សុខភាព »

ដោយ៖រតនា បើនិយាយអំពីលាមកវាពិតជាមិនមានអ្វីគួរឲ្យប្លែកនោះទេ។ ប៉ុន្តែវាមានចំណុចខ្លះទាក់ទងនឹងលាមកលោកអ្នកគួរតែអានអត្ថបទមួយនេះដែលនិយាយអំពីលាមករបស់អ្នកអាចបញ្ជាក់ប្រាប់អំពីបញ្ហាសុខភាពរបស់អ្នកបាន។ ចំណុចសំខាន់ខាងក្រោមនេះ គឺជាអ្វីដែលក្រុមគ្រូពេទ្យបាននិយាយអំពីសុខភាពរបស់អ្នកទាក់ទងទៅនឹងលាមក៖ ១. រឹងដុំៗ ជាបំណែក ៖ ប្រសិនបើអ្នកចំណាយពេលច្រើននៅលើចានបង្គន់ ដោយសារតែលាមករបស់អ្នកមានរូបរាងដុំតូចៗ ឬកំណាត់ វាអាចមានន័យថារាងកាយអ្នកខ្សោះជាតិទឹក ឬអ្នកទល់លាមកហើយ។ អ្នកក៏អាចមានការទល់លាមក ទោះបីជាអ្នកទៅបន្ទប់ទឹកជារៀងរាល់ថ្ងៃក៏ដោយ។ ប៉ុន្តែលាមករបស់អ្នករឹង ហើយចេញមកជាបំណែក។ ការរុញច្រាន ឬពិបាកខ្លាំងពេក គឺមិនល្អទេព្រោះ វាអាចបណ្តាលឱ្យជំងឺឬសដូងបាត ដែលមានជាទូទៅកើតមានឡើងនៅសព្វថ្ងៃនេះ។ការបន្ថែមអាហារដែលសំបូរទៅដោយម៉ាញ៉េស្យូមផងដែរ។ ម៉ាញ៉េស្យូមទាញទឹកចូលទៅក្នុងពោះវៀន ធ្វើឱ្យលាមកមានសភាពទន់ និងងាយស្រួលក្នុងការធ្វើចលនាពោះវៀន។ វាក៏ជួយសម្រាកសាច់ដុំនៅជញ្ជាំងពោះវៀន ដែលអាចជួយដល់ការទល់លាមកផងដែរ។ ២. លាមកពណ៌ខ្មៅ ៖​ លាមករបស់ទារកទើបនឹងកើត មានពណ៌ខ្មៅក្នុងកំឡុងពេលពីរបីថ្ងៃដំបូងបន្ទាប់ពីចាប់កំណើត ប៉ុន្តែឆាប់ពណ៌ប្រែទៅវិញនោះវាជារឿងធម្មតា។ ប៉ុន្តែប្រសិនបើមនុស្សពេញវ័យមានលាមកមានពណ៌ខ្មៅ វាអាចបណ្តាលមកពីបញ្ហាតូចតាចមួយចំនួន ដូចជាការញ៉ាំអ្វីដែលមានពណ៌ខ្មៅ ឬប្រើថ្នាំឬអាហារបំប៉ន។ ប៉ុន្តែប្រសិនបើលាមកមានពណ៌ខ្មៅ កើតមានជាប្រចាំវាអាចជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរ ដូចជាការហូរឈាមនៅផ្នែកខាងលើនៃបំពង់រំលាយអាហាររបស់អ្នក ដោយសារតែដំបៅរលាកបំពង់អាហារក្នុងបំពង់អាហាររបស់អ្នក ពីការចាល់អាស៊ីត ដុំសាច់ដែលមិនមែនជាជំងឺមហារីក ។ ប្រសិនបើអ្នកមានលាមកពណ៌ខ្មៅ ហើយមិនគិតថាមកពីអ្វីដែលអ្នកញ៉ាំនោះទេ អ្នកត្រូវតែទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់។ ៣. លាមកដែលមានពណ៌ក្រហមព្រើងៗ ៖​​ លាមកខ្មៅ ដែលមានពណ៌ក្រហម ឬពណ៌ក្រហមមិនធម្មតា។ វាអាចបង្ហាញពីការហូរឈាមក្នុងដំបៅពោះវៀនធំ ឬរន្ធគូទ។ នេះអាចបណ្តាលមកពីដុំសាច់ […]

ដោយ៖ រតនា មតិមួយចំនួនតែងមានក្ដីបារម្ភថា ប្រសិនបើមិនបានរួមភេទរយៈពេលយូរ ឬមិនដែលរួមភេទសោះ វានឹងអាចបង្កទៅជាមានជំងឺលើប្រព័ន្ធបន្តពូជមួយចំនួន។ តើមតិមួយនេះពិតជាត្រឹមត្រូវដែរឬទេ? យោងតាមអ្នកជំនាញបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានផលប៉ះពាល់ ឬផលរំខានណាមួយបង្កឡើងពីការមិនបានរួមភេទ ឬខានរួមភេទយូរនោះទេ។ ព្រោះថារាងកាយរបស់មនុស្សយើងទាំងស្រីនិងប្រុស បានផលិតអរម៉ូន ឬផលិតមេជីវិតញីនិងឈ្មោល ហើយបើក្នុងករណីដែលយើងមិនបានប្រើប្រាស់វា នោះទេ វានឹងងាប់ទៅវិញ ហើយក៏បង្កើតថ្មីជាបន្តបន្ទាប់។ ដូច្នេះ ក្នុងករណីដែលលោកអ្នកមិនចង់ ឬគ្មានអារម្មណ៍រួមភេទ លោកអ្នកមិនចាំបាច់បារម្ភ ឬបង្ខំឱ្យអារម្មណ៍នោះចេញមកទេ ព្រោះវាមិនបានបង្កបញ្ហាអ្វីដល់សុខភាពអ្នកឡើយ។ ប៉ុន្តែ បើនិយាយដល់ទំនាក់ទំនងស្នេហា ឬជីវិតគូ នោះជារឿងមួយផ្សេងទៀតដែលអ្នកគួរដោះស្រាយ ព្រោះបើអ្នកគ្មានអារម្មណ៍ ឬព្រងើបបន្តើយរយៈពេលយូរ វាអាចក្លាយជាមូលហេតុដែលធ្វើឱ្យស្នេហារង្គោះរង្គើ និងបែកបាក់។ ដូចនេះ ប្រការដែលសំខាន់នោះ គឺ បើទោះបីជាក្នុងមួយជីវិតនេះលោកអ្នកមិនដែលបានរួមភេទទាល់តែសោះ ក៏គ្មានបញ្ហាអ្វីដល់សុខភាពអ្នកដែរ។ ប៉ុន្តែវាអាចមានបញ្ហាផ្លូវចិត្ត ប្រសិនបើយើងនិយាយដល់បញ្ហាទំនួលខុសត្រូវក្នុងទំនាក់ទំនងគ្រួសារ៕ ប្រភព៖ healthline

បើតាមគ្រូពេទ្យជំនាញជំងឺទឹកនោមផ្អែមគឺជាការលើកម្រិតជាតិស្ករខ្អស់ក្នុងឈាមដោយមូលហេតុ​លំពែងមិនអាចផលិតអាំងស៊ុយលីនបានគ្រប់ចំនួន។ គេដឹងហើយថាអាំងស៊ុយលីនមានតួនាទីដើម្បីជួយជាតិគ្លុយកូសក្នុងឈាម​ចូលទៅក្នុងកោសិកានៃរាងកាយរបស់យើង និងបង្កើតថាមពល។ នៅពេលដែលរាងកាយ មិនផលិតអាំងស៊ុយលីន ឬផលិតអាំងស៊ុយលីនមិនគ្រប់គ្រាន់ នោះគ្លុយកូសនឹងកើនឡើងនៅក្នុងឈាមរបស់អ្នក។ ជំងឺទឹកនោមផ្អែម អាចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរដូចជា៖ ជំងឺបេះដូង ពិការភ្នែក។ខ្សោយតំរងនោម និងការកាត់អវយវៈផ្នែកខាងក្រោម។ តើ​ជំងឺទឹកនោមផ្អែមមានប្រភេទអ្វីខ្លះ? ជំងឺទឹកនោមផ្អែម ប្រភេទទី 1 ដែលត្រូវបានគេស្គាល់ថា ជាជំងឺទឹកនោមផ្អែម​ក្នុងវ័យក្មេង ឬជំងឺទឹកនោមផ្អែមអាស្រ័យអាំងស៊ុយលីន ដែលកើតឡើងនៅពេលដែលលំពែងមិនផលិតអាំងស៊ុយលីនដែលបង្កឱ្យមានជាតិគ្លុយកូសឡើងខ្ពស់ជាងធម្មតា។ ជំងឺទឹកនោមផ្អែម ប្រភេទទី 2 គឺជាប្រភេទជំងឺទឹកនោមផ្អែមទូទៅបំផុត។ វាកើតឡើងនៅពេលដែលរាងកាយមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់ដើម្បីដំណើរការល្អ ឬកោសិការបស់រាងកាយមិនឆ្លើយតបទៅនឹងប្រសិទ្ធភាពនៃអាំងស៊ុយលីន។ ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ (ក្នុងពេលមានផ្ទៃពោះ) កើតឡើងជាលើកដំបូងអំឡុងពេលមានផ្ទៃពោះ។ សុកធ្វើឱ្យអរម៉ូនដែលអាចនាំឱ្យជាតិស្ករក្នុងឈាមរបស់អ្នកច្រើនពេកហើយរាងកាយរបស់អ្នកមិនអាចបង្កើតអាំងស៊ុយលីនគ្រប់គ្រាន់ដើម្បីគ្រប់គ្រងវាបាន។ តើរោគសញ្ញាទូទៅនៃជំងឺទឹកនោមផ្អែមមានដូចជាអ្វីខ្លះ? – ការស្រេកទឹក និងភាពឃ្លានខ្លាំង – នោម​ញឹកញាប់ ជាពិសេសនៅពេលយប់ -ស្រកទំងន់ជាងធម្មតា -អស់កម្លាំង – ព្រិលភ្នែក – ឈឺក្បាល – ​ស្ងួតមាត់ និងរមាស់លើសែ្បក តើជំងឺទឹកនោមផ្អែមត្រូវបានធ្វើរោគវិនិច្ឆ័យដូចម្តេច? ការធ្វើតេស្តឈាមខុសគ្នាអាចត្រូវបានប្រើដើម្បីកំណត់សញ្ញានៃជំងឺទឹកនោមផ្អែមដែលរួមមានដូចខាងក្រោម៖ A1C – វាគឺជាការធ្វើតេស្តដែលនឹងបង្ហាញពីជាតិស្ករក្នុងឈាមរបស់អ្នកក្នុងរយៈពេល 2 ឬ 3 ខែ។ […]

កែសម្រួល៖ រ៉ាម៉េត ដោយសារមានការផ្ទុះឡើងនូវមេរោគដ៏ចំឡែកដែលគេនៅមិនទាន់អាចព្យាបាលបាននោះទីកន្លែងកំសាន្តជាច្រើនដូចជារោងកុន និងអាងហែលទឹកត្រូវបានបិទមុនគេបង្អស់ បន្ទាប់មករង្គសាលក៏ត្រូវបានបិទផងដែដើម្បីរក្សាសុវត្ថិភាពសុខភាពប្រជាពលរដ្ឋ។ វិធានការបង្ការត្រូវបានដាក់ចេញដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃមេរោគចំឡែកដែលគេនៅមិនទាន់រកវិធីព្យាបាលតាមបច្ចេកវិទ្យាវិជ្ជសាស្ត្របាននៅឡើយ ក្នុងខណៈនោះករណីនេះបានឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅទូទាំងសហរដ្ឋអាម៉េរិក។ ក្នុងខណៈពេលដែលនៅមិនទាន់មានវ៉ាក់សាំងបង្ការនោះ ក្រុមវិជ្ជសាស្ត្របានបង្កើតម៉ាស៊ីនថែទាំសុខភាពដើម្បីទប់ទល់នឹងការរីករាលនៃជំងឺ។ អ្នកជំងឺត្រូវបានគេទុកចោលនៅតាមច្រករបៀងនៃមន្ទីរពេទ្យដែលមានចំនួនដ៏ច្រើនលើសលប់ដែលភាគច្រើនជាកុមារមានអាយុក្រោមប្រាំឆ្នាំបានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់។ ក្នុងពេលនោះគឺជារដូវក្តៅមួយនៅក្នុងឆ្នាំ ១៩៥២ ទន្ទឺមនឹងនោះក៏មានជំងឺគ្រុនស្វិតដៃជើង នៅរដ្ឋតិចសាស់បានផ្ទុះឡើងផងដែរ។ នៅក្នុងខែកក្កដានៃឆ្នាំនោះ Paul Alexander មានអាយុប្រាំមួយឆ្នាំហើយតែគាត់នៅមិនទាន់ដឹងថាគាត់នឹងត្រូវចំណាយពេលអស់ប៉ុន្មានទសវត្សរ៍សម្រាប់ការរស់នៅជាមួយនឹងសួតសិប្បនិមិ្មតរបស់គាត់នោះទេ។ គាត់បានរស់នៅក្នុងតំបន់ជនបទដ៏សែនស្ងប់ស្ងាត់មួយនៃទីក្រុង Dallas រដ្ឋតិចសាស់។ នៅក្នុងខណៈដែលមានភ្លៀងធ្លាក់ ប៉ូល និងបងប្រុសរបស់គាត់បាននាំគ្នារត់លេងក្រោមតំណក់ទឹកភ្លៀង។ ម្ដាយរបស់គាត់បានហៅពួកគាត់ឲ្យចូលផ្ទះវិញដើម្បីញ៉ាំអាហារពេលល្ងាចពេលនោះ Paul ក៏បានចូលទៅក្នុងផ្ទះហើយបិទទ្វារនៅពេលដែលគាត់ចូលទៅក្នុងផ្ទះបាយ។ Paul ចាប់ផ្តើមមានអាការគ្រុនក្តៅ។ ក្រោយមកគាត់ក៏ចាប់ផ្ដើមឈឺក អស់កម្លាំងនឹងមានអាការល្ហិតល្ហៃដៃជើង និងមានការឈឺចាប់ចាក់ដោតខាងក្នុងសាច់ដុំរបស់គាត់សព្វសរពាងកាយ។ពេលនោះម្ដាយរបស់គាត់បានដឹងថាគាត់មានអាការគ្រុនក្តៅយ៉ាងខ្លាំង។ ប៉ូលបាននិយាយថា “ ពេលម៉ាក់ឃើញមុខខ្ញុំ គាត់ក៏*ដឹងថាខ្ញុំក្តៅខ្លួនខ្ញុំឈឺនៅចំពេលដែលជំងឺស្វិតដៃជើងបានផ្ទុះឡើងក្នុងអំឡុងរដូវក្តៅនោះ”។ អាការរបស់ខ្ញុំមើលទៅដូចជាជំងឺផ្តាសាយធម្មតាដែលស្មានថាអាចជាសះស្បើយវិញឆាប់ៗ។ ផ្ទុយទៅវិញសុខភាពរបស់គាត់បានធ្លាក់ចុះភ្លាមៗ រហូតដល់គាត់មិនអាចនិយាយបាន ឬសូម្បីតែកាន់ប៊ិកក៏មិនអាចកាន់បានដែ ដោយមានការកកស្ទះខ្លាំងនៅក្នុងមន្ទីរពេទ្យប៉ូលត្រូវបានពេទ្យណែនាំអោយសម្រាកព្យាបាលនៅក្រៅមន្ទីរពេទ្យ។ ជំងឺរបស់គាត់បានរាលដាលរហូតដល់ក្បាលជង្គង់ម្តាយគាត់បានខិតខំស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ។ បន្ទាប់ពីស្ថានភាពរបស់គាត់កាន់តែអាក្រក់ឡើង Paul ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Parkland ។ ពេលនោះគាត់ក៏ចាបផ្តើមពិបាកដកដង្ហើម និងលេបទឹកមាត់ ឪពុកម្តាយរបស់គាត់ត្រូវបានគេប្រាប់ថា គាត់មិនអាចរស់រានមានជីវិតបានតទៅទៀតទេ។ លោក Paul បានប្រាប់ HealthDay […]

កែសម្រួល៖ រ៉ាម៉េត បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតAI អាចព្យាបាលជំងឺមហារីកតែក្នុងរយៈពេល៣០ ថ្ងៃហើយវាអាចប៉ាន់ស្មានដឹងពីអត្រារស់រានមានជីវិតរបស់អ្នកជំងឺថែមទៀតផង។ នៅក្នុងការសិក្សាថ្មីមួយរបស់អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យតូរ៉ុនតូដែលគេបានចេញផ្សាយនៅក្នុងទស្សនាវដ្តីគីមីវិទ្យាបង្ហាញថា កាrព្យាបាលជាមួយនឹងថ្នាំ Insilico បានបង្កើត   សមត្តិកម្មប្រកបដោយសក្តានុពលចំពោះការព្យាបាលជំងឺមហារីកថ្លើម (HCC) ទម្រង់នៃការរកឃើញឱសថរបស់បច្ចេកវិទ្យា AI ដែលមានឈ្មោះថា Pharma.AI ។ យោងតាម Cleveland Clinic ជំងឺមហារីកថ្លើមប្រភេទ HCC គឺជាជំងឺមហារីកទូទៅបំផុតដែលកើតឡើងនៅពេលដែលមានដុំសាច់ដុះក្នុងថ្លើម។ អ្នកស្រាវជ្រាវបានប្រើ AlphaFold យកធ្វើជាទិន្នន័យមូលដ្ឋានសម្រាប់រចនាសម្ព័ន្ធប្រូតេអ៊ីនដើរដោយថាមពល AI ឈានទៅកាន់ Pharma.AI ដើម្បីស្វែងរកគោលដៅថ្មីសម្រាប់វិធីព្យាបាលដែលមិនធ្លាប់ដឹងពីមុនសម្រាប់ជំងឺមហារីក និងបានបង្កើត “គ្រាប់ម៉ូលេគុលថ្មីទប់ទល់នឹងជំងឺ” ដែលជាគោលដៅភ្ជាប់ប់គ្នាដោយមិនមានថ្នាំជំនួយបន្ថែម។ ការបង្កើតឱសថដ៏មានសក្ដានុពលនេះសម្រេចបានជោគជ័យត្រឹមតែ ៣០ ថ្ងៃប៉ុណ្ណោះទាំងការកំណត់គោលដៅបន្ទាប់ពីការធ្វើសំយោគសមាសធាតុចំនួន៧ ប្រភេទ។ បន្ទាប់ពីការបង្កើតសមាសធាតុនៅជុំទី ២ ពួកគេបានរកឃើញម៉ូលេគុលដែលមានឥទ្ធិពលខ្លាំងជាងនេះ ប៉ុន្តែចំពោះថ្នាំណាក៏ដោយដែលមានសក្តានុពគឺត្រូវឆ្លងកាត់ការដកពិសោធន៏សាកល្បងក្នុងការព្យាបាលមុនពេលយកវាទៅប្រើប្រាស់ក្នុងសភាវះដ៏ទូលំទូលាយមួយ។ ស្ថាបនិក និងជានាយកប្រតិបត្តិនៃឱសថ Insilico លោក Alex Zhavoronkov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “នៅខណៈពេលដែលពិភពលោកមានការចាប់អារម្មណ៍លើភាពជឿនលឿននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជំនាន់ថ្មីនៅក្នុងសិល្បៈ និងភាសា ក្បួនដំណោះស្រាយ AI ជំនាន់ថ្មីរបស់យើងការខិតខំស្រាវជ្រាវថ្នាំដ៏មានសក្តានុពលទប់ទល់នឹងជំងឺដែលជាគោលដៅភ្ជាប់ជាមួយនឹងរចនាសម្ព័ន្ធរបស់ […]

ភ្នំពេញ​៖ដោយមើលឃើញការបរិច្ចាគ​ឈាម​មាន​សារៈសំខាន់​ខ្លាំង​ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះ និង​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម និង ​ការចូលរួមចំណែក​ក្នុង​កិច្ចការ​សង្គម​​មាន​សារៈសំខាន់​នោះ ថ្នាក់ដឹកនាំ និង​កម្មករនិយោជិត​ធនាគារ អេស៊ីលីដា គ្រប់លំដាប់​ថ្នាក់ នៅ​ការិយាល័យ​កណ្តាល និង​សាខា​ជុំវិញ​រាជធានី​ភ្នំពេញ​ជាង​៦០០​នាក់​បាន ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជួយសង្គ្រោះ​ជនរង​គ្រោះ និង​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​។​ការបរិច្ចាគ​ឈាម​នេះ បាន​ត្រូវធ្វើឡើង​នា​ថ្ងៃទី​៦​ខែមីនា ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​កណ្តាល​ធនាគា​រ​អេស៊ីលីដា ភីអិលស៊ី​។​ ​លោក លី ថៃ អនុប្រធាន​នាយក​ប្រតិបត្តិ​និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​អភិបាលកិច្ច នៃ​ធនាគារ​អេស៊ីលីដា បាន​ថ្លែងថា​៖​ធនាគារ អេស៊ីលីដា​ការបរិច្ចាគ​ឈាម​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះ និង​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម ដើម្បី​ព្យាបាល​ជំងឺ​។ ម្យ៉ាងវិញទៀត​ការចូលរួមចំណែក​ក្នុង​កិច្ចការ​សង្គម​ដ៏​មាន​សារៈសំខាន់​មួយ​នេះ កម្មករនិយោជិត ធនាគារ អេស៊ីលីដា បាន​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ចំនួន ០៥​ដង រួចមកហើយ កាលពី​ឆ្នាំ​២០១២ ថ្ងៃទី ឆ្នាំ​២០១៦ ឆ្នាំ​២០១៧ ឆ្នាំ​២០១៨ និង ឆ្នាំ​២០១៩​។ ​លោក​បាន​បន្តថា​៖​សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន ធូរស្រាលនៅថ្ងៃទី៦ខែមីនានេះ ជា​លើក​ទី​០៦​ហើយ​ដែល​កម្មករនិយោជិត​ធនាគារ អេស៊ីលីដា គ្រប់លំដាប់​ថ្នាក់ នៅ​ការិយាល័យ​កណ្តាល និង​សាខា​ជុំវិញ​រាជធានី​ភ្នំពេញ សរុប​ចំនួន ២៣១​នាក់ ដោយ​ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៧៧​នាក់ បាន​បន្ត​ចូលរួម​បរិច្ចាគ​ឈាម ដើម្បី​រួមចំណែក​ក្នុង​សកម្មភាព​សង្គម […]

ដោយ៖តុលា ហាងនំប៉័ងអ៊ីតាលីមួយគ្រោងលក់នំប៉័ងធ្វើពីម្សៅសត្វចង្រិតកែច្នៃ។ ដំណឹងនេះកើតឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុបបានសម្រេចកាលពីខែមុនថា ម្សៅចង្រិតតាមផ្ទះ  (acheta domesticus) អាចត្រូវបានដាក់លក់តាមទីផ្សារ និងលក់ជាគ្រឿងផ្សំនៅក្នុងម្ហូបអាហារនៅក្នុងសហភាពអឺរ៉ុប។ ជួនកាលម្សៅត្រូវបានគេប្រើជាសារធាតុបន្ថែមដើម្បីធ្វើឱ្យផលិតផលកាន់តែសំបូរទៅដោយប្រូតេអ៊ីន។ Enrico Murdocco ជាមេចុងភៅដែលគ្រប់គ្រង Tellia ដែលជាភោជនីយដ្ឋានក្នុងស្រុកនៅទីក្រុង Turin បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីកាលពីថ្ងៃចន្ទថា គាត់បានពិសោធន៍ជាមួយល្បាយនៃគ្រាប់ធញ្ញជាតិ Sicilian សម្រាប់ធ្វើតេស្តដុតនំដើម្បី “បន្ទន់រសជាតិ”  ពីលើម្សៅសត្វល្អិត។ កាសែត Murdocco រំពឹងថានិយតករសហភាពអឺរ៉ុបនឹងអនុញ្ញាតឱ្យកសិដ្ឋានក្នុងស្រុក នាំចូលម្សៅចង្រិតពីប្រទេសវៀតណាម ហើយលក់វាជាអាហារសម្រាប់សត្វ និងធ្វើជាគ្រឿងអាហារតម្រូវការសម្រាប់មនុស្សផងដែរ។ មេចុងភៅរូបនេះបានពន្យល់ថា “ខ្ញុំចង់ដាក់វាក្នុងនំបុ័ងរបស់ខ្ញុំនៅក្នុងការផលិតនៅដើមខែមីនាក្រោយនេះតែម្តង” ។ លោកបានបន្ថែមថា ដោយសារតម្លៃផលិតមកខ្ពស់ជាងធម្មតា ហើយដោយសារតែនំអាចដាក់បានតាមចិត្ត។  “ខ្ញុំដឹងថាវានឹងក្លាយជាផលិតផលពិសេស”៕ ប្រភព៖RT

ដោយ៖សហការី លោក Novak Djokovic មានអាយុ ៣៥ ឆ្នាំ ហើយពេលខ្លះគាត់បានដើរលេងយកខ្យល់អាកាសខាងក្រៅដើម្បីបង្កើនគ្រាប់ឈាមរបស់គាត់ជាមួយនឹងអុកស៊ីហ្សែន និង ផឹកទឺកជជែកគ្នាលេងធ្វើឲ្យគំនិត្យជ្រះថ្លាប្រកបដោយវិជ្ជមាន។ លោក Tom Brady មានអាយុ ៤៥ ឆ្នាំ បានផ្តល់ដំណឹងល្អអំពីអាហារបំប៉នដែលប្រឆាំងនឹងអាយុចាស់ជរា ដែលជាម្សៅម៉្យាងផ្តល់នូវជាតិទឹក និងជួយរាងកាយដែលអាចបត់បែនបានស្រួល។ LeBron James មានអាយុ ៣៨ ឆ្នាំគាត់ត្រូវបានគេនិយាយថានឹងចំណាយ ១.៥ លានដុល្លារក្នុងមួយឆ្នាំលើរាងកាយរបស់គាត់ដើម្បីរក្សាសភាវះ Father Time ដែលភាគច្រើននៅក្នុងសហសម័យរបស់ពួកគេបានចូលនិវត្តន៍ កាយសម្បទារបស់វរជនអត្តពលិកទាំងបីនេះនៅតែមានភាពអស្ចារ្យដ៏ដែល។ ដោយសារពួកគេស្ម័គ្រចិត្តប្រតិបត្តិខ្លួនតាមវិទ្យាសាស្ត្រសុខាភិបាលទំនើបបើធៀបនឹង Bryan Johnson។ ចនសុនអាយុ ៤៥ ឆ្នាំគឺជាសហគ្រិនផ្នែកបណ្តាក់ទុនគាត់មានទ្រព្យសម្បត្តិយ៉ាងច្រើនហើយមានវេជ្ជបណ្ឌិតនិងអ្នកជំនាញផ្នែកសុខភាពជាង ៣០ នាក់សម្រាប់តាមដានរាល់មុខងាររាងកាយរបស់គាត់។ ក្រុមការងារដែលដឹកនាំដោយវេជ្ជបណ្ឌិត Oliver Zolman មានអាយុ ២៩ ឆ្នាំបានប្ដេជ្ញាជួយកែប្រែភាពចាស់នៅគ្រប់សរីរាង្គទាំងអស់របស់លោក Johnson ។ Zolman និង Johnson អានអំពីសិល្ប៍វិទ្យាសាស្ត្រស្តីពីភាពចាស់ និងភាពជាប់លាប់បានយូរ ហើយចាត់ទុកលោក Johnson ដូចជាសត្វជ្រូកហ្គីណេសសម្រាប់ដកស្រង់បទពិសោធន៏ក្នុងការព្យាបាលដ៏ជោគជ័យបំផុត ដោយធ្វើការតាមដានឲ្យដឹងលើគ្រប់វិធីដែលគេទទួលបានលទ្ធផល។ […]

ដោយ៖តុលា ការព្យាបាលស្បែកដោយប្រើសត្វខ្យង ទទួលបានប្រជាប្រិយភាពខ្លាំងនៅប្រទេសស៊ីរី។ អ្នកឯកទេសថែរក្សាស្បែក Mohammed al-Haffar និងប្អូនស្រីរបស់គាត់អ្នកនាង Riham បាន ផ្តល់ជូននូវការព្យាបាលមុខស្តើងនៅមជ្ឈមណ្ឌលសម្រស់របស់ពួកគេនៅទីក្រុងដាម៉ាស។ ពួកគេនិយាយថា “វាគឺជាបច្ចេកទេសថ្មីមួយ ដែលកំពុងត្រូវបានណែនាំដល់ប្រទេសស៊ីរី”។ “មានអ្នកចូលរួមយ៉ាងច្រើន ដោយសារតែមនុស្សសុខចិត្តត្រឡប់ទៅរករបស់ធម្មជាតិ សុទ្ធ និងសរីរាង្គ ពីព្រោះសារធាតុគីមីតែងតែមានផលប៉ះពាល់”។ Al-Haffar នាំចូលពងខ្យង albino ហើយចិញ្ចឹមវាក្នុងបរិយាកាសសើម ដែលឥឡូវនេះគាត់មានខ្យងប្រហែល ១៥០០ ក្បាល សម្រាប់ការបញ្ជូនទៅប្រើក្នុងមជ្ឈមណ្ឌលកែសម្ផស្សក្នុងស្រុកផ្សេងទៀត។ យោងតាមសម្រង់សម្តីដោយរ៉យទ័រ អ្នកមកទទួលសេវាកម្មខ្យងបាននិយាយថា “ខ្ញុំបានសាកល្បងវានៅក្រៅប្រទេសហើយវាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ខ្ញុំ។ ស្បែករបស់ខ្ញុំប្រែជាទន់ ហើយរន្ធញើសរបស់ខ្ញុំក៏កាន់តែតូច។ ខ្ញុំសប្បាយចិត្តណាស់ដែលឃើញពួកគេមានការព្យាបាលដោយខ្យងនៅក្នុងមជ្ឈមណ្ឌលនេះ ហើយខ្ញុំនឹងធ្វើវាឱ្យបានទៀងទាត់” ។ មូលហេតុដ៏ចម្បងមួយទៀតគឺថា អ្នកខ្លះជឿថាទឹកមាត់ខ្យងអាចជួយបង្កើនកូឡាជែន និងផ្តល់សំណើមដល់ស្បែកឲ្យមានភាពរលោង និងក្មេងជាងវ័យ។ ទោះជាយ៉ាងណាក៏ដោយ វាក៏នៅតែមិនទាន់មានការស្រាវជ្រាវវិទ្យាសាស្ត្រណាមួយដែលបញ្ជាក់ពីអត្ថប្រយោជន៍របស់វានៅឡើយទេ៕  

​ភ្នំពេញ​៖ លោកស្រី វេជ្ជបណ្ឌិត ម៉ៅ ដា​នី​ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​និង​ពិនិត្យ​រោគ​ស្ត្រី​បាន​នាំ​ក្រុមគ្រូពេទ្យ​ម​ពិនិត្យ​ព្យាបាល​ និង ​ប្រឹក្សា​យោបល់​​ជូន​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ព្រែក​ព្នៅ​ដោយ​មិន​គិតថ្លៃ​រយៈពេល​មួយថ្ងៃ​ពេញ គឺ​នា​ថ្ងៃទី​២៥​ខែ ធ្នូ ឆ្នាំ​២០២២​។​ ​ប្រជាពលរដ្ឋ​ជិត​២០០​នាក់ មកពី​សង្កាត់​ផ្សេងៗ​នៃ​ខណ្ឌ​ព្រែក​ព្នៅ បាន​អញ្ជើញ​មក​ទទួល​ការពិនិត្យ​ព្យាបាល​ដោយ​សេចក្តី​រីករាយ​និង​ពេញចិត្ត​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​ក្រុមគ្រូពេទ្យ និង អាជ្ញាធរ​មូលដ្ឋាន​។​ លោក ធី​ម សំអាន អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​មានប្រសាសន៍ថា​៖​លោកស្រី​វេជ្ជបណ្ឌិត ម៉ៅ ​ដា​នី​ បាន​នាំ​ក្រុមគ្រូពេទ្យ​មក​ព្យាបាល​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​សំរោង​មិន​គិតថ្លៃ​។​ការព្យាបាល​នេះ​ផ្ដោតទៅលើ​រោគ​ស្ត្រី​និង​ជំងឺ​ទូទៅ​ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​នាក់​។​ក្នុងនាម​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ លោក​សូម​ថ្លែងអំណរគុណ​អស់ពី​ចិត្ត​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​ក្រុមគ្រូ​ពេទ្យ​​ជាពិសេស​លោកស្រី​វេជ្ជបណ្ឌិត​ម៉ៅ ដា​នី​។​ ​លោក​បាន​មានប្រសាសន៍​ទៀតថា​៖​ជំងឺ​ស្ត្រី​ឬរោគ​ស្ត្រី​គឺជា​ជំងឺ​ដែល​គួរ​យកចិត្តទុកដាក់​។​លោក​បាន​សំណូមពរ​ដល់​ស្ត្រី​ទាំងអស់​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​យកចិត្តទុកដាក់​ពិនិត្យ​សុខភាព​និង​ថែទាំ​សុខភាព​ឱ្យបាន​ល្អ​។​ជាពិសេស​នៅ​រដូវ​ធ្លាក់​ខ្យល់​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រយ័ត្នប្រយែង​ថែទាំ​សុខភាព​ឱ្យ​បានល្អ​ដើម្បី​ជៀសវាង​ជំងឺ​ដ​ម្កា​ត់​ផ្សេងៗ​។​ ​លោកស្រី​វេជ្ជបណ្ឌិតម៉ៅ ដា​នី បាន​លើកឡើងថា​៖​ជំងឺ​ស្ត្រី​តែងតែ​កើតឡើង​នៅ​កម្ពុជា​ដូចជា​ជំងឺ​កាម​រោ​និង​រោគ​ផ្សិត​ជាដើម​លោកស្រី​មក​​ទីនេះ​មិន​ត្រឹមតែ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​មិន​គិតថ្លៃ​នោះទេ តែ​បាន​ពន្យល់​និង​ផ្ដល់​ការប្រឹក្សា​យោបល់​អំពី​ការថែទាំ​សុខភាព​ជាពិសេ​ស​​រោគ​ស្ត្រី និង​សុខភាព​ផ្លូវភេទ​។​កាលណា​សុខភាព​ផ្លូវភេទ​និង​រាងកាយ​មាំមួន​ល្អ​វា​នឹង​ផ្ដល់​សុភមង្គល​និង​មិន​ខាតបង់​ថវិកា​លុយកាក់​និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​។​លោកស្រី​បាន​បន្តថា​៖​រោគ​ស្ត្រី​អាច​ប៉ះពាល់​ដល់​ស្ត្រី​ខ្លាំងស្ត្រី​ត្រូវ​ហ៊ាន​បើកចំហ​និយាយ​ពី​បញ្ហា​ស្ត្រី​កុំខ្មាសអៀន។​ លោកស្រី​វេជ្ជបណ្ឌិត បានឱ្យដឹងថាៈ​លោកស្រី​មាន​គោលដៅ​បន្តបន្ទាប់​ទៀត​ដើម្បី​ចុះជួយ​ពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ​រាល់​២​ខែម្ដង​ដោ​យ​​​ឥតគិតថ្លៃ​។​លោកស្រី​នឹង​យក​បទពិសោធន៍​ព្យាបាល​រោគ​ស្រី្ត​ដែលមាន​ជាង​១០​ឆ្នាំ​ចែករំលែក​ចំណេះដឹង​និង​វិធីសាស្ត្រ​ថែរក្សា​សុខ​ភាព​​​ក៏ដូចជា​បណ្ដុះបណ្ដាល​គ្រូពេទ្យ​ជំនាន់​ថ្មីៗ​។​ស្ត្រី​និង​យុវវ័យ​សម័យថ្មី​គួរតែ​ឈប់​អៀនខ្មាស់​មក​ពិនិត្យ​ពិគ្រោះ​ឆែក​សុខភាព​ផ្លូវ​ពេទ្យ​។​ ​លោក ប៉ាង ​សុផល អាយុ​៧៨​ឆ្នាំ​រស់នៅ​ភូមិ​សំរោង​កណ្ដាល​សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​ដែល​បានមក​ទទួល​ការ​ពិនិត្យ​​​សុខភាព​ជាតិ​ស្ករ​និង​ទទួល​ឱសថ​ពី​គ្រូពេទ្យ​បាន​មានប្រសាសន៍ថា​៖​លោក​យល់ឃើញថា​ការ​មក​ពិនិត្យ​សុខភាព​របស់​ក្រុមគ្រូពេទ្យ​ជា​ការ​​ល្អប្រសើរ​ណាស់​សម្រាប់​មនុស្ស ចាស់​ដែលមាន​រោគា​នៅក្នុង​ខ្លួន​ជាពិសេស​មិន​គិតថ្លៃ​ទៀតផង​។​លោក​សំណូមពរ​ឲ្យ​មាន​ការចុះ​ពិនិត្យ​សុខភាព​ដូច្នេះ​ដល់​ប្រជាពលរដ្ឋ​ព្រោះ​ប្រជាពលរដ្ឋ​ត្រេកអរ​ណាស់​ដែល​ពិនិត្យ​សុខ​ភាពមិន​គិតថ្លៃ​ដូច្នេះ​។​ ​លោកស្រី ដួង ជឿន នៅ​ភូមិ​សំរោង​ជើង ឃុំ​សំរោង សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​បានឱ្យ​CFN​ដឹងថា​៖​គាត់​បានមក​ពិនិត្យ​សុខភាព​នៅទីនេះ​ដោយសារ​លោកស្រី​ឈឺ សន្លាក់​និង​ចុក​ឆ្អឹងខ្នង​។​បន្ទាប់​បន្ទាប់ពី​ការត្រួតពិនិត្យ​សុខភាព​រួច លោកស្រី​បានទទួល​ថ្នាំ​សន្លាក់​ពិសា​។​ ​លោកស្រី​បានលើកឡើង​ថា​៖​ការ​មក​ពិនិត្យ​សុខភាព​ជូន​ប្រជាពលរដ្ឋ​នេះ​ជាការ​ល្អប្រសើរ​ណាស់​ដោយ​ប្រជាជន​បាន​ពិនិត្យ​សុខភាព​គ្រប់គ្នា​ជាពិសេស​មិន​ចំណាយ​លុយកាក់​។​លោកស្រី​ចង់​ឲ្យ​មាន​កម្មវិធី​ពិនិត្យ​សុខភាព​នេះ​ធ្វើឡើង​ឲ្យ​បាន​ច្រើនដង​។​ ​លោកស្រី សេង គឺ​ន អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​សំរោង​កណ្ដាល បាន​និយាយថា​គាត់​មក​ពិនិត្យ​ជំងឺ​ក្រពះ​ពោះវៀន​តាមរយៈ​ការជូនដំណឹង​ពី​ភូមិ​ឃុំ​។​ការពិនិត្យ​សុខភាព​នេះ​ល្អ​ណាស់​ព្រោះ​ប្រជាជន​បានដឹង​ពី​ជំងឺ​របស់ខ្លួន​និង​ទទួល​ការព្យាបាល​។​លោកស្រី​ក៏​សម្ដែង​នូវ​ការរីក​រាយ​​និង​បង្ហាញ​បំណង​ចង់​ឲ្យ​ក្រុមគ្រូពេទ្យ​មក​ពិនិត្យ​ទៀត​៕ដោយៈផាវី

ស្រ្តីជនជាតិអូស្រ្តាលីម្នាក់កំពុងឈឺចាប់ខ្លាំងនៅស្នាមរបួសមេដៃ ក្រោយទៅទទួលសេវាកម្មកាត់ក្រចក​នៅហាងសាឡន បែរជាត្រូវកាត់ខុសបច្ចេកទេសកាត់ដាច់ឆ្អឹងម្រាម។ ស្រ្តីរូបនេះមានឈ្មោះថា ស៊ូ (Sue) អាយុ ៤៨ ឆ្នាំជាអ្នកស្រុករស់នៅទីក្រុង Perth ភាគខាងលិច​ប្រទេសអូស្រ្តាលី។ នាងបានចេញមុខប្រាប់អ្នកកាសែត Nine News ថា នាងបានទៅកាត់ក្រចក​នៅសាឡនមួយកន្លែងស្ថិតក្នុងទីក្រុងដែលនាងរស់នៅកាលពីពីរឆ្នាំមុន តែជាអកុសលត្រូវបានជាង​កាត់ជ្រុលខ្វះបច្ចេកទេសកាត់ដាច់ឆ្អឹងម្រាម និងបានបន្សល់ទុកនូវការឈឺចាប់រយៈពេល២ឆ្នាំ។ នាងបានប្រាប់ថា នាងនឹងដាក់ពាក្យប្តឹងតាមផ្លូវច្បាប់ចាត់កាត់ហាងសាឡននោះ ដែលមិនគោរព​តាម​ស្តង់ដារ​អនាម័យ។ នាងបានរំលឹកហេតុការណ៍នាពេលនោះថា នៅពេលជាងបានដាក់ថ្នាំក្រចកត្រាំដៃរួចហើយ គេក៏បានបន្តកាត់រហូតមិនដឹងថាជាដៃ តែម្ចាស់សាមីខ្លួនរូបនាងបានប្រាប់ទៅកាន់ជាងក្រចកដែរ តែពួកគេនៅតែបន្តកាត់រហូតដល់ដៃឆ្អឹង។ ភ្លាមៗនាងបានទៅមន្ទីរពេទ្យសម្រាករបួសរយៈពេល៥ថ្ងៃ៕ ប្រភព៖ ​ Daily Mail  

ប្រែសម្រួល៖ តុលា ស្រ្តីជនជាតិអៀរឡង់ម្នាក់បានសាក់គ្រាប់ភ្នែករបស់ខ្លួនយកស្តាយតាមតារាម៉ូឌែលអូស្រ្តាលី ខណៈនៅទីបំផុតចុងក្រោយត្រូវបានពិការភ្នែកម្ខាងគួរឲ្យអាណិត។ ស្រ្តីរូបនេះមានឈ្មោះ Anaya Peterson អាយុ ៣២ឆ្នាំ រស់នៅទីក្រុង Belfast អៀរឡង់ខាងជើង។ យោងតាម Kennedy News នាងបានបាត់បង់ភ្នែកម្ខាង បន្ទាប់ពីបានទទួលសេវាកម្មសាក់គ្រាប់ភ្នែកពណ៌ខៀវ និងស្វាយអស់រយៈពេលបីសប្តាហ៍។ ស្រ្តីរងគ្រោះបានបញ្ចេញមតិទាំងស្តាយ ថា “ដំបូងឡើយ ខ្ញុំគ្រាន់តែសាក់ភ្នែកមួយប៉ុណ្ណោះ ព្រោះខ្ញុំគិតថា បើខ្ញុំងងឹតភ្នែក ខ្ញុំក៏នៅមានភ្នែកម្ខាងទៀត។ ហើយ“កូនស្រីរបស់ខ្ញុំបានប្រាប់ខ្ញុំមិនចង់ឲ្យខ្ញុំធ្វើថែមមួយទៀតដែរ ។ នាងបានបន្តថា ការដែលនាងសាក់គ្រាប់ភ្នែក ពីព្រោះនាងចង់បានស្តាយ និងស្រឡាញ់ចូលចិត្តចង់ធ្វើដូចតារាម៉ូឌែលជនជាតិអូស្រ្តាលីនាង Amber Luke ដែលបានសាក់ភ្នែកមានពណ៌ទឹកសមុទ្រដ៏ស្រស់ស្អាត និងមិនមានបញ្ហាអ្វីកើតឡើង។ ទោះមានការជួយសង្រ្គោះពីមន្ទីពេទ្យក៏ដោយ  Anaya Peterson ត្រូវបានគ្រូពេទ្យបញ្ជាក់ថា ស្ថានភាពនាងធ្ងន់ធ្ងរឈានដល់ការខ្វាក់គ្មានថ្ងៃត្រឡប់បានឡើយ។ សូមបញ្ជាក់ថា នាង Peterson កំពុងមានបញ្ហាភ្នែកតែម្ខាងប៉ុណ្ណោះ ភ្នែកម្ខាងទៀតនៅមើលឃើញធម្មតា គ្រាន់តែព្រិលបន្តិច។ នាងបានទទួលសេវាកម្មសាក់ភ្នែកតាំងពីឆ្នាំ២០២០មកម្ល៉េះ អាការៈពេលនោះភ្លាមៗ គឺគ្រាន់តែឈឺក្បាល និងខ្សោះជាតិទឹកប៉ុណ្ណោះ៕ ប្រភព៖ New York POST

វេជ្ជបណ្ឌិតនៅប្រទេសម៉ិកស៊ិកបានបង្ហើបប្រាប់ថាមានក្មេងស្រីម្នាក់កើតមកមានដុះកន្ទុយ ។បាតុភូតដ៏កម្រមួយនេះត្រូវបានគេកត់ត្រាទុកឃើញថាមានតិចជាង ២០០ ដង។ ទារកដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះកើតនៅអគារ C ក្នុងមន្ទីរពេទ្យនៃទីក្រុង Nuevo Leon។ ឪពុកម្តាយរបស់នាងមានសុខភាពល្អ ហើយពួកគេមានអាយុប្រហែល២០ឆ្នាំប៉ុណ្ណោះ។ គ្រូពេទ្យបានឃើញកន្ទុយដែលមានប្រវែង ៥.៧ សង់ទីម៉ែត្រគឺស្មើរនឹង (២.២ អ៊ីង) វាទន់ហើយ ‘វាមានស្បែក និងរោមដ៏ល្អ’ និងមានចុងកន្ទុយ “ចង្អុលឡើង” ។ ដោយមានសេចក្តីរាយការណ៍លម្អិតអំពីឧប្បត្តិហេតុនៅក្នុងរបាយការណ៍វះកាត់កុមារ ដឹកនាំដោយលោកវេជ្ជបណ្ឌិត Josue Rueda ដែលគេជឿថាករណីនេះគឺជាលើកទីមួយដែលមិនធ្លាប់មានកត់ត្រាពីមុនមកនៅក្នុងប្រទេសម៉ិកស៊ិក។ ក្រុមគ្រូពេទ្យបាននិយាយថា ទារកកើតមកគ្រប់ខែ ហើយមិនមានផលវិបាកអ្វីឡើយក្នុងរយៈពេលពពោះ។ ឪពុកម្តាយរបស់នាងមានកូនប្រុសម្នាក់គេមានសុខភាពល្អធម្មតា។ ប៉ុន្តែភ្លាមៗបន្ទាប់ពីនាងបានសំរាលចេញមក គ្រូពេទ្យបានឃើញកន្ទុយតែម្តង។ ពួកគេបាននិយាយថា វាដុះជាប់នឹងឆ្ងឺងគូទរបស់នាងហើយមានគល់កន្ទុយរាងស្តើងបន្តិចនៅចម្ហៀងខាងឆ្វេង។ វាខុសគ្នាក្នុងចន្លោះពី ៣mm ទៅ ៥mm នៅក្នុងអង្កត់ផ្ចិត រួមតូចទៅ ‘ចុងកន្ទុយ’ ។ វេជ្ជបណ្ឌិតបានសរសេរថា ‘វាមានស្បែកទន់ និងមានរោមដ៏ល្អ វាកម្រើកបានដោយគ្មានការឈឺចាប់ ប៉ុន្តែមិនអាចធ្វើចលនាបានដោយឯកឯងនោះទេ។ “ទារកយំនៅពេលដែលតួនៃកន្ទុយរបស់គេត្រូវបានគេខ្ទាស់ជាប់ដោយយម្ជុល។ ទារកទើបនឹងកើតមានសុខភាពល្អ ការធ្វើតេស្តខួរក្បាល បេះដូង ការស្តាប់ និងទឹកនោមបង្ហាញលទ្ធផលធម្មតា។ កន្ទុយរបស់មនុស្សត្រូវបានបែងចែកជាពីរប្រភេទ។ […]

ប្រែសម្រួល៖សហការី មេរោគ Omicron ដែលបានឆ្លងក្នុងរយៈពេលយូរជ្រុលស្ទើរតែពេញមួយឆ្នាំមានសភាពប្រែប្រួលក្នុងខណៈដែលមានការឆ្លងបន្តដោយស្ងៀមស្ងាត់បណ្តាលឲ្យមានការផ្ទុះឡើងរាលដាលក្នុងកំរិតខ្ពស់នៅស្ទើរតែគ្រប់ប្រទេសពាសពេញពិភពលោក។ មេរោគនេះមានកម្រិតស្រាលជាងមេរោគចាស់ពីមុនមក ដែលអ្នកស្រាវជ្រាវជាច្រើនមានជំនឿថាវាជាការបញ្ចប់ការវិវត្តខ្លួនរបស់ Covid ដែលតែងតែមានការបំប្លែងខ្លួនជាច្រើនប្រភេទពីមុនមកហើយវាបានផ្លាស់ប្តូរទៅជាប្រភេទស្រាលជាងមុន ហេតុនេះពួកវាកាន់តែងាយស្រួលធ្វើឲ្យមានការចម្លងរីករាលដាលច្រើនជាងមុនថែមទៀតផង។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនៅអាហ្រ្វិកខាងត្បូងនិយាយថា មេរោគនេះនៅតែមានសក្ដានុពលក្នុងការសម្លាប់មនុស្សបន្ទាប់ពីបានពិនិត្យអ្នកជំងឺអេដស៍ដែលមានភាពស៊ាំនឹងមេរោគ ហើយមានផ្ទុកមេរោគនេះអស់រយៈពេលជាងកន្លះឆ្នាំមកហើយ។ នៅក្នុងរយៈពេលមួយយូរទៅ មេរោគនេះវិវត្តខ្លួនទៅសម្លាប់កោសិការបស់មនុស្ស ដែលនាំឲ្យមានការរលាកសួតកាន់តែខ្លាំងឡើងៗនេះបើយោងតាមសាស្ត្រាចារ្យ Alex Sigal ដែលជាអ្នកជំនាញខាងមេរោគឆ្លងដែលបានដឹកនាំការស្រាវជ្រាវមួយនេះ។ អ្នកជំងឺដែលគេបានធ្វើការស្រាវជ្រាវនោះគឺជាអ្នកជំងឺដែលមានផ្ទុកមេរោគ Omicron ដែលគេដឹងថាបានឆ្លងវាក្នុងរយះពេលយូរជាងគេបំផុត ដែលគេជឿថាវាបានវិវដ្តចំពោះអ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយខ្លាំង។ មនុស្សដែលមានភាពស៊ាំនឹងមេរោគនេះមិនអាចកម្ចាត់បានទាំងស្រុងនូវការឆ្លងនេះទេ ដែលអាចបណ្តាលឲ្យវីរុសបន្តចម្លង និងផ្លាស់ប្តូរសភាវៈរបស់វានៅក្នុងខ្លួនរបស់ពួកគេទៅតាមពេលវេលា មុនពេលរីករាលដាលដល់អ្នកដទៃជាមួយនឹងការបំប្លែងខ្លួនទៅជាប្រភេទថ្មីរបស់មេរោគនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការរកឃើញនៅអាហ្វ្រិកខាងត្បូងគ្រាន់តែជាទ្រឹស្តីមួយអំពីអនាគតនៃការរីករាលដាល និងការការពាររបស់ Covid ដែលទទួលបានតាមរយៈការចាក់វ៉ាក់សាំង និងបទពិសោធលើការឆ្លងពីមុនមកបានធ្វើឲ្យសហរដ្ឋអាម៉េរិក  និងពិភពលោកចាត់វិធានការដើម្បីទប់ស្កាត់ការកើតឡើងនូវរោគដ៏សាហាវមួយប្រភេទផ្សេងទៀត។ ការរកឃើញនេះបានផ្ទុះឡើងនៅចំពេលដែលមានការព្រមានថា ការផ្ទុះឡើងជាថ្មីនៃមេរោគ Covid នៅក្នុងប្រទេសចិនដែលនៅតែមិនមានស្ថិរភាពលើការគ្រប់គ្រងជាហេតុបង្កឲ្យមានការប្រែប្រួលលើការលុបបំបាត់វា នេះជាសក្តានុពលមួយក្នុងការរុញច្រានពិភពលោកឲ្យវិលត្រឡប់ទៅក្នុងដំណាក់កាលដែលកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគនេះជាថ្មីម្តងទៀត។ គោលនយោបាយ ‘សូន្យ-Covid’ ដ៏តឹងរ៉ឹងរបស់ប្រទេសចិនបានជំរុញឲ្យមានការលំបាកលើផ្នែកសេដ្ឋកិច្ច ហើយពួកអ្នកស្រុកបានត្រឡប់ទៅដាក់ខ្លួនរស់នៅក្នុងសភាពឯកោវិញម្តងទៀត។ ករណីនេះមានការឆ្លងរាលដាលផ្ទុះឡើងទ្វេដងក្នុងរយៈពេលតែពីរសប្តាហ៍ប៉ុណ្ណោះនៅទូទាំងប្រទេសចិន ដែលជំងឺរាតត្បាតនេះបានចាប់ផ្តើមផ្ទះឡើងជិតបីឆ្នាំមុន។ មនុស្ស ៤០,០០០ នាក់ឥឡូវនេះកំពុងធ្វើតេស្តវិជ្ជមានជារៀងរាល់ថ្ងៃ ដោយរាប់លាននាក់ស្ថិតនៅក្រោមការរឹតបន្តឹងបិទខ្ទប់។ ការសិក្សាចុងក្រោយបង្អស់ត្រូវបានអនុវត្តដោយអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវសុខភាពប្រទេសអាហ្រ្វិកក្នុងទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូង ដែលជាមន្ទីរពិសោធន៍ដំបូងគេដែលបានធ្វើតេស្ត Omicron ដំបូងដែលមានប្រតិកម្មប្រឆាំងនឹងវ៉ាក់សាំងចាស់ៗ ហើយវាបង្ហាញថា […]

ប្រែសម្រួល៖សហការី គ្រូពេទ្យថាពួកគេបានស្រាយនូវអាថ៌កំបាំងលើរោគហើមខួរក្បាលដែលនាំឲ្យតារាភាពយន្ត Bruce Lee ហៅលីស៊ីវឡុងបានស្លាប់ទាំងអាយុនៅក្មេងគឺ៣២ ឆ្នាំកាលពីជាង ៥០ ឆ្នាំមុន។ កំពូលបុរសកុងហ្វូ លោក Bruce Lee ទំនងជាត្រូវបានស្លាប់ដោយសារការផឹកទឹកហួសប្រមាណគ្រូពេទ្យអះអាងថាកាលពីជាង ៥០ ឆ្នាំមុនក្រោយពីការស្លាប់របស់គាត់។ តួឯកក្បាច់គុនដ៏កំពូលរបស់ហូលីវូដបានទទួលមរណកាលនៅក្នុងអាយុ ៣២ ឆ្នាំនារដូវក្តៅកាលពីឆ្នាំ ១៩៧៣ ខណៈដែលលោកស្នាក់នៅទីក្រុងហុងកុង។ ការធ្វើកោសល្យវិច័យនៅក្នុងពេលនោះត្រូវបានគេបង្ហាញថា ប្រ៊ូសបានស្លាប់ដោយសាររោគហើមខួរក្បាល ដែលគ្រូពេទ្យបានដាក់បន្ទុកថាគាត់បានលេបថ្នាំបំបាត់ការឈឺចាប់។ ការស្លាប់ដែលមិនទាន់ដល់កាលវេលាបានបង្កឲ្យមានពាក្យចចាមអារ៉ាមថា គាត់អាចត្រូវបានក្រុមក្មេងទំនើងចិនធ្វើឃាត ឬក៏ត្រូវបំពុលដោយសារគូស្នេហ៍ប្រចណ្ឌ ឬ រងគ្រោះដោយសារបណ្តាសា។ ទ្រឹស្ដីមួយទៀតគឺថាគាត់ស្លាប់ដោយសារសម្ពាធនៃកម្តៅ។ ឥឡូវនេះ អ្នកស្រាវជ្រាវបានពិនិត្យឡើងវិញនូវភស្តុតាងដើម្បីវិនិច្ឆ័យថា Bruce ទំនងជាបានស្លាប់ដោយសារជំងឺ hyponatraemia ។ ក្រុមអ្នកជំនាញបានសរសេរនៅក្នុង Clinical Kidney Journal ថា “ហេតុម្យ៉ាងទៀតលើកឡើងពីការអសមត្ថភាពរបស់ក្រលៀនក្នុងការបញ្ចេញទឹកច្រើនហួសប្រមាណ បានសម្លាប់ Bruce Lee”។ Hyponatremia មានន័យថាកម្រិតសូដ្យូមនៅក្នុងឈាមដែលរាងកាយរបស់គេត្រូវការសម្រាប់ធ្វើឲ្យមានតុល្យភាពនៃសារធាតុរាវគឺមានកំរិតទាបខុសប្រក្រតី។ អតុល្យភាពនេះធ្វើឲ្យកោសិកាក្នុងរាងកាយធ្វើឲ្យវាហើមឡើង រួមទាំងកោសិកាក្នុងខួរក្បាលផងដែរ។ ការសិក្សានេះបានអះអាងថា ប្រ៊ូសមានកត្តាហានិភ័យជាច្រើនសម្រាប់ជំងឺ hyponatraemia ព្រមទាំងគាត់បានផឹកច្រើនហួសប្រមាណ ការប្រើប្រាស់ថ្នាំកញ្ឆា ដែលធ្វើឲ្យស្រេកទឹក ក៏ដូចជាកត្តាផ្សេងទៀតដែលធ្វើឲ្យថមថយសមត្ថភាពតម្រងនោម […]

ប្រែសម្រួល៖ សហការី ក្មេងជំទង់ជនជាតិឥណ្ឌាម្នាក់ត្រូវគេធ្វើបាបដោយចំហពេញមួយជីវិតរបស់គាត់ ដោយសារតែវមានសភាវៈដ៏កម្រមួយគឺដុះរោម “Werwolf” ដូចសត្វចចកពេញរាងកាយ។ Lalit Patidar មានអាយុ ១៧  ឆ្នាំបានប្រាប់ Media Drum World អំពីរោមដើមទ្រូងដ៏សែនក្រាស់របស់គេថា “កាលខ្ញុំនៅក្មេង ខ្ញុំត្រូវបានកេគប់ដុំថ្មមកលើរូបខ្ញុំ” ។ “ក្មេងៗខ្លាចខ្ញុំមករកខាំពួកគេដូចសត្វធាតុ”។ Patidar ដែលរស់នៅក្នុងភូមិ Nandleta នៃស្រុក Madhya Pradesh បានរងនូវជំងឺ hypertrichosis ដែលមន្ទីរពិសោធវេជ្ជសាស្ត្រជាតិបញ្ជាក់ថាធ្វើឲ្យមាន “រោមដុះច្រើនហួសប្រមាណគ្រប់ទីកន្លែងនៅលើរាងកាយ” ។ ជំងឺនេះត្រូវបានបែងចែកជាពីរប្រភេទផ្សេងពីគ្នា: hypertrichosis ជាទូទៅវាកើតឡើងលើរាងកាយទាំងមូលដោយមិនកំណត់ថានៅចំកន្លែងណាមួយនៃរាងកាយនោះទេ។ Hypertrichosis អាចកើតមាននៅពេលទើបនឹងចាប់កំណើត ឬក៏អាចដុះឡើងនៅពេលធំពេញវ័យ។ ជំងឺនេះត្រូវបានគេស្គាល់ថាជា “រោគសញ្ញារបស់សត្វស្វា” គឺវាកម្រនឹងកើតឡើងណាស់វាអាចមានតិចជាង ១០០ ករណីដែលគេធ្លាប់បានកំណត់ចំណាំរហូតដល់ពាក់កណ្តាលអាយុ។ Patidar ត្រូវបានគេរាយការណ៍ថាមានភាពខ្លោចផ្សាដោយសារតែស្ថានភាពរាងកាយបែបនេះ អស់មួយជីវិត” ប៉ុន្តែគេមិនដែលបានកត់សម្គាល់នោះទេរហូតដល់វ័យជំទង់។ សិស្សវិទ្យាល័យម្នាក់នេះបានពន្យល់ថា “ឪពុកម្តាយរបស់ខ្ញុំនិយាយថា គ្រូពេទ្យបានកោរពុកមាត់ឲ្យខ្ញុំតាំងពីកំណើត ប៉ុន្តែខ្ញុំពិតជាមិនបានចំាថាមានអ្វីខុសបែ្លកទេ រហូតដល់ខ្ញុំមានអាយុប្រហែល ៦ ឬ ៧ ឆ្នាំ”  “នោះជាគ្រាដំបូងដែលខ្ញុំចាំបានថា […]

ការបរិភោគអាហារផ្អែមខ្លាំងពេកគឺជាមូលហេតុសំខាន់ក្នុងការបង្កើតឱ្យកើតរោគជំងឺយ៉ាងច្រើនតាមសួររកនៅគ្រាថ្ងៃខាងមុខដែលមិនអាចចៀសផុតឡើយ។អង្គការសុខភាពពិភពលោក (WHO) បានធ្វើការណែនាំថា បរិមាណសារជាតិស្ករដែលមនុស្សយើងបរិភោគគឺមិនឱ្យលើសក្នុងមួយថ្ងៃ​ចំនួន៦ស្លាបព្រាកាហ្វឡើយ។សម្រាប់រោគជំងឺដែលប្រឈមមានដូចជា៖រោគធាត់ ជំងឺទឹកនោមផ្អែម និងរោគជំងឺដទៃទៀត។ តាមលទ្ធផលនៃការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ភេសជ្ជៈដែលមនុស្សយើងចូលចិត្តបរិភោគ និងអ្នកខ្លះញៀនមិនអាចអត់បានរៀងរាល់ថ្ងៃនេះដូចជា៖ តែសូដាក្រហម អាចមានបរិមាណទឹកស្ករ គិតជាមធ្យមដល់ទៅ ១៥,៥ស្លាបព្រាកាហ្វេ តែក្រូចឆ្មារមានលាយស្ករ ១២,៦ស្លាបព្រាកាហ្វេ និងភេសជ្ជៈផ្អែមដទៃៗទៀតតែងមានបរិមាណសារជាតិស្ករលើសតម្រូវការ​ដែលមានន័យថា បើសិនយើងបរិភោគគ្រឿងភេសជ្ជៈផ្អែម ១កែវមានបរិមាណ២៥មិលី្លក្រាមដែលជា​បរិមាណ​លើសចំនួននៃសេចក្តីត្រូវការរបស់រាងកាយក្នុងមួយថ្ងៃៗ។ តើភេសជ្ជៈនីមួយៗដែលអ្នកបរិភោគមានបរិមាណសារជាតិស្ករខ្ពស់ប៉ុនណាដែរ? *ទឹកដោះគោទឹកកក តាមធម្មតាមានបរិមាណជាតិស្ករគិតជាមធ្យម ១២ស្លាបព្រាកាហ្វេ   *សូដាក្រហម មានសារជាតិស្ករគិតជាមធ្យមប្រមាណ១៦ស្លាបព្រាកាហ្វេ *កាហ្វេទឹកដោះគោទឹកកក មានបរិមាណសារជាតិស្ករគិតជាមធ្យម១១ស្លាព្រាបកាហ្វេ *តែគុជ ជាធម្មតានឹងមានបរិមាណសារជាតិស្ករគិតជាមធ្យម១១ស្លាបព្រាកាហ្វេ *តែបៃតង មានបរិមាណសារជាតិស្ករគិតជាមធ្យម១១ស្លាបព្រាកាហ្វេ *កូកាកូឡា មានបរិមាណសារជាតិស្ករគិតជាមធ្យមប្រមាណ១១ស្លាបព្រាកាហ្វេ *តែទឹកកក មានបរិមាណសារជាតិស្ករគិតជាមធ្យមប្រមាណ១១ស្លាបព្រាកាហ្វេ *អូវ៉ាន់ធីន មានបរិមាណសារជាតិស្ករគិតជាមធ្យមប្រមាណ ១៣ស្លាបព្រាកាហ្វេ ប្រែសម្រួលពីឯកសារបរទេស ដោយ៖ឧត្តម

ប្រែសម្រួល៖ រ៉ាម៉េត លោក Hans Kluge នាយកតំបន់អឺរ៉ុបនៃអង្គការសុខភាពពិភពលោក (WHO) បានហៅការឆ្លើយតបនាពេលបច្ចុប្បន្នចំពោះការប្រែប្រួលអាកាសធាតុថា “មិនស៊ីចង្វាក់គ្នាដ៏គ្រោះថ្នាក់និងយឺតពេក” នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ។ រូប៖ (Junta de Galicia/Handout via Xinhua) លោក Kluge បាននិយាយថា “ការប្រែប្រួលអាកាសធាតុ និងវិបត្តិដែលវាបានបង្កឡើង គឺជាគ្រាអាសន្នផ្នែកសុខភាពច្បាស់លាស់។ អង្គការសុខភាពពិភពលោក និងដៃគូរបស់ខ្លួនបានប្រកាសអាសន្នជាយូរមកហើយ” ដោយជំរុញឱ្យអ្នកចូលរួមនៃសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP27) នៅប្រទេសអេហ្ស៊ីបឱ្យធ្វើសកម្មភាពលឿនជាងមុន និងកាន់តែស៊ីចង្វាក់គ្នា។ ដើម្បីជៀសវាងការបង្កើនការប៉ះពាល់ និងភាពងាយរងគ្រោះចំពោះរលកកម្តៅ និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរផ្សេងទៀត Kluge បានអំពាវនាវឱ្យមានការសម្របខ្លួន និងវិធានការកាត់បន្ថយយ៉ាងខ្លាំងដែលអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងកែលម្អសុខភាពបុគ្គល សង្គម និងភពផែនដី។ យោងតាមលោក Kluge ភ្លើងឆេះព្រៃដ៏សាហាវដែលបានវាយប្រហារទ្វីបអឺរ៉ុបកាលពីរដូវក្តៅមុនបានបណ្តាលឱ្យមានការបំភាយកាបូនខ្ពស់បំផុតចាប់តាំងពីឆ្នាំ 2007 ដោយ “បំពុលខ្យល់របស់យើង និងបានសម្លាប់មនុស្សជាច្រើន” ។ លោក​បាន​ព្រមាន​ថា សីតុណ្ហភាព​ខ្លាំង​បាន​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ដោយ​កម្ដៅ ដែល​បាន​ក្លាយ​ជា​មូលហេតុ​ដែល​ទាក់​ទង​នឹង​អាកាសធាតុ​ឈាន​មុខ​គេ​ក្នុង​ការ​ស្លាប់​នៅ​អឺរ៉ុប។ រូប៖ (Xinhua/Sui Xiankai) លោក Kluge បាននិយាយថា ផ្អែកលើទិន្នន័យរបស់ប្រទេស […]

ដោយ៖ឧត្តម ទឹកកាមរបស់បុរសមានសារជាតិរាវដែលបានបង្កើតឡើងមកពីកោសិការបន្តពូជភេទបុរសក្នុងនេះរួមផ្សំទៅដោយទឹក ផ្លាសស្មា និងទឹកអន្ធិល ហើយក្នុងទឹកកាមបុរសមានកាឡូរីប្រមាណ៥-២៥កាឡូរី។ យោងតាមការស្រាវជ្រាវកន្លងមកបានបង្ហាញថាទឹកកាមមានសារជាតិជួយសណ្តំប្រសាទបែបធម្មជាតិនៅលាយឡំជាមួយដែលទាំងនេះវាអាចជួយជំរុញដល់អារម្មណ៍មនុស្សយើង និងផ្តល់សេចក្តីសុខដល់យើង។ ជាទូទៅនៅក្នុងទឹកកាមរបស់បុរស គឺមានសារជាតិជាច្រើនលាយផ្សំដូចជា៖វីតាមីន សារជាតិជាតិរ៉ែ ប្រូតេអ៊ីន កាល់ស្យូម ស័ង្កសី គ្លូយកូស ម៉ាញេស្យូម និងសារធាតុផ្សេងៗខ្លះទៀត។ ទោះបីយ៉ាងណាក្តីបើយើងរួមភេទបែបប្រើមាត់ហើយលេបទឹកកាមចូលទៅក្នុងពោះវាអាចប្រឈមនឹងការកើតមេរោគបានពិសេសអ្នកដែលមានរោគជំងឺផ្លូវភេទតែម្តង។ *លេបទឹកកាមមានផ្ទៃពោះឬទេ? ចម្លើយនោះគ្មានទេក្រៅពីការរួមភេទឬប្រើវិធីបែបវិជ្ជសាស្រ្តផ្សេងៗទើបអាចធ្វើឱ្យស្រ្តីមានគ័ភ៌ឡើងមកបាន។ *ទឹកកាមមានរសជាតិដូចម្តេច? រសជាតិរបស់ទឹកកាមមានលក្ខណៈពិសេសដោយឡែកពីគេ និងអាស្រ័យទៅលើការរស់នៅនិងរបបហូបចុករបស់មនុស្សម្នាក់ៗប៉ុណ្ណោះ។ ជាទូទៅទឹកកាមមានរសជាតិ ឆ្អាប ល្វីង ឬប្រៃ ទាំងនេះដោយសារក្នុងទឹកកាមមានសារជាតិ PHខ្ពស់ឬអាចបណ្តាលមកពីការលេបថ្នាំ ការជក់បារី ការផឹកគ្រឿងស្រវឹង ការផឹកកាហ្វេ ឬការបរិភោគអាហារមួយចំនួនដូចជា ខ្ទឹមស ខ្ទឹមបារាំង  ប្រូកខូលី ស្ពៃក្តោប បន្លែស្លឹកបៃតង ទំពាំងបារាំង សាច់សត្វឬផលិតផលធ្វើពីទឹកដោះគោជាដើម៕ ប្រភព៖ឯកសារបរទេស

ប្រែសម្រូល៖ឧត្តម បុរសៗ ជាពិសេសយុវជនឬកំលោះៗបានដឹងហើយឬនៅថា តើការលាងសម្អាតប្រដាប់ភេទរបស់ខ្លួនយ៉ាងដូចម្តេចឱ្យបានស្អាតនិងត្រឹមត្រូវនោះ។ ប្រដាប់ភេទជាអវយវៈមួយដ៏សំខាន់ណាស់សម្រាប់បុរសពីព្រោះថា យើងត្រូវការប្រើសម្រាប់បញ្ចេញចោលទឹកនោមរៀងរាល់ថ្ងៃ និងរួមទាំងការរួមភេទដើម្បីបន្តពូជពង្សវង្សត្រកូលផង។ ពិតណាស់ ការពុំបានសម្អាតអវយវៈបានត្រឹមត្រូវគឺងាយនឹងបង្កឱ្យមានក្លិន និងនាំឱ្យកើតមេរោគតោងជាប់ត្រង់អវយវៈភេទ។សម្រាប់របស់ងាយកើតមុនគេត្រង់ប្រដាប់ភេទនោះគឺគេហៅថា កាកសំណល់ឬអាចម៍ប្រដាប់ភេទ(Smegma) ដែលកើតមកពីកោសិកាដែលងាប់ឬខ្លាញ់លើស្បែកតែម្តង។កាកសំណល់មួយនេះបាននិងតោងជាប់នៅត្រង់គន្លាក់នៃក្បាលអវយវៈភេទដែលប្រមូលផ្តុំគ្នាត្រង់កន្លែងនេះនាំឱ្យមានក្លិននិងកើតអាការរមាស់។  *វិធីធ្វើការសម្អាតអវយវ ភេទបុរស ១)ពិនិត្យភាពកខ្វក់ ការងូតទឹករៀងរាល់លើក បុរសត្រូវចេះត្រួតពិនិត្យអវយវៈភេទ ថាមានអ្វីខុសប្រក្រតីឬក៏អត់។ត្រូវចេះត្រួតពិនិត្យត្រង់គន្លាក់អវយវៈភេទថាមានកាកសំណល់ឬក៏អត់ ហើយបើមានគប្បីសម្អាតចេញ។ ២)ជ្រើសរើសសាប៊ូប្រភេទខ្សោយដុសសម្អាតអវយវៈភេទ គួរជ្រើសរើសសាប៊ូប្រភេទណាដែលសមរម្យប្រើក្នុងការដុសសម្អាតប្រដាប់ភេទ ហើយបើគ្មានសាប៊ូប្រភេទខ្សោយទេ គប្បីសម្អាតដោយទឹកស្អាតដើម្បីជួយកំចាត់របស់កខ្វក់និងបំបាត់ក្លិនអាក្រក់ចេញវិញ។ ៣)លាងសម្អាតដោយទឹកក្តៅឧណ្ហៗ ប្រការល្អរបស់ទឹកក្តៅឧណ្ហៗគឺក្រៅពីជួយដល់ការរត់វិលវល់របស់ឈាមហើយនៅជួយធ្វើការសម្អាតអវយវៈភេទរបស់បុរសបានល្អជាងទឹកត្រជាក់ទៀតផង។ ៤)ធ្វើការសម្អាតឱ្យបានស្អាតម៉ត់ចត់ សម្រាប់បុរសត្រូវចងចាំថាអវយវៈភេទក៏ជាទីកន្លែងមួយសំខាន់ដែរ ម្ល៉ោះហើយត្រូវសម្អាតឱ្យគ្រប់កន្លោះកន្លៀតទាំង ក្នុងនិងក្រៅ ពិសេសត្រង់គន្លាក់ចុងប្រដាប់ភេទតែម្តង។ក្រៅពីនេះក៏ត្រូវសម្អាតត្រង់តំបន់ពងស្វាស ដើម្បីចៀសវាងការមានក្លិនមិនល្អ។ក្រៅពីនេះក៏ត្រូវសម្អាតត្រង់ថ្ងាសអវយវៈភេទ ហើយនៅពេលសម្អាតរួចរាល់ត្រូវជូតឱ្យស្ងួតរៀងរាលលើក។ ៥)ត្រូវចេះកាត់រោមខ្លះចេញ បើសិនមានអារម្មណ៍ថារោមត្រង់អវយវៈភេទច្រើន មើលទៅសំពីងសំពោងត្រូវកាត់ចោលឱ្យខ្លី ខ្លះដើម្បីបំបាត់អាការក្លិនស្អុយនិងអាការស្កៀបរមាស់ជាដើម។ ៦)ធ្វើការសម្អាតរៀងរាល់ក្រោយការរួមភេទ បើសិនក្រោយការរួមភេទជាមួយដៃគូរួចរាល់គប្បីធ្វើការសម្អាតអវយវៈភេទឱ្យស្អាតល្អ។ដើម្បីកំចាត់ភាពកខ្វក់នៅលាយឡំមកជាមួយ។ត្រូវចងចាំថាត្រូវចេះធ្វើការសម្អាតទាំងមុននិងក្រោយពីការរួមភេទទើបជាការល្អបំផុត។ ៧)ត្រូវឱ្យត្រូវខ្យល់អាកាសខ្លះ មិនត្រូវឱ្យអវយវៈភេទនៅហប់ស្អុះស្អាប់រហូតទេ យកល្អត្រូវចេះបណ្តោយឱ្យវាត្រូវខ្យល់អាកាសនិងកម្តៅថ្ងៃខ្លះ។បើឃើញថាគ្មានឱកាសឱ្យវាត្រូវខ្យល់ឬកម្តៅថ្ងៃបានទេ ត្រូវចេះស្លៀកខោក្នុងរលុងៗដោយមិនត្រូវស្លៀកលីអូជាប់ទាំងយប់ទាំងថ្ងៃរហូតនោះដែរ។ ៨)ធ្វើការសម្អាតខោក្នុងឱ្យបានជាប់ជានិច្ច ខោទ្រនាប់មិនត្រូវឱ្យកខ្វក់ ហើយស្លៀករាប់ថ្ងៃយូរៗទើបបោកគក់នោះមិនល្អសោះឡើយពីព្រោះថាវានឹងឱ្យកើតហប់កើតជាសំណើម ឬកើតការកកិត ហើយបង្កឱ្យកើតរោគសើរស្បែកដូចជាស្រែងកង្កែបឬកើតរមាស់ជាដើម។ ទោះបីយ៉ាងណាត្រូវចងចាំថា មិនត្រូវធ្វើការសម្អាតអវយវៈភេទញឹកញាប់ពេកដែរ ។ចំពោះការលាងសម្អាតឱ្យបានល្អបំផុតនោះគឺក្នុងមួយថ្ងៃ១-២ដង។មិនត្រូវដុសលាងខ្លាំងៗពេកពីព្រោះថាវានឹងនាំឱ្យដាច់រលាត់ឡើងមក។ក្រៅពីនេះក៏មិនត្រូវប្រើទឹកក្តៅខ្លាំងធ្វើការសម្អាតដែរពីព្រោះសុទ្ធសឹងនាំឱ្យអវយវៈរលាកបង្កើតជារបួសបង្កឲ្យមានបញ្ហា៕