សុខភាព »

ចំណង់ផ្លូវភេទរបស់មនុស្សម្នាក់ៗតែងខុសគ្នា  អ្នកខ្លះមានតិច ឬច្រើន ទៅតាមសុខភាពរាងកាយ។ក្រៅពីនេះការមានសមត្ថភាពខ្លាំង ឬខ្សោយខាងផ្លូវភេទក៏អាស្រ័យទៅលើកត្តាបរិភោគអាហារផងដែរ។ជាងនេះទៅទៀតកាលណាការឈានចូលវ័យកាន់តែច្រើន បញ្ហាផ្លូវភេទក៏តែងថមថយចុះទៅតាម​នោះដែរ។ គ្រូពេទ្យជំនាញតែងលើកឡើងថា កាលណាសុខភាពភាពផ្លូវភេទចុះខ្សោយ​គឺជាទូទៅ​ហើយសុខភាពរាងកាយរបស់យើងក៏តែងចុះទ្រុឌទ្រោមទៅតាមនោះដែរ។ក្រៅពីនេះកត្តាមួយចំនួន​ទៀតដូចជា ស្រ្តេស ធាត់ជ្រុល លើសសម្ពាធឈាម មានបញ្ហាក្នុងការរំលាយអាហារ, បាក់ទឹកចិត្ត និងការផឹកស្រា តែងបង្កការប៉ះពាល់ដល់ចំណង់ផ្លូវភេទបានទាំងអស់។ ក្នុងចំណោមនេះបញ្ហាដែលធ្វើឲ្យបាត់ចំណង់ផ្លូវភេទធំជាងគេគឺបញ្ហាស្ត្រេសតែម្តង។ កត្តាមួយចំនួនទៀតដែលនាំឲ្យបាត់បង់ចំណង់ផ្លូវភេទដែរនោះគឺ ឈានចូលកាន់តែចាស់ក្នុងនេះ​ដូចជាបុរសអាយុឈានចូលខ្ទង់ ៥០ឆ្នាំឡើងទៅ វានឹងធ្វើឲ្យដំណើរការចំណង់ផ្លូវភេទថយចុះ​បន្តិចម្តងៗរហូតដល់កម្រិតមួយគឺអស់សមត្ថភាពតែម្តង។ដោយឡែកសម្រាប់ស្ត្រីវិញអាការ​បែបនេះនឹងបង្ហាញនៅពេលឈានដល់អស់រដូវ។ ឈានដល់វ័យនេះកម្រិតអ័រម៉ូនអេសត្រូជែន «Oestrogen»ធ្លាក់ចុះ ដែលជាហេតុបណ្តាលឲ្យទ្វារមាសស្ងួត និងឈឺចាប់នៅពេលរួមភេទ។ តើបរិភោគអាហារអ្វីដែលអាចជួយឲ្យផ្លូវភេទខ្លាំងឡើងវិញ? -ជ្រើសរើសបរិភោគប្រភេទបន្លែ ផ្លែឈើ និងបន្លែស្រស់ៗឲ្យបានច្រើន។ក្រៅពីនេះក៏ត្រូវផ្លាស់ប្តូររបបអាហារប្រូតេអ៊ីនដូចជា៖ប្តូរមកប្រើសាច់ត្រី និងសាច់មាន់ជំនួសសាច់ជ្រូក ឬសាច់គោវិញ។ -ក្រៅពីនេះក៏ត្រូវជ្រើសរើសបរិភោគងាវសម្បូរទៅដោយសារជាតិស័ង្កសីដែលផ្តល់ផលល្អក្នុងការជួយលើកស្ទួយផ្លូវភេទ។ -ជ្រើសរើសបរិភោគគ្រាប់ផ្កាឈូករ័ត្ននិងគ្រាប់ល្ពៅ។ -ជ្រើសរើសបរិភោគខ្ទឹមស ខ្ទឹមបារាំង ដែលអាហារទាំងនេះជួយឲ្យសរសៃឈាមល្អដែលជួយដល់ឈាមរត់វិលវល់បានល្អ និងពិសេសជួយបញ្ចុះកូឡេស្តេរ៉ូលក្នុងសរសៃឈាមបានទៀតផង។  *ត្រូវចៀសវាងអាហារមួយចំនួនដូចជាប្រភេទខ្លាញ់ខ្ពស់ អាហារធ្វើពីទឹកដោះគោ សាច់ក្រក សូកូឡានិងសារជាតិកាបូអ៊ីដ្រាត និងកាត់បន្ថយកាហ្វេអ៊ីនជាដើម។ ត្រូវរកពេលហាត់ប្រាណ កាត់បន្ថយស្រ្តេសនិងបើមានរោគជំងឺត្រូវប្រញាប់ព្យាបាល៕ ប្រែសម្រួលពីឯកសារបរទេស ដោយ៖ឧត្តម  

យោងទៅតាមការសិក្សាស្រាវជ្រាវថ្មីបំផុត បានបង្ហាញឲ្យឃើញថា ការផឹកកាហ្វេបានត្រឹមត្រូវ​ពោលគឺក្នុងចន្លោះពី២ទៅ៣ពែងក្នុងមួយថ្ងៃនោះ វាអាចនឹងជួយកាត់បន្ថយអត្រាជំងឺបេះដូង​របស់មនុស្សបាន។ កាហ្វេគឺជាគ្រឿងភេសជ្ជៈម្យ៉ាងដែលមនុស្សលើសកលលោកតែងទទួលទានប្រចាំថ្ងៃ បានក្លាយជា​ទម្លាប់ទៅហើយ។ វាគឺជាអំណោយរបស់ធម្មជាតិដែលមានផ្ទុកទៅដោយជាតិកាហ្វេអ៊ីនតិច ឬច្រើន អាចជួយឲ្យប្រព័ន្ធគិតរបស់មនុស្សដំណើរការបានល្អមួយផ្នែក ជួយកាត់បន្ថយស្រ្តេស ក៏ដូចជាធ្វើឲ្យមនុស្សអាចមានស្មារតីភ្លឺថ្លា ផ្តោតលើការងារបានល្អ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចុះ កាហ្វេវាក៏អាចផ្តល់ទុក្ខទោសដល់យើងបានផងដែរ នៅពេលណាដែលយើងទទួលទានវា​ក្នុងលក្ខណៈច្រើនលើសកម្រិត ឬក៏ហៅថាញៀននោះ។ របកគំហើញថ្មីរបស់ European Journal of Preventive Cardiology បានឲ្យដឹងថា ការទទួលទានកាហ្វេដែលត្រឹមត្រូវ ជួយដល់សុខភាពពិតប្រាកដគឺ គួរតែទទួលទានចន្លោះពី២ ទៅ ៣ពែងក្នុងមួយថ្ងៃ។បរិមាណនេះ អាចកាត់បន្ថយជំងឺបេះដូងពី១៧ទៅដល់២១ភាគរយ ជាងការដែលទទួលទានច្រើនពែងនឹងមិនមានផ្តល់អត្ថប្រយោជន៍ដល់សុខភាពនោះឡើយ។ សាស្ត្រាចារ្យ Peter Kistler នៃវិទ្យាស្ថានស្រាវជ្រាវ Baker Heart and Diabetes ប្រទេសអូស្ត្រាលី បាននិយាយថា៖ «នៅក្នុងកន្លែងសិក្សាដ៏ធំទូលាយចុងក្រោយនេះ កាហ្វេស្រស់ និងគ្មានជាតិកាហ្វេអ៊ីនច្រើន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអត្រាថយចុះកើតជំងឺសរសៃឈាមបេះដូង និងការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង ឬមូលហេតុណាមួយ”។ មានន័យថា បើលោកអ្នក​ទទួលទានកាហ្វេ អ្នកជំនាញណែនាំឲ្យទទួលកាហ្វេណាដែលមានជាតិកាហ្វេអ៊ីនតិចបានហើយ៕ ប្រភព៖Bloomberg ប្រែសម្រួល៖ ប្រុស តុលា

តើអ្នកដឹងឬទេថាការបរិភោគអាហារមួយចំនួនគឺជាបច្ច័យនាំឱ្យយើងឆាប់ចាស់ជាងអាយុផងដែរ។តួយ៉ាងដូចជាអាហារ៥មុខនេះបើអ្នកជ្រើសរើសបរិភោគច្រើន ឬបរិភោគញឹកញាប់ពេកពិតណាស់វានឹងរុញច្រានឱ្យអ្នកឆាប់ចាស់ជាងអាយុជាក់ជាពុំខាន។ ១)គ្រឿងភេសជ្ជ:ដែលមានសារជាតិស្ករខ្ពស់ ក្នុងនេះដូចជាគ្រឿងភេសជ្ជ:ដែលមានសារជាតិ កាបោនអ៊ីដ្រាត( Carbohydrate)និងរួមទាំងគ្រឿងភេសជ្ជះដែលលាយផ្សំសារជាតិស្ករ ម្ល៉ោះហើយបើបរិភោគច្រើនហួសកម្រិតវានឹងនាំឱ្យចាស់ជាងអាយុជាក់ជាពុំខាន។គ្រឿងភេសជ្ជ:ដែលសម្បូរទៅដោយសារជាតិទាំងនេះរួមមានដូចជា ស្ករក្នុងទឹកតែ កាហ្វេ ជាដើម។គ្រឿងភេសជ្ជ:ទាំងនេះបើកាលណាប្រើស្ករហួសកម្រិតដូចជាប្រើស្កររហូតដល់១២ស្លាបព្រាកាហ្វេក្នុងមួយកែវជាដើមនាំឱ្យអ្នកបរិភោគងាយធ្លាក់រោគជំងឺយាយីណាស់។ ២)អាហារប្រភេទក្រុមអាំង ដុត ឬចៀន ក្រុមអាហារដែលអាំង ដុត ចៀន ក៏ជាអាហារមួយប្រភេទទៀតដែលងាយធ្វើឱ្យយើងបរិភោគចូលទៅឆាប់ចាស់មុនអាយុដូចគ្នាដែរ។ បើករណីអាហារចៀនយើងមិនត្រូវប្រើប្រេង ខ្លាញ់ដែលចៀនច្រើនលើកច្រើនសារឡើយ។ចំពោះការអាំងវិញមិនត្រូវប្រើស្លឹកចេកឬបន្ទះអាលុយមីញ៉ូមខ្ចប់សាច់អាំងនោះដែរ ពីព្រោះថាក្នុងស្លឹកចេក និងបន្ទះសន្លឹកអាលុយមីញ៉ូមមានសារជាតិងាយបង្កឱ្យកើតមហារីក។ ៣)ខ្លាញ់ឆ្អែត ការជ្រើសរើសបរិភោគអាហារខ្លាញ់ឆ្អែតច្រើនពេកតែងបង្កឱ្យអាការរលាកក្នុងរាងកាយពិសេសខ្លាញ់ពីសាច់សត្វ ប្រេងដូង ខ្ទិះ ប្រេងpalmជាដើម។ ៤)គ្រឿងស្រវឹង គ្រឿងស្រវឹងមិនបាច់ប្រាប់ក៏យើងអាចដឹងខ្លះមកហើយថាតែងមិនផ្តល់ផលល្អសម្រាប់សុខភាពស្រាប់ទៅហើយ។ហេតុនេះបើអាចចៀសវាងបានគប្បីមិនត្រូវប៉ះពាល់គ្រឿងស្រវឹងឡើយពីព្រោះថាវាងាយធ្វើឱ្យយើងឈានដល់ចាស់មុនអាយុជាងអ្នកដទៃណាស់។ ៥)អាហារលាយឡំសារជាតិពុល ក្រុមអាហារដែលលាយឡំដោយសារជាតិគីមី និងសារជាតិពុលដូចជាអាហារដែលមានលាយសារជាតិសំណ អាហារដែលបិទជុំជិត ឬសូម្បីតែអាហារជ្រក់ ត្រាំ តែងមានបាក់តេរី ដែលបង្កកើតមេរោគ។ហេតុនេះនៅពេលរាងកាយបានទទួលច្រើនចូលទៅនាំឱ្យកើតជាតិពុលដែលពេលនោះនឹងជំរុញឱ្យឆាប់ចាស់ផងដែរ៕ ប្រែសម្រួលពីឯកសារបរទេសដោយឧត្តម  

មនុស្សយើងម្នាក់ៗធាត់ ស្គម ឬរូបរាងស្អាតមិនស្អាត ក៏ដោយសារផ្តើមចេញពីកត្តាជ្រើសរើសបរិភោគអាហារប្រចាំថ្ងៃតែប៉ុណ្ណោះ។ត្រូវចងចាំថាប្រភេទអាហារមួយចំនួនដែលយើង បរិភោគចូលទៅបានជំរុញឱ្យឡើងគីឡូបាត់រូបរាងដើម ហើយប្រើក្លាយជាមនុស្សធាត់ ខូចរូបរាងធ្វើឱ្យមិនទាក់ទាញភ្នែកដល់អ្នកដទៃបន្តទៀត។ តើយើងគួរជ្រើសរើសបរិភោគអាហារបែបណាខ្លះដើម្បីឱ្យរូបរាងស្រស់ស្អាត និងមិនសូវឡើងគីឡូ? ខាងក្រោមនេះគឺជាការណែនាំប្រភេទអាហារនីមួយៗដើម្បីឱ្យរូបរាងស្អាតសមសួន ដែលលោកអ្នកអាចជ្រើសរើសបរិភោគបានដូចជា៖ ផ្លែចេក ក្នុងផ្លែចេកបើទោះជាកាឡូរី កម្រិត ខ្ពស់ពិតមែន ប៉ុន្តែបែរជាមានសារជាតិខ្លាញ់តិចដែលនៅពេលបរិភោគមិនងាយឡើងគីឡូទេ ។ក្រៅពីនេះចេកក៏សម្បូរសារជាតិកាលី (Kali) ដែលធ្វើឱ្យក្រោយបរិភោគយើងទទួលអារម្មណ៍ឆាប់ឆ្អែត ហើយពិសេសវានៅមានសារជាតិជួយកាត់បន្ថយខ្លាញ់ក្នុងរាងកាយផ្នែកខាងក្រោមផង។ ព្រោះតែលក្ខណៈពិសេសរបស់ផ្លែចេកបែបនេះហើយ ទើបធ្វើឱ្យវាក្លាយជាប្រភេទផ្លែឈើមួយអាចជួយថែរក្សារាងកាយរបស់យើងឱ្យនៅថេរ ពោលគឺទម្ងន់មិនចុះ ហើយក៏មិនឡើងដែរ។ សារាយសមុទ្រ តាមការស្រាវជ្រាវបង្ហាញថាសាររាយសមុទ្រគឺមិនត្រឹមតែសម្បូរដោយវីតាមីន A1 B1 និង B2 នោះឡើយ ប៉ុន្តែវាក៏សម្បូរដោយ សារធាតុ Cellulose និង សារជាតិរ៉ែមួយចំនួនទៀត ។ព្រោះតែសារជាតិទាំងអស់នេះហើយទើបវាអាចជួយដល់ការបញ្ចេញជាតិសំណ និង ជាតិទឹកដែលសល់ក្នុងរាងកាយហើយជាបច្ច័យមួយអាចជួយធ្វើឱ្យត្រគាកមិនរីកធំនិងរក្សាភាពស្អាតសមសួនជានិច្ច។ គ្រាប់ល្ង ក្នុងគ្រាប់ល្ងមានសារជាតិអាស៊ីដ linoleic ដែលអាចជួយកាត់ បន្ថយកម្រិតកូឡេស្តេរ៉ូលនៅក្នុងឈាម ជួយជំរុញ ឱ្យការផ្លាស់ប្ដូរសារជាតិក្នុងរាងកាយបានល្អ និង ជួយបន្ថយទម្ងន់របស់អ្នកបានយ៉ាងល្អថែមទៀត។ ផ្លែល្ហុង ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាក្នុងផ្លែល្ហុងមានសារជាតិ MMPs ដែលអាចជួយក្នុងការកាត់បន្ថយសារជាតិខ្លាញ់ក្នុងរាងកាយដោយសារយើងបរិភោគសាច់ច្រើន។ ផ្លែប៉ោម ក្នុងផ្លែប៉ោមក៏សម្បូរទៅដោយសារជាតិ Can-xi […]