អន្តរជាតិ »

ប្រែសម្រួល៖ ស-សម្បត្តិ វ៉ាស៊ីនតោន៖ ប្រធានាធិបតី Donald Trump បានប្រកាន់យកការកែទម្រង់ជាមូលដ្ឋានលើរដ្ឋាភិបាលសហរដ្ឋអាមេរិក ចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ដោយមានគោលដៅកាត់បន្ថយការចំណាយ និងបន្ថយទំហំមន្ត្រីរាជការស៊ីវិលដែលមានចំនួន ២,៣ លាននាក់។ លោកបានចាត់តាំងមហាសេដ្ឋី Elon Musk ឱ្យដឹកនាំ “ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល” ដែលកំពុងត្រួតពិនិត្យកំណត់ត្រាការទូទាត់ និងបុគ្គលិក។ លោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា កិច្ចខិតខំប្រឹងប្រែងនេះអាចកាត់បន្ថយថវិកាសហព័ន្ធចំនួន ១ ទ្រីលានដុល្លារ ក្នុងចំណោមថវិកាសរុបចំនួន ៦,៧៥ ទ្រីលានដុល្លារ នៅក្នុងឆ្នាំសារពើពន្ធចុងក្រោយ។ ទន្ទឹមនឹងនេះ អ្នកជំនាញថវិកាឯករាជ្យព្រមានថា ផែនការកាត់បន្ថយពន្ធរបស់លោក Trump អាចធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរយៈពេលវែងរបស់ប្រទេសកាន់តែអាក្រក់។ តើបញ្ហាគឺអ្វី? រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចំណាយប្រាក់ច្រើនជាងការប្រមូលបានរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០១ ដែលនាំឱ្យមានការខ្វះខាតថវិកាប្រចាំឆ្នាំ និងបន្ទុកបំណុលដែលកើនឡើងជាលំដាប់។ ប្រទេសនេះបានខ្ចីប្រាក់យ៉ាងច្រើនដើម្បីប្រយុទ្ធនឹងសង្គ្រាមនៅអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ផ្តល់ហិរញ្ញប្បទានការកាត់បន្ថយពន្ធ ឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ និងជួយជនជាតិអាមេរិកាំងក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៧-២០០៩ និងការរាតត្បាតនៃជំងឺកូវីដ-១៩។ ប៉ុន្តែវ៉ាស៊ីនតោនបានប្រឈមនឹងការខ្វះខាតថវិកាទោះបីជាប្រទេសមិនស្ថិតក្នុងវិបត្តិក៏ដោយ។ បំណុលដែលកាន់កាប់ដោយសាធារណជនឥឡូវមានចំនួន ២៨,៩ ទ្រីលានដុល្លារ ស្មើនឹង ១០០ ភាគរយនៃផលិតផលក្នុងស្រុកសរុប ហើយការិយាល័យគណនេយ្យភាពរដ្ឋាភិបាលដែលមិនមែនជាគណបក្សព្យាករណ៍ថា វានឹងកើនដល់ ១០៧ […]

ប្រែសម្រួល៖រតនា តូក្យូ៖ កាប៊ីនរថយន្តដែលត្រូវបានរន្ធដីស្រុតលេបបាត់នៅប្រទេសជប៉ុន ត្រូវបានរកឃើញនៅក្នុងបំពង់លូ ហើយអាចមានសាកសពអ្នកបើកបរដែលបាត់ខ្លួននៅក្នុងនោះ នេះបើយោងតាមមន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យម្នាក់បានឱ្យដឹងកាលពីថ្ងៃពុធ (ថ្ងៃទី១២ ខែកុម្ភៈ)។ ក្រុមសង្គ្រោះកំពុងប្រឹងប្រែងស្វែងរកអ្នកបើកបរដែលមានអាយុ ៧៤ ឆ្នាំ ចាប់តាំងពីរថយន្តដឹកទំនិញបានធ្លាក់ចូលទៅក្នុងរន្ធដ៏ជ្រៅមួយដែលបានលេចឡើងនៅក្បែរក្រុងតូក្យូ កាលពីពីរសប្តាហ៍មុន។ រន្ធដីស្រុតនេះបានបើកចំហភ្លាមៗនៅតាមបណ្តោយផ្លូវប្រសព្វក្នុងក្រុងយ៉ាស៊ីអូ នៅអំឡុងពេលម៉ោងមមាញឹកពេលព្រឹក នៅថ្ងៃទី២៨ ខែមករា ដោយបានលេបរថយន្តដឹកទំនិញនោះ។ លោក តូម៉ូណូរិ ណាកាហ្សាវ៉ា មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់បានប្រាប់ AFP ថា៖ “បន្ទាប់ពីអ្នកជំនាញបានវិភាគរូបថតដែលថតដោយដ្រូន… ពួកគេបាននិយាយថា មានកាប៊ីនរថយន្តដឹកទំនិញមួយនៅក្នុងរូបថត ហើយពួកគេមិនអាចបដិសេធលទ្ធភាពដែលអ្វីដែលលេចឡើងនៅខាងក្នុងនោះ គឺជាមនុស្សម្នាក់នោះទេ”។ ប៉ុន្តែក្រុមសង្គ្រោះមិនអាចចូលទៅក្នុងបំពង់លូដែលកាប៊ីនរថយន្តត្រូវបានរកឃើញនោះបានទេ ដោយសារតែលំហូរទឹក និងកម្រិតខ្ពស់នៃឧស្ម័នអ៊ីដ្រូសែនស៊ុលផាត។ លោក ម៉ូតូហ៊ីរ៉ូ អូណូ អភិបាលខេត្តសៃតាម៉ា ដែលជាទីតាំងស្ថិតនៅក្រុងយ៉ាស៊ីអូ បានមានប្រសាសន៍ថា នឹងត្រូវការពេលប្រមាណបីខែដើម្បីសាងសង់បំពង់លូបណ្តោះអាសន្នមួយ ដើម្បីបញ្ឈប់លំហូរទឹក។ ក្រុមសង្គ្រោះត្រូវរង់ចាំការបញ្ចប់ការសាងសង់បំពង់លូបណ្តោះអាសន្ននេះសិន មុននឹងអាចចូលទៅកាន់កាប៊ីនរថយន្ត នេះបើយោងតាមការថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃអង្គារ។ ជម្រាលដែលមានប្រវែង ៣០ម៉ែត្រ បានអនុញ្ញាតឱ្យក្រុមសង្គ្រោះបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលទៅក្នុងរន្ធ ដោយប្រជាពលរដ្ឋចំនួន ១,២ លាននាក់ត្រូវបានស្នើសុំឱ្យកាត់បន្ថយការងូតទឹក និងការបោកគក់ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការលេចធ្លាយទឹកលូដែលអាចរាំងស្ទះដល់ប្រតិបត្តិការ។ ប៉ុន្តែទឹកលូចំនួនច្រើនត្រូវបានរកឃើញនៅក្រោមជម្រាល ដែលរួមផ្សំជាមួយទឹកភ្លៀង បានធ្វើឱ្យបេសកកម្មសង្គ្រោះត្រូវពន្យារពេល។ កាលពីថ្ងៃអាទិត្យ […]

ប្រែសម្រួល៖ស-សម្បត្តិ ទីក្រុងសេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃពុធ (ថ្ងៃទី១២ ខែកុម្ភៈ) បានរិះគន់យ៉ាងខ្លាំងចំពោះសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា និងផ្លាស់ប្តូរទីលំនៅជនជាតិប៉ាឡេស្ទីន ដោយចាត់ទុកថាជារឿងគួរឲ្យអស់សំណើច ព្រមទាំងចោទប្រកាន់វ៉ាស៊ីនតោនថាជាការគំរាមកំហែង។ អត្ថបទវិភាគមួយដែលផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េកណ្តាល (KCNA) បានលើកឡើងថា ក្តីសង្ឃឹមតិចតួចរបស់ប្រជាជនប៉ាឡេស្ទីនសម្រាប់សុវត្ថិភាព និងសន្តិភាពកំពុងត្រូវបានបំផ្លាញដោយសំណើនេះ ដោយមិនបានលើកឈ្មោះត្រាំដោយផ្ទាល់។ KCNA បានថ្លែងថា «ពិភពលោកពេលនេះកំពុងពុះកញ្ជ្រោលដូចឆ្នាំងបបរ ដោយសារសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់សហរដ្ឋអាមេរិក»។ អត្ថបទនេះសំដៅលើការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ត្រាំ ដែលសហរដ្ឋអាមេរិកមានបំណងជម្លៀសប្រជាជនហ្គាហ្សា និងប្រែទឹកដីដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមនេះ។ អត្ថបទវិភាគរបស់ KCNA ក៏បានរិះគន់រដ្ឋបាលត្រាំផងដែរ អំពីការអំពាវនាវឲ្យគ្រប់គ្រងប្រឡាយប៉ាណាម៉ា និងហ្គ្រីនឡែន និងការសម្រេចចិត្តប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ទៅជា «ឈូងសមុទ្រអាមេរិក»។ របាយការណ៍របស់ KCNA បានលើកឡើងថា «សហរដ្ឋអាមេរិកគួរតែភ្ញាក់ពីការស្រមៃហួសសម័យរបស់ខ្លួន និងបញ្ឈប់ភ្លាមៗនូវការរំលោភបំពានសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ប្រទេស និងប្រជាជនដទៃ» ខណៈដែលហៅសហរដ្ឋអាមេរិកថាជា «ជនគំរាមកំហែង»។ ត្រាំបានជួបកិច្ចប្រជុំកំពូលដ៏គួរឲ្យកត់សម្គាល់ជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងអាណត្តិទីមួយរបស់លោក ហើយបានសរសើរអំពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រធានាធិបតីអាមេរិកថ្មីៗនេះបាននិយាយថា លោកនឹងទាក់ទងទៅគីមម្តងទៀត ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ព្យុងយ៉ាងស្ទើរតែមិនបានផ្តល់មតិអំពីអាណត្តិទីពីររបស់ត្រាំឡើយ ខណៈដែលនៅតែបន្តរិះគន់អ្វីដែលខ្លួនមើលឃើញថាជាការគំរាមកំហែងសន្តិសុខដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន។ […]

ប្រែសម្រួល៖ រតនា ញូវយ៉ក៖ សេតវិមានបានហាមអ្នកយកព័ត៌មានម្នាក់នៃទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) មិនឱ្យចូលរួមព្រឹត្តិការណ៍មួយនៅក្នុងការិយាល័យពងក្រពើកាលពីថ្ងៃអង្គារ (ថ្ងៃទី១១ ខែកុម្ភៈ) ក្រោយពីបានទាមទារឱ្យទីភ្នាក់ងារសារព័ត៌មាននេះផ្លាស់ប្តូររបៀបសរសេររបស់ខ្លួនអំពីឈូងសមុទ្រមិកស៊ិក ដែលប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យប្តូរឈ្មោះទៅជាឈូងសមុទ្រអាមេរិកវិញ។ អ្នកយកព័ត៌មានរូបនោះ ដែល AP មិនបានបញ្ជាក់អត្តសញ្ញាណ បានព្យាយាមចូលរួមព្រឹត្តិការណ៍នៅសេតវិមានដូចធម្មតានៅរសៀលថ្ងៃអង្គារ ប៉ុន្តែត្រូវបានបដិសេធ។ ការហាមឃាត់ដ៏ខុសប្រក្រតីនេះ ដែលមន្ត្រីរដ្ឋបាលត្រាំបានគំរាមកំហែងកាលពីព្រឹកថ្ងៃអង្គារ បើ AP មិនផ្លាស់ប្តូរស្ទីលនៃការសរសេរអំពីឈូងសមុទ្រនេះទេនោះ អាចមានផលប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ លោកស្រី ជូលី ផេស អនុប្រធាននិងនាយកប្រតិបត្តិការនៃ Associated Press បានហៅការចាត់វិធានការរបស់រដ្ឋបាលនេះថាជាអំពើមិនអាចទទួលយកបាន។ “វាជារឿងគួរឱ្យព្រួយបារម្ភដែលរដ្ឋបាលត្រាំដាក់ទណ្ឌកម្ម AP សម្រាប់សារព័ត៌មានឯករាជ្យរបស់ខ្លួន” លោកស្រី ផេស បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ។ “ការដាក់កម្រិតការចូលដំណើរការរបស់យើងទៅកាន់ការិយាល័យអូវ៉ាល់ ដោយផ្អែកលើមាតិកានៃការសរសេររបស់ AP មិនត្រឹមតែរារាំងយ៉ាងធ្ងន់ធ្ងរដល់ការទទួលបានព័ត៌មានឯករាជ្យរបស់សាធារណជនប៉ុណ្ណោះទេ វាក៏បំពានយ៉ាងច្បាស់លើវិសោធនកម្មទី១ផងដែរ។” រដ្ឋបាលត្រាំមិនបានធ្វើការប្រកាសភ្លាមៗអំពីការសម្រេចចិត្តនេះទេ ហើយក៏មិនមានសញ្ញាណាមួយបង្ហាញថាអ្នកសារព័ត៌មានផ្សេងទៀតរងផលប៉ះពាល់ដែរ។ លោកត្រាំតែងមានទំនាក់ទំនងប្រទូសរ៉ាយជាមួយប្រព័ន្ធផ្សព្វផ្សាយ។ កាលពីថ្ងៃសុក្រ រដ្ឋបាលបានបណ្តេញក្រុមអង្គការសារព័ត៌មានទី២ចេញពីការិយាល័យប៉ង់តាហ្គន។ មុនពិធីសម្បថចូលកាន់តំណែងរបស់លោកនៅថ្ងៃទី២០ ខែមករា លោកត្រាំបានប្រកាសផែនការផ្លាស់ប្តូរឈ្មោះឈូងសមុទ្រមិកស៊ិកទៅជា “ឈូងសមុទ្រអាមេរិក” ហើយបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដើម្បីធ្វើការផ្លាស់ប្តូរនេះភ្លាមៗនៅពេលលោកចូលកាន់តំណែង។ […]

ប្រែសម្រួល៖ស-សម្បត្តិ ក្រុងគីវ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានលើកឡើងពីគំនិតដែលថា អ៊ុយក្រែន «អាចក្លាយជារបស់រុស្ស៊ីនាពេលណាមួយ» ខណៈដែលអនុប្រធានាធិបតីរបស់លោក ចេឌី វ៉ែន ត្រៀមខ្លួនជួបជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី នាចុងសប្តាហ៍នេះ។ ក្នុងការជំរុញឱ្យមានការបញ្ចប់សង្រ្គាមដែលបានអូសបន្លាយជិតបីឆ្នាំជាមួយរុស្ស៊ី លោកត្រាំបានពិភាក្សាអំពីជម្លោះនេះក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News ដែលបានផ្សាយកាលពីថ្ងៃចន្ទ (ថ្ងៃទី១០ ខែកុម្ភៈ)។ លោកមានប្រសាសន៍ថា «ពួកគេអាចធ្វើកិច្ចព្រមព្រៀង ឬមិនធ្វើកិច្ចព្រមព្រៀងក៏បាន។ ពួកគេអាចក្លាយជារបស់រុស្ស៊ីនាពេលណាមួយ ឬមិនក្លាយជារបស់រុស្ស៊ីនាពេលណាមួយក៏បាន»។ លោកត្រាំក៏បានសង្កត់ធ្ងន់លើការទទួលបានផលត្រឡប់ពីការវិនិយោគលើជំនួយរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ដោយស្នើឱ្យមានការដោះដូរជាមួយធនធានធម្មជាតិរបស់ក្រុងគីវ ដូចជារ៉ែកម្រជាដើម។ លោកមានប្រសាសន៍ថា «យើងនឹងមានប្រាក់ទាំងអស់នេះនៅទីនោះ ហើយខ្ញុំនិយាយថា ខ្ញុំចង់បានវាត្រឡប់មកវិញ។ ហើយខ្ញុំបានប្រាប់ពួកគេថា ខ្ញុំចង់បានសមមូលនឹងប្រាក់ប្រហែល ៥០០ ពាន់លានដុល្លារសហរដ្ឋអាមេរិក នៃរ៉ែកម្រ។ ហើយពួកគេបានព្រមព្រៀងធ្វើបែបនោះជាមូលដ្ឋាន ដូច្នេះយ៉ាងហោចណាស់យើងមិនមានអារម្មណ៍ថាល្ងង់ខ្លៅ»។ លោកត្រាំក៏បានបញ្ជាក់កាលពីថ្ងៃចន្ទថា លោកនឹងបញ្ជូនអ្នកតំណាងពិសេសរបស់លោក គីត ខេឡក់ ទៅកាន់ប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ដែលមានភារកិច្ចរៀបចំសំណើដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា។ លោកត្រាំកំពុងជំរុញឱ្យមានការបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស ខណៈដែលលោក ហ្សេឡិនស្គី កំពុងអំពាវនាវឱ្យមានការធានាសន្តិសុខយ៉ាងម៉ឺងម៉ាត់ពីវ៉ាស៊ីនតោន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងណាមួយជាមួយរុស្សី។ ក្រុងគីវភ័យខ្លាចថា កិច្ចព្រមព្រៀងណាមួយដែលមិនរួមបញ្ចូលការប្តេជ្ញាចិត្តផ្នែកយោធាយ៉ាងម៉ឺងម៉ាត់ – […]

ប្រែសម្រួល៖រតនា ប្រធានាធិបតី Donald Trump កាលពីថ្ងៃចន្ទបានជំរុញឱ្យអ៊ីស្រាអែលលុបចោលកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុម Hamas និង «បណ្តោយឱ្យមានការវាយប្រហារយ៉ាងខ្លាំង» ប្រសិនបើក្រុម Hamas មិនប្រគល់ចំណាប់ខ្មាំងដែលនៅសល់នៅក្នុងហ្គាហ្សាត្រឹមថ្ងៃសៅរ៍ម៉ោង១២ថ្ងៃត្រង់។ កាលពីព្រឹកថ្ងៃចន្ទ ក្រុម Hamas បានគំរាមពន្យារពេលការដោះលែងចំណាប់ខ្មាំងលើកក្រោយដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ «រហូតដល់មានការជូនដំណឹងបន្ថែម» ដោយចោទប្រកាន់អ៊ីស្រាអែលថាបានបំពានកិច្ចព្រមព្រៀងឈប់បាញ់។ លោកប្រធានាធិបតីបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងការិយាល័យរាងពងក្រពើបន្ទាប់ពីចុះហត្ថលេខាលើសកម្មភាពប្រតិបត្តិថា៖ «ចំពោះខ្ញុំ ប្រសិនបើចំណាប់ខ្មាំងទាំងអស់មិនត្រូវបានប្រគល់ត្រឹមថ្ងៃសៅរ៍ម៉ោង១២ – ខ្ញុំគិតថានេះជាពេលវេលាសមរម្យ – ខ្ញុំនឹងនិយាយថា លុបចោលវា ហើយឈប់និយាយរឿងការព្រមព្រៀង និងបណ្តោយឱ្យមានការវាយប្រហារខ្លាំង»។ «ខ្ញុំនិយាយថា ពួកគេគួរតែត្រូវបានប្រគល់មកវិញត្រឹមម៉ោង១២ថ្ងៃសៅរ៍ ហើយបើមិនអ៊ីចឹងទេ – ទាំងអស់គ្នា មិនមែនបន្តិចម្តងៗ មិនមែនពីរនាក់ មួយនាក់ បីនាក់ បួននាក់ និងពីរនាក់ទេ។ ថ្ងៃសៅរ៍ម៉ោង១២ ហើយបន្ទាប់ពីនោះ ខ្ញុំនឹងនិយាយថា នឹងមានការវាយប្រហារយ៉ាងខ្លាំង»។ នៅពេលត្រូវបានសួរអំពីអ្វីដែលអាចកើតឡើងនៅក្នុងហ្គាហ្សា លោក Trump បាននិយាយថា «អ្នកនឹងដឹង ហើយពួកគេនឹងដឹង — ក្រុម Hamas នឹងដឹងថាខ្ញុំចង់និយាយអ្វី»។ លោកបានបន្ថែមថា៖ «ខ្ញុំនិយាយសម្រាប់ខ្លួនខ្ញុំ។ អ៊ីស្រាអែលអាចបដិសេធបាន […]

ប្រែសម្រួល៖រតនា សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងជើងបានថ្លែងកាលពីថ្ងៃអង្គារ (១១ កុម្ភៈ) ថា សហរដ្ឋអាមេរិកកំពុងបង្កើតការគំរាមកំហែងសន្តិសុខធ្ងន់ធ្ងរម្តងទៀត ដោយបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរទៅកាន់កំពង់ផែកូរ៉េខាងត្បូង ហើយកងកម្លាំងយោធារបស់ខ្លួនត្រៀមខ្លួនរួចរាល់ក្នុងការចាត់វិធានការណាមួយដែលចាំបាច់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA។ ការលេចមុខនៃនាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិកនៅឧបទ្វីបកូរ៉េ គឺជា “ការបង្ហាញយ៉ាងច្បាស់នូវអាការប្រឆាំងដែលមិនប្រែប្រួលរបស់អាមេរិក” ប្រឆាំងនឹងកូរ៉េខាងជើង នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិខាងជើងដែលមិនបានបញ្ចេញឈ្មោះ។ “យើងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពយោធាប្រទូសរ៉ាយដ៏គ្រោះថ្នាក់របស់អាមេរិក ដែលអាចនាំឱ្យការប្រឈមមុខយោធាធ្ងន់ធ្ងរនៅក្នុងតំបន់ជុំវិញឧបទ្វីបកូរ៉េ ឈានទៅដល់ជម្លោះកងកម្លាំងប្រដាប់អាវុធជាក់ស្តែង” នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA។ កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននឹង “អនុវត្តសិទ្ធិស្របច្បាប់ដោយមិនស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មអ្នកបង្កហេតុ” សេចក្តីថ្លែងការណ៍បានបន្ត ដោយមិនបានពន្យល់លម្អិត។ នាវាមុជទឹកវាយប្រហារលឿន Alexandria របស់អាមេរិកបានមកដល់ទីក្រុងបូសានកូរ៉េខាងត្បូងដើម្បីបំពេញស្បៀងឡើងវិញ និងសម្រាកសម្រាប់កងនាវិករបស់ខ្លួន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីពីកងទ័ពជើងទឹកខាងត្បូង។ ក្រសួងការពារជាតិកូរ៉េខាងត្បូងមិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបញ្ជាក់និងមតិយោបល់នៅឡើយទេ។ នាវាមុជទឹកដំណើរការដោយថាមពលនុយក្លេអ៊ែរនេះ គឺជាផ្នែកមួយនៃកងនាវាប៉ាស៊ីហ្វិករបស់អាមេរិក ដែលប្រដាប់ដោយមីស៊ីលក្រាម Tomahawk នេះបើយោងតាមកងទ័ពជើងទឹកអាមេរិក។ កូរ៉េខាងជើងតែងតែរិះគន់វត្តមាននៃទ្រព្យសម្បត្តិយោធាអាមេរិក និងការហ្វឹកហាត់រួមគ្នារវាងកងកម្លាំងអាមេរិក និងកូរ៉េខាងត្បូង។ កាលពីថ្ងៃអាទិត្យ ខាងជើងបានព្រមានអំពី “ផលវិបាកមិនល្អ” ដោយរិះគន់ស៊េរីនៃការហ្វឹកហាត់ដែលធ្វើឡើងដោយសម្ព័ន្ធមិត្ត។ អ្នកនាំពាក្យក្រសួងការពារជាតិខាងជើងមិនបានលើកឡើងអំពីការហ្វឹកហាត់បាញ់កាំភ្លើងផ្ទាល់ដាច់ដោយឡែកដែលធ្វើឡើងរួមគ្នាដោយកងទ័ពកូរ៉េខាងត្បូងនិងអាមេរិកនៅទីលានបាញ់កាំភ្លើងភាគខាងត្បូងនៃព្រំដែនយោធាកូរ៉េចាប់តាំងពីសប្តាហ៍មុន។ ខាងជើងបានបង្កើនការប្រើប្រាស់ខ្លឹមសារប្រទូសរ៉ាយ ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងកាលពីខែមុនសម្រាប់អាណត្តិប្រធានាធិបតីលើកទីពីររបស់លោក បើទោះបីជាមានការលើកឡើងរបស់លោកដែលបង្ហាញថា លោកនឹងទាក់ទងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន សម្រាប់ការសន្ទនាដោយផ្ទាល់ក៏ដោយ៕ […]

ប្រែសម្រួល៖ តារា លោក Richard Browning ជាវិស្វករអង់គ្លេស បានទទួលកិត្តិនាមថាជា «Iron Man ក្នុងជីវិតពិត» ដោយសារឧបករណ៍ហោះហើរទំនើបរបស់គាត់។ ពេលនេះ គាត់មានបេសកកម្មក្នុងការនាំយកឧបករណ៍ហោះហើរនេះទៅកាន់កងកម្លាំងយោធា។ ឧបករណ៍ហោះហើរទំនើបនេះប្រើប្រាស់ម៉ាស៊ីនបង្វិលឧស្ម័នចំនួនប្រាំ ដែលអាចហោះឡើងដល់កម្ពស់ ២០ ហ្វីត (ប្រហែល ៦ ម៉ែត្រ) ក្នុងល្បឿនគួរឱ្យកត់សម្គាល់រហូតដល់ ៨៥ ម៉ាយក្នុងមួយម៉ោង។ គាត់បានចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធមិត្តលោកខាងលិចពីរ ដើម្បីបំពាក់ឧបករណ៍នេះឱ្យកងកម្លាំងយោធា ដែលអនុញ្ញាតឱ្យកងកម្លាំងប្រដាប់អាវុធអាចហោះហើរពីលើតំបន់សមរភូមិ និងចុះចតលើនាវាសត្រូវ។ កងទ័ពនឹងអាចឡើងទៅលើនាវាសត្រូវដូចក្នុងរឿង James Bond ដោយមិនចាំបាច់ចុះតាមខ្សែពួរពីឧទ្ធម្ភាគចក្រ ឬឡើងតាមជណ្តើរពីនាវាផ្សេងទៀតឡើយ។ លោក Browning បានមានប្រសាសន៍ប្រាប់កាសែត Times ថា៖ “យើងធ្វើអ្វីមួយដែលមើលទៅដូចជាគួរតែនៅក្នុងខ្សែភាពយន្ត Marvel ហើយវាមើលទៅអស្ចារ្យមែន ប៉ុន្តែឥឡូវនេះវាជាអាជីវកម្មអន្តរជាតិធ្ងន់ធ្ងរមួយ។” “យើងកំពុងស្ថិតក្នុងដំណើរការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនជាមួយសម្ព័ន្ធមិត្តលោកខាងលិចពីរ ជាពិសេសសម្រាប់ការធ្វើចលនាក្នុងសមុទ្រ ដែលអនុញ្ញាតឱ្យកងកម្លាំងពិសេសអាចការពារគោលដៅសមុទ្របានយ៉ាងរហ័ស។” អ្នកគាំទ្រ Marvel ដែលចង់សាកល្បងហោះហើរលើមេឃ អាចសាកល្បងឧបករណ៍ហោះហើរនេះនៅ Goodwood Estate ក្នុងតំបន់ West Sussex ឬនៅរដ្ឋកាលីហ្វ័រញ៉ា — […]

ប្រែសម្រួល៖ ស-សម្បត្តិ វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ (ទី១០ ខែកុម្ភៈ) បានអនុវត្តតាមការសន្យារបស់លោកក្នុងការដាក់ពន្ធគយ ២៥ ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដោយឈានទៅមុខក្នុងសង្រ្គាមពាណិជ្ជកម្មដែលបានសន្យាជាយូរមកហើយ ទោះបីជាមានការព្រមានពីអឺរ៉ុប និងចិនក៏ដោយ។ ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ បានបង្ហាញគោលនយោបាយនេះកាលពីថ្ងៃអាទិត្យនៅលើយន្តហោះ Air Force One ខណៈពេលហោះហើរទៅកាន់ការប្រកួត Super Bowl នៅរដ្ឋលុយស្យាណា។ មុនពេលលោកចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដាក់វិធានការទាំងនេះ ទីផ្សារភាគហ៊ុនពិភពលោកបានកើនឡើង ខណៈពេលដែលអ្នកជួញដូរដែលមាន “ការនឿយណាយនឹងពន្ធគយ” ហាក់ដូចជាមិនខ្វល់ពីផែនការរបស់លោកត្រាំ។ លោកត្រាំបានមានប្រសាសន៍នៅក្នុងការិយាល័យអូវ៉ាល់ថា “ថ្ងៃនេះ ខ្ញុំកំពុងធ្វើឱ្យពន្ធគយរបស់យើងលើដែកថែប និងអាលុយមីញ៉ូមមានភាពសាមញ្ញជាងមុន។ វាគឺ ២៥ ភាគរយដោយគ្មានករណីលើកលែង ឬការលើកលែងណាមួយឡើយ។” លោកក៏បានបង្ហាញសញ្ញាថា លោកនឹងពិចារណាដាក់ពន្ធគយបន្ថែមលើរថយន្ត ឱសថ និងឈីបកុំព្យូទ័រផងដែរ។ កាណាដា និងម៉ិកស៊ិក ដែលលោកត្រាំបានគំរាមដាក់ពន្ធគយរួចហើយ គឺជាប្រទេសនាំចូលដែកថែបធំជាងគេទៅកាន់សហរដ្ឋអាមេរិក យោងតាមទិន្នន័យពាណិជ្ជកម្មអាមេរិក។ ប្រេស៊ីល និងកូរ៉េខាងត្បូងក៏ជាប្រទេសផ្គត់ផ្គង់ដែកថែបសំខាន់ៗផងដែរ។ លោក Kevin Hassett នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានប្រាប់ CNBC ថា […]

ប្រែសម្រួល៖ រតនា ក្រុងប៉ារីស៖ សហភាពអឺរ៉ុបនឹងឆ្លើយតបទៅនឹងការប្រកាសដាក់ពន្ធគយថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នេះបើតាមការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសបារាំង Jean-Noel Barrot កាលពីថ្ងៃចន្ទ (ថ្ងៃទី១០ ខែកុម្ភៈ)។ លោក Barrot បានប្រាប់ទូរទស្សន៍ TF1 ថា ប្រទេសបារាំង និងដៃគូអឺរ៉ុបមិនគួរស្ទាក់ស្ទើរក្នុងការការពារផលប្រយោជន៍របស់ខ្លួនចំពោះមុខការគំរាមកំហែងពន្ធគយរបស់សហរដ្ឋអាមេរិកឡើយ។ លោក Trump បានថ្លែងកាលពីថ្ងៃអាទិត្យថា លោកនឹងដាក់ពន្ធគយថ្មី ២៥ ភាគរយលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ទៅសហរដ្ឋអាមេរិក បន្ថែមលើពន្ធលោហធាតុដែលមានស្រាប់ ដែលជាការពង្រីកការកែទម្រង់គោលនយោបាយពាណិជ្ជកម្មរបស់លោកមួយកម្រិតទៀត។ ឆ្លើយតបនឹងសំណួរថាតើប្រទេសបារាំង និងសហភាពអឺរ៉ុបនឹងឆ្លើយតបដែរឬទេ លោក Barrot បានថ្លែងថា៖ “ពិតជាឆ្លើយតបមិនខាន… នេះជាអ្វីដែលលោក Donald Trump បានធ្វើរួចហើយក្នុងឆ្នាំ២០១៨ ហើយយើងបានឆ្លើយតប។ យើងនឹងឆ្លើយតបម្តងទៀត។” លោកបានបន្ថែមថា គណៈកម្មការអឺរ៉ុបនឹងសម្រេចថាតើវិស័យណាខ្លះដែលនឹងរងផលប៉ះពាល់ពីការឆ្លើយតបនេះ។ “គណៈកម្មការត្រៀមខ្លួនរួចរាល់ក្នុងការចាប់ផ្តើមនៅពេលដែលដល់ពេលវេលា។ ពេលនេះបានមកដល់ហើយ។ វាមិនមែនជាផលប្រយោជន៍របស់នរណាម្នាក់ក្នុងការចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបនោះទេ” លោកបានថ្លែង៕ ប្រភព៖ Reuters/fh

ប្រែសម្រួល៖ ស្រីនិច សត្វរ៉ាកុនមួយក្បាលនៅឡុងអៃឡិន, សហរដ្ឋអាមេរិក ត្រូវបានរកឃើញថាមានផ្ទុកមេរោគជំងឺឆ្កែឆ្កួត ដែលជាករណីចុងក្រោយបំផុតក្នុងចំណោមករណីគួរឱ្យព្រួយបារម្ភជាច្រើនដែលកើតឡើងក្នុងតំបន់នេះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ សត្វនេះត្រូវបានគេរកឃើញងាប់នៅណតអាមីធីវីល (North Amityville) កាលពីថ្ងៃទី២៨ ខែមករា ហើយនាយកដ្ឋានសេវាសុខភាពនៃខោនធី Suffolk បានរកឃើញថាវាបានឆ្លងជំងឺដ៏គ្រោះថ្នាក់នេះ យោងតាមកាសែត Newsday។ សត្វរ៉ាកុននេះគឺជាករណីដំបូងនៃជំងឺឆ្កែឆ្កួតក្រៅពីសត្វប្រចៀវនៅក្នុងខោនធី Suffolk ក្នុងរយៈពេល១៥ឆ្នាំ។ យ៉ាងហោចណាស់មានសត្វរ៉ាកុនចំនួន៦ក្បាល និងឆ្មាចំនួន២ក្បាល ត្រូវបានរកឃើញថាមានផ្ទុកជំងឺឆ្កែឆ្កួតចន្លោះពីខែកក្កដា ដល់ខែមករា នៅក្នុងខោនធី Nassau ដែលនៅជិតខាង។ ខណៈដែលសត្វប្រចៀវត្រូវបានរកឃើញថាមានជំងឺឆ្កែឆ្កួតជាច្រើនឆ្នាំមកនេះ លើកចុងក្រោយដែលសត្វរ៉ាកុនត្រូវបានបញ្ជាក់ថាមានផ្ទុកជំងឺឆ្កែឆ្កួតនៅក្នុងខោនធី Suffolk គឺនៅឆ្នាំ២០០៩ ដែលនាំឱ្យអ្នកជំនាញចេញសេចក្តីព្រមានឱ្យប្រុងប្រយ័ត្ន។ លោក Gregson Pigott អគ្គនាយកនាយកដ្ឋានសេវាសុខភាពនៃខោនធី Suffolk បានមានប្រសាសន៍ថា “ខ្ញុំមានការព្រួយបារម្ភខ្លាំងអំពីការរីករាលដាលនៃជំងឺឆ្កែឆ្កួតលើគោកចូលមកក្នុងខោនធី Suffolk”។ លោកបានបន្ថែមថា “យើងបានពង្រឹងការតាមដានជំងឺឆ្កែឆ្កួតលើគោកយ៉ាងខ្លាំង តាំងពីដឹងអំពីករណីជំងឺឆ្កែឆ្កួតនៅលើសត្វរ៉ាកុននៅក្នុងខោនធី Nassau។ យើងស្នើឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងការពារសត្វចិញ្ចឹមរបស់ពួកគេ និងប្រុងប្រយ័ត្នសមស្របជាមួយសត្វព្រៃ”។ អ្នកត្រួតពិនិត្យរដ្ឋបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា “មិនមានការប៉ះពាល់ជាមួយសត្វរ៉ាកុន” ដែលរកឃើញថាមានជំងឺឆ្កែឆ្កួតនៅក្នុងខោនធី Suffolk ទេ។ ជំងឺឆ្កែឆ្កួតជាធម្មតាឆ្លងតាមរយៈការខាំ ឬការឆ្កូតពីសត្វដែលមានផ្ទុកមេរោគ។ ប្រសិនបើមិនបានព្យាបាលក្នុងរាងកាយមនុស្សក្នុងរយៈពេលយូរពេក វានឹងនាំឱ្យស្លាប់៕

ប្រែសម្រួល៖ ស-សម្បត្តិ ទីក្រុងតៃប៉ិ៖ កាលពីឆ្នាំ២០១៥ នៅពេលដែលក្រុមហ៊ុន Powerchip Technology របស់តៃវ៉ាន់បានចុះកិច្ចព្រមព្រៀងជាមួយទីក្រុងហ៊ីហ្វេ នៅភាគខាងកើតប្រទេសចិន ដើម្បីបង្កើតរោងចក្រផលិតឈីបថ្មីមួយ ក្រុមហ៊ុននេះសង្ឃឹមថា ជំហាននេះនឹងជួយផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារចិនដ៏គួរឱ្យទាក់ទាញកាន់តែប្រសើរ។ ប៉ុន្តែប្រាំបួនឆ្នាំក្រោយមក រោងចក្រចិនដែលមានឈ្មោះថា Nexchip នោះ បានក្លាយជាគូប្រជែងដ៏ធំមួយរបស់ខ្លួនក្នុងវិស័យឈីបបុរាណ ដោយបានប្រើប្រាស់ការបញ្ចុះតម្លៃយ៉ាងច្រើន បន្ទាប់ពីការអំពាវនាវឱ្យប្រើប្រាស់ផលិតផលក្នុងស្រុករបស់ប៉េកាំង បានបង្ខំឱ្យ Powerchip បោះបង់អាជីវកម្មដែលធ្លាប់តែរកប្រាក់ចំណេញបានច្រើនក្នុងការផលិតសៀគ្វីរួមសម្រាប់អេក្រង់បញ្ចាំងរូបភាពរបស់ចិន។ Nexchip គឺជាក្រុមហ៊ុនផលិតឈីបចិនមួយក្នុងចំណោមក្រុមហ៊ុនដែលកំពុងឈ្នះយកចំណែកទីផ្សារយ៉ាងឆាប់រហ័សក្នុងឧស្សាហកម្មសំខាន់ដែលមានតម្លៃ ៥៦,៣ ពាន់លានដុល្លារអាមេរិក នៃឈីបហៅថាឈីបបុរាណ ឬឈីបកម្រិតចាស់ ដែលផលិតដោយប្រើបច្ចេកវិទ្យា ២៨ ណាណូម៉ែត្រ និងធំជាងនេះ។ និន្នាការនេះបានជំរុញឱ្យរដ្ឋបាល Biden ចាប់ផ្តើមធ្វើការស៊ើបអង្កេត និងបានធ្វើឱ្យឧស្សាហកម្មតៃវ៉ាន់មានការព្រួយបារម្ភ។ ក្រុមហ៊ុនផលិតឈីបទាំងនេះរបស់ចិន ដែលរួមមាន Hua Hong និង SMIC កំពុងគំរាមកំហែងដល់ភាពជាអ្នកគ្រប់គ្រងទីផ្សារដ៏យូរអង្វែងរបស់ក្រុមហ៊ុន Powerchip, UMC និង Vanguard International ក្នុងទីផ្សារឈីបដែលប្រើប្រាស់ក្នុងរថយន្ត និងផ្ទាំងបង្ហាញរូបភាព ដោយការកាត់បន្ថយតម្លៃ និងការអនុវត្តផែនការពង្រីកសមត្ថភាពផលិតកម្មយ៉ាងសកម្ម។ ក្រុមហ៊ុនផលិតឈីបតៃវ៉ាន់ត្រូវបានបង្ខំឱ្យដកថយ ឬស្វែងរកដំណើរការកាន់តែទំនើប និងឯកទេសជាងមុន […]

ប្រែសម្រួល៖រតនា ញូវដេលី៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កំពុងរៀបចំការកាត់បន្ថយពន្ធគយបន្ថែមទៀត មុនពេលជំនួបជាមួយប្រធានាធិបតីអាមេរិក Donald Trump ដែលអាចជំរុញការនាំចេញរបស់អាមេរិកទៅកាន់ឥណ្ឌា និងជៀសវាងសង្គ្រាមពាណិជ្ជកម្មដែលអាចកើតមាន នេះបើយោងតាមមន្ត្រីរដ្ឋាភិបាល។ ដំណើរទស្សនកិច្ចរបស់លោក Modi ទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃពុធ (ថ្ងៃទី១២ កុម្ភៈ) និងថ្ងៃព្រហស្បតិ៍ គឺកើតឡើងខណៈពេលដែលលោក Trump គ្រោងនឹងប្រកាសពន្ធគយទៅវិញទៅមកលើប្រទេសជាច្រើន ដែលជាជំហានមួយក្នុងគោលបំណងកែប្រែទំនាក់ទំនងពាណិជ្ជកម្មសកលឱ្យទៅជាអំណោយផលដល់សហរដ្ឋអាមេរិក។ លោក Trump មិនបានបញ្ជាក់ច្បាស់ថាប្រទេសណាខ្លះនឹងរងផលប៉ះពាល់នោះទេ ប៉ុន្តែកាលពីមុនលោកធ្លាប់ហៅឥណ្ឌាថាជា “អ្នករំលោភបំពានយ៉ាងធំ” នៃពាណិជ្ជកម្ម និងបានសង្កត់ធ្ងន់ថា ឥណ្ឌាគួរតែទិញឧបករណ៍សន្តិសុខផលិតនៅអាមេរិកឱ្យបានច្រើនជាងមុន ដើម្បីឈានទៅរកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដែលយុត្តិធម៌។ ឥណ្ឌាកំពុងពិចារណាការកាត់បន្ថយពន្ធគយក្នុងវិស័យយ៉ាងហោចណាស់មួយដប់ពីរ រួមមានឧបករណ៍អេឡិចត្រូនិក ឧបករណ៍ពេទ្យ និងវះកាត់ ព្រមទាំងគីមីមួយចំនួន ដើម្បីបង្កើនការនាំចេញរបស់សហរដ្ឋអាមេរិក។ ការកាត់បន្ថយទាំងនេះស្របទៅនឹងផែនការផលិតក្នុងស្រុករបស់ញូវដេលី នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលបីរូប។ មន្ត្រីទាំងនោះ ដែលបាននិយាយដោយសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា សម្បទានកំពុងត្រូវបានពិចារណាសម្រាប់ទំនិញដែលឥណ្ឌាទិញភាគច្រើនពីសហរដ្ឋអាមេរិក ឬមានសក្តានុពលក្នុងការទិញបន្ថែម ដូចជាអង់តែនចានផ្កាយរណប និងមេសៅឈើ។ លោក Modi រំពឹងថានឹងពិភាក្សាអំពីពន្ធគយជាមួយលោក Trump នៅសប្តាហ៍ក្រោយ ហើយឥណ្ឌាបើកចំហក្នុងការពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មតូចមួយដែលអាចកើតមាន។ ការទស្សនកិច្ចមុនពេលកំណត់នេះ សង្ឃឹមថានឹងជៀសវាង “ស្ថានភាពដូចសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើតមានរវាងសហរដ្ឋអាមេរិក […]

ប្រែសម្រួល៖ស-សម្បត្តិ វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី Donald Trump បានថ្លែងកាលពីថ្ងៃអាទិត្យ (ថ្ងៃទី៩ កុម្ភៈ) ថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធគយ ២៥ភាគរយលើការនាំចូលដែក និងអាលុយមីញ៉ូមនៅសប្តាហ៍នេះ ដែលជាការប្រកាសពន្ធគយចុងក្រោយបំផុតក្នុងចំណោមពន្ធគយជាច្រើនដែលលោកបានប្រកាស។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា ពន្ធគយដែលលោកនឹងប្រកាសនៅថ្ងៃចន្ទ នឹងអនុវត្តលើ “ដែកទាំងអស់ដែលនាំចូលមកសហរដ្ឋអាមេរិក” ហើយនឹងប៉ះពាល់ដល់អាលុយមីញ៉ូមផងដែរ។ លោក Trump បានដាក់ពន្ធគយប្រហាក់ប្រហែលគ្នានេះក្នុងអំឡុងពេលធ្វើជាប្រធានាធិបតីរបស់លោកពីឆ្នាំ២០១៧-២០២១ ដើម្បីការពារឧស្សាហកម្មសហរដ្ឋអាមេរិក ដែលលោកជឿថាប្រឈមនឹងការប្រកួតប្រជែងមិនស្មើភាពពីប្រទេសនៅអាស៊ី និងអឺរ៉ុប។ ប្រទេសកាណាដា ដែលលោក Trump បានគំរាមដាក់ពន្ធគយរួចហើយ គឺជាប្រភពនាំចូលដែក និងអាលុយមីញ៉ូមធំជាងគេមកសហរដ្ឋអាមេរិក យោងតាមទិន្នន័យពាណិជ្ជកម្មអាមេរិក។ ប្រទេសប្រេស៊ីល ម៉ិកស៊ិក និងកូរ៉េខាងត្បូង ក៏ជាប្រទេសផ្គត់ផ្គង់ដែកសំខាន់ៗដល់សហរដ្ឋអាមេរិកផងដែរ។ នៅថ្ងៃអាទិត្យ មហាសេដ្ឋីបក្សសាធារណរដ្ឋរូបនេះក៏បានថ្លែងថា លោកនឹងប្រកាសអំពី “ពន្ធគយទៅវិញទៅមក” ដើម្បីឲ្យស្របនឹងអត្រាពន្ធដែលប្រទេសផ្សេងៗគិតលើផលិតផលអាមេរិក។ លោកថ្លែងថា “គ្រប់ប្រទេសនឹងទទួលបានការប្រព្រឹត្តិដូចគ្នា” ដោយបន្ថែមថា លោកនឹងធ្វើការប្រកាសលម្អិតអំពីពន្ធគយនេះនៅថ្ងៃអង្គារ ឬថ្ងៃពុធ។ ប្រធានាធិបតីរូបនេះបានបង្ហាញពីចំណូលចិត្តរបស់លោកក្នុងការប្រើប្រាស់អំណាចហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកជាអាវុធ ដោយបានចេញបទបញ្ជាដាក់ពន្ធគយលើដៃគូពាណិជ្ជកម្មសំខាន់ៗដូចជា ចិន ម៉ិកស៊ិក […]

ប្រែសម្រួល៖ ស-សម្បត្តិ ចៅក្រមសហព័ន្ធម្នាក់ ដោយបានលើកឡើងពីហានិភ័យនៃ “ការខូចខាតដែលមិនអាចជួសជុលបាន” បានហាមឃាត់ជាបណ្តោះអាសន្នមិនឱ្យក្រុមការងារប្រសិទ្ធភាពរដ្ឋាភិបាលរបស់លោក Elon Musk ចូលប្រើប្រាស់ប្រព័ន្ធទូទាត់សំខាន់របស់ក្រសួងរតនាគារ។ ដីកាតុលាការ ដែលចេញនៅព្រឹកថ្ងៃសៅរ៍ បានផ្អាកជាបណ្តោះអាសន្ននូវការចូលប្រើប្រាស់ប្រព័ន្ធទូទាត់រសើប ដែលចែកចាយប្រាក់សងពន្ធ អត្ថប្រយោជន៍សន្តិសុខសង្គម ប្រាក់ឧបត្ថម្ភជនពិការ និងប្រាក់បៀវត្សរ៍មន្ត្រីរដ្ឋាភិបាលសហព័ន្ធរបស់ប្រជាជនអាមេរិក។ ចៅក្រមសហព័ន្ធ Paul Engelmayer បានបង្គាប់ឱ្យបំផ្លាញព័ត៌មានទាំងឡាយដែលបានទាញយកពីប្រព័ន្ធទូទាត់នេះ ដោយបុគ្គលណាដែលត្រូវបានអនុញ្ញាតឱ្យចូលប្រើប្រាស់ចាប់តាំងពីថ្ងៃទី២០ ខែមករា ដោយបានលើកឡើងពី “ហានិភ័យដែលគោលនយោបាយថ្មីនេះបង្កឡើងចំពោះការលាតត្រដាងព័ត៌មានរសើប និងសម្ងាត់ និងហានិភ័យកើនឡើងដែលប្រព័ន្ធទាំងនេះនឹងងាយរងគ្រោះចំពោះការវាយប្រហារតាមអ៊ីនធឺណិតជាងមុន”។ សវនាការលើបញ្ហានេះត្រូវបានកំណត់នៅថ្ងៃទី១៤ ខែកុម្ភៈ។ សេតវិមានបានចាត់ទុកដីកានេះថាជា “ការក្រោកឈរលើសពីសមត្ថកិច្ចតុលាការ”។ អ្នកនាំពាក្យសេតវិមាន Harrison Fields បានប្រាប់ CNN ថា “ការធ្វើពុតរបស់ក្រុមប្រសិទ្ធភាពរដ្ឋាភិបាលបង្ហាញយ៉ាងច្បាស់អំពីអ្នកដែលចង់ពន្យារពេលការផ្លាស់ប្តូរដែលចាំបាច់ ដោយប្រើល្បិចច្បាប់ ជាជាងសហការជាមួយរដ្ឋបាលត្រាំក្នុងការកម្ចាត់ការខ្ជះខ្ជាយ ការក្លែងបន្លំ និងការរំលោភបំពានក្នុងរដ្ឋាភិបាល។” សាលក្រមរបស់លោក Engelmayer គឺជាការឆ្លើយតបទៅនឹងបណ្តឹងដែលដាក់ដោយអគ្គមេធាវីរដ្ឋញូវយ៉ក Letitia James និងអគ្គមេធាវីរដ្ឋ១៨រូបផ្សេងទៀតប្រឆាំងនឹងរដ្ឋបាលត្រាំ។ លោកត្រាំ និងលោក Musk បានបង្កការភ្ញាក់ផ្អើលដល់មន្ត្រីសហព័ន្ធក្នុងគម្រោងរបស់ពួកគេក្នុងការកាត់បន្ថយទំហំរដ្ឋាភិបាល ដែលបណ្តាលឱ្យមានភាពច្របូកច្របល់ ការភ័យខ្លាច កំហឹង និងបណ្តឹងជាច្រើនដែលបានជំរុញឱ្យមានចំណាត់ការតុលាការ។ […]

ប្រែសម្រួល៖ រតនា នៅរសៀលថ្ងៃសុក្រ តាមរយៈអ៊ីមែលមួយផ្ញើទៅកាន់បុគ្គលិកណាសា មេដឹកនាំស្តីទីនៃទីភ្នាក់ងារនេះបានស្នើឲ្យបុគ្គលិកទទួលយកទស្សនវិជ្ជានៃក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ឬហៅកាត់ថា DOGE របស់លោក Elon Musk ខណៈបុគ្គលិកបានបង្ហាញការព្រួយបារម្ភអំពីបទបញ្ជាថ្មីៗ និងការទំនាក់ទំនងប្រឆាំងនឹងពិពិធភាព សមធម៌ បរិយាបន្ន និងលទ្ធភាពទទួលបាន (DEIA)។ នៅក្នុងអ៊ីមែល លោកស្រី Janet Petro អ្នកគ្រប់គ្រងស្តីទីរបស់ណាសាបានថ្លែងថា លោកស្រីទទួលស្គាល់ថាបទបញ្ជាប្រតិបត្តិថ្មីៗ និងការណែនាំនានា ដែលរួមមានការផ្លាស់ប្តូរយ៉ាងធំធេងលើការអនុវត្តជ្រើសរើសបុគ្គលិកសហព័ន្ធ និងការណែនាំឱ្យបោះបង់គម្រោងដែលលើកកម្ពស់ពិពិធភាព “កំពុងជះឥទ្ធិពលទៅលើអ្នកជាច្រើន” ហើយលោកស្រីលើកទឹកចិត្តឱ្យកម្មករស្វែងរកការគាំទ្រ។ អ៊ីមែលដែល CNN ទទួលបានច្បាប់ចម្លងមួយ ក៏បានស្នើឱ្យបុគ្គលិកនៃទីភ្នាក់ងារសហព័ន្ធយក “គំរូតាមស្មារតីនៃក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល” ដែលដឹកនាំដោយលោក Musk ដែលក្នុងនាមជានាយកក្រុមហ៊ុន SpaceX គឺជាអ្នកម៉ៅការសហព័ន្ធរបស់ណាសា និង “ប្តេជ្ញាចំពោះឱកាសថ្មីនេះដើម្បីបង្កើនប្រសិទ្ធភាពឱ្យអតិបរមា”។ អ៊ីមែលនោះក៏បានរៀបរាប់អំពីការផ្លាស់ប្តូរជាក់លាក់ដែលត្រូវបានអនុវត្តក្នុងថ្ងៃថ្មីៗនេះ ដោយលោកស្រី Petro ទទួលស្គាល់ថា “បរិមាណនៃការធ្វើបច្ចុប្បន្នភាពអាចធ្វើឱ្យមានអារម្មណ៍ថាច្រើនពេក”។ ការផ្លាស់ប្តូរថ្មីៗរួមមានការបិទមុខងាររបស់ណាសាដែលអនុញ្ញាតឱ្យបុគ្គលិកបន្ថែមសព្វនាមទៅលើឈ្មោះបង្ហាញក្នុងអ៊ីមែលរបស់ពួកគេ បទបញ្ជាឱ្យត្រឡប់មកធ្វើការនៅការិយាល័យវិញ និងការផ្តល់ជម្រើសយ៉ាងទូលំទូលាយសម្រាប់ការទិញយក និងកម្មវិធីលាឈប់ពីការងារបណ្តោះអាសន្ន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក Musk ក្នុងការកាត់បន្ថយកម្លាំងពលកម្មសហព័ន្ធយ៉ាងច្រើន។ ប្រភពបីដែលស្គាល់ច្បាស់អំពីបញ្ហានេះ ដែលស្នើសុំមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាអំពីបញ្ហារសើប បាននិយាយជាមួយ CNN […]

ប្រែសម្រួល៖ ស-សម្បត្តិ ក្រុងសេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានរិះគន់កិច្ចសហប្រតិបត្តិការយោធាត្រីភាគីរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដែលបង្កើនភាពតានតឹងក្នុងតំបន់ និងបានប្តេជ្ញាចាត់វិធានការតបត ដោយរួមទាំងការបន្តអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែរ។ លោក គីម បានលើកឡើងថា ការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ការហ្វឹកហាត់សឹក និងកិច្ចសហប្រតិបត្តិការយោធាជាមួយជប៉ុន និងកូរ៉េខាងត្បូង កំពុងនាំមកនូវអតុល្យភាពយោធាក្នុងតំបន់ និងបង្កើតបញ្ហាប្រឈមធ្ងន់ធ្ងរដល់បរិយាកាសសន្តិសុខ នេះបើយោងតាមសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃអាទិត្យ។ “សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ មិនចង់បានភាពតានតឹងដែលមិនចាំបាច់នៃស្ថានភាពក្នុងតំបន់ទេ ប៉ុន្តេនឹងចាត់វិធានការតបតជាបន្តបន្ទាប់ដើម្បីធានាតុល្យភាពយោធាក្នុងតំបន់” នេះជាការថ្លែងរបស់លោក គីម អំឡុងពេលទស្សនកិច្ចនៅក្រសួងការពារជាតិកាលពីថ្ងៃសៅរ៍ ដើម្បីរំឭកខួបថ្ងៃបង្កើតកងទ័ពរបស់ខ្លួន។ DPRK គឺជាអក្សរកាត់នៃ Democratic People’s Republic of Korea ដែលជាឈ្មោះផ្លូវការរបស់កូរ៉េខាងជើង។ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្គេរុ អ៊ីស៊ីបា កាលពីថ្ងៃសុក្រ បាននិយាយថា លោកនឹងមានទំនាក់ទំនងជាមួយកូរ៉េខាងជើង ខណៈពួកគេបានសម្តែងការព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ ប៉ុន្តេអំឡុងពេលទស្សនកិច្ច លោក គីម “បានបញ្ជាក់ម្តងទៀតអំពីគោលនយោបាយដែលមិនអាចរង្គោះរង្គើរក្នុងការអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែរកាន់តែខ្លាំងឡើង” នេះបើយោងតាមរបាយការណ៍។ ទាក់ទងនឹងសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន […]

ប្រែសម្រួល៖ ស-សម្បត្តិ សិង្ហបុរី៖ បុរសម្នាក់អាយុ២២ឆ្នាំត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យ (ថ្ងៃទី៩ ខែកុម្ភៈ) បន្ទាប់ពីការប៉ុនប៉ងវាយប្រហារទៅលើបូជាចារ្យម្នាក់នៅវិហារព្រះវិញ្ញាណបរិសុទ្ធ នៅផ្លូវអាប់ផឺ ថមសុន។ ប៉ូលីសបានឱ្យដឹងថា ពួកគេបានទទួលការស្នើសុំជំនួយនៅម៉ោង១០:៣៥នាទីព្រឹក បន្ទាប់ពីហេតុការណ៍ដែលបានកើតឡើងក្រោយពេលបញ្ចប់ពិធីគោរពបូជា ខណៈពេលដែលអ្នកចូលរួមកំពុងចេញទៅ។ យោងតាមការស៊ើបអង្កេតបឋម បុរសជនជាតិចិនសិង្ហបុរីរូបនេះគឺជាអ្នកចូលវិហារជាប្រចាំ។ គាត់ត្រូវបានឃាត់ខ្លួនភ្លាមៗដោយសន្តិសុខវិហារ មុនពេលប្រគល់ទៅឱ្យមន្ត្រីប៉ូលីសដែលឆ្លើយតបទៅកាន់កន្លែងកើតហេតុ។ មិនមានរកឃើញអាវុធក្នុងខ្លួនគាត់ទេ ហើយបូជាចារ្យក៏មិនមានរបួសដែរ។ ប៉ូលីសបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យត្រូវបានចាប់ខ្លួនពីបទបង្កការរំខានសាធារណៈ ហើយនឹងត្រូវបញ្ជូនទៅវិទ្យាស្ថានសុខភាពផ្លូវចិត្ត (IMH) សម្រាប់ការវាយតម្លៃបន្ថែម។ អាជ្ញាធរក៏បានអំពាវនាវឱ្យសាធារណជនជៀសវាងការស្មានៗ ខណៈពេលដែលការស៊ើបអង្កេតកំពុងបន្ត។ ហេតុការណ៍នេះកើតឡើងប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារដាច់ដោយឡែក និងកាន់តែហិង្សាមួយទៀតនៅវិហារសាន់ចូសេហ្វ នៅអាប់ផឺ ប៊ូគីត ទីម៉ា ដែលបូជាចារ្យម្នាក់ត្រូវបានចាក់ក្នុងអំឡុងពេលធ្វើពិធី។ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនជាតិសិង្ហបុរី បាស់ណាយ៉ាគី គីត ស្ពេនស៊ឺ អាយុ៣៧ឆ្នាំ ត្រូវបានចោទប្រកាន់ថាបានប្រើកាំបិតអាចបត់បានដើម្បីចាក់បិតា គ្រីស្តូហ្វឺ លី នៅក្នុងមាត់។ ការវាយប្រហារនេះដែលបានកើតឡើងក្នុងអំឡុងពេលទទួលទានសក្ការនៅក្នុងពិធីគោរពបូជាសម្រាប់កុមារ បានធ្វើឱ្យបិតា លី ត្រូវការការវះកាត់ ប៉ុន្តែក្រោយមកលោកត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ៕ ប្រភព៖ CNA/ac

ប្រែសម្រួល៖ស-សម្បត្តិ បាងកក៖ កម្មករថៃចំនួនប្រាំនាក់ ដែលត្រូវបានដោះលែងបន្ទាប់ពីត្រូវបានចាប់ជាចំណាប់ខ្មាំងនៅហ្គាហ្សាអស់រយៈពេលជាងមួយឆ្នាំ បានមកដល់ទីក្រុងបាងកកនៅថ្ងៃអាទិត្យ (ថ្ងៃទី៩ ខែកុម្ភៈ)។ លោក សារុសាក់ រុមណាវ អាយុ៣២ឆ្នាំ លោក វ៉ាចារ៉ា ស្រីអ៊ូន អាយុ៣៣ឆ្នាំ លោក សាធៀន សុវណ្ណខាំ អាយុ៣៥ឆ្នាំ លោក ផុងសាក់ ថៃអិនណា អាយុ៣៦ឆ្នាំ និងលោក បាណាវ៉ាត សែថាវ អាយុ២៧ឆ្នាំ ត្រូវបានដោះលែងកាលពីថ្ងៃទី៣០ ខែមករា ក្រោមកិច្ចព្រមព្រៀងដោះដូរ។ ពួកគេគឺជាក្រុមចំណាប់ខ្មាំងជនជាតិថៃលើកទីពីរដែលត្រូវបានដោះលែង ចាប់តាំងពីសង្គ្រាមផ្ទុះឡើង។ ក្នុងអំឡុងពេលបញ្ឈប់បាញ់កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ជនជាតិថៃចំនួន២៣នាក់ត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងចរចារវាងប្រទេសថៃ និងក្រុមហាម៉ាស់ ដោយមានជំនួយពីប្រទេសកាតា និងអ៊ីរ៉ង់។ បុរសទាំងប្រាំនាក់ត្រូវបានពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយក្រៅទីក្រុងតែល អាវីវ មុនពេលត្រឡប់មកវិញ។ បុរសបួននាក់ក្នុងចំណោមពួកគេមានសាច់ញាតិម្នាក់ៗមកជាមួយកាលពីដើមសប្តាហ៍នេះ។ ការធ្វើដំណើរនេះត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលអ៊ីស្រាអែល នេះបើយោងតាមស្ថានទូតថៃនៅទីក្រុងតែល អាវីវ។ ក្រុមយុទ្ធជនហាម៉ាស់បានចាប់ជនជាតិថៃចំនួន៣១នាក់ជាចំណាប់ខ្មាំងក្នុងអំឡុងពេលវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលធ្វើឱ្យពួកគេក្លាយជាក្រុមចំណាប់ខ្មាំងបរទេសដ៏ធំបំផុត។ កម្មករកសិកម្មជនជាតិថៃជាច្រើនរស់នៅក្នុងបរិវេណនៅជាយក្រុងភាគខាងត្បូងនៃកីប៊ូតស៊ីម និងទីក្រុងអ៊ីស្រាអែល ហើយក្រុមយុទ្ធជនហាម៉ាស់បានវាយលុកទីតាំងទាំងនោះជាមុន។ ជនជាតិថៃសរុបចំនួន៤៦នាក់ត្រូវបានសម្លាប់ក្នុងជម្លោះនេះ រួមទាំងជនជាតិថៃពីរនាក់ដែលត្រូវបានសម្លាប់ក្នុងពេលវាយប្រហារ ហើយសាកសពរបស់ពួកគេត្រូវបានយកទៅហ្គាហ្សា […]

ប្រែសម្រួល៖រតនា វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកអាជ្ញាបណ្ណសន្តិសុខពីលោក អេនថូនី ប្លីនកិន អតីតរដ្ឋមន្ត្រីការបរទេស និងលោក ចេក សូលលីវ៉ាន់ អតីតទីប្រឹក្សាសន្តិសុខជាតិ នេះបើយោងតាមមន្ត្រីសេតវិមានបានឱ្យដឹងកាលពីថ្ងៃសៅរ៍ (ថ្ងៃទី៨ ខែកុម្ភៈ)។ ការសម្រេចនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកត្រាំបានប្រកាសដកអាជ្ញាបណ្ណសន្តិសុខពីអតីតប្រធានាធិបតី ចូ បៃដិន ដែលបានបញ្ឈប់ការទទួលបានរបាយការណ៍សន្តិសុខប្រចាំថ្ងៃរបស់លោក។ លោកត្រាំក៏បានដកអាជ្ញាបណ្ណសន្តិសុខពីលោកស្រី លីសា ម៉ូណាកូ អនុរដ្ឋអាជ្ញារបស់លោកបៃដិន ដែលបានជួយសម្របសម្រួលការឆ្លើយតបរបស់ក្រសួងយុត្តិធម៌ចំពោះការវាយប្រហារទៅលើវិមានកាពីតូលសហរដ្ឋអាមេរិក ដោយក្រុមគាំទ្រលោកត្រាំ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នេះបើយោងតាមមន្ត្រីបានឱ្យដឹងកាលពីថ្ងៃសៅរ៍។ មន្ត្រីទាំងនោះបានឱ្យដឹងថា លោកត្រាំក៏បានដកអាជ្ញាបណ្ណពីលោកស្រី លេទីសា ចេមស៍ អគ្គរដ្ឋអាជ្ញានៃរដ្ឋញូវយ៉ក និងលោក អាល់វិន ប្រាក អគ្គព្រះរាជអាជ្ញាម៉ានហាតធិន ដែលជាអ្នកដឹកនាំសំណុំរឿងប្រឆាំងនឹងលោកត្រាំផងដែរ។ ខណៈដែលការដកអាជ្ញាបណ្ណនេះប្រហែលជាមិនមានផលប៉ះពាល់ភ្លាមៗនោះទេ វាជាសញ្ញានៃការកើនឡើងនៃភាពបែកបាក់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកតាមប្រពៃណីតែងទទួលបានរបាយការណ៍សន្តិសុខ ដើម្បីអាចផ្តល់ដំបូន្មានដល់ប្រធានាធិបតីបច្ចុប្បន្នអំពីសន្តិសុខជាតិ និងគោលនយោបាយការបរទេស។ នៅឆ្នាំ២០២១ លោកបៃដិនបានដកអាជ្ញាបណ្ណសន្តិសុខពីលោកត្រាំ ដែលកាលនោះជាអតីតប្រធានាធិបតី។ លោក ភីត ហិកស៊ីត រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក កាលពីខែមុនបានដកកងសន្តិសុខផ្ទាល់ខ្លួន និងអាជ្ញាបណ្ណសន្តិសុខពីលោក ម៉ាក […]