អន្តរជាតិ »

ប្រែសម្រួល៖សហការី ប្រភពមួយបានប្រាប់ AFP ថា លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ សេឡេនស្គី “មិនទាន់ត្រៀមខ្លួនរួចរាល់” ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលនឹងផ្តល់សិទ្ធិអាទិភាពដល់សហរដ្ឋអាមេរិកក្នុងការទាញយករ៉ែកម្រពីប្រទេសរបស់លោក។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចង់ឱ្យប្រទេសអ៊ុយក្រែនផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុនអាមេរិកជាសំណងសម្រាប់ជំនួយរាប់សិបប៊ីលានដុល្លារដែលបានផ្តល់ក្រោមការដឹកនាំរបស់លោក ចូ បៃដិន។ លោក មៃក៍ វ៉ល់ស៍ ទីប្រឹក្សាសន្តិសុខជាតិរបស់លោកត្រាំ បានព្យាករកាលពីថ្ងៃសុក្រ (ថ្ងៃទី២១ ខែកុម្ភៈ) ថា លោកសេឡេនស្គីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗ ប៉ុន្តែខ្លឹមសារនៃសេចក្តីព្រាងកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ។ ប្រភពអ៊ុយក្រែនមួយដែលជិតស្និទ្ធនឹងបញ្ហានេះបានប្រាប់ AFP កាលពីថ្ងៃសៅរ៍ថា “ក្នុងទម្រង់ដែលសេចក្តីព្រាងមាននាពេលនេះ លោកប្រធានាធិបតីមិនទាន់អាចទទួលយកបានទេ យើងនៅតែកំពុងព្យាយាមធ្វើការកែប្រែ និងបន្ថែមភាពជាក់ស្តែង”។ “មិនមានកាតព្វកិច្ចរបស់អាមេរិកក្នុងកិច្ចព្រមព្រៀងនេះទាក់ទងនឹងការធានា ឬការវិនិយោគទេ អ្វីៗទាំងអស់អំពីពួកគេមានលក្ខណៈស្រពេចស្រពិលណាស់ ហើយពួកគេចង់យក ៥០០ ប៊ីលានដុល្លារពីយើង”។ “តើនេះជាភាពជាដៃគូបែបណា? … ហើយហេតុអ្វីយើងត្រូវផ្តល់ ៥០០ ប៊ីលានដុល្លារ គ្មានចម្លើយទេ” ប្រភពនោះបានបន្ថែម។ ប្រភពដដែលបានឱ្យដឹងថា អ៊ុយក្រែនបានស្នើសុំវិសោធនកម្ម។ អ៊ុយក្រែនកំពុងស្វែងរកការធានាសន្តិសុខពីសហរដ្ឋអាមេរិក ជាផ្នែកមួយនៃកិច្ចព្រមព្រៀងណាមួយដែលលះបង់ធនធានធម្មជាតិ និងរ៉ែសំខាន់ៗរបស់ខ្លួន។ ការមិនឯកភាពគ្នាលើកិច្ចព្រមព្រៀងនេះកើតឡើងក្នុងពេលមានសង្គ្រាមពាក្យសម្តីរវាងលោកសេឡេនស្គី និងលោកត្រាំ ដែលបានហៅប្រធានាធិបតីអ៊ុយក្រែនថាជា “ផ្តាច់ការ” ក្នុងការផ្សាយតាមបណ្តាញសង្គមកាលពីដើមសប្តាហ៍នេះ៕ […]

ប្រែសម្រួល៖ សហការី វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ (ថ្ងៃទី២២ ខែកុម្ភៈ) បានជំរុញឱ្យមហាសេដ្ឋី អេឡុន ម៉ាស់ បង្កើនការប្រឹងប្រែងរបស់លោកក្នុងការកាត់បន្ថយទំហំរដ្ឋាភិបាលសហព័ន្ធ ទោះបីជាមានការថ្កោលទោសយ៉ាងខ្លាំងចំពោះការបញ្ឈប់បុគ្គលិក និងការកាត់បន្ថយថវិកាយ៉ាងច្រើនក៏ដោយ។ “អេឡុន កំពុងធ្វើការងារយ៉ាងល្អ ប៉ុន្តែខ្ញុំចង់ឃើញគាត់បង្កើនការប្រឹងប្រែងបន្ថែមទៀត” នេះជាសារដែលលោកត្រាំបានសរសេរជាអក្សរធំៗនៅលើវេទិកា Truth Social របស់លោក។ “សូមចងចាំថា យើងមានប្រទេសមួយដែលត្រូវសង្គ្រោះ ហើយចុងក្រោយ ធ្វើឱ្យកាន់តែអស្ចារ្យជាងមុន។ MAGA!” ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ឬ DOGE – ដែលជាស្ថាប័នបង្កើតឡើងដោយលោកត្រាំ – បានធ្វើការបញ្ឈប់មន្ត្រីរដ្ឋាភិបាលសហព័ន្ធរាប់ម៉ឺននាក់ ចាប់ពីអ្នកវិទ្យាសាស្ត្ររហូតដល់អ្នកឃ្លាំមើលឧទ្យាន ភាគច្រើនគឺជាអ្នកដែលស្ថិតក្នុងអំឡុងពេលសាកល្បងការងារ។ លោក ម៉ាស់ គឺជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក និងជាម្ចាស់ជំនួយធំបំផុតរបស់លោកត្រាំ។ ក្នុងការកាត់បន្ថយចុងក្រោយដែលប្រកាសកាលពីថ្ងៃសុក្រ ក្រសួងការពារជាតិសហរដ្ឋអាមេរិកនឹងកាត់បន្ថយកម្លាំងពលកម្មស៊ីវិលរបស់ខ្លួនយ៉ាងតិច ៥ ភាគរយ ចាប់ពីសប្តាហ៍ក្រោយ។ កាលពីថ្ងៃព្រហស្បតិ៍ ចៅក្រមម្នាក់បានបដិសេធសំណើរបស់សហជីពដែលស្នើសុំផ្អាកការបញ្ឈប់មនុស្សរាប់ពាន់នាក់ជាបណ្តោះអាសន្ន៕ ប្រភព៖ ភ្នាក់ងារព័ត៌មាន/zl

ប្រែសម្រួល៖ រតនា វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ (ថ្ងៃទី២១ ខែកុម្ភៈ) បាន    បណ្តេញប្រធានសេនាធិការរួម ឧត្តមសេនីយ៍អាកាស CQ Brown និងបានបណ្តេញឧត្តមនាវី និងនាយឧត្តមសេនីយ៍ចំនួន៥រូបផ្សេងទៀត ក្នុងការផ្លាស់ប្តូរថ្នាក់ដឹកនាំយោធាអាមេរិកដ៏គួរឱ្យភ្ញាក់ផ្អើល។ លោកត្រាំបានថ្លែងក្នុងសារមួយនៅលើបណ្តាញ Truth Social ថា លោកនឹងតែងតាំងអតីតឧត្តមសេនីយ៍ត្រី Dan “Razin” Caine ឱ្យឡើងជំនួស Brown ដោយបានបំពានប្រពៃណីដោយការទាញយកមនុស្សម្នាក់ចេញពីការចូលនិវត្តន៍ជាលើកដំបូង ដើម្បីក្លាយជាមន្ត្រីយោធាជាន់ខ្ពស់បំផុត។ ប្រធានាធិបតីក៏នឹងផ្លាស់ប្តូរប្រធានកងទ័ពជើងទឹកសហរដ្ឋអាមេរិកផងដែរ ដែលជាតំណែងកាន់កាប់ដោយឧត្តមនាវី Lisa Franchetti ជាស្ត្រីដំបូងគេដែលដឹកនាំកងកម្លាំងយោធា ព្រមទាំងអនុប្រធានសេនាធិការកងទ័ពអាកាស ដូចដែលក្រសួងការពារជាតិបានប្រកាស។ លោកក៏បានដកចេញនូវមេធាវីយោធាទូទៅសម្រាប់កងទ័ពគោក កងទ័ពជើងទឹក និងកងទ័ពអាកាសផងដែរ ដែលជាតំណែងសំខាន់ៗក្នុងការធានាការអនុវត្តយុត្តិធម៌យោធា។ ការសម្រេចចិត្តរបស់លោកត្រាំបង្កឱ្យមានរយៈពេលនៃការចលាចលនៅក្រសួងការពារជាតិ ដែលបានត្រៀមខ្លួនរួចហើយសម្រាប់ការបណ្តេញបុគ្គលិកស៊ីវិលជាច្រើន ការកែទម្រង់ថវិកាយ៉ាងធំ និងការផ្លាស់ប្តូរការដាក់ពង្រាយកងទ័ពក្រោមគោលនយោបាយការបរទេស “អាមេរិកជាមុន” ថ្មីរបស់លោកត្រាំ។ ខណៈពេលដែលថ្នាក់ដឹកនាំស៊ីវិលនៃក្រសួងការពារជាតិផ្លាស់ប្តូរពីរដ្ឋបាលមួយទៅរដ្ឋបាលមួយ សមាជិកឯកសណ្ឋាននៃកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថាមិនប្រកាន់បក្សពួក ដោយអនុវត្តគោលនយោបាយរបស់រដ្ឋបាលប្រជាធិបតេយ្យ និងសាធារណរដ្ឋ។ Brown ជាមន្ត្រីស្បែកខ្មៅទីពីរដែលក្លាយជាទីប្រឹក្សាយោធាជាន់ខ្ពស់បំផុតរបស់ប្រធានាធិបតី កំពុងបម្រើអាណត្តិ៤ឆ្នាំដែលត្រូវបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៧។ មន្ត្រីអាមេរិកម្នាក់បានឱ្យដឹងថា […]

ប្រែសម្រួល៖ សហការី វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើអនុស្សរណៈដើម្បីដាក់ពន្ធគយលើប្រទេសនានាដែលប្រមូលពន្ធសេវាកម្មឌីជីថលពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក នេះបើយោងតាមមន្ត្រីសេតវិមានមួយរូប។ មន្ត្រីម្នាក់ទៀតដែលបានផ្តល់ព័ត៌មានលម្អិតអំពីបទបញ្ជានេះបាននិយាយថា លោកត្រាំកំពុងណែនាំរដ្ឋបាលរបស់លោកឱ្យពិចារណាវិធានការតបតដូចជាពន្ធគយ “ដើម្បីប្រយុទ្ធប្រឆាំងនឹងពន្ធសេវាកម្មឌីជីថល ការពិន័យ ការអនុវត្ត និងគោលនយោបាយដែលរដ្ឋាភិបាលបរទេសប្រមូលពីក្រុមហ៊ុនអាមេរិក”។ មន្ត្រីរូបនោះបានបន្ថែមថា “លោកប្រធានាធិបតីត្រាំនឹងមិនអនុញ្ញាតឱ្យរដ្ឋាភិបាលបរទេសកេងប្រវ័ញ្ចមូលដ្ឋានពន្ធរបស់អាមេរិកសម្រាប់ផលប្រយោជន៍របស់ពួកគេឡើយ”។ អនុស្សរណៈនេះណែនាំឱ្យការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បន្តការស៊ើបអង្កេតពន្ធសេវាកម្មឌីជីថលដែលបានចាប់ផ្តើមក្នុងអាណត្តិដំបូងរបស់លោកត្រាំ និងស៊ើបអង្កេតប្រទេសបន្ថែមណាមួយដែលប្រើប្រាស់ពន្ធឌីជីថល “ដើម្បីរើសអើងប្រឆាំងនឹងក្រុមហ៊ុនអាមេរិក” នេះបើតាមមន្ត្រីរូបនោះ។ លោកត្រាំបាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងដាក់ពន្ធគយលើប្រទេសកាណាដា និងបារាំងចំពោះពន្ធសេវាកម្មឌីជីថលរបស់ពួកគេ ហើយឯកសារព័ត៌មានសេតវិមានដែលចេញផ្សាយនៅពេលនោះបានបញ្ជាក់ថា “មានតែអាមេរិកទេដែលគួរត្រូវបានអនុញ្ញាតឱ្យយកពន្ធពីក្រុមហ៊ុនអាមេរិក”។ ឯកសារនោះបានរិះគន់ថា កាណាដា និងបារាំងប្រើប្រាស់ពន្ធទាំងនេះដើម្បីប្រមូលបានជាង ៥០០ លានដុល្លារក្នុងមួយឆ្នាំពីក្រុមហ៊ុនអាមេរិក។ “ជារួម ពន្ធដែលមិនមានលក្ខណៈទូទាត់ទាំងនេះធ្វើឱ្យក្រុមហ៊ុនអាមេរិកខាតបង់ជាង ២ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ពន្ធគយតបតនឹងនាំមកវិញនូវភាពយុត្តិធម៌និងវិបុលភាពទៅកាន់ប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិដែលខុសប្រក្រតី និងបញ្ឈប់ការកេងប្រវ័ញ្ចលើជនជាតិអាមេរិក” នេះបើយោងតាមឯកសារព័ត៌មាននោះ។ វាមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ • ការរំខានយូរអង្វែង ពន្ធសេវាកម្មឌីជីថលដែលកំណត់គោលដៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិករួមមាន Google របស់ក្រុមហ៊ុន Alphabet, Facebook របស់ក្រុមហ៊ុន Meta, Apple និង Amazon បានក្លាយជាប្រភពនៃជម្លោះពាណិជ្ជកម្មអស់រយៈពេលជាច្រើនឆ្នាំ។ ចក្រភពអង់គ្លេស បារាំង […]

ប្រែសម្រួល៖ សហការី កាលពីថ្ងៃសុក្រ តំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យជាន់ខ្ពស់នៅក្នុងគណៈកម្មាធិការរដ្ឋសភាចំនួនបួន បានចេញលិខិតមួយច្បាប់ទៅកាន់អគ្គមេធាវី Pam Bondi ដោយស្នើសុំព័ត៌មានថាតើគោលនយោបាយថ្មីរបស់ក្រសួងយុត្តិធម៌ស្តីពីការស៊ើបអង្កេតអំពើពុករលួយ នឹងប៉ះពាល់ដល់ការស៊ើបអង្កេតអំពើពុករលួយដោយមន្ត្រីសាធារណៈទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅបរទេសយ៉ាងដូចម្តេច។ លិខិតដែលបានផ្ញើទៅក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃសុក្របានចែងថា “ផ្ទុយពីការកម្ចាត់អំពើពុករលួយនិងការក្លែងបន្លំនៅក្នុងរដ្ឋាភិបាលរបស់យើង ដូចដែលប្រធានាធិបតី Trump ចូលចិត្តអះអាង រដ្ឋបាល Trump និងសកម្មភាពរបស់ក្រសួងយុត្តិធម៌ គឺជាការវាយប្រហារដ៏គ្មានការប្រៀបផ្ទឹមទៅលើច្បាប់ ទីភ្នាក់ងាររដ្ឋាភិបាល និងអ្នកប្រយុទ្ធប្រឆាំងអំពើពុករលួយ។” លិខិតនេះត្រូវបានចុះហត្ថលេខាដោយតំណាងរាស្ត្រ Gerald Connolly នៃគណៈកម្មាធិការត្រួតពិនិត្យរដ្ឋសភា តំណាងរាស្ត្រ Summer Lee នៃអនុគណៈកម្មាធិការអនុវត្តច្បាប់សហព័ន្ធ តំណាងរាស្ត្រ Jamie Raskin នៃគណៈកម្មាធិការយុត្តិធម៌រដ្ឋសភា និងតំណាងរាស្ត្រ Lucy McBath នៃអនុគណៈកម្មាធិការឧក្រិដ្ឋកម្មនិងការឃ្លាំមើលរដ្ឋាភិបាលសហព័ន្ធ។ ចាប់តាំងពីថ្ងៃចូលកាន់តំណែង ក្រសួងយុត្តិធម៌បានផ្អាករាល់ការស៊ើបអង្កេតការសូកប៉ាន់បរទេសរបស់ក្រុមហ៊ុន កាត់បន្ថយការអនុវត្តច្បាប់ចុះបញ្ជីភ្នាក់ងារបរទេស និងបន្ថយការផ្តោតលើការកាត់ទោសព្រហ្មទណ្ឌចំពោះមហាសេដ្ឋីរុស្ស៊ី ដូចដែល CNN បានរាយការណ៍។ ហើយមន្ត្រីរបស់ Trump បានពិចារណាយ៉ាងម៉ឺងម៉ាត់ក្នុងការលុបចោលផ្នែកសុចរិតភាពសាធារណៈរបស់ក្រសួងយុត្តិធម៌ ដែលមានរដ្ឋអាជ្ញាយ៉ាងហោចណាស់បួនរូបបានលាលែងពីតំណែងដោយសារតែផលវិបាកនៃការបញ្ឈប់សំណុំរឿងពុករលួយប្រឆាំងនឹងអភិបាលក្រុងញូវយ៉ក Eric Adams។ តំណាងរាស្ត្រប្រជាធិបតេយ្យទាំងបួនរូបបានលើកឡើងអំពីការបណ្តេញអធិការកិច្ចទូទៅដោយ Trump ការបោះបង់ចោលសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអតីតតំណាងរាស្ត្រ Jeffrey Fortenberry […]

ប្រែសម្រួល៖សហការី នៅថ្ងៃសុក្រ អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានគេចវេះមិនឆ្លើយនឹងសំណួរជាច្រើនលើកពីវិទ្យុ Fox News អំពីការទទួលខុសត្រូវរបស់រុស្ស៊ីចំពោះសង្គ្រាមនៅអ៊ុយក្រែន មុននឹងទីបំផុតទទួលស្គាល់ថា “រុស្ស៊ីបានវាយប្រហារ” ហើយបន្ទាប់មកបានស្តីបន្ទោសរដ្ឋបាលបៃដិន និងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី។ “រុស្ស៊ីបានវាយប្រហារមែន ប៉ុន្តែគ្មានហេតុផលអ្វីដែលពួកគេត្រូវវាយប្រហារនោះទេ អ្នកអាចនិយាយបញ្ចុះបញ្ចូលគាត់បាន” លោកត្រាំបាននិយាយអំពីប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកដឹកនាំកម្មវិធី Fox លោក Brian Kilmeade។ “រឿងទាំងអស់នោះកើតឡើងអស់រយៈពេលជាច្រើនឆ្នាំ គ្មានហេតុផលដែលគាត់ត្រូវចូលទៅទេ។ វាមិនគួរកើតឡើងទាល់តែសោះ។” សម្តីនេះបានចេញមកបន្ទាប់ពីលោក Kilmeade បានប្រាប់លោកត្រាំដដែលៗថា ពូទីនគឺជាអ្នក “ទទួលខុសត្រូវ” ចំពោះសង្គ្រាម ដោយនិយាយថាវាជា “ការឈ្លានពានដែលគ្មានហេតុផល” និងបានសួរដដែលៗថា “លោកយល់ស្របទេ?” លោកត្រាំបានអះអាងថា រុស្ស៊ីនឹងមិនឈ្លានពានអ៊ុយក្រែនទេ ប្រសិនបើលោកនៅក្នុងតំណែង ដោយលើកឡើងថា រដ្ឋបាលអតីតប្រធានាធិបតី ចូ បៃដិន បានគ្រប់គ្រងការទំនាក់ទំនងជាមួយរុស្ស៊ីមិនបានល្អ។ “បៃដិននិយាយខុស។ ហ្សេឡេនស្គីនិយាយខុស” លោកត្រាំបាននិយាយ។ លោកត្រាំបានអះអាងថា រុស្ស៊ី “នឹងត្រូវបានបញ្ចុះបញ្ចូលឱ្យបោះបង់សង្គ្រាមនោះយ៉ាងងាយស្រួល។” លោកត្រាំក៏បាននិយាយក្នុងបទសម្ភាសន៍នៅថ្ងៃសុក្រផងដែរថា ប្រធានាធិបតីបារាំង […]

ប្រែសម្រួល៖ រតនា អតីតប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ សេឡេនស្គី «គ្មានអ្វីនៅក្នុងដៃ» ហើយ «មិនសំខាន់ក្នុងការចូលរួមកិច្ចប្រជុំ» ដោយលោកបានព្រមានថា ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន អាចយកប្រទេសអ៊ុយក្រែនទាំងមូល «បើគាត់ចង់បាន» កាលពីថ្ងៃសុក្រ។ លោក ត្រាំ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុ Fox News ក្នុងកម្មវិធី “The Brian Kilmeade Show” ក្រោយពីលោក Kilmeade បានសួរអំពីការទទួលខុសត្រូវរបស់រុស្ស៊ីចំពោះសង្គ្រាមថា៖ «ខ្ញុំបានតាមដានរយៈពេលជាច្រើនឆ្នាំមកហើយ ហើយខ្ញុំបានឃើញគាត់ចរចាដោយគ្មានអ្វីនៅក្នុងដៃ។ គាត់គ្មានអ្វីទាំងអស់។ ហើយអ្នកនឹងធុញទ្រាន់នឹងវា។ អ្នកគ្រាន់តែធុញទ្រាន់នឹងវា។ ហើយខ្ញុំបានឃើញគ្រប់គ្រាន់ហើយ។» លោកបានបន្តនិយាយអំពីលោក សេឡេនស្គី ថា៖ «គាត់បានចូលរួមកិច្ចប្រជុំអស់រយៈពេលបីឆ្នាំហើយ ហើយគ្មានអ្វីត្រូវបានសម្រេច។ ដូច្នេះ ខ្ញុំមិនគិតថាវាសំខាន់ទេដែលគាត់ត្រូវចូលរួមកិច្ចប្រជុំ ដើម្បីនិយាយការពិត។ គាត់ធ្វើឱ្យវាពិបាកណាស់ក្នុងការធ្វើកិច្ចព្រមព្រៀង។ តែមើលអ្វីដែលបានកើតឡើងចំពោះប្រទេសរបស់គាត់ វាត្រូវបានបំផ្លាញអស់។» ប្រធានាធិបតីអាមេរិកក៏បាននិយាយថា លោក ពូទីន អាចយកប្រទេសអ៊ុយក្រែនទាំងមូល «បើគាត់ចង់បាន» ដោយបន្ថែមថា […]

ប្រែសម្រួល៖សហការី សុនខដ៏រឹងមាំមួយក្បាល ដែលត្រូវបានគេចងទុកយ៉ាងឃោរឃៅនៅជាប់របង អំឡុងពេលព្យុះ Milton បានយកឈ្នះលើជំងឺមហារីក ប៉ុន្មានខែក្រោយពីវាត្រូវបានគេជួយសង្គ្រោះ និងរកឃើញគ្រួសារថ្មី។ Trooper ដែលជាសុនខពូជ bull terrier ពណ៌ស ត្រូវបានគេរកឃើញនៅក្បែរផ្លូវល្បឿនលឿន Interstate 75 ជិតក្រុង Tampa រដ្ឋ Florida ដោយត្រូវបានទុកចោលឲ្យងាប់ និងព័ទ្ធជុំវិញដោយទឹកជំនន់កើនឡើង មុនពេលព្យុះកម្រិត៣ដ៏គួរឲ្យភ័យខ្លាចនេះវាយប្រហារនៅខែតុលា។ ក្រោយពីនគរបាលចរាចរណ៍រដ្ឋ Florida រកឃើញ Trooper លោក Frank និងអ្នកស្រី Karla Spina បានសុំយកសុនខនេះទៅចិញ្ចឹមនៅផ្ទះជាមួយគ្រួសាររបស់ពួកគេ។ ប៉ុន្តែគ្រាន់តែពីរសប្តាហ៍ក្រោយពី Trooper ចាប់ផ្តើមជីវិតថ្មី គ្រួសារ Spina បានសង្កេតឃើញដុំពកប៉ុនកាក់មួយចំនួននៅលើចំហៀងខាងឆ្វេងរបស់វា យោងតាមរបាយការណ៍របស់ CBS News។ លោក Frank បានបង្ហើបប្រាប់ CBS News ថា៖ “វេជ្ជបណ្ឌិតបាននិយាយភ្លាមៗថា ‘អូ ទេ នេះជាដុំពកកោសិកាមហារីក។ នេះជាជំងឺមហារីក។’ ដូច្នេះយើងមានការភ័យស្លន់ស្លោទាំងស្រុង។” ពេទ្យសត្វបានវះកាត់យកមហារីកចេញ […]

ប្រែសម្រួល៖ ស-សម្បត្តិ តើស្ថានការណ៍បានក្លាយជាអាក្រក់យ៉ាងឆាប់រហ័សបែបនេះដោយរបៀបណា? មេដឹកនាំ និងមន្ត្រីអឺរ៉ុបបានភ្ញាក់ផ្អើលដោយការធ្លាក់ចុះយ៉ាងគំហុកនៃការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែនក្នុងសប្តាហ៍កន្លងទៅនេះ។ ជាច្រើននាក់នៅតែមិនអាចយល់បានថា ហេតុអ្វីបានជាប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រែជាប្រឆាំងយ៉ាងខ្លាំងទៅនឹងមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដោយច្រានចោលព័ត៌មានមិនពិតដែលជាធម្មតាឮតែពីវិមានក្រឹមឡាំង។ មេដឹកនាំនៅទ្វីបអឺរ៉ុបមិនបានចូលរួមក្នុងការចរចារវាងរុស្ស៊ី និងសហរដ្ឋអាមេរិកនៅសប្តាហ៍នេះទេ។ ពួកគេមិនដឹងថាតើពេលណាសហរដ្ឋអាមេរិកនឹងដាក់សំណើកិច្ចព្រមព្រៀងសន្តិភាពទៅកាន់ក្រុងគីវ ឬអនុវត្តការគំរាមកំហែងរបស់ខ្លួនក្នុងការបែរខ្នងចេញពីជម្លោះនេះ។ ហើយពួកគេក៏មិនដឹងថាអ្វីនឹងកើតឡើងបន្ទាប់ដែរ។ “របៀបដែលរឿងនេះត្រូវបានបង្ហាញ – ការវាយប្រហារម្តងហើយម្តងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃ – នោះពិតជាការភ្ញាក់ផ្អើលមួយ” សម្រាប់ទ្វីបនេះ នេះជាសម្តីរបស់ អាមីដា វ៉ាន់ រីជ ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់ និងជាប្រធានកម្មវិធីអឺរ៉ុបនៅមជ្ឈមណ្ឌលគំនិត ឆាតធឹមហៅស៍ នៅទីក្រុងឡុងដ៍។ អ្នកនយោបាយអឺរ៉ុបកំពុងដោះស្រាយភាពក្តុកក្តួលរបស់ពួកគេ។ កិច្ចប្រជុំកំពូលដ៏តានតឹងមួយនៅទីក្រុងប៉ារីសបានបង្កើតគំនិតសកម្មនយោបាយថ្មីៗជាច្រើន ដែលមានគោលបំណងកំណត់ក្របខ័ណ្ឌនៃស្ថានភាពថ្មីដែលមិនច្បាស់លាស់មួយ។ ប៉ុន្តែនៅតែមានរដ្ឋធានីសំខាន់ៗជាច្រើនដែលមិនទាន់មានគោលដៅច្បាស់លាស់។ កងកម្លាំងរក្សាសន្តិភាព ការបង្កើនថវិកាការពារជាតិ និងជំនួយយោធាថ្មីៗ ត្រូវបានលើកឡើងទាំងអស់ ប៉ុន្តែមិនដែលមានការឯកភាពគ្នាទេ។ គោលបំណងរាយប៉ាយរបស់អឺរ៉ុបបង្កើតបានជាផ្នែកមួយនៃការបែកបាក់គួរឱ្យភ្ញាក់ផ្អើលនៅសប្តាហ៍នេះ។ នៅផ្នែកម្ខាងទៀត គឺសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលភ្លាមៗនោះបានក្លាយជាមិត្តភក្តិ ដោយបោះបង់ចោលការទាមទាររបស់អ៊ុយក្រែន និងទឹកដីចេញពីតុចរចា។ ការលេចឡើងនៃមេដឹកនាំម្នាក់អាចជួយបាន តាមការលើកឡើងរបស់អ្នកជំនាញមួយចំនួន៖ មេដឹកនាំម្នាក់ដែលអាចដឹកនាំអឺរ៉ុបឆ្ពោះទៅរកគោលបំណងរួមមួយ ដោយកសាងស្ពានតភ្ជាប់រវាងក្រុងគីវ និងវ៉ាស៊ីនតោន។ គែរ […]

ប្រែសម្រួល៖ ស-សម្បត្តិ នៅពេលដែលទំនាក់ទំនងដ៏តានតឹងរវាងប្រធានាធិបតី Donald Trump និងសមភាគីអ៊ុយក្រែនរបស់លោក Volodymyr Zelensky បានបែកបាក់កាលពីថ្ងៃពុធ សំណួរដែលនៅតែជាប់ក្នុងចិត្តសម្ព័ន្ធមិត្តទាំងសងខាងគឺថាតើជម្លោះនេះនឹងបំផ្លាញក្តីសង្ឃឹមសម្រាប់សន្តិភាពដែលសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល ឬក៏អាចជួយជំរុញវាទៅមុខ។ ដោយបានបង្ហោះសារក្នុងអារម្មណ៍ខឹងសម្បាលើវេទិកាបណ្តាញសង្គមរបស់លោក Trump បានហៅលោក Zelensky ថាជា “ផ្តាច់ការដែលគ្មានការបោះឆ្នោត” ដោយចោទប្រកាន់ថាលោកបានបង្ខំសហរដ្ឋអាមេរិកឱ្យចំណាយប្រាក់រាប់រយពាន់លានដុល្លារ “ដើម្បីចូលរួមសង្គ្រាមមួយដែលមិនអាចឈ្នះបាន។” វាបានក្លាយទៅជាការជេរប្រមាថពេញមួយថ្ងៃ ដែលលោក Trump បានពង្រីកបន្ថែមក្នុងសុន្ទរកថារបស់លោកនាយប់ថ្ងៃពុធនៅទីក្រុងមីយ៉ាមី ដែលលោកបានប្រកាសថា៖ “លោក Zelensky ត្រូវតែធ្វើចលនាឱ្យលឿនជាងនេះ។ លោកនឹងគ្មានប្រទេសនៅសល់ទេ។” ការចោទប្រកាន់ទាំងពីរនេះបានធ្វើតាមគំរូការនិយាយរបស់ទីក្រុងមូស្គូអំពីសង្គ្រាមនិងប្រធានាធិបតីអ៊ុយក្រែន ដែលបានប្រកាសច្បាប់អាជ្ញាសឹកនៅពេលចាប់ផ្តើមមានការឈ្លានពានពីរុស្ស៊ី ដែលបានរារាំងការបោះឆ្នោតដែលបានគ្រោងទុក។ ការវាយប្រហាររបស់លោក Trump មិនមែនជាករណីដាច់ដោយឡែកនោះទេ។ អស់រយៈពេលជាច្រើនឆ្នាំ លោក Trump បានមើលលោក Zelensky ដោយការសង្ស័យ ដោយចោទសួរអំពីការសម្រេចចិត្តរបស់លោក និងក្នុងព្រឹត្តិការណ៍មួយដែលល្បីល្បាញក្នុងអំឡុងពេលដំណើរការទម្លាក់ចេញពីតំណែងលើកទីមួយរបស់លោក Trump គឺការស្នើឱ្យលោកបើកការស៊ើបអង្កេតទៅលើគូប្រជែងនាពេលនោះគឺលោក Joe Biden។ លោក Trump បានចាប់ផ្តើមនិយាយរួមបញ្ចូលគ្នានូវការរិះគន់របស់លោកចំពោះលោក Biden និងលោក Zelensky ដោយបានលើកឡើងនាយប់ថ្ងៃពុធថា ប្រធានាធិបតីអ៊ុយក្រែនកំពុងស្ថិតក្នុង “ភាពងាយស្រួល” […]

ប្រែសម្រួល៖ សហការី ទីក្រុងឡុងដ៍/ហ្សឺណែវ/ប៊ែរឡាំង ថ្ងៃទី២០ ខែកុម្ភៈ (រ៉យទ័រ) – យោងតាមប្រភពការទូតចំនួនបីបានប្រាប់កាសែត Reuters ថា សហរដ្ឋអាមេរិកបដិសេធមិនចូលរួមគាំទ្រសេចក្តីព្រាងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលរំលឹកខួបបីឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលគាំទ្របូរណភាពទឹកដីរបស់ទីក្រុងគីវ និងថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី ដែលនេះអាចជាការផ្លាស់ប្តូរយ៉ាងខ្លាំងពីសំណាក់សម្ព័ន្ធមិត្តលោកខាងលិចដ៏ខ្លាំងបំផុតរបស់អ៊ុយក្រែន។ ជំហានបែបនេះហាក់បីដូចជាឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពតានតឹងរវាងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកំពុងព្យាយាមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ហើយក្រុមការងាររបស់លោកបានធ្វើការចរចាជាមួយរុស្ស៊ីដោយគ្មានការចូលរួមពីទីក្រុងគីវ។ ជម្លោះនេះគឺជាវិបត្តិនយោបាយដ៏ធំមួយសម្រាប់អ៊ុយក្រែន ដែលបានប្រើប្រាស់ជំនួយយោធាអាមេរិកជាច្រើនសិបប៊ីលានដុល្លារដែលត្រូវបានព្រមព្រៀងក្រោមរដ្ឋបាលអាមេរិកមុន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ហើយក៏បានទទួលផលពីការគាំទ្រផ្នែកការទូតផងដែរ។ សេចក្តីព្រាងដំណោះស្រាយសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលកាសែត Reuters បានឃើញ ថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត “ចំពោះអធិបតេយ្យភាព ឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែននៅក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួន”។ “ក្នុងឆ្នាំមុនៗ សហរដ្ឋអាមេរិកតែងតែចូលរួមគាំទ្រដំណោះស្រាយបែបនេះដើម្បីគាំទ្រសន្តិភាពដ៏យុត្តិធម៌នៅអ៊ុយក្រែន” នេះបើយោងតាមប្រភពមួយដែលស្នើសុំមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាបញ្ហាដ៏រសើប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ ប្រភពការទូតទីមួយបានប្រាប់ Reuters ថា ដំណោះស្រាយនេះត្រូវបានឧបត្ថម្ភដោយប្រទេសជាង ៥០ ប៉ុន្តែបដិសេធមិនបញ្ជាក់អត្តសញ្ញាណរបស់ពួកគេ។ អ្នកនាំពាក្យបេសកកម្មការទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការធ្វើអត្ថាធិប្បាយទេ។ រុស្ស៊ីបានកាន់កាប់ប្រមាណ ២០% នៃទឹកដីអ៊ុយក្រែន ហើយកំពុងទទួលបានទឹកដីបន្តិចម្តងៗនៅភាគខាងកើត។ ទីក្រុងម៉ូស្គូបាននិយាយថា “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួនឆ្លើយតបទៅនឹងការគំរាមកំហែងដល់អត្ថិភាពដែលបង្កឡើងដោយការព្យាយាមចូលជាសមាជិកណាតូរបស់ទីក្រុងគីវ។ […]

ប្រែសម្រួល៖ ស-សម្បត្តិ ការជំរុញរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនហាក់ដូចជាត្រៀមផ្តល់ការសម្របសម្រួលសំខាន់ៗដល់ប្រទេសរុស្ស៊ី ដោយទុកឱ្យក្រុងគីវ និងអ្នកគាំទ្រអឺរ៉ុបរបស់ខ្លួននៅក្រៅឆាកដោយប្រឈមនឹងលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានធ្វើឡើងលើក្បាលរបស់ពួកគេ។ ប៉ុន្តែពួកគេមិនមែនជាតួអង្គសំខាន់ៗតែមួយគត់ដែលកំពុងប្រឈមនឹងផលវិបាកនៃការងាករបស់លោក Trump ទៅរកប្រទេសរុស្ស៊ី ដែលបានផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំក្នុងការទូតដ៏រហ័សនោះទេ។ នៅទីក្រុងប៉េកាំង ការវិវត្តន៍យ៉ាងឆាប់រហ័សនៃព្រឹត្តិការណ៍នេះត្រូវបានគេមើលឃើញថាបានលើកឡើងនូវសំណួរអំពីរបៀបដែលការជំរុញសន្តិភាពរបស់សហរដ្ឋអាមេរិកនឹងប៉ះពាល់ដល់ភាពជាដៃគូដ៏ល្អិតល្អន់រវាងមេដឹកនាំចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ព្រមទាំងទំនាក់ទំនងដ៏ប្រថុយប្រថានរបស់ប្រទេសចិនជាមួយរដ្ឋបាលលោក Trump។ កាលពីប៉ុន្មានសប្តាហ៍មុន ប្រទេសចិនហាក់ដូចជាត្រៀមខ្លួនសម្រាប់តួនាទីសំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពនៅអ៊ុយក្រែនរបស់លោក Trump។ មេដឹកនាំអាមេរិកបានលើកឡើងជាច្រើនដងថា គាត់អាចធ្វើការជាមួយលោក Xi ដោយប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិនលើប្រទេសរុស្ស៊ីដើម្បីជួយបញ្ចប់ជម្លោះ ដែលជាកត្តាគន្លឹះសម្រាប់ទីក្រុងប៉េកាំងក្នុងការគោលដៅទប់ស្កាត់សង្គ្រាមពាណិជ្ជកម្មជាមួយសេដ្ឋកិច្ចធំជាងគេបំផុតនៅលើពិភពលោក។ នេះនឹងស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងជាយូរមកហើយរបស់ទីក្រុងប៉េកាំងក្នុងការបង្ហាញខ្លួនថាជាភាគីអព្យាក្រឹត និងជាសំឡេងនៃប្រទេសភាគខាងត្បូងសកល ដែលត្រៀមខ្លួនជាអ្នកសម្របសម្រួលសន្តិភាពក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ ទោះបីជាអង្គការណាតូបានចោទប្រកាន់ថាចិនបានផ្គត់ផ្គង់ទំនិញប្រើប្រាស់ពីរជាន់ដល់ឧស្សាហកម្មការពារជាតិរបស់ទីក្រុងម៉ូស្គូក៏ដោយ។ ប្រទេសចិនការពារ “ពាណិជ្ជកម្មធម្មតា” របស់ខ្លួន។ ឥឡូវនេះ ទីក្រុងប៉េកាំងរកឃើញថាខ្លួនមិនបានចូលរួមក្នុងការចរចាក្នុងនាមជាសម្ព័ន្ធមិត្តរុស្ស៊ី ឬជាសំឡេងនៃកិត្តិយសសកលឡើយ យ៉ាងហោចណាស់ ត្រូវបានទុកនៅក្រៅការអភិវឌ្ឍន៍យ៉ាងរហ័សដែលអ្នកសង្កេតការណ៍និយាយថាបានធ្វើឱ្យមន្ត្រីចិនភ្ញាក់ផ្អើល និងបានបញ្ជូនពួកគេឱ្យប្រញាប់ប្រញាល់ស្វែងរកផលប្រយោជន៍។ «និក្សុនបញ្ច្រាស» ឬ? ភាពប្រថុយប្រថានមានកម្រិតខ្ពស់សម្រាប់លោក Xi ដែលអស់រយៈពេលជាច្រើនឆ្នាំបានយកចិត្តទុកដាក់ទាំងចំណងផ្ទាល់ខ្លួនជាមួយ “មិត្តចាស់” របស់គាត់គឺលោក Putin និងទំនាក់ទំនងរបស់ប្រទេសគាត់ជាមួយប្រទេសរុស្ស៊ី ដោយមើលឃើញអ្នកជិតខាងភាគខាងជើងរបស់គាត់ជាដៃគូសំខាន់ក្នុងការប្រកួតប្រជែងអំណាចធំជាងមួយជាមួយលោកខាងលិច។ មេដឹកនាំចិនបានធ្វើការប្រថុយប្រថានដែលបានគិតទុកជាមុននៅពេលរថក្រោះរុស្ស៊ីបានរុញចូលព្រំដែនអ៊ុយក្រែនកាលពីបីឆ្នាំមុន។ ជម្រើសរបស់គាត់ក្នុងការមិនថ្កោលទោសការឈ្លានពាននោះ និងឱ្យប្រទេសរបស់គាត់បម្រើជាខ្សែជីវិតរបស់លោក […]

ប្រែសម្រួល៖សហការី វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយចំនួននៅថ្ងៃពុធ (ថ្ងៃទី១៩ ខែកុម្ភៈ) ដែលរួមមានបទបញ្ជាមួយដើម្បីទប់ស្កាត់ការប្រើប្រាស់ប្រាក់ពន្ធពលរដ្ឋក្នុងការគាំទ្រអន្តោប្រវេសន៍ខុសច្បាប់ និងបទបញ្ជាមួយទៀតដើម្បីលុបបំបាត់បទបញ្ញត្តិដែលរដ្ឋបាលចាត់ទុកថាជា “ការរំលោភបំពាន”។ បទបញ្ជាស្តីពីអន្តោប្រវេសន៍ ហាមឃាត់ការប្រើប្រាស់ថវិកាសហព័ន្ធសម្រាប់ជនអន្តោប្រវេសន៍ដែលស្ថិតនៅក្នុងប្រទេសដោយខុសច្បាប់ ដោយណែនាំឱ្យទីភ្នាក់ងារទាំងអស់កំណត់អត្តសញ្ញាណកម្មវិធីណាមួយដែលទទួលបានមូលនិធិសហព័ន្ធដែលធ្វើបែបនេះ។ យោងតាមសេតវិមាន សកម្មភាពប្រតិបត្តិនេះក៏ធានាថាមូលនិធិសហព័ន្ធមិនអាចត្រូវបានប្រើប្រាស់ដោយរដ្ឋ ឬដែនសមត្ថកិច្ច “ជម្រក” ក្នុងមូលដ្ឋានឡើយ។ ទីក្រុងជម្រករារាំងកងកម្លាំងអនុវត្តច្បាប់ក្នុងស្រុកមិនឱ្យជួយមន្ត្រីអន្តោប្រវេសន៍ស៊ីវិលសហព័ន្ធ។ ក្នុងបទបញ្ជាមួយផ្សេងទៀត លោក Trump បានណែនាំឱ្យប្រធានទីភ្នាក់ងារនីមួយៗធ្វើការពិនិត្យឡើងវិញនូវបទបញ្ញត្តិទាំងអស់ ដោយធ្វើការជាមួយសមាជិកនៃក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលរបស់លោក Elon Musk។ យោងតាមបទបញ្ជានេះ បទបញ្ញត្តិណាដែលត្រូវបានចាត់ទុកថាមិនស្របជាមួយគោលនយោបាយរបស់រដ្ឋបាលនឹងត្រូវលុបចោល ឬកែប្រែ។ សកម្មភាពនេះមានគោលបំណងពង្រឹងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយរដ្ឋាភិបាលដ៏ទូលំទូលាយរបស់លោក Musk ដែលកំពុងប្រឈមមុខនឹងបណ្តឹងតុលាការជាច្រើនទាក់ទងនឹងភាពស្របច្បាប់របស់វា។ លោក Trump ក៏បានកំណត់គោលដៅលើគណៈកម្មាធិការប្រឹក្សាយោបល់ និងទីភ្នាក់ងារមួយចំនួនសម្រាប់ការលុបបំបាត់ចោល ដែលជាផ្នែកមួយនៃយុទ្ធនាការទូលំទូលាយរបស់លោកក្នុងការប្រកាសការគ្រប់គ្រងលើទីភ្នាក់ងារប្រតិបត្តិឯករាជ្យ។ ក្នុងចំណោមទីភ្នាក់ងារដែលត្រូវរំលាយរួមមាន វិទ្យាស្ថានសហរដ្ឋអាមេរិកសម្រាប់សន្តិភាព ដែលលើកកម្ពស់ការដោះស្រាយជម្លោះជុំវិញពិភពលោក មូលនិធិអន្តរអាមេរិក ដែលផ្តល់មូលនិធិដល់កម្មវិធីអភិវឌ្ឍន៍សហគមន៍នៅអាមេរិកឡាទីន និងការ៉ាប៊ីន និងមូលនិធិអភិវឌ្ឍន៍អាហ្វ្រិកសហរដ្ឋអាមេរិក ដែលវិនិយោគក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សហគមន៍នៅអាហ្វ្រិក។ លោក Trump បានចុះហត្ថលេខាលើបទបញ្ជាថ្មីនេះនៅលើយន្តហោះ Air Force One ក្នុងអំឡុងពេលហោះហើរពីរដ្ឋហ្វ្លរីដាត្រឡប់មកវ៉ាស៊ីនតោនវិញ៕ ប្រភព៖ […]

ប្រែសម្រួល៖សហការី ការសង្ស័យថានេះជារឿងផ្ទាល់ខ្លួនតែងតែមាននៅក្នុងចិត្ត។ ប៉ុន្តែមានក្តីសង្ឃឹមថា ផលប្រយោជន៍រួមទាំងរបស់សហរដ្ឋអាមេរិក និងអ៊ុយក្រែននឹងទទួលបានជ័យជម្នះ។ រយៈពេល ២៤ ម៉ោងកន្លងមកនេះ បានបង្ហាញថាការស្អប់ដែលកើតមានបន្តិចម្តងៗរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ចំពោះដៃគូអ៊ុយក្រែនរបស់គាត់ គឺលោក Volodymyr Zelensky បានផ្ទុះចេញជាសាធារណៈ។ ជាមួយគ្នានេះ មានភាពមិនប្រាកដប្រជាថ្មី និងពិតប្រាកដអំពីអនាគតរបស់អ៊ុយក្រែន និងសន្តិសុខអឺរ៉ុបជាទូទៅ។ កាលពីសប្តាហ៍មុន លោក Trump បានបង្ហាញថាគាត់យល់ឃើញថាចំនួនគាំទ្រក្នុងការស្ទង់មតិរបស់លោក Zelensky មានកម្រិតទាប ហើយគាត់នឹងត្រូវប្រឈមនឹងការបោះឆ្នោត ប៉ុន្តែនៅយប់ថ្ងៃអង្គារ គាត់បានចោទប្រកាន់កាន់តែធ្ងន់ធ្ងរ ដោយថ្លែងមិនពិតថា មេដឹកនាំក្នុងពេលសង្រ្គាមរូបនេះមានការគាំទ្រត្រឹមតែ ៤ ភាគរយ ហើយអ៊ុយក្រែនជាអ្នកចាប់ផ្តើមសង្រ្គាម។ នេះស្ទើរតែដូចគ្នាទៅនឹងការនិយាយរបស់ក្រុងម៉ូស្គូ។ ក្រុងម៉ូស្គូបានខិតខំប្រឹងប្រែងលើកឡើងមិនត្រឹមត្រូវថា ការចូលរួមជាមួយណាតូជិតៗនេះរបស់អ៊ុយក្រែន គឺជាមូលហេតុនៃការវាយប្រហារដោយគ្មានការញុះញង់របស់ខ្លួនក្នុងឆ្នាំ ២០២២ ហើយថាលោក Zelensky គ្មានភាពស្របច្បាប់ដោយសារអ៊ុយក្រែនមិនបានធ្វើការបោះឆ្នោតក្នុងពេលសង្រ្គាម ដែលជាបញ្ហាប្រឈមដ៏ធំមួយ។ អស់រយៈពេលជាច្រើនខែមកហើយ លោក Zelensky បានសរសើរលោក Trump ថាជាអ្នកដែលអាចនាំមកនូវសន្តិភាពតាមរយៈកម្លាំង។ ក្រុងគីវបានដឹងថា សុន្ទរកថារបស់ក្រុមលោក Trump នៅក្នុងយុទ្ធនាការឃោសនា បានបង្ហាញពីការផ្លាស់ប្តូរដ៏ធំមួយសម្រាប់អ៊ុយក្រែន ប៉ុន្តែនៅតែមានក្តីសង្ឃឹមជាមួយសម្ព័ន្ធមិត្តអឺរ៉ុបថា […]

ប្រែសម្រួល៖ សហការី វ៉ាស៊ីនតោន — លោក អីឡុន ម៉ាស្ក បានចោទប្រកាន់អតីតប្រធានាធិបតី ចូ បៃដិន ថាបានទុកចោល  ទ័ពអវកាសពីរនាក់នៅស្ថានីយអវកាសអន្តរជាតិដោយសារ «ហេតុផលនយោបាយ»។ បុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោកបាននិយាយថា «ពួកគេត្រូវបានទុកចោលនៅទីនោះដោយសារហេតុផលនយោបាយ ដែលមិនល្អទេ» ក្នុងពេលផ្តល់បទសម្ភាសន៍រួមគ្នាជាមួយប្រធានាធិបតី ត្រាំ ជាមួយអ្នកសារព័ត៌មាន Sean Hannity នៃស្ថានីយទូរទស្សន៍ Fox News កាលពីយប់ថ្ងៃអង្គារ។ ក្រុមហ៊ុន SpaceX របស់លោក ម៉ាស្ក បានបញ្ជូនកាប៊ីន Crew Dragon មួយគ្រឿងក្នុងខែកញ្ញាដើម្បីជួយសង្គ្រោះទ័ពអវកាសទាំងពីរនាក់ ហើយវាបានភ្ជាប់ទៅនឹងស្ថានីយអវកាស ប៉ុន្តែអង្គការ NASA បានសម្រេចពន្យារពេលការត្រឡប់មកវិញ។ លោក អីឡុន ម៉ាស្ក បានចោទប្រកាន់អតីតប្រធានាធិបតី ចូ បៃដិន ថាបានទុកចោលទ័ពអវកាស Butch Wilmore និង Suni Williams នៅស្ថានីយអវកាសអន្តរជាតិ។ មហាសេដ្ឋីរូបនេះបានប្រាប់លោក Hannity ថាយានអវកាសនឹងត្រឡប់មកផែនដីវិញក្នុងរយៈពេល «ប្រហែលបួនសប្តាហ៍» បន្ទាប់ពីផែនការត្រូវបាន […]

ប្រែសម្រួល៖ សហការី ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី បានចោទប្រកាន់លោក ដូណាល់ ត្រាំ ថាបាននិយាយព័ត៌មានមិនពិតដដែលៗ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកបានចោទប្រកាន់ដោយមិនពិតថា អ៊ុយក្រែនជាអ្នកចាប់ផ្តើមសង្គ្រាមជាមួយរុស្ស៊ី។ សេចក្តីថ្លែងការណ៍របស់លោក ហ្សេឡិនស្គី គឺជាផ្នែកមួយនៃការឆ្លើយឆ្លងការចោទប្រកាន់គ្នាជាសាធារណៈដ៏ខ្លាំងបំផុតរវាងក្រុងគីវ និងក្រុងវ៉ាស៊ីនតោន ចាប់តាំងពីសង្គ្រាមពេញលេញបានចាប់ផ្តើមជិតបីឆ្នាំមកហើយ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រុងគីវ លោក ហ្សេឡិនស្គី បានបដិសេធការអះអាងគ្មានមូលដ្ឋានជាច្រើនដែលប្រធានាធិបតីអាមេរិកបានធ្វើកាលពីថ្ងៃអង្គារ ខណៈពង្រឹងជំហររបស់អ៊ុយក្រែនថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមត្រូវតែមានការចូលរួមពីខ្លួន។ លោក ហ្សេឡិនស្គី មានប្រសាសន៍ថា “ជាអកុសល ប្រធានាធិបតី ត្រាំ – ខ្ញុំមានការគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះលោកក្នុងនាមជាមេដឹកនាំប្រទេសមួយដែលយើងគោរពយ៉ាងខ្លាំង ប្រជាជនអាមេរិកដែលតែងតែគាំទ្រយើង – ជាអកុសល រស់នៅក្នុងលំហនៃព័ត៌មានមិនពិតនេះ។” មន្ត្រីអាមេរិក និងរុស្ស៊ីបានធ្វើកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នៅរាជធានីរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារ ដែលជាកិច្ចប្រជុំមួយដែលគីវមិនត្រូវបានអញ្ជើញឱ្យចូលរួម។ ភាគីទាំងពីរបានព្រមព្រៀងតែងតាំងក្រុមការងារកម្រិតខ្ពស់ដើម្បីចរចាបញ្ចប់សង្គ្រាម និងបាននិយាយថា ពួកគេកំពុងធ្វើការដើម្បីស្តារបណ្តាញទូតឡើងវិញ។ លោក ហ្សេឡិនស្គី បានមានប្រសាសន៍ថា ខណៈដែលប្រទេសណាក៏អាចពិភាក្សាបញ្ហាទ្វេភាគីជាមួយអារ៉ាប៊ីសាអូឌីត ការពិតដែលអាមេរិកបានចរចាដោយផ្ទាល់ជាមួយរុស្ស៊ី “បានជួយឱ្យលោក ពូទីន ចេញពីការនៅដាច់ដោយឡែករបស់គាត់។” ការតវ៉ារបស់គីវអំពីការមិនបានចូលរួមក្នុងកិច្ចចរចានេះ បានធ្វើឱ្យលោក ត្រាំ ថ្លែងការណ៍មិនពិតជាច្រើនកាលពីថ្ងៃអង្គារ។ និយាយនៅចុងថ្ងៃអង្គារ […]

ប្រែសម្រួល៖ ស-សម្បត្តិ ស្ថានការណ៍ហាក់ដូចជាអាចកាន់តែអាក្រក់ជាងនេះទៅទៀតសម្រាប់អ៊ុយក្រែន។ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានចេញមកនិយាយ។ បន្ទាប់ពីការដកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡិនស្គី ចេញពីការចរចាដំបូងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីស្តីពីការបញ្ចប់សង្គ្រាម ត្រាំបានចោទប្រកាន់ដោយមិនត្រឹមត្រូវថា អ៊ុយក្រែនជាអ្នកចាប់ផ្តើមជម្លោះដែលបានបំផ្លាញទឹកដីរបស់ខ្លួន និងសម្លាប់ប្រជាជនរាប់ពាន់នាក់។ ហើយក្នុងការថ្លែងដែលមានលក្ខណៈប្រឆាំងខ្លាំងបំផុតរបស់គាត់ចំពោះមេដឹកនាំអ៊ុយក្រែន ត្រាំបានលើកឡើងនូវចំណុចមួយទៀត ដោយនិយាយថាដល់ពេលត្រូវធ្វើការបោះឆ្នោតនៅអ៊ុយក្រែនហើយ ដែលជាការព្យាយាមចាប់ផ្តើមដំណើរការរុញច្រានហ្សេឡិនស្គីចេញ។ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិកនឹងបង្កើនការភ័យខ្លាចថ្មីនៅអឺរ៉ុប ដែលក៏ត្រូវបានដកចេញពីការចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនៅអារ៉ាប៊ីសាអូឌីតដែរ ថាត្រាំនឹងព្យាយាមដាក់កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែនដែលផ្តល់ផលប្រយោជន៍ដល់មិត្តរបស់គាត់នៅក្នុងក្រឹមឡាំង។ សម្តីរបស់គាត់ក៏ហាក់ដូចជាផ្ទុយដោយផ្ទាល់ពីការធានារបស់រដ្ឋមន្ត្រីការបរទេសរបស់គាត់ផ្ទាល់គឺលោក ម៉ាកូ រូប៊ីយ៉ូ បន្ទាប់ពីជួបជាមួយគណៈប្រតិភូរុស្ស៊ី ដែលថាកិច្ចព្រមព្រៀងសន្តិភាពណាមួយនឹងមានភាពយុត្តិធម៌សម្រាប់ភាគីទាំងអស់។ ការវាយប្រហាររបស់ត្រាំទៅលើហ្សេឡិនស្គី ដែលត្រូវបានគេសរសើរថាជាវីរបុរសនៅសហរដ្ឋអាមេរិកដោយសារការប្រឆាំងនឹងការវាយលុករបស់រុស្ស៊ីទៅលើក្រុងគីវកាលពីដើមសង្គ្រាម គឺជាសញ្ញាច្បាស់លាស់នៃរបៀបដែលរដ្ឋបាលអាមេរិកថ្មីបានប្តូរជំហររបស់វ៉ាស៊ីនតោនពីការគាំទ្រជនរងគ្រោះនៃការឈ្លានពាន ទៅជាការផ្តល់រង្វាន់ដល់អ្នកឈ្លានពានវិញ។ “យើងមានស្ថានភាពមួយដែលយើងមិនធ្លាប់មានការបោះឆ្នោតនៅអ៊ុយក្រែន ដែលយើងមានច្បាប់អាជ្ញាសឹក” ត្រាំបានប្រាប់អ្នកសារព័ត៌មាននៅឯរមណីយដ្ឋាន Mar-a-Lago របស់គាត់។ ត្រាំក៏បានអះអាងថា អត្រាគាំទ្ររបស់ហ្សេឡិនស្គីគឺ “នៅត្រឹម ៤%” និងថា “យើងមានប្រទេសមួយដែលត្រូវបានបំផ្លាញខ្ទេចខ្ទី”។ ការស្ទង់មតិដែលអាចជឿទុកចិត្តបានគឺពិបាកធ្វើនៅក្នុងតំបន់សង្គ្រាមដែលមានប្រជាជនអ៊ុយក្រែនរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ឬរត់ភៀសខ្លួនចេញពីប្រទេស។ ខណៈពេលដែលការស្ទង់មតិថ្មីៗបានបង្ហាញថា ប្រជាប្រិយភាពរបស់ហ្សេឡិនស្គីបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ពីការគាំទ្រស្ទើរតែទាំងស្រុងដែលគាត់ទទួលបាននៅពេលចាប់ផ្តើមសង្គ្រាម វាមិនមែនស្ថិតនៅក្នុងកម្រិតទាបដូចដែលត្រាំបានលើកឡើងនោះទេ។ ប្រធានាធិបតីក៏បានព្រមានថា ដើម្បីឱ្យទស្សនៈរបស់អ៊ុយក្រែនអំពីជោគវាសនារបស់ខ្លួនត្រូវបានពិចារណា ប្រទេសនេះគួរតែមានការបោះឆ្នោត ដោយនិយាយថា៖ “អ្នកដឹងទេ ពួកគេចង់បានកៅអីនៅតុចរចា តើប្រជាជនអ៊ុយក្រែនមិនគួរមានសិទ្ធិនិយាយទេឬ […]

ប្រែសម្រួល៖សហការី ទីក្រុងតូរ៉ុនតូ៖ វីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ (ថ្ងៃទី១៨ ខែកុម្ភៈ) បានបង្ហាញពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿងប៉ះផ្លូវចុះចតយ៉ាងខ្លាំង និងត្រឡប់ក្រោយនៅអាកាសយានដ្ឋានធំជាងគេនៅទីក្រុងតូរ៉ុនតូ,ប្រទេសកាណាដា ខណៈពេលដែលការស៊ើបអង្កេតអំពីមូលហេតុនៃគ្រោះថ្នាក់នេះបានចាប់ផ្តើម។ ដុំភ្លើង និងផ្សែងខ្មៅក្រាស់បានហ៊ុមព័ទ្ធយន្តហោះរបស់ក្រុមហ៊ុន Delta Air Lines នៅពេលដែលវារអិលទៅមុខរហូតឈប់ក្នុងស្ថានភាពត្រឡប់ក្រោយកាលពីថ្ងៃចន្ទ ប៉ុន្តែមិនមានអ្នកដំណើរណាម្នាក់ក្នុងចំណោមអ្នកដំណើរទាំង៨០នាក់ស្លាប់នោះទេ។ លោកស្រី Deborah Flint នាយកប្រតិបត្តិនៃអាជ្ញាធរអាកាសយានដ្ឋានតូរ៉ុនតូបានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានមួយថា “ក្រុមបុគ្គលិកនៃជើងហោះហើរ Delta Flight 4819 បានដឹកនាំអ្នកដំណើរទៅកាន់កន្លែងសុវត្ថិភាពដោយក្លាហាន ដោយបានជម្លៀសចេញពីយន្តហោះដែលបានត្រឡប់ក្រោយនៅលើផ្លូវចុះចត ក្នុងខណៈពេលមានផ្សែង និងភ្លើង”។ លោកស្រីបានឱ្យដឹងថា ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនកាណាដាបានបញ្ជូនអ្នកស៊ើបអង្កេត២០នាក់ទៅកាន់កន្លែងកើតហេតុដែលយន្តហោះ Bombardier CRJ-900 បានធ្លាក់។ ស្ថាប័ននេះបានថ្លែងនៅល្ងាចថ្ងៃអង្គារថា ខ្លួនបានរកឃើញប្រអប់កត់ត្រាសំឡេងក្នុងកាប៊ីន និងប្រអប់កត់ត្រាទិន្នន័យហោះហើរ ដែលត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍សម្រាប់ការពិនិត្យ។ ស្ថាប័ននេះបានបញ្ជាក់ថា “វានៅឆាប់ពេកក្នុងការកំណត់មូលហេតុនៃគ្រោះថ្នាក់នេះ”។ អ្នកស៊ើបអង្កេតកាណាដានឹងទទួលបានជំនួយពីរដ្ឋបាលអាកាសចរស៊ីវិលសហរដ្ឋអាមេរិក និងតំណាងមកពីក្រុមហ៊ុន Delta និង Mitsubishi ដែលបានទិញផ្នែក CRJ ពីក្រុមហ៊ុន Bombardier នៅឆ្នាំ២០១៩។ របួសដែលបណ្តាលមកពីគ្រោះថ្នាក់នេះមានចាប់ពី “ស្រាលដល់ធ្ងន់ធ្ងរ ប៉ុន្តែមិនគំរាមកំហែងដល់អាយុជីវិត” នេះបើតាមការលើកឡើងរបស់លោកស្រី Flint។ ក្រុមហ៊ុន Delta […]

ប្រែសម្រួល៖សហការី លោកប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី កាលពីថ្ងៃអង្គារ ប៉ុន្មានម៉ោងក្រោយពីមន្ត្រីអាមេរិក និងរុស្ស៊ីបានជួបគ្នានៅអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន។ តំណាងអ៊ុយក្រែនមិនមានវត្តមាននៅក្នុងកិច្ចពិភាក្សានេះទេ។ លោក ហ្សេឡិនស្គី បានមានប្រសាសន៍ថា អ៊ុយក្រែននឹង “មិនចុះចាញ់ចំពោះការដាក់កំហិតរបស់រុស្ស៊ី” ហើយបានបន្ថែមថា លោកនឹងបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយដែលចរចាដោយគ្មានការចូលរួមពីអ៊ុយក្រែននោះឡើយ។ លោក ត្រាំ ដែលថ្លែងនៅឯរមណីយដ្ឋាន ម៉ារ៉ា-ឡាហ្គោ របស់លោកនៅរដ្ឋហ្វ្លរីដា បានមានប្រសាសន៍ថា កិច្ចពិភាក្សានេះ “ល្អណាស់” ហើយរុស្ស៊ី “ចង់ធ្វើអ្វីមួយ”។ នេះគឺជាអ្វីដែលប្រធានាធិបតីបានមានប្រសាសន៍ថ្ងៃនេះ៖ ជំនួបជាមួយពូទីន៖ លោក ត្រាំ និយាយថា លោកនឹង “ប្រហែលជា” ជួបដៃគូរបស់លោក វ្លាឌីមៀរ ពូទីន មុនចុងខែកុម្ភៈ។ លោក ត្រាំ និងលោក ពូទីន បានសន្ទនាតាមទូរសព្ទអស់រយៈពេល ៩០នាទី កាលពីសប្តាហ៍មុន។ ប្រធានាធិបតីអាមេរិកបានមានប្រសាសន៍ថា ការពិភាក្សាជាមួយមេដឹកនាំរុស្ស៊ីទំនងជានឹងកើតឡើងនៅអារ៉ាប៊ីសាអូឌីតផងដែរ។ ការអះអាងមិនពិតអំពីសង្គ្រាម៖ លោក ត្រាំ បានអះអាងដោយមិនពិតថា អ៊ុយក្រែនបានចាប់ផ្តើមសង្គ្រាមជាមួយរុស្ស៊ី។ “អ្នកគួរតែបញ្ចប់វាក្រោយរយៈពេលបីឆ្នាំ។ […]

ប្រែសម្រួល៖សហការី ប៉ាមប៊ិច រដ្ឋហ្វ្លរីដា៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ (១៩ កុម្ភៈ) ថា គាត់មានបំណងដាក់ពន្ធរថយន្តក្នុង “កម្រិតប្រហែល ២៥ ភាគរយ” និងពន្ធស្រដៀងគ្នាលើការនាំចូលឧបករណ៍ឆ្លាតវៃ និងឱសថ ដែលជាវិធានការចុងក្រោយបំផុតដែលគំរាមកំហែងដល់ពាណិជ្ជកម្មពិភពលោក។ កាលពីថ្ងៃសុក្រ លោក ត្រាំ បានមានប្រសាសន៍ថា ពន្ធលើរថយន្តនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែមេសា ដែលជាថ្ងៃបន្ទាប់ពីសមាជិកគណៈរដ្ឋមន្ត្រីរបស់គាត់ត្រូវដាក់ជូនរបាយការណ៍ដែលគូសបញ្ជាក់ពីជម្រើសនៃពន្ធនាំចូលផ្សេងៗ ខណៈគាត់ព្យាយាមកែប្រែពាណិជ្ជកម្មសកល។ លោក ត្រាំ តែងតែចង្អុលបង្ហាញពីអ្វីដែលគាត់ហៅថាការប្រព្រឹត្តមិនស្មើភាពចំពោះការនាំចេញរថយន្តរបស់សហរដ្ឋអាមេរិកនៅក្នុងទីផ្សារបរទេស។ សហភាពអឺរ៉ុប ឧទាហរណ៍ ប្រមូលពន្ធ ១០ ភាគរយលើការនាំចូលរថយន្ត ដែលច្រើនជាងបួនដងនៃអត្រាពន្ធរថយន្តដឹកអ្នកដំណើររបស់សហរដ្ឋអាមេរិកដែលមាន ២,៥ ភាគរយ។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិកប្រមូលពន្ធ ២៥ ភាគរយលើការនាំចូលរថយន្តដឹកទំនិញពីប្រទេសផ្សេងក្រៅពីម៉ិកស៊ិក និងកាណាដា ដែលជាពន្ធធ្វើឱ្យរថយន្តទាំងនោះមានប្រាក់ចំណេញខ្ពស់សម្រាប់ក្រុមហ៊ុនផលិតរថយន្តនៅទីក្រុងដឹត្រយ។ ពន្ធលើឱសថ និងឈីប លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារថា ពន្ធតាមវិស័យលើឱសថ និងឈីបឆ្លាតវៃក៏នឹងចាប់ផ្តើមនៅ “២៥ ភាគរយ ឬខ្ពស់ជាងនេះ ហើយនឹងកើនឡើងខ្ពស់ជាងមុនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយឆ្នាំ។” គាត់មិនបានផ្តល់កាលបរិច្ឆេទសម្រាប់ការប្រកាសពន្ធទាំងនោះទេ ហើយបាននិយាយថា […]