សៀមរាប៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បញ្ចប់ជួសជុលរចនាសម្ពន្ធទបង្ហូរទឹក នៅទិសខាងលិចនៃប្រាសាទនាគព័ន្ធដោយជោគជ័យ។ លោក អ៊ិច ស្រេង បុគ្គលិកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា រចនាសម្ពន្ធរបស់ទបង្ហូរទឹកនៅទិសខាងលិចនៃប្រាសាទនាគព័ន្ធបានប្រែក្លាយពីការខូចខាតទៅជាមានភាពរឹងមាំ និងមានសោភ័ណភាពឡើងវិញ។ រចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ បានរងការខូចខាតជាច្រើនកន្លែងដោយសារតែកត្តាអាយុកាល ទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឫសចូលសំណង់។ លោក អ៊ិច ស្រេង បញ្ជាក់ទៀតថា ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានជួសជុលរចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ចំនួន២ទីតាំងរួចមកមកហើយ។ ទី១ គឺរចនាសម្ពន្ធទបង្ហូរទឹកនៅទិសខាងកើត និងទី២រចនាសម្ពន្ធទបង្ហូរទឹកនៅទិសខាងជើង។ ក្រុមអ្នកជំនាញរំពឹងថា បន្ទាប់ពីការជួសជុលរចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ដែលធ្លាប់តែរងហានិភ័យ គឺរចនាសម្ពន្ធទាំងនោះ នឹងមានភាពរឹងមាំ មានសោភ័ណភាព ព្រមទាំងមានភាពទាក់ទាញឱ្យអ្នកទេសចរអាចទៅទស្សនាកើនឡើងផង៕ អត្ថបទ៖ ឆាយ ផាន់នី
ដោយ : បន្ទាយ ភ្នំពេញ :ដោយមានកិច្ចសហការជាមួយស្ថានទូតបារាំងប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា»។ លោកហ្សាក់ ប៉ឺឡេ (Mr Pellet Jacques ) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សានេះ ដែលមានលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ជាអ្នកសម្របសម្រួល ដោយមានអ្នកសារព័ត៌មានចូលរួម២៧នាក់ មកពី១៨អង្គភាព។ វេទិកាពិភាក្សាខាងលើនេះរៀបចំឡើង ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់បន្ថែមទៀតអំពីតួនាទីរបស់ប្រទេសបារាំងសម្រាប់ការអភិវឌ្ឍនៅកម្ពុជាដោយផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការផ្តល់ជំនួយអភិវឌ្ឍ រួមទាំងលទ្ធភាពនៃគម្រោងផ្តល់ជំនួយផ្សេងៗទៀតដល់កម្ពុជា៕
ដោយ៖ ប្រាក់ សុវណ្ណ រតនគិរី៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី កាលពីពេលថ្មីៗនេះបានដឹកនាំមន្ត្រីពាក់ព័ន្ធមួយចំនួនចុះទៅពិនិត្យកំណាត់ផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ៥,៦គីឡូម៉ែត្រ ដែលមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តទើបសាងសង់រួចនោះ។ ផ្លូវនេះបានតភ្ជាប់ពីផ្លូវជាតិលេខ៧៨ សង្កាត់កាចាញ ក្រុងបានលុង ឆ្ពោះទៅឃុំចាអ៊ុង ចំណុចទឹកជ្រោះធម្មជាតិចាអ៊ុង គឺស្ថិតនៅភូមិចាអ៊ុងចាន់ និងភូមិចាអ៊ុងកៅក្នុងច ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។ នៅពេលនោះមន្ត្រីជំនាញបានត្រួតពិនិត្យ និងវាយតម្លៃពីគុណភាពផ្លូវរួច ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវ បានសំណេះសំណាលប្រជាពលរដ្ឋនៅទីនោះដោយពាំនាំការសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិច្ចកាលសម្តេចតែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ឯកឧត្ដម បានលើកឡើងថា ការខិតខំប្រឹងប្រែងអភិវឌ្ឈន៍ ធ្វើផ្លូវគមនាគមន៍នានា គឺជាជម្រើសដ៏ល្អដើម្បីចូលរួមចំណែកស្ដារហេដ្ឋារចនាសម្ព័នស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០២៣ ដល់ឆ្នាំ២០៥០។ ឯឧត្ដមបានបន្ថែមថា ការស្ថាបនាផ្លូវនេះ គឺដើម្បីតភ្ជាប់រវាងទីក្រុងទៅទីជនបទដាច់ស្រយាលដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍និមួយៗ មិនតែប៉ុណ្ណោះកំណាត់ផ្លូវនេះនូវបានសម្រួលឲ្យភ្ញៀវទេសចរជាតិនិងអន្ដរជាតិបានធ្វើដំណើទៅលេងកម្សានរមណីយដ្ឋានទឹកជ្រោះចាអ៊ុងបានយ៉ាងងាយស្រួលទៀតផង។ នៅខណ:ពេលនោះប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី លោកសាយ សាមាន បានឲ្យដឹងដែរថា ផ្លូវនេះគឺជាប្រភេទផ្លូវក្រាលកៅស៊ូDBST មានទទឹង៧ម៉ែត្រនិងបណ្ដោយប្រវែង៥,៦ គីឡូម៉ែត្រ បានធ្វើរួចរាល់ជាស្ថាពរហើយគឺគ្រោងនឹងដាក់សម្ពោធឲ្យពលរដ្ឋប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។ ដោយឡែកប្រជាពលរដ្ឋរស់នៅភូមិចាអ៊ុងចាន់និងភូមិចាអ៊ុងកៅក្នុងឃុំចាអ៊ុងទាំងមូល […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : អង្គាសបានជំនួយសប្បុរសគិតជាប្រាក់ចំនួន២១៦. ៦៥៩ដុល្លារអាមេរិកនិងអង្ករ១០តោន ក្នុងពីធីអបអរសាទរខួបទី១៦២ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមឆ្នាំ២០២៥នៅខេត្តបន្ទាយមានជ័យ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០២៥ ។ ពិធីនោះ មានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បបានអញ្ជើញជាអធិបតីភាពនិងចូលរួមដោយលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ- ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនិងឥស្សរជនសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ព្រះសង្ឃ អាជីវករ ប្រជាពលរដ្ឋ សប្បុរសជនយ៉ាងច្រើនកុះករ ។ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ- ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ថា : កាកបាទក្រហមកម្ពុជា ជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ប៉ុន្តែស្ថាប័នមួយនេះមិនបានប្រើប្រាស់កញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ដូចជាស្ថាប័ននានានោះឡើយ ពោលគឺធនធានជាថវិកាសម្រាប់ចំណាយប្រតិបត្តិការការងារតាមសាខាកាកបាទក្រហមកម្ពុជានីមួយៗ គឺពឹងផ្អែកទាំងស្រុងពីការចូលរួមបង់ប្រាក់សមាជិកភាព ប្រចាំឆ្នាំនិងការបរិច្ចាគពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ។ ក្នុងនោះមានព្រះសង្ឃ មន្ត្រីរាជការស៊ីវិល តាមបណ្ដាមន្ទីរអង្គភាពនានា និងកងកម្លាំងប្រដាប់អាវុធសិស្សនិស្សិត ពាណិជ្ជករ អាជីវករវិស័យឯកជន ទាំងប្រជាពលរដ្ឋនៅក្នុងខេត្ត […]
សៀមរាប៖ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះបញ្ជីថ្មនៅជុំវិញប្រាសាទបាយ័នដើម្បីទុកដាក់ឱ្យបានថ្មល្អប្រសើរ មានភាពងាយស្រួលក្នុងការដឹងប្រភេទថ្ម។ លោក ធឿន សុខុន មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថាក្រុមការងារបានអនុវត្តកិច្ចការនេះអស់រយៈពេលចូល៥ខែមកហើយ ដោយកំណត់យកតួអក្សរសម្រាប់តាង។ ចំពោះថ្មទាំងនេះ មានខ្លះជាបំណែកព្រះពុទ្ធរូប ព្រះកេស ផ្តែរ និងចម្លាក់ផ្សេងៗ។ បុរាណវិទូ លោក ផុន តារា បានឱ្យដឹងថា ថ្មដែលកំពុងរៀបចំទុកដាក់ឱ្យបានល្អនេះ នឹងត្រូវយកទៅរក្សាទុកនៅបរិវេណប្រាសាទបាភួន។ ចំណែកបំណែកថ្មខ្លះដូចជាកំពូល ឬព្រហ្មមុខបួនជាដើម អ្នកជំនាញនឹងរៀបចំផ្គុំទៅតាមទីតាំងដើមវិញ ប្រសិនជាអាចរកឃើញ។ លោក តារា សង្ឃឹមថា ការរៀបចំនេះនឹងធ្វើឱ្យថ្ម មានសណ្ដាប់រៀបរយល្អ ងាយស្រួលក្នុងការយកមកប្រើប្រាស់ ឬជួសជុលប្រាសាទឡើងវិញ ក៏ដូចជាលើកតម្លៃប្រាសាទនាពេលអនាគត៕ អត្ថបទ៖ នាង សំណាង

ដោយ : បន្ទាយ បន្ទាយមានជ័យ : រដ្ឋបាលខេត្តបន្ទាយមានជ័យណែនាំថ្នាក់រដ្ឋបាលឃុំ សង្កាត់បង្កើនការផ្តល់សេវាល្អ រហ័សដល់ប្រជាពលរដ្ឋនិងសាធារណជន ។ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំល្ងាចថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០២៥ ពិធីប្រកាសស្តីពីការផ្កាស់ប្តូរនិងទទួលស្គាល់ សមាសភាពប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់ ចៅសង្កាត់រង និង សមាជិកក្រុមប្រឹក្សានៃសង្កាត់ទឹកថ្លាថ្មី អាណត្តិទី៥។ យោងលោកវ៉ន វណ្ណា នាយកទីចាត់ការធនធានមនុស្សសាលាខេត្តបានអានប្រកាស ក្រសួងមហាផ្ទៃ លេខ ៤២ ៤៣ ប្រក ចុះថ្ងៃទី២០ខែមេសាឆ្នាំ២០២៥ ចុះហត្ថលេខាដោយលោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានសម្រេច ត្រូវបានផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណដូចខាងក្រោម : ១- លោក សៀន ចាន់ស ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ទឹកថ្លា ជំនួសលោក ខាំ សរ ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ នៃសង្កាត់ទឹកថ្លាចាស់ ដោយមូលហេតុ ទទួលមរណភាព ២- លោក […]
ដោយ : បន្ទាយ បឹងទន្លេសាប ៖ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិង លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងចូលរួមដោយអ្នកតំណាងរាស្ត្រ.ព្រមទាំងមន្ត្រីខេត្ត ស្រុកក្រុងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ បានធ្វើដំណើរតាមរថយន្តនិងចុះទូកនៅភ្នំក្រោមខេត្តសៀមរាប ទៅសួរសុខទុក្ខនិងនាំយកអំណោយស្បៀងអាហារនិងថវិកាជាច្រើនទៅប្រគល់ជូនកងកម្លាំងកងទ័ពចម្រុះ ដែលបាននឹងកំពុងឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាបនោះ ។ កម្មវិធីធ្វើលើគោលដៅបណ្តែតទឹក១កន្លែង ក្បែរកោះខ្សាច់ពួយភូមិព្រែកក្រឃុំមេទឹកស្រុកបាកានខេត្តពោធិសាត់ជាប់ព្រំប្រទល់ភូមិក្បាលតោលឃុំកោះជីវាំងស្រុកឯកភ្នំខេត្តបាត់ដំបង ។ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ នៃយោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំក្រុមការងារបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបបានថ្លែងស្វាគមន៍ថា: រដ្ឋបាលខេត្តបន្ទាយមានជ័យ ជាប្រតិភូថ្នាក់ខេត្តទ្រង់ទ្រាយធំនិងផ្តល់អំណោយច្រើនជាងគេទៅសួរសុខទុក្ខកងកម្លាំងកងទ័ពដែលបាននឹងកំពុងឈរជើងទប់ស្កាត់និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប បាត់ដំបង ពោធិសាត់ កំពង់ធំ កំពង់ឆ្នាំង។ លោកថ្លែងអំណរគុណនិងជូនពរដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ រួមនឹងប្រតិភូអមដំណេីរ មន្ត្រី សប្បុរសជននានាដែលបានចំណាយពេលវេលានិងសន្តានចិត្តសប្បុរសចុះសួរសុខទុក្ខកងទ័ពនិងនាំយកស្បៀងអាហារមកផ្តល់ជូនរួមមាន៖ អង្ករ៣តោន ពងទា៣០០០គ្រាប់ មីជាតិ១០០កេស ប៊ីចេង១០០កញ្ចប់ ស្ករស ១០០គីឡូក្រាម អំបិល២០០គីឡូក្រាម ប្រេងឆា៥០លីត្រ ខ្ទឹមស ១០០គីឡូក្រាម ទឹកត្រី ៥០យួរ ទឹកសុីអ៉ីវ ៥០យួរ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :បងប្អូនប្រជាពលរដ្ឋបានទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់កន្លងទៅថ្មីៗនេះ ស្ថិតនៅក្នុងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ចំនួន៣២គ្រួសារ មន្ត្រីសង្ឃស្រុកមង្គលបូរីបានផ្តល់អំណោយនិងថវិកាមួយចំនួនដើម្បីជួយសម្រាលបន្ទុកគ្រួសារដែលបានទទួលរងផលប៉ះពាល់និងជួបការលំបាកខ្លាំង។ មន្ត្រីសង្ឃអោយដឹងកាលពីថ្ងៃទី៥ខែឧសភា ឆ្នាំ២០២៥ ថា : ដោយពិនិត្យឃើញ ពីការលំបាករបស់ញោមញាតិពុទ្ធបរិស័ទរងគ្រោះបានរៀបចំមកទទួលអំណោយពីព្រះមន្ត្រីសង្ឃ ស្រុកមង្គលបូរីនិងមន្ទីរធម្មការ និងសាសនាខេត្ត។ហើយសាខាកាកបាទក្រហមខេត្ត បានផ្តល់នូវអំណោយមនុស្សធម៌រួចរាល់ផងដែរ។ ព្រះតេជគុណ ប៉ែន សាវុធ និងជាព្រះចៅអធិការវត្តស្រះរាំង មានសង្ឈដីកាថា : ការផ្តល់អំណោយថវិកាជូនដល់បងប្អូន ញាតិញោមពេលនេះ គឺជាការចូលរួមចំណែកកាត់បន្ថយនៃការ របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរពីសុខទុក្ខតែជីវភាព។ ហើយនេះគឺជាសក្ខីភាពមួយបង្ហាញឲ្យឃើញពីទឹកចិត្តខ្មែរជួយខ្មែរ ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ។ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍កោតសរសើរ និងអរគុណចំពោះព្រះមន្ត្រីសង្ឃស្រុកមង្គលបូរី និងមន្ទីរធម្មការនិងសាសនាខេត្ត ដែលបានជួយផ្តល់នូវអំណោយទាំងនេះជូនដល់បងប្អូនប្រជាពលរដ្ឋ ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : រង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ជាភូមិដាច់ស្រយាល១ ចម្ងាយជាង៨០គ.ម ទិសឦសានប្រជុំជនខេត្តបន្ទាយមានជ័យ នាត្រើយខាងលិចស្ពានថ្មរង្វាននៃស្ទឹងស្រែង ហើយជាប់ព្រំប្រទល់ជាមួយឃុំត្រាំសសរស្រុកស្រីស្នំខេត្តសៀមរាប ។ នាថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៥ នៅក្រោមតំណក់ទឹកភ្លៀងដើមរដូវវស្សាដ៍សែនត្រជាក់ បន្ទាប់ពីធ្វើដំណើរតាមម៉ូតូធំពីទីរួមខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំដែលស្រួល លំបាកដោយអន្លើ នៃក្រុងសិរីសោភ័ណ ស្រុកស្វាយចេក ឆ្ពោះទៅកាន់ស្រុកភ្នំស្រុក លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយមន្ត្រីរាជការ កងកម្លាំងក្រុមម៉ូតូធំអមដំណើរ ដើម្បីបានទៅជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងក្តីនឹករលឹក ភាពសាមញ្ញស្និទ្ធស្នាល នៅភូមិរង្វានឃុំណាំតៅ ស្រុកភ្នំស្រុក ។ នៅដាច់ស្រយាលដ៏ឆ្ងាយមួយ ភូមិរង្វានដែលត្រសណ្តូកបណ្តោយដងស្ទឹងស្រែង នាមានភូមិសាស្ដូចខាងលើ មិនមែនមានស្ថានភាពកម្សត់ទុរគតដូចពីអតីតកាលឡើយ ។ ភូមិនេះ ទទួលបានការជួយឧបត្ថម្ភគាំទ្រលើការអភិវឌ្ឍពីរាជរដ្ឋាភិបាល ពីអង្គការ/ សមាគមជាដៃគូអភិវឌ្ឍន៍និងពីសប្បុរសជនជាតិនិងបរទេសមួយចំនួន ។ នាពេលនេះ បានធ្វើពិធីបើកការដ្ឋានផ្លូវបេតុងមួយខ្សែប្រវែងជិត៥០០ម៉ែត្រ រួមនឹងផ្លូវក្រាលក្រួសក្រហម៥ខ្សែប្រវែងជិត១.០០០ម៉ែត្រ ក្នុងភូមិរង្វាន និងផ្លូវបេតុង១ខ្សែប្រវែង២០០ម៉ែត្រ នៅភូមិកំពីងពួយ ឃុំភ្នំដី ដែលជាអំណោយរបស់សម្តេចធិបតីហ៊ុន […]
ដោយ៖ ឧត្តរ ឧត្តរមានជ័យ÷នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានទទួលជួបសម្ដែងការគួរសមជាមួយលោក យ៉ូណេហ្សារ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប។ ការជួបសម្តែងការគួរសមនេះ មានគោលបំណងចែករំលែកទស្សនៈ និងជំរុញកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ដើម្បីបង្កើនភាពជិតស្និទ្ធ និងការយល់ដឹងចំពោះគ្នារវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជានៅក្នុងខេត្តឧត្តរមានជ័យ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានមានប្រសាសន៍រំលេចថា ការមានទំនាក់ទំនងល្អ គឺជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការដែលមានភាពរឹងមាំក្នុងរយៈពេលវែង។ហើយការជជែកនិងពិភាក្សានេះដែរ ក៏បានលើកឡើងពីឱកាសសក្តានុពលនានា ដូចជាការវិនិយោគក្នុងវិស័យទេសចរណ៍ កសិកម្ម និងអភិវឌ្ឍន៍សហគមន៍ ដែលអនុវត្តបានក្នុងតំបន់ភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ គួរបញ្ជាក់ថា ការជួបសម្តែងការគួរសមរបស់ឯកឧត្តម អ៊ូអ៊ីណូ អាត់ស៊ូស៊ី (Ueno Atsushi) គឺថ្ងៃទី២ បានដឹកនាំក្រុមគ្រួសាររបស់លោក តាកាតា ហារីយូវី មន្ត្រីនគរបាលស៊ីវិលនៃអង្គការសហប្រជាជាតិ(អ៊ុនតាក់) ដែលបានបាត់បង់ជីវិតនៅក្នុងអំឡុងពេលបំពេញបេសកកម្មសន្តិភាពនៅខេត្តឧត្តរមានជ័យ កាលពីឆ្នាំ១៩៩៣ និងបានអញ្ជើញធ្វើពិធីគោរពវិញ្ញាណក្ខន្ធ ស្ថិតនៅសាលាបឋមសិក្សានាគរាជភាកាតា ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ម្សិលមិញ ។ រំលឹកថា ការទំនាក់ទំនងរវាងថ្នាក់ដឹកនាំខេត្ត និងតំណាងជនបរទេសជួយបង្កើនភាពជឿជាក់ និងបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រជាជាតិប្រទេសទាំងពីរ៕

ដោយ : បន្ទាយ បន្ទាយមានមានជ័យ : លោក ប៉ាន សេរី ចៅសង្កាត់អូរឬស្សី បានដឹកនាំក្រុមការងារនិងនាំយកគ្រឿងចក្រទៅកាយកៀរ កិនពង្រាប ចាក់ក្រាលថ្មមិចផ្លូវលំមួយខ្សែពីភូមិព្រៃគប់ទៅភូមិទំនប់ក៥ដែលមានប្រវែង ១៦០០ម៉ែត្រ ។ មន្ត្រីសាលាសង្កាត់បានឲ្យដឹងកាលពីថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២៥ថា: សកម្មភាពនេះធ្វើឡើង ក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ចំណែកលោកម៉េត ម៉េន មេភូមិព្រៃគប់បានឲ្យដឹងថា : ផ្លូវដែលកំពុងចាក់ថ្មមិច ចេញពីភូមិព្រៃគប់សង្កាត់អូរឬស្សីទៅភូមិទំនប់ក៥សង្កាត់ប៉ោយប៉ែត មានប្រវែង១.៦០០ម៉ែត្រ ដោយប្រើប្រា់សសរុប ស្មើនិង ១៤ ឡាន ចំណាយថវិកាទិញថ្មមិច អស់ចំនួន២៧០០US$។ លោកបន្តថា : ការចំណាយលើថ្មមិចដើម្បីស្ថាបនាផ្លូវមួយខ្សែនេះ គឺមានការចូលរួម ពីអាជ្ញាធរភូមិ អាជីវករ ប្រជាពលរដ្ឋភូមិព្រៃគប់ និង លោក ប៉ាន សេរី ចៅសង្កាត់អូរឬស្សី ចំនួន ៣ឡាននិងឧបត្ថម្ភការចំណាយលើគ្រឿងចក្រដែលកាយកៀរ កិនពង្រាប ៕
ដោយ : បន្ទាយ ព្រះវិហារ :ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣៧,៦គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ចាប់ផ្ដើមពីផ្លូវជាតិ៦៤ ត្រង់ចំណុចខាងលិចសាលាស្រុកគូលែន ភូមិគូលែនត្បូង ឃុំគូលែនត្បូង ទៅដល់ភូមិស្តៅ ឃុំស្តៅ ស្រុកសង្គមថ្មី ដោយឆ្លងកាត់ឃុំចំនួន ៦ រួមមាន ឃុំគូលែនត្បូង ភ្នំត្បែងពីរ ភ្នំត្បែងមួយ រអាង និងឃុំស្ដៅ។ យោងតាមក្រសួងអភិវឌ្ឍន៍ជនបទ និងទំព័រហ្វេសប៊ុកសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីឲ្យដឹងកាលពីថ្ងៃទី០១ខែឧសភាឆ្នាំ២០២៥ ថា: ផ្លូវនេះស្ថិតក្នុងក្របខណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទកម្ពុជា (RID4CAM) បានចាប់ផ្ដើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់ការសាងសង់ដើមខែមិថុនា ឆ្នាំ២០២៥ខាងមុខ។ ផ្លូវ១ខ្សែនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្នុងមូលដ្ឋាន ជាពិសេសបម្រើការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ ទៅទីផ្សារ និងជាមធ្យោបាយប្រើប្រាស់សម្រួលដល់ការទទួលបានសេវាសាធារណៈ ព្រមទាំងទាក់ទងការវិនិយោគឯកជននានាផងដែរ ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ៖រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់នេះគឺជាប្រធានបទ ខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដោយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានរៀបចំធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមជាង៧០០នាក់ ។ លោក នួន សុីណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបានឲ្យដឹងថា : សហគ្រាសគ្រឹះស្ថានក្នុងខេត្តសរុបចំនួន៩៥០សហគ្រាស កម្មករនិយោជិតសរុប ២២,៥១២នាក់។ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ នៅក្រុងប៉ោយប៉ែត រួមមាន.តំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាលគ្រុប និងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូនាង ។.ចំណែកនៅក្នុងក្រុងសេរីសោភ័ណមានសួនឧស្សាហកម្មចំនួន១ កន្លែង ។ លោក នួន សុីណា បានបន្តថា ការលេចឡើងនៅបដិវត្តន៍ឧស្សាហកម្មទី៤.០ បាននាំឱ្យតម្រូវការជំនាញកាន់តែខ្ពស់ ដែលនេះអាចនឹងបង្កឲ្យមានបញ្ហាកង្វះជំនាញ ព្រមទាំងការជំនួសកម្លាំងមនុស្សដោយម៉ាស៊ីន ស្វ័យប្រវត្តិកម្មនិងបញ្ហាសិប្បនិម្មិត។ ដែលនេះអាចនាំឲ្យបាត់បង់ការងារ ជាពិសេសសម្រាប់កម្លាំងពលកម្មជំនាញទាប និងគ្មានជំនាញ ដូចនេះដើម្បីទប់ទល់នឹងបញ្ហាប្រឈមខាងលើនេះ គឺតម្រូវឲ្យមានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ជម្រុញការស្រាវជ្រាវ និងនវានុវត្តន៍បច្ចេកវិទ្យាគឺជាការចាំបាច់បំផុត។ លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : ” ទីណាមានបងប្អូនប្រជាពលរដ្ឋ ជួបទុក្ខលំបាក ទីនោះមានកាកបាទក្រហមចុះជួយជានិច្ច ដោយពុំទុកឲ្យនរណាម្នាក់ស្លាប់ ដោយអត់អាហារនោះឡើយ ” ។ នេះជាការលើកឡើង របស់លោក អ៊ំុ រាត្រី ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តបន្ទាយមានជ័យក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៩-៣០ខែមេសាឆ្នាំ២០២៥ និងបាននាំយកនូវអំណោយមនុស្សធម៌ផ្តល់ជូនចំនួន ១៦គ្រួសារ នៅក្នុងស្រុកភ្នំស្រុកនិង៤គ្រួសារទៀតនៅក្នុងស្រុកព្រះនេត្រព្រះ។ លោកជូ បុត្រ អភិបាលស្រុកភ្នំស្រុកនិងលោកហឿន វីរ: អភិបាលស្រុកព្រះនេត្រព្រះ។ លោក អ៊ំុ រាត្រី មានប្រសាសន៍ថា រាល់សម្ភារៈអំណោយនិងថវិកាដែលបានចុះមកផ្តល់ជូនដល់បងប្អូនដែលរងផលប៉ះពាល់នាពេលនេះគឺបានមកពីការអំពាវនាវ កៀងគរ ពីសប្បុរសជននានា តាមរយៈកាកបាទក្រហមខេត្ត សម្រាប់ធ្វើជាទុន ក្នុងការបំពេញបេសកកម្មមនុស្សធម៌ជូនជនរងគ្រោះ និងងាយរងគ្រោះ។ ជាមួយនោះការផ្តល់អំណោយមនុស្សធម៌នេះគឺមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ ។ លោក អ៊ំុ.រាត្រីបានថ្លែងអំណរគុណនិងកោតសរសើរចំពោះក្រុមប្រតិបត្តិសាខាអនុសាសន៍ ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងភាពជាម្ចាស់ ទាំង សមត្ថភាពទាំងធនធានបានធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលាភ្លាមៗ ទៅនឹងភាពងាយរងគ្រោះនិង បញ្ហាលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ។ ក៏សូមអរគុណចំពោះបងប្អូនកងកម្លាំងប្រដាប់អាវុធ ដែលតែងតែចុះជួសជុលផ្ទះសំបែងជូនដល់បងប្អូនរងគ្រោះ ។ អំណោយដែលបានផ្តល់ជូននាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មីមួយកេស […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :លោកហី រីហាំង អភិបាលរងស្រុកភ្នំស្រុក រួមជាមួយក្រុមការងារ និងមានការចូលរួមពីពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលបានមកលេងកម្សាន្តនៅអាងត្រពាំងថ្មនៅភូមិត្រពាំងថ្មកណ្តាលឃុំប៉ោយចារស្រុកភ្នំស្រុក។ នៅទីនោះ.លោកបា!!!,!!នះ!បានអោយចំណីត្រីជាលើកដំបូងដើម្បីបង្ហាត់អោយត្រីធម្មជាតិ(ដីស្រែ) ក្នុងតំបន់អភិរក្សពូជត្រីអាងត្រពាំងថ្ម ដូរទម្លាប់មកចេះសុីចំណី(ដូចត្រីចិញ្ចឹម) ដើម្បីបង្ហាញភ្ញៀវទេសចរពេលពួកគេមកលេង កំសាន្ត ។ នេះ បើតាមមន្ត្រីអោយដឹងកាលពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៥។ លោកអភិបាលរងស្រុកបានបន្តថា: ការអភិរក្សឬថែរក្សាការពារពូជត្រី និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៃយើង បន្ថែមផលិតផលទេសចរណ៍។ ម្យ៉ាងទៀតសូមអំពាវនាវដល់បងប្អូនមកលេងអាង ក៏សូមឬអាចជួយអោយចំណីត្រីផងដែរ។ ព្រោះថា ភ្ញៀវទេសចរជាតិនិងបរទេស.ដែលមកកម្សាន្តអាងនេះ ក្រៅពីមើលហ្វូងសត្វស្លាប ពិសេសសត្វក្រៀលក្បាលក្រហម ទាព្រៃ ទុង ក្រសារ ចង្កៀលខ្យង ប្រវឹក ប្រវែក. ស្មោញ….ភ្ញៀវទេសចរ អាចមើលត្រី ផ្សេងៗទៀត នៅពេលខាងមុខ។ ក្នុងនាមអាជ្ញាធរដែនដីនិងជំនាញ លោកហី រីហាំង ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាងនិងភូមិ ឃុំ ស្រុកជិតឆ្ងាយត្រូវចូលរួមគ្នាស្រឡាញ់. អភិរក្សមច្ឆ:ជាតិ ដោយប្តូរពីការនេសាទប្រើឧបករណ៍ខុសច្បាប់មកជាស្របច្បាប់ ។ នោះ.វានឹងនាំអោយត្រីក៏សម្បូរ.ជីវភាពគ្រួសារក៏បានសម្បូរសប្បាយ ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ : អគារថ្មីធ្វើពីបេតុងព៌ណស្លាទុំ ប្រក់ក្បឿងស្រកាត្រីព៌ណក្រហមភ្លឺរចនាបទខ្មែរនិងបំពាក់ដោយសម្ភារសំណង់ ព្រមទាំងសង្ហារឹមដ៏ប្រណឺតរបស់រដ្ឋបាលក្រុងសិរីសោភ័ណដែលសាងសង់រួច ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៩ខែមេសាឆ្នាំ ២០២៥ ។ ទន្ទឹមនឹងនោះ អគារចាស់សង់ពីបេតុងព៌ណស ប្រក់ហ្វ្រីប្រូស៊ីម៉ងត៍ខៀវដែលសង់ឡើងកាលពីឆ្នាំ១៩៩៥ នៅជាប់ពីក្រោយក៏ទុកប្រើប្រាស់ដែរ។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានថ្លែងសង្ខេបថា : អគារថ្មីរបស់រដ្ឋបាលក្រុងសិរីសោភ័ណត្រូវបានសែនក្រុងពាលី បញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណសាលាក្រុង ត្រង់កែងផ្លូវជាតិលេខ៥៦និងវិថី៧មករា ភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។ សូមបញ្ជាក់ថា ការសាងសង់អគារនេះ បានប្រើថវិកាជាតិ តាមរយ:ក្រសួងហិរញ្ញវត្ថុ ,ក្រសួងមហាផ្ទៃនិងរដ្ឋបាលខេត្តបន្ទាយមានជ័យ ហើយក្រុមហ៊ុនស្រ៊ាង គួង ខូអិលធីឌី (Sreang Kung Co.,Ltd) ទទួលសិទ្ធិម៉ៅការអគារថ្មីធ្វើពីបេតុងព៌ណស្លាទុំ ប្រក់ក្បឿងស្រកាត្រីព៌ណក្រហមភ្លឺរចនាបទខ្មែរនិងបំពាក់ដោយសម្ភារសំណង់ ព្រមទាំងសង្ហារិមដ៏ប្រណីតនេះ។ អគារមានកម្ពស់២ជាន់មានទំហំទទឹងប្រវែង១៣ម៉ែត្រគុណ បណ្ដោយប្រវែង ២៨ម៉ែត្រ កសាងអស់រយ:ពេល១ឆ្នាំ ដោយរួចរាល់នាដើមឆ្នាំ២០២៥ ហើយជ្រើសរើសវេលានក្ខតឫក្ស រួចត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ។ ក្នុងនោះ ក្រុងក៏មានសមិទ្ធផលច្រើនទៀតក្នុងក្រុងដូចជា ទីលានទុកដាក់សំរាម ប្រព័ន្ធលូត្រង់ទឹកភ្លៀង […]
នៅព្រឹកថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ពិព័រណ៍ស្តីពីរាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព “Angkor Royal Bronzes: Art of Divine” ត្រូវបានបើកសម្ពោធជាផ្លូវការនៅសារមន្ទីរសិល្បៈអាស៊ី-ហ្គីមេ ប្រទេសបារាំង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រធានប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។ មានវត្តមាននាពេលនោះក៏មានវត្តមានរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌បារាំង តំណាងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញផ្នែកវប្បធម៌ ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ និងអ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មានធំៗលើពិភពលោកចំនួន៧៤នាក់ផងដែរ។ សូមបញ្ជាក់ថា បដិមាព្រះនរាយណ៍ផ្ទុំធ្វើពីសំរឹទ្ធនេះត្រូវបានយកមកជួសជុលនៅប្រទេសបារាំង តាំងពីឆ្នាំ២០២៤មកម្ល៉េះ ហើយត្រូវបានដាក់តាំងបង្ហាញជាមួយបដិមាសំរឹទ្ធចំនួន១២៦ផ្សេងទៀតនាពេលនេះ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ :ក្នុងពិធីប្រកាសតែងតាំងព្រះគ្រូចៅអធិការវត្តចំនួន២៥វត្តនិងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា ជំនួយការសាលាអនុគណ គ្រូសូត្រស្ដាំ សូត្រឆ្វេង ក្នុងស្រុកស្វាយចេកមន្ត្រីសង្ឃ មន្ត្រីអាជ្ញាធរដែនដីនិងជំនាញជម្រុញអោយវត្តអារាមព្រះពុទ្ធសាសនាជាវត្តដែលមាន”គណៈ:កម្មការ អាចារ្យស្មោះត្រង់ ព្រះសង្ឃបរិសុទ្ធ…” ។ នេះបើតាមការអោយដឹងកាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០២៥ ។ លោកអភិបាលរងស្រុកស្វាយចេកបានឡើងធ្វើរបាយការណ៍សង្ខេបស្តីពីស្ថានភាពទូទៅនិងលើវិស័យធម្មការនិងសាសនាស្រុក។ យោងតាម មន្ត្រីសង្ឃផ្នែកធនធានមនុស្សនអានបា ព្រះរាជក្រឹត្យលេខ នស រកត ០៥២០ ត្រាស បង្កាន់ តែងតាំងព្រះរាជាគណៈថ្នាក់កិត្តិយស នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១៣៥អង្គ ក្នុងមាន ប្រកាសតែងតែងព្រះគ្រូ អនុគណ ព្រះចៅអធិការវត្តចំនួន ២៥ វត្ត និងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា ជំនួយការសាលាអនុគណ និង គ្រូសូត្រស្ដាំ សូត្រឆ្វេង ក្នុងស្រុកស្វាយចេក ព្រះរាជក្រិត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះតទៅ និងការប្រគល់ត្រាមូលទឹក ។ ព្រះគ្រូរម្ភារង្សីរៀម សុគន្ធ ព្រះចៅអធិការវត្ថ្មីនិងជាព្រះគ្រូថ្មីអនុគណស្រុកស្វាយចេក តំណាងមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការវត្តទាំង២៥វត្ត ព្រះគ្រូសូត្រ ស្តាំ ធ្វេង ក្រោយពីទទួលបានសេចក្តីសម្រេចតែងតាំងរួចបានប្តេជ្ញាចិត្តថា នឹងខិតខំសហការផ្ទាល់ជាមួយ […]
ដោយ៖ ឧត្តរ ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិ ជាំ-សាងុំា ដែលជាច្រកសំខាន់មួយនៅតំបន់ព្រំដែនខេត្តឧត្តរមានជ័យ (ព្រះរាជាណាចក្រកម្ពុជា) និងខេត្តស៊ីសាកេត (ព្រះរាជាណាចក្រថៃ) បានប្រារព្ធកម្មវិធីសាសនានិងវប្បធម៌រួមគ្នា ដោយមានការចូលរួមយ៉ាងសកម្មពីភាគីទាំងពីរ។ ពិធីសាសនានេះ ភាគីកម្ពុជាវត្តមានឯកឧត្តម អ៊ុន សុភ័ក្រ អភិបាលរងខេត្ត តំណាងឯកឧត្តម មាន ចាន់យាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំគណៈប្រតិភូមន្ត្រីរាជការ និងកងកម្លាំងសន្តិសុខ ចូលរួមក្នុងពិធីសាសនាដ៏អធិកអធមនេះ។ ពិធីនេះក៏ត្រូវបានរៀបចំដើម្បីអបអរបុណ្យសង្រ្កាន្ត ក៏ដូចជាស្រង់ទឹកព្រះ និងរាប់បាត្រដល់ព្រះសង្ឃ ដោយមានការនិមន្តចូលរួមពីព្រះសង្ឃកម្ពុជា ៣៦អង្គ និងព្រះសង្ឃថៃ ៣៦អង្គ។ ភាគីថៃដឹកនាំដោយលោកស្រី ឆុនម៉ាណាត់ រ៉តប៊ុនថាំ អភិបាលរងខេត្តស៊ីសាកេត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងសន្តិសុខ និងប្រជាពលរដ្ឋច្រើនសន្ធឹកសន្ធាប់បានចូលរួមពិធីដ៏មានន័យមួយនេះ។ ហើយការអនុវត្តកម្មវិធីកើតឡើងក្នុងបរិយាកាសដោយសន្តិភាព និងសេចក្តីរីករាយរវាងប្រជាជនទាំងពីរ។ កម្មវិធីនាំឱ្យមានការផ្លាស់ប្តូរវប្បធម៌ ទំនាក់ទំនងល្អ និងការអភិវឌ្ឍភាពជាដៃគូសេដ្ឋកិច្ចសង្គមនានា ក៏ដូចជាជំរុញឱ្យមានការចូលរួមរវាងមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងពីរជាតិសាសន៍នេះ ដើម្បីអភិរក្សសន្តិភាពនៅតំបន់ព្រំដែន។ពិធីនេះបានបញ្ចប់យ៉ាងរលូននៅវេលាម៉ោង ១០:០០ ព្រឹក ដោយទទួលបានការពេញចិត្ត និងការកោតសរសើរពីអ្នកចូលរួមទាំងមូល៕
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥បានដឹកនាំរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អធិការ នគរបាលស្រុកមង្គលបូរី និងរថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកទឹកជួយអន្តរាគមន៍ជូនដល់ប្រជាពលរដ្ឋដែលរស់នៅជាង២០០គ្រួសារចំនួន៤ភូមិ ក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី កំពុងប្រឈមជាមួយនឹងការខ្វះខាតទឹកប្រើប្រាស់។ នាឱកាសនោះ លោក អ៊ុំ រាត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទូទាំងខេត្ត ចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ ដោយជាក់ស្តែង ក្នុងរដូវប្រាំងនេះ ពិសេសក្នុងស្រុកមង្គលបូរី ជាស្រុកមួយដែលកំពុងប្រឈមការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ។ ទាក់ទិនភូមិសាស្ត្រ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបបូរី ក៏បានឱ្យដឹងថា ឃុំដែលកំពុងប្រឈមខ្វះខាតទឹកប្រើប្រាស់ គឺឃុំឬស្សីក្រោក មាន៤ភូមិ។ សូមបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត និងអធិការនគរបាលស្រុក សរុបចំនួន៣គ្រឿង រួមនឹងរថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន៤គ្រឿង ដើម្បីដឹកទឹកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកនៅភូមិចំនួន៤ មានចំនួន ភូមិព្រែករល្ពៅ , ភូមិនាងកេត , ភូមិហ្លួង និងភូមិឬស្សីក្រោក សរុបប្រមាណជិត២០០គ្រួសារ។ ឯនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី […]
