ដោយ : បន្ទាយ ភ្នំពេញ : ក្រុមមនាយទាហានកងយោធពលខេមរភូមិន្ទបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភា យោធាអូស្ត្រាលី ប្តេជ្ញាចូលរួមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងគាំទ្ររាល់គោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ មន្ត្រីក្រុមការងារបានដឹងកាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤ ថា : នៅល្ងាចម្សិលមិញ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភា យោធាអូស្ត្រាលី ហៅកាត់ថា RARA បានប្រារព្ធពិធីជួបជុំលៀងសាយភោជន៍ប្រចាំឆ្នាំ ដើម្បីបូកសរុបនូវលទ្ធផលសកម្មភាពក្នុងឆ្នាំ២០២៤ និងផ្លាស់ប្តូរវេនប្រធានក្រុម ដែលមានអណត្តិ២ឆ្នាំម្តង ។ ពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក គី តិច ទេសរដ្ឋមន្ដ្រី – ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន, លោកស្រី ខាលិក ហ្វីតប៉ាទ្រីច (Mrs Karleah Fitzpatrick) លេខាអនុព័ន្ធយោធាអូស្ត្រាលី តំណាងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម […]
ដោយ៖ គង់ហេង កំពង់ចាម៖ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួន ឯកឧត្តម រស់ វណ្ណា ជារដ្ឋលេខាធិការក្រសួងមួយនេះបានថ្លែងថា ខេត្តកំពង់ចាមជាខេត្តគំរូ ក្នុងការទុកដាក់សំរាម នាំឱ្យខេត្តដទៃបានមករៀនសូត្រ និងដកបទពិសោធនៃគ្រប់គ្រងល្អលើវិស័យអនាម័យ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជួនបានថ្លែងដូចនេះ ខណៈដែលឯកឧត្តមបានអញ្ជើញចូលរួម ពិធីសម្ពោធទីលានទុកដាក់សំរាមក្រុងកំពង់ចាមជិត ៩លានដុល្លារ អាមេរិក នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី( ADB) ។ ដោយពិធីនេះបានរៀបចំឡើងនៅទីលានទុកដាក់សំរាម ស្ថិតក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី ២៤ ធ្នូ។ ឯកឧត្តមរដ្ឋលេខាធិការរូបនេះបានថ្លែងថា៖ ទីលានទុកដាក់សំរាមដែលមានតម្លៃជិត ៩លាន ដុល្លារអាមេរិកនេះនៅពេលអនាគតយើងអាចកែច្នៃ ជាថាមពលទៅជាហ្គាសយកមកប្រើប្រាស់បន្ថែមទៀត។ ហេតុនេះត្រូវរៀបចំបច្ចេកវិទ្យាបន្ថែមទៀត បំពាក់បន្ថែមទៅលើទីលានទុកដាក់សំរាមមួយនេះ។មានន័យថាអភិវឌ្ឍឱ្យកាន់តែទំនើប ដើម្បីបម្រើឱ្យការទុកដាក់សំរាមកាន់តែមានប្រសិទ្ធភាព មានប្រសិទ្ធផលត្រឹមត្រូវសំខាន់ គឺរួមចំណែកការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងដើម្បីការរីកចម្រើន នៃប្រទេសជាតិពោលគឺ និយាយដោយឡែកក្រុងកំពង់ចាមនេះ។ ឯកឧត្តមបានបន្ថែមថា៖ ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលខេត្ត លើបញ្ហាទុកដាក់សំរាមនេះខេត្តកំពង់ចាម គឺជាខេត្តគំរូ ក្នុងការទុកដាក់សំរាម […]
ដោយ៖ ឧត្តរ ឧត្តរមានជ័យ៖ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង បានឲ្យដឹងថា ស្រុកអន្លង់វែងកំពុងតែដំណើរការសាងសង់ស្ពានបេតុងដ៏សំខាន់មួយទៀត ដើម្បីទុកជូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កាន់តែងាយស្រួលជាពិសេសសម្រាប់ដឹកជញ្ជូនកសិផលយកទៅកាន់ទីផ្សារ។ លោកអភិបាលស្រុកអង្លង់វែងបានឲ្យដឹងថា៖ កន្លងមកអាជ្ញាធរស្រុកតែងបានយកចិត្តទុកដាក់ក្នុងការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើប្រជាពលរដ្ឋ។ ជាក់ស្តែងគឺដូចជាសាងសង់ផ្លូវ ស្ពានតូចធំនៅក្នុងភូមិសាស្រ្តស្រុក និងផ្តល់នូវសេវាកម្មផ្សេងៗទៀត ធ្វើយ៉ាងណាបង្កលក្ខណៈឲ្យប្រជាពលរដ្ឋរស់នៅកាន់តែងាយស្រួល សំខាន់គឺសម្រាប់ដឹកកសិផលដែលផលិតបាននាំយកទៅលក់នៅលើទីផ្សារ។ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែងបានឲ្យដឹងបន្តទៀតថា កន្លងមកក្រោមការដឹកនាំរបស់លោក យើងបានយកចិត្តទុកដាក់ សាងសង់ស្ពានតូច ធំ ដែលធ្វើអំពីឈើនិងបេតុងនៅក្នុងទឹកដីស្រុកអន្លង់វែងបានចំនួន៩រួចមកហើយ។ ឥឡូវនេះយើងកំពុងតែដំណើរការសាងសង់ស្ពានដ៏សំខាន់មួយទៀតគឺជាស្ពានទី១០។ ស្ពានបេតុងថ្មីនេះមានទទឹង៤ម៉ែត្រ ប្រវែង២១ម៉ែត្រ ឆ្លងកាត់អូរមួយនេះ ជាស្ពានតភ្ជាប់រវាងឃុំថ្លាត និងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។ លោកអភិបាលស្រុកបានបន្ថែមថា សមិទ្ធផលថ្មីពោលគឺស្ពានទី១០ ដែលកំពុងធ្វើការកសាងនេះ គឺដោយសារមានការចូលរួមដ៏ធំធេង ពីសំណាក់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានលះបង់ ទាំងកម្លាំងកាយចិត្ត ព្រមទាំងថវិកាផ្ទាល់ខ្លួន ។ លោកអភិបាលស្រុកក៏បានបញ្ជាក់ដែរថា កន្លងមកប្រជាពលរដ្ឋក្នុងស្រុកមានសំណូមពរជាច្រើនតែមកដល់ពេលនេះអាជ្ញាធរបានចូលរួមដោះស្រាយសំណូមពរទាំងនោះស្ទើរតែចប់អស់ហើយដែរ។ផ្ទុយទៅវិញគឺនៅសេសសល់បញ្ហាបន្តិចបន្តួចទៀតប៉ុណ្ណោះ ដែលលោកអភិបាលស្រុកថា នឹងខិតខំដោះស្រាយបន្តជូនបងប្អូនប្រជាពលរដ្ឋអោយចប់សព្វគ្រប់នាពេលដ៏ខ្លីខាងមុខនេះ ។ គួរបញ្ជាក់ដែរថា ស្រុកអន្លង់វែងពីដើមឡើយគឺជាកន្លែងដែលភាគច្រើនគ្របដណ្តប់ទៅដោយចម្ការមីននិងជាសមរភូមិច្បាំងបង្ហូរឈាមវាងកម្លាំងរាជរដ្ឋាភិបាលជាមួយនឹងកម្លាំងខ្មែរក្រហម។ប៉ុន្តែបច្ចុប្បន្នទឹកដីអន្លង់វែងបានប្រែជាទឹកដីសន្តិភាពនិងការអភិវឌ្ឍន៍លើគ្រប់វិស័យ៕
ដោយ៖ កំចាយ កំពត÷ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានផ្តោតលើវិស័យឧស្សាហកម្មគ្មានផ្សែងជាអាទិភាពបំណងបង្កើនជីវភាពប្រជាពលរដ្ឋ រដ្ឋបាលខេត្តកំពតនឹងកែលម្អស្ថានភាពមួយចំនួននៅបណ្តាសហគមន៍ទេសចរណ៍ឲ្យកាន់តែល្អប្រសើរដើម្បីទាក់ទាញទេសចរជាតិ អន្តរជាតិ។ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោកអភិបាលខេត្តកំពតបានចុះជួប និងសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមន៍នេសាទត្រពាំរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្រុងបូកគោ ដោយមានមន្ត្រីជំនាញពាក់ព័ន្ធអមដំណើរផង។ នៅទីតាំងសហគមន៍ទាំង២ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងជំរុញដល់អាជ្ញាធរខេត្តដែលសម្បូរតំបន់ទេសចរណ៍ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ ក៏ដូចជាកែច្នៃធនធានទាំងនោះឲ្យកាន់តែមានសក្តានុពលដើម្បីទាក់ទាញទេសចរមកលេងកម្សាន្ត។ នៅពេលសន្ទុះភ្ញៀវកើនឡើង នោះប្រជាពលរដ្ឋសហគមន៍នឹងទទួលបាននូវចំណូលបន្ថែមដែលអាចធ្វើឲ្យជីវភាពប្រសើរជាងមុន។ លោកអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងជួយកែលម្អសោភ័ណភាពសហគមន៍ទេសចរណ៍នានាឲ្យមានភាពទាក់ទាញដើម្បីប្រយោជន៍បងប្អូនបានយូរអង្វែង។ ជាជំហានដំបូង រដ្ឋបាលខេត្តនឹងកែលម្អសហគមន៍នេសាទព្រែកត្នោត និងសហគមន៍នេសាទត្រពាំងរពៅ បន្ទាប់ពីសហគមន៍នេសាទត្រពាំងសង្កែរៀបចំចំណតរថយន្តថ្មីបានធំទូលាយក្រោមការឧបត្ថម្ភពីលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នោះ។ លោក ម៉ៅ ធនិន បានបញ្ជាក់ទៀតថា រដ្ឋបាលខេត្តក៏នឹងរៀបចំទីតាំងសម្រាប់សាងសង់លំនៅស្ថានថ្មីជូនប្រជានេសាទចំនួន១៣គ្រួសារដែលបាន និងកំពុងរស់នៅលើខ្នងប្រឡាយផ្លូវទឹកឆ្ពោះទៅកាន់សហគមន៍នេសាទត្រពាំងរពៅផងដែរ។ សម្រាប់ប្រឡាយមួយខ្សែនេះនឹងត្រូកែលម្អដើម្បីឲ្យភ្ញៀវទេសចរជិះទូកលេងកម្សាន្ត និងធ្វើដំណើរចេញចូលសហគមន៍តាមផ្លូវទឹកបានងាយស្រួល៕
ដោយ៖កំចាយ កំពត÷ ដើម្បីបង្កើនសោភ័ណភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ ពិសេសក្នុងបំណងបម្រើប្រយោជន៍សាធារណ: រដ្ឋបាលខេត្តកំពតនឹងអភិវឌ្ឍដំណាក់កាលទី២ ដោយស្ថាបនាផ្លូវចាប់ពីចំណុចគល់ស្ពានឥន្ទធនូដល់គល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរនៅពេលដ៏ឆាប់ខាងមុខបន្តទៀត។ ថ្មីៗនេះ រដ្ឋបាលខេត្តទើបបានបញ្ចប់ដំណាក់កាលទី១នៃការអភិវឌ្ឍន៍ឆ្នេរព្រែកកំពង់បាយត្រើយខាងលិចលើការស្ថាបនាផ្លូវចាប់ពីចំណុចគល់ស្ពានត្រើយកោះដល់គល់ស្ពានឥន្ទធនូស្ថិតក្នុងទឹកដីភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ ជាកិច្ចត្រៀមដើម្បីឱ្យក្រុមការងារចាប់ផ្តើមដំណើរការ រដ្ឋបាលក្រុងកំពតបានជូនដំណឹងដល់ប្រជាពលរដ្ឋដែលបាន និងអាស្រ័យផលលើដីចំណីព្រែកឱ្យរុះរើចេញដោយខ្លួនឯងក្នុងរយ:ពេល៧ថ្ងៃជាកំណត់។ លិខិតជូនដំណឹងចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដែលបានផ្សព្វផ្សាយជាសាធារណ:មានខ្លឹមសារថា អភិបាលក្រុងកំពតសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តនឹងចាប់ផ្តើមអនុវត្តគម្រោងកែលម្អ សោភ័ណភាពទីក្រុងដោយស្ថាបនាផ្លូវ និងរៀបចំច្រាំងព្រែកកំពង់បាយត្រើយខាងលិចចាប់ពីចំណុចខាងជើងគល់ស្ពានឥន្ទធនូរហូតមកដល់គល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយក្នុងភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋដែលមានសំណង់ របង ខ្ចូស និងសំណង់ផ្សេងៗលើដីចំណីព្រែកក្នុងរយ:ចន្លោះនេះត្រូវរុះរើចេញដោយខ្លួនឯងឱ្យបានរួចរាល់រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងតទៅ។ ខ្លឹមសារក្នុងលិខិតបានបញ្ជាក់ទៀតថា ករណីម្ចាស់សំណង់មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងកំពតនឹងអនុវត្តតាមនីតិវិធីច្បាប់ ព្រមទាំងចុះរុះរើដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិរបស់អស់លោក លោកស្រីឡើយ។ ចំណាយផ្សេងៗលើការរុះរើជាបន្ទុករបស់ម្ចាស់សំណង់ផ្ទាល់។ សូមបញ្ជាក់ថា ដើម្បីបម្រើផលប្រយោជន៍សម្រាប់សាធារណជនទូទៅ ពិសេសបង្កភាពងាយស្រួលដល់ទេសចរជាតិ អន្តរជាតិធ្វើដំណើរកម្សាន្តតាមឆ្នេរព្រែកកំពង់បាយត្រើយខាងលិច រដ្ឋបាលខេត្តបានដាក់គម្រោងអភិវឌ្ឍដោយស្ថាបនាផ្លូវ ព្រមទាំងរៀបចំច្រាំងប្រវែងជិត៣គីឡូម៉ែត្រស្ថិតក្នុងសង្កាត់អណ្តូងខ្មែរឱ្យមានសោភ័ណភាព និងគុណភាពយូរអង្វែង។ គម្រោងនេះ រដ្ឋបាលខេត្តត្រូវអនុវត្តជា៣ដំណាក់ គឺដំណាក់កាលទី១ ចាប់ពីគល់ស្ពានត្រើយកោះដល់គល់ស្ពានឥន្ទធនូ, ដំណាក់កាលទី២ ចាប់ពីគល់ស្ពានឥន្ទធនូដល់គល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយ និងដំណាក់កាលទី៣ ចាប់ពីគល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយដល់ស្ពានរថភ្លើង៕

ដោយ : បន្ទាយ ភ្នំពេញ : លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញទទួលនិងផ្តល់ការលើកទឹកចិត្តសិស្សនិទ្ទេសA ដែលត្រូវមកចូលរួមពិធីសំណេះសំណាលនិងផ្តល់រង្វាន់ដល់សិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៤។ សូមបញ្ជាក់ថា លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារមន្ទីរបានអមដំណើរ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងការដឹកនាំសិស្សនិទ្ទេសA និងរៀបចំអាហារសាមគ្គីជូនដល់សិស្សនិទ្ទេសA ចំនួន៧៤នាក់របស់ខេត្តបន្ទាយមានជ័យរួមជាមួយអាណាព្យាបាល និងលោកនាយក នាយិកាដើម្បីចូលរួមកម្មវិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៨ តុលា ២០២៤ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ថ្ងៃទី១៦ខែ កញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី […]
ដោយ : បន្ទាយ សៀមរាប : 1296 សូមជម្រាបសួរ! 1296 គឺជាលេខទូរសព្ទបន្ទាន់ ឥតគិតប្រាក់២៤ ម៉ោង របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដែលអាចតេចូលពីគ្រប់ប្រព័ន្ធដែលផ្តួចផ្តើមបំពាក់ឡើងដោយលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពោលគឺក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តសៀមរាប ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬបទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា: ដូច្នេះបើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរសព្ទមកកាន់លេខ1296 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 ។ អាវុធហត្ថខេត្តសៀមរាបបានបន្តថា: ទោះជាយ៉ាងណា ក៏សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូនពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរសព្ទមករំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យពួកយើងខ្ញុំបម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ ៕
សៀមរាប៖ តួប៉មប្រាសាទឥដ្ឋអាយុកាលជាង១ពាន់ឆ្នាំ នៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលធ្លាប់តែប្រឈមការខូចខាតកម្រិតខ្ពស់ បានប្រែក្លាយជាភាពរឹងមាំ និងល្អប្រសើរឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាចំណាយពេលប្រហែល៧ខែ ដើម្បីជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនផ្នែកមក។ លោក សារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ក្រុមការងារជួសជុលបានពង្រឹងរចនាសម្ពន្ធរបស់ប្រាសាទឥដ្ឋអាយុកាលជាង១ពាន់ឆ្នាំនេះទាំងមូលឡើងវិញ។ ជាមួយគ្នានេះ ក៏មានការជួសជុលផ្តែរ សសរផ្អោប ទ្វារបញ្ឆោតផ្នែកខាងលិច និងខាងជើង ព្រមទាំងដំបូល។ «នៅតាមជ្រុងនីមួយៗក៏បានពង្រឹងដោយប្រើលក្ខណៈបច្ចេកទេសបិទបាយអ ដើម្បីការពារកុំឱ្យទឹកដក់ក្នុងប្រាសាទ។ ក្រុមការងារក៏ប្រើបច្ចេកទេសនៃការជួសជុលនៅតាមរន្ធទឹក ដែលមានស្នាមប្រេះ ដោយបិទរន្ធទឹកជាថ្មី ដើម្បីកុំឱ្យទឹកហូរចូលទៅក្នុងប្រាសាទ»។ ប្រធានក្រុមអភិរក្សដដែលបានឱ្យដឹងទៀតថា ក្រុមការងារក៏បានរើឥដ្ឋដែលពុកផុយ ឬក៏ឥដ្ឋដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចេញ ហើយដាក់ឥដ្ឋថ្មីមួយចំនួនមកជំនួសនៅផ្នែកខាងក្នុង ហើយនៅផ្នែកខាងក្រៅ គឺប្រើឥដ្ឋចាស់ ដើម្បីបង្កើនភាពមាំនៃតួប្រាសាទ ព្រមទាំងរក្សាសោភ័ណភាពបែបបុរាណផង។ តួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ទទួលរងការខូចខាតជាចម្បងគឺ បណ្ដាលមកពីបញ្ហាទឹកភ្លៀងហូរចូលទៅក្នុងតួប្រាសាទធ្វើឱ្យមានប្រតិកម្មជាមួយអាចម៍ប្រចៀវបង្កើតទៅជាជាតិអាស៊ីតម្យ៉ាង។ កត្តាអាយុកាលចំណាស់របស់សំណង់ និងអាកាសធាតុ ក៏បានរួមចំណែកធ្វើឱ្យសំណង់ប្រាសាទខូចខាត ដូចជាធ្វើឱ្យឥដ្ឋនៅផ្នែកខាងក្នុងជាច្រើនមានពណ៌ខ្មៅហើយពុកផុយ ដែលទឹកភ្លៀងអាចហូរចូលបានយ៉ាងងាយធ្វើឱ្យរុក្ខជាតិជាច្រើនដុះលូតលាស់ផងដែរ។ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមជួសជុលតួប៉មប្រាសាទឥដ្ឋនៅជ្រុងឦសាន នៃប្រាសាទព្រះគោនេះ តាំងតែពីខែឧសភា ឆ្នាំ២០២៤ ហើយបច្ចុប្បន្នការងារដ៏ពិបាកនេះ បានទទួលជោគជ័យ និងបញ្ចប់ជាស្ថាពរ៕ អត្ថបទ៖ ឆាយ ផាន់នី
ដោយ : បន្ទាយ / បន្ទាយមានជ័យ : សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូនៅសាលារៀនផីឆឹងនៃសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យបានចូលរួមធ្វើបង្អែមនិងសែននំអុីកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ។ យោងអ្នករៀបចំកម្មវិធីអោយដឹងថា: ពិធីបុណ្យសែននំអ៊ីនេះច្រើនធ្វើទ្បើង ដោយប្រជាពលរដ្ឋខ្មែរដែលជាប់សែស្រឡាយចិនរួមមាន: ខ្មែរ-ចិនទាជីវ,ខ្មែរ-ចិនកាតាំង,ខ្មែរ-ចិនហៃណាំ,ខ្មែរ-ចិនខិ……។ ចំណែកប្រវត្តិនៃពិធីនេះ អោយដឹងថា : ជាទំនៀមទម្លាប់ដ៏សំខាន់មួយក្នុងចំណោមការសែនព្រេន បួងសួងឧទ្ទិសដូចជា :សែនលោកខែ សែនក្បាលទឹក សែនផ្នូរ(ឆេងម៉េង) សែននំចាំង…ដែរ ។ ចំពោះអត្ថន័យនៃការសែននំអ៉ី មានដូចជា : – តំណាងឱ្យការជួបជុំក្រុមគ្រួសារ – តំណាងឱ្យ ការចេះស្រលាញ់គ្នា ស្រុះស្រួលគ្នា នៃសមាជិកគ្រួសារ - តំណាងឱ្យ ការទទួលទានដេីម្បីនាំមកនូវសំណាងល្អ – ជាការដាស់តឿនដល់កូនចៅ ឆ្នាំថ្មីកេីនអាយុ ១ឆ្នាំទៀត។ ម្យ៉ាងពិធីនេះក៏ដើម្បីរំលឹកភ្ជាប់និងត្រៀមលក្ខណ:សប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី(ចូលឆ្នាំចិន) ដែលកាន់តែខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ លោកស្រីស៊ីម យ៉ារី នាយិកាសាលារៀនផីឆឹង រំលឹកថា : គិតត្រឹមក្នុងត្រីមាសទី១ ឆ្នាំសិក្សា២០២៤-២៥ នេះ សាលាមានសិស្សចំនួន៣១៣នាក់ ។និងបង្រៀនដោយគ្រូជនជាតិខ្មែរនិងជនជាតិចិនមកពីប្រទេសចិន ។ […]
ដោយ : បន្ទាយ / បន្ទាយមានជ័យ : មន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យប្តេជ្ញាថា នឹងវាស់វែងនៃការចះុបញ្ជីដីធ្លីនៅសល់ចំនួនប្រមាណ១៩៥.៩៧១ក្បាលដីនោះ អោយ១.០០០ក្បាលដីក្នុង១ថ្ងៃឬយ៉ាងតិចចំនួន២០.០០០ក្បាលដីក្នុង១ខែ ។ បានដឹងដូច្នេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ ដែលធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តនារសៀលថ្ងៃទី២០ខែធ្នូ ឆ្នាំ ២០២៤ កន្លងមក ។ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពលោកទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ននគរោបនីយកម្មនិងសំណង់ហៅកាត់ថាដនស លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រី អភិបាលខេត្ត ។ ក្នុងកិច្ចស្វាគមន៍ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ៏យមានប្រសាសន៍ថា: ចំពោះស្ថានភាពនៃការចុះបញ្ជីដីធ្លីដែលចម្បង នៅខេត្តបន្ទាយមានជ័យទាំងចុះបញ្ជីដាច់ដោយដុំនិងចុះបញ្ជីមានលក្ខណ:ជាប្រព័ន្ធបានកើនដ៏ខ្លាំងក្លាពីអំឡុងឆ្នាំ២០០០,២០១០និង២០២៤នេះ ។ យោងរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណងនិងសុរិយោដីខេត្តបន្ទាយមានជ័យ វឌ្ឍនភាពនៃការចុះបញ្ជី មកទល់ពេលនេះ ភូមិជិត៨០% បាននឹងកំពុងចុះបញ្ជីដីធ្លីរូច ។ ហើយរំពឹងទុកថា ភូមិ២០% ទៀតនឹងចុះបញ្ជីចប់នៅឆ្នាំ២០២៥ ។ ពោលគឺដើម្បីសម្រេចគោលដៅនៃយុទ្ធនាការងារជម្រះចុះបញ្ជីដីធ្លី៧លានក្បាលដីនិងផែនការ៥លានក្បាលដីទូទាំងប្រទេស ខេត្តនេះ បានចាត់តាំងកម្លាំងក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ៩ក្រុមស្មើនឹង១៧៦នាក់(មានមន្ត្រីក្របខ័ណ្ឌ៤៥នាក់ និង ថែមពីលើនោះជាមន្ត្រីជាប់កិច្ចសន្យា […]

ដោយ : បន្ទាយ ភ្នំពេញ :ក្លិបអ្នកកាសែតកម្ពុជាប្រារព្ធពិធីវេទិកានិពន្ធនាយកលើកទី២១ ក្រោមប្រធានបទ “វិជ្ជាជីវ:សារព័ត៌មាននិងការបញ្ចេញមតិ ” កាលពីព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងសណ្ឋាគារ សុខា ភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងចូមរួមដោយអស់លោក លោកស្រី ចាងហ្វាង និពន្ធនាយកអ្នកសារព័ត៌មាន មកពីអង្គភាពសារព័ត៌មាន គេហទំព័រ នានាជាច្រើនអង្គភាព ។ ចូលរួមក្នុងព្រឹត្តិការណ៍នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើសារលិខិតជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១នេះដែរ ។ សម្តេចធិបតីបានផ្តល់អនុសាសន៍៨ចំណុច រួមមាន : ១. សហការគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងការបំពានក្រមសីលធម៌វិជ្ជាជីវៈ, ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត រួមទាំងការបញ្ចេញមតិដែលមានចរិតបំពុលសង្គម ការជេរប្រមាថ និងការញុះញង់បង្កឱ្យកើតមានអរិភាព និងការបែងបាក់សាមគ្គីភាពជាតិ។ ២. ចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយមដែលជ្រកក្រោមស្លាកសារព័ត៌មាន។ ៣. ផ្តល់ព័ត៌មានពិត […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : បងប្អូនពលរដ្ឋរងគ្រោះជាអ្នកផ្ទុកមេរោគអេដស៍ចំនួន ៥០គ្រួសារ នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានសាខាកាកបាទក្រហមផ្ដល់នូវអំណោយមនុស្សធម៌ជូន គឺផ្តល់ក្នុងពិធីទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ធ្នូ ២០២៤ ក្រោមប្រធានបទ:” សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” ប្រារព្ធធ្វើឡើងនាបរិវេណវត្តឃោសត្ថារាមស្រះត្រាចជក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ “យើងអាចភ្លេចមេរោគអេដស៍ តែអេដស៍ពុំដែលភ្លេចយើងឡើយ” ។ នេះគឺជាការនិយាយរបស់លោក ង៉ោ ម៉េងជ្រួន ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ។ លោកបានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលមានខ្លឹមសារថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ជាឱកាសដ៏មានសារៈសំខាន់សម្រាប់គូសបញ្ជាក់ពីការយកចិត្តទុកដាក់ រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ភាព មិនរើសអើង ជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងការលើកកម្ពស់សិទ្ធិរស់នៅស្មើមុខស្មើមាត់ ជាមួយប្រជាពលរដ្ឋទូទៅនៅក្នុងសង្គមជាតិ និងជាការបង្ហាញពីវឌ្ឍនភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចបានមួយឆ្នាំកន្លងមក ក្នុងការឈានឆ្ពោះទៅបញ្ចប់អេដស៍នៅកម្ពុជា។ គួរបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានយកមកផ្តល់ជូនដល់បងប្អូនក្នុងឱកាសនេះម្នាក់ៗ ទទួលបាននូវអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុងទឹកត្រី១យួរ ទឹកដោះគោខាប់២កំប៉ុងស្ករ ១គីឡូក្រាម ប្រេងឆា១ ដប នំប្រៃ១ធុង និងថវិកាមួយចំនួន។ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៦:៣០នាទីព្រឹក ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាព និងទទួលបដិសណ្ឋារកិច្ចឯកឧត្ដម នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ តំណាងលោកឧត្ដមសេនីយ៍ឯកសុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានអញ្ជើញមកត្រួតពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រី និងបន្ទប់ធ្វើការរដ្ឋបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ សំណង់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ដែលមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បើតាមនាយប៉ុស្តិ៍អោយដឹងថា: អគារនេះ បច្ចុប្បន្នសាងសង់បានប្រហែលជា ៣៥% ។ សូមបញ្ជាក់ថា ក្នុងការចុះត្រួតពិនិត្យនេះ លោកនាយឧត្ដមសេនីយ៍ បាននាំយកនូវអំណោយមួយចំនួនចែកជូនដល់បងប្អូនកម្មករដោយក្នុងនោះម្នាក់ៗទទួលបាន ៖ -ថវិកាចំនួន ៥០,០០០៛(ប្រាំម៉ឺនរៀលគត់), មី ១កេស, ត្រីខ ១យួរ, […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យឧបត្ថម្ភកង់១គ្រឿងដល់កុមារាវ.ត ស.វ.ធ អាយុ៧ឆ្នាំ រៀនថ្នាក់១ សាលាបឋមសិក្សាគាប ដែលគ្រួសារគ្នាមានជីវភាពខ្វះខាត។ ការផ្តល់អោយកាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៤ ចំឱកាសដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” ។ រៀនថ្នាក់១ សាលាបឋមសិក្សាគាប នាភូមិគាបសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ កុមារានេះរស់ដោយគេចិញ្ចឹមក្នុងគ្រួសារគ្នាមានជីវភាពខ្វះខាត។ បើតាមអ៊ំស្រីរបស់កុមារម្តាយស្លាប់(ដោយមេរោគអេដស៍) ចំណែកឪពុក(ផ្ទុកមេរោគអេដស៍ ) បានចាកចេញបាត់ដំណឹង ឱ្យកូនរស់នៅកំព្រា ។ បច្ចុប្បន្នក្មួយកុមាររស់នៅជាមួយគាត់(អ៊ំ ស្រី ) ស្ថិតនៅក្នុងភូមិសង្កាត់ដូចខាងលើ ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ :កិច្ចប្រជុំគណៈអភិបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៤ ដើម្បីពិនិត្យនិងពិភាក្សាលើបញ្ហាសំខាន់៣ ។ លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណ:បញ្ជារការរដ្ឋបាលខេត្តបន្ទាយមានជ័យបានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តនោះនៅសាលប្រជុំ (ក) សាលាខេត្ត ។ ស្មារតីដែលគណៈអភិបាលខេត្តបន្ទាយមានជ័យលើកឡើងគឺដើម្បីពិនិត្យ និងពិភាក្សាអំពី៖ ១- សេចក្តីព្រាងឯកសារត្រៀមរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារនៅថ្ងៃទី២៦-២៧ខែឆ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។ ២-សេចក្តីព្រាងឯកសារតារាងបូកសរុបលទ្ធផលនៃការធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០២៤ និង ៣- ពិភាក្សាប្រារព្ធកម្មវិធីនៃទីវាជ័យជម្នះ ០៧ មករា ១៩៧៩-០៧ មករា ២០២៥ខាងមុខនេះ ដែលរៀបចំកម្មវិធីនៅទីធ្លាសួនសម្តេចតេជោឈ្នះ ឈ្នះ ឬអតីតឈ្មោះសួនមានជ័យនិងអតីតឈ្មោះវេទិកាខេត្ត នាកណ្តាលក្រុងសិរីសោភ័ណ នាភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ៕

សៀមរាប៖ នៅក្នុងបរិវេណអង្គរធំ គម្រោងជួសជុលព្រះលានជល់ដំរី ចំនួន២ទីតាំង នៅផ្នែកខាងជើងប្រវែង២២ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង២១ម៉ែត្រ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) គ្រោងនឹងបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥ ខាងមុខ។ គម្រោងជួសជុលដែលចាប់ផ្ដើមដំណើរការយ៉ាងយកចិត្តទុកដាក់ តាំងពីឆ្នាំ២០១៩មក គឺជួសជុលព្រះលានជល់ដំរី ចំនួន២ទីតាំងក្នុងប្រវែងសរុបជាង៤០ម៉ែត្រ ហើយរហូតមកដល់បច្ចុប្បន្នបានសម្រេចលទ្ធផលស្ទើរតែទាំងស្រុង ដោយនៅសេសសល់តែការដាប់ឆ្លាក់ថ្មថ្មីជំនួសឱ្យថ្មចាស់ដែលបាត់បង់ប៉ុណ្ណោះ។ លោក EO JINKYU ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងគម្រោង ឱ្យដឹងថា ការងារជួសជុលព្រះលានជល់ដំរីទាំង២ទីតាំង នៅផ្នែកខាងត្បូងប្រវែងចំនួន២១ម៉ែត្រ បានបញ្ចប់ទាំងស្រុងហើយ។ ចំណែកនៅផ្នែកខាងជើងប្រវែងចំនួន២២ម៉ែត្រ ក៏បានជួសជុលរួចរាល់រចនាសម្ពន្ធផ្សេងៗ គឺនៅសេសសល់តែការដាប់ឆ្លាក់សម្អាតមុខថ្មថ្មីដែលជំនួសថ្មចាស់បាត់បង់។ ការងារនេះនឹងត្រូវបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ អ្នកគ្រប់គ្រងគម្រោងដដែលបន្ថែមថា នៅទីតាំងព្រះលានជល់ដំរីប្រវែង២២ម៉ែត្រ នៅផ្នែកខាងជើង គឺបង្កាន់ដៃនាគបានបាត់បង់ទាំងស្រុង ដែលខុសពីផ្នែកខាងត្បូងដែលនៅសេសសល់ និងបានជួសជុលរៀបផ្គុំឡើងវិញទៅតាមលំនាំដើម។ លោក EO JINKYU បញ្ជាក់ថា ស្ថានភាពព្រះលានជល់ដំរីទាំង២ទីតាំង មុនពេលជួសជុលមានហានិភ័យខ្ពស់ ពិសេសផ្នែកខាងជើងបានទ្រេតប្រហែល៨៥ដឺក្រេ។ តាមរយៈកំណាយស្រាវជ្រាវរកឃើញថា គ្រឹះចុះខ្សោយ និងធ្លាប់បានជួសជុលម្ដងមកហើយកាលពីសម័យមុន និងនៅសម័យបារាំង។ ការខូចខាតបណ្តាលមកពីទឹកហូរច្រោះ និងផ្នែកខ្លះធ្លាប់បានជួសជុលមិនសូវមានគុណភាពផង។ ដូច្នេះ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ មកទល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ខេត្តបន្ទាយមានជ័យបានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍០១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” ក្រោមអធិបតីភាពលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ កម្មវិធីធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជនស.ស.យ.ក ,កាយរិទ្ធ កាកបាទក្រហម យុវជនអភិវឌ្ឍន៍ខេត្ត យុវជនស្រឡាញ់សន្តិភាព និងតំណាងអ្នកផ្ទុកមេរោគអេដស៍ ។ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលបន្ទាយមានជ័យបានអោយដឹងថា ៖ តាមរបាយការណ៍របស់អង្គការ UNAIDS នៅឆ្នាំ២០១២ បានបង្ហាញថានៅលើសកលលោកទាំងមូលមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៣៤លាននាក់ ក្នុងនោះមនុស្សឆ្លងថ្មីមានប្រមាណ ២លាននាក់ ក្នុង១ឆ្នាំ និងមនុស្សប្រមាណ ១.៧លាននាក់ក្នុង១ឆ្នាំបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ដ៏កាចសាហាវនេះ។ សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើងឆ្លងតាមការអង្កេត អត្រាប្រេវ៉ាឡង់របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ […]
ដោយ : បន្ទាយ សៀមរាប ៖ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាសៀមរាប ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញចូលរួមអបអរសាទរទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ លើកទី១៨ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាត់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងសម័យឌីជីថល” ។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អញ្ជើញជាអធិបតីភាព ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្តរដ្ឋបាលក្រុង ស្រុក អង្គការដៃគូជាតិ អន្តរជាតិ សិស្ស និស្សិត តំណាងវិស័យឯកជននិងប្រជាពលរដ្ឋផងដែរ ។ យោងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សស្តីពីការប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ » លើកទី១៨ ក្រោមប្រធានបទ៖ « កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល » ។ ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ នេះ ប្រារព្ធឡើង មានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល […]
ដោយ៖ឧត្តរ ឧត្តរមានជ័យ÷ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា កូនៗស្ថិតនៅក្នុងវ័យសិក្សាមានតែការខិតខំប្រឹងប្រឹងប្រែងសិក្សារៀនសូត្រប៉ុណ្ណោះ ទើបកូនមានចំណេះ កូនមានជំនាញ គឺកូនៗមានអនាគតល្អ ក្នុងការស់នៅក្នុងសង្គមមួយដែលកំពុងមានការអភិវឌ្ឍន៍ តម្រូវការកម្លាំងយុវជនដែលមានសមត្ថភាពជាអ្នកដឹកនាំបន្តវេន។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤ ដែលទទូលលទ្ធផលនិទ្ទេសAចំនួន៨នាក់។នៅក្នុងនោះម្នាក់ៗទទួលបានរង្វាន់លើកទឹកចិត្តម៉ូតូម៉ាកHonda wave ១គ្រឿង នៅសាលាខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តមអភិបាលខេត្តបន្តថា ការប្រគល់រង្វាន់ម៉ូតូម្នាក់ៗមួយគ្រឿងនាពេលនេះ គឺជារង្វាន់លើកទឹកចិត្តមួយ សម្រាប់កូនៗដែលមានការខិតខំប្រឹងប្រែងរៀនសូត្រទទូលបាននិទ្ទេសល្អនេះ ទុកជាមធ្យោបាយធ្វើដំណើរការសិក្សានៅថ្នាក់ឧត្តមសិក្សាបន្តទៀត។ លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា សិស្សដែលជាបេក្ខជន ចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ឆ្នាំ២០២៤ មានសរុប១៧៥០នាក់។ហើយសិស្សប្រឡងជាប់ ចំនួន១៤៣៩នាក់ ស្រី៧៩៣នាក់ ក្នុងនោះនិទ្ទេសA ចំនួន៨នាក់ ស្រី ៣នាក់។និទ្ទេសB ចំនួន ១០២នាក់ ស្រី ៥៩នាក់។និទ្ទេស C ចំនួន ២៩២នាក់ ស្រី ១៧៩នាក់។និទ្ទេសD […]
ដោយ : បន្ទាយ ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ដហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី១៩ដល់២១ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងអំឡុងព្រះរាជទស្សនកិច្ចនោះ ព្រះករុណានឹងយាងព្រះសវនាការជាមួយថ្នាក់ដឹកនាំខេត្តហៃណាន(កោះនៅភាគខាងត្បូងចិននិងផ្តល់នូវការចូលបង្គុំគាល់ដល់និស្សិតកម្ពុជានៅខេត្តនេះក៏ដូចជាទស្សនកិច្ចកន្លែងសំខាន់នានា៕
