្វើឱ្យបង្កាន់ដៃនាគ ធ្នឹម និងកម្រាលថ្ម ដែលខូចខាត ប្រសើរឡើងវិញហើយ។ កាលពីឆ្នាំ២០២១ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាធ្លាប់បានជួសជុលផ្នែកខ្លះនៃជ្រុងនិរតី របស់ប្រាសាទបាយ័ន ជាដំណាក់កាលទី១ និងកាលពីឆ្នាំ២០២៣ បានជួសជុលដំណាក់កាលទី២ នៅជ្រុងពាយ័ព្យ លើទំហំ១ភាគ៤របស់ប្រាសាទបាយ័ន និងជួសជុលរចនាសម្ពន្ធខឿនផ្នែកខាងលិច។ រួតទី៣ នៅជ្រុងនិរតីនៃប្រាសាទបាយ័ន គឺជាទីតាំងសំខាន់ដែលមានភ្ញៀវទេសចរឆ្លងកាត់ឥតដាច់។ កាលពីមុនពេលជួសជុល គឺធ្នឹមដែលនៅជាប់នឹងខឿនរបស់រួតទី៣បានបែក ដែលអាចប្រឈមនឹងការធ្លាក់ កម្រាលថ្មរងការខូចខាតដោយសារឬសឈើចាក់ចូល ធ្វើឱ្យអ្នកជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងរចនាសម្ពន្ធទាំងនោះឡើងវិញ។ ការជួសជុលបានជួយសង្គ្រោះរួតទី៣ នៃប្រាសាទបាយ័ន ឱ្យរួចផុតពីហានិភ័យនានា ព្រមទាំងទប់ស្កាត់ការខូចខាតបានទាន់ពេលវេលា ហើយបច្ចុប្បន្នរួតទី៣ មានភាពរឹងមាំឡើងវិញ និងរក្សាបានទម្រង់ដើមស្ទើរតែទាំងស្រុង៕ អត្ថបទ៖ ឆាយ ផាន់នី កំពុងជួសជុល  

ដោយ : បន្ទាយ បន្ទាយមានជ័យ : គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានប្រជុំបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២៤និងអនុវត្តផែនការសកម្មភាពថវិកាឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមខេត្ត ដោយមានការចូលរួមពីអស់លោក លោកស្រី សមាជិកសាខា និងក្រុមមន្ត្រីប្រត្តិបត្តិសាខា។នេះបើតាមនាយកប្រតិបត្តិសាខាបានអោយដឹងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាបានដឹកនាំកិច្ចប្រជុំនោះ ។ សមាជិកក្រុមប្រតិបត្តិបានធ្វើការលើកឡើងផ្អែកតាមលទ្ធភាពកៀរគរ ចំណូលប្រចាំឆ្នាំរបស់សាខាកាកបាទក្រហមខេត្ត និងអនុវត្តយោងតាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា សាខាបានរៀបចំផែនការសកម្មភាព និងថវិកាស្របតាមវិស័យអាទិភាព គឺវិស័យអាទិភាពការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ វិស័យអាទិភាពសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ វិស័យអាទិភាពការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងវិស័យអាទិភាពការអភិវឌ្ឍន៍ស្ថាប័នជាដើម។ បើតាមលោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានកោតសរសើរដោយស្មោះចំពោះ សមាជិក សមាជិកា ក្រុមមន្ត្រីប្រតិបត្តិសាខា រយៈកន្លងមកក៏ដូចជាបច្ចុប្បន្ន បានខិតខំបំពេញការងារស្នូលរបស់ខ្លួនទទួលបានជោគជ័យ ជាពិសេសលើវិស័យជាអាទិភាពចំបងជាងគេគឺ វិស័យមនុស្សធម៌ ទីណាមានប្រជាពលរដ្ឋក្រលំបាក ទទួលរងគ្រោះ ងាយរងគ្រោះ នោះគឺមានកាកបាទក្រហមចុះជួយជានិច្ច ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ៕

ដោយ : បន្ទាយ / ភ្នំពេញ ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថឆ្នាំ២០២៤ និងផ្សព្វផ្សាយការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៥។ ក្នុងនោះ មានការអញ្ជើញចូលរួមពីលោក.លោកស្រីមេបញ្ជាការរង លោកស្នងការ នាយខុទ្ទកាល័យស្តីទី និងនាយការិយាល័យពាក់ព័ន្ធផងដែរ ៕

ដោយ : បន្ទាយ / បន្ទាយមានជ័យ : លោកឧត្តមសេនីយ៍ត្រី​ វង្ស​ វិត​ ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ​ ឡោះ​ ស្នងការនគរ​បាលខេត្ត អមដំណើរដោយលោកវរសេនីយ៍ឯកឱ​ នរិន្ទ នាយការិយាល័យបុគ្គលិក​ និងមន្ត្រីនគរបាលជាច្រើនរូប នៅរសៀលថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤​ វេលាម៉ោង១៤និង០០នាទី ចូលរួមគោរពវិញ្ញាណក្ខន្ធនិងប្រគល់ថវិកា ស.ម.ន ៦,០០០,០០០៛ ដល់គ្រួសារសព លោកអនុសេនីយ៍ត្រី ហូ ឧត្តម។ លោកមាន អត្តលេខ ៩៩២១៤ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទានកាំ នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដែលបានទទួលមរណភាព​ ដោយគ្រោះថ្នាក់ចរាចរណ៍​ នៅគេហដ្ឋានសពនៅភូមិប៉ុស្តិ៍ចាស់ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិតបានពាំនាំនូវការចូលរួមរំលែក​ទុក​ខពីសំណាក់ថ្នាក់ដឹកនាំ​ និងគណៈស្នងការ នឹងបានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់មន្ត្រីនគរបាលជាធនធានមនុស្សដ៏ល្អ៕

ដោយ៖កំចាយ កំពត÷អភិបាលខេត្តកំពតបានក្រើនរម្លឹកថារាល់ការភិវឌ្ឍន៍របស់សង្គមជាតិត្រូវការចាំបាច់នូវកិច្ចចូលរួមចំណែកពីប្រជាពលរដ្ឋមូលដ្ឋាន។ ការបរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទោះតិចក្តីច្រើនក្តីជាកត្តាសំខាន់ក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិ។ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានចុះពិនិត្យផលប៉ះពាល់ចំពោះប្រជាពលរដ្ឋសម្រាប់គម្រោងស្ថាបនា និងពង្រីកផ្លូវនៅឃុំល្បើក ស្រុកឈូក។ នៅចំពោះមុខប្រជាពលរដ្ឋ លោកអភិបាលខេត្តបានមានប្រសាសន៍ថា ការចូលរួមបរិច្ចាគធនធានបន្តិចបន្តួចដែលរងផលប៉ះពាល់ពីការពង្រីកផ្លូវដើម្បីប្រយោជន៍រួមជាចំណែកសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងសង្គមជាតិ។ ពេលក្នុងភូមិឃុំមានផ្លូវធំទូលាយល្អ នោះមូលដ្ឋាននឹងមានការអភិវឌ្ឍន៍ជឿនលឿន ហើយរីកចម្រើនឆាប់រហ័ស។ លោក ម៉ៅ ធនិន បានបន្តថា ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងបន្តដល់សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រប់មូលដ្ឋានតែងទទួលបាននូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ព័ន្ធ ព្រោះកត្តាផ្លូវថ្នល់ជាសរសៃឈាមសេដ្ឋកិច្ចសម្រាប់តំបន់នីមួយៗ។ លោកអភិបាលខេត្តបានអំពាវនាវថា ក្រុមហ៊ុនស្ថាបនាផ្លូវត្រូវពិនិត្យលទ្ធភាពក្នុងការដោះស្រាយសំណងផ្សេងៗជូនពលរដ្ឋដែលរងផលប៉ះពាល់ឲ្យបានសមរម្យ។ ម្យ៉ាងទៀត ពេលកំពុងស្ថាបនា ក្រុមហ៊ុនចាំបាច់ត្រូវតែស្រោចទឹកឲ្យបានញឹកញយដើម្បីបញ្ចៀសការហុយដីដែលបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ។ ដោយឡែក មេភូមិ មេឃុំ អភិបាលស្រុក ពិសេសមេប៉ុស្តិ៍មូលដ្ឋាន និងអធិការស្រុកត្រូវគិតគូរសុខទុក្ខ និងបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរបំផុត៕

ដោយ : បន្ទាយ ភ្នំពេញ ៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីភ្ជាប់ស្ពានហើយនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ាពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ យោងមន្ត្រីគម្រោងបានឲ្យដឹងថា: ស្ពានអាកាស «មរតកតេជោ» ជំហានទី២ គ្រោងបញ្ចប់ការសាងសង់មុនផែនការប្រមាណ៤ខែ ពោលនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។ សូមរំលឹកថា ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ក្រោយមានការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីដោះស្រាយការកកស្ទះចរាចរ។ ស្ពានអាកាសថ្មីនេះ ត្រូវបានលោក ឃួង […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ សាខាពន្ធដារខេត្តបន្ទាយមានជ័យ តាមរយ:ប្រធានចាស់របស់ខ្លួនបានអះអាងថា លទ្ធផលប្រមូលពន្ធដារនៅខេត្តនេះ ក្នុងរយ:ពេល៥ឆ្នាំជាប់ៗគ្នា ប្រមូលពន្ធបានលើសផែនការរហូត  ទោះក្នុងអំឡុងនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ ។ដោយឡែកក្នុងរយ:ពេល១១ខែឆ្នាំ២០២៤នេះ  សាខាប្រមូលចំនូលបាន៩៤.០៥២លានរៀល ឬស្មើនឹង៩៩% ។ នេះបើតាមលោក ព្រឹម សាលី  អតីតប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យថ្លែងរាយការណ៍ក្នុងកម្មវិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែង លោក សន ស៊ីផល ប្រធានថ្មីសាខាពន្ធដារបន្ទាយមានជ័យថ្មី ជំនួសលោកផ្ទាល់ ។ លោកបានបន្តថា: សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ កន្លងមកនេះ សាខាពន្ធដារខេត្តបន្ទាយមានជ័យ បានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន៩៤.០៥២លានរៀល ស្មើនឹង ៩៨.៨៧ % នៃផែនការ ។ ក្នុងនោះ រួមមានថវិកាថ្នាក់ជាតិប្រមូលបានចំនួន៣៨.២៥៩លានរៀល ស្មើនឹង១០៧,៣១ % នៃផែនការ។ ថវិកាថ្នាក់ក្រោមជាតិ ប្រមូលបានចំនួន ៥៥.៧៩៣ លានរៀល ស្មើនឹង ៩៣,៨១% នៃផែនការ។ បើប្រៀបធៀបចំណូលរយៈពេល១១ ខែឆ្នាំ២០២៤ ទៅនឹងចំណូលរយៈពេល១១ ខែឆ្នាំ២០២៣ […]

ដោយ :បន្ទាយ កំពង់ឆ្នាំង : នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឧត្តម​សេនីយ៍​ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានអញ្ជើញ​ចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៧ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្នុងឱកាសនោះមានការអញ្ជើញចូលរួមតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ​ អគ្គនាយករង នាយក នាយរងចំណុះក្រសួងការពារជាតិ នាយរងសេនាធិការចម្រុះ នាយក នាយក នាយករង មេបញ្ជាការរង ចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អភិបាលរងខេត្ត អភិបាលស្រុក មេបញ្ជាការរង នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យ នាយកសាលាទាំងពីរ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី.ខេត្តទាំង២៥ និងសិក្ខាកាមផងដែរ ៕

ដោយ៖ កំចាយ កំពត÷ ជាមួយភ្ញៀវទេសចរជិត៤០ម៉ឺននាក់ដែលបានចូលមកកម្សាន្តក្នុងពិធីបុណ្យសមុទ្រ៣ថ្ងៃបានធ្វើឲ្យក្រុងកំពតកើតមានកាកសំណល់ប្រមាណ៤០០តោន។ អនុវត្តតាមការតាំងចិត្ត កម្មករសម្អាតអនាម័យបានបំពេញការងារទាំងយប់ថ្ងៃដោយប្រមូល និងដឹកសំរាមចេញមិនឲ្យកកស្ទះដែលនាំដល់បង្កភាពធុញទ្រាន់សម្រាប់ភ្ញៀវនោះ។ លោក សួន សុភក្តិ អគ្គនាយកក្រុមហ៊ុនកំពតហ្គ្រីនបានបញ្ជាក់ថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្រកន្លងទៅនេះ បុគ្គលិក និងកម្មកររបស់ក្រុមហ៊ុនបានយកចិត្តទុកដាក់ក្នុងការសម្អាតអនាម័យបរិស្ថាននៅសួនច្បារឆ្នេរព្រែកកំពង់បាយ រង្វង់មូលរូបសំណាកផ្លែទុរេន និងបណ្តាដងផ្លូវ ព្រមទាំងទីសាធារណ:សំខាន់ៗទូទាំងក្រុងកំពត។ កម្លាំងរបស់ក្រុមហ៊ុនលះបង់បែបនេះព្រោះតែមានបំណងចូលរួមធ្វើឲ្យព្រឹត្តិការណ៍បុណ្យសមុទ្រទទួលជោគជ័យលើផ្នែកអនាម័យបរិស្ថានដោយគ្មានសំរាមកកស្ទះ ឬរាយប៉ាយពាសវាលពាសកាល។ លោកអគ្គនាយក្រុមហ៊ុនបានបន្តថា រយ:ពេល៣ថ្ងៃ សំរាមដែលកម្មករប្រមូល និងដឹកជញ្ជូនចេញទាំងយប់ថ្ងៃមានបរិមាណជិត៤០០តោន។ ក្នុងនាមក្រុមហ៊ុន លោកស្នើសុំឲ្យមានកិច្ចសហការកាន់តែល្អប្រសើរបន្ថែមទៀតពីអាជ្ញាធរ មន្ត្រីពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងការចូលរួមប្រើប្រាស់សេវាប្រមូលសំរាមដើម្បីក្រុងកំពតកាន់តែស្អាត គ្មានសំរាមរាយប៉ាយនៅគ្រប់ច្រកល្ហក។ បច្ចុប្បន្នទើបតែមានពលរដ្ឋចំនួន៣.១០០គ្រួសារប៉ុណ្ណោះក្នុងចំណោមអ្នកក្រុងកំពត៨.៣៥០គ្រួសារដែលបាន និងកំពុងសហការប្រើប្រាស់សេវាប្រមូលសំរាមជាមួយក្រុមហ៊ុនកំពតហ្រ្គីន ពោលគឺស្មើនឹង៤៦ភាគរយនៅឡើយ។ និស្សិតសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពតដែលបានចូលរួមសម្អាតអនាម័យបរិស្ថានជាមួយអាជ្ញាធរកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានរៀបរាប់ថា សាលាបានតម្រូវឲ្យពួកប្អូនៗមកចូលរួមសម្អាតអនាម័យនៅទីសាធារណ:ជាមួអាជ្ញាធរ។ ប៉ុន្តែ ពេលមកដល់ ប្អូនៗបានឃើញគ្រប់ទីកន្លែងមានភាពល្អស្អាតស្ទើរ១០០ភាគរយទៅហើយ។ ក្រុមនិស្សិតបានបញ្ជាក់ថា ពួកប្អូនរីករាយ និងពេញចិត្តពេលឃើញការរៀបចំបុណ្យសមុទ្រលើកទី១១ក្នុងក្រុងកំពតពោរពេញដោយអនាម័យបរិស្ថានស្អាត មិនមានសំរាមទាំងលើគោក ក៏ដូចជាក្នុងដងព្រែក។ ប្អូនៗសូមកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ ពិសេសក្រុមហ៊ុនប្រមូលសំរាមដែលបានខិតខំសម្អាតទាំងថ្ងៃយប់ដើម្បីធ្វើឲ្យក្រុងកំពតស្រស់ស្អាតជានិច្ច៕

ដោយ៖សុខុម ស្ទឹងត្រែង៖ ខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២៤ មន្ទីរជំនាញបានរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូមួយខ្សែដែលតភ្ជាប់ពីផ្លូវជាតិលេខ ៩ ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ឆ្ពោះទៅកាន់ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ដែលមានប្រវែង ៣.៥០០ម៉ែត្រ។ ផ្លូវមួយខ្សែនេះពីមុនគឺជាផ្លូវក្រាលក្រួសក្រហម ពិបាកក្នុងការធ្វើដំណើរ ពោលគឺនៅរដូវប្រាំងដីហុយនិងរដូវវស្សាបែកភក់មានប្រវែងដល់ទៅជាង៣០គីឡូម៉ែត្រ។ ដោយមើលឃើញពីសក្តានុពលតំបន់ទេសចរណ៍ដ៏ទាក់ទាញនៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងទឹកធ្លាក់សុភ័ក្រមិត្រ ស្រុកឆែប ខេត្តព្រះវិហារ ស្ថិតក្នុងតំបន់ជាប់ព្រំដែនកម្ពុជា ឡាវ។ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនតែងធ្វើដំណើរទៅកម្សាន្តនៅតំបន់នោះ។ នៅឆ្នាំ២០២៤ តាមរយៈការស្នើសុំពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង ក្រសួងសាធារណការក៏បានសម្រេចឲ្យប្រើប្រាស់លទ្ធភាពកញ្ចប់ថវិការដ្ឋចាក់ក្រាលកៅស៊ូបានជំហានទី១ប្រវែង ៣.៥០០ម៉ែត្រ ដែលទើបនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។នៅសល់ជាង២០គីឡូម៉ែត្រទៀតគឺជាផ្លូវដីហុយនៅឡើយ។ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដែលបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវប្រវែង ៣.៥០០ម៉ែត្រកាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងដែលខិតខំសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា ផ្លូវនេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលមានតូនាទីយ៉ាងសំខាន់សម្រាប់តភ្ជាប់ទៅកាន់តំបន់ទេសចរណ៍ដ៏មានសក្តានុពលសម្រាប់ទេសចរក្នុងស្រុកនិងទេសចរក្រៅប្រទេស។ នៅក្នុងពិធីសម្ពោធនោះដែរ លោក សរ គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងក៏បានបញ្ជាក់អំពីសារសំខាន់ដែលមិនអាចកាត់ថ្លៃបាននៃកំណាត់ផ្លូវមួយខ្សែនេះ។ លោកសរ គឹមណាត ក៏បានសំណូមពរទៅដល់ក្រសួងពាក់ព័ន្ធជាពិសេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមជួយទម្លាក់កញ្ចប់ថវិកាបន្ថែមដើម្បីស្ថាបនាកំណាត់ផ្លូវដែលនៅសេសសល់ដើម្បីទុកជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរបានស្រួលនិងជួយបម្រើដល់វិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

ដោយ : បន្ទាយ សៀមរាប: លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងមន្ត្រីក្រោមឳវាទ បានចូលរួមកម្មវិធី FM Commendation Reception ប្រគល់ពានរង្វាន់សរសើរ ពីរដ្ឋមន្ត្រីការបរទេសជប៉ុនដល់លោកបណ្ឌិត ឡៅ គឹមលាង អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានមនុស្សអាស៊ីសូហ្វីយ៉ា នៃសាកលវិទ្យាល័យសូហ្វីយ៉ា និងលោក ជា ណុល តំណាងនៃក្រុមគាំទ្ររួមសម្រាប់សហគមន៍អភិវឌ្ឍន៍អង្គរ ហៅកាត់ថា JST ។ កម្មវិធីនោះបានរៀបចំឡើងនៅសណ្ឋាគារ SOKHA ANGKOR RESORT ។នេះបើតាមមន្ត្រីអាវុធហត្ថអោយដឹងកាលពីថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន ក៏បានចូលរួមអបអរសាទរដល់ លោក ជា ណុល ដែលជាសមាជិកនៃកងរាជអាវុធហត្ថខេត្តសៀមរាប មានតួនាទីជាប្រធានមន្ទីរភស្តុភារ ដែលទទួលបានពានរង្វាន់នាឱកាសនោះផងដែរ៕

ដោយ : បន្ទាយ ពោធិសាត់ : ស្ពានខ្ពស់ជាងនៅកម្ពុជា នឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅបំណាច់ខែមីនា ឆ្នាំ២០២៥ គឺមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។ ក្រសួងសាធារណការនិងដឹកជញ្ជូនអោយដឹងកាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ ថា: បើគ្មានការប្រែប្រួលដោយកត្តាចៃដន្យ ឬប្រធានស័ក្តិណាមួយទេនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនាវេលាខាងលើ ។ ក្រសួងនេះអោយដឹងបន្តថា : ស្ពានលេខ២៨នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ស្ថិតក្នុងភូមិសាស្ត្រភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់(កាត់ជ្រលងស្ទឹងឬស្សីជ្រុំ) ។ បច្ចុប្បន្នជាស្ពានខ្ពស់ជាងនៅកម្ពុជា មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ សម្រេចការសាងសង់ជាង៨០%ហើយ និងមានដំណើរការសាងសង់ជិតដល់ចំណុចតភ្ជាប់គ្នាហើយ ៕

ដោយ : បន្ទាយ ភ្នំពេញ :អ្នកសារព័ត៌មានជាង៦០នាក់មកពីជាង៣០ស្ថាប័ន បានចេញដំណើរហើយនៅព្រឹកថ្ងៃអាទិត្យនេះឆ្ពោះទៅកាន់ខេត្តព្រះសីហនុដើម្បីផលិតនិងផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំចេញពីទឹកដីខេត្តឆ្នេរសមុទ្រមួយនេះទៅកាន់តំបន់និងពិភពលោក។ បេសកកម្មរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤ ដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា ហើយគេរំពឹងថាអត្ថបទសារព័ត៌មានរាប់រយចេញជា៥ភាសា៖ ខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស នឹងត្រូវបានផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេសដែលជាការរួមចំណែកដល់ការស្រូបយកអ្នកវិនិយោគជាតិនិងអន្តរជាតិ និងភ្ញៀវទេសចរបន្ថែមទៀតមកកាន់ខេត្តព្រះសីហនុ ៕

ដោយ : បន្ទាយ សៀមរាប : លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានចូលរួមទៅទទួលដំណើរនៃការមកដល់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍ «បុណ្យរំលឹកគុណអង្គរ» លើកទី៤ កាលពីថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅខាងមុខប្រាសាទអង្គរវត្ត។នេះបើតាមមន្ត្រីបានឲ្យដឹងនៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៤ ។ ទន្ទឹមនឹងនោះ អង្គភាពនេះ ក៏បានបង្ហាញនូវទិដ្ឋភាពតាមបណ្តាគោលដៅ និងសកម្មភាពចូលរួមរបស់អាវុធហត្ថខេត្តសៀមរាប ក្នុងកិច្ចការពារ ធានាសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបើកព្រឹត្តិការណ៍ «បុណ្យរំលឹកគុណអង្គរ» លើកទី៤ នៅខាងមុខប្រាសាទអង្គរវត្តទាំងយប់ថ្ងៃផងដែរ ៕

ដោយ : បន្ទាយ សៀមរាប: នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការ ក្នុង “ពិធីបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ” ។ កិច្ចប្រជុំនោះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ៕

ដោយ : បន្ទាយ  បន្ទាយមានជ័យ : រដ្ឋបាលខេត្តបន្ទាយមានជ័​យ​ បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត​ នៃអាណត្តិទីបួន​ ដែលបានប្រារព្ធធ្វើនៅស្រុកព្រះនេត្រព្រះ​ ។គោលបំណងនៃវេទិកាគឺដើម្បីការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ​ អំពីសមិទ្ធផលនានា​ ដែលក្រុមប្រឹក្សាសម្រេចបាននាពេលកន្លង​ និងបញ្ហាប្រឈមបញ្ហាមួយចំនួនទៀតហើយជាការទទួលយកនូវមតិមហាជន​ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សានិងឆ្លើយតបដោះស្រាយនូវបញ្ហាប្រឈមកង្វល់​ និងសំណូមពរផ្សេងៗ​ ធ្វើយ៉ាងណាលើកកម្ពស់ នៃការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋនិងការអភិវឌ្ឍមូលដ្ឋាន។ នេះបើតាមមន្ត្រីក្រុមការងារអោយដឹងនារសៀលថ្ងៃទី១៣ខែធ្នូ​ ឆ្នាំ២០២៤​ ។ បន្ទាប់ពីស្ដាប់ន័យខ្លឹមសារ​ នៃរបាយការណ៍លទ្ធផលសំខាន់ៗ​ របស់រដ្ឋបាលខេត្តដែលលើកឡើងដោយ​ លោក​ លី​ សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី​ សមាជិកសមាជិកាអង្គវេទិកាបានចូលរួមមតិយោបល់ដោយបានលើកឡើងនូវបញ្ហាសំណូមពរ ក្ដីកង្វល់ចំនួន២៨​ បញ្ហាសំណូមពរក្នុងនោះរួមមានការងារអភិវឌ្ឍន៍មូលដ្ឋាន​ មានដប់១៨សំណូមពរ​ និងការងារផ្សេងៗ​ ចំនួន១០បញ្ហាប្រឈមសំណូមពរ​ ។ ក្នុងនោះអង្គវេទិកា មានលោក​ ឃូ​ ពៅ​ អភិបាលស្រុកព្រះនេត្រព្រះ​ អស់លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធបានឡើងធ្វើ ការបំភ្លឺដោយផ្ទាល់មាត់​ ចំពោះបញ្ហាដែលបានកើតឡើងដោយអង្គភាពជំនាញក៏បានដោះស្រាយនិងអនុវត្តតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ​ បានមួយផ្នែកធំចំពោះបញ្ហាមួយចំនួននឹងបន្តដោះស្រាយនៅពេលក្រោយទៀត។ លោក​ លី​ សុវណ្ណរិទ្ធិ​ អភិបាលខេត្តស្ដីទី​ និងលោក ប្លែក​ វារី​ ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ថា : ខេត្តនឹងយកទៅពិនិត្យពិចារណាឆ្លើយតបដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តជាពិសេសលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានលើការចូលរួមរបស់ប្រជាពលរដ្ឋនិងអង្គភាពសង្គមស៊ីវិល​ ក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឲ្យបានកាន់តែប្រសើរ គឺនៅក្នុងគោលបំណងពង្រឹងនូវយន្តការតម្លាភាពគណនេយ្យភាព […]

ដោយ៖ ឧត្តរ ឧត្តរមានជ័យ៖​ប្រជាពលរដ្ឋចំនួន៨ភូមិ ប្រមាណ២០០០ខ្នងផ្ទះ ដែលរស់នៅក្នុងឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នឹងទទូលបានទឹកស្អាតប្រើប្រាស់នាពេលឆាប់ៗនេះ ខណ:ក្រុមហ៊ុនផ្គត់ផ្គង់ចែកចាយទឹកស្អាត កំពុងតែចាប់ផ្តើមតបណ្តាញទឹកចូលតាមផ្ទះជាបណ្តើរៗហើយ។ អ្នកស្រី ឈន ផេន វ័យ៦៣ឆ្នាំ នៅភូមិកណ្តោលដុំ ឃុំពង្រ ក៏ដូចជាប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ពួកគាត់មានការរីករាយសប្បាយចិត្តបន្ទាប់ពីបានឃើញ ខាង ក្រុមហ៊ុនផ្គត់ផ្គង់ចែកចាយទឹកស្អាត កំពុងបានចាប់ផ្តើមតបណ្តាញទឹកស្អាតចូលក្នងភូមិរបស់គាត់ ដែលកន្លងមកក្នុងតំបន់នោះមិនដែលមានប្រព័ន្ធទឹកស្អាតប្រើប្រាស់នោះទេ។ ផ្តុយទៅវិញគឺប្រើប្រាស់តែទឹកពីធម្មជាតិ និងទិញទឹកពីកន្លែងផ្សេងយកមកប្រើប្រាស់ប៉ុណ្ណោះ។ លោក ប៉ាន់ ឃាន់ មេឃុំពង្រ ស្រុកចុងកាល់ បានឧ្យដឹងថា នៅក្នុងឃុំពង្រ មានប្រជាពលរដ្ឋចំនួន៨ភូមិ ជិត២០០០ខ្នងផ្ទះ ។ ក្នុងឃុំមួយនេះ មានតែមួយភូមិប៉ុណ្ណោះ គឺភូមិស្រះកែវ ដែលទទូលបានទឹកស្អាតប្រើប្រាស់កន្លងមក។ លោក ឃុន ឡាំ ម្ចាស់ក្រុមហ៊ុនផលិតទឹកស្អាតនៅខេត្តឧត្តរមានជ័យ បានប្រាប់ឲ្យដឹងថា ដោយមើលឃើញពីបច្ចុប្បន្នភាពខ្វះខាត ក្រុមហ៊ុនផលិតនិងផ្គត់ផ្គងទឹកស្អាតនៅខេត្តឧត្តរមានជ័យ ក៏បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋដែលរស់នៅចំនួន៤សង្កាត់ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលគ្មានលទ្ធភាពបង់សេវាពេញ អាចបង់រំលស់បាន នៅក្នុងការតបណ្តាញទឹកស្អាតចូលប្រើប្រាស់ដោយគិតត្រឹមតែ១ខែ ចំនួន២ម៉ឺនរៀលប៉ុណ្ណោះ។ លោក […]

ដោយ :  បន្ទាយ ភ្នំពេញ ៖ អតីតសិស្សនិងគ្រូនៅសាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ មួយក្រុម នាំមុខដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូកបាននាំយកថវិកាទៅសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់អ្នកគ្រូ គី វិន អាយុ៧៩ឆ្នាំ អតីតគ្រូឯកទេសរូប-គីមី នៅសាលាបាក់ទូកដែរ។ អ្នកគ្រូមានវ័យចាស់ជរាទៅហើយ ថែមទាំងមានជំងឺប្រចាំកាយ ដុះសាច់ដុំគីសក្នុងតម្រងនោម ហើយបាននឹងកំពុងសម្រាកព្យាលដោយវះកាត់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ។ អំណោយរួមមាន៖ ថវិកាចំនួន ១០លានរៀល ភេសជ្ជៈចម្រុះ ៨កេស និង ផ្លែឈើ១ត្រក ។នេះបើតាមមន្ត្រីបានឲ្យដឹងកាលពីថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២៤ ។ ជាការកត់សម្គាល់នាពេលកន្លងមក គេតែងសង្កេតឃើញអតីតមិត្តរួមជំនាន់នៃសាលាបាក់ទូកមួយក្រុម ដែលផ្តួចផ្តើមចងក្រងឡើង ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងបង្ហាញនូវសកម្មភាពទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងចែករំលែកធនធានជួយទុក្ខធុរៈ អតីតលោកគ្រូអ្នកគ្រូ មិនសូវខានឡើយ។បន្ថែមលើនោះ ក៏ព្រមទាំងជួយដល់មិត្តដែលជួបការលំបាកនិងខ្វះលទ្ធភាពគ្រប់ៗគ្នា។ សកម្មភាពយកចិត្តទុកដាក់ និងចែករំលែកធនធានជួយដល់អតីតលោកគ្រូអ្នកគ្រូ និងមិត្តដែលមានអាសន្នទាំងនេះ គឺជាមនោសញ្ចេតនា និងជាគោលការណ៍ក្នុងក្រុម ស្របតាមពាក្យស្លោកដែលពួកគាត់បានរួមគ្នាបង្កើតឡើងថា “សាមគ្គីមិត្តភាព […]

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យសហការនឹងអាជ្ញាធរដែនដី ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធ ភាគីទំនាស់ ត្រូវពន្លឿនការចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទ និងផ្តោតលើការរៀបចំក្រុងឲ្យមានសោភ័ណភាព ដែលគួរឱ្យចង់រស់នៅ។ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ណែនាំបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០.១៥៨ ប័ណ្ណ ជូនប្រជាពលរដ្ឋភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកន្លងមក។នេះបើតាមមន្ត្រីបានឲ្យដឹងកាលពីថ្ងៃទី១០ខែធ្នូ ឆ្នាំ ២០២៤។ ជាកិច្ចស្វាគមន៍ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា :ប័ណ្ណកម្មសិទ្ធិនេះគឺវាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ ដែលមានឈ្មោះជាម្ចាស់កម្មសិទ្ធិ គ្មានការក្លែងបន្លំបានឡើយ។ ជាមួយនឹងការអភិវឌ្ឍន៍ដីធ្លីជាចំណែកយ៉ាងសំខាន់ ប្រជាពលរដ្ឋបានប្រើប្រាស់ដីធ្លីជាមធ្យោបាយសម្រាប់កសាងជីវភាព រស់នៅទៅបានសុខសប្បាយ តាមរយៈការសាងសង់ភូមិឋាន ផ្ទះសំបែង និងធ្វើស្រែចម្ការការដាំដុះដំណាំផ្សេងៗ ។ បើតាមលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់  ប៉ោយប៉ែតធ្លាប់ជាតំបន់ដែលមានសង្គ្រាមនិងបញ្ហាចាក់ស្រែះ […]

ដោយ :បន្ទាយ បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនៃអាណត្តិទី៤​ ឆ្នាំ២០២៤​ នៅស្រុកមង្គលបូរី​ ក្រោមអធិបតីភាពលោក ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​  លោក​ អ៊ុ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តនាថ្ងៃទី៩​ ខែធ្នូ​ ឆ្នាំ២០២៤។ លោក​ ប្លែកវ៉ារី​ បានមានប្រសាសន៍ថា​ ការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនាពេលនេះ​ គឺជាការផ្តល់នូវឱកាសសម្រាប់គ្រប់តួអង្គ​ ដែលពាក់ព័ន្ធក្នុងការពិភាក្សាប្រកបដោយតម្លាភាព ជំរុញការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិសង្គមស៊ីវិលសាធារណជននានាដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ប្រកបដោយសុចរិតភាពនិងយុត្តិធម៌ក្នុងសង្គមកាន់តែល្អប្រសើរ​។ ម្យ៉ាងវិញទៀតដើម្បីបង្ហាញការទទួលខុសត្រូវ​ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលក្នុងឱកាសចូលរួមបញ្ចេញមតិលើកឡើងពីសំណួរសំណូមពរបញ្ហាប្រឈមនឹងក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ដើម្បីពិភាក្សាគ្នាក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នាពេលនេះដើម្បីរួមគ្នាដោះស្រាយនិងឆ្លើយតបតាមគោលការណ៍ច្បាប់ តាមសភាពការណ៍ជាក់ស្តែងដោយស្មារតីយោគយល់អធ្យាស្រ័យប្រកបដោយសីលធម៌និងគុណធម៌ខ្ពស់ ។ នៅក្នុងអង្គវេទិកាពិគ្រោះយោបល់ពីថ្ងៃនេះផងដែរអស់លោកលោកស្រីដែលបានធ្វើការលើកឡើងពីបញ្ហាកង្វល់ប្រឈមនូវសំណូមពរមួយចំនួនក្នុងមូលដ្ឋានរបស់ពួកគាត់ទាំង៦១​ ជាការឆ្លើយតប​ លោក អ៊ុ រាត្រី​ និងមន្ត្រីពាក់ព័ន្ធបានធ្វើការលើកឡើងនិងដោះស្រាយបានភ្លាមៗនិងបញ្ហា សល់នឹងយកទៅពិភាក្សានៅពេលក្រោយ ។ ជាចុងក្រោយ​ លោក​ ប្លែកវ៉ារី​ បានធ្វើការលើកឡើងផងដែរថាពិតមែនតែអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ នៅមានសេសសល់បញ្ហាប្រឈម​ ឬក៏សំណួរនិងសំណូមពរមួយចំនួនដែលពុំទាន់បានលើកឬក៏ជួបប្រទះនាពេលខាងមុខប្រជាពលរដ្ឋយើងក្ដី​ សង្គមស៊ីវិលក្ដី​ មានពេលវេលា គ្រប់គ្រាន់នឹងការលើកឡើងជូនក្រុមប្រឹក្សារដ្ឋបាលស្រុកក្រុងឃុំសង្កាត់​ ដដែលនៅជិតប្រជាពលរដ្ឋស្រាប់ ពោលគឺដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្តនិងរដ្ឋបាលខេត្តរិះរកវិធានការឆ្លើយតបនិងដោះស្រាយ៕