អន្តរជាតិ »

ប្រែសម្រួល៖ រតនា យោងតាមប៉ូលិសបានឱ្យដឹងកាលពីថ្ងៃអាទិត្យទី១២ ខែមករា ឆ្នាំ២០២៥ថា មានចោរប្លន់បានក្លែងខ្លួនធ្វើជាអ្នកពន្លត់អគ្គិភ័យដើម្បីប្លន់ទ្រព្យសម្បត្តិនៅតំបន់ម៉ាលីប៊ូ ដែលរងការខូចខាតដោយអគ្គិភ័យ។ ជនសង្ស័យគឺជាមនុស្សក្នុងចំណោមជនល្មើសជាង២០នាក់ដែលត្រូវបានចាប់ខ្លួន ខណៈដែលអគ្គិភ័យដ៏ធំកំពុងឆាបឆេះតំបន់ឡូសអេនជេឡេស ដោយជនជម្លៀសព្រួយបារម្ភអំពីសុវត្ថិភាពផ្ទះសំបែងដែលពួកគេត្រូវបានបង្ខំឱ្យចាកចេញនោះ។ មន្រ្តីនគរបាលឡូសអេនជេឡេស រ៉ូបឺត លូណា បានមានប្រសាសន៍ថា កងកម្លាំងរបស់លោកបានឃាត់ខ្លួនបុរសរូបនោះនៅក្នុងតំបន់ជម្លៀសដោយសារភ្លើងឆេះ Palisades ដែលលាតសន្ធឹងដល់តំបន់ម៉ាលីប៊ូ។ “ខ្ញុំបានឃើញជនសង្ស័យដែលមើលទៅដូចជាអ្នកពន្លត់អគ្គិភ័យ ហើយខ្ញុំបានសួរថាតើមានបញ្ហាអ្វីទេ ព្រោះគាត់កំពុងអង្គុយ” លោក លូណា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ។ “ខ្ញុំមិនបានដឹងថាយើងបានដាក់ខ្នោះដៃគាត់ទេ។ យើងកំពុងប្រគល់គាត់ទៅឱ្យ (នាយកដ្ឋានប៉ូលិសឡូសអេនជេឡេស) ព្រោះគាត់ស្លៀកពាក់ដូចជាអ្នកពន្លត់អគ្គិភ័យ ប៉ុន្តែគាត់មិនមែនជាអ្នកពន្លត់អគ្គិភ័យទេ។” “គាត់ទើបតែត្រូវចាប់បានពេលកំពុង(លួចប្លន់)ផ្ទះមួយ។” លោក ជីម ម៉ាក់ដូណែល អគ្គស្នងការនៃនាយកដ្ឋានប៉ូលិសឡូសអេនជេឡេស បានឱ្យដឹងថា មន្ត្រីស៊ើបអង្កេតបានរកឃើញថា គាត់គឺជាម្នាក់ក្នុងចំណោមមនុស្សបីនាក់ដែលបានបើកបររថយន្តជុំវិញសង្កាត់ដែលត្រូវបំផ្លាញដោយអគ្គិភ័យនោះ។ បម្រាមធ្វើដំណើរពេលយប់ត្រូវបានដាក់ឱ្យអនុវត្តនៅទូទាំងតំបន់គ្រោះមហន្តរាយជុំវិញ Pacific Palisades និង Altadena ដែលអគ្គិភ័យពីរកន្លែងបានបំផ្លាញសហគមន៍ទាំងមូល។ មន្ត្រីក្រុងបានព្រមានជាច្រើនលើកថា ជនណាដែលស្ថិតនៅក្នុងតំបន់ជម្លៀសចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង៦ព្រឹកនឹងត្រូវចាប់ខ្លួន។ សម្រាប់បុរសដែលត្រូវបានចោទប្រកាន់ថាបានប្លន់ជនរងគ្រោះដោយក្លែងខ្លួនជាអ្នកឆ្លើយតបដំបូង ទោសនឹងកាន់តែធ្ងន់ធ្ងរ។ លោក ម៉ាក់ដូណែល បានមានប្រសាសន៍ថា៖ មន្ត្រីបានចាប់ខ្លួនគាត់បន្ថែមទៀតពីបទក្លែងខ្លួនជាអ្នកពន្លត់អគ្គិភ័យ ដែលជាបទល្មើសអាចនាំឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។ “យើងមានមនុស្សដែលព្យាយាមគ្រប់មធ្យោបាយ…ដើម្បីកេងប្រវ័ញ្ចជនរងគ្រោះនៃមហន្តរាយនេះ” លោក ម៉ាក់ដូណែល បានថ្លែង។ […]

ប្រែសម្រួល៖ ស-សម្បត្តិ សេអ៊ូល៖ នៅក្រោមម្លប់ទ្វារហ្គ្វាងហាមុនដ៏ចាស់បុរាណក្នុងក្រុងសេអ៊ូល អ្នកជំនួញវ័យក្មេងឈ្មោះ ស៊ីន ជី-យ៉ុង ពាក់កន្សែងក្បាលពណ៌ឥន្ទធនូ និងគ្រវីទង់ដែលរិះគន់ប្រធានាធិបតីដែលត្រូវបានទម្លាក់ពីតំណែង ក្នុងចំណោមអ្នកតវ៉ារាប់ពាន់នាក់។ ការបែងចែកមួយបានកើតឡើងក្នុងចំណោមយុវជនកូរ៉េខាងត្បូង ចាប់តាំងពីលោក យូន ស៊ុក យល បានប្រកាសច្បាប់អាជ្ញាសឹកដែលបរាជ័យកាលពីខែមុន និងបានស្នាក់នៅក្នុងលំនៅដ្ឋានរបស់គាត់ដោយប្រឆាំងនឹងការចាប់ខ្លួន។ នៅផ្នែកម្ខាង បុរសវ័យក្មេងអភិរក្សនិយម រួមទាំងក្រុមគ្រិស្តបរិស័ទអេវ៉ាំងហ្គែលិក និងអ្នកដែលបង្ហាញការគាំទ្រប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កំពុងប្រឆាំងនឹងការទម្លាក់តំណែងនេះ។ នៅម្ខាងទៀត ស្ត្រីវ័យក្មេង និងអ្នកគាំទ្របុព្វហេតុសេរីនិយម ដូចជាសហគមន៍ LGBTQ+ យុត្តិធម៌អាកាសធាតុ និងសិទ្ធិការងារ កំពុងទាមទារឱ្យមានការឃុំខ្លួនគាត់ភ្លាមៗ។ “ខ្ញុំគិតថាជម្លោះ(យេនឌ័រ)មានរួចទៅហើយ ប៉ុន្តែវាកាន់តែចេញមុខច្បាស់នៅពេលបញ្ហាទម្លាក់តំណែងលោក យូន ស៊ុក យល កើតឡើង” នេះជាសម្តីរបស់ ស៊ីន។ “ខ្ញុំគិតថាស្ត្រីមានភាពរសើបច្រើនជាងទៅនឹងគ្រោះមហន្តរាយសង្គម និងការរើសអើង។ បុរសដែលមានអាយុពី២០ទៅ៣០ឆ្នាំ ទោះបីជាស្ថិតក្នុងជំនាន់តែមួយក៏ដោយ តែងតែមិនយល់ស្របថាការរើសអើងយេនឌ័រមាន” នេះបើតាមការបន្ថែមរបស់នារីវ័យ២៩ឆ្នាំរូបនេះ។ ចំណាត់ការរបស់លោក យូន បានពង្រីកភាពប៉ូលនយោបាយរបស់ប្រទេស និងបានធ្វើឱ្យជនជំនាន់ក្រោយកូរ៉េនៅទាំងសងខាងនៃការបែងចែកនេះ ប្រមូលផ្តុំគ្នាតាមដងផ្លូវនៃទីក្រុងសេអ៊ូលក្នុងសីតុណ្ហភាពក្រោមសូន្យ។ ខាងប្រឆាំងលោក យូន ភាគច្រើនត្រូវបានតំណាងនៅក្នុងការតវ៉ាដោយក្រុមយុវជនដែលទ្រេតទៅរកសេរីនិយមចម្រុះមួយ។ ក្នុងនោះមានអ្នកគាំទ្រ […]

ប្រែសម្រួល៖តារា កូឡាឡាំពួរ៖ យោងតាមទីភ្នាក់ងារព័ត៌មាន Bernama នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ារ អ៊ីប្រាហ៊ីម បានថ្លែងថា រដ្ឋាភិបាលមិនបានលាក់បាំងឯកសារណាមួយទាក់ទងនឹងការឃុំខ្លួននៅផ្ទះរបស់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ដែលកំពុងជាប់ពន្ធនាគារនោះទេ។ ណាជីប ដែលត្រូវបានជាប់ពន្ធនាគារពាក់ព័ន្ធនឹងអំពើពុករលួយដ៏ធំបំផុតរបស់ប្រទេស កំពុងប្តឹងផ្លូវច្បាប់ដើម្បីបង្ខំឱ្យរដ្ឋាភិបាលបញ្ជាក់ពីអត្ថិភាព និងអនុវត្តលើ “បទបញ្ជាបន្ថែម” ដែលគាត់អះអាងថាត្រូវបានចេញដោយព្រះមហាក្សត្រអតីតកាល ជាមួយនឹងការលើកលែងទោសដែលគាត់ទទួលបានកាលពីឆ្នាំមុន ដែលអនុញ្ញាតឱ្យគាត់អាចអនុវត្តទោសនៅសល់នៅឯផ្ទះ។ អតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវបានកាត់បន្ថយទោសពាក់កណ្តាលនៃទោស១២ឆ្នាំ តាមរយៈការលើកលែងទោសដោយព្រះមហាក្សត្រ អាល់-ស៊ុលតង់ អាប់ឌុលឡា អាហ្មាដ ស្សា ដែលជាប្រធានក្រុមប្រឹក្សាលើកលែងទោសពិសេស។ រជ្ជកាល៥ឆ្នាំរបស់ព្រះអង្គ ក្រោមប្រព័ន្ធរាជានិយមបង្វិលដ៏ពិសេសរបស់ម៉ាឡេស៊ី បានបញ្ចប់នៅខែមករា ឆ្នាំ២០២៤។ ណាជីប និងវិមានព្រះមហាក្សត្រអតីតកាល បានថ្លែងថាឯកសារនោះមានអត្ថិភាព ដោយក្រុមច្បាប់របស់ណាជីបបានថ្លែងថា អាជ្ញាធរមិនបានអើពើនឹងវា។ យោងតាម Bernama បានរាយការណ៍នៅថ្ងៃសៅរ៍ (ថ្ងៃទី១១ ខែមករា) ថា អាន់វ៉ារបានថ្លែងថា ឯកសារនោះត្រូវបានផ្ញើទៅអគ្គមេធាវី មិនមែនផ្ញើមកគាត់ ឬសមាជិកណាម្នាក់នៃក្រុមប្រឹក្សាលើកលែងទោសនោះទេ។ “អគ្គមេធាវីបន្ទាប់មកបានបញ្ជូនឯកសារនោះទៅវិមានព្រះមហាក្សត្រ នៅពេលមានការផ្លាស់ប្តូរព្រះមហាក្សត្រ ដោយសារព្រះមហាក្សត្រជាអធិបតីនៃក្រុមប្រឹក្សាលើកលែងទោស។ យើងមិនបានលាក់បាំងអ្វីទាំងអស់” អាន់វ៉ារបានថ្លែង។ កាលពីថ្ងៃសុក្រ ក្រសួងយុត្តិធម៌ម៉ាឡេស៊ីបានថ្លែងថា ខ្លួនមិនមានកត់ត្រាឯកសារណាមួយអនុញ្ញាតឱ្យមានការឃុំខ្លួននៅផ្ទះសម្រាប់ណាជីបទេ ហើយក៏មិនបានទទួលការជូនដំណឹង […]

ប្រែសម្រួល៖រតនា ឡូសអានជឺលេស៖ លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចោទប្រកាន់មន្ត្រីរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃអាទិត្យ (១២ មករា) ថាអសមត្ថភាពក្នុងការដោះស្រាយអគ្គិភ័យដ៏កាចសាហាវដែលកំពុងឆាបឆេះជុំវិញទីក្រុងឡូសអានជឺលេស។ “ភ្លើងនៅតែកំពុងឆេះនៅឡូសអានជឺលេស។ អ្នកនយោបាយអសមត្ថភាពទាំងនេះមិនដឹងថាត្រូវពន្លត់វាយ៉ាងណាទេ” នេះជាការថ្លែងរបស់លោកត្រាំនៅលើវេទិកា Truth Social របស់លោក។ “នេះគឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រប្រទេសរបស់យើង។ ពួកគេមិនអាចពន្លត់ភ្លើងបានទេ។ តើមានបញ្ហាអ្វីជាមួយពួកគេ?” លោកបានសរសេរ។ ល្បឿននិងភាពរុនដៃនៃអគ្គិភ័យដែលកំពុងបំផ្លាញទីក្រុងឡូសអានជឺលេសបានសាកល្បងហេដ្ឋារចនាសម្ព័ន្ធពន្លត់អគ្គិភ័យរបស់ខ្លួន និងបានបង្កើតឱ្យមានសំណួរនិងការរិះគន់អំពីការត្រៀមខ្លួនរបស់រដ្ឋ។ បំពង់ទឹកពន្លត់អគ្គិភ័យបានរីងស្ងួតនៅក្នុងតំបន់ Pacific Palisades ខណៈដែលវាត្រូវបានបំផ្លាញដោយភ្លើងឆេះមួយក្នុងចំណោមភ្លើងឆេះទាំងប្រាំនៅក្នុងតំបន់ ខណៈដែលការខ្វះខាតទឹកក៏បានរារាំងកិច្ចខិតខំប្រឹងប្រែងនៅកន្លែងផ្សេងទៀតផងដែរ។ នៅសល់ពេលជិតមួយសប្តាហ៍ទៀតមុនពេលលោកត្រឡប់ទៅសេតវិមានវិញ លោកត្រាំបានចាប់ផ្តើមធ្វើការចោទប្រកាន់ដោយគ្មានភស្តុតាងជាបន្តបន្ទាប់ដោយចោទថា អភិបាលរដ្ឋកាលីហ្វ័រញ៉ាមកពីគណបក្សប្រជាធិបតេយ្យ លោក ហ្គាវិន ញូសុម មានភាពបរាជ័យក្នុងការឆ្លើយតបនឹងអគ្គិភ័យនេះ។ ជាមួយគ្នានេះ លោក ញូសុម បានអញ្ជើញលោកត្រាំឱ្យទៅទស្សនាទីក្រុងឡូសអានជឺលេស និងពិនិត្យមើលការខូចខាតជាមួយគាត់។ អគ្គិភ័យនេះបានសម្លាប់មនុស្សយ៉ាងតិច១៦នាក់ ជម្លៀសប្រជាជន១៥០.០០០នាក់ និងបំផ្លាញអគារជាង១២.០០០ខ្នង យោងតាមមន្ត្រីរដ្ឋ។ “ផ្ទះដ៏អស្ចារ្យរាប់ពាន់ខ្នងត្រូវបានបាត់បង់ ហើយផ្ទះជាច្រើនទៀតនឹងត្រូវបាត់បង់ឆាប់ៗនេះ។ មានការស្លាប់នៅគ្រប់ទីកន្លែង” លោកត្រាំបាននិយាយនៅក្នុងការប្រកាសរបស់លោក។ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងដ៏អង់អាចរបស់មន្ត្រីពន្លត់អគ្គិភ័យ រួមទាំងការប្រតិបត្តិការយ៉ាងប្រុងប្រយ័ត្នពីក្រុមហោះហើរក៏ដោយ អគ្គិភ័យ Palisades នៅតែបន្តរាលដាលទៅទិសខាងកើតឆ្ពោះទៅរកសម្បត្តិដ៏មានតម្លៃរបស់សារមន្ទីរសិល្បៈ Getty Center និងទៅទិសខាងជើងឆ្ពោះទៅតំបន់ San […]

ប្រែសម្រួល៖ ស-សម្បត្តិ លោក Mark Zuckerberg បានជួបជាមួយលោក Donald Trump ជាលើកទីពីរ បន្ទាប់ពីការបោះឆ្នោត ខណៈពេលដែលម្ចាស់ហ្វេសប៊ុកកំពុងប្រឈមនឹងការរិះគន់អំពីការផ្លាស់ប្តូរគោលនយោបាយរបស់ក្រុមហ៊ុន។ គេបានឃើញមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ឡើងយន្តហោះឯកជនរបស់គាត់នៅក្នុងរដ្ឋ Florida ដែលចតនៅក្បែរយន្តហោះរបស់លោក Trump បន្ទាប់ពីពួកគេជួបគ្នានៅ Mar-a-Lago។ សហប្រធានក្រុមប្រឹក្សាត្រួតពិនិត្យរបស់ Meta បានលើកឡើងថា លោក Zuckerberg កំពុង “ចុះញ៉មនឹងលោក Trump” ដោយការលុបចោលកម្មវិធីត្រួតពិនិត្យភាពត្រឹមត្រូវនៃព័ត៌មាននៅលើហ្វេសប៊ុក ហើយបានទទួលស្គាល់ថា គាត់មិនបានដឹងមុនអំពីការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលនេះទេ។ លោក Zuckerberg ដែលជាម្ចាស់ក្រុមហ៊ុន Meta ដែលគ្រប់គ្រងបណ្តាញសង្គម Facebook, Instagram និង Threads កំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរគោលនយោបាយភ្លាមៗ ដែលធ្វើឱ្យអ្នកប្រើប្រាស់និងបុគ្គលិកមានការភ្ញាក់ផ្អើល។ គាត់បានប្រកាសបញ្ចប់កម្មវិធីត្រួតពិនិត្យភាពត្រឹមត្រូវនៃព័ត៌មាន ដែលការសិក្សាជាច្រើនបានរកឃើញថា បានកាត់បន្ថយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមរបស់ Meta។ មហាសេដ្ឋីរូបនេះក៏បានផ្លាស់ប្តូរគោលនយោបាយដើម្បីអនុញ្ញាតឱ្យមានការហៅក្រុម LGBT ថាជាអ្នកមានជំងឺផ្លូវចិត្ត ដំឡើងតំណែងអ្នកគាំទ្រលោក Trump ម្នាក់ និងតែងតាំងលោក Dana White ប្រធាន UFC […]

ប្រែសម្រួល៖ ស-សម្បត្តិ អ្នកវិទ្យាសាស្ត្របានរកឃើញស្នាមជើងដាយណូស័រជិត២០០ស្នាម ដែលមានអាយុកាលប្រមាណ១៦៦លានឆ្នាំ ត្រឡប់ទៅសម័យជូរ៉ាស៊ិកកណ្តាល នៅការដ្ឋានថ្មដឺវ៉រស៍ហ្វាម ក្នុងខេត្តអុកស្វឺដសៀរ ប្រទេសអង់គ្លេស។ ការរកឃើញដ៏គួរឱ្យកត់សម្គាល់នេះ ត្រូវបានគេសង្កេតឃើញដំបូងក្នុងឆ្នាំ២០២៣ នៅពេលដែលកម្មករការដ្ឋានថ្ម ហ្គេរី ចនសុន បានកត់សម្គាល់ឃើញ “ដំណើរខុសប្រក្រតី” នៅលើដី ខណៈពេលកំពុងជីកយកថ្មកំបោរសម្រាប់ការសាងសង់ផ្លូវ។ តំបន់នេះត្រូវបានគេហៅថា “ផ្លូវដាយណូស័រ” ដោយសារមានផ្លូវដើរជាច្រើនដែលបន្សល់ទុកដោយសត្វបុរាណទាំងនេះ។ ខណៈពេលដែលផ្លូវដើរសម័យជូរ៉ាស៊ិកផ្សេងទៀតត្រូវបានរកឃើញនៅទូទាំងពិភពលោក ការរកឃើញ “ផ្លូវ” ថ្មីៗនេះនៅអុកស្វឺដសៀរ គឺជាតំបន់ស្នាមដាយណូស័រធំជាងគេដែលគេស្គាល់នៅក្នុងចក្រភពអង់គ្លេស។ អ្នកស្ម័គ្រចិត្តប្រមាណ១០០នាក់មកពីសាកលវិទ្យាល័យប៊ីមីងហាម និងសាកលវិទ្យាល័យអុកស្វឺដ បានសហការគ្នាកាលពីខែមិថុនាកន្លងទៅអស់រយៈពេលមួយសប្តាហ៍ ដើម្បីជីកស្រាវជ្រាវស្នាមជើងទាំងនោះ និងកត់ត្រាព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន អំពីតំបន់ដ៏ធំធេងនេះ។ ការរកឃើញនេះមានសារៈសំខាន់ពិសេស ដោយសារវាត្រូវនឹងខួបទី២០០នៃការរកឃើញដាយណូស័រដំបូងគេ គឺដាយណូស័រមេហ្គាឡូសរុស ដែលត្រូវបានរកឃើញនៅអុកស្វឺដសៀរក្នុងឆ្នាំ១៨២៤។ សាស្ត្រាចារ្យ ឃឺស្ទី អេដហ្គា នៃសាកលវិទ្យាល័យប៊ីមីងហាម ដែលបានចូលរួមក្នុងការជីកកកាយនេះបានមានប្រសាសន៍ថា “តំបន់នេះមានកេរ្តិ៍ដំណែលយូរអង្វែងនៃស្នាមដាយណូស័រនិងផូស៊ីលដ៏គួរឱ្យរំភើប”។ ស្នាមជើងដែលទើបរកឃើញថ្មីៗនេះ ភ្ជាប់ទៅនឹងផ្លូវដាយណូស័រដែលបានរកឃើញពីមុននៅក្នុងការដ្ឋានថ្មដដែលនេះកាលពីឆ្នាំ១៩៩៧ ប៉ុន្តែបច្ចុប្បន្នលែងអាចចូលទៅដល់។ ទោះយ៉ាងណា ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា ផ្លូវថ្មីទាំងនេះនឹងផ្តល់ឱកាសឱ្យអ្នកវិទ្យាសាស្ត្រវិភាគព័ត៌មានដែលមិនធ្លាប់មានពីមុន អំពីសត្វដែលបានផុតពូជទាំងនេះ និងបកស្រាយអាថ៌កំបាំងអំពីចលនា ទម្លាប់ស៊ីចំណី និងទំនាក់ទំនងសង្គមរបស់ពួកវា។ • ផែនទីបុរាណ ក្នុងអំឡុងពេលជីកកកាយ អ្នកវិទ្យាសាស្ត្របានរកឃើញផ្លូវធំៗចំនួន៥ […]

ប្រែសម្រួល៖ រតនា ការតវ៉ាហិង្សាបានផ្ទុះឡើងនៅប្រទេសចិន បន្ទាប់ពីការស្លាប់របស់ក្មេងជំទង់ម្នាក់បានបង្កឱ្យមានការចោទប្រកាន់ពីការបិទបាំងរបស់អាជ្ញាធរ ដូចដែលបានបង្ហាញក្នុងវីដេអូពីតំបន់ភាគពាយព្យសាន់ស៊ី។ នៅក្នុងវីដេអូដែលបានផ្ទៀងផ្ទាត់ដោយ CNN បាតុករជាច្រើននាក់ត្រូវបានគេឃើញប្រឈមមុខដាក់ជញ្ជាំងប៉ូលិសប្រឆាំងកុបកម្មនៅខាងក្រៅសាលាបច្ចេកទេសវិជ្ជាជីវៈពូឆេង ដោយអ្នកខ្លះបានគប់ដំបងនិងវត្ថុផ្សេងៗទៅលើមន្ត្រី។ បាតុករម្នាក់ត្រូវបានគេឃើញគប់ធុងពន្លត់អគ្គិភ័យទៅលើទ្វារ ធ្វើឱ្យកញ្ចក់បែក។ ជាការឆ្លើយតប ប៉ូលិសត្រូវបានគេឃើញប្រើប្រាស់កម្លាំងលើបាតុករ វាយដំអ្នកខ្លះ និងចាប់បោកទម្លាក់អ្នកផ្សេងទៀតទៅលើដី។ មូលហេតុនៃការតវ៉ានេះគឺការស្លាប់របស់សិស្សវ័យជំទង់ម្នាក់ ដែលមានគោត្តនាមថា ដាង និងកំពុងសិក្សានៅឆ្នាំទីបីនៅសាលានោះ។ អាជ្ញាធរមូលដ្ឋាននៅពូឆេងបានអះអាងថា ការស្លាប់របស់ដាងកាលពីថ្ងៃទី២ ខែមករា គឺជាគ្រោះថ្នាក់មួយ និងមិនមែនជាបទឧក្រិដ្ឋទេ ប៉ុន្តែការចោទប្រកាន់បានរាលដាលនៅលើបណ្តាញសង្គមថាមានការបិទបាំង។ អាជ្ញាធរចិនមានការប្រុងប្រយ័ត្នជាពិសេសចំពោះការតវ៉ាជាសាធារណៈនៅក្នុងប្រទេស បន្ទាប់ពីការតវ៉ា “ក្រដាសស” យ៉ាងទូលំទូលាយនៅចុងឆ្នាំ២០២២ ប្រឆាំងនឹងគោលនយោបាយតឹងរឹងរបស់ប៉េកាំងក្នុងអំឡុងពេលជំងឺកូវីដ-១៩។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកស៊ើបអង្កេតដែលបានចុះផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលស្រុកពូឆេង ដាង “មានការជជែកគ្នានិងប៉ះទង្គិចផ្លូវកាយ” ជាមួយសិស្សឆ្នាំទីមួយម្នាក់ដែលមានគោត្តនាមថា ក្វូ ដោយសារ “រំខានការសម្រាក” របស់គាត់នៅក្នុងអន្តេវាសិកដ្ឋាន។ នៅយប់នោះ មន្ត្រីសាលាម្នាក់បានជួយដោះស្រាយការជជែកគ្នា។ នៅម៉ោងប្រហែល៣ព្រឹក សិស្សម្នាក់ទៀតនៅក្នុងអន្តេវាសិកដ្ឋានរបស់ដាងបានទៅបន្ទប់ទឹក ហើយបានឃើញកៅអីឈើមួយនៅក្រោមបង្អួចរបងជណ្តើរ យោងតាមសេចក្តីថ្លែងការណ៍នោះ។ “បង្អួចរំកិលត្រូវបានបើក ហើយសំណាញ់លោហៈត្រូវបានដកចេញ។ ដាងបានធ្លាក់ពីបង្អួចទៅលើដីខាងក្រោមរួចហើយ” សេចក្តីថ្លែងការណ៍បានបញ្ជាក់។ អង្គការសិទ្ធិមនុស្សនៅចិន ដែលជាក្រុមសកម្មជនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍ពី “កាលៈទេសៈគួរឱ្យសង្ស័យ” នាំទៅដល់ការស្លាប់របស់ដាង រួមទាំងរបាយការណ៍របស់សាក្សីអំពី “សញ្ញានៃការប៉ះទង្គិចនៅក្នុងអន្តេវាសិកដ្ឋានរបស់ដាង” […]

ប្រែសម្រួល៖ តារា ជូហូបារូ៖ ចំនួនប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅរដ្ឋជូហូបានកើនឡើងដល់ជាង៣.០០០នាក់គិតត្រឹមព្រឹកថ្ងៃអាទិត្យ (១២ មករា) កើនឡើងពី២.៥២៤នាក់កាលពីយប់មុន។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NADMA) បានរាយការណ៍ថា ប្រជាជន៣.២៩៥នាក់ដែលរងផលប៉ះពាល់មកពី៩៦០គ្រួសារនៅស្រុកកូតាធីងហ្គី កូឡៃ ជូហូបារូ ក្លួង និងប៉ុនទៀននៃប្រទេសម៉ាឡេស៊ី។ ពួកគេត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលជម្លៀសបណ្តោះអាសន្នចំនួន៣៤កន្លែង។ ស្រុកកូតាធីងហ្គីមានចំនួនជនរងគ្រោះដោយទឹកជំនន់ច្រើនបំផុតគឺ១.១៦០នាក់ បន្ទាប់មកគឺស្រុកកូឡៃ (៧៤៨នាក់) ជូហូបារូ (៥០២នាក់) ក្លួង (៤៥៥នាក់) និងប៉ុនទៀន (៤៣០នាក់)។ នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីព្យាករថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្តទៀត ដោយមានលទ្ធភាពកើតមានទឹកជំនន់នៅស្រុកផ្សេងទៀត រួមទាំងនៅបាតូប៉ាហាត និងម៉ឺស៊ីង ដូចដែលកាសែត New Straits Times បានរាយការណ៍។ កាលពីមុន កាសែត The Star បានរាយការណ៍ថា បុរសម្នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីរថយន្តរបស់គាត់ត្រូវបានទឹកហូរកួច នៅផ្លូវលីកូឈីណា ក្បែរសួនច្បារអាម៉ាន។ “ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១.៣០យប់ (ថ្ងៃទី១០ មករា) នៅពេលដែលសមាជិកក្រុមខ្លះកំពុងជម្លៀសជនរងគ្រោះដោយទឹកជំនន់” នេះបើតាមការថ្លែងរបស់ប្រធាននគរបាលកូតាធីងហ្គី យូសុហ្វ អូថមែន។ “រថយន្តនោះជាប់នឹងបង្គោលភ្លើង ខណៈដែលអ្នកបើកបរកំពុងអង្គុយនៅលើរថយន្តរបស់គាត់។” ទឹកជំនន់តែងតែកើតមាននៅឆ្នេរខាងកើតប្រទេសម៉ាឡេស៊ីក្នុងអំឡុងរដូវមូសុងប្រចាំឆ្នាំចាប់ពីខែតុលាដល់ខែមីនា ដោយមានប្រជាជនរាប់ពាន់នាក់ត្រូវផ្លាស់ប្តូរទីលំនៅជារៀងរាល់ឆ្នាំ៕ ប្រភព៖ ទីភ្នាក់ងារ/as

ប្រែសម្រួល៖រតនា ក្រុងសេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែង លោក យូន ស៊ុក យុល នឹងមិនចូលរួមសវនាការដំបូងនៃការជំនុំជម្រះទម្លាក់របស់លោកនៅសប្តាហ៍ក្រោយទេ ដោយសារកង្វល់ពីសុវត្ថិភាព នេះបើយោងតាមការថ្លែងរបស់មេធាវីរបស់លោកនៅថ្ងៃអាទិត្យ (ថ្ងៃទី១២ ខែមករា)។ សវនាការនេះនឹងសម្រេចថាតើលោកនឹងត្រូវដកចេញពីតំណែង ឬត្រូវបានស្តារឡើងវិញ។ លោក យូន កាប់-គឺន បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ផ្ញើទៅកាន់ AFP ថា “កង្វល់អំពីសុវត្ថិភាព និងឧប្បត្តិហេតុដែលអាចកើតមានឡើងបានលេចឡើង។ ដូច្នេះ ប្រធានាធិបតីនឹងមិនអាចចូលរួមសវនាការនៅថ្ងៃទី១៤ ខែមករាបានទេ។ ប្រធានាធិបតីមានឆន្ទៈចូលរួមគ្រប់ពេលវេលា នៅពេលដែលបញ្ហាសុវត្ថិភាពត្រូវបានដោះស្រាយ”៕ ប្រភព៖ AFP/rj

ប្រែសម្រួល៖ រតនា មន្ត្រីពន្លត់អគ្គិភ័យកំពុងប្រណាំងប្រជែងជាមួយពេលវេលា ក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏គ្រោះថ្នាក់នៅឡូសអានជឺលេសអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយសារខ្យល់បក់ខ្លាំងនៅពេលយប់ និងដើមសប្តាហ៍ក្រោយ គ្រោងនឹងគំរាមកំហែងដល់វឌ្ឍនភាពដែលពួកគេសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើងនៅទូទាំងតំបន់។ ភ្លើងឆេះព្រៃប៉ាលីសាដ (Palisades Fire) នៅតំបន់ឆ្នេរសមុទ្រត្រូវបានគ្រប់គ្រងបាន១១ភាគរយ ប៉ុន្តែឥឡូវកំពុងតែផ្លាស់ទីឆ្ពោះទៅកាន់តំបន់ប្រិនវូដ (Brentwood) និងសហគមន៍ផ្សេងទៀតនៅជិតមជ្ឈមណ្ឌលហ្គេធធី (Getty Center) និងសាកលវិទ្យាល័យ UCLA។ ប្រជាពលរដ្ឋជាង១០០,០០០នាក់នៅតែស្ថិតក្រោមបញ្ជាឲ្យជម្លៀសចេញ ខណៈភ្លើងឆេះព្រៃអេតុន (Eaton Fire) នៅអល់តាដេណា (Altadena) និងភ្លើងឆេះកន្លែងផ្សេងទៀតនៅក្នុងខោនធីនេះនៅតែបន្តឆេះ។ មន្ត្រីបានបញ្ជាក់ថាមានមនុស្សយ៉ាងតិច១១នាក់បានស្លាប់ក្នុងភ្លើងឆេះព្រៃនាសប្តាហ៍នេះ ប៉ុន្តែនិយាយថាវានៅមិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការវាយតម្លៃចំនួនសរុបពិតប្រាកដនៅឡើយទេ។ នេះគឺជាអ្វីដែលយើងដឹងអំពីជនរងគ្រោះរហូតមកដល់ពេលនេះ។ ទីភ្នាក់ងារ ATF នឹងដឹកនាំក្រុមការងារស៊ើបអង្កេតថ្មីមួយដែលស៊ើបអង្កេតអំពីប្រភពនៃភ្លើងឆេះព្រៃប៉ាលីសាដ មន្ត្រីបានប្រកាសកាលពីថ្ងៃសៅរ៍។ តាមការពិនិត្យមើលឡើងវិញរបស់ CNN ទៅលើការឆ្លើយតបគ្រាអាសន្នរបស់ក្រុងឡូសអានជឺលេសបង្ហាញថា កត្តាបង្កគ្រោះថ្នាក់ជាច្រើនបានរួមបញ្ចូលគ្នា ដែលជំរុញឱ្យធនធានរបស់ខោនធីលើសពីដែនកំណត់របស់ខ្លួន។ របៀបជួយ៖ សម្រាប់វិធីក្នុងការជួយប្រជាពលរដ្ឋខោនធីឡូសអានជឺលេស សូមចូលទៅកាន់គេហទំព័រ CNN Impact Your World៕

ប្រែសម្រួល៖ ស-សម្បត្តិ ជាផ្លូវការ៖ ឆ្នាំ២០២៤ គឺជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ដោយបានបំបែកកំណត់ត្រាមុនក្នុងឆ្នាំ២០២៣ និងជំរុញពិភពលោកឱ្យរំលងកម្រិតកំណត់អាកាសធាតុដ៏សំខាន់មួយ យោងតាមទិន្នន័យថ្មីពីទីភ្នាក់ងារតាមដានអាកាសធាតុអឺរ៉ុប Copernicus។ ឆ្នាំកន្លងទៅមានសីតុណ្ហភាពក្តៅជាង ១,៦ អង្សាធៀបនឹងអំឡុងពេលមុនមនុស្សចាប់ផ្តើមដុតឥន្ធនៈហ្វូស៊ីលក្នុងបរិមាណច្រើន នេះបើយោងតាមការរកឃើញរបស់ Copernicus។ នេះធ្វើឱ្យឆ្នាំ២០២៤ ក្លាយជាឆ្នាំប្រតិទិនដំបូងដែលរំលងកម្រិតកំណត់ ១,៥ អង្សា ដែលប្រទេសនានាបានព្រមព្រៀងជៀសវាងក្រោមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសក្នុងឆ្នាំ២០១៥។ អ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភច្រើនអំពីការរំលងកម្រិតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ជាជាងឆ្នាំតែមួយ ដោយសារនៅលើសពីកម្រិតនោះ មនុស្ស និងប្រព័ន្ធអេកូឡូស៊ីអាចនឹងពិបាកបន្សាំខ្លួន។ ប៉ុន្តែកំណត់ត្រាឆ្នាំ២០២៤ “មានន័យថាយើងកំពុងខិតជិតគ្រោះថ្នាក់” នេះបើយោងតាមការលើកឡើងរបស់លោក Joeri Rogelj សាស្ត្រាចារ្យផ្នែកអាកាសធាតុនៃវិទ្យាស្ថាន Imperial College London។ ការវិភាគរបស់ Copernicus ចង្អុលបង្ហាញពីកំណត់ត្រាអាកាសធាតុជាច្រើនដែលបានកើតឡើងក្នុងឆ្នាំកន្លងទៅ៖ ភពផែនដីបានជួបប្រទះថ្ងៃក្តៅបំផុតក្នុងប្រវត្តិសាស្ត្រក្នុងខែកក្កដា។ គ្រប់ខែចាប់ពីខែមករាដល់ខែមិថុនា គឺជាខែក្តៅបំផុតបើធៀបនឹងខែដូចគ្នាក្នុងប្រវត្តិសាស្ត្រ ហើយកម្រិតការបំពុលដែលបង្កើនកម្តៅភពផែនដីបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ឆ្នាំកន្លងទៅគឺជាផ្នែកមួយនៃគំរូកម្តៅដែលលើសពីការរំពឹងទុក។ រាល់ឆ្នាំទាំង១០ដែលក្តៅបំផុតរបស់ពិភពលោកបានកើតឡើងក្នុងទសវត្សរ៍ចុងក្រោយនេះ យោងតាមទិន្នន័យរបស់ Copernicus។ នៅពីក្រោយស្ថិតិទាំងនេះ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ “រាល់ភាគនីមួយៗនៃអង្សា… នាំមកនូវគ្រោះថ្នាក់កាន់តែច្រើនដល់មនុស្ស និងប្រព័ន្ធអេកូឡូស៊ី” លោក Rogelj បានមានប្រសាសន៍។ អាកាសធាតុធ្ងន់ធ្ងរដែលបានកើតឡើងទូទាំងពិភពលោកក្នុងឆ្នាំកន្លងទៅ បង្ហាញពីគ្រោះថ្នាក់នៃជីវិតក្នុងពិភពលោកដែលក្តៅជាងមុនរួចទៅហើយ។   […]

ប្រែសម្រួល៖ តារា ភ្លើងឆេះព្រៃបានបំផ្លាញផ្ទៃដីប្រមាណ១០០០រ៉ៃ(៤០មx៤០ម)នៅលើភ្នំខាវឡយក្នុងស្រុកប៉ាកចុងនៃខេត្តណាខនរាជសីមា ដែលស្ថិតនៅចម្ងាយប្រមាណ៥គីឡូម៉ែត្រពីព្រំប្រទល់ឧទ្យានជាតិខាវយ៉ៃ ដែលជាបេតិកភណ្ឌពិភពលោក។ លោក គីត្ទីវ៉ាត់ ធៀមផេង ប្រធានស្ថានីយត្រួតពិនិត្យភ្លើងឆេះព្រៃខាវយ៉ៃ បានថ្លែងនៅថ្ងៃសុក្រថា តំបន់ដែលមានភ្លើងឆេះគឺស្ថិតនៅក្នុងតំបន់អភិរក្សព្រៃឈើខាវស៊ីដអា ព្រៃខាវណុកយុង និងព្រៃខាវអាងហិន ក្នុងឃុំផាយ៉ាយែន។«ភ្លើងឆេះព្រៃនេះមានចម្ងាយប្រហែល៥គីឡូម៉ែត្រពីព្រំប្រទល់ឧទ្យានជាតិខាវយ៉ៃ» លោកបានមានប្រសាសន៍។ ស្ថាប័នជាច្រើនបានចូលរួមរួមគ្នាពន្លត់ភ្លើងឆេះព្រៃកាលពីម្សិលមិញ រួមមានមជ្ឈមណ្ឌលប្រតិបត្តិការភ្លើងឆេះព្រៃណាខនរាជសីមា ស្ថានីយត្រួតពិនិត្យភ្លើងឆេះព្រៃខាវយ៉ៃ អង្គភាពការពារព្រៃឈើនៃស្រុកប៉ាកចុង នាយកដ្ឋានព្រៃឈើ មជ្ឈមណ្ឌលលើកកម្ពស់ការត្រួតពិនិត្យភ្លើងឆេះព្រៃណាខនរាជសីមា មជ្ឈមណ្ឌលលើកកម្ពស់ការត្រួតពិនិត្យភ្លើងឆេះព្រៃប្រាជិនប៊ូរី និងអង្គការរដ្ឋបាលឃុំផាយ៉ាយែន។ លោកបានថ្លែងថា អភិបាលខេត្តណាខនរាជសីមា និងមេបញ្ជាការកងទ័ពតំបន់ឦសាន គឺជាអ្នកទទួលខុសត្រូវលើស្ថានការណ៍នេះ។ ក្រសួងធនធានធម្មជាតិនិងបរិស្ថានរំពឹងថា ភ្លើងឆេះព្រៃនេះនឹងត្រូវបានគ្រប់គ្រងនៅថ្ងៃនេះ។ នាយករដ្ឋមន្ត្រី ពែតុងថាន ស៊ីណាវ៉ាត្រា បានបង្ហោះសារនៅលើបណ្តាញ X កាលពីម្សិលមិញថា រដ្ឋាភិបាលបានណែនាំដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យប្រញាប់ពន្លត់ភ្លើងឆេះព្រៃដើម្បីការពារកុំឱ្យរាលដាល។ តាមមជ្ឈមណ្ឌលលើកកម្ពស់ការត្រួតពិនិត្យភ្លើងឆេះព្រៃ ភ្លើងឆេះព្រៃនេះបានចាប់ផ្តើមនៅថ្ងៃទី៣ខែមករា។ មជ្ឈមណ្ឌលបានទទួលរបាយការណ៍ពីអង្គការរដ្ឋបាលឃុំផាយ៉ាយែន (TAO) អំពីភ្លើងឆេះព្រៃនៅខាងក្រោយវត្តឧដុមសុខ។ មជ្ឈមណ្ឌលបានពន្លត់ភ្លើងនៅល្ងាចថ្ងៃនោះ បន្ទាប់ពីភ្លើងបានបំផ្លាញព្រៃប្រមាណ២០០រៃ។ នៅថ្ងៃទី៥ខែមករា មជ្ឈមណ្ឌលត្រូវបានជូនដំណឹងអំពីភ្លើងឆេះព្រៃម្តងទៀត។ ប្រភពមួយបានឱ្យដឹងថា ការខូចខាតសរុបមានទំហំជិត១០០០រ៉ៃនៃព្រៃឈើ ដោយជឿថាមូលហេតុគឺបណ្តាលមកពីការបរបាញ់សត្វខុសច្បាប់៕

ប្រែសម្រួលដោយ៖ ស.សម្បត្តិ ប្រុចសែល៖ ណាតូនឹងមិនធ្វើតាមសំណើរបស់លោក ដូណាល់ ត្រាំ ក្នុងការបង្កើនចំណាយការពារជាតិយ៉ាងច្រើន ប៉ុន្តែទំនងជានឹងព្រមព្រៀងបង្កើនគោលដៅលើសពីគោលដៅបច្ចុប្បន្ន យោងតាមការអះអាងរបស់មន្ត្រី និងអ្នកវិភាគ។ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃអង្គារថា សមាជិកនៃសម្ព័ន្ធយោធាគួរចំណាយ ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) លើការពារជាតិ – ដែលជាការកើនឡើងយ៉ាងច្រើនពីគោលដៅបច្ចុប្បន្ន ២ ភាគរយ និងជាកម្រិតមួយដែលគ្មានប្រទេសណាតូណាមួយ រួមទាំងសហរដ្ឋអាមេរិកផង សម្រេចបាននាពេលបច្ចុប្បន្ននេះ។ សម្តីរបស់លោកត្រាំ – នៅក្នុងសន្និសីទសារព័ត៌មានមួយដែលក៏បានបង្កើតឱ្យមានចំណងជើងដំណឹងជាច្រើនអំពីដីស្វយ័តហ្គ្រីនលែន កាណាដា និងប៉ាណាម៉ា – គឺជាការរំលឹកអំពីការផ្តោតរបស់គាត់លើការចំណាយរបស់ណាតូក្នុងអាណត្តិដំបូង និងការគំរាមរបស់គាត់មិនការពារសម្ព័ន្ធមិត្តដែលមិនបានសម្រេចគោលដៅនេះ។ មន្ត្រីមកពីប្រទេសណាតូបាននិយាយថា ពួកគេយល់ស្របថាចំណាយការពារជាតិត្រូវតែបង្កើនបន្ថែមទៀត ប៉ុន្តែមិនបានគាំទ្រតួលេខ ៥ ភាគរយទេ ដែលអ្នកវិភាគបាននិយាយថា នឹងមិនអាចធ្វើទៅរួចទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចសម្រាប់សមាជិកស្ទើរតែទាំងអស់។ វានឹងត្រូវការថវិកាបន្ថែមរាប់រយពាន់លានដុល្លារ។ ទោះយ៉ាងណា គោលដៅថ្មីមួយទំនងជានឹងត្រូវបានព្រមព្រៀងនៅក្នុងកិច្ចប្រជុំកំពូលណាតូនៅទីក្រុងឡាហេក្នុងខែមិថុនា ដោយជំរុញដោយការភ័យខ្លាចថា រុស្ស៊ីអាចវាយប្រហារប្រទេសណាតូមួយបន្ទាប់ពីអ៊ុយក្រែន និងដោយការជំរុញរបស់លោកត្រាំ តាមការអះអាងរបស់មន្ត្រី។ សំណួរសំខាន់ៗដែលនៅបើកចំហគឺ តើគោលដៅថ្មីនោះនឹងជាអ្វី និងថាតើវានឹងគ្រប់គ្រាន់ដើម្បីធ្វើឱ្យលោកត្រាំពេញចិត្តដែរឬទេ។ មានការរំពឹងថា សមាជិកណាតូទាំង ៣២ នឹងព្រមព្រៀង បន្ទាប់ពីការជជែកគ្នាច្រើន លើគោលដៅប្រហែល […]

ប្រែសម្រួល៖រតនា នៅពេលដែលប្រធានាធិបតីជាប់ឆ្នោត Donald Trump បានលើកឡើងអំពីការទិញទឹកដីស្វយ័តហ្គ្រីនលែនពីប្រទេសដាណឺម៉ាកក្នុងរដ្ឋបាលដំបូងរបស់លោក នាយករដ្ឋមន្ត្រីដាណឺម៉ាកបានចាត់ទុកគំនិតនេះថា “គ្មានហេតុផល” និងបានបដិសេធភ្លាមៗ។ ឥឡូវនេះ មន្ត្រីដាណឺម៉ាកកំពុងទទួលបានការព្រមានពីសម្ព័ន្ធមិត្ត និងទីប្រឹក្សារបស់លោក Trump ថា លោកពិតជាមានបំណងមុតមាំមែន នេះបើយោងតាមការប្រាប់របស់មន្ត្រីដាណឺម៉ាកច្រើនរូបទៅកាន់ CNN។ ហើយពួកគេកំពុងថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្នអំពីរបៀបឆ្លើយតប ដោយមិនបង្កឱ្យមានការប៉ះទង្គិចធំមួយជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធ និងសមាជិកណាតូដូចគ្នា។ មន្ត្រីជាន់ខ្ពស់ដាណឺម៉ាកម្នាក់បាននិយាយថា “ប្រព័ន្ធគាំទ្រគំនិតនេះមានលក្ខណៈខុសប្លែកទាំងស្រុងឥឡូវនេះ” បើប្រៀបធៀបនឹងឆ្នាំ២០១៩ នៅពេលដែលលោក Trump បានស្នើឡើងជាលើកដំបូង។   មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតបាននិយាយថា “នេះហាក់ដូចជាមានភាពមុតមាំខ្លាំងជាងមុន”។ លោក Trump បាននិយាយកាលពីថ្ងៃអង្គារថា “យើងត្រូវការទឹកដីស្វយ័តហ្គ្រីនលែនសម្រាប់គោលបំណងសន្តិសុខជាតិ”។ នៅឯសន្និសីទសារព័ត៌មាននៅ Mar-a-Lago លោកបានមានប្រសាសន៍ថា “ប្រជាជនពិតជាមិនដឹងផងថាតើប្រទេសដាណឺម៉ាកមានសិទ្ធិស្របច្បាប់លើប្រទេសនោះឬអត់ ប៉ុន្តែប្រសិនបើពួកគេមាន ពួកគេគួរតែបោះបង់វាចោល ព្រោះយើងត្រូវការវាសម្រាប់សន្តិសុខជាតិ”។ នៅពេលត្រូវបានសួរអំពីមតិយោបល់របស់លោក Trump កាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងការបរទេសដែលជិតចាកចេញពីតំណែង Antony Blinken បាននិយាយថា “គំនិតដែលបានបញ្ចេញអំពីទឹកដីស្វយ័តហ្គ្រីនលែនគឺច្បាស់ជាមិនល្អទេ ប៉ុន្តែប្រហែលជាសំខាន់ជាងនេះទៅទៀត វាច្បាស់ជាមិនកើតឡើងទេ ដូច្នេះយើងប្រហែលជាមិនគួរចំណាយពេលច្រើនពេកនិយាយអំពីវាទេ”។ មន្ត្រីដាណឺម៉ាកនិយាយថា ពួកគេមិនយល់ស្របទាំងស្រុងទេ – ការសន្ទនាដោយត្រង់ៗអំពីសេចក្តីថ្លែងការណ៍របស់លោក Trump ជាជាងការសន្មតថាលោកមិនមានបំណងមុតមាំ […]

ប្រែសម្រួល៖ រតនា បេងឡូរូ៖ ការវិនិយោគក្នុងវិស័យអវកាសរបស់ប្រទេសឥណ្ឌា ដែលជាផ្នែកសំខាន់មួយនៃមហិច្ឆតារបស់ប្រទេសក្នុងការក្លាយជាមហាអំណាចសកល បានធ្លាក់ចុះ ៥៥% នៅឆ្នាំ២០២៤ មកនៅត្រឹម ៥៩,១ លានដុល្លារអាមេរិក ពី ១៣០,២ លានដុល្លារអាមេរិកកាលពីឆ្នាំមុន យោងតាមទិន្នន័យពីវេទិកាព័ត៌មានទីផ្សារ Tracxn។ ការធ្លាក់ចុះនេះ ដែលកើតឡើងក្នុងបរិបទនៃការធ្លាក់ចុះសកល ២០% នៃការវិនិយោគក្នុងវិស័យអវកាស គឺជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេលយ៉ាងតិច៥ឆ្នាំ។ ជាសកល ក្រុមហ៊ុនអវកាសបានប្រមូលទុនប្រមាណ ២៨ ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ខណៈដែលដៃគូឥណ្ឌារបស់ពួកគេទទួលបានប្រមាណ ៣៥៤ លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នា តាមទិន្នន័យរបស់ Tracxn បានបង្ហាញ។ ឧស្សាហកម្មអវកាសរបស់ឥណ្ឌាបានទាក់ទាញការចាប់អារម្មណ៍ជាសកល ជាមួយនឹងការចុះចតយានអវកាស Chandrayaan-3 លើព្រះចន្ទ និងការបញ្ជូនយានអវកាសសិក្សាព្រះអាទិត្យ Aditya-L1។ ការរីកចម្រើននៃវិស័យអវកាសឯកជនរបស់ប្រទេសនេះ ត្រូវបានគេមើលឃើញកាន់តែច្រើនថាមានសារៈសំខាន់សម្រាប់សម្រេចគោលដៅរយៈពេលវែងនៃសេដ្ឋកិច្ចអវកាសឯកជនដែលមានតម្លៃ ៤៤ ប៊ីលានដុល្លារអាមេរិក។ រដ្ឋាភិបាលបានព្យាយាមជំរុញវិស័យនេះដោយអនុម័តមូលនិធិ ១០ ប៊ីលានរូពី (១១៩ លានដុល្លារអាមេរិក) នៅខែតុលា ឆ្នាំ២០២៤ ដើម្បីគាំទ្រក្រុមហ៊ុនបច្ចេកវិទ្យាអវកាសថ្មីៗ និងរៀបចំផែនការពង្រីកចំណែកទីផ្សារអវកាសពាណិជ្ជកម្មសកលរបស់ឥណ្ឌាត្រឹមឆ្នាំ២០៣៣។ អ្នកចូលរួមក្នុងឧស្សាហកម្មបាននិយាយថា ពួកគេរំពឹងថានឹងឃើញការកើនឡើងនៃការវិនិយោគនៅឆ្នាំ២០២៥។ លោក Vishesh Rajaram […]

ប្រែសម្រួល៖ តារា ទីក្រុងម៉ូស្គូ៖ រុស្ស៊ីបានថ្លែងនៅថ្ងៃចន្ទ (ថ្ងៃទី៦ ខែមករា) ថាខ្លួនបានធ្វើការរីកចម្រើនសំខាន់មួយនៅភាគខាងកើតអ៊ុយក្រែន ប៉ុន្តែអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ីបាននិយាយថា កងកម្លាំងម៉ូស្គូនៅតែបន្តទប់ទល់នឹងការវាយប្រហារដ៏ធំមួយរបស់អ៊ុយក្រែននៅក្នុងភាគខាងលិចប្រទេសរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់ទីក្រុងគូរ៉ាខូវែ ដែលស្ថិតនៅចម្ងាយ៣២គីឡូម៉ែត្រភាគខាងត្បូងក្រុងប៉ូក្រូវស្ក ដែលជាមជ្ឈមណ្ឌលភស្តុភារសំខាន់របស់អ៊ុយក្រែន ដែលរុស្ស៊ីបានព្យាយាមវាយលុកអស់រយៈពេលជាច្រើនខែមកហើយ។ ក្នុងពេលជាមួយគ្នានេះ អ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ីបានថ្លែងថា អ៊ុយក្រែនកំពុងវាយប្រហារនៅក្នុងតំបន់ឃឺស្ករបស់រុស្ស៊ីជាថ្ងៃទីពីរនៅថ្ងៃចន្ទ ដោយអ្នកខ្លះបានពិពណ៌នាស្ថានភាពថាគួរឱ្យព្រួយបារម្ភ។ អ៊ុយក្រែនបានចាប់ផ្តើមការវាយប្រហារថ្មីមួយនៅថ្ងៃអាទិត្យនៅក្នុងតំបន់ឃឺស្ក ដែលកងកម្លាំងរបស់ខ្លួនបានឆ្លងកាត់ព្រំដែននៅថ្ងៃទី៦ ខែសីហា ហើយក្នុងរយៈពេលប្រាំខែកន្លងមកនេះ បានទប់ទល់នឹងការប៉ុនប៉ងបណ្តេញចេញរបស់រុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា កងកម្លាំងរបស់ខ្លួនបានវាយបកការវាយប្រហារដំបូងរបស់អ៊ុយក្រែននៅថ្ងៃអាទិត្យ នៅភាគខាងជើងផ្លូវហាយវ៉េដែលឆ្ពោះទៅកាន់ទីក្រុងឃឺស្ក ដែលជារដ្ឋធានីតំបន់។ ប៉ុន្តែអ្នកសរសេរប្លុកយោធារុស្ស៊ី – ដែលជាក្រុមអ្នកយកព៏ត៌មានសង្គ្រាម និងអ្នកជំនាញ ដែលទោះបីជាគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ម៉ូស្គូក៏ដោយ ក៏តែងតែរិះគន់ភាពខ្វះចន្លោះរបស់ខ្លួន – បាននិយាយថាការប្រយុទ្ធយ៉ាងសាហាវនៅតែបន្តជាថ្ងៃទីពីរ។ “ព្រឹកនេះនៅក្នុងតំបន់ឃឺស្កកំពុងចាប់ផ្តើមដោយគួរឱ្យព្រួយបារម្ភម្តងទៀត។ វាច្បាស់ណាស់ថាបរាជ័យកាលពីម្សិលមិញនឹងមិនបញ្ឈប់សត្រូវទេ ហើយគេនឹងព្យាយាមដាក់សម្ពាធលើយើងម្តងទៀតនៅថ្ងៃនេះ” នេះជាការបង្ហោះរបស់អ្នកសរសេរប្លុកម្នាក់ឈ្មោះ យូរី ប៉ូដូលយ៉ាកា នៅលើ Telegram។ រុស្ស៊ីគ្រប់គ្រងប្រមាណមួយភាគប្រាំនៃអ៊ុយក្រែនបន្ទាប់ពីសង្គ្រាមជិតបីឆ្នាំ ប៉ុន្តែជោគជ័យដែលមិនបាននឹកស្មានដល់របស់អ៊ុយក្រែនក្នុងការកាន់កាប់ និងរក្សាបានផ្នែកមួយនៃទឹកដីរុស្ស៊ី អាចនឹងពង្រឹងជំហរចរចារបស់ខ្លួន ខណៈភាគីទាំងសងខាងកំពុងត្រៀមខ្លួនសម្រាប់ការចរចាសន្តិភាពដែលអាចនឹងកើតមាននៅឆ្នាំនេះ។ ភាគីទាំងពីរបានខិតខំប្រឹងប្រែងក្នុងការកែលម្អស្ថានភាពសមរភូមិរបស់ខ្លួន មុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ធ្វើសម្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ លោក […]

ប្រែសម្រួល៖ស្រីស្រស់ ផាង ងា ប្រទេសថៃ៖ ដំរីមួយក្បាលដែល “ភ័យខ្លាច” បានសម្លាប់ភ្ញៀវទេសចរអេស្ប៉ាញម្នាក់ ខណៈពេលដែលនាងកំពុងងូតទឹកឱ្យសត្វនេះនៅមជ្ឈមណ្ឌលថែទាំដំរីមួយក្នុងភាគខាងត្បូងប្រទេសថៃ នេះបើតាមការបញ្ជាក់របស់ប៉ូលិសមូលដ្ឋានកាលពីថ្ងៃចន្ទ (ថ្ងៃទី៦ ខែមករា)។ កាលពីថ្ងៃសុក្រ កញ្ញា Blanca Ojanguren García អាយុ២៣ឆ្នាំ កំពុងងូតទឹកឱ្យដំរីនៅមជ្ឈមណ្ឌលថែទាំដំរីកោះយ៉ាវ ស្ថិតក្នុងស្រុកកោះយ៉ាវនៃខេត្តផាងងា នៅពេលដែលនាងត្រូវបានប្រល័យដោយដំរីដែលកំពុងស្ថិតក្នុងស្ថានភាពតានតឹង។ យោងតាមកាសែត Bangkok Post ដំរីក៏បានចាក់ភ្លុករបស់វាចូលទៅក្នុងខ្លួននាងផងដែរ។ លោក Jaran Bangprasert ប្រធានប៉ូលិសមូលដ្ឋានបានមានប្រសាសន៍ប្រាប់ AFP ថា “ភ្ញៀវទេសចរជាស្ត្រីម្នាក់បានស្លាប់ខណៈពេលងូតទឹកឱ្យដំរី”។ អ្នកជំនាញបានលើកឡើងថា ដំរីនោះទំនងជាមានភាពតានតឹងដោយសារសម្ពាធនៃការរស់នៅ និងការធ្វើអន្តរកម្មជាមួយភ្ញៀវទេសចរនៅក្រៅប្រព័ន្ធអេកូឡូស៊ីរបស់វា នេះបើយោងតាមប្រភពព័ត៌មានក្នុងស្រុក។ កញ្ញា García ដែលមកពីក្រុង Valladolid ភាគពាយព្យប្រទេសអេស្ប៉ាញ គឺជានិស្សិតផ្នែកច្បាប់ និងទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Navarra។ នាងកំពុងរស់នៅប្រទេសតៃវ៉ាន់ក្រោមកម្មវិធីផ្លាស់ប្តូរសិក្សា Erasmus ហើយបានមកទស្សនាប្រទេសថៃក្នុងនាមជាភ្ញៀវទេសចរ បើតាមកាសែត Bangkok Post។ និស្សិតរូបនេះស្ថិតនៅមជ្ឈមណ្ឌលអភិរក្សដំរីជាមួយមិត្តប្រុសរបស់នាង ដែលជាយោធិននិស្សិតមកពីក្រុង Oviedo ក៏នៅភាគពាយព្យប្រទេសអេស្ប៉ាញដែរ ដែលមានវត្តមាននៅពេលកើតហេតុ។ លោក […]

ប្រែសម្រួល៖ តារា ពូត្រាចាយ៉ា៖ តុលាការឧទ្ធរណ៍បានសម្រេចកាលពីថ្ងៃចន្ទ (ថ្ងៃទី៦ ខែមករា) ថា សំណើបណ្តឹងឧទ្ធរណ៍សុំឃុំខ្លួននៅផ្ទះរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ត្រូវតែបានស្តាប់នៅតុលាការកំពូល។ តុលាការកំពូលបានច្រានចោលកាលពីខែកក្កដា នូវបណ្តឹងផ្លូវច្បាប់របស់លោក ណាជីប ដែលទាមទារឲ្យរដ្ឋាភិបាលបង្ហាញបទបញ្ជាបន្ថែមដែលត្រូវបានចេញដោយព្រះមហាក្សត្រអតីត អាល់-ស៊ុលតង់ អាប់ឌុលឡា ដែលអនុញ្ញាតឲ្យលោក ណាជីប អនុវត្តទោសនៅសល់ប្រាំមួយឆ្នាំដែលត្រូវបានកាត់បន្ថយនៅផ្ទះ។ នៅថ្ងៃចន្ទ ចៅក្រមបីរូបនៃតុលាការបានចេញសេចក្តីសម្រេចដោយសំឡេងភាគច្រើន ២ ទល់នឹង ១ ដែលបង្គាប់ឲ្យតុលាការកំពូលក្វាឡាឡាំពួរស្តាប់អង្គសេចក្តីនៃសំណុំរឿងនេះ។ ចៅក្រម អាស្សាហារី កាម៉ាល់ រ៉ាំលី និងចៅក្រម ម៉ូហាមេដ ហ្វីរូស ចាហ្វរីល ជាផ្នែកនៃសេចក្តីសម្រេចភាគច្រើន ខណៈដែលចៅក្រមប្រធានអង្គជំនុំជម្រះ អាស៊ីហ្សា ណាវ៉ាវី បានចេញសេចក្តីសម្រេចជំទាស់មិនអនុញ្ញាតឲ្យមានបណ្តឹងឧទ្ធរណ៍។ សេចក្តីសម្រេចនេះបានកើតឡើងខណៈដែលមនុស្សរាប់រយនាក់ រួមទាំងអ្នកគាំទ្រមកពីគណបក្សអង្គការជាតិម៉ាឡេរួបរួម (UMNO) របស់លោក ណាជីប ក៏ដូចជាអ្នកមកពីសម្ព័ន្ធប្រឆាំង ពេរីកាតាន់ ណាស្យូណាល់ (PN) បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការក្នុងសាមគ្គីភាពជាមួយអតីតនាយករដ្ឋមន្ត្រី។ ក្នុងចំណោមពួកគេមានអគ្គលេខាធិការគណបក្សអ៊ីស្លាមម៉ាឡេស៊ី (PAS) តាគីយូឌីន ហាសាន់ ដែលតាមដានរឿងក្តីនៅក្នុងតុលាការ ក៏ដូចជាអនុប្រធានគណបក្ស […]

ប្រែសម្រួល៖ តារា ជើងហោះហើររបស់ក្រុមហ៊ុន United Airlines នឹងអាចប្រើប្រាស់សេវាកម្ម Wi-Fi Starlink របស់លោក Elon Musk ចាប់ពីដើមរដូវផ្ការីកនេះ ដែលជាសញ្ញាបង្ហាញពីការពង្រីកឥទ្ធិពលរបស់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ។ United នឹងចាប់ផ្ដើមសាកល្បងប្រើប្រាស់ Starlink នៅខែកុម្ភៈ ហើយជើងហោះហើរពាណិជ្ជកម្មដំបូងដែលមានសេវាកម្មនេះនឹងចាប់ផ្ដើមនៅរដូវផ្ការីកនេះ លើយន្តហោះប្រភេទ Embraer E-175។ ក្រុមហ៊ុនអាកាសចរណ៍នេះមានគម្រោងបំពាក់សេវាកម្មនេះលើកងយន្តហោះតំបន់ដែលមានពីរថ្នាក់ទាំងអស់ត្រឹមចុងឆ្នាំ២០២៥ និងមានយន្តហោះប្រភេទមេដំបូងដែលបំពាក់ Starlink នៅចុងឆ្នាំនេះ។ Starlink នឹងមានផ្ដល់ជូននៅគ្រប់ជើងហោះហើររបស់ United នាពេលអនាគត។ លោក Musk ដែលជាប្រធាននិងម្ចាស់ក្រុមហ៊ុនជាច្រើន ចាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla រហូតដល់ក្រុមហ៊ុនមេរបស់ Starlink គឺ SpaceX បានប្រើប្រាស់បណ្ដុំអាជីវកម្មរបស់លោក និងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីបង្កើនឥទ្ធិពលហួសពីវិស័យបច្ចេកវិទ្យា។ កិច្ចព្រមព្រៀងជាមួយ United គឺជាសញ្ញាមួយទៀតដែលបង្ហាញថាអាជីវកម្មរបស់លោកបានរីកសាយភាយទៅក្នុងឧស្សាហកម្មនានាទូទាំងសេដ្ឋកិច្ចអាមេរិក។ សមាជិក MileagePlus ទាំងអស់របស់ United នឹងមានសិទ្ធិប្រើប្រាស់ Starlink ដោយឥតគិតថ្លៃ ដែលរួមមានសេវាកម្មស្ត្រីមីង ការទិញទំនិញ ហ្គេម និងសេវាកម្មផ្សេងៗទៀត។ […]

ប្រែសម្រួល៖តារា នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ ត្រូវបានរំពឹងថានឹងដាក់ពាក្យលាលែងពីតំណែងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ក្រោយពីមានការទាមទារពីសាធារណជនក្នុងប្រទេសរបស់លោក ដែលមិនពេញចិត្តនឹងគោលនយោបាយសេរីនិយមរបស់លោក។ យោងតាមប្រភពដែលដឹងពីផែនការរបស់នាយករដ្ឋមន្ត្រី បានប្រាប់កាសែត The Globe and Mail ថា លោក ទ្រូដូ អាចនឹងប្រកាសពីការលាលែងពីតំណែងជាមេដឹកនាំគណបក្សសេរីនិយម នៅថ្ងៃចន្ទនេះ។ ទោះបីជាមិនទាន់ច្បាស់ថាតើលោកនឹងធ្វើការប្រកាសនៅពេលណានោះទេ ប្រភពព័ត៌មានបានបញ្ជាក់ថា វានឹងកើតឡើងមុនកិច្ចប្រជុំគណៈកម្មាធិការជាតិសំខាន់មួយនៅថ្ងៃពុធ។ អ្នកដែលដឹងពីផែនការរបស់លោក ទ្រូដូ ម្នាក់បានប្រាប់កាសែត The Globe and Mail ថា លោកដឹងថាត្រូវតែធ្វើការប្រកាសមុនការជួបជាមួយគណៈកម្មាធិការគណបក្សដើម្បីជៀសវាងការយល់ឃើញថាលោកត្រូវបានគណបក្សបង្ខំឱ្យចាកចេញ។ នាយករដ្ឋមន្ត្រីបានសន្និដ្ឋានថា គណបក្សលែងគាំទ្រលោកទៀតហើយ ហើយលោកដឹងថាគ្មានផ្លូវសម្រាប់លោកបន្តកាន់តំណែងទៀតទេ នេះបើតាមប្រភពព័ត៌មានបានឱ្យដឹង។ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេថា តើថ្នាក់ដឹកនាំជាតិគណបក្សសេរីនិយមមានផែនការយ៉ាងណាក្នុងការជ្រើសរើសអ្នកជំនួសលោក ទ្រូដូ ជានាយករដ្ឋមន្ត្រី និងថាតើលោកនឹងនៅក្នុងតំណែងរហូតដល់មានការជ្រើសរើសមេដឹកនាំថ្មីដែរឬទេ។ ប៉ុន្តែ គណៈកម្មាធិការជាតិគណបក្សសេរីនិយម ដែលសម្រេចលើបញ្ហាភាពជាអ្នកដឹកនាំ គ្រោងនឹងប្រជុំគ្នានៅចុងសប្តាហ៍នេះ។ ការសម្រេចចិត្តនេះកើតឡើងក្រោយពីមានការភ្ញាក់ផ្អើល ដោយសារការលាលែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកស្រី គ្រីស្ទីយ៉ា ហ្វ្រីឡែន ពីតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៦ ខែធ្នូ ដែលជាថ្ងៃដដែលដែលលោកស្រីត្រូវធ្វើបទបង្ហាញអំពីស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕