អន្តរជាតិ »

ប្រែសម្រួល៖សហការី អ្នកវិទ្យាសាស្ត្រទិន្នន័យដែលមានទំនាក់ទំនងជាមួយប្រធាន DOGE លោក អីឡុន មាស បានប្រកាសកាលពីថ្ងៃចន្ទថា នាងជឿថា “ជាង ១០០ ពាន់លានដុល្លារ” ប្រាក់ពន្ធរបស់អ្នកបង់ពន្ធកំពុងត្រូវបានខ្ជះខ្ជាយ ឬលួចដោយមន្រ្តីរដ្ឋាភិបាលនៅក្នុងទីភ្នាក់ងាររដ្ឋាភិបាល។ អ្នកជំនាញបច្ចេកវិទ្យានេះកំពុងប្រើបញ្ញាសិប្បនិម្មិតដើម្បីបង្ហាញករណីខ្ជះខ្ជាយ ការក្លែងបន្លំ និងការរំលោភបំពានរបស់រដ្ឋាភិបាល និងប្រើឈ្មោះថា “DataRepublican” នៅលើប្រព័ន្ធ X ដែលការបង្ហោះរបស់នាងត្រូវបានចែករំលែកជាទៀងទាត់ដោយមហាសេដ្ឋី ម្ចាស់ក្រុមហ៊ុន Tesla និង SpaceX។ “ហុយ” ស្ត្រីជាអ្នកគថ្លង់រូបនេះនិយាយតាមរយៈអ្នកបកប្រែ នៅពេលត្រូវបានសួរដោយ Brian Entin របស់ NewsNation អំពីបរិមាណទឹកប្រាក់សហព័ន្ធដែលនាងជឿថាកំពុងត្រូវបានខ្ជះខ្ជាយឬលួច ដោយផ្អែកលើការខិតខំរបស់នាងក្នុងការពិនិត្យមើលមូលដ្ឋានទិន្នន័យសាធារណៈ។ “ប្រសិនបើខ្ញុំត្រូវទស្សន៍ទាយ ខ្ញុំនឹងនិយាយថាវាមានចំនួនជាង ១០០ ពាន់លានដុល្លារ” នាងបាននិយាយ។ “ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺអ្វីដែលពួកគេកំពុងធ្វើជាមួយប្រាក់នោះ។” “DataRepublican” មិនបានបង្ហាញអត្តសញ្ញាណពិតរបស់នាងក្នុងអំឡុងពេលសម្ភាសន៍ទេ ដោយសារការគំរាមកំហែងដែលនាងបានទទួលអំពីភាពជិតស្និទ្ធរបស់នាងជាមួយលោក ម៉ាស។ នាងបានពិពណ៌នាអំពីទំនាក់ទំនងរបស់នាងជាមួយប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលរបស់ប្រធានាធិបតី ត្រាំ ថាជាទំនាក់ទំនងការងារមួយ ប៉ុន្តែបានកត់សម្គាល់ថានាងមិនដែលទំនាក់ទំនងដោយផ្ទាល់ជាមួយលោក ម៉ាស ទេ។ “ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់។ ខ្ញុំមិនទំនាក់ទំនងដោយផ្ទាល់ជាមួយលោក អីឡុន ទេ។ គាត់បានរកឃើញខ្ញុំហើយគាត់គាំទ្រការងាររបស់ខ្ញុំ” […]

ប្រែសម្រួល៖ លនស្រស់ កុមារអាយុ ៤ឆ្នាំម្នាក់នៅរដ្ឋហ្វ្លរីដាបានបាញ់សម្លាប់ខ្លួនឯងត្រង់ក្បាល ខណៈពេលកំពុងលេងជាមួយកាំភ្លើងខ្លីដែលគេរកឃើញនៅក្នុងរថយន្តរបស់ឪពុកម្តាយគេ ខណៈពេលគេកំពុងរង់ចាំសមាជិកគ្រួសារដទៃទៀតទៅញ៉ាំភីហ្សា ដូចដែលអាជ្ញាធរបានប្រកាស។ ឆូសិន ម៉រីស បានស្លាប់មួយថ្ងៃបន្ទាប់ពីគេបានដោយចៃដន្យទាញកាំភ្លើង ស៊្មីត និង វេសុន M&P កាលីប៊ែរ .៤០ ដែលជាកម្មសិទ្ធិរបស់ឪពុកគេ និងត្រូវបានទុកនៅក្រោមកៅអីអ្នកបើកបរ នេះបើតាមការប្រកាសរបស់ប៉ូលីសក្រុងដាវេនផត ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ។ ខណៈពេលដែលគ្រួសារកំពុងត្រៀមខ្លួនទៅក្រៅ ម្តាយរបស់ក្មេងតូច គ្វីនតា បានឮ “សំឡេងផូង” ដែលនាងដំបូងគិតថាបណ្តាលមកពីកូនៗរបស់នាងធ្វើអ្វីមួយបែក នេះបើតាមការបញ្ជាក់របស់លោកប្រធានប៉ូលីស ស្ទីវ ផាកឃឺ។ នៅពេលដែលស្ត្រីវ័យ ៣២ឆ្នាំបានសួរកូនពីរនាក់ទៀតនៅក្នុងបន្ទប់ផ្សេងមួយ – កូនស្រីអាយុ ១១ឆ្នាំ និងកូនប្រុសអាយុ ៧ឆ្នាំ – ពួកគេប្រាប់នាងថាសំឡេងខ្លាំងនោះមិនមែនមកពីពួកគេទេ។ បន្ទាប់មកនាងចាប់ផ្តើមស្វែងរកកូនម្នាក់ទៀតដែលក្មេងជាងគេបំផុត ហើយបានប្រទះឃើញគេកំពុងរងរបួសដោយការបាញ់គ្រាប់នៅកៅអីមុខនៃរថយន្តនៅក្នុងហ្គារ៉ាស។ ម្តាយ ដែលជានិស្សិតថ្នាក់គិលានុប្បដ្ឋាក បានផ្តល់ជំនួយដល់កូនរបស់នាង ខណៈពេលគ្រួសារបានបញ្ជូនគេទៅមន្ទីរពេទ្យដែលនៅចម្ងាយប្រមាណពីរម៉ាយល៍។ គេបានប្រកាសថាក្មេងបានស្លាប់នៅរសៀលថ្ងៃសៅរ៍ នេះបើតាមការប្រកាសរបស់លោក ផាកឃឺ ក្នុងកិច្ចប្រជុំព័ត៌មានដែលផ្សាយបន្តផ្ទាល់ដោយ Fox 13 Tampa។ ឪពុកម្តាយរបស់ក្មេងបាននិយាយថាពួកគេមានគម្រោងទិញអំណោយមួយឱ្យគេបន្ទាប់ពីអាហារពេលល្ងាច នេះបើតាមលោក ផាកឃឺ។ “យើងជឿថា […]

ប្រែសម្រួល៖ សហការី វ៉ាស៊ីនតោន៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកដែលត្រួតពិនិត្យមន្ត្រីសហព័ន្ធបាននិយាយកាលពីថ្ងៃចន្ទ (ថ្ងៃទី២៤ ខែកុម្ភៈ) ថាពួកគេអាចមិនអើពើនឹងអ៊ីមែលពីចុងសប្តាហ៍ពីមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ដែលតម្រូវឱ្យពួកគេបញ្ជាក់ពីការងាររបស់ពួកគេ បន្ទាប់ពីការទាមទាររបស់លោក Musk បានបង្កើតការប្រឆាំងមិនធម្មតាពីទីភ្នាក់ងារមួយចំនួន។ អ៊ីមែលរបស់លោក Musk បានបញ្ជាឱ្យមន្ត្រីពលរដ្ឋ ២,៣ លាននាក់របស់ប្រទេស ផ្តល់សេចក្តីសង្ខេបការងាររបស់ពួកគេ ៥ ចំណុច ត្រឹមម៉ោង ១១:៥៩ នាទីយប់ម៉ោងខាងកើត ដែលបានបង្កើតសំណួរថាតើមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកអាចមានអំណាចប៉ុន្មាននៅក្នុងការខិតខំរបស់ប្រធានាធិបតី Donald Trump ក្នុងការកាត់បន្ថយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ក៏នៅថ្ងៃចន្ទដែរ ចៅក្រមសហព័ន្ធបានហាមឃាត់ក្រុមកាត់បន្ថយរដ្ឋាភិបាលដែលបង្កើតឡើងដោយលោក Trump និងដឹកនាំដោយលោក Musk ពីការចូលប្រើទិន្នន័យរសើប ដែលរក្សាទុកដោយក្រសួងអប់រំសហរដ្ឋអាមេរិក និងការិយាល័យគ្រប់គ្រងបុគ្គលិកសហរដ្ឋអាមេរិក។ យោងតាមអ៊ីមែលផ្ទៃក្នុងក្រសួងយុត្តិធម៌ដែលត្រូវបានឃើញដោយ Reuters, OPM បានប្រាប់មន្ត្រីធនធានមនុស្សនៅទីភ្នាក់ងារសហព័ន្ធថា និយោជិតនឹងមិនត្រូវបានបណ្តេញចេញដោយសារមិនឆ្លើយតបនឹងអ៊ីមែលរបស់លោក Musk ទេ ហើយបុគ្គលិកក៏មិនត្រូវបានទាមទារឱ្យឆ្លើយតបនឹងវាដែរ។ អនុស្សរណៈនោះបាននិយាយថា ការឆ្លើយតបនឹងអ៊ីមែលគឺជាការស្ម័គ្រចិត្ត។ វាក៏បានជំរុញឱ្យបុគ្គលិកមិនចែករំលែកព័ត៌មានសម្ងាត់ រសើប ឬព័ត៌មានត្រូវបានចាត់ថ្នាក់នៅក្នុងការឆ្លើយតបរបស់ពួកគេ ដែលជាការព្រួយបារម្ភរបស់អ្នករិះគន់ដល់សកម្មភាពរបស់លោក Musk។ ដោយមានការភាន់ច្រឡំកើនឡើងទូទាំងរដ្ឋាភិបាល ទីភ្នាក់ងារសហព័ន្ធមួយចំនួនបានប្រាប់បុគ្គលិករបស់ពួកគេឱ្យគោរពតាម ខណៈដែលអ្នកផ្សេងទៀតមិនបានប្រាប់ទេ។ ការបញ្ជាទល់នឹងបទបញ្ជារបស់លោក […]

ប្រែសម្រួល៖ សហការី អ្នកជំនាញកីឡា Fox Sports Chris Fallica បានចោទប្រកាន់លោក Donald Trump ថា “លុតជង្គង់” ចំពោះរុស្ស៊ី និងលោក Vladimir Putin ក្នុងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្នុងសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានបែកចេញពីសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ដោយបដិសេធមិនស្តីបន្ទោសរុស្ស៊ីចំពោះការវាយលុករបស់ប្រទេសនេះទៅលើអ៊ុយក្រែន ក្នុងការបោះឆ្នោតលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិចំនួនបីដែលស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិកបានចូលរួមជាមួយរុស្ស៊ីក្នុងការបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចចិត្តរបស់អ៊ុយក្រែនដែលរិះគន់ការឈ្លានពានរបស់ទីក្រុងមូស្គូ និងទាមទារឱ្យដកកងទ័ពរុស្ស៊ីចេញជាបន្ទាន់។ ក្រោយពីដំណឹងនេះ លោក Fallica ដែលត្រូវបានគេស្គាល់ថាជា “The Bear” បានថ្កោលទោសលោក Trump ក្នុងការប្រកាសមួយលើបណ្តាញសង្គម។ អ្នកជំនាញការភ្នាល់នៃ Fox Sports បានប្រៀបធៀបជំហររបស់អាមេរិកនាពេលបច្ចុប្បន្នទៅនឹងសម័យសង្រ្គាមត្រជាក់ ដោយសរសេរថា៖ “ការលុតជង្គង់ចំពោះលោក Putin និងរុស្ស៊ី គឺជាការប្រែប្រួលយ៉ាងធំ 180 ដឺក្រេ។ “សូមស្រមៃមើលប្រសិនបើប្រាប់លោក Reagan និងគណបក្សសាធារណរដ្ឋនៅសម័យនោះអំពីរឿងនេះ” លោកបានបន្ថែមក្នុងការវាយប្រហារដ៏កម្ររបស់និយោជិតស្ថានីយ Fox។ បើទោះជាមានការរិះគន់ពីលោក Trump ដែលធ្លាប់អះអាងថា “Fox News បានបាត់បង់ផ្លូវរបស់ខ្លួនទាំងស្រុង” […]

ប្រែសម្រួល៖រតនា ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានបង្ហាញកាលពីថ្ងៃចន្ទថា លោកបានព្រមានប្រធានាធិបតី ត្រាំ ឱ្យ «ប្រុងប្រយ័ត្ន» ពេលលោកចូលរួមក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ីលើអ៊ុយក្រែន ខណៈដែលលោកកត់សម្គាល់ថា វា «អាចធ្វើទៅបាន» ដែលការផ្អាកបាញ់គ្នាអាចកើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍។ «យើងចង់បានសន្តិភាព ហើយខ្ញុំគិតថាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី ត្រាំ គឺជាគំនិតវិជ្ជមានណាស់។ ប៉ុន្តែសារខ្ញុំគឺការនិយាយថា«ប្រុងប្រយ័ត្ន» ព្រោះយើងត្រូវការអ្វីមួយដែលមានខ្លឹមសារសម្រាប់អ៊ុយក្រែន… សម្រាប់សន្តិសុខអឺរ៉ុប និងបារាំង» ម៉ាក្រុងបានប្រាប់អ្នកដឹកនាំកម្មវិធី «Special Report» របស់ Fox News គឺលោក Bret Baier បន្ទាប់ពីការជួបប្រជុំជាមួយលោកត្រាំនៅសេតវិមាន។ ប្រធានាធិបតីបារាំងបាននិយាយថា លោកបានលើកទឹកចិត្តដៃគូសហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំ «យុទ្ធសាស្ត្រ និងកំណត់ណាស់» ឱ្យ «ធ្វើការជាមួយគ្នា» ជាមួយបារាំង និងប្រទេសអឺរ៉ុបផ្សេងទៀតលើរបៀប «រក្សាការធានាសន្តិសុខ»។ ម៉ាក្រុងក៏បានសង្កត់ធ្ងន់ទៅកាន់លោកត្រាំថា រាល់ប្រទេសដែលពាក់ព័ន្ធទាំងអស់ត្រូវតែ «ប្រាកដថាសន្តិភាពនេះនឹងត្រូវបានគោរពដោយរុស្ស៊ី» ដែលជាការព្រួយបារម្ភមួយក្នុងចំណោមការព្រួយបារម្ភធំបំផុតរបស់លោកខណៈដែលការចរចារដឹកនាំដោយរដ្ឋបាលត្រាំកំពុងមានភាពក្លៀវក្លាដើម្បីបញ្ចប់សង្គ្រាមដ៏ឃោរឃៅដែលបានអូសបន្លាយជាងបីឆ្នាំ។ «នៅឆ្នាំ ២០១៤ យើងមានការឈប់បាញ់គ្នាជាមួយរុស្ស៊ី ហើយខ្ញុំអាចប្រាប់អ្នកតាមបទពិសោធន៍ ព្រោះខ្ញុំទទួលបន្ទុកជាមួយអាល្លឺម៉ង់ក្នុងការតាមដានការឈប់បាញ់គ្នានេះ វាត្រូវបានរំលោភបំពានគ្រប់ពេលដោយរុស្ស៊ី។ ហើយយើងមិនបានប្រតិកម្មទេ» ម៉ាក្រុងបាននិយាយអំពីកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលបានចុះហត្ថលេខាបន្ទាប់ពីកងទ័ពរបស់ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន […]

ប្រែសម្រួល៖ សហការី សេអ៊ូល៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបាននិយាយថា ប្រទេសបានដើរលើផ្លូវយ៉ាងវែងឆ្ងាយក្នុងការកសាងកងទ័ពដ៏ខ្លាំងមួយ ប៉ុន្តែអាវុធដោយគ្មានមនោគមវិជ្ជាគ្រាន់តែជា «ដែកធម្មតា» ខណៈដែលលោកបានសង្កត់ធ្ងន់លើភាពស្មោះត្រង់ចំពោះក្រុមយោធាជាន់ខ្ពស់បំផុតខ្លះរបស់ប្រទេសនេះ ដូចដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារ (ថ្ងៃទី ២៥ ខែកុម្ភៈ)។ ការលើកឡើងរបស់លោក គីម នៅសាកលវិទ្យាល័យនយោបាយ គីម អ៊ីល ស៊ុង កើតឡើងនៅពេលដែលមានភាពមិនប្រាកដប្រជានយោបាយនៅក្នុងប្រទេស ដោយទាហានជាង ១០ ០០០ នាក់របស់ខ្លួនដែលកំពុងប្រយុទ្ធសម្រាប់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ត្រូវបានរាយការណ៍ថាទទួលរងការបាត់បង់យ៉ាងធ្ងន់ធ្ងរ។ ខណៈដែលកងទ័ពប្រជាជនកូរ៉េ (KPA) មានគោលដៅក្លាយជាកងទ័ពខ្លាំងបំផុតនៅលើពិភពលោក ហើយចំណុចសំខាន់នៃបេសកកម្មគួរតែ «មិនមែនជាអ្វីផ្សេងក្រៅពីអត្ថប្រយោជន៍នយោបាយ មនោគមវិជ្ជា ស្មារតី និងសីលធម៌របស់កងទ័ពបក្ស និងប្រជាជន» លោក គីម បាននិយាយ។ «ដោយនិយាយថា អាវុធដោយគ្មានមនោគមវិជ្ជាគឺស្ទើរតែគ្មានអ្វីឆ្ងាយពីដែកធម្មតា… លោកបានបញ្ជាក់ថាការកសាង KPA គួរតែមិនប្រែប្រួល និងត្រូវបានផ្តោតទាំងស្រុងទៅលើការផ្តល់អាទិភាពដល់ការធ្វើឱ្យកងទ័ពខ្លាំងខាងនយោបាយ មនោគមវិជ្ជា និងសីលធម៌» ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍។ សាលានេះគឺជាកន្លែងបណ្តុះបណ្តាលមន្ត្រីដែលបន្តទៅបម្រើក្នុងឧបករណ៍នយោបាយដ៏មានឥទ្ធិពលរបស់កងទ័ពប្រចាំការជាង ១ លាននាក់របស់ប្រទេស ដោយអនុវត្តការគ្រប់គ្រងនយោបាយដែលដឹកនាំដោយគណបក្សកម្មករដែលកាន់អំណាច។ លោក […]

ប្រែសម្រួល៖ ស-សម្បត្តិ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា អឺរ៉ុប “ដឹងច្បាស់” ថាខ្លួនត្រូវតែ “ធ្វើច្រើនថែមទៀត” សម្រាប់សន្តិសុខ និងការការពារខ្លួនឯង ជាការឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន  ហើយបានទទួលស្គាល់ថា ទ្វីបនេះគួរតែចែករំលែក “បន្ទុកសន្តិសុខ” ជាមួយសហរដ្ឋអាមេរិក “យ៉ាងយុត្តិធម៌” ជាងមុន។ “យើងមានបំណងដូចគ្នា” លោក Macron បានប្រាប់ប្រធានាធិបតី Trump នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ពីបុរសទាំងពីរបានជួបគ្នាប្រមាណពីរម៉ោងនៅក្នុងការិយាល័យពងក្រពើ។ “សន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, សន្តិភាពដែលស្ថិតស្ថេរ និងរឹងមាំសម្រាប់គ្រប់គ្នា, និងការចាប់ផ្តើមឡើងវិញនៃស្ថានភាពអន្តរជាតិដែលយើងទាំងអស់គ្នាអាចទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់យើង; ជនជាតិអឺរ៉ុបទទួលខុសត្រូវទន្ទឹមនឹងសម្ព័ន្ធ មិត្តអាមេរិកាំងរបស់ពួកគេ ដែលនឹងទទួលខុសត្រូវចំពោះកាតព្វកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ។” “ខ្ញុំក៏ចង់បញ្ជាក់ឱ្យបានច្បាស់ផងដែរ លោកប្រធានាធិបតី អំពីការប្តេជ្ញាចិត្តរបស់អឺរ៉ុប” លោក Macron បានបន្ថែម។ “យើងបានប្តេជ្ញាកសាងសន្តិភាពដែលស្ថិតស្ថេរ។ ក្នុងនាមជាជនជាតិអឺរ៉ុប យើងបានប្តេជ្ញាក្លាយជាអ្នកពាក់ព័ន្ធក្នុងការធានាសន្តិសុខទាំងនេះ ហើយយើងក៏ដឹងច្បាស់ដែរថា ជនជាតិអឺរ៉ុបត្រូវតែធ្វើច្រើនជាងមុនសម្រាប់សន្តិសុខនៅអឺរ៉ុប សម្រាប់ការការពារនៅអឺរ៉ុប និងដើម្បីចែករំលែកបន្ទុកសន្តិសុខយ៉ាងយុត្តិធម៌ ដែលប្រទេសរបស់លោកបានទទួលរ៉ាប់រងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។” កិច្ចប្រជុំត្រូវបានគ្រប់គ្រងដោយការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ដែលទិវាខួបទី 3 ត្រូវបានរំលឹកកាលពីថ្ងៃចន្ទ។ លោក Macron ក៏ជាមេដឹកនាំដំបូងដែលបានជួបជាមួយលោក […]

ប្រែសម្រួល៖រតនា វ៉ាស៊ីនតោន៖ ប្រធានាធិបតីបារាំង អេម៉ាញូអែល ម៉ាក្រុង បានទៅដល់សេតវិមាននៅថ្ងៃចន្ទ (ថ្ងៃទី២៤ ខែកុម្ភៈ) សម្រាប់ការពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលរំពឹងថានឹងគ្របដណ្តប់លើសក្តានុពលនៃការបញ្ចប់សង្គ្រាមអ៊ុយក្រែន កណ្តាលភាពខុសគ្នាយ៉ាងខ្លាំងអំពីរបៀបដំណើរការ។ ម៉ាក្រុងបានក្លាយជាមេដឹកនាំអឺរ៉ុបដំបូងគេដែលទៅសួរសុខទុក្ខត្រាំតាំងពីគាត់បានទទួលអំណាចមកវិញកាលពីមួយខែមុន។ មេដឹកនាំទាំងពីររូបនឹងចូលរួមក្នុងការហៅទូរសព្ទរបស់ក្រុម G7 ធ្វើការពិភាក្សាទ្វេភាគី និងដឹកនាំសន្និសីទសារព័ត៌មានរួមគ្នាដែលគ្រោងធ្វើនៅម៉ោង ២ រសៀលតាមម៉ោងក្នុងតំបន់។ នាយករដ្ឋមន្ត្រីអង់គ្លេស គៀ ស្តាមើ នឹងទៅសួរសុខទុក្ខត្រាំនៅចុងសប្តាហ៍នេះ កណ្តាលការព្រួយបារម្ភនៅអឺរ៉ុបចំពោះជំហររឹងមាំកាន់តែខ្លាំងរបស់ត្រាំចំពោះប្រទេសអ៊ុយក្រែន និងការទាក់ទាញទូតទៅកាន់មូស្គូលើជម្លោះដែលមានរយៈពេលបីឆ្នាំនេះ។ ម៉ាក្រុង និងស្តាមើ ត្រូវបានរំពឹងថានឹងព្យាយាមបញ្ចុះបញ្ចូលត្រាំមិនឲ្យប្រញាប់ទៅរកកិច្ចព្រមព្រៀងឈប់បាញ់ជាមួយប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន គ្រប់តម្លៃ រក្សាអឺរ៉ុបឲ្យពាក់ព័ន្ធ និងពិភាក្សាអំពីការធានាផ្នែកយោធាចំពោះអ៊ុយក្រែន។ ត្រាំនិងក្រុមរបស់គាត់កំពុងចរចាកិច្ចព្រមព្រៀងបែងចែកប្រាក់ចំណូលជាមួយអ៊ុយក្រែន ដើម្បីទាញយកប្រាក់មួយចំនួនដែលរដ្ឋបាលបៃដិនមុននេះបានផ្ញើទៅគីវក្នុងទម្រង់ជាអាវុធដើម្បីប្រឆាំងនឹងរុស្ស៊ី។ ត្រាំបាននិយាយកាលពីចុងសប្តាហ៍ថា គាត់ជឿថានឹងមានកិច្ចព្រមព្រៀងមួយក្នុងពេលឆាប់ៗ។ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី កាលពីថ្ងៃពុធសប្តាហ៍មុនបានបដិសេធការទាមទាររបស់សហរដ្ឋអាមេរិកចំពោះធនធានរ៉ែតម្លៃ ៥០០ ពាន់លានដុល្លារពីអ៊ុយក្រែន ដើម្បីសងវ៉ាស៊ីនតោនសម្រាប់ជំនួយពេលសង្គ្រាម ដោយនិយាយថាសហរដ្ឋអាមេរិកបានផ្គត់ផ្គង់នូវចំនួនដែលមិនស្មើនឹងចំនួននោះសោះរហូតមកដល់ពេលនេះ ហើយមិនបានផ្តល់ការធានាសន្តិសុខជាក់លាក់ណាមួយនៅក្នុងកិច្ចព្រមព្រៀងនោះទេ។ ម៉ាក្រុងកំពុងព្យាយាមទាញយកប្រយោជន៍ពីទំនាក់ទំនងជាមួយត្រាំដែលបានកសាងអំឡុងអាណត្តិប្រធានាធិបតីដំបូងរបស់ពួកគេ។ គាត់បាននិយាយថា ការយល់ព្រមទៅលើកិច្ចព្រមព្រៀងមិនល្អនឹងក្លាយជាការចុះចាញ់របស់អ៊ុយក្រែន និងនឹងបញ្ជាក់ពីភាពទន់ខ្សោយចំពោះសត្រូវរបស់សហរដ្ឋអាមេរិក រួមទាំងចិននិងអ៊ីរ៉ង់។ “ខ្ញុំនឹងប្រាប់គាត់ថា៖ ក្នុងជម្រៅចិត្ត អ្នកមិនអាចទន់ខ្សោយនៅចំពោះមុខប្រធានាធិបតី […]

ប្រែសម្រួល៖សហការី ក្រុងគីវ៖ អ៊ុយក្រែននិងសហរដ្ឋអាមេរិកកំពុងរៀបចំលម្អិតនៃកិច្ចព្រមព្រៀងមួយដែលនឹងផ្តល់ឱ្យវ៉ាស៊ីនតោនការចូលប្រើប្រាស់ធនធានធម្មជាតិរបស់អ៊ុយក្រែន ដោយប្តូរជាមួយនឹងការគាំទ្ររបស់សហរដ្ឋអាមេរិក នេះបើយោងតាមការថ្លែងរបស់ក្រុងគីវកាលពីថ្ងៃច័ន្ទ (ថ្ងៃទី២៤ ខែកុម្ភៈ)។ ការចរចារនេះបានបង្កឱ្យមានភាពតានតឹង ដោយមន្ត្រីអាមេរិកបានដាក់សម្ពាធលើអ៊ុយក្រែនឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ទោះបីជាក្រុងគីវបានអះអាងថាសេចក្តីព្រាងដំបូងខ្វះការធានាសន្តិសុខសំខាន់ៗក៏ដោយ។ «ក្រុមការងារអ៊ុយក្រែននិងសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចារទាក់ទងនឹងកិច្ចព្រមព្រៀងរ៉ែ។ ការចរចារនេះមានលក្ខណៈស្ថាបនាខ្លាំង ដោយព្រមព្រៀងគ្នាស្ទើរតែទាំងស្រុងលើចំណុចសំខាន់ៗ» នេះបើយោងតាមការថ្លែងរបស់លោកស្រីឧបនាយករដ្ឋមន្ត្រី អូលហ្គា ស្តេហ្វានីស៊ីណា នៅលើបណ្តាញ X។ ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានមានប្រសាសន៍ថា លោកមានគោលបំណងទទួលបានការធានាសន្តិសុខជាក់លាក់ពីសហរដ្ឋអាមេរិក ដោយប្តូរជាមួយនឹងការផ្តល់សិទ្ធិឱ្យវ៉ាស៊ីនតោនចូលប្រើប្រាស់ធនធានសំខាន់ៗ។ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានទាមទារឱ្យអ៊ុយក្រែនផ្តល់សិទ្ធិចូលប្រើប្រាស់រ៉ែកម្រ ដើម្បីទូទាត់ជំនួយពេលសង្គ្រាមដែលក្រុងគីវបានទទួលក្រោមរដ្ឋបាលលោក ចូ បៃដិន។ «យើងប្តេជ្ញាបញ្ចប់កិច្ចការនេះឱ្យបានឆាប់រហ័សដើម្បីឈានទៅដល់ការចុះហត្ថលេខា» លោកស្រី ស្តេហ្វានីស៊ីណា បានបន្ថែមក្នុងការផ្សាយរបស់លោកស្រីលើបណ្តាញសង្គម។ លោកស្រីបានថ្លែងថា លោកស្រីសង្ឃឹមថា លោក ត្រាំ និងលោក ហ្សេឡេនស្គី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅក្រុងវ៉ាស៊ីនតោន «ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងសម្រាប់ទសវត្សរ៍ខាងមុខ»៕ ប្រភព៖ AFP/rl

ប្រែសម្រួល៖សហការី ទីក្រុងប៉េកាំង៖ ប្រធានាធិបតី ស៊ី ជីនភីង បានថ្លែងថា ចិននិងរុស្ស៊ីគឺជា «មិត្តពិត» ដែល «គាំទ្រគ្នាទៅវិញទៅមក» នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃច័ន្ទ (ថ្ងៃទី២៤ ខែកុម្ភៈ)។ ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ដោយដកស្រង់សម្តីលោក ស៊ី ដែលថា «ប្រវត្តិសាស្ត្រនិងការពិតបង្ហាញថា ចិននិងរុស្ស៊ីគឺជាប្រទេសជិតខាងល្អដែលមិនអាចបែកបាក់គ្នា និងជាមិត្តពិតដែលចែករំលែកទាំងសុខទាំងទុក្ខ គាំទ្រគ្នាទៅវិញទៅមក និងសម្រេចបាននូវការអភិវឌ្ឍរួមគ្នា»។ ទីភ្នាក់ងារព័ត៌មានរដ្ឋបានរាយការណ៍មុននេះថា លោក ស៊ី និងលោក ពូទីន បានធ្វើការសន្ទនាតាមទូរស័ព្ទនៅថ្ងៃច័ន្ទ «តាមការអញ្ជើញ» ជាមួយមេដឹកនាំរុស្ស៊ី។ ទីក្រុងម៉ូស្គូនិងប៉េកាំងបានពង្រឹងទំនាក់ទំនងយោធានិងពាណិជ្ជកម្មចាប់តាំងពីរុស្ស៊ីបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន ទោះបីជាចិនបានព្យាយាមបង្ហាញខ្លួនថាជាភាគីអព្យាក្រឹតក្នុងជម្លោះដែលបានអូសបន្លាយជិតបីឆ្នាំនេះក៏ដោយ។ ចិននៅតែជាដៃគូនយោបាយនិងសេដ្ឋកិច្ចដ៏ជិតស្និទ្ធរបស់ក្រុងម៉ូស្គូ និងមិនដែលថ្កោលទោសចំពោះសកម្មភាពរបស់រុស្ស៊ីឡើយ ដែលនាំឱ្យសមាជិកអង្គការណាតូមួយចំនួនចាត់ទុកប៉េកាំងថាជា «អ្នកជួយសម្រួល» នៃជម្លោះនេះ។ ភាគីទាំងសងខាងបានលើកឡើងអំពីចំណងមិត្តភាពផ្ទាល់ខ្លួនដ៏រឹងមាំរវាងលោក ស៊ី និងលោក ពូទីន ដោយលោក ស៊ី ហៅមេដឹកនាំរុស្ស៊ីថាជា «មិត្តល្អបំផុត» និងលោក ពូទីន សរសើរថាជា «ដៃគូដែលគួរឱ្យជឿទុកចិត្ត»៕ ប្រភព៖ AFP/fh  

ប្រែសម្រួល៖ ស-សម្បត្តិ នៅក្នុងសង្គ្រាមមួយដែលគ្រប់គ្រងដោយភាពមិនប្រាកដប្រជា មានមនុស្សតិចតួចណាស់ដែលស្មានថា ឆ្នាំទីបួននៃសង្គ្រាមនៅអ៊ុយក្រែននឹងធ្វើឱ្យមានសំណួរយ៉ាងខ្លាំងអំពីសន្តិសុខទ្វីបអឺរ៉ុបទាំងមូល។ គោលការណ៍មូលដ្ឋានបំផុតបានបាក់ស្រុតនៅក្នុងសង្គ្រាមនេះ។ ស្ថានភាពមហាអំណាចយោធារបស់រុស្ស៊ីបានចុះខ្សោយ ហើយក្រុមជិតស្និទ្ធរបស់ក្រឹមឡាំងបានឆ្លងផុតការបះបោរមួយ។ ដ្រូនបានផ្លាស់ប្តូរសង្គ្រាមជាអចិន្ត្រៃយ៍ និងធ្វើឱ្យឃ្លាំងរថក្រោះស្ទើរតែគ្មានប្រយោជន៍។ សហរដ្ឋអាមេរិកបានផ្លាស់ប្តូរពីជាអ្នកផ្តល់ជំនួយប្រកបដោយសីលធម៌ ទៅជាអ្នកប្រមាញ់ធនធានរបស់ក្រុងគីវដោយផ្អែកលើការដោះដូរ។ ប្រធានាធិបតីអ៊ុយក្រែនបានរស់រានមានជីវិត ប៉ុន្តែឥឡូវនេះត្រូវដោះស្រាយជាមួយនឹងការបកស្រាយឡើងវិញនៃព្រឹត្តិការណ៍ដែលផ្សព្វផ្សាយដោយសេតវិមានដែលកាលពីមួយខែមុននេះជាអ្នកគាំទ្ររឹងមាំរបស់គាត់។ ទោះបីជាអាចជាការនិយាយដោយមិនគិតគូរ ឬដោយចៃដន្យក្តី ការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ភីធឺ ហេកសេត នៅទីក្រុងប្រុចសែល ដែលថាសហរដ្ឋអាមេរិកលែងជាអ្នកធានាសន្តិសុខអឺរ៉ុបទៀតហើយ បានផ្លាស់ប្តូរបទដ្ឋានអស់រយៈពេល៨០ឆ្នាំនៅលើទ្វីបនេះ។ ប្រហែលជាការបំភិតបំភ័យដើម្បីបង្កើនការចំណាយផ្នែកសន្តិសុខអឺរ៉ុប ប៉ុន្តែអ្នកមិនអាចបំភិតបំភ័យក្នុងសន្តិសុខនុយក្លេអ៊ែរបានទេ។ ក្រឹមឡាំងនឹងបានឮអំពីភាពខ្សោយនៅក្នុងសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិក ហើយនឹងរៀបចំផែនការទៅតាមនោះ។ ក្នុងប្រយោគតែមួយ ហេកសេតបានបំប្លែងជម្លោះដែលទីក្រុងមូស្គូត្រូវបានបន្ទាបបន្ថោក និងអាម៉ាស់អស់រយៈពេលបីឆ្នាំ ទៅជាការរៀបចំឡើងវិញដ៏វឹកវរនៃសន្តិសុខទ្វីប ដែលទីក្រុងមូស្គូអាចគ្រប់គ្រងទៅទិសខាងលិចរបស់ខ្លួន។ អឺរ៉ុបបានចាត់ទុកការធានាសន្តិសុខរបស់អាមេរិកជារឿងធម្មតាអស់រយៈពេលជាច្រើនទសវត្សរ៍ ហើយឥឡូវនេះកំពុងប្រញាប់ប្រញាល់ស្រមៃពិភពលោកដោយគ្មានវា ខណៈពេលដែលបង្ហាញថាខ្លួននៅតែគាំទ្រអ៊ុយក្រែនយ៉ាងរឹងមាំ និងទាមទារឱ្យសន្តិភាពណាមួយត្រូវតែមានយុត្តិធម៌។ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប កាយ៉ា កាឡាស បានប្រាប់ CNN កាលពីថ្ងៃអាទិត្យថា ការប្រញាប់ប្រញាល់ទៅរកកិច្ចព្រមព្រៀងមិនល្អ “នឹងគ្រាន់តែជួយលើកទឹកចិត្តពួកផ្តាច់ការទូទាំងពិភពលោក”។ លោកស្រីបានមានប្រសាសន៍ថា សមាជិកភាពណាតូគឺជា “ការធានាសន្តិសុខដ៏រឹងមាំ និងថោកបំផុត” ហើយថា “ជំនួយដល់អ៊ុយក្រែនមិនមែនជាការសប្បុរសទេ វាជាការវិនិយោគលើសន្តិសុខរបស់យើង”។ ដោយទីក្រុងមូស្គូជាប់រវល់នៅអ៊ុយក្រែន សន្តិសុខនៃទ្វីបអឺរ៉ុបទូលំទូលាយគឺជាការជជែកគោលនយោបាយមិនច្បាស់លាស់នាពេលនេះ – ជាការរំខានដែលមិនចង់បាននៅពេលប្រៀបធៀបជាមួយនឹងភាពរន្ធត់ប្រចាំថ្ងៃដ៏ធ្ងន់ធ្ងរនៃការប្រយុទ្ធជាក់ស្តែង។ បន្ទាប់ពីសប្តាហ៍នៃការប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម […]

ប្រែសម្រួល៖ ស-សម្បត្តិ វ៉ាស៊ីនតោន៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកជាច្រើនបានប្រាប់និយោជិតរបស់ខ្លួនមិនឱ្យឆ្លើយតបភ្លាមៗទៅនឹងការទាមទាររបស់លោក Elon Musk ទីប្រឹក្សារបស់ប្រធានាធិបតី Donald Trump ដែលឱ្យរាយការណ៍ពីសមិទ្ធផលរបស់ពួកគេក្នុងសប្តាហ៍កន្លងទៅ ឬនឹងត្រូវបញ្ឈប់ពីការងារ ខណៈយុទ្ធនាការដ៏វឹកវរក្នុងការកាត់បន្ថយកម្លាំងពលកម្មសហព័ន្ធកំពុងដំណើរការទៅមុខ។ មន្ត្រីដែលត្រូវបានតែងតាំងដោយរដ្ឋបាលលោក Trump នៅ FBI និងក្រសួងការបរទេស បានផ្ញើអ៊ីមែលទៅបុគ្គលិករបស់ខ្លួន ដោយប្រាប់ពួកគេមិនឱ្យឆ្លើយតបក្រៅខ្សែបង្គាប់បញ្ជារបស់ពួកគេ ដែលអាចជាសញ្ញានៃភាពតានតឹងរវាងសមាជិករដ្ឋបាលបក្សរីផាប់ប្លីកកង់ និងបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ក្នុងយុទ្ធនាការកាត់បន្ថយកម្លាំងពលកម្មស៊ីវិលសហព័ន្ធដែលមានចំនួន ២,៣ លាននាក់។ លោក Kash Patel នាយក FBI ដែលត្រូវបានតែងតាំងដោយលោក Trump បាននិយាយក្នុងអ៊ីមែលទៅកាន់បុគ្គលិកដែល Reuters បានឃើញថា «FBI តាមរយៈការិយាល័យនាយក គឺទទួលបន្ទុកដំណើរការត្រួតពិនិត្យទាំងអស់របស់យើង»។ លោក Musk ដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ដែលក្នុងសប្តាហ៍ដំបូងនៃរដ្ឋបាលលោក Trump បានបញ្ឈប់បុគ្គលិកជាង ២០.០០០ នាក់ និងបានផ្តល់ជម្រើសលាឈប់ដល់បុគ្គលិក ៧៥.០០០ នាក់ផ្សេងទៀត នៅទូទាំងផ្នែកធំៗនៃរដ្ឋាភិបាល ចាប់ពីក្រសួងការពារជាតិ ដែលជាអាទិភាពកំពូលរបស់បក្សរីផាប់ប្លីកកង់ រហូតដល់ការិយាល័យការពារអ្នកប្រើប្រាស់ផ្នែកហិរញ្ញវត្ថុ ដែលបុគ្គលិកទាំងអស់ត្រូវបានបញ្ជាឱ្យផ្អាកការងារ។ ល្បឿនដ៏រហ័សនេះបានធ្វើឱ្យរដ្ឋាភិបាលសហព័ន្ធក្នុងករណីខ្លះ ប្រញាប់ប្រញាល់ជ្រើសរើសបុគ្គលិកឡើងវិញដែលបំពេញមុខងារសំខាន់ៗ […]

ប្រែសម្រួល៖ ស-សម្បត្តិ រដ្ឋបាលរបស់លោក Trump បានបន្តការបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅលើទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិដែលហៅកាត់ថា (USAID) ដោយបណ្តេញបុគ្គលិក ២.០០០នាក់ និងដាក់បុគ្គលិកស្ទើរតែទាំងអស់ឱ្យឈប់សម្រាកពីការងារមួយនេះ។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីចៅក្រមសហព័ន្ធកាលពីថ្ងៃសុក្រ បានអនុញ្ញាតឱ្យរដ្ឋបាលអាចដកបុគ្គលិក USAID រាប់ពាន់នាក់ចេញពីការងារនៅក្នុងប្រទេស និងជុំវិញពិភពលោក។ ចៅក្រមសហព័ន្ធ Carl Nichols បានបដិសេធការអំពាវនាវដែលបានមកពីបណ្តឹងរបស់និយោជិត ដើម្បីរក្សាការរារាំងបណ្តោះអាសន្នលើផែនការរបស់រដ្ឋាភិបាល។ យោងតាមសេចក្តីជូនដំណឹងដែលបានផ្ញើទៅបុគ្គលិក USAID និងត្រូវបានពិនិត្យដោយ The Associated Press បានឱ្យដឹងថា៖ ‘គិតត្រឹមម៉ោង ១១:៥៩ នាទីយប់ ម៉ោងភាគខាងកើត នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បុគ្គលិកជួលដោយផ្ទាល់របស់ USAID ទាំងអស់ លើកលែងតែបុគ្គលិកដែលត្រូវបានចាត់តាំងទទួលខុសត្រូវលើមុខងារសំខាន់ៗ ថ្នាក់ដឹកនាំស្នូល និង/ឬកម្មវិធីដែលត្រូវបានចាត់តាំងជាពិសេស នឹងត្រូវដាក់ឱ្យឈប់សម្រាករដ្ឋបាលនៅទូទាំងពិភពលោក’។ ក្នុងពេលដំណាលគ្នានេះ ទីភ្នាក់ងារបាននិយាយថា ខ្លួនកំពុងកាត់បន្ថយកម្លាំងពលកម្មដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកប្រមាណ ២.០០០នាក់។ ជំហាននេះបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវការវាយប្រហាររយៈពេលមួយខែមកលើទីភ្នាក់ងារដោយលោក Trump និង ‘មិត្តភក្តិទីមួយ’ លោក Elon Musk ដែលបានបិទទីស្នាក់ការកណ្តាលនៅរដ្ឋធានីវ៉ាស៊ីនតោន និងបញ្ឈប់កម្មវិធីជំនួយ និងអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិករាប់ពាន់នៅទូទាំងពិភពលោក […]

ប្រែសម្រួល៖ រតនា ឧត្តមសេនីយ Dan Caine – ដែលទើបតែត្រូវបានតែងតាំងជាប្រធានគណៈមេបញ្ជាការរួម – ត្រូវបានជ្រើសរើសសម្រាប់តំណែងថ្មីរបស់គាត់ក្រោយពីក្លាយជាអ្នកគាំទ្រដ៏ពេញចិត្តរបស់ប្រធានាធិបតី Donald Trump អំឡុងពេលជួបប្រជុំជាមួយគាត់នៅអ៊ីរ៉ាក់ក្នុងឆ្នាំ២០១៨។ ចាប់តាំងពីការជួបគ្នានៅតំបន់សង្គ្រាមនោះមក លោក Trump បានសរសើរលោក Caine ជាបន្តបន្ទាប់ ដែលបានបម្រើការជាអនុប្រធានកងកម្លាំងប្រតិបត្តិការពិសេស ដែលកាលនោះកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ លោក Trump បានហៅឧត្តមសេនីយ៍ផ្កាយ៣រូបនេះថាជា “កម្លាំងសំខាន់” ក្នុង “ការបំផ្លាញខាលីហ្វាត ISIS ទាំងស្រុង” នៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃសុក្រ – ដោយផ្តោតលើកេរ្តិ៍ឈ្មោះរបស់លោក Caine ថាជា “អ្នកចម្បាំង”។ ជោគជ័យរបស់លោក Caine នៅអ៊ីរ៉ាក់ ដែលមានរយៈពេលពីឆ្នាំ២០១៨-២០១៩ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រធានាធិបតី ដែលបានលើកឡើងពីឧត្តមសេនីយ៍រូបនេះជាច្រើនដងក្នុងសុន្ទរកថារបស់គាត់ចាប់តាំងពីពេលនោះមក។ “គាត់ជាឧត្តមសេនីយ៍ពិតប្រាកដ មិនមែនជាឧត្តមសេនីយ៍លើកញ្ចក់ទូរទស្សន៍ទេ” លោក Trump បាននិយាយនៅក្នុងក្រុង Miami កាលពីថ្ងៃពុធ ពីរថ្ងៃមុនពេលគាត់ប្រកាសនៅលើ Truth Social ថាលោក Dan […]

ប្រែសម្រួល៖ រតនា សហរដ្ឋអាមេរិកបានស្នើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដោយឡែក ក្នុងឱកាសខួបលើកទី៣នៃសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន បន្ទាប់ពីបានបដិសេធមិនគាំទ្រសេចក្តីសម្រេចដែលត្រូវបានព្រាងដោយក្រុងគីវ និងគាំទ្រដោយអឺរ៉ុប។ លោក ម៉ាកូ រូប៊ីអូ រដ្ឋមន្ត្រីការបរទេសអាមេរិក បានពិពណ៌នាថាជា “សេចក្តីសម្រេចសាមញ្ញមួយដែលមានសារៈសំខាន់ប្រវត្តិសាស្ត្រ… ដែលយើងជំរុញឱ្យរដ្ឋសមាជិកទាំងអស់គាំទ្រ ដើម្បីគូសផ្លូវឆ្ពោះទៅរកសន្តិភាព” ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសុក្រ។ សេចក្តីព្រាងរបស់សហរដ្ឋអាមេរិក ដែល CNN បានឃើញ មិនបានថ្កោលទោសរុស្ស៊ីថាជាអ្នកឈ្លានពាននោះទេ ហើយក៏មិនបានទទួលស្គាល់បូរណភាពទឹកដីរបស់អ៊ុយក្រែនដែរ។ “សេចក្តីសម្រេចនេះស្របទៅនឹងទស្សនៈរបស់ប្រធានាធិបតី ត្រាំ ដែលថាអង្គការសហប្រជាជាតិត្រូវតែត្រឡប់ទៅរកគោលបំណងដើមរបស់ខ្លួនវិញ ដូចដែលបានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ រួមទាំងតាមរយៈការដោះស្រាយជម្លោះដោយសន្តិវិធី” នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក រូប៊ីអូ។ “ប្រសិនបើអង្គការសហប្រជាជាតិពិតជាប្តេជ្ញាចំពោះគោលបំណងដើមរបស់ខ្លួន យើងត្រូវតែទទួលស្គាល់ថា ទោះបីជាមានបញ្ហាប្រឈមកើតឡើងក៏ដោយ គោលដៅនៃសន្តិភាពយូរអង្វែងនៅតែអាចសម្រេចបាន” នេះជាសម្តីរបស់អ្នកការទូតជាន់ខ្ពស់អាមេរិករូបនេះ។ “តាមរយៈការគាំទ្រសេចក្តីសម្រេចនេះ យើងអះអាងថាជម្លោះនេះគឺជាជម្លោះដ៏អាក្រក់មួយ ដែលអង្គការសហប្រជាជាតិអាចជួយបញ្ចប់បាន ហើយសន្តិភាពអាចកើតមានឡើង។” សេចក្តីសម្រេចនេះកើតឡើង ខណៈប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើនការប្រឆាំងរបស់ខ្លួនចំពោះប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី ហើយក្នុងពេលដែលអឺរ៉ុប និងអ៊ុយក្រែនភ័យខ្លាចថា ពួកគេនឹងត្រូវបានទុកចោល នៅពេលដែលសហរដ្ឋអាមេរិកបន្តទៅមុខក្នុងការចរចាជាមួយរុស្ស៊ី។ វាក៏កើតឡើងបន្ទាប់ពីលោក រូប៊ីអូ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន អាន់ដ្រី ស៊ីប៊ីហា […]

ប្រែសម្រួល៖សហការី ប្រភពមួយបានប្រាប់ AFP ថា លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ សេឡេនស្គី “មិនទាន់ត្រៀមខ្លួនរួចរាល់” ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលនឹងផ្តល់សិទ្ធិអាទិភាពដល់សហរដ្ឋអាមេរិកក្នុងការទាញយករ៉ែកម្រពីប្រទេសរបស់លោក។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចង់ឱ្យប្រទេសអ៊ុយក្រែនផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុនអាមេរិកជាសំណងសម្រាប់ជំនួយរាប់សិបប៊ីលានដុល្លារដែលបានផ្តល់ក្រោមការដឹកនាំរបស់លោក ចូ បៃដិន។ លោក មៃក៍ វ៉ល់ស៍ ទីប្រឹក្សាសន្តិសុខជាតិរបស់លោកត្រាំ បានព្យាករកាលពីថ្ងៃសុក្រ (ថ្ងៃទី២១ ខែកុម្ភៈ) ថា លោកសេឡេនស្គីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗ ប៉ុន្តែខ្លឹមសារនៃសេចក្តីព្រាងកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ។ ប្រភពអ៊ុយក្រែនមួយដែលជិតស្និទ្ធនឹងបញ្ហានេះបានប្រាប់ AFP កាលពីថ្ងៃសៅរ៍ថា “ក្នុងទម្រង់ដែលសេចក្តីព្រាងមាននាពេលនេះ លោកប្រធានាធិបតីមិនទាន់អាចទទួលយកបានទេ យើងនៅតែកំពុងព្យាយាមធ្វើការកែប្រែ និងបន្ថែមភាពជាក់ស្តែង”។ “មិនមានកាតព្វកិច្ចរបស់អាមេរិកក្នុងកិច្ចព្រមព្រៀងនេះទាក់ទងនឹងការធានា ឬការវិនិយោគទេ អ្វីៗទាំងអស់អំពីពួកគេមានលក្ខណៈស្រពេចស្រពិលណាស់ ហើយពួកគេចង់យក ៥០០ ប៊ីលានដុល្លារពីយើង”។ “តើនេះជាភាពជាដៃគូបែបណា? … ហើយហេតុអ្វីយើងត្រូវផ្តល់ ៥០០ ប៊ីលានដុល្លារ គ្មានចម្លើយទេ” ប្រភពនោះបានបន្ថែម។ ប្រភពដដែលបានឱ្យដឹងថា អ៊ុយក្រែនបានស្នើសុំវិសោធនកម្ម។ អ៊ុយក្រែនកំពុងស្វែងរកការធានាសន្តិសុខពីសហរដ្ឋអាមេរិក ជាផ្នែកមួយនៃកិច្ចព្រមព្រៀងណាមួយដែលលះបង់ធនធានធម្មជាតិ និងរ៉ែសំខាន់ៗរបស់ខ្លួន។ ការមិនឯកភាពគ្នាលើកិច្ចព្រមព្រៀងនេះកើតឡើងក្នុងពេលមានសង្គ្រាមពាក្យសម្តីរវាងលោកសេឡេនស្គី និងលោកត្រាំ ដែលបានហៅប្រធានាធិបតីអ៊ុយក្រែនថាជា “ផ្តាច់ការ” ក្នុងការផ្សាយតាមបណ្តាញសង្គមកាលពីដើមសប្តាហ៍នេះ៕ […]

ប្រែសម្រួល៖ សហការី វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ (ថ្ងៃទី២២ ខែកុម្ភៈ) បានជំរុញឱ្យមហាសេដ្ឋី អេឡុន ម៉ាស់ បង្កើនការប្រឹងប្រែងរបស់លោកក្នុងការកាត់បន្ថយទំហំរដ្ឋាភិបាលសហព័ន្ធ ទោះបីជាមានការថ្កោលទោសយ៉ាងខ្លាំងចំពោះការបញ្ឈប់បុគ្គលិក និងការកាត់បន្ថយថវិកាយ៉ាងច្រើនក៏ដោយ។ “អេឡុន កំពុងធ្វើការងារយ៉ាងល្អ ប៉ុន្តែខ្ញុំចង់ឃើញគាត់បង្កើនការប្រឹងប្រែងបន្ថែមទៀត” នេះជាសារដែលលោកត្រាំបានសរសេរជាអក្សរធំៗនៅលើវេទិកា Truth Social របស់លោក។ “សូមចងចាំថា យើងមានប្រទេសមួយដែលត្រូវសង្គ្រោះ ហើយចុងក្រោយ ធ្វើឱ្យកាន់តែអស្ចារ្យជាងមុន។ MAGA!” ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ឬ DOGE – ដែលជាស្ថាប័នបង្កើតឡើងដោយលោកត្រាំ – បានធ្វើការបញ្ឈប់មន្ត្រីរដ្ឋាភិបាលសហព័ន្ធរាប់ម៉ឺននាក់ ចាប់ពីអ្នកវិទ្យាសាស្ត្ររហូតដល់អ្នកឃ្លាំមើលឧទ្យាន ភាគច្រើនគឺជាអ្នកដែលស្ថិតក្នុងអំឡុងពេលសាកល្បងការងារ។ លោក ម៉ាស់ គឺជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក និងជាម្ចាស់ជំនួយធំបំផុតរបស់លោកត្រាំ។ ក្នុងការកាត់បន្ថយចុងក្រោយដែលប្រកាសកាលពីថ្ងៃសុក្រ ក្រសួងការពារជាតិសហរដ្ឋអាមេរិកនឹងកាត់បន្ថយកម្លាំងពលកម្មស៊ីវិលរបស់ខ្លួនយ៉ាងតិច ៥ ភាគរយ ចាប់ពីសប្តាហ៍ក្រោយ។ កាលពីថ្ងៃព្រហស្បតិ៍ ចៅក្រមម្នាក់បានបដិសេធសំណើរបស់សហជីពដែលស្នើសុំផ្អាកការបញ្ឈប់មនុស្សរាប់ពាន់នាក់ជាបណ្តោះអាសន្ន៕ ប្រភព៖ ភ្នាក់ងារព័ត៌មាន/zl

ប្រែសម្រួល៖ រតនា វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ (ថ្ងៃទី២១ ខែកុម្ភៈ) បាន    បណ្តេញប្រធានសេនាធិការរួម ឧត្តមសេនីយ៍អាកាស CQ Brown និងបានបណ្តេញឧត្តមនាវី និងនាយឧត្តមសេនីយ៍ចំនួន៥រូបផ្សេងទៀត ក្នុងការផ្លាស់ប្តូរថ្នាក់ដឹកនាំយោធាអាមេរិកដ៏គួរឱ្យភ្ញាក់ផ្អើល។ លោកត្រាំបានថ្លែងក្នុងសារមួយនៅលើបណ្តាញ Truth Social ថា លោកនឹងតែងតាំងអតីតឧត្តមសេនីយ៍ត្រី Dan “Razin” Caine ឱ្យឡើងជំនួស Brown ដោយបានបំពានប្រពៃណីដោយការទាញយកមនុស្សម្នាក់ចេញពីការចូលនិវត្តន៍ជាលើកដំបូង ដើម្បីក្លាយជាមន្ត្រីយោធាជាន់ខ្ពស់បំផុត។ ប្រធានាធិបតីក៏នឹងផ្លាស់ប្តូរប្រធានកងទ័ពជើងទឹកសហរដ្ឋអាមេរិកផងដែរ ដែលជាតំណែងកាន់កាប់ដោយឧត្តមនាវី Lisa Franchetti ជាស្ត្រីដំបូងគេដែលដឹកនាំកងកម្លាំងយោធា ព្រមទាំងអនុប្រធានសេនាធិការកងទ័ពអាកាស ដូចដែលក្រសួងការពារជាតិបានប្រកាស។ លោកក៏បានដកចេញនូវមេធាវីយោធាទូទៅសម្រាប់កងទ័ពគោក កងទ័ពជើងទឹក និងកងទ័ពអាកាសផងដែរ ដែលជាតំណែងសំខាន់ៗក្នុងការធានាការអនុវត្តយុត្តិធម៌យោធា។ ការសម្រេចចិត្តរបស់លោកត្រាំបង្កឱ្យមានរយៈពេលនៃការចលាចលនៅក្រសួងការពារជាតិ ដែលបានត្រៀមខ្លួនរួចហើយសម្រាប់ការបណ្តេញបុគ្គលិកស៊ីវិលជាច្រើន ការកែទម្រង់ថវិកាយ៉ាងធំ និងការផ្លាស់ប្តូរការដាក់ពង្រាយកងទ័ពក្រោមគោលនយោបាយការបរទេស “អាមេរិកជាមុន” ថ្មីរបស់លោកត្រាំ។ ខណៈពេលដែលថ្នាក់ដឹកនាំស៊ីវិលនៃក្រសួងការពារជាតិផ្លាស់ប្តូរពីរដ្ឋបាលមួយទៅរដ្ឋបាលមួយ សមាជិកឯកសណ្ឋាននៃកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថាមិនប្រកាន់បក្សពួក ដោយអនុវត្តគោលនយោបាយរបស់រដ្ឋបាលប្រជាធិបតេយ្យ និងសាធារណរដ្ឋ។ Brown ជាមន្ត្រីស្បែកខ្មៅទីពីរដែលក្លាយជាទីប្រឹក្សាយោធាជាន់ខ្ពស់បំផុតរបស់ប្រធានាធិបតី កំពុងបម្រើអាណត្តិ៤ឆ្នាំដែលត្រូវបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៧។ មន្ត្រីអាមេរិកម្នាក់បានឱ្យដឹងថា […]

ប្រែសម្រួល៖ សហការី វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើអនុស្សរណៈដើម្បីដាក់ពន្ធគយលើប្រទេសនានាដែលប្រមូលពន្ធសេវាកម្មឌីជីថលពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក នេះបើយោងតាមមន្ត្រីសេតវិមានមួយរូប។ មន្ត្រីម្នាក់ទៀតដែលបានផ្តល់ព័ត៌មានលម្អិតអំពីបទបញ្ជានេះបាននិយាយថា លោកត្រាំកំពុងណែនាំរដ្ឋបាលរបស់លោកឱ្យពិចារណាវិធានការតបតដូចជាពន្ធគយ “ដើម្បីប្រយុទ្ធប្រឆាំងនឹងពន្ធសេវាកម្មឌីជីថល ការពិន័យ ការអនុវត្ត និងគោលនយោបាយដែលរដ្ឋាភិបាលបរទេសប្រមូលពីក្រុមហ៊ុនអាមេរិក”។ មន្ត្រីរូបនោះបានបន្ថែមថា “លោកប្រធានាធិបតីត្រាំនឹងមិនអនុញ្ញាតឱ្យរដ្ឋាភិបាលបរទេសកេងប្រវ័ញ្ចមូលដ្ឋានពន្ធរបស់អាមេរិកសម្រាប់ផលប្រយោជន៍របស់ពួកគេឡើយ”។ អនុស្សរណៈនេះណែនាំឱ្យការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បន្តការស៊ើបអង្កេតពន្ធសេវាកម្មឌីជីថលដែលបានចាប់ផ្តើមក្នុងអាណត្តិដំបូងរបស់លោកត្រាំ និងស៊ើបអង្កេតប្រទេសបន្ថែមណាមួយដែលប្រើប្រាស់ពន្ធឌីជីថល “ដើម្បីរើសអើងប្រឆាំងនឹងក្រុមហ៊ុនអាមេរិក” នេះបើតាមមន្ត្រីរូបនោះ។ លោកត្រាំបាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងដាក់ពន្ធគយលើប្រទេសកាណាដា និងបារាំងចំពោះពន្ធសេវាកម្មឌីជីថលរបស់ពួកគេ ហើយឯកសារព័ត៌មានសេតវិមានដែលចេញផ្សាយនៅពេលនោះបានបញ្ជាក់ថា “មានតែអាមេរិកទេដែលគួរត្រូវបានអនុញ្ញាតឱ្យយកពន្ធពីក្រុមហ៊ុនអាមេរិក”។ ឯកសារនោះបានរិះគន់ថា កាណាដា និងបារាំងប្រើប្រាស់ពន្ធទាំងនេះដើម្បីប្រមូលបានជាង ៥០០ លានដុល្លារក្នុងមួយឆ្នាំពីក្រុមហ៊ុនអាមេរិក។ “ជារួម ពន្ធដែលមិនមានលក្ខណៈទូទាត់ទាំងនេះធ្វើឱ្យក្រុមហ៊ុនអាមេរិកខាតបង់ជាង ២ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ពន្ធគយតបតនឹងនាំមកវិញនូវភាពយុត្តិធម៌និងវិបុលភាពទៅកាន់ប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិដែលខុសប្រក្រតី និងបញ្ឈប់ការកេងប្រវ័ញ្ចលើជនជាតិអាមេរិក” នេះបើយោងតាមឯកសារព័ត៌មាននោះ។ វាមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ • ការរំខានយូរអង្វែង ពន្ធសេវាកម្មឌីជីថលដែលកំណត់គោលដៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិករួមមាន Google របស់ក្រុមហ៊ុន Alphabet, Facebook របស់ក្រុមហ៊ុន Meta, Apple និង Amazon បានក្លាយជាប្រភពនៃជម្លោះពាណិជ្ជកម្មអស់រយៈពេលជាច្រើនឆ្នាំ។ ចក្រភពអង់គ្លេស បារាំង […]

ប្រែសម្រួល៖ សហការី កាលពីថ្ងៃសុក្រ តំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យជាន់ខ្ពស់នៅក្នុងគណៈកម្មាធិការរដ្ឋសភាចំនួនបួន បានចេញលិខិតមួយច្បាប់ទៅកាន់អគ្គមេធាវី Pam Bondi ដោយស្នើសុំព័ត៌មានថាតើគោលនយោបាយថ្មីរបស់ក្រសួងយុត្តិធម៌ស្តីពីការស៊ើបអង្កេតអំពើពុករលួយ នឹងប៉ះពាល់ដល់ការស៊ើបអង្កេតអំពើពុករលួយដោយមន្ត្រីសាធារណៈទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅបរទេសយ៉ាងដូចម្តេច។ លិខិតដែលបានផ្ញើទៅក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃសុក្របានចែងថា “ផ្ទុយពីការកម្ចាត់អំពើពុករលួយនិងការក្លែងបន្លំនៅក្នុងរដ្ឋាភិបាលរបស់យើង ដូចដែលប្រធានាធិបតី Trump ចូលចិត្តអះអាង រដ្ឋបាល Trump និងសកម្មភាពរបស់ក្រសួងយុត្តិធម៌ គឺជាការវាយប្រហារដ៏គ្មានការប្រៀបផ្ទឹមទៅលើច្បាប់ ទីភ្នាក់ងាររដ្ឋាភិបាល និងអ្នកប្រយុទ្ធប្រឆាំងអំពើពុករលួយ។” លិខិតនេះត្រូវបានចុះហត្ថលេខាដោយតំណាងរាស្ត្រ Gerald Connolly នៃគណៈកម្មាធិការត្រួតពិនិត្យរដ្ឋសភា តំណាងរាស្ត្រ Summer Lee នៃអនុគណៈកម្មាធិការអនុវត្តច្បាប់សហព័ន្ធ តំណាងរាស្ត្រ Jamie Raskin នៃគណៈកម្មាធិការយុត្តិធម៌រដ្ឋសភា និងតំណាងរាស្ត្រ Lucy McBath នៃអនុគណៈកម្មាធិការឧក្រិដ្ឋកម្មនិងការឃ្លាំមើលរដ្ឋាភិបាលសហព័ន្ធ។ ចាប់តាំងពីថ្ងៃចូលកាន់តំណែង ក្រសួងយុត្តិធម៌បានផ្អាករាល់ការស៊ើបអង្កេតការសូកប៉ាន់បរទេសរបស់ក្រុមហ៊ុន កាត់បន្ថយការអនុវត្តច្បាប់ចុះបញ្ជីភ្នាក់ងារបរទេស និងបន្ថយការផ្តោតលើការកាត់ទោសព្រហ្មទណ្ឌចំពោះមហាសេដ្ឋីរុស្ស៊ី ដូចដែល CNN បានរាយការណ៍។ ហើយមន្ត្រីរបស់ Trump បានពិចារណាយ៉ាងម៉ឺងម៉ាត់ក្នុងការលុបចោលផ្នែកសុចរិតភាពសាធារណៈរបស់ក្រសួងយុត្តិធម៌ ដែលមានរដ្ឋអាជ្ញាយ៉ាងហោចណាស់បួនរូបបានលាលែងពីតំណែងដោយសារតែផលវិបាកនៃការបញ្ឈប់សំណុំរឿងពុករលួយប្រឆាំងនឹងអភិបាលក្រុងញូវយ៉ក Eric Adams។ តំណាងរាស្ត្រប្រជាធិបតេយ្យទាំងបួនរូបបានលើកឡើងអំពីការបណ្តេញអធិការកិច្ចទូទៅដោយ Trump ការបោះបង់ចោលសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអតីតតំណាងរាស្ត្រ Jeffrey Fortenberry […]